BREAKING NEWS | កម្ពុជា និងថៃឯកភាពឈប់បាញ់គ្នា និងត្រលប់ទៅអនុវត្តបទឈប់បាញ់តាមរយៈការសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិក
តម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
វេទិកានយោបាយអាស៊ី-អឺរ៉ុប ស្នើឱ្យភាគីជម្លោះគោរពចំពោះកិច្ចព្រមព្រៀងសន្តិភាពនានា និង​ធម្មនុញ្ញ UN
ក្រសួងរៀងចំដែនដី នឹងបង្កើតសួនបន្ថែមក្នុងទីក្រុង ឆ្លើយតបនឹងកំណើនពលរដ្ឋក្នុងទីក្រុង

នយោបាយ​ និង ការអភិវឌ្ឍន៍

គ្រួសារកងកម្លាំងនៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៤

2022/01/19 11:15:54 am        390
ភ្នំពេញ៖ ថ្នាក់ដឹកនាំ រួមទាំងនាយទាហាន ពលទាហាន និងក្រុមគ្រួសារ នៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ បានចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៤ ខណៈកម្ពុជាកំពុងមានការឆ្លងរាលដាលប្រភេទបំប្លែងថ្មីអូមីក្រុង នៅក្នុងសហគមន៍ ។ក្នុងឱកាសដឹកនាំការចាក់វ៉ាក់សាំងដូសទី៤ នៅថ្ងៃទី១៩ខែមករា នាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ មានប្រសាសន៍ថា វ៉ាក់សាំងដូសទី៤នេះ គឺជាការជំរុញ​ប្រសិទ្ធភាព​បន្ថែមទៀត ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ហើយការផ្ដល់វ៉ាក់សាំងទី៤នេះ គឺមិនអាចកាត់ថ្លៃបាននោះទេ ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមាន​សម្ដេចតេ​ជោ ហ៊ុន សែន ជាប្រមុខដឹកនាំ​ក្នុងការស្វែងរកនូវវ៉ាក់សាំង រួមទាំងការផ្ដល់​ជំនួយផ្សេងៗ​ពី​ប្រទេសជាមិត្ត ។ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា នេះគឺជាជោគជ័យមួយបន្ថែមទៀត សម្រាប់កម្ពុជា ដែល​មានលទ្ធភាពចាក់វ៉ាក់សាំងដល់ពលរដ្ឋ ចាប់ពីដូសទី១ រហូតដល់ដូសទី៤នេះ ដូច្នេះក្នុង​នាមអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជ​រដ្ឋាភិបាលអគុណសម្ដេចតេជោ ​និងអរគុណសន្តិភាព ។ក្នុងពេលទទួលបានវ៉ាក់សាំងដូសទី៤ កងទ័ព និងក្រុមគ្រួសារបានសម្ដែងនូវការសប្បាយរីករាយ ហើយប្ដេជ្ញាថា ទោះបីបានទទួលវ៉ាក់សាំងដូសទី៤នេះ​ ក៏ដោយក៏​នៅ​បន្តអនុវត្តនូវវិធានការ ៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួន ។បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងពន្លឿនការចាក់សាំងដល់ប្រជាពលរដ្ឋ ពិសេសដូសជំរុញ ​ឬដូសទី៣ នៅទូទាំង​ប្រទេស​ ហើយក៏ពុងចាក់វ៉ាក់សាំងដូសទី៤​ ដល់អ្នកមានអទិភាពមួយចំនួន រួមទាំង​បាន​បន្តអំពាវនាវ ​ដល់ពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំង ​សូមនាំគ្នាទៅចាក់ បើមិនមានបញ្ហា​សុខភាព​អ្វីនោះទេ ៕ អត្ថបទ បាន សុខរិទ្ធិ

ខេត្តឧត្ដរមានជ័យ ចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញជូនកុមារ និងយុវវ័យ

2022/01/18 04:24:51 pm        475
ឧត្ដរមានជ័យ៖ នៅថ្ងៃនេះ រដ្ឋបាលខេត្តឧត្ដរមានជ័យ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញជូនដល់កុមារ និង យុវវ័យអាយុចាប់ពី១២ ដល់ក្រោម១៨ឆ្នាំ ដើម្បីទប់ទល់ទៅនឹងហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ប្រភេទ បំប្លែងថ្មី អូមីក្រុង ដែលបានឆ្លងចូលសហគមន៍កម្ពុជាហើយនោះ។ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់ វ៉ាក់សាំងខេត្ត ក្នុងពិធីប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារនិងយុវ័យ នៅថ្ងៃនេះ បានធ្វើការអំពាវនាវដល់អាណាព្យាបាល ឱ្យនាំកូនៗរបស់ខ្លួន ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំទាំងអស់ ទៅទទួលការចាក់វ៉ាក់សាំងដូសទី៣ឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី១៨ ខែមករានេះទៅ តាមទីតាំងដែលធ្លាប់ បានទទួលការចាក់វ៉ាក់សាំងកន្លងមក នៅតាមក្រុង-ស្រុកទាំង៥ ដែលអាជ្ញាធរ បានរៀបចំតាមគោលការស្ម័គ្រចិត្ត ដើម្បីបង្កើនកងការពារខ្លួនទប់ទល់​នឹងជំងឺកូវីដ-១៩ ពិសេសប្រភេទបំប្លែងថ្មី អូមីក្រុង។ឯកឧត្តម បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសទី៣ គឺនឹងអាចបង្កើនភាពស៊ាំបានច្រើនក្នុងសរីរាង្គ កាយ ដើម្បីបង្ការាករឆ្លងជំងឺកូវីដ-១៩​បានច្រើន​ ឬប្រសិនបើឆ្លង ក៏មិនអាចមានបញ្ហាធ្ងន់ធ្ងរ​ចំពោះ​សុខភាពនោះដែរ៕អត្ថបទ៖ ឃិន សារិទ្ធ

កិច្ចសហប្រតិបត្តិការរវាងភាគីកម្ពុជា-ចិន នឹងផ្តល់កាលានុវត្តភាពដល់វិនិយោគិនលើវិស័យកសិកម្ម

2022/01/18 04:03:12 pm        550
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមជឿជាក់ថា កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន នឹងផ្តល់កាលានុវត្តភាពសម្រាប់វិនិយោគិន កសិករម្ចាស់ចំការ និងអាជីវករមានឱកាសពង្រីកសក្តានុពលផលិតកែច្នៃ និងនាំចេញស្រប​តាម​គន្លង​ប្រក្រតីភាពថ្មី។នៅក្នុងជំនួបសម្តែងការ​គួរសម​ និងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ​កាលពីថ្ងៃទី១៧ មករា ឆ្នាំ២០២២កន្លងទៅ ​នៅទីស្តីការក្រសួង​ជាមួយក្រុមហ៊ុន ហ័រឡុង ឯកឧត្តម​ វេង សាខុន បាន​លើក​ឡើងថា ​បច្ចុប្បន្នមានក្រុមហ៊ុនចិនជាច្រើនបានមកធ្វើការវិនិយោគ​លើវិស័យ​កសិកម្ម ដោយការ​វិនិយោគនេះ ​គឺ​មាន​បំណងអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ដើម្បីធានា​បាន​បរិមាណ​ផ្គត់ផ្គង់​ គុណភាព សុវត្ថិភាព និងស្តងដារទីផ្សារនាំចេញ។ឯកឧត្តម សង្ឃឹមថា នាពេល​អនាគតដ៏ខ្លី ​សកម្មភាពវិនិយោគរបស់ក្រុមហ៊ុនចិន​ដែល​បាន​និង​កំពង់​ដំណើរការ នឹងធ្វើឲ្យផលិតផលកសិកម្មកម្ពុជា មានវត្តមាននៅលើទីផ្សារអន្តរជាតិ ជាពិសេស​ទីផ្សារចិន​កាន់​តែច្រើន​ឡើងថែមទៀត។ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូនថា ​យោងលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុង​ជ្រោយរវាងប្រទេសទាំងពីរ បានទាក់ទាញវិនិយោគិនចិនជា​ ច្រើនមកវិនិយោគលើវិស័យកសិកម្ម ហើយមួយ​ក្នុងចំណោមក្រុមហ៊ុនធំៗទាំងនោះ ​គឺក្រុមហ៊ុនហ៊ុនទី ដែលបានដាក់ទុនវិនិយោគ​បង្កើត​មជ្ឈមណ្ឌលកសិ-ឧស្សាហកម្ម លើផ្ទៃដី ៨០ហិចតា ដោយធ្វើការបែងចែកទីផ្សារផ្លែឈើ អគារ​កែច្នៃ អគារវេចខ្ចប់​ ឃ្លាំងស្តុក (Cold storage) អគារ​ពិព័រណ៍​កសិផល​កន្លែង​សម្លាប់មេរោគ និង​សត្វល្អិត​ចង្រៃ ​សម្រាប់ផ្លែឈើដូចជា ស្វាយ មានប៉ៃលិន ចេក ដូង​ និងផលិតផលវារីវប្បកម្មផងដែរ។ល។ ដើម្បីជួយជំរុញដល់ការនាំចេញកសិផលកម្ពុជា​ រដ្ឋាភិបាលចិនបានឧបត្ថម្ភមន្ទីរពិសោធន៍ ថ្នាំការពារ​ជំងឺឆ្លងគោ-ក្របី និង​ជំងឺដំពកស្បែកគោផងដែរ។តាមរយៈជំនួយឧបត្ថម្ភនេះ ​ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ជូនចំពោះ​រដ្ឋាភិបាល​នៃសាធារណរដ្ឋប្រជាមានិតចិន ​ស្ថានទូតចិន អគ្គរដ្ឋបាលគយដែលបានផ្តល់​កិច្ច​សហការពិនិត្យ ​និងវាយតម្លៃលើគុណភាព​ និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យលើផលិតផលផ្លែ ស្វាយកែវរមៀតកម្ពុជា ​និងមានប៉ៃលិន ហើយ​ឈានទៅសម្រេច​អនុញ្ញាត​ជាផ្លូវ​ការឲ្យផលិត​ផល​ស្វាយ និងចេកអំបូង​លឿង​នាំ​ចេញ​ទៅកាន់ទីផ្សារចិន​ជាផ្លូវការកន្លងមក។ មួយវិញទៀត ​សកម្មភាព​វិនិយោគរបស់​ក្រុមហ៊ុនចិន​ គឺ​ពិតជានឹងចូលរួមបំពេញ​បន្ថែមនូវខ្សែច្រវាក់​ផលិតកម្មផ្លែឈើ ខ្សែច្រវាក់តម្លៃ ​និរន្តរភាពផលិតកម្ម និងទីផ្សារនាំចេញ៕អត្ថបទ៖ ឈិត បូរ៉ាវី

មន្ត្រីជំនាញ៖ ទោះយុវជនចូលរួមស្ទើរគ្រប់វិស័យក្នុងសង្គម តែនៅមានបញ្ហាសុខភាព និង​អាហារូបត្ថម្ភ

2022/01/18 03:37:37 pm        473
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានឱ្យដឹងថា បច្ចុប្បន្ន ថ្វីត្បិតយុវជន មានឱកាសចូលរួមស្ទើរតែ គ្រប់វិស័យក្នុងសង្គមក៏ដោយ ប៉ុន្តែពួកគេមួយចំនួន នៅតែមានបញ្ហាប្រឈមនឹងសុខភាព និងកង្វះអាហារូបត្ថម្ភ ដែលបណ្ដាលមកពីកត្តាចំណេះដឹងនៅមានកម្រិត ។ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលយុវជនជើងឯកអាហារូបត្ថម្ភ ស្តីពីមូលដ្ឋានគ្រឹះអាហារូបត្ថម្ភ របបអាហារសុខភាព សុវត្ថិភាពចំណីអាហារ ការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ និងស្លាកសញ្ញាផលិតផលចំណីអាហារ នៅថ្ងៃទី១៨ ខែមករានេះ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ឆ្នាំ២០១៣ របាយការណ៍​អង្គការសហប្រជាជាតិ បានបង្ហាញថា កម្ពុជាមានយុវជនអាយុក្រោម៣០ឆ្នាំ ប្រមាណ ៦៥.៣ភាគរយ នៃប្រជាជនសរុប ដែលនេះជាកម្លាំងស្នូល និងសក្ដានុពលមួយ ក្នុងការ​អភិវឌ្ឍប្រទេសជាតិ នាពេលបច្ចុប្បន្ន ​ក៏ដូចជាថ្ងៃអនាគត ។លោកជំទាវ បានបន្តថា យុវជនកម្ពុជា បាននឹងកំពុងចូលរួមយ៉ាងសកម្ម ក្នុងវិស័យសង្គម វប្បធម៌ សេដ្ឋកិច្ច និងនយោបាយដោយពួកគេ មិនត្រឹមតែបានចូលរួមរាល់សកម្មភាពទាំងនោះទេ តែក៏បានក្លាយជាអ្នកដឹកនាំក្នុងវិស័យមួយចំនួនផងដែរ ​ហើយក៏ជាតួអង្គដ៏សំខាន់មួយ ក្នុងការ​ជួយ​ជំរុញការផ្លាស់ប្តូរ និងជាអ្នកដឹកនាំមិនអាចខ្វះបាន ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹង​អាហា​រូបត្ថម្ភ របបអាហារសុខភាព និងសុវត្ថិភាពចំណីអាហារ ដើម្បីរួមចំណែកកាត់បន្ថយ​បញ្ហា​អាហារូបត្ថម្ភ គ្រប់ទម្រង់នៅកម្ពុជា ។លោកជំទាវ បានសង្កត់ធ្ងន់ថា ថ្វីត្បិតតែយុវជនមានឱកាសចូលរួមស្ទើរតែគ្រប់វិស័យក្នុងសង្គមក៏ ដោយតែយុវជនកម្ពុជា ​ក៏នៅមានបញ្ហាប្រឈមមួយចំនួន​ ជាពិសេសបញ្ហាសុខភាព និង​អាហារូបត្ថម្ភ ដូចជាកង្វះមីក្រូសារជាតិ ស្លេកស្លាំង ​ស្គមស្គាំង​ និងធាត់ជ្រុល ដែល​បណ្ដាល​មក​ពី​កត្តាចំណេះដឹង និងការផ្លាស់ប្តូរឥរិយាបទលើផ្នែកសុខភាព ​និងអាហារូបត្ថម្ភនៅមានកម្រិត ។លោកជំទាវ ប្រាក់ សោភ័ណ្ឌនារី បានរំពឹងថា អ្នកចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ​ដែលធ្វើឡើង នៅ​ថ្ងៃទី១៨-១៩ ខែមករានេះ ​ដែលបានរៀបចំ និងឧបត្ថម្ភគាំទ្រអង្គការ Helen Keller ​និងគម្រោង ម៉ូសេ ហ្វូ (MUSEFO) នោះ​ នឹងជួយ​ផ្សព្វផ្សាយ​សារ​គន្លឹះដល់ពលរដ្ឋទាំងអស់​លើការអនុវត្តល្អប្រសើរ​ប្រចាំថ្ងៃ ​ដូចជាការបរិភោគអាហារ​ចម្រុះ​មុខ ​សម្បូរសារ​ជាតិ​ចិញ្ចឹម​ខ្ពស់ ការបរិភោគអាហារមានជាតិខ្លាញ់ អំបិល និងស្ករតិច ​ការជំរុញលើកកម្ពស់ ការបំបៅ​កូន​ដោយទឹកដោះម្ដាយ ​និងអាហារបន្ថែមដល់កុមារ ​និងការ ​ហាត់ប្រាណជាប្រចាំ៕អត្ថបទ៖ បាន សុខរិទ្ធ

អគ្គលេខាធិការអាស៊ានគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅឆ្នាំ២០២២

2022/01/18 03:25:52 pm        643
ភ្នំពេញ៖ អគ្គលេខាធិការអាស៊ាន បានគាំទ្រចំពោះក្រសួងការពារជាតិកម្ពុជា ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ច ប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូក នៅឆ្នាំ២០២២ និងបានប្តេជ្ញាធ្វើការ ជាមួយក្រសួងការពារជាតិកម្ពុជា និងសម្របសម្រួលការងារគ្រប់បែបយ៉ាងជាមួយ ប្រទេសដៃគូទាំងអស់ សំដៅរួមគ្នាជួយរៀបចំកិច្ចប្រជុំដំណើរការឱ្យសម្រេចជោគជ័យ។ក្នុងជំនួបជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាល​ពីរសៀលម្សិលមិញ នៅរាជធានីភ្នំពេញ ក្នុងនាមអគ្គលេខាធិការអាស៊ាន ​លោក លីម ចុកហ៊ុយ បាន​បង្ហាញពីការប្ដេជ្ញាបន្តយកចិត្តទុកដាក់ជួយសម្របសម្រួលរាល់កិច្ចការទាំងឡាយ ពាក់ព័ន្ធនឹងវិស័យ ការពារជាតិ ពិសេសឯកសារទស្សនទានចំនួនបី គឺទី១- កិច្ចសហប្រតិបត្តិការកងទ័ពអាស៊ាន ទប់​ស្កាត់ការ ឆ្លងដែននៃជំងឺកូវីដ១៩, ទី២- ការចូលរួមប្រតិបត្តិការរក្សាសន្តិភាពស្ត្រីអាស៊ាន សន្តិភាព និងសន្តិសុខ និង ទី៣- បង្កើតកិច្ចសហប្រតិបត្តិការសកលវិទ្យាល័យការពារជាតិអាស៊ាន និងសេចក្តីថ្លែងការណ៍រួម ។លោកបានបញ្ជាក់ថា នឹងចាត់ក្រុមការងារពិសេសមួយក្រុម សហការជាមួយក្រុមការងារក្រសួង ការពារជាតិ ទទួលបន្ទុកកិច្ចការអាស៊ាននេះ។ ក្នុងនាមម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន ​និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំនេះ​ សម្តេចពិជ័យសេនា ទៀ បាញ់ បានប្តេជ្ញាចិត្តខិតខំ​ប្រឹងប្រែង​រៀបចំ​កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ​និងកិច្ចប្រជុំពាក់ព័ន្ធឱ្យទទួលបានជោគជ័យ។សម្តេចពិជ័យសេនា បានជម្រាបជូនអគ្គលេខាធិការអាស៊ានថា ការធ្វើម្ចាស់ផ្ទះប្តូរវេនកិច្ចប្រជុំរដ្ឋ មន្ត្រីការពារជាតិអាស៊ាន ​និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ កម្ពុជា ​បានរៀបចំកិច្ចប្រជុំចំនួន១៣ និងបានត្រៀមរៀបចំឯកសារ ​ធនធានមនុស្ស ​និងមធ្យោបាយផ្សេងៗបានរួចរាល់។ ដោយសារប្រទេសកម្ពុជា មានស្ថានភាពល្អក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូដ-១៩ ​ទើបកម្ពុជា គ្រោងនឹងរៀបចំកិច្ចប្រជុំដោយផ្ទាល់ ដែលគ្រោងនឹងរៀបចំនៅទីស្តីការក្រសួងការពារជាតិថ្មី និងនៅតាមខេត្តមួយចំនួន។សម្តេចពិជ័យសេនា បានសង្កត់ធ្ងន់ថា «ទោះបីកម្ពុជា បានរៀបចំឯកសារពាក់ព័ន្ធរួចរាល់ ​សម្រាប់ កិច្ច​ប្រជុំនេះ ប៉ុន្តែកម្ពុជា នៅតែតម្រូវការធាតុចូលបន្ថែមពីបណ្តាប្រទេសអាស៊ាន ពិសេស​ពី​អគ្គលេធិការ ដ្ឋានអាស៊ាន ​ទៅលើការងារខ្លឹមសារ និងរដ្ឋបាល ដូចនេះស្នើអគ្គលេខាធិការអាស៊ាន បន្ត​ជួយសម្រប សម្រួលរាល់កិច្ចការទាំងឡាយពាក់ព័ន្ធនឹងវិស័យការពារជាតិ ពិសេស​ឯកសារ​ទស្សនទាន​ទាំងបី។សម្តេចពិជ័យសេនា បានបញ្ជាក់ថា ​រហូតមកដល់ពេលនេះ កម្ពុជា ​ទើបទទួលបានការស្នើសុំរៀប ចំកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក១ រួមមាន៖ រុស្ស៉ី និងជប៉ុន ដូច្នេះសម្តេច បាន​ស្នើអគ្គលេខាធិការដ្ឋានអាស៊ាន ជួយជំរុញ​និងសម្របសម្រួលជាមួយប្រទេសដៃគូដទៃទៀត ក្នុង​ការស្នើសុំរៀបចំ កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក១ នៅចុងឆ្នាំនេះ៕ អត្ថបទ៖ បាន ចក់

អាជ្ញាធរជាតិអប្សរាបើកឱ្យទស្សនាវង់នៅលើប្រាសាទបាយ័ន

2022/01/18 08:11:25 am        1085
សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការវង់ទស្សនាថ្មី នៅលើប្រាសាទបាយ័ន ដើម្បីសម្រួលដល់រំហូរការចូលទស្សនារបស់ភ្ញៀវទេសចរក្នុងប្រាសាទកុំឱ្យកកកុញ។លោក សេង សុធារ៉ា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងនៅថ្ងៃទី១៨ខែមករានេះថា ការរៀបចំវង់ទស្សនាថ្មីនៅប្រាសាទបាយ័ននេះ ដើម្បី​រៀបចំ​រំហូរភ្ញៀវតាមប្រាសាទ​ឱ្យមានលំដាប់​លំដោយ ​ចៀសវាង​ការ​កកស្ទះ នៅពេលអ្នក​ទេសចរណ៍​ដើរ​ទស្សនាផ្ទាំងចម្លាក់ មិនបានគ្រប់ជ្រុងជ្រោយ។ លោកបញ្ជាក់ថា ​ការរៀបចំនេះ ក៏ក្នុងបំណង​ឱ្យទេសចរបានដឹងពីគុណតម្លៃប្រាសាទ​ដែលមាន​ដូចជា​ប្រវត្តិសាស្រ្ត ក្បាច់ចម្លាក់ ក្នុង​រោងទងទាំងអស់​ដែលកន្លងមកទេសចរ​តែង​ទស្សនារំលង​ទិដ្ឋភាពខ្លះ និងជួយរក្សាគំលាតសុវត្ថិភាពដល់ទេសចរ ​ខណៈដែលជំងឺកូវីដ១៩ មិនទាន់ទៅ​ណា​ឆ្ងាយ។ ការធ្វើដូច្នេះ ​អាចកាត់បន្ថយពីហានិភ័យ ​រក្សាគំលាតបានច្រើន ស្របតាម​គោលការណ៍​ណែនាំរបស់ក្រសួងសុខាភិបាល។លោក បានបន្តថា វង់ទស្សនាថ្មីនេះមានជំរើសក្នុងការទស្សនាចំនួន៣ខ្សែ ដោយរៀបចំនៅជាន់ទី១ និងទី២ ខណៈដែលជាន់ទី៣ ​បានបិទបណ្ដោះអាសន្ន ​ដើម្បីជួសជុល។ការទស្សនាខ្សែទី១ មានរយៈពេល ១ម៉ោងនិង៤៥នាទី ខ្សែទី២ ​មានរយៈពេល ៥៥នាទី និងខ្សែទី៣ មានរយៈពេល ៤៥នាទី។បន្ថែមពីនេះ ការរៀបចំ​វង់​ទស្សនាថ្មីនេះ​ ក៏មានការរៀបចំចំណុច​ទីតាំង​ដែលថតរូបភាពស្អាត​ចំនួន ៤កន្លែង ដើម្បីឱ្យទេសចរ​ផ្តិតរូបភាពពួកគេ ​ជាមួយចំណុចពិសេសទាំងនោះ។ ​ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាក៏បានរៀបចំផ្ទាំងព័ត៌មានថ្មីនៅ​តាម​រោងទង ​ចំនួនបីភាសាផងដែរ ​មានភាសាខ្មែរ អង់គ្លេស និងចិន។បើតាមលោកអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍រូបនោះ ​បន្ថែមថា កន្លងមកអាជ្ញាធរ​ជាតិ​អប្សរា ធ្លាប់បានរៀបចំវង់ទស្សនានេះនៅតាមប្រាសាទផ្សេងៗ​ទៀតរួចហើយ ដូចជា​ប្រាសាទ​អង្គរវត្ត ប្រាសាទតាព្រហ្ម និងប្រាសាទបន្ទាយស្រីជាដើម។ លោក បន្ដថា អាជ្ញាធរជាតិអប្សរា​ក៏កំពុងគិតគូរក្នុងការរៀបចំ​តាមប្រាសាទ​ដទៃទៀតផងដែរ ក្នុង​ន័យលើករៀបចំរំហូរវង់ទស្សនារបស់ទេសចរ និងលើកពីគុណតម្លៃប្រាសាទទាំងនោះជាដើម៕

ក្រុងសៀមរាប ​ជាប់ជ័យលាភី​ជាទី​ក្រុង​ទេសចរណ៍​ស្អាត​ អាស៊ាន​លើកទី៣

2022/01/18 12:41:48 pm        546
សៀមរាប៖ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ទីក្រុងសៀមរាប បានជាប់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ដោយមានសុពលភាព៣ឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ដោយគ្រោងនឹងប្រគល់ជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន នាឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ចេញផ្សាយនៅថ្ងៃទី ១៧ខែមករា ឆ្នាំ២០២២នេះថា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ បានឱ្យដឹងថា ដោយមានការឯកភាព​ជា​គោលការណ៍​ដ៏ខ្ពង់ខ្ពស់​ពីរាជរដ្ឋាភិបាល ទីក្រុង​ទេសចរណ៍ឆ្នើម​របស់​កម្ពុជាចំនួន ៣ រួមមាន៖ ទីក្រុងបាត់ដំបង ​ទីក្រុងព្រះសីហនុ ​និងទីក្រុងសៀមរាប បាន​ចូលរួម​ប្រឡងប្រណាំង ​ហើយ​ទទួលបានជ័យលាភីជាទីក្រុងទេសចរណ៍ស្អាត​អាស៊ានលើកទី៣ សុពលភាព​ឆ្នាំ ២០២២-២០២៤ ​ហើយជ័យលាភីនេះ ​ដោយគ្រោងនឹងចែក នៅក្នុងពិធី​ប្រគល់​ជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។សេចក្ដីជូនដំណឹង បានបន្ដថា រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នឹងប្រគល់រង្វាន់ទីក្រុងទេសចរណ៍ស្អាត​អាស៊ាននេះ ជូនដល់ដល់ទីក្រុងទេសចរណ៍ចំនួន ​២១ នៅក្នុងំបន់អាស៊ាន។​ ជាមួយគ្នានេះ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ​បាននឹង​កំពុងជំរុញ​ចលនាប្រឡងប្រណាំងទីក្រុងស្អាត ទាំងនៅ​កម្រិតថ្នាក់ជាតិ និងកម្រិត ​តំបន់អាស៊ាន សំដៅចូលរួមដល់ការជំរុញការកសាង​ទី​ក្រុងឆ្លាតវៃ​ (Smart City)​ នៅក្នុងតំបន់អាស៊ាន។ សេចក្ដីជូនដំណឹង​ដដែល បានបន្ដថា ការណ៍នេះបាន​ឆ្លុះបញ្ចាំង​ពីតួនាទី និងការចូលរួមរបស់កម្ពុជា​ក្នុងតំបន់​ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកប ​ដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ការប្រគល់រង្វាន់នេះ ធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែង របស់​ទីក្រុង​ទេសចរណ៍​អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល ​និងសេវាកម្មទេសចរណ៍នៅតាម បណ្តា​ទីក្រុងរបស់អាស៊ាន ​ស្របតាមផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ​ឆ្នាំ២០១៦-២០២៥ សំដៅ ធ្វើឱ្យអាស៊ានក្លាយជាគោលដៅទេសចរណ៍ប្រកប​ដោយគុណភាព​ និងភាពទាក់ទាញ ផ្តល់ភាព​កក់ក្ដៅ ដល់ភ្ញៀវទេសចរ។ ប​ន្ថែមលើពីនោះ ការប្រកួតប្រជែងនេះ ​ក៏បានជំរុញដល់ការរៀបចំ​មជ្ឈដ្ឋាន​រស់នៅ​របស់​ប្រជាពលរដ្ឋ ​តាមបណ្តាទីក្រុងនៅក្នុងតំបន់អាស៊ាន​ឱ្យកាន់តែប្រសើរឡើង ព្រមទាំង​ចូលរួម​យ៉ាងមាន​ប្រសិទ្ធភាព​ដល់ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព ​សុវត្ថិភាព និងបរិយាបន្ន។សូមបញ្ជាក់ថា ស្ដង់ដា​ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ត្រូវបានដឹកនាំរៀបចំឡើងដោយក្រសួង ទេស​ចរណ៍កម្ពុជា និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត​ តាំងពីឆ្នាំ២០១១ និង​ដោយមានការ​គាំទ្រ​ ពីរដ្ឋ​មន្ត្រីទេសចរណ៍អាស៊ាន​ ហើយស្ដង់ដា​នេះត្រូវបានអនុម័ត និង​ដាក់​ឱ្យអនុវត្តន៍ជាផ្លូវការកាលពី ​វេទិកា​ទេសចរណ៍អាស៊ាន​ ឆ្នាំ២០២២ដល់ឆ្នាំ២០២៤៕

រាជ​រដ្ឋាភិបាល​ណែនាំ​ឱ្យ​ប្រារព្ធ​ទិវា​នយោបាយ​ឈ្នះ ឈ្នះ ២៩​ធ្នូ ទូទាំង​ប្រទេសដើម្បី​ចង​ចាំ​គុណូបការៈ​ស្ថាបនិក​សន្តិភាព

2022/01/18 12:24:04 pm        309
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ណែនាំ​ឱ្យ​ដាក់​បញ្ចូល​ទិវា​នយោបាយ​ឈ្នះ ឈ្នះ ២៩ ធ្នូ ទៅ​ក្នុង​ប្រតិទិន​ប្រចាំ​ឆ្នាំ ប៉ុន្តែមិន​មែន​ជា​ថ្ងៃ​ឈប់​សម្រាក​ជា​សាធារណៈ​នោះ​ឡើយ។ក្នុង​សារចរ​ណែនាំ​មួយសម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨ គឺ​ជា​ថ្ងៃ​បញ្ចប់​ទាំង​ស្រុង​នូវ​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​មិន​មាន​ការ​បង្ហូរ​ឈាម និង​ទទួល​បាន​សន្តិភាព​ពេញ​លេញ។សម្ដេច​តេជោ ហ៊ុន សែន ក៏​សម្រេច​ណែនាំ​ទៅ​គ្រប់​ស្ថាប័ន​រដ្ឋ និង​ឯកជន ឱ្យ​ដាក់​បញ្ចូល​ទិវា​ឈ្នះ ឈ្នះ ​២៩ ធ្នូ ក្នុង​ប្រតិទិន​ប្រចាំ​ឆ្នាំ។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ណែនាំ​ទៅ​គ្រប់​ស្ថាប័ន​រដ្ឋ និង​គ្រឹះស្ថាន​ឯកជន ឱ្យ​អបអរ​សាទរ​ទិវា​នយោបាយ​ឈ្នះ ឈ្នះ ២៩ ធ្នូ ជាមួយ​ការ​លើក​ស្លាក​ដែល​សរសេរ​ថា «អរគុណ​សន្តិភាព! អរគុណ​នយោបាយ​ឈ្នះ ឈ្នះ! ដឹង​គុណ​ស្ថាបនិក មគ្គុទ្ទេសក៍​ឯក និង​ប្រតិបត្តិករ​នយោបាយ​ឈ្នះ ឈ្នះ ដែល​នាំ​មក​នូវ​សន្តិភាព និង​ការ​ឯកភាព​ជាតិ​ពេញ​លេញ!»។សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ការ​ណែនាំ​ឱ្យ​ដាក់​បញ្ចូល​ទិវា​នយោបាយ​ឈ្នះ ឈ្នះ ២៩ ធ្នូ ក្នុង​ប្រតិទិន​ប្រចាំ​ឆ្នាំ​នេះ គឺ​ដើម្បី​ដឹង​គុណ​កតញ្ញូ និង​ចង​ចាំ​គុណូបការៈ​ដ៏​ថ្លៃ​ថ្លា​នេះ។នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​អគារ​ថ្មី​នៃ​ទីស្ដី​ការ​ក្រសួង​ការពារជាតិកាលថ្ងៃ​ទី​២៩ ខែ​ធ្នូ​កន្លង​មក​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​​ស្នើ​ឱ្យ​មាន​ការ​ដាក់​បញ្ចូល​ថ្ងៃ​ទី​២៩ ធ្នូ ទៅ​ក្នុង​ប្រតិទិន​ប្រចាំ​ឆ្នាំ​ចាប់​ពី​ឆ្នាំ​នេះ​ត​ទៅ ប៉ុន្តែ សម្ដេច​បញ្ជាក់​ថា មិន​មែន​ជា​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ​នោះ​ឡើយ៕

រាជធានីភ្នំពេញមានករណីឆ្លងកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ចូលក្នុងសហគមន៍ចំនួន៥៩នាក់

2022/01/18 12:16:43 pm        413
ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះថា គិតត្រឹមថ្ងៃនេះ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ មានករណីឆ្លងមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង (Omicron) ចូលក្នុងសហគមន៍មានចំនួន៥៩នាក់។ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង បានឲ្យដឹងទៀតថា អ្នកឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី ប្រភេទ​អូមីក្រុងនេះ​ កំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ជាទីបំផុត​ពីក្រុមការងារ​គ្រូពេទ្យ​ជំនាញ​នៅតាមមណ្ឌលព្យាបាលជំងឺកូវីដ-១៩។បើគិតមកដល់ខែមករា ឆ្នាំ២០២២នេះ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ​មានមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ទាំងមន្ទីរពេទ្យរដ្ឋ និងឯកជន ចំនួន៧ទីតាំង ​គឺមនី្ទរពេទ្យហ្លួងម៉ែ, មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត, មនី្ទរពេទ្យព្រះអង្គឌួង, មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង ​និងហង់សិន, ​មណ្ឌលព្យាបាលកូវីដ១៩ ស្តាតអូឡាំពិក, ​មណ្ឌលសុខភាពចាក់អង្រែ និងគ្លីនិកក្រវ៉ាន់។ដើម្បីចូលរួមកាត់ផ្តាច់ការចម្លងមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ​ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង បានអំពាវនាវដល់កុមារ យុវវ័យ​ បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមអញ្ជើញទៅទទួល​ចាក់​វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ដូសទី៣ និងដូសទី៤​ ​និងដូសមូលដ្ឋាន សម្រាប់អ្នកសេសសល់ មិនទាន់ចាក់វ៉ាក់សាំង នៅតាមទីតាំង​ដែល​បាន​កំណត់​ជូន​ក្នុងតារាង​ឧបសម្ព័ន្ធ​ស្របតាម​កាល​បរិច្ឆេទមានចំនួន ៥១ទីតាំង៕ អត្ថបទ៖ រដ្ឋា

សម្តេចតេជោ បានអញ្ជើញទៅដល់ក្រុងព្រះសីហនុ ដើម្បីបើក​វេទិកា​ទេសចរណ៍​អាស៊ាន នៅ​រសៀលថ្ងៃនេះ

2022/01/18 11:39:45 am        254
ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានអញ្ជើញទៅដល់ក្រុងព្រះសីហនុហើយ នៅព្រឹកថ្ងៃទី១៨ ខែមករានេះ ដើម្បីអញ្ជើញជាអធិបតីបើក វេទិកាទេសចរណ៍អាស៊ាន លើកទី៤០ (ATF 2022) នៅរសៀលថ្ងៃនេះ។វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានរៀបចំចាប់ពីថ្ងៃទី១៦-២២ ខែមករានេះ។ វេទិកានេះ មានសារសំខាន់ ក្នុងការជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍របស់ប្រទេស ទាំង១០ ដែលជាសមាជិកអាស៊ាន។ វេទិកាទេសចរណ៍អាស៊ានឆ្នាំនេះ ដែលត្រូវរៀបចំឡើងនៅកម្ពុជា គឺជាការបង្ហាញឱ្យឃើញនូវកិច្ច​ខិតខំ​ប្រឹងប្រែង​របស់កម្ពុជា​ ក៏ដូចជា​ប្រទេសសមាជិកអាស៊ាន​ដទៃទៀត ក្នុងការធ្វើឱ្យវិស័យ​ទេសចរណ៍​មានដង្ហើមឡើងវិញ ​ក្រោយរងការវាយប្រហារយ៉ាងខ្លាំង​ពីវិបត្តិជំងឺកូវីដ-១៩ រយៈពេលប្រមាណ ២ឆ្នាំកន្លងទៅនេះ។មុនពេលមកដល់នៃវិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០១៩ ប្រទេសសមាជិកអាស៊ាន ​គឺជាទីតាំងសម្រាប់ លម្ហែកាយ​ និងដំណើរកម្សាន្តដ៏ទាក់ទាញមួយ។ ​អ្នកទេសចរអន្តរជាតិចូលមកអាស៊ាន ចំនួនជាង ១៣៦ លាននាក់ និងបង្កើតការងារផ្ទាល់ប្រមាណ ៣០លាននាក់។ វិស័យទេសចរណ៍នេះ បានផ្តល់ចំណូលប្រមាណ ១០ភាគរយ នៃផលិតផល​សរុប​របស់អាស៊ាន។ ​តែនៅឆ្នាំ២០២០ ទេសចរ​អន្តរជាតិ ចូលមក ទស្សនាអាស៊ាន មានត្រឹមប្រមាណជាង ២៥លាននាក់ប៉ុណ្ណោះ ធ្លាក់ចុះប្រមាណជាង៨០ភាគរយ។ ចំណូលពីទេសចរណ៍ ធ្លាក់ចុះរហូតដល់ជាង៧៥ភាគរយ។វេទិកាទេសចរណ៍អាស៊ានលើកទី៤០ នឹងភ្ជាប់ជាមួយកិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ាន (ASEAN NTO) កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ព្រឹត្តិការណ៍អម និងការតាំង ពិព័រណ៍ទេសចរណ៍ (Travel Exchange/ Travex) ខ្នាតតូចល្មម។ ព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពី ដៃគូសន្ទនា ដូចជា អង្គការទេសចរណ៍ពិភពលោក (UNWTO), សមាគម​ទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA)​ និងសមាគមទេសចរណ៍អាស៊ាន (ASEANTA) ។ វេទិកានេះ ក៏មានការដាក់លក់ទំនិញ ផ្សេងៗរហូតដល់ទៅ១៨៧ស្តង់​ ក្នុងនោះស្តង់អន្តរជាតិ ចំនួន៦១​ និងស្តង់ក្នុងស្រុក ​ចំនួន១២៦ មកពី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភូមា ហ្វីលីពីន និងថៃ ។ល។ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញក្តីសង្ឃឹមថា ​វេទិកាទេសចរណ៍អាស៊ាន ឆ្នាំនេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើង វិញជាផ្លូវការ។ ព្រឹត្តិការណ៍អន្តរជាតិនេះ នឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជា​ ជាគោលដៅទេសចរណ៍ សុវត្ថិភាព​មួយក្នុងតំបន់អាស៊ាន៕ អត្ថបទ៖ មុត សុទ្ធ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជីវករនៅភ្នំពេញបន្តលក់ដូរធម្មតា និងជឿជាក់​លើរាជ​រដ្ឋាភិបាល​ក្នុង​កា​រ​ដោះ​ស្រាយប​ញ្ហាជា​មួយ​ថៃ
12/16/2025 12:12 PM
អនុរដ្ឋមន្ត្រីការបរទេសក្រុងមូស្គូ៖ រុស្ស៊ី-អ៊ុយក្រែន "ជិតឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមហើយ"
12/16/2025 12:12 PM
ប្រមុខយោធា ជំរុញឱ្យអង់គ្លេសត្រៀមខ្លួនឱ្យបានកាន់តែប្រសើរចំពោះការគំរាមកំហែងរបស់រុស្ស៊ី
12/16/2025 12:12 PM
សហភាពអឺរ៉ុប ចាប់ផ្តើមជើងហោះហើរដឹកជំនួយទៅកាន់តំបន់ Darfur ប្រទេសស៊ូដង់ ខណៈវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ
12/16/2025 11:12 AM
តុលាការ ICC ច្រានចោលសំណើរបស់អ៊ីស្រាអែលក្នុងការរារាំងការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមនៅហ្កាហ្សា
12/16/2025 11:12 AM
ប្រទេសវ៉េណេស៊ុយអេឡា រិះគន់ការដាក់ទណ្ឌកម្មជាថ្មីរបស់ក្រុមប្រឹក្សាអឺរ៉ុបថា «បរាជ័យ»
12/16/2025 11:12 AM
ទឹកជំនន់គំរាមកំហែងដល់ខេត្តមួយរបស់កាណាដា ស្របពេលភ្លៀងធ្លាក់ខ្លាំង និងព្រិលរលាយ
12/16/2025 11:12 AM
ឥណ្ឌាចោទប្រកាន់ក្រុមដែលមានមូលដ្ឋាននៅប៉ាគីស្ថាន ពីបទវាយប្រហារនៅតំបន់កាស្មៀរ
12/16/2025 11:12 AM
នាយករដ្ឋមន្ត្រី៖ ការបាញ់ប្រហារនៅឆ្នេរ Bondi ទំនងជាត្រូវបានជំរុញដោយ«មនោគមវិជ្ជារដ្ឋអ៊ីស្លាម»
12/16/2025 11:12 AM
អ្នកស្រុកហ្កាហ្សា ពិបាកយកសាកសពរាប់ពាន់នាក់ចេញពីគំនរបែកបាក់ ស្របពេលព្យុះភ្លៀងដ៏អាក្រក់
12/16/2025 11:12 AM