ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តមបណ្ឌិត ម៉ឹង មករា តំណាងឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធីដាក់​បញ្ជូល​យុវជនថ្មី ២៨៥នាក់ គណបក្សប្រជាជន

2021/12/19 11:17:05 am        822
កំពង់ចាម៖ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ជាសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារជនបង្គោល ចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម និងជាតំណាងឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីដាក់បញ្ជូលយុវជនថ្មី និងប្រកាសទទួលស្គាល់រចនាសម្ព័ន្ធយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក និងឃុំ នៃស្រុកជើងព្រៃ ដែលមានអ្នកចូលរួមសរុបចំនួន ២៨៥នាក់ កាលពីថ្ងៃទី១៨ ខែធ្នូ ម្សិលមិញនេះ ។ក្នុងអង្គពិធីនោះក៏មានការចូលរួមពី លោកស្រី សុភ័ក្រ សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានយុវជនបក្សខេត្ត ក្រុមការងារបក្សខេត្តចំនួន ៦រូប ក្រុមការងារជនបង្គោល ចំនួន១១រូប អចិន្រ្តៃយ៍ស្រុកចំនួន ២១រូប ប្រធានបក្សឃុំចំនួន១០រូប ព្រមទាំងសមាជិកបក្សផ្សេងៗទៀត។ ថ្លែងក្នុងពិធីសំណេះសំណាលនេះដែរឯកឧត្តមបណ្ឌិត ម៉ឹង មករា បាន​ផ្តាំផ្ញើ​ការសួរសុខទុក្ខពី​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល សូមឱ្យក្រុមការងារ​គ្រប់ថ្នាក់​ទាំងអស់ ​ត្រូវយកចិត្តទុកដាក់ពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យ​ដើម្បី​បម្រើការងារ និងដោះស្រាយរាល់បញ្ហានានាជូនប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានល្អប្រសើរ និង​មានប្រសិទ្ធភាព​ ព្រោះគណបក្សប្រជាជនកម្ពុជា​ ប្រសូត្រ​ឡើង​ពីប្រជាជន និង​ធ្វើ​ដើម្បី​ប្រជាជន។ ក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិត ម៉ឹង មករា និងការចង្អុលបង្ហាញដោយផ្ទាល់ពី ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ាណែត ក្រុមការងារបានរួមចំណែកយ៉ាងច្រើន ក្នុងការជួយដល់កិច្ចការមនុស្សធម៌​មាន​ដូចជា វិស័យសុខាភិបាល វិស័យអប់រំ វិស័យកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធជូន​ប្រជា​ពលរដ្ឋ រួមមាន ការកសាងផ្លូវថ្នល់​ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹកប្រលាយទឹក ស្រះទឹក ​ការដាំកូនឈើលម្អអមសងខាងផ្លូវ ​ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដើម្បីរួម​ចំណែក​ជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមជនបទ ពិសេសក្នុងវិបត្តិនៃជំងឺឆ្លង កូវីដ-១៩។ជាមួយគ្នានោះដែរឯកឧត្ដមបណ្ឌិត ម៉ឹង មករា ក៏បាននាំមកជាមួយនូវអំណោយដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី រួមមាន៖ ថវិកាជូនប្រធានបក្សស្រុក ចំនួន ៥,០០០,០០០រៀល, ថវិកាជូនប្រធានយុវជនស្រុក ចំនួន ៥,០០០,០០០រៀល និងថវិកាជូនយុវជនចំនួន ១៨៥នាក់ ក្នុងមួយនាក់ៗទទួលបាន មួក អាវយឺត ក្រមា រួមជា​មួយ​ថវិការ ៥០,០០០រៀល៕

ប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ (បាក់ខាំ) ក្នុងខេត្តមណ្ឌលគិរី ត្រូវបានបើកឲ្យប្រើប្រាស់ជាផ្លូវការ

2021/12/18 04:32:49 pm        1045
មណ្ឌលគិរី៖ ប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ (បាក់ខាំ) ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរិ ត្រូវបានបើកឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីជាប្រយោជន៍ប្រជាពលរដ្ឋទូទៅ ពិសេស គឺសហគមន៍មូលដ្ឋាននោះតែម្ដង។លោក សៀ រ៉ា អនុប្រធានរដ្ឋបាលព្រៃឈើ ក្នុងពិធីសម្ពោធប្រព័ន្ធធារាសាស្ត្រ ស្រែជ្រៃ (បាក់ខាំ) កាលពីម្សិលមិញ បានឱ្យដឹងថា គម្រោងរបៀងអភិរក្សជីវៈចម្រុះ (BCCP) នៅកម្ពុជា ទទួល​បាន​ហិរញ្ញប្ប ទានឥតសំណងពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួន១៩លានដុល្លារ សម្រាប់​ដំណើរ​ការអនុវត្តគម្រោង របៀងអភិរក្សជីវៈចម្រុះមហាអនុតំបន់មេគង្គ សម្រាប់ខេត្តមណ្ឌលគិរី និង​ខេត្តកោះកុង។ គោលបំណង គឺផ្តោតសំខាន់ ទី១. ជំរុញឲ្យមានប្រសិទ្ធភាព និងភាពស្របច្បាប់ដល់​សហគមន៍​មូលដ្ឋានការគ្រប់គ្រង ប្រើប្រាស់ធនធានព្រៃឈើ ​ការទទួលស្គាល់សហគមន៍ព្រៃឈើ និងព្រៃការ​ពារ​ធម្មជាតិ ទី២. ស្តារឡើងវិញ នូវព្រៃរេចរិល ធានាការដាំដុះប្រភេទឈើក្នុងស្រុក ការធ្វើ​កសិរុក្ខកម្ម ការកែឆ្នៃអនុផលព្រៃឈើ ទី៣. លើក កម្ពស់ជីវភាពសហគមន៍ ការផ្តល់ហេដ្ឋា​រចនា​សម្ព័ន្ធខ្នាតតូច និងខ្នាតមធ្យម និងទី៤ បង្កើតមុខរបរបន្ថែម ដល់គ្រួសារ ចូលរួមជាមួយ​សកម្មភាព​គម្រោង និងការទប់ទល់ទៅនឹងការបម្រែបម្រួលអាកាសធាតុ ក៏ដូច ជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គម​នៅខេត្តមណ្ឌលគិរី។លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី បានបញ្ជាក់ថា គម្រោងរបៀងអភិរក្សជីវៈចម្រុះ មហាអនុតំបន់មេគង្គ នៅខេត្តមណ្ឌលគិរី បានចូលរួមចំណែកដល់ការគ្រប់គ្រងធនធានព្រៃឈើ ជំរុញការ ដាំស្តារព្រៃឈើឡើងវិញ នៅតំបន់ដីព្រៃរេចរិល តាមរយៈការដាំដុះ​បញ្ចូល​នូវប្រភេទ​ឈើព្រៃក្នុងស្រុក ការ ធ្វើកសិរុក្ខកម្ម បង្កើនជីវភាពសហគមន៍ និងបង្កើនប្រាក់ចំណូល​ដល់​សហគមន៍បណ្តុះបណ្តាលពង្រឹង សមត្ថភាព ថ្នាក់ក្រោមជាតិ និងសហគមន៍មូលដ្ឋាន។លោក បានបញ្ជាក់ថា គម្រោងប្រព័ន្ធធារាសាស្រ្ត (បាក់ខាំ) បានផ្តល់ផលដល់ប្រជាពលរដ្ឋ ចំនួន ៥១គ្រួសារ ដែល​អាច​ផ្គត់ផ្គង់​ទឹកស្រោចស្រពដីស្រែ ចំនួន១៧១ហិកតា។ ប្រជាសហគមន៍ ដែលទទួល ផលពីគម្រោង សរុប៥១គ្រួសារ ដែលអាចផ្គត់ផ្គង់​ទឹកស្រោចស្រព​ដីស្រែ ចំនួន១៧១ហិកតា។ គម្រោងនេះ បានដំណើរការសាងសង់កាលពីខែធ្នូ ឆ្នាំ២០១៩ និង​បញ្ចប់​ជាស្ថាពរកាលពីខែកញ្ញា ឆ្នាំ២០២០។លោកបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេស សហគមន៍នៅតំបន់នេះ ​ត្រូវចូលរួមថែ រក្សា​ការពារទំនប់នេះ ឲ្យបានគង់វង្ស ទុកសម្រាប់ប្រើប្រាស់បង្កបង្កើនផលកសិកម្ម ​ការធ្វើចរាចរណ៍ លើក ​កម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ​និង​បញ្ចៀស​ការ​ខ្វះខាត​ទឹកក្នុងការធ្វើកសិកម្ម និង​ឲ្យប្រជាពលរដ្ឋ ​អាចយកទៅប្រើប្រាស់ឲ្យបានល្អប្រសើរ៕អត្ថបទ៖ អ៊ិត ភីរុណ

ដីព្រៃលិចទឹកជាង ៤ម៉ឺនហិតាក្នុងខេត្តចំនួន៦ ជាប់តំបន់ទន្លេសាប ត្រូវពលរដ្ឋប្រគល់ជូនរដ្ឋវិញ

2021/12/18 04:24:12 pm        767
ភ្នំពេញ៖ មកដល់ពេលនេះ ដីព្រៃលិចទឹកចំនួនជាង៤ម៉ឺនហិតា ក្នុងខេត្តចំនួន៦ ក្នុងតំបន់ទន្លេសាប ត្រូវបាន ពលរដ្ឋប្រគល់ជូនរដ្ឋវិញ ដើម្បីទុកជាសម្បត្តិរបស់រដ្ឋ។របាយការណ៍របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានចេញផ្សាយកាលពីពេល ថ្មីៗនេះ បានបង្ហាញថា ប្រជាពលរដ្ឋប្រគល់ដីព្រៃលិចទឹកក្នុងតំបន់ទន្លេសាបជូនរដ្ឋវិញ ដោយគិតត្រឹមថ្ងៃ ទី១៧ ខែធ្នូនេះ មានជាង៤ម៉ឺនហិតា នៅក្នុងខេត្តចំនួន៦ រួមមានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ។កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាល បានបង្កើនគណៈកម្មការអន្តរក្រសួង ដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះស្រាវជ្រាវ បង្ក្រាបបទល្មើសលួចទន្ទ្រានដីព្រៃលិចទឹក តំបន់៣ នៃខេត្តជាប់បឹងទន្លេសាប។ការបង្កើតគណៈកម្មាការនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការ ទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹកដើម្បីយកដី នៅក្នុងតំបន់បឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង។ ក្រៅពីនេះ សម្តេចតេជោ បានបញ្ជាទៅឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ឱ្យ ដឹកនាំកិច្ចប្រជុំក្រសួង​ស្ថាប័ន​ពាក់ព័ន្ធនេះ ដើម្បីបែងចែកភារកិច្ច ក្នុងការចុះពិនិត្យ បង្ក្រាប និងរឹបអូសដី ដែលបានកាប់​ទន្ទ្រាននោះមកវិញ។បន្ទាប់ពីទទួលបានបញ្ជានេះ ក្រុមការងារ ដែលដឹកនាំដោយឯកឧត្តម ជា សុផារ៉ា បានដាក់ចេញ វិធានការជាបន្តបន្ទាប់ ព្រមទាំងរកឃើញអ្នកប្រព្រឹត្តបទមួយចំនួនផងដែរ៕អត្ថបទ៖ ទូច សោភ័ណ 

ជប៉ុននឹងផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង

2021/12/18 02:09:19 pm        691
ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន នឹងដាក់ជូនគម្រោងសិក្សា ការពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង ទៅរដ្ឋាភិបាលរបស់ខ្លួនពិនិត្យ នឹងសម្រេច ក្នុងការផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់ការអនុវត្តគម្រោងនេះ នៅក្នុងឆ្នាំ២០២២ ។លោក Yoichi Inoue ប្រធានក្រុមបេសកកម្មរបស់ទីភ្នាក់ងារ JICA តូក្យូ លើកឡើងនៅក្នុងជំនួប​ពិ​ភាក្សាការ​ងារជាមួយ​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សា​ហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ថា ​ចំពោះ លទ្ធផលនៃការសិក្សា​របស់​គម្រោង​ពង្រីក​សមត្ថភាព ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាតខេត្តស្វាយរៀង​ គឺបាន​បញ្ចប់ជាស្ថាពរ ​ព្រមទាំងបាន ពិភាក្សា​ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អំពីលទ្ធផលនៃការសិក្សាចុងក្រោយ​ និងភារកិច្ចទទួលខុស ត្រូវរបស់ភាគីកម្ពុជា ក្នុងក្របខណ្ឌ​គម្រោងរួចរាល់ ក្នុងនោះតាមរបាយការណ៍នៃការសិក្សានេះ JICA នឹងដាក់ជូនទៅរដ្ឋាភិបាលជប៉ុន ពិនិត្យ និងសម្រេច ក្នុងការផ្តល់ហិរញ្ញប្បទានឥតសំណង ​សម្រាប់ការអនុវត្តគម្រោង នៅក្នុងឆ្នាំ២០២២ ខាងមុខនេះ។ចំពោះការធ្វើបច្ចុប្បន្នភាពផែនការឆ្នាំ២០២១-២០៣០ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោកប្រធាន​ក្រុមបេសកកម្ម បានបន្តឲ្យដឹងថា បច្ចុប្បន្នការសិក្សាគឺបាន​បញ្ចប់សេចក្តីព្រាង​របាយ​ការណ៍​ហើយ ព្រមទាំងបានពិភាក្សាជាមួយជាមួយរដ្ឋាករទឹកស្វយ័ត​ ក្រុងភ្នំពេញរួចរាល់ផងដែរ, ក្នុងនោះសម្រាប់ជំហានបន្ទាប់ ​ទីប្រឹក្សាបច្ចេកទេស​ នឹងបញ្ចប់របាយការណ៍សិក្សាជាស្ថាបពរ រួចនឹងដាក់​ ជូនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពិនិត្យនិងផ្តល់យោបល់ចុងក្រោយ។ក្នុងជំនួបនេះ, ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានសម្តែងនូវក្តីរីករាយ ដែលបានឃើញ​នូវ​វឌ្ឍនភាព​របស់គម្រោងទាំង ២ ខាងលើ នៃគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់​ទឹកស្អាត​ខេត្តស្វាយរៀង ​ដោយឯកឧត្តមបានបញ្ជាក់ជូនទីភ្នាក់ងារ ​JICA អំពីការ គាំទ្រចំពោះលទ្ធផល​នៃការ​សិក្សានេះ​ និងស្នើឱ្យមានការចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សារវាងក្រសួង និងក្រុមបេសកកម្ម របស់ទីភ្នាក់ងារ JICA តូក្យូ។ ចំពោះលទ្ធផលនៃការសិក្សាវិញ ចាំបាច់ត្រូវធ្វើការកែសម្រួលថ្លៃលក់ទឹក​របស់រដ្ឋាករទឹក​ខេត្តស្វាយរៀង​ ដើម្បីធានានិរន្តភាពហិរញ្ញវត្ថុរបស់អង្គភាព ​នឹងស្នើឱ្យមានការកំណត់ថ្លៃលក់ទឹក ដោយបែងចែក​តាមប្រភេទអតិថិជន និងតាមកម្រិត ប្រើប្រាស់ និងត្រូវមានការឧបត្ថម្ភថ្លៃលក់​ទឹក​ដល់គ្រួសារក្រីក្រផងដែរ។ចំពោះការធ្វើបច្ចុប្បន្នភាពផែនការឆ្នាំ ២០២១-២០៣០ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឯកឧត្តម បញ្ជាក់ថា នេះជាគឺ ការងារចាំបាច់ ព្រោះថា ផែនដីរដ្ឋបាលក្រុងភ្នំពេញមានការផ្លាស់ប្តូរជាច្រើន ហើយទីក្រុងក៏មានការរីកចម្រើនយ៉ាងលឿនផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានស្នើឱ្យទីភ្នាក់ងារ JICA សិក្សាអំពីលទ្ធភាពក្នុងការសាងសង់​រោង​ចក្រ​ប្រព្រឹត្តិកម្មសម្អាតទឹក ​នៅទីតាំងដី ​តំបន់បឹងតាមោករបស់អង្គភាព ព្រមទាំងប្រើប្រាស់​ប្រភពទឹក​ពី​បឹងតាមោក​ដោយផ្ទាល់តែម្តង៕ អត្ថបទ៖ សុន រ៉ាឌី

ប្រមុខការទូតកម្ពុជា-ថៃ ជួបពិភាក្សាការងារជុំវិញទំនាក់ទំនងទ្វេភាគី និងបញ្ហាតំបន់

2021/12/18 02:01:41 pm        334
ភ្នំពេញ៖ ដូចការគ្រោងទុក នៅថ្ងៃទី១៨ ខែធ្នូនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា មានជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ប្រមុខការទូតថៃ ជុំវិញទំនាក់ទំនងទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិ។មុនជំនួបទ្វេភាគីឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសថៃ បានកំពុង​បំពេញ​ទស្សនកិច្ចផ្លូវការនៅកម្ពុជា ស្របពេលឯកឧត្តមរដ្ឋមន្រ្តីការបរទេសថៃ​បានអញ្ជើញ​ធ្វើ​ជាសហប្រធានជាមួយ ​ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ​បានដឹកនាំកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JC) រវាងកម្ពុជា និងថៃ ចាប់ពីថ្ងៃទី១៦ ដល់ ១៨ ខែធ្នូ ឆ្នាំ២០២១។ចំពោះកិច្ចប្រជុំគណៈកម្មការចម្រុះ (JC) លើកទី១១ ក្រោមមូលបទ «សន្តិភាព វិបុលភាព ស្តារ​ឡើងវិញ​ទាំងអស់គ្នា» ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសទាំងពីរ នឹងពិនិត្យឡើងវិញនូវ​វឌ្ឍនភាព​នៃការអនុវត្តកំណត់ហេតុកិច្ចប្រជុំ JC លើកទី១០ កាលពីឆ្នាំ២០១៦ និងពិភាក្សាលើ​ទិដ្ឋភាព​នានា នៃកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរ ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ក្នុងគោលបំណងបន្តពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និង​គ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រទាំងពីរ ដើម្បីការស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស ក្រោយពីវិបតិ្តកូវីដ-១៩។បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មការចម្រុះ (JC) លើកទី១១ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការបរទេសទាំងពីរ នឹងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់-ទទួលជានិមិត្តរូបនូវឧបករណ៍​សម្រាប់​ធ្វើតេស្ត RT-PCR និង SARS-CoV-2 ពីរាជរដ្ឋាភិបាលថៃ ប្រគល់ជូនមន្ទីរពេទ្យ​បង្អែក​ប៉ោយប៉ែត ​និងមន្ទីរពេទ្យមង្គលបូរី នៃខេត្តបន្ទាយមានជ័យ និងបិទបញ្ចប់កម្មវិធីដោយការធ្វើ​សន្និសីទសារព័ត៌មានរួមគ្នា។តាមរយៈជំនួបទ្វេភាគីជាមួយរវាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ជាមួយរដ្ឋមន្រ្តី​ការ​បរទេស​ថៃ ភាគីទាំងពីរមានការពិភាក្សាអំពីចំណងទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់លើ​បញ្ហា​តំបន់ និងអន្តរជាតិដែលជាកង្វល់រួមនាពេលបច្ចុប្បន្ន ក៏ដូចជាតួនាទីរបស់កម្ពុជាជាប្រធាន​អាស៊ាន ឆ្នាំ២០២២ផងដែរ ។យ៉ាងណាមិញ មួយរយៈចុងក្រោយនេះមានបណ្តាប្រមុខការទូតនៃបណ្តាប្រទេសរបស់អាស៊ាន និងឥស្សរជនជនមកពីអឺរ៉ុប ​បានបំពេញទស្សនកិច្ចមកកាន់កម្ពុជា ​ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិខណៈកម្ពុជានឹងធ្វើជាប្រធានអាស៊ាន​ក្នុង​ឆ្នាំ​២០២២ខាងមុខ៕អត្ថបទ៖ សេក ឧត្តម 

បណ្ឌិត សុខ ទូច ទាមទារឲ្យអ្នកទន្ទ្រានដីព្រៃលិចទឹកជុំវិញបឹងទន្លេសាបត្រូវស្មោះត្រង់ ខណៈរបាយការណ៍ទន្ទ្រាន​ផ្ទុយគ្នា​

2021/12/18 06:19:07 am        294
ភ្នំពេញ៖ ក្នុងពិធីបិទសន្និសីទអន្តរជាតិលើកទី១៦ កាលពីថ្ងៃទី១៧ ខែធ្នូម្សិលមិញនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានផ្ញើសារទាមទារឲ្យអ្នកទន្រ្ទានដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប ទាំងអស់ត្រូវមានភាពស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល និងប្រជាជន ខណៈរបាយការណ៍ទន្ទ្រានបែរជាមានភាពផ្ទុយគ្នា។ក្នុងពេលគណៈកម្មការអន្តរក្រសួងដឹកនាំដោយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋ​មន្រ្តី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្រាវជ្រាវការទន្ទ្រានកាន់កាប់ខុសច្បាប់​ព្រៃលិច​ទឹកជុំវិញ​បឹងទន្លេសាបនោះ ​ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច​ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងក្នុងនាមជាអ្នកស្រាវជ្រាវដែលបានបញ្ជូនរបាយការណ៍ជូនសម្តេចតេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី បាន​សម្តែងការហួសចិត្តចំពោះរបាយការណ៍ចេញពី​ខេត្តមួយចំនួន​ជុំវិញបឹង​ទន្លេសាប ក្រោយពីទំហំនៃការកាប់​ទន្ទ្រាន​បែរជាមានភាពផ្ទុយគ្នាទៅវិញ។ឯកឧត្តម បានបញ្ជាក់ថា​ ជាក់ស្តែងការកាប់ទន្ទ្រានព្រៃលិចទឹកក្នុងខេត្តកំពង់ធំ​ មាន​ទំហំ​ជាង ១០​ម៉ឺនហិកតា ​ខណៈការស្រាវជ្រាវរកឃើញការទន្ទ្រានត្រឹមទំហំជាង ៣ពាន់ហិកតាប៉ុណ្ណោះ។ ជុំវិញបញ្ហានេះ ​ឯកឧត្តម បានទាមទារឲ្យអ្នកដែលកាន់កាប់ព្រៃលិចទឹកមាន​ភាពស្មោះត្រង់​ចំពោះ​ប្រជាជនកម្ពុជា ​និងរាជរដ្ឋាភិបាល។គិតមកទល់ពេលនេះ តាមរយៈអង្គភាពប្រឆាំងអំពើពុករលួយបានស្រាវជ្រាវ និងចាប់ខ្លួន​ទៅ​លើ​បុគ្គល​ចំនួនចំនួន៣រូប ដូចជា លោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង​ លោក ស៊ុ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង និងលោក កែវ ណារុន នាយការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាន​ខេត្តកំពង់ឆ្នាំង ​ខណៈអាជ្ញាធរតាមបណ្តាខេត្តជុំវិញបឹងទន្លេសាបបានឃាត់ខ្លួនជាបន្តបន្ទាប់។សូមរំលឹកថា ​កាលពីថ្ងៃទី២៨ ខែវិច្ឆិកាកន្លងទៅ ​សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី បានបញ្ជា​ឲ្យ​រដ្ឋមន្រ្តីពាក់ព័ន្ធ ​និងអភិបាលខេត្តក្នុងភូមិសាស្រ្តបឹងទន្លេសាបត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាប​ជា​បន្ទាន់ ​ចំពោះជនខិលខូចមួយចំនួន​ ដែលលួចកាប់ព្រៃលិចទឹក ​និងវាទទីយកដីមួយចំនួន ដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។បន្ទាប់ពីនោះ​ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយស្តីពី ការកំណត់ដែនព្រៃលិចទឹកប្រមាណ​ ៦៥ម៉ឺនហិកតា ​ស្ថិតក្នុងខេត្តចំនួន៦ជុំវិញបឹងទន្លេសាប រួមមាន ​ខេត្តកំពង់ឆ្នាំង ​ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប​ និង​កំពង់ធំ៕អត្ថបទ៖ សេក ឧត្តម 

សម្ដេចតេជោ៖ ជំនួយរបស់មិត្តចិន បាន​ជួយដល់​ការ​ពង្រឹង​ឯករាជ្យ​អធិបតេយ្យភាព​នយោបាយ​កម្ពុជា

2021/12/18 12:25:38 pm        801
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ជំនួយដ៏ធំរបស់មិត្តចិន បានជួយដល់ការពង្រឹងឯករាជ្យអធិបតេយ្យភាពខាងនយោបាយរបស់កម្ពុជាផងដែរ ហើយ សម្តេចសង្ឃឹមថា ទំនាក់ទំនងនេះ មិនមានអ្នកណាផ្សេងតម្រង់ឆ្ពោះ មកដាក់ទណ្ឌកម្មលើកម្ពុជាឡើយ។ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងពិធីរាប់ថយក្រោយ៥០២ថ្ងៃដំណើរឆ្ពោះទៅស៊ីហ្គេម២០២៣ នាព្រឹកថ្ងៃទី១៨ ខែធ្នូនេះ សម្តេចតេជោ បានបង្ហាញមោទនភាពយ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយមិត្តចិន ដែលមានប្រវត្តិតាំងពីអតីតព្រះមហាក្សត្រព្រះបរមរតនកោដ្ឋ បន្តរហូតមកដល់សព្វថ្ងៃ ​កាន់តែរឹងមាំ ដូចប្រធានាធិបតីចិន ស៊ី ជិនពីង បានលើកឡើងថា​ ជាមិត្តដែកថែប​ និងគ្មានអ្នកណាបំបែកបាន។វិមានកីឡដ្ឋាននេះ គឺជាសំណង់ធំជាងគេក្នុងចំណោមសំណង់នានា ​នៅក្នុងពហុកីឡដ្ឋានជាតិ មរតកតេជោ ​ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ វិមានកីឡដ្ឋាននេះ ត្រូវបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧។ វិមានកីឡដ្ឋាននេះ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ក្នុងទំហំទឹកប្រាក់ប្រមាណ ១៦០លានដុល្លារ ដោយបានសាងសង់លើទំហំផ្ទៃដីប្រមាណជាង​១៦​ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ ជាកីឡដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នក​ទស្សនា​បានរហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និង​អន្តរជាតិធំៗ​កម្រិតពិភពលោក ​ពិសេសនឹងក្លាយជាកីឡដ្ឋានដ៏សំ ខាន់ សម្រាប់ត្រៀមស្វាគមន៍​ការ​ប្រកួតកីឡាស៊ីហ្គេម ​និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជានាឆ្នាំ២០២៣៕អត្ថបទ៖ មុត សុទ្ធ

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម ០៥នាក់​នៅ​ថ្ងៃ​នេះ

2021/12/18 12:11:59 pm        392
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ០៥នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ២នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ អ្នកស្លាប់ទាំងពីរ ​គឺមិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០០៣នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៤១០​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៧៨២នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ចុះសំណេះសំណាលជាលើកដំបូងជាមួយសកម្មជនបក្សនៅខេត្តកណ្តាល

2021/12/18 11:32:05 am        1272
កណ្ដាល៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធាន ស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច បានយាងចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំដែលជារចនាសម្ព័ន្ធ ថ្នាក់ខេត្ត និងស្រុក ទូទាំងខេត្តកណ្តាល នៅទីស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិចក្រុងតាខ្មៅ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ខណៈការចុះសួរសុខ និងសំណេះសំណាលនេះគឺជាលើកដំបូងបំផុតក្រោយពីព្រះអង្គត្រូវបានទទួលតំណែងជាប្រធាន ស្តីទីគណបក្សនេះ។ជាមួយនឹងការយាងចុះសួរសុខទុក្ខ ដល់សកម្មជនរបស់ព្រអង្គនេះ ព្រះអង្គម្ចាស់ក៏ណែនាំដល់ សហជីវិន សហជីវិនី របស់ព្រះអង្គឲ្យមានការខិតខំធ្វើការបំរើប្រជារាស្រ្ត និងប្រទេសជាតិបន្ថែមទៀត ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានការរីកចំរើនបន្ថែមទៀតនោះ។ចំពោះមុខព្រះភ័ក្ររបស់ព្រះអង្គក្រុមការងារបោះឆ្នោត និងគណៈកម្មាធិការប្រតិបត្តិ នៃគណបក្សហ៊្វុនស៊ិនប៉ិចខេត្តកណ្តាល និងសមាជិកសមាជិកាគ្រប់លំដាប់ជាន់ថ្នាក់ទូទាំងខេត្ត ប្តេជ្ញាគាំទ្រ ដង្ហែតាមការដឹកនាំ ព្រះអង្គ នរោត្តម ចក្រាវុធ ជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីដឹកនាំបន្តពី ព្រះបិតារបស់ព្រះអង្គ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឱ្យគង់វង្សជាអមតៈ ក្នុងការចូលរួមបោះឆ្នោតប្រកបដោយសក្កានុពល ជោគជ័យនាពេលអនាគត់ខាងមុខផងដែរ៕ អត្ថបទ៖ បាន ចក់​

សម្តេចតេជោ សមិទ្ធផលពហុកីឡដ្ឋានមរតកតេជោ គឺធំហើយប៉ុន្តែអ្វីដែលធំជាងនេះគឺទឹកចិត្តដ៏សប្បុរសរបស់មិត្តចិន

2021/12/18 04:15:28 am        356
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា ការទទួលបាននូវវិមានកីឡដ្ឋានដ៏ស្កឹមស្កៃនៃពហុកីឡដ្ឋានមរតកតេជោនៅសង្កាត់ព្រែកតាសេក សមិទ្ធផលនេះគឺវាធំហើយ ប៉ុន្តែអ្វីដែលធំជាងនេះទៀតនោះគឺទឹកចិត្តរបស់មិត្តចិន។សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញនូវការខិតខំធ្វើការជាមួយមិត្តចិនដើម្បីទទួលបាននូវសមិទ្ធផលដ៏ធំនេះដែលជាតម្រូវការសម្រាប់កម្ពុជាទទួលធ្វើម្ចាស់ផ្ទះការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ហើយសម្ដេចថាវិមាននេះវាធំហើយប៉ុន្តែអ្វីដែលធំជាងនេះទៀតគឺទឹកចិត្តដ៏សប្បុសរបស់មិត្តចិន។តាមរយៈជំនួយដ៏សប្បុរសនេះសម្ដេចក៏បានផ្ដាំផ្ញើតាមរយៈឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជានូវការថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់រដ្ឋាភិបាលនិងប្រជាជនចិនដែលបានផ្ដល់ជំនួយសម្រាប់កម្ពុជាហើយដែលជាការ ទន្ទឹងរង់ចាំរបស់កម្ពុជា។គួរបញ្ជាក់ថាវិមានកីឡដ្ឋាន នេះបានសាងសង់លើទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ គឺជាកីឡដ្ឋានខ្នាតធំដែលអាចផ្ទុកអ្នកទស្សនាបាន រហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក។ ពិសេសនឹងក្លាយជាកីឡដ្ឋានដ៏សំខាន់ សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នាឆ្នាំ២០២៣ខាងមុខ។វិមានកីឡដ្ឋាននេះ ត្រូវបានសាងសង់ឡើងដោយ ក្រុមហ៊ុន China State Construction Engineering Co. Ltd ស្ថិតក្រោមការគ្រប់គ្រង និងត្រួតពិនិត្យរបស់ក្រសួងពាណិជ្ជកម្មចិន។ ការសាងសង់វិមានកីឡដ្ឋាន ដ៏មហាអស្ចារ្យនេះបានប្រើប្រាស់រយៈពេល៤៨ខែ គិតចាប់ពីថ្ងៃសាងសង់ រហូតដល់ពេលបិទបញ្ចប់ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM