គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

បណ្ដាមេដឹកនាំពិភពលោក ភ្ញាក់ផ្អើលខ្លាំងចំពោះការប៉ុនប៉ងលួចធ្វើឃាតលើលោក Donald Trump

2024/07/14 01:56:16 pm        153
ដំណឹងនៃការបាញ់ប្រហារប៉ុនប៉ងធ្វើឃាតក្នុងអំឡុងពេលការជួបជុំយុទ្ធនាការបោះឆ្នោតរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នៅរដ្ឋ ផិនស៊ីលវេនៀ (Pennsylvania) កាលពីល្ងាចថ្ងៃសៅរ៍ (១៣ កក្កដា) បានធ្វើឱ្យបណ្ដាមេដឹកនាំទូទាំងទ្វីបអាមេរិក អឺរ៉ុប និងអាស៊ី ភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្វីដែលទំនងជានឹងផ្លាស់ប្តូរទិដ្ឋភាពនយោបាយរបស់សហរដ្ឋអាមេរិក។ប្រតិកម្មទាំងនោះមានលាយឡំនៃភាពរន្ធត់ ភ្ញាក់ផ្អើល ព្រមទាំងភាពងឿងឆ្ងល់អំពីស្ថានភាពប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក ហើយមេដឹកនាំពិភពលោក ដែលជាសម្ព័ន្ធមិត្តរបស់លោក Trump និងអ្នករិះគន់ បានថ្កោលទោសយ៉ាងក្តៅគគុកចំពោះការវាយប្រហារនេះ។នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយនៅលើបណ្ដាញសង្គម X ថា «យើងភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការវាយប្រហារលើលោក Trump។ យើងបួងសួងសុំឱ្យលោកមានសុវត្ថិភាព និងឆាប់ជាសះស្បើយ»។ នាយករដ្ឋមន្រ្តីអង់គ្លេសដែលទើបជាប់ឆ្នោតថ្មី លោក គា ស្តាមើ (Kier Starmer) បានសរសេរថា «ខ្ញុំរន្ធត់ចិត្តចំពោះហេតុការណ៍ដែលកើតលើលោក Trump ហើយយើងសូមជូនពរលោក និងក្រុមគ្រួសារឱ្យរួចផុតពីពេលវេលាដ៏លំបាកនេះ»។នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) បាននិយាយថា «យើងត្រូវតែឈរយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងគ្រប់ទម្រង់នៃអំពើហិង្សាលើលទ្ធិប្រជាធិបតេយ្យ»។ នៅក្នុងប្រទេសចិនវិញ ការអត្ថាធិប្បាយដ៏ក្ដៅគគុកនៅលើការបង្ហោះរបស់សារព័ត៌មាន People's Daily ដែលគ្រប់គ្រងដោយរដ្ឋបានប្រើឃ្លាថា «អាមេរិកមានសេរីភាព ហើយរៀងរាល់ថ្ងៃគឺជាការបាញ់ប្រហារ»។ជាមួយគ្នានេះ ក្រុមអ្នករិះគន់លោក Trump ក៏បានថ្កោលទោសការវាយប្រហារនេះដែរ។ មេដឹកនាំជាច្រើនផ្សេងទៀត រួមទាំងមេដឹកនាំនៃប្រទេសហុងគ្រី កាណាដា អាហ្សង់ទីន អែលសាល់វ៉ាឌ័រ ហូឡង់ អ៊ីតាលី បារាំង វេណេហ្ស៊ុយអេឡា ប្រេស៊ីល និងអ្នកផ្សេងទៀតទូទាំងពិភពលោកក៏បានថ្កោលទោសការវាយប្រហារនេះ និងបង្ហាញពីសាមគ្គីភាព រួមទាំងការជូនពរដល់លោក Trump ឱ្យឆាប់ជាសះស្បើយ៕

[BREAKING NEWS | Update] ខ្មាន់កាំភ្លើងដែលបាញ់លោក Trump ត្រូវបានកំណត់អត្តសញ្ញាណថា ឈ្មោះ Thomas Matthew Crooks វ័យ ២០ ឆ្នាំ

2024/07/14 01:11:31 pm        302
សារព័ត៌មាន New York Post បានរាយការណ៍ដោយដកស្រង់ពីប្រភពថា ខ្មាន់កាំភ្លើងដែលប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងយុទ្ធនាការបោះឆ្នោតមួយនៅរដ្ឋ ផិនស៊ីលវេនៀ (Pennsylvania) កាលពីល្ងាចថ្ងៃសៅរ៍ (១៣ កក្កដា) ត្រូវបានគេស្គាល់ថាឈ្មោះ ថូម៉ាស ម៉ាធូ ឃ្រុកស៍ (Thomas Matthew Crooks) ភេទប្រុស វ័យ ២០ ឆ្នាំនៅភូមិមួយឈ្មោះ បេថល ផាក (Bethel Park) រដ្ឋដដែលនេះ ដែលជាភូមិចម្ងាយប្រហែល ៦៤ គីឡូម៉ែត្រនៅភាគខាងត្បូងពីព្រឹត្តិការណ៍ជួបជុំនៅក្រុង បាត់ល័រ (Butler) នេះ។។ បុរសនោះត្រូវបានសម្លាប់ដោយ កងអង្គរក្សសម្ងាត់ ហើយក្រោយមកកាំភ្លើងវែងប្រភេទ AR ត្រូវបានរកឃើញ។យោងតាមសារព័ត៌មាន Washington Post បានឱ្យដឹងថា ហេតុផលនៃការវាយប្រហារដែលបានធ្វើឱ្យលោក Trump រងរបួស សម្លាប់អ្នកចូលរួមម្នាក់ និងពីរនាក់ទៀតរបួសយ៉ាងធ្ងន់ធ្ងរនេះ នៅមិនទាន់ច្បាស់នៅឡើយទេ។ New York Post បានរាយការណ៍ដោយដកស្រង់ប្រភពថា លោក Crooks បានលាក់ខ្លួននៅលើដំបូលរោងចក្រមួយកន្លែង ដែលមានចម្ងាយជាង ១១៨ ម៉ែត្រពីវេទិកាជួបជុំនោះ។ភ្នាក់ងារពិសេស FBI ទទួលបន្ទុកលើហេតុការណ៍នេះលោក ខេវិន ស៉ូជេក (Kevin Rojek) បាននិយាយថា វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ដែលខ្មាន់កាំភ្លើងអាចបាញ់បានជាច្រើនគ្រាប់។ ក្រុមមន្ត្រីគណបក្សសាធារណរដ្ឋ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយភ្លាមៗបន្ទាប់ពីឧប្បត្តិហេតុនោះថា លោក Trump មិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។លោក Trump ត្រូវបានគេបាញ់ចំត្រចៀកនៅឯការជួបជុំយុទ្ធនាការបោះឆ្នោតនៅពេលលោកកំពុងនិយាយទៅកាន់អ្នកគាំទ្ររាប់ពាន់នាក់នៅក្នុងទីក្រុង Butler រយៈពេលពីរថ្ងៃប៉ុណ្ណោះមុនពេលសន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋ ត្រូវបានធ្វើឡើងដើម្បីតែងតាំងលោកជាបេក្ខជនប្រធានាធិបតីរបស់គណបក្ស៕

ប្រធានរដ្ឋវៀតណាមថ្លែងបាឋកថា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មុនបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា

2024/07/14 12:00:08 pm        127
ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចូលថ្លែងបាឋកថា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មុននឹងបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា នាល្ងាចថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៤ ដោយមាននិស្សិត សាស្រ្តាចារ្យ បញ្ញវន្ត និងមន្រ្តីរាជការជាច្រើនចូលរួម។ នៅក្នុងបាឋកថារបស់ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអបអរសាទរចំពោះវឌ្ឍនភាពសំខាន់ៗ នៃវិស័យអប់រំនៅកម្ពុជាក្រោមការដឹកនាំប្រកប​ ដោយភាពឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានោះ ឯកឧត្តមប្រធានរដ្ឋវៀតណាមក៏បានលើកឡើងនូវកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យអប់រំរវាង​ប្រទេសទាំងពីរ ដែលអនុញ្ញាតនិស្សិតវៀតណាម និង​និស្សិតខ្មែរអាចផ្លាស់ប្ដូរការសិក្សា​លើមុខវិជ្ជាផ្សេងៗ​ជាច្រើនរៀងរាល់ឆ្នាំ។ឯកឧត្តម បានថ្លែងអំណរគុណចំពោះការទទួលនិស្សិតវៀតណាមមកសិក្សានៅកម្ពុជា ហើយ​ក៏ស្វាគមន៍និស្សិតកម្ពុជាទៅសិក្សានៅប្រទេសវៀតណាមវិញដូចគ្នា។ ក្នុងឱកាសនោះ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់និស្សិតដែលកំពុងសិក្សាត្រូវពង្រឹងការស្វាធ្យាយរៀនសូត្រដើម្បីក្លាយជាបញ្ញវន្តល្អរួមចំណែកក្នុងការកសាងជាតិ។ ឯកឧត្តម ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើង​ទាក់ទងនឹងដំណើរ​ទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម ដែលបានចាប់អារម្មណ៍ចូលមកថ្លែង​បាឋកថានាពេលនេះថា ជាកាយវិការមួយដ៏ល្អបង្ហាញពីការឱ្យតម្លៃលើវិស័យអប់រំ និងការយកចិត្តទុកដាក់ចំពោះយុវជន ក្នុងមានជាអ្នកនយោបាយជាន់ខ្ពស់របស់វៀតណាម។ ឯកឧត្តមសាកលវិទ្យាធិការ បានលើកឡើងទៀតថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអប់រំនៃសាធារណរដ្ឋសង្គមនិយមវៀតណាមមានដូចជា៖ សាកលវិទ្យាជាតិហាណូយ, សាកលវិទ្យាល័យជាតិហូជីមិញ, សាកលវិទ្យាល័យសង្គមសាស្រ្ត-មនុស្សសាស្រ្ត ហូជីមិញ, សាកលវិទ្យាល័យកៀនយ៉ាង, សាកលវិទ្យាល័យ Cantho ជាដើម។ សូមជម្រាបជូនថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ដែលត្រូវបាន​ទទួលស្គាល់ដោយសហគមន៍ជាតិ និងអន្តរជាតិថា ជាទីបណ្ដុះបណ្ដាលបញ្ញវត្តរបស់ជាតិឈាន​មុខគេនៅកម្ពុជា។ ម្យ៉ាងវិញទៀត​ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាសាកលវិទ្យាល័យជាតិ​តែមួយគត់ដែល់មាននិស្សិតបរទេសច្រើនជាងគេ៕ អត្ថបទ៖ កញ្ញា ចេន សុភានាថ

នាយឧត្តមសេនីយ៍ ទៀ សីហា៖ អ្នកបាត់ខ្លួនក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅខេត្តពោធិ៍សាត់ មានតែពីរនាក់ប៉ុណ្ណោះ

2024/07/14 11:42:15 am        312
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ជនរងគ្រោះដែលបានបាត់ខ្លួនដោយសារឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅតំបន់ភ្នំជួរក្រវាញ រវាងខេត្តខេត្តពោធិ៍សាត់ និងខេត្តកោះកុងនោះ មានតែពីរនាក់ប៉ុណ្ណោះ គឺអ្នកបើកបរម្នាក់ និងជំនួយការបើកបរម្នាក់ ពុំមែន៧នាក់ដូចការផ្សព្វផ្សាយរបស់សារព័ត៌មួយចំនួន ដែលផ្សាយខុសពីការពិតនោះទេ។ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបលើកទី៣១ឆ្នាំ នៃការបង្កើតកង រាជអាវុធហត្ថ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា ករណីធ្លាក់ឧទ្ធម្ភាគចក្រ គឺកើតចេញពីអាកាសធាតុមិនអំណោយផល ខណៈការធ្លាក់នេះ គឺកំពុងធ្វើការហ្វឹកហាត់ពីរាជធានីភ្នំពេញ ទៅកាន់ថ្មដា ខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ។នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា ឧទ្ធម្ភាគចក្ររបស់ក្រសួងការពារជាតិគឺតែងតែ ចេញហោះហើរជារៀងរាល់ថ្ងៃ ដើម្បីធ្វើការហ្វឹកហ្វឺន ហើយក៏ដើម្បីពិនិត្យមើលបច្ចេកទេស ឬឧបករណ៍ជា ដើម ដោយការហ្វឹកហ្វឺននេះពេលខ្លះគឺមានរយៈពេលឆ្ងាយ និងរយៈពេលជិត។ ឧទ្ធម្ភាគចក្រដែលបាន បាត់ចេញពីរាដានេះ គឺមានទិសដៅហ្វឹកហ្វឺនពីភ្នំពេញទៅថ្មដា ពីថ្មដាទៅ​ពោធិ៍សាត់ហើយ នឹងត្រូវបកមក ភ្នំពេញវិញ តែយ៉ាងណាក៏ដោយ​ឯកឧត្តម​មិនទាន់ហ៊ាន​សណ្ឋានថា យ៉ាងណាទេរហូតមកដល់ថ្ងៃនេះ ខណៈក្រុមការងារកំពុងរុករកនោះ។ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែមទៀតថា «ការបាត់ខ្លួនគឺមានអ្នកជំនាញភីឡត់ (អ្នកបើកបរ)ម្នាក់ និងជំនួយការម្នាក់ កំពុងបើកបរទៅតាមទិសដៅដែល​បញ្ជាការដ្ឋាន​ទ័ពអាកាសបានកំណត់ ហើយជាអកុសលយើងឃើញថា នាថ្ងៃនោះអាកាសធាតុមិនអំណោយផល ហើយបានផ្តាច់ការទាក់ ទងគ្នារហូតដល់ថ្ងៃនេះគឺមានរយៈពេលពីរថ្ងៃ ហើយក្រុមជំនាញ​ក៏បានចេញប្រតិបត្តិការរុករកផងដែរ»។ទាក់ទងនឹងករណីធ្លាក់ឧទ្ធម្ភាគចក្រនេះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានផ្តាំទៅប្រព័ន្ធ ផ្សព្វផ្សាយ​មួយចំនួន​ បើពុំទាន់​ដឹងព័ត៌មានច្បាស់ទាក់ទង​នឹងការធ្លាក់ឧទ្ធម្ភាគចក្រទេ គឺសូម​កុំចុះផ្សាយ ខុសពីការពិត ខណៈករណីនេះគឺជាបញ្ហាសន្តិសុខជាតិ ដោយកុំចុះផ្សាយ​លើសពីការពិត​ដោយសារព័ត៌មានខ្លះចុះថា រកឃើញជនរងគ្រោះរហូតដល់៧នាក់ ខ្លះចុះផ្សាយថា រកឃើញហើយអ្វីជាដើមនោះ។នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា«ករណីធ្លាក់ឧទ្ធម្ភាគចក្រនេះគប្បី​ចាំស្តាប់រាជរដ្ឋាភិ បាល ឬក្រសួងការពារជាតិ នឹងមានការជូនដំណឹង​ជាបន្តបន្ទាប់ ហើយបញ្ហានេះ ក៏គ្មានអ្វីដែល​ត្រូវ​លួចលាក់​នោះទេ វាជាព័ត៌មានទូទៅ ករណីនេះ ប្រទេសណាក៏ធ្លាប់មាន​បទពិសោធន៍ធ្លាក់​ឧទ្ធម្ភាគចក្រ នេះដែរ ខណៈគេមានឧទ្ធម្ភាគចក្រនេះទំនើបជាងយើង (កម្ពុជា) ឆ្ងាយណាស់ ហើយ​នៅតែមានឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនេះដែរ»។សូមបញ្ជាក់ថា ឧទ្ធម្ភាគចក្រមួយគ្រឿងប្រភេទZ-9 បានបាត់​ចេញពីរាដា( ធ្លាក់) នៅតំបន់​ភ្នំជួរក្រវាញ​រវាងព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកោះកុង កាលពីព្រឹកថ្ងៃទី១២ ​ខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ ខណៈកំពុងធ្វើការហ្វឹកហ្វឺន (រៀនបើកបរ)។បើតាមការលើកឡើងរបស់​នាយឧត្តមសេនីយ៍ ទៀ សីហា​ បានបញ្ជាក់ថា ​ការធ្លាក់នេះ​គឺកើតចេញ​ពី​អាកាសធាតុមិនអំណោយផល។ រហូតដល់ថ្ងៃទី១៤ ខែកក្កដា​ ឆ្នាំ២០២៤នេះ ក្រុមប្រតិបត្តិការរុករក​ពុំទាន់ឃើញពន្លឺណាមួយកំណត់គោលដៅរកឃើញកន្លែងឧបទ្ទវហេតុនៅឡើយនោះទេ ខណៈក្រុមប្រតិបត្តិការ​ បានកំពុងដាក់គោលដៅកំណត់យ៉ាងសកម្មបំផុតក្នុងការរុករក ដោយ​ថ្ងៃទី១៤ ខែកក្កដានេះ បានដាក់ផែនការ ៥០គីឡូម៉ែត្រ៤ជ្រុង ក្នុងការរុករកនោះ៕អត្ថបទ បាន ចក់ 

ឯកឧត្តម ស៊ុន ចាន់ថុល បន្តចុះពិនិត្យវឌ្ឍនភាពការងារ រៀបចំទីតាំងត្រៀមប្រារព្ធពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ

2024/07/14 11:01:39 am        279
កណ្ដាល៖ នាព្រឹកថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយ ឯកឧត្តម លោកជំទាវ មន្ត្រីជំនាញមកពីក្រសួង-ស្ថាប័ន និងតំណាងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងាររៀបចំទីតាំងត្រៀមប្រារព្ធពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដែលស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល គ្រោងនឹងប្រព្រឹត្តទៅ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។

ក្រុមអ្នកគាំទ្រលោក Trump ជួបជុំគ្នានៅ Mar-a-Lago ក្រោយហេតុការណ៍បាញ់ប្រហារការប្រមូលផ្តុំយុទ្ធនាការបោះឆ្នោតអាមេរិក

2024/07/14 10:49:10 am        93
ក្រុមអ្នកគាំទ្រលោក Donald Trump បានជួបជុំគ្នានៅជិតរម្យនីយដ្ឋាន Mar-a-Lago ស្ថិតក្នុងរដ្ឋ Florida ក្រោយបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋម្នាក់នេះ រងការបាញ់ប្រហារត្រូវចំត្រចៀក អំឡុងការប្រមូលផ្តុំយុទ្ធនាការបោះឆ្នោតកាលពីថ្ងៃសៅរ៍ ។ ឈាមរបស់លោក Trumpបានហូរពេញមុខរបស់លោក បន្ទាប់ពីការបាញ់ប្រហារ និងបង្ខំឲ្យក្រុមអង្គរក្សរបស់លោករោមលោកជុំជិត មុនពេលលោកលើកដៃឡើងលើ ទំនងជានិយាយពាក្យ “ប្រយុទ្ធ! ប្រយុទ្ធ! ប្រយុទ្ធ!”។ អ្នកស្រី Joanne Messios វ័យ ៦៩ឆ្នាំ គឺជាអ្នកគាំទ្រម្នាក់របស់លោក Trump បានចាត់ទុកការឆ្លើយតបរបស់លោក Trumpថាអង់អាចក្លាហាន ។ អ្នកស្រីនិយាយថា គាត់ពុំដែលមើលឃើញនរណាម្នាក់អាចក្រោកឈរតតាំងជាមួយខ្មាន់កាំភ្លើងបែបហ្នឹងបានឡើយ ។ សេវាកម្មសសម្ងាត់ និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជនបាញ់ប្រហារបានស្លាប់ អ្នកចូលរួម​ការប្រមូលផ្តុំម្នាក់ ត្រូវបានសម្លាប់ ហើយទស្សនិកជន ២នាក់ផ្សេងទៀត បានរងរបួស ។ ប្រភពព័ត៌មាន បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ឧបទ្ទវហេតុនេះ ត្រូវបានស៊ើបអង្កេតឃើញថា ជាការព្យាយាមធ្វើឃាត ៕

ឯកឧត្តម ហួត ហាក់ ជួបសំណេះសំណាលជាមួយសមាជិកគណបក្ស និងប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅឆមាសទី២

2024/07/14 09:49:48 am        144
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច នៅថ្ងៃទី១៣ ខែកក្កដាម្សិលមិញ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្ស និងកិច្ចប្រជុំ​បូក​សរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅឆមាសទី២ របស់គណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច ។ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ អនុប្រធានគណៈកម្មាធិការ​គណបក្សក្រសួង ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាសមាជិក​ សមាជិកា គណៈអចិន្ត្រៃយ៍​នៃគណៈកម្មាធិការគណបក្សក្រសួង និងសមាជិក ​សមាជិកាគណៈកម្មាធិការគណបក្សក្រសួង ព្រមទាំង​សមាជិក សមាជិកាគណបក្សក្រសួងអធិការកិច្ច ​ទាំងអស់សរុបចំនួន ៤០០នាក់។

ក្រុមប្រតិបត្តិការរុករក​ឧទ្ធម្ភាគចក្រ​ធ្លាក់នៅខេត្តពោធិ៍សាត់ មិនទាន់រកឃើញ ខណៈភាគីពាក់ព័ន្ធកំណត់គោលដៅ៥០គីឡូម៉ែត្របួនជ្រុង

2024/07/14 09:41:08 am        193
ក្រសួងការពារជាតិប្រកាសថា ឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់បង់ចេញពីរាដា(ធ្លាក់) នៅតំបន់ភ្នំជួរក្រវាញ កាលពីថ្ងៃទី១២ ខែកក្កដា កន្លងទៅមិនទាន់បានរកឃើញទេ ខណៈភាគីពាក់ព័ន្ធកំពុងស្វះស្វែង រុករកយ៉ាងសកម្មនោះ។តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ បាន​បញ្ជាក់ថា​ «ក្រសួងការពារជាតិ ​សូមប្រកាសជូនដំណឹងដល់​សាធារណៈជនឱ្យ​បានជ្រាបថា៖ ក្រោម​កិច្ច​ខិតខំប្រឹងប្រែង​យ៉ាង​យកចិត្តទុកដាក់ពី​ក្រុមការងារជួយសង្រ្គោះ​ អស់រយៈពេលពេញ​មួយថ្ងៃ ចាប់តាំងពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ​ក្រោម​អាកាសធាតុ​មិន​អំណោយផល​ និង​ឧបសគ្គ​ជា​ច្រើនក្នុងបេសកកម្ម​រុករក​ឧទ្ធម្ភាគចក្រ​មួយគ្រឿង ​ដែលបាន​បាត់បង់ ការ​ទាក់ទង​ពី​ទី​បញ្ជាការ​ទ័ពអាកាស ​ក្នុងពេល​កំពុង​ហាត់ហ្វឹកហ្វឺន​ នៅភូមិសាស្ត្រជួរភ្នំក្រវាញ​ ស្ថិតក្នុងខេត្តពោធិ៍សាត់​ និង ខេត្តកោះកុង ​ក្រុមការងារជួយសង្រ្គោះនៅមិនទាន់ប្រទះឬ រកឃើញឧទ្ធម្ភាគចក្រនេះនៅឡើយ ។ នៅព្រឹកថ្ងៃទី ១៤​ ខែកក្កដា ឆ្នាំ២០២៤ នេះ​ ក្រុមការងារជួយសង្រ្គោះ ​ដែល​មានការ​ចូលរួម​ពី​បណ្តាកង​ឯកភាពពាក់ព័ន្ធ ក្នុងភូមិសាស្ត្របាត់បង់ ឧទ្ធម្ភាគចក្រ និងខិតខំប្រឹងប្រែង​បន្តសកម្មភាព​ស្វែងរកឧទ្ធម្ភាគចក្រដែលបានបាត់បង់បន្តទៀត ។សូមបញ្ជាក់ថា ឧទ្ធម្ភាគចក្រមួយគ្រឿងប្រភេទZ-9ត្រូវបាន​គេរាយការណ៍ថា បាត់ចេញពីរាដា( ធ្លាក់) នៅតំបន់ភ្នំជួរក្រវាញ ​រវាងព្រំប្រទល់ខេត្តពោធិ៍សាត់ ​និងខេត្តកោះកុង​ កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ ខណៈកំពុងធ្វើការហ្វឹកហ្វឺន(រៀនបើកបរ)។ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រសួងការពារជាតិ បានបញ្ជាក់ថា ​ការធ្លាក់នេះ គឺកើតចេញពីអាកាសធាតុមិនអំណោយផល។ក្រុមប្រតិបត្តិការ​ ដែលដឹកនាំ​ដោយ​ក្រសួងការពារជាតិ​ បានកំពុងដាក់គោលដៅកំណត់​យ៉ាង​សកម្មបំផុតក្នុងការរុករក​ ដោយថ្ងៃទី១៤ ខែកក្កដានេះ បានដាក់ផែនការ ៥០គីឡូម៉ែត្រ៤ជ្រុង ក្នុងការរុករក៕ អត្ថបទបាន ចក់

ចិន សាងសង់មូលដ្ឋានយោធាសម្ងាត់ នៅតាហ្ស៊ីគីស្ថាន ស្របពេលមានការភ័យខ្លាចចំពោះក្រុមតាលីបង់

2024/07/12 02:22:09 pm        249
រូបភាពពីផ្កាយរណប បានបង្ហាញឲ្យឃើញ ប្រទេសចិន កំពុងសាងសង់មូលដ្ឋានយោធាសម្ងាត់មួយ នៅក្នុងប្រទេសតាហ្ស៊ីគីស្ថាន ខណៈដែលខ្លួនកំពុងប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងចំពោះសន្តិសុខដែលបង្កឡើងដោយក្រុមតាលីបង់គ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន។ទីក្រុងប៉េកាំង បាននិងកំពុងសាងសង់មូលដ្ឋាននេះ នៅជ្រុងដាច់ស្រយាលបំផុតមួយនៃពិភពលោកអស់ រយៈពេលជិតមួយទសវត្សរ៍មកហើយ។ ប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយតាជីគីស្ថានក្នុងឆ្នាំ ២០១៦។មូលដ្ឋានដែលត្រូវសង់នៅលើភ្នំដែលមានកម្ពស់ ១៣.០០០ហ្វីត មានប៉មសម្រាប់មើល និងកងទ័ពមកពីប្រទេសទាំងពីរ ដែលឥឡូវនេះ ធ្វើសមយុទ្ធយោធារួមគ្នាយ៉ាងទៀងទាត់ ដែលបង្ហាញនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន។រដ្ឋាភិបាលទាំងពីរ មិនបានបញ្ជាក់ជាសាធារណៈអំពីស្ថិរភាពរបស់មូលដ្ឋាននេះ ដែលពង្រីកអតីតបន្ទាយរបស់សូវៀតនោះទេ។ ប៉ុន្តែរូបភាពទាំងនោះ បង្ហាញពីល្បឿននៃការសាងសង់ជាលំដាប់ រួមទាំងផ្លូវចូលទៅកាន់មូលដ្ឋាននេះ។ប្រទេសចិន បានព្យាយាមពង្រីកទីតាំងយោធារបស់ខ្លួន នៅតាមព្រំដែនទាំងអស់របស់ខ្លួន ជាពិសេសការរុញចូលទៅក្នុងទឹកដីឥណ្ឌា នៅតំបន់ភ្នំហិមាល័យ។ក្តីបារម្ភ កំពុងកើនឡើងដែលថា ទីក្រុងប៉េកាំង គ្រោងនឹងធ្វើដូចគ្នានៅក្នុងប្រទេសជិតខាង ព្រោះខ្លួនជំរុញទំនាក់ទំនងជាមួយតាហ្ស៊ីគីស្ថាន នៅពេលដែលរុស្ស៊ី ដែលជាដៃគូសេដ្ឋកិច្ច និងសន្តិសុខធម្មតារបស់ខ្លួនកំពុងជាប់គាំងក្នុងការលុកលុយប្រទេសអ៊ុយក្រែន។

លោក ពូទីន ចោទលោកខាងលិចអំពីសកម្មភាពដែលស្រដៀងនឹង«អាណានិគមសម័យបុរាណ»

2024/07/12 02:14:22 pm        64
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រដូចការប្រើប្រាស់ច្បាប់របស់ប្រទេសលោកខាងលិច ជំនួសឲ្យច្បាប់អន្តរជាតិ ទៅនឹងរបបអាណានិគមសម័យបុរាណ។ថ្លែងនៅក្នុងវេទិកាសភា BRICS លោក បានផ្តល់ការពិពណ៌នាអំពីឥរិយាបទរបស់ឥស្សរជនដែលកំពុងកាន់អំណាច នៅក្នុងអ្វីដែលហៅថា បណ្តាប្រទេសមាសពាន់លាន (ប្រទេសដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅក្នុងពិភពលោក)។លោក ពូទីន បានថ្លែងថា៖«ការប្រព្រឹត្តផ្ទុយនឹងទស្សនៈប្រវត្តិសាស្ត្រ ហើយជារឿយៗ បំផ្លាញផលប្រយោជន៍យូរអង្វែងរបស់ជាតិសាសន៍ខ្លួន ឥឡូវនេះ ពួកគេកំពុងស្វែងរកការបង្កើតនូវសណ្តាប់ធ្នាប់មួយចំនួនដោយផ្អែកលើច្បាប់ដែលគេហៅថា ដែលគ្មាននរណាបានឃើញ គ្មាននរណាម្នាក់ មានបានពិភាក្សាហើយក៏គ្មាននរណាម្នាក់ ទទួលយកដែរ»។លោកប្រធានាធិបតី បាននិយាយថា៖«ច្បាប់ទាំងនេះ ត្រូវបានសរសេរ និងកែសម្រួលជាថ្មីសម្រាប់ស្ថានភាពនីមួយៗ ដើម្បីផលប្រយោជន៍របស់អ្នកដែលចាត់ទុកខ្លួនឯងថា ជាមនុស្សពិសេស ហើយបានផ្តល់សិទ្ធិឲ្យខ្លួនឯង ក្នុងការកំណត់ឆន្ទៈរបស់ពួកគេចំពោះអ្នកដទៃ»។ «នេះគឺពិតជានៅក្នុងប្រពៃណីដ៏ល្អបំផុតនៃអាណានិគមសម័យបុរាណ»។លោក ពូទីន បានបន្តថា៖«នេះគឺជាការប៉ុនប៉ងច្បាស់លាស់ ដើម្បីជំនួសច្បាប់អន្តរជាតិដ៏ត្រឹមត្រូវតាមច្បាប់ ដែលជាការប៉ុនប៉ងបង្កើតភាពផ្តាច់មុខលើការពិតចុងក្រោយ»។ «ភាពផ្តាច់មុខបែបនេះ គឺជាការបំផ្លិចបំផ្លាញ»។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃសាធារណរដ្ឋតួកគីយ៉េ៖ កម្ពុជា-តួកគីយ៉េ នៅមានវិស័យសក្ដានុពលជាច្រើនទៀតដែលអាចពង្រីកកិច្ចសហប្រតិបត្តិការ
04/10/2026 05:04 PM
វេណេស៊ុយអេឡា អនុម័តច្បាប់រុករករ៉ែ ដើម្បីជំរុញការវិនិយោគបរទេស
04/10/2026 05:04 PM
មន្រ្តី ក.ប.ប. បង្កើនការចុះផ្សព្វផ្សាយនិងត្រួតពិនិត្យទំនិញនារដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
04/10/2026 05:04 PM
ប៉ាគីស្ថានរឹតបន្តឹងសន្តិសុខនៅទីក្រុងអ៊ីស្លាម៉ាបាដ មុនកិច្ចប្រជុំតាមការរំពឹងទុករវាងអាមេរិក និងអ៊ីរ៉ង់
04/10/2026 05:04 PM
អ្នកជំនាញ៖ ជប៉ុនត្រូវការទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ប្រេងផ្សេងៗ រួមទាំងប្រទេសរុស្ស៊ីផងដែរ
04/10/2026 05:04 PM
ទូតចិនប្រចាំកម្ពុជាអបអរសាទរការបើកការដ្ឋានសាងសង់គម្រោងស្ថានីយអគ្គិសនីបូមទឹកស្តុកទុកតាតៃលើ ខណៈបន្ទាប់ពីសាងសង់រួចនឹងជួយពង្រឹងបណ្តាញអគ្គិសនីកម្ពុជា
04/10/2026 05:04 PM
សហភាពកសិកម្មមួយ កំពុងជួយកសិករឲ្យមានទីផ្សារកសិផលល្អ ទោះមានវិបត្តិជម្លោះព្រំដែនជាមួយប្រទេសជិតខាង
04/10/2026 05:04 PM
លោក ហ្សេឡិនស្គី និយាយថា អ៊ុយក្រែនប្រឈមនឹងសម្ពាធការទូត និងយោធាជាច្រើនខែ
04/10/2026 05:04 PM
ល្បែងប្រជាប្រិយជាតិជាច្រើន ត្រូវបានយកទៅលេងកម្សាន្តក្នុងកម្មវិធីសង្ក្រាន្តនានាតាមថ្នាក់មូលដ្ឋាន
04/10/2026 05:04 PM
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
04/10/2026 05:04 PM