សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ៖ អាស៊ាន និងសហភាពអឺរ៉ុបត្រូវតែធ្វើការជាមួយគ្នាស្អិតរមួត ដើម្បី​ធានា​សណ្ដាប់​ធ្នាប់​អន្តរជាតិ

2022/12/15 08:54:55 am        212
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និ​ង​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២​ បាន​លើក​ឡើង​ថា សម្រាប់​ដំណើរឆ្ពោះទៅមុខ អាស៊ាន និង សហភាពអឺរ៉ុប ត្រូវតែធ្វើការជាមួយគ្នាយ៉ាងស្អិតរមួត ដើម្បី​ធានាសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ ប្រកបដោយបរិយាបន្ន, ភាពបើកចំហ, តម្លាភាព និង ការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។សម្តេចតេជោបានលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសថ្លែងបើកកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំ កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុបនៅទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្សិក កាលពី​ថ្ងៃទី​១៤​ធ្នូ​ម្សិលមិញនេះ។សម្តេចថ្លែងថា ក្នុងនាមជាប្លុកតំបន់ពីរ ដែល ផ្អែកលើច្បាប់ និង មានការទទួលខុសត្រូវ, អាស៊ាន និង​សហភាពអឺរ៉ុប ត្រូវប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីការពារ និង លើក​កម្ពស់​ធម្មនុញ្ញ​អង្គការ​សហ​​ប្រជាជាតិ និង ច្បាប់, បទដ្ឋាន និង គោលការណ៍ ដែលត្រូវបានទទួលស្គាល់ជាសកល ហើយ​សម្តេចក៏បានកត់សម្គាល់ផ្ទាល់ខ្លួន ពីបទពិសោធនៃករណីជម្លោះ ដែលបានអូសបន្លាយ និង​បង្កជាសោកនាដកម្ម នៅកម្ពុជា ដែលសម្តេចមិនដែលជឿថា យើង​អាច​សម្រេច​បាន​នូវ​សន្តិភាព តាមរយៈ ការធ្វើសង្គ្រាម ឬ ការគំរាមបង្កសង្គ្រាម នោះឡើយ ។សម្តេចបានមានប្រសាសន៍ថា ស្មារតី, មនសិការ និង បំណងប្រាថ្នារួម ចំពោះសន្តិភាព និង វិបុលភាព ក្នុងតំបន់ទាំងពីរ បាននាំមកនូវការបង្កើតនូវភាពជាដៃគូយុទ្ធសាស្ត្រ ប្រកប​ដោយ​ភាព​ជោគ​ជ័យ ជាមួយនឹង ផែនការសកម្មភាព ឆ្នាំ ២០២៣-២០២៧ ដែលមានភាពច្បាស់លាស់ និង គ្រប​ដណ្តប់​យ៉ាង​ទូលំ- ទូលាយ ទៅលើផ្នែកជាច្រើននៃកិច្ចសហប្រតិបត្តិការ ក្រោមសសរស្ដម្ភ​ទាំងបី​របស់អាស៊ាន ។ ជា មួយគ្នានេះ, សម្តេចបានកត់ស្គាល់នូវវឌ្ឍនភាពដ៏ល្អប្រសើរ នៃ​ការ​អនុវត្ត ផែនការសកម្មភាព ឆ្នាំ ២០១៨- ២០២២ ។សម្តេចថ្លែងថា ប្រាកដណាស់, កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍នាពេលនេះ ត្រូ​វ​បាន​រៀប​ចំ​ឡើង​ក្នុងពេលដែលពហុភាគីនិយម បាន និង កំពុង ទទួលរងនូវសម្ពាធយ៉ាងធ្ងន់ធ្ងរ ។ អ្វី​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ ជាងនេះទៀតនោះគឺ សន្តិភាពសកល ក៏បាន និង កំពុង ទទួល​រង​នូវ​ការ​គំរាម​កំហែង ដោយសកម្ម- ភាពរបស់រដ្ឋមួយចំនួន ដែលបំពានដោយបើកចំហ លើច្បាប់, បទដ្ឋាន និង គោល​ការណ៍អន្តរជាតិ ដែលត្រូវបានទទួលស្គាល់ជាសកល ។សម្តេចបានបង្ហាញទំនុកចិត្តថា កិច្ច​ពិភាក្សា​នៅ​ក្នុងថ្ងៃនេះ នឹងអនុញ្ញាតឱ្យការផ្លាស់ប្ដូរនូវស្មារតីរួម ឱ្យទៅជាចក្ខុវិស័យ ប្រកប​ដោយ​ភាព​ជាក់​ស្តែងនិយម ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ តំបន់ទាំង២និង ពិភពលោកទាំងមូល សម្រាប់​រយៈពេលជាច្រើនទសវត្សរ៍ទៅមុខ៕ អត្ថបទ៖ មុត សុទ្ធ

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារដ៏ផ្អែមល្ហែមបំផុតក្នុងថ្ងៃខួបកំណើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​​​ ហ៊ុនសែន

2022/12/15 08:21:28 am        430
ភ្នំពេញ៖ ក្នុងពេលបំពេញបេសកកម្មនៅក្រៅប្រទេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្ញើសារជូនពរដ៏ផ្អែមល្ហែមបំផុត ក្នុងថ្ងៃខួបកំណើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​​​ ហ៊ុនសែន។សារសម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារថា «ប្រពន្ធសំលាញ់ ថ្ងៃ១៥ធ្នូនេះ ជាថ្ងៃកំណើតអូនក្នុងពេលបងជាប្តីជាប់បំពេញការងារនៅក្រៅប្រទេស។ សង្ឃឹមថា កូនៗ និងចៅៗ នឹងទៅបាយល្ងាចកំដរអូន ដែលក្នុងពេលម៉ោងនោះបងកំពុងស្ថិតនៅអាកាស»។សម្តេចតេជោ ហ៊ុន សែន បានបន្តថា  «សល់តែ២១ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ខួបលើក៤៧នៃថ្ងៃរៀបការរបស់យើង(៥មករា១៩៧៦.៥មករា២០២៣)ដែលពេលនោះយើងនៅក្មេងៗដែលខុសជាមួយពេលនេះយើងមានចៅរហូត២២នាក់។សូមជូនពរលោកយាយប្រពន្ធពីចម្ងាយ»៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រី ហ្វាំងឡង់

2022/12/15 07:15:37 am        356
ភ្នំពេញ៖នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ដដែលនេះ បន្ទាប់ពីជំនួបពិភាក្សាទ្វេរភាគីជាមួយ ឯកឧត្ដម Olaf Scholz អធិការបតីសហព័ន្ធអាល្លឺម៉ង់រួចមក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបពិភាក្សាការងារ ជាមួយលោកជំទាវ Sanna Marin នាយករដ្ឋមន្ត្រីហ្វាំងឡង់ នៅអាគារ Europa Building Forum ក្នុងទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្ស៉ិក។សូមបញ្ជាក់ថា ក្នុងពេលនៃការចូល និងធ្វើជាសហប្រធាននៃកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងអបអរសាទរខួប៤៥ឆ្នាំ នៃដៃគូសន្ទនា អាស៊ាន-សហគមន៍អឺរ៉ុប សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញជួបពិភាក្សាការងារជាមួយបណ្ដារមេដឹកនាំប្រទេសជាច្រើននៅក្នុងតំបន់អ៉ឺរ៉ុប ដើម្បីរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងប្រទេស និងប្រទេស ក៏ដូចជាក្នុងតំបន់ និងពិភពលោក។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារពេលព្រឹកការងារ ជាមួយនាយករដ្ឋមន្ត្រីវៀតណាម និងនាយករដ្ឋមន្ត្រីឡាវ

2022/12/14 02:31:38 pm        420
ភ្នំពេញ៖ នៅម៉ោង ៨.០០នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ២០២២ ម៉ោងនៅព្រុចសែល ប្រទេសប៊ែលហ្ស៉ិក ត្រូវនឹងម៉ោង ១៤.០០នាទីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ម៉ោងនៅរាជធានីភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិសារអាហារពេលព្រឹកការងារ ជាមួយ ឯកឧត្ដម Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតវៀតណាម និង ឯកឧត្ដម Phankham Viphavanh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នៅសណ្ឋាគារ The Hotel ក្នុងទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្ស៊ិក។

ប្រធានាធិបតីបារាំង៖ យើងរួមគ្នាជាមួយកម្ពុជា អំពាវនាវដល់រុស្ស៊ីឱ្យបញ្ឈប់ការវាយប្រហារលើអ៊ុយក្រែន

2022/12/14 02:00:12 pm        338
ភ្នំពេញ៖ ការវាយប្រហាររបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន បានបណ្ដាលឱ្យមានមហន្តរាយធ្ងន់ធ្ងរជាទីបំផុត។ បារាំងរួមគ្នា ជាមួយកម្ពុជា អំពាវនាវដល់​ប្រទេសរុស្ស៊ី ​សូមបញ្ឈប់ការវាយប្រហារជាបន្ទាន់លើប្រទេសអ៊ុយក្រែន ​ជាពិសេស បញ្ឈប់ការ​វាយប្រហារលើប្រជាពលរដ្ឋស៊ីវិល ​និងបណ្ដាហេដ្ឋារចនាសម្ពន្ធនានា ដូចជា ផ្លូវ និងស្ពានជាដើម។ នេះបើតាមសាររបស់ប្រធានាធិបតីបារាំង ​ឯកឧត្ដម អេម៉ានូអែល ម៉ាក្រុង ផ្សព្វផ្សាយនៅក្នុង​បណ្ដាញ​សង្គមផ្ទាល់ របស់ឯកឧត្ដម ​នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។សាររបស់ឯកឧត្ដមប្រធានាធិបតីបារាំង​ដដែលបន្តថា ​សហគមន៍អន្តរជាតិ នឹងចូលរួមជាមួយយើង ព្រមទាំងមាន​ សុឆន្ទៈដូចសេចក្ដីអំពាវនាវរបស់យើងផងដែរ។ក្រៅពីការអញ្ជើញចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុប និង​ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ​នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាព​អឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក​ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ សម្ដេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​និងជាប្រធានអាស៊ានឆ្នាំ២០២២ បានជួបពិភាក្សា​ការងារ​ជាមួយឯកឧត្ដម អេម៉ានូអែល ម៉ាក្រុង ​ប្រធានាធិបតី បារាំងផងដែរ។សង្គ្រាមរវាងរុស្ស៊ី និង អ៊ុយក្រែន លើទឹកដីអ៊ុយក្រែន ​ចាប់ផ្ដើមដំបូងនៅថ្ងៃទី២៤ ​ខែកុម្ភៈ ឆ្នាំ២០២២ បើគិតមកទល់នឹងខែធ្នូ ឆ្នាំ២០២២ ​នេះមានរយៈពេលជិតមួយឆ្នាំហើយ ​ដោយបណ្ដាលឱ្យទីក្រុង ជនបទ និងតំបន់នានា របស់អ៊ុយក្រែន ត្រូវរងការខូចខាតជាច្រើន ​ជាពិសេសពលរដ្ឋស៊ីវិល មាន​ការបាត់បង់ជីវិតអស់ជាច្រើនរយពាន់ នាក់៕ដោយ៖ គង់ ឌិន

គ.ជ.ប រកឃើញមានករណីឈ្មោះស្ទួនក្នុងដំណើរការចុះឈ្មោះបោះឆ្នោត

2022/12/14 01:20:30 pm        345
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា ​ក្នុងរយៈពេល៦ថ្ងៃនៃដំណើរការ​ផ្ទៀងផ្ទាត់​នៃការចុះឈ្មោះបោះឆ្នោតដែលទើបបិទបញ្ចប់ ត្រូវបានរកឃើញមានករណីឈ្មោះស្ទួនជាបន្តបន្ទាប់។ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ​បន្ទាប់ពីដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់ នៅទូទាំងប្រទេស សម្រាប់​ឆ្នាំ២០២២ ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី៨ ​ខែធ្នូនេះ​ គ.ជ.ប បានចាប់ផ្តើមដំណើរ​ការ​នីតិវិធីប្រមូល​រាល់​ឧបករណ៍ទាំងឡាយ ​ដើម្បីពិនិត្យផ្ទៀងផ្ទាត់​ឡើងវិញ ​ដោយការពិនិត្យ​ផ្ទៀងផ្ទាត់​នេះសំដៅ​ស្វែងរក ​ភាពមិនប្រក្រតីដែលតាមការិយាល័យចុះឈ្មោះបោះឆ្នោតបញ្ជូនមក គ.ជ.ប និងស្វែងការ​ស្ទួនឈ្មោះ​ ដោយ​សារតាមច្បាប់​បោះឆ្នោតមិន​អនុញ្ញាត​ឲ្យ​មាន​ឈ្មោះស្ទួនជា​ដាច់ខាត​ ឬបោះឆ្នោត​លើស​ពី​ម្តង​សម្រាប់មនុស្សម្នាក់ឡើយ។ ឯកឧត្តម បន្តថា ​មកដល់ពេលនេះ គ.ជ.ប បានរកឃើញឈ្មោះស្ទួនជាបន្តបន្ទាប់ច្រើនករណី ដោយ​សារ​ប្រជាពលរដ្ឋដែលបម្លាស់ទីលំនៅពុំបានធ្វើឯកសារផ្ទេរទីលំនៅរបស់ខ្លួន ដែលហេតុនេះ​ធ្វើឲ្យ​មានករណីស្ទួនអ្នកចុះឈ្មោះបោះឆ្នោត។ជាមួយគ្នានេះ ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា ដំណើរការផ្ទៀងផ្ទាត់ត្រូវធានាអំពីភាពត្រឹមត្រូវ និង​ច្បាស់លាស់​មុនធ្វើការបិទផ្សាយ​ជាតាមការិយាល័យឃុំ-សង្កាត់ នាថ្ងៃទី១៣​ ខែមករា ឆ្នាំ២០២៣ ដើម្បី​អាចឲ្យប្រជាពលរដ្ឋ ​ឬភាគីពាក់ព័ន្ធអាចដាក់ពាក្យ​បណ្តឹង មុនបញ្ជីឈ្មោះបោះឆ្នោតត្រូវ​បាន​ប្រកាស​សុពលភាព​ជាបញ្ជីផ្លូវការនាថ្ងៃទី២១ ​ខែកុម្ភៈ ឆ្នាំ២០២៣។គួរបញ្ជាក់ថា ក្នុងដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់នៅទូទាំងប្រទេសដែលបិទបញ្ចប់​កាល​ពីថ្ងៃទី៨ ខែធ្នូ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីចំនួនជិត៦០ម៉ឺននាក់, អ្នកដែលត្រូវលុប​ចេញពីបញ្ជីឈ្មោះបោះឆ្នោត ជាង២៦ម៉ឺននាក់,​ អ្នកកែតម្រូវទិន្នន័យជាង៦ម៉ឺននាក់ និងអ្នកផ្ទេរ​ទំលំ​នៅចូលឃុំ-សង្កាត់ថ្មីចំនួន ​ជាង១៨ម៉ឺននាក់ ខណៈចំនួនប៉ាន់ស្មានអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត​ចំនួន ៩,៧ លាននាក់៕អត្ថបទ សេក ឧត្តម 

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរដល់ទីក្រុងព្រុចសែលប្រកបដោយសុវត្ថិភាព

2022/12/14 09:02:04 am        554
ភ្នំពេញ៖ នៅម៉ោង ១.០០នាទីរំលងអាធ្រាត ថ្ងៃទី១៤ ខែធ្នូ ២០២២ ម៉ោងនៅព្រុចសែល ប្រទេសប៊ែលហ្ស៉ិក ត្រូវនឹងម៉ោង ៧.០០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ ម៉ោងនៅទីក្រុងភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូទៅដល់ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ប្រកបដោយសុវត្ថិភាពហើយ បន្ទាប់ពីបានបំពេញបេសកកម្ម នៅទីក្រុងប៉ារីស ប្រទេសបារាំង រយៈពេលមួយថ្ងៃរួចមក។ សូមជម្រាបថា ដំណើរអញ្ជើញរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ទៅកាន់ទីក្រុងព្រុចស៊ែលនាពេលនេះ គឺដើម្បីចូលរួម និង ធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប៥៤ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែលកិច្ចប្រជុំនេះត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល។ ក្រៅពីកិច្ចប្រជុំកំពូល អាស៊ាន-សហភាពអ៉ឺរ៉ុប សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបជាមួយបណ្ដាមេដឹកនាំមួយចំនួនទៀតផងដែរ នៅក្នុងពេលនៃការស្នាក់នៅក្នុងទីក្រុងព្រុចស៊ែល៕ 

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរខួបលើកទី៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ

2022/12/14 07:56:59 am        777
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ផ្ញើសារអបអរសាទរខួបលើកទី៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ គឺជាខួបលើកទី៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២២)។ នេះគឺជាការរំឭកស្មារតីកូនខ្មែរគ្រប់រូបឲ្យចេះស្រឡាញ់និងចូលរួមថែរក្សាបេតិកភណ្ឌជាពិសេសគឺសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរដែលបានពលិកម្មដើម្បីបុព្វហេតុអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរនាសម័យអតីតកាលនិងការតស៊ូជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេសក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយការពារឲ្យបាននូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល។ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអភិរក្សបេតិកភណ្ឌមួយដ៏អស្ចារ្យនេះ ។ បច្ចុប្បន្នអង្គរ វត្តបានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ដោយបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់មកទស្សនានិងបានស្គាល់ពីសម្បតិ្តវប្បធម៌ប្រទេ សកម្ពុជា ។សូមជម្រាបថា ប្រាសាទអង្គរត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ១៩៩២ នាទីក្រុងសាន់តាហ្វេសហរដ្ឋ អាមេរិក ។ ក្រោយពីការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកសន្និសីទអន្តរជាតិមួយបានប្រារព្ធធ្វើឡើងនៅទីក្រុងតូក្យូចាប់ពីថ្ងៃទី ១២-១៣ ខែតុលាឆ្នាំ១៩៩៣ក្រោមការផ្តួចផ្តើមគំនិតរបស់រាជរដ្ឋាភិបាលជប៉ុនដោយមានការគាំទ្រពីប្រទេសបារាំង និងអង្គការយូណេស្កូដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការសកម្មភាពនានាជាប្រយោជន៍ដល់កិច្ចការ ពារអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដើម្បីសម្រេចគោលដៅនេះគណៈកម្មាធិការសម្របសម្រួលអន្តរជាតិហៅកាត់ ថា អាយ ស៊ី ស៊ី អង្គរ ត្រូវបានបង្កើតឡើងនាខែធ្នូ ឆ្នាំ១៩៩៣។តំបន់ឧទ្យានអង្គរមិនមែនសំដៅតែទៅលើប្រាសាទអង្គរវត្តតែមួយនោះទេ តែសំដៅលើរមណីយដ្ឋានអង្គរទាំងមូលក្នុងនោះរួមបញ្ចូលទាំងប្រាសាទបុរាណដ្ឋានស្ថានីយបុរាណវិទ្យា បរិស្ថាន និងសហគមន៍មនុស្សផងដែរដែលមានផ្ទៃក្រឡាសរុប ៤០១គីឡូម៉ែត្រក្រឡា ។ នៅក្នុងរមណីយដ្ឋានអង្គរទាំងមូលមានប្រាសាទជិត១០០ ផ្សេងទៀត ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក ៕

លោកជំទាវ ម៉ែន សំអន អញ្ជើញជាអធិបតីនៃពិធីបួងសួងរំលឹកគុណអង្គរ

2022/12/14 07:14:08 am        440
សៀមរាប៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ ពិធីបួងសួងព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅបរិវេណមុខប្រាសាទអង្គរវត្ត បានចាបផ្ដើមធ្វើឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា តំណាងអង្គការយូណេស្គូប្រចាំកម្ពុជា មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ភ្ញៀវទេសចរជាតិនិងភ្ញៀវអន្តរជាតិ។ ព្រឹត្តិការណ៍រំលឹកគុណអង្គរ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ ២០២២។ នេះគឺជាលើកទី២ហើយដែលអាជ្ញាធរជាតិអប្សរា បានរៀបចំព្រឹតិ្តការណ៍រំលឹកគុណអង្គរនេះ ដើម្បីរំលឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលលោកបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ។ ព្រមទាំង ដើម្បីជាការអបអរខួប៣០ឆ្នាំ នៃតំបន់រមណីយដ្ឋានអង្គរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។ នៅព្រេកនេះក៏មានពិធីរាប់បាតព្រះសង្ឃចំនួន១៣០អង្គផងដែរ។ តាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា នៅថ្ងៃបន្តបន្ទាប់ក៏មាននូវទស្សនីយភាពជាច្រើនដូចជា កម្មវិធីបែបសាសនាសំខាន់ៗ ការតាំងពិព័ណ៌បង្ហាញសមិទ្ធផលការងាររយ:ពេល៣០ឆ្នាំកន្លងមករបស់អាជ្ញាធរជាតិអប្សរា ស្នាដៃសិល្បៈជាច្រើនដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃអង្គការយូណេស្កូ ការសម្តែងអាយ៉ៃឆ្លើយឆ្លងដោយលោក ព្រហ្ម ម៉ាញ ព្រមទាំងការចាក់បញ្ចាំងភាពយន្តអំពីអង្គរជាដើម។ រាល់កម្មវិធីសាសនា សិល្បៈទស្សនីយភាពទាំងអស់នឹងបើកជាសាធារណៈចូលទស្សនាដោយពុំមានបង់ប្រាក់នោះទេ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូចាកចេញពីទូក្រុងប៉ារីស ឆ្ពោះទៅកាន់ទីក្រុងព្រុចស៊ែល

2022/12/14 06:58:11 am        368
ភ្នំពេញ៖ នៅយប់ម៉ោង ១១.៣៥នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ម៉ោងនៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវនឹងម៉ោង ៥.៣៥នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ម៉ោងនៅរាជធានីភ្នំពេញសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តដឹកនាំគណៈប្រតិភូតាមជើងយន្តហោះពិសេសេ ចាកចេញពីទីក្រុងប៉ារីស ឆ្ពោះទៅកាន់ ទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៉ិក បន្តទៀត ដើម្បីចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូល អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប។នៅក្នុងពេលនៃការស្នាក់នៅទីក្រុងព្រុចសែលដើម្បីចូលរួម កិច្ចប្រជុំកំពូល អាស៊ាន-សហភាពអ៉ឺរ៉ុប សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបជាមួយបណ្ដាមេដឹកនាំមួយទៀតផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM