អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
ប្រធានក្រុមការងារចុះមូលដ្ឋាន៖ បក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់ដល់សិស្សនិទ្ទេស A ជាង១ពាន់នាក់

2022/05/03 02:14:21 am        921
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាល ព្រមទាំង​ផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប ១,៧៥៣នាក់ ដែលពិធីសំណេះសំណាលត្រូវធ្វើឡើងនៅសាលសន្និសីទ និងពិព័រណ៍​ជ្រោយចង្វារ នៅព្រឹកថ្ងៃទី០៣ ខែឧសភានេះ។ការប្រលងបាក់ឌុប ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនប្រឡងជាប់មានចំនួន ៧២,០១៦នាក់ ស្មើនឹងប្រមាណ ៦៥.៦៥% (បេក្ខជនប្រលងសរុប ១១៤,១៨៣នាក់)។ បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ១,៧៥៣នាក់ (ឆ្នាំ២០១៩ មានចំនួន ៤៤៣នាក់), និទ្ទេស B មានចំនួន ៥,២១៥នាក់ (ឆ្នាំ២០១៩ ចំនួន ២,៤៣០នាក់), និទ្ទេស C មានចំនួន ១១,៦៣៤នាក់ (ឆ្នាំ២០១៩ ចំនួន ៥,៨៤៧នាក់), និទ្ទេស D មានចំនួន ២៣,៤៩៩នាក់ (ឆ្នាំ២០១៩ ចំនួន ១៤,១០០នាក់), និងនិទ្ទេស E មានចំនួន ២៩ ៩១៥ នាក់ (ឆ្នាំ២០១៩ ចំនួន ៥៦,២៣២នាក់)។ សិស្សដែលទទួលបាននិទ្ទេស A ក្នុងរាជធានីភ្នំពេញ ៥៦៥នាក់, ខេត្តសៀមរាប ១៥៣នាក់, កណ្តាល ១២៧នាក់, បាត់ដំបង ១២៣នាក់, កំពង់ចាម ១១៨នាក់, បន្ទាយមានជ័យ ៩៩នាក់, តាកែវ ៩៩នាក់, ព្រៃវែង ៨៧នាក់, កំពត ៧៥នាក់, ត្បូងឃ្មុំ ៥៤នាក់, ក្រចេះ ៤៥នាក់, កំពង់ធំ ៤១នាក់, កំពង់ស្ពឺ ៣៣នាក់, ពោធិ៍សាត់ ២៨នាក់, ស្វាយរៀង ២៦នាក់, កំពង់ឆ្នាំង ២២នាក់,ព្រះសីហនុ ២០នាក់, រតនគិរី ០៩នាក់, ស្ទឹងត្រែង ០៦នាក់, ប៉ៃលិន ០៦នាក់, ឧត្តរមានជ័យ ០៥នាក់, កោះកុង០៤នាក់, ព្រះវិហារ ០៤នាក់, កែប ០៣នាក់, និងខេត្តមណ្ឌលគិរី ០១នាក់៕

គណៈប្រតិភូមីយ៉ាន់ម៉ា នឹងអញ្ជើញមកកាន់កម្ពុជាដើម្បីចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា

2022/05/02 12:57:05 pm        462
ភ្នំពេញ៖ ប្រធានសម្របសម្រួលជំនួយមនុស្សធម៌របស់មីយ៉ាន់ម៉ា នឹងដឹកនាំគណៈប្រតិភូមកកាន់កម្ពុជា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីបញ្ហាជំនួយមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា។ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីបញ្ហាជំនួយមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា ជាមួយប្រធានសម្របសម្រួលជំនួយមនុស្សធម៌របស់មីយ៉ាន់ម៉ា តំណាងនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង។ ការបញ្ជាក់ជុំវិញការចូលរួមកិច្ចប្រជុំពិគ្រោះយោបល់របស់គណៈប្រតិភូមីយ៉ាន់ម៉ាមកកាន់កម្ពុជា តាមរយៈប្រសាសន៍របស់នាយសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ក្នុងពេលជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ។

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ដល់សិស្សនិទ្ទេស A ជាង១ពាន់នាក់ នៅព្រឹកស្អែកនេះ

2022/05/02 06:27:07 pm        880
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប ១,៧៥៣នាក់ ដែលពិធីសំណេះសំណាលត្រូវធ្វើឡើងនៅសាលសន្និសីទ និងពិព័រណ៍ជ្រោយចង្វារ នៅព្រឹកថ្ងៃទី០៣ ខែឧសភាស្អែកនេះ។ ការប្រលងបាក់ឌុប ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនប្រលងជាប់មានចំនួន ៧២,០១៦នាក់ ស្មើនឹងប្រមាណ ៦៥.៦៥% (បេក្ខជនប្រលងសរុប ១១៤,១៨៣នាក់)។ បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ១,៧៥៣នាក់ (ឆ្នាំ២០១៩ មានចំនួន ៤៤៣នាក់), និទ្ទេស B មានចំនួន ៥,២១៥នាក់ (ឆ្នាំ២០១៩ ចំនួន ២,៤៣០នាក់), និទ្ទេស C មានចំនួន ១១,៦៣៤នាក់ (ឆ្នាំ២០១៩ ចំនួន ៥,៨៤៧នាក់), និទ្ទេស D មានចំនួន ២៣,៤៩៩នាក់ (ឆ្នាំ២០១៩ ចំនួន ១៤,១០០នាក់), និងនិទ្ទេស E មានចំនួន ២៩ ៩១៥ នាក់ (ឆ្នាំ២០១៩ ចំនួន ៥៦,២៣២នាក់)។ សិស្សដែលទទួលបាននិទ្ទេស A ក្នុងរាជធានីភ្នំពេញ ៥៦៥នាក់, ខេត្តសៀមរាប ១៥៣នាក់, កណ្តាល ១២៧នាក់, បាត់ដំបង ១២៣នាក់, កំពង់ចាម ១១៨នាក់, បន្ទាយមានជ័យ ៩៩នាក់, តាកែវ ៩៩នាក់, ព្រៃវែង ៨៧នាក់, កំពត ៧៥នាក់, ត្បូងឃ្មុំ ៥៤នាក់, ក្រចេះ ៤៥នាក់, កំពង់ធំ ៤១នាក់, កំពង់ស្ពឺ ៣៣នាក់, ពោធិ៍សាត់ ២៨នាក់, ស្វាយរៀង ២៦នាក់, កំពង់ឆ្នាំង ២២នាក់,ព្រះសីហនុ ២០នាក់, រតនគិរី ០៩នាក់, ស្ទឹងត្រែង ០៦នាក់, ប៉ៃលិន ០៦នាក់, ឧត្តរមានជ័យ ០៥នាក់, កោះកុង០៤នាក់, ព្រះវិហារ ០៤នាក់, កែប ០៣នាក់, និងខេត្តមណ្ឌលគិរី ០១នាក់៕

សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយនាយឧត្ដមសេនីយ៍ មីន អោងឡាំង

2022/05/02 04:15:26 pm        694
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃនេះ បានអញ្ជើញជួបជា មួយនាយឧត្តមសេនីយ៍ មីន ឡោងឡាំង របស់ប្រទេសមីយ៉ាន់ម៉ា តាមប្រព័ន្ធវីដេអូ មុនពេលសម្ដេចតេជោ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅសប្ដាហ៍ក្រោយ។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែឧសភានេះ នឹងអញ្ជើញទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមធ្វើជាសហប្រធាន នៃកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក ក្នុងឋានៈដែលសម្តេចជាប្រធានអាស៊ាន ឆ្នាំនេះ។គោលបំណងនៃកិច្ចជំនួបរបស់សម្ដេចតេជោ ហ៊ុន សែន ជាមួយនាយឧត្តមសេនីយ៍ មីន ឡោងឡាំង របស់ប្រទេស មីយ៉ាន់ម៉ា នៅថ្ងៃនេះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ តែប៉ុន្តែ​គេអាចយល់បានថា ជំនួបពិភាក្សានេះ អាចជាការពិនិត្យលើបច្ចុប្បន្នភាព និងការវិវត្ត នៃ​ដំណោះ​ស្រាយ​វិបត្តិរបស់​មីយ៉ាន់ម៉ា​ ពិសេសគឺការ​អនុវត្តកិច្ច​ព្រមព្រៀងជា​ឯកច្ឆន្ទ​ ៥ចំណុចរបស់អាស៊ាន និង​ក៏អាចមានការលើកឡើងពាក់ព័ន្ធ​នឹងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលគ្រោង​ធ្វើឡើង​នៅសប្តាហ៍ក្រោយនេះ។នេះជាជំនួបលើកទីពីរ រវាងសម្ដេចតេជោ ហ៊ុន សែន ​និងនាយឧត្ដមសេនីយ៍ មីន អោងឡាំង តាម ប្រព័ន្ធវីដេអូ ​នៅក្នុងអំឡុងដើមឆ្នាំនេះ ​បន្ទាប់ពីសម្ដេចតេជោ បាន​បង្ហាញពីឆន្ទៈក្នុងការ​ដោះស្រាយ​វិបត្តិ របស់ប្រទេសមីយ៉ាន់ម៉ា ​ដែលបាន​អូសបន្លាយ​អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ៕ អត្ថបទ៖ មុត សុត

ពលរដ្ឋខ្មែរនៅអាម៉េរិក បានសម្ដែងការស្វាគមន៍សម្ដេចតេជោ ដែលគ្រោងអញ្ជើញទៅទីនោះ

2022/05/02 02:02:46 pm        1174
ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ ដែលកំពុងរស់នៅអាម៉េរិក បានសម្ដែងការស្វាគមន៍ និងគាំទ្រដំណើររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាម៉េរិក នៅលើទឹកដីអាម៉េរិក ដែលនឹងប្រព្រឹត្តិទៅនៅសប្ដាហ៍ក្រោយ។តាមការគ្រោងទុក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានអាស៊ាន ក្នុង​ឆ្នាំ២០២២ នៅថ្ងៃទី១០ខែឧសភានេះ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅ​ចូលរួមកិច្ច​ប្រជុំ កំពូល​ពិសេសអាស៊ាន-សហរដ្ឋអាម៉េរិក​ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១២-១៣ ​ខែឧសភា នេះ។ក្រោយពេលទទួលបានដំណឹងថា ​សម្តេចតេជោ នឹងអញ្ជើញទៅកាន់ទឹកដីអាម៉េរិក ពលរដ្ឋខ្មែរ​ជាច្រើន ​រស់នៅតាមបណ្តារដ្ឋផ្សេងៗ ក្នុងសហរដ្ឋអាម៉េរិក ​កាលពីម្សិលមិញ ​បាន​បង្ហាញការ​ស្វាគមន៍​ និង​បានត្រៀមខ្លួនរួចជាស្រេច​ទទួលដំណើរ​សម្តេចតេជោ ​និង​គណៈប្រតិភូ ពេល​ទៅដល់​សហរដ្ឋអាម៉េរិក។លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាម៉េរិក ​កាលពីថ្ងៃទី២០ ខែមេសាខែមុននេះ ​បាន​ផ្ញើ​លិខិត​អញ្ជើញសម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី នៃកម្ពុជា​ទៅចូលរួមកិច្ចប្រជុំកំពូលពិសេស​អាស៊ាន-សហរដ្ឋអាម៉េរិក។ នៅក្នុងលិខិតនោះ ​លោកបៃឌិន បានបញ្ជាក់ថា ​ក្នុងឱកាសកិច្ចប្រជុំកំពូលនោះ ក៏នឹង​ប្រារព្ធ​ខួប​អនុស្សាវរីយ៍លើកទី៤៥ ​នៃភាពជាដៃគូយូរអង្វែង ​និងលើកឡើងអំពី​មហិច្ឆតា​រួម ​សម្រាប់​សករាជថ្មី នៃទំនាក់ទំនង​ដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាម៉េរិក។លោក​ទន្ទឹង​រង់ចាំជួបសម្ដេចតេជោ នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំអាស៊ានដទៃទៀត នៅ​សេតវិមាន៕ អត្ថបទ៖ ទូច សោភ័ណ

ច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ត្រូវបានអាជ្ញាធរកម្ពុជា-ថៃ បើកឲ្យប្រជាពលរដ្ឋធ្វើដំណើរចេញជាធម្មតាឡើងវិញហើយនៅព្រឹកនេះ

2022/05/01 10:43:53 am        1684
បន្ទាយមានជ័យ៖ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ត្រូវបានអាជ្ញាធរកម្ពុជា-ថៃ បើកឲ្យប្រជាពលរដ្ឋធ្វើដំណើរចេញ-ចូលជាធម្មតាឡើងវិញ នៅព្រឹកថ្ងៃទី១ ខែឧសភានេះ តែត្រូវភ្ជាប់មកជាមួយកាតចាក់វ៉ាក់សាំងកូវីដ-១៩ពេញលេញ និងប័ណ្ណចេញ-ចូលព្រំដែន។ការបើកឱ្យដំណើរការប្រជាពលរដ្ឋចេញ-ចូលឡើងវិញនេះ បន្ទាប់ពីស្ថានភាព នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ស្ថិតនៅក្នុងកម្រិតមួយអាចគ្រប់គ្រងបាន ហើយភាពស៊ាំសហគមន៍ក៏មានកម្រិតខ្ពស់ហើយដែរ៕

សម្តេចតេជោ ហ៊ុន សែន៖ ទោះស្ថិតនៅក្នុងស្ថានភាពកូវីដ-១៩ក្តី រាជរដ្ឋាភិបាលនៅតែបានប្រឹងប្រែង ស្វះស្វែង និងបន្តការងារដែលមានស្រាប់ និងការងារថ្មីៗ ជូនពលរដ្ឋ

2022/05/01 10:36:33 am        1524
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រកាសថា ទោះស្ថិតនៅក្នុងស្ថានភាពកូវីដ-១៩ក្តី រាជរដ្ឋាភិបាលនៅតែបានប្រឹងប្រែង ស្វះស្វែង និងបន្តការងារដែលមានស្រាប់ និងការងារថ្មីៗ ជូនពលរដ្ឋ ដែលនាំឲ្យចំនួនការងារការងារស្ថិតក្នុងកម្រិតមួយដែលអាចគ្របគ្រងបាន។ថ្លែងតាមរយៈសារជូនជនរួមជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងបន្តជំរុញការអនុវត្តគោលនយោបាយ ស្ដីពីទេសន្តរប្រវេសន៍ការងារ សម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធក្នុងការការពារ និងលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍ពលករ ទាំងការទទួលបានកិច្ចគាំពារសង្គម ក្នុងពេលបម្រើការងារ និងពេលត្រឡប់មកស្រុកកំណើតវិញ៕

គ.ជ.ប ប្រកាសបញ្ចប់ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥

2022/05/01 10:23:46 am        1129
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសពីការបញ្ចប់ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខណៈការឃោសនារកសំឡេងឆ្នោតនឹងដំណើរការរយៈពេល១៤ថ្ងៃ (ថ្ងៃទី២១ ខែឧសភា -៣ ខែមិនថុនា ឆ្នាំ២០២២ ) និងកាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ចាប់ផ្តើមនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២។

អតីតមេបញ្ជាការ UNTAC ជួបឯកឧត្តម ហោ ណាំហុង រម្លឹកពីការងារចាស់ និង​សរសើរ​ពី​ការរីក​ចម្រើន​របស់កម្ពុជា

2022/04/29 04:21:19 pm        1025
ភ្នំពេញ៖ នៅថ្ងៃទី​២៩ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានទទួលជួបឧត្តមសេនីយ៍ឯក ចន សេនឌឹសុន (John Sanderson) អតីតមេបញ្ជាការរបស់ UNTAC ពីឆ្នាំ១៩៩២-១៩៩៣ នៅទីស្តីការគណៈរដ្ឋមន្រ្តី។ ក្នុងជំនួបនោះ ឧត្តមសេនីយ៍ឯក ចន សេនឌឹសុន បានសរសើរពីភាពរីចម្រើនរបស់កម្ពុជា។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានស្វាគមន៍យ៉ាងកក់ក្ដៅជូន ឧត្តមសេនីយ៍ឯក John Sanderson ដែលបានមកទស្សនកិច្ចនៅកម្ពុជា ក្នុងឱកាសខួប ៣០ឆ្នាំនៃ UNTAC និងខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្រ្តាលី។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកថា ក្នុងរយៈពេល៣០ឆ្នាំ ឯកឧត្តមជាមួយឯកឧត្តម យ៉ាស៊ូស៊ី អាកាស៊ី តំណាងអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីដឹកនាំ UNTAC អនុវត្តកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស។ ទោះជាខ្មែរក្រហមបានធ្វើពហិការមិនរំសាយអាវុធ មិនចូលរួមការបោះឆ្នោតរៀបចំដោយ UNTAC ពីឆ្នាំ១៩៩១ តែUNTAC បានរៀបចំនូវការបោះឆ្នោតបានជោគជ័យសម្រាប់ ជ្រើសតាំង​​​សភាធម្មនុញ្ញ និងបន្ទាប់មកប្ដូរជារដ្ឋសភារហូតដល់សព្វថ្ងៃនេះ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកថា ដោយមានកិត្តិយសចូលរួមអម សម្ដេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការ​ចរចារ​កសន្ដិភាព​ឱ្យជំលោះនៅកម្ពុជា​អស់រយៈពេលជិត​៤ឆ្នាំ​ពីខែធ្នូ ឆ្នាំ១៩៨៧-១៩៩១ រហូតដល់មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក្នុងរយៈពេលជិត៤ឆ្នាំនេះការចរចាមានឧបសគ្គ និង​ការលំបាកយ៉ាងច្រើន ​លើកឡើងដោយខ្មែរក្រហម​ ក៏ប៉ុន្តែក្រោយពីការចរចាជិត៤ឆ្នាំ ខ្មែរក្រហម​សុខ​ចិត្ត​ចូលរួមចុះហត្ថលេខា លើកិច្ចព្រមព្រៀងទីក្រុងប៉ារីស តែខ្មែរក្រហមមិនចូលរួមអនុវត្តកិច្ច​ព្រមព្រៀង​នេះទេ ​ដោយមិនរំសាយអាវុធ​ និងមិនចូលរួមការបោះឆ្នោត ដើម្បីវាយប្រហារលើកង​ទ័ពរដ្ឋាភិបាល ។ ក្រោយពីUNTAC ដកចេញពីកម្ពុជានៅឆ្នាំ១៩៩៣ រហូតដល់មាន នយោបាយឈ្នះ ឈ្នះ របស់ សម្ដេចតេជោ នៅខែធ្នូ ឆ្នាំ១៩៩៨ បានខ្មែរក្រហមត្រូវរំលាយទំាងនយោបាយ ទំាងយោធា ហើយ​មេដឹកនាំសំខាន់ៗរបស់ខ្មែរក្រហម ត្រូវបាន «អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា» កាត់ទោស។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កត់សម្គាល់ថា ក្នុងពេលទស្សនកិច្ចនេះ ឧត្តមសេនីយ៍ឯក អាចមើល​ឃើញភាពខុសគ្នារវាងកម្ពុជា ពីឆ្នាំ១៩៩១ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា​ប្រកបដោយ​សន្ដិភាព និងការអភិវឌ្ឍសព្វថ្ងៃនេះ។ឧត្តមសេនីយ៍ឯក ចន សេនឌឹសុន បានលើកជាអាទិ៍ថា លោកនៅចងចាំច្បាស់អំពីតួនាទីដ៏សំខាន់​របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងដំណើរការដំណោះស្រាយសន្តិភាពនៅកម្ពុជា។ ឧត្តមសេនីយ៍ឯករូបនះ បានបញ្ជាក់ថា ជោគជ័យ​នៃបេសកកម្មរបស់អាជ្ញាធរបណ្ដោះអាសន្ន​អង្គការ​សហប្រជាជាតិប្រចាំកម្ពុជា (UNTAC) ដោយមានការគាំទ្រជានិច្ចពីក្រុមប្រឹក្សាជាតិ​ជាន់​ខ្ពស់កម្ពុជា (SNC) ។ ទោះបីជាខ្មែរក្រហមមិនចូលរួមក្នុងការបោះឆ្នោត យើងបានរៀបចំការ​បោះឆ្នោត​ប្រកបដោយជោគជ័យ ​ដោយមានការចូលរួមពីប្រជាជនបានយ៉ាងល្អ។ឧត្តមសេនីយ៍ឯក ចន សេនឌឹសុន បានលើកឡើងថា លោកមិននឹកស្មានថាកម្ពុជាមានការអភិវឌ្ឍ​យ៉ាងឆាប់រហ័សដូច្នេះទេ ​និងឃើញប្រជាជនមានភាពសប្បាយរីករាយ។ លោកបន្ថែមថា ដោយសម្ដេចតេជោនាយករដ្ឋមន្រ្តី មានបទពិសោធន៍ខ្ពស់ក្នុងដំណោះស្រាយ​សន្ដិភាព​នៅកម្ពុជា ​ជាពិសេសជោគជ័យនៃ​ នយោបាយ ឈ្នះ ឈ្នះ របស់ ​សម្ដេចតេជោ ដូច្នេះ​ក្នុងពេលកម្ពុជា ​ជាប្រធានអាស៊ាន ​កម្ពុជាអាចមានតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយ​បញ្ហា​មីយ៉ាន់ម៉ាផងដែរ៕

ស.ស.យ.ក នឹងបើកសិក្ខាសាលាជាស៊េរីវគ្គទី៤ ជំរុញសហគ្រិនភាពយុវជនខ្មែរ

2022/04/29 08:42:40 am        827
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាជាស៊េរីវគ្គទី៤ ស្តីពី ការជំរុញសហគ្រិនភាពជាយុវជនក្រោមប្រធានបទ “ការយល់ដឹងពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា(STEM) ក្នុងការជំរុញសហគ្រិនភាព” នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តដល់យុវជន សិស្ស និស្សិត និងសាធារណៈជនដូចខាងក្រោម៖- ជំរុញគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈ STEM- ការប្រើប្រាស់វិធីសាស្ត្រ STEM នៅក្នុងការសិក្សា- អត្ថប្រយោជន៍របស់ STEM សម្រាប់ក្រុមហ៊ុន រោងចក្រ សហគ្រាស- យល់ដឹងអំពី STEM នៅក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល- ការអនុវត្ត STEM នៅក្នុងអាជីវកម្ម និងសហគ្រិនភាព- បទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយក្នុងការសិក្សា និងអនុវត្តជំនាញ STEM ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់នៅហ្កាហ្សា រួមទាំងអ្នកថតរូបរបស់ Al Jazeera ផងដែរ
06/21/2026 03:06 PM
សាកសពជនអន្តោប្រវេសន៍ ១៥ នាក់ ត្រូវបានអណ្តែតទើលើច្រាំង​សមុទ្រនៅភាគខាងកើតប្រទេសលីប៊ី
06/21/2026 03:06 PM
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
06/21/2026 02:06 PM
រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌា ប្រារព្ធ​ទិវាយោគៈអន្តរជាតិ ដើម្បីជំរុញ​សកម្មភាពកីឡា និងទេសចរណ៍
06/21/2026 02:06 PM
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
06/21/2026 02:06 PM
កម្ពុជា មានកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពទទួលសេវាហិរញ្ញវត្ថុខ្ពស់
06/21/2026 02:06 PM
លោក TRUMP គំរាមយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ HORMUZ បើកិច្ចព្រមព្រៀងចុងក្រោយជាមួយអ៊ីរ៉ង់បរាជ័យក្នុងពេល៦០ថ្ងៃ
06/21/2026 02:06 PM
អឺរ៉ុបកំពុងរងការគំរាមកំហែងពីរលកកម្ដៅខ្ពស់ ខណៈបារាំង រឹតត្បិតការប្រើប្រាស់គ្រឿងស្រវឹង
06/21/2026 01:06 PM
ក្រសួងព័ត៌មានជំរុញការផលិតមាតិកាទំនើប ដើម្បីប្រសិទ្ធភាពផ្សព្វផ្សាយក្នុងសម័យឌីជីថល
06/21/2026 01:06 PM
ក្រុមការងារចុះមូលដ្ឋានស្រុកជលគីរី ជំរុញអាជ្ញាធរឃុំបង្កើនគុណភាពសេវាសាធារណៈ
06/21/2026 01:06 PM