សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

2022/10/14 08:38:02 am        3047
ភ្នំពេញ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំ លើកទី៨ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២ ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន ១១១រូប ដើម្បីធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

ឯកឧត្តម ហ៊ុន ម៉ានី នាំយកអាវរងារអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនកងកម្លាំងប្រដាប់អាវុធមូលដ្ឋានសមុទ្ររាម

2022/10/14 08:32:00 am        595
ព្រះសីហនុ៖ ឯកឧត្តម ហ៊ុន ម៉ានី តំណាងសម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់អាវរងារអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនកងកម្លាំងប្រដាប់អាវុធមូលដ្ឋានសមុទ្ររាម នៅមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមប្រជុំសភា និងបោះឆ្នោតជ្រើសតាំងឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

2022/10/14 08:23:03 am        584
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមប្រជុំសភា និងបោះឆ្នោតជ្រើសតាំងឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២នេះ ។សេចក្តីជូនព័ត៌មានរបស់រដ្ឋសភា បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ រដ្ឋសភាបន្តសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦របស់ខ្លួន។ ការប្រជុំនេះពិនិត្យលើរបៀបវារៈតែមួយប៉ុណ្ណោះ គឺការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការបំពេញបន្ថែម សមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

សន្និសីទសារព័ត៌មានលទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨

2022/10/13 03:05:42 pm        600
ភ្នំពេញ៖ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមអគ្គលេខាធិការអាស៊ាន បានអញ្ជើញធ្វើសន្និសីទពីលទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ ។គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨ ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ កិច្ចប្រជុំនោះ មានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីសហគមន៍សង្គម វប្បធម៌អាស៊ាន អគ្គលេខាធិការអាស៊ាន រដ្ឋមន្ត្រីស្ថាប័នក្រោមវិស័យសហគមន៍សង្គម វប្បធម៌អាស៊ាន ឧត្តមមន្ត្រីសហគមន៍សង្គម វប្បធម៌អាស៊ាន ឧត្តមមន្ត្រីវិស័យក្រោមសហគមន៍សង្គម វប្បធម៌អាស៊ាន អគ្គលេខាធិការរងអាស៊ាន តំណាងអចិន្ត្រៃយ៍សហគមន៍ សង្គម វប្បធម៌អាស៊ាន ប្រតិភូអម និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

សម្តេចតេជោ ជំរុញអាស៊ានអភិវឌ្ឍសេដ្ឋកិច្ចច្នៃប្រឌិត ដើម្បីស្តារសេដ្ឋកិច្ចអាស៊ានឡើងវិញ

2022/10/13 12:19:00 pm        623
​ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជំរុញឱ្យបណ្តាសមាជិកអាស៊ាន អនុវត្ត​ប្រកបដោយប្រសិទ្ធភាពនូវ ការអភិវឌ្ឍសេដ្ឋកិច្ចច្នៃប្រឌិត ដើម្បីជំរុញការស្តារសេដ្ឋកិច្ច​អាស៊ាន​ឡើងវិញ ងើបចេញពីវបត្តិកូវីដ-១៩។ថ្លែងក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨ ធ្វើឡើងនៅ​សណ្ឋាគារ​សុខាភ្នំពេញ នៅថ្ងៃទី១៣ ខែតុលានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា ​និងជាប្រធានអាស៊ាន ​មានប្រសាសន៍ថា ​ការអនុវត្តកិច្ច​អភិវឌ្ឍសេដ្ឋកិច្ចច្នៃប្រឌិត​ និងវប្បធម៍ ​នឹង​ចូលរួម​អភិវឌ្ឍន៍​សហគមន៍អាស៊ានប្រកបដោយបរិយាប័ន្ន និងចីរភាព។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ​ការអភិឌ្ឍសេដ្ឋកិច្ចច្នៃប្រឌិត​ និង​វប្បធម៌​ ក៏​ជា​យុទ្ធសាស្រ្ត​មួយ​ប្រកប​ដោយសក្តានុពល​ក្នុងការជំរុញការស្តារសេដ្ឋកិច្ចអាស៊ាន​ឡើងវិញ​ ជាពិសេស​ជួយ​ដល់វិស័យទេសចរណ៍ ​ដែល​ទទួលរងផលប៉ះពាល់ខ្លាំងពីជំងឺកូវីដ-១៩ ​លើក​កម្ពស់​ការអភិវឌ្ឍ​សហគ្រាស​ធុនតូច ​និងមធ្យម ជំរុញសហគ្រិនភាព ​ធុរកិច្ចថ្មី ​និងឌីជីថលូបនីយកម្ម​ សំដៅគាំទ្រ​ដល់​ការអភិវឌ្ឍសហគមន៍អាស៊ាន​ប្រកប​ដោយបរិយាប័ន្ន ​និងចីរភាព ​ព្រមទាំងពង្រឹង​គុណភាពតម្លៃ​នៃ​សហគមន៍​អាស៊ាន”។សម្តេចតេជោ ​ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ “សេចក្តីថ្លែងការណ៍ក្រុងសៀមរាប​ស្តីពីការ​លើក​កម្ពស់​សហគមន៍អាស៊ាន​ប្រកប​ដោយ​ការ​ច្នៃប្រឌិត ​និង​ភាព​សម្រប ​ដើម្បីលើកស្ទួយ​សេដ្ឋកិច្ចវប្បធម៍ និងច្នៃប្រឌិត”។បន្ថែមពីលើនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី លើកឡើងថា ​អាស៊ានចាំបាច់ត្រូវពង្រឹងកិច្ច​សហប្រតិបត្តិការ ​និង​បង្កើនការយកចិត្តទុកដាក់លើការគាំពារ ​និង​អភិវឌ្ឍន៍​មូលធនមនុស្ស ដើម្បី​ស្តារកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតំបន់អាស៊ាន ​ប្រកប​ដោយភាពធន់ និងចីរភាព៕អត្ថបទ៖ វណ្ណៈ

សម្តេចតេជោអនុញ្ញាតឱ្យប្រតិភូរដ្ឋមន្ត្រីសហគមន៍សង្គមវប្បធម៌អាស៊ានជួបសំដែងការគួរសម

2022/10/13 11:48:42 am        259
ភ្នំពេញ៖ មុនពេលបើកកិច្ចប្រជុំជាផ្លូវការនៅសណ្ឋាគារសុខា នាព្រឹកថ្ងៃទី១៣តុលា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឲ្យគណៈប្រតិភូរដ្ឋមន្ត្រីសហគមន៍ សង្គមនិងវប្បធម៌អាស៊ាន ដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងវប្បធម៌ យុវជន​និងកីឡានៃប្រទេសព្រុយណេដារ៉ូសាឡាម ចូលជួបសម្ដែងការគួរសម។នៅក្នុងឱកាសនោះ សម្ដេចតេជោ បានទទួលស្វាគមន៍គណៈប្រតិភូទាំងមូល ហើយបានថ្លែងអំណរ​គុណប្រតិភូទាំងមូលដែលបានមកចូលរួមប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម និងវប្បធម៌អាស៊ាន​ដោយផ្ទាល់។សម្ដេច មានប្រសាសន៍ថា នៅក្នុងអាស៊ានយើងនេះ​មាន​សសរស្ដម្ភ​៣៖ សសរស្តម្ភទី១.គឺសន្តិសុខ នយោបាយ.សសរស្តម្ភទី២ គឺ​សហគមន៍ សេដ្ឋកិច្ចនិងសសរស្តម្ភទី៣.គឺ​សហគមន៍ ​សង្គមវប្បធម៌​ដែល​យើងទាំងអស់គ្នាកំពុងតែចូលរួមប្រជុំនៅថ្ងៃនេះ​ហើយ​សសរស្ដម្ភ​នេះសោត​គឺមានសារៈសំខាន់ណាស់។ក្នុងន័យនេះ សម្ដេចតេជោក៏បានលើកទឹកចិត្តឲ្យប្រតិភូទាំងមូលប្រឹងប្រែង​ធ្វើយ៉ាងណា​ពង្រឹង​កិច្ចសហប្រតិបត្តិការធ្វើយ៉ាងណាឲ្យដំណើរការនៃកិច្ចប្រជុំនេះ​ទទួលបានលទ្ធផលជាផ្លែផ្កា៕

សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យស្ថាប័នពាក់ព័ន្ធពង្រីកប្រព័ន្ធស្បៀង ឆ្លើយតបគ្រោះមហន្តរាយ

2022/10/13 11:05:56 am        661
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជំរុញស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹង និងពង្រីកប្រព័ន្ធស្បៀង ដើម្បីឆ្លើយតបបញ្ហាគ្រោះមហន្តរាយ ដែលកម្ពុជាបាន និងកំពុងជួបប្រទះស្ទើរជារៀងរាល់ឆ្នាំ ។យោងតាមសារលិខិត ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ១៣ តុលា ឆ្នាំ២០២២នេះ ក្រោមមូលបទ “រួមគ្នាដើម្បីលើកកម្ពស់តុល្យការសកម្មភាពមូលដ្ឋានីយកម្ម សម្រាប់ភាពធន់ នឹងគ្រោះមហន្តរាយ” សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា រហូតមកដល់ពេលនេះ ពិភពលោកកំពុងទទួលឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុ បណ្ដាលឲ្យកើតមានគ្រោះមហន្តរាយធំៗជាច្រើន ខណៈកម្ពុជាស្ទើរជារៀងរាល់ឆ្នាំ បានរងប៉ះពាល់ពីទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ រន្ទះបាញ់ បាក់ច្រាំងទន្លេ និងគ្រោះមហន្តរាយផ្សេងៗទៀត ។ដើម្បីឲ្យស្របតាមទស្សនវិស័យ នៃនយោបាយឈ្នះ ឈ្នះ! គឺឈ្នះសេដ្ឋកិច្ច ឈ្នះគ្រោះមហន្តរាយ សម្ដេចតេជោ បានអំពាវនាវពលរដ្ឋបន្តអនុវត្ត ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងឲ្យបានគ្រប់ដូស, ស្ថាប័នពាក់ព័ន្ធត្រូវបន្តពង្រឹងសមត្ថភាព លើការយល់ដឹងអំពីហានិភ័យគ្រោះហន្តរាយ ដាក់តាមដានមុខសញ្ញាគ្រោះថ្នាក់ ព័ត៌មានព្យាករណ៍ និងប្រកាសព័ត៌មានជាមុនអំពីហេតុការណ៍ និងគ្រោះថ្នាក់ដែលអាចកើត មានដោយគ្រោះហន្តរាយ ។សម្ដេចតេជោនាយករដ្ឋមន្ត្រី បន្ថែមថា “ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តពង្រឹង និងពង្រីកប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដើម្បីធានាថាប្រជាជនរងគ្រោះ នឹងត្រូវបានដោះស្រាយបញ្ហាសន្តិសុខស្បៀង មានគ្រាប់ពូជសម្រាប់ស្តារការដាំដុះ និងមានសាច់ប្រាក់ បម្រុងដើម្បីដោះស្រាយតម្រូវការផ្សេងៗទៀត ដែលមិនមែនជាស្បៀងនិងគ្រាប់ពូជ” ។សម្ដេចតេជោ ហ៊ុន សែន បានជំរុញឲ្យមានភាពម្ចាស់ការ ធ្វើសកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ, សម្រាប់វិនិយោគិន ធុរជន ម្ចាស់សហគ្រាស...[]...សូមវិភាជទុនបង្កើតប្រព័ន្ធការពារគ្រោះថ្នាក់ការងារ រៀបចំហេដ្ឋារចនាសម្ព័ន្ធធន់ បង្កើតទីសុវត្ថិភាព។ ចំណែកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវសម្របសម្រួលដឹកនាំការរៀបចំគោលនយោបាយ ជាតិស្តីពីកិច្ចទទួលខុសត្រូវផ្នែកសង្គម នៅក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ។ នាយករដ្ឋមន្ត្រី បានបន្តទៀតថា ក្រសួង ស្ថានប័នពាក់ព័ន្ធ ត្រូវសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយជំនាញ ដៃគូវិនិយោគ និងដៃគូអភិវឌ្ឍន បង្កើនសមត្ថភាព លើការងាគ្រប់គ្រងគ្រោះមហន្តរាយ ហើយត្រូវត្រួតពិនិត្យ និងរៀបចំផែនការត្រៀមបម្រុងរបស់ខ្លួន និងត្រូវត្រៀមបម្រុងនូវធនធាន មធ្យោបាយ និងសម្ភារៈក្នុងការជួយសង្រ្គោះពេលមានគ្រោះមហន្តរាយផ្តល់ការ ឧបត្ថម្ភគាំទ្រដល់ប្រជាជនដែលរងគ្រោះ និងស្តារឡើងវិញក្រោយគ្រោះមហន្តរាយ នៅក្នុងដែនសមត្ថកិច្ច នៃវិស័យរបស់ខ្លួន ៕ (ដោយ៖ បាន សុខរិទ្ធិ)

សម្តេចតេជោ ហ៊ុន សែន ៖ អាស៊ានជាសហគមន៍ពហុវប្បធម៌ ដែលតម្រូវឱ្យយើងរួមគ្នាខិតខំ ក្នុងភាពចម្រុះ សំដៅសម្រេចបាននូវការយល់ដឹងឱ្យកាន់តែទូលំទូលាយជាងមុន

2022/10/13 10:27:53 am        436
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា អាស៊ាន គឺជាសហគមន៍ពហុវប្បធម៌ ដែលតម្រូវឱ្យយើងរួមគ្នាខិតខំ ក្នុងភាពចម្រុះ សំដៅសម្រេចបាននូវការយល់ដឹងឱ្យកាន់តែទូលំទូលាយជាងមុន ក្នុងចំណោមប្រជាជាតិរបស់យើង ជាពិសេសយុវជនអាស៊ាន ដើម្បីលើកកម្ពស់ភាពធន់ និងការយល់គ្នាទៅវិញទៅមក។ថ្លែងក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន ប្រកាសថា ដើម្បីសម្រេចបាន «ចក្ខុវិស័យមួយ,អត្តសញ្ញាណមួយ និងសហគមន៍មួយ» ក្នុងនាមប្រធានអាស៊ាន ឆ្នាំ២០២២នេះ កម្ពុជាបានកំណត់មូលបទ «អាស៊ានរួមធ្វើ៖ ដោះស្រាយបញ្ហាប្រឈមជាមួយគ្នា»។សម្តេចតេជោ ហ៊ុន សែន បន្តថា ដោយសារការរួមគ្នា, ការទទួលបានជោគជ័យលើការគ្រប់គ្រងជំងឺកូវីដ-១៩ បានផ្តល់ឱកាសឱ្យយើងទាំងអស់គ្នា(អាស៊ាន)អាចចាប់ផ្តើមឡើងវិញ នូវដំណើរការសេដ្ឋកិច្ច និងសង្គមពេញលេញ ព្រមទាំងជំរុញអនុវត្តយុទ្ធសាស្ត្រានានា សម្រាប់ស្តារសេដ្ឋកិច្ច និងសង្គមឡើងវិញ។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ដើម្បីស្តារសេដ្ឋកិច្ចសង្គមតំបន់អាស៊ាន ប្រកបដោយភាពធន់ និងចីរភាព អាស៊ានចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនការយកចិត្តទុកដាក់លើការគាំពារ និងអភិវឌ្ឍមូលធនមនុស្សតាមរយៈ ការធ្វើឌីជីថលូបនីយកម្ម,ការអភិវឌ្ឍសុខភាពសាធារណៈ និងប្រព័ន្ធគាំពារសង្គម និងពង្រឹងវិស័យអប់រំ និងជំនាញ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការបន្តពង្រឹងការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន គឺជាកិច្ចការអភិភាពដ៏សំខាន់មួយ ដែលនឹងជួយលើកកម្ពស់ការយល់ដឹងពីគុណតម្លៃ និងអត្តសញ្ញាណអាស៊ាន ក្នុងស្រទាប់យុវជន ព្រមទាំងពង្រឹងតួនាទីយុវជនក្នុងការចូលរួមកសាងសហគមន៍អាស៊ានប្រកបដោយការទទួលខុសត្រូវ៕

រដ្ឋសភានឹងប្រជុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៤ ខែតុលា ស្អែកនេះ

2022/10/13 09:50:29 am        309
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា។ អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តយល់ព្រម សំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីដាក់ជូនរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ក្នុងសម័យប្រជុំរដ្ឋសភានាពេលខាងមុខ។អង្គប្រជុំក៏បានអនុម័តកាលបរិច្ឆេទ បន្តសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ នៅព្រឹកថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទី ដោយមានរបៀបវារៈ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី បើកកិច្ចប្រជុំក្រុមប្រឹក្សា សហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨

2022/10/13 09:42:30 am        713
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨ ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅសណ្ឋាគារ សុខាភ្នំពេញ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីសហគមន៍សង្គម វប្បធម៌អាស៊ាន អគ្គលេខាធិការអាស៊ាន រដ្ឋមន្ត្រីស្ថាប័នក្រោមវិស័យសហគមន៍សង្គម វប្បធម៌អាស៊ាន ឧត្តមមន្ត្រីសហគមន៍សង្គមវប្បធម៌អាស៊ាន ឧត្តមមន្ត្រីវិស័យក្រោមសហគមន៍សង្គម វប្បធម៌អាស៊ាន អគ្គលេខាធិការរងអាស៊ាន តំណាងអចិន្ត្រៃយ៍សហគមន៍សង្គម វប្បធម៌អាស៊ាន ប្រតិភូអម និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ខាងក្រោមនេះជាសន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ៖

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ
06/27/2026 06:06 PM
តំបន់​គ្រីមៀប្រកាសស្ថានភាព​គ្រា​អាសន្ន បន្ទាប់ពីអ៊ុយក្រែនវាយប្រហារបណ្តាញថាមពល
06/27/2026 05:06 PM
លោក Zelenskyy៖ មីស៊ីល Flamingo បានវាយប្រហារដោយជោគជ័យ​ លើ​រោងចក្រយោធាដ៏​សំខាន់របស់រុស្ស៊ី
06/27/2026 04:06 PM
អ៊ីរ៉ង់ថ្កោលទោសការវាយប្រហាររបស់​អាមេរិក ដោយចោទប្រកាន់ថា រំលោភលើកិច្ចព្រមព្រៀងសន្តិភាព
06/27/2026 04:06 PM
មនុស្សយ៉ាងតិច ២នាក់ស្លាប់ ខណៈកោះ​តៃវ៉ាន់ជូនដំណឹងថ្មី អំពីភ្លៀងធ្លាក់ខ្លាំង ក្រោយ​មាន​ទឹកជំនន់គ្រប់ទីកន្លែង​
06/27/2026 03:06 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
06/27/2026 03:06 PM
ទីក្រុងសេអ៊ូល បញ្ជាក់​ថា យន្តហោះយោធាចិន និងរុស្ស៊ី ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន
06/27/2026 03:06 PM
អ្នកគាំទ្រក្រុម​ហេសបូឡា ចេញមក​តាមដងផ្លូវទីក្រុងបេរូត ដើម្បីតវ៉ា​កិច្ចព្រមព្រៀងជាមួយ​អ៊ីស្រាអែល
06/27/2026 03:06 PM
អ្នកការទូតជាន់ខ្ពស់​ប៉ាគីស្ថាន និងអ៊ីរ៉ង់ បញ្ជាក់ពី​ការប្តេជ្ញាចិត្ត ចំពោះសន្តិភាពក្នុងតំបន់ ក្រោយ​មាន​ការវាយប្រហារថ្មី
06/27/2026 03:06 PM
លោក Trump បង្ហាញលិខិតឆ្លងដែនសហរដ្ឋ​អាមេរិកថ្មីដែល​មាន​រូបភាពរបស់លោក​
06/27/2026 03:06 PM