សម្ដេចតេជោ បន្តប្រាប់ការពិតទៅសមាជិករដ្ឋសភាជប៉ុន ករណីថៃបាញ់សម្លាប់យោធិនកម្ពុជា និងបិទព្រំដែនជាឯកតោភាគី
TOP STORY | សម្ដេចតេជោ​ចេញសារដាស់តឿន​ដល់ជនរួមជាតិ​កម្ពុជា​ត្រៀម​ខ្លួន​វាយ​ចោរ​ឈ្លាន​ពាន​ទឹក​ដី ខណៈថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ឆតាចង់បានទឹកដីកម្ពុជា
ឯកឧត្តម ប៉េង ពោធិ៍នា៖ «យើងត្រូវរួបរួមគ្នាជាធ្លុងមួយ​ទប់ស្កាត់ និង​បំផ្លាញ​មហិច្ឆតា​នយោបាយ​របស់​ក្រុម​ជ្រុល​និយមមួយក្តាប់តូច ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍»
គណបក្សប្រជាជនខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីអបអខួបអនុស្សាវរីយ៍លើកទី៧៤ថ្ងៃបង្កើតគណបក្ស

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ គាំទ្រកម្ពុជាក្នុងនាមប្រធានអាស៊ាន ធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីស្វែងរក​ការ​បញ្ចប់​អំពើ​ហិង្សា

2022/02/25 12:16:25 pm        388
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោកជំទាវ ANNALENA BAERBOCK បានសម្តែងការគាំទ្រកម្ពុជាជាប្រធានអាស៊ាន ក៏ដូចជាគម្រោងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ពោលគឺក្នុងការស្វែងរកមូលដ្ឋានរួមក្នុងការបញ្ចប់អំពើហិង្សា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។តបតាមការអញ្ជើញរបស់លោកជំទាវ ANNALENA BAERBOCK រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីការ​បរទេស ​និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបំពេញទស្សនកិច្ច​ផ្លូវការ​នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ​នៅថ្ងៃទី២៣​ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាទស្សនកិច្ច​លើក​ទីមួយ​ក្នុងរយៈពេល ២៥ឆ្នាំ បន្ទាប់ពីការ​ផ្លាស់ប្តូរ​ដំណើរទស្សនកិច្ច​ចុងក្រោយ​នៅក្នុងខែមករា ឆ្នាំ ១៩៩៧ ​ដើម្បី​ជំរុញ​ទំនាក់ទំនង​មិត្តភាព​ដ៏ល្អប្រសើរ ​និង​ពង្រីក​កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​រវាង​ប្រទេសទាំងពីរ។ក្នុងឱកាសបំពេញទស្សនកិច្ច ឯកឧត្តម ប្រាក់ សុខុន បានជួបពិភាក្សាការងារផ្លូវការជាមួយ​លោកជំទាវ ANNALENA BAERBOCK ​ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនង​ទ្វេភាគី កិច្ច​សហប្រតិបត្តិការ​ជាមួយ​អាស៊ាន និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស្ថានភាពនៅមីយ៉ាន់ម៉ា ​និង​នៅអ៊ុយក្រែន និង​ការ​ប្រែប្រួលអាកាសធាតុ ​ព្រមទំាងប្រធាន​បទផ្សេងៗ​ជាច្រើនទៀត។ជាការកត់សម្គាល់ រដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលជាផល​ប្រយោជន៍​ក៏ដូចជាកង្វល់​ នៅក្នុងតំបន់ទាំងពីរ​ ចំពោះបញ្ហានៅមីយ៉ាន់ម៉ា ភាគីទាំងពីរបាន​ឯកភាព​គ្នា​លើភាពចាំបាច់ក្នុងការអនុវត្តកិច្ចព្រមព្រៀងជា​ឯកច្ឆន្ទ៥ចំណុច ដើម្បីជួយឱ្យប្រទេសនេះ​វិល​ត្រឡប់​មករកប្រក្រតីភាពឡើងវិញ។ ជុំវិញវិបត្តិនៅមីយ៉ាន់ម៉ា ​លោកជំទាវរដ្ឋមន្ត្រីការបរទេស​នៃសាធារណរដ្ឋសហព័ន្ធ​អាល្លឺម៉ង់​បាន​សម្តែង​ការ​គាំទ្រកម្ពុជា​ជាប្រធានអាស៊ាន ​និង​បេសកជនពិសេស​នៃប្រធានអាស៊ាន ដែល​មាន​គម្រោង​ធ្វើដំណើរទៅកាន់ប្រទេស​ មីយ៉ាន់ម៉ា ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥ចំណុច ​ពោលគឺក្នុងការស្វែងរកមូលដ្ឋានរួមក្នុងការបញ្ចប់អំពើហិង្សា ​ការផ្តល់ជំនួយមនុស្សធម៌ និងការ​បង្កើត​បរិយាកាសអំណោយផល ដើម្បីចាប់ផ្តើមការសន្ទនាក្នុងចំណោមភាគី​ពាក់ព័ន្ធ​ទាំងអស់។ លោកជំទាវរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ ក៏បានបង្ហាញពីឆន្ទៈរបស់អាល្លឺម៉ង់ក្នុងការចូលរួម​ក្នុងការ​ផ្តល់​ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា។តាមរយៈកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន​កាលពីសប្តាហ៍មុននេះ ទាក់ទិននឹង​បញ្ហា​មីយ៉ាន់ម៉ា ​ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក្នុងតួនាទីប្រេសិតពិសេសរបស់​ប្រធាន​អាស៊ាន ថ្លែងថា​ កម្ពុជាត្រូវតែ​អនុវត្តដូចមាន​ចែងក្នុងកុងសង់ស៊ីស​៥ចំណុច ដែល​ទាមទារ​ឲ្យ​មានការ​ជួបសន្ទនា​ជាមួយដៃគូ ​និងភាគីពាក់ព័ន្ធ ​ដោយបេសកម្មនេះ​គ្រោង​ស្នើជួប​ជាមួយលោក មីន អោង ឡាំង​ មេដឹកនាំមីយាន់ម៉ា​ រួមទាំងរដ្ឋមន្រ្តីការបរទេសមីយាន់ម៉ា ​និងឥស្សរជនសំខាន់ៗ​ផ្សេង​ទៀត ខណៈឯកឧត្តម ប្រាក់ សុខុន គ្រោងនឹងបំពេញទស្សនកិច្ចលើកដំបូងក្នុងឋានៈជាប្រេសិត​ពិសេស​នាពាក់កណ្តាលខាងមីនាខាងមុខ។ក្នុងនាមប្រេសិតពិសេស ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងស្នើសុំឲ្យមានការរៀបចំ​កិច្ចប្រជុំ​ពិគ្រោះយោបល់សម្រាប់ការផ្តល់​ជំនួយ​មនុស្សធម៌ជូន​ប្រជាជនមីយ៉ាន់ម៉ា ប៉ុន្តែ​ក្នុង​ករណី​មានភាព​ចម្រូងចម្រាស​ពីភាគីពាក់ព័ន្ធនៅមីយាន់ម៉ា ​ក្នុងនាមប្រេសិតពិសេស និង​អគ្គលេខាធិការ​អាស៊ាន​ ដែល​ទទួលខុសត្រូវជំនួយមនុស្សធម៌ នឹងធ្វើការរួមគ្នាស្វែងរក​ដំណោះស្រាយ ខណៈរដ្ឋមន្រ្តីការ​បរទេសអាស៊ាន​ បានគាំទ្រការរៀបចំជំនួយមនុស្សធម៌​ដែលជាគំនិត​ផ្តួតផ្តើម​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ ក្នុងពេលជួបពិភាក្សានាពេលកន្លងមក៕អត្ថបទ៖ សេក ឧត្តម

អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរមូលដ្ឋាន ចុះត្រង់ស្ថិតិអ្នកមិនបានចាក់វ៉ាក់សាំង ដើម្បីជំរុញឱ្យទៅចាក់

2022/02/25 11:56:57 am        426
បាត់ដំបង៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ប្រភេទអូមីក្រុង ដែលកំពុងវាយលុកចូលសហគមន៍នោះ អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានប្រាប់អាជ្ញាធរមូលដ្ឋាន ត្រូវចុះស្រង់ស្ថិតិអ្នកមិនទាន់បានចាក់វ៉ាក់សាំងទាំងអស់ ដើម្បីពន្យល់ពួកគាត់ពីសារប្រយោជន៍នៃវ៉ាក់សាំង និងជំរុញទៅចាក់ឱ្យបានគ្រប់ៗគ្នា។ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកបវេល នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម សុខ លូ បានលើកឡើងថា អូមីក្រុងចាប់ផ្ដើមផ្ទុះហើយ ដូច្នេះ​អាជ្ញាធរគ្រប់លំដាប់ថ្នាក់​ត្រូវ​ចូលរួមទប់ស្កាត់ជំងឺកូវីដ១៩​ តាមរយៈការរក្សាអនាម័យ​គម្លាត​សុវត្ថិភាព​សង្គម និង​ប្រកាន់ខ្ជាប់​នូវ​វិធាន​ការ​សុខាភិបាល៣កុំ៣ការពារ។ឯកឧត្តម អភិបាលខេត្ត ​បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវខិតខំជំរុញការចាក់វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ១៩ ទាំងដូសមូលដ្ឋាន ​និងដូសជំរុញ ។ ​ជាពិសេសត្រូវចុះទៅតាមភូមិស្រង់ស្ថិតិជំរឿន​អ្នក​មិនទាន់​បានចាក់វ៉ាក់សាំង ហើយជំរុញពួកគាត់ឱ្យទៅចាក់គ្រប់ៗគ្នា។គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ អាជ្ញាធរខេត្តបាត់ដំបងបានចាក់វ៉ាក់សាំងដូសទី៣​ជូន​ប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើងទៅ បានប្រមាណជាង ២៤ម៉ឺននាក់​ ស្មើនឹងជាង ៤០ភាគរយ​នៃប្រជាជនគោលដៅជាង ៨០ម៉ឺននាក់ ដែល​អត្រាអ្នក​បាន​ចាក់វ៉ាក់សាំង​ដូសជំរុញនេះ​មាន​ចំនួន​តិចតួច​នៅឡើយ ខណៈពលរដ្ឋភាគច្រើនហាក់​ដូច​ជា​មិន​ចាប់អារម្មណ៍​ទៅ​ទទួល​ការ​ចាក់វ៉ាក់​សាំង​ដូសជំរុញ៕

ខេត្តឧត្តរមានជ័យ ជំរុញឲ្យមាតាបិតានាំកូនមានអាយុ ៦ឆ្នាំដល់ ១២ឆ្នាំ មកចាក់វ៉ាក់សាំងដូសទី៣ ឲ្យបានគ្រប់ៗគ្នា

2022/02/25 10:54:23 am        382
ឧត្តរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានអំពាវនាវឲ្យមាតាបិតាត្រូវនាំកូនៗរបស់ខ្លួន ដែលមានអាយុចាប់ពី ៦ឆ្នាំដល់១២ឆ្នាំ មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដឲ្យបានគ្រប់ៗគ្នា នៅតាមគោលដៅទីតាំងមូលដ្ឋាន ដែលអាជ្ញាធរបានរៀបចំកំណត់។ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងខេត្ត បានឲ្យដឹងថា កាលដែលក្មួយៗ​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ដើម្បី​ការពារជំងឺ​ឆ្លងកូវីដ-១៩ បាន​ចូល​សាយ​ពេញសរីរាង្គ​ហើយនោះ​វា​អាច​មាន​ប្រយោជន៍ច្រើន ក្នុងការបង្ការ​ទប់ស្កាត់​ការចម្លង​បានច្រើនពី​វីរុស​កូវីដ​ពិសេសនោះ​វីរុសបំប្លែងថ្មីអូរមីក្រុង។ឯកឧត្តម បន្តថា ការចាក់វ៉ាក់សាំងដូសជំរុញបានគ្រប់ដូសទាំងទី១ ​ទី២និងទី៣ បានគ្រប់ដូស​ហើយនោះ​ វាធ្វើឲ្យសរីរាង្គ​យើង​បាន​កាន់តែរឹងមាំ​បន្ថែមទៀត​ ដើម្បីការពាររាល់ការ​ចម្លងពី​វីរុស​ផ្សេងៗបាន។ ខណៈពេលនេះ បញ្ហាជំងឺអូមីក្រុង កំពុងតែរាលដាល​ក្នុង​សហគមន៍​ ដូច្នេះ​មាន​តែការចាក់វ៉ាក់សាំងនោះទេ ទើបជីវិតយើងបាននៅគង់វង្ស៕អត្ថបទ៖ ឃិនសារិទ្ធ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សពនាយឧត្តមសេនីយ៍ សុខ​ សារឿន

2022/02/24 12:14:28 pm        885
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២៤កុម្ភៈនេះ បានអញ្ជើញដឹកនាំប្រតិភូរាជរដ្ឋាភិបាលមួយចំនួន ទៅគោរពវិញ្ញាណក្ខន្ធសពរបស់ នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលទទួលមរណភាព កាលពីថ្ងៃទី២៣កុម្ភៈម្សិលមិញនេះ ដោយរោគាពាធ។គួរបញ្ជាក់ដែរថា ភ្លាមៗនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានផ្ញើលិខិត​សំដែង​នូវការ​ក្ដុកក្ដួល​និង​សោកស្តាយ​ជាមួយក្រុមគ្រួសារ នៃសពគឺលោកជំទាវ សុខ លាង ។លិខិតមានខ្លឹមសារយ៉ាងដូច្នេះ៖ លោកជំទាវជាទីរាប់អាន! ភរិយាខ្ញុំ និងរូបខ្ញុំបាន​ទទួល​ដំណឹង​ដ៏​ក្រៀមក្រំ និងសោកស្ដាយរកអ្វីមកប្រៀបផ្ទឹមពុំបាន ដោយទទួលដំណឹងថា ឯកឧត្តម​នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពាជាតិ ដែលត្រូវជា ស្វាមី​លោកជំទាវ​បា​នទទួលមរណភាព នាវេលាម៉ោង ១០:៤៥ នាទីព្រឹក នៅថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវ នឹងថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៩ ឆ្នាំ ដោយរោគាពាធ ។មរណភាពរបស់ឯកឧត្តម គឺជាការបាត់បងស្វាមី បិតា ជីតាដែលប្រកបដោយព្រហ្មវិហារធម៌ និង​ជាការបាត់បង់នូវមិត្តរួមអាវុធតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និង​បាន​រួមសុខ​រួមទុក្ខជាមួយគ្នាក្នុងការបំរើជាតិ ​និងប្រជាជនកម្ពុជា​រហូតដល់ថ្ងៃអវសាននៃជីវិត ។ក្នុងឱកាសប្រកប​ដោយ​សមាន​ទុក្ខដ៏ក្រៀមក្រំបំផុតនេះ ​ភរិយា ​និងរូបខ្ញុំ ​សូម​ចូលរួម​ចែក​រំលែក នូវ​មរណទុក្ខ​ដោយក្តីស្រណោះ​ និង​ការ​អាឡោះ​អាល័យ​ជាមួយលោកជំទាវ ​និងបុត្រាបុត្រី ព្រមទាំង​បងប្អូន ​កូនក្មួយ​ទាំងអស់នៃសព ​ដោយ​សេចក្តីសង្វេគជាទីបំផុត ។ភរិយា និងរូបខ្ញុំ សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​ឯកឧត្តមនាយឧត្តមសេនីយ៍​ សុខ សារឿន បានឆាប់ចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ ។ សូមលោកជំទាវទទួល​នូវការរំលែកទុក្ខដ៏ក្រៀម​ក្រំ​បំផុត​ពីភរិយាខ្ញុំ ​និងរូបខ្ញុំ ។គួរ​រម្លឹក​ផងដែរថា​ ឯកឧត្តម សុខ សារឿន​ អតីត​គឺ​ជា​មេ​របស់​សម្តេចតេជោ​ នៅ​ក្នុង​សម័យតស៊ូ៕អត្ថបទ៖ មុត សុទ្ធ

ក្រសួងបរិស្ថាន ថ្លែងអំណរគុណចំពោះលោកស្រី Angelina Jolie​ ក្នុងការអភិរក្សធនធានធម្មជាតិ នៅតំបន់ប្រើប្រាស់ច្រើន យ៉ាងសំឡូត

2022/02/24 04:25:58 pm        355
បាត់ដំបង៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរ គុណចំពោះលោកស្រី Angelina Jolie តារាភាពយន្តហូវីដដ៏ល្បីល្បាញដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងការសហការលើផ្នែកផ្សេងៗទៀត។ការថ្លែងអំណរគុណនេះ បានធ្វើឡើងក្នុងជំនួបគួរសមមួយរវាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី Angelina Jolie នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន នៅអំឡុងលោកស្រីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់​ពី​ការ​បន្តកិច្ចសហការ និងការគាំទ្រ​របស់​ក្រសួង​បរិស្ថាន ចំពោះគម្រោងអភិរក្សដែល​ផ្តួចផ្តើម​ដោយលោកស្រី Angelina Jolie។

កម្ពុជា-ម៉ាឡេស៊ី រីករាយ​នឹងកិច្ចសហការ​ដែល​មាន​ស្រាប់​ហើយ​ប្តេជ្ញា​បន្ត​ពង្រីក​លើ​វិស័យថ្មីៗ​ថែមទៀត

2022/02/24 04:15:10 pm        396
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងម៉ាឡេស៊ី បានសម្ដែងនូវក្ដីរីករាយចំពោះកិច្ចសហការរវាងគ្នានឹងគ្នា ដែលមានស្រាប់ និងបានប្ដេជ្ញាបន្តពង្រីកលើវិស័យថ្មីៗថែមទៀត ពិសេសលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងសុខភាពសាធារណៈ ជាដើម។នៅថ្ងៃទី២៤ ខែកុម្ភៈ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានទទួល​បដិសណ្ឋារកិច្ច និងជួបសន្ទនាពិភាក្សាការងារជាមួយឯកឧត្តម ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ខណៈឯកឧត្តម បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេលពីរថ្ងៃ។ក្នុងសន្និសីទសារព័ត៌មាន សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​របស់​នាយក រដ្ឋមន្ត្រីម៉ាឡេស៊ី ​នៅពេលនេះ ​ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ដែលនឹងរួមចំណែកដល់ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ដែលមានស្រាប់ ​និងការបង្កើនទំនុកចិត្តផ្នែក​នយោបាយ​ និងសាមគ្គីភាព រវាង​ប្រជាជាតិទាំងពីរ ​ស្របពេលខួបលើកទី៦៥ឆ្នាំ ​នៃទំនាក់ទំនងការទូត ​(១៩៥៧- ២០២២)។ ភាគីទាំងពីរ បានផ្តោតការពិភាក្សាទៅលើការប្រយុទ្ធប្រឆាំងកូវីដ-១៩ ហើយប្ដេជ្ញាជំរុញបន្ថែមទៀត​នូវពាណិជ្ជកម្មទ្វេភាគី វិនិយោគ​ សុខុមាលភាព​សាធារណៈ​ វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា​ អប់រំ ការ​អភិវឌ្ឍធនធាន​មនុស្ស ​ការតភ្ជាប់ទេសចរណ៍និងទំនាក់ទំនង​ប្រជាជន ​និងប្រជាជន ក្នុងបំណង​ពន្លឿនការ​ស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩។សម្ដេចតេជោ បានបញ្ជាក់ទៀតថា ភាគីទាំងពីរ បានសម្ដែងនូវការកោតសរសើរទៅវិញទៅមក​ចំពោះ​ការ​អភិវឌ្ឍប្រទេស ​ការដាក់ចេញនូវវិធានការឆ្លើយតបនានាទៅនឹងវិបត្តិសុខភាពពិភពលោក ក៏ដូចជាគោលនយោបាយស្ដារឡើងវិញក្រោយវិបត្តិជំងឺរាតត្បាតកូវីដ-១៩។នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ​បានសម្ដែងនូវមោទកភាពចំពោះកម្ពុជា ​ដ៏ស្រស់ប្រិមប្រិយ និង​មាន​វិបុលភាព ​និងរីករាយចំពោះការអភិវឌ្ឍ​ដ៏រស់រវើក​របស់​រាជធានីភ្នំពេញ ​និង​បានបញ្ជាក់ថា ចំពោះ​ម៉ាឡេស៊ី កម្ពុជា គឺជាអ្នកជិតខាង ​និងជាសមាជិកអាស៊ាន​ដ៏មានសារសំខាន់។​ ម៉ាឡេស៊ី និងកម្ពុជា តែងតែ​ធ្វើការជាមួយគ្នាក្នុងស្ថានការណ៍​ណាក៏ដោយ ​ទាំងពេលវេលាលំបាក ​និងងាយស្រួល ដោយ​រាប់ទាំងសម័យ​អ៊ុនតាក់ ​បន្ទាប់ពីមានកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីស​ ឆ្នាំ១៩៩១។ ឯកឧត្តម ក៏បានបង្ហាញការរីករាយ ដែលម៉ាឡេស៊ី ​បានចូលរួមចំណែកក្នុងការរកសន្តិភាពនៅកម្ពុជា ហើយឆ្នាំនេះ ​គឺជាខួបទី៦៥ ​នៃការបង្កើតទំនាក់ទំនង​ការទូត រវាងម៉ាឡេស៊ី ​និងកម្ពុជា ហើយ​មានជំនឿថា ​ប្រទេសទាំងពីរ ​នឹងបន្តធ្វើការរួមគ្នា ​ដើម្បីពង្រឹងសហប្រតិបត្តិការលើកកម្ពស់សន្តិភាព ស្ថិរភាព​ និងវិបុលភាព​ ដើម្បីប្រជាជន​នៅក្នុងតំបន់ ​និងប្រទេសទាំងពីរ៕អត្ថបទ មុត សុទ្ធ

រដ្ឋមន្ត្រីទេសចរណ៍៖ តារាហូលីវូត អេនជេលីណា មកទស្សនាកម្ពុជាបង្ហាញថា​ កម្ពុជាជា​គោលដៅ​មាន​សុវត្ថិភាព

2022/02/24 02:03:38 pm        958
ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ការអញ្ជើញមកទស្សនាតំបន់អង្គរនៅខេត្តសៀមរាប របស់លោកស្រី អេនជេលីនណា ជូលី តារាភាពយន្តសម្តែងហូលីវូតស្រី ដ៏ល្បីរបស់ពិភពលោក គឺជាទូតនាំសារថា ខេត្តសៀមរាបអង្គរ គឺជាគោលដៅទេសចរណ៍សុវត្ថិភាពទៅភ្ញៀវទេសចរលើពិភពលោក។ក្នុងកិច្ចប្រជុំលើកទី២ ក្រុមការងារប្រតិបត្តិ ដើម្បីវាយតម្លៃ និងគ្រប់គ្រងតំបន់គោលដៅទេសចរណ៍​សុវត្ថិភាព​ខេត្តសៀមរាប ឯកឧត្តម ថោង ខុន ប្រសាសន៍ថា ​តារាភាពយន្តហូលីវូតដ៏ល្បី លោកស្រី អេជេលីនណាជូលី​ អញ្ជើញមកចូលទស្សនា នៅតំបន់អង្គរខេត្តសៀមរាប និងរាជធានីភ្នំពេញ និង​ការបន្តទៅទស្សនាខេត្តបាត់ដំបង​ជាទៀតជាដើមនោះ ​គឺបានបង្ហាញប្រទេសកម្ពុជាទាំងមូល គឺជា​គោលដៅ​ទេសចរណ៍ដែលសុវត្ថិភាព ​ពីការរាតត្បាតនៃមេរោគកូវីដ១៩។ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បន្តថា សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលបានអញ្ជើញមកទស្សនា​កម្ពុជា ជាទូទៅត្រូវបាន​ប្រមុខរាជរដ្ឋាភិបាលបានប្រកាស​បើក​ទទួល​តែភ្ញៀវទេសចរ​វ៉ាក់សាំង​និងមិនមានការធ្វើចត្តាឡីស័ក ក្នុងករណីភ្ញៀវនោះ បានធ្វើតេស្តិ៍អវិជ្ជមានកូវីដ១៩ ប៉ុន្តែសម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ធ្វើ​តេស្តវិជ្ជមានកូវីដ ​គឺយើងតម្រូវអោយគាត់ព្យាបាល​អោយ​ជាសះស្បើយ​មុននឹងចេញដើរកម្សាន្ត។ទោះយ៉ាងណាក៏ដោយនៅក្នុងកិច្ចប្រជុំនោះ ​ឯកឧត្តម ថោង ខុន បានស្នើអោយអាជ្ញាធរមូលដ្ឋាន​រាជធានី​ខេត្ត​បង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍សុវត្ថិភាព​របស់ខ្លួន​ទៅកាន់មជ្ឈដ្ឋានជាតិ​អន្តរជាតិ និងរៀបចំផ្តល់​សេវា​ទេសចរណ៍​ប្រកប​ដោយគុណភាព​នៅតាមគោលដៅ​ទេសចរណ៍​នានា​នោះអោយបានល្អប្រសើរ ជាពិសេសបណ្តាគោលដៅទេសចរណ៍ដែល​មានសុវត្ថិនៅ​ខេត្ត​សៀមរាប ដោយ​ធ្វើយ៉ាងណាជម្រុញបង្កើនការផ្តល់សេចក្តីទំនុកចិត្ត​ជូនភ្ញៀវទេសចរក្នុងស្រុក​ដែលបានចេញដើរកម្សាន្តនៅរៀងរាល់ចុងសប្តាហ៍មាន​កំណើនឡើង​ជាបន្តបន្ទាប់ និង​ជូន​បណ្តាភ្ញៀវទេសចរណ៍អន្តរជាតិនានាទៀត។សូមបញ្ជាក់ថា នៅក្នុងដំណើរមកទស្សនាកម្ពុជា ​របស់លោកស្រី Angelina Jolie ចាប់ពីថ្ងៃទី២០ រហូតថ្ងៃទី២៤ ខែកុម្ភៈ បានចូលរួមសហការអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរ​ជាតិ​អប្សរា បើកសម្ពោធជាផ្លូវការនៃកម្មវិធីចិញ្ចឹម​ឃ្មុំ​សម្រាប់ស្ត្រី(Women for Bees) គោលបំណង​ជួយ​អភិរក្សប្រភេទឃ្មុំ Apis cerana និង Apis dorsata ដែលមានដើមកំណើតនៅក្នុងឧទ្យានអង្គរ លើក​កម្ពស់​ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព ​និង​ពង្រឹង​សមត្ថភាពស្ត្រី​ក្នុងការរក​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ក្នុងគ្រួសារ ​និងសហគមន៍របស់ពួកគេ៕អត្ថបទ៖ ស៊ុម សុខជា

ពលរដ្ឋ លើកឡើងថា​ ឱសថស្ថានមួយចំនួនលក់ថ្នាំព្យាបាលកូវីដ លើសតម្លៃកំណត់របស់ក្រសួង

2022/02/24 12:44:55 pm        1141
ភ្នំពេញ៖ ប្រជាពលរដ្ឋ អះអាងថា ឱសថស្ថានមួយចំនួន លក់ថ្នាំព្យាបាលជំងឺកូវីដ១៩ លើសតម្លៃកំណត់របស់ក្រសួង ទោះបីជាការចុះត្រួតពិនិត្យពីមន្រ្តីជំនាញសុខាភិបាល និងមានការលើកឡើងដោយផ្ទាល់ពីនាយករដ្ឋមន្រ្តីយ៉ាងណាក្ដី។នៅរសៀលថ្ងៃពុធទី២៣ ខែកុម្ភៈ ម្សិលម៉ិញនេះ ភ្នាក់ងារត្រួតពិនិត្យឱសថ នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ​នៃក្រសួងសុខាភិបាល បានចុះណែនាំម្ចាស់ឱសថស្ថាន​ឱ្យលក់ឱសថព្យាបាលជំងឺកូវីដ-១៩ ប្រភេទ Molnupiravir ដែលមានលេខទិដ្ឋាការ ឬ​បញ្ជិកា​ពី​ក្រសួងសុខាភិបាល តាមតម្លៃកំណត់ ​និងស្រាវជ្រាវ​រកឱសថខុសច្បាប់​នៅតាមឱសថស្ថាន ក្នុងភូមិសាស្រ្តមួយចំនួន​ នៅរាជធានីភ្នំពេញ។ពាក់ព័ន្ធនឹងបញ្ហានេះ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវ​ឱ្យ​បណ្ដា​ឱសថស្ថាន​ត្រូវ​គោរព​តាមច្បាប់ ​និង​បទដ្ឋាន​គតិយុត្តិ​ និង​មិនត្រូវកេងចំណេញ​លក់​ដំឡើង​ថ្លៃហួសហេតុនោះទេ។ លោកជំទាវ បញ្ជាក់​ថា ​អ្នក​ប្រព្រឹត្តិល្មើស​ពី​ច្បាប់​គ្រប់​គ្រង​ឱសថ​របស់​ព្រះរាជាណាចក្រកម្ពុជា គឺត្រូវទទួលទោសតាមច្បាប់​ដែលមានជាធរមាន ។ការចុះត្រួតពិនិត្យនេះ ​ធ្វើឡើងភ្លាមៗបន្ទាប់ពីសម្ដេច​ នាយករដ្ឋមន្រ្តី បញ្ជាក់ឱ្យមានការត្រួតពិនិត្យ​ឱ្យ​បានច្បាស់លាស់ ចំពោះថ្នាំព្យាបាលក្លែងក្លាយ ​និងឱកាសរបស់ឱសថស្ថានមួយចំនួន បាន​ដំឡើងថ្លៃថ្នាំ​ហួសហេតុ ​ខណៈតម្រូវការមានការកើនឡើង​ក្នុងកាលទសៈនេះ។ពាក់ព័ន្ធនឹងការកំណត់តម្លៃថ្នាំព្យាបាលកូវីដ១៩​ ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ ជា​ក្រសួងដែលបានដាក់លក់ថ្នាំព្យាបាលកូវីដ-១៩​ Molnatris ​ជូនប្រជាពលរដ្ឋ និង​បណ្ដាឱសថស្ថាន​ឯកជន​ លក់ក្នុងតម្លៃ ៥៥ដុល្លារតែប៉ុណ្ណោះ។ ក្រសួង ក៏បានកំណត់ឱ្យបណ្ដាឱសថស្ថានត្រូវលក់ថ្នាំ​ព្យាបាលនេះបន្ត មិនឱ្យលើសពី ៦៥ដុល្លារ​ ក្នុង​មួយដូស​នោះទេ។យ៉ាងណាក៏ដោយចុះ ទោះមានការចុះត្រួតពិនិត្យពីមន្រ្តីជំនាញ​ក្រសួង​សុខាភិបាល និង​មាន​ការ​កំណត់​ថ្លៃពីក្រសួងប្រៃសណីយ៍​យ៉ាងណាក្ដី ​ក៏ប្រជាពលរដ្ឋមួយចំនួន​ អះអាងថា ឱសថស្ថានមួយ​ចំនួនក្នុងរាជធានីភ្នំពេញ ​លក់ក្នុងតម្លៃខ្ពស់ដល់​ ៨៥ដុល្លារក្នុងមួយដូស ខ្ពស់ជាង​តម្លៃ​កំណត់​របស់ក្រសួង។បច្ចុប្បន្ន ប្រជាពលរដ្ឋ ទិញថ្នាំព្យាបាលកូវីដ១៩ ​ពីក្រសួប្រៃសណីយ៍ ដោយ​មាន​ការ​តម្រង់​ជួរ​រង់ចាំទិញជាច្រើនរៀងរាល់ថ្ងៃ។​ ពាក់ព័ន្ធនឹងការលក់លើសតម្លៃកំណត់ ​៦៥ដុល្លារ នៅតាមឱស​ថស្ថាន​ខាងក្រៅនេះ ​មន្រ្តីមួយរូបនៅក្រសួងប្រៃសណីយ៍​ ដែលសុំមិនបង្ហាញអត្តសញ្ញាណ បញ្ជាក់ថា​ ក្រសួងនឹងមានមន្រ្តីជំនាញចត្រួតពិនិត្យផងដែរ ​ក្នុងករណីរកឃើញ គឺ​នឹង​មាន​ការ​រឹបអូសថ្នាំព្យាបាលកូវីដទាំងនោះ៕ អត្ថបទ៖ គឹមហុក

មន្រ្តីសុខាភិបាល៖ ការចាក់វ៉ាក់សាំងជូនកុមារ ត្រូវមានភាពអត់ធ្មត់ជាងមនុស្សធំ

2022/02/24 12:15:48 pm        505
ភ្នំពេញ៖ មន្ត្រីសុខាភិបាល បាននិយាយថា ការចាក់វ៉ាក់សាំងជូនកុមារអាយុ ៣ឆ្នាំដល់ក្រោម ៥ឆ្នាំ គឺត្រូវមានបច្ចេកទេសច្បាស់ និងភាពអត់ធ្មត់ច្រើនជាងមនុស្សធំ។អ្នកគ្រូពេទ្យ ហ៊ាង មករា ប្រធានមណ្ឌលសុខភាពស្ទឹងមានជ័យ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកុម្ភៈ នេះ បានប្រាប់BTVថា បន្ទាប់ពីចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ប្រភេទស៊ីណូវ៉ាក់ ជូនកុមារអាយុ៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ ពីថ្ងៃទី២៣ រហូតដល់ថ្ងៃនេះ អាណាព្យាលបាល បានសម្រុកនាំក្មេងៗ មកទទួលការចាក់វ៉ាក់សាំងដូសទី១ ហើយក្រុមគ្រូពេទ្យ​មមាញឹក​ច្រើនក្នុងការបំពេញការងារ​ ហើយការចាក់វ៉ាក់សាំងជូនក្មេងៗនេះ គឺត្រូវមាន​បច្ចេកទេស​ច្បាស់ ​និងភាព​អត់ធ្មត់​ច្រើនជាងមនុស្សធំ​ ដោយសារ​ ក្មេងៗ​មួយ​ចំនួន​ខ្លាច​ម្ជុល។អាណាព្យាបាល ​ដែលនាំកូនមកចាក់វ៉ាក់សាំង ​នៅមណ្ឌលសុខភាព​ស្ទឹងមានជ័យ ​បាន​និយាយថា បន្ទាប់ពីកូនៗ​បានចាក់វ៉ាក់សាំងរួច ​បាន​ជួយបង្កើន​ទំនុកចិត្តជាងមុន​ ក្នុងរស់នៅ​តាម​បែប​គន្លងថ្មី ជាមួយជំងឺកូវីដ-១៩ ​ជាពិសេសបច្ចុប្បន្ន ​មេរោគបំប្លែងថ្មី ​អូមីក្រុង កំពុងរីករាលដាល​ក្នុង​សហគមន៍​។ ពួកគេ បានអរគុណរាជរដ្ឋាភិបាល ដែលបានខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋរាប់​ពីដូសទី១ ដល់ដូសទី៤។សម្រាប់អាណាព្យាបាល ​ដែលនាំកុមារទៅចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩​ នៅទីតាំង​សុខាភិបាល សាធារណៈ ដែលរៀបចំ​ដោយអាជ្ញាធរមូលដ្ឋាន​ ត្រូវភ្ជាប់​ជាមួយនូវ​ឯកសារដូចជា៖ ​សំបុត្រកំណើត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឬលិខិតឆ្លងដែន ​និងចំពោះកូនចៅមន្រ្តីរាជការ ថ្នាក់ជាតិវិញ ត្រូវភ្ជាប់ឯកសារ ដូចជាប័ណ្ណសម្គាល់ខ្លួនមន្រ្តីរាជការ ​ឬប័ណ្ណសម្គាល់មន្រ្តីជាប់កិច្ច សន្យា៕ អត្ថបទ៖ ទូច សោភ័ណ 

សម្ដេចតេជោ៖ រាជរដ្ឋាភិបាលកម្ពុជា​ប្ដេជ្ញា​បន្តយកចិត្តទុកដាក់ដោះស្រាយ​បញ្ហា​បង្កឡើង​ដោយ​សារមីន

2022/02/24 11:52:44 am        234
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហា ដែលបង្កឡើងដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ ជាតិផ្ទុះពីសង្គ្រាម ដើម្បីលុបបំបាត់អ្នកស្លាប់ និងពិការ ។សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាបន្តយកចិត្តទុកដាក់ដោះស្រាយ​បញ្ហា ​ដែលបង្កឡើងដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ ជាតិផ្ទុះពី សង្គ្រាមដោយ​អនុវត្ត​ឱ្យ​បានត្រឹមត្រូវតាមគោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពកម្ពុជា ​២០១៦-២០៣០ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ​យុទ្ធសាស្តចតុកោណដំណាក់កាលទី៤ ​២០១៨-២០២៣ និង​ផែនការ​យុទ្ធសាស្ត្រជាតិ ​សកម្មភាពមីន២០១៨-២០២៥។ នេះបើយោង​តាមសារលិខិត ​របស់សម្ដេចតេជោ ក្នុងឱកាសប្រារព្ធខួបលើកទី២៣ នៃទិវាជាតិយល់​ដឹង​អំពី​មីន ២៤ កុម្ភៈ ឆ្នាំ២០២២។សម្ដេចតេជោ ​បានអំពាវនាវទៅកាន់ជនរួមជាតិ ​ជាពិសេសតាមរយៈក្រសួង ​ស្ថាប័ន​ អាជ្ញាធរផ្នែក ពាក់ព័ន្ធ​ទាំងអស់ ​ឱ្យចូលរួមអប់រំផ្សព្វផ្សាយការ​យល់​ដឹងអំពីគ្រោះថ្នាក់ដោយសារមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងសំណល់ជាតិផ្ទុះពីសង្គ្រាម។សម្ដេចតេជោ បានធ្វើការអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ​អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កង កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ​ ប្រតិបត្តិករជាតិ​ និងអន្តរជាតិ​ ត្រូវចូលរួមឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការផ្សព្វផ្សាយ​ការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន ​គ្រាប់បែកចង្កោម និងសំណល់​ជាតិ​ផ្ទុះ​ពីសង្គ្រាមដល់ ប្រជាពលរដ្ឋ ​នៅតាមសហគមន៍ ​ដែលរងផលប៉ះពាល់ តាមរយៈសកម្មភាពអប់រំ​ដោយ​ផ្ទាល់។ អាជ្ញាធរមីន ​ត្រូវបន្តសម្របសម្រួលជាមួយប្រតិបត្តិករជាតិ ​និងអន្តរជាតិ និង​ភាគីពាក់ព័ន្ធ ​ដើម្បីកំណត់ឱ្យបានជាក់ ​លាក់នូវតំបន់ ឬទីតាំង ដែលរងការប្រឈមគ្រោះថ្នាក់​ដោយ​សារមីន ​គ្រាប់បែក ​ចង្កោម ​និង​សំណល់ជាតិ​ ផ្ទុះពីសង្គ្រាម ដើម្បីធ្វើការអប់រំទប់ស្កាត់​គ្រោះថ្នាក់​បានទាន់ពេលវេលា។ ម្ចាស់ជំនួយ ​និងដៃគូអភិវឌ្ឍ សូម បន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន ​គ្រាប់បែកចង្កោម និង​សំណល់ជាតិផ្ទុះពីសង្គ្រាម ​អប់រំកាត់ ​បន្ថយគ្រោះថ្នាក់ និងសង្គ្រោះជនពិការ​ដោយសារគ្រឿង​ផ្ទុះ​ទាំងនេះ និងគួរបន្តស្រាវជ្រាវ ​វិធីសាស្ត្រកៀរគរ ​ធនធាន​ប្រកប​ដោយនវានុវត្តន៍ ជាពិសេស​ជំរុញ​ការ​ចូលរួមពីវិស័យឯកជន ​ក្នុងដំណើរឆ្ពោះទៅរកការ សម្រេចបានចក្ខុវិស័យ “កម្ពុជាមួយគ្មានមីន​ឆ្នាំ​២០២៥» ។រយៈពេល២៩ឆ្នាំកន្លងមកនេះ (១៩៩២-២០២១) ​ផ្ទៃដីទំហំ២៣២៥គីឡូម៉ែត្រក្រឡា ​ត្រូវបាន បោស​សម្អាត​សម្រាប់យកទៅប្រើប្រាស់​ និង​បង្ក​បង្កើន​ផល ​ដោយមាន​ប្រជាពលរដ្ឋ​ចំនួន​ជាង ៧លាននាក់ បានទទួលផល៕ អត្ថបទ៖ មុត សុទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីរាជការ ព្រះសង្ឃ និងពលរដ្ឋ គាំទ្រសំណើសម្ដេចតេជោធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិក្រុមជ្រុលនិយម
07/01/2025 03:07 PM
សហភាពអឺរ៉ុប ជំរុញអាមេនីឲ្យការពារតម្លៃប្រជាធិបតេយ្យ ស្របពេលមានការគំរាមកំហែងចម្រុះពីរុស្ស៊ី
07/01/2025 03:07 PM
[UPDATE] លោកស្រី Paetongtarn សូមអភ័យទោស និងទទួលយកសេចក្ដីសម្រេចផ្អាកតំណែងរបស់តុលាការថៃ
07/01/2025 03:07 PM
[BREAKING NEWS ] ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីស្តីទី ក្រោយព្យួរតំណែងលោកស្រី Paetongtarn
07/01/2025 03:07 PM
សភាកម្ពុជា និងអារ៉ាប៊ីសាអូឌីតពង្រឹងទំនាក់ទំនង ដើម្បីផលប្រយោជន៍កាន់តែច្រើនជូនប្រជាពលរដ្ឋ
07/01/2025 03:07 PM
មនុស្សជាច្រើននាក់ បានស្លាប់ក្នុងបាតុកម្មដ៏ហិង្សាជាច្រើនថ្ងៃនៅប្រទេសតូហ្គោ
07/01/2025 03:07 PM
សម្ដេចតេជោ បន្តប្រាប់ការពិតទៅសមាជិករដ្ឋសភាជប៉ុន ករណីថៃបាញ់សម្លាប់យោធិនកម្ពុជា និងបិទព្រំដែនជាឯកតោភាគី
07/01/2025 02:07 PM
ទិន្នផលត្រីឆមាសទី១ឆ្នាំ២០២៥ កើនឡើងជាង៣ពាន់តោន លើសឆមាសទី១ឆ្នាំ២០២៤ ដោយសារការបង្ក្រាបបទល្មើសនេសាទបានច្រើន
07/01/2025 02:07 PM
រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប ពិភាក្សាបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ជាមួយរដ្ឋមន្ត្រីអ៊ីរ៉ង់ និងប្រមុខIAEA
07/01/2025 02:07 PM
WB៖ កំណើនភាពក្រីក្រក្នុងតំបន់ជម្លោះ ធ្វើឱ្យមនុស្ស ១ពាន់លាននាក់ ទូទាំងពិភពលោក ស្រេកឃ្លាន
07/01/2025 02:07 PM