ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

អាជីវកម្មសណ្ឋាគារនិងភោជនីយដ្ឋានជាង ៧០% បើកឡើងវិញ តែមិនដំឡើងថ្លៃ តាមតម្លៃបេ្រងសាំង

2022/03/28 11:08:30 am        1024
ភ្នំពេញ៖ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា អះអាងថា អាជីវកម្មទេសចរណ៍មានដូចគ្នាសណ្ឋាគារ ភោជនីយដ្ឋានជាដើម រៀបចំបើកឡើងវិញច្រើន ហើយមិនមានការដំឡើងថ្លៃទៅតាមតំលៃប្រេងសាំងនោះទេ បើទោះណាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជិតឈានក៏ដោយ។លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានថ្លែងប្រាប់BTV នៅថ្ងៃទី២៨ ខែមីនានេះថា បន្ទាប់ពីរបាំងតេស្តកូវីដត្រូវបានលប់ចោលនៅតាមច្រកទ្វារព្រំដែន សំគាល់ឃើញថា ភ្ញៀវទេសចរ​អន្តរជាតិមកកម្ពុជា ចាប់ផ្តើមមានកំណើន ជាពិសេសនោះ គឺមានអ្នកវិនិយោគទុន​ជាជនបរទេស បានទំនាក់ទំនងជាមួយយើង ដើម្បីបង្កើតដៃគូ​អាជីវកម្ម​ទេសចរណ៍​ឡើងវិញ​ជាពិសេសអាជីវកម្ម​រៀប​ចំ​កញ្ចប់ទេសចរណ៍ ​សណ្ឋាគារ ​និង​ការ​បើក​ភោជនីយដ្ឋាន ជាដើម។លោក បន្តថា សម្រាប់អាជីវកម្មសណ្ឋាគារ ​និង​ភោជនីយដ្ឋាន​នៅក្នុងអំឡុងពេលនេះ ក្រៅពីមាន​ទទួលភ្ញៀវទេសចរក្នុងស្រុក ​យើងសំគាល់ឃើញថា ក៏មានភ្ញៀវជាជនបរទេសចូលមកទទួល​សេវាស្នាក់​នៅដើម្បីធ្វើការងារ ដើរកម្សាន្ត និង​ ចូលហាងទទួលទានអាហារច្រើន ខណៈបណ្តា​អាជីវកម្ម​ទេសចរណ៍មិនដំឡើងថ្លៃ ​ទៅតាមតំលៃប្រេងសាំង ​និង​ហ្គាស៍​ទោះទេ ​ហើយយើងរំពឹងថា ប្រេងសាំងហ្គាស៍​នឹងចុះវិញឆាប់ៗនេះ។លោក លូ ម៉េង រំពឹងថា តំលៃប្រេងសាំង និងហ្គាស៍​ នឹងអាចចុះវិញឆាប់ៗ ហើយ​នៅថ្ងៃបុណ្យ​ចូល​ឆ្នាំថ្មីនេះ ​នឹង​មាន​មនុស្ស​ចេញដើរកម្សាន្តច្រើ​ន ដែលជា​កត្តាជម្រុញ​អោយអាជីវកម្មក្នុង​វិស័យ​ទេសចរណ៍​មានទឹកចិត្តចាប់អារម្មរណ៍ការបើកឡើងវិញ​កាន់តែច្រើនថែមទៀត។លោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានសេវាស្នាក់នៅទេសចរណ៍ ​និងម្ហូបអាហារ នៃក្រសួងទេសចរណ៍ បានថ្លែងថា ​ក្នុងចំណោមអាជីកម្មក្នុងវិស័យទេសចរណ៍ ​មានដូចជា សណ្ឋាគារ និង​ភោជនីយដ្ឋាន​ដែលបានបិទទ្វារ ​និង ព្យួរអាជីវកម្មនាពេល​កន្លងមក មកដល់​ពេលនេះ​ គឺមានប្រមាណ៧០% ​បានប្រកាសបើកអាជីវកម្មឡើងវិញធម្មតា ​ហើយខ្លះទៀត បាន​កំពុងរៀបចំបើកសាខាអាជីវកម្ម ​អោយទាន់ថ្ងៃបុណ្យចូលឆ្នាំថ្មី​ឈាន​មកដល់ខាងមុខនេះ ហើយ​នៅសល់អាជីវកម្មប្រមាណជិត៣០% បានកំពុងបន្តបិទទ្វារ។តាមរបាយការណ៍ក្រសួងទេសចរណ៍ចេញផ្សាយ​នៅថ្ងៃនេះដែរ ចំនួនទេសចរ​ជាតិ​អន្តរជាតិចេញ​ដើរ​កម្សាន្ត នៅថ្ងៃចុងសប្តាហ៍ថ្ងៃទី២៦ ​ដល់ថ្ងៃទី២៧​ ខែមីនា គឺមានប្រមាណជាង ២០ម៉ឺននាក់​ក្នុង​ភ្ញៀវបរទេស​មានប្រមាណជាង១២៥០០នាក់ ​ហើយ​គោលដៅ​ដែលនៅតែបន្តរក្សាកំណើន​ក្នុង​ទទួលភ្ញៀវ​ទៅទស្សនាច្រើន​ ភាគច្រើនគោលដៅទេសចរណ៍តាមតំបន់ឆ្នេរ ​រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង ​ពោធិ៍សាត់ជាដើម៕ អត្ថបទស៊ុម សុខជា

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ជួប​ពិភាក្សា​ការងារ​ជាមួយ​អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)

2022/03/28 10:53:28 am        358
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ខែមីនានេះ មានជំនួបផ្លូវការមួយ ជាមួយលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ក្នុងឱកាសដែលលោកជំទាវអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងដឹកនាំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនី លើកដំបូងនៅអាស៊ីអាគ្នេយ៍ (MECA)។ កិច្ចជំនូបនេះ ធ្វើឡើងនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្រសួងអប់រំ បើកកិច្ចប្រជុំបីថ្ងៃ ពិភាក្សាលើការងារ សហគមន៍សង្គម-វប្បធម៌អាស៊ាន

2022/03/28 10:47:21 am        591
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងជាតិកម្ពុជា ផ្នែក​សសរស្ដម្ភ សហគមន៍សង្គម-វប្បធម៌អាស៊ាន ដែលកម្ពុជាជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន បើកកិច្ចប្រជុំរយៈពេលបីថ្ងៃ ពិភាក្សាលើការងារ នៃសសរស្ដម្ភ សហគមន៍សង្គម-វប្បធម៌អាស៊ាន។កិច្ចប្រជុំកំពូលអាស៊ាន គឺមានសសរស្ដម្ភសំខាន់ចំនួន ៣ ក្នុងនោះរួមមាន សសរស្ដម្ភសហគមន៍នយោបាយ-សន្តិសុខ សសរស្ដម្ភ​សហគមន៍​សេដ្ឋកិច ​និង​សសរស្ដម្ភ សហគមន៍​សង្គម-វប្បធម៌អាស៊ាន។ សម្រាប់សសរស្ដម្ភ សង្គម-វប្បធម៌អាស៊ាន ​គឺក្រសួងអប់រំ យុវជន ​និងកីឡា ​ជាតំណាងជាតិកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំ។យោងតាមឯកឧត្តម ឌី ខាំបូលី ជាឧត្តមមន្រ្តីសហគមន៍សង្គម-វប្បធម៌អាស៊ាន សសរស្ដម្ភ​សហគមន៍សង្គម-វប្បធម៌អាស៊ាននេះ ​គឺកម្ពុជា ​បានសម្រេចកំណត់យកចំណុចអាទិភាពចំនួន ៤។ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំលើពិភាក្សា​លើ​សរស្ដម្ភ​សហគមន៍​សង្គម-វប្បធម៌​អាស៊ាន ចំនួន បីថ្ងៃ ចាប់ពីថ្ងៃទី​ ២៨ដល់ថ្ងៃទី​ ៣០ ខែមីនា។ ថ្ងៃចាប់ផ្ដើមដំបូងជាកិច្ចប្រជុំនៃក្រុមការងារអាស៊ានសម្រាប់ការអនុវត្តសេចក្ដីថ្លែងការណ៍ស្ដីពី​វប្បធម៌​នៃ​ការបង្ការសម្រាប់សង្គម​មួយប្រកប​ដោយសន្តិភាព ​បរិយាបន្ន​ ភាពជាសះស្បើយ ​សុខភាព និង​សុខដុមនីយកម្ម ​ រីឯកិច្ចប្រជុំទី២ ​ជាកិច្ចប្រជុំឧត្តមមន្រ្តីសហគមន៍សង្គម-វប្បធម៌​អាស៊ានលើកទី ៣២ និងកិច្ចប្រជុំចុងក្រោយនៅថ្ងៃទី៣០ខែមីនា ​ជាកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌​អាស៊ាន​លើកទី ២៧​ ដែលដឹកនាំដោយ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងនាមជាប្រធានប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន ​ឯកឧត្តម ហង់ ជួនណារ៉ុន នឹង​ជម្រាបជូនអង្គប្រជុំ ​ពីសមិទ្ធផល​សំខាន់ៗ អាទិភាព​ ឯកសារលទ្ធផល​ និង​ព្រឹត្តិការណ៍​អម ដែល​នឹងត្រូវសម្រេចបានក្នុងឆ្នាំ ២០២២​ ក្រោមមូលបទ​ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់គ្នា”៕ អត្ថបទ៖ គឹមហុក

សម្តេចតេជោ ហ៊ុន សែន ហួសចិត្តនឹងការផ្សព្វផ្សាយថា«ការចាក់វ៉ាក់សាំងកូវីដ-១៩ នឹងនាំឱ្យមានជំងឺមហារីកនៅពេលក្រោយ»

2022/03/28 10:00:14 am        460
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសដោយសម្តែងការហួសចិត្តចំពោះការផ្សព្វផ្សាយដ៏អកុសលថា «ការចាក់វ៉ាក់សាំងកូវីដ-១៩ នឹងនាំឱ្យមានជំងឺមហារីកនៅពេលក្រោយ»។ថ្លែងក្នុងពិធីម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ (មន្ទីរពេទ្យព្រះអង្គឌួង) រាជធានីភ្នំពេញ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង)នៅព្រឹកថ្ងៃទី២៨ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការផ្សព្វផ្សាយទាំងនោះ គឺជារឿងដែលមិនអាចទទួលយកបាន ខណៈដែលប្រទេសជាច្រើនលើពិភពលោកកំពុងតែចាក់ និងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩នេះជាបន្តបន្ទាប់ និងយ៉ាងសស្រាក់សស្រាំ ហើយថែមទាំងមានចំនួនច្រើនទៀតផង ដូចជា ប្រទេសចិន អាមេរិក ឥណ្ឌា កូរ៉េខាងត្បូង..។ល។ពាក់ព័ន្ធនឹងបញ្ហានេះ លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសក៏ធ្លាប់បានប្រកាសច្រានចោលផងដែរ ហើយលោកជំទាវ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលដល់វេនត្រូវចាក់ដូសទី២ ឫដូសទី៣ និងដូសទី៤ ត្រូវរួសរាន់មកចាក់នៅតាមទីតាំងមូលដ្ឋានសុខាភិបាលរបស់ខ្លួន ដែលនៅជិតផ្ទះ ដើម្បីបង្កើននូវកងការពារជំងឺកូវីដ-១៩។ ទន្ទឹមនឹងនោះ លោកជំទាវក៏បានអំពាវនាវដល់អ្នកដែលមានជំងឺប្រចាំកាយ ដូចជា អេសដ៍ ឬជំងឺផ្សេងៗទៀត ត្រូវតែចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាចាំបាច់ ដើម្បីការពារខ្លួនផងដែរ៕

សម្តេចតេជោ ហ៊ុន សែន ៖ គ្មានជនណា អាចបង្ហាញជំហរជាលក្ខណៈអន្តរជាតិជំនួសកម្ពុជាបានឡើយ

2022/03/28 09:46:11 am        817
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មិនមានជនណា អាចបង្ហាញជំហរជាលក្ខណៈអន្តរជាតិជំនួសកម្ពុជាបានឡើយ។ថ្លែងក្នុងពិធីម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ (មន្ទីរពេទ្យព្រះអង្គឌួង) រាជធានីភ្នំពេញ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង)នៅព្រឹកថ្ងៃទី២៨ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បន្តថា ជំហររបស់កម្ពុជា គឺតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ដែលមានចង្អុលបង្ហាញពីរាជរដ្ឋាភិបាលកម្ពុជា ត្រឹមត្រូវ និងច្បាស់លាស់។ សម្តេចបញ្ជាក់ថា អ្នកវិភាគ អ្នកអត្ថាធិប្បាយ តាមប្រព័ន្ធផ្សព្វផ្សាយនានា គឺជាទស្សនៈផ្ទាល់ខ្លួនគេ មិនមែនជាជំហររបស់កម្ពុជាឡើយ៕

ប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន​ សែន ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារ​ជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ (មន្ទីរពេទ្យព្រះអង្គឌួង)

2022/03/28 02:15:26 am        679
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញជា​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ក្នុងពិធី​សំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ (មន្ទីរពេទ្យព្រះអង្គឌួង) រាជធានីភ្នំពេញ ក្រោមជំនួយ​ឥតសំណង​ពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង)។ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News ខាងក្រោមនេះ ជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី៖- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅឆ្នាំនេះ២០២២នេះ គឺជាខួបលើកទី២៥ នៃខួបទំនាក់ការទូតឡើងវិញរវាងកម្ពុជា-កូរ៉េ ដែលជាចំណងការទូតប្រកបដោយមោទនភាព និងវឌ្ឍនភាព។- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ពេលនេះស្ថានភាពកម្ពុជាបានធូរស្រាល ដោយសារយើងអាចគ្រប់គ្រងជំងឺកូវីដ-១៩បាន ឱ្យស្ថិតនៅកម្រិតមួយ ហើយក៏ជាចូលរួមចំណែក​ដ៏ធំធេងមិនអាចបំភ្លេចបាន នូវវិរៈភាពរបស់ក្រុមគ្រូពេទ្យកម្ពុជាទាំងអស់ ដែលប្រឹងប្រែងអស់​កម្លាំងកាយចិត្ត​ដើម្បីប្រជាពលរដ្ឋកម្ពុជា។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបានប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ក្នុងកម្រិតខ្ពស់ ដែលធ្វើឱ្យសហគមន៍កម្ពុជាមានភាពស៊ាំប្រឆាំងកូវីដ-១៩ ទោះជាករណីឆ្លងកើតឡើង ក៏ដោយ ក៏មិនបណ្តាលឱ្យក្លាយជាករណីធ្ងន់ធ្ងរ ឬស្លាប់ឡើយ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសឡើងវិញថា ប្រជាពលរដ្ឋកម្ពុជា អាចកម្សាន្តសប្បាយ​រីករាយ​ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ២០២២នេះ យ៉ាងពិតប្រាកដ ព្រោះយើងមិន​មាន​ការព្រួយបារម្ភខ្លាំងដោយសារជំងឺកូវីដ-១៩ទៀតទេ តែយើងបារម្ភនោះ គឺបញ្ហាតម្លៃ​ប្រេងឥន្ធនៈ ដែលយើងមិនដឹងថា ដល់ពេលចូលឆ្នាំ តម្លៃសាំងឡើងដល់កម្រិតណានោះឡើយ។- សម្តេចតេជោ ហ៊ុន សែន នៅតែប្រកាសបន្តការសាងសង់មន្ទីរពេទ្យឯកទេស​សម្រាប់ព្យាបាលជំងឹកូវីដ-១៩ ដែលអាចដាក់អ្នកជំងឺកូវីដ-១៩បានចំនួន១ម៉ឺននាក់ សាងសង់ដោយរាជរដ្ឋាភិបាលកម្ពុជា។- សម្តេចបញ្ជាក់ថា ទោះពេលសាងសង់រួច ជំងឺកូវីដ-១៩បានធូរស្រាលយ៉ាងណាក៏ដោយ យើងក៏អាចនៅតែប្រែក្លាយមន្ទីរពេទ្យនោះទៅជាកន្លែងព្យាបាលជំងឺទូទៅតាមជាក់ស្តែង។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ពេលនេះកូវីដ-១៩ មិនមានតួលេខស្លាប់​ដូចករណីគ្រោះថ្នាក់ចរាចរណ៍នោះទេ ដែលអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍​ក្នុងមួយថ្ងៃមានចំនួនប្រមាណ៥នាក់ ដែលជាចំនួនច្រើនគួរឱ្យព្រួយបារម្ភ និងសោកស្តាយ ខណៈដែលប្រជាពលរដ្ឋអ្នកធ្វើដំណើរ, អ្នកប្រើប្រាស់ដងផ្លូវ សុទ្ធតែអាចការពារខ្លួនពីករណី​នេះបានទាំអស់គ្នា តាមរយៈការគោរពច្បាប់ចរាចរណ៍ គោរពសិទ្ធិអទិភាព និងចេះអត់ឱនយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដោយសម្តែងការហួសចិត្តចំពោះការផ្សព្វផ្សាយដ៏អកុសលថា «ការចាក់វ៉ាក់សាំងកូវីដ-១៩ នឹងនាំឱ្យមានជំងឺមហារីកនៅពេលក្រោយ» ដែលសម្តេចចាត់​ទុកការផ្សព្វផ្សាយទាំងនោះ គឺជារឿងដែលមិនអាចទទួលយកបាន ខណៈដែលប្រទេសជាច្រើន​លើ​ពិភពលោកកំពុងតែចាក់ និងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩នេះជាបន្តបន្ទាប់ និងយ៉ាង​​សស្រាក់សស្រាំ ហើយថែមទាំងមានចំនួនច្រើនទៀតផង ដូចជា ប្រទេសចិន អាមេរិក ឥណ្ឌា កូរ៉េខាងត្បូង..។ល។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា អ្នកដំណើរពីក្រៅប្រទេស ចូលមកកម្ពុជា ត្រូវបានលើកលែងអស់ហើយពាក់ព័ន្ធនឹងវិធានការកូវីដ-១៩ ដែលជាផ្នែក​ដើម្បីស្រូបទាញទេសចរ និងធុរកិច្ច តែយើងក៏មិនបានមើលស្រាលចំពោះបញ្ហាកូវីដ-១៩នោះដែរ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាមានជំហរ​ជាលក្ខណៈអន្តរជាតិចំពោះបញ្ហាពិភពលោក ដែលអធិបតេយ្យភាពជាតិផ្តាច់មុខរបស់កម្ពុជា។ កម្ពុជាមិនសំដៅតែលើរុស្ស៊ីនោះទេ គឺកម្ពុជាប្រឆាំងរាល់ការប្រើប្រាស់កម្លាំងយោធា ដើម្បីរំលោភបំពានលើប្រទេសមួយទៀត។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការគោរពអធិតេយ្យជាតិរបស់អ៊ុយក្រែន គឺស្នើនឹងគោរពអធិបតេយ្យជាតិរបស់ខ្លួនឯងផងដែរ ដែលនេះគឺជាអ្វីដែលយើងត្រូវតែធ្វើ និងប្រកាន់យក។- សម្តេចតេជោ ហ៊ុន  សែន នាយករដ្ឋមន្ត្រីបានប្រកាសថា កម្ពុជាមិនត្រូវការយន្តហោះចម្បាំង ឬនាវាមុជទឹកនោះទេ តែអ្នកឯងក៏មិនអាចរំលោភបំពានលើកម្ពុជាបានដែរ ព្រោះយើងមានអាវុធពីក្រោមដើម្បីកម្ទេចអ្នកឯង អ្វីដែលយើងត្រូវមាននៅពេលនេះ គឺសំណាញ់មេឃ សម្រាប់ការពារកម្ពុជា។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា បើយកលុយទៅទិញយន្តហោះចម្បាំង ឬនាវាមុជទឹក សុខចិត្តយកលុយទាំងនោះ ទៅកសាងសាលារៀន ឬមន្ទីរពេទ្យ បម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋវិញ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសឈរខាងអ៊ុយក្រែន ឈរនៅជាមួយប្រជាជនអ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ព្រោះកម្ពុជាយើងក៏ធ្លាប់​ទទួលរងនូវការ​ឈ្លានពានដូច​ករណីនោះដែរ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្ថែមទៀតថា សម្តេចមិនអនុញ្ញាតឱ្យ​ប្រជាជនកម្ពុជាណាម្នាក់ ទៅធ្វើទាហានដើម្បីជួយច្បាំងអ៊ុយក្រែននោះទេ តែអ្វី​ដែលកម្ពុជាយើងអាចធ្វើទៅបាននោះ គឺបង្ហាញជំហរជាលក្ខណៈអន្តរជាតិដើម្បីគាំទ្រអ៊ុយក្រែន។- សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា រុស្ស៊ី និងអ៊ុយក្រែន នឹងប្រឹងប្រែងអត់ធ្មត់ និងចូលតុចរចា ដោយមិនប្រើប្រាស់កម្លាំង ដោះស្រាយបញ្ហា ដើម្បីឈានទៅរកសន្តិភាពសម្រាប់ប្រទេសទាំងពីរ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មិនមានជនណា អាចបង្ហាញជំហរជា​លក្ខណៈអន្តរជាតិជំនួសកម្ពុជាបានឡើយ។ ជំហររបស់កម្ពុជា គឺតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ដែលមានចង្អុលបង្ហាញពីរាជរដ្ឋាភិបាលកម្ពុជា ត្រឹមត្រូវ និងច្បាស់លាស់។ អ្នកវិភាគ អ្នកអត្ថាធិប្បាយ តាមប្រព័ន្ធផ្សព្វផ្សាយនានា គឺជាទស្សនៈផ្ទាល់ខ្លួនគេ មិនមែនជាជំហររបស់កម្ពុជាឡើយ។ សង្កថាសម្តេចចប់នៅវេលាម៉ោង៩ និង០០នាទី

ទេសរដ្ឋមន្រ្តី គន់ គីម ចុះជួបសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រៃវែងចំនួនជាង ៣០០នាក់

2022/03/27 11:57:15 am        454
ព្រៃវែង៖ នាព្រឹកថ្ងៃទី២៧ ខែមីនានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែងចំនួនជាង ៣០០នាក់។ នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់អតីតយុទ្ធជន ជាពិសេសសូមឲ្យអតីតយុទ្ធជនទាំងអស់បន្តអនុវិធានការសុខាភិបាល និងការចាក់វ៉ាក់សាំង​ដូស​ជំរុញ​ឲ្យបានគ្រប់ៗគ្នា។ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម​ បានស្នើដល់មូលដ្ឋានត្រូវថែទាំ និងយកចិត្តទុកដាក់សុខទុក្ខ​ជូន​អតីត​យុទ្ធជនឲ្យបានទាន់ពេលវេលា ​ព្រោះពួកគាត់បានចូលរួមពលី និងលះបង់ ដើម្បី​ជាតិ​ច្រើន​ណាស់។

លោកជំទាវ ឱ វណ្ណឌីន ៖ អ្នកមានជំងឺប្រចាំកាយ(អេដស៍ ឬជំងឺផ្សេងៗទៀត) ត្រូវតែចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជាចាំបាច់

2022/03/27 08:16:50 am        868
កំពត៖ លោកជំទាវ ឱ វណ្ណឌីន ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសប្រកាសថា អ្នកដែលមានជំងឺប្រចាំកាយ ដូចជា៖ អេដស៍ ឬជំងឺផ្សេងៗទៀត ត្រូវតែចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាចាំបាច់ ដើម្បីការពារខ្លួន ពីរោគរាតត្បាតកូវីដ-១៩។ ថ្លែងក្នុងពិធីចុះពិនិត្យមើលមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ និង ពិនិត្យការងារថែទាំសុខភាពបឋមរបស់សហគមន៍ និងប្រព័ន្ធសុខាភិបាល និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃខេត្តកំពត លោកជំទាវ ឱ វណ្ណឌីន បានប្រកាសក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលដល់វេនត្រូវចាក់ដូសទី២ ឬដូសទី៣ និងដូសទី៤ ត្រូវរួសរាន់មកចាក់នៅតាមទីតាំងមូលដ្ឋានសុខាភិបាលរបស់ខ្លួន ដែលនៅជិតផ្ទះ ដើម្បីបង្កើននូវកងការពារជំងឺកូវីដ-១៩៕

រាជធានីភ្នំពេញ អនុញ្ញាតរៀបចំកម្មវិធីអបអរពិធីបុណ្យចូលឆ្នាំថ្មី តែត្រូវរឹតបន្តឹង​អនុវត្តវិធាន​សុខាភិបាល

2022/03/26 03:31:19 pm        1505
ភ្នំពេញ៖ អនុវត្តតាមប្រសាសន៍សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅក្នុងឆ្នាំ២០២២នេះ រដ្ឋបាលសាលារាជធានីភ្នំពេញ បានប្រកាសរៀបចំកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រៃពៃណីជាធម្មតាឡើងវិញ ហើយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ខ្មែរនេះ នឹងឈានចូលមកដល់នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ២០២២។ បើតាមឯកឧត្តម កើត ឆែ អភិបាលរងសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់BTV នៅថ្ងៃទី២៦ ខែមីនានេះថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យបណ្តាគ្រឹះស្ថានរដ្ឋនិងឯកជន វត្តអារ៉ាមនានា រៀបចំកម្មវិធីកម្សាន្ត​សប្បាយ​ជា​ធម្មតាឡើងវិញ ​ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលឈានចូលមក​ក្នុង​រយៈពេលប្រមាណ ១៦ថ្ងៃបន្ទាប់ទៀតនេះ។ឯកឧត្តម កើត ឆែ បន្តថា នៅក្នុងឆ្នាំនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី​នៅ​វត្តភ្នំឡើងវិញ​ជាធម្មតា តែការរៀបចំកម្មវិធីសង្ក្រាន្តនោះ នឹងត្រូវដាក់កម្រិតអោយអ្នកចូលរួមត្រូវ​អនុវត្តវិធានសុខាភិបាល ​ដោយត្រូវកំណត់ចំនួន​មនុស្សមិនអោយចូលច្រើន​កុះករ​ខ្លាំង ហើយ​អ្នកគ្រប់​​​អ្នក​ចូលរួមទាំងអស់​គឺត្រូវតែធ្វើការពាក់ម៉ាស់ជាចាំបាច់។ឯកឧត្តម កើត ឆែ បន្តថា ដោយឡែកសម្រាប់ការរៀបចំកម្មវិធីបុណ្យចូលឆ្នាំថ្មី​នៅតាមបណ្តាទីវត្ត​អារ៉ាមវិញ ​រដ្ឋបាលរាជធានីភ្នំពេញ ​ក៏បានណែនាំអោយអាជ្ញាធរតាមបណ្តាខ័ណ្ឌទាំងអស់ ត្រូវ​សហការជាមួយព្រះចៅអធិការគ្រប់វត្តទាំងអស់ ​ដើម្បីរៀបចំកម្មវិធីចូលឆ្នាំថ្មីប្រពៃណីជាតិឡើងវិញ ប៉ុន្តែ ​ត្រូវរឹតបន្តការអនុវត្តវិធានសុខាភិបាល ​មិន​អនុញ្ញាត​អោយពលរដ្ឋចេញចូលសេរី ដោយ​មិន​ពាក់ម៉ាស់ ​និងធ្វើអោយបរិវេណវត្តមានភាពចង្អៀតណែននោះទេ។ទោះយ៉ាងណានៅក្នុងឱកាសការរៀបចំកម្មវិធីសង្ក្រាន្ត និងកម្មវិធីបុណ្យចូលឆ្នាំប្រពៃណី​ជាតិ​នៅ​តាមទីសាធារណៈនិងនៅតាមទីវត្តអារ៉ាមនានា ឯកឧត្តម កើត ឆែ ក៏បានស្នើសុំបណ្តាភ្ញៀវទេសចរ​ជាតិអន្តរជាតិ ​ក៏ដូចប្រជាពលរដ្ឋ ​សូមធ្វើការពាក់ម៉ាស់ជាចំបាច់ ​ហើយបើអាច ​គឺ​សូម​ដាក់​ប័ណ្ណ​ចាក់វ៉ាក់សាំង​ការពារកូវីដ១៩​ នៅតាមជាប់ខ្លួន ​ព្រោះថា ​អាជ្ញាធរមូលដ្ឋាន​អាច​នឹងធ្វើពិនិត្យ​កាត​ចាក់វ៉ាក់សាំង​នៅចូលក្នុងបរិវេណវត្ត និ​ងកន្លែងប្រារព្វកម្មវិធីសង្គ្រាន្តនានាទៀត៕អត្ថបទ៖ ស៊ុម សុខជា

ទឹកឃ្មុំព្រៃមណ្ឌលគិរី នឹង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​ម៉ាក​សម្គាល់​ភូមិសាស្រ្ត​ទំនិញ​នៅថ្ងៃស្អែកនេះ

2022/03/26 02:08:48 pm        1189
មណ្ឌលគិរី៖ នៅថ្ងៃស្អែកនេះ ក្រសួងពាណិជ្ជកម្ម នឹងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ទឹកឃ្មុំព្រៃមណ្ឌលគិរី ក្នុងគោលបំណងផ្តល់កិច្ចការពារកម្មសិទ្ធិបញ្ញា ដល់សមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរី ដែលជាម្ចាស់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្រោមច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនៃកម្ពុជា។ក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃស្អែកទី២៧ ខែមីនា ឆ្នាំ២០២២ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ដែលនឹងប្រារព្ធធ្វើឡើងនៅសួនច្បារសែនមនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពី ឯកឧត្តមអភិបាលខេត្ត តំណាងអង្គទូតប្រចាំកម្ពុជា អង្គការដៃគូអភិវឌ្ឍន៍ថ្នាក់ជាតិ និងអន្តរជាតិ សមាជិកសមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរី ដែលមានអ្នកចូលរួមប្រមាណ ៣០០រូប។នាយកដ្ឋានកម្មសិទ្ធិបញ្ជា នៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៥ ខែមីនាកន្លងទៅ បានឲ្យដឹងថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ទឹកឃ្មុំព្រៃមណ្ឌលគិរី គឺដើម្បីទប់ស្កាត់ការក្លែងបន្លំម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ទឹកឃ្មុំព្រៃមណ្ឌលគិរីនៅលើទីផ្សារជាតិ និងអន្តរជាតិ, អភិរក្សចំណេះដឹង-ចំណេះធ្វើ និងទេពកោសល្យតាមបែបប្រពៃណីរបស់ប្រជាកសិករ និងសហគមន៍ជនជាតិពូនងក្នុងខេត្តមណ្ឌលគិរី តាមរយៈការរៀបចំចងក្រងសៀវភៅបន្ទុក «ទឹកឃ្មុំព្រៃមណ្ឌលគិរី», លើកកម្ពស់គុណភាពសំបកវេចខ្ចប់ ផ្សព្វផ្សាយអំពីកេរ្តិ៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» និងចូលរួមថែរក្សាតំបន់ព្រៃការពារ ជាគោលដៅទេសចរណ៍ និងបង្កើនច្រវ៉ាក់តម្លៃ បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាកសិករក្នុងតំបន់។ប្រភពដដែល បានលើកឡើងបន្តថា រួមជាមួយនឹងព្រឹត្តិការណ៍សម្ពោធនេះ នឹងមាន​ពិធី​ប្រារព្ធ​ទិវា​មួយម៉ោង​សម្រាប់ភពផែនដី​ (Earth Hour) ឆ្នាំ២០២២​ និងមាន​ស្តង់​សម្រាប់ដាក់តាំងបង្ហាញ និង​លក់ផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ​ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” “ម្រេចកំពត” “ស្ករត្នោតកំពង់ស្ពឺ” និង “ក្រូចថ្លុងកោះទ្រង់” និងផលិតផលម៉ាកសមូហភាព “អង្ករព្រះវិហារ” និង“អំបុកកំពង់ធំ” ព្រមទាំងផលិតផលផ្សេងៗទៀតចាប់ពីថ្ងៃ២៦ ​រហូតដល់២៨ ខែមីនា ឆ្នាំ២០២២ផងដែរ។ក្រសួងពាណិជ្ជកម្ម ដែលមាននាយកដ្ឋានកម្មសិទ្ធិបញ្ញាជាសេនាធិការ ​បានចុះបញ្ជីម៉ាកសម្គាល់​ភូមិសាស្រ្តទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០​ ដោយបានរៀបចំចងក្រង និងតម្កល់សៀវភៅបន្ទុក “ទឹកឃ្មុំព្រៃមណ្ឌលគិរី” ក្រោមកិច្ចគាំទ្ររបស់អង្គការមូលនិធិសកល​សម្រាប់​អភិរក្សធម្មជាតិ (WWF) វិទ្យាស្ថានស្រាវជ្រាវ ​និងអភិវឌ្ឍន៍​ជនបទកម្ពុជា (CIRD) និងសមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរី ​ក្រោមជំនួយពីពលរដ្ឋអាមេរិក USAID, សហភាពអឺរ៉ុប និងស៊ីដា (EU/Sida), ក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ​ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (BMZ), ធនាគាអភិវឌ្ឍន៌អាស៊ី (ADB) ​តាមរយៈក្រសួងបរិស្ថាន ​និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមូលនិធិ October Hill Foundation៕ អត្ថបទ ឈិត បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បន្តជាដៃគូគ្នា រហូតដល់ឆ្នាំ២០៣៣ គាំទ្របាល់ទាត់កុមារ និង យុវជន
06/05/2026 10:06 AM
សំណួរកើនឡើងជុំវិញមូលហេតុដែលមេរិកត្រូវការកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ប្រសិនបើយោធាប្រទេសនេះត្រូវបានកម្ទេចហើយនោះ
06/05/2026 10:06 AM
អបអរសាទរ ក្រុមបាល់បោះអង្គុយជនពិការកម្ពុជាទាំងបុរស និងនារី ឈ្នះមេដាយ​មាសការ​ប្រកួត​កម្រិត​អាស៊ី
06/05/2026 10:06 AM
គ្រួសារ Glazer ពិចារណាលក់ភាគហ៊ុននៅ Manchester United ក្រោយកាន់កាប់ក្លិបជាង ២០ ឆ្នាំ
06/05/2026 10:06 AM
លោកប្រធានាធិបតីចិន Xi Jinping នឹងទៅបំពេញទស្សនកិច្ចកូរ៉េខាងជើងនៅថ្ងៃទី ៨ដល់ ៩ ខែមិថុនាខាងមុខ
06/05/2026 10:06 AM
គណៈកម្មការប្រតិបត្តិ Soccer League បង្ហើបមហិច្ឆតាធំមួយ សម្រាប់ត្រៀមខួបលើកទី១០
06/05/2026 09:06 AM
លីបង់៖ កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ទូលំទូលាយ ជាឱកាសចុងក្រោយរបស់ខ្លួនក្នុងពេលក្រុមហេសបូឡា ច្រានចោល
06/05/2026 09:06 AM
គោព្រៃកម្ពុជា ទទួលបានការសសើរពីគ្រូទាំងសងខាង ក្រោយយកឈ្នះប៊ូតង់ ៤-០
06/05/2026 09:06 AM
អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់ UN បានលើកឡើងពីការព្រួយបារម្ភនៃការរីកសាយនៅទីតាំងរបស់អ៊ីរ៉ង់
06/05/2026 09:06 AM
មេដឹកនាំអ៊ុយក្រែន សន្យាកំណត់ពេលវេលាច្បាស់លាស់សម្រាប់ការចរចាស្តីពីសមាជិកភាពសហភាពអឺរ៉ុប
06/05/2026 09:06 AM