BREAKING NEWS | កម្ពុជា និងថៃឯកភាពឈប់បាញ់គ្នា និងត្រលប់ទៅអនុវត្តបទឈប់បាញ់តាមរយៈការសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិក
តម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
វេទិកានយោបាយអាស៊ី-អឺរ៉ុប ស្នើឱ្យភាគីជម្លោះគោរពចំពោះកិច្ចព្រមព្រៀងសន្តិភាពនានា និង​ធម្មនុញ្ញ UN
ក្រសួងរៀងចំដែនដី នឹងបង្កើតសួនបន្ថែមក្នុងទីក្រុង ឆ្លើយតបនឹងកំណើនពលរដ្ឋក្នុងទីក្រុង

នយោបាយ​ និង ការអភិវឌ្ឍន៍

នៅឯច្រកអូរស្មាច់ មានកំណើនពលករវិលមកពីថៃ ខណៈថ្ងៃចូលឆ្នាំចិនខិតជិតមកដល់

2022/01/24 01:02:50 pm        801
ឧត្ដរមានជ័យ៖ ខណៈបុណ្យចូលឆ្នាំចិន ខិតជិតមកដល់ នៅឯច្រកព្រំដែនអូរស្មាច់ ក្នុងខេត្តឧត្ដរមានជ័យ គេសង្កេតឃើញថា មានកំណើនរំហូរពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ វិលត្រឡប់មកកម្ពុជា ហើយបញ្ហាកូវីដ-១៩ ក៏មិនកួរឱ្យព្រួយបារម្ភដែរ។របាយការណ៍របស់រដ្ឋបាលខេត្តឧត្ដរមានជ័យ បានឱ្យដឹងថា កាលពីម្សិលមិញ ពលករឆ្លងដែន មកពីថៃ មានចំនួន២១៩នាក់ ក្នុងនោះរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួនពីរនាក់។ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធជំងឺកូវីដ-១៩ខេត្តឧត្ដរ មានជ័យ ក្នុងពេលចុះពិនិត្យស្ថានភាពតាមព្រំដែន កាលពីម្សិលមិញ ​បានស្នើដល់ពលករទាំងអស់ ដែល ​មានបំណងឆ្លងដែនមកកម្ពុជាវិញ ​តាមច្រកអូរស្មាច់ កុំមានការលួចឆ្លងដែនតាមច្រករបៀង ឬក៏តាមរយៈ មេខ្យល់ឲ្យសោះ ប្រសិនបើលួចឆ្លងដែនដោយខុសច្បាប់ មិនមាន​ការត្រួតពិនិត្យ​សុខភាព ពីមន្រ្តីជំនាញ​ សុខាភិបាលនោះទេ នឹងប្រឈមមុខចំពោះច្បាប់។ឯកឧត្តម បានបញ្ជាក់ថា ក្នុងអំឡុងពេលនេះ ​ជាពេលដែលរាជរដ្ឋាភិបាលកំពុង​ខិតខំ​ប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ-១៩ដែលបំប្លែងខ្លួនថ្មី គឺអូមីក្រុង​ ដែលបាននឹងកំពុងឆ្លងចូលសហគមន៍កម្ពុជាហើយ ដូច្នេះ​ពលករទាំងអស់​ ត្រូវតែចូលរួមសហការទប់ស្កាត់​ការចម្លងនៃមេរោគនេះ។តាមការឱ្យដឹងពីមន្ត្រីសុខាភិបាល​ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ​ក្នុងសហគមន៍ខេត្តឧត្ដរមានជ័យ ក្នុងរយៈពេលចុងក្រោយ ​លែងសូវជាការព្រួបារម្ភទៀតហើយ ​ដោយសារប្រជាពលរដ្ឋភាគច្រើនបាន ចាក់វ៉ាក់សាំង៕អត្ថបទ៖ ឃិន សារិទ្ធ

អាជ្ញាធរក្រុងស្ទឹងសែន រៀបចំកែលម្អអនាម័យ និងបរិស្ថានក្នុងក្រុងត្រៀមបុណ្យទន្លេ

2022/01/24 05:34:01 am        813
កំពង់ធំ៖ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ អាជ្ញាធរក្រុងសែន ដឹកនាំដោយលោក ពេញ កែម អភិបាលរងក្រុងស្ទឹងសែន ប្រជុំរៀបចំកែលម្អអនាម័យ និងបរិស្ថានក្នុងក្រុងត្រៀមបុណ្យទន្លេ។ ក្នុងឱកាសនោះដែរ លោកអភិបាលរងក្រុង លើកឡើងថា បញ្ហាដែលត្រូវរៀបចំពោះមុខសំខាន់ រួមមាន ការរៀបចំកែលម្អសួនដំរីជាន់ខ្លា សួនវិមានឯករាជ្យ សួនអាចារ្យលាក់ សួនលោកតាក្រហមក និងសួនច្បារកណ្តាលទ្រូងផ្លូវ ចាប់ពី​គល់ស្ពាន​ត្បូងចាម​រហូត​ដល់រង្វង់​មូលលោកតាក្រហមក។ការរៀបចំសោភណ្ឌភាពដើមឈើតាមបណ្តោយដងផ្លូវ ដែលដើមឈើខ្លះត្រូវកាត់តុបតែងមែក ព្រមទាំងរៀបចំតាំងភ្លើងលម្អ ​ដើម្បីបង្កើនសោភណ្ឌភាពកាន់តែស្រស់ស្អាតនៅពេលរាត្រី។ សំអាតអនាម័យ​បរិស្ថាន​នៅតាមបណ្តោយដងផ្លូវ ​ក្នុងទីរួមខេត្ត​ និងចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់​ការ​លក់​ដូររបស់អាជីករ ​នៅក្នុងផ្សារនិងបណ្តាដងផ្លូវសំខាន់ៗ។ទន្ទឹមនោះត្រូវចុះណែនាំម្ចាស់​ភោជនីយដ្ឋាន​ សណ្ឋាគារផ្ទះសំណាក់ ​ខ្លឹមកំសាន្ត ឲ្យបង្កើន​សុវត្ថិភាព​អនាម័យ ​ទាំង​ម្ហូបអាហារ ​និងវិធាន​ការសុខាភិបាលផងដែរ។លោកបន្តថា កម្មវិធីបុណ្យទន្លេលើកទី៧ នៅក្នុងខេត្តកំពង់ធំ គឺនឹងជំរុញការអភិវឌ្ឍវិស័យ​ទេស​ចរណ៍ និងកំណើនទេសចរណ៍ ​ជំរុញការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធក្នុងខេត្ត ពិសេសបំផុសស្មារតី​ចូលរួមក្នុងចលនាប្រឡងប្រណាំង​ «ទីក្រុងស្អាតរមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» ។ជាមួយគ្នានេះផងដែរ កម្មវិធីបុណ្យទន្លេ ​សម្រាប់ខេត្តកំពង់ធំ ក៏នឹងរៀបចំទីតាំង​ពិព័រណ៍​សមិទ្ធផលសម្រាប់ក្រុងស្រុកទាំង៩​ ដែល​ជា​សមិទ្ធផល​សក្កានុពលរបស់ខ្លួនផងដែរ៕

បឋម​សិក្សាព្រះនរោត្តម ​អាចបើកវិញចុងសប្ដាហ៍នេះ ​តែថ្នាក់រៀននៃសាលាខ្លះ ត្រូវបិទ​បណ្ដោះ​អាសន្ន

2022/01/24 12:13:22 pm        1657
ភ្នំពេញ៖ ថ្នាក់រៀននៅតាមសាលាមួយចំនួន ក្នុងរាជធានីភ្នំពេញ ត្រូវបានបិទជាបណ្ដោះអាសន្ន ដោយសារពាក់ ព័ន្ធនឹងបញ្ហាជំងឺកូវីដ-១៩ ខណៈសាលាបឋមសិក្សាព្រះនរោត្តម ដែលមានសិស្សវិជ្ជមានប្រភេទអូមីក្រុង មានការធូរស្រាល ហើយគ្រោងនឹងបើកឲ្យសិស្សចូលរៀនឡើងវិញ នៅចុងសប្ដាហ៍នេះ ។លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានប្រាប់BTV នៅ ព្រឹកថ្ងៃទី២៤ ខែមករានេះថា គិតត្រឹមសប្ដាហ៍មុន នៅបឋមសិស្សព្រះនរោត្តម មានសិស្សឆ្លងកូវីដ-១៩ ចំនួន៧នាក់ ក្នុងនោះប្រភេទអូមីក្រុង ចំនួន៥នាក់ ហើយរហូតមកដល់ពេលនេះ ស្ថានភាពបានធូរស្រាល អស់ហើយ ។លោក បានបន្តថា សម្រាប់សាលាបឋមសិក្សាព្រះនរោត្តម បន្ទាប់ពីរកឃើញសិស្សវិជ្ជមាន ប្រភេទ អូមីក្រុង ត្រូវបានបិទបណ្ដោះអាសន្នទាំងស្រុង តែគ្រោងនឹងបើកដំណើរការនៅចុងសប្ដាហ៍នេះវិញ ក្រោយពីមានការធូរស្រាលឡើងវិញ ហើយនៅសាលាផ្សេងទៀត ពាក់ព័ន្ធនឹងកូវីដ-១៩ដែរនោះ គឺបិទតែថ្នាក់រៀន ប៉ុណ្ណោះ ។គិតត្រឹមថ្ងៃទី២៣ ខែមករានេះកម្ពុជា បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩​ អូមីក្រុង ឆ្លងនៅក្នុង សហគមន៍​ជិត ២០០ករណីហើយ ប៉ុន្តែមិនទាន់មានករណីស្លាប់ដោយសារប្រភេទបំប្លែងថ្មីនេះទេ៕អត្ថបទ៖ បាន សុខរិទ្ធ

រាជរដ្ឋាភិបាលកម្ពុជា បន្តផ្ដល់ថវិកាសម្រាប់កម្មវិធីជំនួយសង្គមដល់គ្រួសារក្រីក្រអំឡុងកូវីដ១៩ ជុំទី៨

2022/01/24 12:04:30 pm        534
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំថ្មី២០២២នេះ គឺនៅតែបន្តឧបត្ថម្ភថវិកាជាប្រចាំខែ ជូនគ្រួសារក្រីក្រដែលមានបណ្ណសមធម៌ (បណ្ណក្រីក្រ) ទូទាំងប្រទេស ទោះស្ថានការណ៍កូវីដ-១៩ មានភាពធូរស្រាល និងមានការបើកប្រទេសឡើងវិញ លើគ្រប់វិស័យយ៉ាងណាក្ដី។ សម្រាប់ការចាប់ផ្ដើមឆ្នាំថ្មីនេះ គឺរាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តកម្មវិធីនេះ ក្នុងរយៈពេល៣ខែ គឺចាប់ពីខែមករា ដល់មីនា។រាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំថ្មី ២០២២នេះ បានសម្រេចបន្ត ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់​ជូន​គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩​ សម្រាប់ជុំទី ៨ ដែលមាន​រយៈពេល៣ខែចាប់ពីខែមករា ដល់ខែមីនាឆ្នាំ២០២២។ ការសម្រេចបន្តនេះ គឺអនុញ្ញាតឱ្យគ្រួសារក្រីក្រ ដែលមានបណ្ណក្រីក្រ ទាំងប្រភេទក្រ ១ និងក្រ ២ អាចទៅបើកសាច់ប្រាក់នៅបញ្ជរវីង ដើម្បីយកមកផ្គត់ផ្គង់ជីវភាព ទៅតាមចំនួនខែដែល​បាន​កំណត់​ក្នុងជុំទី៨នេះ។សម្រាប់គ្រួសារក្រីក្រ ដែលបាននឹងកំពុងទទួលបានថវិកាជាប្រចាំខែ ពីរាជរដ្ឋាភិបាល លើកឡើងថា ថវិកានេះ គឺពិតជារួមចំណែកជួយសម្រួលជីវភាពគ្រួសារឱ្យមានភាពប្រសើរ។ ពួកគាត់​អាចយកមក​ប្រើប្រាស់​សម្រាប់ ​ការ​ចំណាយ​លើម្ហូបចំណី ​និងសម្រាប់ថ្នាំព្យាបាល​ជំងឺ​ប្រចាំ​កាយ។សម្រាប់​ការ​បន្តផ្ដល់ថវិកា​ជូនគ្រួសារក្រីក្រនេះ ​លោក លាស់ ​សុខលឹម ជាចៅសង្កាត់រងជើងឯក លើកឡើងថា ​សង្កាត់​មានគ្រួសារក្រីក្រជាង ២០០ គ្រួសារដែលបាននឹងកំពុងទទួល​បានថវិកា​ជា​រៀងរាល់​ខែ​ ពីរាជរដ្ឋាភិបាលកម្ពុជា។ លោក បន្តថា ក្នុងនាមជាមន្រ្តីមូលដ្ឋាន ​គឺលោកនិងក្រុមការងារ​ក៏នៅតែពិនិត្យមើលជីវភាព និង​ស្វាគមន៍​ចំពោះការដាក់ពាក្យស្នើសុំបណ្ណក្រីក្រថ្មីផងដែរ។ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងក្របខណ្ឌទូទាំងប្រទេស គិតត្រឹមជុំទី ៧ លើកទី ២ ដែលបានបិទបញ្ចប់​កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២១ គឺមានគ្រួសារក្រីក្រទទួលផលសរុបចំនួន ៦៨៤ ៧៧១ គ្រួសារ។ ​បើគិតចាប់ពីការចាប់ ​ការអនុវត្តកម្មវិធីពីថ្ងៃទី ២៥ ខែមិថុនា​ ឆ្នាំ ២០២០ ដល់ថ្ងៃទី ២៤ខែ ធ្នូ ឆ្នាំ ២០២១​ គឺរាជរដ្ឋាភិបាលបានចំណាយថវិកាជាង ៥៣១ លានដុល្លារ៕អត្ថបទ៖ គឹមហុក

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគល់ផ្ទះទេវតាចំនួន០១ខ្នង ជូនដល់ពលរដ្ឋក្រីក្រ និងសួរសុខទុក្ខដល់សិស្សពិការ គ ថ្លង់ និងប្រគេនទេយ្យវត្ថុដល់វត្តចំនួន០៦ក្នុងខេត្តកំពង់ចាម

2022/01/23 04:48:22 pm        733
កំពង់ចាម៖ នៅព្រឹកថ្ងៃអាទិត្យទី២៣ ខែមករា ឆ្នាំ២០២២នេះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា បានដឹកនាំក្រុមការងារ អញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន០១ខ្នង មានទំហំ ៨គុណ១២ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនលោក អៀង សុភក្តិ អាយុ៣៣ឆ្នាំ និងប្រពន្ធឈ្មោះ ហៀង ហុង អាយុ៣១ឆ្នាំ រស់នៅភូមិថ្មពូន ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ លោកជាជនពិការជើងខាងស្តាំ និងដាច់អវយវៈខាងក្រោម និងមានកូនក្នុងបន្ទុកគ្រួសារចំនួន៣នាក់។លោកជំទាវ ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំងពីរតែងគិត​គូរ​អំពីសុខទុក្ខដល់ពុកម៉ែ បងប្អូនគ្រប់ទីកន្លែង និង គ្រប់ពេលវេលា។បន្ថែមលើអំណោយផ្ទះខាងលើ លោកជំទាវ ក៏បានផ្តល់ជូនគ្រួសារនេះ នូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមទៀតផងដែរ រួមមាន សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគ ជាច្រើនមុខ និងថវិកាមួយចំនួនទៀត។ ជាមួយគ្នានេះ លោកជំទាវ និងក្រុមការងារ ក៏បានចែកអំណោយ ជូនដល់លោកយាយ លោកតា ដែលបានចូលរួមពិធីប្រគល់ផ្ទះទេវតានេះផងដែរ។ចប់ពិធីប្រគល់ផ្ទះទេវតា លោកជំទាវក៏បានអញ្ជើញមក សួរសុខទុក្ខ និងផ្ដល់អំណោយ​របស់​លោកជំទាវ និងឯកឧត្តម ឌី វិជ្ជា ផ្ទាល់ ជូនចំពោះ សិស្សពិការ គ ថ្លង់ នៃវិទ្យាល័យអប់រំ​ពិសេស​កំពង់ចាម (អតីតអង្គការគ្រួសារថ្មី) ខេត្តកំពង់ចាម ។លោកជំទាវ បានរៀបចំអាហារថ្ងៃត្រង់មួយពេលសម្រាប់សិស្សពិការ គ ថ្លង់ទាំងអស់ ព្រមទាំងចែក​នូវកាតាបម្នាក់១ និងមានសម្ភារៈសិក្សាមួយចំនួនផងដែរ។ នៅវិទ្យាល័យអប់រំពិសេសនេះ មានសិស្សពិការភ្នែក និង គ ថ្លង់ ចំនួន១៧៥នាក់ ស្រី៧៥នាក់ បុគ្គលិក៣៣នាក់។ ហើយ អំណោយដែលផ្ដល់ជូនមណ្ឌលកុមារកំព្រានេះរួមមាន៖១-អង្ករ៦បេ(៥០០Kg)២-ត្រីខ៣០យួរ(៣០០កំប៉ុង)៣-មីចំនួន៨កេសធំ (៤៨កេសតូច)៤-ទឹកដោះគោខាប់៣កេស(១៤៤កំប៉ុង)៥-ត្រីងៀត៧គីឡូ៦-សាច់ក្រក៧គីឡូ៧-សាច់ជ្រូកផាត់៧គីឡូ៨-ប៊ីចេង៥គីឡូ៩-ទឹកត្រី១០យួរ(៦០ដប)១៩-ទឹកស៊ីអ៊ីវ១០យួរ(៦០ដប)១១-ម៉ាស៣០ប្រអប់( ១៥០០ម៉ាស)១២-ថ្នាំវីតាមីនសេ(២០៨ទីប)១៣-សាប៊ូ ២០៨ដុំ១៤- កន្សែងជូនខ្លួន ១៧៥កន្សែង១៥- ច្រាស និងថ្នាំដុសធ្មេញ២០៨ឈុត ១៦- ទឹកសុទ្ធ អារុណា ៥០កេស ១៧- កាបូបសិក្សា១៧៥កាបូប ១៨- កញ្ចប់សម្រាប់សិស្សអាយុលើស១៨ឆ្នាំ ចំនួន៤៤នាក់១៩-ថវិកាក្នុងកញ្ចក់សិស្សអាយុលើស១៨ឆ្នាំក្នុងម្នាក់ ៥០ដុល្លារ ២០- ថវិការសម្រាប់សាលា ២លានរៀល។ បន្ទាប់មកនៅថ្ងៃដដែលនេះផងដែរ លោកជំទាវក៏បានអញ្ជើញទៅ ប្រគេនទេយ្យវត្ថុ ដែល​មានស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់ដល់វត្តចំនួន៦ នៅក្នុងខេត្តកំពង់ចាមនេះ ដែលពិធីត្រូវបានធ្វើរួមគ្នានៅវត្ត សុវណ្ណ រង្សីស្ថិតក្នុងភូមិអង្គរបានទី៦ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ។ លោកជំទាវ បានមានប្រសាសន៍ថា ជា​និច្ចកាលសម្តេចទាំងទ្វេតែងតែ​គិតគូរ​អំពីទុក្ខលំបាក​របស់​ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា ហើយការនាំយក​ទេយ្យវត្ថុមកប្រគេន​ជូននៅពេលនេះ​ អាចជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ជាពិសេស នៅក្នុងវិបត្តិកូវីដ១៩នេះ ។ ទេយ្យវត្ថុក្នុងមួយវត្តទទួលបាន៖០១-អង្ករ១តោន ០២-ត្រីខ ចំនួន១កេស មាន១០យួរ០៣-មីចំនួន៥កេសធំ(៣០កេសតូច)០៤- ត្រីងៀតចំនួន ១០ គីឡូ០៥- សាច់ក្រកចំនួន១០ គីឡូ០៦- សាច់ជ្រូផាត់ចំនួន១០ គីឡូ០៧- ទឹកដោះគោខាប់ ចំនួន២កេស ០៨- កាហ្វេ ចំនួន ៥កញ្ចប់ធំ ០៩- តែ ចំនួន ២គីឡូក្រាម១០- ស្ករសចំនួន១បេ ១១- អំបិលចំនួន១បេ១២- ប៊ីចេងចំនួន១បេ ១៣- ទឹកត្រីចំនួន៥យួ ១៤- ទឹកស៊ីអ៊ីវចំនួន៥យួរ ១៥- សាប៊ូដុំ ចំនួន ៣០ ដុំតូច១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត១៧- វីតាមីនសេ ចំនួន ១០ ប្រអប់ ១៨- ប្រេងកូឡា ចំនួន ៥ ដុំ ១៩- ប្រេងខ្យល់ ចំនួន៥ដុំ ២០- ម៉ាស ចំនួន២០ប្រអប់ មាន១០០០ម៉ាស ២១- អាល់កុលសម្លាប់មេរោគ ចំនួន៤កាន ២២- ដបសំរាប់ដាក់អាល់កុល ចំនួន១០ ដប២៣- ស្លាដក់ចំនួន៤៩២៤- ថវិកា ចំនួន២លានរៀល៕

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្តល់សម្ភារៈបរិក្ខារពេទ្យជូនរដ្ឋបាលខេត្តកោះកុង

2022/01/23 10:39:31 am        829
កោះកុង៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ផ្តល់សម្ភារៈបរិក្ខារពេទ្យជូនរដ្ឋបាលខេត្តកោះកុង ដើម្បីបម្រើដល់ជួយសង្រ្គោះអ្នកជំងឺនៅតាមមន្ទីរពេទ្យទូទាំងខេត្ត។រសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ហោ អូន តំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ បាននាំយកសម្ភារៈបរិក្ខារពេទ្យរួមមាន៖ ទឹកថ្នា សម្លាប់មេរោគចំនួន ៩៦០លីត្រ ស្រោមដៃចំនួន ១ម៉ឺនគូរ អាវក្រណាត់សម្រាប់អ្នកជំងឺចំនួន ១ម៉ឺនអាវ ឈើច្រត់ជនពិការចំនួន៥គូរ ជើងរៀនដើរមានកង់ចំនួន ៥គ្រឿង ជើងរៀនដើរគ្មានកង់ចំនួន ២០គ្រឿង ដើម្បី​ទុកជូន​រដ្ឋបាល​ខេត្តកោះកុង។ឯកឧត្តម ហោ អូន មានប្រសាសន៍ថា ដោយមានការយកចិត្តទុក្ខដាក់ខ្ពស់ពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ លើវិស័យសុខាភិបាលមានតម្រូវការចាំបាច់ ទើប​ឯកឧត្តម​ឧបត្ថម្ភ​ជា​សម្ភារៈវិស័យ​ទាំងនេះឡើង ក្នុងគោល​បំណង​សម្រួលដល់​ការ​ជួយ​សង្រ្គោះ​ព្យាបាល​អ្នកជំងឺ​នៅ​តាម​បណ្តាមន្ទីរពេទ្យនានា​ក្នុងខេត្តកោះកុង។បន្ទាប់ប្រគល់ និងទទួលរួចលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏​បាន​សម្តែងអំណ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្តម ហ៊ុន ម៉ាណែត ​និងលោកជំទាវ ដែល​បាន​គិតគូរ​ខ្ពស់​សេចក្តីខាងផ្នែកសង្រ្គោះព្យាបាលដល់អ្នកជំងឺនៅក្នុងខេត្ត។លោកជំទាវ ចាត់ទុកថា នេះ​សកម្មភាព​ដ៏​ប្រពៃ ​សម្រាប់​លើកកម្ពស់វិស័យសុខាភិបាល​បង្កើន​ទំនុក​ចិត្តពីអ្នកជំងឺ​ ក៏ដូចជា​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​សាធារណៈទូទៅ។លោកជំទាវ នឹងរៀបចំបែងចែកគ្រឿង​សម្ភារៈ​សុខាភិបាល​ទាំងនេះ​ ប្រកប​ដោយ​តម្លាភាព តាម​តម្រូវ​ការខ្វះខាតជាក់ស្តែង៕អត្ថបទ៖ ឈឹម មករា

មន្រី្តជាន់ខ្ពស់ក្រសួងសុខាភិបាល ស្នើមិត្តចិន​ជួយ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​លើ​ផ្នែកវះកាត់​បេះដូង​ និងសួត

2022/01/22 05:40:50 pm        896
ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានស្នើមិត្តចិន បន្តជួយបំពេញបន្ថែមហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលធនធានមនុស្សលើផ្នែក វះកាត់បេះដូង និងសួត នៅមនី្ទរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។ការថ្លែងរបស់លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បិត្ត យ៉ាងដូច្នេះនាឱកាសដែលលោកជំទាវ តំណាងឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ជាមួយឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា រួមជាមួយលោកសាស្រ្តាចារ្យ Huang Luqi ស្នងការរងរដ្ឋបាលជាតិ វេជ្ជសាស្រ្តបុរាណចិន និងជា​ប្រធានបណ្ឌិតសភាចិន នៃវិទ្យាសាស្រ្តវេជ្ជសាស្រ្តចិន បានអញ្ជើញចុះពិនិត្យមន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ព្រះកុសុមៈ ដើម្បីពិនិត្យលទ្ធភាពបង្កើតមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដោយប្រើ​វេជ្ជសាស្រ្តបុរាណចិន​ និងពង្រឹងសមត្ថភាពវិស័យវេជ្ជសាស្ត្របុរាណកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២នេះ។លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត ក៏បានស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងនូវកិច្ច​សហប្រតិបត្តិការថ្មីនេះ ​ព្រមទាំងបានស្នើដល់ភាគីចិន តាមរយៈលោកឯកអគ្គរដ្ឋទូត ជួយបំពេញ​បន្ថែម​ហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកវះកាត់បេះដូង និងសួត នៅមន្ទីរពេទ្យនេះ។ជាការឆ្លើយតបឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានទទួលយកសំណើរបស់លោកជំទាវ យក់ សម្បតិ្ត រដ្ឋលេខាធិការ ដើម្បីជួយអភិវឌ្ឍវិស័យសុខាភិបាល នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេស​គឺ​មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈឱ្យឈានមុខគេក្នុងបច្ចេកវិទ្យាវេជ្ជសាស្ត្រ។ជាមួយគ្នានោះដែរ លោកជំទាវ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងពី ដំណើរ​ទស្សនកិច្ច​របស់រដ្ឋបាលជាតិវេជ្ជសាស្ត្របុរាណចិន មិនត្រឹមតែជួយពង្រឹងកិច្ច​សហប្រតិបត្តិការ​យ៉ាងជិតស្និទ្ធ រវាងប្រទេសទាំងពីរ ក្នុងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​សិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក លើវិស័យឱសថបុរាណ ដើម្បីជំរុញវឌ្ឍនភាព​វិស័យ​សុខាភិបាល​ នៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យ Huang Luqi បានសម្តែងនូវការកោតសរសើរចំពោះកិច្ច​សហប្រតិបត្តិការរវាងកម្ពុជា-ចិន លើវិស័យសុខាភិបាល ជាពិសេសអគារមន្ទីរពេទ្យដ៏ធំ​ស្គឹមស្គៃ ដែល​បំពាក់ដោយសម្ភារៈបរិក្ខារវេជ្ជសាស្រ្តដ៏ទំនើបដំបូងគេនៅកម្ពុជា។រដ្ឋបាលជាតិវេជ្ជសាស្ត្របុរាណចិន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយក្រសួង​សុខាភិបាល​កម្ពុជា ​ស្តីពីការបញ្ជូនក្រុម​វេជ្ជសាស្រ្តបុរាណចិនមកកាន់ប្រទេសកម្ពុជា ដើម្បីជួយ​ពង្រឹង​សមត្ថភាព​ការងារទប់ស្កាត់ជំងឺកូវីដ-១៩​ ដោយការរួម​បញ្ជូល​វេជ្ជសាស្រ្តបុរាណចិនផងដែរ៕ អត្ថបទ រដ្ឋា

ថវិកាជិត៩០០លានដុល្លារ ត្រូវបាន​ប្រមូល​និង​ចំណាយ​សម្រាប់​ការ​ឆ្លើយ​តប​មេរោគអេដស៍ និង​ជំងឺអេដស៍ រយៈពេលបី​ទសវត្សរ៍​កន្លងទៅនេះ

2022/01/22 01:50:45 pm        629
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ បញ្ជាក់ថា ថវិកាជិត ៩០០លានដុល្លារ ត្រូវបានប្រមូល និងចំណាយសម្រាប់ការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ រយៈពេលបីទសវត្សរ៍កន្លងទៅនេះ។ការថ្លែងរបស់ឯកឧត្តម ទេសរដ្ឋមន្រី្ត អៀង មូលី យ៉ាងដូច្នេះនាឱកាសបិទសិក្ខាសាលាពិគ្រោះ​យោបល់​ស្តីពីការពិនិត្យឡើងវិញពាក់​កណ្តាល​អាណត្តិ​ផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និង​ពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ ​និងជំងឺអេដស៍ លើកទី៥ (២០១៩-២០២៣) ​នៅល្ងាចថ្ងៃទី២១ ខែមករាឆ្នាំ២០២២ ​នៅសណ្ឋាគារកាំបូឌីយ៉ាណា ​និងតាមបណ្តាញវីដេអូ ក៏បានការចូលរួមពី​សំណាក់វេជ្ជបណ្ឌិត ឃិន ចូ នាយកបណ្តោះអាសន្ន ​UNAIDS ប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ លោក និងអ្នកស្រី តំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ប្រឹក្សា​បច្ចេកទេស​ និងអ្នកជំនាញការជាតិ ​និងអន្តរជាតិ ​អ្នកតំណាងប្រជាជនគន្លឹះ។ឯកឧត្តមទេសរដ្ឋមន្រី្ត អៀង មូលី បានឲ្យដឹងទៀតថា ​កាលពីសាមសិបឆ្នាំមុន ករណីផ្ទុកមេរោគ​អេដស៍​ដំបូងត្រូវបានរាយការណ៍នៅក្នុងប្រទេសកម្ពុជា។ កាលពី២០ឆ្នាំមុន អាជ្ញាធរជាតិប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ត្រូវបានបង្កើតឡើង​ដើម្បីដឹកនាំការឆ្លើយតបទូលំទូលាយ និងពហុវិស័យចំពោះ​មេរោគ​អេដស៍ ​និងជំងឺអេដស៍។ ហើយថវិកាជិត៩០០លានដុល្លារ ត្រូវបានប្រមូល​និង​ចំណាយ​សម្រាប់​ការ​ឆ្លើយ​តបរយៈពេលបីទសវត្សរ៍កន្លងទៅនេះ។ ឥឡូវនេះ យើងឈានមកដល់​ពាក់ក​ណ្តាល​អាណត្តិនៃផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និង​ពហុវិស័យឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៥ផងដែរ។ ថ្ងៃនេះយើង​បាន​ធ្វើ​បច្ចុប្បន្នភាពអំពីស្ថានភាព ​និង​ការឆ្លើយតប​នឹងមេរោគអេដស៍ និងអំពី​សមិទ្ធផល​នៃគោលបំណង​ចំនួនបួន ​នៃផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ ​និងពហុវិស័យឆ្លើយតប​នឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៥ដែរ។ឯកឧត្តម ទេសរដ្ឋមន្រី្ត បានសង្កត់ធ្ងន់ថា នៅពេលដែលយើងឈានចូលដល់ដំណាក់កាលចុង​ក្រោយ​នៃការប្រយុទ្ធដ៏យូរអង្វែងរបស់យើងប្រឆាំងនឹងមេរោគអេដស៍ ​និងជំងឺអេដស៍​ ឯកឧត្តម សូមរំឭកឡើងវិញនូវតម្រូវការក្នុងការអនុវត្តតាមការណែនាំរបស់សម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​ដែលអំពាវនាវជនរួមជាតិទាំងអស់ឱ្យចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ជា​ចរន្តជាតិមួយ ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥។ជាចុងក្រោយឯកឧត្តម ទេសរដ្ឋមន្រី្ត អៀង មូលី បានសូមបញ្ជាក់សារជាថ្មីថា មានសារៈសំខាន់​ណាស់​សម្រាប់​ក្រុមការងារយុទ្ធសាស្ត្រនីមួយៗ នៃផែនការយុទ្ធសាស្រ្តជាតិ​ទូលំទូលាយ និង​ពហុវិស័យឆ្លើយតប​នឹង​មេរោគអេដស៍ ​និងជំងឺអេដស៍ លើកទី៥ក្នុងការអនុម័តសកម្មភាពផ្លាស់ប្តូរ​ក្នុងវិស័យសុខាភិបាល ​និងវិស័យមិនមែនសុខភាព ដើម្បីគាំទ្រចលនាជាតិពីថ្នាក់កណ្តាល​ដល់​មូលដ្ឋាន កែលម្អភាពជាអ្នកដឹកនាំ លើកកម្ពស់ភាពជាដៃគូជាមួយភាគីពាក់ព័ន្ធ និង​បង្កើន​ការវិនិយោគក្នុងស្រុក ​ដើម្បីគ្រប់គ្រងការឆ្លើយតប៕

ឯកឧត្តម ហ៊ុន ម៉ានី គាំទ្រស្មារតីនៃសន្និបាតលើកទី៤៣ បន្តជ្រើសរើសម្តេចតេជោ ហ៊ុន សែន ជា​បេក្ខភាព​នាយករដ្ឋមន្រ្តី

2022/01/22 01:23:25 pm        779
ព្រះសីហនុ ៖ ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន បានគាំទ្រយ៉ាងពេញទំហឹងនូវស្មារតី នៃសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាលើកទី៤៣ ដែលសម្រេចបន្តជ្រើសរើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីទៅថ្ងៃអនាគត។ការសម្តែងការគាំទ្ររបស់ឯកឧត្តម ហ៊ុន ម៉ានី បែបនេះ នាឱកាសជួបសំណេះសំណាល​ជាមួយ​គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តព្រះសីហនុ ​នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២នេះ។ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងទៀតថា ​ក្រៅពីការបង្ហាញពីប្រជាធិបតេយ្យផ្ទៃក្នុងរបស់បក្ស ស្មារតីដែលបានដាក់ចេញនេះ ជា​ការបង្ហាញឲ្យឃើញផងដែរ​ពីផែនការច្បាស់លាស់​របស់​គណបក្សយើង ក្នុងការធានាបាននូវនិរន្តរភាពសង្គម ចៀសផុតពីវិបត្តិនៃការដឹកនាំនាថ្ងៃអនាគត។ ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម ហ៊ុន ម៉ានី ក៏បានស្នើឲ្យថ្នាក់ដឹកនាំ​តាមបណ្តា​រចនា​សម្ព័ន្ធ​បក្សទាំងអស់ បន្តជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សយើង ពង្រឹង និងពង្រីកនូវសាមគ្គី និងការឯកភាពផ្ទៃក្នុងបក្ស និងចូលរួមឲ្យកាន់តែសកម្មដូចភ្លៀង​រលឹម​ជាមួយ​មហាជន តាម​រយៈការស្វែងយល់​ពីបញ្ហានានា​ ដែលពួកគាត់កំពុងជួបប្រទះ ​និងចូលរួមដោះស្រាយ។ ជាងនេះទៅទៀត ថ្នាក់ដឹកនាំតាមបណ្តារចនាសម្ព័ន្ធបក្សនៅក្នុងខេត្ត ត្រូវបន្តក្តាប់ឲ្យជាប់នូវគោល​នយោបាយដែលបានដាក់ចេញ ដើម្បីធានាបាននូវភាពឈ្នះ ព្រោះថា ជ័យជំនះរបស់បក្សយើង​គឺស្ថិតនៅ​តាមមូលដ្ឋាន។ ឯកឧត្តម ក៏​សូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា​ដែលគណៈកម្មាធិការបក្ស​គ្រប់ជាន់ថ្នាក់របស់​ខេត្ត សម្រេចបាននាពេលថ្មីៗនេះ ជាពិសេសគឺការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុង​ការ​ទប់ស្កាត់​ការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕អត្ថបទ រដ្ឋា 

ចិន​នឹង​ជួយ​ពង្រឹង​សមត្ថភាព​មន្ត្រី​សុខាភិបាលកម្ពុជា ក្នុងការប្រើប្រាស់វេជ្ជសាស្រ្តបុរាណចិន​ព្យាបាលជំងឺកូវីដ-១៩

2022/01/21 02:03:53 pm        721
ភ្នំពេញ៖ ដំណើរអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជារបស់ឯកឧត្តមសាស្រ្តាចារ្យ Huang Luqi ស្នងការរងរដ្ឋបាលជាតិវេជ្ជសាស្រ្តបុរាណចិន និងជាប្រធានបណ្ឌិតសភាចិន នៃវិទ្យាស្ថានវេជ្ជសាស្រ្តចិន ក្នុងគោលបំណងរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យវេជ្ជសាស្រ្តបុរាណ។នៅថ្ងៃនេះលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅស្វាគមន៍ និងបដិសណ្ឋារកិច្ចគណៈប្រតិភូជាន់ខ្ពស់សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម សាស្រ្តាចារ្យ Huang Luqi ស្នងការរងរដ្ឋបាលជាតិវេជ្ជសាស្រ្តបុរាណចិន និងជាប្រធានបណ្ឌិតសភាចិន នៃវិទ្យាស្ថានវេជ្ជសាស្រ្តចិន ដែលអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។ក្នុងដំណើរទស្សនកិច្ចនេះគណៈប្រតិភូ នឹងជួបពិភាក្សាជាមួយឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបញ្ជូន​ក្រុម​វេជ្ជសាស្រ្ត​បុរាណចិន ព្យាបាលជំងឺកូវីដ-១៩ ​មកកម្ពុជា រយៈពេលមួយឆ្នាំ ដើម្បីជួយពង្រឹងសមត្ថភាព​មន្រី្ត​សុខាភិបាលកម្ពុជា ក្នុងការប្រើប្រាស់វេជ្ជសាស្រ្តបុរាណចិន​ សម្រាប់ព្យាបាលជំងឺកូវីដ-១៩៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា «មានតែការរួបរួមមួយទេ ដែលធ្វើឲ្យយើងរឹងមាំ និងការពារប្រទេសយើងបាន»
12/19/2025 07:12 AM
អ្នកនាំពាក្យក្រសួងការបរទេសចិន៖ កម្ពុជា និងថៃ បានបង្ហាញពីឆន្ទៈបន្ធូរបន្ថយភាពតានតឹង និងអនុវត្តបទឈប់បាញ់ ក្រោយកិច្ចសន្ទនាតាមទូរស័ព្ទដាច់ដោយឡែករវាងរដ្ឋមន្រ្តីការបរទេសប្រទេសទាំង២ ជាមួយប្រមុខការបរទេសចិន
12/18/2025 10:12 PM
កម្ពុជា និងបណ្តាប្រទេសលើពិភពលោកបាន និងកំពុងរួមសហការគ្នាដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែន Online Scams ខណៈសំណុំរឿងជាងធំៗចំនួន៣០ ស្ថិតក្នុងនីតិវិធីតុលាការ
12/18/2025 10:12 PM
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានប្រកាសអាសន្ន ចំពោះការប៉ះពាល់ដល់ជីវិតប្រជាជនស៊ីវិល ក្នុងជម្លោះកម្ពុជា-ថៃ”
12/18/2025 09:12 PM
កាណាដា គាំទ្រកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះរៀបចំបើកកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នាឆ្នាំ២០២៦ខាងមុខនេះ
12/18/2025 09:12 PM
ការកាត់ផ្តាច់ជំនួយអាមេរិកបង្ខំឲ្យក្មេងស្រីរ៉ូហ៊ីងយ៉ាឆាប់រៀបការ ហើយក្មេងៗធ្វើការងារធ្ងន់
12/18/2025 08:12 PM
កម្ពុជា បង្ហាញការវាយប្រហាររបស់ថៃ ជូនប្រធានគណៈប្រតិភូថ្នាក់តំបន់នៃកាកបាទក្រហមអន្តរជាតិ
12/18/2025 08:12 PM
ក្រុមអ្នកវិទ្យាសាស្រ្តអេហ្ស៊ីប រកឃើញហ្វូស៊ីលក្រពើបុរាណនៅវាលខ្សាច់ Western Desert
12/18/2025 08:12 PM
ទារកត្រជាក់រហូតដល់ស្លាប់ ពេលតំបន់ហ្កាហ្សាស៊ូទ្រាំនឹងរដូវរងា និងការផ្លាស់ទីលំនៅ
12/18/2025 08:12 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីកំពុងរៀបចំធ្វើទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ជុំវិញបញ្ហាអ៊ុយក្រែន
12/18/2025 08:12 PM