អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
ប្រធានក្រុមការងារចុះមូលដ្ឋាន៖ បក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ៖យើងមិនអាចបោះបង់ ឬងាកចេញពីយន្តការពហុភាគីនិយមបានទេខណៈពិភពលោកកំពុងស្មុគស្មាញ

2022/05/19 07:07:55 pm        383
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ភាគីទាំងអស់មិនគួរបោះបង់ ឬងាកចេញពីយន្តការពហុភាគីនិយមនោះទេ ខណៈដែលពិភពលោកទាំងមូលកំពុងជួបបញ្ហាស្មុគស្មាញជាច្រើនមានការប្រែប្រួល និងមិនច្បាស់លាស់ជាដើមនោះ។ថ្លែងនៅក្នុង «វេទិកាលើកទី២ នៃគណបក្សនយោបាយ ក្រុមស្រាវជ្រាវ និងអង្គការសង្គមស៊ីវិល មកពីបណ្តាប្រទេសប្រ៊ីក(BRICS)» ក្រោមមូលបទ«សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការអភិវឌ្ឍរួម និងអនាគតដ៏ភ្លឺស្វាង»នាថ្ងៃទី១៩ ខែឧសភា ឆ្នាំណ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា« នៅក្នុងបរិបទដែលពិភពលោកទាំងមូលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស, មិនច្បាស់លាស់ និងស្មុគស្មាញនេះ, យើងមិនអាចបោះបង់ ឬងាកចេញពីយន្តការពហុភាគីនិយមបានទេ ប្រសិនបើយើងពិតជាមានបំណងដោះស្រាយបញ្ហាប្រឈមរួមនាពេលបច្ចុប្បន្ន។ ក្នុងន័យនេះ អាស៊ាន និង ប្រ៊ីក (BRICS) ក៏ដូចជាសហគមន៍អន្តរជាតិទាំងមូល ចាំបាច់ត្រូវខិតខំប្រឹងប្រែងទ្វេរដង ដើម្បីស្តារឡើងវិញនូវពហុភាគីនិយម ដែលផ្តល់អាទិភាពដល់ការរួបរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមនានានោះ»។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានអំពាវនាវឲ្យពិភពលោកទាំងមូលគប្បីយកចិត្តទុក ដាក់ឲ្យកាន់តែខ្លាំងបន្ថែមទៀតផងដែរ ចំពោះការលើកកម្ពស់កិច្ចសហប្រតិបត្តិការរួមគ្នា ប្រសើជាងការប្រឈម មុខដាក់គ្នា។​តាមរយៈវេទិកានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ ដែលមានមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទំាងអស់គ្នា” រួមជាមួយនឹងបណ្តាប្រទេសសមាជិកជាអាស៊ានផ្សេងទៀតខិតប្រឹងប្រែង ដើរតួនាទីយ៉ាងសកម្មបន្ថែមទៀត ដើម្បីកសាងអនាគតភ្លឺស្វាងជាងមុនសម្រាប់អាស៊ី និងពិភពលោក។ ក្នុងន័យនេះសម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា កម្ពុជាក៏ដូចជាអាស៊ាននឹងបង្កើនការខិតខំប្រឹងប្រែងឱ្យបានទ្វេដងលើការពង្រឹងនូវភាពជាកណ្តាល និងភាពធន់របស់អាស៊ាន ។សម្តេចបានបន្ថែមថា «យើងក៏កំពុងជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់គំនិតផ្តួចផ្តើម និងវិធានការដែលយើងបានព្រមព្រៀងគ្នា រួមមាន ក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយអាស៊ាន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ការតភ្ជាប់ទាំងរូបវ័ន្ត និងឌីជីថល, សមត្ថភាពរបស់សហគ្រាសធុនតូច និងមធ្យម, និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីបំពេញតម្រូវការនៃយុគសម័យឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទីបួន»៕អត្ថបទ ៖ បាន ចក់​

អាធ្រាតឆ្លងចូលថ្ងៃទី២១ ខែឧសភា សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកនៅដាវ៉ូស

2022/05/19 03:15:11 pm        289
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថា នៅវេលាម៉ោង១និង៣០ រំលងអាធ្រាត ឆ្លងចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ខានស្អែកនេះ សម្តេចនឹងដឹកនាំ គណៈប្រតិភូកម្ពុជា ដើម្បីចូលរួមវេទិការសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិដែលកំពុងរស់នៅបណ្តាប្រទេសនៅទ្វីបអឺរ៉ុបដែលបានចេញវីដេអូអបអរសាទរដំណើររបស់សម្តេចទៅកាន់តំបន់អឺរ៉ុប។សម្តេចបញ្ជាក់ថា តាមការគ្រោងទុកសម្តេចនឹងជួបបងប្អូនខ្មែរនៅសូរិក ប្រទេសស្វីស នាល្ងាចថ្ងៃទី២១ឧសភា២០២២។សម្តេចសូមជំរាបលាបងប្អូនជនរួមជាតិនៅក្នុងប្រទេសមួយរយះខ្លីហើយនិងជួបបងប្អូនជនរួមជាតិនៅតំបន់អឺរ៉ុបក្នុងពេលប្រម៉ាន៦០ម៉ោងទៀត៕

ឯកឧត្ដម​ វង​ សូត​ ៖​ គណបក្សប្រជាជនកម្ពុជាបានសង្គ្រោះជាតិឲ្យរស់ឡើងវិញ​ និងបន្តអភិវឌ្ឍន៍ប្រទេសជាតិ

2022/05/19 11:15:03 am        608
ត្បូង​ឃ្មុំ​៖​ ឯកឧត្ដម​ វង​ សូត​ ថ្លែងថា​ បច្ចុប្បន្ន​នេះ មេីលឃេីញយ៉ាងច្បាស់ នូវការដឹកនាំប្រទេស និងគុណបំណាច់ដ៏មហាធំធេងរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បានសង្គ្រោះជាតិឲ្យរស់ឡើងវិញ រួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល​ ពត​ មក​ដល់សព្វមានភាពសុខសាន្តពេញផ្ទៃប្រទេស។ ការថ្លែងបែបនេះ​ក្នុងពេលដែរ​ ឯកឧត្ដម​ វង​ សូត​ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន​ និងយុវនីតិសម្បទា ​និងជាប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​ និងឃុំជាច​ស្រុកកំចាយមារ​ ខេត្តព្រៃវែង​ និងលោកជំទាវ​ បានអញ្ជេីញ​ជាគណៈអធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការនូវសាលាបាលី​ និងសមិទ្ធផលនានា​ក្នុងវត្តសុវណ្ណរាម​ ហៅវត្តក្រែក​ ស្ថិតក្នុងភូមិក្រែកត្បូងឃ្មុំ​ ឃុំក្រែក​ ស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​ នាព្រឹក​ថ្ងៃទី​១៩​ ខែឧសភា​ ឆ្នាំ​២០២២នេះ។ឯកឧត្ដម​ បានបន្ត​ទៀតថា​ រាជរដ្ឋាភិបាល​កម្ពុជា​ បានទប់ស្កាត់មិនឲ្យរបបដ៏យង់ឃ្នង​ ប្រល័យពូជសាសន៍​ ប៉ុល​ពត​ វិលត្រឡប់មកវិញ និងបានផ្តល់សិទ្ធិសេរីភាពគ្រប់យ៉ាង សេចក្ដីថ្លៃថ្នូរ និងស្តារអភិវឌ្ឍន៍សមិទ្ធផលថ្មីៗជាបន្តបន្ទាប់ទៀត។ជាក់ស្ដែង​ សាលាបាលី ដែលត្រូវសម្ភោធដាក់ឲ្យប្រេីប្រាស់នៅពេលនេះ​ អស់ជិត៣០ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ថែមទាំង វិស័យ​ពុទ្ធិចក្រ​មានសមិទ្ធផលនានាដែលកំពុងរីកចម្រើន​ ទាំងអស់នេះគឺកេីតចេញពីកត្តាសន្តិភាព។ ឯកឧត្ដម​ វង​ សូត​ ជម្រុញដល់បងប្អូនប្រជាពលរដ្ឋ​ត្រូវចូលរួមការពារ​ និងថែរទាំសុខភាព តាមគ្រួសារឲ្យល្អ​ ហេីយកុំភ្លេចទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ពីរាជរដ្ឋាភិបាលកម្ពុជា​បន្ថែមទៀត​ ប្រសិនបេីបងប្អូនបានចាក់ដូសទី១​ ដូសទី២រួច​ ត្រូវទៅបន្តចាក់ដូសជំរុញបន្តទៀត​ ដេីម្បីទប់ស្កាត់​ បង្ការការពារជម្ងឺដ៍កាចសាហាវនេះ។ ទន្ទឹមនឹងនេះដែរ​ ឯកឧត្ដម​ វង​ សូត​​​ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មានសិទ្ធិ ជ្រើសរើសជីវភាពនយោបាយ ទៅតាមការពេញចិត្ត​ និងទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា៕

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា តំណាងសម្តេចតេជោ ហ៊ុន សែន សម្ពោធដាក់ឱ្យដំណើរការសួនរុក្ខជាតិអង្គរជាផ្លូវការ

2022/05/19 10:35:29 am        1165
សៀមរាប៖ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្ពោធដាក់ឱ្យដំណើរការសួនរុក្ខជាតិអង្គរជាផ្លូវការ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ។សួនរុក្ខជាតិអង្គរ មានឈ្មោះដើមជាសួនគ្រឿងទេស បង្កើតឡើងពីឆ្នាំ ២០០៥ កាលណោះមានផ្ទៃដីប្រមាណ២ហិកតាប៉ុណ្ណោះ ប៉ុន្ដែចាប់ពីឆ្នាំ២០១៨មក សួននេះត្រូវបានរៀបចំកែលម្អ និងពង្រីករហូតដល់ជាង ១៥ហិកតា ក្រោមការឧបត្ថម្ភ និងគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្នុងគោលបំណងចង់ឃើញសួនមានភាពទាក់ទាញ និងសក្តានុពលខ្លាំងជាងមុន សម្រាប់ជាប្រយោជន៍ប្រជាជន និងទេសចរជាតិ-អន្តរជាតិ។សួនរុក្ខជាតិអង្គរនេះ ត្រូវបានរៀបចំជា ៥សួនធំៗប្លែកពីគ្នា។ ទី១ សួនគ្រឿងទេស និងសួនឱសថ ដែលប្រមូលផ្តុំរុក្ខជាតិឱសថចម្រុះជាច្រើន ដែលដូនតាខ្មែរ ឬប្រជាពលរដ្ឋមានជំនឿយកទៅព្យាបាលរោគផ្សេងៗ រួមនិងដំណាំយកធ្វើជាគ្រឿងទេសដាំស្ល។ ទី២ សួនផ្កាស្មៅ និងផ្កាចម្រុះ ប្រមូលផ្តុំនូវផ្កាចម្រុះតាមរដូវកាល និងផ្កាស្មៅ។ ទី៣ សួនអំបូរត្នោត រួមមាន ដើមប្រង់ ស្លា ល្មើ ដូងប្រេង។ល។ ទី៤ សួនខ្មែរ ប្រមូលផ្តុំរុក្ខជាតិហូបផ្លែច្រើនមុខ ហើយក្នុងនោះក៏មានការរៀបចំជាស្រែខ្នាតតូច និងការរចនាបែបខ្មែរផងដែរ។ និងទី៥ សួនព្រៃឈើ និងសត្វព្រៃអង្គរ ដែលជាផ្នែកមួយធំនៃព្រៃឈើអង្គរ ប្រមូលផ្តុំដោយដើមឈើប្រណិត សត្វព្រៃ និងសត្វចិញ្ចឹមមួយចំនួន ដើម្បីទាក់ទាញទេសចរ។ ក្រៅពីរុក្ខជាតិខាងលើនេះ សួននេះក៏រៀបចំជាកូនភ្នំតូចៗ ទឹកធ្លាក់ ការបាញ់ទឹក និងការរចនាផ្សេងៗ ដើម្បីទាក់ទាញផងដែរ៕

គ្រួសារយុទ្ធជន និងពលរដ្ឋគ្រោះថ្នាក់ដោយសារមីន១០០គ្រួសារទទួលប្រាក់គ្មានការប្រាក់ពីបាកបាទក្រហមកម្ពុជា

2022/05/19 09:15:54 am        708
ព្រះវិហារ៖ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ ដល់គ្រួសារយុទ្ធជនក្រីក្រនៅតាមបន្ទាត់ព្រំដែន និងកាត់បន្ថយការរងគ្រោះថ្នាក់ដោយសារមីន ក្នុងស្រុកជាំក្សាន្តខេត្តព្រះវិហារ នាថ្ងៃទី១៨ខែឧសភា ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានផ្តល់ប្រាក់កម្ចីខ្នាតតូច គ្មានការប្រាក់របស់កាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារយុទ្ធជនកម្ពុជាក្រីក្រ និងប្រជាពលរដ្ឋក្រីក្រប្រឈមនឹងគ្រោះថ្នាក់ ដោយសារមីនចំនួន១០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា១លានរៀល សម្រាប់យកទៅប្រកបមុខរបរ បង្កបង្កើនផលពង្រីកអាជីវកម្មខ្នាតតូច និងចិញ្ចឹមសត្វ ដំាដំណាំជាដើម។លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវព្រះរាជបណ្តាំរបស់ ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ និងនឹករលឹកជាទីបំផុត ជាពិសេសការគិតគូរពីជីវភាពរស់នៅ និងសុខុមាលភាព របស់ប្រជាពលរដ្ឋទាំងអស់។ លោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានប្តេជ្ញាចិត្តក្នុងការចូលរួមពង្រឹងថែរក្សា និងការពារសុខសន្តិភាពនៅក្នុងប្រទេស ដើម្បីការអភិវឌ្ឍរីកចម្រើនជាបន្តទៅមុខទៀត ហើយក៏សូមលើកទឹកចិត្តដល់គ្រួសារទទួលផលទាំងអស់ឱ្យបន្តខិតខំពង្រីកមុខរបរបង្កបង្កើនផល ឬចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង ជៀសវាងការប្រកបរបរចូលព្រៃដូចមុន ដែលប្រឈមនឹងគ្រោះថ្នាក់ដោយសារមីន ឬសំណល់ជាតិផ្ទុះពីសង្គ្រាម។ ទន្ទឹមនឹងនេះ លោកជំទាវ បានថ្លែងដោយមោទនភាពចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមចាក់វ៉ាក់សាំងគ្រប់ដូសមូលដ្ឋាន ថែមទាំងដូសជំរុញទី៣ និងទី៤ រួមជាមួយការអនុវត្តវិធានការការពារ និងការរក្សាអនាម័យយ៉ាងល្អខ្ជាប់ខ្ជួន ដែលនេះគឺជាការចូលរួមចំណែក ក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ ហើយបើកឱកាសក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញផងដែរ។ គ្រួសារទទួលផលទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលតែងតែជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋ និងសូមប្តេជ្ញាខិតខំពង្រីកមុខរបរ ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដែលមានសុខសន្តិភាពស្ថិរភាព និងអភិវឌ្ឍនភាពដូចសព្វថ្ងៃ នេះ។ សូមបញ្ជាក់ថា សម្រាប់ខេត្តព្រះវិហារ ចាប់តាំងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា បានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ ជូនដល់ប្រជាពលរដ្ឋសរុបចំនួន១.៥២២គ្រួសារ (ក្នុងនោះគ្រួសារពិការ ២៩០គ្រួសារ) ដែលរស់នៅស្រុករវៀង និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលប្រាក់កម្ចីនេះបាននិងកំពុងជួយកាត់បន្ថយការរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបង្កើនជីវភាពរស់នៅឱ្យល្អប្រសើរឡើង តាមរយៈការប្រកបរបរដាំដំណាំ ចិញ្ចឹមសត្វ កាត់សក់ លាងម៉ូតូ លក់គ្រឿងទេស កាត់ដេរ អ៊ុតសក់ ជួសជុលកង់ម៉ូតូ ជាដើម្បី។ បច្ចុប្បន្ននេះ ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ របស់កាកបាទក្រហមកម្ពុជា បាននិងកំពុងអនុវត្តនៅតាមស្រុកគោលដៅចំនួន១២ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តកណ្តាល៕

មេទ័ពជើងគោកកម្ពុជា និងនាយកគោលនយោបាយអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ក្រសួងការពារជាតិអាមេរិក ប្រកាសប្រតិបត្តិការយោធាប្រទេសទាំងពីរ

2022/05/19 08:28:31 am        952
ភ្នំពេញ៖ នៅរសៀលថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានទទួលជួប លោកស្រី Lori Abele នាយក គោលនយោបាយ អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ នៃក្រសួងការពារជាតិ សហរដ្ឋអាមេរិក។ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការមួយចំនួន និងជាពិសេស កិច្ចសហប្រតិបត្តិការយោធារវាងកងទ័ពនៃប្រទេសទាំងពីរ។ បន្ថែមពីនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការដែលមានកន្លងមក និងបានបង្ហាញឆន្ទ:ក្នុងការរក្សា ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធាបន្ថែមទៀតនៅពេលខាងមុខ និងការបន្តបង្កើនភាពជឿទុកចិត្តរវាងកងទ័ពនៃប្រទេសទាំងពីរផងដែរ។ ឯកឧត្តម អគ្គមេបញ្ជាការរង បានថ្លែងអំណរគុណ រដ្ឋាភិបាល ក្រសួងការពារជាតិ សហរដ្ឋអាមេរិក ដែលបានជួយឧបត្ថម្ភ និងបណ្តុះបណ្តាល ដល់កងទ័ពកម្ពុជាកន្លងមក។លោកស្រី Lori Abele បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងកិច្ចការសន្តិសុខកន្លងមកផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល

2022/05/19 08:10:39 am        1675
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារជូនជនរួមជាតិអបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ។ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក៏បានផ្ញើសារជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា ៕

លោក ហ៊ុន ម៉ាណែត សំណេះសំណាល និងបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី វត្តគិរីឱសថទឹកជប់ ស្រុកទឹកឈូ ខេត្តកំពត

2022/05/18 02:29:47 pm        619
កំពត៖ លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសំណេះសំណាល និងបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី វត្តគិរីឱសថទឹកជប់ ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។លោក ហ៊ុន ម៉ាណែត បានចូល ត្រេកអរចំពោះសំណង់ព្រះវិហារថ្មីដ៏ស្កឹមស្កៃ និងជាសមិទ្ធផលថ្មីមួយទៀតផ្នែកព្រះពុទ្ធសាសនា ដែលត្រូវបានសាងសង់នៅលើទីតាំងគួរជាទីមនោរម្យក្នុងវត្តគិរីឱសថទឹកជប់ ស្រុកទឹកឈូ ខេត្តកំពត និងសូមសម្តែងនូវមោទនភាពចំពោះការរីកចម្រើនជាលំដាប់របស់ទីអារាមនេះ។លោក ហ៊ុន ម៉ាណែត បានឱ្យដឹងថា ព្រះវិហារថ្មី នៅវត្តគិរីឱសថទឹកជប់នេះ បានកសាងនៅក្នុងឆ្នាំ១៩៦២ សម័យសង្គមរាស្រ្តនិយម ដោយមានអាយុកាលប្រមាណ ៦០ ឆ្នាំមកហើយ ប៉ុន្តែត្រូវបានបំផ្លិចបំផ្លាញស្ទើរខ្ទេចខ្ទីអស់ក្នុងរបបខ្មែរក្រហម។ ក្រោយការរស់រានឡើងវិញក្នុងឆ្នាំ១៩៧៩ សមិទ្ធផលជាច្រើន​ ត្រូវបានកសាងឡើងវិញសម្រេចបានសមិទ្ធផលជាច្រើនជាបន្តបន្ទាប់ទៅតាមដំណាក់កាល ដោយមានការចូលរួមចំណែកបំពេញកុសលពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ។លោកបន្តថា ពិធីបញ្ចុះខណ្ឌសីមានេះ ត្រូវបានគ្រោងទុកមកជាយូរមកហើយ ប៉ុន្តែត្រូវបានអាក់ខានដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ មកដល់ថ្ងៃនេះ យើងអាចជួបជុំគ្នាធ្វើបុណ្យទាន ប្រកបដោយភាពសប្បាយរីករាយជ្រះថ្លា ស្របពេលដែលស្ថានភាពនៃជំងឺកូវីដ-១៩ មានការធូរស្រាលច្រើន និងអាចគ្រប់គ្រងបាន ទោះបីជាមិនទាន់ផុតរលត់ទាំងស្រុកក៏ដោយ។ លោក ហ៊ុន ម៉ាណែយ បានបញ្ជាក់ថា សាសនាពិតជាបានដើរតួនាទីសំខាន់ណាស់នៅក្នុងការអប់រំសីលធម៌សង្គម ពីព្រោះការរៀនសូត្រស្វាធ្យាយ និងគោរពបដិបត្តិធម៌នៅក្នុងវត្តអារាម ក៏បាននាំឱ្យមានការផ្សព្វផ្សាយបន្ត និងសាបព្រោះផលវិជ្ជមាននៅតាមខ្នងផ្ទះ និងភូមិស្រុករបស់ប្រជាពលរដ្ឋ ក្នុងរូបភាពជាការបន្តប្រពៃណីដ៏ល្អរបស់ចាស់ទុំព្រឹទ្ធាចារ្យដល់កូនចៅជំនាន់ក្រោយ។លោកបានបន្ថែមថា នេះគឺជាអ្វីដែលគណបក្សប្រជាជនកម្ពុជា បានធ្វើយ៉ាងជាក់ស្តែងរួចមកហើយនៅក្នុងការដឹកនាំប្រទេសជាង ៤០ ឆ្នាំកន្លងមកនេះ តាមរយៈការសង្គ្រោះអាយុជីវិតចេញពីសង្គ្រាម និងគ្រោះវិបត្តិ, ការលើកម្ពស់ជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ, ការរួមគ្នាបំពេញបុណ្យកុសល, ការផ្តល់ការអប់រំ និងឱកាសការងារដល់កូនចៅប្រជាពលរដ្ឋ ។ល។ ហើយសម្រាប់ពេលបន្តទៅមុខ ក៏នៅតែលុះនៅក្នុងបុព្វហេតុដ៏ពិសិដ្ឋមួយនេះតរៀងទៅ៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសាររំលែកមរណទុក្ខ និងចាក់តំណាងនាំយកបច្ច័យ និងគ្រឿងឧបភោគបរិភោគ ចូលរួមបុណ្យសពឪពុកម្តាយ កញ្ញា សុវត្ថិឌី ធារិកា

2022/05/18 01:38:26 pm        1713
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ បានផ្ញើសារមួយច្បាប់ចូលរំលែកមរណទុក្ខ ដ៏ក្រៀមក្រំបំផុត និងបានចាត់តំណាង នាំយកបច្ច័យ និងគ្រឿងឧបភោគបរិភោគជាច្រើនមុខ ចូលរួមបុណ្យសពឪពុក-ម្តាយ កញ្ញា សុវត្ថិឌី ធារិកា ដែលបានទទួលមរណភាព ដោយករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់តាមដងផ្លូវ នៅស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន បូកឆ្នាំ២០២២

2022/05/18 01:20:18 pm        737
ភ្នំពេញ៖ កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ានបូក (ADSOM-Plus) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានចាប់ផ្តើម នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ នាទីស្តីការក្រសួងការពារជាតិ កិច្ចប្រជុំនេះ មានការចូលរួមពីភាគីអាមេរិក រុស្ស៉ី ចិន ជប៉ុន ឥណ្ឌា អូស្ត្រាលី កូរ៉េខាងត្បូង និងញូហ្សេឡែនជាដើម។កិច្ចប្រជុំនេះ ដឹកនាំដោយនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិអគ្គនាយកអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន។ កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិបូក (ADSOM-Pis) នេះ​បាននិយាយអំពីលេខាធិការដ្ឋានអាស៊ាន​ស្តីពី​ការអភិវឌ្ឍថ្មីៗនៅក្នុងតំបន់អាស៊ាន និងរបាយការណ៍វឌ្ឍនភាពរបស់ក្រុមការងារជំនាញទាំង៧ វិស័យក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន​បូករួមមានទី១៖ ​ជំនួយមនុស្សធម៌ និង​សង្គ្រោះគ្រោះ​មហន្តរាយ​, ទី២៖សន្តិសុខលម្ហសមុទ្រ, ទី៣៖ វេជ្ជសាស្ត្រយោធា, ទី៤៖ ប្រឆាំងភេរវកម្ម, ទី៥៖ ប្រតិបត្តិការរក្សាសន្តិភាព, ទី៦៖ សកម្មភាពកម្ចាត់មីនដើម្បីមនុស្សធម៌ និងទី៧៖ សន្តិសុខ បច្ចេកវិទ្យាព័ត៌មាន។នៅក្នុងកិច្ចប្រជុំបានពិភាក្សានិង ផ្លាស់ប្តូរ​ទស្សនៈស្តីពីបញ្ហាតំបន់ ​និងអន្តរជាតិ ព្រមទាំងពិនិត្យ​ពិចារណា​លើសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន​បូកស្តីពីកិច្ច សហប្រតិបត្តិការការ​ពារជាតិ ដើម្បីពង្រឹងសាមគ្គីភាព​សម្រាប់​សន្តិសុខ​ប្រកប​ដោយ​ភាពសុខដុមផងដែរ។ឯកឧត្តម ណឹម សុវត្ថិ បានថ្លែងថា កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំឧត្តមមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូកនេះគឺជាយន្តការដ៏សំខាន់មួយ​សម្រាប់​ការប្រុងប្រៀប​រៀបចំកិច្ចប្រជុំ​រដ្ឋមន្ត្រីការពារជាតិអាស៊ាន ​លើកទី១៦ និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ​លើកទី៩ ដែលដឹកនាំដោយ​សម្តេចពិជ័យសេនា ទៀ បាញ់ ​នៅខែមិថុនា និងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។ឯកឧត្តម បានបន្តថា កិច្ចប្រជុំទាំងពីរខាងលើនេះ ​គូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់​កម្ពុជាក្នុងនាម​ជា​ម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ​និងកិច្ចប្រជុំសន្តិសុខពាក់ព័ន្ធក្នុងឆ្នាំ២០២២ ក្នុងការជំរុញសាមគ្គីភាពអាស៊ាន​ រួមគ្នាដោះស្រាយបញ្ហាប្រឈមសន្ដិសុខតំបន់ក្នុងពេលបច្ចុប្បន្ន និងបញ្ហាប្រឈមកំពុងលេច​ឡើងថ្មីៗ ស្របតាមមូលបទ «សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយ​ភាពសុខដុម»៕អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិកនិងUN ព្រមានអំពី «អំពើឃោរឃៅដ៏ធំ»ដែលនឹងកើតឡើងនៅក្នុងប្រទេសស៊ូដង់
06/23/2026 03:06 PM
បែលហ្ស៊ិកចេញទិដ្ឋាការដល់គណៈប្រតិភូតាលីបង់សម្រាប់ចូលរួមកិច្ចប្រជុំ EU ស្តីពីបញ្ហាអន្តោប្រវេសន៍
06/23/2026 03:06 PM
មេដឹកនាំអ៊ីស្រាអែលប្តេជ្ញាបន្តធ្វើសកម្មភាពប្រឆាំងនឹង «ការគំរាមកំហែង»នៅភាគខាងត្បូងលីបង់
06/23/2026 02:06 PM
កម្ពុជា-អឺរ៉ុបបើកកិច្ចសន្ទនាត្រង់ទៅត្រង់មក ដើម្បីបង្កើនសេដ្ឋកិច្ច ពាណិជ្ជកម្មនៃភាគីទាំងពីរ
06/23/2026 02:06 PM
ក្រុម AOT ចុះសង្កេតការណ៍ ស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ
06/23/2026 02:06 PM
គណបក្សសម្ព័ន្ធភាពនយោបាយបង្ហាញពីស្មារតីជាតិនិយម នាំយកអំណោយចែកជូនវីរកងទ័ព និងពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ
06/23/2026 02:06 PM
គិតមកទល់ពេលនេះនៅសល់ពលរដ្ឋភៀសសឹកជាង ២ម៉ឺន២ពាន់នាក់ទៀតមិនទាន់អាចទៅផ្ទះវិញបានឡើយ​
06/23/2026 02:06 PM
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់
06/23/2026 02:06 PM
គណៈប្រតិភូចិនធ្វើទស្សនកិច្ចនៅ ACUកម្ពុជា ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើកិច្ចការងារប្រឆាំងអំពើពុករលួយ
06/23/2026 02:06 PM
ក្រសួងសាធារណការ បើក«យុទ្ធនាការបណ្តុះបណ្តាល និងប្រឡងយកបណ្ណបើកបរយានយន្ត» ដល់​អ្នកបើកបរម៉ូតូកង់បី ដែលជាសមាជិកដៃគូបើកបរ របស់ក្រុមហ៊ុនផាសអ៊ែប
06/23/2026 02:06 PM