សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន

នយោបាយ​ និង ការអភិវឌ្ឍន៍

អ្នកនយោបាយទទួលស្គាល់ថា ថ្ងៃ៧មករាបាននាំឲ្យកម្ពុជា ទទួលបានសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ

2023/01/06 01:17:13 pm        501
ភ្នំពេញ៖ ស្របពេលថ្ងៃទី៧ មករាស្អែកនេះ នឹងមានការរៀបចំពិធីអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា ដែលជាថ្ងៃប្រវត្តិសាស្រ្តបញ្ចប់​របប​ប្រល័យពូជសាសន៍ ​ប៉ុល ពត ឬហៅថា របបខ្មែរក្រហម មានបណ្តាអ្នកនយោបាយវ័យក្មេង ​លើកឡើងថា ចំពោះប្រវត្តិសាស្រ្តរំដោះ​ប្រជាជន​ពី​របបប្រល័យពូជសាសន៍ ​គឺជា​ភស្តុតាង ដែលនាំឲ្យប្រជាជននៅរស់រានមាន​ជីវិត​ពី​របបមួយនេះ ​មានសិទ្ធិសេរីភាព រួមទាំងឱកាសចូលរួមការ​អភិវឌ្ឍប្រទេស តាមរយៈការចូលរួម​ប្រកួតប្រជែង​លើ​ឆាកនយោបាយក្រោមការអនុវត្តលទ្ធិប្រជាធិបតេយ្យ​ សេរីពហុបក្ស ពោលគឺការបោះឆ្នោត។ លោក ពេជ្យ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានទទួលស្គាល់ថា ថ្ងៃ ៧ មករា ជា​តឹងតាង​ជាក់ស្តែង​នៃការរំដោះប្រជាជនពីរបបប្រល័យពូជសាសន៍ និងបាននាំមកនូវឱកាស​សម្រាប់អ្នក​នយោបាយ​ចម្រុះ​ពណ៌​បានជជែកគ្នាដោយបើកចំហរ។ ជាមួយការទទួលស្គាល់ថ្ងៃ ៧ មករា របស់លោក ពេជ្យ ស្រស់ គឺលោកបានសំអាង​លើការជួយ​សង្គ្រោះ​ឲ្យក្រុមគ្រួសាររបស់លោកនៅរស់រានមានជីវិត និងចាកផុតពីការកាប់សម្លាប់យ៉ាងរង្គាល​ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ ​បានលើកឡើងថា ថ្ងៃ ៧មករា ១៩៧៩ ជាថ្ងៃដែល​បាននាំ​ឲ្យកម្ពុជា​អនុវត្តរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ និងជាស្ពាន​ធ្វើឱ្យអ្នកនយោបាយគ្រប់​និន្នការ​មាន​ឱកាសចូលរួម ​ដើម្បីប្រកួតប្រជែង ​និងកសាងលទ្ធិប្រជាធិបតេយ្យ តាមរបប​លទ្ធិប្រជាធិបតេយ្យ​របស់កម្ពុជា។ក្នុងរយៈពេល៤៤ឆ្នាំមកនេះ កម្ពុជា​បានពុះពារជម្នះរាល់​ឧបសគ្គ និងការលំបាកយ៉ាងច្រើន​ឥត​គណនា ឆ្លងកាត់បណ្តាដំណាក់កាលប្រវត្តិសាស្ត្រ ​ ដើម្បីការពារការរស់ឡើងវិញរបស់ប្រជាជាតិ ប្រឹងប្រែង​ជម្នះនូវផលវិបាកយ៉ាង​ធ្ងន់ធ្ងរ​លើគ្រប់វិស័យ​ដែលបន្សល់ទុកពីសង្គ្រាម​បំផ្លិច​បំផ្លាញ រួមទាំង​ខិតខំស្តារកសាង ​អភិវឌ្ឍន៍​មាតុភូមិចេញពីគំនរផេះផង់ ​ពុះពារស្វែងរកសន្តិភាព ការ​ផ្សះផ្សារជាតិផងដែរ៕ អត្ថបទ៖សេក ឧត្តម

លោកជំទាវ ឱ វណ្ណឌីន អំពាវនាវឲ្យបញ្ឈប់ការផ្សព្វផ្សាយ ចែករំលែកព័ត៌មាន គ្មានប្រភព និងគ្មានការបញ្ជាក់ច្បាស់លាស់ពាក់ព័ន្ធការរីករាលដាលមេរោគ

2023/01/06 08:50:26 am        779
ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលប្រកាសឲ្យបញ្ឈប់ការផ្សាយព័ត៌មានដែលមិនទាន់មានការពន្យល់ណាមួយ ពីមន្ត្រីជំនាញ ឬប្រភពច្បាស់លាស់ កុំអោយមានការភាន់ច្រឡំ។លោកជំទាវបញ្ជាក់តាមសារ Telegram​ថា XBB variant មានរោគសញ្ញាប្រហាក់ប្រហែលនឹងជំងឺផ្តាសាយធំដូចយេីងបានដឹងរួចមកហេីយ​ៗគ្រប់តែប្រភេទវីរុស​ ទោះជាអូមីក្រុងក្តី​ ដែលតាក្តី​ ឫប្រភេទផ្សេងៗទៀតក្តី​ បេីខ្វះនូវការការពារ​ វាអាចឆ្លងគ្រប់ពេលវេលា​ គ្រប់កាល:ទេស:​ និងគ្រប់ទីកន្លែង​ ហេីយក៏អាចវិវត្តន៍ទៅធ្ងន់ធ្ងរបានដែរ​ ជាពិសេសអ្នកមានជំងឺប្រចាំកា​យ​ និងមនុស្សវ័យចាស់ជាដេីម។លោកជំទាវបន្តថា “វាមានលទ្ធភាពឆ្លងលឿនជាងប្រភេទមុនៗ​ ក៏ប៉ុន្តែវ៉ាក់សាំងកូវីដ-១៩​ ដូសជំរុញ​បន្តបន្ទាប់​ នៅតែជួយកាត់បន្ថយបានច្រើនលើអត្រាឈឺធ្ងន់ធ្ងរ​ អត្រាស្លាប់​ និងអត្រាចូលសម្រាកពេទ្យ។ ដូច្នេះ​ សូមចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩​ ដូសជំរុញបន្តបន្ទាប់ទៀត​ និងបន្តប្រុងប្រយ័ត្នដោយអនុវត្តន៍វិធានការ​ ៣ការពារ​ ៣កុំ”៕

គ.ជ.ប ប្រកាសឲ្យពលរដ្ឋប្តឹងតវ៉ាទៅនឹងបញ្ជីឈ្មោះដំបូង ខណៈបញ្ជីនឹងបិទផ្សាយ​នាសប្តាហ៍ក្រោយ

2023/01/05 02:06:03 pm        396
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជ.ប) នឹងធ្វើការបិទផ្សាយបញ្ជី​បោះឆ្នោត​ដំបូង និងបញ្ជី ឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដើម្បីឱ្យប្រជាពលរដ្ឋ​ពិនិត្យផ្ទៀងផ្ទាត់ ព្រម ទាំងអាចសុំកែតម្រូវ​ តាមរយៈការប្តឹងតវ៉ា ឬប្តឹងជំទាស់។ នេះបើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ។សេចក្តីជូនដំណឹងរបស់ គ.ជ.ប បានឱ្យដឹងថា បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នឹងត្រូវបិទផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅតាមសា លាឃុំ-សង្កាត់ និងនៅទីតាំងណាមួយក្នុងឃុំ-សង្កាត់ទូទាំងប្រទេស ព្រមទាំងមានផ្សព្វផ្សាយតាមគេហទំ ព័ររបស់ គ.ជ.ប ដែលមានអាសយដ្ឋាន voterlist.nec.gov.kh ឬចូលរកតាមកម្មវិធីទូរស័ព្ទ (App) NEC KH ។សេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថា ជនណាក៏ដោយ មានសិទ្ធិប្តឹងតវ៉ា ឬប្តឹងជំទាស់ជាលាយ លក្ខណ៍អក្សរ ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុប​ចេញពីបញ្ជី បោះឆ្នោត ទៅក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងរយៈពេល១០ថ្ងៃយ៉ាងយូរ បន្ទាប់ពី​ថ្ងៃបិទផ្សាយ ហើយនឹងបិទការ ប្តឹងតវ៉ានៅត្រឹមថ្ងៃទី២៣ ខែមករា នេះ ។ពាក់ព័ន្ធនឹងការប្តឹងតវ៉ា អាចធ្វើឡើងបានក្នុងករណីបាត់ឈ្មោះរបស់អ្នកបោះឆ្នោត ឬមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ​ប៉ុន្តែកត់ត្រាមិនច្បាស់លាស់នូវទិន្នន័យពាក់ព័ន្ធ ​ឬព័ត៌មានដែលបានផ្តល់ឱ្យ ឬត្រូវបាន គ.ជ.ប លុបឈ្មោះមិនត្រឹមត្រូវ ។ ចំណែកការប្តឹងជំទាស់ អាចធ្វើឡើងចំពោះបុគ្គល​ណាម្នាក់ មានឈ្មោះ ​ក្នុងបញ្ជីបោះឆ្នោតដំបូង ប៉ុន្តែជននោះ មិនមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បី​មានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចំពោះជនណាម្នាក់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតច្រើន​ជាងមួយកន្លែង ។យោងតាមលទ្ធផលបណ្តោះអាសន្នរបស់ គ.ជ.ប បានបង្ហាញថា ​ចំនួនអ្នកបោះឆ្នោតក្នុងបញ្ជី បោះឆ្នោតឆ្នាំ២០២២ ដែលនឹងត្រូវប្រើសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ​នីតិកាលទី៧ នៅថ្ងៃ ទី២៣ ​ខែកក្កដា ឆ្នាំ២០២៣ មានជាង៩លាន៧សែននាក់ ខណៈអ្នកដែលនឹងត្រូវ​លុប​ឈ្មោះចេញពីបញ្ជី ​មានចំនួនជាង២៥ម៉ឺននាក់ ​និងអ្នកបានកែ​តម្រូវទិន្នន័យ មានជាង៦ម៉ឺននាក់ ៕អត្ថបទ៖ សេក ឧត្តម

ក្រុមឧក្រិដ្ឋជនមិនទាន់បោះបង់ចោលផែនការទុច្ចរិតខ្លួន ទោះបីសន្ដិសុខនៅកម្ពុជារក្សាបានល្អក៏ដោយ

2023/01/05 01:22:28 pm        394
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា បើទោះបីជាសភាពការណ៍សន្ដិសុខនៅកម្ពុជានាពេលបច្ចុប្បន្ននេះ រក្សាបានល្អប្រសើរក៏ដោយ ប៉ុន្ដែពួកឧក្រិដ្ឋជន និងអ្នកប្រព្រឹត្តបទល្មើសពួកគេមិនទាន់​បោះបង់ចោលនៅឡើយចំពោះផែន​ការ​ទុច្ចរិតរបស់ខ្លួនមកលើកម្ពុជា ដូច្នេះយើងនាំគ្នាបន្តប្រុងប្រយ័ត្នដើម្បីសុខសន្តិភាពជូនប្រជាពលរដ្ឋ។នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ សម្ដេច ស ខេង បានរំលឹកថា ​កាលពីឆ្នាំ២០២២ ​ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បាន​ធ្វើឱ្យប្រទេសកម្ពុជាបន្ដថែរក្សា ​និងពង្រឹងសន្ដិភាព ​ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់​សាធារណៈបាន​យ៉ាងល្អប្រសើរ​ រហូតឈានដល់ការសម្រេចបានកិច្ចប្រជុំថ្នាក់អន្តរជាតិជាច្រើន។សម្ដេចក្រឡាហោម បានបន្ថែមថា ជាពិសេសកម្ពុជារក្សាបាន ​និងពង្រឹងអធិបតេយ្យភាព បូរណភាពទឹកដី​បានយ៉ាងល្អប្រសើរ ​ទាំងនេះគឺជាកត្តាគន្លឹះដ៏សំខាន់មិនអាចខ្វះបាន ដើម្បី​បង្កលក្ខណៈសម្បត្តិដល់ការអភិវឌ្ឍ ​និងកិច្ចដំណើរការនានាទាំងអស់​ របស់កម្ពុជា។សម្ដេច បានបញ្ជាក់ទៀតថា កម្ពុជា ក៏នៅមាន​បញ្ហាប្រឈមជាច្រើនទៀត ​ដោយ​សារសភាព​ការណ៍​អន្ដរជាតិ ​ឬក្នុងតំបន់ ​កំពុងមានការវិវត្តន៍ដ៏​ស្មុគស្មាញ​ ដោយ​មិនអាច​ប៉ាន់ស្មាន​ដឹង។ តើជះឥទ្ធិពលមកកម្ពុជា ឬយ៉ាងណា? ​ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ​ នៅឆ្នាំ២០២៣នេះ ត្រូវ​បន្ដ​តាមដាន​បន្ថែមទៀតដើម្បីការពារសន្ដិភាព ​និងសេចក្ដីសុខជូនប្រជាពលរដ្ឋ។សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ថា ​«សភាពការណ៍សន្ដិសុខ ​និងបទល្មើសនានា ទោះបី​មក​ដល់ពេលនេះ​ យើង​រក្សាបានល្អប្រសើរ ដូច​បានបញ្ជាក់ខាងលើ​ ប៉ុន្ដែ​ពួកឧក្រិដ្ឋជន និង​អ្នកប្រព្រឹត្តបទល្មើស ​គេមិនទាន់បោះបង់ចោល ​នូវផែនការ​ទុច្ចរិត​របស់ពួកគេនោះទេ។បទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ ​ដែលជាបទល្មើសមិនប្រព្រៃណី​ ហើយ​ដោយមានបែបផែន​ស្មុគស្មាញ ​ដែលយើងត្រូវបន្ដរួមគ្នាដើម្បីធ្វើកិច្ចការងារទាំងនេះ»។លើសពីនេះ​សម្ដេច ស ខេង ក៏បាន​ណែនាំ​ដល់​សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ​ត្រូវ​បន្ដផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋអំពីបទល្មើសនានា ឱ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់ថែមទៀត ​ដូចជា អំពើ​ជួញដូរមនុស្ស ​ដែល​ជាបទល្មើសថ្មី ​និង​ស្មុគស្មាញ ព្រមទាំងកាចសាហាវផងដែរ៕អត្ថបទ៖ បាន ចក់

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព៖ « ថ្ងៃ៧មករា ជាថ្ងៃសង្គ្រោះខ្មែរគ្រប់និន្នាការនយោបាយពីរណ្តៅមរណៈ»

2023/01/05 08:38:43 am        107
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត រួមជាមួយឯកឧត្តម ចាន់ រតនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់, ឯកឧត្តម ឈួន វិន ប្រធានក្រុមការងារតំបន់១ ជាមួយនឹងក្រុមការងារទាំងអស់បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧មករា នាទីក្រុងកង់បេរ៉ា នៃប្រទេសអូស្ត្រាលី ដែលពិធីនេះ រៀបចំឡើងដោយបងប្អូនជនរួមជាតិខ្មែរយើង រស់នៅប្រទេសអូស្ត្រាលី នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។ឯកឧត្តមបណ្ឌិត គឹម សន្តិភាព បានកោតសរសើរដ៏ស្មោះអស់ពីដួងចិត្ត ប្រកបដោយការដឹងគុណជាអនេកប្បការជានិច្ច ចំពោះលោកពូ អ្នកមីង បងប្អូនជាជនរួមជាតិទាំងអស់ ដែលកំពុងរស់នៅលើទឹកដីនៃប្រទេសអូស្ត្រាលី ដែលជាប្រទេសដ៏រីកចម្រើនជឿនលឿន តែបងប្អូនមិនបានបំភ្លេចនូវទឹកដីកំណើត ជាតិសាសន៍ សាច់សាលោហិត ញាតិសន្តាន មិត្តភក្តិ និងអនុស្សាវរីយ៍របស់ខ្លួននោះទេ។ផ្ទុយទៅវិញបងប្អូនមានឆន្ទៈ មានមនសិការ ស្នេហាជាតិមាតុភូមិពេញបរិបូរ ដែលកន្លងមករហូតមកដល់បច្ចុប្បន្ន បងប្អូនបានចំណាយពេលវេលា កម្លាំងកាយចិត្ត និងទ្រព្យធនផ្សេងៗ ដើម្បីចូលរួមគ្រប់សកម្មភាពជួយគាំពារជាតិជាមួយក្រុមការងាររបស់យើងខ្ញុំ ។ទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់បងប្អូន ពិតជាវត្ថុដ៏មានតម្លៃបំផុតចំពោះជាតិ មាតុភូមិនៃយើង និងជាការរួមចំណែក    ដ៏ឧត្តុង្គឧត្តម ក្នុងការបង្រួបបង្រួមពង្រឹងសាមគ្គីជាតិខ្មែរ ក្រោមម្លប់សន្តិភាព សម្តេចតេជោ ដែលកម្ពុជាមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៅក្រោយសម័យអង្គរ ។លើសពីនេះទៀត ការអញ្ជើញមកជួបជុំរបស់បងប្អូន ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧មករា នាថ្ងៃនេះ គឺបានសបញ្ជាក់ឱ្យឃើញថា បងប្អូនចង់ឱ្យប្រទេស កម្ពុជាយើងមានសាមគ្គីជាតិជាធ្លុងមួយដ៏រឹងមាំ រក្សាបានសន្តិភាព សេរីភាព បូរណភាពទឹកដី និងការអភិវឌ្ឍជាតិ ដើម្បីចៀសឱ្យផុតពីការបែកបាក់សាមគ្គីជាតិ ដែលជាដើមហេតុនាំឱ្យប្រទេសជាតិហិចហោច និងធ្លាក់ចូលក្នុង គ្រោះមហន្តរាយ និងដើម្បីទប់ស្កាត់ការកកើតឡើងជាថ្មីនូវរបបប្រល័យពូជសាសន៍នៅកម្ពុជា ។ថ្លែងក្នុងអង្គពិធី ឯកឧត្តមបណ្ឌិត គឹម សន្តិភាព បានសង្កត់ធ្ងន់ថា " ថ្ងៃ៧មករា ជាថ្ងៃសង្គ្រោះខ្មែរគ្រប់និន្នាការនយោបាយពីរណ្តៅមរណៈ" ៕

សហជីពកម្ពុជាប្រមាណ ៣០០នាក់ ប្រារព្ធពិធីរម្លឹកខួបអនុស្សាវរីយ៍ថ្ងៃជ័យជំនះ៧ មករា

2023/01/04 10:02:25 am        428
ភ្នំពេញ៖ អគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជា (CGCU)នៅព្រឹកថ្ងៃទី៤ មករា ឆ្នាំ២០២៣នេះ បានរៀបចំពិធីខួបអនុស្សាវរីយ៍លេីកទី៤៤ ទិវាជ័យជំនះ ៧មករា ជាប្រវត្តិសាស្រ្តដែលបានរំដោះប្រជាជនកម្ពុជាឲ្យរស់រានជីវិតឡេីងវិញរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវព្រៃផ្សៃបំផុត។ ពិធីខាងលេីនេះ បានប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម អុិត សំហេង ប្រធានគណៈចលនាសហជីព នៃគណៈចលនាមហាជនគណៈកម្មាធិការកណ្តាល ដោយមានការចូលរួមពីសហភាព សហព័ន្ធ សហជីព និងសមាជិក សមាជិកាប្រមាណ ៣០០នាក់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ គួររម្លឹកថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដឹកនាំរបស់សម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន ដែលបានខិតខំជំរុញសកម្មភាពនានា ទទួលបានសម្រេចនូវសមិទ្ធផលធំៗគួរអោយគត់សម្គាល់។ ដូច្នេះហើយបានជាប្រជាជនកម្ពុជាបានចងចាំជានិច្ចថា ថ្ងៃជ័យជំនះ ៧ មករាឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២របស់ខ្លួន «បើគ្មានថ្ងៃនេះទេគឺគ្មានអ្វីៗសព្វបែបយ៉ាងដូចថ្ងៃនេះដែរ»៕

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបឯកអគ្គរាជទូតអូស្រ្តាលី ដែលចប់អាណត្តិនៅកម្ពុជា

2023/01/03 02:22:16 pm        527
ភំ្នពេញ៖ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួប ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលី មុននឹងឯកឧត្តម បញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។ក្នុងជំនួបនេះឯកឧត្តម ឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អរវាង​ប្រទេសទាំងពីរដែលបានអនុវត្តកន្លងមក ​ជាពិសេសការឧបត្ថម្ភគាំទ្រគ្នា​នៅ​ក្នុង​កាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ ឯកឧត្តម ក៏បានសម្តែងនូវការកោតសរសើរដល់ការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័ស​លើគ្រប់វិស័យ​របស់​ប្រទេសកម្ពុជា ​រួមទាំងវិស័យការពារជាតិ ​និយាយជារួម និងនិយាយដោយទ្បែក នៅកម្រិត​កងទ័ពជើងនៃកងយោធពលខេមរភូមិន្ទ។ លើសពីនេះ ឯកឧត្តម ក៏បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាល ​និងប្រជាជនកម្ពុជា ចំពោះភាព​កក់ក្តៅក្នុងរយៈពេលបំពេញបេសកម្មការទូត​ និងស្នាក់នៅក្នុងប្រទេសកម្ពុជា ក្នុង​រយៈកាលកន្លងមកនេះ។ជាការឆ្លើយតបឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងនូវការអបអរសាទរចំពោះខួបលើកទី៧០ នៃ​ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ​ព្រមទាំង​បានលើកទ្បើងអំពីភាពរីកចម្រើន​នៃទំនាក់ទំនង​មិត្តភាព ​និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស ​និងប្រជាជនទាំងពីរកម្ពុជា-អូស្រ្តាលី ។ ចំពោះកិច្ចសហប្រតិបត្តិការយោធារវាប្រទេសទាំងពីរ លោកឧត្តមសេនីយ៍ ក៏បានគូសរំលេចអំពី​ដំណើរការ​ទៅមុខកាន់តែល្អប្រសើរទ្បើងជាលំដាប់ ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈការផ្សារភ្ជាប់​នូវទំនាក់ទំនងកាន់តែសកម្មជិតស្និទ្ធរវាងអង្គភាព​ និងអង្គភាព ​ជាពិសេសលើការងារហ្វឹកហ្វឺន និង​បណ្តុះបណ្តាលធនធានមនុស្ស។ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណចំពោះតួនាទី និងការចូលរួមចំណែក​យ៉ាងសកម្មរបស់ ឯកឧត្តម ឯកអគ្គរាជទូត ក្នុងការសម្របសម្រួល និងលើកកម្ពស់កិច្ច​សហប្រតិបត្តិការកម្ពុជា-អូស្រ្តាលី ​ឱ្យកាន់តែមានភាពស្និទ្ធស្នាល និងសម្រេចបាននូវសមិទ្ធផល​ផ្លែផ្កាជាក់ស្តែងជាច្រើនក្នុងអាណត្តិការទូតរយៈពេល ០៣ ឆ្នាំកន្លងមកនេះ៕

ឯកឧត្តម សុខ ឥសាន៖ ការចូលរួមជាមួយបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តដោយឯករាជ្យ

2023/01/03 12:26:03 pm        433
ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ការបន្តចូលរួម​ជីវភាព នយោបាយពីសំណាក់គណបក្សដទៃ ​ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការ​សម្រេចដ៏ឯករាជ្យ របស់ ​ប្រជាពលរដ្ឋម្នាក់ៗ ។ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ​បានប្រាប់BTV​នៅថ្ងៃទី៣ ខែមករា នេះថា ​ពិតណាស់ មួយរយៈចុងក្រោយ មានបណ្តាថ្នាក់ដឹកនាំ ​សមាជិក-សមាជិកា របស់​គណបក្ស​នានា ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា​ ជាបន្តបន្ទាប់ ទាំងនៅ​រាជធានីភ្នំពេញ ​និងតាមបណ្តាខេត្ត ដែលនេះគឺជាការប្រើប្រាស់សិទ្ធិនយោបាយ​របស់​ប្រជាពលរដ្ឋ ជឿជាក់លើគណបក្ស ​នយោបាយណា ​ដែលខ្លួនពេញចិត្ត។ឯកឧត្ដម បានបញ្ជាក់បន្ថែមថា ការចេញពីគណបក្សមួយទៅគណបក្សមួយ ជា​សិទ្ធិសម្រេចរបស់ ប្រជាពលរដ្ឋម្នាក់ៗ ស្របទៅតាមគោលការណ៍ច្បាប់ ​ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ​ក៏ដូចជាច្បាប់ ស្តីពីការ ​បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ ស្តីពីគណបក្សនយោបាយ ។ ការចូលរួមជីវភាពនយោបាយ​ របស់បុគ្គលមកពីគណបក្សនានា ត្រូវឈរលើការសម្រេចចិត្តដោយ​ឯករាជ្យ និងមិនត្រូវបានអូសទាញ ទិញទឹកចិត្ត សម្លុត ឬគំរាមកំហែងនោះទេ ។ ឆ្លើយតបចំពោះភាពចាំបាច់ នៃការចូលជាសមាជិកពីគណបក្សនានាបន្ថែម ​ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ទៀតថា ទោះបីគណបក្សប្រជាជន មានសមាជិក-សមាជិការហូតជាង៦លាននាក់ក្តី ប៉ុន្តែបើប្រជាជនណាយល់ឃើញអំពីកម្មវិធីនយោបាយរបស់គណបក្សផ្សេងមិនត្រឹមត្រូវ គឺ​គណបក្សប្រជាជន បើកទ្វារទូលាយទទួល និងស្វាគមន៍ជានិច្ច ។ឯកឧត្តម សុខ ឥសាន បានបន្ថែមថា​ លក្ខណៈពិសេស ដែលនាំឲ្យសមាជិកគណបក្សដទៃចូលរួម ជាមួយ​គណបក្សប្រជាជនកម្ពុជានោះ​ ដោយសារគណបក្ស ​មានកម្មវិធីនយោបាយត្រឹមត្រូវ ហើយ​ផ្អែក លើគុណសម្បត្តិផ្សារភ្ជាប់ផលប្រយោជន៍ជាតិ ​និងប្រជាជន ក៏ដូចជាឆ្លើយតបសំណូមពរ​ត្រូវការ និងបម្រើផលប្រយោជន៍របស់ប្រជាជន ​សំដៅធានាជីវភាពប្រជាជនកាន់តែប្រសើរ ៕ អត្ថបទ៖ សេក ឧត្តម

អ្នកសារព័ត៌មានជាង ៤ពាន់នាក់ ត្រៀមចូលរួមក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន សម្រាប់ឆ្នាំនេះ

2023/01/03 09:33:39 am        452
ភ្នំពេញ៖ ជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ​ លើកទី៥ ឆ្នាំ២០២៣នេះ មានអ្នកសារព័ត៌មានប្រមាណជាង ៤ ពាន់នាក់។ នេះ​បើ​តាម​ឯកឧត្ដម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន​។លោកបានឱ្យដឹងថា ជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣ មានអ្នកសារព័ត៌មាន ចូលរួម​ប្រមាណជាង ៤ពាន់នាក់នេះ បានបង្ហាញឱ្យឃើញពីការគិតគូរ និងជាការបង្កើនទំនាក់ ទំនង​រវាង អ្នកសារព័ត៌មាន និងអ្នកនាំពាក្យមកពីគ្រប់ក្រសួងស្ថាប័ន អភិបាលរាជធានី។នៅក្នុ​ង​ឱកាសកិច្ចប្រជុំត្រៀមជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹងអ្នកសារព័ត៌មាន លើកទី៥ នៅឆ្នាំ២០២៣ បន្ទាប់​ពី​អាក់ខាន​អស់​រយៈពេល ២ឆ្នាំមកហើយ ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានមាន​ប្រសាសន៍​កាល​ពី​កិច្ចប្រជុំ​មួយ​ដើម្បី​ត្រៀមរៀប​ចំ​ជំនួបរវាងសម្តេចតេជោ នាយករដ្ឋមន្រ្តី និងអ្នកសារព័ត៌មាន កាលពីថ្ងៃទី២ ខែមករា ឆ្នាំ ២០២៣ ថា គឺមានសារសំខាន់ណាស់ ដើម្បីជំរុញការ​លើក​កម្ពស់​វិស័យ​ព័ត៌មាន​ឱ្យ​កាន់​តែ​រីក​ចម្រើន​ តាម​រយៈការបង្កើនទំនាក់ ទំនងរវាង អ្នកសារព័ត៌មាន និងអ្នកនាំពាក្យមកពីគ្រប់ក្រសួង ស្ថាប័ន អភិបាលរាជធានី ខេត្ដ និងអ្នកនាំពាក្យតាមមន្ទីររាជធានី-ខេត្ដ ដែលអាចធ្វើការផ្ទៀងផ្ទាត់ ឬ​ពិភាក្សាពាក់ព័ន្ធនឹងវិស័យព័ត៌មាន ដើម្បីធ្វើឱ្យព័ត៌មានកាន់តែមានភាពសុក្រឹត្យ ព័ត៌មានពិត និង​ជាព័ត៌មានផ្ដល់ប្រយោជន៍ដល់សង្គម។ឯកឧត្ដម ផុស សុវណ្ណ បានឱ្យដឹងថា ពិធីជួប​ជុំ​រវាង​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥ គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ៕ អត្ថបទ៖ វ៉ន ដារ៉ា

ក្រសួង៖ ទេសចរជាតិ-អន្តរជាតិជាង ២លាននាក់ បានដើរលេងកម្សាន្តឆ្លងឆ្នាំសកល២ ថ្ងៃនេះ

2023/01/02 11:35:12 am        366
ភ្នំពេញ៖ ថ្ងៃឈប់សម្រាកឆ្លងឆ្នាំសកលរយៈពេល ២ ថ្ងៃ នៅទូទាំងប្រទេស ភ្ញៀវទេសចរសរុបប្រមាណ ២.០២២.៩២០នាក់ ក្នុងនោះភ្ញៀវជាតិ ២.០០៦.១១៧ នាក់ និងភ្ញៀវបរទេស ១៦.៨០៣ នាក់ បានចេញដើរលេងកម្សាន្តតាមខេត្ត និងតំបន់រម្មណីយដ្ឋាននានា។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ចេញផ្សាយនាថ្ងៃទី២ ខែមករានេះ។ យោងតាមរបាយការណ៍របស់ក្រសួងបានឱ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន ដែលទេសចរនិយមទៅលេងកម្សាន្ដនោះរួមមាន៖ រាជធានីភ្នំពេញ ៤៥៥.៨៣២ នាក់ ខេត្តព្រះសីហនុ ៣៣៨.៥៥២នាក់ ខេត្តសៀមរាប ៣៣៧.៧៦៩ នាក់ ខេត្តកំពត ៣៣០.៦៥៩នាក់ ខេត្តបាត់ដំបង ១៥៨.១១០នាក់ ខេត្តកែប ៨៨.៣៥៦នាក់ ខេត្តត្បូងឃ្មុំ ៨៤.៦៨៣នាក់ និងខេត្តកំពង់ចាម ៧៦.៩០១នាក់។បើតាមក្រសួងទេសចរណ៍ តួលេខខាងលើមានការកើនឡើង ៧៦,៦៥% បើធៀបនឹងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២២។ចំពោះរាជធានីភ្នំពេញមានប្រជាពលរដ្ឋប្រមាណជាង ៤៥ ម៉ឺននាក់ បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ដូចជានៅតំបន់កោះពេជ្រ មាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វារ តំបន់វិមានឈ្នះឈ្នះ ពហុកីឡដ្ឋានមរតកតេជោជាដើម។ក្រសួងបញ្ជាក់ថា គោលដៅទេសចរណ៍នានាទូទាំងប្រទេស សុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរយ៉ាងផុសផុល។ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និងបឹងហ្កាឡូ ត្រូវបានភ្ញៀវកក់ស្ទើរពេញ១០០%។ ដោយឡែក ប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសយកការជួបជុំនៅតាមគេហដ្ឋាន (ហូបចុក ច្រៀងកម្សាន្តជាលក្ខណៈគ្រួសារ និងមិត្តភក្តិ)។ ខ្លះទៀតបានចេញទៅដើរកម្សាន្ត និងជួបជុំឆ្លងឆ្នាំនៅតាមភោជនីយដ្ឋាន កន្លែងកម្សាន្តមនុស្សពេញវ័យ និង Sky Bar ជាដើម៕(ដោយ៖ វ៉ន ដារ៉ា)

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទោះបីឡើង អ្នកគាំទ្រអាមេរិកសម្ដែងការខកចិត្តក្រោយក្រុមចាញ់តួកគី ឯអូស្ត្រាលីបានត្រឹមស្មើប៉ារ៉ាហ្កាយ
06/26/2026 02:06 PM
អាមេរិកគំរាមកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នទៅឲ្យសហភាពអឺរ៉ុប ចំពេលមានជម្លោះលើច្បាប់បរិស្ថាន
06/26/2026 02:06 PM
ប្រធានាធិបតីចិន ស៊ី ជីនពីង បានហៅសម្ដេចតេជោថាជាមិត្តចាស់ ខណៈទំនាក់ទំនងកម្ពុជា-ចិន​មាន​ភាព​រឹងមាំដូចផ្ទាំងសិលា
06/26/2026 02:06 PM
លោក Katz ៖ កងទ័ពអ៊ីស្រាអែល នឹងបន្តនៅក្នុងប្រទេសលីបង់ ស៊ីរី និងហ្កាហ្សា «ដោយគ្មានកំណត់ពេលវេលា»
06/26/2026 02:06 PM
ពីដើមឆ្នាំ២០២៥ ដល់ថ្ងៃទី២២ខែមិថុនានេះ សមត្ថកិច្ចកម្ពុជា បង្ក្រាប​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ជាង ៥០០ទីតាំង ដកហូត និងព្យួរអាជ្ញាប័ណ្ណកាស៊ីណូ ២៥ទីតាំង
06/26/2026 01:06 PM
«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សា​សម្រួច​រចនា​សម្ព័ន្ធ​ការងារ​នៃអង្គភាពចំណុះជៀសវាងការអនុវត្តតួនាទីជាន់គ្នា
06/26/2026 01:06 PM
ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជួបជាមួយក្រុមហ៊ុនខ្មែរ ពិភាក្សា​លើការនាំ​ផលិតផល​បន្ថែម​ទៅកាន់ទីផ្សារកូរ៉េ
06/26/2026 01:06 PM
ជម្រើសជាតិនារីកម្ពុជា ទទួលបានឈាមថ្មី ត្រៀមប្រជែងជើងឯកអាស៊ាន ក្រោយខកខានពីរដូវកាលមុន
06/26/2026 01:06 PM
ប្រធានក្រុមហ៊ុន CCCC របស់ចិន បានប្ដេជ្ញាចំពោះមុខសម្ដេចតេជោ អនុវត្តគម្រោងព្រែកជីកហ្វូណនតេជោឱ្យបានជោគជ័យ
06/26/2026 01:06 PM
Manchester City ព្រមព្រៀងផ្ទេរ Elliot Anderson ពី Nottingham Forest ក្នុងតម្លៃបំបែកកំណត់ត្រាក្លិប
06/26/2026 01:06 PM