គណៈកម្មាធិការអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃការស្ថាបនាផ្លូវក្រួសក្រហម១ខ្សែ ក្នុង​ស្រុកបាកាន ខេត្តពោធិ៍សាត់
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់
BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

រមណីយដ្ឋាន​ធម្មជាតិដីដុះរលួសធំ កំពុងបង្ហាញភាពទាក់ទាញពីភ្ញៀវទេសចរក្នុងស្រុក

2022/01/06 01:24:16 pm        738
ឧត្តរមានជ័យ៖ តំបន់រមណីយដ្ឋានទេសចរធម្មជាតិដីដុះរលួសធំ មួយកន្លែងស្ថិតនៅភូមិខ្នាចឬក្សី សង្កាត់ កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បច្ចុប្បន្នកំពុងតែបង្ហាញរូបរាង នឹងមានការការទាក់ទាញ ការចាប់អារម្មណ៍ច្រើន ពីសំណាក់ភ្ញៀវទេសចរក្នុងស្រុក ដើម្បីមកថតផ្តិតយករូបភាពនឹងទស្សនាកំសាន្តរាល់ពេលថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្សទានម្តងៗ។ជាមួយគ្នានោះ លោក ស្រី ធិន នីមន្នីរស្មី ប្រធានមន្ទីរទេសចរខេត្តឧត្តរមានជ័យ បានលើកឡើងថា តំបន់ទេសចរណ៍ដីដុះរលួសធំមួយនេះ គឺជាតំបន់ទេសចរបែប​លក្ខណៈធម្មជាតិ មិន​មាន​ការ​កែច្នៃ​នឹងរូបភាព​រំលេច​ទៅ​ដោយ​សម្រស់​ពណ៌​ដ៏ស្រស់ស្អាត​នៅពេល​ដែល​យើង​បាន​ថតផ្តិតយករូបនៅក្នុងតំបន់នេះ។លោកស្រី បានបន្តថា មន្ទីរទេសចរណ៍​ខេត្តក្នុងឆ្នាំ២០២២​នេះ នឹងគ្រោងបន្ត​ធ្វើការ​ផ្សព្វផ្សាយ​តាម​រយៈការ​បោះពុម្ព​សៀវភៅ​ នឹង​បិទ​ស្លាក​សញ្ញា​នានា នឹងបង្កើតការរៀបចំ​សហគមន៍​ទេសចរណ៍​បន្ថែម​ ក្នុងតំបន់នោះ​ ឲ្យមានភាពល្អប្រសើរឡើង​ ដើម្បីធ្វើការអភិរក្ស​នៅតំបន់នេះ​ឲ្យបាន​នៅ​គង់វង្ស​ដើម្បី​ទាក់ទាញទេសចរ។យ៉ាងណាម៉ិញ​លោកស្រី បាន​បញ្ជាក់ថា ចំនួនភ្ញៀវទេសចរ​ឆ្នាំ២០២១ មានចំនួន ៥២ ៥៥១នាក់ បើធៀបឆ្នាំ២០២២០ គឺថយចុះ ៦២ភាគរយ រីឯភ្ញៀវអន្តរជាតិមាន ៦នាក់ ថយចុះ ៩៩.៩ភាគរយ បញ្ហានេះ ដោយសារជំងឺកូវីដ-១៩​ ទើប​កំណើន​ភ្ញៀវ​មាន​ការ​ថយ​ចុះយ៉ាងដូច្នេះ៕ អត្ថបទ៖ ឃិនសារិទ្ធ

អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលប្រាង្គកណ្តាល នៃប្រាសាទអង្គរវត្ត

2022/01/06 01:11:14 pm        617
សៀមរាប៖ អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលប្រាង្គកណ្តាល នៃប្រាសាទអង្គរវត្ត ឬហៅថា «បាកាណ» ដើម្បីពង្រឹងតួប្រាង្គឱ្យរឹងមាំឡើងវិញ។លោក ហួន សុខជាតិ វិស្វករនិងជាមន្រ្តីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ​នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី៦ខែមករានេះថា ប្រាង្គបាកាណ មានការរំកិលថ្មចេញពីទីតាំងដើមខ្លះៗតាមចំណុចជ្រុង។ ការរំកិលថ្មនេះ គឺដោយសារកត្តាធម្មជាតិ ដូចជាទឹកភ្លៀងបានហូរច្រោះកម្ទេចដី និង​ថ្មតូចៗ​ចូល​ក្នុងចន្លោះថ្ម ​ឫសរុក្ខជាតិដុះហែក ​រួមទាំងអាយុកាល នៃប្រាសាទជាហេតុធ្វើឱ្យថ្មបាយក្រៀម​នៅ​ផ្នែកខាងក្នុងតួប្រាង្គ​ពុកផុយ​ បណ្ដាលឱ្យទម្ងន់​ទាំង​ស្រុង​សង្កត់​មក​លើថ្មភក់ស្រទាប់​ខាង​ក្រៅបាក់បែក​ និងរំកិលចេញ។លោក ឃាម មុនី អ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាង្គបាកាណ ឱ្យដឹងដែរថា ក្រុម​ការងារ​បាន​ជួសជុល​នៅ​ជ្រុង​និរតីតាំង​ពី​ខែវិច្ឆិកា​ ឆ្នាំ២០២១ ​ហើយគ្រោង​នឹង​បញ្ចប់​នៅខែមីនា ឬខែមេសា ឆ្នាំ២០២២ខាងមុខ។ ​ការជួសជុលនេះ ធ្វើឡើងស្របនឹងធម្មនុញ្ញអង្គរ និងមានការត្រួត​ពិនិត្យ​បច្ចេកទេស​យ៉ាង​ហ្មត់ចត់បំផុត។ ប្រាង្គ​បាកាណនេះ ធ្លាប់ទទួលបានការ​ជួសជុល​ម្ដង​មក​ហើយ​កាលពីអំឡុង​ទសវត្សឆ្នាំ១៩៣០៕

ឯកឧត្តម ប្រាក់ សុខុន៖​ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់មីយ៉ាន់ម៉ា សំដៅស្វែងរកផលប្រយោជន៍ជូនអាស៊ាន សន្តិភាពតំបន់ និងមីយ៉ាន់ម៉ាទាំងមូល

2022/01/06 06:04:43 am        590
ភ្នំពេញ៖ នៅថ្ងៃទី៧ខែមករាស្អែកនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា អមដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងថា ដំណើរទស្សនកិច្ចរបស់ប្រតិភូថ្នាក់ដឹក​នាំជាន់ខ្ពស់ទៅកាន់​ប្រទេសមីយ៉ាន់នោះ មិនមែនធ្វើឡើងដើម្បី​គាំទ្រ​របប​យោធា​នៅ​ប្រទេសមីយ៉ាន់ម៉ានោះទេ ពោល​គឺធ្វើដើម្បីនាំ​សន្តិភាព​ជូនប្រទេសមីយ៉ាន់ម៉ា។ក្នុងពិធីជួបសំណេះសំណាលទ័ពមួកខៀវកម្ពុជា ត្រៀម​បញ្ជូន​បំពេញបេសកកម្មរក្សា​សន្តិភាព​នៅ​ប្រទេសលីបង់​ និងសាធារណៈអាហ្វ្រឹកកណ្តាល ​នៅអគារមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាព្រឹកថ្ងៃទី៦ ខែមករានេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងថា ​នៅពេលនេះបើទោះ កម្ពុជា ទទួល​ការ​ថ្កោលទោស​ និង​មាន​ការ​រិះគន់​ខ្លាំង​បែបណាក៏ដោយ ក៏ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល​កម្ពុជា​នៅតែទៅបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងគោលដៅ ដើម្បីស្វែង​រកផល​ប្រយោជន៍ជូនអាស៊ាន សន្តិភាពនៅក្នុងតំបន់ ​ដើម្បីផលប្រយោជន៍ប្រទេសមីយ៉ាន់ម៉ា និង​ផលប្រយោជន៍ប្រជាជនមីយ៉ាន់ម៉ាទាំងមូល។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា ការសម្រេចចិត្តរបស់កម្ពុជា ​ជួយស្វែងរកសុខសន្តិភាព​ប្រទេស​មីយ៉ាន់ម៉ានេះ ​យើងធ្វើឡើងក៏មិនមែនស្វែងរកផលប្រយោជន៍​ខាងនយោបាយ សេដ្ឋកិច្ច យុទ្ធសាស្ត្រ ​យកគុណសម្បត្តិ ​កេរ្តិ៍ឈ្មោះ​ណានោះទេ។រដ្ឋមន្ត្រីក្រសួងការបរទេសការបទេសកម្ពុជា​ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងថា ការជួយ​ប្រទេសមីយ៉ាន់ម៉ា​ នោះ ​គឺធ្វើឡើងដោយសារតែ កម្ពុជា ក៏ជាប្រទេសធ្លាប់ឆ្លងកាត់​របប​សោកនាដកម្ម​នេះ ហើយកម្ពុជាក៏បានមើលឃើញថា​ ស្ថានភាពនៅមីយ៉ាន់ម៉ា វាមាន​គ្រឿង​ផ្សំ​គ្រប់គ្រាន់​ ដែលអាចបង្កចេញជា​សង្គ្រាម​ស៊ីវិល​មួយបាន ​ដោយសារស្ថានភាពនោះគឺ​មាន​ឈ្នាន់​អន្តរាគមន៍​ពីក្រៅ ​ដែល​មានផ្តល់ជា​អាវុធសំភារៈនានា និង​មាន​ការ​អំពាវនាវ​ឲ្យ​ធ្វើ​បដិវត្ត​ទូទាំង​ប្រទេស​ក៏មាន ​ហើយ​ការ​លប​បាញ់​សម្លាប់​ក៏​កើត​មាន​សឹង​តែ​រាល់​ថ្ងៃដែរ៕អត្ថបទ៖ ស៊ុម សុខជា

អភិបាលរាជធានី ជំរុញឱ្យចៅសង្កាត់និងស្មៀនបម្រើសេវាសាធារណៈជូនពលរដ្ឋឱ្យបានល្អប្រសើរ

2022/01/06 12:40:11 pm        363
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យចៅសង្កាត់ និងស្មៀន ធ្វើយ៉ាងណាបម្រើសេវាសាធារណៈ និងសេវាផ្សេងៗទៀត ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ ព្រោះចៅសង្កាត់ និងស្មៀនសង្កាត់ គឺជាអ្នកដែលនៅផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋ ដូច្នេះអ្វីដែលជាការចង់បានរបស់ប្រជាពលរដ្ឋ អាជ្ញាធរត្រូវតែបម្រើ ពិសេសការផ្តល់សេវាជូនឱ្យមានតម្លាភាព និងទាន់ពេលវេលា ។ការជំរុញបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុង​ពិធី​សំណេះសំណាល​ជាមួយលោក ​លោកស្រីជាចៅសង្កាត់ និងស្មៀនសង្កាត់ទាំងអស់នៅ​ក្នុង​រាជធានីភ្នំពេញ ​នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ។ឯកឧត្តម ឃួង ស្រេង ​ក៏បានថ្លែងនូវការអរគុណយ៉ាងធំធេងផងដែរ ​ចំពោះអាជ្ញាធរសង្កាត់ ដែល​បាន​យកអស់កម្លាំងកាយចិត្តក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ រហូតស្ថានភាពជំងឺ​នេះ​បាន​ធូរស្រាល​ និងបានឈានដល់រាជរដ្ឋាភិបាល​បិទបញ្ចប់​នូវ​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ ដែល​ធ្វើ​ឱ្យ​ប្រទេសជាតិ​បាន​ដំណើរការជាប្រក្រតីឡើងវិញ ដូចសព្វថ្ងៃនេះ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

រាជរដ្ឋាភិបាលកម្ពុជា នឹងផ្ដល់ជំនួយសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ​ជូន​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា​នៅ​ថ្ងៃស្អែក

2022/01/06 04:44:56 am        338
ភ្នំពេញ៖ រាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា នឹងផ្ដល់ជំនួយម៉ាសចំនួន៣លាន , ម៉ាសN95ចំនួន២សែន និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រជាច្រើនទៀត ដល់រដ្ឋាភិបាល និងប្រជាជន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ស្អែកនេះ ស្របនឹងដំណើរទស្សនកិច្ចរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទៅកាន់សហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ផងដែរ។ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រាប់​បណ្តាញ​អ្នក​សារព័ត៌មាន ​នៅឃ្លាំងឱសថកណ្តាល នៃក្រសួងសុខាភិបាល ព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះថា ថ្ងៃនេះក្រសួងសុខាភិបាល សហការជាមួយអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុន Cambodia Aiways ដែល​មានភារកិច្ចដឹក​ជញ្ជូន​សម្ភារៈបរិក្ខារដែល​ជាអំណោយ​របស់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជា​ណា​ចក្រកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រី្ត ដែលនឹង​ដឹកនាំ​ប្រតិភូជាន់ខ្ពស់ ទៅទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ទន្ទឹមនឹងនោះ សម្តេចតេជោ មានជាសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ​ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និង​ប្រជាជនកម្ពុជា​ ជូនដល់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា​ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩។លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានបញ្ជាក់ទៀតថា ​គិតត្រឹមថ្ងៃនេះ កម្ពុជា បានប្រគល់​ជំនួយ​ម៉ាស និងសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ​ជូនដល់ប្រទេសចំនួន៦រួចមកហើយ ដើម្បីចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ-១៩។ និយាយដោយឡែកសម្រាប់មីយ៉ាន់ម៉ា គឺជាលើកទី៣ហើយ​ដែលកម្ពុជាប្រគល់​ជំនួយ​ជូនប៉ុន្តែការប្រគល់ជំនួយនេះ កម្ពុជាមិនបញ្ឈប់ត្រឹមនេះទេ។កម្ពុជានឹងបន្តចែករំលែកសាមគ្គីភាពរវាងប្រទេស ​ដែលជាសមាជិកអាស៊ាន ទាំងការងារ និង​យុទ្ធសាស្រ្ត ​ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ទាំងសម្ភារៈ ​និងបរិក្ខារវេជ្ជសាស្រ្តជាដើម៕អត្ថបទ រដ្ឋា 

មីយ៉ាន់ម៉ារឹតបន្តឹងសន្តិសុខ និងសុវត្ថិភាពសម្រាប់ដំណើរទស្សនិច្ចរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេលពីរថ្ងៃ

2022/01/06 11:34:29 am        444
ភ្នំពេញ៖ ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ស្របពេលដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាន់តែខិតជិតមកដល់ អាជ្ញាធរមីយ៉ាន់ម៉ាបានរឹតបន្តឹងសន្តិសុខ និងការការពារសុវត្ថិភាពខ្ពស់ជាងមុន។តបតាមការអញ្ជើញរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុម​ប្រឹក្សា​រដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះរាជា​ណាចក្រកម្ពុជា ​នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា​ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៧ ​ដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។មុនមួយសប្តាហ៍នៃការបំពេញទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា មានករណីផ្ទុះគ្រាប់បែកកែច្នៃចំនួនពីរគ្រាប់ក្បែរស្ថានទូតកម្ពុជាប្រចាំប្រទេសមីយ៉ាន់ម៉ា ដែល​បញ្ហានេះ​ត្រូវបានឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ បានអះអាងថា ក្នុងនាម​ជាម្ចាស់ផ្ទះ​ដែល​បានអញ្ជើញប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា​ទៅ​កាន់​ប្រទេស​របស់ខ្លួន ​មីយ៉ាន់ម៉ាប្រាកដ​ជាយល់ច្បាស់​អំពីស្ថានការណ៍ មានន័យថា​មីយ៉ាន់ម៉ា​បាន​គិតគូរ​ខ្ពស់​ចំពោះការ​ទទួល​ស្វាគមន៍វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន។ឆ្លើយតបជុំវិញបញ្ហាសន្តិសុខ និងការការពារសុវត្ថិភាពជូនសម្តេចតេជោ​ នាយករដ្ឋមន្រ្តី​មុនការ​អញ្ជើញ​ទស្សនកិច្ចផ្លូវការ​ អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ ​បានបញ្ជាក់ថា ស្ថានទូតកម្ពុជា​ប្រចាំ​ប្រទេសមីយ៉ាន់ម៉ា ​រួមជាមួយអាជ្ញាធរមីយ៉ាន់ម៉ា​បានទំនាក់ទំនង​ និងសហហការគ្នាជាប្រចាំ។ ក្នុងនោះ ​ក្រោយករណីផ្ទុះគ្រាប់កែច្នៃមក បញ្ហាសន្តិសុខមីយ៉ាន់ម៉ាត្រូវបាន​បង្កើនការការ​ពារ​សុវតិ្ថភាព​ខ្ពស់​ ពិសេសការទទួលខុសត្រូវចំពោះការការពារសុវត្ថិភាព​ជូនសម្តេចតេជោ ហ៊ុន សែន ក្នុងពេលដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់​ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។គួរបញ្ជាក់ថា ករណីផ្ទុះគ្រាប់បែកកែច្នៃចំនួនពីរលើក ​នៅក្បែរស្ថានទូតកម្ពុជាប្រចាំមីយ៉ាន់ម៉ា បាន​កើតឡើង ​កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ ដោយការផ្ទុះលើកទី១​នោះ​មាន​ចម្ងាយពី​ ១០០ម៉ែត្រ និងលើកទី២មានចម្ងាយ១៥០ម៉ែត្រ​ពីស្ថានទូតរបស់កម្ពុជា ប៉ុន្តែករណីផ្ទុះគ្រាប់​បែក​កៃច្នៃ​នេះ​មិន​បានបង្កឲ្យនរណាម្នាក់គ្រោះថ្នាក់ឡើយ៕អត្ថបទ៖ ឧត្តម

ស្ថានទូតអាមេរិកថា បញ្ហារឿងសញ្ញាបត្រលោក ហ៊ុន ម៉ាណែត ត្រូវបានបញ្ជាក់រួចហើយតាំងពីឆ្នាំ២០១៩

2022/01/06 10:45:08 am        2404
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Chad Roedemeier បានឆ្លើយតបនឹងសារអេឡិចត្រូនិចអ៊ីម៉ែលរបស់សារព័ត៌មានក្នុងស្រុកថា បញ្ហាសញ្ញាបត្រលោក ហ៊ុន ម៉ាណែត ត្រូវបានសាលាទាហានអាមេរិក West Point បកស្រាយរួចហើយកាលពីឆ្នាំ២០១៩ ដែលមានន័យថាស្ដង់ដារសញ្ញាបត្ររបស់សាលាអាមេរិកមិនមានការបែងចែកស្ដង់ដារកម្រិត២ ឬសញ្ញាបត្រយោគយល់ដូចដែលលោក សម រង្ស៊ី លើកឡើងនោះទេ។  លោក Chad Roedemeier បានបញ្ជាក់ប្រាប់ថា ស្ថានទូតមិនអាចឆ្លើយតបរឿងសញ្ញាបត្រជំនួសសាលារបស់អាមេរិកនោះទេ តែលោកថាករណីសញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត ត្រូវបានសាលា West Point បកស្រាយរួចហើយកាលពីខែតុលា ឆ្នាំ២០១៩ ដែលពេលនោះប្រធានផ្នែកកិច្ចការសាធារណៈ និងទំនាក់ទំនងនៅសាលាបណ្ឌិត្យសភាយោធាអាមេរិក West Point លោក Christopher Ophardt បានបញ្ជាក់កាលពីខែតុលា ឆ្នាំ២០១៩ថា ការអនុញ្ញាតដល់សិស្សអន្តរជាតិបានមកសិក្សានៅសាលាបណ្ឌិតសភាអាមេរិក West Point គឺជាគំនិតផ្ដួចផ្ដើមរបស់ក្រសួងការបរទេសនិងក្រសួងការពារជាតិអាមេរិក។ ហើយរបៀបនៃជ្រើសរើស ការសិក្សា និងបណ្ដុះបណ្ដាលយោធាគឺដូចគ្នាទៅនឹងសិស្សជនជាតិអាមេរិកដូចគ្នា។ គ្មានការបែងចែកសិស្សកម្រិត២ ឬសិស្សទទួលបានការយោគយល់នោះទេ។  កាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy ឱ្យជួយបកស្រាយករណីដែលមានការលើកឡើងថាសញ្ញាបត្រដែលនិស្សិតកម្ពុជាទទួលបានពីអាមេរិកគឺជាសញ្ញាបត្រកម្រិត២ ឬជាសញ្ញបត្រយោគយល់ ដោយថាដើម្បីការពារកិត្តិយសការអប់រំនៅក្នុងសហរដ្ឋអាមេរិក។  ការលើកឡើងរបស់សម្ដេចតេជោបែបនេះដោយរំលឹកពីការវាយប្រហារលើសញ្ញាបត្រដែលកូនប្រុសរបស់សម្ដេចតេជោ គឺលោក ហ៊ុន ម៉ាណែត ត្រូវបានលោក សម រង្ស៊ី លើកឡើងមកវាយប្រហារជានិច្ចជាកាល។ សម្ដេចតេជោស្នើដល់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាបកស្រាយករណីដែលចោទប្រកាន់នេះដោយថាដើម្បីការពារកិត្តិយសវិស័យអប់រំរបស់អាមេរិក។ សម្ដចតេជោថ្លែងថា៖ «អាចនឹងនិយាយបានទេពីបញ្ហាហ្នឹង! ដែលថាសាល West Point មានកម្រិតជាសញ្ញាបត្រប្រភេទ២ឬសញ្ញាបត្រកិត្តយស។ តើសហរដ្ឋអាមេរិកការពារជនខិលខូច ឬការពារសាលាអាមេរិក? មិនមែនការពារ ហ៊ុន ម៉ាណែត ទេ! គឺការពារសាលា។ […] អញ្ចឹងទេគឺមានតែសហរដ្ឋអាមេរិក និងអង់គ្លេស ដើម្បីការស្ថាប័នអបរំរបស់ខ្លួនគឺមានតែចេញមកបញ្ជាក់អញ្ចឹងទៅ។ ហើយបើថាចេញមកបញ្ជាក់អញ្ចឹងទៅហាក់បីដូចជាវាយប្រហារចំពោះអ្នកដែលបាននិយាយ។ អើ! អញ្ចឹងទុកអញ្ចឹងទៅ យើងក៏សម្គាល់មើលអាហ្នឹងដែរ។ តើគេការពារស្ថាប័នអប់រំរបស់គេ ឬគេការពារមនុស្សខិលខូច? យើងក៏សម្គាល់មើលរឿងហ្នឹងដែរ» ។  កាលពីថ្ងៃទី២៥ ខែធ្នូ កន្លងទៅលោក សម រង្ស៊ី បានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានបរទេសដែលផ្សាយជាភាសាខ្មែរដោយបានលើកឡើងថាសញ្ញាបត្រដែលលោក ហ៊ុន ម៉ាណែត ទទួលបានទាំងពីសាលាបណ្ឌិតយោធា West Point និងសាកលវិទ្យាល័យញូវយ៉ករបស់សហរដ្ឋអាមេរិក និងសញ្ញាបត្រពីសាកលវិទ្យាល័យប្រ៊ីលស្ដូលនៅចក្រភពអង់គ្លេសគឺជាសញ្ញបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់។ បន្ទាប់មកដើម្បីការពារលើសញ្ញាបត្រខ្លួន លោក ហ៊ុន ម៉ាណែត បានប្រកាសហៅលោក សម រង្ស៊ី ភ្នាល់គ្នាដាក់«ជីវិតនយោបាយ» ប្រសិនជា សម រង្ស៊ី អាចរកភស្ភុតាងបញ្ជាក់ថាលោកទទួលបានសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ដូចដែល សម រង្ស៊ី អះអាងមែន។ ទោះជាយ៉ាងណាក្រោយរង់ចាំពីការភ្នាល់២ថ្ងៃដោយគ្មានការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានដាក់បន្ថែមមួយទៀតដោយស្នើឱ្យលោក សម រង្ស៊ី ឈប់ធ្វើនយោបាយទៅព្រោះលោក សម រង្ស៊ី គ្មានភាពក្លាហានក្នុងការការពារអំណះអំណាងរបស់ខ្លួនមិនមែនជាគំរូរបស់ពលរដ្ឋ៕ 

ប្រជាពលរដ្ឋចោទក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតមួយនៅស្រុកសូទ្រនិគម ថាមានភាពមិន​ប្រក្រតី​

2022/01/05 12:55:51 pm        965
សៀមរាប៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានសម្ដែងការព្រួយបារម្ភ ខ្លាចប៉ះពាល់ដល់សុខភាពរបស់ពួកគេ ដោយសារការប្រើប្រាស់ទឹកម៉ែត្រគីបមានភាពមិនប្រក្រតី របស់ក្រុមមួយឈ្មោះក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតសូទ្រនិគម ខេត្ដសៀមរាប។ពលរដ្ឋមួយរូបលោក លីវ ឡូញ នៅភូមិដំដែក ឃុំដំដែក ស្រុកសូទ្រនិគម បានឱ្យដឹងកាលពីថ្ងៃទី ៤ខែមករាឆ្នាំ២០២២នេះថា ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតសូទ្រនិគមនោះ មិនទឹកស្អាតដូចឈ្មោះ​ក្រុមហ៊ុននោះទេ ​ព្រោះការលក់ទឹកស្អាត​ មិនអាចដាំបាយ ឬហូបបាន ​ដោយសារមានក្លិនមិនល្អ និង​មានកករក្នុងទឹក។លោកថា ម្ចាស់ក្រុមហ៊ុនឈ្មោះ ជា វ៉េង លក់ទឹកក្នុងតម្លៃមួយម៉ែត្រគីប៣០០០រៀល និងគិតត​ម្លៃថែទាំ​នាឡិកាក្នុងមួយខែ១៥០០រៀលទៀត។ ជាមួយគ្នានោះ កុងទ័រគីឡូទឹក ក៏ដើរលឿន​ខុសប្រក្រតី ខណៈដែលរូបគាត់មិនបានប្រើទឹក ​ក៏ក្រុមហ៊ុននោះ​គិតថ្លៃទឹកក្នុង​មួយខែ​ចំនួន ២ម៉ែត្រគីបផងដែរ ។លោក បានបន្ដថា លោកប្រើប្រាស់ទឹករបស់ក្រុមហ៊ុននោះ ​ជាច្រើនឆ្នាំទាំងលំបាក និង​ព្រួយ​បារម្ភពីសុខភាព​ ដោយសារទីនោះគ្មាន​បណ្ដាញក្រុមហ៊ុនទឹកស្អាតផ្សេងទៀត ចូល​ដល់​ផ្ទះ​លោកបាន ។ប្រជាពលរដ្ឋពីររូបទៀតនៅឃុំដំដែក បានឱ្យដឹងស្រដៀងគ្នាដែរថា ​ទឹកស្អាតរបស់ក្រុមហ៊ុនលោកជា វ៉េង ​មិនអាចដាំបាយ ឬហូបបាននោះទេ ​ដោយសារទឹកនោះមានក្លឹនមិនល្អ គឺបានប្រើប្រាស់​ទៅ​លើការ​បោក​សំលៀកបំពាក់​ លាងចានឆ្នាំង​ និងលាងបន្លែឬស្រោចដំណាំប៉ុណ្ណោះ ហើយមាន​ពេល​ខ្លះទឹកស្អាតនោះស្រោចដំណាំក៏​មានផលប៉ះពាល់ដល់រុក្ខជាតិផងដែរ។ពួកគាត់បានបន្ដថា ​ការផ្គត់ផ្គង់ទឹកស្អាតក៏​មិនអាចប្រើប្រាស់មិនគ្រប់គ្រាន់ ជាពិសេស​នៅ​រដូវប្រាំង​ដាច់ទឹក។ ​ពួកគាត់ចង់ឱ្យមានក្រុមហ៊ុនទឹកច្រើន ដើម្បីងាយស្រួលបំរើដល់ប្រជាពលរដ្ឋ​ឱ្យ​បាន​គ្រប់គ្រាន់​ និងទឹកមានគុណភាពល្អ និងតម្លៃថោក ខណៈដែលអ្នកភូមិមួយចំនួនជីកអណ្ដូង​មិន​ចេញទឹក។ទាក់ទងករណីនេះ BTV ព្យាយាមទាក់ទងលោក ជា វ៉េង ម្ចាស់ក្រុមហ៊ុនផ្គត់ផ្គត់ទឹកស្អាតសូទ្រនិគម​ជាច្រើនលើក​ ប៉ុន្ដែលោក ជា វ៉េង ឆ្លើយថា​ច្រឡំ​លេខទូរស័ព្ទ។ប៉ុន្ដែលោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម ​លោកមានប្រសាសន៍ថា ​លោក ជា វ៉េង ជា​ម្ចាស់​ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតសូទ្រនិគម ​និងជាប្រធានសមាគមទឹកស្អាតទូទាំងប្រទេស។លោកមិនជឿទៅលើប្រជាពលរដ្ឋប្រាប់ថា ​ទឹកនោះមិនល្អនោះទេ ​ព្រោះក្រុមហ៊ុនទឹកស្អាតនោះ បាន​ពិនិត្យត្រឹមត្រូវតាមបច្ចេកទេស ​ដែលថា ​ប្រជាពលរដ្ឋគ្រាន់​តែ​បំភ្លៃព័ត៌មាននោះទេ។លោក បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធស្រុកបានគិតគូរដល់សុខភាពប្រជាពលរដ្ឋ ដោយមិនឱ្យ​មាន​បញ្ហា​មិនប្រក្រតីពីទឹកស្អាតកើតឡើងនោះទេ។ លោកមិនចង់ឱ្យផ្សាយ​ពីការ​សម្ភាសន៍​ប្រជាពលរដ្ឋនោះទេ។ទោះយ៉ាងណា ប្រជាពលរដ្ឋ បានឱ្យដឹងថា នៅស្រុកសូទ្រនិគម ខេត្ដសៀមរាប មាន​អាជីវកម្ម​ផ្គត់ផ្គង់ទឹកស្អាតឱ្យប្រជាពលរដ្ឋប្រើប្រាស់ចំនួន​២អាជីវកម្ម ក្នុងនោះរួមមាន​ក្រុម​ហ៊ុនផ្គត់ផ្គង់​ទឹកស្អាតសូទ្រនិគម​រសប់លោក ជា វ៉េង ​និងអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតរបស់លោក ​អ៊ុង ស៊ីនួន និងលោក ប៉ូ ស៊ីណា៕

នគរបាល​បញ្ជូន​ខ្លួន​មនុស្ស ៣នាក់ទៅតុលាការ​ពាក់ព័ន្ធ​ដឹកនាំ​ការ​ប្រមូលផ្តុំតវ៉ា​ខាងមុខ​ក្រុមហ៊ុនណាហ្គា

2022/01/05 12:20:26 pm        554
ភ្នំពេញ៖ នគរបាលបាននាំខ្លួនមនុស្ស ៣នាក់ទៀត ពាក់ព័ន្ធនឹងការញុះញង់ឱ្យមានការប្រមូលផ្តុំ តវ៉ាដោយខុសច្បាប់ នៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ ទៅដល់តុលាការហើយ នាព្រឹកនេះ ដើម្បីតំណាងអយ្យការបើកការស៊ើបសួរ។នគរបាលឃាត់ខ្លួន​ពួកគេ​ជា​បន្តបន្ទាប់ កាលពីរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ដោយ​អនុវត្តតាម​ដីកា​របស់តុលាការ ​ដែលបានសម្រេចចោទប្រកាន់ពីបទ ញុះញង់​បង្កឱ្យ​មានភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់សន្តិសុខសង្គម ​តាមមាត្រា៤៩៤ និងមាត្រា៤៩៥ ​នៃក្រមព្រហ្មទណ្ឌ។ មនុស្សទាំង៣នាក់នោះមានទី១ឈ្មោះ សុខ ណារិទ្ធ ទី២ឈ្មោះ សុខ គង្គា និងម្នាក់ទៀតឈ្មោះ ឈឹម ស៊ីថរ ។សូមបញ្ជាក់ថា ក្នុង​សំណុំរឿង​នេះ​មាន​ជនត្រូវចោទ​ចំនួន៩នាក់ គិតមកដល់ពេលនេះ​ ជនត្រូវចោទ​ទាំង៩នាក់ ​ត្រូវបានឃាត់បានទាំងអស់ហើយ ​និងឃុំខ្លួន៦នាក់ហើយ អ្នកដែលត្រូវ​បាន​ឃុំខ្លួន ៦នាក់នោះ រួមមានដូចជា៖ ១. រី សុវណ្ណឌី ២.សុន ស្រីពេជ ៣. ហៃ សុភាព ៤. ឃ្លាំង សុបិន្ត ៥.ទូច សិរីមាស និងទី៦. ឈឹម សុខន ។ អ្នកទាំង៦នាក់នេះ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូង​រាជធានីភ្នំពេញ​សម្រេចឃុំខ្លួន ​នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១។មុនមានការឃាត់ខ្លួនមនុស្ស ៣នាក់បន្ថែមទៀតនេះដែរ កាលពីព្រឹកថ្ងៃទី០៤ ​ខែមករា ឆ្នាំ២០២២ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ​និងនគរបាលរាជធានីភ្នំពេញ ក៏បានធ្វើ​សន្និសីទ​កាសែត​បង្ហាញភស្តុតាងមួយចំនួន​ ដែលបញ្ជាក់ថា ការរៀបចំប្រមូលផ្តុំធ្វើការតវ៉ានៅខាងមុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ គឺមានការផ្តល់​ថវិការាប់ម៉ឺនដុល្លារ ​ពីអង្គការចាត់តាំងនៅក្រៅប្រទេស។សូមបញ្ជាក់ថា ​ការតវ៉ារបស់ក្រុមបាតុករកន្លងមក​ រដ្ឋបាលរាជធានីភ្នំពេញ ​និងក្រសួងការងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ ​បានធ្វើការ​សម្របសម្រួល​ និងអំពាវនាវឱ្យផ្អាកសកម្មភាពតវ៉ា ដើម្បី​អបអរសាទរ​ដល់ការឆ្លងឆ្នាំសកល២០២២ ប៉ុន្តែក្រុមបាតុករមិន​បានបញ្ឈប់​សកម្មភាព​តាម​ការអំពាវនាវនោះឡើយ ​ទើបឈានដល់មានការអនុវត្តច្បាប់ និងស្រាវជ្រាវរក​ឬសគល់​នៃបញ្ហាតវ៉ានេះផងដែរ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ពលរដ្ឋបន្តមកចាក់វ៉ាក់សាំងដូសជំរុញ នៅមនី្ទរពេទ្យកុមារជាតិ ដើម្បីបង្កើនប្រព័ន្ធការពារខ្លួន​កាន់​តែរឹងមាំ

2022/01/05 12:08:47 pm        382
ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើន បានបន្តមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមនី្ទរពេទ្យកុមារជាតិ ដើម្បីបង្កើនប្រព័ន្ធការពារក្នុងខ្លួនកាន់តែរឹងមាំជាងមុន និងការពារជំងឺកូវីដ-១៩ កាន់តែប្រសើរជាងមុន។លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ បានប្រាប់BTV ព័ត៌មាន​នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះថា ​សព្វថ្ងៃសកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុង​មនី្ទរពេទ្យកុមារជាតិ នៅបន្តធ្វើជាប្រចាំ ​បើទោះបីឃើញថាស្ថានភាពនៃប្រជាជន ដែលបាន​ទទួល​វ៉ាក់សាំង​ការពារជំងឺកូវីដ-១៩ ចំនួន២ដូស​ បានជាង៨០%ទូទាំងប្រទេស ប្រសិនបើក្រឡេកមើល​ក្នុង​ស្ថិតិទូទាំងប្រទេសបញ្ហាចាក់វ៉ាក់សាំងដូសជំរុញ ​ឬដូសទី៣ ​បើតាមស្ថិតិក្នុងរាជធានីភ្នំពេញ បានចំនួនជាង ៧០% ប៉ុន្តែនៅតាមបណ្តាខេត្តនានា គឺមានខេត្តខ្លះនៅមានចំនួនតិចតួចនៅឡើយ គឺមាន១០% ២០% ៣០% ឬរហូតដល់៤០%ជាដើម។បើយើងគិតទូទាំងប្រទេសតាមស្ថិតិក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុន​ បង្ហាញថា បាន ចំនួន​៣០%នោះទេ​ នៃចំនួនដូសជំរុញ​ ដែលយើងហៅថាដូសលើកទី៣។ជាមួយគ្នានោះដែរប្រជាពលរដ្ឋ ​មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានលើកឡើង​ស្រដៀងគ្នាថា ​យុទ្ធនាការចាក់​ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ជូនប្រជាពលរដ្ឋ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​ គឺមានប្រសិទ្ធភាពល្អ អាចឲ្យប្រជាជនទូទៅ​ រួមទាំងកុមារមានសុវតិ្ថភាពពីជំងឺកូវីដ-១៩ ​ជាពិសេសកុមារតូចៗ ​គាត់អាចត្រៀមខ្លួន​ ក្នុងការចូលរៀននាបវេសនកាលថ្មីនេះ។ជាចុងក្រោយលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ​ញឹប អង្គាបុស្ស ក៏សូមអំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​គ្រប់រូប​ កុមារ យុវវ័យ​ ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ​សូមអញ្ជើញមក​ចាក់​វ៉ាក់សាំង​ទាំងអស់គ្នា​ ដើម្បីរួមគ្នាឲ្យប្រព័ន្ធការពារសហគមន៍របស់យើងបានរឹងមាំ។ ដូច្នេះយើង​អាចការពារ​ជំងឺកូវីដ១៩ ហើយក៏យើងអាចបន្តការរស់នៅក្នុង​សភាពធម្មតា​តាមបែបគន្លងថ្មី៕អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកការទូត៖ អង់គ្លេស បារាំង និងអាល្លឺម៉ង់ នឹងផ្តួចផ្តើមដំណើរការដាក់ទណ្ឌកម្មរបស់ UN លើអ៊ីរ៉ង់
08/28/2025 08:08 PM
EU និងអង់គ្លេសកោះអញ្ជើញបេសកជនរុស្ស៊ី ក្រោយអគារបេសកកម្មរងខូចខាត អំឡុងការវាយប្រហារលើក្រុងគីវ
08/28/2025 08:08 PM
ប្រធានាធិបតីស្វីស ពិភាក្សាអំពីសន្តិភាព និងការកសាងឡើងវិញជាមួយនាយករដ្ឋមន្ត្រីអ៊ុយក្រែន
08/28/2025 08:08 PM
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ចាកចេញពីអូស្ត្រាលី ក្នុងពេលមានជម្លោះផ្នែកការទូត ជុំវិញការវាយប្រហារប្រឆាំងជ្វីហ្វ
08/28/2025 07:08 PM
រុស្ស៊ី បញ្ជាក់ថា «នៅតែចាប់អារម្មណ៍» ចំពោះសន្តិភាព ប៉ុន្តែនឹងបន្តការវាយប្រហារអ៊ុយក្រែន
08/28/2025 07:08 PM
ផ្លូវជនបទ២គម្រោងក្នុងខេត្តសៀមរាប ស្ថាបនាប្រកបដោយគុណភាព បម្រើដល់ការធ្វើដំណើរ និងការប្រកបអាជីវកម្មផ្សេងៗ
08/28/2025 07:08 PM
ក្រុមមន្ត្រី៖ ទីក្រុងតូចៗរបស់ប៉ាគីស្ថានចំនួន ២ ប្រឈមនឹងទឹកជំនន់ដ៏មហន្តរាយ ប្រសិនបើទំនប់ទឹកទន្លេបាក់
08/28/2025 06:08 PM
ហ្ស៊កដានី ជម្លៀសកុមារឈឺកាន់តែច្រើនពីតំបន់ហ្កាហ្សា ដើម្បីយកទៅព្យាបាល
08/28/2025 06:08 PM
ផ្លូវហាយវេពីទីក្រុងដាម៉ាស ទៅទីក្រុង Sweida ត្រូវបើកឲ្យដំណើរការឡើងវិញ រយៈពេលប៉ុន្មានសប្តាហ៍ បន្ទាប់ពីផ្ទុះអំពើហិង្សា
08/28/2025 06:08 PM
រដ្ឋមន្ត្រីការបរទេស៖ ហ្វីលីពីនបើកចំហ ចំពោះការពិភាក្សាជាមួយចិន អំពីសុវត្ថិភាពប្រជាជនហ្វីលីពីននៅកោះតៃវ៉ាន់
08/28/2025 06:08 PM