សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម លី ធុជ៖ មានគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ទើបប្រជាជនរួចផុតពីរបបគុកឥតជញ្ជាំង ,មានសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃ

2023/01/09 10:44:09 am        459
ស្វាយរៀង៖ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បានបញ្ជាក់ថា មានគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ទើបប្រជាជនរួចផុតពីរបបគុកឥតជញ្ជាំង ,មានសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។ថ្លែងក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ( ៧ មករា ឆ្នាំ១៩៧៩ ៧ មករា ឆ្នាំ២០២៣) ដែលប្រារពធ្វើឡើងនៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ដោយមានប្រជាពលរដ្ឋអញ្ជើញចូលរួមចំនួន៦០០នាក់ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា មុនថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ យើងបាត់បងអ្វីៗទាំងអស់ សូម្បីតែជិវីតផ្ទាល់ខ្លួនយើង ក៏មិនអាចការពារបានដែរ។ ឯកឧត្តមបន្តថា ក្រោយថ្ងៃដោះ ៧មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើអោយប្រជាពលរដ្ឋកម្ពុជាយើងបានរស់ឡើងវិញ និងចាប់ផ្តើមមានសិទ្ធសេរីភាព និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ៕

សម្ដេចតេជោ ហ៊ុន សែន៖ «បើគ្មានការគាំទ្រពីប្រជាពលរដ្ឋទេ កម្ពុជាក៏មិនអាចការពារពីកូវីដ-១៩ បានដែរ»

2023/01/09 09:48:15 am        363
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានផ្ដល់នូវការជឿទុកចិត្ត ចំពោះ​គណបក្សប្រជាជនកម្ពុជា ជាពិសេស​ការ​ជឿ​ទុក​ចិត្ត​ចំពោះ​សម្ដេច​ផ្ទាល់​ សម្រាប់​ការ​ដឹក​នាំ​ប្រទេស​ប្រកប​ដោយសន្ដិភាព និងការអភិវឌ្ឍ។ សម្ដេចបញ្ជាក់ថា​ប្រសិន​បើ​គ្មាន​ការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋក្នុងការចាក់វ៉ាក់សាំងការពារកូវីដ-១៩ទេ​ ប្រទេសកម្ពុជា ក៏មិន​អាច​បើក​ដំណើរ​ការ​សង្គមសេដ្ឋកិច្ចជាធម្មតាឡើងវិញបានដែរ។ សម្ដេចតេជោ ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​ឱកាស​អញ្ជើញ​ធ្វើ​ជា​សហធិបតី​នៅ​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាង​សង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះថា បើ​គ្មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋប្រទេសកម្ពុជា ក៏មិនអាចជោគ​ជ័យ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ បាន​ដែរ ប្រសិនបើប្រជាពលរដ្ឋមិនទទួលយកអនុវត្តនូវវិធានការសុខាភិបាល ៣ការពារ និង៣កុំ និងការទទួលវ៉ាក់សាំង។ សម្ដេចតេជោបានបញ្ជាក់ថា គ្រាន់តែមួយរយៈខ្លីប៉ុណ្ណោះ កូវីដ១៩ បាន​ទាញ​យក​ជីវិត​ប្រជាជន​កម្ពុជា ៣០៥៦ នាក់ ដែលជាចំនួនមួយ គួរឱ្យខ្លាច។ ប៉ុន្ដែ​ដោយ​សារ​មាន​ការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​ទៅ​លើគោលនយោបាយ ទៅលើយុទ្ធសាស្រ្ដ និងបណ្ដាវិធានការទាំងឡាយ ដែល​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ គឺត្រូវបានប្រជាពលរដ្ឋទទួលស្វាគមន៍។សម្តេច​តេជោ ហ៊ុន សែន ប្រកាសដល់ប្រជាពលរដ្ឋកុំភ្លេចខ្លួន ក្នុងកិច្ចការ​ការ​ពារ​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូវីដ១៩ ដោយនាំគ្នាទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ទាំង​ដូស​មូល​ដ្ឋាន និង​ដូសជំរុញ តាមការណែនាំរបស់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង៕ អត្ថបទ៖ វ៉ន ដារ៉ា 

សម្តេចតេជោ ហ៊ុន សែន៖ សន្តិភាព និងការអភិវឌ្ឍត្រូវតែដើរទន្ទឹមជាមួយគ្នាជានិច្ច

2023/01/09 09:30:53 am        477
កំពង់ចាម៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងជាថ្មីម្តងទៀតថា កត្តា​សន្តិភាព​បាន ធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍ​ជាបន្តបន្ទាប់លើគ្រប់វិស័យ ហើយកត្តាសន្តិភាព និង​ការ​អភិវឌ្ឍ​នេះ​ត្រូវ តែដើរទន្ទឹមគ្នាជានិច្ចមិនថាកាលៈទេសៈណានោះឡើយ។ថ្លែងនៅក្នុងឱកាស អញ្ជើញធ្វើជាសហធិបតីនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ពង្រីក និង​លើក​ក​ម្រិត​គុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូត​ដល់​ទី​រួម​ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​បាន​លើក​ឡើង ថា គោល​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ដៃម្ខាង​ថែ​រក្សា និង​ការពារសន្តិភាព និងដៃម្ខាងទៀត ជំរុញ​ការអភិវឌ្ឍ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា ប្រសិនបើ ការ​ដឹកនាំរបស់រាជរដ្ឋាភិបាលពុំមានការអភិវឌ្ឍទេនោះ ភាពវឹកវរប្រទេស​នឹង​កើត​មាន​ដោយ​សារ​តែ​កត្តាភាពក្រីក្រ ដូច្នេះមិនថាតម្លៃណានោះទេ ត្រូវតែថែរក្សា និងការពារនូវសុខសន្តិភាព និង​ការ​អភិវឌ្ឍ​នេះ​ឲ្យ ខាងតែបាន។ក្នុងឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​ប្រកាស​ថ្លែង​អំណរ​អគុណ​ជា​ថ្មី​ម្តង​ទៀត​ចំពោះ​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនតាំងពីដើមរហូតដល់បច្ចុប្បន្ននេះផងដែរ ខណៈ​ដែល​សម្តេច​មាន​វត្ត​មាន​នៃ​ការ​ដឹកនាំ​ប្រទេស​ដល់​សព្វ​ថ្ងៃ​នេះ​គឺ​កើត​ចេញ​ពី​ការ​គាំទ្រ​របស់បង​ប្អូន​នៅទូទាំងប្រទេស។ សម្តេចតេជោ រំពឹងផងដែរថា បងប្អូនប្រជាពលរដ្ឋទាំងអស់នឹង បន្ត​គាំទ្រសម្តេច និងគណបក្សប្រជាជនកម្ពុជាឲ្យដឹកនាំប្រទេសតទៅទៀត ដើម្បីសុខសន្តិភាព និង​ការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចំរើនបន្ថែមទៀតនោះ។យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា សម្តេច​នៅ​តែ​បន្តដឹកនាំ និងអភិវឌ្ឍប្រទេសកម្ពុជាតាមជំហ៊ានគីង្គក់ដដែល ដោយ​មិន​ធ្វើ​តាម​ជំហ៊ាន​យក្ស ឬ​មហាលោត​ផ្លោះអ្វីនោះទេ។ នេះគឺជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា៕ អត្ថបទ៖ បាន ចក់

ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ពង្រីក និងលើក​កម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧

2023/01/09 09:21:29 am        624
នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បាន​អញ្ជើញ​ធ្វើ​ជា​សហធិបតី​នៅ​ក្នុង​ពិធីសម្ពោធបើកការដ្ឋានសាងសង់ពង្រីក និង​លើក​កម្រិត​គុណភាព​កំណត់​ផ្លូវ​ជាតិ​លេខ៧ ចាប់ពីរង្វង់​មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម។ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ៖- សម្តេចតេជោបញ្ជាក់ថា ការសាងសង់ពង្រីក និងលើក​កម្រិត​គុណ​ភាព​កំណត់​ផ្លូវ​ជាតិ​លេខ៧ គឺជា​វឌ្ឍនភាពថ្មីមួយទៀត សម្រាប់កម្ពុជា ដែល​បាន​មក​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​មិត្ត​ចិន​ជួយ​ដល់​កម្ពុជា។- សម្តេចតេជោ ហ៊ុន​ សែន បញ្ជាក់ថា ក្រោយពេលកំណើនសេដ្ឋកិច្ច គួប​ផ្សំ​នឹង​ចរាចរណ៍​របស់​អ្នក​ដំណើរ និងការដឹកជញ្ជូនមានការកើនឡើងយ៉ាងគំហុក បា​ន​ប្រែ​ក្លាយ​កំណាត់​ផ្លូវ​លេខ​៧​នេះ​ឱ្យ​ទៅ​ជា «ផ្លូវកដប» ដែលមានសភាពចង្អៀត មានការកកស្ទះ និងមានគ្រោះថ្នាក់ញឹកញាប់ ទើប​រាជ​រដ្ឋាភិបាលសម្រេចសាងសង់ពង្រីក និងលើកកម្រិតគុណភាពផ្លូវនេះជាចាំបាច់។- សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីការរិះគន់លើទំនាក់ទំនងដ៏ជិតស្និទ្ធបំផុតរវាងកម្ពុជា-ចិន រហូតដល់មានចោទសួរនានា ពាក់ព័ន្ធទំនាក់ទំនងនេះ ដោយសម្តេចបញ្ជាក់ថា «បើ​សម្តេច​មិន​ពឹង​ចិន តើឱ្យសម្តេចទៅពឹងបរទេសណា..?»។- សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់មិត្តចិន ដែល​បាន​ជួយ​កម្ពុជា​លើ​ការ​អភិវឌ្ឍ​ហេដ្ឋ​រចនា​សម្ព័ន្ធតភ្ជាប់(ផ្លូវ,ស្ពាន) និងការជួយផ្តល់ដល់វ៉ាក់សាំងកូវីដ-១៩កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រីករាលដាលជំងឺដ៏កាចសាហាវ រហូត​ដល់​កម្ពុជា​មាន​លទ្ធភាព​បើក​ប្រទេស​ឡើង​វិញ ហើយអត្រាកំណើនឆ្លងប្រចាំថ្ងៃមានចំនួនតិចតួច។-សម្ដេចតេជោ ហ៊ុន សែន៖«គ្មានផ្លូវ គ្មានស្ពាន គឺមិនអាចធ្វើការអភិវឌ្ឍបានទេ ដូច្នេះ​ហើយ​បាន​ជា​អ្វី​ដែល​ខ្ញុំបានដាក់ចេញនូវឆ្នាំ១៩៨៧ កាលពីជាង ៣០ឆ្នាំមុន គឺនៅតែត្រូវ​រហូត​មក​ដល់​ពេល​នេះ ហើយអាចត្រូវរយៈពេល ៣០ ឆ្នាំទៀត នោះគឺប្រមូលផ្ដុំទៅលើការវិនយោគ ទឹក ផ្លូវ ភ្លើង មនុស្ស ដែលឥឡូវនេះ យើងហៅថា មនុស្ស ផ្លូវ និងភ្លើង ដែល​នៅតែ​ជា​អាទិភាព សម្រាប់​ការ​វិនិយោគ​របស់យើង»។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជាភ័ព្វសំណាងក្នុងការសាងសង់ពង្រីក និងលើក​កម្រិត​គុណភា​ព​កំណត់ផ្លូវជាតិលេខ៧នេះ នៅខេត្តកំពង់ចាម មាន​ថ្ម​ស្រាប់​សម្រាប់​ដំណើរ​ការ​ស្ថាបនា ខុសពីបណ្តាខេត្តផ្សេងៗដូចជា ស្វាយរៀង, កណ្តាលជាដើម ដែលមិនមានថ្ម ឬ​ថ្ម​នោះ​មិន​អាច​យក​មកប្រើប្រាស់ស្ថាបនាផ្លូវបាន។- សម្តេចតេជោ ហ៊ុន សែន ជាថ្មីម្តងទៀត បាន​ប្រកាស​ថ្លែង​អំណរ​គុណ​ដល់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់​ចាម ដែលបាននាំគ្នាបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឈ្នះភ្លូកទឹកភ្លូកដី ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៧ កាលពីពេលកន្លងទៅថ្មីៗនេះ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ប្រជាពលរដ្ឋកុំភ្លេចខ្លួន ក្នុង​កិច្ច​ការពារ​ការ​ឆ្លង​រីករាល​ដាល​ជំងឺ​កូវីដ-១៩ ដោយនាំគ្នាទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ទាំង​ដូស​មូល​ដ្ឋាន និងដូសជំរុញនានា តាមការណែនាំរបស់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង។ សម្តេចបញ្ជាក់ថា «កម្ពុជា មិនខ្វះវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនោះទេ..[]..»។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ក្នុងពេលជំនួបរវាងសម្តេច និងអ្នកសារ​ព័ត៌មាន​ប្រចាំ​ឆ្នាំ​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ ក្រៅពីសុន្ទរកថា និងសង្កថា សម្តេច​ក៏​នឹង​ផ្តល់​ឱកាស​ដល់​អ្នក​សារព័​ត៌មាន​សួរ​សំនួរ​ផ្សេងៗទៅកាន់សម្តេចផងដែរ។-​ សម្តេចតេជោ ហ៊ុន ​សែន បានលើកឡើងជាថ្មីពីគុណតម្លៃ នៃសុខសន្តិភាព​ ដែ​ល​វា​ជា​កត្តា​ចាប់​ផ្តើម​នូវ​រាល់​វឌ្ឍនភាពនានានៅក្នុងសង្គម។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ទស្សន​វិស័យ​របស់​គណបក្សប្រជាជនកម្ពុជាគឺ សន្តិភាព និងការអភិវឌ្ឍ ត្រូវដើរទន្ទឹមគ្នា...[]..។- សម្តេចតេជោ ហ៊ុន សែន​ បានប្រកាសថា ឆ្នាំ២០២២​ គឺជា​ឆ្នាំ​នៃ​សកម្មភាព​ការ​ទូត​កម្ពុជា​ដ៏​រស់​រ​វើក​ទៅកា​ន់បរទេសនានា តាមរយៈជាប្រធានរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធនានានៅក្នុងប្រទេសកម្ពុជា ដែលជាមោទនភាព និង​កិត្យានុភាព​កម្ពុជា​លើ​ឆាក​អន្តរជាតិ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រើសិទ្ធិផ្ទាល់ខ្លួន ក្នុងច្បាប់ស្តីពីគណបក្សនយោបាយ ប្រឆាំង​តប​ត​ទៅគណបក្សផ្សេងទៀត ដែលបានវាយប្រហារ បង្កាច់បង្ខូច មកលើ​គណបក្ស​ប្រជាជន​កម្ពុជា​ដោយគ្មានមូលដ្ឋានច្បាស់លាស់។- សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ជម្រើសដល់បក្សនយោបាយទាំងឡាយ ដែល​បាន​វាយ​ប្រហារ​មក​លើ​គណបក្សប្រជាជនកម្ពុជា តើចង់បានដំបង ឬវិធានការច្បាប់..?។ សម្តេច​បញ្ជាក់​ថា «យើង​ត្រូវការពារគណបក្សប្រជាជនកម្ពុជាជាចាំបាច់»។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់អ្នកនយោបាយចាស់វស្សាម្នាក់ឈ្មោះ «គង់ គាំ» ដែល​បាន​ធ្វើសកម្មភាពនយោបាយ រត់​ទៅ​បក្សនេះ ឬបក្សនោះ និង​តែង​ធ្វើ​អត្ថាធិប្បាយ​វាយ​ប្រហារ​មក​លើ​គណបក្សប្រជាជនកម្ពុជា សូមបញ្ឈប់ធ្វើសកម្មភាពនោះជាបន្ទាន់។- សម្តេចតេជោ ហ៊ុន សែន បាន​ប្រកាស​ដល់​ក្រុម​មេធាវី​គណបក្ស​ប្រជាជន​កម្ពុជា​តាំង​ពី​ថ្នាក់​ក្រោម​ដល់​ថ្នាក់លើ ត្រូវប្រមូលឯកសារសំឡង និង​ភស្តុតាង​នានា​ពាក់ព័ន្ធ​ការវាយ​ប្រហារ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា ដាក់ទៅតុលាការដោយគ្មានការលើកលែង។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យមានការគិតគូតពាក់ព័ន្ធបញ្ហាសញ្ជាតិ ដោយ​សម្តេច​លើក​ឡើង​ថា «គួរមានការគិតគូរ ដោយធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ..[]..មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអ្នកនយោបាយ ត្រូវមានសញ្ញាតិខ្មែរ តែមួយ»។សង្កថាសម្តេចតេជោ ហ៊ុន សែន ចាប់នៅវេលាម៉ោង ៩ និង២៤នាទី។

សម្តេចតេជោ ហ៊ុនសែន អញ្ជើញបើកការដ្ឋានសាងសង់ពង្រីក និងលើកគុណភាព កំណាត់ផ្លូវជាតិលេខ៧ ពីស្គន់ទៅក្រុងកំពង់ចាម

2023/01/09 07:28:19 am        731
កំពង់ចាម៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញធ្វើជាសហធិបតីនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ពង្រីក និងលើកម្រិតគុណភាពកំណត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៧នេះ ត្រូវបានស្តារ និងស្ថាបនាឡើងវិញកាលពីឆ្នាំ១៩៩៩ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) មានទទឹង ៧ម៉ែត្រ និង៩ម៉ែត្រ។ កាលនោះ កំណាត់ផ្លូវនេះ រួមជាមួយស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានគីហ្សូណា) ត្រូវបានសាងសង់ឡើងក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលប្រទេសជប៉ុន។ ក្រោយមកដោយសារកំណើនសេដ្ឋកិច្ច គួបផ្សំនឹងសកម្មភាព ចរាចរណ៍របស់អ្នកដំណើរ និងការដឹកជញ្ជូនមានការកើនឡើងយ៉ាងគំហុក បានប្រែក្លាយកំណាត់ផ្លូវនេះឱ្យទៅជា «ផ្លូវកដប» ដែលមានសភាពចង្អៀត មានការកកស្ទះ និងមានគ្រោះថ្នាក់ញឹកញាប់ ទើបរាជរដ្ឋាភិបាលសម្រេចសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវនេះឡើងវិញឱ្យបានធំទូលាយ និងល្អប្រសើរជាងមុន។ គម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧នេះ មានប្រវែងសរុបជាង ៤៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នឹងត្រូវស្ថាបនាជាប្រភេទផ្លូវ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៩សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវពី ២គន្លង ទៅ ៤គន្លង ដោយគន្លងនីមួយៗមានប្រវែង ៣.៧៥ម៉ែត្រ និងសួនពុះទ្រូងផ្លូវ ១.៥ម៉ែត្រ។ គម្រោងនេះ នឹងរួមបញ្ចូលការ សាងសង់ស្ពានថ្មី ចំនួន ១កន្លែង ប្រវែង ៤០ម៉ែត្រ មានទទឹង ២៤ម៉ែត្រ ស្ពានថ្មីចំនួន ៦កន្លែងផ្សេងទៀត ប្រវែងសរុប ១០៦ម៉ែត្រ មានទទឹង ១២ម៉ែត្រ និងពង្រីកបន្ថែមស្ពានចាស់ ដែលមានស្រាប់ចំនួន ១កន្លែង ទទឹង ១០.៥ម៉ែត្រដាក់លូគ្រប់ប្រភេទចំនួន ៣៣០កន្លែង បំពាក់កាមេរ៉ា ត្រួតពិនិត្យ ល្បឿនរថយន្ត ២កន្លែង បំពាក់ស្ថានីយជញ្ជីងថ្លឹងរថយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់វៃឆ្លាត និងត្រួតពិនិត្យដោយស្វ័យ ប្រវត្តិ (AI and Weigh-in-Motion) ចំនួន ២កន្លែង និងបំពាក់ស្លាក សញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោល សុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។ គម្រោងនេះ ត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤០ខែ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ គ្រោងចំណាយថវិកាសរុបជាង ១១៧លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕

កម្ពុជាអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃថ្ងៃជ័យជម្នះ ៧មករា(៧ មករា ១៩៧៩-៧ មករា ២០២៣)

2023/01/07 07:42:25 am        730
ភ្នំពេញ​៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នេះ គឺជាខួបលេីកទី ៤៤ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣) ដែលកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬ ហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើអោយកម្ពុជាក្លាយជាវាលពិឃាតដ៏ខ្មៅងងឹតអស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ។ នៅព្រឹកថ្ងៃទូ០៧ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា , សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភាព, ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័នតាមក្រសួងនានា ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីអង្គទូត សិស្សានុសិស្ស និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ បានចូលរួមអបអរសាទរថ្ងៃជ័យជម្នះ៧មករា លើកទី៤៤ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣)យ៉ាងមហោឡារិក នៅមជ្ឈមណ្ឌលកោះពេជ្រ។ គួររំលឹកដែរថា កាលពី៤៤មុន ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗត្រូវរស់នៅក្រោមការបង្ខិតបង្ខំអោយធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋមិនមានឡើយ។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា៕

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញអបអរសាទរខួបលើកទី៤៤ នៃថ្ងៃជ័យជម្នះ ៧មករា

2023/01/07 06:43:28 am        458
ភ្នំពេញ៖ នៅព្រឹក ថ្ងៃសៅរ៍ ១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញចូលរួមអបអរសាទរថ្ងៃជ័យជម្នះ៧មករា លើកទី៤៤ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣)យ៉ាងមហោឡារិក នៅមជ្ឈមណ្ឌលកោះពេជ្រ។ ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧មករា នេះ នឹងមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់ជាច្រើនរូបរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័នតាមក្រសួងនានា ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីអង្គទូត សិស្សានុសិស្ស និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ផងដែរ។ គួររំលឹកដែរថា កាលពី៤៤មុន ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗត្រូវរស់នៅក្រោមការបង្ខិតបង្ខំអោយធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋមិនមានឡើយ។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា៕

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃថ្ងៃជ័យជំនះ៧ មករា

2023/01/07 06:39:42 am        560
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២៣នេះ តាមរយៈសារតាមបណ្តាញសង្គមFacebook សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នេះ គឺជាខួបលេីកទី​៤៤ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣) ដែលកម្ពុជាត្រូវបានសង្គ្រោះ​ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬ ហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើអោយកម្ពុជាក្លាយជាវាលពិឃាតដ៏ខ្មៅងងឹតអស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ។ គួររំលឹកដែរថា កាលពី៤៤មុន ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗត្រូវរស់នៅក្រោមការបង្ខិតបង្ខំអោយធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋមិនមានឡើយ។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។សូមឱ្យស្មារតី៧មករា ស្ថិតនៅក្នុងក្រអៅបេះដូងប្រជាពលរដ្ឋគ្រប់ៗរូប​ និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរជាអមតៈ ក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍៕

កម្ពុជាប្រារព្ធខួបលើកទី៤៤ ទិវាជ័យជំនះ ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៣)

2023/01/07 06:33:14 am        651
ភ្នំពេញ៖ នៅព្រឹកថ្ងៃតី០៧ ខែមករា ឆ្នាំ២០២៣នេះ កម្ពុជា ប្រារព្ធខួបលើកទី៤៤ ទិវាជ័យជំនះ ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៣)។នៅព្រឹកនេះផងដែរ BTV កំពុងផ្សាយព្រឹត្តិការណ៍ដ៏សំខាន់នេះhttps://fb.watch/hUq21noC6z/

សមាជិកគណបក្សប្រជាជនកម្ពុជា តាមមូលដ្ឋានចាប់ផ្ដើមរៀបចំការសាទរថ្ងៃជ័យជំនះ ៧មករា

2023/01/06 01:24:02 pm        410
ភ្នំពេញ៖ សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា​ រស់នៅតាមមូលដ្ឋាននៅតាមបណ្ដាស្រុក ខេត្ត ​បានចាប់ផ្ដើមរៀបចំនូវការជួបជុំសមាជិករបស់ខ្លួន ដើម្បីរៀបចំការសាទរថ្ងៃជ័យជំនះ ៧មមរា ឆ្នាំ១៩៧៩។សមាជិកគណបក្សប្រជាជនកម្ពុជា នៅតាមបណ្ដាឃុំ-សង្កាត់ នៅតាមបណ្ដាខេត្ត បានចាប់ផ្ដើម​រៀបចំ​នូវពិធីអបអរសាទរ ខួបទី ៤៤ឆ្នាំ នៃទិវាជ័យជំនះ ៧មករា ដែលបានរំដោះជីវិតប្រជាពលរដ្ឋ​កម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត។ជាក់ស្ដែង ឯកឧត្តម តូច ចាន់នី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ​ចុះជួយឃុំ កណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ​រួមទាំងក្រុមការងារ និងសមាជិកគណបក្ស​រស់នៅ​ក្នុងមូលដ្ឋាន​ដោយផ្ទាល់បានជួបជុំគ្នារៀបចំការអបអរសាទរ ​ទិវាជ័យជំនះ ៧មករា។ក្នុងឱកាសអបអរសាទរទិវាជ័យជំនះ ​៧មករា នេះ ឯកឧត្តម តូច ចាន់នី បានលើកឡើងនូវគុណ​តម្លៃ ៧មករា ដែលពុំអាចកាត់ថ្លៃបាន ជូនសមាជិករបស់ខ្លួន។ ឯកឧត្តម បញ្ជាក់ថា ជ័យជំនះ ៧មករា ពិតណាស់គឺជាថ្ងៃកំណើតទី២ ​សម្រាប់ខ្លួនគាត់ ក៏ដូចជា​ជនរងគ្រោះជាច្រើនលាននាក់ផ្សេងទៀត ​អោយរួចផុតជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ក្រៅពីទទួលបានជីវិតថ្មី គឺគុណតម្លៃ ៧មករា​ បាននាំមកវិញនូវការរស់នៅក្នុងសង្គមសន្តិភាព ទទួល​បាន​សិទ្ធិគ្រប់យ៉ាង​ និងមើលឃើញពីការរីកចំរើនរបស់ជាតិឥតឈប់ឈរ។សម្រាប់សមាជិកគណបក្សប្រជាជនកម្ពុជាដែលមានវត្តមាន នៅថ្ងៃនេះ ទោះមួយចំនួនពុំបាន​ឆ្លងកាត់​ការរស់នៅក្នុងសម័យខ្មែរក្រហមក្ដី ​ក៏ពួកគេដឹងច្បាស់ពីគុណតម្លៃ ៧មករា តាម​រយៈការសិក្សា និងការប្រាប់ដោយផ្ទាល់ពីឪពុកម្ដាយ ​អាណាព្យាបាលរបស់ខ្លួន។ ពួកគេជាយុវជនលើកឡើងថា​ ជ័យជំនះ៧មករា ​បានផ្ដល់អ្វីៗគ្រប់យ៉ាងសម្រាប់ពួកគាត់ជាយុវជន។របបប្រល័យពូជសាសន៍ខ្មែរក្រហម ជារបបមួយដែលមានរយៈពេល ៣ឆ្នាំ ៨ខែ និង ៨០ថ្ងៃ។ ត្រឹមរយៈពេលជិត ៤ឆ្នាំនៃការគ្រប់គ្រងនេះ គឺប្រជាពលរដ្ឋគ្រប់រូបត្រូវរស់នៅរងទុក្ខ ​ពីភាពអត់ឃ្លាន ការធ្វើការហួសកម្លាំង ​ការបំបិតសេរីភាព​ ភាពភ័យខ្លាចសព្វបែបយ៉ាង និងរងការសម្លាប់​ដោយព្រៃផ្សៃ។ តាមសាលាក្ដីខ្មែរក្រហម បានបញ្ជាក់ថា​ ចំនួនប្រជាពលរដ្ឋប្រមាណជិត​ ៣លាននាក់ បាន​ស្លាប់បាត់បងជីវិត ក្នុងរយៈពេលនៃការគ្រប់គ្រង ​របស់ក្រុមកម្ពុជាប្រជាធិប្បតេយ្យ ​ប៉ុល ពត។កម្ពុជាបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម​ ថ្ងៃ ៧មករា ឆ្នាំ ១៩៧៩ ពិតយ៉ាងណាក្ដី តែ​សង្រ្គាមស៊ីវិលនៅតែអូសបន្លាយជាច្រើនឆ្នាំបន្តទៀត​ រហូតឆ្នាំ ១៩៩៨។ ការបញ្ចប់សង្គ្រាមរវាងខ្មែរ និងខ្មែរ ​ការទទួលបានសន្តិភាពពេញលេញ ​គឺនៅចុងឆ្នាំ ១៩៩៨ ក្រោម​ការអនុវត្តនយោបាយឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕ អត្ថបទ៖ គឹមហុក

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Katz ៖ កងទ័ពអ៊ីស្រាអែល នឹងបន្តនៅក្នុងប្រទេសលីបង់ ស៊ីរី និងហ្កាហ្សា «ដោយគ្មានកំណត់ពេលវេលា»
06/26/2026 02:06 PM
ពីដើមឆ្នាំ២០២៥ ដល់ថ្ងៃទី២២ខែមិថុនានេះ សមត្ថកិច្ចកម្ពុជា បង្ក្រាប​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ជាង ៥០០ទីតាំង ដកហូត និងព្យួរអាជ្ញាប័ណ្ណកាស៊ីណូ ២៥ទីតាំង
06/26/2026 01:06 PM
«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សា​សម្រួច​រចនា​សម្ព័ន្ធ​ការងារ​នៃអង្គភាពចំណុះជៀសវាងការអនុវត្តតួនាទីជាន់គ្នា
06/26/2026 01:06 PM
ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជួបជាមួយក្រុមហ៊ុនខ្មែរ ពិភាក្សា​លើការនាំ​ផលិតផល​បន្ថែម​ទៅកាន់ទីផ្សារកូរ៉េ
06/26/2026 01:06 PM
ជម្រើសជាតិនារីកម្ពុជា ទទួលបានឈាមថ្មី ត្រៀមប្រជែងជើងឯកអាស៊ាន ក្រោយខកខានពីរដូវកាលមុន
06/26/2026 01:06 PM
ប្រធានក្រុមហ៊ុន CCCC របស់ចិន បានប្ដេជ្ញាចំពោះមុខសម្ដេចតេជោ អនុវត្តគម្រោងព្រែកជីកហ្វូណនតេជោឱ្យបានជោគជ័យ
06/26/2026 01:06 PM
Manchester City ព្រមព្រៀងផ្ទេរ Elliot Anderson ពី Nottingham Forest ក្នុងតម្លៃបំបែកកំណត់ត្រាក្លិប
06/26/2026 01:06 PM
ក្រសួងការងារលើកទឹកចិត្តយុវជនរៀនជំនាញឱ្យត្រូវនឹងទីផ្សារការងារ ជាជាងរៀនតាមគ្នា
06/26/2026 12:06 PM
តេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
06/26/2026 12:06 PM
ក្រសួងបរិស្ថាន អំពាវនាវពលរដ្ឋឱ្យចូលរួមយុទ្ធនាការដាំដើមឈើទូទាំងប្រទេស ដើម្បីពង្រឹងភាពធន់របស់ប្រទេសប្រឆាំងនឹងបាតុភូតអែលនីញ៉ូ និងការប្រែប្រួលអាកាសធាតុ
06/26/2026 12:06 PM