ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

កុមារ​នៅភ្នំពេញ​អាយុក្រោម ១២ឆ្នាំជាង​ ៣ម៉ឺននាក់​ បាន​ចាក់វ៉ាក់​សាំង​ដូសទី៣រួច ក្នុង​ពេល​មួយ​សប្តាហ៍

2022/02/28 11:31:53 am        283
ភ្នំពេញ៖ ក្នុងរយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកុម្ភៈ នេះ កុមាររស់​នៅរាជធានីភ្នំពេញ អាយុពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ជាង៣ម៉ឺននាក់បានទទួលការចាក់វ៉ាក់សាំងដូសជំរុញទី៣រួចរាល់ ខណៈយុទ្ធនាការចាក់វ៉ាក់សាំងនៅតែបន្ត។អាណាព្យាបាល និងកុមារដែលបានចាក់វ៉ាក់សាំងនៅមណ្ឌលសុខភាពផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកុម្ភៈនេះ បានប្រាប់BTVបានឱ្យដឹងថា បន្ទាប់ពីចាក់វ៉ាក់សាំង​ដូសទី៣រួច ​ជួយបង្កើនទំនុកចិត្ត ​កាត់​បន្ថយ​ហានិភ័យ​ឆ្លងជំងឺកូវីដ-១៩ ​ជាពិសេសមេរោគ​បំប្លែង​ថ្មី អូមីក្រុង។ ​តែបើទោះបីពួកគេ ​បានចាក់វ៉ាក់សាំងរួចក្តី ​ក៏នៅតែបន្តអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ។របាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ​ក្នុងក្របខ័ណ្ឌទូទាំង ប្រទេស ​បានបង្ហាញថា គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ នេះ កុមាររស់នៅរាជធានីភ្នំពេញ ​អាយុពី៦ឆ្នាំ ដល់ក្រោម១២ ជាង៣ម៉ឺននាក់ ​បានទៅទទួលការចាក់វ៉ាក់សាំងដូសទី​៣រួចរាល់ ខណៈយុទ្ធនាការ​ចាក់វ៉ាក់សាំងនៅតែបន្ត។ សម្រាប់ពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង ចាប់ពីដូសទី១ ​ដល់ដូសទី៤ ​អាយុពី ៣ឆ្នាំឡើង អាច​ទៅទទួលការចាក់វ៉ាក់សាំងបាន ​នៅទីតាំងសុខាភិបាលសាធារណៈ ​ដោយ​ភ្ជាប់​ទៅ​ជាមួយ កាត​ចាក់វ៉ាក់សាំង ​សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ​ និង​ឯកសារពាក់ព័ន្ធផ្សេងៗ​មួយចំនួនទៀត៕អត្ថបទ៖ ទូច សោភ័ណ

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ មានតម្លៃប្រមាណ៥០លានដុល្លា គ្រោងសម្ពោធឲ្យប្រើប្រាស់ នាដើមខែមីនាខាងមុខ

2022/02/26 11:31:30 am        822
ត្បូងឃ្មុំ៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ មានតម្លៃប្រមាណ ៥០លានដុល្លា ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន គ្រោងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នាដើមខែមីនាខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី។មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ជាមន្ទីរពេទ្យមួយដែលបានបំពាក់នូវឧបករណ៍ទំនើបៗ និងមានគ្រែសរុបចំនួន៣០០គ្រែ រួមទាំងមានការទទួលព្យាបាល វះកាត់ ពិគ្រោះយោបល់ជំងឺទូទៅ ជាមួយក្រុមគ្រូពេទ្យជំនាញប្រមាណជាង៤០០នាក់។មន្ទីរពេទ្យនេះ ជាមន្ទីរពេទ្យប្រចាំតំបន់ភូមិភាគ និងមាន​វិសាលភាពព្យាបាលជូនប្រជាជនមក​ពី​ខេត្តក្រចេះ រតនគិរី ស្ទឹងត្រែង និងមណ្ឌលគិរី៕

អនុប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់ ប្រាប់ដល់មន្រ្តីបំរើប្រជាពលរដ្ឋ ឲ្យ​បាន​សកម្ម​បន្ថែម​ទៀត​ដូច​ភ្លៀង​រលឹម​

2022/02/26 11:22:28 am        554
ភ្នំពេញ៖ ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល ឯកឧត្តមយឿន យឿត បានអំពាវនាវដល់សមាជិក-សមាជិកា ក៏ដូចជាអាជ្ញាធរភូមិ ឃុំទាំងអស់ ត្រូវខិតខំបំរើផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ឲ្យបានសកម្មបន្ថែមទៀតដូចភ្លៀងរលឹម ដើម្បីធ្វើយ៉ាងណាកុំឲ្យមានការ​ថ្នាំងថ្នាក់​ពី​សំណាក់​ពួកគាត់ ជា​ពិសេសផ្នែក​សេវា​សាធារណៈនេះតែម្តង។ក្នុង​ឱកាស​ចុះ​សំណេះសំណាល ​និងសួរសុខទុក្ខដល់បងប្អូនសមាជិក-សមាជិកា និងពិធីរៀបចំ​ទទួល​ជាផ្លូវការនូវសមាជិក ​សមាជិកាថ្មី និងអតីតមន្ត្រីមកពីអតីតមន្រ្តីគណបក្ស​ដទៃជាង ២០០នាក់ទៀត ដែលបានសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ស្ថិតនៅភូមិខ្ពេះ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ក្នុង​ឱកាស​នោះឯកឧត្តម យឿន យឿត បានឲ្យដឹងថា ក្នុងនាមយើងជាមន្រ្តីបំរើប្រជាពលរដ្ឋ គប្បីត្រូវខិតខំធ្វើយ៉ាងបំរើផលប្រយោជន៍របស់ពួកគាត់ឲ្យបានល្អជាពិសេស សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណដោយធ្វើជូនពួកគាត់មិនត្រូវយកថវិកានោះឡើយ ហើយជាង នេះទៅទៀត​ពេលពួកគាត់ មាន​អាពាហ៍ពិពាហ៍​ និង​មរណភាពអ្វីត្រូវធ្វើ​លិខិតបញ្ជាក់ជូន​ដល់ពួកគាត់ ដល់គេហដ្ឋានផ្ទាល់ផងដែរ។ឯកឧត្តម បានលើកឡើងទៀតថា«បងប្អូនទាំងអស់ ដែលជាមន្រ្តី និងសមាជិក-សមាជិកា​គណបក្ស​ប្រជាជនកម្ពុជា ​ត្រូវចូលរួមធ្វើសកម្មភាពល្អៗ បំរើ​ផលប្រយោជន៍​សង្គម​ឲ្យបានឲ្យផុលផុស​នៅ​ក្នុងមូលដ្ឋាន ដើម្បីទទួលបានការស្រលាញ់ពេញចិត្ត ​និងគោរព​គាំទ្រពីសំណាក់ពលរដ្ឋ ហើយ​ពេលពួកគាត់មានបញ្ហាអ្វីដែលត្រូវឲ្យពួកយើងជួយ​ ត្រូវធ្វើជូនពួកគាត់ឲ្យបានទាន់ពេលវេលា ដោយមិនត្រូវអល់ឯកនោះឡើយ»។នៅក្នុងឱកាសសំណេះសំណាលនោះដែរ ឯកឧត្តម យឿន យឿត ក៏បានក្រើនរំលឹកដល់បងប្អូន សមាជិក-សមាជិកា​ទាំងនោះផងដែរថា ​នាពេលបច្ចុប្បន្ននេះក្រោមការដឹកនាំ​របស់​សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ ជាបន្តបន្ទាប់ ​ជាក់ស្តែងដូចតំបន់ស្រុកឱរ៉ាល់នេះតែម្តង ​ពីកន្លែងដែលជាសមរភូមិក្តៅ បានក្លាយទៅជាកន្លែងអភិវឌ្ឍន៍​ គ្រប់យ៉ាងទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ​ទឹក ​ភ្លើង ជាពិសេស​គឺផ្នែក​កសិកម្មនេះតែម្តង។ឯកឧត្តម បានក៏បានលើកឡើងទៀតថា តាមរយៈសមិទ្ធផលដែលគណបក្សបន្សល់ទុករយៈពេល ៤៣​ ឆ្នាំកន្លងមកនេះ គឺផ្ដើមពីជ័យជម្នះ ៧ មករា ដែលគណបក្សប្រជាជនកម្ពុជា​បាន​សម្រេចនូវការផ្លាស់ប្តូរសង្គមយ៉ាងធំធេង ​ដោយពុំអាចនឹកស្មានដល់។ ឯកឧត្តម បានបន្តថា កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពី​សមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ​ ពីការបែកបាក់ជាតិ​ និងការបែងចែកទឹកដី ​ពីគំនរផេះផង់ ទៅជាទឹកដី​ដែលមានសន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍​លើគ្រប់វិស័យ ៕អត្ថបទ៖ បាន ចក់

មេបញ្ជាការកងពលតូច​ថ្មើរជើង​លេខ៥១ ណែនាំដល់ពលទាហាន បន្តទប់ស្កាត់ពលករឆ្លង​ដែនខុសច្បាប់​ នៅតាមបន្ទាត់ព្រំដែន

2022/02/25 02:10:09 pm        992
បន្ទាយមានជ័យ៖ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានណែនាំដល់ពលទាហាន ត្រូវបំពេញបេសកកម្មប្រតិបត្តិការសហការជាមួយកងកម្លាំងចម្រុះ ទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ។លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានណែនាំបែបនេះ ក្នុងឱកាសទស្សនកិច្ចសិក្សា ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១១ ដែលកំពុងឈរជើងនៅភូមិកណ្តោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជិតបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៥ ខែកុម្ភៈនេះ ។ក្នុង​នោះ ក៏មានការចូលរួមពីអាជ្ញាធរស្រុក កងរាជអាវុធហត្ថស្រុក អធិការនគរបាលស្រុក ប្រធានទំនាក់ទំនង​ព្រំដែនកម្ពុជាថៃ ​ច្រកម៉ាឡៃ ​នគរបាលព្រំដែនគោកលេខ៨១៥ តំបន់​ប្រតិបត្តិការសឹករងស្រុកម៉ាឡៃ ​និងមេបញ្ជាការវរសេនាតូចថ្មើរជើង​លេខ៥១២ ៥១៣ ៥១៤ នាយការិយាល័យទាំង៩​ កងអនុសេនាធំ​ចំណុះកងពល។ជាមួយគ្នាឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានថ្លែងកោតសរសើរដល់អង្គភាពវរសេនា​តូចថ្មើរជើងលេខ៥១១ ខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន និង​អនុវត្តន៍តួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ កសាង​អង្គភាព​រឹងមាំ​លើគ្រប់វិស័យ។ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានដាក់ផែនការឱ្យបន្តខិតខំការងារកសាងហេដ្ឋា​រចនា​សម្ព័ន្ធ​បង្ក​បង្កើន​ផល និងចិញ្ចឹមសត្វ បន្ថែមលើគោលរបបហូបប្រចាំថ្ងៃ សម្រាប់កម្លាំងជួរមុខ និង​កម្លាំងត្រៀម​ក្នុងទីតាំង ​ក៏ដូចជាគ្រួសារយោធិនក្នុងអង្គភាព ​និងមួយចំនួនលើស​តម្រូវការ ​លក់ទៅទីផ្សារ សន្សំ​ថវិកាកសាងក្នុងអង្គភាពនីមួយៗ​ រួមជាមួយបន្តអនុវត្តន៍ ​វិធានការ៣កុំ ​៣ការពារ និង វិធានការ​សុខាភិបាល៕

ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ផ្តល់ម៉ូតូ ៤១គ្រឿងដល់សិស្សប្រឡងជាប់និទ្ទេស Aចំនួន ៤១នាក់

2022/02/25 12:56:45 pm        514
កំពង់ធំ៖ បេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០ - ២០២១ ដែលទទួលលទ្ធផលនិទ្ទេស A ចំនួន ៤១នាក់ នៅមណ្ឌលខេត្តកំពង់ធំ ត្រូវបានទទួលរង្វាន់លើកទឹកចិត្តម៉ូតូ ១គ្រឿង ពីប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខេត្តកំពង់ធំ។នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ម្សិលមិញនេះ ឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា និងជាប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អញ្ជើញប្រគល់​ម៉ូតូ​ដល់សិស្សប្រឡងជាប់និទ្ទេស A ចំនួន ៤១នាក់ នៅមណ្ឌលខេត្តកំពង់ធំ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតពាំនាំនូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខរបស់​សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាជូនចំពោះក្មួយ ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ។ ឯកឧត្តមបណ្ឌិត បានអបអរសាទរជាមួយឪពុកម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ចំពោះ​លទ្ធផល​ដ៏ល្អប្រសើរនៅថ្ងៃនេះ​ ដែលបាន​ឆ្លុះបញ្ចាំង​នូវ​ស្មារតីខិតខំរៀនសូត្រ តាមរយៈ​សមិទ្ធផល​ដែលក្មួយទទួល​បានពិតជាមាន ​មោទនភាពសម្រាប់យើងទាំងអស់គ្នា ​ជាពិសេសសម្រាប់ខ្លួនឯង ក្រុមគ្រួសារ លោកគ្រូ អ្នកគ្រូ និងសាលារៀនជាដើម។ ឯកឧត្តមបណ្ឌិត បញ្ជាក់ថា ក្មួយៗទាំងអស់នេះ ​គឺជាអ្នកជំនាន់ក្រោយ ​សម្រាប់បន្តវេន ក្នុងការ​ចូលរួម​អភិវឌ្ឍន៍ប្រទេសជាតិទៅថ្ងៃអនាគត។​ ដូច្នេះសិស្សានុសិស្សទាំងអស់ ​ត្រូវជៀសវាងឲ្យ ឆ្ងាយ​ពី​គ្រឿងញៀន ​និង​ចាប់យកការសិក្សាជាកត្តាចំបង។ជាមួយគ្នានេះ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ធំ ​លើកឡើងដែរថា ក្នុងឆ្នាំសិក្សា ២០២០-២០២១​ សិស្សានុសិស្សប្រឡងជាប់និទ្ទេស A ចំនួន ៤១នាក់កើនឡើង​ចំនួន​៣០នាក់ ធៀបឆ្នាំសិក្សា២០១៨-២០១៩! ​បើទោះបីជាពិភពលោក ក៏ដូចជាកម្ពុជាជួប​ប្រទះ​បញ្ហា​កូវីដ១៩ ។ ក្នុងបរិបទនេះ ក្រសួងអប់រំយុវជន​ និងកីឡា ​ដែលមានលោកគ្រូ អ្នកគ្រូ ​ជា​អនុវត្តន៍ដោយផ្ទាល់ តែងតែ​ប្រឹងប្រែងជំរុញ ​និងផ្ទេរចំណេះដឹងទៅកាន់សិស្ស ​គ្រប់រូបឲទួលបានលទ្ធផលល្អប្រសើរ។ ទន្ទឹមជាមួយគ្នានេះផងដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អបអរសាទរដល់ក្មួយៗ​សិស្សានុសិស្ស ទាំងអស់ដែលបានខិតខំប្រឹងតែរៀន​សូត្រ​រហូត​ដល់ប្រឡង​ជាប់​សញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០២០ - ២០២១ ទទួលបាននិទ្ទេសA។ ឯកឧត្តម បន្តថា បើទោះបីជា សាលារៀនត្រូវបានបិទ ដែលធ្វើឲ្យការសិក្សារៀនសូត្រមិនបានដិត​ដល់​យ៉ាងណាក្តី ក្មួយៗបានខិតខំស្វែងយល់រៀនសូត្រ ស្រាវជ្រាវ ដោយអនុវត្តតាមការណែនាំ​របស់​ប្រមុខរាជរដ្ឋាភិបាល ​បាន​អនុញ្ញាត​ឲ្យក្មួយៗ បានសិក្សាជាបណ្តុំតូចៗ ​ក៏ដូចជាតាមអនឡាញ និង​មានការប្រឡងបាក់ឌុប​ដំណើរការធម្មតា ដោយអនុវត្តបានល្អតាម​ការណែនាំ​របស់ក្រសួង​សុខាភិបាល។ ឯកឧត្តម ថ្លែងអំណរគុណដល់លោកនាយក លោកគ្រូ អ្នកគ្រូទាំងអស់ ដែលនៅក្នុងពេលវេលា​នៃ​វិបត្តិកូវីដ១៩, លោកគ្រូ អ្នកគ្រូ ​មានការហត់នឿយខ្លាំងណាស់ ពីព្រោះការបង្រៀន​តាមបណ្ដាញ​អនឡាញនេះ​ វាមិនមានភាពងាយស្រួល​ ដូចយើងបង្រៀនផ្ទាល់នោះទេ ​ប៉ុន្តែលោកគ្រូ អ្នកគ្រូ បាន​អនុវត្តភារកិច្ចដ៏ល្អនេះបានបំពេញតួនាទី ​ជាលោកគ្រូល្អ អ្នកគ្រូល្អ ៕

រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ គាំទ្រកម្ពុជាក្នុងនាមប្រធានអាស៊ាន ធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីស្វែងរក​ការ​បញ្ចប់​អំពើ​ហិង្សា

2022/02/25 12:16:25 pm        498
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោកជំទាវ ANNALENA BAERBOCK បានសម្តែងការគាំទ្រកម្ពុជាជាប្រធានអាស៊ាន ក៏ដូចជាគម្រោងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ពោលគឺក្នុងការស្វែងរកមូលដ្ឋានរួមក្នុងការបញ្ចប់អំពើហិង្សា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។តបតាមការអញ្ជើញរបស់លោកជំទាវ ANNALENA BAERBOCK រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីការ​បរទេស ​និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបំពេញទស្សនកិច្ច​ផ្លូវការ​នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ​នៅថ្ងៃទី២៣​ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាទស្សនកិច្ច​លើក​ទីមួយ​ក្នុងរយៈពេល ២៥ឆ្នាំ បន្ទាប់ពីការ​ផ្លាស់ប្តូរ​ដំណើរទស្សនកិច្ច​ចុងក្រោយ​នៅក្នុងខែមករា ឆ្នាំ ១៩៩៧ ​ដើម្បី​ជំរុញ​ទំនាក់ទំនង​មិត្តភាព​ដ៏ល្អប្រសើរ ​និង​ពង្រីក​កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​រវាង​ប្រទេសទាំងពីរ។ក្នុងឱកាសបំពេញទស្សនកិច្ច ឯកឧត្តម ប្រាក់ សុខុន បានជួបពិភាក្សាការងារផ្លូវការជាមួយ​លោកជំទាវ ANNALENA BAERBOCK ​ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនង​ទ្វេភាគី កិច្ច​សហប្រតិបត្តិការ​ជាមួយ​អាស៊ាន និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស្ថានភាពនៅមីយ៉ាន់ម៉ា ​និង​នៅអ៊ុយក្រែន និង​ការ​ប្រែប្រួលអាកាសធាតុ ​ព្រមទំាងប្រធាន​បទផ្សេងៗ​ជាច្រើនទៀត។ជាការកត់សម្គាល់ រដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលជាផល​ប្រយោជន៍​ក៏ដូចជាកង្វល់​ នៅក្នុងតំបន់ទាំងពីរ​ ចំពោះបញ្ហានៅមីយ៉ាន់ម៉ា ភាគីទាំងពីរបាន​ឯកភាព​គ្នា​លើភាពចាំបាច់ក្នុងការអនុវត្តកិច្ចព្រមព្រៀងជា​ឯកច្ឆន្ទ៥ចំណុច ដើម្បីជួយឱ្យប្រទេសនេះ​វិល​ត្រឡប់​មករកប្រក្រតីភាពឡើងវិញ។ ជុំវិញវិបត្តិនៅមីយ៉ាន់ម៉ា ​លោកជំទាវរដ្ឋមន្ត្រីការបរទេស​នៃសាធារណរដ្ឋសហព័ន្ធ​អាល្លឺម៉ង់​បាន​សម្តែង​ការ​គាំទ្រកម្ពុជា​ជាប្រធានអាស៊ាន ​និង​បេសកជនពិសេស​នៃប្រធានអាស៊ាន ដែល​មាន​គម្រោង​ធ្វើដំណើរទៅកាន់ប្រទេស​ មីយ៉ាន់ម៉ា ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥ចំណុច ​ពោលគឺក្នុងការស្វែងរកមូលដ្ឋានរួមក្នុងការបញ្ចប់អំពើហិង្សា ​ការផ្តល់ជំនួយមនុស្សធម៌ និងការ​បង្កើត​បរិយាកាសអំណោយផល ដើម្បីចាប់ផ្តើមការសន្ទនាក្នុងចំណោមភាគី​ពាក់ព័ន្ធ​ទាំងអស់។ លោកជំទាវរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ ក៏បានបង្ហាញពីឆន្ទៈរបស់អាល្លឺម៉ង់ក្នុងការចូលរួម​ក្នុងការ​ផ្តល់​ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា។តាមរយៈកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន​កាលពីសប្តាហ៍មុននេះ ទាក់ទិននឹង​បញ្ហា​មីយ៉ាន់ម៉ា ​ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក្នុងតួនាទីប្រេសិតពិសេសរបស់​ប្រធាន​អាស៊ាន ថ្លែងថា​ កម្ពុជាត្រូវតែ​អនុវត្តដូចមាន​ចែងក្នុងកុងសង់ស៊ីស​៥ចំណុច ដែល​ទាមទារ​ឲ្យ​មានការ​ជួបសន្ទនា​ជាមួយដៃគូ ​និងភាគីពាក់ព័ន្ធ ​ដោយបេសកម្មនេះ​គ្រោង​ស្នើជួប​ជាមួយលោក មីន អោង ឡាំង​ មេដឹកនាំមីយាន់ម៉ា​ រួមទាំងរដ្ឋមន្រ្តីការបរទេសមីយាន់ម៉ា ​និងឥស្សរជនសំខាន់ៗ​ផ្សេង​ទៀត ខណៈឯកឧត្តម ប្រាក់ សុខុន គ្រោងនឹងបំពេញទស្សនកិច្ចលើកដំបូងក្នុងឋានៈជាប្រេសិត​ពិសេស​នាពាក់កណ្តាលខាងមីនាខាងមុខ។ក្នុងនាមប្រេសិតពិសេស ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងស្នើសុំឲ្យមានការរៀបចំ​កិច្ចប្រជុំ​ពិគ្រោះយោបល់សម្រាប់ការផ្តល់​ជំនួយ​មនុស្សធម៌ជូន​ប្រជាជនមីយ៉ាន់ម៉ា ប៉ុន្តែ​ក្នុង​ករណី​មានភាព​ចម្រូងចម្រាស​ពីភាគីពាក់ព័ន្ធនៅមីយាន់ម៉ា ​ក្នុងនាមប្រេសិតពិសេស និង​អគ្គលេខាធិការ​អាស៊ាន​ ដែល​ទទួលខុសត្រូវជំនួយមនុស្សធម៌ នឹងធ្វើការរួមគ្នាស្វែងរក​ដំណោះស្រាយ ខណៈរដ្ឋមន្រ្តីការ​បរទេសអាស៊ាន​ បានគាំទ្រការរៀបចំជំនួយមនុស្សធម៌​ដែលជាគំនិត​ផ្តួតផ្តើម​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ ក្នុងពេលជួបពិភាក្សានាពេលកន្លងមក៕អត្ថបទ៖ សេក ឧត្តម

អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរមូលដ្ឋាន ចុះត្រង់ស្ថិតិអ្នកមិនបានចាក់វ៉ាក់សាំង ដើម្បីជំរុញឱ្យទៅចាក់

2022/02/25 11:56:57 am        512
បាត់ដំបង៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ប្រភេទអូមីក្រុង ដែលកំពុងវាយលុកចូលសហគមន៍នោះ អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានប្រាប់អាជ្ញាធរមូលដ្ឋាន ត្រូវចុះស្រង់ស្ថិតិអ្នកមិនទាន់បានចាក់វ៉ាក់សាំងទាំងអស់ ដើម្បីពន្យល់ពួកគាត់ពីសារប្រយោជន៍នៃវ៉ាក់សាំង និងជំរុញទៅចាក់ឱ្យបានគ្រប់ៗគ្នា។ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកបវេល នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម សុខ លូ បានលើកឡើងថា អូមីក្រុងចាប់ផ្ដើមផ្ទុះហើយ ដូច្នេះ​អាជ្ញាធរគ្រប់លំដាប់ថ្នាក់​ត្រូវ​ចូលរួមទប់ស្កាត់ជំងឺកូវីដ១៩​ តាមរយៈការរក្សាអនាម័យ​គម្លាត​សុវត្ថិភាព​សង្គម និង​ប្រកាន់ខ្ជាប់​នូវ​វិធាន​ការ​សុខាភិបាល៣កុំ៣ការពារ។ឯកឧត្តម អភិបាលខេត្ត ​បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវខិតខំជំរុញការចាក់វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ១៩ ទាំងដូសមូលដ្ឋាន ​និងដូសជំរុញ ។ ​ជាពិសេសត្រូវចុះទៅតាមភូមិស្រង់ស្ថិតិជំរឿន​អ្នក​មិនទាន់​បានចាក់វ៉ាក់សាំង ហើយជំរុញពួកគាត់ឱ្យទៅចាក់គ្រប់ៗគ្នា។គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ អាជ្ញាធរខេត្តបាត់ដំបងបានចាក់វ៉ាក់សាំងដូសទី៣​ជូន​ប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើងទៅ បានប្រមាណជាង ២៤ម៉ឺននាក់​ ស្មើនឹងជាង ៤០ភាគរយ​នៃប្រជាជនគោលដៅជាង ៨០ម៉ឺននាក់ ដែល​អត្រាអ្នក​បាន​ចាក់វ៉ាក់សាំង​ដូសជំរុញនេះ​មាន​ចំនួន​តិចតួច​នៅឡើយ ខណៈពលរដ្ឋភាគច្រើនហាក់​ដូច​ជា​មិន​ចាប់អារម្មណ៍​ទៅ​ទទួល​ការ​ចាក់វ៉ាក់​សាំង​ដូសជំរុញ៕

ខេត្តឧត្តរមានជ័យ ជំរុញឲ្យមាតាបិតានាំកូនមានអាយុ ៦ឆ្នាំដល់ ១២ឆ្នាំ មកចាក់វ៉ាក់សាំងដូសទី៣ ឲ្យបានគ្រប់ៗគ្នា

2022/02/25 10:54:23 am        476
ឧត្តរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានអំពាវនាវឲ្យមាតាបិតាត្រូវនាំកូនៗរបស់ខ្លួន ដែលមានអាយុចាប់ពី ៦ឆ្នាំដល់១២ឆ្នាំ មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដឲ្យបានគ្រប់ៗគ្នា នៅតាមគោលដៅទីតាំងមូលដ្ឋាន ដែលអាជ្ញាធរបានរៀបចំកំណត់។ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងខេត្ត បានឲ្យដឹងថា កាលដែលក្មួយៗ​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ដើម្បី​ការពារជំងឺ​ឆ្លងកូវីដ-១៩ បាន​ចូល​សាយ​ពេញសរីរាង្គ​ហើយនោះ​វា​អាច​មាន​ប្រយោជន៍ច្រើន ក្នុងការបង្ការ​ទប់ស្កាត់​ការចម្លង​បានច្រើនពី​វីរុស​កូវីដ​ពិសេសនោះ​វីរុសបំប្លែងថ្មីអូរមីក្រុង។ឯកឧត្តម បន្តថា ការចាក់វ៉ាក់សាំងដូសជំរុញបានគ្រប់ដូសទាំងទី១ ​ទី២និងទី៣ បានគ្រប់ដូស​ហើយនោះ​ វាធ្វើឲ្យសរីរាង្គ​យើង​បាន​កាន់តែរឹងមាំ​បន្ថែមទៀត​ ដើម្បីការពាររាល់ការ​ចម្លងពី​វីរុស​ផ្សេងៗបាន។ ខណៈពេលនេះ បញ្ហាជំងឺអូមីក្រុង កំពុងតែរាលដាល​ក្នុង​សហគមន៍​ ដូច្នេះ​មាន​តែការចាក់វ៉ាក់សាំងនោះទេ ទើបជីវិតយើងបាននៅគង់វង្ស៕អត្ថបទ៖ ឃិនសារិទ្ធ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សពនាយឧត្តមសេនីយ៍ សុខ​ សារឿន

2022/02/24 12:14:28 pm        989
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២៤កុម្ភៈនេះ បានអញ្ជើញដឹកនាំប្រតិភូរាជរដ្ឋាភិបាលមួយចំនួន ទៅគោរពវិញ្ញាណក្ខន្ធសពរបស់ នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលទទួលមរណភាព កាលពីថ្ងៃទី២៣កុម្ភៈម្សិលមិញនេះ ដោយរោគាពាធ។គួរបញ្ជាក់ដែរថា ភ្លាមៗនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានផ្ញើលិខិត​សំដែង​នូវការ​ក្ដុកក្ដួល​និង​សោកស្តាយ​ជាមួយក្រុមគ្រួសារ នៃសពគឺលោកជំទាវ សុខ លាង ។លិខិតមានខ្លឹមសារយ៉ាងដូច្នេះ៖ លោកជំទាវជាទីរាប់អាន! ភរិយាខ្ញុំ និងរូបខ្ញុំបាន​ទទួល​ដំណឹង​ដ៏​ក្រៀមក្រំ និងសោកស្ដាយរកអ្វីមកប្រៀបផ្ទឹមពុំបាន ដោយទទួលដំណឹងថា ឯកឧត្តម​នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពាជាតិ ដែលត្រូវជា ស្វាមី​លោកជំទាវ​បា​នទទួលមរណភាព នាវេលាម៉ោង ១០:៤៥ នាទីព្រឹក នៅថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវ នឹងថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៩ ឆ្នាំ ដោយរោគាពាធ ។មរណភាពរបស់ឯកឧត្តម គឺជាការបាត់បងស្វាមី បិតា ជីតាដែលប្រកបដោយព្រហ្មវិហារធម៌ និង​ជាការបាត់បង់នូវមិត្តរួមអាវុធតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និង​បាន​រួមសុខ​រួមទុក្ខជាមួយគ្នាក្នុងការបំរើជាតិ ​និងប្រជាជនកម្ពុជា​រហូតដល់ថ្ងៃអវសាននៃជីវិត ។ក្នុងឱកាសប្រកប​ដោយ​សមាន​ទុក្ខដ៏ក្រៀមក្រំបំផុតនេះ ​ភរិយា ​និងរូបខ្ញុំ ​សូម​ចូលរួម​ចែក​រំលែក នូវ​មរណទុក្ខ​ដោយក្តីស្រណោះ​ និង​ការ​អាឡោះ​អាល័យ​ជាមួយលោកជំទាវ ​និងបុត្រាបុត្រី ព្រមទាំង​បងប្អូន ​កូនក្មួយ​ទាំងអស់នៃសព ​ដោយ​សេចក្តីសង្វេគជាទីបំផុត ។ភរិយា និងរូបខ្ញុំ សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​ឯកឧត្តមនាយឧត្តមសេនីយ៍​ សុខ សារឿន បានឆាប់ចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ ។ សូមលោកជំទាវទទួល​នូវការរំលែកទុក្ខដ៏ក្រៀម​ក្រំ​បំផុត​ពីភរិយាខ្ញុំ ​និងរូបខ្ញុំ ។គួរ​រម្លឹក​ផងដែរថា​ ឯកឧត្តម សុខ សារឿន​ អតីត​គឺ​ជា​មេ​របស់​សម្តេចតេជោ​ នៅ​ក្នុង​សម័យតស៊ូ៕អត្ថបទ៖ មុត សុទ្ធ

ក្រសួងបរិស្ថាន ថ្លែងអំណរគុណចំពោះលោកស្រី Angelina Jolie​ ក្នុងការអភិរក្សធនធានធម្មជាតិ នៅតំបន់ប្រើប្រាស់ច្រើន យ៉ាងសំឡូត

2022/02/24 04:25:58 pm        463
បាត់ដំបង៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរ គុណចំពោះលោកស្រី Angelina Jolie តារាភាពយន្តហូវីដដ៏ល្បីល្បាញដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងការសហការលើផ្នែកផ្សេងៗទៀត។ការថ្លែងអំណរគុណនេះ បានធ្វើឡើងក្នុងជំនួបគួរសមមួយរវាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី Angelina Jolie នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន នៅអំឡុងលោកស្រីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់​ពី​ការ​បន្តកិច្ចសហការ និងការគាំទ្រ​របស់​ក្រសួង​បរិស្ថាន ចំពោះគម្រោងអភិរក្សដែល​ផ្តួចផ្តើម​ដោយលោកស្រី Angelina Jolie។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិកប្រាប់អឺរ៉ុប និងកាណាដាឱ្យបង្កើនកងកម្លាំងអាកាស និងជើងទឹករបស់ណាតូ ខណៈទីក្រុងវ៉ាស៊ីនតោនកាត់បន្ថយការចំណាយ
06/04/2026 09:06 AM
ក្រុមហេសបូឡា បាញ់រ៉ុក្កែតទៅលើអ៊ីស្រាអែល ជាការសាកល្បងកិច្ចព្រមព្រៀងសម្របសម្រួលដោយអាមេរិក
06/04/2026 09:06 AM
លោក Netanyahu និយាយសម្រាលពីជម្លោះជាមួយលោក Trump ដោយមេដឹកនាំទាំងពីរយល់ស្របលើការរំសាយអាវុធក្រុមហេសបូឡា
06/04/2026 09:06 AM
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ប្តេជ្ញាថានឹងបង្កើនទ្វេដងកងកម្លាំងនុយក្លេអ៊ែរ
06/04/2026 09:06 AM
អ៊ីស្រាអែល និងលីបង់ យល់ព្រមអនុវត្តបទឈប់បាញ់ អាស្រ័យលើការបញ្ឈប់ការវាយប្រហាររបស់ក្រុមហេសបូឡា
06/04/2026 09:06 AM
ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងបានឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់
06/04/2026 09:06 AM
អ្នកជំនាញការអាដហុកអាយស៊ីស៊ីអង្គរ-សំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុលមួយចំនួន នៅអតីតរាជធានី ក្រុងអង្គរធំ
06/04/2026 08:06 AM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ងថាការចរចាគ្មានមានវឌ្ឍនភាព តែលោក Trump ថាកិច្ចព្រមព្រៀងជិតដល់ហើយ
06/04/2026 08:06 AM
កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិកដើម្បីលើកកម្ពស់ភាពជាដៃគូ និងផលប្រយោជន៍រួម
06/04/2026 08:06 AM
អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមក
06/04/2026 07:06 AM