សម្ដេចធិបតីបញ្ជាក់ជាថ្មីទៅប្រធានអាស៊ានប្តូរវេនចំពោះការប្ដេជ្ញាចិត្តរបស់កម្ពុជាលើការដោះស្រាយបញ្ហាជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសជិតខាងដោយសន្តិភាព និងច្បាប់អន្តរជាតិ
គណៈកម្មាធិការអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃការស្ថាបនាផ្លូវក្រួសក្រហម១ខ្សែ ក្នុង​ស្រុកបាកាន ខេត្តពោធិ៍សាត់
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់
BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជាមានករណីនាំចូលនិងឆ្លងមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ក្នុងសហគមន៍ជាង ២០០ករណីហើយ

2022/01/12 12:07:11 pm        266
ភ្នំពេញ៖ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់BTV នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះថា មកទល់ពេលនេះ កម្ពុជាមានករណីនាំចូល និងឆ្លងមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង(Omicron) ក្នុងសហគមន៍ជាង២០០ករណីហើយ។លោកវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានបន្តទៀតថា មេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង មានចំនួនជាង២០០ករណីនេះ គឺរាប់ទាំងករណីនាំចូលតាមព្រលានយន្តហោះ និងឆ្លងចូលក្នុងសហគមន៍។ ទន្ទឹមនឹងនោះអ្នកឆ្លងមេរោគកូវីដ-១៩ ប្រភេទអូមីក្រុងទាំងអស់ ដែលកំពុងសម្រាកព្យាបាលទាំងមនី្ទរពេទ្យរដ្ឋ និងឯកជន មិនមានរោគសញ្ញាអ្វីធ្ងន់ធ្ងរនោះទេ ដោយសារពួកគាត់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានត្រឹមត្រូវតាមកាលបរិច្ឆេទ។ ដូច្នេះមកដល់ម៉ោងនេះ គ្មានរោគសញ្ញាអ្វីធ្ងន់ធ្ងរ និងគួរឲ្យព្រួយបារម្ភនោះទេ។លោកវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានបញ្ជាក់ទៀតថា យើងបានឃើញហើយថា បច្ចុប្បន្នកម្ពុជា មានករណីមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង បានឆ្លងចូលក្នុងសហគមន៍ហើយ។ ដូច្នេះក្រសួងសុខាភិបាលនៅតែបន្តអនុវត្តវិធានការនានា ដូចជាគោលការណ៍សំខាន់ៗជាធរមាន ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុក​ដាក់​ខ្ពស់ ក្នុងការចាត់វិធានការណ៍ទាន់ពេលវេលា និងធ្វើការអង្កេតស្រាវជ្រាវអ្នកពាក់ព័ន្ធ ក៏ដូចជា​បញ្ជូន​ទៅកាន់មនី្ទរពេទ្យរដ្ឋ និងឯកជន ព្យាបាលភ្លាមៗ។ ដូច្នេះនៅចំពោះមុខ គឺយើងគ្រប់គ្រងបាន ដោយចំពោះអ្នកដំណើរដែលចូលមកកាន់ប្រទេស​កម្ពុជា​ទាំងអស់ ត្រូវអនុវត្តវិធានការណ៍សុខាភិបាល ដែលមានជាធរមាន បន្តរឹតបន្តឹង និងផ្សព្វផ្សាយ ពន្យល់​ដល់ប្រជាពលរដ្ឋកុំឲ្យមានការធ្វេសប្រហែស ​ត្រូវតែប្រកាន់ខ្ជាប់៣កុំ ៣ការពារ គឺពាក់ម៉ាស លាងដៃ រក្សាគម្លាតសុវតិ្ថភាពបុគ្គល។ ជាពិសេសថ្មីៗនេះប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវ និងផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានា ឲ្យប្រជាពលរដ្ឋត្រូវទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ដូសជំរុញ ​ឬដូសទី៣ និង​ប្រជាពលរដ្ឋណា ដែលមិន ទាន់ ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន​គ្រប់គ្រាន់​នោះទេ សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងឲ្យបាន គ្រប់ៗគ្នា និងកុំធ្វេសប្រហែសឲ្យសោះ នៅពេលទៅទទួលការចាក់វ៉ាក់សាំង ត្រូវពាក់ម៉ាស និងរក្សាគម្លាតឲ្យបានត្រឹមត្រូវ ព្រោះយើងទាំងអស់គ្នា បានដឹងហើយថា មេរោគកូវីដ-១៩បំប្លែងថ្មី ប្រភេទអូមីក្រុង ឆ្លងលឿន។ ដូច្នេះបុគ្គលម្នាក់ៗត្រូវតែខិតខំ​ប្រយ័ត្នប្រយែង​ពង្រឹងអនុវត្តឲ្យបាន នូវវិធាន​សុខាភិបាល​ដែល​នៅ​មានជាធរមាន៕ រូបភាព អត្ថបទ រដ្ឋា

ក្រសួងពាណិជ្ជកម្មបើកសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីជំរុញដល់ការអនុវត្ត​កិច្ចការពារ​អ្នក​ប្រើប្រាស់​ឲ្យកាន់​តែ​ប្រសិទ្ធភាព

2022/01/12 10:19:20 am        310
ភ្នំពេញ៖ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម ក្រោមកិច្ចសហការជាមួយគម្រោងកិច្ចសហប្រតិបត្តិការអាស៊ាន-អាល្លឺម៉ង់ “ការពារអ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាន” និងដោយមានការគាំទ្រពីការិយាល័យច្បាប់សិដ្ឋាល័យ នៅព្រឹកថ្ងៃនេះ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងចំនួន៤ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ធុរកិច្ចសុចរិតគឺការពារអ្នកប្រើប្រាស់។នៅក្នុងពិធីសិក្ខាសាលានាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានមានប្រសាសន៍ថា គោលបំណងនៃអង្គពិធីនេះ ដើម្បីប្រមែប្រមូលមតិយោបល់ពីគ្រប់ជ្រុងជ្រោយតាមដែលអាចធ្វើទៅបាន ដើម្បីកែលម្អនូវ​សេចក្តី​ព្រាងឯកសារសំខាន់ៗ ដែលនឹងត្រូវប្រើជាមធ្យោបាយសម្រាប់ណែនាំដល់ធុរកិច្ច អាជីវកម្ម ក្នុងកិច្ចការពារសិទ្ធិ និងផលប្រយោជន៍អ្នកប្រើប្រាស់ឲ្យកាន់តែប្រសើរឡើង។ ជាពិសេស នឹងផ្តោតទៅលើការបង្កើតកម្មវិធីជាតិការពារអ្នកប្រើប្រាស់ (NCPP) ដ៏ពេញលេញមួយ។ឯកឧត្តម បានបញ្ជាក់ថា ការបង្កើតឡើងនូវឯកសារគតិតយុត្ត និងការជំរុញឲ្យមានអនុវត្តច្បាប់​ការ​អនុវត្តច្បាប់ពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ ​ឆ្លុះបញ្ចាំង​ឲ្យឃើញថា រដ្ឋាភិបាលកម្ពុជា​មានការ​ប្តេជ្ញាចិត្តយ៉ាងមុត​មាំដើម្បីការពារអ្នកប្រើប្រាស់។នេះមិនត្រឹមតែមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតម្រូវការបន្ទាន់​សម្រាប់​សមាហរណកម្មសេដ្ឋកិច្ចកាន់តែទូលំទូលាយទាំងក្នុងតំបន់ ​និងអន្តរជាតិផងដែរ។ជាមួយគ្នានេះ លោក Frank Jattke ប្រធានក្រុមការងារអាស៊ាននៃទីភ្នាក់ងារកិច្ច​សហប្រតិបត្តិការ​អាល្លឺម៉ង់ (GIZ)ប្រចាំកម្ពុជា បានលើកឡើងថា សិក្ខាសាលានេះ ក៏នឹងចែករំលែកនូវលទ្ធផល​នៃការ​សិក្សាស្រាវជ្រាវ ​និងធ្វើការប្រមូលនូវធាតុចូលពីបុគ្គល ស្ថាប័នពាក់ព័ន្ធ លើសេចក្តីព្រាង​ឯកសាររដ្ឋាភិបាល​សម្រាប់ប្រធានបទចំនួន៤ ​ដូចជា៖ កម្មវិធីជាតិស្តីពីកិច្ចការពារអ្នកប្រើប្រាស់, គោលការណ៍​ណែនាំស្តីពីគម្រោងលក់បែបពីរ៉ាមីដ ​និងការលក់បែបទីផ្សារពហុកម្រិត, ប្រកាស​ស្តីពីកិច្ចសន្យាមិនសុចរិត និងប្រកាសស្តីពីការកំណត់អំឡុងពេលនៃការប្រើប្រាស់។សូមជម្រាបជូនថា កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសសមាជិកអាស៊ានដំបូងគេ ដែលបានផ្តល់​សច្ចាប័ន​លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ អាសិប​(RCEP) ដែលទើបតែចូលជាធរមាននៅដើមខែមករា ឆ្នាំ២០២២។ តាមរយៈកិច្ចព្រមព្រៀងអាសិបនេះ កម្ពុជានឹងទទួលបាននូវផលប្រយោជន៍ច្រើន បូករួមទាំងឱកាស​ក្នុងការ​ពង្រីវិស័យធុរកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មនៅទូទាំងអាស៊ីប៉ាស៊ីហ្វិកទៀតផង ប្រសិន​បើ​កិច្ចការពារអ្នកប្រើប្រាស់ ​ក៏ដូចជាគោលការណ៍ប្រកួតប្រជែងដោយ​សុចរិតត្រូវ​បាន​អនុវត្ត​យ៉ាង​សកម្ម៕អត្ថបទ៖ ឈិត បូរ៉ាវី

ជប៉ុនផ្តល់ឥណទានសម្បទានជិត ២០០លានដុល្លារបន្ថែមទៀត ដើម្បីឆ្លើយ​តបវិបត្តិ​កូវីដ១៩​នៅកម្ពុជា

2022/01/12 09:55:45 am        407
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បន្តផ្តល់ឥណទានសម្បទានដល់កម្ពុជាប្រមាណ ១៨៥លានដុល្លារបន្ថែមទៀត ជាមួយការប្រាក់ទាប ដើម្បីគាំទ្រការឆ្លើយតបវិបត្តិជំងឺកូវីដ១៩ ក្នុងដំណាក់កាលទី២។ ពិធីចុះហត្ថលេខាប្រគល់ និងទទួលប្រាក់កម្ចីនេះ ធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។ពិធីចុះហត្ថលេខាលើឯកសារចំនួន២គឺ ទី១ . ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ចុះហត្ថលេខាលើលិខិតប្ដូរសារនិងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ឥណទានសម្បទានដែលមានទឹកប្រាក់សរុប ២០ប៊ីលានយ៉េនស្មើនឹង ១៨៥លានដុល្លារអាម៉េរិក សម្រាប់អនុវត្តន៍គម្រោងគាំទ្របន្ទាន់ ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវី១៩ ដំណាក់ការទីពីរនៅកម្ពុជា។ ទី២. ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងលោកស្រីKAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ​នៃប្រទេសជប៉ុន (Jica) ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងគាំទ្របន្ទាន់​ដើម្បីឆ្លើយតប​នឹងវិបត្តិជំងឺកូវី១៩ ដំណាក់ការទីពីរនៅកម្ពុជា។យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ថវិកាឥណទានសម្បទាន នេះ ប្រើសម្រាប់​គាំទ្រ​សកម្មភាពនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅនឹង​ផលប៉ះពាល់សុខភាព, សង្គម និងសេដ្ឋកិច្ច ដោយសារជំងឺកូវីដ១៩ ជាពិសេសលើជំនួយសង្គម​សម្រាប់ពលរដ្ឋក្រីក្រ ​និងក្រុមជនងាយរងគ្រោះមានដូចជា៖ ប្រជាពលរដ្ឋមានជីវភាព​ស្ថិតក្រោម​បន្ទាប់ភាពក្រីក្រ, ចាស់ជរា, ស្ត្រី, កុមារ និងជនជាតិដើមភាគតិចជាដើម។បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា កាលពីឆ្នាំ២០២០ រដ្ឋាភិបាលជប៉ុន បានផ្តល់ឥណទានសម្បទានជាង ២៣៧លានដុល្លារផងដែរ ដើម្បីឆ្លើយតប​នឹងវិបត្តិជំងឺកូវីដ១៩ នៅកម្ពុជានេះ។ សរុបទាំងពីរ​លើកជប៉ុនផ្តល់ឥណទានសម្បទាន ​ដល់កម្ពុជាជាង ៤២០លាន​ដុល្លារ។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា ថវិកាជា​ឥណទានសម្បទាន របស់​ជប៉ុនកាលពីឆ្នាំ២០២០ ជាង ២៣៧លានដុល្លារនោះ រាជរដ្ឋាភិបាលកម្ពុជា មិនទាន់បានប្រើប្រាស់នៅឡើយទេ។ក្រោមចំណងទំនាក់ទំនងដ៏ជ្រាលជ្រៅជប៉ុន គឺជាប្រទេសមួយ ដែលបានរួមចំណែកយ៉ាងច្រើនឆ្លើយ​តបនឹងវិបត្តិជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺ​កូវីដ១៩ រថយន្តសង្គ្រោះ ទូដាក់វ៉ាក់សាំង ព្រមទាំងបរិក្ខារពេទ្យជាច្រើនផ្សេងទៀត សរុប​ជា​ថវិកាជាង ៦០លានដុល្លារអាមេរិក។ព្រឹត្តិការណ៍ឆ្លងរាតត្បាតជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានធ្វើឱ្យប៉ះពាល់ខ្លាំង​ដល់​ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រកម្រិត១ និង២។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេច​បញ្ចេញ​កញ្ចប់ថវិកាជាតិ ជួយ​ទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩នេះ។ ចំពោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ​និងងាយររងគ្រោះកំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ ត្រូវបានរាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តកាលពីខែ មិថុនា ឆ្នាំ ២០២០មកម្លេះ។ គិតចាប់ពីថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២១ កម្មវិធីនេះ អនុវត្តបានចំនួន ១៨លើក ដោយបានចំណាយថវិការដ្ឋជាង ៥៣១ លានដុល្លារ ខណៈរាជរដ្ឋាភិបាលកម្ពុជា បាន​សម្រេច​បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារ ក្រីក្រ ៩ខែបន្តទៀត សម្រាប់ឆ្នាំ ២០២២។ រយៈពេល ៩ខែនៃការបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនេះ រាជរដ្ឋាភិបាល អាច​ចំណាយថវិកាសរុបប្រមាណ​ ២៧០លានដុល្លារ។​នេះជាការលើកឡើង របស់មន្រ្តីជំនាញ​ក្រសួងសង្គមកិច្ច ​ដែលអនុវត្តផ្ទាល់លើកម្មវិធីនេះ៕

ចិនប្រកាសគាំទ្រកម្ពុជាយ៉ាងពេញទំហឹង ក្នុងការដើរតួនាទីដោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ា

2022/01/11 03:09:53 pm        562
ភ្នំពេញ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការបរទេសខ្លួន បានប្រកាសគាំទ្រកម្ពុជាយ៉ាងពេញទំហឹង ក្នុងការដើរតួនាទីដោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ា ខណៈដំណោះស្រាយជាជំហានដំបូងរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា បានប្រព្រឹត្តិទៅប្រកបដោយផ្លែផ្កាជាវិជ្ជមាន។យោងតាមគេហទំព័ររបស់ក្រសួងការបរទេសចិន ស្តីពីលទ្ធផលសន្និសីទសារព័ត៌មាន កាល​ពីថ្ងៃទី១០ ខែមករាម្សិលមិញនេះ ​បានលើកឡើងថា លោក Wang Wenbin អ្នកនាំពាក្យ​ក្រសួងការ​បរទេសចិន​ បានថ្លែងថា ប្រទេសចិន គាំទ្រ​អាស៊ានក្នុងការដោះស្រាយបញ្ហាទាក់ទង​នឹង​ប្រទេស​មីយ៉ាន់ម៉ា ឲ្យបានត្រឹមត្រូវស្របតាម «វិធីសាស្ត្ររបស់អាស៊ាន» និងអនុវត្តដោយជោគជ័យ នូវគោលការណ៍កុងសង់ស៊ីស ៥ចំណុច ក្រោមក្របខណ្ឌអាស៊ាន ខណៈមីយ៉ាន់ម៉ា​គឺ​ជា​សមាជិក​នៃគ្រួសារអាស៊ាន​ផងដែរនោះ។លោក Wang Wenbin បានបញ្ជាក់ថា ប្រទេសចិន នឹងគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ដែលជា​ប្រធាន​ប្តូរវេនអាស៊ាន ក្នុងការដើរតួនាទីយ៉ាងសកម្ម ​និងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការ​គ្រប់គ្រង​ការខ្វែងគំនិតគ្នារវាងភាគីនៃប្រទេសមីយ៉ាន់ម៉ា ​តាមរយៈការសន្ទនានយោបាយ និង​ការស្តារស្ថិរភាព ​និងការសម្រេច​បាននូវការអភិវឌ្ឍ​នៅដំណាក់កាលដំបូង។សូមបញ្ជាក់ថា ក្នុងតំណើរទស្សនកិច្ចរបស់សម្តេចតេជោ ​ហ៊ុន សែន​ នាយករដ្ឋមន្រ្តីទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា កាលពីថ្ងៃទី៧កន្លងទៅនេះ ទទួលបានជោគជ័យជាច្រើនក្នុងកិច្ចការសន្ទនា ដើម្បីស្វែងរក​ដំណោះស្រាយ​សន្តិភាពប្រទេសនេះ ខណៈលទ្ធផលទទួលបានគឺថ្នាក់ដឹកនាំ​របប​យោធា​របស់មី​យ៉ាន់ម៉ា ​គឺលោក មីន អោងឡាំង ​សម្រេចទទួលយកការស្នើសុំរបស់សម្តេចតេជោ ពន្យាពេលក្នុងការឈប់បាញ់គ្នា ​ទទួលយករាល់ជំនួយសម្រាប់ជួយ​ដល់ពលរដ្ឋរបស់ខ្លួន គាំទ្រ​ប្រេសិត​ពិសេសរបស់ប្រធានអាស៊ានលើ​ បញ្ហានៅប្រទេសមីយ៉ាន់ម៉ា ​និងលទ្ធផលជាច្រើនទៀត។យ៉ាងណាក៏ដោយក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ានេះ គឺមាន​គោលដៅ​តែ២គត់​ដែលសំខាន់ ​គឺទី១.ស្វែងរក​ការ​ចរចា​ឲ្យមានការឈប់បាញ់ និងទី២ គឺ​ដើម្បី​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់ជនជាតិមីយ៉ាន់ម៉ា ​ដែល​កំពុងរងគ្រោះដោយសារការប្រឈម​នឹង​អត់​អាហារជាដើមនោះ។ប្រភពពីគេហទំព័ររបស់ក្រសួងការបរទេសចិននេះ ​បានលើកឡើងទៀតថា ចិន​សូមកោតសរសើរ​ចំពោះ​ការត្រៀមខ្លួនរបស់មីយ៉ាន់ម៉ា ​ក្នុងការ​បង្កើត​លក្ខខណ្ឌ​អំណោយ​ផល​សម្រាប់ប្រេសិតពិសេស របស់អាស៊ាន ​ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ​និងធ្វើការឆ្ពោះទៅ​រក​ការព្រមព្រៀងប្រកប​ដោយ​ប្រសិទ្ធភាព ​រវាងផែនទីបង្ហាញផ្លូវ ​៥ចំណុចរបស់មីយ៉ាន់ម៉ា ​និង​គោលការណ៍​កុងសង់ស៊ីស ៥ចំណុច​របស់អាស៊ានផងដែរ៕ អត្ថបទ៖ បាន ចក់

ឯកឧត្តម លី ធុជ អញ្ជើញចូលរួមបុណ្យសពអ្នកដោះមីន ៣នាក់ រងគ្រោះថ្នាក់នៅខេត្តព្រះវិហារ

2022/01/11 02:52:07 pm        598
ព្រះវិហារ៖ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានចូលរួមពិធីបុណ្យសពរបស់អ្នកដោះមីនចំនួន៣នាក់ នៃអង្គការដោះមីនកម្ពុជា (CSHD) ដែលបានពលីជីវិតដោយការផ្ទុះមីនតោន ។ក្នុងឱកាសអញ្ជើញចូលរួមពិធីបុណ្យសព នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា ហេតុការណ៍នេះ បានកើតឡើងក្នុងពេលជនរងគ្រោះទាំង ៣នាក់ កំពុង​ប្រតិបត្តិការប្រមូល និងកម្ទេចគ្រាប់កាលពីថ្ងៃទី១០ ខែមករា ស្ថិតក្នុងភូមិសាស្រ្តភូមិសែនតេជៈ ឃុំសែនតេជោ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ឯកឧត្តមបន្តថា វីរជនក្លាហានទាំង ៣រូប ទី១. ឈ្មោះ ស៊ុន វង្ស, ទី២. ឈ្មោះ ម៉ា ស៊ីម៉េត និងទី៣. ឈ្មោះ ម៉ន ចក់ បានប្រថុយគ្រប់យ៉ាងអស់ជាច្រើនឆ្នាំ ក្នុងការបម្រើប្រទេស និងពលរដ្ឋខ្មែរ ដោយ​ពួកគេបានលះបង់ជីវិតរបស់ខ្លួន​ ដើម្បីធ្វើឱ្យអ្នកដទៃមានសុវត្ថិភាព​ ដោយយើងទាំងអស់គ្នា សូម​គោរពជីវិត និងការលះបង់របស់ពួកគេ ។ ក្នុងឱកានោះ ឯកឧត្តម លី ធុជ បាន​សម្ដែង​អារម្មណ៍​អាណិតអាសូរ ​សោកស្ដាយ ក្រៀមក្រំ និង​អាឡោះអាល័យ​ជាទីបំផុត ​ការបាត់បង់វីរជនដ៏ឆ្នើមរបស់កម្ពុជា ព្រមទាំងបាន​ពាំនាំ​នូវការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ចំពោះការបាត់បង់ជីវិត ពិការភាព និងរបួសរបស់បងប្អូនប្រជាពលរដ្ឋ​ ក៏ដូចជាអ្នកដោះមីនថា “ទោះបីការបាត់បង់ជីវិត ឬពិការប្រជាជន ​សូម្បីតែម្នាក់ដោយសារមីន ​និងសំណល់ជាតិផ្ទុះពីសង្គ្រាម ​គឺជាទុក្ខសោក និង​ជា​ការសោកស្តាយបំផុតសម្រាប់ប្រទេសជាតិទាំងមូល” ។គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩៧ ដល់បច្ចុប្បន្នអ្នកដោះមីន ​ដែលគ្រោះថ្នាក់ក្នុងកិច្ច​ប្រតិបត្តិការ បាន​បាត់បង់ជីវិត ពិការ​ និងរបួសសរុបចំនួន ១៥៤នាក់ ​ ក្នុងនោះស្លាប់ចំនួន ៣១នាក់ ៕

ក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២១ និងលើកផែនការអនុវត្តឆ្នាំ២០២២

2022/01/11 02:17:35 pm        517
ភ្នំពេញ៖ នៅថ្ងៃទី៨ និងថ្ងៃទី៩ ខែមករាឆ្នាំ២០២២ នៅក្នុងសណ្ឋាគារសុខាបូកគោ ខេត្តកំពត ក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានបើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២១ និងលើកផែនការសម្រាប់អនុវត្តឆ្នាំ២០២២ ។ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បាន​បញ្ជាក់ជូនថា ក្រោយការអាក់ខានជួបប្រជុំផ្ទាល់មួយរយៈធំ ដោយបញ្ហាកូវីដ ក្រុមមេធាវីបាន​ជ្រើសរើស​រកទីតាំងណាដែលធំទូលាយ​ និងមានបរិយាកាសល្អ ដើម្បីជួបប្រជុំពិភាក្សាផ្ទាល់ ។ ការជួបប្រជុំលើកនេះផ្តោតជាសំខាន់លើការប្រមូលមតិ និងព័ត៌មានពិតអំពីបញ្ហាប្រឈមនានា​ក្នុងដំណើរការនីតិវិធី ​ជួបពិគ្រោះផ្តល់យោបល់ ​និងការពារសិទ្ធិតាមផ្លូវច្បាប់ ស្វែងរកយុត្តិធម៌ ជូន​ប្រជាពលរដ្ឋដែលមានជីវភាពទន់ខ្សោយ ​តាមការណែនាំដ៏ខ្ពង់ខ្ពស់ និងការគិតគូរប្រកប​ដោយ​គតិបណ្ឌិត​របស់សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ។ ជាមួយគ្នានោះ អង្គប្រជុំក៏បានពិភាក្សាស្វែងរកមធ្យោបាយជាគន្លឹះ ក្នុងគោលបំណងការពារឲ្យមានយុត្តិធម៌ស្មើភាព និងរួមចំណែកកែទម្រង់ ​លើកកំពស់វិស័យយុត្តិធម៌ ឲ្យបាន​ប្រសើរឡើងថែមទៀត ​ដើម្បីជាឧត្តមប្រយោជន៍​ជាតិ និងប្រជាជនកម្ពុជាយើង ។សូមបញ្ជាក់ជូនថា​ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនមានចំនួនសរុប ១៣៧រូប ដោយ​រាយ​តាមគ្រប់បណ្តារាជធានី-ខេត្ត នៅទូទាំងប្រទេស ។​ ក្រុមមេធាវីស្ម័គ្រចិត្តនេះ ​ត្រូវបានផ្តួចផ្តើមបង្កើត ដោយប្រើប្រាស់ថវិកា​ផ្ទាល់​របស់សម្តេចតេជោសែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ។បច្ចុប្បន្ន ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ កំពុងតែទទួលបាននូវការគាំទ្រ ​និងផ្តល់ជំនឿជឿជាក់ ពី​សំណាក់ប្រជាពលរដ្ឋដែលកំពុងទទួលរងនូវការរំលោភបំពាន និងទទួលរងនូវអំពើអយុត្តិធម៌៕

សម្ដេចក្រឡាហោម ស ខេង ប្រាប់បេក្ខជនក្រុមប្រឹក្សា-ឃុំ​សង្កាត់ត្រូវចុះស្វែងយល់​ជីវភាពពលរដ្ឋ​ដល់តាម​ខ្នងផ្ទះ

2022/01/11 01:13:00 pm        527
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង បានផ្ដាំផ្ញើដល់បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតអាណត្តិថ្មី ត្រូវធ្វើសកម្មភាពល្អៗ ជាមួយប្រជាពលរដ្ឋ ពិសេសចុះទៅតាមខ្នងផ្ទះ ដើម្បីស្វែងយល់ពីជីវភាពពួកគាត់។ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយ ក្រុមការងារចុះមូលដ្ឋាន និងមន្ត្រីរាជការក្នុងខេត្តបាត់ដំបង នារាត្រីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង កោតសរសើរចំពោះក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង គ្រប់លំដាប់ថ្នាក់​ បានរួមកម្លាំង​សាមគ្គីគ្នា​ចូលរួមគាំទ្រ​ដល់ការបំពេញភារកិច្ចបំរើជាតិ និងប្រជាពលរដ្ឋខេត្តបាត់ដំបង​ទាំងមូល​ជាពិសេសនៅក្នុងស្ថានភាពប្រឈមបង្កឡើយដោយជំងឺកូវីដ-១៩។សម្ដេចក្រឡាហោម​ ណែនាំឲ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ ខិតខំបំពេញភារកិច្ច​ដែល​ថ្នាក់ជាតិ​បានផ្ដល់ជូនមកជាបន្តបន្ទាប់ដើម្បីចូលរួមធ្វើឲ្យសម្រេចបានជោគជ័យ នូវការ​ធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ​ដែលជាកំណែទម្រង់ប្រវត្តិសាស្រ្តនៅកម្ពុជា ធ្វើឲ្យថ្នាក់មូលដ្ឋានកាន់តែមានលទ្ធភាព និងការទទួលខុសត្រូវខ្ពស់ក្នុងការផ្ដល់​សេវា​សាធារណៈជូនប្រជាពលរដ្ឋ។សម្ដេច បញ្ជាក់ថា បេក្ខជនក្រុមប្រឹក្សា ឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតអាណត្តិថ្មីខាងមុខនេះ ត្រូវ​ខិតខំធ្វើសកម្មភាពល្អៗ ឲ្យបានកាន់តែច្រើនបន្ថែមទៀត​ជាមួយប្រជាពលរដ្ឋពិសេសការ​ចុះទៅ​តាមខ្នងផ្ទះដើម្បីស្វែងយល់ពីជីវភាពនិងដោះស្រាយបញ្ហាជូនពួកគាត់ឱ្យបានទាន់ពេលវេលា។សម្ដេចក្រឡាហោម​ ក៏បានណែឲ្យបេក្ខជនទាំងអស់ខិតខំពង្រឹងសាមគ្គីភាព និងការផ្ដល់ការគាំទ្រ​ដល់គ្នាទៅវិញទៅមក សម្រាប់ការបំពេញភារកិច្ចបំរើប្រជាពលរដ្ឋនៅមូលដ្ឋាន៕

អាជ្ញាធររាជធានីភ្នំពេញ ដាក់ចេញវិធានការមួយចំនួន ដើម្បីទប់ស្កាត់មេរោគបំប្លែងខ្លួនថ្មី អូមីក្រុង

2022/01/11 12:31:07 pm        599
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀតត្រូវពង្រឹង បង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ឲ្យបានខ្លាំងក្លាបន្ថែមទៀត ខណៈដែលជំងឺកូវីដ-១៩ប្រភេទអូមីក្រុង បាននិងកំពុងរីករាលដាល ចូលទៅក្នុងសហគមន៍ហើយនោះ ពិសេស គឺការជំរុញឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសមូលដ្ឋាន ដូសជំរុញលើកទី៣ និងដូសទី៤ ឲ្យបានគ្រប់គ្នា។ ការជំរុញរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ នៅក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេងផ្ទាល់ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀតនៅសាលារាជធានីភ្នំពេញ។ឯកឧត្តម បានមានប្រសាសន៍ថា មកដល់ពេលនេះជំងឺកូវីដ-១៩ប្រភេទអូមីក្រុងបាន​និងកំពុងរាល​ដាលចូលទៅក្នុងសហគមន៍ហើយ ​ដូច្នេះទេអ្វីដែលអាជ្ញាធរត្រូវអនុវត្ត​ ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩នេះ គឺអាជ្ញាធរខណ្ឌ ​ក៏ដូចជាមន្ទីរពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងវិធានការការពារ ពិសេស​គឺ​ការអនុវត្ត៣កុំ និង៣ការពាររបស់ប្រមុខរាជរដ្ឋាភិបាល ​និងមួយវិញទៀត ជំរុញការចាក់វ៉ាក់សាំង​ដូសមូលដ្ឋាន ​និងដូសជំរុញនៅតាមទីតាំងទាំង៤២ ដែលបានរៀបចំដោយអាជ្ញាធររាជធានីភ្នំពេញ ។ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងបង្កើតទីតាំងចាក់​វ៉ាក់សាំង​បន្ថែមទៀត ដើម្បីពង្រីកការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទាំងដូសមូលដ្ឋាន ​ដូសទី៣ និងដូសទី៤ ឲ្យបានគ្រប់ៗគ្នា ​ព្រោះការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋវាជាអាវក្រោះដ៏រឹងមាំមួយ ក្នុងការ​បង្ការទប់​ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ។ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋទាំងអស់ គឺត្រូវតែទទួលនូវការចាក់វ៉ាក់​សាំង​ទាំង​ដូសទី៣ ​និងដូសទី៤ឲ្យបានគ្រប់គ្នា ​ដោយមិនគិតថា ប្រជាពលរដ្ឋពីមុនចាក់វ៉ាក់សាំងនេះ​នៅខាងកងទ័ព ​ឬចាក់នៅតាមបណ្តាខណ្ឌនោះទេ ​គឺត្រូវតែចាក់ជូនប្រជាពលរដ្ឋ ជៀសវាងកុំឲ្យ​លេចឮ ពាក្យថា ប្រជាពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងហើយ អាជ្ញាធរមិនបាន​ចាក់ជូន​ប្រជាពលរដ្ឋ។ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានប្រកាសពីការប្រគល់ម៉ាសមួយចំនួន​ទៅ​អាជ្ញាធរខណ្ឌទាំង១៤ ផងដែរ ដោយក្នុងមួយខណ្ឌទទួលបានម៉ាស់ចំនួន ១ម៉ឺនម៉ាស និង​ផ្សាររដ្ឋទាំងអស់​នៅទូទាំងរាជធានីភ្នំពេញ ​ក្នុងមួយផ្សារៗទទួលបានម៉ាសចំនួន ៥០០០ម៉ាស ដើម្បី​ចូលរួម​ក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ​ដោយកន្លងមកនេះ។ អាជ្ញាធរបានអនុវត្តនូវវិធានការការពារទប់ស្កាត់ជម្ងឺកូវីដ-១៩នេះ បានល្អប្រសើរហើយ ដូច្នេះ​អាជ្ញាធរត្រូវបន្ត​អនុវត្តនូវវិធាន​ការទាំងនេះឲ្យបានល្អប្រសើរថែមទៀត ដើម្បីឈាន​ទៅកាត់ផ្តាច់​ជម្ងឺកូវីដ-១៩ ​ប្រភេទអូមីក្រុង ​ដែលបាននិងកំពុងឆ្លងចូលទៅក្នុងសហគមន៍នេះឲ្យបាន៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

សម្តេចតេជោ នឹងអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំកំពូលពិភពលោក ស្តីពីសន្តិភាព​នៅ​ឧបទ្វីបកូរ៉េ​នៅ​ខែក្រោយ

2022/01/11 05:44:50 am        514
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានទទួលយកនូវការអញ្ជើញធ្វើជាសហប្រធាន នៃកិច្ចប្រជុំកំពូលពិភពលោក ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១២ និង១៣ខែកុម្ភៈ តាមការស្នើសុំពីភាគីកូរ៉េខាងត្បូង។ក្នុងពេលអនុញ្ញាតឱ្យលោកបណ្ឌិត យុន យ៉ុងហូ អគ្គនាយកសហព័ន្ធសន្តិភាពសកល ជួប​សំដែងការគួរសម និង​ពិភាក្សាកា​រ​ងារ​តាម​ប្រព័ន្ធ​វីដេអូអនឡាញ នៅផ្ទះសម្ដេចក្រុងតាខ្មៅ នាព្រឹកថ្ងៃទី​១១មករានេះ ក្រោយពីជំនួប​បានបញ្ចប់ឯក​ឧត្តមបណ្ឌិត កៅ គឹមហួន រដ្ឋ​មន្ត្រីប្រតិភូអម​នាយករដ្ឋមន្ត្រី បានឱ្យដឹងថា ​នៅក្នុង​ការ​ពិភាក្សា ព្រឹ​ក​នេះ​គឺ​សំដៅ​លើ​ការ​ត្រៀម​រៀបចំ​កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ​ស្តីពីសន្តិភាពនៅឧបទ្វីប​កូរ៉េដោយ​សារ​សម្ដេចតេ​ជោ​លោក​ជា​សហប្រធាននៃគណៈកម្មការរៀបចំកិច្ចប្រជុំកំពូលស្តីពីសន្តិភា​ពនៅឧបទ្វីបកូរ៉េនេះ ​។បើយោង​តាម​ការ​គោរព​អញ្ជើញ​សម្តេច​ទៅ​ចូលរួមដោយផ្ទាល់នោះ ​សម្តេចតេជោ ​ក៏បានទទួល​យក​នូវ​ការ​អញ្ជើញ​ដើម្បី​ទៅ​ចូល​រួម​ដោយ​ផ្ទាល់​នៅ​ថ្ងៃ​ទី​ ១២-១៣​ ខែកុម្ភៈខាងមុខនេះហើយ។ក្នុងជំនួបតាមប្រព័ន្ធវីដេអូដ៏មានសារៈសំខាន់នេះ លោកប​ណ្ឌិត យុន យ៉ុងហូ ក៏បាន​រាយការណ៍ថា៖​នៅក្នុ​ង​គណៈ​​កម្មការរៀ​ប​ចំនេះក៏មានឯកឧត្តម បាន គីមមូន ​អតីត​អ​គ្គលេខាធិការអង្គ​ការ​ស​ហប្រជាជាតិក៏​ជា​ប្រធាន​នៃ​គណៈ​កម្មការនេះ។លោកបណ្ឌិត​បានរាយការណ៍ជូនសម្ដេចថា៖ នៅពេលនេះ អ្វីបានត្រៀមគ្រប់លក្ខណៈអស់​ហើយ​ដែល​នឹងមានការចូលរួមជាច្រើនទាំងនៅក្នុងប្រទេសកូរ៉េ និងមកពីជុំវិញពិភពលោក រួមទាំងថ្នាក់​ដឹកនាំ​ដែលកំពុងកាន់អំណាច និង​អតីតជាមេដឹកនាំ ​ហើយក្រៅពីនោះ ក៏មានការចូលរួមពីបណ្ដាញ​ប្រព័ន្ធផ្សព្វផ្សាយយ៉ាងច្រើនប្រមាណ ៣.៥០០​ប្រព័ន្ធផ្សព្វផ្សាយដែលនឹងចូលរួម​ផ្សព្វផ្សាយ​នៅថ្ងៃប្រជុំនោះ។នៅក្នុងឱកាសនៃកិច្ចប្រជុំនោះ អង្គការUPF ក៏បាន​ត្រៀម​មេដាយសន្តិភាពពិភពលោកសន្តិហៈ សម្រាប់​ផ្តល់ជូនសម្តេចផងដែរ ហើយ​លោក​ប​ណ្ឌិ​ត​ក៏​បាន​រាយ​ការ​ណ៍​ថា៖ អង្គការ UPF សូម​វាយតម្លៃខ្ពស់អ​បអ​រ​សាទរសម្ដេច​តេ​ជោ​​នាយក​រ​ដ្ឋ​ម​ន្ត្រី​ដែ​ល​ចូល​កា​ន់ជាប្រធាន​អាស៊ា​ន​សម្រាប់​ឆ្នាំ២០២២ និង ស្វាគមន៍​និង​អបអ​រសាទរ​ចំពោះ​ទស្សន​កិច្ចការងា​ររបស់សម្ដេ​ចទៅមីយ៉ាន់​ម៉ា​ដោយ​ចាត់​ទុក​ថា​ជា​ទស្ស​ន​កិច្ចសន្តិភាព​ និងស្វាគមន៍ ​ជាពិសេសក្នុងកា​រ​ជំរុញ​ធ្វើ​យ៉ា​ង​ណា​ឱ្យ​មា​ន​បទ​ឈប់បាញ់​នៅ​ប្រទេសមី​យ៉ាន់​ម៉ា រ​ហូត​ដល់​ចុងឆ្នាំ២០២២ ក៏ដូច​ជាការបើក​ផ្លូវ​របស់​មីយ៉ាន់​ម៉ា​ឱ្យ​ប្រេសិ​តពិសេសរបស់អាស៊ាន​មា​ន​លទ្ធភាពក្នុ​ងកា​រជួប​ជាមួយ​គ្រប់​​​ភាគីពាក់ព័ន្ធនៅ​ក្នុង​ប្រទេសមីយ៉ាន់ម៉ា ​ហើយ​លោក​បណ្ឌិ​ត​ចា​ត់ទុកថា​សេចក្តី​ថ្លែងការណ៍​រួម​រវាង​កម្ពុជា​ជា​ប្រធាន​អាស៊ាន​និងមីយ៉ាន់ម៉ានោះ ​ជាផ្លែផ្កាដ៏ជោគជ័យ​ដែល​អង្គការ​UPF​ ពិតជាអ​ប​អ​រ​សាទរអំ​ពី​សមិទ្ធផល​នេះ។​លើស​ពីនេះ​ទៀ​ត​លោ​ក​ប​ណ្ឌិ​ត ​ក៏​បា​ន​ស្នើ​សុំ​សម្ដេចតេជោផ​ង​ដែ​រ​ពា​ក់​ព័​ន្ធ​និង​ការរៀបចំ​សួនមេ​គង្គ​សន្តិភាព​ដែល​ជា​គំនិត​ផ្ដួច​ផ្ដើម​មួយ​សម្រាប់រៀបចំឱ្យមាននៅក្នុងប្រទេសកម្ពុជា​នា​ពេលខាងមុខ​ សំដៅធ្វើយ៉ាងណាឲ្យទទួលគាំ​ទ្រ​ឲ្យតំបន់​មេ​គង្គ​​មាន​​សន្តិភាព។សម្ដេច បានឱ្យយោបល់មួយចំនួនក្នុងការជំរុញសន្តិភាពពិភពលោក ​ជាពិ​សេស​នៅ​ក្នុងឧ​បទ្វីប​កូរ៉េ​នេះ​ហើ​យ​ក្នុង​នេះសម្ដេច​បានគូ​សបញ្ជាក់អំពីទ​ស្សន​ទានរ​បស់​អាស៊ាន​ស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក ដែល​ត្រូវតែ​គាំ​ទ្រ​និង​ជំរុញ,​ទី១.អាស៊ី ប៉ា​ស៊ី​ហ្វិកត្រូវតែ​មានគោលដៅគាំទ្រនូវសន្តិភាពនិងការអភិវឌ្ឍ,ទី២. មិនត្រូវ​ប្រ​ឆាំង​នឹង​ក្រុម​ណា​ឬ​ប្រទេស​ណាឡើយ​។​ទី៣.ត្រូវតែ​គាំទ្រ​មជ្ឈភាព​អា​ស៊ា​ន​និ​ងគាំ​ទ្រ​ទស្សទាន​អា​ស៊ា​ន​ស្តីពីឥណ្ឌូ​ប៉ា​ស៊ី​ហ្វិក​។គួររំលឹកថា៖ កាលពីខែតុលាឆ្នាំ២០២១ លោកបណ្ឌិត យុន យ៉ុងហូ បានជួបសម្តែងការគួរសម និង​ពិ​ភាក្សា​ការ​ងារ​មួយចំនួនជាមួយសម្តេចម្តងរួចមកហើយ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលពិភពលោក ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ ​នា​ដើម​ឆ្នាំ២០២២ ​ដែលកិច្ចប្រជុំនេះ​ គឺមានសម្តេចជាសហប្រធាន ហើយ​នៅ​ពេលនោះ លោកបណ្ឌិត បាន​គូស​រំលេច​ពី​សមិទ្ធផល​និងកិច្ចការមួយចំនួន ដែលជាកិច្ចខិតខំប្រឹង​ប្រែងរបស់សម្តេចតេជោក្នុងការបញ្ចប់សង្គ្រាម ​ហើយ​កសាង​នូវ​សុខសន្តិភាព​សម្រាប់កម្ពុជា ​ដែលធ្លាប់រងគ្រោះធ្ងន់ធ្ងរដោយសារភ្លើងសង្គ្រាមពីអតីតកាល។លោកបណ្ឌិត ក៏បាន​លើក​ឡើងថា ​សម្តេចគឺជា​មេ​ដឹកនាំមាន​បេះ​ដូ​ង​សន្តិភាព​ក្នុងខ្សែភ្នែក​របស់ប្រជាពលរដ្ឋ​ នៅទូ​ទាំង​ពិភព​លោក​៕​អត្ថបទ៖ មុត សុទ្ធ

កុមារ យុវវ័យ និងពលរដ្ឋ សម្រុកមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅ​មណ្ឌលសុខភាព​ជ្រោយចង្វារ

2022/01/11 11:46:07 am        383
ភ្នំពេញ៖ កុមារ យុវវ័យ និងប្រជាពលរដ្ឋមកពី៥សង្កាត់ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បាននាំគ្នាសម្រុកមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​និងបំប្លែងថ្មី ពី​ក្រុមការងារ​គ្រូពេទ្យ​មណ្ឌលសុខភាព​ជ្រោយចង្វារ។សមាជិកក្រុមប្រឹក្សាសង្កាត់ជ្រោយចង្វារ លោក ជា ស៊ីពណ៌ ប្រាប់BTVព័ត៌មាននាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះថា អាជ្ញាធរខណ្ឌសហការជាមួយក្រុមការងារគ្រូពេទ្យ​ប្រចាំនៅ​មណ្ឌល​សុខភាព​ជ្រោយចង្វារ បានបន្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ដូសជំរុញ ឬដូសទី៣ ជូនកុមារ និងយុវវ័យ អាយុ១២ឆ្នាំ ​រហូតដល់ក្រោម១៨ឆ្នាំ និងបន្តការចាក់វ៉ាក់សាំង​ជូន​ដល់ប្រជាពលរដ្ឋសេសសល់ដែលមិនទាន់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ និងដូសទី២ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត​នៃព្រះ​រាជា​ណា​ចក្រកម្ពុជា ​ដើម្បីដោះស្រាយជូនពួកគាត់ឲ្យទទួល​បាន​ការចាក់វ៉ាក់សាំងគ្រប់គ្នា និង​ចូលរួមទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ ​ក្នុងសហគមន៍របស់ពួកគាត់ផងដែរ។ជាមួយគ្នានោះដែរ កុមារ យុវវ័យ និងប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់ផ្សេងគ្នា ក្នុងខណ្ឌជ្រោយចង្វារ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​បានបង្ហាញចំណាប់អារម្មណ៍ស្រដៀងគ្នាថា ថ្ងៃនេះ​ពួកគាត់​បានមកទទួលការចាក់វ៉ាក់សាំងដូសជំរុញ​ ឬដូសទី៣ ​តាមកាលកំណត់របស់ក្រុមគ្រូពេទ្យ ដើម្បីការពារខ្លួន ពីជំងឺកូវីដ-១៩ និងក្រុមគ្រួសារ និងអ្នកជុំវិញខ្លួនពួកគាត់ និងសូមគោរពអរគុណ​ជូន​ចំពោះ​ប្រមុខរាជរដ្ឋាភិបាល ​បានយកចិត្តទុកដាក់ដល់ប្រជាជនខ្មែរ ដើម្បីការពារជៀសផុតពី​ជំងឺដ៏​កាចសាហាវនេះ។ទន្ទឹមនឹងនោះ ក្នុងនាមរដ្ឋបាលខណ្ឌជ្រោយ ក៏សូមក្រើនរំលឹក និងអំពាវនាវចំពោះប្រជាពល​រដ្ឋដែល​ត្រូវទទួល​វ៉ាក់សាំង​ការពារជំងឺកូវីដ-១៩ ត្រូវរក្សាឲ្យបានជាដាច់ខាតនូវគម្លាតសុវតិ្ថភាព​សង្គមពាក់ម៉ាស តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា កៀកគ្នា ដោយត្រូវប្រកាន់ខ្ជាប់​ការចូល​រួមអនុវត្តនូវវិធានការសុខាភិបាល​ និងវិធានការ៣កុំ និង៣ការពារ៕អត្ថបទ រដ្ឋា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំអឺរ៉ុប ជជែកតាមទូរសព្ទជាមួយលោក Trump បន្ទាប់ពីមានកិច្ចប្រជុំកំពូល ស្តីពីសន្តិសុខអ៊ុយក្រែន
09/04/2025 09:09 PM
រុស្ស៊ីបណ្តេញអ្នកការទូតអេស្តូនី ជាវិធានការសងសឹកវិញ
09/04/2025 09:09 PM
អ៊ីរ៉ង់ទម្លាក់កម្រិតទំនាក់ទំនងការទូតជាមួយអូស្ត្រាលី ក្រោយមានជម្លោះ ជុំវិញការវាយប្រហារដោយដុត
09/04/2025 08:09 PM
[UPDATE] លោក ថាក់ស៊ីន ទៅពិនិត្យសុខភាព នៅសិង្ហបុរី ខណៈសន្យាវិលទៅស្ដាប់សាលក្រមវិញ ក្នុងរយៈពេល ២ថ្ងៃ
09/04/2025 08:09 PM
ប្រមុខអង្គការណាតូ៖ មិនមែនរុស្ស៊ីជាអ្នកសម្រេចទេ ជុំវិញថា តើលោកខាងលិចអាចដាក់ពង្រាយទ័ព នៅអ៊ុយក្រែន ឬអត់
09/04/2025 08:09 PM
មេដឹកនាំចិន និងកូរ៉េខាងជើង ប្រារព្ធកិច្ចពិភាក្សា នៅទីក្រុងប៉េកាំង
09/04/2025 07:09 PM
BREAKING NEWS ៖ ​ ​លោក ថាក់ស៊ីន ទៅពិនិត្យសុខភាព នៅសិង្ហបុរី ខណៈសន្យាវិលត្រលប់វិញក្នុងរយៈពេល ២ថ្ងៃ
09/04/2025 07:09 PM
គម្រោង «ពង្រឹងបច្ចេកវិទ្យា និងធនធាន សម្រាប់ស្រ្តីជនជាតិដើមភាគតិច ក្នុងវិស័យកសិកម្ម (STRIVE Project)» សម្ពោធក្រោមការចូលរួមពីដៃគូអន្តរជាតិ
09/04/2025 07:09 PM
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទាក់ទាញ ក្រុមហ៊ុនទេសចរណ៍ធំវៀតណាម បង្កើនវិនិយោគនៅកម្ពុជា
09/04/2025 07:09 PM
ក្រុមអ្នកជួយសង្គ្រោះ៖ ការលិចស្រឡាង នៅនីហ្សេរីយ៉ា បណ្ដាលឲ្យមនុស្សយ៉ាងតិច ៣២នាក់ស្លាប់
09/04/2025 06:09 PM