សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ

2022/12/22 07:43:03 am        915
ព្រះសីហនុ​៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ។ផ្លូវដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នៅពេលនេះ តភ្ជាប់រវាងស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ មានប្រវែងសរុបជាង ៤៣គីឡូម៉ែត្រ ត្រូវបានស្ថាបនា និងកែលំអរឡើងវិញរួចរាល់ជាស្ថាពរ ក្រោមកញ្ចប់ថវិកាជាតិប្រមាណ ៧៦លានដុល្លារអាមេរិក។ផ្លូវជាចំណងដៃថ្មីរបស់រាជរដ្ឋាភិបាលជូនពលរដ្ឋខេត្តព្រះសីហនុ មានពីរខ្សែតភ្ជាប់គ្នា ដែល១ខ្សែមានឈ្មោះថាផ្លូវលេខ១៤៦B ឬហៅថា វិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស ចាប់ពីចំណុចបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ទៅដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ។១ខ្សែទៀតមានឈ្មោះផ្លូវលេខ១៤៨ ឬហៅថា តីរវិថីសម្តេចតេជោ ហ៊ុន សែន (តីរវិថី គឺវិថីស្ថិតនៅបណ្តោយតាមឆ្នេរ) បន្តពីរង្វង់មូលស្ទឹងហាវ ដល់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ២២៥+៥៥០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ផ្លូវទាំងពីរខ្សែនេះ គឺជាខ្សែផ្លូវវាងក្រុងតភ្ជាប់គ្នា ដ៏មានសក្តានុពល ដោយតភ្ជាប់ពីទីប្រជុំជនទៅជាយក្រុង ទៅកាន់តំបន់ទេសចរណ៍ និងឆ្នេរធម្មជាតិ ព្រមទាំងតភ្ជាប់ជាមួយផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងផ្លូវទាំង ៣៧ខ្សែ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុផងដែរ។ ផ្លូវនេះគឺដើរតួនាទីយ៉ាងសំខាន់ដល់ការដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍ផងដែរ៕

សម្តេចតេជោ៖ ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំនេះ ទោះបីមានបញ្ហាចាក់ស្រេះតែកម្ពុជាដោះស្រាយបានទាំងអស់

2022/12/20 11:59:53 am        566
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទៅប្រធានសហព័ន្ធ​សន្តិភាព​សកលថា​ កិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះបើទោះបីមានបញ្ហា​ចាក់ស្រេះ តែកម្ពុជាបាន​ដោះស្រាយ​មិនមាន​ឯកសារណាមួយរាំងស្ទះឡើយ។សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​មានប្រសាសន៍​យ៉ាងដូច្នេះ ក្នុងឱកាសអនុញ្ញាត​ឱ្យ​លោកបណ្ឌិត យ៉ុន យ៉ុងហូ អគ្គនាយកនៃសហព័ន្ធសន្តិភាពសកល ចូលជួបសំដែងការគួរសម​និង​ពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២០ធ្នូនេះ ។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានឱ្យដឹងថា ឯកឧត្តម ហូរ បានគោរព សម្ដែង​នូវ​ការ​អបអរសាទរជូនចំពោះសម្ដេចតេជោ ​ដែលបានរៀបចំ​និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន​និង​កិច្ចប្រជុំកំពូលពាក់ព័ន្ធ ​និងកិច្ចប្រជុំកំពូលអាស៊ាន អឺរ៉ុប ថ្មីៗនេះ សម្រេចបានយ៉ាងជោគជ័យ។ ជាងនោះទៅទៀតឯកឧត្តម ហូរ បានគោរពរាយការណ៍ជូនសម្ដេចតេជោផងដែរអំពីដំណើរការ កៀងគរ​ការ​គាំទ្រ​ធម្មនុញ្ញ ​សន្តិភាពពិភពលោកនិង គម្រោងសួនសន្តិភាពមេគង្គហើយក៏បាន គោរព​ស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់អំពីសម្ដេចអំពីករណីនេះ។ជាការឆ្លើយតបសម្ដេចតេជោ បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ហូ ​ចំពោះការអបអរសាទរ អំពី​លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។សម្តេចតេជោ បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ គឺមានបញ្ហា​ចាក់ស្រេះ​យ៉ាង​ច្រើនតែទោះជាយ៉ាងណាក៏ដោយកម្ពុជា​ បានដោះស្រាយទាំងអស់ហើយ​ក៏បាន​ចេញឯកសារ ទាំងអស់​ ចំនួន១០១ឯកសារដោយពុំមានឯកសារណាមួយរាំងស្ទះឡើយ។សម្ដេចតេជោ បានផ្ដល់អនុសាសន៍ជូនឯកឧត្តម ហូ ឱ្យជំរុញការគាំទ្រ តាមទម្រង់ UPF+x នោះគឺ តាមរយៈការគាំទ្រពីតូចទៅធំ ​រីឯគម្រោង ​សួនសន្តិភាព ​មេគង្គវិញ​សម្ដេច​បានសុំឱ្យបន្ត​ធ្វើការ​ថែមទៀត៕អត្ថបទ៖ មុត​ សុទ្ធ​

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យអគ្គនាយកសហព័ន្ធសន្តិភាពសកល​ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2022/12/20 09:31:46 am        291
នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកបណ្ឌិត យ៉ុន យ៉ុងហូ អគ្គនាយកសហព័ន្ធសន្តិភាពសកល ចូលសម្ដែងការគួរសម និងពិភាក្សាការងារ ។

សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម

2022/12/19 08:30:08 am        610
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ដែលពិធីប្រគល់ និងទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមនេះ នៅវិមានសន្តិភាព។ខាងក្រោមនេះ ជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម

2022/12/19 07:55:35 am        727
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ដែលពិធីប្រគល់ និងទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមនេះ នៅវិមានសន្តិភាព។ពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម ត្រូវបានប្រគល់ជូនដោយវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។ វិទ្យាស្ថាន KSI មានមូលដ្ឋាននៅក្នុងប្រទេសម៉ាឡេស៊ី។ វិទ្យាស្ថាននេះ គឺជាស្ថាប័នឯករាជ្យ មិនរកប្រាក់ចំណេញ និងជាស្ថាប័នតភ្ជាប់រវាងរដ្ឋាភិបាល ធុរកិច្ច និងសង្គមស៊ីវិល ដើម្បីប្រែក្លាយគំនិតផ្តួចផ្តើមនានា ឱ្យទៅជាផលសម្រេចដែលមានឥទ្ធិពល។ គោលដៅចម្បងរបស់វិទ្យាស្ថាន គឺការកសាងប្រទេសឱ្យកាន់តែប្រសើរឡើងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ វិទ្យាស្ថាន KSI ជាអ្នកចាត់ចែងរៀបចំឈានមុខនៃសន្និសីទ និងវេទិកាដែលមានឥទ្ធិពល និងប្រកបដោយនវានុវត្តន៍ ដោយមានការចូលរួមពីសំណាក់អ្នករៀបចំគោលនយោបាយ ប្រធានក្រុមធុរកិច្ច និងអ្នកដឹកនាំអង្គការក្រៅរដ្ឋាភិបាលជាង ៣ពាន់នាក់ តាមរយៈព្រឹត្តិការណ៍កម្រិតខ្ពស់ជាង៦០ចាប់តាំងពីចុងឆ្នាំ២០១៨មក។ បច្ចុប្បន្ន KSI គឺជាលេខាធិការសម្រាប់ក្លឹបសេដ្ឋកិច្ចដ៏ល្បីល្បាញនៃទីក្រុងគូឡាឡាំពូ ក្លឹបសេដ្ឋកិច្ចអាស៊ាន (AEC) និងវេទិកាសន្ទនា Rakyat។វិទ្យាស្ថានតែងធ្វើការវាយតម្លៃ និងផ្តល់នូវពានរង្វាន់ក្នុងភាពជា អ្នកដឹកនាំ ដល់មេដឹកនាំប្រទេស អ្នកជំនួញ និងអង្គការសង្គមស៊ីវិលលើសមិទ្ធផលការងាររបស់ពួកគេ។ ការសម្រេចផ្តល់ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឡើងបន្ទាប់ពីវិទ្យាស្ថាន បានសិក្សា និងវាយតម្លៃយ៉ាងល្អិតល្អន់ ទៅលើលក្ខណៈសម្បត្តិនៃការដឹកនាំ និងសមិទ្ធផលទាំងឡាយ ដែលកើតចេញពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។វិទ្យាស្ថាន បានកត់សម្គាល់ពីភាពប៉ិនប្រសព្វ ឈ្លាសវៃ និងពោរពេញដោយឆន្ទៈមនសិការ ភក្តីភាពយ៉ាងមុតមាំចំពោះជាតិ និងប្រជាជន ហើយបានធ្វើពលីកម្មដោយមិនចេះនឿយហត់ ដើម្បីនាំមកនូវសុខសន្តិភាព ភាពក្សេមក្សាន្ត វឌ្ឍនភាព ភាពរីកចម្រើន និងវិបុលភាពសម្រាប់ជាតិ និងប្រជាជាតិកម្ពុជា។វិទ្យាស្ថាន ក៏បានកត់សម្គាល់ពីភាពដឹកនាំរបស់សម្តេចេជោ ក្នុងការយកឈ្នះលើវិបត្តិជំងឺកូវីដ១៩ រក្សាបានអាយុជីវិតប្រជាពលរដ្ឋ និងនាំប្រទេសងើបចេញពីវិបត្តិសេដ្ឋកិច្ចបណ្តាលមកពីការរាតត្បាតជំងឺកូវីដ១៩ បានយ៉ាងឆាប់រហ័ស។ បន្ថែមពីលើភាពជោគជ័យដ៏ត្រចះត្រចង់មួយទៀត ដែលវិទ្យាស្ថានបានកត់សម្គាល់ដែរនោះ គឺភាពជាប្រធានអាស៊ាន របស់សម្តេចតេជោនៅក្នុងឆ្នាំ២០២២ ធ្វើឱ្យអាស៊ានក្លាយទៅជាវេទិកាប្រកបដោយសក្តានុពល ក្នុងការជជែកដើម្បីដោះស្រាយវិបត្តិនានារបស់ពិភពលោក បើទោះបីបញ្ហាមានច្រើន និងក្តៅៗមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់អាស៊ានយ៉ាងណាក្តី៕

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2022/12/17 05:31:34 pm        709
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យឯកឧត្តម ង្វៀន វ៉ាន់នេន (Nguyen Van Nen) សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្សក្រុងហូជីមិញ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ នៅវិមានសន្តិភាព។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា ឯកឧត្តម វ៉ាន់ នេន បានគោរពជម្រាបជូនសម្ដេចតេជោថា កន្លងមកទីក្រុងហូជីមិញ និងរាជធានីភ្នំពេញ បានធ្វើកិច្ច​សហប្រតិបត្តិការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជំរុញទៅដល់​ការគ្រប់គ្រង​និង​បើកសេដ្ឋកិច្ចឡើងវិញ ​ហើយធ្វើកិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀត ព្រមទាំង​វិស័យ​ទេសចរណ៍ ក៏មានការតភ្ជាប់ ទាំងខាងហេដ្ឋារចនាសម្ព័ន្ធ ​ទាំងខាងរវាងប្រជាជន និងប្រជាជន និង យុវជន និងយុវជនផងដែរ។ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងនូវការគាំទ្រ​កិច្ចសហប្រតិបត្តិការរវាង​រាជធានីភ្នំពេញ​ និងទីក្រុងហូជីមិញ ​ហើយបានលើកទឹកចិត្តឲ្យមានការយកចិត្តទុកដាក់ ​ជំរុញវិស័យទេសចរណ៍ តាមផ្លូវគោកផ្លូវទឹក និងផ្លូវអាកាស ជាមួយនឹងការយកចិត្តទុកដាក់​ ធ្វើការជំរុញកំណើនពាណិជ្ជកម្ម រវាង​ប្រទេសទាំងពីរ៕

លោក ហ៊ុន ម៉ាណែត ដៀលទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ីថា គ្មានភាពខ្មាស់អៀន

2022/12/17 08:01:49 am        462
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ បានដៀលទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ថាជាជនមិនមានភាពខ្មាស់អៀន បន្ទាប់ពីទណ្ឌិតរត់​ចោលស្រុករូបនេះ បានសរសេរលើហ្វេសបុករបស់ខ្លួន រិះគន់​សម្តេចតេជោ ពាក់ព័ន្ធករណីក្លែងបន្លំ​តួនាទីជាប្រធានអាស៊ាន។លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា«ក្នុងនាមជាក្មេងជំនាន់ក្រោយម្នាក់ ខ្ញុំមិននឹក​ស្មានថា​លោក សម រង្សី គ្មានភាពខ្មាស់អៀនដល់ថ្នាក់នេះ!!! ដែលហ៊ានចេញសារលើបណ្តាញសង្គម​របស់​ខ្លួនជាភាសាខ្មែរផង ជាភាសាអង់គ្លេសផង រិះគន់សម្តេចតេជោ ពាក់ព័ន្ធករណីក្លែង​បន្លំ​តួនាទី​ជា​ប្រធានអាស៊ាន ដែលខ្លួនគាត់ (សម រង្សី) មិនទាំងយល់ច្បាស់អំពី​អាណត្តិ​របស់​ប្រធាន​អាស៊ានផង»។លោក ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា សាររបស់លោក សម រង្សី គឺស្មើ​នឹងគាត់រិះគន់​ប្រធានាធិបតី​បារាំង ​ក៏ដូចជាថ្នាក់ដឹកនាំសហភាពអឺរ៉ុប​ និងប្រមុខរដ្ឋអាស៊ានដ៏ទៃទៀត ថាពួកគេមិន​យល់ច្បាស់​អំពីអាណត្តិរបស់ប្រធានអាស៊ាន ព្រោះពួកគេបានទទួលស្គាល់នូវតួនាទី​ជាប្រធាន​អាស៊ានរបស់សម្តេចតេជោ ទាំងក្នុងជំនួបជាមួយប្រធានាធិបតីបារាំង (ថ្ងៃទី ១៣ ធ្នូ ២០២២ នៅទីក្រុងប៉ារីស ប្រទេសបារាំង) និងកិច្ចប្រជុំកំពូលរំលឹកខួប​អនុស្សាវរីយ៍​អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប៤៥ឆ្នាំ ​នៃ​ទំនាក់ទំនង​ដៃគូសន្ទនា​អាស៊ាន-សហភាពអឺរ៉ុប (ថ្ងៃទី១៤ ធ្នូ ២០២២ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៉ិក)។តាមរយៈហ្វេសបុកនេះដែរ លោក ហ៊ុន ម៉ាណែត ក៏បាន​ចំអក​ឲ្យ​ទណ្ឌិតក្បត់ជាតិបីជំនាន់នេះ ផងដែរដោយលោកបានបញ្ជាក់បន្ថែមថា«និយាយអោយខ្លី គឺលោក សម រង្សី ចង់បង្ហាញថា​មាន​តែគាត់ទេដែល​ឆ្លាតវៃ​ជាងគេ ហើយយល់អំពី​អាណត្តិ​របស់​ប្រធានអាស៊ានច្បាស់​ជាង​ប្រធានាធិបតី​បារាំង ថ្នាក់ដឹកនាំសហភាពអឺរ៉ុប និងថ្នាក់ដឹកនាំអាស៊ាន។ ​ខ្ញុំអានសាររបស់គាត់ច្រើនដង ហើយនៅ​តែ​ហួសចិត្តដែលគាត់អាច​សរសេរ​សារបែបនេះទៅរួច ព្រមទាំងបង្ហោះសារជា​សាធារណៈជា​ភាសាខ្មែរ ​និងភាសាអង់គ្លេសឱ្យបរទេសអាចអានទៀត»៕អត្ថបទ៖ បាន ចក់

អឺរ៉ុបបានបង្ហាញការយកចិត្តទុកដាក់ និងកោតសរសើរចំពោះប្រទេសកម្ពុជា

2022/12/16 12:37:55 pm        832
ភ្នំពេញ៖ អំឡុងទស្សនកិច្ចនៅអឺរ៉ុប ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីកម្ពុជា ​និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានជួបពិភាក្សាការងារទ្វេភាគី​ជាមួយ​ថ្នាក់ដឹក​នាំប្រទេសមួយចំនួន នៅក្នុងតំបន់អឺរ៉ុប ​ហើយមេដឹកនាំប្រទេសទាំងនោះ បានបង្ហាញពី​ការយក​ចិត្តទុកដាក់ និងកោតសរសើរចំពោះប្រទេសកម្ពុជា ​ដែលជាប្រធានអាស៊ាន ឆ្នាំ២០២២។បន្ទាប់ពីការនិវត្តពីអឺរ៉ុបមកដល់មាតុប្រទេសវិញ ​របស់សម្ដេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូនេះ ឯកឧត្តម កៅ ​គឹមហួន ​រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ​បាន​បញ្ជាក់ក្រុមអ្នកសារព័ត៌មាន ​នៅ​ឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា​ ដំណើរទស្សនកិច្ច​របស់​សម្ដេចតេជោ ហ៊ុន សែន ​ទៅកាន់អឺរ៉ុប ប៉ុន្មានថ្ងៃមុននេះ ​គឺទទួលបានផ្លែផ្កាជាច្រើន ដែលនឹង​ផ្ដល់​ប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជន។នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ​បានអញ្ជើញដឹកនាំ​គណៈប្រតិភូ ជាន់​ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ​និវត្តមកដល់មាតុប្រទេសវិញហើយ​ បន្ទាប់ពីបានចាកចេញ នៅយប់ថ្ងៃ ទី១១ ខែធ្នូនេះ ទៅចូលរួម​និង​ធ្វើជា​សហប្រធាន ​កិច្ចប្រជុំកំពូល​រំលឹក​ខួប​អនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ​ដើម្បីអបអរសាទរខួបលើកទី៤៥ ​នៃ​ទំនាក់ទំនង​ដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ជាមួយឯកឧត្ដម ឆាល មីសែល ​ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប ​នៅទីក្រុងព្រុចហ្សែល ​ប្រទេសប៊ែលហ្សិក។ ក្រៅពីចូលរួមកិច្ចប្រជុំនេះ​ សម្តេចតេជោ​បានជួបពិភាក្សាការងារទ្វេភាគីជាមួយថ្នាក់ ដឹកនាំ​ប្រទេស​ជាច្រើន​នៅក្នុងតំបន់អឺរ៉ុប ៕អត្ថបទ៖ បាន ចក់

BREAKING NEWS ៖សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ បានអញ្ជើញមាតុភូមិនិវត្តន៍មកដល់កម្ពុជា ដោយសុវត្ថិភាព ក្រោយបញ្ចប់បេសកកម្មការងារដ៏ជោគជ័យ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុប

2022/12/16 06:50:10 am        710
នៅព្រឹកព្រលឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ បានអញ្ជើញមាតុភូមិនិវត្តន៍មកដល់កម្ពុជា ដោយសុវត្ថិភាព ក្រោយបញ្ចប់បេសកកម្មការងារដ៏ជោគជ័យ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុប។គួរបញ្ជាក់ថា កាលពីរាត្រីថ្ងៃអាទិត្យទី១១ ខែធ្នូ ឆ្នាំ ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាធ្វើដំណើរទៅកាន់ប្រទេសតំបន់អឺរ៉ុបធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួប៥៤ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែលកិច្ចប្រជុំនេះត្រូវធ្វើឡើងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល។​ កិច្ចប្រជុំពេញអង្គនៃជំនួប​កំពូលរំលឹកខួបនេះ បានពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិ​ការ​អាស៊ាន-សហភាពអឺរ៉ុបនាពេលបច្ចុប្បន្ន​ និងកំណត់​ទិសដៅអនាគតសម្រាប់ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប។អំឡុងពេលនៃ​​កិច្ចប្រជុំកំពូលរំលឹកខួបនេះ ព្រឹត្តិការណ៍អមជាច្រើន​​ បានរៀបចំ​ឡើង រួមមាន៖ ​អាហារថ្ងៃត្រង់តុមូល កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុបលើកទី១០ កិច្ចប្រជុំកំពូលយុវជន ​អាស៊ាន-សហភាពអឺរ៉ុប និងការអបអរសាទរកិច្ចសហប្រតិបត្តិការប្រជាជនអាស៊ាន-សហភាពអឺរ៉ុប ស្តីពីឧត្តមសិក្សា ។សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង ក្នុងនោះ ឯកឧត្តម អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានទទួលស្វាគមន៍សម្តេចតេជោនាយករដ្ឋមន្រ្តី នៅវិមានអេលីហ្សេ (Élysée Palace) និងរៀបចំអាហារការងារពេលល្ងាចជាកិត្តិយសជូន សម្តេចតេជោផងដែរ។អំឡុងពេលស្នាក់នៅទីក្រុងព្រុចសែល នោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី មានជំនួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំអឺរ៉ុបមួយចំនួន។សម្តេចតេជោ មានកម្មវិធីពិសា​អាហារការងាពេលព្រឹក​ជាមួយ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម ផនខាំ វិ​ផាវ៉ាន់ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជួបសំណេះសំណាលជាមួយបងប្អូនជនរួមជាតិខ្មែរដែលកំពុងរស់នៅអឺរ៉ុបផងដែរ។

សម្តេចតេជោ ហ៊ុន សែន សម្តែង​សុទិដ្ឋិនិយមថា ទំនាក់ទំនង​រវាង​អាស៊ាន​ និង​អឺរ៉ុប​នឹង​ផ្តល់​ប្រយោជន៍គ្នា​ទៅ​វិញ​ទៅ​មក​កាន់តែខ្លាំង

2022/12/15 10:48:06 am        355
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២នេះ បានសម្តែងសុទិដ្ឋិនិយមថា អាស៊ាន និងសហភាព​អឺរ៉ុប​នឹង​ផ្តល់​ផល​ប្រយោជន៍​ទៅ​គ្នា​ទៅ​វិញទៅមកកាន់តែខ្លាំង បើទោះបីជា​តំបន់​ទាំង​ពីរ​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​យ៉ាង​ណា​ក៏​ដោយ​។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា នៃកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និង​អបអរសាទរខួប៤៥ឆ្នាំ នៃដៃគូសន្ទនាអាស៊ាន-សហគមន៍អឺរ៉ុប នៅទីក្រុងព្រុចសែល នៃ​ប្រទេស​បែលហ្ស៉ិក នាថ្ងៃទី១៤ ខែធ្នូ  ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បាន​លើក​ឡើង​ថា កិច្ចសន្ទនានារវាងថ្នាក់ដឹកនាំតំបន់អាស៊ាន និងអឺរ៉ុបនាពេលនេះ បាន​លើក​ឡើង​អំពី​ប្រធាន​បទ​​ជា​ច្រើន ដែលមានការពាក់ព័ន្ធនៃតំបន់ទាំងប្រកបដោយការបើកចំហរ និង​ស្មោះ​ត្រង់​បំផុត​នោះ​។យ៉ាងណាក៏ដោយនៅក្នុងសន្និសីទរួមគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង​ក្នុង​នាម​ជាប្រធានអាស៊ានឆ្នាំ២០២២នេះ ក៏បានប្រាប់ដល់ភាគីអឺរ៉ុបផងដែរថា អាស៊ាន​មិន​មែន​ជា​តំបន់​គ្រាន់ តែទន្ទឹងរង់ចាំអ្វីៗដែលត្រូវជួយពីសហភាពអឺរ៉ុបនោះទេ ប៉ុន្តែ​អាស៊ាន​ត្រូវ​ឃើញ​ក្នុង​ការ​បំពេញ​ឲ្យគ្នាទៅវិញ ទៅមករវាងសេដ្ឋកិច្ចនៃតំបន់ទាំងពីរ ពោលគឺ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​តែម្តង។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ានក៏បានបញ្ជាក់ទៅកាន់សហភាពអឺរ៉ុប ផង​ដែរ ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សហភាព​អឺរ៉ុប​គប្បី​កុំ​យក​បញ្ហា​នយោបាយ​មក​និយាយ ខណៈអឺរ៉ុប​បាន​លើក​ឡើង​អំពី​បញ្ហា​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ថា​អាច​នឹង​មាន​ការ​រាំង​ស្ទះ​ចំពោះ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងតំបន់ទាំងពីរនោះ។ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា ដូចអ្វីដែលប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី បាន​លើករួចមកហើយថា ភាពជាដៃគូត្រូវតែស្មើភាព មិនអាច​យក​ច្បាប់​របស់​ផ្នែក​មួយ​ទៅ​ដាក់​ផ្នែក​មួយនោះទេ។ ចំណុចនេះត្រូវតែរំលឹក ហើយភាគីទាំងពីរ(អាស៊ាន-អឺរ៉ុប)ត្រូវតែស្មើភាពគ្នា ដើម្បី​អនុវត្តន៍ឲ្យបានឆាប់រហ័ស ដោយមិនអាចផ្អែកលើសភាពការណ៍នៅប្រទេសមីយ៉ាន់ម៉ា ឬ​ប្រទេស​ណាមួយ ហើយបែជារំខានទៅដល់កិច្ចខិតខំប្រឹងប្រែង ជាមួយ​នឹង​ការ​បង្កើត​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មសេរីរវាងតំបន់ទាំង ពីរនោះទេ។ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស និងបញ្ហាផ្សេងៗទៀត សម្តេចតេជោ ហ៊ុន សែន ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ​២០២២នេះ ក៏បានចោទ សួរទៅកាន់សហភាពអឺរ៉ុបផងដែរថា« តើEUបានចុះហត្ថលេខា ជា​មួយ​ប្រទេសណាខ្លះនៅក្នុងតំបន់អាស៊ាន? ហើយ​ថា​តើ​បណ្តា​សិទ្ធិមនុស្សនៅ​ក្នុង​ប្រទេស​នោះ​វា​យ៉ាងម៉េច?។ វាពិតណាស់ចំណុចទាំងនេះវាមិនមែនអ្វីៗសុទ្ធតែត្រូវគ្នាទាំងអស់នោះទេ ប៉ុន្តែ​យើង​មាន​ចំណុចរួម មួយគឺតម្រង់ទៅរកគោលដៅនៃការតភ្ជាប់ និងផ្សារភ្ជាប់រវាងតំបន់ទាំងពីរ ហើយ​ជា​សេដ្ឋកិច្ចបំពេញឲ្យគ្នា ទៅវិញទៅមក ហើយ​សង្ឃឹម​ថា​ចំណុច​នេះ​គឺ​ជា​ចំណុច​ដាស់​តឿន​អាស៊ាន​ឲ្យ​ខិតខំប្រឹងប្រែងដើម្បីឲ្យងើបឈរឡើងធ្វើជាដៃគូស្មើភាព និ​ង​ស្មើ​សិទ្ធិ​​ជាមួយ​នឹង​សហភាព​អឺរ៉ុប»៕ អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM
មីយ៉ាន់ម៉ាដុតបំផ្លាញគ្រឿងញៀនខុសច្បាប់តម្លៃ​ ៥២៥លានដុល្លារ
06/26/2026 08:06 PM
ការបញ្ចេញទឹកពីទំនប់ទន្លេទឹកឡើង បង្កការជន់លិចភូមិដ្ឋានពលរដ្ឋនៅរដ្ឋ Assam ប្រទេសឥណ្ឌា
06/26/2026 08:06 PM