សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ ហ៊ុន​ សែន ជំរុញមន្ត្រីពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណដល់ពលរដ្ឋ អាចឲ្យពលរដ្ឋចុះឈ្មោះបោះឆ្នោតទាន់ពេលវេលា

2022/10/20 10:20:31 am        640
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញទៅមន្ត្រីអត្រានុកូលដ្ឋាន ត្រូវពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពលរដ្ឋដែល គ្រប់អាយុឈ្មោះបោះឆ្នោតបាន និងអាចចុះឈ្មោះបោះឆ្នោតបានទាន់ពេលវេលា ។ ក្នុងឱកាសអញ្ជើញចុះឈ្មោះបោះឆ្នោតថ្មី និងប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការធ្វើអត្តសញ្ញាណប័ណ្ណ មិនមែនជាបញ្ហារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះទេ (គ.ជ.ប) ប៉ុន្តែជាការងាររបស់មន្ត្រីអត្រានុកូលដ្ឋាន ។ សម្ដេចតេជោ បានបន្តថា ដូចនេះ មន្ត្រីអត្រានុកូលដ្ឋាន ត្រូវពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណ ឬឯកសារពាក់ព័ន្ធនឹងការបោះឆ្នោត ឲ្យបានឆាប់រហ័ស ដើម្បីឲ្យពលរដ្ឋអាចចុះឈ្មោះបោះឆ្នោត ឬការផ្ទេរទីតាំងបោះឆ្នោតជាដើម ឲ្យបានទាន់ពេលតាមការកំណត់របស់ គ.ជ.ប ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសថា ការពិនិត្យឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ មានរយៈពេលចំនួន ៥០ថ្ងៃ ។ គិតត្រឹមឆ្នាំ២០២២ ប្រជាពលរដ្ឋខ្មែរ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន ជាង ៩លាន ២សែននាក់ ៕ (អត្ថបទ៖ បាន សុខរិទ្ធិ)

សម្តេចតេជោ​ ហ៊ុន សែន ប្រកាសគាំទ្រសាលក្រមតុលាការដែលដាក់អតិបរមាដល់បុគ្គលឈ្មោះ សម រង្ស៊ី(ជាប់គុកមួយជីវិត)

2022/10/20 09:47:58 am        580
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រសាលក្រមតុលាការ ដែលកាត់ទោសឱ្យជនម្នាក់ ឈ្មោះ សម រង្ស៊ី ជាប់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿងចុះកិច្ចព្រមព្រៀងរវាង សម រង្ស៊ី និងកុក សរ កាត់ដីកម្ពុជាចំនួន ៤ខេត្តឱ្យជនជាតិភាគតិចម៉ុងតាញ៉ា(វៀតណាម)។ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពេលសម្តេច អញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មី នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ នៅក្រុងតាខ្មៅខេត្តកណ្តាល សម្តេចបានប្រកាសប្រឆាំងដាច់ណាត់នឹងនយោបាយអមិត្តជាមួយបុគ្គល សម រង្ស៊ី ដែលធ្វើនយោបាយបំផ្លាញជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា។សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់គ្រប់បក្សនយោបាយទាំងអស់ សូមកុំភ្ជាប់ខ្លួនជាមួយបុគ្គលទណ្ឌិតសម រង្ស៊ី បើមិនចង់មានបញ្ហាប្រឈមដល់ខ្លួនឯង នៃវិធានការតាមផ្លូវច្បាប់។ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ទណ្ឌិតសម រង្ស៊ី គ្មានផ្លូវដើរនៅកម្ពុជាទៀតទេ ហើយអ្នកដែលងើបប្រឆាំងជាមួយរាជរដ្ឋាភិបាល ឬអាជ្ញាធរសាធារណៈ ដោយគាំទ្របុគ្គលជាទណ្ឌិតរូបនោះ ក៏នឹងមានវិធានការដូចគ្នា«ងើបមួយ វាយមួយ, ងើបពីរ វាយពីរ»។សម្តេចតេជោ ហ៊ុន សែនបញ្ជាក់ថា «ក្នុងប្រវត្តិសាស្ត្រជាង ៥០០ឆ្នាំរបស់កម្ពុជា មានតែជនក្បត់ជាតិ ៣ជំនាន់ ឈ្មោះទណ្ឌិត សម រង្ស៊ី ប៉ុណ្ណោះ ដែលខូច និងពុតត្បុតជាងគេ»។សូមបញ្ជាក់ថា តុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ តុលានេះ បានប្រកាសសាលក្រមផ្តន្ទាទោសកំបាំងមុខទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ និងជាពូជក្បត់ជាតិ ៣ជំនាន់ជាប់ពន្ធនាគារ អស់មួយជីវិត និងហាមឃាត់មិនឱ្យធ្វើនយោបាយអស់មួយជីវិតផងដែរ ក្នុងសំណុំរឿងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយឈ្មោះ កុក សរ ប្រធានមូលនិធិជនជាតិដើមភាគតិចម៉ុងតាញ៉ា។សម្តេចតេជោ ហ៊ុន សែន ប្រកាសដាច់ណាត់ថា គ្មានផ្លូវចុះហត្ថលេខាដើម្បីស្នើទៅព្រះមហាក្សឲ្យលើកលែទោសដល់ទណ្ឌិតក្រៅច្បាប់នេះម្តងទៀតនោះឡើយ ផ្ទុយទៅវិញសម្តេចមានតែបំផុសចលនាដើម្បីនឹងកំចាត់ចោលនូវមនោគម វិជ្ជាជ្រុលនិយមរបស់ជនក្បតិជាតិបីជំនាន់នេះថែមទៀត៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មី

2022/10/20 09:29:43 am        632
 ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ វិញ។គួររំលឹកថា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានយកថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ប្រើប្រាស់ជាថ្ងៃខែឆ្នាំកំណើតក្នុងឯកសារផ្សេងៗចាប់តាំងពីក្រោយថ្ងៃរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃទី៤ ខែមេសា ជាថ្ងៃដែលសម្តេចចូលព្រៃតស៊ូវាយផ្តួលរបបសាធារណរដ្ឋខ្មែរ តាមការអំពាវនាវរបស់សម្តេច នរោត្តម សីហនុ។ ទើបតែឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានស្នើទៅតុលាការ ដើម្បីផ្លាស់ប្តូរថ្ងៃខែឆ្នាំកំណើត មកថ្ងៃខែឆ្នាំកំណើតពិតវិញ គឺថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូង និងជាចៅក្រមសាលាដំបូងរាជធានី សម្រេចឱ្យប្រើប្រាស់ថ្ងៃខែឆ្នាំកំណើតពិត និងបង្គាប់ឱ្យមន្ត្រីអត្រានុកូលដ្ឋានមានសមត្ថកិច្ច ព្រមទាំងអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធកែតម្រូវគល់បញ្ជីសំបុត្របញ្ជាក់កំណើតលេខ២៤១ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០០៦ ក្នុងសៀវភៅបញ្ជាក់កំណើតលេខ០៣/២០០៦ ចេញដោយមន្ត្រីអត្រានុកូលដ្ឋានសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រមទាំងឯកសារបញ្ជាក់អត្តសញ្ញាណពាក់ព័ន្ធផ្សេងទៀតរបស់សម្តេចតេជោ ហ៊ុន សែន៕

បណ្តាញស្ត្រីដើម្បីសន្តិភាពអន្តរជាតិ និងពលរដ្ឋថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលចង់ផ្តួលរំលំរដ្ឋាភិបាល

2022/10/19 01:45:33 pm        507
ភ្នំពេញ៖ គណៈកម្មាធិការស្ត្រីដើម្បីសន្តិភាពអន្តរជាតិប្រចាំនៅកម្ពុជា ​និងពលរដ្ឋ បានលើកឡើង​ប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិត សម រង្ស៉ី ដែល​អំពាវនាវ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ ​និងប្រជាពលរដ្ឋ​ ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ប្រាស់​ចាក​ពីរដ្ឋធម្មនុញ្ញ។ប្រធានគណៈកម្មាធិការស្ត្រីដើម្បីសន្តិភាពអន្តរជាតិប្រចាំនៅកម្ពុជា ​លោកស្រី ហូយ សុជីវណ្ណនី បានថ្លែងប្រាប់BTV នៅថ្ងៃទី១៩ ខែតុលានេះថា ​ការអំពាវនាវរបស់ទណ្ឌិត សម រង្ស៉ី ​ពីក្រៅប្រទេស ដែល​ឱ្យកងកម្លាំងប្រដាប់អាវុធ ​និងប្រជាពលរដ្ឋ ​ងើបឡើងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះ គឺជា​សម្តីដែលមានចេតនាចង់ឲ្យបណ្តាអ្នកគាំទ្រខ្លួន ​បង្ករបាតុភាពអសន្តិសុខ​ បំផ្លាញសុខសន្តិភាព បំផ្លាញការរស់នៅភាពសុខស្រួល និងការប្រកបរបររកស៊ីនានារបស់ប្រជាពលរដ្ឋនៅកម្ពុជា ។ជាមួយគ្នា ​អាជីវករលក់ដូរនៅតាមផ្សារ ​បានចាត់ទុកទណ្ឌិត សម រង្ស៉ី ថាជាអ្នកនយោបាយ​ប្រជាភិថុតិ ដែលមានតែស្រមោល ​ហើយការអំពាវនាវរបស់បុគ្គលរូបនេះ រឹតតែជំរុញ​ឲ្យ​ពលរដ្ឋ​ទូទាំង​ប្រទេស ​មិនពេញចិត្តកាន់ខ្លាំងថែមទៀត ​ចំពោះគំនិតទុច្ចរិតនយោបាយពិតប្រាកដ​របស់​ជនក្បត់ជាតិរូបនេះ។ជុំវិញការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី ឲ្យកងកម្លាំងប្រដាប់អាវុធ​ងើបឡើងប្រឆាំង​រដ្ឋាភិបាល​ស្របច្បាប់​ជាថ្មីម្តងនេះ ​ត្រូវបានសម្តេចតេជោ ​ហ៊ុន សែន​ ចាត់ទុកថា ជា​ទង្វើផ្ទុយ​ពី​លទ្ធិប្រជាធិបតេយ្យ ​និងរដ្ឋធម្មនុញ្ញ ​ហើយសម្តេច​បានហៅ​បុគ្គលរូបនេះថា ជាពូជក្បត់ជាតិ​បីជំនាន់។ សម្តេចតេជោ ថែមទាំង​ប្រកាស​នូវគោលការណ៍​ម៉ឺងម៉ាត់​កម្ចាត់ចោល​នូវ​មនោគមវិជ្ជា​នយោបាយ​ជ្រុល​និយមរបស់ពូជក្បត់ជាតិនេះផងដែរ។ ការលើកឡើងរបស់​សម្តេចតេជោ ​បែបនេះ នៅ​ក្នុង​ពិធីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រង ​កាលពីថ្ងៃទី ១៧ ខែតុលា កន្លងទៅ៕អត្ថបទ ស៊ុម សុខជា

ប្រធានាធិបតីទីម័រឡេស្តេ អញ្ជើញមកដល់រាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

2022/10/19 12:33:28 pm        628
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២២នេះ ឯកឧត្តម បណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (Jose Ramos-Horta) ប្រធានាធិបតីទីម័រឡេស្តេ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញមកដល់រាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តម បណ្ឌិត Jose Ramos-Horta នឹងចូលក្រាបបង្គំគាល់​ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅព្រះបរមរាជវាំង។ ឯកឧត្តម ប្រធានាធិបតី ក៏នឹងមាន​ជំនួបដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។សម្តេចតេជោ នាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធានាធិបតីទីម័រខាងកើត នឹងអញ្ជើញជាអធិបតីដ៏​ខ្ពង់ខ្ពស់​ក្នុងពិធីចុះហត្ថលេខា លើឯកសារទ្វេភាគីដ៏មានសារសំខាន់ចំនួនពីរ រួមមាន៖ កិច្ច​ព្រមព្រៀងសេវាកម្មអាកាសចរណ៍ និងអនុស្សរណៈនៃការយោគយល់ ស្តីពីពាណិជ្ជកម្មស្រូវរវាង​ប្រទេសទាំងពីរ។ឯកឧត្តម បណ្ឌិត Jose Ramos-Horta នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ​នៅវិមានឯករាជ្យ និងកន្រ្តកផ្កានៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ​អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ​ឯកឧត្តម បណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ​មកកាន់កម្ពុជា នឹង​បន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការ ទាំងនៅ​ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ​ដើម្បីផលប្រយោជន៍ទៅ​វិញទៅមក​នៃ​ប្រទេសទាំងពីរ៕

ប្រធានាធិបតីទីម័រខាងកើត ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

2022/10/19 10:07:25 am        810
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ចាប់ផ្តើមដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេល​ទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្ដម​ប្រធានាធិបតី នឹងចូលក្រាបបង្គំគាល់​ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង។ឯកឧត្ដមប្រធានាធិបតី ក៏នឹងមានជំនួបដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកប្រធានាធិបតីទីម័រខាងកើត នឹងអញ្ជើញ​ជា​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុងពិធីចុះហត្ថលេខា លើឯកសារទ្វេភាគី​ដ៏​មាន​សារៈ​សំខាន់​ចំនួន​ពីរ រួមមាន៖ កិច្ចព្រម​ព្រៀង​សេវាកម្មអាកាសចរណ៍ និងអនុស្សរណៈនៃការយោគយល់ ស្តីពីពាណិជ្ជកម្មស្រូវរវាងប្រទេសទាំងពីរ។ឯកឧត្ដមប្រធានាធិបតីទីម័រឡេស្ដេ ក៏​នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅ​វិមាន​ឯករាជ្យ និងកន្រ្តកផ្កានៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ក្នុងអំឡុងពេលស្នាក់នៅភ្នំពេញ ឯកឧត្ដមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា នឹងទទួល​ការ​ចូល​ជួប​សម្តែងការគួរសមរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកង​យោធពល​ខេមរ​ភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក, អញ្ជើញ​ធ្វើ​បាឋកថា​សាធារណៈ​នៅ​សាកល​វិទ្យាល័យល្បីៗ នៅរាជធានីភ្នំពេញ, ផ្តល់បទសម្ភាសន៍ដល់ស្ថាប័នព័ត៌មានក្នុងប្រទេស ក៏ដូចជា ថ្លែង​សុន្ទរកថានៅក្នុងវេទិកាកម្ពុជា-ទីម័រខាងកើតលើកទី១ ស្តីពីទេសចរណ៍ និងធុរកិច្ច ដើម្បី​ការ​អភិវឌ្ឍ និងសន្តិភាពប្រកបដោយចីរភាពផងដែរ។ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្ដមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា មកកាន់កម្ពុជា នឹងបន្តពង្រឹង និងធ្វើឱ្យ​កាន់​តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បី​ផល​ប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕

រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញបើកវេទិកាអាស៊ានស្តីពីទេសន្តរប្រវេសន៍ការងារលើកទី១៥

2022/10/19 09:53:21 am        534
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីបើកវេទិកាអាស៊ានស្តីពីទេសន្តរប្រវេសន៍ការងារលើកទី១៥ ក្រោមមូលបទ “ការបើកដំណើរការឡើងវិញនៃទេសន្តរប្រវេសន៍ការងារ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់” ដែលរៀបចំឡើងនៅសណ្ឋាគារភ្នំពេញ។ វេទិកាអាស៊ាននេះ មានការអញ្ជើញចូលរួមពី គណៈប្រតិភូនៃបណ្តារដ្ឋសមាជិកអាស៊ាន និងតំណាងលេខាធិការដ្ឋានអាស៊ាន, តំណាងស្ថានទូតប្រចាំអាស៊ាន, តំណាងសមាគមនិយោជក សហជីព និងអង្គការសង្គមស៊ីវិលនៃអាស៊ាន, តំណាងអង្គការក្រៅរដ្ឋាភិបាល និងក្រុមការងារសម្រាប់ពលករទេសន្តរប្រវេសន៍អាស៊ាន សរុបប្រមាណ១០០នាក់៕

កាកបាទក្រហមកម្ពុជា ជំរុញឱ្យសិល្បករចូលរួមអប់រំផ្សព្វផ្សាយ ការបង្ការ និងទប់ស្កាត់ ការចម្លងមេរោគអេដស៍

2022/10/19 09:46:31 am        472
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នេះ កាកបាទក្រហម មានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរ ជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និង កុមារ បានរៀបចំកិច្ចពិភាក្សាជាមួយ សិល្បករ សិល្បការិនី និងតារាសម្តែង ស្តីពី “ការចូលរួមអប់រំផ្សព្វផ្សាយ ការបង្ការ និងទប់ស្កាត់ ការចម្លងមេរោគអេដស៍" នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល។

សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាសាទរដែលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ យោគយល់ និងអនុគ្រោះដល់អតិថិជនរងផលប៉ះពាល់ដោយសារទឹកជំនន់

2022/10/19 09:42:21 am        424
ភ្នំពេញ៖ សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាប្រកាសថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាសមាជិកសមាគមរបស់ខ្លួនបានផ្តល់ការយោគយល់ និងអនុគ្រោះដល់អតិថិជន ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។ការផ្ដល់ជូននេះត្រូវធ្វើឡើងស្របតាមស្មារតីអង្គប្រជុំ រវាងសមាគមទាំងពីរ ជាមួយធនាគារជាតិនៃកម្ពុជា និងយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារ ជាតិនៃកម្ពុជា លេខ ធ៧ ០២២៨១៨ សជណ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។ក្នុងស្មារតីនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគមទាំងពីរ នឹងផ្តល់កិច្ចសហ ការល្អក្នុងក្របខណ្ឌកិច្ចការពារអតិថិជន និងបន្តការអនុគ្រោះតាមរយៈការរៀបចំឥណទានឡើងវិញ តាមលក្ខខណ្ឌដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជា។ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជា សមាជិកសមាគមទាំងពីរនឹងពិនិត្យលទ្ធភាពផងដែរ ក្នុងការបន្ធូរបន្ថយអត្រាការប្រាក់ និងកម ផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន និង/ឬ លើកលែងការផាកពិន័យ និងចៀសវាងការរឹបអូសទ្រព្យធានា របស់អតិថិជនប្រកបដោយការយោគយល់និងអធ្យាស្រ័យខ្ពស់ ស្របតាមស្ថានភាពជាក់ស្ដែងរបស់ អតិថិជន៕

អ្នកនាំពាក្យក្រសួងការពារជាតិប្រកាសប្រឆាំងដាច់ខាត ការញុះញង់របស់ជនក្បត់ជាតិ៣ជំនាន់

2022/10/18 02:55:22 pm        248
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានប្រកាសប្រឆាំងដាច់ខាត ចំពោះការញុះញង់របស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ដែល​អំពាវនាវកងទ័ព បែរកាណុងកាំភ្លើងប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា​ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។នៅក្នុងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផល​សម្រេចបានរយៈពេល៥ឆ្នាំ​ របស់ក្រសួងការពារជាតិ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ ​មានប្រសាសន៍ថា កងទ័ពប្រឆាំង​ដាចខាត នូវការញុះញង់របស់ទណ្ឌិត សម រង្ស៊ី ហើយប្រកាសគាំទ្រពេញទំហឹងចំពោះ​សម្ដេច​តេជោ​ នាយករដ្ឋមន្ត្រី និងគ្រប់កាលៈទេសៈ ។ឯកឧត្តម បានបន្តថា សូមអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋ ​និងកងទ័ពទាំងអស់ កុំចូលរួម ក្នុង​សកម្មភាពនានាគាំទ្រទណ្ឌិត សម រង្ស៊ី ព្រោះទង្វើររបស់ជនក្បត់ជាតិ​ ៣ជំនាន់នេះ គឺជាអំពើ​ខុសច្បាប់ ។គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៦ ខែតុលាទណ្ឌិត សម រង្ស៊ី ​ជាថ្មីម្ដងទៀត បានអំពាវនាវដល់​កង​កម្លាំងទាំងអស់ ​បែរកាណុងប្រឆាំង នឹងរាជរដ្ឋាភិបាលស្របច្បាប់ ។​ ចំពោះពាក្យសម្ដីញុះញង់នេះ ត្រូវបាន​សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិត​នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ​កាលពីថ្ងៃទី១៧ ​ខែតុលា ​បានប្រកាសថ្កោលទោស និង​បានព្រមមានទៅគណបក្សនយោបាយ និងប្រជាពលរដ្ឋ មិនត្រូវភ្ជាប់ខ្លួន​នឹងទណ្ឌិតរត់ចោល​ស្រុក​នេះនោះទេ ​បើជឿតាមមនោគមវិជ្ជា ​ហើយបើធ្វើសកម្មភាពប្រឆាំងទៅតាមការញុះញង់នោះ នឹង​មានទោសតាមច្បាប់ ៕ អត្ថបទ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ
06/27/2026 06:06 PM
តំបន់​គ្រីមៀប្រកាសស្ថានភាព​គ្រា​អាសន្ន បន្ទាប់ពីអ៊ុយក្រែនវាយប្រហារបណ្តាញថាមពល
06/27/2026 05:06 PM
លោក Zelenskyy៖ មីស៊ីល Flamingo បានវាយប្រហារដោយជោគជ័យ​ លើ​រោងចក្រយោធាដ៏​សំខាន់របស់រុស្ស៊ី
06/27/2026 04:06 PM
អ៊ីរ៉ង់ថ្កោលទោសការវាយប្រហាររបស់​អាមេរិក ដោយចោទប្រកាន់ថា រំលោភលើកិច្ចព្រមព្រៀងសន្តិភាព
06/27/2026 04:06 PM
មនុស្សយ៉ាងតិច ២នាក់ស្លាប់ ខណៈកោះ​តៃវ៉ាន់ជូនដំណឹងថ្មី អំពីភ្លៀងធ្លាក់ខ្លាំង ក្រោយ​មាន​ទឹកជំនន់គ្រប់ទីកន្លែង​
06/27/2026 03:06 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
06/27/2026 03:06 PM
ទីក្រុងសេអ៊ូល បញ្ជាក់​ថា យន្តហោះយោធាចិន និងរុស្ស៊ី ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន
06/27/2026 03:06 PM
អ្នកគាំទ្រក្រុម​ហេសបូឡា ចេញមក​តាមដងផ្លូវទីក្រុងបេរូត ដើម្បីតវ៉ា​កិច្ចព្រមព្រៀងជាមួយ​អ៊ីស្រាអែល
06/27/2026 03:06 PM
អ្នកការទូតជាន់ខ្ពស់​ប៉ាគីស្ថាន និងអ៊ីរ៉ង់ បញ្ជាក់ពី​ការប្តេជ្ញាចិត្ត ចំពោះសន្តិភាពក្នុងតំបន់ ក្រោយ​មាន​ការវាយប្រហារថ្មី
06/27/2026 03:06 PM
លោក Trump បង្ហាញលិខិតឆ្លងដែនសហរដ្ឋ​អាមេរិកថ្មីដែល​មាន​រូបភាពរបស់លោក​
06/27/2026 03:06 PM