អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
ប្រធានក្រុមការងារចុះមូលដ្ឋាន៖ បក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន៖ ដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៥ នឹងចាប់ផ្តើមនៅថ្ងៃទី០៩ មិថុនា ឆ្នាំ២០២២

2022/05/20 06:44:29 pm        637
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសសម្រេចបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៥ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ តទៅ។ យោងតាមសារសំឡេងសម្តេចតេជោ ហ៊ុន សែន ប្រកាសប្រាប់ជនរួមជាតិ នៅល្ងាចថ្ងៃទី២០ ខែឧសភា បញ្ជាក់ថា សម្រាប់អ្នកដែលត្រូវទទួលបានវ៉ាក់សាំងដូសជំរុញទី៤រួចរាល់ហើយ និងមានថេរវេលាកំណត់ជាក់លាក់ សម្រេចដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេស យ៉ាងតិចចំនួន៣ខែ ទើបអាចទទួលវ៉ាក់សាំងដូសទី៥បាន។ ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានផ្ញើសារជូនជនរួមជាតិពីដំណើរទៅកាន់ទីក្រុងដាវ៉ូស ប្រទេសស្វីស នៅរំលងអាធ្រាត្រឈានឆ្លងចូលថ្ងៃទី២១ ខែឧសភានេះ និងស្ថានភាពកាន់តែធូរស្រាល នៃជំងឺកូវីដ-១៩នៅកម្ពុជាផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រយៈពេល១៤ថ្ងៃជាប់ៗនេះ កម្ពុជាមិនមានករណីឆ្លងថ្មី និងករណីស្លាប់ថ្មីដោយជំងឺកូវីដ-១៩ទេ ហើយករណីជាសះស្បើយ បានបន្តជាសះស្បើយជាបន្តបន្ទាប់ ដែលមកទល់នឹងពេលនេះ មានអ្នកជំងឺកូវីដ-១៩ តែចំនួន ៨នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលបន្តតាមមន្ទីរពេទ្យនានា។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងចំណោម ៨នាក់ ដែលកំពុងសម្រាកព្យាបាល គឺពួកគាត់មានជំងឺផ្សេងៗទៀត មិនត្រឹមតែកូវីដ-១៩នោះទេ ដែលទាមទារឲ្យពួកគាត់ត្រូវនៅសម្រាកព្យាបាលបន្ត និងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យ៕

ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះ

2022/05/20 12:32:20 pm        1335
ភ្នំពេញ៖ នៅថ្ងៃស្អែកនេះ គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងចាប់ផ្តើមដំណើរការឃោសនាគណបក្សរបស់ខ្លួននៅទូទាំងប្រទេស។ ខណ:ថ្ងៃដែលយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ នឹងចូលមកដល់នៅថ្ងៃស្អែក នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ឯម សូផាត សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការ​ចាប់ផ្តើមបើក​ដំណើរការ​នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណ្ណត្តិទី៥ ឆ្នាំ២០២២។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងស្ថាប័ន តំណាងគណបក្សនយោបាយ និងតំណាងអង្គការសង្គមស៊ីវិល ។ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ឲ្យដឹងថា គិតមកទល់ពេលនេះ មានគណបក្សចំនួន១៧ បានស្នើដើម្បីធ្វើសកម្មភាពឃោសនាបោះឆ្នោត ខណៈគណៈកម្មការរៀបចំការបោះឆ្នោតរាជធានី-ខេត្ត ​កំពុងពិនិត្យអំពីការស្នើសុំ និង​រៀបចំ​តម្រាយ​ផ្លូវ​សម្រាប់គណបក្សនយោបាយហែរក្បួនឃោសនា។ជុំវិញការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ អំឡុងឃោសនាបោះឆ្នោង ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា ដើម្បីបង្កលក្ខណៈងាយស្រួល និងធានាដល់សន្តិសុខ និងសុវត្ថិភាពដល់ឃោសនិករបស់​គណបក្ស​នយោបាយនីមួយៗ ក្រសួងនិងស្ថាប័នពាក់ព័ន្ធ នឹងត្រៀមអន្តរាគមន៍សម្របសម្រួល​គ្រប់​ពេលវេលា។ដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ​មានរយៈពេល២សប្តាហ៍ ចាប់​ពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ខណៈការបោះឆ្នោតឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនាខាងមុខ៕អត្ថបទ សេក ឧត្តម

ពលរដ្ឋខ្មែរនៅអឺរ៉ុប បន្តបង្ហាញការស្វាគមន៍ត្រៀមទទួលដំណើរទស្សនកិច្ចសម្ដេចតេជោ នៅស្វីស

2022/05/20 12:10:04 pm        571
ភ្នំពេញ៖ ប្រជាពលរដ្ឋ និងនិស្សិតខ្មែរ កំពុងរស់នៅនិងបន្តការសិក្សានៅអឺរ៉ុប បានបន្តបង្ហាញនូវការ​សប្បាយរីករាយ ស្វាគមន៍ចំពោះដំណើរទស្សនកិច្ច របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងអញ្ជើញទៅប្រទេសស្វីស ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក រយៈពេលជិត១សប្ដាហ៍ ។ក្នុងវីដេអូឃ្លីបផ្សេងៗគ្នាដែលបានបង្ហោះនៅលើបណ្តាញសង្គម ប្រជាពលរដ្ឋ និងនិស្សិតខ្មែរ​នៅអឺរ៉ុប ​បានលើកឡើងថា ​ពួកគេពិតជាសប្បាយរីករាយ​ នៅពេលទទួលដំណឹងថា ​សម្ដេចតេជោ គ្រោងធ្វើទស្សនកិច្ចនៅទ្វីបអឺរ៉ុប ​និងជួប​សំណេះសំណាល​ជាមួយពលរដ្ឋរស់នៅទីនោះ ដោយ​ពួកគាត់​បានបញ្ជាក់ថា ​នឹងទៅទទួលសម្ដេចប្រកបដោយក្តីត្រេកអរ និងសេចក្តីគោរពស្រឡាញ់ ។ពលរដ្ឋខ្មែរទាំងនោះ បន្តថា ​ការទៅទទួលសម្ដេចតេជោនេះ ​មិនមែនជាការជួញដូរ ឬជាការ​បង្ខិតបង្ខំ​អ្វីនោះទេ​ គឺទៅដោយសេចក្តីស្រឡាញ់ ព្រោះប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់​សម្ដេចតេជោ ហ៊ុន សែន បានទទួលនូវសុខសន្តិភាពពេញលេញ រួមទាំងមានការអភិវឌ្ឍប្រទេស ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ដោយពួកគាត់ចាត់ទុកថា សម្ដេចតេជោ គឺជាបិតាសន្តិភាព ។កាលពីថ្ងៃទី ១៩ ខែឧសភា សម្តេចតេជោ បានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចថា នៅម៉ោង១និង៣០រំលងអាធ្រាតុឆ្លងចូលថ្ងៃទី២១ ឧសភា២០២២ សម្តេចនឹងដឹកនាំ​គណៈប្រតិភូកម្ពុជា​ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ​ប្រទេសស្វីស។ វេទិកានេះ ​នឹងប្រព្រឹត្តទៅនាថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែឧសភា ​ហើយក៏មានការពិភាក្សាជាក្រុម ស្តីពី​បទពិសោធន៍អាស៊ាន ​ខណៈដំណើរទស្សនកិច្ចនេះ ​សម្តេចតេជោ ហ៊ុន សែន នឹងឆ្លៀត​ជួប​សំណេះសំណាល ​និងសួរសុខទុក្ខដល់បងប្អូនខ្មែរ​ ដែលរស់នៅទីនោះជាច្រើនពាន់នាក់ផងដែរ៕ អត្ថបទ៖ បាន សុខរិទ្ធិ

ព្រះប្រធានគណបក្ស ហ៊្វុន ស៊ិនប៉ិច យាងសំណេះសំណាលជាមួយ សមាជិក សមាជិកា ខេត្តកំពង់ឆ្នាំង

2022/05/20 11:39:28 am        757
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានយាងជួបជុំ សួរសុខទុក្ខ ថ្នាក់ដឹកនាំ រចនាសម្ព័ន្ធ សកម្មជនគណបក្សហ៊្វុនស៊ិនប៉ិច នៅឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។មានព្រះបន្ទូលទៅកាន់ សមាជិកសមាជិកា អ្នកគាំទ្រ ព្រះអង្គម្ចាស់ បានថ្លែងនូវការកោតសរសើរ ចំពោះទឹកចិត្តយ៉ាងប្តូរផ្តាច់ ស្មោះស្ម័គ្រ និងបានបម្រើការងារគណបក្សហ៊្វុនស៊ិនប៉ិច នៅមូលដ្ឋាន ប្រកបដោយស្មារតីទទួលខុសត្រូវ ។ព្រះអង្គ ក៏បានអំពាវនាវ ឱ្យសមាជិកសមាជិកា រួមគ្នាការពារ សុខសន្តិភាព ស្ថិរភាពសង្គម និងសូមឱ្យប្រជារាស្ត្រ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅបោះឆ្នោត នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ។

សម្តេចអគ្គមហាពញាចក្រីហេង សំរិន៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនមានចក្ខុវិស័យវែងឆ្ងាយ ត្រឹមត្រូវ បានធ្វើឱ្យសង្គមជាតិមានការអភិវឌ្ឍរីកចម្រើនមិននឹកស្មានដល់

2022/05/20 11:02:57 am        747
ត្បូងឃ្មុំ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនមានចក្ខុវិស័យវែងឆ្ងាយ និងមានមាគ៌ាត្រឹមត្រូវ ច្បាស់លាស់ បានធ្វើសង្គមជាតិមានការអភិវឌ្ឍ រីកចម្រើនជឿនលឿនដែលមិននឹកស្មានដល់ ពីព្រោះថាក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ គឺគ្មានអ្វីទំាងអស់។ របបប៉ុលពតបានបំផ្លិចបំផ្លាញសង្គមជាតិទំាងធនធានមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធសង្គម។ សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា បច្ចុប្បន្ននេះប្រជាជនរស់នៅតំបន់ដាច់ស្រយាលនានា លែងជួបការលំបាកដូចពេលមុនៗទៀតហើយ ការធ្វើដំណើរទៅមក បានឆាប់រហ័សទាន់ចិត្ដ ជីវភាពរស់នៅរបស់ប្រជាជនមានភាពប្រែប្រួលថ្មី។ បណ្ដាទីក្រុង ដូចជា រាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្ដ ទីប្រជុំជន មានផ្សារទំនើបធំៗ អគារបុរីនានា ភូមិគ្រឹះទំនើបៗ និងអគារខ្ពស់ៗរាប់សិបជាន់ បានសាងសង់រួច និងកំពុងសាងសង់ គួរឱ្យមានមោទនភាពចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស ស័ក្តិសមជា «ប្រទេសកំពុងអភិវឌ្ឍន៍»។ សម្តេចប្រធានរដ្ឋសភាបានលើកឡើងដូច្នេះ នៅក្នុងឱកាសសម្តេច បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អាគារសិក្សាថ្មី១ខ្នង កម្ពស់ ២ជាន់ មាន១២បន្ទប់ រួមទាំងទីចាត់ការ បណ្ណាល័យ បន្ទប់ពិសោធន៍ និងបន្ទប់កុំព្យូទ័រ ដែលបំពាក់ទៅដោយសម្ភារៈ បរិក្ខាសិក្សាទំនើប នៅវិទ្យាល័យសម្តេចចក្រី ហេង សំរិន អន្លង់ជ្រៃ ស្ថិតនៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ព្រមទាំងសមិទ្ធផលផ្សេងទៀតដូចជា ផ្លូវបេតុង តារាងបាល់បោះ របងខ្លោងទ្វារថ្មី និងការជួសជុលអាគារសិក្សាចាស់ចំនួន៦ខ្នង អមដោយសួនច្បារថ្មីផងដែរ។សមិទ្ធផលទំាងដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ ជាចំណងដៃថ្មីមួយទៀត របស់សម្តេចនិងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ដែលបានចូលរួមអភិវឌ្ឍន៍យ៉ាងច្រើន ជូនប្រជាពលរដ្ឋ នៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាស្រុកកំណើតរបស់សម្តេចផ្ទាល់ ជារៀងរហូតមកទំាងខាងវិស័យពុទ្ធចក្រ និងអាណាចក្រ មានវត្តអារាម ផ្លូវថ្នល់ មន្ទីរពេទ្យ មណ្ឌលសុខភាព ប្រឡាយទឹករួមនិងលំនៅដ្ឋាន ជាដើម។ នៅក្នុងឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ជាពិសេសក្រុមការងារដែលបានបរិច្ចាគទាំងកម្លាំងកាយ កម្លាំងចិត្ត ធនធានសម្ភារៈ និងថវិកា ដើម្បីរួមចំណែកដល់ការកសាងអាគារសិក្សាថ្មីនេះឱ្យមានជារូបរាងឡើង។ សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវការនឹករលឹក និងសួរសុខទុក្ខជូនចំពោះលោកគ្រូ អ្នកគ្រូ មន្រ្តីរាជការទាំងអស់ ពិសេស លោកគ្រូ អ្នកគ្រូ ដែលបានចូលនិវត្តន៍ និងសូមថ្លែងអំណរគុណចំពោះគុណូបការៈ កិច្ចខិតខំប្រឹងប្រែង និងការលះបង់ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់អ្នកទាំងអស់គ្នា ក្នុងការផ្តល់ការអប់រំ សិលធម៌ និងចំណេះដឹងដល់កូនចៅប្រជាពរដ្ឋនៅទូទាំងស្រុកពញាក្រែក ឱ្យក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់សង្គមជាតិយើង។ សម្តេចបានបញ្ជាក់រាជរដ្ឋាភិបាលបានលើកកម្ពស់តម្លៃវិជ្ជាជីវៈ និងកិត្តិយសគ្រូបង្រៀន តាមរយៈការប្រារព្ធទិវាគ្រូបង្រៀនជារៀងរាល់ឆ្នាំ នៅថ្ងៃទី៥ តុលា ដែលជាទិវារំលឹកគុណគ្រូសម្រាប់ជាការចងចាំរបស់យុវជនគ្រប់ជំនាន់។សម្តេចអគ្គមហាពញាចក្រីហេង សំរិន បានអំពាវនាវនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក៍ដូចជានៅទូទំាងប្រទេសនាំកូនចៅទៅចុះសិក្សាឲ្យបានគ្រប់គ្នា មានតែចំណេះដឹងទេដែលជាស្ពានពន្លឺផ្លូវជីវិតដ៏ត្រចេះត្រចង់របស់កូនៗគ្រប់រូប ទៅថ្ងៃអនាគត។ សម្តេចក៏បានលើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ត្រូវបំផុសផ្សព្វផ្សាយកម្មវិធីអប់រំ សុខភាព សីលធម៌ និងគុណធម៌ ឱ្យបានទូលំទូលាយ និងបង្កើតស្មារតីស្រឡាញ់ បរិស្ថានធម្មជាតិ បង្កើនការដាំដុះរុក្ខជាតិតាមសាលារៀន ប្រែក្លាយបរិវេណសាលារៀនឱ្យពោរពេញដោយបរិស្ថាន ធម្មជាតិ រំលេចភាពបៃតង ដើម្បីទាក់ទាញឱ្យស្រឡាញ់ការសិក្សារៀនសូត្រនៅតាមសាលារៀន៕

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្តល់អំណោយជូនប្រជាពលរដ្ឋចំនួន៥៧គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ

2022/05/20 10:33:24 am        528
បន្ទាយមានជ័យ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១ បាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ផ្តល់ជូនដល់និវត្តជន និងគ្រួសារកងទ័ព ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែគិតគូ ដល់សុខទុក្ខនិវត្តជន និងគ្រួសារកងទ័ពដែលជួបការលំបាក ជាពិសេសលោក ហ៊ុន ម៉ាណែត និងលោកស្រី ជានិច្ចកាលបានផ្តល់អំណោយ ជាគ្រឿងឧបភោគបរិភោក និងថវិកា ជួយសម្រួលការលំបាក។ជាក់ស្តែងនៅថ្ងៃនេះនិវត្តជន និងគ្រួសារកងទ័ព ចំនួន៥៧គ្រួសារ ទទួលបានអំណោយ ក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគបរិភោគចំនួន៨មុខ និងថវិកាមួយចំនួន។ នាឱកាសនោះដែរ និវត្តជន និងគ្រួសារកងទ័ពទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោក ហ៊ុន ម៉ាណែត និងលោកស្រី សូមមានសុខភាពល្អទទួលជោគជ័យគ្រប់ភារកិច្ច ជូនជាតិមាតុភូមិនិងប្រជាជន និងសូមគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនជារៀងនិរន្តតទៅ៕

គ.ជ.ប ដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់

2022/05/20 10:20:49 am        565
ភ្នំពេញ៖ ឯកឧត្តម ឯម សូផាត សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការចាប់ផ្តើមបើកដំណើរការនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងស្ថាប័ន តំណាងគណបក្សនយោបាយ និងតំណាងអង្គការសង្គមស៊ីវិល ។ ដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានរយះពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ និងមានគណបក្សនយោបាយសរុបចំនួន១៧ចូលរួមការឃោសនាបោះឆ្នោត៕

លោក ហ៊ុន ម៉ាណែត ចាត់តំណាងផ្តល់អំណោយដល់គណៈកម្មាធិការគណបក្សប្រជានជនកម្ពុជាខេត្តកោះកុង

2022/05/20 10:11:28 am        122
កោះកុង៖ លោក អ៊ុត កុសល តំណាងលោក ហ៊ុន ម៉ាណែត បានដឹកនាំក្រុមការងារសប្បុរសជនមកពីមូលនិធិដាយមិនស៍កម្ពុជា នាំយកអំណោយផ្តល់ជូនគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។លោក អ៊ុត កុសល ថ្លែងថា អំណោយដែលប្រគល់ជូននេះជាអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ដើម្បីឱ្យគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង ចាត់ចែងដោះស្រាយតាមតម្រូវជាក់ស្តែង អំឡុងឃោសនាបោះឆ្នោត។ លោកបន្តថា ខេត្តកោះកុងជា ខេត្តទី២៤ហើយដែលទទួលបានអំណោយនេះ ពោលនៅតែរាជធានីភ្នំពេញទេមិនទាន់ទទួលបាន។អំណោយដ៏ថ្លៃថ្លាដែលក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជានាពេលនេះមាន អង្ករចំនួន ៥ តោន មីយើង ចំនួន ២៥០ កេស ត្រីខ ចំនួន ២៥០ យួរ Covid-19 Test Kid ចំនួន ១៥០០ និងថវិកា ចំនួន ១០លានរៀលផងដែរ៕(ដោយ៖ ឈឹម មករា)

ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ នៅតែចង់ចាំមិនភ្លេចនូវស្មារតីរំដោះជាតិ ខណៈដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ

2022/05/20 09:13:08 am        221
កំពង់ធំ៖ ប្រជាពលរដ្ឋដែលធ្លាប់ឆ្លងកាត់សម័យបនប្រល័យពូជសាសន៍ នៅតែចងចាំមិនភ្លេច នូវទុក្ខលំបាក និងស្មារតី វីរភាព រំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន ខណៈដែលសព្វថ្ងៃ ពួកគាត់កំពុងរស់នៅ ក្នុងប្រទេសដែលមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ ខណៈដែលកម្ពុជា មានសុខសន្តិភាព សេរីភាព ដែលធ្វើឲ្យប្រជាពលរដ្ឋ ទាំងអស់មានសិទ្ធិ ស្មើមុខ ស្មើមាត់ នៅលើឆាកអន្តរជាតិដូចជាតិសាសន៍ដ៏ទៃទៀតនោះ ប្រជាពលរដ្ឋដែលរស់នៅ ក្នុងខេត្តកំពង់ធំ នៅតែចងចាំមិនភ្លេចនូវទុក្ខលំបាក ដែលបនប្រល័យពូជសាសន៍ធ្វើមកលើពួកគាត់ និងសម្តែងនូវការដឹងគុណនូបការៈ ដែលសម្តេចតេជោ ហ៊ុន សែន បានរំដោះជាតិ និងជីវិតពួកគាត់ឲ្យរួចផុត ពីគុកឥតជញ្ជាំង។ ក្រុមប្រជាពលរដ្ឋ បន្តថា សព្វថ្ងៃនេះ ក្នុងមូលដ្ឋានរបស់ពួកគាត់មានទាំងក្តីសុខកាយ សប្បាយចិត្ត ដែលភូមិ ឃុំ របស់ពួកគាត់ មានសុខសុវត្ថិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់។ ជាមួយគ្នានេះដែរ លោក ហុក រិន ប្រធានក្រុមប្រឹក្សាក្រុងស្ទឹងសែន លើកឡើងថា ទិវាជាតិនៃការចងចាំ ២០ ឧសភា គឺជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេច បានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅនិងខ្មៅងងឹត។ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធ ដល់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ប្រជាពរដ្ឋពលរដ្ឋគ្រប់រូប ប្តេជ្ញារថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកា សគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕

សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃទី២០ឧសភាជាថ្ងៃរំលឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត

2022/05/20 06:42:08 am        1069
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា ថ្ងៃទី២០ឧសភា នេះ ជាថ្ងៃរំលឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅនិងខ្មៅងងឹត។ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថាប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។សម្តេចប្រកាសថា “ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ យើងត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្សពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត”៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ុយក្រែនអាចនឹងកែសម្រួល​ការស្នើ​បទឈប់បាញ់ឡើង​វិញ​ ខណៈ​អាមេរិកជំរុញឲ្យ​រុស្ស៊ីបង្កើតសន្តិភាព
06/23/2026 04:06 PM
មានការផ្លាស់ប្តូរដ៏ធំក្នុងគោលនយោបាយសហរដ្ឋអាមេរិក ខណៈអ៊ីរ៉ង់អាចលក់ប្រេងបានក្នុងតម្លៃពេញ
06/23/2026 04:06 PM
ប្រទេសលីបង់ ពិភាក្សាអំពីយន្តការសម្របសម្រួលបញ្ចៀសជម្លោះ មុនកិច្ចចរចាជាមួយអ៊ីស្រាអែល
06/23/2026 04:06 PM
របាយការណ៍៖ អ៊ីស្រាអែលត្រៀមសម្រាប់លទ្ធភាពដែល​អាមេរិកអាច​ទាមទារ​ឲ្យ​ដកទ័ពចេញពី​​​លីបង់
06/23/2026 03:06 PM
លោក Rubio ប្រឈម​ភារកិច្ចដ៏លំបាក ក្នុងការ​បញ្ចុះបញ្ចូល​សម្ព័ន្ធមិត្តឈូងសមុទ្រឲ្យ​សម្លឺង​ទៅ​​អ៊ីរ៉ង់​ថ្មី​
06/23/2026 03:06 PM
លោក Trump៖ វិធានការ​​​គ្រប់យ៉ាងនឹង​មាន​​ បើទីក្រុងតេអេរ៉ង់មិន​គោរព​សន្យា​​ ក្រោយ​​ផ្អាក​ទណ្ឌកម្ម​អ៊ីរ៉ង់​
06/23/2026 03:06 PM
ទួរគីចាប់ខ្លួនជនសង្ស័យចំនួន ៩៧៦នាក់ ក្នុងប្រតិបត្តិការទ្រង់ទ្រាយធំប្រឆាំងគ្រឿងញៀន
06/23/2026 03:06 PM
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន លើកទឹកចិត្តសិស្សនៅវិទ្យាល័យហ៊ុនសែន បឹងប្រៃ​យ៍ ចូលរួមថែរក្សាបរិស្ថាន និងធនធានធម្មជាតិ
06/23/2026 03:06 PM
កាតា៖ លោក NETANYAHU កំពុងព្យាយាមបង្កឲ្យមានភាពតានតឹងនៅមជ្ឈិមបូព៌ាជាថ្មី
06/23/2026 03:06 PM
ក្រសួងអប់រំ ជ្រើសរើសបញ្ហាក្មេងទំនើង និងការឆបោកតាមប្រព័ន្ធអនឡាញ ជា​ប្រធាន​បទ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ការជជែកដេញដោលថ្នាក់ជាតិ
06/23/2026 03:06 PM