BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

ស្ថានីយ៍បូមទឹករំដោះការលិចលង់មួយផ្នែកធំនៅភ្នំពេញនឹងសាងសង់រួចរាល់នាខែមីនាឆ្នាំក្រោយ

2021/12/16 02:13:13 am        561
ភ្នំពេញ៖ ការដំឡើងម៉ូទ័របូមទឹកខ្នាតធំ៣គ្រឿង នៅស្ថានីយ៍បូមទឹកបឹងទំពុន ដែលមានសមត្ថភាពបូមទឹកបាន១២ម៉ែត្រគូបក្នុង១វិនាទីនឹងរួចរាល់នៅខែមីនា ឆ្នាំក្រោយនេះ។លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា បច្ចុប្បន្នក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពដំឡើងម៉ូទ័របូមទឹកខ្នាតធំដែលមានអង្កត់ផ្ចឹតទំហំ ១.៥ម៉ែត្រចំនួន ១គ្រឿង និងខ្នាតទំហំអង្កត់ផ្ចឹត ១.២ម៉ែត្រចំនួន ២គ្រឿងនៅស្ថានីយ៍បូមទឹកបឹងទំពុន ។ ម៉ូទ័របូមទឹកទាំង ៣គ្រឿងនេះមានសមត្ថភាពបូមទឹក ៤២.០០០ម៉ែត្រគូបក្នុង១ម៉ោង ឬស្មើនឹង ១២ម៉ែត្រគូបក្នុង១វិនាទី ដែលជាគម្រោងសាងសង់បន្ថែមសមត្ថភាពបូមទឹកលើស្ថានីយ៍បច្ចុប្បន្ន ធ្វើឲ្យសមត្ថភាពបូមទឹកថ្មីកើនរហូតដល់ ៣៣ម៉ែត្រគូបក្នុង១វិនាទី។លោក សាំ ពិសិដ្ឋ បន្តថា ការដំឡើងម៉ូទ័របូមទឹកខ្នាតធំនេះ គឺបានអនុវត្តតាំងពីថ្ងៃទី៣ ខែធ្នូឆ្នាំ២០២១មកម្ល៉េះ ពោលគឺទាំងម៉ូទ័រ ទាំងទូរបញ្ជា រួមទាំងការតភ្ជាប់បំពង់បង្ហូរទឹកក្រោមផ្លូវលេខ៣៧១ គឺបានស្ថាបនារួចរាល់ហើយ ជារួមលទ្ធផល គិតមកដល់ពេលនេះ ក្រុមការងារសម្រេចបានប្រមាណ៧០ភាគរយ ហើយគម្រោងនេះនឹងបញ្ចប់១០០% នៅក្នុងខែមីនា ឆ្នាំ២០២២ ។លោក សាំ ពិសិដ្ឋ បានបញ្ជាក់ផងដែរថា ឯកឧត្តម ឃួង ស្រេង អភិបាលនៃអភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្លាំងណាស់ជុំវិញបញ្ហាខាងលើនេះដោយលោកបានជំរុញឲ្យក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញពន្លឿន នៃការស្ថាបនាការដំឡើងម៉ូទ័របូមទឹកខ្នាតធំខាងលើនេះឲ្យបានរួចរាល់ នៅមុនរដូវវស្សាមកដល់ ដើម្បីអាចបូមទឹករំដោះការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅរដូវវស្សាឆ្នាំ២០២២ខាងមុខនេះ។លោក សាំ ពិសិដ្ឋ បន្តទៀតថា ស្ថានីយ៍នេះនឹងក្លាយជាស្ថានីយ៍មានម៉ូទ័របូមទឹកខ្នាតធំជាងគេ និងសមត្ថភាពបូមទឹកធំជាងគេក្នុងរាជធានីភ្នំពេញ ដែលធានាកាត់បន្ថយការលិចលង់នៅតំបន់ភូមិសាស្ត្របឹងទំពុន ស្ទឹងមានជ័យ មហាវិថីសម្តេចចៅហ្វាវាំង គង់ សំអុល ឬហៅផ្លូវ ២០០៤ ស្តុបម៉ុងឌីយ៉ាល់ និងតំបន់ខាងត្បូង និងខាងកើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា 

ការបង្កើតកំពង់ផែអេកូទេសចរណ៍ គឺជាការផ្ដល់​ប្រយោជន៍​ចំពោះ​សេដ្ឋកិច្ច​សហគមន៍​ខេត្តព្រះសីហនុ

2021/12/15 02:31:02 pm        685
ព្រះសីហនុ៖ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យទីតាំងស្នើសុំសាងសង់កំពង់ផែ ទូកអេកូទេសចរណ៍ធម្មជាតិ ដែលស្ថិតនៅក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថ្ងៃទី១៤ ខែធ្នូ ម្សិលមិញនេះ ។នៅក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា សូមគាំទ្រលើ​គម្រោង សាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិ ដែលអាចនឹងផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់វិស័យទេសចរណ៍ ជាពិសេស សហគមន៍នេសាទមូលដ្ឋាន ព្រមទាំងអាចរួមចំណែកក្នុង​ការ​ការពារ និងអភិរក្សព្រៃលិចទឹក ព្រៃកោងកាង ដែលជាសម្ភពជីវៈ ចម្រុះនៅតំបន់នោះផងដែរ។ ការបង្កើតកំពង់ផែទេសចរណ៍នេះ ជាប្រយោជន៍ចំពោះសេដ្ឋកិច្ចខេត្តព្រះសីហនុ​ ពិសេស​សហគមន៍​មូលដ្ឋាន ​អាចយកផលនេសាទផលវារីវប្បកម្ម ​និងកសិផលផ្សេងៗ ​មកលក់ជូនភ្ញៀវ​ទេសចរណ៍​បងប្អូនប្រជា ​សហគមន៍មូលដ្ឋាន ​ដែលមានទូកក៏អាចប្រើប្រាស់កំពង់ផែនេះ សម្រាប់ដឹកភ្ញៀវ​ទេសចរណ៍​ទស្សនកិច្ចតំបន់ព្រៃលិចទឹកនៅ តាមដងព្រែកបានផងដែរ។ ឯកឧត្តម ក៏បានផ្តល់អនុសាសន៍ដល់ម្ចាស់សំណើរ​ ត្រូវធ្វើការសិក្សាពីបច្ចេកទេស នៃការសាងសង់​ផែទូកនេះ​ ដោយធ្វើយ៉ាងណាកាត់បន្ថយប៉ះពាល់​ធនធានធម្មជាតិឱ្យនៅកម្រិតទាបបំផុត។ ជាមួយគ្នានេះ ឯកឧត្តម និងក្រុមការងារជំនាញ ​ក៏បានអញ្ជើញចុះត្រួតពិនិត្យពីសក្តានុពល ធនធាន​ធម្មជាតិ​ដ៏សម្បូរបែប​ និងមានសម្រស់ដ៏ទាក់ទាញនៅតាមបណ្តោយដងព្រែកកំពង់ស្មាច់ផងដែរ។ ឯកឧត្ដម បន្ដថា តាមការចុះពិនិត្យទីតាំងស្នើសុំសាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិ ជាក់ស្តែង​មានស្ថានភាព ​ទីតាំងដីនៅតំបន់នេះ​ បានចុះបញ្ជីជាលក្ខណៈប្រព័ន្ធ ​ដោយបានកាត់ចំណី​ព្រែកប្រវែង ៣០ម៉ែត្រ រួចហើយ។ចំណែកឯម្ចាស់សំណើ​បានអះអាងថា នឹងចូលរួម​សហការជាមួយអាជ្ញាធរមាន​សមត្ថកិច្ច​គ្រប់ជាន់​ថ្នាក់ ក្នុងការការពារតំបន់ព្រៃលិច ​ទឹកនៅតាមព្រែកកំពង់ស្មាច់។ ​បច្ចុប្បន្នទីតាំងនេះ មានព្រៃដុះ​ជាប្រភេទ​ព្រៃកោងកាងចម្រុះដូចជា កោងកាង ក្បាញ បើស ឈើជ័រ ។ល។ និងស្ថិតនៅក្រៅដែន​គម្របព្រៃឈើឆ្នាំ២០០២។ តាមរបាយការណ៍​របស់​ក្រុមការងារជំនាញ​ បញ្ជាក់ថា​ ការ​សាងសង់​ផែ​ទូក​ទេសចរណ៍​លក្ខណៈជា​ផែទូកតូចៗ ពុំមានបង្កឱ្យស្ទះដល់លំហូរទឹកក្នុងព្រែកកំពង់ស្មាច់នោះទេ ​តែអាច ធ្វើ​ឱ្យ​មានការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ ​និងអន្តរជាតិ ​មកលេងកម្សាន្តនៅតំបន់នេះកាន់តែច្រើន៕

សម្តេចតេជោ ស្នើសុំទុកឱកាសឱ្យសម្ដេច​សម្របសម្រួល​ជាមួយ​មីយ៉ាន់ម៉ា​ ក្នុង​នាម​ជាប្រធាន​អាស៊ាន

2021/12/15 12:18:13 pm        284
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំទុក​ឱកាស​ឱ្យ​សម្ដេច​ធ្វើការសម្របសម្រួល​ជាមួយប្រទេសមីយ៉ាន់ម៉ា​ ក្នុងនាមជាប្រធានអាស៊ាន តែលទ្ធផល​សម្រេច ឬមិនសម្រេចនោះ គឺអាស្រ័យលើ មីយ៉ាន់ម៉ាខ្លួនឯង មិនចំណុះលើអាស៊ាននោះទេ។ក្នុងពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​សណ្ឋាគារ​លំដាប់ផ្កាយ៥មួយ ​ក្នុងរាជធានី​ភ្នំពេញ (Hyatt Regency) ​នៅព្រឹក​ថ្ងៃទី​១៥ ​ខែ​ធ្នូនេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃកម្ពុជា បាន​លើកឡើង​អំពី​បញ្ហា​នយោបាយក្រៅប្រទេស​ទាក់ទងនឹងការដោះស្រាយជួយ​សម្រប​សម្រួល​រឿង​មីយ៉ាន់ម៉ា​ តែ​សម្តេ​ចតេជោ បានបញ្ជាក់​ថា ​សុំ​កុំ​សង្ឃឹម​ខ្លាំងពេក​លើ​តួ​នា​ទី​ប្រធាន​អាស៊ាន ក្នុង​ការ​សម្របសម្រួលដោះស្រាយរឿងមីយ៉ាន់ម៉ា ​តែទុកពេល​ឱ្យ​កម្ពុជា​ធ្វើការ​សិន​ សុំកុំ​អាល​ធ្វើ​ការ​វិភាគ បើទោះបីជាដោះស្រាយបាន​ ឬមិនបាន​ វាមិនចំណុះលើ​អាស៊ាននោះទេ​ សំខាន់វា​អាស្រ័យ​លើ​មីយ៉ាន់​ម៉ាខ្លួន​ឯង។សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​បានបញ្ជាក់ថា ​ទោះជាយ៉ាងណា សម្តេចក៏សង្ឃឹម​លើ​បទ​ពិសោធន៍​​ដែលកម្ពុជាធ្លាប់អនុវត្តបានជោគជ័យក្នុងការដោះស្រាយ​ជម្លោះអស់ជាច្រើន​ទសវត្សរ៍​របស់ខ្លួន។ សម្តេចតេជោ នៅតែបញ្ជាក់ពីគោលជំហររបស់កម្ពុជា ទៅលើការ​ចរចា​ដោះស្រាយ​បញ្ហា​ជម្លោះនានា​ ជាពិសេស​ជម្លោះ​នៅ​មី​យ៉ាន់​ម៉ានេះ​ តែប្រសិនបើសម្តេចដោះស្រាយមិនចេញទេ ប្រទេស​មួយ​ចំនួនកុំជេរកម្ពុជា ​ព្រោះថា បញ្ហាជម្លោះ​សំខាន់គឺ​ភាគី​ពាក់ព័ន្ធ​ខ្លួន​ឯង ខិត​ខំ​សម្របសម្រួលគ្នា៕ អត្ថបទ៖ មុត សុទ្ធ

សម្តេចតេជោ ក្រើនរំលឹកដល់ពលរដ្ឋកុំភ័យស្លន់ស្លោ បន្ទាប់ពីកម្ពុជារកឃើញមេរោគបំលែងថ្មី អូមីក្រុង

2021/12/15 11:36:23 am        213
ភ្នំពេញ៖ បន្ទាប់ពីកម្ពុជារកឃើញវត្តមានវីរុសកូវីដបំលែងថ្មី អូមីក្រុង ជាលើកដំបូង នៅថ្ងៃទី ១៥ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានក្រើនរំលឹកដល់ពលរដ្ឋកុំភ័យស្លន់ ដោយបន្តអនុវត្តវិធានការសុខាភិបាល ៣ការពារ ៣កុំ បូករួមនឹងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ក្នុងពិធីសម្ពោធជាផ្លូវការសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នាថ្ងៃទី១៥ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានក្រើនរំលឹកដល់ប្រជាជពលរដ្ឋកុំភ័យ​ស្លន់ស្លោ ​បន្ទាប់​ពី​កម្ពុជា​រកឃើញវត្តមានវីរុសកូវីដ-១៩ ​បំលែងខ្លួនថ្មី អូមីក្រុង។ សម្តេចបន្តថា ការភ័យខ្លាចជ្រុល ​អាចនាំឲ្យមានការធ្វេសប្រហែលលើការ​ទប់ស្កាត់​នូវមេររោគកូវីដ-១៩ ប្រភេទដែលតា ​ដែល​សម្លាប់មនុស្សច្រើនជាងមេរោគអូមីក្រុង។ យ៉ាងណាក៏ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ សម្តេចតេជោ បន្តអំពាវនាវ​ដល់​ពលរដ្ឋត្រូវ​អនុវត្ត​វិធាន​ការសុខាភិបាល ៣កុំ ៣ការពារ ​បូករួមនឹងការទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៥ខែធ្នូនេះ បានចេញសេចក្តីជូនព័ត៌មានពីការឃើញ​ករណី​វិជ្ជមាន​វីរុសកូវីដ-១៩ បំលែថ្មីអូមីក្រុង ដែលលទ្ធផលវិភាគបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ករណីវិជ្ជមានមេរោគបំលែងថ្មី អូមីក្រុងនេះ​ ត្រូវបានរកឃើញលើស្រ្តីជនជាតិខ្មែរ​ អាយុ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំតាបុក ស្រុកបាវិត ខេត្តស្វាយរៀង។ ស្រ្តីរូបនេះ មានផ្ទៃពោះចំនួន១៥សប្តាហ៍ បានធ្វើដំណើរតាមជើងហោះហើរចេញពីប្រទេសហ្គាណា (ស្ថិតនៅអាហ្រ្វាកខាងលិច) ឆ្លងកាត់តាមឌូប៉ៃ រួចបន្តជើងហោះហើរ​នៅ​ព្រលាន​យន្តហោះទីក្រុង​បាង​កកនៃប្រទេសថៃ ​ទើបបន្តដំណើរមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១២ខែធ្នូ ឆ្នាំ២០២១។ ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រុមការងារក្រសួងសុខាភិបាលបានធ្វើតេស្ត​រហ័ស​លើវត្ថុសំណាក​របស់​គាត់ឃើញថា ​មានវិជ្ជមានវីរុសកូវីដ-១៩ បន្ទាប់មក​បញ្ជូន​វត្ថុ​សំណាក​ទៅកាន់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ ដើម្បីវិភាគ​បញ្ជាក់រកវីរុសកូវីដ-១៩ បំលែងថ្មីអូមីក្រុង។បច្ចុប្បន្នអ្នកជំងឺខាងលើ​កំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិ​កម្ចាត់​រោគរបេង ​និងហង់សិន រាជធានីភ្នំពេញ។វីរុសកូវីដ-១៩ បំលែងថ្មី អូមីក្រុង( Omicron) ត្រូវបានប្រកាសរកឃើញជាលើដំបូង កាល​ពីចុង​ខែវិច្ឆិកា​ ដោយក្រុមអ្នកវិទ្យាសាស្ត្រប្រទេសអាហ្វ្រិកខាងត្បូង។​ បន្ទាប់ពីបានរកឃើញមេរោគថ្មីនេះ អង្គការសុខភាពពិភពលោកបានកំណត់ថា វីរុសនេះ ​ស្ថិតក្នុងក្តីព្រួយបារម្ភ ដោយ​អ្នក​វិទ្យាសាស្រ្ត​កំពុង​បន្តពិនិត្យតាមដាន៕ អត្ថបទ៖ ទូច សោភ័ណ

ឯកឧត្តម ស៊ុន ចាន់ថុល ស្នើអោយក្រុមហ៊ុនវិនិយោគអាមេរិកបន្តវិនិយោគនៅកម្ពុជា

2021/12/15 11:16:03 am        548
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកទឹកចិត្ត ឲ្យក្រុមហ៊ុនអាមេរិកបន្តវិនិយោគកាន់តែច្រើន និងវាយតម្លៃខ្ពស់ចំពោះសំឡេងពួកគេ ក្នុងការបង្កើតគោលនយោបាយរបស់ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា។ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍បែបនេះ នៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ខួបលើកទី២៥ របស់​សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham Cambodia) នឹងជំរុញឲ្យមានការអភិវឌ្ឍពាណិជ្ជកម្ម និងការវិនិយោគរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ ពិធីនេះ រៀបចំឡើងនៅសណ្ឋាគារ Raffle Le Royal។នៅក្នុងកម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន, ឯកឧត្តម ហ៊ុន ​ម៉ានី,លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា-អាមេរិក ជាច្រើនរូបទៀត។ក្នុងឱកាសនោះ លោក Anthony Galliano ប្រធាន AmCham បាននិយាយថា AmCham បានប្រារព្ធខួបលើកទី២៥ របស់ខ្លួននៅឆ្នាំ២០២១ ជាមួយនឹងឆ្នាំដ៏រឹងមាំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ AmCham។គូសបញ្ជាក់ថា AmCham Cambodia (សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា) បាន​បង្កើតឡើង​ក្នុងឆ្នាំ១៩៩៦ ជាអង្គការសមាជិកភាពឯករាជ្យមិនរកប្រាក់ចំណេញដែលមាន ទាំងក្រុមហ៊ុនអាមេរិក និងកម្ពុជា ​ដែលចែករំលែកការតភ្ជាប់ទៅនឹងពាណិជ្ជកម្មអាមេរិក។AmCham ដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើររឿង ​នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា និង​ជា​សំឡេងឈានមុខគេ​ ក្នុងសហគមន៍ធុរកិច្ចអន្តរជាតិរបស់កម្ពុជា៕អត្ថបទ៖ សូដាវណ្ណ 

សម្តេចតេជោ ហ៊ុន សែន៖ សូមកុំឲ្យកម្ពុជាធ្វើជាចៅក្រមកាត់សេចក្តីលើដែនសមុទ្រចិនខាងត្បូង

2021/12/15 11:00:59 am        265
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជាគ្មានសិទ្ធិអ្វីទៅអាកាត់លើជម្លោះដែនសមុទ្រចិនខាងត្បូងនោះទេ ហើយសូមភាគីពាក់ព័ន្ធទាំងអស់កុំឲ្យកម្ពុជាធ្វើជាចៅក្រមកាត់សេចក្តីលើករណីនេះ ខណៈសម្តេចលើកទឹកចិត្ត និងអំពាវនាវចំពោះប្រទេសដែលពាក់ព័ន្ធទាំងអស់ គប្បីរកដំណោះស្រាយគ្នាដោយសន្តិវិធី។ថ្លែងនៅក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នាព្រឹកថ្ងៃទី ១៥ ខែធ្នូ នេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គោលជំហរបស់កម្ពុជាគឺនៅដដែល ទាក់ទង​នឹង​សមុទ្រចិនខាងត្បូងនេះ​ ពោលគឺកម្ពុជា ​បន្តអំពាវនាវឲ្យអនុវត្តតាមសេចក្តីថ្លែងការណ៍ ស្តីពីការ​ប្រតិបត្តិ​របស់​ភាគី​ពាក់ព័ន្ធ​នៃសមុទ្រចិនខាងត្បូង(Doc) អំពាវនាវឲ្យរកដំណោះស្រាយគ្នា​ដោយ​សន្តិវិធី និងត្រូវខិតខំប្រឹងប្រែងសម្រេចឲ្យបានូវក្រមប្រតិបត្តិ​នូវក្នុង​ជន្លោះ​សមុទ្រចិន​ខាងត្បូង​(Coc)​ជាដើមនោះ។ទាក់ទងនឹងបញ្ហាសមុទ្រខាងត្បូងនេះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បាន លើក​ឡើង​ផងដែរថា ការដែលកម្ពុជាមិនអាចចេញនូវសេចក្តីថ្លែការណ៍​បានកាលពីឆ្នាំ២០១២ ​ក្នុង​អំឡុង​ពេល​ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន ​ដោយ​ដោយសារតែភាគីពាក់ព័ន្ធខ្លះបាន បាន​បង្ខិតបង្ខំ​ឲ្យកម្ពុជាទទួលស្គាល់កោះនេះ ជាប្រទេសនេះ ឬកោះនោះ​ជារបស់ប្រទេសនោះជាដើម ហើយបែជាចោទប្រកាន់កម្ពុជាថា​បានកាន់ជើងចិនទៅវិញ។សូមបញ្ជាក់ថា ប្រទេសដែលជាប់ពាក់ព័ន្ធនឹងដែនសមុទ្រចិនខាងត្បូង មាន​ចំនួនបួនប្រទេស នៅ​ក្នុង​តំបន់អាស៊ាន​ គឺប្រទេសហ្វីលីពីន ប្រទេសវៀតណាម​ ប្រទេសម៉ាឡេស៊ី និង​ប្រទេស​ប្រុណណេជាដើម។ យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន ​បានអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវមានដំ ណោះ​ស្រាយ​ដោយសន្តិវិធី ​ហើយសម្តេចរំពឹងថា​ ភាគីពាក់ព័ន្ធទាំងអស់នឹងខិតខំប្រឹងប្រែងចុះហត្ថលេខា ព្រមព្រៀង ​Coc សម្រេចឲ្យបាននៅក្នុងឆ្នាំ២០២២ខាងមុខនេះ ខណៈដែលប្រទេសកម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះកិច្ចប្រជុំអាស៊ានប្តូរវេន ហើយបន្ទាប់ពីសម្រេចបានភាគីពាក់ព័ន្ធទាំងអស់ ទាំងអាស៊ាន និងចិនគឺ សប្បាយរួមគ្នាផងដែរ៕អត្ថបទ៖ បាន ចក់ 

ប្រសាសន៍សំខាន់ៗសម្ដេចតេជោ​ ហ៊ុន​ សែន​ ក្នុងឱកាសអញ្ជើញសម្ពោធជាផ្លូវការ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ

2021/12/15 03:28:25 am        494
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធជាផ្លូវការសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (HYATT Regency Phnom Penh) ដែលជាការវិនិយោគរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងថវិកាវិនិយោគសរុប ១៨០លានដុល្លារអាមេរិក។ដើម្បីទទួលបានព័ត៌មានថ្មី លឿន សូមចុច Join Channel Telegram BTV Newsខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី ថ្ងៃទី១៥ធ្នូ ២០២១៖- ការបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវ សណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ គឺជាសមិទ្ធផលមួយទៀតសម្រាប់សង្គមខ្មែរទាំងមូល ខណៈសណ្ឋាគារនេះ នឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា។- សម្តេចតេជោ មានមោទនភាពចំពោះក្រុមហ៊ុន ជីប ម៉ុង និងក្រុមហ៊ុនដទៃទៀត ដែលបានចូលរួមចំណែកក្នុងការវិនិយោគ ដើម្បីការរីកចំរើននិងអភិវឌ្ឍនៅកម្ពុជា។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតថា សន្តិភាពគឺជាកត្តាធំបំផុត ដែលមិនអាចឲ្យអ្នកណាបំផ្លិចបំផ្លាញ នូវសន្តិភាពដែលកម្ពុជារកបានដោយលំបាកនោះឡើយ ហើយសន្តិភាពនេះបានធ្វើឲ្យប្រទេសកម្ពុជាទាំងមូលមានការអភិវឌ្ឍគ្រប់បែបយ៉ាងរហូតដល់សព្វថ្ងៃនេះ ជាក់ស្តែងរាជធានីភ្នំពេញនេះតែម្តង។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា វត្តមានអ៊ុនតាក់នៅកម្ពុជា មិនទាន់អាចពន្លត់ភ្លើងសង្គ្រាមនៅកម្ពុជាបាននោះទេ។ ក្រោយអ៊ុនតាក់ដកចេញ កម្ពុជាត្រូវដោះស្រាយបញ្ហាជាច្រើន ក្នុងនោះក៏រាប់បញ្ចូលរឿងសង្គ្រាមមិនទាន់ចប់ផងដែរ។ សង្គ្រាមនៅកម្ពុជា បានបញ្ចប់នៅឆ្នាំ១៩៩៨ ដែលជាស្មារតីរួមរវាងខ្មែរនិងខ្មែរ។- សម្តេចតេជោបានបញ្ជាក់យ៉ាងច្បាស់ថា សន្តិភាពគឺត្រូវតែពង្រឹង មិនត្រូវឲ្យប្រទេសប្រតិកិរិយាណា មកបំផ្លាញបាននោះឡើយ ហើយអ្នកណាថាអ្វីក៏ថាទៅចុះ ការធ្វើនេះគឺដើម្បីភាពសុខសាន្តរបស់ប្រជាពលខ្មែរតែមួយគត់។- សម្តេចតេជោ បានថ្លែងបញ្ជាក់ថា ដើម្បីរក្សាបាននូវសិទ្ធិរស់រានមានជីវិត គឺត្រូវធ្វើយ៉ាងណាកុំអោយមានសង្រ្គាមកើតឡើង ព្រោះសិទ្ធិនេះគឺជាសេចក្តីត្រូវការរបស់មនុស្សជាតិនៅលើពិភពលោក។- សម្តេចតេជោបញ្ជាក់ថា ភាពសាំក្នុងសហគមន៍កម្ពុជា អត្រាគ្របដណ្តប់ក្បែរ៨៩ភាគរយ ខណៈកម្ពុជាបានចាក់ស្រោចវ៉ាក់សាំងលើពលរដ្ឋតាមយុទ្ធសាស្ត្រផ្ការីក។- សម្តេចតេជោ ពេញចិត្តលើភាពក្លាហានរបស់កុមារនិងយុវវ័យលើការចាក់វ៉ាក់សាំងបានច្រើននិងមានរបៀបរៀបរយ ដែលគួរអោយសរសើរ។- សម្តេចតេជោ បញ្ជាក់ជាថ្មីថា វ៉ាក់សាំងតែមួយមុខមិនទាន់គ្រប់គ្រាន់នោះទេ វិធានការ៣កុំ ៣ការពារនៅតែជាការចាំបាច់ និងយើងត្រូវរៀនរស់ជាមួយកូវីដ១៩។- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា ករណីដំបូងនៃមេរោគកូវីដ១៩ បំប្លែងថ្មីប្រភេទអូមីក្រុង លើស្រ្តីខ្មែរម្នាក់ដែលកំពុងមានផ្ទៃពោះ ធ្វើដំណើរពីប្រទេសហ្គាណាមកកម្ពុជាដើម្បីសម្រាលកូន ប៉ុន្តែទោះជាយ៉ាងណាសុខភាពរបស់ស្រ្តីរូបនេះគឺមានអាការៈធម្មតា គ្រាន់តែមានការព្រួយបារម្ភបន្តិចបន្តួចចំពោះសុខភាពកូនក្នុងផ្ទៃរបស់គាត់តែប៉ុណ្ណោះ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កំណើនសេដ្ឋកិច្ចកម្ពុជាបានបន្តងើបឡើងជាដំណាក់កាលៗ ក្រោយវិបត្តិធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩។ សម្តេចបញ្ជាក់ថា វិស័យកសិកម្ម និងឧស្សាហកម្មនៅកម្ពុជាមិនមានការធ្លាក់ចុះនោះទេ។- សម្តេចតេជោ នៅតែរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជានៅ ឆ្នាំ២០២១នេះ នឹងមានកំណើនជិត៣ភាគរយ។- សម្តេចតេជោបានថ្លែងថា បើគិតតាំងពីថ្ងៃភ្ជុំបិណ្ឌរហូតមកដល់ពេលនេះ មានភ្ញៀវប្រមាណ២លាននាក់ដែលបានដើរកម្សាន្តនៅទូទាំងប្រទេសកម្ពុជា។- សម្តេចតេជោបានថ្លែងបញ្ជាក់ថា ចំណូលជាតិកើនឡើង ទោះបីជាមិនទាន់ងើបស្មើមុនកូវីដក៏ដោយ ពេលនេះយើងទទួលបាន៥០០ ទៅ៧០០ លានដុល្លារក្នុងមួយខែ ពេលកូវីដផ្ទុះខ្លាំងគឺធ្លាក់ចុះក្រោម៤០០លានដុល្លារ។- សម្តេចតេជោបានថ្លែងថា សណ្ឋាគារហៃយ៉ាត់ រីជិនស៊ី អាចនឹងទទួលថ្នាក់ដឹកនាំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ក្នុងក្របខណ្ឌអាស៊ាន និង ដៃគូអាស៊ាន នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ខាងមុខនេះ។- សម្តេចតេជោ បានអំពាវនាវអោយម្ចាស់រថយន្តដែលជ្រកក្រោមផ្លាករដ្ឋ រថយន្តចង្កូតស្តាំ មិនទាន់បានបង់ពន្ធ ត្រូវរួសរាន់មកបង់ពន្ធ ដែលនឹងទទួលបានការបញ្ចុះតម្លៃ១០ភាគរយ ប៉ុន្តែបើបង់ក្រោយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ គឺមិនបានទទួលការបញ្ចុះតម្លៃនោះទេ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចនឹងសរសេរពីជីវិតនាយករដ្ឋមន្ត្រី ឲ្យសាធារណជន និងក្មេងជំនាន់ក្រោយបានដឹង ខណៈដែលជីវិតអ្នកចំការ វាសនាអ្នកស្រែ សម្តេចបានរៀបចំរួចរាល់ហើយ មានទាំងចម្រៀងថែមទៀត។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ធ្វើម៉េចក៏ដោយត្រូវរក្សាឲ្យបានកំណើនសេដ្ឋកិច្ច ដើម្បីវឌ្ឍនភាពកម្ពុជា។ សម្តេចតេជោ ហ៊ុន សែនបញ្ជាក់ថា គ្រាប់បែកធ្វើឲ្យប៉ះពាល់តែមនុស្សនៅក្បែរៗនោះប៉ុណ្ណោះ តែគ្រាប់បែកសេដ្ឋកិច្ច នឹងធ្វើឲ្យប៉ះពាល់ដល់មនុស្សទូទាំងប្រទេស រាប់ទាំងក្មេងៗផងដែរ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចនឹងដឹកនាំគណៈប្រតិភូទស្សនកិច្ចផ្លូវការនៅមីយ៉ាន់ម៉ា ដោយគ្មានការប្រែប្រួលឡើយនៅអំឡុងខែមករា ឆ្នាំ២០២២។ សម្តេចបញ្ជាក់ថា យើងមិនអាចបង្កើតទម្លាប់អាក្រក់របស់អាស៊ាននោះទេ ពេលដែលមិនពេញចិត្តសមាជិកណា មិនហៅគេចូលប្រជុំ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតថា គោលជំហរបស់កម្ពុជាគឺនៅដដែល ទាក់ទងនឹងសមុទ្រចិនខាងត្បូង ដោយក្នុងនោះទី១ សម្តេចអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តឲ្យបាននូវកិច្ចព្រមព្រៀងនូវDOC, ទី២ ប្រទេសដែលពាក់ព័ន្ធត្រូវរកដំណោះស្រាយគ្នាដោយសន្តិវិធី និងទី៣ត្រូវខិតខំប្រឹងប្រែងសម្រេចឲ្យបាន នូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងCOC ជាដើមនោះ។-សម្តេចតេជោ សម្រេចតែងតាំងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការធ្វើជាបេសកជន របស់ប្រធានអាស៊ាន។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការដែលកម្ពុជាមិនអាចចេញនូវសេចក្តីថ្លែការណ៍បានកាលពីឆ្នាំ២០១២ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន។ ទាក់ទងនឹងសមុទ្រចិនខាងត្បូង គឺដោយសារតែប្រទេសខ្លះបានបង្ខិតបង្ខំឲ្យកម្ពុជាទទួលស្គាល់កោះនេះជាប្រទេសនេះ កោះនោះជារបស់ប្រទេសនោះជាដើម ហើយបែជាចោទប្រកាន់កម្ពុជាថាបានកាន់ជើងចិនទៅវិញ។

ពលករខ្មែរជិត១៤០នាក់ បានវិលត្រឡប់ពីប្រទេសថៃ ចូលតាមច្រកខេត្តបាត់ដំបងនៅថ្ងៃនេះ

2021/12/14 03:55:07 pm        352
បាត់ដំបង៖ ពលករខ្មែរជិត ១៤០នាក់បានវិលត្រឡប់មកពីប្រទេសថៃ ចូលតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ។សមត្ថកិច្ចចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវីដ១៩ រួច​ពលករ​សរុប​ចំនួន ១៣៨នាក់ ស្រី៥៨នាក់ ក្មេង២៩នាក់ ត្រូវបាន​ក្រុម​គ្រូពេទ្យ​ធ្វើ​តេស្តរហ័ស​ជា​លទ្ធផល​អវិជ្ជមានកូវីដ-១៩ ទាំងអស់។ពលករចំនួន ៣១នាក់ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខណៈពលករដែលមានកាតចាក់វ៉ាក់សាំងចំនួន ១០៧នាក់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់ទៅស្រុកកំណើតវិញរៀងៗខ្លួន។គួរកត់សម្គាល់ថា ក្នុងមួយរយៈពេលចុងក្រោយនេះ ​មានពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃវិញ ចូលតាមច្រកខេត្តបាត់ដំបង ជាបន្តបន្ទាប់ ហើយការវិលត្រឡប់មកស្រុកកំណើត​របស់​ពួកគាត់​នាពេលនេះ ​គឺដោយសារស្ថានភាពនៃការឆ្លងរីករាលដាល​ជំងឺកូវីដ១៩ នៅ​កម្ពុជា​មាន​សភាព​ធូរស្រាលច្រើនជាងមុន។ ម្យ៉ាងវិញទៀតពួកគាត់ត្រឡប់​មកវិញ​ ដើម្បី​ទទួល​ការ​ចាក់វ៉ាក់​សាំងបង្ការ​ជំងឺកូវីដ១៩ ដូសជំរុញ ឬដូសទី៣៕

ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យាលើកទី៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៩ ខែធ្នូខាងមុខនេះ

2021/12/14 02:37:13 pm        558
ភ្នំពេញ៖ ការតាំងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា (Air & Tech Show) នឹងរៀបចំធ្វើឡើងរយៈពេល ៣ថ្ងៃពេញ នៅឯមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ នាថ្ងៃទី១៧ -១៨ -១៩ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ បន្ទាប់ពីខកខានកាលពីឆ្នាំ២០២០ ដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតសកលកូវីដ១៩។ពិព័រណ៍យន្តហោះ និងបចេ្ចកវិទ្យានេះ រៀបចំឡើងដើម្បីបំផុសទឹកចិត្តយុវជន ដែលមានទេព​កោសល្យ ​និងសមត្ថភាពផ្នែកយន្តហោះ​ និងបច្ចេកវិទ្យារបស់កម្ពុជា ​បានបង្ហាញនូវសមិទ្ធផល និង​ការ​ច្នៃប្រឌិត​បង្កើតថ្មីរបស់ខ្លួន ​ជូនដល់មហាជន​ ក៏ដូចជាការដាក់តាំងបង្ហាញនូវយន្តហោះផងដែរ។ម្យ៉ាងវិញទៀតពិព័រណ៍នេះ ក៏ជាការផ្តល់ឱកាសដល់សាធារណជន សិស្សានុសិស្ស និងអ្នកទស្សនា​បានមកទទួលយកនូវបទពិសោធន៍ ចំណេះដឹង និងព័ត៌មានក្នុងអំឡុងពេលនៃការតាំងពិព័រណ៍ ពីអ្នកតាំងពិព័រណ៍ដែលមកពីវិទ្យាល័យ​ និងមហាវិទ្យាល័យ ក៏ដូចជាអ្នកបើកយន្តហោះ ដែលឈរ​នៅក្បែរ​យន្តហោះផា្ទល់តែម្ដង។គួររំឭកផងដែរថា កម្មវិធីនេះ​ មិនត្រឹមតែការតាំងពិព័រណ៍យន្តហោះ និងការតាំងបង្ហាញស្នាដៃ​បច្ចេកវិទ្យា​ពីសំណាក់សិស្សនិស្សិតប៉ុណ្ណោះទេ ក៏ប៉ុន្តែ កម្មវិធីក៏បានរៀបចំនូវការប្រកួតចំនួនពីរ​ផងដែរ គឺការប្រកួតយន្តហោះកៅស៊ូ ​និងរ៉ូបូតមនុស្សយន្ត ​ដែលសមាសភាពបេក្ខជនចូលរួម គឺត្រូវ​បានជម្រើសចម្រាញ់ចេញពីសិស្សវិទ្យាល័យ ​និងនិស្សិតនៅមហាវិទ្យាល័យ ដែលមានទេព​កោសល្យ ​និងសមត្ថភាពផ្នែកយន្តហោះ ​និងបច្ចេកវិទ្យាផងដែរ។គួរបញ្ជាក់ថា ពិព័រណ៍យន្តហោះ និងបចេ្ចកវិទ្យា ត្រូវបានបង្កើត និងរៀបចំឡើងដោយក្រុមយុវជន​កម្ពុជា​មកពី សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ដែលមានចំណង់ចំណូលចិត្ត​លើ​មុខវិជ្ជា​យន្តហោះ ​អាកាសចរណ៍​ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ។យ៉ាងណាមិញសម្រាប់ឆ្នាំនេះ កម្មវិធី Air & Tech Show គឺតម្រូវឲ្យអ្នកដែលចង់ចូលរួមទស្សនា​ការ​តាំងពិព័រណ៍​ ធ្វើការចុះឈ្មោះអនឡាញ ឬ Online Registration ​តាមរយៈតំណភ្ជាប់នេះ៖ https://www.airandtech.show/registration (https://www.airandtech.show/registration?

មន្ទីរពេទ្យ​គន្ធបុប្ផា ​អំពាវនាវដល់​សប្បុរសជន​ចូលរួម​បរិច្ចាគ​ឈាម​ ដើម្បីជួយសង្គ្រោះជីវិតកុមារ

2021/12/14 06:13:41 am        1508
ភ្នំពេញ៖ ជាថ្មីម្តងទៀត មន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ បានអំពាវនាវដល់សប្បុរសជនចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតកុមារ។លោកស្រីវេជ្ជបណ្ឌិត ងួន យ៉ាណែត អនុប្រធាន​មន្ទីរពេទ្យគន្ធបុប្ផា បានឲ្យដឹងថា BTV នៅថ្ងៃទី១៤ ខែធ្នូនេះថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកប្រទេស​ឡើងវិញ​តាមបែបគន្លងថ្មី ​ចំនួនអ្នក​បរិច្ចាគ​ឈាម​នៅ​មន្ទីរ​ពេទ្យគន្ធបុប្ផា​រាជធានីភ្នំពេញ មានហក់ឡើង​ជាងមុនបន្តិច​ សម្រាប់​ជួយសង្គ្រោះអាយុជីវិតកុមារ។លោកស្រីបន្តថា នៅ​ឆ្នាំនេះ អ្នក​បរិច្ចាគឈាម​តិចជាងឆ្នាំមុន ​ដោយគិតត្រឹមថ្ងៃនេះ មានអ្នក​បរិច្ចាគ​ឈាម​មាន​ប្រមាណ​២ពាន់នាក់ ខុសប្លែកពីឆ្នាំមុនដែលមានអ្នកបរិច្ចាគពី ៥ពាន់នាក់ទៅ ៦ពាន់នាក់។ ក្រៅពីនេះ ​លោកស្រី បាន​អំពាវនាវ​ដល់​សប្បុរជន​សូមចូលរួម​បរិច្ចាគ​ឈាម​បន្ថែម​ទៀត ​ដើម្បីជួយ​សង្គ្រោះជីវិតកុមារ។ពលរដ្ឋមកបរិច្ចាគឈាមនៅមន្ទីរពេទ្យគន្ធបុប្ផា បានឲ្យដឹងដែរថា ការមក​បរិច្ចាគឈាម​នៅពេលនេះ គឺ​ដើម្បីចង់​ជួយ​​សង្គ្រោះ​ជីវិតកុមារ ​រាប់​បញ្ចូល​ទាំង​សាច់ញាតិ​របស់​ពួក​គាត់ផងដែរ​។ក្រៅពីនេះ ពួកគាត់​បាន​អគុណដល់មន្ទីរ​ពេទ្យ​គន្ធបុប្ផា ដែលតែង​យកចិត្តទុក​ដាក់ព្យាបាល​កុមារ​ពី​គ្រប់​មជ្ឈដ្ឋាន​ដោយ​គិតថវិកា។មន្ទីរពេទ្យ​គន្ធបុប្ផា​ ជាមន្ទីរពេទ្យ​សប្បុរសធម៌ ​ជួយសង្គ្រោះ​កុមារ​កម្ពុជា​រាប់លាននាក់ ដែល​មាន​លោកវេជ្ជបណ្ឌិត Beat Richner ជាស្ថាបនិក។​ បើទោះបី បច្ចុប្បន្នលោកវេជ្ជបណ្ឌិត Beat Richner ទទួល​មរណៈភាពហើយក្តី មន្ទីរពេទ្យ​នៅតែឈរលើ​គោលការណ៍​ជួយ​សង្គ្រោះ​កុមារ​កម្ពុជា​ដោយ​មិនគិតថវិកា៕ អត្ថបទ៖ ទូច សោភ័ណ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៥ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥០០គ្រួសារ នៅខេត្តស្វាយរៀង
08/24/2025 08:08 PM
ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានបំផ្លាញយានដ្រូនអ៊ុយក្រែនជាង ៩០គ្រឿង កាលពីយប់ថ្ងៃសៅរ៍
08/24/2025 06:08 PM
រុស្ស៊ី គ្រោងជួលជនជាតិឥណ្ឌាមកបម្រើការ នៅក្នុងវិស័យគ្រឿងយន្ត និងគ្រឿងអេឡិចត្រូនិច
08/24/2025 06:08 PM
ជនជាតិឃើដនៅប្រទេសស៊ីរី និយាយថា ដំណើរការជ្រើសរើសសមាជិកសភា គឺពុំមានលក្ខណៈប្រជាធិបតេយ្យ
08/24/2025 05:08 PM
គោលជំហរសន្ដិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាគោលជំហរច្បាស់លាស់ ដាច់ខាត និងឥតប្រែប្រួល
08/24/2025 05:08 PM
សភាពការណ៍ជួរមុខតាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់
08/24/2025 05:08 PM
ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចតេជោ ជូនប្រជាពលរដ្ឋ និងកុមារភៀសសឹក នៅខេត្តឧត្តរមានជ័យ
08/24/2025 05:08 PM
វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) បានសហការជាមួយក្រុមហ៊ុនចំនួន៥ ដើម្បីផ្ដល់​ឱកាស​ការ​ងារ​ចំនួន ២៤៦៣​កន្លែង​ដល់​ពលករខ្មែ​រ​ដែល​ទើប​វិល​ត្រឡប់​មក​ពីប្រទេ​ស​ថៃ
08/24/2025 05:08 PM
ខេត្តជាប់សមុទ្រនៃប្រទេសចិនខាងត្បូង កំពុងចាត់វិធានការទប់ស្កាត់ផលប៉ះពាល់ពីព្យុះទីហ្វុង Kajiki
08/24/2025 05:08 PM
អ៊ុយក្រែន ប្រារព្ធទិវាឯករាជ្យ ជាមួយនឹងការវាយប្រហារដោយយានដ្រូន ទៅលើប្រទេសរុស្ស៊ី
08/24/2025 05:08 PM