សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាល ជាមួយពលរដ្ឋស្ម័គ្រចិត្តរើចេញ ពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង

2022/10/22 07:53:11 am        473
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ។តំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ តំបន់អភិវឌ្ឍន៍ពាក់ស្នែង ជាកន្លែងថ្មីមួយទៀតបន្ទាប់ពីតំបន់អភិវឌ្ឍន៍រុនតាឯក ដែលរាជរដ្ឋាភិបាលរៀបចំបង្កើតជាភូមិឋាន និងបែងចែកដីធ្លីជូនប្រជាពលរដ្ឋស្ម័គ្រចិត្តរើចេញពីរមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។តំបន់អភិវឌ្ឍន៍ពាក់ស្នែងមានចម្ងាយប្រមាណជា ២០គីឡូម៉ែត្រ ពីតំបន់អង្គរ។ រាជរដ្ឋាភិបាលនឹងកសាងហេដ្ឋារចនាសម្ព័ន្ធនានាមិនខុសពីតំបន់អភិវឌ្ឍន៍រុនតាឯកនោះឡើយ ដើម្បីគាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋ៕

កម្ពុជាស្នើបារាំងបង្កើនជំនួយហ្វឹកហ្វឺនជំនាញដល់ទ័ពមួកខៀវចូលរួមប្រតិបត្តិការរក្សាសន្តិភាព

2022/10/21 01:18:54 pm        649
ភ្នំពេញ៖ ឯកឧត្តម អ៊ុច បូរិទ្ធ រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងលេខាទី១ អមស្ថានទូតបារាំង ប្រចាំនៅ​កម្ពុជា ​នៅថ្ងៃទី២១ ខែតុលា អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉ន​បន្ថែមជំនាញ​អាវុធហត្ថកម្ពុជា ត្រៀម​ប្តូរវេន​ទៅកាន់បេសកកម្មនៅស៊ូដង់ខាងត្បូង។ ក្នុងពិធីនេះ​ឯកឧត្តម អ៊ុច បូរិទ្ធ បានស្នើរដ្ឋាភិបាលបារំាងបង្កើនផ្តល់ជំនួយ​ហ្វឹកហ្វឺន​ទ័ពមួកខៀវ​កម្ពុជា​លើជំនាញផ្សេងៗទៀត ដើម្បីត្រៀមចូលរួមប្រតិបត្តិការរក្សាសន្តិភាពUN។ឯកឧត្តម អ៊ុច បូរិទ្ធ​ ក្នុងនាមរដ្ឋលេខាធិការក្រសួងការបរទេស ​និងកិច្ចសហប្រតិបតិ្តការអន្តរជាតិ បាន​ថ្លែងថា ក្នុងរយៈជាង៣ឆ្នាំមកហើយ ​ដែលបារាំងបានអាក់ខាន​ផ្តល់​ជំនួយ​ហ្វឹកហ្វឺន​ជំនាញ​អាវុធហត្ថ ​និងជំនាញនានា​ជូនកងទ័ពមួកខៀវកម្ពុជា​ ដោយសារការរាតត្បាតនៃមេរោគកូវីដ១៩ ហើយ​នៅក្នុងឱកាសនៃចាប់ផ្តើមនៃការផ្តល់ជំនួយ​ហ្វឹកហ្វឺន​ជំនាញ​អាវុធហត្ថឡើងវិញនេះ ​ឯកឧត្តម ក៏បានស្នើឲ្យរដ្ឋាភិបាលបារាំងបង្កើនការផ្តល់​ហ្វឹកហ្វឺន​កងកម្លាំង​រក្សាសន្តិភាពកម្ពុជា និង​ស្នើផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ចដកស្រង់បទពិសោធន៍ការងារថែរក្សាសន្តិភាពរវាងកងទ័ពមួកខៀវបារំាង និង​កងទ័ពមួកខៀវកម្ពុជា។ឯកឧត្តម ហ្វាប្រីស អេជែន (Fabrice Etienne) លេខាទី១ អមស្ថានទូតបារាំង ប្រចាំនៅកម្ពុជា ថា បច្ចុប្បន្ន​បារាំងមានមោទនភាពដែលបានឃើញទ័ពមួកខៀវកម្ពុជាច្រើនលើសលប់ បាននិងកំពុង​ឈប់ជើងបំពេញបេសកកម្មរក្សាសន្តិភាពUN ​នៅតាម​បណ្តា​ប្រទេស​កំពុង​មាន​ជម្លោះសង្គ្រានានា។ឯកឧត្តម ហ្វាប្រីស អេជែន បន្តថា រដ្ឋាភិបាលបារាំង ​នឹងបន្តផ្តល់ជំនួយមកកម្ពុជា ​ពិសេស​ក្នុងវិស័យ​ប្រតិបត្តិការថែរក្សាសន្តិភាព ​និង​ប្តេជ្ញា​បន្តផ្តល់ជំនួយហិរញ្ញប្បទាន​ សំភារៈ ប្រតិបត្តិការវគ្គ​ហ្វឹកហ្វឺក​ជំនាញ​អាវុធហត្ថ ​និងជំនាញនានាទៀត។ទន្ទឹមនឹងនេះ ​ឯកឧត្តម ហ្វាប្រីស អេជែន នឹង​ផ្តល់ជំនួយតាមចង់បានរបស់មជ្ឈមណ្ឌលជាតិរក្សា​សន្តិភាព​កម្ពុជា ដើម្បីឲ្យមជ្ឈមណ្ឌលជាតិឧត្តមភាពក្នុងវិស័យ​ប្រតិបត្តិការរក្សាសន្តិភាពរបស់UN។ សូមបញ្ជាក់ថា​ តាមរយៈការ​បញ្ជូន​គ្រូ​យោធាចារ្យ​មក​ពី​ប្រទេសបារំាង​មកហ្វឹកហ្វឺនជំនាញ​អាវុធហត្ថ​នៅកម្ពុជាពេលនេះ​ គឺជាវគ្គហ្វឹកហ្វឺនទី៨០ ​ដែលមានសិក្ខាកាមសរុបសិក្ខាកាម ​១៧៩៨នាក់ លើ​ជំនាញបោសសំអាតមីន ​កម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ​(EOD) ​ប្រឆាំងបន្សាបគ្រឿងផ្ទុះកែច្នៃ ​(IED) វគ្គនាយទាហានសេនាធិការ សង្កេតការណ៍យោធា​ វគ្គសង្គ្រោះបឋម អាវុធហត្ថ​ ដឹកជញ្ជូនគ្រឿងផ្ទុះ បំប៉នផ្នែកភាសាបារំាងជាដើម៕ អត្ថបទ ស៊ុម សុខជា

សម្តេចតេជោ ស្នើសុំពលរដ្ឋកុំខឹងបន្ទោសអ្នកណាអីចំពោះការតម្រូវឱ្យចាកចេញពីតំបន់រមណីយដ្ឋានអង្គរ

2022/10/21 12:24:28 pm        342
សៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្នើសុំដល់ប្រជាពលរដ្ឋ កុំឱ្យមានការខឹងសម្បា និងបន្ទោសអ្នកណាទាំងអស់ ចំពោះការតម្រូវឱ្យពួកគេចាកចេញពីតំបន់​រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់រុនតាឯក និងពាក់ស្នែង ដែលនៅមិនឆ្ងាយពីក្រុងសៀមរាប ប៉ុន្មានដែរនោះ ​គឺដើម្បីលើកតម្លៃ ​សម្បត្តិវប្បធម៌ដ៏មានតម្លៃនៃដូនខ្មែរ ដែលបានបន្សល់​ទុកមកនេះ។សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋ ​ដែលបានស្ម័គ្រចិត្តផ្លាស់ប្តូរទី លំនៅពីតំបន់រមណីយដ្ឋានអង្គរ ​ទៅរស់នៅក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក​ ក្នុងស្រុកបន្ទាយស្រី ជា​លើកទី៣​ នៅព្រឹកថ្ងៃទី២១ ខែតុលា នេះ ​បានសំដែងនូវការកោតសរសើរចំពោះការស្ម័គ្រចិត្ត​របស់​ប្រជាពលរដ្ឋទៅ រស់នៅតំបន់រុនតាឯក ​ដោយបានហៅការស្ម័គ្រចិត្តនេះ ​ថាជាភាពឆ្លាតវៃ។សម្តេចតេជោ បានបញ្ជាក់ជាថ្មីប្រាប់ពលរដ្ឋថា មូលហេតុដែលតម្រូវឱ្យពលរដ្ឋចាកចេញពីតំបន់ អង្គរ​ ដោយសារតែរាជរដ្ឋាភិបាល ត្រូវតែឆ្លើយតបឱ្យបានតាមលក្ខខណ្ឌតម្រូវរបស់អង្គការយូណេស្កូ ដែល​ បានទទួលចុះបញ្ជីតំបន់រមណីយដ្ឋានអង្គរ​ ជាសម្បត្តិបេតិកភណ្ឌពិភពលោក តាំង​ពីឆ្នាំ​១៩៩២មក ដើម្បីអភិរក្ស ថែរក្សាប្រាសាទអង្គរវត្តប្រាសាទ​ និងតំបន់រមណីយដ្ឋានអង្គរ ដែលជា​មរតក​សម្បត្តិវប្បធម៌ ដ៏មាន តម្លៃជាសកល ​ដែលបន្សល់ទុកដោយបុព្វបុរស ដូនតាខ្មែររាប់ពាន់ឆ្នាំ​មក​ហើយនោះឱ្យគង់វង្ស។ តាមការឱ្យដឹងពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ​រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ​នគរូបនីយ កម្ម និងសំណង់ ​គិតចាប់ពីថ្ងៃចាប់ឆ្នោតដំបូង ថ្ងៃទី២៥ ខែសីហា​ រហូតមកដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ​២០២២​ មានប្រជាពលរដ្ឋសរុបចំនួន ៩១៣៤គ្រួសារហើយ ដែលបានចាប់ឆ្នោតយកក្បាល​ដីសម្រាប់ ការរស់នៅក្នុងតំបន់រុនតាឯក ​និងពាក់ស្នែង៕អត្ថបទ៖ មុត សុទ្ធ

សម្តេចតេជោ ហ៊ុន សែន ប្រកាសលើកលែងទោសដល់បុគ្គលណាដែលសម្រេចដកខ្លួនចេញពីជនក្បត់ជាតិបីជំនាន់

2022/10/21 10:24:13 am        549
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រកាសថា សម្តេចនឹងចុះហត្ថលេខា លើកលែងទោសចំពោះបុគ្គលណាក៏ដោយ ដែលសម្រេចដកខ្លួនចេញពីជនក្បត់ជាតិ បីជំនាន់ ខណៈជនក្បត់ជាតិនេះ សម្តេចនឹងកំចាត់ចោលនូវមនោគមវិជ្ជាជ្រុលនិយមនេះឲ្យខាងតែបាន។ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារបន្ថែមទៀត ដែលស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មករស់នៅតំបន់អភិវឌ្ឍន៍ថ្មីរុនតាឯក នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ដោយសារតែជនរត់ចោលស្រុកមួយនេះ ម្តងហើយម្តងទៀតនៅតែចិញ្ចឹមចិត្តផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងមានចេតនា បំផ្លិតបំផ្លាញសុខសន្តិភាព។សម្តេចបន្តថា ពេលនេះប្រទេសកម្ពុជា កំពុងមានសុខសន្តិភាពហើយនៅមានអ្នកអង្គុយចាំជេរ និងរិះគន់រហូតថា ការដឹកនាំរបស់សម្តេច អស់រយៈពេលជាង៤០ឆ្នាំមកនេះ ធ្វើឲ្យពលរដ្ឋក្រលំបាក គ្មានភាពរីកចម្រើន និងគ្មានអភិវឌ្ឍន៍អ្វីទាល់តែសោះ។ ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានព្រមានជាថ្មីម្តងទៀតផងដែរថា ប្រសិនបើគណបក្សនយោបាយណាក៏ដោយ ដែលហ៊ានភ្ជាប់ខ្លួននឹងទណ្ឌិតសម រង្ស៊ី ដែលជាជនក្បត់ជាតិ បីជំនាន់នេះ​ សម្តេចនឹងប្តឹងទៅតុលាការឲ្យរំលាយគណបក្សនោះចោលភ្លាម។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពេលនេះប្រទេសកម្ពុជាកំពុង មានសុខសន្តិភាព ហើយសេក្តីសុខរបស់ប្រជាពលរដ្ឋនេះគឺសំខាន់ខ្លាំងណាស់ ដូច្នេះមនុស្សម្នាក់ចង់មកបំផ្លាញ គឺមិនអាចទៅរួចនោះឡើយ ដូច្នេះត្រូវតែកំចាត់ចោលភ្លាមៗតែម្តង៕(ដោយ៖ បាន ចក់)

សម្តេចតេជោ ហ៊ុន សែន ៖ ពលរដ្ឋស្ម័គ្រ​ចិត្ត​ផ្លាស់​ប្តូរ​ទីលំនៅ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​មក​រុនតាឯក​មានជិត ៦ពាន់គ្រួសារហើយ

2022/10/21 08:55:06 am        425
សៀមរាប៖ ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជា​មួយ​ប្រជាពលរដ្ឋ​ដែល​បាន​ស្ម័គ្រចិត្ត​ផ្លាស់ប្តូរ​ទីលំនៅ​ពី​តំបន់រមណីយដ្ឋានអង្គរ មករុនតាឯក ស្រុកបន្ទាយស្រី ជាលើកទី៣ នៅព្រឹកថ្ងៃទី២១តុលានេះ សម្តេចតេជោ បានសំដែង​ការ​រីករាយ​ចំពោះ​ការ​ស្ម័គ្រ​ចិត្ត​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ស្ម័គ្រ​ចិត្ត​ចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​​ទាំងអស់​ដែល​គិត​មក​ដល់​ថ្ងៃ​នេះ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ចេញ​មក​រស់​នៅ​រុន​តាឯកមាន​ជិត​ ៦ពាន់គ្រួសារហើយ។សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលនៅតែបញ្ជាក់រំលឹក ពីមូល​ហេតុ​ដែល​តម្រូវ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ជា​​ចាំបាច់​នេះ​ដោយ​សារ​តែ​រាជ​រដ្ឋាភិបាល​ត្រូវ​តែ​ឆ្លើយ​តប​ឱ្យ​បាន​តាម​លក្ខខណ្ឌ​តម្រូវ​របស់​អង្គការ​យូណេស្កូ ដែល​កម្ពុជា​យើង​បាន​ចុះ​ប្រាសាទ​ និង​តំបន់​រមណីដ្ឋាន​អង្គរ​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​តាំង​ពី​ឆ្នាំ១៩៩២ មក​ដើម្បី​អភិរក្សា​ថែរក្សាប្រាសាទអង្គរវត្តប្រាសាទ​​ និង​តំបន់​រមណីយដ្ឋាន​អង្គរ​ដែល​ជា​មរតក​សម្បត្តិ​វប្បធម៌​ដ៏​មាន​តម្លៃ​ជា​សកល​ដែល​បន្សល់​ទុក​ដោយ​បុព្វបុរស ដូនតាខ្មែរយើងរាប់ពាន់ឆ្នាំមកហើយនោះឱ្យគង់វង្ស។ សម្តេចបញ្ជាក់ថា គិត​ចាប់​ពី​ថ្ងៃ​ចាប់​ឆ្នោត​ដំបូង​រហូត​មក​ដល់​ពេល​នេះ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​មក​រស់​នៅ​រុ​នតា​ឯក​ជិត ៦ពាន់​គ្រួសារហើយ។សូមបញ្ជាក់ថា ​គិតចាប់ពីថ្ងៃចាប់ឆ្នោតដំបូងនាថ្ងៃទី២៥ខែសីហា រហូតមកដល់ថ្ងៃទី២០តុលានេះ មានប្រជាពលរដ្ឋ៩.១៣៤គ្រួសារហើយដែលបានចាប់ឆ្នោតស្ម័គ្រចិត្តរុះរើចេញពីតំបន់រមណីដ្ឋានអង្គរមករស់នៅតំបន់អភិវឌ្ឍន៍ថ្មី៕ អត្ថបទ៖ មុត សុទ្ធ

សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរបន្ថែមទៀត

2022/10/21 07:20:40 am        418
សៀមរាប៖ នៅព្រឹកថ្ងៃសុក្រ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារបន្ថែមទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មករស់នៅតំបន់អភិវឌ្ឍន៍ថ្មី រុនតាឯក។ តាមការឲ្យដឹងពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានឲ្យដឹងថា គិតចាប់ពីថ្ងៃចាប់ឆ្នោតដំបូង នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ នេះ មានប្រជាពលរដ្ឋសរុបចំនួន ៩១៣៤ គ្រួសារហើយ ដែលបានមកចាប់ឆ្នោត៕

ប្រធាន គ.ជ.ប៖ ការចុះឈ្មោះ និងពិនិត្យឈ្មោះបោះឆ្នោតទូទាំងប្រទេសចាប់ផ្ដើមនៅថ្ងៃនេះ

2022/10/20 01:47:27 pm        1125
ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានបញ្ជាក់ថា គ្រប់ឃុំសង្កាត់ទូទាំងប្រទេស ចាប់ផ្ដើមបើកដំណើរការ ​ការចុះឈ្មោះបោះឆ្នោត និងពិនិត្យឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី ២០ ខែតុលាឆ្នាំ ២០២២នេះ។ រយៈពេលកំណត់នៃ ការងារនេះ គឺមានរយៈពេលចំនួន ៥០ថ្ងៃ។ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគជប នៅថ្ងៃទី២០ ខែតុលានេះ ក្នុងអំឡុង​អញ្ជើញចុះពិនិត្យមើលការិ​យាល័យ​ចុះឈ្មោះបោះឆ្នោត នៅសង្កាត់តាខ្មៅ ក្រុងខ្មៅ ​ដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ចុះឈ្មោះនិងប្តូរព័ត៌មានក្នុងបញ្ជីឈ្មោះបោះឆ្នោតនៅការិយាល័យនោះ លើកឡើងបញ្ជាក់ថា គ្រប់ឃុំសង្កាត់ទូទាំងប្រទេសកម្ពុជា ​ចាប់ផ្ដើមការចុះឈ្មោះបោះឆ្នោត និងពិនិត្យឈ្មោះបោះឆ្នោត​ជ្រើសរើស​​តំណាងរាស្រ្តនៅថ្ងៃនេះ។ ដំណើរការការងារនេះ គឺប្រព្រឹត្តិទៅក្នុងរយៈពេល ៥០ថ្ងៃ ​ដើម្បីឱ្យប្រជាពលរដ្ឋទើបគ្រប់អាយុ ១៨ឆ្នាំ អាចទៅចុះឈ្មោះបោះឆ្នោត ​និងអ្នកដែលមានឈ្មោះបោះឆ្នោតរួចហើយ​ អាចទៅពិនិត្យជាថ្មី ក្នុងករណីមានការខុសឆ្គង។ ​ចំពោះអ្នកពិនិត្យឈ្មោះបោះឆ្នោតក៏អាចពិនិត្យឈ្មោះដោយខ្លួនឯង តាមរយៈវេបសាយ VOTER LIST បានដែរ។ករណីចុះឈ្មោះបោះឆ្នោតថ្មី និងផ្លាស់ទីតាំងបោះឆ្នោត គឺទាមទារនូវឯកសារចាំបាច់មួយចំនួន​ផងដែរ។ ​នេះជាការបញ្ជាក់បន្ថែម របស់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគជប។ ​ឯកឧត្តម បញ្ជាក់ដែរថា តាមការប៉ាន់ស្មានអ្នកចុះឈ្មោះបោះឆ្នោតថ្មី ​គឺស្ថិតក្នុងរង្វង់ ៤០ម៉ឺននាក់នៅទូទាំងប្រទេស។ឯកឧត្តម ប្រធានគជប បញ្ជាក់ដែរថា ​គ្រប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលមានអាយុចាប់ពី ១៨ឆ្នាំ​ឡើងទៅ ដោយមិនប្រកាន់និន្នាការគណបក្សនយោបាយ ​គឺមានសិទ្ធិក្នុងការចុះឈ្មោះបោះឆ្នោត ជ្រើសរើសថ្នាក់ដឹកនាំគណបក្សដែលខ្លួនគាំទ្រ។ ឯកឧត្តម ក៏បានសំណូមពរគ្រប់ពលរដ្ឋទាំងអស់ មកបំពេញសិទ្ធិរបស់ខ្លួន ក្នុងការចូលរួមបោះឆ្នោត នាពេលខាង​មុខផងដែរ៕ អត្ថបទ៖ គឹមហុក

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារមួយចំនួនជាមួយប្រធានាធិបតីទីម័រខាងកើត

2022/10/20 12:41:28 pm        447
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជា​ការ​កងទ័ពជើងគោក នៅល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានជួបពិភាក្សាការងារ​មួយ​ចំនួន​ជាមួយ ឯកឧត្តម Jose Ramos Horta ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រ​ខាងកើត ក្នុងឱកាសដែល ឯកឧត្តម ប្រធានាធិបតី កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។នៅក្នុងជំនួបនេះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវ​ការស្វាគមន៍យ៉ាងកក់ក្តៅ​ចំពោះ​ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកទី២ ​របស់ឯកឧត្តម ប្រធានាធិបតី Jose Ramos Horta មកកាន់ព្រះរាជាណាចក្រកម្ពុជា ​ដែលពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញអំពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស រដ្ឋាភិបាល និងប្រជាជនទាំងពីរ កម្ពុជា-ទីម័រខាងកើត។ ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ ក៏បានចូលរួមអបអរសាទរចំពោះ ឯកឧត្តម Jose Ramos Horta ដែល​ទទួលបានជោគជ័យដ៏ត្រចះត្រចង់​ក្នុងការបោះឆ្នោត​ប្រធានាធិបតីនៅ​ប្រទេសទីម័រ​ខាងកើត ​កាលពីខែមេសា ឆ្នាំ២០២២ កន្លងទៅ ដែលជាការចូលកាន់តំណែង​ប្រមុខរដ្ឋលើកទីពីរ របស់ ឯកឧត្តម Jose Ramos Horta។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តម ប្រធានាធិបតីទីម័រខាងកើត បានសម្តែងនូវការពេញចិត្ត​ចំពោះ​ឱកាសដ៏មានអត្ថន័យសម្រាប់ជំនួបសំណេះសំណាលជាមួយ ​លោក ហ៊ុន ម៉ាណែត និង​បានរំឭកអំពីភាពជាអ្នកដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងកិច្ចខិតខំ​ប្រឹងប្រែងចូលរួមដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិ ជាពិសេសមនោសញ្ចេតនាស្រឡាញ់រាប់​អាន​ដ៏ស្មោះស្ម័គ្រ ដែលសម្តេចតេជោ មានចំពោះប្រទេស និងប្រជាជនទីម័រខាងកើត។ ជាមួយគ្នានេះ ឯកឧត្តម ប្រធានាធិបតី បានកត់សម្គាល់អំពីស្ថានភាពនៃការអភិវឌ្ឍរីកចម្រើន​ដ៏ឆាប់​រហ័សរបស់ប្រទេសកម្ពុជា ​នៅក្រោយការបញ្ចប់ទាំងស្រុងនៃជម្លោះរុំារ៉ៃរាប់ទសវត្សរ៍ ​ដោយ ឯកឧត្តម ​បានវាយតម្លៃថា ជាការអភិវឌ្ឍដែលមានលក្ខណៈជាក់ស្តែង​ និងប្រាកដនិយម។ក្រៅពីនេះ ​ឯកឧត្តម ប្រធានាធិបតី ​និងលោកឧត្តមសេនីយ៍ហ៊ុន ម៉ាណែត ក៏បានផ្លាស់ប្តូរ​យោបល់​គ្នា​ផងដែរ​អំពីទំនាក់ទំនងប្រកប​ដោយ​សក្តានុពល​រវាងប្រទេសទាំងពីរ ជាពិសេសអំពីទស្សនវិស័យ​នៃ​កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនជាអាទិ៍ ​វិស័យវិនិយោគពាណិជ្ជកម្មនាំចេញ-នាំចូល ​កសិកម្ម អប់រំ ថាមពល ​និងការបើកជើងហោះហើរត្រង់ជាដើម៕អត្ថបទ៖ បាន ចក់

សម្តេចតេជោ ហ៊ុន សែន៖ ចោរក្បត់ជាតិ សម រង្ស៊ី ល្ងង់ពេក និងបានបង្កើតកំហុសធំចំនួនពីរ រហូតនាំទុក្ខដល់អ្នកគាំទ្ររបស់ខ្លួនជាច្រើន

2022/10/20 11:23:39 am        345
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចង្អុលប្រាប់ទណ្ឌិត សម រង្ស៊ី ដែលសម្តេចបានហៅថាជាចោរក្បត់ជាតិនោះ ថា បានបង្កើតកំហុសយុទ្ធសាស្រ្តធំ២ ដើម្បីឱ្យទណ្ឌិតរូបនេះចេះរៀនសូត្រលើកក្រោយ កុំឱ្យល្ងង់ពេក។ថ្លែងក្នុងឱកាសអញ្ជើញចុះឈ្មោះបោះឆ្នោតថ្មី និងប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កំហុសទាំងពីរនោះរួមមាន ទី១ គឺការប្រមូលមនុស្សរត់ចេញទៅក្រៅប្រទេស ធ្វើឱ្យក្បាលម៉ាស៊ីនដឹកនាំដាច់ និងកំហុសទី២ គឺ ការដកខ្លួនចេញពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។សម្តេចតេជោ ហ៊ុន សែន ក៏បានដាស់តឿនទៅក្រុមប្រឆាំងទាំងអស់ថា មេដឹកនាំទន់ខ្សោយរបស់ខ្លួនដែលបានបង្កើតកំហុសធំៗទាំងនោះ សក្តិសមជាមេដឹកនាំយុទ្ធសាស្រ្តសម្រាប់បក្សនយោបាយមួយនេះដែរឬទេ៕

សម្តេចតេជោ ហ៊ុន សែន ៖ ការចុះជួបប្រជាពលរដ្ឋ មិនមែនជាយុទ្ធនាការឃោសនាបោះឆ្នោតទេ

2022/10/20 11:01:21 am        274
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ចំពោះគម្រោងបេសកកម្ម អញ្ជើញចុះជួបពលរដ្ឋនៅជុំវិញបឹងទន្លេសាបប៉ុន្មានថ្ងៃខាងមុខនេះ មិនមែនជាយុទ្ធនាការឃោសនាបោះឆ្នោតទេ គឺជាការចុះជួប ផ្តល់ការឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។ថ្លែងក្នុងឱកាសអញ្ជើញចុះឈ្មោះបោះឆ្នោតថ្មី និងប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥តុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នឹងមានបេសកកម្មអញ្ជើញទៅកាន់ខេត្តចំនួន៤ ជុំវិញបឹងទន្លេសាប ដើម្បីជួយដោះស្រាយការលំបាកជូនប្រជាជន ជាពិសេសដោះស្រាយឆ្លើយតបទៅនឹងការរៀបចំលំនៅដ្ឋានថ្មីជូនអ្នករុនតាឯក និងពាក់ស្នែង ដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីដ្ឋានអង្គរ និងមួយផ្នែកទៀតអញ្ជើញចុះជួបសួរសុខទុក្ខ និងដោះស្រាយចែកស្រូវពូជជូនកសិករដែលរងគ្រោះខូចដំណាំស្រូវ និងផលដំណាំដោយសារគ្រោះទឹកជំនន់ រួមទាំងកិច្ចការសំខាន់ៗជាច្រើនទៀត។សម្តេច ហ៊ុន​ សែន បានថ្លែងថា «ប្រជាពលរដ្ឋកំពុងតែវេទនា អ៊ីចឹងទុកឱ្យប្រជាជនរងគ្រោះ ហើយនាយករដ្ឋមន្ត្រីនៅស្ងៀមឬយ៉ាងម៉េច? ទេសរដ្ឋមន្ត្រីនានា កំពុងតែធ្វើដំណើរជុំវិញប្រទេស ដើម្បីចែកស្រូវពូជ ចែកស្បៀងអាហារដល់ពលរដ្ឋកំពុងតែជួបបញ្ហា»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ
06/27/2026 06:06 PM
តំបន់​គ្រីមៀប្រកាសស្ថានភាព​គ្រា​អាសន្ន បន្ទាប់ពីអ៊ុយក្រែនវាយប្រហារបណ្តាញថាមពល
06/27/2026 05:06 PM
លោក Zelenskyy៖ មីស៊ីល Flamingo បានវាយប្រហារដោយជោគជ័យ​ លើ​រោងចក្រយោធាដ៏​សំខាន់របស់រុស្ស៊ី
06/27/2026 04:06 PM
អ៊ីរ៉ង់ថ្កោលទោសការវាយប្រហាររបស់​អាមេរិក ដោយចោទប្រកាន់ថា រំលោភលើកិច្ចព្រមព្រៀងសន្តិភាព
06/27/2026 04:06 PM
មនុស្សយ៉ាងតិច ២នាក់ស្លាប់ ខណៈកោះ​តៃវ៉ាន់ជូនដំណឹងថ្មី អំពីភ្លៀងធ្លាក់ខ្លាំង ក្រោយ​មាន​ទឹកជំនន់គ្រប់ទីកន្លែង​
06/27/2026 03:06 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
06/27/2026 03:06 PM
ទីក្រុងសេអ៊ូល បញ្ជាក់​ថា យន្តហោះយោធាចិន និងរុស្ស៊ី ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន
06/27/2026 03:06 PM
អ្នកគាំទ្រក្រុម​ហេសបូឡា ចេញមក​តាមដងផ្លូវទីក្រុងបេរូត ដើម្បីតវ៉ា​កិច្ចព្រមព្រៀងជាមួយ​អ៊ីស្រាអែល
06/27/2026 03:06 PM
អ្នកការទូតជាន់ខ្ពស់​ប៉ាគីស្ថាន និងអ៊ីរ៉ង់ បញ្ជាក់ពី​ការប្តេជ្ញាចិត្ត ចំពោះសន្តិភាពក្នុងតំបន់ ក្រោយ​មាន​ការវាយប្រហារថ្មី
06/27/2026 03:06 PM
លោក Trump បង្ហាញលិខិតឆ្លងដែនសហរដ្ឋ​អាមេរិកថ្មីដែល​មាន​រូបភាពរបស់លោក​
06/27/2026 03:06 PM