គណៈកម្មាធិការអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃការស្ថាបនាផ្លូវក្រួសក្រហម១ខ្សែ ក្នុង​ស្រុកបាកាន ខេត្តពោធិ៍សាត់
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់
BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំអនុម័ត សេចក្តីព្រៀងច្បាប់ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នៅថ្ងៃស្អែក

2022/01/05 11:36:32 am        365
ភ្នំពេញ៖ មិនបង្អង់យូរនោះទេ ព្រឹទ្ធសភាជាតិនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ស្អែកនេះ នឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីអនុម័តសេចក្តីព្រៀងច្បាប់ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាកម្ពុជា និងប្រទេសកូរ៉េខាងត្បូង ខណៈសេចក្តីព្រៀងច្បាប់នេះ រំពឹងថាជួយស្រោចស្រងសេដ្ឋកិច្ច នៃប្រទេសទាំងពីរ ដែលបានញាំញីដោយសារវិបត្តិជំងឺកូវីដ១៩នោះ ។ក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដឹកនាំដោយ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រព្រឹទ្ធសភាជាតិ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ថា ​កិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េនេះ គឺជាកម្លាំងជលករ​ដ៏​សំខាន់ ក្នុងការជំរុញលំហូរពាណិជ្ជកម្មនៃប្រទេសទាំងពីរ ​និងធ្វើឲ្យសេដ្ឋកិច្ចកាន់តែរីកចម្រើន ។ឯកឧត្តម បន្តថា មួយវិញទៀត ​កិច្ចព្រមព្រៀងនេះ ​ក៏នឹងជួយស្រោចស្រងផងដែរ ​នូវបញ្ហាសេដ្ឋកិច្ច ដែលប្រទេសទាំងពីរ​ បានរងផលប៉ះពាល់ ​ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ដែលកំពុងតែរាតត្បាត​នៅ​លើសកលលោក​ នាពេលបច្ចុប្បន្ននេះ ។ឯកឧត្តម ម៉ម ប៊ុននាង បានបន្ថែមថា នៅថ្ងៃស្អែកនេះ ក្រៅពីសេចក្តីព្រៀងច្បាប់ខាងលើ ព្រឹទ្ធជាតិ​នឹងពិនិត្យអនុម័ត នូវរបៀបវារៈមួយចំនួនទៀត មានពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីសហគ្រាស ​ពាណិជ្ជកម្ម, ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីវិធានពាណិជ្ជ-កម្ម ​និងបញ្ជីពាណិជ្ជកម្មជាដើម ។គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន នៅឆ្នាំ២០២២នេះ បានចាប់ផ្ដើមអនុវត្តនូវកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី ​និងសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ អាចនឹង​បាន​អនុវត្តឆាប់ៗ ​ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ​ឲ្យកាន់តែរីកចម្រើន ៕

សម្តេចតេជោ ចង់ឃើញការបកស្រាយរបស់អាមេរិក​ បន្ទាប់​ពី​មាន​ការ​ចោទថា​សញ្ញាបត្រ​នៅសាលា West Pion​t ជា​សញ្ញាបត្រកិត្តិយស

2022/01/05 05:30:43 am        440
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សម្តេចចង់ឃើញ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាមានការបកស្រាយ ចំពោះបុគ្គលមួយរូបបានចោទប្រកាន់ថា សញ្ញាបត្រ ដែលលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រៀននៅសាលា West Piont ដែលជាសាលាយោធាដ៏ល្បីល្បាញរបស់អាមេរិកថា ជាសញ្ញាបត្រកិត្តិយស និងសញ្ញាបត្រកម្រិតពីរជាដើមនោះ។ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនដល់កីឡាការិនី អ៊ុក ស្រីមុំ ជ័យលាភីមេដាយមាសពិភពលោកកីឡាប៉េតង់ នៅប្រទេសអេស្ប៉ាញ ​កាលពីឆ្នាំ២០២១ នៅ​ព្រឹកថ្ងៃទី ៥ មករា ២០២២នេះ នៅវិមានសន្តិភាពសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា​ តើសហរដ្ឋអាមេរិកនឹងចេញមុខការពារវិស័យអប់រំខ្លួនឯង ឬក៏ការពារបុគ្គលខូច ក្រោយពីទណ្ឌិត សម រង្ស៊ី បានចោទថា សញ្ញាបត្របណ្ឌិត របស់លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត ដែល​បាន​ពីសាលា West Piont របស់អាមេរិក ជាសញ្ញាបត្រប្រភេទ២ ឬក៏សញ្ញាបត្រកិត្តិយសនោះ។សូមបញ្ជាក់ថា កាលពីកន្លងទៅថ្មីៗនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បាន​បបួលទណ្ឌិត សម រង្ស៊ី ស្បថស្បែរដាកតួនាទីបន្ទាប់ពីទណ្ឌិត សម រង្ស៊ី បានរិះគន់ និងចោទប្រកាន់ថាសញ្ញាបត្ររបស់​លោក ​ដែលបានមកពីអាមេរិក ​និងចក្រភពអង់គ្លេសនោះជាសញ្ញាបត្រកម្រិត២ និង​សញ្ញាបត្រកិត្តិយស​ជាដើមនោះ។ក្រោយមានការបបួលពីសំណាក់លោកឧត្តមសេនីយ៍​ ហ៊ុន ម៉ាណែត រហូតមកដល់ពេលនេះ ទណ្ឌិត សម រង្ស៊ី បច្ចុប្បន្នកំពុងរត់ចោលស្រុកនោះ​ ពុំទាន់មានការឆ្លើយតបអ្វីនោះឡើយ ​ដោយឯកឧត្តម ហ៊ុន ម៉ាណែត បាន​ហៅ​ទណ្ឌិតរូបនេះថា ជា​អ្នកនយោបាយចាស់វស្សា​ហើយចូលចិត្តវាយប្រហារ​ពី​ក្រោយខ្នង​តែ​គ្មាន​ភាព​ក្លាហាន​ ក្នុង​ការចេញមក​តតាំង​ផ្ទាល់​ជាមួយ​លោក​ទាក់ទង​នឹង​សញ្ញាបត្រ​ទាំងនោះ៕អត្ថបទ៖ បាន ចក់

សម្តេចតេជោ៖ ថ្ងៃ១០មករា បើកបវេសនកាលឆ្នាំសិក្សាថ្មី ក្នុងនោះ​មត្តេយ្យ​សិក្សា​ក៏​អនុញ្ញាតផងដែរ

2022/01/05 11:09:12 am        265
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថា នៅថ្ងៃទី១០មករា ដែលនៅសល់តែ៥ថ្ងៃទៀត នឹងបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១-២០២២ហើយ ក្នុងនោះមតេយ្យសិក្សាក៏ត្រូវបានអនុញ្ញាតតាមសំណើរស្នើសុំពីឯកឧត្តម ហង់ជួន ណារ៉ុនផងដែរ។ការសម្រេចដ៏ខ្ពង់ខ្ពស់សរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុង​ពេល​ដែល​សម្តេច​អញ្ជើ​ញជា​អធិ​បតី​ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់​​ប្រាក់​រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនដល់កី​ឡាការិនី អ៊ុក ស្រីមុំ ជ័យ​លាភី​មេដាយមាសពិភពលោក ​កីឡាប៉េតង់ នៅទីក្រុងSanta Susanna ប្រទេសអេស្ប៉ាញ ឆ្នាំ២០២១ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៥មករានេះ។សម្ដេចបានបញ្ជាក់ថា៖ ស្ថានភាពវាបានប្រសើរហើយ ​ដោយ​សារវ៉ាក់សាំងបាន​ចាក់​ស្រោច​រាប់ទាំង​ក្មេង​អាយុ​ក្រោម៥ឆ្នាំ។ទាក់ទិននឹងពេលវេលានឹងត្រូវបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១-២០២២ បន្ទាប់ពីប្រទេស​ត្រូវ​បានបិទខ្ទប់​ និងផ្អាកសកម្មភាពលើវិស័យ​ជាច្រើនដោយសារកូវីដ-១៩​ ពេលនេះ​ស​ភាពការ​ណ៍​បា​ន​ធូ​រ​ស្រា​ល​ហើយ​ត្រូវ​បាន​សម្តេច​ អនុញ្ញាតឱ្យគ្រប់ភូមិសិក្សាធ្វើការបើក​បវេសនកាល​​សម្រាប់ឆ្នាំ​សិក្សាថ្មីឡើងវិញ ។ សម្តេចក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ក៏បាន​អំពាវនាវ​សូម​ឪពុកម្តាយ អាណាព្យាបាល ​ដែល​មានកូនគ្រប់អាយុចូលរៀន​ នាំកូនទៅចុះ​ឈ្មោះ​សម្រាប់​ឆ្នាំសិ​ក្សាថ្មី​នៅ​តា​ម​សាលារៀន​ក្នុង​សហគមន៍​រៀងៗខ្លួន​ ឱ្យបានគ្រប់ៗគ្នា៕អត្ថបទ៖ មុត សុទ្ធ

សម្តេចតេជោ មិនអនុញ្ញាតឱ្យអ្នកជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងព្យាបាលនៅផ្ទះទេ

2022/01/05 04:01:49 am        146
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ទៅកាន់មន្ត្រីពាក់ព័ន្ធថា សម្តេចមិនអនុញ្ញាតឱ្យអ្នកជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ដែលសុទ្ធតែនាំចូលពីក្រៅប្រទេសមកនោះ ព្យាបាលនៅផ្ទះនោះទេ​។ក្នុងពិធីប្រគល់​​ប្រាក់​រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនដល់កីឡាការិនី អ៊ុក ស្រីមុំ ជ័យ​លាភី​មេដាយមាសពិភពលោក កីឡាប៉េតង់ នៅទីក្រុងSanta Susanna ប្រទេសអេស្ប៉ាញ ឆ្នាំ២០២១ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៥មករានេះ សម្ដេច បានបញ្ជាក់ថា ពិតហើយសព្វថ្ងៃនេះអ្នកជម្ងឺនៅ សល់តិចទេ ហើយបើអ្នកជំងឺនៅក្នុ​ង​អា​យស៊ីយូ​នៅសល់​តែចំនួន ១២៦ នាក់​ប៉ុណ្ណោះ​នៅទូទាំង​ប្រទេស ដូច្នេះចំនួននេះ​មិនច្រើនឡើយ។សម្តេចបន្តថា ទោះជាយ៉ាងណា យើងក៏ត្រូវបម្រុងទុកនូវទីតាំង​សម្រាប់​ព្យាបាល នៅពហុកីឡាដ្ឋាន​ជាតិ​អូឡាពិច​​ ខណៈដែលយើ​ងបានសងទីតាំងដែលបានខ្ចីពី​វិស័យ​ឯកជននានា​ទៅ​វិញ​ហើយនោះ ។សម្តេចបន្តទៀតថា៖ ​ពិតមែន​ហើយ​យើង​មានមន្ទីរពេទ្យល្លួងម៉ែ​ដែលនៅសល់អ្នកជំងឺប្រហែល​ប៉ុន្មាន​សិបនាក់ទៀត​ ប៉ុន្តែយើងមិនអាច​ធ្វេសប្រហែស​​បានោឡើយ​ ក្នុង​ករណីដែលវារីករាលដាល​ភ្លាមៗ ឬមិន​អនុញ្ញាត​ឲ្យមានអ្នក​ដេក​នៅ​តា​ម​ផ្លូ​វ​ហើ​យ​​ខ្វះ​ក​ន្លែង​ព្យា​បាល​​​នោះ​ទេ។យើង​បាន​ដើរមុនមួយជំហានជាប់ជានិច្ច ​នៅក្នុ​ង​ដំ​ណា​ក់​កា​ល​កូ​វីដ ​ដែលមកទល់ពេលនេះជិត​២​ឆ្នាំហើយ ​ដែល​យើងបានប្រយុទ្ធជាមួយវា ហើយចំពោះមេរោគកូវីដ-១៩ អូមីក្រុ​ង ​សម្តេចមិន​អនុញ្ញាត​ឲ្យ​ទៅ​ព្យា​បា​លតាម​ផ្ទះ​ឡើយ។សូមបញ្ជាក់ថា៖ បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល​ស្តីពីការសរុបស្ថានភាព​ជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា ​សម្រាប់ថ្ងៃទី០៣ ​ខែមករា ឆ្នាំ២០២២៖-ករណីឆ្លងថ្មី ១០នាក់ ​(លទ្ធផលបញ្ជាក់ដោយ PCR)-ករណីជាសះស្បើយ ​១១នាក់-ករណីស្លាប់ ០១នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០នាក់)។ រីឯកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៤ ​ខែមករា ឆ្នាំ២០២២ បានចាក់៖-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៥៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,១៥% ធៀបជាមួយចំនួនប្រជាជន​គោល​ដៅ ១,៨២៧,៣៤៨ នាក់។-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,៣០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។-លើកុមារអាយុ ០៥ឆ្នាំ មាន ១០០,៦២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់។-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៨៩,២០% ៕អត្ថបទ៖ មុត សុទ្ធ

សម្តេចតេជោ នៅតែអះអាង​អំពី​ការ​អញ្ជើញ​ទៅមីយ៉ាន់ម៉ា ដើម្បី​សម្របសម្រួល​ផ្សះផ្សា​បញ្ឈប់​ហិង្សា​

2022/01/05 10:46:53 am        101
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា សភាពការណ៍​នៅ​មីយ៉ាន់ម៉ា​មិន​សាមញ្ញនោះទេ​ ដូច្នេះ​សម្តេច​ត្រូវតែធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ​ពីថ្ងៃទី៧ ​ថ្ងៃ៨ ឬអាច​ដល់ថ្ងៃ៩មករា ដើម្បីទៅចូលរួម​សម្របសម្រួល​ផ្សះផ្សា​បញ្ឈប់​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ក្នុង​ពិធីប្រគល់​ប្រាក់រង្វាន់​លើក​ទឹក​ចិត្តរបស់រាជរដ្ឋាភិបាល ​ជូនដល់កីឡាការិនី អ៊ុក ស្រីមុំ ​ជ័យ​លាភី​មេដាយមាសពិភពលោក កីឡាប៉េតង់ នៅទីក្រុងSanta Susanna ប្រទេសអេស្ប៉ាញ ឆ្នាំ​២០២១​នៅវិមានសន្តិភាព ​នាព្រឹកថ្ងៃទី៥មករានេះ សម្តេច បាន​បញ្ជាក់អះ​អាងសារជាថ្មី​អំពី​គ​ម្រោង​អញ្ជើញ​ទៅ​ប្រទេស​មី​យ៉ាន់​ម៉ា​នោះ​ សម្តេចនៅ​តែ​អញ្ជើញ​ទៅដោយមិនអាចខាន។សម្តេច បានអះអាងជាថ្មីថា៖ ការដែលសម្តេចទៅមីយ៉ាន់ម៉ានេះ គោលបំណងគ្មានផល​ប្រយោជន៍​អ្វីនោះទេ ព្រោះ​ប្រទេសកម្ពុជា​តូចជាង​ប្រទស​មីយ៉ាន់​ម៉ា​ច្រើនដង ​ហើយប្រជាជនក៏តិច​ជាងមីយ៉ាន់ម៉ា​ច្រើន​ដ​ង​។ប៉ុន្តែការ​ដែល​ទៅនេះ ​គឺចង់​ជួយ​សម្រួលសភាពការណ៍តែប៉ុណ្ណោះ៕ អត្ថបទ៖ មុត សុទ្ធ 

សម្តេចតេជោ៖ មេដាយមាសរបស់កីឡាការិនី អ៊ុក ស្រីមុំ គឺជាកិត្តិយសសម្រាប់ជាតិ និងប្រជាជនកម្ពុជាទាំងមូល

2022/01/05 10:32:53 am        92
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កីឡាប៊ូលរបស់កម្ពុជា វាហាក់ដូចជាចម្លែកបន្តិច ដែលកីឡាប្រភេទនេះ បានបង្កើតឡើងដោយប្រទេសនៅអឺរ៉ុប ជាពិសេសគឺប្រទេសបារាំងជាម្ចាស់នោះ អ្នកដែលលេងដល់ផ្តាច់ព្រ័ត្រគឺអ្នកនៅអាស៊ីទៅវិញ ហើយមេដាយដែលផ្តល់ឱ្យយើងមកនេះ គឺសម្រាប់ជាតិ និងប្រជាជនមិនមែនគ្រាន់តែកីឡាការិនី អ៊ុក ស្រីមុំ តែម្នាក់នោះទេ។សម្តេចតេជោ ថ្លែងដូច្នេះនៅក្នុងឱកាស​អញ្ជើ​ញជា​អធិ​បតី​ដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់​​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​របស់រាជរដ្ឋាភិបាល​ ជូនដល់កីឡាការិនី អ៊ុក ស្រីមុំ ជ័យ​លាភី​មេដាយមាស​ពិភពលោក កីឡាប៉េតង់ នៅទីក្រុងSanta Susanna​ ប្រទេសអេស្ប៉ាញ ឆ្នាំ២០២១។ក្នុងពិធីដែលធ្វើនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី៥ ខែមករាឆ្នាំ២០២២នេះ សម្តេចបានមានប្រសាសន៍​ថា​៖ ការ​ផ្តល់​កិត្តិ​យស​ឱ្យ​យក​ម៉ូតូអមដែលជាកំរិតថ្នាក់ប្រមុខរដ្ឋ ​ប្រមុខរដ្ឋាភិបាល មិនមែន​ជា​ការ​អមកីឡាការិនី អ៊ុក ស្រីមុំទេ ​ហើយ​បើ​សិនកីឡាការិនី អ៊ុក ស្រីមុំ មិនមានមេដាយជាប់នឹងខ្លួនទេ នឹង​មិនមានលទ្ធភាពឱ្យម៉ូតូ ​អម​ដង្ហែ​នោះឡើយ​ , នេះ​ជា​ការ​​អមនូវមេដាយ​មាស​ដែល​កម្ពុជា​ទទួលបាន។សូមបញ្ជាក់ថា៖ ការប្រកួត កីឡាប៉េតង់ ជើងឯក ពិភពលោកឆ្នាំ ២០២១ នៅប្រទេសអេស្ប៉ាញ បាន រៀបចំការប្រកួតមាន៣ផ្នែកគឺ ផ្នែកនារី ផ្នែកបុរសនិង យុវជន ប៉ុន្តែកម្ពុជាមិនបាន បញ្ជូន​កីឡាករ​ផ្នែកយុវជនទៅ ចូលរួមទេ ហើយជាលទ្ធផលកម្ពុជា ដណ្តើមបានមេដាយមាសផ្នែក ​នារីលើ វិញ្ញាសា វាយយកពិន្ទុ ដោយកីឡាការិនី អ៊ុក ស្រីមុំ ។មេដាយមាសឆ្នាំ២០២១ ដែលប្រមុខរាជរដ្ឋាភិបាលផ្តល់កិត្តិយស​លើកសរសើរ​និង​ប្រគល់​ប្រាក់រង្វាន់ជូននេះ ​គឺជា​មេដាយមាសពិភពលោកទី៥ហើយរបស់កម្ពុជាទៅលើ វិញ្ញាសា វាយយក ពិន្ទុ បន្ទាប់ពីមេដាយមាស៤ជំនាន់ ជាប់ៗគ្នារបស់វីរកីឡាការិនី កែ ឡេង ដែលបានឈ្នះក្នុង ឆ្នាំ២០១៣ នៅប្រទេសបារាំង, ឆ្នាំ២០១៥ នៅប្រទេសថៃ ,ឆ្នាំ ២០១៧នៅប្រទេសចិន និង ឆ្នាំ ២០១៩ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះនោះ។កីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់មេដាយមាស ជើងឯកពិភព​លោក​នៅប្រទេសអេស្ប៉ាញនេះ លើ​វិញ្ញា​សាវាយយកពិន្ទុ(ផ្នែកនារី)កាលពីថ្ងៃទី ១៤ ខែវិច្ឆិកាឆ្នាំ២០២១ ​ហើយកីឡាការិនី អ៊ុក ស្រីមុំ បានធ្វើដំណើរវិល​ត្រឡប់​មក​ដល់មាតុប្រទេស វិញដោយទទួលបានការស្វាគមន៍យ៉ាង កក់ក្តៅពី ស្ថាប័ន ពាក់ព័ន្ធ កីឡាជាពិសេស បាន​ទទួល​​ការ​លើក​ទឹកចិត្តពីរាជរដ្ឋាភិបាលឱ្យរៀបចំ ក្បួនដង្ហែ អម​ដោយម៉ូតូ ស​យ៉ាង​អធិកអធម៕ អត្ថបទ៖ មុត សុទ្ធ 

កម្ពុជា​បន្ដ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​១០នាក់ ជាប្រភេទអូមីក្រុងទាំងអស់

2022/01/04 12:24:06 pm        267
ភ្នំពេញ៖ ​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ១០នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​គឺជា​ប្រភេទអូមីក្រុងទាំងអស់​ ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ករណីស្លាប់ដោយសារកូវីដ១៩ ០១នាក់ គឺមិនបានចាក់វ៉ាក់សាំង ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៥២៦នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៩៦៣នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

សម្តេចតេជោ ជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី យូកូវីដូដូ

2022/01/04 11:46:22 am        463
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកប្រធានាធិបតីឥណ្ឌូណេស៊ី យូកូវីដូដូ បានអញ្ជើញជួបសន្ទនាគ្នាតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី ៤ខែមករាឆ្នាំ២០២២ ដែលជាឱកាសដើមឆ្នាំថ្មីឆ្នាំសកល។ក្នុងជំនួបនៅដើមឆ្នាំថ្មីឆ្នាំសកលតាមប្រព័ន្ធទូរស័ព្ទនេះ ឯកឧត្តម Joko Widodoបានគោរពជូនពរ​សម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រា បុត្រី ព្រមទាំងចៅៗ​ទាំងអស់​ក្នុងឱកាស​ចូលឆ្នាំ​សកលឆ្នាំថ្មី ២០២២ ហើយឯកឧត្តម ​ក៏បានសម្ដែងនូវការគាំទ្រជូន​ចំពោះសម្ដេចតេជោ​ ដែល​បានឡើងធ្វើជាប្រធានអាស៊ាន។ឯកឧត្តម ក៏បានបញ្ជាក់ជូនសម្ដេចតេជោថា ​ឥណ្ឌូនេស៊ីនឹងគាំទ្រសម្ដេចតេជោ ធ្វើយ៉ាង​ណា​ឱ្យ​សម្ដេច​ទទួលបានជោគជ័យ ក្នុងការដឹកនាំអាស៊ាន នៅឆ្នាំ ២០២២ នេះ។ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម Joko Widodoហើយក៏​បាន​ជូនពរ​ចំពោះឯកឧត្តមយូកូវីដូដូ ​និងលោកជំទាវ ​ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសកល ២០២២នេះផងដែរ។ជាងនេះទៅទៀត សម្ដេចក៏បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម widodo ដែល​បាន​អបអរសាទរ​ និងសម្ដែងការគាំទ្រកម្ពុជា ក្នុងការអនុវត្តតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២២។ ឆ្លៀតឱកាសនោះ សម្ដេច ក៏បានថ្លែងអំណរគុណជាថ្មីចំពោះ​ឯកឧត្តមប្រធានាធិបតី​ ដែល​បាន​អញ្ជើញ​ចូលរួមកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ​កាលពីថ្ងៃទី ២៥និង ២៦ខែវិច្ឆិកាឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ។ជាមួយគ្នានោះ ​សម្ដេចក៏បានថ្លែងនូវ​ការ​កោត​សរសើរ​ចំពោះ​ឥណ្ឌូនេស៊ី ​ក្នុង​ការ​ផ្ដួចផ្ដើម​គំនិត​ជាច្រើន​ ដើម្បីការកសាងសហគមន៍អាស៊ាន ថ្មីៗនេះ ​មានដូចជា ១.ទស្សនវិស័យ​អាស៊ាន​ស្តីពីឥណ្ឌូប៉ាស៊ីហ្វិក ដែលជាឯកសារដ៏សំខាន់​របស់អាស៊ាន​ ដើម្បីគ្រប់គ្រង​ទំនាក់ទំនង​ជាមួយ​ដៃគូខាងក្រៅ​ និង​រក្សា​មជ្ឈភាព​អាស៊ាន។ ទី២.សំខាន់រៀបចំច្រកធ្វើដំណើរក្នុងអាស៊ាន ឆ្លើយតប​ទៅ​នឹងការរឹតត្បិតដោយសារជំងឺកូវីដ-១៩ រាតត្បាត។ជាទី​បញ្ចប់​សម្ដេច ​ក៏បានថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះ​ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី​ ចំពោះ​ការ​ជូនពរ និងសម្ដែងការគាំទ្រក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន របស់សម្ដេចនៅឆ្នាំ ២០២២នេះ៕ អត្ថបទ មុត សុទ្ធ

ពលរដ្ឋពីអាយុ១៨នៅខេត្តកោះកុង ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី៣

2022/01/04 10:58:24 am        520
កោះកុង៖ យុវជន កម្មករកម្មការិនី និងពលរដ្ឋដែលមានអាយុចាប់ពី ១៨ឡើងនៅខេត្តកោះកុង បាននឹងកំពុងទទួលថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩ ពីរាជរដ្ឋាភិបាលកម្ពុជា។យុទ្ធនាការ​ផ្តល់​ចាក់វ៉ាក់សាំងនេះដែរ ធ្វើឡើងក្នុង៧ក្រុងស្រុកទូទាំងខេត្ត ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ​ដោយមណ្ឌលចាក់វ៉ាក់សាំងក៏ត្រូវបានពង្រីកកន្លែង​ បើធៀបនឹងការចាក់ដូសទី១ និងទី២។តំណាងពលរដ្ឋ គឺក្រុមកម្មករ កម្មការិនីរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង បានបង្ហាញក្តីរីករាយពេលទទួលវ៉ាក់សាំងដូសទី៣​ គ្រារង់ចាំច្រើនខែមកហើយ ដើម្បី​ការពារជំងឺកូវីដ។កម្មករកម្មការិនី ថ្លែងអំណអរគុណយ៉ាងជ្រោលជ្រៅជូនរាជរដ្ឋាភិបាល និងកម្លាំង​យោធា​ដែល​យកចិត្តទុកដាក់ខ្ពស់ពីសុខុមាលភាពដល់ពួកគេ​ ក៏ដូចជា​ប្រជាពលរដ្ឋកម្ពុជាគ្រប់ ដើម្បីរួចផុត​ពី​ការ​ស្លាប់​ដោយសារជំងឺកូវីដ ​គ្រាមានការបំប្លែងថ្មី។កាលពីខែសីហា​ ឆ្នាំ២០២១កន្លងទៅ ​កម្លាំងប្រដាប់អាវុធ​ មន្រ្តីសុខាភិបាល គ្រូបង្រៀន មន្រ្តី​រដ្ឋបាល​ជួរមុខប្រមាណ ១.១៥២៧នាក់ ​បានចាក់វ៉ាក់សាំងដូស៣ (ដូសជំរុញ) រួចរាល់ហើយ៕

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ កងទ័ពដាច់ខាតការពារព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ និង​រាជរដ្ឋាភិបាល​ស្របច្បាប់

2022/01/04 10:52:25 am        755
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ​អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ទិសដៅអាទិភាពចំពោះមុខសម្រាប់កងទ័ព គឺការការពារ ជាតិសាសនា ព្រះមហាក្សត្រ បន្តការពារនិងថែរក្សាឱ្យបានដាច់ខាតនូវសុខសន្តិភាព, ការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ទោះត្រូវលះបង់តម្លៃណាក៏ដោយ ខណៈសុខ​សន្តិភាព​នេះមិនថា​ប្រទេសណា ឬសាសនាណានោះទេ គឺពួកគេចង់បានគ្រប់ៗគ្នាទាំងអស់។ថ្លែងនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី៣១, វគ្គហ្វឹកហ្វឺនជំនាញ​ឆត្រ​បញ្ជា​ជំនាន់ទី៥, វគ្គហ្វឹកហ្វឺនជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្រ្គោះជំនាន់ទី៥, និងបើកវគ្គហ្វឹកហ្វឺន​ជំនាញឆត្រយោងជំនាន់ទី៣២, វគ្គហ្វឹកហ្វឺនបំប៉នជំនាញឯកទេសមុជទឹកជំនាន់ទី៥, និង​វគ្គ​ហ្វឹកហ្វឺន​បំប៉នបាញ់គ្រាប់ពិតអាវុធថ្មើរជើង ​និងអាវុធ SNIPER នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែន ឱរ៉ាល់, កំពង់ស្ពឺ , ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា«ប្រទេសណាក៏ដោយ ជាតិសាសន៍ណាក៏ដោយ គឺតែងស្រលាញ់ចង់បាន​សុខ​សន្តិភាពដូចគ្នាទាំងអស់ ដោយព្រមទាំងលះបង់ និងធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីហេតុផល​មួយនេះ។ ដូចនេះ ជាទិសដៅអាទិភាពចំពោះមុខសម្រាប់កងទ័ព គឺការការពារជាតិ សាសនា ព្រះមហាក្សត្រ តាមរយៈការចូលរួមចំណែកថែរក្សាឱ្យបានដាច់ខាតនូវសុខសន្តិភាព, ការពាររដ្ឋធម្មនុញ្ញ និង​រាជរដ្ឋាភិបាលស្របច្បាប់ ​ទោះត្រូវបង់តម្លៃណាក៏ដោយ។ ក្នុងនោះផងដែរ កត្តាចាំបាច់ ដែលជាភារកិច្ចស្នូលមួយទៀត គឺការពារសន្តិសុខ និងសុវត្ថិភាពថ្នាក់​ដឹក​នាំសំខាន់ៗរបស់ជាតិ និងអន្តរជាតិនានា ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ពីព្រោះនេះគឺជាកត្តាកំណត់ជោគវាសនា និងភាពនឹងនរទាំងបច្ចុប្បន្ន និងអនាគតរបស់ជាតិ, តំបន់ និងពិភពលោក។ កិច្ចការនេះ គឺជាភារកិច្ចអាទិភាពដែលគ្រប់ប្រទេសទាំងអស់ក្នុងពិភពលោក តែងបានយកចិត្ត​ទុក​ដាក់ និងអនុវត្តដោយម៉ឺងម៉ាត់ ហ្មត់ចត់​ ដើម្បីការពារអ្នកកាន់ចង្កូតដឹកនាំនាវាជាតិ និង​ជោគ​វាសនាជាតិជាដើមនោះ»។ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ឯក ​ហ៊ុន ម៉ាណែត ក៏បានរំលឹកដល់កងទ័ពជាសិក្ខាកាម ទាំង​អស់ផងដែរថា ក្រោមម្លប់នៃនយោបាយឈ្នះ ឈ្នះ ដែលមាន សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាស្ថាបនិក, កត្តាសន្តិភាព ​ឯកភាពជាតិ ឯកភាពទឹកដី ស្ថិរភាពនយោបាយ និងការរីកចម្រើន​ផ្នែក​សង្គម-សេដ្ឋកិច្ច ដូចពេលបច្ចុប្បន្ន ជាដំណាក់កាលដ៏សុខសាន្តមួយដែលកើត​មានដោយកម្រ​នៅ​ក្នុងប្រវត្តិសាស្ត្រកម្ពុជា។ សន្តិភាពសំដៅដល់បរិយាកាសគ្រប់ដណ្តប់ក្រោមម្លប់ឯកភាពជាតិ និងបូរណភាពទឹកដី ដែល​ផ្តល់​នូវសិទ្ធិអំណាច និងសេរីភាពជូនប្រជាពលរដ្ឋ ក្នុងការរស់រានមានជីវិត, ទទួលបានការអប់រំ និង​ប្រកបរ​បររកទទួលទានដោយសេចក្តីសុខ, មានភាពសុខសាន្ត និងគ្មានការព្រួយបារម្ភ ឬការ​ភ័យខ្លាច​អំពើអសន្តិសុខ ​និងសង្គ្រាម។ ទាំងនេះ គឺជាសិទ្ធិអំណាច និងជាសុភមង្គលដែលប្រជាជនកម្ពុជាស្រេកឃ្លានទន្ទឹង​សុបិន្ត​ចង់​បាន​ជាង៥០០ឆ្នាំ មកហើយ។ដូច្នេះគ្រប់គ្នាត្រូវបន្តខិតខំរួបរួមគ្នាថែរក្សានូវអំណោយពរជ័យដ៏​ឧត្តុង្គឧត្តម​ថ្លៃថ្លានេះ​ ឱ្យបាន​គង់វង្ស​យូរអង្វែងតទៅមុខទៀតផងដែរ៕អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកការទូត៖ អង់គ្លេស បារាំង និងអាល្លឺម៉ង់ នឹងផ្តួចផ្តើមដំណើរការដាក់ទណ្ឌកម្មរបស់ UN លើអ៊ីរ៉ង់
08/28/2025 08:08 PM
EU និងអង់គ្លេសកោះអញ្ជើញបេសកជនរុស្ស៊ី ក្រោយអគារបេសកកម្មរងខូចខាត អំឡុងការវាយប្រហារលើក្រុងគីវ
08/28/2025 08:08 PM
ប្រធានាធិបតីស្វីស ពិភាក្សាអំពីសន្តិភាព និងការកសាងឡើងវិញជាមួយនាយករដ្ឋមន្ត្រីអ៊ុយក្រែន
08/28/2025 08:08 PM
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ចាកចេញពីអូស្ត្រាលី ក្នុងពេលមានជម្លោះផ្នែកការទូត ជុំវិញការវាយប្រហារប្រឆាំងជ្វីហ្វ
08/28/2025 07:08 PM
រុស្ស៊ី បញ្ជាក់ថា «នៅតែចាប់អារម្មណ៍» ចំពោះសន្តិភាព ប៉ុន្តែនឹងបន្តការវាយប្រហារអ៊ុយក្រែន
08/28/2025 07:08 PM
ផ្លូវជនបទ២គម្រោងក្នុងខេត្តសៀមរាប ស្ថាបនាប្រកបដោយគុណភាព បម្រើដល់ការធ្វើដំណើរ និងការប្រកបអាជីវកម្មផ្សេងៗ
08/28/2025 07:08 PM
ក្រុមមន្ត្រី៖ ទីក្រុងតូចៗរបស់ប៉ាគីស្ថានចំនួន ២ ប្រឈមនឹងទឹកជំនន់ដ៏មហន្តរាយ ប្រសិនបើទំនប់ទឹកទន្លេបាក់
08/28/2025 06:08 PM
ហ្ស៊កដានី ជម្លៀសកុមារឈឺកាន់តែច្រើនពីតំបន់ហ្កាហ្សា ដើម្បីយកទៅព្យាបាល
08/28/2025 06:08 PM
ផ្លូវហាយវេពីទីក្រុងដាម៉ាស ទៅទីក្រុង Sweida ត្រូវបើកឲ្យដំណើរការឡើងវិញ រយៈពេលប៉ុន្មានសប្តាហ៍ បន្ទាប់ពីផ្ទុះអំពើហិង្សា
08/28/2025 06:08 PM
រដ្ឋមន្ត្រីការបរទេស៖ ហ្វីលីពីនបើកចំហ ចំពោះការពិភាក្សាជាមួយចិន អំពីសុវត្ថិភាពប្រជាជនហ្វីលីពីននៅកោះតៃវ៉ាន់
08/28/2025 06:08 PM