សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ ហ៊ុន សែន រីករាយពេលឃើញពលរដ្ឋបន្តពាក់ម៉ាស ទោះបីដកកាតព្វកិច្ចក្តី

2022/04/28 10:14:35 am        1078
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្ដែងនូវការសប្បាយរីករាយ នៅពេលឃើញប្រជាពលរដ្ឋបន្តពាក់ម៉ាស់ បើទោះបីជារាជរដ្ឋាភិបាល បានដកកាតព្វកិច្ចឈប់ឲ្យពលរដ្ឋពាក់ម៉ាស់នៅតាមទីសាធារណៈ ដោយសម្ដេចចាត់ទុកសកម្មភាពរបស់ពលរដ្ឋនេះ នៅតែបន្តចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។ក្នុងឱកាសអញ្ជើញជាអធិបតី សំណេះសំណាលជាមួយប្រតិភូកីឡាករកម្ពុជា ទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សូមប្រជាពលរដ្ឋបន្តការពារការឆ្លងជំងឺកូវីដ-១៩ បើទោះបីវាស្ងប់ ព្រោះកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយនោះទេ ហើយត្រូវបន្តទទួលវ៉ាក់សាំង គឺមានតែវ៉ាក់សាំងទេ បានជួយជំនះនូវការលំបាក ។ សម្ដេចតេជោ បានបន្តថា សម្ដេចមានការសប្បាយរីករាយផងដែរ នៅពេលឃើញពលរដ្ឋបន្តពាក់ម៉ាស់នៅតាមទីសាធារណៈ បើបីជារាជរដ្ឋាភិបាលបានដកចេញនូវកាតព្វកិច្ចនេះ ហើយសម្ដេចក៏បានលើកទឹកចិត្ត ក្នុងការចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ១៩នេះ។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ចំនួនជាង៩០នាក់ ដោយក្នុងនោះរាជធានីភ្នំពេញមានចំនួន ២៦នាក់ កំពុងសម្រាកព្យាបាលមន្ទីរពេទ្យ នៅតាមបណ្ដាខេត្តមួយចំនួនទៀត ខណៈម្សិលមិញបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៥នាក់ ៕(អត្ថបទ៖ បាន សុខរិទ្ធិ)

អតីត​មេបញ្ជាការ​អ៊ុនតាក់​ រំភើប​ដែល​បាន​វិលត្រឡប់ ​និង​សរសើរ​ពី​ការ​រីក​ចម្រើន​របស់កម្ពុជា

2022/04/27 12:50:24 pm        872
ភ្នំពេញ៖ អតីតមេបញ្ជាការអ៊ុនតាក់ មានសេចក្ដីរំភើប ដែលបានវិលត្រឡប់មកកម្ពុជាវិញ និងជាប្រទេសដែលឯកឧត្តម មានអនុស្សាវរីយ៍យ៉ាងច្រើន និងមិត្តភ័ក្ដិយ៉ាងច្រើន ស្របពេលជាមួយខួប ៣០ឆ្នាំ នៃប្រតិបត្តិការស្វែងរកសន្តិភាពនៅកម្ពុជា និងខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី។ឯកឧត្តមឧត្តមសេនីយឯក ចនសេន ដឺសុន (Jonh Sanderson) អតីតមេបញ្ជាការរបស់​កងកម្លាំង​អន្តរជាតិ ​នៃអាជ្ញាធរបណ្តោះអាសន្នអង្គការ​សហប្រជាជាតិប្រចាំកម្ពុជា​ (UNTAC) ​បាន​ថ្លែង​ដូច្នេះ ​ក្នុង​ឱកាស​ត្រូវ​បាន​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អនុញ្ញាត​ឲ្យ​ចូលជួប​សម្ដែង​ការគួរសម​និងពិភាក្សាការងារ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ​នៅវិមានសន្តិភាព ។ឯកឧត្តម ចនសេន ដឺសុន បានជម្រាបជូនសម្ដេចតេជោផងដែរថា កម្ពុជាមានការផ្លាស់ប្ដូរដ៏អស្ចារ្យ ជា​ពិសេសរាជធានីភ្នំពេញ ដែលមានការអភិវឌ្ឍដ៏ស្រស់បំព្រង ស្របគ្នានឹងការអភិវឌ្ឍយ៉ាងឆាប់​រហ័ស​របស់​កម្ពុជានៅទូទាំងប្រទេស។ ឯកឧត្តម មានប្រសាសន៍បន្ថែមថា ជាមួយការចូលរួម​ចំណែក​ក្នុងកិច្ចការពិភពលោក ​កិច្ចការតំបន់ និងជាពិសេស​ ប្រធានអាស៊ាន ទាំងនេះជាវឌ្ឍនភាព និងជោគជ័យដ៏ធំធេងរបស់កម្ពុជា។ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ​ឯកឧត្តមរដ្ឋាភិបាលអូស្ត្រាលី ដែល​បាន​ចូលរួមចំណែកក្នុងការស្វែងរកសន្តិភាពរបស់កម្ពុជា​ ការទទួលស្គាល់កម្ពុជា មុនកម្ពុជា​ទទួល​បានឯករាជ្យ និងបោះបង់ការទទួលស្គាល់ខ្មែរក្រហម​នៅអង្គការសហប្រជាជាតិមុនគេ ។ សម្ដេចតេជោ ​បានមានប្រសាសន៍ថា ​ប្រទេសអូស្ត្រាលី ជាប្រទេសបានទទួលស្គាល់កម្ពុជាមុន​កម្ពុជា​ទទួល​បានឯករាជ្យ ​ជាប្រទេសដែលជួយកម្ពុជាឲ្យទទួលបានឯករាជ្យ។ជាមួយគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ​ក៏បានជម្រាបជូនឯកឧត្តម ​ចនសេន ​ដឺសុន អំពី​ចក្ខុវិស័យ និងយុទ្ធសាស្ត្រដែលនាំឲ្យកម្ពុជា ​ទទួលបានសន្តិភាពពេញលេញ រួមជាមួយយុទ្ធសាស្ត្រ​គ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩។ឆ្លៀតក្នុងឱកាសនោះដែរ ​សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាជន រដ្ឋាភិបាល​អូស្ត្រាលី ដែលដរាបរៀងមក​ តែងបានផ្ដល់ជំនួយដល់កម្ពុជា​ រួមទាំងវ៉ាក់សាំង​ការពារជំងឺកូវីដ-១៩ ផងដែរ ៕

បក្សនយោបាយថា ដំណើរការរៀបចំបោះឆ្នោតឃុំ-សង្កាត់ប្រកបដោយសេរី និងត្រឹមត្រូវ

2022/04/27 12:18:09 pm        744
ភ្នំពេញ៖ គណបក្សនយោបាយដែលត្រៀមប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់នាពេលខាងមុខ លើកឡើងថា ដំណើរការរៀបចំការបោះឆ្នោតបានប្រកបដោយសេរីពហុបក្ស។ស្របពេល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប កំពុងដំណើរការរៀបចំ​ការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់​នាពេលខាងមុខ មានគណបក្សនយោបាយ​ដែលបាន​ដាក់​បេក្ខភាពចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់ ​បានលើកឡើងថា ក្នុងដំណាក់កាល​នីមួយៗរបស់ គ.ជ.ប​ បានដំណើរការទៅដោយអនុវត្ត​តាមបែបលទ្ធិប្រជាធិបតេយ្យ​ពេញលេញ ដែល​អនុញ្ញាតឲ្យគណបក្សនយោបាយបានចូលរួម​ប្រកួតប្រជែង​រកសំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​តាមរយៈការបោះឆ្នោតនាពេលខាងមុខ។លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ដែលបានដាក់បេក្ខភាពចូលរួម​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ចំនួនប្រមាណ ៦០០នាក់នៅទូទាំងប្រទេស ប្រាប់BTV News ឲ្យដឹងថា ក្នុងការ​ធ្វើសកម្មភាពនយោបាយតាមមូលដ្ឋានបានផ្តល់កិច្ចសហការបានយ៉ាងល្អពីអាជ្ញាធរមូលដ្ឋាន ដែល​នេះបង្ហាញអំពីលទ្ធិប្រជាធិបតេយ្យរបស់គណបក្សនយោបាយសម្រាប់ចូលរួមការបោះឆ្នោតឃុំ-សង្កាត់។ លោក ញឹក ប៊ុនឆៃ បញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជាបានកំពុងផ្តល់ឱកាសធ្វើ​សកម្មភាព​នយោបាយ​ពេញលេញ ខណៈប្រទេសមួយចំនួននៅមិនទាន់មានគណបក្ស​នយោបាយដែលមាន​និន្នាការ​ផ្សេងគ្នា​បានចូលរួមច្រើននៅឡើយទេ។ទន្ទឹមគ្នានេះ លោក ញ៉ឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ​បានលើកឡើងដែរថា ក្នុង​អាណ្ណត្តិទី៥​ មានគណបក្សនយោបាយបានចូលរួមយ៉ាង​ផុសផុល ​ជាពិសេសការសម្របសម្រួល​ពី​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ ខណៈលោក អះអាងថា ការចូលរួមរបស់អង្គការ​សង្គមស៊ីវិល​ក្នុងការសង្កេតការបោះឆ្នោតខាងមុខ នឹង​ឆ្លុះបញ្ចាំង​ពី​លំហរប្រជាធិបតេយ្យរបស់កម្ពុជា។គួរបញ្ជាក់ថា ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណ្ណត្តិទី៥ មានគណបក្ស​នយោបាយ​សរុបចំនួន១៧ ​ចូលរួមការបោះឆ្នោត ដោយក្នុងចំណោម១៧ គណបក្សនយោបាយនោះ ​គណបក្សប្រជាជនកម្ពុជា ​បាន​ដាក់​បេក្ខភាពច្រើនជាងគេ។ការ​បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ ​នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ និង​ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ​ចំនួនជិត​១០លាននាក់ ខណៈការិយាល័យ​ដំណើរ​ការរៀបចំការ​បោះឆ្នោតនាពេលខាងមុខមានចំនួនជាង ២ម៉ឺនការិយាល័យនៃឃុំ-សង្កាត់នៅទូទាំង​ប្រទេស​សរុបចំនួន ១,៦៥២ឃុំ-សង្កាត់៕អត្ថបទ សេក ឧត្តម

វៀតណាមប្តេជ្ញាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយ និងភ្នំពេញ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត

2022/04/27 03:59:25 am        696
ភ្នំពេញ៖ ថ្លែងនៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ភាគីវៀតណាមបានប្តេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយ និងទីក្រុងភ្នំពេញឱ្យកាន់តែរីកចម្រើនរឹងមាំថែមទៀត។ឯកឧត្តម ឌិញ ទៀនហ្ស៊ុង សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីសវៀតណាម និងជាលេខាបក្សទីក្រុងហាណូយបានអះអាងយ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៧ ខែមេសានេះ ។ឯកឧត្តម អ៊ាង សុផល្លែត អ្នកនាំពាក្យសម្តេចតេជោបានឱ្យដឹងថា ឯកឧត្តម ឌិញ ទៀនហ្ស៊ុង ជាមួយការគោរពអរគុណសម្តេចតេជោ​ និងនាំនូវការផ្តាំសួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាម និងបានវាយតម្លៃខ្ពស់អំពីការដែលសម្តេចបានចាត់វិធានការទប់ស្កាត់ការរីករាលដាលកូវីដ-១៩ ដោយជោគជ័យ ព្រមទាំងបានរាយការណ៍អំពីស្ថានភាពកូវីដ នៅទីក្រុងហាណូយជាមួយនឹងស្ថានភាពសេដ្ឋកិច្ច និងការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយ និងភ្នំពេញផងដែរ។ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះឯកឧត្ដម ឌិញ ទៀនហ្ស៊ុង ចំពោះការពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាម ហើយក៏បានសម្ដែងនូវសេចក្តីរីករាយជាមួយនឹងការរីកចម្រើនរវាងប្រទេសទាំងពីរ។សម្ដេចបានបញ្ជាក់ថា ជាការពិត ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺមានការកើនឡើងលើសផែនការ ៥ពាន់លានដុល្លារ តែសម្ដេចបានមានប្រសាសន៍បន្ថែមថា យើងត្រូវតែធ្វើការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម កែប្រែតំបន់ដែលធ្លាប់ជាតំបន់ប្រយុទ្ធគ្នាឲ្យទៅជាតំបន់អភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេសនិងពាណិជ្ជកម្មបន្ថែមទៀត រួមជាមួយនឹងពិនិត្យមើលនូវអ្វីៗដែលរដ្ឋធានីហាណូយនិងរាជធានីភ្នំពេញអាចធ្វើការរួមគ្នាតទៅទៀត៕

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបសវនាការជាមួយឯកឧត្តម ឌិញ ទៀន ហ្ស៊ង (Dinh Tien Dung) លេខាបក្សរដ្ឋធានីហាណូយ

2022/04/27 10:53:12 am        329
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឌិញ ទៀន ហ្ស៊ុង (Dinh Tien Dung) សមាជិកការិយាល័យនយោបាយបក្សកុំម្មុយនីស្តវៀតណាម និងជាលេខាបក្សរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការ គួរសម នៅវិមានរដ្ឋសភា៕

ថ្ងៃនេះកម្ពុជារកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ តែ២នាក់គត់ និងគ្មានករណីស្លាប់ថ្មីទេ

2022/04/26 11:46:06 am        831
ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ២នាក់(PCR)សុទ្ធតែជាប្រភេទអូមីក្រុង និងសុទ្ធតែករណីឆ្លងក្នុងសហគមន៍ ,ជាសះស្បើយចំនួន ២៣នាក់ និងគ្មានករណីស្លាប់ថ្មីទេ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ។គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១៣៦.២៣០នាក់ ,ជាសះស្បើយសរុបចំនួន ១៣២.៩៦៨នាក់ និងករណីស្លាប់សរុបចំនួន ៣.០៥៦នាក់។

យុវជនគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនរួមគ្នាដាក់ឱ្យដំណើរការកម្មវិធី«យុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន»

2022/04/26 11:39:13 am        841
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម សុង ថាវ រដ្ឋមន្ត្រី នៃក្រសួងទំនាក់ទំនងអន្តរជាតិនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនតាមប្រព័ន្ធ Online។កិច្ចជំនួបសំណេះសំណាល និងពិភាក្សានេះ បានធ្វើឡើងក្នុងគោលបំណងដាក់ឱ្យដំណើរការកម្មវិធី«យុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន»៕

មន្ត្រីសង្គមស៊ីវិល និងអ្នកវិភាគ គាំទ្រការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន លើសម្រេចលុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស

2022/04/26 11:19:41 am        647
ភ្នំពេញ៖ មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកវិភាគ បានស្វាគមន៍ និងគាំទ្រ ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រី លើការសម្រេចលុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ។មន្ត្រីសង្គមស៊ីវិលទាំងនោះ បានហៅការប្រកាសលុបចោលកាតព្វកិច្ចពាក់ម៉ាស់ គឺជាបង្ហាញនូវវិវឌ្ឍនភាពថ្មីរបស់ប្រទេសកម្ពុជាមួយជំហានថ្មីបន្ថែមទៀត ទាក់ទងលទ្ធផលដ៏ល្អជាទីគាប់ចិត្តនៃសមរភូមិប្រយុទ្ធប្រឆាំងនៃការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ។ លោកសេក សុជាតិ នាយកប្រតិបត្តិរបស់អង្គការអភិវឌ្ឍផ្នត់គំនិត និងងជាអ្នកវិភាគ បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសលើកលែងតែកាតព្វកាព្វកិច្ចពាក់ម៉ាស ក្នុងចំណោមការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ដូច្នេះនៅសល់ ៣កុំ និង២ការពារ ផ្សេងទៀត ដែលប្រជាពលរដ្ឋត្រូវបន្តរក្សាសុវត្ថិភាពផ្ទាល់ខ្លួនប្រកបដោយការប្រុងប្រយ័ត្នខ្ពស់។ លោកសូមចូលរួមអំពាវនាវប្រជាពលរដ្ឋចូលរួមអនុវត្តរតាមការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព។ លោកលោកសួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាព នៃកម្ពុជា បានមានប្រសាសន៍ថា ទាក់ទងទៅនិងការប្រកាសលុបចោលនូវកាតព្វកិច្ចពាក់ម៉ាស់ទូទាំងប្រទេសដែលបានប្រកាសដោយសម្តេចតេជោ ហ៊ុន សឬន នៅថ្ងៃទី២៦ ខែមេសា នេះ គឺជាបង្ហាញនូវវិវឌ្ឍនភាពថ្មីរបស់ប្រទេសកម្ពុជាមួយជំហានថ្មីបន្ថែមទៀត ទាក់ទងលទ្ធផលដ៏ល្អជាទីគាប់ចិត្តនៃសមរភូមិប្រយុទ្ធប្រឆាំងនៃការរីករាលដាលឆ្លងជំងឺកូវីដ១៩ ។ ពីព្រោះកម្ពុជានៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋចាប់ពីអាយុ ៣ឆ្នាំឡើងទៅទទួលបានវ៉ាក់សាំងគ្រប់គ្នាទាំងអស់ ដែលតិចបបំផុតកុមារទទួលបាន ២ដង ៣ដង មន្ត្រីជួរមុខរដ្ឋាភិបាល និងប្រជាពលរដ្ឋទទួលបាន ៤ដង ដែលបង្ហាញថា កម្ពុជាអាចទប់ស្កាត់បាននៃការរីករាលដាលនៃជំងឺកូវីដ-១៩។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្រេចលុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស លើកលែងតែកន្លែងបិទជិត គឺរក្សាការពាក់ម៉ាសដដែល។សម្ដេចបានបញ្ជាក់ថា ការលើកលែងកាតព្វកិច្ចពាក់ម៉ាស់នាពេលនេះ បន្ទាប់ពីតួលេខនៃការឆ្លងជំងឺកូវីដ-១៩ មានលការធ្លាក់ចុះក្នុងកម្រិតទាបបំផុត ហើយភាពស៊ាំសហគមកាន់តែរឹងមាំ៕

ឯកឧត្តម លី ធុជ អំពាវនាវឲ្យកម្មករ-កម្មការិនី បន្តគាំទ្រការដឹកនាំរបស់សម្តេចតេជោ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

2022/04/25 02:16:20 pm        837
បាវិត៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះបានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមការងារនៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.គ.ស.ស.យ.ក) និងកម្មករ-កម្មការិនីស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសម៉ាន់ហាថាន ក្នុងយុទ្ធការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្រោមយុទ្ធសាស្រ្តផ្ការីករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។លោក Clement Yang ប្រធានតំបន់សេដ្ឋកិច្ចពិសេសម៉ាន់ហាថាន មានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសម្តែងនូវការដឹងគុណជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ដល់សុខមាលភាពរបស់កម្មករ-កម្មការិនីក្នុងតំបន់សេដ្ឋកិច្ចពិសេសម៉ាន់ហាថាន ក៏ដូចជាក្នុងក្រុងបាវិតទាំងមូល។ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះបងប្អូនកម្មករ-កម្មការិនីទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងការជឿជាក់ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយៈការបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា។ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់បងប្អូនកម្មករ-កម្មការិនី ក្នុងការធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចជាតិ និងការរីកចម្រើនសង្គមជាតិ តាមរយៈការបំពេញការងារនៅបណ្តារោងចក្រ និងសហគ្រាសនានាក្នុងប្រទេសកម្ពុជា។ដើម្បីឆ្លើយតបនឹងគុណបំណាច់របស់សម្តេចតេជោ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនកម្មករ-កម្មការិនីទាំងអស់ ត្រូវបន្តការគាំទ្រការដឹកនាំរបស់សម្តេចតេជោ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងបោះឆ្នោតគាំទ្រសម្តេចតេជោជានាយករដ្ឋមន្រ្តីក្នុង២០២៣ និងឆ្នាំបន្តៗទៀត៕

ឯកឧត្តម លុយ សុន ជំរុញឱ្យអាជ្ញាធរដោះស្រាយកង្វល់ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានឆាប់រហ័ស

2022/04/25 06:50:34 am        949
បាត់ដំបង៖ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ប៊ុន ហុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកគាស់ក្រឡ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម លុយ សុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំឆ្នាស់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងក្រុមការងារ បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ប្រឹងប្រែងបំពេញការងារ ព្រមទាំងដោះស្រាយបញ្ហា កង្វល់ និងតម្រូវប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។ថ្លែងក្នុងវេទិកាសាធារណៈសំណេះសំណាល សួរសុខទុក្ខ ស្វែងយល់ដោយផ្ទាល់អំពីស្ថានភាពនៃការរស់នៅ ស្តាប់ពីបញ្ហាប្រឈម ទុក្ខលំបាកផ្សេងៗ តាមបណ្តាភូមិនានាក្នុងមូលដ្ឋានឃុំឆ្នាស់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឯកឧត្តម លុយ សុន បានបញ្ជាក់ថា កង្វល់ និងតម្រូវការរបស់ប្រជាពលរដ្ឋ ត្រូវតែមានការគិតគូរខ្ពស់ និងដោះស្រាយឱ្យបានទាន់ពេលវេលា ដោយត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទទួលបន្ទុកការងារមូលដ្ឋាន។គួរបញ្ជាក់ថា វេទិកាសាធារណៈនេះ មានការចូលរួមពីអាជ្ញាធរស្រុកគាស់ក្រឡ លោកមេឃុំឆ្នាល់មាន់ ,មេប៉ុស្តិ៍រដ្ឋបាល, មេភូមិ ព្រមទាំងក្រុមការងារ និងប្រជាពលរដ្ឋសរុបទាំងអស់ជាង២០០នាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ុយក្រែនវាយប្រហារដោយដ្រូនជិត ២០០គ្រឿងទៅលើទីក្រុងមូស្គូ បណ្តាលឲ្យមនុស្សយ៉ាងតិច១៧នាក់រងរបួស
06/19/2026 03:06 PM
កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក
06/19/2026 03:06 PM
មន្ត្រីជំនាញខេត្តកំពង់ចាម ចុះត្រួតពិនិត្យទីតាំងស្តុកសាច់បង្កក​តែមិនឃើញមាន​ទំនិញនាំ​ចូលខុសច្បាប់ពីថៃទេ
06/19/2026 03:06 PM
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
06/19/2026 03:06 PM
លោក TRUMP ពិពណ៌នាការចុះហត្ថលេខាលើ MoU របស់អ៊ីរ៉ង់ជាមួយអាមេរិកថា ជា «ការចុះចាញ់ដោយគ្មានលក្ខខណ្ឌ»
06/19/2026 02:06 PM
លោក Vance៖ អាមេរិកត្រៀមខ្លួនជាស្រេចដើម្បីកាត់បន្ថយវត្តមានយោធានៅជិតអ៊ីរ៉ង់ដល់កម្រិតមុនជម្លោះ
06/19/2026 02:06 PM
ស៊ីរីរាយការណ៍អំពីការលុកលុយថ្មីរបស់អ៊ីស្រាអែលចូលក្នុងទឹកដីរបស់ខ្លួន ខណៈភាពតានតឹងព្រំដែនកំពុងបន្ត
06/19/2026 02:06 PM
នាយឧត្តមសេនីយ៍ គន់ គីម បន្តអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមមិត្តភាពរណសិរ្សភូមិភាគនិរតីកម្ពុជា
06/19/2026 02:06 PM
លោក LAVROV៖ អឺរ៉ុបចង់បង្កកជម្លោះនៅអ៊ុយក្រែន ដើម្បីដាក់ពង្រាយកងយោធារបស់ខ្លួន
06/19/2026 02:06 PM
UN៖បទឈប់បាញ់នៅហ្កាហ្សា «បរាជ័យ» ខណៈភាពអត់ឃ្លាន កណ្តុរ និងកម្ទេចកម្ទីបង្កការលំបាកដល់ជីវិតប្រចាំថ្ងៃ
06/19/2026 02:06 PM