ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

កំពង់ផែទេសចរណ៍ខេត្តកំពត សម្រេចការងារសាងសង់បាន ៩៣,៤១ ភាគរយហើយ

2022/03/30 10:30:10 am        796
កំពត៖ គម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពត សម្រេចវឌ្ឍនភាពការងារសាងសង់បាន ៩៣,៤១ ភាគរយហើយ គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិប្រចាំខេត្តកំពតនេះ មានទីតាំងស្ថិតនៅស្រុកទឹកឈូ កំពុងសាងសង់នៅលើផ្ទៃដីទំហំ ៤ហិកតាមានជម្រៅ៤,៥ម៉ែត្រ ជា​ហិរញ្ញប្បទាន​របស់ធនាគារ​អភិវឌ្ឍន៍​អាស៊ី ប្រមាណជិត ១០លានដុល្លារអាមេរិក។ក្រោយពី​បញ្ចប់ការសាងសង់ជាស្ថាពរ ​កំពង់ផែទេសចរណ៍អន្តរជាតិនេះ​នឹងក្លាយ​ជា​ច្រកទ្វារ​ដ៏សំខាន់ ​សម្រាប់​ទទួលភ្ញៀវទេសចរណ៍ជាតិ ​និងអន្តរជាតិធ្វើដំណើរកម្សាន្តតាមផ្លូវទឹក ជា​ពិសេស​ទេសចរណ៍មកពីប្រទេសថៃ​ និងវៀតណាម​ចូលមកកាន់កម្ពុជា ជាកំពង់ផែសម្រាប់អ្នក​ដំណើរ​មិនមែនជាកំពង់ផែទំនិញឡើយ។ ជាងនេះទៅទៀត ​កំពង់ផែនេះ ​ចូលរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តកំពត ជួយ​បង្កើត​ឱកាសការងារ បង្កើនប្រាក់ចំណូល​ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ កំពង់ផែនេះ ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើន​ប្រកប​ដោយ​បរិយាបន្ន​ក្នុងមហាអនុតំបន់មេគង្គ៕

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២

2022/03/30 09:35:55 am        423
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង នៅសណ្ឋាគារសុខាភ្នំពេញ។ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង, ឯកអគ្គរដ្ឋទូត ប្រទេសជាមិត្ត, ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ព្រមទាំងអភិបាលរាជធានី-ខេត្ត ស្នងការរាជធានី-ខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត និងបណ្តាអង្គការដៃគូរពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕

វ៉ាក់សាំងកូវីដ-១៩ ជំនួយរដ្ឋាភិបាល និងប្រជាជនចិនប្រមាណ ៣.៥លានដូសទៀតបានដឹកមកដល់ប្រទេសកម្ពុជា

2022/03/30 03:03:28 am        293
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនចំនួន ៣.៥លានដូសបន្ថែមទៀត(២យន្តហោះ)បានដឹកមកដល់ប្រទេសកម្ពុជាហើយ។គួរបញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ ដែលបានដឹកមកដល់ប្រទេសកាលពីព្រឹកថ្ងៃទី២៩ ខែមីនា ប្រមាណ ១.៥លានដូស និងដឹកមកដល់ថ្ងៃទី៣០ ខែមីនានេះ ប្រមាណ ៣.៥លានដូសទៀត ដើម្បីបង្គ្រប់ចំនួន ៥លានដូស។មកទល់ពេលនេះ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៦៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,១៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៧,៧២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់-លើកុមារអាយុ ០៥ឆ្នាំ មាន ១២៣,៤៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៤៩,៧៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩២,៦២% ៕

សិទ្ធិជនពិការ និងបញ្ហាមួយចំនួនទៀត ត្រូវបានលើកមកពិភាក្សាក្នុងកិច្ចប្រជុំអាយឆា (AICHAR)

2022/03/29 05:10:48 pm        742
ភ្នំពេញ៖ កិច្ចប្រជុំនៃគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស អាយឆា (AICHR) នៅថ្ងៃទី២៩ ខែមីនានេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ បានពិភាក្សាទៅលើបញ្ហាសិទ្ធិជនពិការ រួមទាំងបញ្ហាមួយចំនួន។ឯកឧត្តម ស្រ៊ាង ចិន្តា សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំបាន​ពិភាក្សា​ទៅលើ​លិខិត​បទដ្ឋានរបស់អាយឆា ​ក៏ដូចជាការចែករំលែកនូវឯកសារផ្សេងៗរបស់អាស៊ាន ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ​ដែលមានដូចជាធម្មនុញ្ញរបស់អាស៊ាន ​សេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និងលក្ខន្តិកៈរបស់អាយឆា ទាក់ទងនឹងសិទ្ធិមនុស្សដែលអាយឆា ត្រូវធ្វើ ។ឯកឧត្តម បានបន្តថា កិច្ចប្រជុំបន្តពិភាក្សាទៅលើគម្រោងត្រូវធ្វើ លើបញ្ហាសិទ្ធិមនុស្ស ហើយ​ក៏​មានផ្ដោតសំខាន់ទៅលើសិទ្ធិរបស់ជនមានពិការភាព​ តើបានធ្វើការងារអ្វីខ្លះ ដើម្បី​លើក​កម្ពស់​ជនមានពិការភាព​ និងការពារសិទ្ធិរបស់ពួកគេ ។ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំអាយឆា ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ​បានសម្ដែងនូវការស្វាគមន៍ចំពោះតំណាងនៃប្រទេសនីមួយៗ ​ចូលរួមក្នុងកិច្ចប្រជុំនេះ រួម​ទាំង​ការថ្លែងអំណរគុណ​ ចំពោះការចែករំលែកនូវបទពិសោធន៍នានា ពាក់ព័ន្ធនឹងបញ្ហា​សិទ្ធិ​មនុស្ស។កិច្ចប្រជុំឆាយលើកទី៣៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ៕អត្ថបទ៖ បាន សុខរិទ្ធ

ប្រជានេសាទរំពឹងថា ផលត្រីនៅបឹងទន្លេសាបនឹងកើនឡើងវិញ បើលែងមានបទល្មើសនេសាទ

2022/03/29 02:41:27 pm        1022
បាត់ដំបង៖ បន្ទាប់ពីសម្ដេច តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញបទបញ្ជាឱ្យក្រសួងពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរខេត្តជុំវិញបឹងទន្លេសាប បង្រ្កាបបទល្មើសនេសាទ ប្រជានេសាទក្នុងភូមិ សាស្រ្តខេត្តបាត់ដំបង បានបង្ហាញការសាទរ និងគាំទ្រយ៉ាងពេញទំហឹង ជាមួយនឹងការរំពឹងថា ផលត្រីនឹងកើនឡើងវិញបើសិនជាគ្មានបទល្មើសនេសាទ។ប្រជានេសាទ បានរំពឹងថា ការនេសាទត្រីរបស់ពួកគេ នៅពេលខាងមុខ នឹងទទួលបានផលច្រើន ដើម្បី​ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ​និងបង្កើនសេដ្ឋកិច្ចគ្រួសារ ​ក្រោយពីបទល្មើសនេសាទ​នៅ​ជុំវិញបឹងទន្លេសាបត្រូវបានបង្ក្រាបជាបន្តបន្ទាប់។អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានណែនាំឱ្យមន្រ្តីជំនាញស្រង់បញ្ជីឈ្មោះអ្នកប្រព្រឹត្ត បទល្មើសនេសាទបញ្ជូនទៅតុលាការ ​ដើម្បីចេញដីកាចាប់ខ្លួនយកទៅផ្ដន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ ខណៈជនល្មើសទាំងនោះ ត្រូវបានកំណត់​មុខ​សញ្ញា​រួចរាល់ហើយ។ចាប់ពីពេលនេះ តទៅគ្មានទៀតឡើយការអប់រំ ​និងលើកលែងទោសដល់អ្នកប្រព្រឹត្ត​បទល្មើស​នេសាទ ​ត្រូវតែអនុវត្តវិធានការច្បាប់ជាដាច់ខាត។ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អភិបាលស្រុកសហការជាមួយនាយខណ្ឌរដ្ឋ ​បាលជលផល ភូមិឃុំ សហគមន៍ទាំងអស់ ចុះធ្វើជំរឿនឧបករណ៍នេសាទ របស់ប្រជាពលរដ្ឋនៅតាមផ្ទះបើ មាន ឧបករណ៍​ខុសច្បាប់​ត្រូវដកហូតយកទាំងអស់៕អត្ថបទ៖ នឿត សុភក្ត្រ

ដំរីស្រុកញីតែមួយគត់របស់ខេត្តមណ្ឌលគិរី ទើបបង្កើតបានកូនញីមួយក្បាល បន្ទាប់​ពី​ពពោះ​រយៈពេល​២ឆ្នាំ

2022/03/29 03:43:30 pm        1437
មណ្ឌលគិរី៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា «ជីប៉ាល់» ជាដំរីស្រុកញីតែមួយគត់នៅខេត្តមណ្ឌលគិរី ដែលទើបបង្កើតបានកូនញីមួយក្បាលឈ្មោះនាង «ជីពេជ្រ» កាលពីព្រឹកថ្ងៃច័ន្ទទី២២ ខែ មីនា ឆ្នាំ២០២២។ «ជីពេជ្រ» ជាកូនដំរីស្រុកកាត់ព្រៃមួយក្បាល ដែលទើបនឹងកើតលើទឹកដីខេត្តមណ្ឌលគិរី បន្ទាប់​ពី​ពពោះ​រយៈពេល​២ឆ្នាំ។ ប្រធានអង្គការ ELIE បានលើកឡើងថា ពិតជាមាន​សេចក្ដី​រំភើប​រីករាយ​បំផុតព្រោះ​ជា​លើកទីមួយ​ហើយដែលមានកូនដំរីស្រុកកាត់ដំរីព្រៃ នៅលើទឹកដីនៃខេត្តមណ្ឌលគិរី។ កញ្ញា បានពន្យល់ថា មូលហេតុដែលដាក់ឈ្មោះ «ជីពេជ្រ» គឺដោយសារកូនដំរីញីនេះ មានតម្លៃស្មើគ្រាប់ពេជ្រ​មួយគ្រាប់​ដែល​បានចាប់កំណើត នៅខេត្តមណ្ឌលគិរី។កញ្ញា បានបន្តទៀតថា អ្នកទាំងអស់គ្នាប្រហែលជាអាចចាំបានថា ២ឆ្នាំមុន មានដំរីព្រៃឈ្មោល​មួយក្បាល​បានចេញពីតំបន់ការពារនៃដែនជម្រកសត្វព្រៃកែវសីមា ហើយ​បាន​ដើរឆ្លងកាត់ ព្រៃ​សហគមន៍ពូត្រំ រហូតបានមកដល់ Elephant Valley Project របស់យើង បន្ទាប់មកបាននាំ​ជីប៉ាល់​ទៅក្នុងព្រៃជាមួយរយៈពេល២សប្តាហ៍ ដែលជាលទ្ធផលធ្វើឱ្យនាង (ជីប៉ាល) មានផ្ទៃពោះដោយ​មិនបានព្រៀងទុក ។ កញ្ញា បានបន្តទៀតថា ម្តាយ​នឹងកូនមានសុខភាពល្អបន្ទាប់ពី​បាន​សម្រាលកូនបានបីថ្ងៃ ​ដែលជីប៉ាល់បានអស់កម្លាំងខ្លាំងបន្ទាប់ពីសម្រាល ជីពេជ្រ ។ កញ្ញា បានបន្តទៀតថា មុនដំបូងយើងមានការ​ព្រួយបារម្ភ​ខ្លាំងខ្លាចមេដំរីខឹង នឹង​ខ្លាចកូនដំរី​ហើយ​រត់ទៅឆ្ងាយ ប៉ុន្តែអ្វីដែលយើងគិតគឺខុសស្រឡះ​ ព្រោះនាង​បាន​បង្ហាញក្តីស្រលាញ់ ការពារ​យកចិត្តទុកដាក់ចំពោះកូន​ បំបៅដោះកូន​ ធ្វើអោយកូន​រឹងមាំ​នឹង​សុខភាពល្អ។បច្ចុប្បន្ន ជីពេជ្រ ​មានសុខភាពល្អ ​ក្រោមការមើលថែរបស់ក្រុមការងារ​អភិរក្សសត្វដំរី នឹង​ម្តាយ​របស់​នាងផងដែរ។ ក្នុងនាមមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ​ជានិច្ចកាល​តែងតែ​គាំទ្រ​ទៅ​លើ​សកម្មភាព​អភិរក្ស ​ធនធានធម្មជាតិ វប្បធម៌ ​ប្រពៃណី​ទំនៀមទម្លាប់​របស់​បង​ប្អូនជន​ជាតិដើម​ភាគតិច​ព្នង​នៅក្នុងខេត្តមណ្ឌលគិរី៕

ឯកឧត្តម លី ធុជ៖ កម្ពុជាធ្លាប់​ញាំញី​ដោយសង្រ្គាមបានក្លាយជាប្រទេសមានកំណើន សេដ្ឋកិច្ចលឿនបំផុត

2022/03/29 03:16:13 pm        600
ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី លី ធុជ មានប្រសាសន៍ថា ប្រទេសកម្ពុជា ជាប្រទេសមួយ ដែលធ្លាប់​ញាំញី​ដោយសង្គ្រាមស៊ីវិល ឥឡូវនេះ បានក្លាយជាប្រទេសមួយមានការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចលឿនបំផុត។ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពមីន និង​សង្គ្រោះ​ជន​ពិការ​ដោយសារមីន បានលើកឡើងយ៉ាងដូច្នេះ ក្នុងពេលចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់គ្នា​រវាងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន​និង​សង្គ្រោះជនពិការ​ដោយ​សារមីន​និងអង្គការPlatinum East តំណាងដោយលោក ព្រំ សុភមង្គល អគ្គលេខាធិការ និង​អង្គការមនុស្សធម៌ Platinum East ​ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី២៩ មីនា ។ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ក្នុងគោលបំណងពង្រឹងភាពជាដៃគូរ និងកិច្ចសហប្រតិបត្តិការគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យា និវានុវត្តន៍ ការបណ្តុះបណ្តាល និង​បច្ចេកទេសគាំទ្រ​ដល់ការបោសសម្អាតមីន ​ដើម្បីបង្កើនប្រសិទ្ធភាពក្នុងតំបន់ និងជា​សាកល​នៃសហគមន៍សកម្មភាពមីនមនុស្សធម៌។ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើងថា បញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះសល់ពីសង្រ្គាម​នៅ​កម្ពុជា ​បាន​បង្កនូវបញ្ហាយ៉ាងធ្ងន់ធ្ងរ ​និងរារាំង​ដល់ការអភិវឌ្ឍជាតិ ដែលយើងបានឃើញយ៉ាងច្បាស់​នូវជីវិតមនុស្សស្លូតត្រង់រាប់ពាន់នាក់ បានបាត់បង់នៅលើដី ដែលពួកគាត់ចាត់ទុកថា​មាន​សុវត្ថិភាព​ក្នុងការចាប់​ផ្តើមជីវិតថ្មី ​និង​អនាគតថ្មី បន្ទាប់ពីសង្រ្គាម ​និង​ការផ្លាស់​ទីលំនៅ​អស់​ជាច្រើន​ទសវត្សរ៍។ ជីវិតពួកគាត់នឹងមិនបាត់បង់ទេ​ ប្រសិនបើប្រទេសកម្ពុជា​មានជំនាញបច្ចេកទេស ​បរិក្ខារ និង​ឧបករណ៍​​ចម្រុះ ​និង​បច្ចេកវិជ្ជា​ជឿនលឿន​ជាងមុន ​ដើម្បីធ្វើសកម្មភាពដោះមីនឱ្យ​បានលឿន​នៅ​ទូទាំង​ប្រទេស។ឯកឧត្តម បានបញ្ជាក់ថា ប្រទេសមួយដែល​ធ្លាប់ញាំញី​ដោយសង្រ្គាមស៊ីវិល កម្ពុជាបានក្លាយជា​ប្រទេស​មួយ​ក្នុងចំណោមប្រទេស​ ដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុត​នៅលើពិភពលោក ជាមួយ​នឹងកំណើន​សេដ្ឋកិច្ច ៧.៥ % និង​ជាអ្នកចូលរួមចំណែកកងទ័ព​យ៉ាងសកម្ម​នៅក្នុង​បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ទោះបីជាទទួលបានភាពជោគជ័យ និង​កេរ្តិ៍ឈ្មោះ​ល្អក៏ដោយ ​កម្ពុជា​នៅតែត្រូវការជំនួយអន្តរជាតិ ដើម្បីធ្វើទំនើបកម្មបន្ថែមទៀតនូវជំនាញបច្ចេកទេស​ ការបង្កើតថ្មីនៃការដោះមីន ​ការ​រាវរក ឧបករណ៍​បច្ចេកវិជ្ជា ​និងធ្វើស្តង់ដារប្រតិបត្តិកររបស់ខ្លួនទាក់ទងនឹងចំណេះដឹង ​និងវិជ្ជាជីវៈ ដែល​ក្នុងនោះអាជ្ញាធរមីន ​ដើរតួនាទីយ៉ាងសំខាន់រវាងរាជរដ្ឋាភិបាលកម្ពុជា ​និងម្ចាស់ជំនួយ។ឯកឧត្តម ទេសរដ្ឋមន្ត្រី ជឿជាក់ថា អង្គការ Platinum East ដែលជាស្ថាប័នជំនាញផ្នែកដោះមីន​តាម​បច្ចេកវិទ្យាច្នៃប្រឌិត ​នឹងធ្វើឲ្យប្រតិបត្តិការបោសសម្អាតមីននៅទីវាលកាន់តែមានសុវត្ថិភាព និង​អាចរំដោះផ្ទៃដីបានលឿនសម្រាប់ប្រជាជនកម្ពុជា៕ អត្ថបទ មុត សុទ្ធ

សាលាប៉ូលឌុយប្រ៊ូល ស្នើ​ក្រសួងទេសចរណ៍​បណ្តុះ​បណ្តាល​ជំនាញ​ទេសចរណ៍​ តាមស្តង់ដារអាស៊ាន

2022/03/29 02:04:44 pm        1105
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៨ ខែមីនានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយលោក François Schnoebelen នាយកសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល។ ក្នុងជំនួបនេះ លោកស្រី Eleonore បានស្នើសុំ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បន្តកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជំនាញទេសចរណ៍ ជូនយុវជននៅខេត្តសៀមរាប ស្របតាមក្របខ័ណ្ឌអាស៊ាន និងក្របខ័ណ្ឌជាតិ។លោក François Schnoebelen នាយកសាលាសណ្ឋាគារ​ និងទេសចរណ៍ ​ប៉ូលឌុយប្រ៊ូល បានថ្លែងថា សាលាសណ្ឋាគារ ​និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល​ បានបង្កើតឡើងនៅឆ្នាំ២០០២ និង​បាន​សហការ​ជាមួយ​ក្រសួងទេសចរណ៍ ​ទទួល​ការ​បណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍ជូន​សិស្សនិស្សិត និង​យុវជន​នៅខេត្តសៀមរាប ​ស្របតាម​ស្ដង់ដា​រ​កម្មវិធីរបស់អាស៊ាន ដែលបច្ចុប្បន្នមាន ៣២ជំនាញ ដោយធ្វើយ៉ាងណាឱ្យអ្នកដែលទទួល​ការ​បណ្ដុះបណ្ដាល​ពី​សាលានេះ ​អាច​ធ្វើ​ចល័ត​ភាព​ការងារ​នៅ​តាមបណ្តាប្រទេស​នៅក្នុងតំបន់អាស៊ាន។លោក François Schnoebelen បន្តថា បន្ថែមលើការបណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍នេះដែរ សាលាប៉ូលឌុយប្រ៊ូល​ ក៏បានសហការជាមួយសាលា​នៃអង្គការ​អង្គការ​បណ្តុះបណ្តាល និង​វឌ្ឍនភាពកម្ពុជា ​ផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ​ការងារបរិស្ថាន ​អេកូទេសចរណ៍ និង​ការងារសិល្បៈ ​និងជំនាញវិជ្ជាជីវៈសិល្បៈសូន្យរូប​ដែលកិច្ចសហការពីសាកលវិទ្យាល័យល្បីៗ​នៅ​តំបន់អឺរ៉ុប។នៅក្នុងជំនួបនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ​បាន​ថ្លែង​ការ​គាំទ្រសំណើរកិច្ច​សហការ​ពីអង្គការដៃគូទាំងពីរនោះ ​ហើយតាមរយៈសំណើរ​ការ​បណ្ដុះ​បណ្ដាលជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​នេះដែរ ​យើង​នឹង​ទទួល​បាន​ធនធាន​មនុស្សល្អៗ ​ដើម្បីត្រៀម​ទទួលភ្ញៀវទេសចរ​អន្តរជាតិ​នៅខេត្តសៀមរាបឡើងវិញ ឱ្យបានល្អប្រសើរប្រកបដោយគុណភាព។ក្នុងជំនួបនេះ ឯកឧត្តម ​ក៏បានស្នើឱ្យសាលាបន្ថែមការបណ្ដុះបណ្ដាល​យុវជនថ្មីៗ​អោយបានច្រើន ដើម្បីឆ្លើយតប​នឹងតម្រូវការ​កម្លាំង​ពលកម្មនៅខេត្តសៀមរាប ​ស្របតាម​ផែន​ការ​មេអភិវឌ្ឍន៍​ទេសចរណ៍ខេត្តសៀមរាប ​ដែលតាមរយៈផែនការមេនេះ ​កម្ពុជា​មានចក្ខុវិស័យថា ​នៅឆ្នាំ២០៣០ ខេត្តសៀមរាប នឹងផ្ដល់ឱកាសការងារដល់យុវជនឱ្យបាន ៩០ម៉ឺននាក់ ៕ អត្ថបទ៖ ស៊ុម សុខជា

OHCHR៖ ស្ថាប័នជាតិសិទ្ធិមនុស្ស ជាស្ពានដ៏សំខាន់សម្រាប់ការជឿជាក់រវាងរាជរដ្ឋាភិបាល និងNGO

2022/03/29 01:42:24 pm        562
ភ្នំពេញ៖ អនុប្រធានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCH R) បានចាត់ទុកស្ថាប័នសិទ្ធិមនុស្សជាតិ (NHRI) ថា ជាស្ពានមួយដ៏មានសារសំខាន់ សម្រាប់ការជឿជាក់រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិល។ លោកស្រី គាំទ្រចំពោះការបង្កើតឱ្យមាន ស្ថាប័នជាតិ សិទ្ធិមនុស្ស។ក្នុងកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កាលពីម្សិលមិញ លោកស្រី លូឌីយ៉ា ឌឺឡា ហ្វូនតេ (Luadia deLa Fuente) ​បានបានលើកឡើងថា ភាពរឹងមាំ ​និងជឿជាក់ រវាងរាជរដ្ឋាភិបាល និង​អង្គការ​សង្គមស៊ីវិល ​ពិតជាមាន សារៈសំខាន់​ ដែលកើតចេញពីស្ថាប័នជាតិសិទ្ធិមនុស្ស ដែល​ឯករាជ្យមួយ​ដ៏ពិតប្រាកដ។លោកស្រី គាំទ្រ ទាំងស្រុងចំពោះការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស ​និងប្តេជ្ញា​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។លោក កត្តា អ៊ន សមាជិកគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ​បានឱ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា ​មាន​ជំហរបង្កើតឱ្យមានស្ថាប័នជាតិសិទ្ធិមនុស្សនេះឡើង ​ចាប់​តាំងពី​ឆ្នាំ១៩៩៨មក​ម្ល៉េះ ប៉ុន្តែដោយ ​សារតែពេលនោះ​ កម្ពុជាខ្វះខាតនូវធនធានមនុស្ស ទើបបង្កើតឡើងត្រឹមតែ​គណៈកម្មាធិការ​ជាតិ​សិទ្ធិ មនុស្សប៉ុណ្ណោះ។នៅពេលដែលរាជរដ្ឋាភិបាលទៅការពាររបាយការណ៍សិទ្ធិមនុស្ស ​នៅក្នុងអង្គការសហប្រជាជាតិ និង​នៅ​ក្រុមប្រឹក្សាសិទ្ធិមនុស្ស ​តែងតែទទួលបាន​អនុសាសន៍​ពី​បណ្តាប្រទេស​មួយចំនួន ​ដោយ ស្នើ​ដល់​រាជរដ្ឋាភិបាលកម្ពុជា បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះឡើង។ការ​បង្កើតស្ថាប័នជាតិ​សិទ្ធិមនុស្សជាតិ (NHRI) នៅក្នុង​ប្រទេសកម្ពុជា ​ត្រូវបាន​ពិភាក្សា​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ។ ​កម្ពុជា​ទទួលបានជា​បន្តបន្ទាប់​នូវ​អនុសាសន៍​ពី​ស្ថាប័ននាន តាម​សន្ធិសញ្ញា ​និង​ពីរដ្ឋជាសមាជិកអង្គការ​សហប្រជាជាតិ ​តាមរយៈយន្តការពិគ្រោះពិនិត្យ​ឡើងវិញតាមកាលកំណត់។ដើម្បីធានាថា សេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ​ស្របទៅ​នឹងគោលការណ៍ ទីក្រុងប៉ារីស ​និងសេចក្តីសង្ខេបទូទៅ ​ដែលអនុម័ត​ដោយ​សម្ព័ន្ធ​សកល ​នៃស្ថាប័ន​សិទ្ធិមនុស្សជាតិ (GANHRI) ​និងគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) ​ភាគីពាក់ព័ន្ធ ​បានរៀបចំកិច្ចពិគ្រោះ យោបល់លើសេចក្តីព្រាងច្បាប់ ​ស្តីពីការរៀបចំ​ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការសិទ្ធិ​មនុស្ស​ជាតិ កម្ពុជា ​ហើយត្រូវបានដាក់ពិគ្រោះយោបល់លើសេចក្តីព្រាង​ជា​បន្តបន្ទាប់ និង​បន្តនីតិវិធី​សម្រាប់ការអនុម័ត ​ពីរដ្ឋសភានៅពេលខាងមុខ៕ អត្ថបទ៖ បាន សុខរិទ្ធ

ភូមិឋាន និង​វត្តអារាម​នានា ត្រៀម​រៀបចំ​តុបតែង​សម្រាប់​អបអរ​សាទរ​ពិធី​បុណ្យចូលឆ្នាំខ្មែរ

2022/03/29 01:24:28 pm        1366
ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺកាន់តែខិតចូលមកដល់ហើយ ដោយសល់ពេលប្រមាណតែកន្លះខែទៀតតែប៉ុណ្ណោះ។ ការខិតចូលមកដល់នេះ តាមភូមិឋាន ក៏ដូចជាវត្តអារាមមួយចំនួន បាននឹងកំពុងរៀបចំតុបតែង ដើម្បីអបអរសាទរ និងដើម្បីភាពសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ។ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​ នឹងចូលមកដល់នៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២២ខាងមុខ។ ​ពាក់ព័ន្ធនឹងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ​ រាជរដ្ឋាភិបាលកម្ពុជា បាន​ប្រកាសជាច្រើនដងថា ​ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះ ​គឺត្រូវតែរៀបចំ ពុំមាន​ការ​ផ្អាក​ដូចពីរឆ្នាំ​កន្លងនោះទេ។ការអនុញ្ញាតឱ្យមានការរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ បានផ្ដល់នូវភាពសប្បាយ​រីករាយ​ដល់ប្រជាពលរដ្ឋ ព្រោះតែកម្ពុជាបានខកខានរៀបចំពិធីនេះរយៈពេល ​២ឆ្នាំមកហើយ តាំងពីឆ្នាំ២០២០មក។ ​ជាក់ស្ដែងកំឡុងពេលនេះ​ ភូមិឋាន​ក៏ដូច​ជាវត្តអារាមមួយចំនួនក៏បានតុបតែង​លម្អដើម្បីសាទរ​និងកំសាន្តនថ្ងៃចូលឆ្នាំខ្មែរផងដែរ។ សម្រាប់ភូមិ យកបាត្រ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ប្រជាពលរដ្ឋក្នុងភូមិនេះ បានចាប់​ផ្ដើម​ចងខ្សែ​រំលេច​ដោយ​ក្រណាត់​ពណ៌​នៅតាមដងផ្លូវ​ចាប់ពីពេលនេះ ហើយក៏​នឹងបន្តរៀបចំ​តុបតែង​ជាច្រើនថែមទៀត​សម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរ។ ការរៀបចំ​ ការ​លេង​ល្បែងប្រជាប្រិយ ​និងរាំកម្សាន្ត ​ជាទំនៀមទំលាប់​របស់​ប្រជាពលរដ្ឋក្នុងភូមិនេះ ជាយូរមកហើយ ​នេះជា​ការលើកឡើងរបស់ពួកគាត់។ពាក់ព័ន្ធនឹងការរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ​នៅ​ទីតាំង​រមណីយដ្ឋាន​ប្រវត្តិសាស្រ្តវត្តភ្នំ ក៏នឹងចាប់ផ្ដើមរៀបចំ តុបតែងលម្អចាប់ពីថ្ងៃទី ១ខែ មេសាឆ្នាំ ​២០២២ខាងមុខ។​ ឆ្នាំ២០២២នេះ ជាឆ្នាំដំបូង​ហើយដែល រាជរដ្ឋាភិបាលកម្ពុជា​ប្រកាសឱ្យមានការរៀបចំពិធីបុណ្យ​ចូលឆ្នាំប្រពៃណី​ជាតិខ្មែរឡើងវិញ​ តាំងពីមានវត្តមានកូវីដ-១៩មក។ ឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​ គឺជាឱកាស​មួយដែល​កម្ពុជា ​អាចស្រូបទាញ​ភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិជាច្រើនជាពិសេសនៅតំបន់ទីតាំងទេសចរណ៍ ​ដែលរៀបចំពិធីធំៗដូចជា សង្រ្កាន្តខេត្តសៀមរាប៕ អត្ថបទ៖ គឹមហុក

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីត និយាយថា ទស្សនវិស័យតម្រូវការប្រេងសកល មិនប្រាកដប្រជាទេ
06/05/2026 12:06 PM
ប្រជាជនលីប៊ី បិទការិយាល័យជនភៀសខ្លួនរបស់ UN ក្នុងការតវ៉ាប្រឆាំងជនអន្តោប្រវេសន៍
06/05/2026 12:06 PM
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ រិះគន់អាមេរិក និងអ៊ីស្រាអែល ចំពោះការសម្លាប់កុមារ
06/05/2026 12:06 PM
ការគាំទ្រ កើនឡើងសម្រាប់សេចក្តីស្នើច្បាប់របស់អាមេរិក ដើម្បីរឹតត្បិតការលក់អាវុធទៅឲ្យអ៊ីស្រាអែល
06/05/2026 12:06 PM
តុលាការកំពូលចេញសេចក្តីសម្រេចថា អ៊ីស្រាអែលត្រូវតែអនុញ្ញាតឱ្យ ICRC សួរសុខទុក្ខពលរដ្ឋប៉ាឡេស្ទីនក្នុងពន្ធនាគារ
06/05/2026 12:06 PM
ប្រភពព័ត៌មាន៖ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចនឹងបើកកិច្ចចរចាថ្មីនៅថ្ងៃទី ៥ ខែមិថុនានេះ
06/05/2026 12:06 PM
អាល្លឺម៉ង់ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន
06/05/2026 12:06 PM
ទីក្រុង Vancouver ប្រទេសកាណាដាត្រៀមខ្លួនរួចរាល់ ​ក្នុងការ​ទទួល​ព្រឹត្តិការណ៍​បាល់​ទាត់​ពិភព​លោក
06/05/2026 12:06 PM
ពិតជានិស្ស័យ!!! ព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមខ្លាំងម៉ាឡេស៊ី និង​សិង្ហបុរីជាថ្មី​ក្នុងពានក្លឹបអាស៊ាន
06/05/2026 11:06 AM
ឃីកបុកស៊ីង និងដៃគូ រំពឹងការនាំគ្រូជំនាញ ផ្គុំជាមួយធនធានមានស្រាប់ នឹងជំរុញគោលដៅរួម ប្រកបដោយភាពរឹងមាំ និងយូរអង្វែង
06/05/2026 11:06 AM