សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

នយោបាយ​ និង ការអភិវឌ្ឍន៍

សុន្ទរកថាទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន ថ្លែងបើកកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ ធ្វើឡើងដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ នៅវិមានសន្តិភាព

2022/10/12 02:55:27 pm        563
ភ្នំពេញ៖ សុន្ទរកថាទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន ក្នុង ឱកាសបើក កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២(2nd ASEAN WOMEN LEADERS’ SUMMIT 2022) ធ្វើឡើងដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលអាស៊ានស្ដីពីស្ត្រីលើកទី២

2022/10/12 02:42:38 pm        552
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន​ បានអញ្ជើញជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានស្ដីពីស្ត្រីលើកទី២ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ។កិច្ចប្រជុំនេះធ្វើឡើងដោយផ្ទាល់ផង និងតាមរយៈប្រព័ន្ធវីដេអូផង នៅវិមានសន្តិភាព នៃទីស្ដីការនាយករដ្ឋមន្ត្រី។កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ ធ្វើឡើងក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាប័ន្ន និងកាន់តែរឹងមាំ៖បំផុសសហគ្រិនស្ត្រីនៅក្នុងអាស៊ាន»។ កិច្ចប្រជុំនេះ មានអ្នកចូលរួមដោយផ្ទាល់មានប្រមាណ ៣០០នាក់​ និងតាមប្រព័ន្ធវីដេអូប្រមាណ ៥០០នាក់។ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ​ស្ដីពីស្ត្រីលើកទី២នេះ ​សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថា​គន្លឹះបើក ​និងបិទកិច្ចប្រជុំ។ ក្រៅពីនោះ​ ក៏មានបទអន្តរាគមន៍ពីវាគ្មិនពិសេសៗផងដែរ៕

ស្ពានឆ្លងទន្លេសាប និងស្ពានអាកាសផ្លូវជាតិលេខ៥ឫស្សីកែវ នឹងបញ្ចប់ការសាងសង់នាខែមេសា ២០២៣

2022/10/12 12:17:06 pm        1450
ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ពានឆ្លងទន្លេសាប និងស្ពានអាកាសផ្លូវជាតិលេខ៥ ក្នុងខណ្ឌឬស្សីកែវ គ្រោងបញ្ចប់ការសាងសង់ នៅខែមេសា ឆ្នាំ២០២៣ ខាងមុខនេះហើយ។លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ​បានឲ្យដឹងថា ស្ពានឆ្លង​ទន្លេសាប និងស្ពានអាកាសផ្លូវជាតិលេខ៥​ ក្នុងខណ្ឌឬស្សីកែវ គ្រោងបញ្ចប់ការសាងសង់​នៅ​ខែមេសា ឆ្នាំ២០២៣ ក្នុងនោះស្ពានឆ្លងទន្លេឬស្សីកែវ ​សម្រេចបាន ៧៥ភាគរយ និងស្ពានអាកាស​ផ្លូវជាតិ​លេខ៥ឬស្សីកែវ ​ដែលបានបើកការដ្ឋានសាងសង់​ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សម្រេចបាន ៤០ភាគរយ។លោក សាំ ពិសិដ្ឋ បានបន្តថា ស្ពានទាំងពីរនេះ ​នឹងជួយសម្រួលចរាចរណ៍ទៅមកពីភ្នំពេញ និង​តំបន់ជ្រោយចង្វារ ហើយអាចជួយកាត់បន្ថយចរាចរណ៍នៅស្ពានជ្រោយចង្វារប្រមាណ ​៤០ភាគរយ ខណៈការកកស្ទះចរាចរណ៍នៅត្រង់ចំណុចប្រសព្វរវាងស្ពានដែកបេឡេ ​និងផ្លូវជាតិលេខ៥ ទិសដៅឆ្ពោះទៅគីឡូម៉ែត្រលេខ៩​ ដោយសារទទឹងផ្លូវរួមតូច និងជាចំណុចប្រសព្វគ្នា។ប្រធានមន្ទីរសាធារណការ ​និងដឹកជញ្ជូនរាជធានីភ្នំពេញ​ បានបញ្ជាក់ថា នៅចំណុច​ប្រសព្វផ្លូវជាតិលេខ៥ ​នឹងត្រូវពង្រីកទទឹងផ្លូវបន្ថែមប្រហែល ១.៥ម៉ែត្រ ទៀតលើផ្លូវបច្ចុប្បន្ន សរុបទទឹងផ្លូវ គឺ ៦ម៉ែត្រ។នៅពេលដែលដំឡើងសសរស្ពានរួចនៅក្នុងរយៈពេលប្រមាណ ១ខែខាងមុខទៀត ការ​កកស្ទះ​នៅចំណុចនោះនឹងត្រូវបានកាត់បន្ថយ។ លោកបន្ថែមថា អ្នកជំនាញកំពុងតែរៀបចំហេដ្ឋា​រចនា​សម្ព័ន្ធ និងសាងសង់បង្ហើយគន្លងផ្លូវប៉ែកខាងលិចនៃផ្លូវជាតិលេខ៥​ ចាប់ពីផ្លូវសាលាយោធា កែង​នឹងរបងដីឯកជនឆ្ពោះទៅទិសស្ពានជ្រោយចង្វារ ​ដែលការសាងសង់ផ្លូវនេះ​នឹងបើកឲ្យដំណើរការ​ជា​បណ្តោះអាសន្ននៅពាក់កណ្តាលខែតុលា ឆ្នាំ២០២២។យោងតាមផែនការ តំបន់ការដ្ឋានស្ពានអាកាសផ្លូវជាតិលេខ៥ នៅរយៈពេលប្រហែលមួយខែទៀត​ការ​កកស្ទះនឹងត្រូវកាត់បន្ថយ។ ​ជាដំបូងត្រូវរៀបចំដំឡើងស្ពានអាកាស​ពាក់កណ្តាល គន្លងប៉ែក​ខាងកើត ​រួចដាក់ឲ្យដំណើរការ ​ទន្ទឹមនឹង​នោះនឹងមានការរៀបចំសាងសង់​ផ្លូវក្រោមស្ពាន​ផ្ទាល់​ដីផងដែរ ៕អត្ថបទ៖ ម៉ឺន កុម្ភៈ 

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលអាស៊ាន ស្ដីពីស្ត្រីលើកទី២ នៅរសៀលនេះ

2022/10/12 12:16:19 pm        245
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានស្ដីពីស្ត្រីលើកទី២ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ។ កិច្ចប្រជុំនេះ ធ្វើឡើងដោយផ្ទាល់ផង និងតាមរយៈប្រព័ន្ធវីដេអូផង នៅវិមានសន្តិភាព នៃទីស្ដីការនាយករដ្ឋមន្ត្រី។ កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ ធ្វើឡើងក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាប័ន្ន និងកាន់តែរឹងមាំ៖បំផុសសហគ្រិនស្ត្រីនៅក្នុងអាស៊ាន»។ កិច្ចប្រជុំនេះ នឹងមានអ្នកចូលរួមដោយផ្ទាល់មានប្រមាណ ៣០០នាក់ និងតាមប្រព័ន្ធវីដេអូប្រមាណ ៥០០នាក់។ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ស្ដីពីស្ត្រីលើកទី២នេះ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាគន្លឹះបើក និងបិទកិច្ចប្រជុំ។ ក្រៅពីនោះ ក៏មានបទអន្តរាគមន៍ពីវាគ្មិនពិសេសៗផងដែរ៕

ការប្រកួតជជែកដេញដោលយុវជនអាស៊ាន លើកទី១ បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ

2022/10/12 11:58:44 am        562
ភ្នំពេញ៖ ការជជែកដេញដោលយុវជនអាស៊ាន បានឈានដល់វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២នេះ។ វគ្គផ្ដាច់ព្រ័ត្រនេះ ជាការប្រកួតរវាងក្រុមមកពីប្រទេសម៉ាឡេស៊ី និងក្រុមកម្ពុជា លើប្រធានបទ “ This house believes that increasing foreign direct investment would ultimately solve the problem of nutrient deficiency”។ ព្រឹត្តិការណ៍ប្រកួតវគ្គផ្ដាច់ព្រ័តនេះ គឺរៀបចំនៅសាលមជ្ឈមណ្ឌលម៉ានីនៃអាគារ Kampus រាជធានីភ្នំពេញ។ការជជែកដេញដោលយុវជនអាស៊ានឆ្នាំ ២០២២ ដែលរៀបចំឡើងតាំងពីសប្ដាហ៍ទី ១ ខែ ឧសភា បានឈានមកដល់វគ្គផ្ដាច់ព្រ័តនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២២។ វគ្គផ្ដាច់ព្រ័តនេះ គឺជាការជួបគ្នារវាង យុវជនមកពីប្រទេសម៉ាឡេស៊ី ជាក្រុមស្រប និងយុវជនកម្ពុជា ជាក្រុមបដិសេធ។វគ្គផ្ដាច់ព្រ័តនេះ ធ្វើឡើងក្រោមប្រធានបទ “ This house believes that increasing foreign direct investment would ultimately solve the problem of nutrient deficiency”។ ប្រធានបទនេះមានន័យជាភាសាខ្មែរ «ដោយជឿជាក់ថា ការបង្កើនការវិនិយោគផ្ទាល់ពីបរទេស នឹងចូលរួមដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ»។វគ្គផ្ដាច់ព្រ័ត ត្រូវបានរៀបចំដោយផ្ទាល់នៅ The Many Centre នៃអាគារKampus រាជធានីភ្នំពេញ ខណៈវគ្គជម្រុះកន្លងមក រៀបចំឡើងតាមប្រព័ន្ធអនឡាញ តែប៉ុណ្ណោះ។ព្រឹត្តិការណ៍ដ៏សំខាន់នេះ រៀបចំឡើងក្រោមវត្តមាន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ វគ្គផ្ដាច់ព្រ័តនេះ ជាព្រឹត្តិការណ៍ដែលមានមានភាពស្វិតស្វាញជាខ្លាំង ព្រោះក្រុមទាំងពីរសុទ្ធតែជាជើងខ្លាំង ឆ្លងកាត់ការជម្រុះជាច្រើនទើបឈានដល់វគ្គផ្ដាច់ព្រ័តនេះ។ ក្នុងការប្រកួតនេះ គឺកំណត់ពេលវេលាជាក់លាក់ ដោយកំណត់រយ:ពេល ១ម៉ោងនិង ២០នាទី សម្រាប់គ្រប់សកម្មភាព ទាំងការលើកឡើងគំនិត អំណះអំណាង ការចោទសំណួរ ការឆ្លើយតប។ សម្រាប់ក្រុមទាំងពីរ ក្នុងការប្រកួតនេះ គឺពោពេញដោយថាមពល ពោពេញដោយសមត្ថភាព ដោយក្រុមទាំងពីរបានធ្វើការសិក្សាស្រាវជ្រាវ និងមានអំណះអំណាងរៀងខ្លួន ដើម្បីគាំទ្រនូវអ្វីដែលក្រុមពួកគេបានលើកឡើង។ ចំពោះគណ:មេប្រយោគវិញ គឺសុទ្ធតែជំនាញ មានទាំងជនបរទេស និងកម្ពុជា ដែលពួកគាត់ជាអ្នកជំនាញលើវិស័យ សុខភាព និងសេដ្ឋកិច្ច មកពីស្ថាប័នផ្សេងៗគ្នា។ ចំពោះលទ្ធផលនៃការប្រកួតនេះ ពុំទាន់ត្រូវបានប្រកាសភ្លាមៗនោះទេ។ លទ្ធផលនឹងត្រូវប្រកាស ថ្ងៃទី ១៣ ខែតុលាឆ្នាំ ២០២២ ស្អែកនេះ។ក្រោយបញ្ចប់ការ ប្រកួតឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំ ក៏បានអបអរសាទរចំពោះក្រុមទាំងពីរផងដែរ។ ឯកឧត្តមលើកឡើងថា ក្រុមទាំងពីរពិតជាមានសមត្ថភាពទាំងការស្រាវជ្រាវស្វែងរកទិន្នន័យ និងសមត្ថភាពនិយាយជាសាធារណ:។ ឯកឧត្តមបន្តថា នេះជាការផ្ដល់វេទិកាអោយយុវជន ចូលរួមក្នុងការដោះស្រាយបញ្ហា ព្រោះយុវជនជាអ្នកដឹកនាំបន្តវេន ហេតុដូចនេះសម្លេងរបស់យុវជនគឺមានសារ:សំខាន់ជាខ្លាំង។ ឯកឧត្តមក៏បានបញ្ជាក់ដែរថា ការជជែកដេញដោលនេះ គឺលើសពីការប្រកួតប្រជែង តែវាជាការភ្ជាប់ទំនាក់ទំនង។ កម្មវិធីជជែកដេញដោលយុវជនអាស៊ានឆ្នាំ ២០២២នេះរៀបចំឡើងក្នុងគោលបំណងសំខាន់មួយចំនួន ក្នុងនោះរួមមាន លើកកម្ពស់ការយល់ដឹងរបស់យុវជនទាក់ទងនឹង គុណតម្លៃអាស៊ាន បញ្ហាប្រឈម និង ឱកាស ហើយផ្តល់វេទិកាជូនដល់យុវជនក្នុងការបញ្ចេញមតិពីក្តីកង្វល់ និង ដំណោះស្រាយ។ លើសពីនេះ គឺដើម្បីបណ្តុះអ្នកដឹកនាំវ័យក្មេងក្នុងអាស៊ាន តាមរយៈ ការរៀនសូត្រ និង អភិវឌ្ឍជំនាញនិយាយជាសាធារណៈ ការត្រិះរិះពិចារណា ផ្លាស់ប្តូរទស្សនៈ និងចំណេះដឹងទៅវិញទៅមក និងលើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនង រវាងយុវជន និងយុវជន ហើយកសាងទំនាក់ទំនងយ៉ាងរឹងមាំ ជាមួយវិស័យសាធារណៈ វិស័យឯកជន និងប្រជាពលរដ្ឋ និងធ្វើការផ្លាស់ប្តូរដំណើរការនៃការរៀបចំគោលនយោបាយដោយបញ្ចូលនូវក្តីកង្វល់ ផ្តល់ធាតុចូល របស់យុវជន និងដំណោះស្រាយ ពង្រឹងស្មារតីអាស៊ាន ដើម្បីចូលរួមចំណែកសម្រេចឱ្យបាននូវទស្សនៈវិស័យរបស់អាស៊ាន៕ (ដោយ៖ គឹមហុក)

ក្រសួងផែនការផ្សព្វផ្សាយ នីតិវិធីកំណត់អត្តសញ្ណាណគ្រួសារក្រីក្រថ្មី និងការពង្រីកវិសាលភាពគ្របដណ្តប់ដល់គ្រួសារងាយរងហានិភ័យ

2022/10/12 09:33:51 am        383
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ ក្រសួងផែនការ បានបើកពិធីប្រកាសផ្សព្វផ្សាយ ដាក់អោយប្រើប្រាស់នីតិវិធីកំណត់អត្តសញ្ណាណគ្រួសារក្រីក្រថ្មី និងការពង្រីកវិសាលភាពគ្របដណ្តប់ដល់គ្រួសារងាយរងហានិភ័យ។កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត៕

មេធាវីបារាំងការពារក្តីសម្តេចតេជោ ហ៊ុន សែន ៖សំអាងហេតុ និងការលើកឡើងដោយ សម រង្ស៉ី មិនមានការពិតឡើយ

2022/10/12 07:48:05 am        806
ភ្នំពេញ៖ មេធាវីបារាំងការពារក្តីរឿងបរិហាកេរ្តិ៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថា សំអាងហេតុ និងអ្វីដែលលើកឡើងដោយ សម រង្ស៉ី មិនមានការពិតនោះឡើយ។សាលក្រមតុលាការបារាំងលើសំណុំរឿងបរិហាកេរ្តិ៍សម្តេចតេជោ ហ៊ុន សែន ប្រកាសថា “ការចោទប្រកាន់ថា សម្តេច ហ៊ុន សែន ជាអ្នកបង្គាប់បញ្ញាឱ្យមានការធ្វើឃាត ដែលមានចរិតនយោបាយទាំង២ករណីខាងលើ និងថាបានធ្វើការបិទបាំងកាលៈទេសៈនៃការធ្វើឃាតនេះ គឺជាការធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់ដើមបណ្តឹងរដ្ឋប្បវេណី (សម្តេច ហ៊ុន សែន) (...)។ ដូច្នេះ ការនិយាយចោទប្រកាន់នេះ ត្រូវចាត់ទុកថាជាការបរិហាកេរ្តិ៍សម្តេច ហ៊ុន សែន(...)”។ខ្លឹមសារសាលក្រមតុលាការប្រទេសបារាំងបញ្ជាក់ថា ចំពោះការពន្យល់ និងឯកសារដែលផ្ដល់ដោយលោក សម រង្ស៉ី សាលាដំបូងយល់ឃើញថា ការពន្យល់ និងឯកសារ ពុំមានធាតុផ្សំជាក់លាក់ណាមួយបង្ហាញគាំទ្រការអះអាងរបស់ សម រង្ស៉ី ថា មូលហេតុនៃឧប្បទ្ទវហេតុ គឺដោយសារការបំផ្ទុះគ្រាប់បែក។ក្រុមមេធាវីបារាំងការពារក្តីសម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា សាលាដំបូងបារាំង បានកត់សំគាល់ថា អត្ថបទសារព័ត៌មានដែលផ្សព្វផ្សាយថា ឧទ្ធម្ភាគចក្រមានប្រព័ន្ធការពាររន្ទះ ដែលជាការសន្មត់នេះចង់សំដៅថា ឧទ្ធម្ភាគចក្រ ដែល ហុក ឡង់ឌី ជិះ មានប្រព័ន្ធការពាររន្ទះដូចគ្នា មានលក្ខណៈទូទៅខ្លាំងពេក មិនអាចយកមកបញ្ជាក់ ឬ បដិសេធ ការអះអាងរបស់អាជ្ញាធរកម្ពុជា ចំពោះឧបទ្ទវហេតុមួយនេះទេ។ក្រុមមេធាវីបារាំងការពារក្តីសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា តុលាការបានចាត់ទុក សម រង្ស៉ី ថាមានមូលដ្ឋានអង្គហេតុ តិចតួចបំផុត ក្នុងការគាំទ្រការចោទប្រកាន់របស់ខ្លួន។ ត្រង់ចំណុចនេះ តាមច្បាប់មូលដ្ឋានបញ្ជាក់ក្នុងអង្គហេតុត្រូវតែមានគ្រប់គ្រាន់ ក៏ប៉ុន្តែ ជាក់ស្តែងគ្មានមូលដ្ឋានអង្គហេតុទាល់តែសោះ។

ការសម្រេចនៅក្នុងសាលក្រមរបស់សាលាដំបូងទីក្រុងប៉ារីស នៃបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន លើ សម រង្ស៊ី

2022/10/12 07:13:01 am        660
ភ្នំពេញ៖​ សេចក្តីប្រកាសព័ត៌មានស្តីពីការសម្រេចនៅក្នុងសាលក្រម ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ របស់សាលាដំបូងទីក្រុងប៉ារីស នៃបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន លើ សម រង្ស៊ី។សូមអានខ្លឹមសារទាំងស្រុង ដួចខាងក្រោមនេះ៖

ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងឯកឧត្តម វេង សាខុន ជារដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី

2022/10/11 04:48:52 pm        392
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ ត្រាស់បង្កាប់តែងតាំងមុខតំណែង ឯកឧត្ដម វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី។

ពីថ្ងៃទី១១-២០ ខែតុលា ប្រេងសាំងធម្មតានៅរក្សាតម្លៃដដែល, ប្រេងម៉ាស៊ូតឡើង ៤៥០រៀល ធៀបនឹងសន្ទស្សន៍ចាស់

2022/10/11 11:19:58 am        339
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ តាមស្ថានីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី១១-២០ ខែតុលា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៤.២៥០រៀល/លីត្រ(តម្លៃដដែល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៥.១៥០រៀល/លីត្រ(ឡើង ៤៥០រៀល។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ
06/27/2026 06:06 PM
តំបន់​គ្រីមៀប្រកាសស្ថានភាព​គ្រា​អាសន្ន បន្ទាប់ពីអ៊ុយក្រែនវាយប្រហារបណ្តាញថាមពល
06/27/2026 05:06 PM
លោក Zelenskyy៖ មីស៊ីល Flamingo បានវាយប្រហារដោយជោគជ័យ​ លើ​រោងចក្រយោធាដ៏​សំខាន់របស់រុស្ស៊ី
06/27/2026 04:06 PM
អ៊ីរ៉ង់ថ្កោលទោសការវាយប្រហាររបស់​អាមេរិក ដោយចោទប្រកាន់ថា រំលោភលើកិច្ចព្រមព្រៀងសន្តិភាព
06/27/2026 04:06 PM
មនុស្សយ៉ាងតិច ២នាក់ស្លាប់ ខណៈកោះ​តៃវ៉ាន់ជូនដំណឹងថ្មី អំពីភ្លៀងធ្លាក់ខ្លាំង ក្រោយ​មាន​ទឹកជំនន់គ្រប់ទីកន្លែង​
06/27/2026 03:06 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
06/27/2026 03:06 PM
ទីក្រុងសេអ៊ូល បញ្ជាក់​ថា យន្តហោះយោធាចិន និងរុស្ស៊ី ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន
06/27/2026 03:06 PM
អ្នកគាំទ្រក្រុម​ហេសបូឡា ចេញមក​តាមដងផ្លូវទីក្រុងបេរូត ដើម្បីតវ៉ា​កិច្ចព្រមព្រៀងជាមួយ​អ៊ីស្រាអែល
06/27/2026 03:06 PM
អ្នកការទូតជាន់ខ្ពស់​ប៉ាគីស្ថាន និងអ៊ីរ៉ង់ បញ្ជាក់ពី​ការប្តេជ្ញាចិត្ត ចំពោះសន្តិភាពក្នុងតំបន់ ក្រោយ​មាន​ការវាយប្រហារថ្មី
06/27/2026 03:06 PM
លោក Trump បង្ហាញលិខិតឆ្លងដែនសហរដ្ឋ​អាមេរិកថ្មីដែល​មាន​រូបភាពរបស់លោក​
06/27/2026 03:06 PM