សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេច ហេង សំរិន អំពាវនាវដល់សមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវធ្វើសកម្មភាព​ឱ្យបាន​ស្រុះដៃគ្នា

2023/02/04 02:07:34 pm        657
ត្បូងឃ្មុំ៖ ស្របតាមកម្មវិធីនយោបាយអាណត្តិទី៧ ដែលគណបក្សបានចេញសេចក្តីសម្រេចចិត្ត នៅក្នុងមហាសន្និបាតវិសាមញ្ញ កាលពីកន្លងទៅថ្មីៗនេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​កិត្តិយសគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​ត្បូងឃ្មុំ បាន​អំពាវ​នាវដល់សមាជិក-សមាជិកាគណបក្ស និងក្រុមការងារគណបក្សខេត្តត្បូងឃ្មុំទាំងអស់ ត្រូវ​ធ្វើ​សកម្មភាពឱ្យបានស្រុះដៃគ្នា ដើម្បីធ្វើយ៉ា​ង​ណា​បន្ត​យកជ័យ​ជម្នះ​ ក្នុង​ការ​បោះឆ្នោត​អាណត្តិ​ទី៧ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២៣ខាងមុខនេះទៀត។ការអំពាវនាវរបស់សម្តេចប្រធានកិត្តិយសគណបក្សបានធ្វើឡើង នៅ​ទីស្នាក់​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ នាព្រឹកថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងឱកាស​ដែល​សម្តេច​អញ្ជើញ​ជា​អធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពី លទ្ធផល នៃ​ការ​អនុវត្តកម្ម​វិធី​នយោបាយ​របស់​គណបក្សឆ្នាំ២០១៨-២០២២ និងទិសដៅភារកិច្ចឆ្នាំ២០២៣ និង​ផ្សព្វ​ផ្សាយ​កម្ម​វិធី​នយោបាយរបស់គណបក្សសម្រាប់កសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ដែល​មហា​សន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សបានសម្រេចកាលពីថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣នោះ។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា កិច្ចប្រជុំផ្សព្វផ្សាយនាថ្ងៃនេះ គឺ​សំដៅ​​ឱ្យអង្គប្រជុំទាំងមូលបានយល់ជ្រួតជ្រាបស៊ីជម្រៅ និងឯកភាពគ្នាទៅលើសំណុំឯកសារ ដែល​​មហា​សន្និបាតវិសាមញ្ញបានអនុម័តទាំងការវាយតម្លៃលទ្ធផល នៃការ​អនុវត្ត​កម្ម​វិធី​នយោបាយ​រយៈពេល៥ឆ្នាំកន្លងមក និងទិសដៅភារកិច្ចឆ្នាំ២០២៣ ពិសេស​កម្ម​វិធី​នយោបាយ​ ៥​ឆ្នាំ ដែលគណបក្សបានដាក់ចេញសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នា​ពេល​ខាងមុខ ក៏ដូចជា  ជំហ៊ានការងារជាក់ស្តែងទាំងឡាយ ដែលត្រូវបន្តធ្វើពីពេលនេះ រហូត​ដល់​ការ​បោះឆ្នោត និងក្រោយការបោះឆ្នោត ដើម្បីរៀបចំការងារជាក់ស្តែង ក្នុងក្របខណ្ឌខេត្ត សំដៅ​ដណ្តើមជ័យជម្នះ​ក្នុងការបោះឆ្នោតនាពេលខាងមុខ ឱ្យសម្រេច​បាន​តាម​សន្ទស្សន៍​ដែល​គណបក្ស​បាន​ដាក់ចេញសម្រាប់មណ្ឌលខេត្តត្បូងឃ្មុំ។នៅក្នុងកម្មវិធីនេះដែរ សម្តេចប្រធានកិត្តិយសគណបក្ស ក៏បាន​ស្នើ​ដល់​ក្រុម​ការងារ និង​សមាជិក​សមាជិកា​ទំាង​អស់ បន្តពង្រឹងក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ថ្នាក់ ដោយត្រូវ​យក​ចិត្ត​ទុក​ដាក់​ពង្រាយ​ក្រុមការងារឱ្យដល់គ្រប់ភូមិនៃឃុំ និងសង្កាត់នីមួយៗ។ ក្រុមការងារ​គ្រប់​ថ្នាក់​ត្រូវ​បង្កើន​សកម្មភាព​ចុះជួយគាំទ្រដល់មូលដ្ឋាន ក្នុងការរៀបចំចាត់​ចែង​អនុវត្ត​ផែនការ​ការងារ​ឆ្ពោះ​ទៅ​កាន់​ការបោះឆ្នោតឱ្យបានម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយ។ បន្តពង្រឹងការគ្រប់គ្រងសមាជិក និង​ការ​កសាង​ពង្រីកសមាជិកថ្មី ជាពិសេសយុវជនដែលគ្រប់អាយុបោះឆ្នោតតាមគោលការណ៍ «ពង្រឹងចាស់ កសាងថ្មី» ដោយ​ខិតខំ​ធ្វើ​ឱ្យ​សមាជិក​ម្នាក់​ជា​សន្លឹក​ឆ្នោត​គាំទ្រ​គណបក្ស​មួយ​សន្លឹក​នោះ​៕ អត្ថបទ៖ បាន ចក់

លោក គង់ បូរ៉ា ត្រេកអរ ដែលឪពុកលោកសម្រេចចិត្តទាន់ពេលវេលាក្នុងការបញ្ចប់តួនាទីជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន

2023/02/03 10:31:58 am        342
ភ្នំពេញ៖ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តមកពីបក្សជំទាស់ ហើយបច្ចុប្បន្នមានតួនាទី​ជា​អនុរដ្ឋលេខាធិការក្រ សួងមហាផ្ទៃ បានសម្តែងការត្រេកអរយ៉ាងខ្លាំងបន្ទាប់ពីឱពុករបស់លោក គឺលោក គង់ គាំ បានសម្រេចចិត្ត ទាន់ពេលវេលាក្នុងការបញ្ចប់តួនាទីជាឧត្តមទីប្រឹក្សារបស់​គណបក្ស​ភ្លើងទៀន ហើយលោករំពឹងថា ពុក និងក្រុមគ្រួសារលោកអាចនឹងមកចូលរួមជីវភាព​នយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជានាពេលខាងមុខនេះដែរ។ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក គង់ បូរ៉ា បានលើកឡើងថា បន្ទាប់ពីលោកពុករបស់លោក បានដាក់លិខិតបញ្ជាក់ទៅកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថា បញ្ចប់តួនាទីគាត់ ជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀននោះ បានធ្វើឲ្យលោកមានក្តីរំភើបជាខ្លាំង ខណៈលោកជាកូនធ្វើការជាមួយគណបក្សប្រជាជនកម្ពុជា តែបែជាពុក និងបង ប្អូនរបស់ខ្លួនធ្វើសកម្មភាពជំទាស់ទៅវិញនោះ។តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTVនេះដែរ លោក គង់ បូរ៉ា ក៏បានថ្លែងអំណរ​អគុណ​ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំគណបក្សប្រជាជនទាំងអស់ ដែលបានសណ្តោសប្រណីលោក និងក្រុមគ្រួសារលោកជារហូតមកនេះ ជាពិសេសគឺករណីដី និងផ្ទះនៅចំការមន នេះតែម្តង។សូមបញ្ជាក់ថា លោក គង់ គាំ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានផ្ញើលិខិតថ្លែងអំណរគុណ​ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះការមិនបន្តប្តឹងដល់លោក និងភរិយា ទៅកាន់តុលាការទៀត ពាក់ព័ន្ធនឹងករណីដី និងផ្ទះនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយជាមួយនិងការថ្លែងអំណរគុណនេះ លោក គង់ គាំក៏បានប្រកាសលាលែង​ចេញពីឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀតចាប់ពីពេលនេះទៅផងដែរ។នៅក្នុងលិខិតនេះ លោក គង់ គាំ ក៏បានបញ្ជាក់ផងដែរថា លោកសូមទទួលកំហុស និងសូមអភ័យ​ទោសពីសម្តេច ពីថ្នាក់ដឹកនាំគណបក្ស ប្រជាជនកម្ពុជា ដែលយល់ឃើញថាកាយវិការ និងអំពើ​របស់លោក ក្នុងសកម្មភាពចុងក្រោយនេះ បានប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់​ថ្នាក់ដឹកនាំ​របស់គណបក្សប្រជាជនកម្ពុជា និងបះពាល់ដល់ភាពសុខសាន្តចំពោះសង្គមជាតិ ក្រោយពិនិត្យ​ហេតុកន្លងមកនេះ និងពិនិត្យពិចារណាពីសណ្តាប់ធ្នាប់ពិភពលោកថ្មី និងបរិយាកាសភូមិសាស្រ្ត​នយោបាយតំបន់ ពិសេសនយោបាយកម្ពុជា ដែលកំពុងយកចិត្តទុកដាក់ ចំពោះអ្នក​នយោបាយបន្តវេន ៕អត្ថបទ៖ បាន ចក់

លោក គង់ គាំ ប្រកាសបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀនចាប់ពីពេលនេះតទៅ និងថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន

2023/02/02 10:56:16 am        493
ភ្នំពេញ៖ លោក គង់ គាំ បានប្រកាសបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ចាប់ពីពេលនេះតទៅ ព្រមទាំងគោរពថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមិនបន្តប្ដឹងរូបលោក ពាក់ព័ន្ធរឿងដីផ្ទះលេខ៧១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។តាមរយៈលិខិតថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ចេញផ្សាយនៅព្រឹកថ្ងៃទី០២​ ខែកុម្ភៈនេះ លោក គង់ គាំ ក៏ទទួលស្គាល់កំហុស និងសូមអភ័យទោស ពីសម្ដេចតេជោ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ចំពោះទង្វើរបស់ខ្លួនកន្លងមក ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។លោក គង់ គាំ បានប្រកាសដោយមានមោទនភាព ដែលសម្តេចបានយល់ស្រប និងគាំទ្រផងដែរនូវឧត្តមគតិ និង គោលជំហររបស់គណបក្សឆន្ទៈខ្មែរ បង្កើត និងចូលរួមការបោះឆ្នោតនៅឆ្នាំ២០១៨ ដែលក្រោយមក លោកមានឱកាសជាប្រធានកិត្តិយស គឺពិតជាមានឧត្តមគតិ(ប្រឆាំងក្រុមជ្រុលនិយមមានវប្បធម៌ថ្មី (ពិគ្រោះ និង ផ្តល់យោបល់) បន្ទាប់ពីវប្បធម៌សន្ទនាមិនទទួលបានជោគជ័យ។លោក គង់ គាំ និងភរិយា រីករាយ និងដឹងគុណចំពោះសណ្តានចិត្ត រំឭក និងយកចិត្តទុកដាក់ សណ្ដោសដល់កូនប្រុសរបសើលោក គឺលោក គង់ បូរ៉ា ចូលជាសមាជិកគណ បក្សប្រជាជនកម្ពុជា និងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយបានផ្ដល់រថយន្តមួយគ្រឿងជា មធ្យោបាយបម្រើការងារ ក្នុងមនោសញ្ចេតនានៃគ្រួសារដ៏កៀកកិតមួយកាលពីគ្រាកម្សត់កម្រ៕

លោក គង់ គាំ និងភរិយា គោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន​ និសូមអភ័យទោសសម្តេច និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា

2023/02/02 10:21:39 am        448
ភ្នំពេញ៖ លោក គង់ គាំ និងភរិយា គោរពថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមិនបន្តប្ដឹងរូបលោក ពាក់ព័ន្ធរឿងដីផ្ទះលេខ៧១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជាមួយគ្នានេះលោក គង់ គាំក៏ទទួលស្គាល់កំហុស និងសូមអភ័យទោស ពីសម្ដេចតេជោ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ចំពោះទង្វើរបស់ខ្លួនកន្លងមកដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ ទន្ទឹមនឹងការសុំទោសនេះ លោក គង់ គាំ ក៏ប្រកាសបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀត ចាប់ពីពេលនេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA ជាង១ពាន់នាក់

2023/02/02 07:31:00 am        314
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០២​ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបចំនួន១,០៤៩នាក់ ដែលពិធីនេះត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ(OCIC)។គួរបញ្ជាក់ថា ការប្រលងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនប្រលងជាប់មានចំនួន ៩០,៩៥០នាក់ ស្មើនឹងប្រមាណ ៧២.៣៣% នៃបេក្ខជនសរុប។ បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ១,០៤៩នាក់, និទ្ទេស B មានចំនួន ៧,២៣២នាក់, និទ្ទេស C មានចំនួន ១៩,០៥៣នាក់, និទ្ទេស D មានចំនួន ៣១,១៦៦នាក់ និងនិទ្ទេស E មានចំនួន ៣២, ៤៥០នាក់។ការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ជាការលើកទឹកចិត្តដ៏ធំធេងដល់សិស្សដែលបានប្រឹងប្រែងសិក្សារៀនសូត្រ និងជាការលើកទឹកចិត្តបន្ថែមទៀតឱ្យសិស្សានុសិស្សទាំងអស់ ក៏ដូចជាសិស្សានុសិស្សដែលត្រូវប្រឡងនាឆ្នាំបន្តបន្ទាប់អោយខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាគមគ្រឹះស្ថានឧត្តមសិក្សា ជួបសម្តែងការគួរសម និងពិភាក្សាការងារ

2023/02/01 10:49:37 am        238
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងសមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនលើវិស័យអប់រំថ្នាក់ឧត្តមសិក្សា នៅវិមានសន្តិភាព។

គណបក្សប្រជាជនដាក់ចេញគោលដៅយុទ្ធសាស្ត្រធំៗចំនួន ៥ជាបំណងប្រាថ្នារបស់ប្រជាជន

2023/01/30 11:29:35 am        218
ភ្នំពេញ៖ មហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជន២ថ្ងៃកន្លងមក នេះ បានដាក់ចេញ​នូវគោលដៅជាយុទ្ធសាស្ត្រចំនួន៥ និងបណ្តាគោលនយោបាយធំៗជា អាទិភាពសម្រាប់រយៈពេល​ប្រាំឆ្នាំបន្តទៀត ។បើតាមសេចក្តីសម្រេចចិត្តរបស់ខ្លួន ក្រោយបញ្ចប់មហាសន្និបាត បានបញ្ជាក់ថា ដោយផ្អែកលើ​បំណងប្រាថ្នារបស់ប្រជាជន ព្រមទាំងសភាពការណ៍ ជាក់ស្ដែងនៅក្នុងប្រទេស និងនៅក្រៅប្រទេស ដើម្បីសម្រេចបានសមិទ្ធផលធំៗលើគ្រប់វិស័យជាបន្តទៀត និងឈានទៅសម្រេចចក្ខុវិស័យកម្ពុជា​ឆ្នាំ ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។ គោលដៅជា យុទ្ធសាស្ត្រទាំង៥ រួមមាន ៖ទី១- ការពារសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងការពាររាល់សមិទ្ធផលន សង្គមជាតិឱ្យបានគង់វង្សស្ថិតស្ថេរ។ទី២- កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋប្រជាធិបតេយ្យសេរីពហុបក្សដ៏ជឿនលឿន និងរឹងមាំ ដែលផ្អែកលើច្បាប់ មានសេដ្ឋកិច្ចរីកចម្រើនប្រកបដោយចីរភាព និងសមធម៌ ប្រជាជនមាន​ជីវភាពសម្បូរ សប្បាយ បានរស់នៅយ៉ាងសុខដុមរមនាប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ និងមានការគោរពសិទ្ធិមនុស្ស។ទី៣- កសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដែល ធានាការផ្ដល់ការគាំពារដល់ប្រជាជន ក្នុងការឆ្លើយតបចំពោះហានិភ័យសេដ្ឋកិច្ច ហានិភ័យ​សុខភាពសាធារណៈ និងភាពងាយរងគ្រោះផ្សេងៗដែលកើតឡើងពីការប្រែប្រួល​លក្ខខណ្ឌនៃការងារ និងការរស់នៅ។ទី៤-ជំរុញការអនុវត្ត "កម្ពុជាគ្មានមីនត្រឹមឆ្នាំ ២០២៥ និងកាត់បន្ថយគ្រាប់មិនទាន់ផ្ទុះឱ្យ​បានជា​អតិបរមា”។ ទី៥-បន្តអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ច​សហប្រតិបត្តិ- ការល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជាជាមួយប្រទេស​ទាំងអស់នៅលើ​សកលលោក និងអង្គការអន្តរជាតិនានា ហើយចូលរួមយ៉ាងសកម្មចំពោះបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក៕

គណបក្សប្រជាជនកម្ពុជា ប្រកាសកម្ចាត់ចោលនយោបាយជ្រុលនិយម គ្រប់រូបភាពឲ្យអស់ពីសង្គមកម្ពុជា

2023/01/30 09:46:38 am        281
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចនាពេលបច្ចុប្បន្ននេះ បានប្រកាសថា ខ្លួននឹង កម្ចាត់ចោលនូវនយោបាយ និងសកម្មភាពជ្រុលនិយម​គ្រប់រូបភាព​ទាំងអស់ឲ្យអស់ពីសង្គមកម្ពុជា ខណៈការព្រមានកម្ចាត់នូវទង្វើបែបនេះ គឺក្នុង​គោលបំណង​ថែរក្សាសុខសន្តិភាព និងសេចក្តីសុខ​ក្សេមក្សាន្ត​របស់បងប្អូន​ប្រជាពលរដ្ឋ​ដែលកំពុងមាន​សព្វថ្ងៃនេះ។នៅក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្តិបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា តំណាងទូទាង កាលពីល្ងាចម្សិលមិញនេះ បានសង្កត់ធ្ងន់ថា«មហាសន្និបាតបញ្ជាក់ច្បាស់អំពីការប្តេជ្ញាចិត្ត របស់ គណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ ឲ្យបាន​រឹងមាំនូវគ្រប់ កាលៈទេសៈ លើកកម្ពស់ការគោរព និងអនុវត្តច្បាប់ដ៏ម៉ឺងម៉ាត់ ហើយប្រឆាំងដាច់​ខាតរាល់សកម្មភាពប្រ ទូសសរ៉ាយ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍនៅកម្ពុជា។ ក្នុងស្មារតីនេះ ចាំបាច់ត្រូវកម្ចាត់នយោបាយ និងសកម្មភាពជ្រុលនិយមគ្រប់រូបភាពឲ្យអស់​ពី​សង្គមកម្ពុជា មិនទុកឲ្យ និន្នាការនេះបង្ករការបែកបាក់ជាតិឡើយ ដើម្បីពង្រឹងសាមគ្គីភាព ឯកភាពជាតិ និងធានាបរិយាកាសរស់ នៅដ៏សុខសាន្តជូនប្រជាជន។ ជាមួយគ្នានេះ បន្តលើកកម្ពស់ការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាពឲ្យកាន់តែ​បានល្អប្រសើរតាមទិសដៅដែលរាជរដ្ឋាភិបាលបានដាក់ចេញ»។ជាមួយគ្នានោះដែរ សេចក្តីសម្រេចចិត្តរបស់មហាសន្តិបាទវិសាញ្ញនេះដែរ គណបក្សប្រជាជនកម្ពុជា បានផ្តោតការ យកចិត្តទុកដាក់ដោះស្រាយបញ្ហាជីវភាពរស់នៅរបស់​ប្រជាជនឲ្យបានកាន់តែ​ល្អប្រសើរ តាមរយៈការបន្តពង្រឹងការអនុវត្តគោលនយោបាយជាតិ​គាំពារសង្គមឆ្នាំ២០១៦-២០២៥. បន្តអនុវត្ត កម្មវិធីជួយឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩, អនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារដែលរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីជំនួយ សង្គមជាសាច់ប្រាក់ជូនគ្រួសារដែលរងហានិភ័យ និងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះ​ទឹកជំនន់ ,បន្តជំរុញការ ដំឡើងប្រាក់បៀវត្សមន្រ្តី រាជកា និងកងកម្លាំងប្រដាប់អាវុធ ការកែសម្រួល និងដំឡើងប្រាក់សោធននិវត្តន៍ ការដំឡើងប្រាក់ឈ្នួលអប្បរមាដល់កម្មករនិយោជិត និងកាអនុវត្តប្រាក់សោធននិវត្តន៍សម្រាប់កម្មករនិយោ ជិត ដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់​ស្តីពីការងារ និងខិតខំដោះស្រាយតម្រូវការផ្សេងៗរបស់ប្រជា ជនជាអាទិ៍ ការងារធ្វើ ទីផ្សារកសិផល ស្ថិរភាពថ្លៃទំនិញចាំបាច់ ការថែរក្សាសុខភាព ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ការកសាងផ្លូវជនបទ ប្រឡាយទឹកជាដើម៕អត្ថបទបាន ចក់

គណបក្សប្រជាជនកម្ពុជាបន្តប្តេជ្ញាការពារដោយឥតងាករេនូវរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ

2023/01/30 09:03:22 am        847
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ជាថ្មីម្តងទៀតចំពោះគោលជំហររបស់ខ្លួន ក្នុងការបន្តប្តេជ្ញាការពារ ដោយឥតងាករេនូវរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញឲ្យស្ថិតស្ថេរជានិរន្តរ៍ និងបន្តខិតខំ ពង្រឹងនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ឲ្យកាន់តែល្អប្រសើបន្ថែមទៀតផងដែរ ដើម្បីគុណ ប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិទាំងមូល។យោងតាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រ ជាជនកម្ពុជា ដែលបានចេញនាល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា «មហាសន្និបាត បញ្ជាក់ច្បាស់នូវគោលជំហរឥតងាករេ ក្នុងការការពាររបបរាជានិយមអាស្រ័យ​រដ្ឋធម្មនុញ្ញឲ្យស្ថិតស្ថេរជា និងរន្តរ៍។ ព្រមជាមួយនោះ បន្តពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងលើកកម្ពស់ការគោរព សិទ្ធិមនុស្សនៅកម្ពុជា ដែលជាមូលដ្ឋានដ៏សំខាន់ចាំបាច់ក្នុងការ​ពង្រឹងសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាដើម»។ក្នុងស្មារតីខាងលើនេះ គណបក្សប្រជាជនកម្ពុជា ចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បណ្តាគណបក្សនយោបាយ និងគ្រប់មជ្ឈដ្ឋានផ្សេង​ទៀតក្នុងសង្គម ក្នុងការពង្រឹងបរិយាកាសនយោបាយ​សម្រាប់ការបោះឆ្នោតឲ្យបានល្អប្រសើរ ប្រកបដោយលក្ខណៈអព្យា ក្រឹត គ្មានការគំរាមកំហែង និងសុវត្ថិភាព លើមូលដ្ឋានប្រកាន់ខ្ជាប់​គោល​ការណ៍ច្បាប់ ដើម្បីធានាឲ្យដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះប្រព្រឹត្តិ ដោយជោគជ័យ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈរបស់ ប្រជាពលរដ្ឋខ្មែរទាំងមូល។តាមរយៈសេចក្តីសម្រេចរបស់មហាសន្និបាត ក៏បានឲ្យដឹងផងដែរថា មហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេសក៏បានប្រកាសគាំទ្រពេញទំហឹង សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋ មន្រ្តីសម្រាប់នីតិកាលទី៧នៃរដ្ឋសភា និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ ពេលអនាគតផងដែរ៕អត្ថបទបាន ចក់

សម្តេចតេជោ៖ កម្ពុជាមិនអនុញ្ញាតឱ្យមានការញាំញី ដោយជម្លោះសាសនាលើទឹកដីរបស់ខ្លួននោះឡើយ

2023/01/27 08:54:51 am        853
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីម្តង​ទៀតថា កម្ពុជា មិនអនុញ្ញាតឱ្យយកទឹកដីរបស់ខ្លួនធ្វើការញាំញី ដោយជម្លោះសាសនានោះទេ ហើយមួយវិញទៀតក៏មិនអនុញ្ញាតឲ្យមានការចាប់បង្ខំឲ្យទៅជឿលើសាសនានេះ ឬក៏តាមនិកាយនោះក៏មិនអាចទៅរួចដែរ ខណៈបច្ចុប្បន្ននេះ កម្ពុជាមានវត្តមានសាសនាច្រើន​តែប្រកប​ដោយភាពសាមគ្គីគ្នាក្រោមម្លប់សន្តិភាពតែមួយ។ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរខួប១០០ឆ្នាំ នៃសាសនាគ្រិស្តនៅកម្ពុជា នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់នូវលទ្ធភាពគ្រប់​យ៉ាងឲ្យ​មនុស្សជឿលើសាសនា របស់ពួកគេរៀងៗខ្លួន ហើយរាជរដ្ឋាភិបាលប្រឆាំងដាច់ខាតចំពោះការ​រើសអើង​នានាចំពោះសាសនានៅលើទឹកដីកម្ពុជា។ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន ក៏លើកឡើងផងដែរថា សព្វថ្ងៃនេះប្រទេសកម្ពុជា​មាន​សាសនាជាច្រើន ប៉ុន្តែសាសនាដែលមានវត្តមាននៅលើទឹកដីកម្ពុជា​នាពេលនេះពុំដែល​មានជម្លោះ នឹងគ្នានោះទេ ផ្ទុយទៅវិញសាសនាទាំងនោះបានធ្វើការសាមគ្គីគ្នាប្រកបដោយសុខុដុមរមនា និងក្រោមម្លប់នៃសុខសន្តិភាពទៅវិញ។ សម្តេចតេជោ ក៏បានមានប្រសាសន៍ផងដែរថា ភាពខុសគ្នា នៃជំនឿសាសនា មិនមែនជាកត្តា​រាំងស្ទះ​ដល់ដំណើរការអភិវឌ្ឍប្រទេសឡើយ ខណៈមានសាសនាច្រើននៅ លើទឹកដីកម្ពុជានាពេល​នេះ​គឺបានចូលរួមសកម្មភាពមនុស្សធម៌ជាច្រើនដល់សង្គមជាតិខ្មែរទាំងមូល ជាពិសេសលើផ្នែក​អប់រំតែម្តង។យ៉ាងណាក៏ដោយសម្តេចតេជោ ក៏បានអំពាវនាវដល់បរិស័ទនៃ សាសនាទាំងអស់បន្តរួមគ្នា​បន្ថែមទៀត​ក្នុងការថែរក្សានូវសុខសន្តិភាពនៅកម្ពុជា ដែលកំពុងមានសព្វថ្ងៃ ហើយប្រសិនបើមិន​មាន​សុខសន្តិភាពដូចពេលនេះទេ គឺមិនមានឱកាសនៃការជួបជុំគ្នាបាននោះឡើយ។ ជាក់ស្តែងពិធីអបអរសាទរខួប១០០ឆ្នាំ នៃសាសនាគ្រិស្តមកពីគ្រប់រាជធានី-ខេត្តទាំងអស់​នាពេល​នេះ គឺបញ្ជាក់អំពីការរីកចំរើននៃជំនឿសាសនា ខណៈពិធីជួបជុំនេះគឺស្ថិតនៅក្រោមម្លប់សន្តិភាព៕អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភ្ញៀវទេសចរនៅលើកោះ Santorini របស់ក្រិក នាំគ្នាមើលថ្ងៃលិច ស្របពេលរលកកម្តៅវាយប្រហារអឺរ៉ុប
06/24/2026 08:06 PM
ប្រតិបត្តិករផ្លូវរថភ្លើងអាល្លឺម៉ង់ បញ្ឈប់សេវាកម្មរបស់ខ្លួន ដោយសារភាពរអាក់រអួស ITទូទាំងប្រទេស
06/24/2026 08:06 PM
រដ្ឋមន្រ្តីកសិកម្មឥណ្ឌាអះអាងថា ប្រទេសរបស់លោកត្រៀមខ្លួនរួចរាល់សម្រាប់បាតុភូតធម្មជាតិអែល នីញ៉ូ
06/24/2026 08:06 PM
ភ្លើងឆេះព្រៃ បានឆាបឆេះឆ្លងកាត់វាលស្រែស្រូវសាលី នៅតំបន់ជនបទ Qamishli ប្រទេសស៊ីរី
06/24/2026 08:06 PM
ក្រុមហ៊ុនអវកាស Katalyst ព្យាយាមសង្រ្គោះយានអវកាសរបស់អង្គការណាសាពីការឆេះ
06/24/2026 08:06 PM
ប្រតិបត្តិការទ្រង់ទ្រាយធំរបស់កូស្តារីកា ដើម្បីរុះរើបណ្តាញជួញដូរគ្រឿងញៀនខុសច្បាប់
06/24/2026 08:06 PM
លោក Trump ព្រមានថា ការចរចាជាមួយអ៊ីរ៉ង់នឹងបញ្ចប់ភ្លាម ប្រសិនបើមាន​ការ​យក​ថ្លៃពី​នាវា
06/24/2026 08:06 PM
សកម្មជន ៤នាក់របស់កងនាវាជំនួយហ្កាហ្សា ត្រូវបានដោះលែងចេញពីការឃុំឃាំងនៅប្រទេសលីប៊ី
06/24/2026 08:06 PM
បែលហ្ស៊ិកព្រមាន​ពីកម្ដៅ​ទូទាំងប្រទេស ខណៈប្រតិបត្តិករផ្លូវដែក លុប​ដំណើរការ​រថភ្លើង ១០០គ្រឿង​​ ក្នុង ១ថ្ងៃ
06/24/2026 08:06 PM
រដ្ឋមន្ត្រីអ៊ីស្រាអែលព្រមានថា អាមេរិកនឹងស្ថិត​ «លើផ្លូវប៉ះទង្គិច» ជាមួយទីក្រុង Tel Aviv ដោយសារ​កិច្ចព្រមព្រៀងអ៊ីរ៉ង់
06/24/2026 08:06 PM