ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

បុណ្យខ្លែងបន្ទាយស្រី ព្រឹត្តិការណ៍ប្រពៃណីប្រចាំរដូវកាលពង្រីកសក្តានុពលទេសចរណ៍

2021/12/20 04:51:15 pm        664
សៀមរាប៖ រដ្ឋបាលស្រុកបន្ទាយស្រី នៅក្នុងព្រឹត្តិការណ៍បុណ្យខ្លែងលើកដំបូងរបស់ខ្លួន បានបង្ហាញគោលដៅសម្រាប់អនាគតថា បុណ្យខ្លែង នឹងស្ថិតនៅជាកម្មវត្ថុនៃព្រឹត្តិការណ៍ប្រពៃណីប្រចាំរដូវកាល និងចាប់យកនូវព្រឹត្តិការណ៍ប្រពៃណី សាសនា បុណ្យជាតិសំខាន់ៗ រួមទាំងការបង្កើតថ្មីបន្ថែមទៀត ទុកជាផលិតផលដើម្បីពង្រីកសក្តានុពលទេសចរណ៍ក្រៅពីប្រាសាទ។បុណ្យខ្លែងបន្ទាយស្រី គឺជាព្រឹត្តិការណ៍មួយ ក្នុងព្រឹត្តិការណ៍ដំបូងៗ ដែលរដ្ឋបាលស្រុកបន្ទាយស្រី​បាន​បង្កើតឡើង ដើម្បីរួមចំណែកផ្តើមស្តារវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីរងគ្រោះដោយ​វិបត្តិកូវីដ-១៩ អស់រយៈពេលជិត២ឆ្នាំ។ នេះជាការលើកឡើងរបស់លោក ឃឹម ហ្វីណង់ អភិបាល​ស្រុកបន្ទាយស្រី កាលពីម្សិលមិញ ក្នុងពេលបើកដំណើរការព្រឹត្តិការណ៍​បុណ្យខ្លែងបន្ទាយស្រី។លោក បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ដែលត្រូវបានធ្វើឡើងនៅភូមិបុរាណ ស-សី ល្បីខាង​ផលិត​កុលាលភាជន៍​នាសម័យអង្គរ ក្នុងឃុំត្បែងនោះ គឺជាការខិតខំជំរុញឲ្យមានបន្ថែមទៀត​នូវ​សក្តានុពល​ទេសចរណ៍ក្រៅពីប្រាសាទ។ បុណ្យខ្លែងបន្ទាយស្រី ​បានទាក់ទាញភ្ញៀវក្នុងស្រុក និងមានភ្ញៀវបរទេស ជាង២០០០នាក់។ការរក្សាប្រពៃណីបង្ហោះខ្លែង នារដូវលំហើយ ក្រោយច្រូតកាត់ តាមរយៈនៃការរៀបចំ​ព្រឹត្តិការណ៍​ជាប្រចាំឆ្នាំនេះ ​គឺជាគោលដៅរបស់រដ្ឋបាលស្រុក។ ​ការជ្រើសរើសយកភូមិ សសី នៃឃុំត្រែង រៀបចំ​បង្កើត​ព្រឹត្តិការណ៍នេះ គឺដោយសារតែភូមិបុរាណមួយនេះ មានភាពអំណោយផលទាំង​ពេល​វេលា អំណោយផលទាំងទីតាំង និងនៅជាប់ជាមួយសម្រស់ធម្មជាតិ នៃជើងភ្នំគូលែនផងដែរ ដែល​ទាំងនេះ វាមិនទាមទារឲ្យមានភាពស្មុគស្មាញក្នុងការរៀបចំ និងមិនមានហានិភ័យ​ខ្ពស់​ទៅ​ដល់ការព្រួយបារម្ភអំពីកូវីដ-១៩។ព្រឹត្តិការណ៍បុណ្យខ្លែងបន្ទាយស្រីឆ្នាំដំបូងនេះ​ មានការបង្ហោះខ្លែងឯកចំនួនជាង២០ខ្លែង ក្រោម​ការ​ចូលរួមដោយសមាគមអភិរក្ស និងអភិវឌ្ឍខ្លែងខ្មែរ។ ​ក្រៅពីការបង្ហោះខ្លែងឯក ក៏បានផ្ដល់ឱកាសជូន ប្រជាពលរដ្ឋ ​ដែលចេះធ្វើខ្លែងខ្លួនឯង​ អាចចូលរួមបង្ហោះកម្សាន្តបាន ​ហើយកម្មវិធីនេះ ក៏មាន​ស្តង់​ដាក់លក់ខ្លែងតូចៗ សម្រាប់កុមារ និងយុវវ័យ ជាវយកទៅបង្ហោះលេងជាលក្ខណៈគ្រួសារផងដែរ៕ អត្ថបទ៖ ងឹន គឹមឡេង 

ត្រពាំងបុរាណមួយកន្លែងក្រុងសៀមរាប ត្រូវជនខិលខូច លួចបោះបង្គោលរំលោភយកដី

2021/12/20 02:26:30 pm        734
សៀមរាប៖ អាជ្ញាធរសង្កាត់ជ្រាវ និងអាជ្ញាធរក្រុងសៀមរាប បានសហការជាមួយអាជ្ញាធរជាតិ​អប្សរា​ធ្វើការ​ដក​បង្គោល​របងថ្មចំនួន ១៦០ដើម ខណៈជនខិលខូចលួចបោះបង្គោល​រំលោភយកដី​ត្រពាំង​បុរាណមួយក​ ន្លែងស្ថិតនៅភូមិបុស្សក្រឡាញ់ ​សង្កាត់ជ្រាវក្រុងសៀមរាប ។ការដកបង្គោលចេញវិញនេះ ធ្វើឡើងកាលពីថ្ងៃទី ២០ខែធ្នូឆ្នាំ២០២១នេះ ក្រោយពេលជន​មិនស្គាល់​មុខ បានលួច​ធ្វើសកម្មភាព​ហ៊ុមព័ទ្ធ​របងយកដីក្នុងត្រពាំងបុរាណនោះ ​រយៈពេល៣ថ្ងៃមកហើយ។លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ ក្រុងសៀមរាប សៀមរាប លោកបានឱ្យដឹងថា​ បង្គោលរបងថ្ម​ដែល​លួចបោះរំលោភដីកណ្ដាលក្នុងត្រពាំងបុរាណនោះ ​មានទំហំជាង២០០ម៉ែត្រការ៉េ ដែលស្មើ​នឹង​ប្រមាណ​បណ្ដោយ​ជាង ៤០ម៉ែត្រ គុណនឹងទទឹង៥០ម៉ែត្រ។ត្រពាំងបុរាណនេះ មានឈ្មោះថា ត្រពាំងហែរផ្កា ​ដែលអាជ្ញាធរសង្កាត់ និងក្រុងសៀមរាប បាន​ការ​អនុញ្ញាត​ពីអាជ្ញាធរជាតិអប្សរា ​ឱ្យស្ដារត្រពាំងនោះឡើងវិញ ដើម្បីរក្សាទឹកទុកឱ្យប្រជាពលរដ្ឋប្រើ​ប្រាស់ និងធ្វើជាតំបន់ទេសចរនាពេលអនាគត​ ប៉ុន្ដែរយៈពេល៣ថ្ងៃកន្លងមកនេះ ដីក្នុងត្រពាំង​ហែរផ្កានោះ ត្រូវបាន​ជនខិលខូចលួចបោះបង្គោលថ្ម ប៉ុនប៉ងរំលោយកដីយកទៅ​ធ្វើ​កម្មសិទ្ធិ​ឯកជន។លោកបន្ដថា បង្គោលថ្ម ដែលលួចបោះក្នុងដីត្រពាំងបុរាណនោះមានចំនួន១៦០បង្គោល។លោកថា លោក​បានឱ្យកងកម្លំាង​ប៉ូលិស​ប៉ុស្ដិ៍ទៅកធ្វើការហាមឃាត់ដែរ ប៉ុន្ដែជនខិលខូចនៅ​តែ​លួចធ្វើបន្ដ ​ជាពិសេសលួចធ្វើពេលយប់ ​ហើយការលួចធ្វើនេះមានរយៈពេល៣ថ្ងៃមកហើយ។លោក បានបន្ដថា ជនខិលខូចនេះ អាជ្ញាធរកំពុងស្រាវជ្រាវរកមុខសញ្ញា​ដើម្បីឱ្យចូលខ្លួន​មក​ធ្វើកិច្ច​សន្យា​បញ្ជប់បោះបង្គោលរំលោកយកដីត្រពាំងបុរាណនោះបន្ដទៀត។បើតាមលោកចៅសង្កាត់ជ្រាវ ក្អោប រ៉ន លោកបានឱ្យដឹងថា ​ត្រពាំងបុរាណឈ្មោះ ត្រពាំងហែផ្កានេះ មានបណ្ដោយ៣០០ម៉ែត្រ និងទទឹង២០០ម៉ែត្រ បច្ចុប្បន្នអាជ្ញាធរសង្កាត់​សហការ​ជាមួយ​អាជ្ញាធរក្រុង ​និងអាជ្ញាធរជាតិអប្សរា ​ធ្វើការអភិវឌ្ឍ ​និងអភិរក្ស ដោយស្ដារយកអាចម៍ដី ដើម្បី​រក្សា​ទឹក​ទុកឱ្យសហគមន៍ប្រើប្រាស់។ ជាមួយគ្នានោះ ត្រពាំងបុរាណនេះ ក្រៅពីជនខិលខូចដែលមិនស្គាល់ឈ្មោះលួចបោះបង្គោលថ្មប៉ង​យកដីក្នុងត្រពាំងបុរាណនោះ ក៏​នៅមានប្រជាពលរដ្ឋ៨គ្រួសារធ្វើផ្ទះនៅក្នុងត្រពាំងបុរាណ​នោះផងដែរ​ ប៉ុន្ដែអាជ្ញាធរបានចាត់វិធាន​ និងឱ្យយរុះរើនៅពេលក្រោយ៕ អត្ថបទ ៖ ឈិត សាវី

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន អំពាវនាវអោយស្ថាប័នព័ត៌មានលុបបំបាត់ព័ត៌មានក្លែងក្លាយ

2021/12/20 01:23:42 pm        502
ភ្នំពេញ៖ ឯកឧត្តម សូនី រង្សពិសិដ្ឋ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា ប្រព័ន្ធសារព័ត៌មានទាំងអស់ ត្រូវប្រកាន់ខ្ជាប់ក្រមសីលធ៌ម និងវិជ្ជាជីវៈ ប្តេជ្ញារួមគ្នាដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ។នេះគឺជាការបញ្ជាក់របស់ឯកឧត្តម សូនី វង្សពិសិដ្ឋ នៅក្នុងឱកាសដែលឯកឧត្តម បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុងពិធីខួបគម្រប់មួយឆ្នាំក្នុងការបង្កើតក្រុមហ៊ុន​Mengo Cultural Media និង​ការដាក់​ដំណើរការApp សារព័ត៌មានស្វាយ ។ឯកឧត្តមរដ្ឋលេខាធិការ បានបន្តទៀតថា ជំងឺកូវីដ១៩ បាននាំមកនូវបញ្ហាប្រឈម និង​កាលានុវត្តភាព ​ជាច្រើនដល់ប្រពន្ធ័ផ្សព្វផ្សាយសារព័ត៌មាន ​និងអ្នកសារព័ត៌មាន។ ស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ជាទូទៅត្រូវបានគ្រប់គ្រងយ៉ាងល្អប្រសើរ និង​យុទ្ធនា​ការ​ចាក់វ៉ាក់សាំងទូទាំងប្រទេស ប្រព្រឹត្តិទៅរលូន និងជោគជ័យគួរជាទីមោទនៈ ក្រោមការ​ដឹកនាំ​ប្រកបដោយគតិបណ្ឌិត​របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី ដែលក្នុងនោះប្រព័ន្ធ​សារព័ត៌មាន​ក៏​បានចូលរួមចំនែកដើរតួនាទីយ៉ាងសំខាន់ផងដែរ។ឯកឧត្តម សូនី វង្សពិសិដ្ឋបានបន្ថែមទៀតថា ក្នុងអំឡុងផ្ទុះឡើងនូវជំងឺកូវីដ១៩ អ្នកសារព័ត៌មាន​បាន​ចូលរួមអនុវត្តន៍ការងារ​របស់ខ្លួន​ប្រកប​ដោយ​វិជ្ជាជីវៈ ​ដោយ​ហ៊ាន​ប្រឈម​នឹង​ហានិភ័យ ប្រថុយ​គ្រោះថ្នាក់ដល់សុខភាពផ្ទាល់ខ្លួនដែល​អាចបណ្តាលពីការឆ្លងជំងឺកូវីដ១៩ ដើម្បី​ប្រមូល​ព័ត៌មាន​និងចូលរួមផ្សព្វផ្សាយព័ត៌មានស្តីពីស្ថានភាព ​ការបង្ការ និងការងារប្រយុទ្ធប្រឆាំង​ជំងឺ​កាចសាហាវនេះ។ទន្ទឹមជាមួយគ្នានេះដែរ នៅក្នុងបរិបទកូវីដ១៩ ព័ត៌មានក្លែងក្លាយពាក់ពន្ធ័នឹងជំងឺកូវីដ១៩ និងប្រធាន​បទ​ផ្សេងៗ ត្រូវបានបង្កើតឡើង និងផ្សព្វផ្សាយដែលបង្ករផលប៉ៈពាល់ជាអវិជ្ជមានដល់សង្គម ហើយ​ក្រសួងព័ត៌មាន​បានអនុវត្តការងារជាច្រើនដើម្បីប្រឆាំ ​និងលុបបំបាត់ព័ត៌មានក្លែងក្លាយទាំងនោះ។ ត្រង់​ចំណុច​នេះហើយ ​ទើបឯកឧត្តម រដ្ឋលេខាធិការបានលើកទឹកចិត្តដល់ ប្រពន្ធ័សារព័ត៌មាន​ទាំងអស់​ត្រូវប្រកាន់ខ្ជាប់សីលធ៌ម​ និងវិជ្ជាជីវៈ ប្តេជ្ញារួមគ្នាដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ តាមរយៈបន្តចូលរួមផ្សាយព័ត៌មានពិត ដើម្បីពង្រឹងទំនុកចិត្តសាធារណៈជនតាម​ចំពោះប្រពន្ធ័​សារព័ត៌មានក្នុងស្រុក។ឯកឧត្តម សូនី រង្សពិសិដ្ឋ បានវាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុនMengo Cultur Media ដែលបានចូលរួម​ចំណែ​ក្នុងវិ​ស័យសារព័ត៌មាន​នៅកម្ពុជា ដោយបាន​អភិវឌ្ឍន៍យ៉ាងលឿន​តាមរយៈការពង្រឹង​សកម្មភាព​របស់ខ្លួន​ និងបានទទួលអាជ្ញាបណ្ណ័នានា ជាបន្តបន្ទាប់ពីក្រសួងព័ត៌មាន៕អត្ថបទ៖ សូដាវណ្ណ

សម្តេចតេជោ ហ៊ុន សែន សម្រេចបិទព្រឹត្តិការណ៍២០កុម្ភៈ ខណៈព្រឹត្តិការណ៍នេះបានសម្លាប់ពលរដ្ឋខ្មែរជាងបីពាន់នាក់

2021/12/20 01:09:09 pm        326
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ បានសម្រេចប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលជាព្រឹត្តិការណ៍ឆ្លងការរីករាលដាលជំងឺកូវីដ-១៩ ហើយក៏ជាសោកនាថកម្ម ដែលកម្ពុជាបានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយការរាតត្បាត នៃជំងឺកូវីដ-១៩នេះ ដោយបានសម្លាប់ពលរដ្ឋខ្មែរជាងបីពាន់នាក់ក្នុងរយៈ១០មកនេះ។តាមរយៈសំឡេងពិសេសនៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ថ្ងៃទី២០ ខែធ្នូនេះ គឺជាលើកដំបូងក្នុងរយៈ ១០ខែកន្លងមកនេះ ដែលកម្ពុជាគ្មានករណីស្លាប់​ដោយ​សារជំងឺកូវីដ-១៩ ​ហើយអត្រាឆ្លងប្រចាំថ្ងៃក៏ធ្លាក់មកត្រឹមចំនួន ៧នាក់ផងដែរ ដោយកត្តាធ្លាក់ចុះ និងគ្មាន​អ្នកស្លាប់ដោយ ​សារកូវីដ១៩នេះ​ គឺកើតចេញពីការរួមចំណែកពីគ្រប់ផ្នែកពាក់ព័ន្ធ និងប្រជាពលរដ្ឋយើងទាំងអស់គ្នា។យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់រួមគ្នា​ការពារ និងទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩នេះបន្តទៀត ​បើទោះបីជារាជរដ្ឋាភិបាល សម្រេចបិទបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈក្តី តែគ្រប់គ្នានៅតែបន្តធ្វើការប្រយុទ្ធប្រឆាំង​នៅ​មេរោគ​ដ៏កាចសាហាវ​មួយនេះដដែល ​ដោយត្រូវអនុវត្តន៍៣កុំ និង៣ការពារឲ្យបានខ្ជាប់ខ្ជួនជាដើមនោះ។តាមរយៈសារសំឡេងនេះដែរ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានសម្តែងដោយ​មោទនភាព ​និងថ្លែងអំណរគុណដល់រដ្ឋាភិបាល ​និងប្រជាជន​ នៃសាធារណរដ្ឋប្រជាមានិតចិន ដែល​ជាបង្អែក​យុទ្ធសាស្ត្រ​ដ៏មុតមាំ ​សម្រាប់ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ប្រឆាំង​មេរោគកូវីដ-១៩ និង​បរិក្ខាពេទ្យ ​សម្រាប់បម្រើឱ្យការជួយសង្គ្រោះ ​ការការពារ ​និងការព្យាបាលជំងឺកូវីដ-១៩។ជាមួយគ្នានេះដែរ ​សម្តេចនាយករដ្ឋមន្រ្តី ​ក៏បានបានសម្តែងការសោកស្តាយ និងចូលរួមរំលែក​មរណទុក្ខ ​ដល់ក្រុមគ្រួសារជនរងគ្រោះ ​ដែលមានសមាជិកគ្រួសារស្លាប់បាត់បង់ជីវិត ដោយ​សារជំងឺកូវីដ-១៩ ខណៈការស្លាប់នេះគឺភាគច្រើនពួកគាត់ ​មិនបាន​ចាក់វ៉ាក់សាំង,ជាមនុស្សចាស់ និងមាន​ជំងឺ​ធ្ងន់ធ្ងរ​រ៉ាំរ៉ៃ​ប្រចាំកាយជាដើមនោះ៕អត្ថបទ៖ បាន ចក់

ឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំនៅកម្ពុជា បានមើលឃើញពីភាពរីកចំរើនរបស់កម្ពុជា បើទោះបីជាជួបវិបត្តិកូវីដក្តី

2021/12/20 12:49:45 pm        579
ភ្នំពេញ៖ លោក អាំផៃ ឃីនដាវង្ស បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា បើទោះបីជារយៈពេលចុងក្រោយនេះ កម្ពុជាជួបវិបត្តិនៃជំងឺកូវីដ-១៩ក្តី មិនតែប៉ុណ្ណោះប្រទេសកម្ពុជា ក៏បានផ្តល់ជំនួយជាវេជ្ជសាស្ត្រសម្រាប់ទប់ស្កាត់មេរោគកូវីដ១៩ ដល់ប្រទេសឡាវផងដែរ។ថ្លែងនៅក្នុងកិច្ចជំនួបជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ទំនាក់ទំនង​ទ្វេភាគីនៃប្រទេសទាំងពីរ (កម្ពុជា-ឡាវ បានបង្ហាញឱ្យនូវទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ តាមរយៈកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំតាមប្រព័ន្ធវីដេអូ។ ជា​ពិសេស​ការ​ផ្លាស់ប្តូរ​ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ​ ដែលក្នុងនោះ​ឯកឧត្តមបណ្ឌិតផនខាំ វីផាវ៉ាន់ ​នាយករដ្ឋមន្រ្តី ​នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានដឹកនាំ​គណៈប្រតិភូមក​ធ្វើ​ទស្សនកិច្ច​ជាផ្លូវ​ការនៅ​ព្រះរាជាណាចក្រកម្ពុជា​ដោយទទួលបានលទ្ធផល​ដ៏​ត្រចះត្រចង់​ជាដើមនោះ។លោកទូតបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស​របស់ប្រទេសកម្ពុជាបើទោះបីជារយៈពេលចុងក្រោយនេះប្រទេសកម្ពុជា ជួបវិបត្តិនៃជំងឺកូវីដ-១៩ក៏ដោយ។ ក្នុងនោះផងដែរ ប្រទេសកម្ពុជាក៏ជាប្រទេសដែលសម្បូរបែបដោយសម្បត្តិវប្បធម៌ និង​បេតិកភណ្ឌ ជាពិសេសប្រាសាទអង្គរវត្ត និងប្រាសាទព្រះវិហារជាដើម។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានលើកឡើងថា សម្តេចបាន​សម្តែង​នូវសេចក្តីរីករាយដែលបានឃើញថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ច​សហប្រតិបត្តិការ​ដ៏ល្អរវាងប្រជាជន​ និងប្រទេសទាំងពីរ ​មានការរីកចម្រើនគ្រប់ស្ថានភាព និង​គ្រប់​កាលៈទេសៈ។ មុនពេលមានវិបត្តិជំងឺកូវីដ-១៩នេះ ថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំតាម​ក្រសួង​មន្ទីរ និងប្រជាជននៃប្រទេសទាំងពីរ ​តែងតែបានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកជាបន្ត បន្ទាប់ ​ហើយប្រទេសទាំងពីរបានគាំទ្រគ្នាទៅវិញ​ទៅមកលើបញ្ហាជាច្រើន ក្នុងក្របខ័ណ្ឌកិច្ច​សហប្រតិបតិ្តការតំបន់ ​និងអន្តរជាតិផងដែរ៕អត្ថបទ៖ បាន ចក់

ក្រសួងទេសចរណ៍អំពាវនាវអាជីវកម្មបន្ទប់ស្នាក់ កុំដំឡើងថ្លៃសេវាថ្ងៃប្រឡងបាក់ឌុប

2021/12/20 12:32:18 pm        659
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានធ្វើការអំពាវនាវទៅបណ្តាម្ចាស់អាជីវកម្មទេសចរណ៍មានដូចជា សណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ផ្ទះស្នាក់ និងបណ្តាអាហារដ្ឋាន ភោជនីយដ្ឋាននានា សូមកុំធ្វើការដំឡើងថ្លៃសេវា ហើយបើអាចសូមធ្វើការបញ្ចុះតម្លៃសេវា ដើម្បីជួយដល់បណ្តាសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ដែលនឹងអញ្ជើញទៅទទួលសេវាកម្ម នៅក្នុងឱកាសថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុកតិយភូមិ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។បើតាមឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់​នៅថ្ងៃទី២០ខែធ្នូនេះថា នៅថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាថ្ងៃទី២៧ ខែធ្នូ ខាងមុខនេះ នៅទូទាំងប្រទេស នឹងមានលោកគ្រូអ្នកគ្រូ សិស្សានុសិស្សជាច្រើន ផ្លាស់ទីស្វែងរក​សេវា​បន្ទប់ស្នាក់ នៅតាមបណ្តាសណ្ឋាគារ ផ្ទះសំណាក់ ផ្ទះស្នាក់ និងស្វែងរកសេវា​ម្ហូបអាហារ​នានា​ដែលនៅជិតមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ឯកឧត្តម តុប សុភ័ក ក្នុងនាមក្រសួងទេសចរណ៍បានស្នើសូមម្ចាស់អាជីវកម្មទេសចរណ៍នានានោះ ធ្វើបន្តរក្សាប្រពៃណីល្អការចេះជួយគ្នា ​កុំឡើងថ្លៃសេវារបស់ខ្លួន ហើយបើអាចសូមធ្វើការបញ្ចុះតម្លៃ​សេវារបស់ខ្លួន ​ដើម្បីជម្រុញលើកកម្ពស់ ​ការប្រឡងកម្រិតថ្នាក់ជាតិ មានដំណើរការល្អប្រសើរ ខណៈការ​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅក្នុងឆ្នាំកន្លងមក មានអាជីកម្មសណ្ឋាគារ ផ្ទះសំណាកនិងភោជនីយដ្ឋានមួយចំនួនធំបានសហការល្អ មិនឆ្លៀតឱកាស តំឡើងតំលៃសេវា ហើយបានបញ្ចុះតម្លៃសម្រាប់ជូនសិស្សប្រឡង និងលោកគ្រូអ្នកគ្រូនានាផងដែរ។នៅក្នុងសន្និសិទសារព័ត៌មានស្តីការការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី ២០ខែធ្នូនេះដែរ ​ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារុន​ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា​ក៏បានថ្លែងអំពាវនាវទៅដល់បណ្តាសប្បុរសជន ​និងម្ចាស់អាជីកម្មបន្ទប់ស្នាក់ និងកន្លែងលក់ម្ហូប​អាហារ​ជាដើម ​សូមបង្កលក្ខណៈងាយស្រួល និងបង្កស្មារតីជួយគ្នាទៅវិញទៅមកដល់បណ្តា​សិស្សានុសិស្សនិង​ លោកគ្រូអ្នកគ្រូយើង ​ដែលចូលរួមប្រឡង ខណៈដែលពួកយើងទាំងអស់គ្នា​កំពុង​ជួបបញ្ហាវិបត្តិកូវីដ១៩នេះ។សូមបញ្ជាក់ តាមសារាចរស្តីពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍នៅមុនថ្ងៃឆ្លងឆ្នាំសកល២០២១ ក្រសួងទេសចរណ៍បានណែនាំ​បណ្តា​មូលដ្ឋាន​អាជីវកម្មទេសចរណ៍ត្រូវរក្សាតម្លៃផលិតផលនិងសេវាអោយបានសមរម្យ ហើយរាល់តម្លៃ ស្នាក់នៅ ម្ហូបអាហារ ​និងសេវាផ្សេងៗទៀត ត្រូវសរសេរអោយបានច្បាស់នៅក្នុង​តារាងដើម្បី​ជម្រាប​ជូនភ្ញៀវដឹងជាមុន ចៀសវាងការកំណត់តម្លៃខ្ពស់ហួសហេតុ។ សម្រាប់បញ្ហានេះ បើតាម អ្នកនាំពាក្យក្រសួងទេសចរណ៍ ក៏បានថ្លែងដែរថា គ្រប់ភ្ញៀវអាចប្តឹង​ម្ចាស់​អាជីវកម្មទេសចរណ៍បាន ករណី អាជីវកម្មនោះ ដំឡើងថ្លៃសេវា ខុសពីអ្វីដែលបានកំណត់ក្នុង​តារាង​តម្លៃ និងខុសពីអ្វីដែលភាគីបានព្រមព្រៀងគ្នាជាមុន៕អត្ថបទ ស៊ុម សុខជា

បេក្ខជនប្រព្រឹត្តខុសឆ្គងក្នុងការប្រឡងបាក់ឌុបនឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ

2021/12/20 12:01:29 pm        587
ភ្នំពេញ៖ គោលការណ៍ច្បាប់ តម្លាភាព យុត្តិធម៌ និងលទ្ធផលទទួលយកបាន នៅតែបន្តអនុវត្តសម្រាប់ការប្រឡង បាក់ឌុប សម័យប្រឡង ២៧ ធ្នូឆ្នាំ ២០២១ខាងមុខ។ ការប្រឡងនេះ គឺដាក់ចេញគោលការណ៍ច្បាប់ច្បាស់លាស់ ដោយកំណត់ថារាល់បេក្ខជនដែលប្រព្រឹត្តិខុសពេលប្រឡង គឺនឹងធ្លាក់ដោយស្វ័យប្រវត្តិ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួង អប់រំ ក្នុងឱកាសសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១នេះ។ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហៅកាត់ថាការប្រឡងបាក់ឌុប នឹងធ្វើឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២៧ -២៨ ខែធ្នូឆ្នាំ ២០២១។ ការប្រឡងឆ្នាំនេះ មានបេក្ខជនសរុបចំនួន ១១៤ ១៨៣ នាក់នឹងមានមណ្ឌលប្រឡងចំនួន ២០៤មណ្ឌល និងមាន ៤៦១៦ បន្ទប់ទូទាំងប្រទេស។ នេះជាការលើកឡើងរបស់ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងអប់រំ នាឱកាសសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងការប្រឡងនាព្រឹកនេះ។ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ស្តង់ដារវិញ្ញាសារសម្រាប់ការប្រឡងឆ្នាំនេះ គឺនៅតែរក្សាដដែល ដូចការ​ប្រឡង​ដែលពុំទាន់មានជំងឺកូវីដ-១៩។ វិញ្ញាសារពុំមានភាពបន្ធូរបន្ថយនោះទេ។ ឯកឧត្តមលើកឡើងដែរថា គោលការណ៍ដែលធ្លាប់អនុវត្តកន្លងមក គឺនៅតែរក្សាដូចដើមផងដែរ ដោយកំណត់ថា ​បេក្ខជនដែលប្រព្រឹត្តិខុសឆ្គងពេលប្រឡង ​គឺនឹងធ្លាក់ដោយស្វ័យប្រវត្តិ។ក្រៅពីការដាក់ពីន័យចំពោះបេក្ខជនប្រព្រឹត្តិល្មើស ក្រសួងអប់រំ ក៏មានការដាក់ពិន័យទៅលើ​មន្រ្តី​ដែល​បានប្រព្រឹត្តិខុសឆ្គងជុំវិញដំណើរការប្រឡងថ្នាក់ទី ១២ នេះផងដែរ។ កម្រិតទោសគឺអាស្រ័យទៅតាម ទំហំនៃកំហុសឆ្គង ដោយអាចឈានទៅដល់ ការបញ្ចប់តួនាទី ជាមន្រ្តីរាជការ។ការប្រឡងក្នុងបរិបទកូវីដ-១៩នេះ គឺតម្រូវឱ្យ បេក្ខជនប្រឡងទាំងអស់ត្រូវពាក់ម៉ាសការពារ​ជា​ចាំបាច់ និងតម្រូវឱ្យបេក្ខជនប្រឡងត្រូវតែ មកទទួលការវាស់កម្ដៅ និងទទួលស្ទីកឃ័រកម្ដៅធម្មតា នៅមណ្ឌលប្រឡង នៅថ្ងៃទី ២៦ ខែធ្នូ មុនការប្រឡងមួយថ្ងៃ។ ករណីបេក្ខជន មានបញ្ហាវាស់កម្ដៅ គឺតម្រូវឱ្យប្រឡងនៅបន្ទប់ដាច់ដោយឡែក ដែលមណ្ឌលនីមួយៗបានរៀបចំ។ បន្ទាប់ពីបញ្ចប់ដំណើរការសំណេរ ក្រសួងនឹងចាប់ផ្ដើមដំណើរការកំណែ ដំណើរការស្រង់ បូកពិន្ទុ​ដោយកំព្យូទ័រ និងឈានដល់ការប្រកាសលទ្ធផល នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ ពេលរសៀល សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ខេត្តដទៃទៀត នឹងប្រកាសលទ្ធផល ថ្ងៃទី ១៩ ខែមករា។ ពិន្ទុជាប់ដែលក្រសួងកំណត់សម្រាប់ការប្រឡង គឺ ២៣៧ ពិន្ទុ នៃពិន្ទុសរុប ៥០០៕អត្ថបទ៖ គឹមហុក  

សម្តេច ហេង សំរិន ព្រះរាជតំណាង​ព្រះមហាក្សត្រ​បើក​អនុសំវច្ឆរមហា​សន្និបាត​មន្រ្តី​សង្ឃ​ទូទាំងប្រទេស

2021/12/20 11:37:44 am        447
ភ្នំពេញ៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី២០ ខែធ្នូនេះ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី២៩។នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រះរាជតំណាង​ដ៏ខ្ពង់ខ្ពស់ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា បានអញ្ជើញក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី២៩ ដែល​មាន​សម្ដេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង ​សម្ដេចព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការគ្រប់ព្រះអង្គ ក្រសួងធម្មការនិងសាសន ​បានយាងនិមន្តចូលរួម បន្ទាប់ពីមានការខកខានមិនបានប្រារព្ធអស់រយៈពេលជាងមួយឆ្នាំកន្លងទៅ។សម្តេចប្រធានរដ្ឋសភា បានកោតសរសើរចំពោះក្រសួងធម្មការ និងសាសនា និងគណៈសង្ឃទាំងពីរ​គណៈព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ​ដែលបានសហការគ្នាយ៉ាងសកម្ម ក្នុងការទ្រទ្រង់ដល់​វិស័យ​ព្រះពុទ្ធ​សាសនា​ឱ្យមានការរីកចម្រើន ​ស្របទៅនឹងការវិវឌ្ឍរបស់សង្គមជាតិនៅគ្រប់កាលៈទេសៈ។ សម្តេចប្រធានរដ្ឋសភា ​បានមានប្រសាសន៍ថា​ ស្របទៅនឹងការរីកចម្រើន ក៏នៅមានបញ្ហាប្រឈម​មួយ​ចំនួន ដែលប៉ះពាល់ដោយបច្ចេកវិទ្យាទំនើប បណ្តាញសង្គម ដែលចាំបាច់អ្នកពាក់ព័ន្ធ​ទំាងអស់​ត្រូវយល់ឱ្យច្បាស់ ហើយចេះប្រើប្រាស់ឱ្យស្របតាមបរិការណ៍​នៃការរីកចម្រើន​ក្នុងវិស័យ​បច្ចេកវិទ្យា​មួយនេះ។ ជាមួយគ្នានោះ សម្តេចប្រធានរដ្ឋសភា ​បានបញ្ជាក់ថា បច្ចេកវិទ្យាក៏ជាផ្នែកដែលផ្តល់អត្ថប្រយោជន៍​ដល់វិស័យសាសនា និងសង្គមជាតិ។ក្នុងសុន្ទរកថា បើកអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសឆ្នាំនេះ ​សម្តេចប្រធានរដ្ឋសភា បាន​សំណូមពរដល់ពុទ្ធសាសនិកជនទាំងអស់ត្រូវរួមគ្នា​ប្រតិបត្តិតាមព្រះពុទ្ធឱវាទ​របស់​ព្រះ​សម្មាសម្ពុទ្ធបរមគរូ ​តាមតួនាទី ​និងភារកិច្ចរបស់ខ្លួន ជាព្រះសង្ឃ ឬជា​គ្រហស្ថ ​ឧបាសក ​ឧបាសិកា ដើម្បីទ្រទ្រង់ថែរក្សាព្រះពុទ្ធសាសនាឱ្យបានរីកចម្រើន ​ដោយហេតុថា ព្រះពុទ្ធសាសនារីកចម្រើន ឬចុះអន់ថយ គឺអាស្រ័យលើពុទ្ធបរិស័ទទាំងអស់គ្នា។អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស ​ជាវេទិកាជួបជុំដ៏សំខាន់មួយ ដើម្បីផ្តល់នូវ​កាលានុវត្តភាព​ក្នុងការពិគ្រោះ​ ពិភាក្សា និងស្វែងរកដំណោះស្រាយលើបញ្ហាបច្ចុប្បន្នភាព ដែលជាកត្តាចាំ​បាច់សម្រាប់អនុវត្តនាឆ្នាំបន្តបន្ទាប់ ​ខណៈដោយសារការរាតត្បាតជំងឺកូវីដ១៩ កាល​ពីឆ្នាំ២០២០​ អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស ពុំបានរៀបចំកម្មវិធី​សន្និបាត​នោះឡើយ​​៕ អត្ថបទ៖ សេក ឧត្តម

ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ៖ បើចង់ឲ្យហ្វ៊ុនស៊ិនប៉ិចមានភាពល្អឡើងវិញ លុះត្រាបញ្ឈប់ការឈ្លោះគ្នា

2021/12/20 10:33:58 am        1137
ភ្នំពេញ៖ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើការអំពាវនាវដល់សមាជិក សមាជិកា ព្រឹទ្ធាចារ្យគណបក្សទាំងអស់បញ្ឈប់ការលាបពណ៌ ច្រណែនឈ្នានីសគ្នាបន្តទៀត បើស្រលាញ់ និងមានឆន្ទៈពិតប្រាកដចំពោះគណបក្សហ៊្វុនស៊ិនប៉ិចមែននោះ។ នៅក្នុងពិធីចុះសំណេះ និងសួរសុខទុក្ខដល់សមាជិក-សមាជិកា គណបក្សនៅខេត្តកំពង់ធំ កាលពី ថ្ងៃទី១៩ ខែធ្នូ ម្សិលមិញ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ បានមានបន្ទូលថា បើស្រលាញ់ហ្វ៊ុនស៊ិនប៉ិច និង ចង់ឲ្យគណបក្សដែលជាកេរ្តិ៍មរតករបស់សម្តេចតា សម្តេចតាទួត ព្រះបរមរតនកោដ្ឋ ឲ្យមានភាពល្អប្រសើ ឡើងវិញ នោះគប្បីបញ្ឈប់ការឈ្លោះគ្នា ញុះញង់ឲ្យមានការរើសអើងគ្នាទៅវិញទៅមក ខណៈវប្បធម៌បែប នេះបានកើតជាយូរណាស់មកហើយចំពោះគណបក្សមួយនេះ។ព្រះអង្គម្ចាស់បានមានបន្ទួលថា«តាំងពីដើមមកខ្ញុំតែងតែឃើញ និងឮចំពោះថ្នាក់លើរបស់គណបក្សយើងឈ្លោះគ្នាជាច្រើនលើកច្រើនសារមកហើយ ហើយខ្ញុំតែងតែឆ្ងល់មូលហេតុអ្វីបានឈ្លោះគ្នារហូត យ៉ាងដូច្នេះ។ តែបើយើងរួបរួមគ្នាគណបក្សយើងនឹងល្អឡើងវិញ ដូចអ្វីដែលគណបក្សនេះបានកើតដំបូងអញ្ចឹង»។នៅក្នុងពិធីសំណេះសំណាលនោះដែរ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ក៏មានការតាំងចិត្ត និងមានជំនឿជឿជាក់ក្នុងការ ដឹកនាំរបស់ព្រះអង្គចំពោះ គណបក្សហ្វ៊ុនស៊ិនប៉ិច ឲ្យមានភាពល្អប្រសើឡើងវិញផងដែរ ខណៈនាពេលបច្ចុប្បន្នគណបក្សនេះ ពុំមានសំឡេងនៅក្នុងរដ្ឋសភា ដូចពីអតីតកាលក៏ដោយនោះ។ ព្រះអង្គម្ចាស់ក៏ណែនាំដល់សហជីវិន សហជីវិនី របស់ព្រះអង្គឲ្យមានការខិតខំធ្វើការបំរើប្រជារាស្រ្ត និងប្រទេសជាតិបន្ថែមទៀត ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានការរីកចំរើនបន្ថែមទៀតនោះ។សូមបញ្ជាក់ផងដែរថា នៅចំពោះមុខព្រះភ័ក្ររបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ក្រុមការងារបោះឆ្នោត និងគណៈកម្មាធិការប្រតិបត្តិ នៃគណបក្សហ៊្វុនស៊ិនប៉ិចខេត្តកំពង់ធំ និងសមាជិកសមាជិកាគ្រប់ជាន់ថ្នាក់ទូទាំងខេត្ត បានប្តេជ្ញាគាំទ្រ ដង្ហែតាមការដឹកនាំ របស់ព្រះអង្គជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីដឹកនាំបន្តពីព្រះបិតារបស់ព្រះអង្គ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឱ្យគង់វង្សជាអមតៈ ក្នុងការចូលរួមបោះឆ្នោតប្រកបដោយសក្កានុពល ជោគជ័យនាពេលអនាគតខាងមុខផងដែរ៕ អត្ថបទ៖ បាន ចក់

ឯកឧត្តម ប៉ោ ភក្ត្រ័ អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ​និង​សិស្សានុសិស្សថ្នាក់​ទី១២ នៅវិទ្យាល័យ ហ៊ុន សែន ឈូក

2021/12/19 03:21:38 pm        830
កំពត៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២១ ឯកឧត្តមឧនាយឧត្តមសេនីយ៍ ប៉ោ ភក្ត្រ័ អគ្គលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ចំនួន ៥៥៨នាក់ នៅវិទ្យាល័យ ហ៊ុន សែន ឈូក ដែលត្រូវត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។ពិធីនេះ បានធ្វើឡើងនៅវិទ្យាល័យ ហ៊ុន សែន ឈូក ស្ថិតនៅក្នុងស្រុកឈូកខេត្តកំពត ដោយ​មានការអញ្ជើញចូលរួមផងដែរពីសំណាក់លោក ខៀវ រិទ្ធីភ័ណ្ឌ អភិបាល នៃគណៈអភិបាល​ស្រុកឈូក និងសហការី លោក លោកស្រី​ សមាជិកក្រុមប្រឹក្សាស្រុក ថ្នាក់ដឹកនាំមន្ទីរ​អង្គភាព​ជុំវិញស្រុកផងដែរ។ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ោ ភក្ត្រ័ បានបញ្ជាក់ថា បច្ចុប្បន្នពិភពលោកស្ថិតក្នុងបរិបទ រង​ការ​ញាំញី​ដោយឥទ្ធិពលជំងឺកូវីដ១៩។ ប៉ុន្តែក្នុងនោះកម្ពុជាយើង ​ពិសេសក្នុងខេត្តកំពត ក៏​បានធូរស្បើយ​ពី​ការឆ្លងរាលដាជំងឺកូវីដ១៩ផងដែល ។ ទោះបីយ៉ាងនេះក្ដី ឯកឧត្តម ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ពិសេស លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ​និងអាណាព្យាបាលទាំងអស់ត្រូវតែបន្តបង្កើនការប្រុង ប្រយ័ត្ន ​ទាំងអស់គ្នា ដើម្បីបង្ការ ទប់ស្កាត់កុំឱ្យជំងឺកូវីដ១៩នេះ ឆ្លងចូលដល់ក្នុងសហគមន៍យើង ម្តងទៀត ។នាឱកាសនោះដែរ ឯកឧត្តម ក៏បានអំពាវនាវដល់សិស្សានុសិស្ស ឱ្យបង្កើនការចូលរួម​គោរពច្បាប់​ចរាចរណ៍ ពិសេស​បញ្ចៀស​ការ​ចរាចរ​និងប្រើប្រាស់​គ្រឿងញៀន​ឱ្យបាន ព្រោះបច្ចុប្បន្ន​បញ្ហា​គ្រឿង​ញៀន ​និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ​នេះវាបានបំផ្លាញអាយុជីវិត ​និងទ្រព្យសម្បត្តិ ព្រមទាំង​ធន​ធាន​មនុស្សក្នុងសង្គមកម្ពុជាយើង ​ដែលរាជរដ្ឋាភិបាលបាន និងកំពុងយកចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM