សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

បណ្តាគណបក្ស និងអ្នកវិភាគពេញចិត្តការរៀបចំរបស់ គ.ជ.ប ក្នុងដំណើរការចុះឈ្មោះបោះឆ្នោតថ្មី

2022/12/13 12:41:22 pm        1849
ភ្នំពេញ៖ ក្រោយបញ្ចប់ដំណើរពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី ដែលរៀបចំដោយ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បណ្តាគណបក្ស និងអ្នកវិភាគនយោបាយ នៅថ្ងៃនេះ បានសំដែងការពេញចិត្តចំពោះ គ.ជ.ប។មានប្រសាសន៍ប្រាប់ BTV នៅថ្ងៃទី១៣ខែធ្នូនេះ ឯកឧត្តម សុខ ឥសាន្ត អ្នកនាំពាក្យគណបក្ស​ប្រជាជនកម្ពុជា បានចាត់ទុកដំណើរពិនិត្យបញ្ជីឈ្មោះ​ និងការចុះឈ្មោះបោះឆ្នោតថ្មី ដែលរៀបចំ​ដោយ គ.ជ.ប គឺធ្វើបានល្អ ស្របទៅច្បាប់ដែលបានកំណត់។ ឯកឧត្តម បន្តថា បច្ចុប្បន្នប្រជាពលរដ្ឋ​មានការយល់ដឹង​ច្រើន​ពី​តួនាទីភារៈកិច្ច និង​កាតព្វកិច្ច​របស់ខ្លួន​ដែរ ចាំបាច់ត្រូវទៅចុះឈ្មោះបោះឆ្នោត ដើម្បីមានឈ្មោះបោះឆ្នោតនៅឆ្នាំក្រោយ។ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ​បានលើកឡើងដែរថា តាមការពិនិត្យ​របស់​គណបក្សយុវជនកម្ពុជា ​ដោយបានដាក់​អ្នក​សង្កេតការណ៍​តាមមណ្ឌលចុះឈ្មោះបោះឆ្នោត​មួយ​ចំនួន ពិនិត្យឃើញថា មិនមានករណីរាំងស្ទុះណាមួយ​ ក្នុងដំណើរពិនិត្យបញ្ជីឈ្មោះ និងចុះ​ឈ្មោះបោះ​ឆ្នោតថ្មីនោះទេ ​ពោលគឺ គ.ជ.ប បាន​សហការ​ជាមួយភាគីពាក់ព័ន្ធបានយ៉ាងរលូន។ ក្រៅពីនេះ ​លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅ​បោះឆ្នោតឲ្យបានគ្រប់ៗ ​ដើម្បីជ្រើសរើសមេដឹកដែលខ្លួនពេញចិត្ត។ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា អ្នកវិភាគនយោបាយនៅកម្ពុជា ការសំដែងការពេញ​ចិត្តនឹងការ​ពិនិត្យ​បញ្ជីឈ្មោះ ​និងការចុះឈ្មោះបោះឆ្នោតថ្មី ដែលរៀបចំដោយ គ.ជ.បផងដែរ។ ក្រៅពីនេះ លោកបណ្ឌិត បានអំពាវនាវដល់ ​គណបក្សនយោបាយដែលត្រៀមប្រកួតប្រជែង ការបោះឆ្នោត​ជ្រើស​តាំងតំណាងរាស្រ្ត ​នីតិកាលទី៧ នៅពេលខាងមុខ ​គឺត្រូវគោរពគោលការណ៍រដ្ឋធម្មនុញ្ញ និងច្បាប់នានា​នៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវ​ប្រកួតប្រជែង​គ្នាដោយឈរលើ​គោល​នយោបាយ ​កុំយកបញ្ហាបុគ្គល ​និងរឿងអសីលធម៌​មកប្រកួតប្រជែង។បើតាមសេចក្តីប្រកាស​ព័ត៌មានរបស់ គ.ជ.ប ​ស្តីពី​លទ្ធផល​បណ្តោះអាសន្ន​នៃការចុះ​ឈ្មោះបោះ​ឆ្នោតថ្មី ​ដោយមានរយៈពេល៥០ថ្ងៃ ​ពោលចាប់ពីថ្ងៃទី២០​ខែតុលា ​ដល់ថ្ងៃទី៨ខែធ្នូ ​ឆ្នាំ២០២២ ប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង ​ទៅចុះឈ្មោះថ្មីមានជិត ៦០ម៉ឺននាក់។ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ​នីតិកាលទី៧​ នឹងប្រព្រឹត្តិទៅ​នៅថ្ងៃអាទិត្យ ​ទី២៣ ខែកក្កដា ឆ្នាំ២០២៣៕ អត្ថបទ៖ទូច សោភ័ណ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូដល់ ទីក្រុងប៉ារីស ប្រទេសបារាំង

2022/12/13 09:36:58 am        350
នៅយប់រំលងអាធ្រាត ម៉ោង ១.៤៥នាទី ម៉ោងនៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវនឹងម៉ោង ៧.៤៥នាទាទីព្រឹក ម៉ោងនៅរាជធានីភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តដឹក​នាំ​គណៈ​ប្រតិភូ​តាម​ជើង​យន្ត​ហោះពិសេស ទៅដល់ អាកាសយានដ្ឋានអន្តរជាតិ Paris Charles de Gaulle ទីក្រុងប៉ារីស បន្ទាប់ពីសម្ដេចតេជោ បានអញ្ជើញសំណេះសំណាលជាមួយ បងប្អូនសហគមន៍ខ្មែរ នៅ​ក្នុង​ទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្ស៉ិករួចមក។ ការអញ្ជើញដល់របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងគណៈប្រតិភូ គឺត្រូវបាន​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ពីមន្ត្រីជាន់ខ្ពស់របស់បារាំង និង មន្ត្រីការទូតកម្ពុជា ប្រចាំនៅបាំរាំងជាច្រើនរូប។តាមកម្មវិធីគ្រោងទុក ក្នុងពេលបំពេញទស្សនកិច្ចនៅក្នុងប្រទេសបារាំង សម្ដេចតេជោ ក៏នឹងអញ្ជើញចូលរួមសន្និសីទគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន កិច្ចប្រជុំក្រុមប្រឹក្សាសហគ្រាសកម្ពុជា-បារាំង និងពិធីលៀងសាយភោជន៍ ជូនសម្ដេចតេជោ និងគណប្រតិភូ ដែលរៀបចំឡើងដោយប្រធានាធិបតីបារាំង៕

សម្តេចតេជោហួសចិត្តក្រុមប្រឆាំងដែលចោទពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុបមកជួបសម្តេចថាជាការជួញដូរ

2022/12/13 08:48:48 am        321
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការហួសចិត្ត និងសោកស្តាយយ៉ាងខ្លាំងចំពោះក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដែលបានចោទប្រកាន់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងសិក្សា និងរស់នៅក្នុងតំបន់អឺរ៉ុបមកជួបសម្តេច គឺជាការជួញដូរ ឬក៏ជួលជាដើម។ក្នុងឱកាសដែលសម្តេចអញ្ជើញសំណេះសំណាលជាមួយប្រជាពលខ្មែរជិត ២ពាន់នាក់ នៅទ្វីបអឺរ៉ុប នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការចោទប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលមកទទួលស្វាគមន៍ និងគាំទ្រសម្តេចនៅទីក្រុងព្រុចសែលថា ជាការទិញដូរ ឬជួលនោះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរ ឬបំពានសិទ្ធិពលរដ្ឋ ខណៈបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅប្រទេសប្រកាន់នូវលទ្ធិប្រជាធិបតេយ្យ។សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការសោកស្តាយ ដែលក្រុមប្រឆាំងមួយចំនួនធ្លាប់នៅក្នុងប្រទេសកម្ពុជា ហើយមករស់នៅក្រៅប្រទេស តែងវាយប្រហារថា នរណាដែលមកចូលរួមជាមួយគណបក្សប្រជាជន ឬក៏មកជួបសម្តេចនោះ គឺអាយ៉ងទាំងអស់ ឬយួនទាំងអស់។ យ៉ាងណាក៏ដោយសម្តេចតេជោបានបញ្ជាក់ថា ការលើកឡើងរបស់ក្រុមប្រឆាំងទាំងនោះ គឺជាទម្លាប់ដ៏អាក្រក់របស់ពួកគេទៅហើយ ហើយការចោទប្រកាន់របស់ក្រុមជ្រុលនិយមទាំងនោះ ក៏មិនមែនជាលើកទីមួយដែរ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំផ្ញើទៅក្រុមប្រឆាំងប៉ុន្មាននាក់ដែលកំពុងរស់ នៅប្រទេសបារាំង ហើយប៉ុនប៉ងធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់សម្តេចនៅបារាំងនាថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២២នេះផងដែរថា ការប្រមូលផ្តុំរបស់ក្រុមប្រឆាំងទាំងនោះមានមនុស្សប៉ុន្មាននាក់ ខណៈវត្តមានបងប្អូនប្រជាពលរដ្ឋមកទទួលស្វាគមន៍សម្តេចរហូតដល់ជិត ២០០០នាក់។ ក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនពលរដ្ឋខ្មែរនៅតំបន់អឺរ៉ុបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីក្រុមប្រឆាំង ដែលចង់កម្ចាត់ត្រកូលហ៊ុនផងដែរ។ ដោយសម្តេចបានលើកឡើងបែបចំអកថា អ្នកដែលចង់កម្ចាត់ត្រកូលហ៊ុន ទោះបីជា៥០០ជាតិទៀត មិនទាន់ធ្វើអ្វីដល់សម្តេចបានផង៕(ដោយ​៖ បាន ចក់)

ក្រសួងវប្បធម៌ប្រារព្ធពិធីបួងសួងដើម្បីរៀបចំមហាព្រឹត្តិការណ៍វប្បធម៌ «រាត្រីចងចាំ» លើទឹកដីអង្គរ

2022/12/13 08:40:47 am        265
មហាព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យ «រាត្រីចងចាំ» និងព្រឹត្តិការណ៍រំលឹកគុណអង្គរ នឹង​ត្រូវ​រៀបចំ​ធ្វើនៅថ្ងៃទី ១៤-១៦ ខែធ្នូ ខាងមុខនេះ នៅបរិវេណប្រាសាទអង្គរតូច ខេត្តសៀមរាប។ នៅ​មុន​មួយ​ថ្ងៃ​នៃការចាប់ផ្ដើមកម្មវិធី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំពិធីបួងសួង នៅ​បរិវេណ​ខាង​ក្រោយប្រាសាទអង្គរតូច ដោយមានការចូលរួមពីលោកជំទាវរដ្ឋមន្រ្តី ភឿង សកុណា ព្រទ្ធាចារ្យផ្នែកវប្បធម៌ និងសិល្បករ សិល្បការិនី ព្រមទាំង នាដកា ជាច្រើននាក់។ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃអង្គារ៍ ទី ១៣ ខែធ្នូ ឆ្នាំ ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីបួងសួងនៅបរិវេណខាងក្រោយប្រាសាទអង្គរវត្ត (អង្គរតូច) ដើម្បីរៀបចំមហាព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យ «រាត្រីចងចាំ» លើ​ទឹក​ដី​អង្គរ​នៃ​ខេត្ត​សៀមរាប អបអរសាទរខួប ៣០ឆ្នាំនៃ​ការដាក់​បញ្ចូល​តំបន់​រមណីយ​ដ្ឋាន​អង្គរ​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌រូបីនៃពិភពលោក។ មហាព្រឹត្តិការណ៍ទស្សនីយភាពសិល្ប: វប្បធម៌ដ៏អស្ចារ្យ បង្ហាញជូននូវបេតិកភណ្ឌវប្បធម៌រូបី និង​អរូបី ទស្សនីយភាពសិល្ប:ជាច្រើនទម្រង់ព្រមទាំងមានសម្តែងជូនទស្សនិកជនបានទស្សនា ដោយ​មាន​ការចូលរួមពីសិល្បករសិល្បការិនីជិត៣០០នាក់។ ព្រមជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរា ក៏បានរៀបចំនូវពិធីរំលឹកគុណអង្គរ ក្នុង​គោល​បំណង​រំលឹក​គុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលលោកបានកសាង និងថែ​រក្សា​ប្រាសាទ​ទាំង​អស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់​អត្ថ​ប្រយោជន៍​ជា​ច្រើន​ដល់​ជាតិ​មាតុ​ភូមិ​តាំង​ពីដើមរហូតដល់សព្វថ្ងៃ។ ពិធីរំលឹកគុណអង្គរលើកទី២ នាឆ្នាំ ២០២២ នេះ នឹងប្រព្រឹត្តទៅចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែ​ធ្នូ ឆ្នាំ២០២២ ដែលមានកម្មវិធីសាសនា ស្ដង់ពិព័ណ៌ និងការ​សម្ដែង​សិល្បៈ​បុរាណ​នៅ​ពេល​រាត្រី ដែលអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាច​ចូល​រួម​ទស្សនា​កម្សាន្ត​ដោយ​ក្ដីរីករាយ៕(អត្ថបទ៖ ចេន សុជាតា , រូបភាព៖ ប៉ាន់ បូនី)

កម្រងរូបភាពសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុប

2022/12/13 07:22:42 am        274
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅបណ្ដាប្រទេសជាច្រើននៅតំបន់អឺរ៉ុបប្រមាណជាង២ពាន់នាក់ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។ជំនួបនេះធ្វើឡើងក្នុងឱកាសដែលសម្ដេចអញ្ជើញធ្វើជាសហប្រធានក្នុងកិច្ចប្រជុំខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដែលត្រូវធ្វើឡើងនៅទីក្រុងព្រុចសែល នៅថ្ងៃទី១៤ធ្នូខាងមុខនេះ។ខាងក្រោមនេះជាកម្រងរូបភាពសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុប៖

ចាប់ពីថ្ងៃស្អែកតទៅ បណ្តាខេត្តមួយចំនួននៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន្ត នឹងចុះត្រជាក់ដល់ ១៦°C

2022/12/13 07:15:33 am        640
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ចាប់ពីថ្ងៃទី១៤-២០ ខែធ្នូ ឆ្នាំ២០២២ កម្ពុជានឹងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តក្នុងកម្រិតពីបង្គូរទៅខ្លាំង ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាលមាន ខេត្តបន្ទាយមានជ័យ ប៉ៃលិន សៀមរាប និងខេត្តបាត់ដំបង សីតុណ្ហភាពនឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៦-១៩ °C រីឯនៅបណ្តាខេត្តមួយចំនួននៅតំបន់ខ្ពង់រាបមាន ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៦-១៨ °C ចំណែកនៅលើផ្ទៃសមុទ្រ អាចមានរលកក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់សាធារណជន ជាពិសេសប្រជាពលរដ្ឋនិងវីរៈកងទ័ពដែលរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាពឦសាន្ត ព្រមទាំងប្រជានេសាទ ត្រូវបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាពចំពោះស្ថានភាពចុះត្រជាក់នេះ ។

ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ខេត្តក្រចេះ និង​គម្រោង​លើកកម្ពស់​គុណភាព​ផ្លូវជាតិ​លេខ​៧ ចាប់ពី​ស្គន់ដល់​ក្រុង​កំពង់ចាម​គ្រោង​នឹង​រៀបចំ​បើក​ការដ្ឋាន​នា​ដើមខែ​មករា ឆ្នាំ​២០២៣

2022/12/12 12:05:41 pm        433
​ក្រចេះ៖ គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ខេត្តក្រចេះ និង​គម្រោង​លើកកម្ពស់​គុណភាព​ផ្លូវជាតិ​លេខ​៧ ចាប់ពី​ទីប្រជុំជន​ស្គន់​ដល់​ក្រុង​កំពង់ចាម​គ្រោង​នឹង​រៀបចំ​បើក​ការដ្ឋាន​នា​ដើមខែ​មករា ឆ្នាំ​២០២៣ ខាងមុខ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​ឯកឧត្តម លឹម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នា​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២២ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពី​ការរៀបចំ​កម្មវិធី​ ប្រកាស​បើក​ការដ្ឋាន​គម្រោង​សាងសង់​ស្ពាន​ទន្លេមេគង្គ ខេត្តក្រចេះ និង​គម្រោង​លើកកម្ពស់​គុណភាព​ផ្លូវជាតិ​លេខ​៧ (​ពី​ទីប្រជុំជន​ស្គន់ដល់​ក្រុង​កំពង់ចាម​) ក្រោម​ហិរញ្ញប្បទាន សម្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅនា​ដើមខែ​មករា ឆ្នាំ​២០២៣​ខាងមុខ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយមាន​ការ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ ជា​ថ្នាក់ដឹកនាំ និង​លោក លោកស្រី ជា​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ជា​សមាជិក សមាជិកា គណៈកម្មការ និង​អនុ​គណៈកម្មការ​ជាច្រើនរូប​។​​កិច្ចប្រជុំ​នេះ​ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​បែងចែក​តួនាទី និង​ភារកិច្ច​ជូន​ដល់​សមាជិក សមាជិកា​គណៈកម្មាការ និង​អនុគណៈកម្មការ​សម្រាប់​ត្រៀម​រៀបចំ​កម្មវិធី​ ប្រកាស​បើក​ការដ្ឋាន​នូវ​គម្រោង​ទាំងពីរ​ខាងលើ ដើម្បីឱ្យ​ការដឹកនាំ គ្រប់គ្រង ចាត់ចែង និង​សម្របសម្រួល​កម្មវិធីអាច​ប្រព្រឹត្តទៅ​បាន​ដោយ​រលូន ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព​ការងារ​ទៅតាម​បំណែងចែក​ការងារ ដែលមាន​នៅក្នុង​លិខិត​បង្គាប់​ការ​។​ ​អង្គ​ប្រជុំ​បាន​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​យ៉ាង​ផុសផុល ទៅលើ​ចំណុច​សំខាន់ៗ​នានាដែល​រួមមាន​ដូចជា​៖ ការរៀបចំ​សុន្ទរកថា​ជូន​ថ្នាក់ដឹកនាំ ការជ្រើសរើស​ទីតាំង​ក្នុង​ការរៀបចំ​កម្មវិធី ការរៀបចំ​លិខិត​អញ្ជើញ​ថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស​ជាតិ​អន្តរជាតិ ព្រមទាំង​ការរៀបចំ​ចងក្រង​ទិន្នន័យ​ព័ត៌មាន រូបភាព និង​វីដេអូ ឯកសារ​ជាដើម ដើម្បី​ដាក់ជូនទៅ​ខុទ្ទកាល័យ​សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី គោរព​ស្នើសុំ​គោលការណ៍ក្នុងការ​បញ្ចេញ​ខ្លឹមសារ​ផ្សព្វផ្សាយ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ផ្ទាល់​។​ឯកឧត្តម​រដ្ឋលេខាធិកា​រ ប្រធាន​អង្គប្រជុំក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​អនុប្រធាន​គណៈកម្មកា​រ សមាជិក​គណៈកម្មការ និង​អនុគណៈកម្មការ​នីមួយៗត្រូវ​ទទួលខុសត្រូវ​លើ​ភារកិច្ច ស្ថិតក្រោម​ដែន​សមត្ថកិច្ច​របស់ខ្លួនដែល​បានកំណត់​ឱ្យ​អស់ពី​សមត្ថភាព និង​លទ្ធភាព ដើម្បីឱ្យ​ការរៀបចំ​ពិធី​ប្រកាស​បើក​ការដ្ឋាន​គម្រោង​ទាំងពីរ​នេះ អាច​សម្រេច​ទៅបាន​ប្រកប​ដោយ​ជោគជ័យ​៕

កម្ពុជារកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ចំនួន ២៥នាក់ ក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូនេះ

2022/12/12 11:46:05 am        242
ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ចំនួន ២៥នាក់(សុទ្ធតែជាប្រភេទ អូមីក្រុង), ជាសះស្បើយចំនួន ២៣នាក់ និងគ្មានករណីស្លាប់ថ្មីទេ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ។គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៨.២៧៦នាក់, ជាសះស្បើយសរុបចំនួន ១៣៥.១០៧ និងករណីស្លាប់សរុបចំនួន ៣.០៥៦នាក់។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួម និងធ្វើជាសហប្រធាន​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន-សហភាពអឺរ៉ុប លើកទី៤៥

2022/12/11 10:08:20 pm        693
ភ្នំពេញ៖ នៅយប់ថ្ងៃទី១១ធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានដឹកនាំគណៈ​ប្រតិភូជាន់​ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បី​អបអរ​សាទរ​ខួប លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ជាមួយឯកឧត្ដម ឆាល មីសែល ប្រធានក្រុមប្រឹក្សា អឺរ៉ុប នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល ប្រទេស​បែលហ្សិក។អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសនោះ រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផ្សេងទៀតផងដែរ។បើតាម​សេចក្តីប្រកាសព័ត៌មានរបស់ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថាកិច្ច​ប្រជុំពេញអង្គនៃជំនួបកំពូលរំលឹកខួបនេះ នឹងពិនិត្យ​ឡើង​វិញ​នូវ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន-សហភាពអឺរ៉ុប នាពេលបច្ចុប្បន្ន និងកំណត់ទិសដៅ​អនាគត សម្រាប់​ទំនាក់​ទំនង​អាស៊ាន-​សហភាពអឺរ៉ុប។ ថ្នាក់ដឹកនាំរំពឹងថានឹងផ្តោតការពិភាក្សាទៅលើវិធីដើម្បីពង្រឹងសេដ្ឋកិច្ច និង​ទំនាក់ទំនងរវាង ប្រជាជននិងប្រជាជន ការផ្លាស់ប្តូរឌីជីថល ការតភ្ជាប់ ការធានា​បាន​នូវ​ការ​ផ្លាស់​ប្តូរ​បៃតង ថាមពល និងសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព។ ថ្នាក់ដឹកនាំ ក៏​នឹង​ផ្លាស់ប្តូរទស្សនៈគ្នាលើ បញ្ហាតំបន់ និងអន្តរជាតិ ដែលជាការព្រួយបារម្ភ និងការចាប់​អារម្មណ៍​រួមផងដែរ។អំឡុងពេលនៃកិច្ចប្រជុំកំពូលរំលឹកខួបនេះ ព្រឹត្តិការណ៍អមជាច្រើននឹងត្រូវបានរៀបចំឡើង រួម​មាន អាហារថ្ងៃត្រង់តុមូល កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុបលើកទី១០ កិច្ចប្រជុំ​កំពូល​យុវជន អាស៊ាន-សហភាពអឺរ៉ុប និងការ​អបអរ​សាទរ​កិច្ច​សហប្រតិបត្តិការ​ប្រជាជន​អាស៊ាន-​សហភាពអឺរ៉ុប ស្តីពីឧត្តមសិក្សា។នៅមុនពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង ឯកឧត្តម អេម៉ានុអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង នឹងទទួលស្វាគមន៍សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅវិមាន​អេលីហ្សេ(Élysée Palace) ហើយនឹងរៀបចំអាហារការងារពេលល្ងាច ជាកិត្តិយសជូន សម្តេចតេជោ។​ សម្តេចតេជោ ក៏នឹងអញ្ជើញ​ចូល​រួម​ក្នុង​សន្និសីទ​ស្ដីពី​ការ​គាំទ្រ​ភាព​ធន់​នៃ​ប្រជាជន​អ៊ុយក្រែន ជួប ប្រជុំជាមួយក្រុមប្រឹក្សាសហគ្រាសកម្ពុជា-បារាំង និងជំនួបជាមួយ​តំណាង​ក្រុមហ៊ុន Vinci Airport។ អំឡុងពេលស្នាក់នៅទីក្រុងព្រុចសែល សម្តេចតេជោ​នាយករដ្ឋ​មន្រ្តី រំពឹងថានឹងមានជំនួបពិភាក្សា ទ្វេភាគីជាមួយថ្នាក់ដឹកនាំអឺរ៉ុបមួយចំនួន។ សម្តេចតេជោ ក៏នឹង​មានកម្មវិធីពិសាអាហារការងាពេល ព្រឹកជាមួយ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយមវៀតណាម និង ឯកឧត្តម ផនខាំ វិផាវ៉ាន់ នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​នឹង​ជួប​សំណេះ​សំណាល​ជា​មួយបងប្អូនជនរួមជាតិខ្មែរ ដែលកំពុងរស់នៅអឺរ៉ុប ផងដែរ៕ អត្ថបទ៖ មុត សុទ្ធ​ 

ម៉ោង១០យប់នេះ សម្ដេចតេជោនឹងដឹកនាំគណៈប្រតិភូទៅអឺរ៉ុប ដើម្បីចូលរួមប្រជុំអាស៊ាន-អឺរ៉ុប នៅបែលហ្សិក និងទស្សនកិច្ចការងារនៅបារាំង

2022/12/11 06:40:34 pm        653
តាមរយៈហ្វេសប៊ុកនៅល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅម៉ោង១០យប់នេះសម្ដេចនឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅអឺរ៉ុប ដើម្បីចូលរួមប្រជុំអាស៊ាន-អឺរ៉ុប នៅបែលហ្សិក និងទស្សនកិច្ចការងារនៅបារាំង។ជាមួយគ្នានេះដែរសម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិដែលរស់នៅតាមបណ្តាប្រទេសនៅអឺរ៉ុបដែលបានចេញសារគាំទ្រដំណើររបស់សម្ដេចនិងត្រៀមមកស្វាគមន៍សម្ដេចនៅប្រុចសែល។សម្ដេចសង្ឃឹមថានឹងបានសំណេះសំណាលជាមួយបងប្អូននៅល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅប្រុចសែល តាមការគ្រោងទុក។សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា និង​ជា​ប្រធាន​អាស៊ានឆ្នាំ២០២២ នឹង​ធ្វើ​ជាស​ហប្រធានកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បី​អបអរ​សាទរ​ខួប លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាព​អឺរ៉ុប ជាមួយឯកឧត្ដម ឆាល មីសែល ប្រធានក្រុមប្រឹក្សា អឺរ៉ុប នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទី​ក្រុងព្រុចសែល ប្រទេស​បែលហ្សិក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM