សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅព្រឹកស្អែកនេះ

2022/10/16 09:42:11 pm        802
នៅ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦,៤១១ នាក់ នារី ៣,៥៦០នាក់ ត្រូវជា ៥៥.៥ ភាគរយ ក្នុងនោះរួមមាននិស្សិតថ្នាក់បរិញ្ញាបត្រ ៥,១៥៨នាក់ នារី ៣,១៣២ នាក់ត្រូវជា ៦០.៧ ភាគរយ, និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១,២៤៦នាក់ នារី ៤២៨ នាក់ ត្រូវជា ៣៤.៣ ភាគរយ, និងថ្នាក់បណ្ឌិតចំនួន០៧ នាក់។ ក្នុងចំណោម និស្សិតជ័យលាភីថ្ងៃនេះ និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រចំនួន ៩៦ ភាគរយ, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៩៩.៥ ភាគរយ, និងថ្នាក់បណ្ឌិត ១០០ ភាគរយ កំពុងមានការងារធ្វើរៀងៗខ្លួន ដោយឡែកថ្នាក់បរិញ្ញាបត្រចំនួន ៩៦ ភាគរយ មានចំនួន១០.៥ ភាគរយ បាននិងកំពុងធ្វើអាជីវកម្មដោយខ្លួនឯង។

ឯកឧត្តម កើតរិទ្ធិ ៖ ការគោរពវិន័យ វិជ្ជាជីវៈមេធាវី គឺជាការផ្តល់កិត្តិយសដល់ជីវិតមេធាវីខ្លួនឯងផ្ទាល់

2022/10/16 04:44:16 pm        815
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា ការគោរពវិន័យ វិជ្ជាជីវៈមេធាវី គឺជាការលើកកម្ពស់ គុណតម្លៃ កិត្យានុភាព ឧត្តមភាព និងកិត្តិយសចំពោះជីវីតមេធាវីខ្លួនឯងផ្ទាល់។ ផ្ទុយទៅវិញបើមេធាវីមិនបានបំពេញតួនាទីអោយបានត្រឹមត្រូវនោះទេ គឺនឹងដូចពាក្យស្លោកខ្មែរពោលថា “ត្រីមួយកន្ត្រក់ស្អុយមួយ គឺស្អុយទាំងអស់” ។ ឯកឧត្តម កើត រិទ្ធិថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតលើកទី២៧ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

ពលរដ្ឋ​នៅ​ភូមិ​ស្រែ​ថ្មី​ស្នើ​កុំឲ្យ​មានការ​រុះរើ​ផែ​ឈើ​ប្រវែង​ជិត ៣០០​ម៉ែត្រ​ចេញ ខណៈ​ជា​សេចក្តី​ត្រូវ​ការ​

2022/10/16 04:18:17 pm        370
​កោះកុង​៖ ប្រជាពលរដ្ឋ​ប្រមាណ ៣០០​គ្រួសារ​រស់​នៅក្នុង​ភូមិ​ស្រែ​ថ្មី ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ ខេត្ត​កោះកុង បាន​ស្នើសុំ​អាជ្ញាធរ​ស្រុក​កុំ​ឱ្យ​រុះរើ​ផែ​ឈើ​ប្រវែង​ជិត ​៣០០​ម៉ែត្រ​ដែល​ទើប​តែនឹង​សង់ ព្រោះ​វា​ជា​តម្រូវ​ការ​ចង់​ចត​ទូក និង​ដឹក​ជញ្ជូន​ទំនិញ​ផល​នេសាទ​ទៅកាន់​ទីផ្សារ​។ ​​តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្រែ​ថ្មី បាន​នាំ​គ្នា​ប្រមូល​ផ្តុំ​ទទូច​ដល់​អាជ្ញាធរ​រក្សាទុក​ផែ​ថ្មី​សង់​ពី​ឈើ​នៅ​ដដែល ដើម្បី​ជា​ប្រយោជន៍​ដល់​ពួកគាត់​បម្រើការ​ចត​ទូក និង​លើកដាក់​ផល​នេសាទ​ដែល​ប្រមូល​បាន​ពី​ផ្ទៃ​ទឹកសមុទ្រ​។​សំណើសុំ​របស់​ប្រជា​ពលរដ្ឋ​ទាំង​ផ្ទាល់មាត់ និង​ផ្តិត​មេដៃ​លាយលក្ខណ៍អក្សរ​នេះ ធ្វើឡើង​ក្រោម​មានការ​ចោទប្រកាន់ថា ឈ្មោះ លី រស់ ជា​អ្នក​ផ្តើម​សង់វា​ឡើង បូករួម​មាន​នឹង​ការ​ជួយ​សម្ភារៈ និង​កម្លាំង​ពលកម្ម​ពី​សំណាក់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ផង​នោះ​។ត្រង់​ចំណុច​ថា សំណង់​ផែ​ឈើ​ខុសច្បាប់​ចូល​សមុទ្រ ​ព្រោះតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​គឺ​មិន​ពិត​នោះ​ទេ​។​ ​តំណាង​ប្រជាពលរដ្ឋ​លើកឡើង​បន្ត​ថា ពួកគាត់​ពិតជា​សប្បាយ​ចិត្ត និង​គាំទ្រ​ឱ្យ​មាន​ជា​ផែ​ឈើ​ទទឹង​៥​ម៉ែត្រ​កន្លះ និង​កម្ពស់​ផុត​ពី​ទឹក​ជាង ​២​ម៉ែត្រ ខណៈ​ផែ​ថ្ម​នៅ​មួយ​កន្លែង​ទៀត​មាន​ទូក​ជាច្រើន​ចូល​ចត និង​ពិបាក​ដឹក​ជញ្ជូន​ផល​នេសាទ​ឡើង​មក​លើគោក​។ ពលរដ្ឋ​ជឿ​ជាក់​ថា ប្រធាន​សហគមន៍​នេសាទ​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​យោគយល់​ពី​តម្រូវ​ការ​ចង់​របស់​ពួកគាត់ ​ជា​អ្នក​ប្រកបមុខរបរ​នេសាទ សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​​លោក សន ចេក មេភូមិ​ស្រែ​ថ្មី និង​លោក ហ៊ិ​ន ឡា នាយ​ផ្នែក​ជលផល​ស្រុក​បូ​ទុម​សាគរ​បាន​ទទួល​ស្គាល់​ស្រដៀង​ថា ផែ​ឈើ​ខាងលើ វា​ពិតជា​តម្រូវ​ការចាំបាច់​របស់​ពលរដ្ឋ​អ្នកភូមិ​ស្រែ​ថ្មី​ប្រាកដ​មែន​។ ព្រោះ​ពួកគាត់​ស្នើសុំ​ច្រើន​ឆ្នាំ​មក​ហើយ ខណៈ​មាន​បញ្ហា​ប្រឈម​លំបាក ហើយ​ងាយ​នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់​មនុស្ស​រស់នៅ​តាម​ខ្នង​ផ្ទះ​ពេល​ដឹក​ផល​នេសាទ​ម្តងៗ​។តប​នឹង​សំណើ​ពលរដ្ឋ លោក​មេភូមិ​ស្រែ​ថ្មី និង​មន្ត្រី​ជំនាញ​ក៏​រៀបចំ​លិខិត​សំណើ​បែបបទ​មួយ ​បញ្ជូន​ទៅ​កាន់​ប្រធាន​សហគមន៍ មេឃុំ​ថ្ម​ស និង​រដ្ឋបាល​ស្រុក​បូ​ទុម​សាគរ ត្រង់​មានការ​សម្រេច​យ៉ាងណា​អាស្រ័យ​ទៅតាម​ជាក់ស្តែង​របស់​លោក​អភិបាលស្រុក​។​​ដោយឡែក​លោក លី រស់ ជា​អ្នក​ផ្តួចផ្តើម​ធ្វើ​ផែ​អះអាង​នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២២​ ថា ដំបូង​ឡើយ​លោក​ធ្វើ​តែ​ផែ​ឈើ​ ១​ម៉ែត្រ​កន្លះ​ដើម្បី​លើក​ត្រី មឹក បង្គារ និង​ក្តាម ដោយ​លោក​មិន​ចង់​ធ្វើ​បន្ត​ទេ ប៉ុន្តែ​មានការ​ស្នើសុំ ក៏ដូចជា​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ក៏​បន្ត​សង់​ទៀត គ្រា​ពួកគាត់​លំបាក​កន្លែង​ចត​ទូក​លើកដាក់​ផល​នេសាទ​ទៅកាន់​ទីផ្សារ​។បើ​តាម​លោក លី រស់ បច្ចុប្បន្ន​ផែ​ឈើ​នេះ សម្រេច​បាន​ជាង ​៩០% ​ហើយ​នៅ​សល់​តែ​តូប​មួយ​លើ​ផែ​ទុក​ចាំ​លើកដាក់​ផល​នេសាទ​។​ទាក់ទិន​បញ្ហា​នេះ​ត្រូវ​បាន​លោក ក្រូច បូរី​សីហា អភិបាលស្រុក​បូ​ទុម​សាគរ​ថ្លែង​ថា លោក​នឹង​មិន​ជំទាស់​សេចក្តី​ចង់បាន​របស់​ពលរដ្ឋ​នោះ​ទេ ប្រសិនបើ​វា​បម្រើ​ដល់​ប្រយោជន៍​រួម ក៏ដូចជា​មានទុក្ខ​កង្វល់​ពិតប្រាកដ​មែន​គឺ​លោក​ឯកភាព​គាំទ្រ​។ លោក និងក្រុមការងារជំនាញ នឹងត្រួតពិនិត្យទីតាំងកើតហេតុជាក់ស្តែងជាថ្មីម្តទៀត។ តែទោះយ៉ាងណាលោកអភិបាលស្រុក ក៏ទទូចសំណូមពរដល់ប្រជាពលរដ្ឋ និងសប្បុរសជនក្នុងមូលដ្ឋាន មុននឹងចង់សាងសង់ ឬធ្វើអ្វីមួយ ត្រូវមានសំណើតាមបែបបទនីតិវិធីច្បាប់ឲ្យបានត្រឹមត្រូវ ចៀសវាងធ្វើអ្វីតាមតែចិត្តចង់របស់ខ្លួនឯង។​លោក​អភិបាលស្រុក​បូ​ទុម​សាគរ​អះអាង​ថា ការដែល​លោក​គាំទ្រ​នេះ ដើម្បី​ផ្តល់​ឱកាស​ដល់​ប្រជា​ពលរដ្ឋ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ ក្រោយ​បញ្ហា​ធូរស្រាល​ជំងឺ​កូ​វីដ​តាម​អាស្រ័យ​ផល​នេសាទ ជាពិសេស​ទប់ស្កាត់​ការ​ចូល​កាប់​ទន្ទ្រាន​ដី​ព្រៃ​កោង​កាង និង​ដី​ចំណី​ព្រែក​សមុទ្រ​៕ អត្ថបទ៖ ឈឹម មករា

ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​រដ្ឋបាល​ខេត្ត​ព្រះវិហារ​ចុះ​ពិនិត្យមើល​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូចខាត​ដោយ​​ទឹកជំនន់​នៅ​ខេត្តព្រះវិហារ

2022/10/15 10:50:04 am        134
​ព្រះវិហារ៖ ឯកឧត្តម​បណ្ឌិត ជ្រុ​ន ថេ​រ៉ា​វ៉ាត រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ តំណាង​ឯកឧត្តម​បណ្ឌិត​សភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ក្រុមការងារ​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​សហការី និង​ក្រុមការងារ​ថ្នាក់​ខេត្ត​ ដឹកនាំ​ដោយ​ឯកឧត្តម គឹម រិទ្ធី អភិបាលខេត្ត​ព្រះវិហារ​បាន​ចុះ​ពិនិត្យមើល​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ដូចជា​ផ្លូវ អណ្តូងទឹក បង្គន់​អនាម័យ​ជាដើម ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅក្នុង​ភូមិសាស្ត្រ​ខេត្តព្រះវិហារ​កន្លងមក​នេះ។ ​​លោក ម៉ប់ ធី​រិ​ទ្ធ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹងថា នៅក្នុង​ខេត្តព្រះវិហារ​មាន​ផ្លូវ​ជនបទ​ដែល​រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​មាន​ចំនួន ៥​ខ្សែ នៅក្នុង​នោះ​កំណាត់​ផ្លូវ​ដែល​រង​ការខូចខាត​ធ្ងន់ធ្ងរ​ជាងគេ​មាន​ប្រវែង ១០​គីឡូម៉ែត្រ​ត​ភ្ជាប់​ពី​ភូមិ​ស្វាយ ឃុំ​រសណ​សិរ្ស ស្រុក​សង្គម​ថ្មី​ខេត្តព្រះវិហារ រហូតដល់​ព្រំប្រទល់​ខេត្ត​កំពង់ធំ ស្ថិតក្នុង​ភូមិ​ទាម​អាទិត្យ ឃុំ​សា​គ្រាម ស្រុក​ប្រាសាទ​បល្ល័ង្ក។ ​ក្រុមការងារ​បាន​ពិនិត្យឃើញថា កំណាត់​ផ្លូវ​ប្រវែង ១០​គីឡូម៉ែត្រ​នេះ ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ដឹកជញ្ជូន​កសិផល​របស់​ប្រជាពលរដ្ឋ ​ទៅកាន់​ទីផ្សារ​ជាពិសេស​ដំឡូង ពី​ខេត្ត ព្រះវិហារ​ទៅកាន់​ខេត្តកំពង់ធំ ជា​ផ្លូវ​ដែល​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅកាន់​ទីផ្សារ មន្ទីរពេទ្យ និង​សាលារៀន​ជាដើម។ កំណាត់​ផ្លូវ​ប្រវែង ១០​គីឡូម៉ែត្រ​ខាង​លើនេះ​រង​ការខូចខាត​ប្រមាណ ១​គីឡូ​ម៉ែត្រ​ដោយ​ទឹក​ហូត​កាត់​ជាច្រើន​កន្លែង។​​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ដងផ្លូវ​នេះ និង​កំពុង​ប្រកប​របរ​កសិកម្ម​ដាំ​ដំឡូង បានស្នើ​សុំ​តាម​រយៈ​ក្រុមការងារ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ គោរព​ស្នើសុំ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍ជនបទ ជួយ​ធ្វើ​ផ្លូវ​នេះ​ឡើងវិញ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន ព្រោះថា​ផ្លូវ​នេះ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ពួកគាត់។​ ​ជាមួយគ្នានេះដែរ ឯកឧត្តម គឹម រិទ្ធី តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ក៏បាន​គោរព​ស្នើសុំ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ មេត្តា​ជួយ​ធ្វើ​ផ្លូវ​នេះ​ឡើងវិញ​ឲ្យ​បាន​ឆាប់ ដើម្បី​ជា​គុណប្រយោជន៍​របស់​ប្រជាពលរដ្ឋ។​ ​ឯកឧត្តម ជ្រុ​ន ថេ​រ៉ា​វ៉ាត ក៏បាន​ទទួលយក​សំណូមពរ​នេះ​ពី​ប្រជាពលរដ្ឋ និង​ពី​ឯកឧត្តម គឹម រិទ្ធី ផង​ដែរ ដើម្បី​ជម្រាប​ជូន​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អ៊ុក រ៉ាប៊ុន មេត្តា​ជ្រាប និង​ពិនិត្យ​លទ្ធភាព​ដោះ​ស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់​បំផុត។​ ​ឯកឧត្តម ជ្រុ​ន ថេ​រ៉ា​វ៉ាត ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​ប្រជាពលរដ្ឋ​នៅ​ទីនោះ ក៏ដូចជា​អាជ្ញាធរ​ដែនដី និង​កងកម្លាំងប្រដាប់អាវុធ​ដែល​បាន​សហការ​គ្នា​យក​ឈើ ក្តារ ឈូស​ឆាយ និង​សែង​ដី​ចាក់​ ធ្វើជា​ស្ពានឈើ​តូច​មួយ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពួកគាត់ និង​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​មេត្តា​ខន្តី អត់ធ្មត់​បន្តិច ដោយ​ទុក​ពេល​ជូន​ថ្នាក់ដឹកនាំ​ក្រសួង ជាពិសេស​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ពិនិត្យ​លទ្ធភាព​ដោះស្រាយ​ជូន​តាម​សំណើ​របស់​ប្រជាពលរដ្ឋ​៕

មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ដាក់កម្រងផ្កាចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ នៃការយាងសោយទិវង្គតរបស់សម្តេចព្រះបិតាឯករាជ្យជាតិ “ព្រះបរមរតនកោដ្ឋ”

2022/10/15 09:13:46 am        909
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ថ្នាក់ដឹកនាំតាមបណ្តាក្រសួង ស្ថាប័ននានា បានដឹកនាំ មន្ត្រីរាជការក្រោមឱវាទ អញ្ជើញដាក់កម្រងផ្កា ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងគម្រប់ខួប១០ព្រះវស្សានៃការយាងសោយព្រះទិវង្គត់របស់ព្រះអង្គ នៅមណ្ឌបព្រះបរមរូបព្រះបរមរតនកោដ្ឋ ស្ថិតនៅសួនច្បារខាងកើតវិមានឯករាជ្យ។យោងតាមសំណេរសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានអោយដឹងថា ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ បានសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កូនចៅប្រជារាស្រ្តទូទាំងប្រទេស និងមន្រ្តីរាជការ សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ឋព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕ 

ព្រះរាជពិធីរំលឹកខួប១០ឆ្នាំ នៃការយាងសោយទិវង្គតរបស់សម្តេចព្រះបិតាឯករាជ្យជាតិ “ព្រះបរមរតនកោដ្ឋ”

2022/10/15 06:30:12 am        868
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ បានសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កូនចៅប្រជារាស្រ្តទូទាំងប្រទេស និងមន្រ្តីរាជការ សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ឋព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕

ទេសរដ្ឋមន្ត្រីគន់​ គីម៖ ប្រតិ​បត្តិការរបស់ក្រុមរុករកត្រូវបានបិទបញ្ចប់ ខណៈសពជនរងគ្រោះបានរកឃើញអស់ហើយ

2022/10/15 06:24:43 am        608
Breaking News៖ ឯកឧត្តមទេសរដ្ឋមន្ត្រី​ គន់​ គីម​ អនុប្រធានទី១ នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ បញ្ជាក់ប្រាប់BTVមុនបន្តិចថា​ សពជនរងគ្រោះចុងក្រោយក្នុងករណីលិចទូកដចម្លង​ ត្រូវបានរកឃេីញនៅមុននេះបន្តិច​ ហេីយរង្វង់ប្រតិ​បត្តិការរបស់ក្រុមរុករកត្រូវបានបិទបញ្ចប់នៅព្រឹកព្រលឹមថ្ងៃទី១៥​ ខែតុលា ឆ្នាំ២០២២នេះ។

ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងមុខតំណែងឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ដ្រីក្រសួងកសិកម្ម

2022/10/14 03:14:19 pm        715
ភ្នំពេញ៖ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទបរមនាថ នរោត្ដម សីហមុនី ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងមុខដំណែងឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ដ្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។

រយៈពេល ៥ឆ្នាំ កម្ពុជាបណ្ដេញចេញជនបរទេសខុសច្បាប់ ទៅស្រុកកំណើតវិញជាង ១ម៉ឺននាក់

2022/10/14 11:23:53 am        506
ភ្នំពេញ៖ រយៈពេល៥ឆ្នាំ គឺចាប់ពីឆ្នាំ២០១៨-២០២២ អាជ្ញាធរកម្ពុជា បានបណ្ដេញចេញជនបរទេសស្នាក់នៅ និងធ្វើការខុសច្បាប់នៅកម្ពុជាជាង ១ម៉ឺននាក់ ក្នុងចំណោមនោះត្រឹមរយៈពេល៩ខែ ឆ្នាំ២០២២ ត្រូវបានបណ្ដេញចេញមានរហូតដល់ជាង ៣ .៥០០នាក់ ។នៅក្នុងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ របស់ក្រសួងមហាផ្ទៃ រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ខៀវ សុភ័ក្ត្រ អ្នកនាំពាក្យក្រសួង មានប្រសាសន៍ថា ចំពោះការងារអន្តោរប្រវេសន៍ ក្រសួងមហាផ្ទៃបានកំណត់យុទ្ធសាស្ត្រសំខាន់ៗចំនួន៣ ក្នុងការគ្រប់គ្រងជនបរទេស ក្នុងនោះទី១. ទប់ស្កាត់ម៉ឺងម៉ាត់ មិនឲ្យមានកំណើនបន្ថែមនូវជនបរទេស ស្នាក់នៅបែបអន្តោប្រវេសន៍ ដោយផ្ដើមចេញពីការ ចុះធ្វើជំរឿនជនបរទេសអន្តោរប្រវេសន៍ឡើងវិញ, ទី២. យកចិត្តទុកដាក់ជុំវិញដោះស្រាយបញ្ហាជនបរទេស ដែលមានវត្តមានក្នុងប្រទេស ឲ្យស្ថិតនៅក្រោមដំបូលនៃច្បាប់ និងទី៣. គ្រប់គ្រងហ្មត់ចត់ការស្នាក់នៅបណ្ដោះអាសន្ន របស់ជនបរទេសមិនមែនអន្តោប្រវេសន៍ ។ ឯកឧត្តមបានបន្តថា ការទប់ស្កាត់ការចេញចូលខុសច្បាប់ និងការអនុវត្តនីតិវិធីចំពោះបទល្មើសអន្តោប្រវេសន៍ ក្នុងរយៈពេល៥ឆ្នាំ គឺអាជ្ញាធរកម្ពុជា បានផ្អាកដំណើរមិនឲ្យចេញចូល និងបញ្ជូនទៅប្រទេសដើមវិញនូវជនបរទេសចំនួនជាង ៣ពាន់នាក់ និងបានបណ្ដេញចេញ ក្រោយពីស្រាវជ្រាវបង្ក្រាបបទល្មើសអន្តោប្រវេសន៍ (ក្នុងប្រទេស) មានចំនួនជាង ១១.០០០នាក់ និងមានជាច្រើនសញ្ជាតិ ។ ឯកឧត្តម ខៀវ សុភ័ក្ត្រ បានបន្ថែមថា ក្នុងរយៈពេលដូចគ្នានេះ កម្ពុជាបានផ្ដល់នូវទិដ្ឋាការចូលកម្ពុជាដល់ជនបរទេស មានចំនួនជាង ៦លាន ៤ម៉ឺននាក់, ទិដ្ឋាការចេញចំនួនជាង ២ម៉ឺននាក់ និងបន្តរយៈពេលស្នាក់នៅចំនួនជាង ២លាននាក់ ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបន្តទៀតថា សម្រាប់អ្នកចេញចូលកម្ពុជា ជាលក្ខណៈអន្តរជាតិ ក្នុងនោះជនបរទេសចូលចំនួនជាង១៤លាន ៦សែននាក់ និងចេញចំនួនជាង១៤លាន ៧សែននាក់ ។ សម្រាប់ពលរដ្ឋខ្មែរវិញ បានចូលក្នុងប្រទេសមានចំនួនជាង៤លាន ៥សែននាក់ និងចេញជាង ៤លាន ៩សែននាក់ ៕(បាន សុខរិទ្ធិ)

សម្តេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយបងប្អូនក្រុមគ្រួសារដែលបានបាត់បង់កូនៗ និងចៅៗជាទីស្រឡាញ់ ក្នុងហេតុការណ៍លិចទូកចម្លងនៅស្រុកលើកដែក

2022/10/14 10:13:27 am        621
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយបងប្អូនក្រុមគ្រួសារដែលបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់ នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបានបណ្តាលអោយស្លាប់ជាច្រើននាក់ និងមួយចំនួនត្រូវបានជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងមួយចំនួនទៀតនៅកំពុងបាត់ខ្លួននៅឡើយ។សម្តេចតេជោ ហ៊ុន សែន បញ្ជាអោយសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ចូលរួមបន្តស្វែងរកអ្នករងគ្រោះ និងចូលរួមដោះស្រាយជួយដល់បងប្អូនក្រុមគ្រួសារនៃសព និងជនរងគ្រោះអោយបានទាន់ពេលវេលដ៏លំបាកបំផុតនេះ។សម្តេចតេជោ ហ៊ុន សែន សូមឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសដែលរស់នៅតាមមាត់ទន្លេមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលដែលស្ថានភាពទឹកជំនន់កំពុងកើនឡើង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ
06/27/2026 06:06 PM
តំបន់​គ្រីមៀប្រកាសស្ថានភាព​គ្រា​អាសន្ន បន្ទាប់ពីអ៊ុយក្រែនវាយប្រហារបណ្តាញថាមពល
06/27/2026 05:06 PM
លោក Zelenskyy៖ មីស៊ីល Flamingo បានវាយប្រហារដោយជោគជ័យ​ លើ​រោងចក្រយោធាដ៏​សំខាន់របស់រុស្ស៊ី
06/27/2026 04:06 PM
អ៊ីរ៉ង់ថ្កោលទោសការវាយប្រហាររបស់​អាមេរិក ដោយចោទប្រកាន់ថា រំលោភលើកិច្ចព្រមព្រៀងសន្តិភាព
06/27/2026 04:06 PM
មនុស្សយ៉ាងតិច ២នាក់ស្លាប់ ខណៈកោះ​តៃវ៉ាន់ជូនដំណឹងថ្មី អំពីភ្លៀងធ្លាក់ខ្លាំង ក្រោយ​មាន​ទឹកជំនន់គ្រប់ទីកន្លែង​
06/27/2026 03:06 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
06/27/2026 03:06 PM
ទីក្រុងសេអ៊ូល បញ្ជាក់​ថា យន្តហោះយោធាចិន និងរុស្ស៊ី ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន
06/27/2026 03:06 PM
អ្នកគាំទ្រក្រុម​ហេសបូឡា ចេញមក​តាមដងផ្លូវទីក្រុងបេរូត ដើម្បីតវ៉ា​កិច្ចព្រមព្រៀងជាមួយ​អ៊ីស្រាអែល
06/27/2026 03:06 PM
អ្នកការទូតជាន់ខ្ពស់​ប៉ាគីស្ថាន និងអ៊ីរ៉ង់ បញ្ជាក់ពី​ការប្តេជ្ញាចិត្ត ចំពោះសន្តិភាពក្នុងតំបន់ ក្រោយ​មាន​ការវាយប្រហារថ្មី
06/27/2026 03:06 PM
លោក Trump បង្ហាញលិខិតឆ្លងដែនសហរដ្ឋ​អាមេរិកថ្មីដែល​មាន​រូបភាពរបស់លោក​
06/27/2026 03:06 PM