ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

រាជធានី-ខេត្ត បើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៣ និងទី៤

2022/03/26 01:27:26 pm        737
ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ប្រាប់BTV ព័ត៌មាន កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ថា បណ្តារាជធានី-ខេត្តទាំង២៥ ទទួលបានវ៉ាក់សាំងចំនួន០២ប្រភេទ ពីគ.វ.ក-១៩ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនពលរដ្ឋ។លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបន្តទៀតថា មកដល់ពេលនេះ គ.វ.ក-19 បានបែង​ចែក​នូវវ៉ាក់សាំងប្រភេទPfizer ក៏ដូចជាវ៉ាក់សាំងប្រភេទ AstraZeneca ដែលយើងទទួល​បានពី​ប្រទេស​ប៉ូឡូញកន្លងមកនេះ ធ្វើការបែងចែកជូនទៅកាន់បណ្តារាជធានី-ខេត្តទាំង២៥ ​រួចរាល់​អស់​ហើយ ដើម្បី​បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសជំរុញទី៣ ​និងទី៤​ ជូនប្រជាពលរដ្ឋ។ជាចុងក្រោយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ​ក៏សូមអំពាវនាវដ៏ទទូចដល់បងប្អូន​ប្រជាពលរ​ដ្ឋ​ទាំងអស់ ​អញ្ជើញមកទទួលនូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ដូសជំរុញទី៣ ​និងទី៤​ ឲ្យបានគ្រប់ៗគ្នា ពិព្រោះបើយើងគិតមកដល់ពេលនេះ ​មានបងប្អូនប្រជាពលរដ្ឋមួយចំនួន​ដល់​ពេល​វេ​លា​ដែល​ត្រូវ​ចាក់វ៉ាក់សាំងកូវីដ-១៩ហើយ។ ដូច្នេះសូមអញ្ជើញមកទទួលយកវ៉ាក់សាំង ពិព្រោះវ៉ាក់សាំងរបស់យើង​មិនខ្វះនោះទេ គឺយើងមាន​វ៉ាក់សាំង​ប្រភេទ AstraZeneca និងPfizer ដែល​គណៈកម្មការចំពោះកិច្ច ​ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុង​ក្របខណ្ឌទូទាំងប្រទេស ​កំពុងណែនាំឲ្យមានការប្រើប្រាស់នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ រដ្ឋា

ឯកឧត្តម ហ៊ុន ម៉ានី៖ ខ្មែរមួយចំនួនសម្ដីខ្លាំងដាក់តែរដ្ឋាភិបាលខ្លួន តែមួយបរទេសវិញឱនជ្រុល

2022/03/26 10:18:20 am        606
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានថ្លែងថា មានខ្មែរមួយចំនួនបានតែសម្ដីខ្លាំងលើរាជរដ្ឋាភិបាលខ្លួនឯង និងនិយាយថាយ៉ាងនេះ យ៉ាងនោះ ប៉ុន្តែជាមួយបរទេសវិញ គឺឱនដាក់គេជ្រុល ។ក្នុងឱកាសអញ្ជើញជា​អធិបតី​បិទសន្និបាត​បូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅ​ការងារឆ្នាំ២០២២ ​របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សានៃ ​ស.ស.យ.ក នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា​ នៅលើឆាកអន្តរជាតិ ​ពេលយើងតំណាងខ្មែរ ទៅនិយាយជាមួយបរទេសទាំងទ្វេរភាគី ឬពហុភាគី គេមិនខ្វល់យើងធ្វើអ្វីនៅក្នុងប្រទេសនោះទេ គេគៀបយើងតែសមត្ថភាពមួយគត់ ។ឯកឧត្តម បានបន្តថា ពេលខ្លះមានខ្មែរមួយចំនួន ដោយសារចង់ឲ្យគេជួយពេក ហើយខ្លាច​គេ​មិនជួយ​ ទាល់តែដើរតួនាទីឱនបន្តិច ឬពេលខ្លះឱនជ្រុល តែមកដល់ខ្មែរវិញធ្វើខ្លាំងណាស់ ជា​មួយរាជរដ្ឋាភិបាល ខ្លាំងណាស់ជាមួយខ្មែរគ្នាឯង ប៉ុន្តែជាមួយបរទេសអត់ហ៊ានមួយគេ ។ឯកឧត្តម ហ៊ុន ម៉ានី បន្ថែមថា ចំណុចដែលត្រូវចងចាំមិនភ្លេច ទី១. នៅលើឆាកអន្តរជាតិ គឺ​ទទួលភាពគោរពដោយស្មើមុខស្មើមាត់ ទី២. អាចការពារថែរក្សា និងអាចទាញផល​ប្រយោជន៍​ដើម្បី​ប្រទេសជាតិបាន​ ហើយចង់ឲ្យបរទេសឲ្យតម្លៃខ្មែរ ​ភាពជាតំណាង ​ក្នុងនាម​ជាប្រទេសអធិបតេយ្យ និងឯករាជ្យ ​មានតែសមត្ថភាពមួយគត់​ទៅនិយាយជាមួយគេ ។ប្រធាន ស.ស.យ.ក បាន​សង្កត់ធ្ងន់ថា ​យើងត្រូវមានភាពច្បាស់លាស់​ ត្រូវ​ស្គាល់​ខ្លួនឯង ​ថា​មក​ពីណា​ ស្ថិតនៅទីណា ​ចំណុចខ្លាំងនៅទីណា ​ចំណុចដែលប្រឈម ​និងត្រូវកែនៅចំណុចណា តែទោះ​យ៉ាងណាក៏ដោយ​ មិនឱនក្បាលមុខគេ ត្រូវខិតខំប្រឹងប្រែងពុះពារទៅមុខ​ ដើម្បីដឹកនាំ ទទួល​ខុសត្រូវចំពោះជោគវាសនាប្រទេសជាតិ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

គ.ជ.ប៖ ការលុបបញ្ជីឈ្មោះបេក្ខជនបក្សភ្លើងទៀន នៅសង្កាត់ទទួលស្វាយព្រៃទី១ គឺស្របតាមច្បាប់

2022/03/25 02:51:21 pm        860
ភ្នំពេញ៖ ជាថ្មីម្តងទៀតគណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប នៅថ្ងៃទី២៥ ខែមីនានេះ បានបញ្ជាក់ថា ការលុបបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោត នៃគណបក្សភ្លើងទៀន នៅសង្កាត់ទទួលស្វាយព្រៃទី១ គឺស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមក្រុមប្រឹក្សាឃុំ សង្កាត់។ឯកឧត្តម សោម សូរីដា ទីប្រឹក្សាគ.ជ.ប និងជាអគ្គលេខាធិការរង គ.ជ.ប បានអះអាងថា ការលុប​បញ្ជី​ឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោត​នៃគណបក្សភ្លើងទៀន ​នៅសង្កាត់ទទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ​រាជធានីភ្នំពេញ គឺស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស​ក្រុមក្រុមប្រឹក្សាឃុំ សង្កាត់​ ខណៈបក្សនេះ បានក្លែងបន្លំឯកសារ។ ការអះអាងនេះ បានធ្វើងឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការ​លុប​បញ្ជី​បេក្ខជនឈរ​ឈ្មោះបោះឆ្នោត ​បក្សភ្លើងទៀន ​នៅសង្កាត់ទទួលស្វាយព្រៃទី១។ឯកឧត្តម សោម សូរីដា បានបន្តថា​ ក្រោយពីលុបបញ្ជីឈ្មោះបេក្ខជនបក្សភ្លើងទៀន​ អង្គការជាតិ និងអន្តរជាតិ ​បំពេញការងារពាក់ព័ន្ធ​នឹងការបោះឆ្នោត ​មិនបានរិះគន់មកលើស្ថាប័ន គ.ជ.បនោះទេ ពោលគឺដោយគ.ជ.ប មាន​ភស្តុតាង​ច្បាស់លាស់​ មុននឹងមានការសម្រេច។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ស្តីពីលទ្ធផលសវនាការជាសាធារណៈ ដោះស្រាយ​ពាក្យបណ្ដឹងបដិសេធបញ្ជីបេក្ខជន ​នៃគណបក្សភ្លើងទៀន ​កាលពីថ្ងៃទី២២ ​ខែមីនា ឆ្នាំ២០២២ បាន​ឲ្យដឹងថា បន្ទាប់ពីទទួលបណ្ដឹង​របស់ពលរដ្ឋឈ្មោះ ម៉ៅ មុន្នី ​បានឆ្លើយនៅក្នុងសវនាការ គឺ​ឈ្មោះបេក្ខជន៤រូប ​ក្នុងបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន​ នៅសង្កាត់ទួលស្វាយព្រៃទី១ ពួកគេ​មិន​បានសរសេរ ​និងផ្ដិតមេដៃ ​ឬចុះហត្ថលេខាលើជីវប្រវត្តិសង្ខេប និងសេចក្តីប្រកាសយល់ព្រម​ឈរ​ឈ្មោះជាបេក្ខជន​ នៃគណបក្សមួយនេះ។ តាមការឆ្លើយបំភ្លឺលោក យ៉ែម សារ៉ាក់ ​តំណាងគណបក្សភ្លើងទៀន ក្នុងសវនាការ​បាន​ទទួល​ស្គាល់ថា ​បេក្ខជនទាំង៤រូបខាងលើ ពិតជាមិនបានបំពេញ​ឯកសារដូច​ការ​លើកឡើង​របស់​ដើមបណ្ដឹងចោទប្រាកដមែន។ ក្រៅពីនេះ លោក​ក៏ទទួលស្គាល់របាយការណ៍​ ស្តីពីការចុះស៊ើបអង្កេត និងស្រាវជ្រាវរបស់មន្ត្រី​អគ្គ​លេខាធិការដ្ឋាន គ.ជ.ប ​ដែលបាន​បញ្ជាក់​ចម្លើយ​របស់លោក សួន វណ្ណី ​អនុប្រធានទី២ ក្រុមការងារ​គណបក្សភ្លើងទៀន​ នៅខណ្ឌបឹងកេងកង ​ជាបេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀន មួយ​ចំនួនមិនបាន​បំពេញ​ និងចុះហត្ថលេខាលើជីវប្រវត្តិសង្ខេប ​និងសេចក្តីប្រកាសយល់ព្រមឈរឈ្មោះ​ជាបេក្ខជន​ដោយផ្ទាល់នោះទេ​ ពោលគឺក្រុមការងារគណបក្សជាអ្នកបំពេញ និងចុះហត្ថ​លេខាជំនួស។ ការនេះគឺផ្ទុយទៅមាត្រា ៣៥ នៃច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា/ឃុំសង្កាត់ ដែល​ត្រូវមាន​លក្ខខណ្ឌដូចជា៖ បេក្ខជនឈឈ្មោះត្រូវ​មាន​សញ្ជាតិខ្មែរពីកំណើត​ ចេះអាន និង​សរសេរអក្សខ្មែរ បាន​ចុះឈ្មោះ​ក្នុង​បញ្ជីបោះឆ្នោត​ក្នុងឃុំ/សង្កាត់ដែលខ្លួន​មានបំណង​ឈរ​ឈ្មោះ​បោះឆ្នោត ​និងមានអាយុយ៉ាងតិច២៥ឆ្នាំ ​គិតមកដល់ទល់ថ្ងៃបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ/សង្កាត់៕អត្ថបទ៖ទូច សោភ័ណ

ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ សម្រេចស្ថាបនារួចរាល់១០០%ហើយ

2022/03/25 02:25:03 pm        787
ភ្នំពេញ៖ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានស្ថាបនារួចរាល់១០០%ហើយ។ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ គ្រោងបើកសម្ពោធជាផ្លូវការ នាថ្ងៃទី៣១ ខែមីនា ខាងមុខនេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រោយពីបានដាក់ឲ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្នបានប្រមាណជិត១សប្តាហ៍មកនេះ៕

ខេត្តត្បូងឃ្មុំ គ្មានអ្នកស្លាប់កូវីដ-១៩ និងជាសៈស្បើយជាង ៣០០០នាក់ ​ក្នុងរយៈពេល១ខែចុង​ក្រោយនេះ

2022/03/25 01:35:21 pm        758
ត្បូងឃ្មុំ៖ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា រយៈពេល១ខែចុងក្រោយនេះ ខេត្តត្បូងឃ្មុំ គ្មានអ្នកស្លាប់ដោយសារកូវីដ-១៩នោះឡើយ និងជាសៈស្បើយជាង ៣០០០នាក់ ក្នុងចំណោមអ្នកវិជ្ជមានជាង ៤៨០០នាក់។លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានបន្តទៀតថា បច្ចុប្បន្ន​ករណីឆ្លង និងស្លាប់ដោយសារមេរោគកូវីដ-១៩ មានការថយចុះ ដោយហេតុថា​ការចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ គឺក្រុមការងារគ្រូពេទ្យរបស់យើងបានចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស្រោចស្រព​ទៅប្រជាពលរដ្ឋតាមសហគមន៍ ​និងបានចូលរួមកាត់បន្ថយអត្រានៃការស្លាប់ ដែល​រហូតមកដល់រយៈពេល១ខែចុងក្រោយនេះ ​ខេត្តត្បូងឃ្មុំ ពុំមានអ្នកស្លាប់ដោយសារមេរោគកូវីដ-១៩នោះឡើយ។ឆ្លៀតក្នុងឱកាសនោះប្រធានមនី្ទរសុខាភិបាលខេត្តត្បូងឃ្មុំ បញ្ជាក់ថា បច្ចុប្បន្ននេះខេត្តត្បូងឃ្មុំ មាន​មណ្ឌលព្យាបាលកូវីដ-១៩ តែមួយកន្លែងប៉ុណ្ណោះ ហើយគ្រប់មនី្ទរពេទ្យបង្អែកទាំង៧ និង​មណ្ឌលសុខភាព​ក្នុងខេត្ត ត្រូវបើកដំណើរការជាធម្មតា​ ដោយចាត់ទុកអ្នកវិជ្ជមានកូវីដ១៩ ជា​អ្នកជំងឺធម្មតា​ និងត្រូវទទួលព្យាបាលគ្រប់មនី្ទរពេទ្យផងដែរ៕

រដ្ឋមន្ត្រីសុខាភិបាល ស្នើនិស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ចូលរួម​លើក​កម្ពស់​វិស័យ​សុខាភិបាល​នៅកម្ពុជា

2022/03/25 01:05:02 pm        763
ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ស្នើនិសិ្សតបញ្ចប់ការសិក្សានៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ចូលរួមលើកកម្ពស់ប្រព័ន្ធសុខាភិបាល តាមរយៈការពង្រឹងគុណភាពសេវាសុខាភិបាល និងការរៀបចំសេវាសុខភាពដែលឆ្លើយតបទៅនឹងតម្រូវការប្រជាជន ដោយប្រើប្រាស់ចំណេះដឹងដែលទទួលបានពីការសិក្សានៅទីនេះ។ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង យ៉ាងដូច្នេះ ក្នុងពិធីប្រគល់សញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់សុខភាពសាធារណៈ​ បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តអេពីដេមីសាស្រ្ត បរិញ្ញាបត្រជាន់ខ្ពស់​វិទ្យាសាស្រ្តអាហារូបត្ថម្ភ ​និង​បរិញ្ញាបត្រ​ជាន់ខ្ពស់គ្រប់គ្រងរដ្ឋបាលមនី្ទរពេទ្យ ដល់និសិ្សតដែល​បញ្ចប់​ការិក្សា សរុបចំនួន៤១រូប, នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ​ម្សិលមិញនេះ។ឯកឧត្តម រដ្ឋមន្រី្ត បានលើកឡើងទៀតថា ក្រសួងសុខាភិបាល បានបង្កើតវិទ្យាស្ថានជាតិសុខភាព​សាធារណៈ ​ដើម្បីឲ្យធ្វើជាសេនាធិការមួយរបស់ក្រសួង ​លើការងារមនី្ទរពិសោធន៍ ការបណ្តុះ​បណ្តាល​ជំនាញសុខភាពសាធារណៈ ​និងការស្រាវជ្រាវ​ និងរៀបចំគោលនយោបាយសុខាភិបាល។ កន្លងមកវិទ្យាស្ថានជាតិសុខភាពសាធារណៈបានបំពេញតួនាទីរបស់ខ្លួនជាគ្រឹះស្ថាន​ឧត្តម​សិក្សា​ដោយ​បានបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញសុខភាពសាធារណៈ ប្រកបដោយ​គុណភាព ដើម្បីរួមចំណែកបង្កើនធនធានមនុស្សផ្នែក​សុខភាព​សាធារណៈនៅកម្ពុជា។ឯកឧត្តមសាស្រ្តាចារ្យ បានសង្កត់ធ្ងន់ថា ការបង្កើនធនធានមនុស្សក្នុងជំនាញ​សុខភាព​សាធារណៈ​នេះ ​គឺជាយុទ្ធសាស្រ្តរយៈពេលវែងមួយរបស់ក្រសួង សម្រាប់ឆ្លើយតបទៅ​នឹង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ​និង​ប្រកប​ដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រី្ត ​ក្នុងគោលបំណង​លើកកម្ពស់​សមត្ថភាព​របស់​ប្រព័ន្ធ​សុខាភិបាល ​តាមរយៈការពង្រឹង ​និងពង្រីក​ប្រព័ន្ធ​សុខាភិបាល ​ប្រកប​ដោយចីរភាពដោយផ្តោតការ​យកចិត្តទុកដាក់ ​ជាពិសេសទៅលើគុណភាព​នៃសេវា ​និង​ការផ្តល់​សេវា​ប្រកប​ដោយ​សមធម៌៕អត្ថបទ៖ រដ្ឋា

ពលរដ្ឋសប្បាយចិត្តក្រោយស្ពានអាកាសចោមចៅបញ្ចប់ការសាងសង់ ដែលជួយកាត់បន្ថយការស្ទះចរាចរណ៍

2022/03/25 07:23:03 am        1029
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅធានីភ្នំពេញ បង្ហាញការសប្បាយរីករាយចំពោះភាពរីកចម្រើន​ក្នុង​រាជធានី​ភ្នំពេញ ​ជាពិសេសស្ពានអាកាសចោមចៅ​ដែល​ទើប​បញ្ចប់​ការសាងសង់​ជាស្ថាពរ។ក្រោយពីការសាងសង់ស្ពានអាកាសចោមចៅ​សម្រេច​បាន​លទ្ធផល ១០០ភាគរយ និងគ្រោង​សម្ពាធ​ដាក់​ឲ្យ​ប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី៣១ ​ខែមីនានេះ ​ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរ ​និងរស់នៅ​ក្បែរ​ស្ពាន​អាកាសចោមចៅ ​បាន​សម្តែងក្តីរីករាយ​ចំពោះ​សមិទ្ធផល​ថ្មីរបស់​រាជរដ្ឋាភិបាល ក្រោយ​ពី​ការ​សាងសង់​ស្ពានអាកាសចោមចៅ ក្នុងក្របខណ្ឌរាជធានីភ្នំពេញ​ដែល​នេះបង្ហាញ​ពី​សន្ទុះ​អភិវឌ្ឍន៍​ស្ពានអាកាសធំៗច្រើន ​ដើម្បី​បញ្ចៀស​ការ​កក​ស្ទះចរាចរណ៍។ប្រជាពលរដ្ឋ ​បានលើកឡើងថា ​ពួកគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ចំពោះការកសាង​ស្ពាន​អាកាសនេះ ​ដែលធ្វើឲ្យមាន​សោភ័ណ​ទាំងការរស់នៅ​ និងកាត់បន្ថយកកស្ទះចរាចរាណ៍​ផងដែរ។ស្ពានអាកាសចោមចៅ ​បានបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន រួមមាន ផ្លូវក្រោមដីចំនួន៣ខ្សែ៖ ខ្សែទី១ ផ្លូវក្រោមដីភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ ​មកមហាវិថីសហព័ន្ធរុស្សី, ខ្សែទី២ ផ្លូវក្រោមដីភ្ជាប់​ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅ​មហាវិថីចោមចៅ ​និងខ្សែទី៣ ជាផ្លូវឯកទិសភ្ជាប់ចរាចរណ៍ពីផ្លូវជាតិ​លេខ៤​ ឆ្ពោះទៅផ្លូវជាតិលេខ៣។ដោយឡែកចំពោះស្ពានអាកាសទី១ ​ជាស្ពានអាកាសមេតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ី ទៅផ្លូវជាតិលេខ៣​ មានប្រវែង សរុប ៤០៨ម៉ែត្រ ​និងស្ពានអាកាសទី២ បំបែកចេញពីស្ពាន​អាកាសមេ ​បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថី​សហព័ន្ធរុស្ស៊ី ​ឆ្ពោះទៅមហាវិថីចោមចៅ។ស្ពាន​អាកាស​ចោមចៅជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ​តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដែលសាងសង់​ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា ​(OCIC) ហើយប្រើប្រាស់ការសាងសង់​រយៈពេល៣០ខែ ​និងចំណាយថវិការសាងសង់ប្រមាណ ២២លានដុល្លា។មកទល់ពេលបច្ចុប្បន្ន ស្ពានអាកាសក្នុងរាជធានីភ្នំពេញដែលបានសាងសង់មានចំនួន៧ រួមមាន ស្ពានអាកាសក្បាលថ្នល់ ​ស្ពានអាកាសស្ទឹងមានជ័យ ​ស្ពានអាកាស៥មករា​ ស្ពានអាកាស៧មករា ស្ពាន​អាកាសស្តុបផ្សារដីហ៊ុយ ​ស្ពានអាកាសចោមចៅ ​ និងស្ពានអាកាសឬស្សីកែវ ដែលកំពុង​ដំណើរ​ការសាងសង់ ខណៈរដ្ឋបាលរាជធានីភ្នំពេញ​ ក៏កំពុងសិក្សាគម្រោងសាងសង់​ស្ពានអាកាស​នៅចំនុបស្តុបផ្សារស៊ិនជូរីផ្លាហ្សាតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី៕ អត្ថបទ៖ ឧត្តម

ទេសរដ្ឋមន្រ្តី លី ធុជ៖ ការងារបោសសម្អាតមីនតម្រូវឲ្យមានជំនាញ និងវិន័យខ្ពស់ ដើម្បី​ជៀសវាង​ការគ្រោះថ្នាក់ដល់អាយុជីវិត

2022/03/25 04:38:24 am        578
កំពង់ស្ពឺ៖ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន មានប្រសាសន៍ថា ការងារបោសសម្អាតមីនតម្រូវឲ្យមានជំនាញខ្ពស់វិន័យខ្ពស់ និងនិតីវិធីច្បាស់លាស់ដើម្បី​ជៀសវាង​ការគ្រោះថ្នាក់ដល់អាយុជីវិត ក្នុងពេលប្រតិបត្តិការ ។ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញ​បច្ចេកវិទ្យាគ្រប់គ្រងព័ត៌មាន​វិស័យ​សកម្មភាពមីន នៅវិទ្យាស្ថានមជ្ឈមណ្ឌលជាតិគ្រប់គ្រងកង​កម្លំាង​រក្សាសន្តិភាព បោស​សម្អាតមីន ​និងកាកសំណល់សង្រ្គាម ​(NPMEC) ​នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ។វគ្គហ្វឹកហ្វឺននេះ បានរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិ NPMEC សហការ​ជាមួយ​ក្រុម​គ្រូបង្គោល​មកពីអាជ្ញាធរមីន ​និងសិក្ខាកាមជានាយទាហាន ​នាយទាហានរង ពលទាហាន មកពី​មជ្ឈមណ្ឌលជាតិ NPMEC, វិស្វកម្មក្រសួងកាពារជាតិ, ​វិស្វកម្មអគ្គបញ្ជាការដ្ឋាន, វិស្វកម្មទ័ព​ជើងគោក, បញ្ជាការដ្ឋានទ័ពជើងទឹក ​និងបញ្ជាការដ្ឋានទ័ពជើងគោក។ឯកឧត្តម ទេសរដ្ឋមន្រ្តី ​បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ​និង ការ​ដឹកនាំ​របស់ នាយឧត្ដមសេនីយ៍ សែម សុវណ្ណនី ​អនុប្រធានទី២ អាជ្ញាធរមីន និងជាអគ្គនាយក​មជ្ឈមណ្ឌលជាតិ NPMEC ​និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានសម្រេចនូវសមិទ្ធផល​ជា​ប្រវត្តិ​សាស្ត្រ និងនាំមកនូវកិត្តិយសកេរ្តិ៍ឈ្មោះជូន​ជាតិមាតុភូមិលើឆាកអន្តរជាតិ ក្នុងការ​ចូលរួមថែ​រក្សា​សន្តិភាពនៅតំបន់ ​និងពិភពលោក​ ក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ ក្រោមការដឹកនាំ​ប្រកប​ដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជាស្ថាបនិក​សន្តិភាព​នៅកម្ពុជា។ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ដើម្បីទទួលបានសុខសន្តិភាព ជូនជាតិមាតុភូមិ សម្តេចតេជោ ​បានពលីសាច់ស្រស់ ឈាមស្រស់ ​បញ្ចប់សង្រ្គាមរ៉ាំរ៉ៃ ព្រមទាំងបាន​កសាង​នូវ​ឱកាស​យ៉ាងច្រើន​សន្ធឹកសន្ទាប់ ​និងគ្មានដែនកំណត់ជូនជាតិមាតុភូមិ ​និង​ប្រជាជនកម្ពុជា​ទាំងអស់ សម្រាប់​ក្មេងៗ​ជំនាន់ក្រោយ ​ក្នុងនោះការងារបោសសម្អាតមីន គឺជាការងារមួយយ៉ាងសំខាន់​ក្រោយបញ្ចប់​សង្រ្គាម ​បានចូលរួមចំណែកដល់កិច្ចគាំពារសុខសន្តិភាព​ និង​ការ​អភិវឌ្ឍប្រទេសជាតិ ប៉ុន្តែ​ការងារ​បោសសម្អាតមីននេះ ​តម្រូវឲ្យមានជំនាញខ្ពស់​ វិន័យខ្ពស់ ​នីតិវិធីច្បាស់លាស់ និង​ប្រតិបត្តិការប្រកប​ដោយប្រសិទ្ធភាពខ្ពស់ ដែលរាល់ការធ្វេសប្រហែស ឬមិនបានយកចិត្តទុកដាក់ណាមួយ នឹង​នាំអោយ​ មានគ្រោះថ្នាក់ដល់អាយុជីវិត។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ដល់កងទ័ពជើងគោក ដែល​បានចូលរួមយ៉ាងសកម្មជាកម្លាំងបោសសម្អាតមីន/គ្រាប់ចាប់តាំងពីឆ្នាំ១៩៧៩ ដើម្បីផ្តល់​សុវត្ថិភាព​ដល់ប្រជាជន ដែលបានវិលត្រលប់ពីរបស់ប្រល័យពូជសាស្ត្រ ​និង​ពីសេចក្តីស្លាប់​ ហើយ កង​ទ័ពជើងគោក ​នឹងចាប់ផ្តើមចូលរួមជាកងកម្លាំង​បោសសម្អាតមីន/គ្រាប់មនុស្សធម៌ ដោយ​សហការជាមួយ​អាជ្ញាធរមីន ដើម្បីពន្លឿនដល់ការងារបោសសម្អាតមីន​ឲ្យអស់ត្រឹមឆ្នាំ២០២៥​ផងដែរ៕

អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា៖ រាជរដ្ឋាភិបានតែងតែយកចិត្តទុក​ដាក់​ចំពោះ​អតីត​យុទ្ធជនគ្រប់រូប

2022/03/25 04:36:04 am        556
កំពត៖ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបានតែងតែបន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនគ្រប់រូប មិនដែលបោះបង់នរណាម្នាក់ចោលឡើយ។ថ្លែងក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា​ខេត្តកំពត ចំនួនប្រមាណ៥០០នាក់ នៅព្រឹកថ្ងៃទី២៥ ខែមីនានេះ ឯកឧត្តម គន់ គីម ​បានបញ្ជាក់ថា រាជរដ្ឋាភិបានតែងតែបន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន​គ្រប់រូបជាប្រចាំ ដូចជា ការផ្តល់​ដីសម្បទានសង្គម​ និងការសាងសង់ផ្ទះ ​ការផ្តល់របបសន្តិសុខសង្គម ដោយពិនិត្យសុខភាព​ឥតគិតថ្លៃ ​និងប្រាក់សោធននិវត្តន៍ជារៀងខែ៕

ស.ស.យ.ក កំពុងចូលរួមអភិវឌ្ឍន៍ផ្នែកឌីជីថល ដល់​សិស្ស​និស្សិត​នៅ​គ្រឹះស្ថាន​ឧត្តមសិក្សា

2022/03/25 11:07:48 am        556
ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) មានឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន បាននឹងកំពុងចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ប្រសិទ្ធិភាពផ្នែកឌីជីថល ដល់សិស្សនិស្សិត ​នៅតាមគ្រឹះស្ថានឧត្តមសិក្សា​ ឆ្លើយតបតម្រូវការទីផ្សារការងារ រួមទាំងកា​របណ្ដុះយុវជនឲ្យចូលរួមក្នុងសកម្មភាពនយោបាយ ​និងអភិវឌ្ឍន៍​ប្រទេសជាតិ ។នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) ​នៃសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ស សុខា ប្រធាន ក.យ.គ និងជាអនុប្រធាន ស.ស.យ.ក មានប្រសាសន៍ថា​ ក.យ.គ ​បានរិះរកគ្រប់មធ្យោបាយ​ បំពេញបេសកកម្មរបស់ខ្លួន ឱ្យសម្រេច​បាន​ជោគជ័យ ​ដូចជាប្រជុំ ​និងដោះស្រាយបញ្ហាតាមប្រព័ន្ធអនឡាញ ការបង្កើតឱ្យមានរចនា​សម្ព័ន្ធ​មួយ​ច្បាស់លាស់ ​ការបង្កើតឱ្យមានបទប្បញ្ញត្តិ និងឯកសារផ្លូវការនានាជាមូលដ្ឋាន នៃការដឹកនាំ​គ្រប់គ្រង ការប្រមូលផ្តុំនូវធនធានមនុស្សដែលមានគុណវុឌ្ឍសមត្ថភាព និងបទពិសោធល្អៗ ដើម្បី​បំពេញ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាពខ្ពស់ ។ឯកឧត្តម បន្តថា ក.យ.គ បានដាក់ចេញនូវផែនការសកម្មភាពប្រចាំឆ្នាំ២០២១ ដែលមានលក្ខណៈ​ជាក់លាក់​ អាចអនុវត្តបាន​ស្របទៅតាមធនធានដែលមាន ​សម្រាប់ជាត្រីវិស័យតម្រង់ទិសការងារ ហើយ​នឹងបន្តពិភាក្សា ​និងអនុវត្តលើកកម្ពស់​ប្រសិទ្ធិភាពការងារ របស់ក្រុមប្រឹក្សាយុវជន​គ្រឹះស្ថាន​ឧត្តមសិក្សា, ការចូលរួមរបស់យុវជន​ នៅក្នុងការងារនយោបាយ ការងារដឹកនាំ និងការអភិវឌ្ឍន៍​ប្រទេសជាតិ, ការអភិវឌ្ឍសមត្ថភាពយុវជនក្នុងសម័យឌីជីថល ឲ្យឆ្លើយតបទៅនឹងតម្រូវការ​ទីផ្សារ​ការងារ, ជំរុញ​និងលើកទឹកចិត្តយុវជន​ ឲ្យចូលរួមគ្រប់សកម្មភាព របស់សហភាពសហព័ន្ធ​យុវជន​កម្ពុជា ។ ឯកឧត្តម ឯក មនោសែន អនុប្រធាន ក.យ.គ លើកឡើងថា ឆ្នាំ២០២១ ក.យ.គ ទោះជួបបញ្ហាវិបត្តិ​ជំងឺកូវីដ-១៩ បានអនុវត្តសម្រេចនូវលទ្ធផលការងារសំខាន់ៗមួយចំនួន ក្នុងនោះបានបង្កើត​កិច្ច​សហការល្អ ​និងទទួលការគាំទ្រយ៉ាងខ្លាំង​ពីក្រសួងអាណាព្យាបាល នៃគ្រឹះស្ថានឧត្តមសិក្សា​ទាំង​អស់, បានសហការល្អ និងទទួល​ការគាំទ្រយ៉ាងសកម្ម ​ពីគណៈគ្រប់គ្រង​គ្រឹះស្ថានសិក្សារដ្ឋ និង​ឯកជន​ ព្រមទាំងគ្រឹះស្ថានសិក្សាផ្នែកគរុកោសល្យ ។ឯកឧត្តម បន្តថា បានសម្រេច និងប្រកាសទទួលស្គាល់ជាផ្លូវការសមាសភាព​គណៈដឹកនាំ​ចលនា​យុវជនស្ម័គ្រចិត្ត និង​ក្រុមការងារយុវជន ស.ស.យ.ក ប្រចាំគ្រឹះស្ថាន​ឧត្តមសិក្សារដ្ឋ ​និងឯកជន ចំនួន១១៤ ស្មើនឹង៩៦% នៃគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដែលមានធនធានមនុស្ស​ជាកម្លាំង​ប្រតិបត្តិករសរុបជាង ២ពាន់នាក់ ដោយយុវជនទាំងនោះ ​ក៏បានចាប់ផ្ដើមធ្វើសកម្មភាពជាបណ្តើរៗ ផ្សព្វផ្សាយ ​និង​បញ្ជ្រាប​ដល់​យុវជនជានិស្សិត ​និងគរុសិស្សឱ្យបានយល់ដឹងអំពីគោល​បំណង​បេសកកម្ម ​និង​អត្ថប្រយោជន៍​ការចូលរួមធ្វើសកម្មភាព ​និង​ជាសមាជិក ស.ស.យ.ក ៕ អត្ថបទ៖ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈកម្មការប្រតិបត្តិ Soccer League បង្ហើបមហិច្ឆតាធំមួយ សម្រាប់ត្រៀមខួបលើកទី១០
06/05/2026 09:06 AM
លីបង់៖ កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ទូលំទូលាយ ជាឱកាសចុងក្រោយរបស់ខ្លួនក្នុងពេលក្រុមហេសបូឡា ច្រានចោល
06/05/2026 09:06 AM
គោព្រៃកម្ពុជា ទទួលបានការសសើរពីគ្រូទាំងសងខាង ក្រោយយកឈ្នះប៊ូតង់ ៤-០
06/05/2026 09:06 AM
អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់ UN បានលើកឡើងពីការព្រួយបារម្ភនៃការរីកសាយនៅទីតាំងរបស់អ៊ីរ៉ង់
06/05/2026 09:06 AM
មេដឹកនាំអ៊ុយក្រែន សន្យាកំណត់ពេលវេលាច្បាស់លាស់សម្រាប់ការចរចាស្តីពីសមាជិកភាពសហភាពអឺរ៉ុប
06/05/2026 09:06 AM
កម្ពុជា រកឃើញសត្វព្រៃសំខាន់ៗជាច្រើននៅភាគខាងជើងប្រទេស
06/05/2026 09:06 AM
មេដឹកនាំអ៊ុយក្រែន ស្នើឲ្យមានជំនួបពិភាក្សាទល់មុខគ្នាក្នុងលិខិតបើកចំហរផ្ញើទៅកាន់លោក Putin
06/05/2026 09:06 AM
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបែងចែកភាគលាភឆ្នាំ២០២៥ ជាង ២៨,៧ ប៊ីលានរៀលជូនភាគហ៊ុនិក
06/05/2026 08:06 AM
ក្រុមហេសបូឡា ច្រានចោលបទឈប់បាញ់រវាងអ៊ីស្រាអែល-លីបង់ គាំទ្រដោយអាមេរិក
06/05/2026 08:06 AM
កម្ពុជា-សិង្ហបុរី ពិភាក្សាអំពីលទ្ធភាព នៃការជំរុញនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារសិង្ហបុរី
06/05/2026 08:06 AM