ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ

2021/12/18 03:30:24 am        662
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ វិមានកីឡដ្ឋាន ដែលជាសំណង់ធំជាងគេ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកើតឡើងពីចំណងមិត្តភាព កម្ពុជា-ចិន ជាជំនួយឥតសំណងពីមិត្តចិន ដែលស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ដើម្បីទទួលបានព័ត៌មានថ្មីៗ លឿនរហ័ស សូមចុច Join Channel Telegram BTV Newsខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​៖- ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលបានកើតឡើងនាពេលនេះ គឺមិនមែនជាការយល់សុបិននោះទេ ពោលគឺជាការខិតខំប្រឹងប្រែងរួមគ្នារបស់ពលរដ្ឋខ្មែរទាំងអស់គ្នា ក្រោមជំនួយឧបត្ថម្ភរបស់ប្រជាជន និងរដ្ឋាភិបាលចិន។- សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ជំនួយឥតសំណងរបស់មិត្តចិនក្នុងការកសាងពហុកីឡដ្ឋានជាតិមរតកតេជោនាពេលនេះ គឺជាជំនួយធំជាងគេបំផុតបើប្រៀបធៀបជាមួយនឹងជំនួយផ្សេងៗទៀត ដែលប្រជាជន និងរដ្ឋាភិបាលចិនបានផ្តល់ឲ្យកម្ពុជា។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជំនួយរបស់មិត្តចិន មិនគ្រាន់តែជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានោះទេ វាក៏ជាផ្នែកមួយដ៏ធំ ដើម្បីពង្រឹងឯករាជ្យភាពកម្ពុជា ហើយសម្តេចក៏សង្ឃឹមថា ព្រឹត្តិការណ៍ថ្ងៃនេះ មិនមែនជាប្រធានបទ ដែលត្រូវវែកញែកនូវរឿងដ៏ហួសហេតុនោះទេ។- សម្តេចតេជោប្រកាសថា តំបន់កសាងពហុកីឡដ្ឋានមរតកតេជោ មិនត្រឹមតែជាកន្លែងនៃពិភពកីឡាប៉ុណ្ណោះទេ តែនៅមិនឆ្ងាយពីកន្លែងនេះគឺជាវិមានអនុស្សាវរីយ៍ឈ្នះ ឈ្នះ ដែលជាភស្តុតាង នៃសុខសន្តិភាពនៃកម្ពុជា ដែលនាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ។- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការនិមន្ត និង យាងព្រះសង្ឃចំនួន ៦៨ អង្គ គឺតំណាងឱ្យខួបលើកទី ៦៨ ឆ្នាំ ដែលចេញពីអាណានិគមបារាំង និង រំលឹកដល់ព្រះបរមរតកោដ្ឋ។- សម្តេចតេជោ ថ្លែងអំណរគុណដល់បក្ស រដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយដល់កម្ពុជា ក្នុងនោះមានសមិទ្ធផលមហាសាលដែលត្រូវដាក់សម្ពោធនៅថ្ងៃនេះ ហើយមិត្តចិនក៏បានផ្តល់សេរីភាពការជ្រើសរើសគំរូប្លង់ដល់កម្ពុជាផងដែរ ដែលជាការឲ្យតម្លៃគ្នា និងជាភាពជាដៃគូនៃយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។- សម្តេចតេជោបានថ្លែងថា ការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ «គឺមានរូបរាងជាសំពៅ» ដោយបញ្ជាក់អំពីទំនាក់ទំនងយូរអង្វែងរវាងកម្ពុជា និងចិន តាំងពីដើមមកដែលបានធ្វើដំណើរតាមសំពៅ និងការភ្ជាប់ទំនាក់ទំនងតាមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ និងផ្លូវសូត្រសតវត្សទី២១។-សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលនឹងជំរុញការចាក់វ៉ាក់សាំងនូវដូសទី៣ ជូនដល់មនុស្សចាស់ និងកុមារ ខណៈបុគ្គលម្នាក់ៗបន្តរួមគ្នាទប់ស្កាត់ និងការពារដោយខ្លួនបន្ថែមទៀត ដោយមិនអាចឲ្យប្រទេសវិលត្រឡប់ទៅក្រោយវិញ នៃការបិទខ្ទប់ ដោយសារបញ្ហាកូវីដ១៩នោះទេ បើទោះបីជាបញ្ហាមេរោគកូវីដ១៩នេះ នៅតែបន្តវត្តមានដដែលនោះ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវសូមកុំមានស្លន់ស្លោររឿងមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មី អូមីក្រុង ព្រោះរហូតមកទល់ពេលនេះ មិនទាន់មានករណីស្លាប់ដោយសារវានៅឡើយ តែក៏សូមកុំមានការប្រហែសភ្លេចខ្លួនផងដែរ។- សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋ នាំគ្នាមកមើលការបាញ់កាំជ្រួច និងភ្លើងលម្អ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានមរតកតេជោ នៅរាត្រីនេះ តែត្រូវរក្សាគម្លាត និងវិធានការអនាម័យ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងមេរោគបំប្លែងថ្មី "អូមីក្រុង"។ **ប្រសាសន៍សម្ដេចតេជោ ចប់នៅម៉ោង ១០ និង០១នាទី 

ពលរដ្ឋគ្រោងដើរកម្សាន្តថ្ងៃឆ្លងឆ្នាំ ខណៈបន្ទប់សណ្ឋាគារផ្ទះសំណាក់ត្រូវបានកក់ស្ទើរពេញ

2021/12/17 05:47:43 pm        419
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានឲ្យដឹងនៅថ្ងៃទី១៧ខែធ្នូនេះថា ភ្ញៀវទេសចរក្នុងស្រុក នឹងចេញដើរកម្សាន្តកាន់តែកើនឡើងថែមទៀត នៅក្នុងឱកាសថ្ងៃបុណ្យឆ្លងឆ្នាំសកល ២០២១ឈានចូលឆ្នាំ២០២២ ហើយបន្ទប់ស្នាក់នៅជាច្រើននៅតាមបណ្តាសណ្ឋាគារ ផ្ទះសំណាក់ ផ្ទះស្នាក់នានា ត្រូវបានគេកក់ទុកច្រើនជាពិសេសគោលដៅទេសចរណ៍តាមតំបន់ឆ្នេរ ។ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTVថា នៅ​ក្នុងអំឡុងខែធ្នូ ដែលជាខែចុងក្រោយនៃឆ្នាំ២០២១នេះ ការចេញដើរកម្សាន្តនៅក្នុងឱកាសថ្ងៃ​ឈប់​សម្រាក​ចុងសប្តាហ៍ គឺមានកំណើនឡើងជាលំដាប់ ​ជាពិសេសគោលដៅសំខាន់តាមតំបន់ឆ្នេរ តំបន់ភូមិភាគពាយ័ព្យ ឥសាន្ត ខេត្តសៀមរាប និងខេត្តមណ្ឌលគិរីជាដើមនោះ។ ជាមួយគ្នានេះ ការកក់បន្ទប់ស្នាក់ដើម្បីដើរកម្សាន្តនៅកម្សាន្តនៅថ្ងៃឆ្លងឆ្នាំ បើគិតជារួមនៅទូទាំង​ប្រទេស​គឺចាប់ផ្តើមមានភ្ញៀវទៅកក់ខ្លះៗ ដើម្បីស្នាក់នៅដើរកម្សាន្ត តែមិនទាន់មានច្រើននោះទេ។ទោះយ៉ាងណាក៏ដោយ ​ឯកឧត្តម ក៏បានស្នើរសុំអោយបណ្តាអាជីវកម្មទេសចរណ៍ទាំងអស់ សូម​កុំដំឡើងថ្លៃសេវា ​និងត្រូវចៀសវាងការដំឡើងថ្លៃសេវា លើសពីតំលៃសេវារបស់ខ្លួន​ដែល​បាន​កំណត់​បង្ហាញភ្ញៀវនៅលើ មីនណុយ។លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានថ្លែងថា ចាប់តាំងពីរាជ​រដ្ឋាភិបាល​ប្រកាសបើកប្រទេសវិញមក មានសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួន​ប្រមាណ​ជាង ៦០០០បន្ទប់ នៅខេត្តព្រះសីហនុ គឺដែលបានបើកដំណើរការវិញ គឺមានបន្ទប់ស្នាក់​ប្រមាណពី ៦០% ទៅ៧០% ត្រូវបានភ្ញៀវកក់ទុក ដោយឡែកសម្រាប់បន្ទប់ស្នាក់នៅនៅតាមកោះនានា ​គឺត្រូវបានភ្ញៀវ​កក់ទុកអស់ហើយ​ ដើម្បីត្រៀមទៅស្នាក់នៅកម្សាន្តនៅថ្ងៃឆ្លងឆ្នាំ ហើយគេមិនមានការដំឡើង​ថ្លៃ​សេវា​នោះទេ។ចំណែកលោកប្រធានមន្ទីរទេសចរណ៍ខេត្តកែបវិញ ថ្លែងថា នៅខេត្តកែប នៅក្នុងឱកាសថ្ងៃឆ្លងឆ្នាំ​ជិត​ឈានចូលមកដល់នេះ មានភ្ញៀវជាច្រើនបានទូរសព្ទមកកក់បន្ទប់ស្នាក់ ហើយ​ក៏​មាន​បណ្តា​ម្ចាស់​អាជីវកម្មសណ្ឋាគារ​ និងផ្ទះសំណាក់មួយចំនួនបានប្រកាស​មិន​ទទួលកក់នោះទេ ប៉ុន្តែទោះ​យ៉ាងណា នៅក្នុងចំណោមបន្ទប់ស្នាក់លំដាប់ផ្កាយ ​និងបន្ទប់​ស្នាក់ធម្មតា ​ប្រមាណជាង ១៣០០០​បន្ទប់ គឺត្រូវបានភ្ញៀវកក់អស់ប្រមាណ៨០% ​ហើយនៅសល់ប្រមាណ ១០ទៅ ២០%ទៀត គឺទុក​ត្រៀម​ជួលថ្ងៃឆ្លងឆ្នាំតែម្តង៕អត្ថបទ ស៊ុម សុខជា

កម្ពុជា-ចិនជម្រុញលើកកម្ពស់ការ​វិនិយោគ កិច្ចសហប្រតិបត្តិសេដ្ឋកិច្ចនិងពាណិជ្ជកម្ម

2021/12/17 05:32:34 pm        457
ភ្នំពេញ៖ ប្រទេសកម្ពុជានិងប្រទេសចិន សម្រេចបង្កើតក្រុមការងារកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ច ជម្រុញរួមគ្នាលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី, ពង្រឹងការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងវិស័យផ្សេងៗ ។ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឯកឧត្តម រឺន ហុងពីង អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន និង ឯកឧត្តម សុខ សុភ័ក្ត្រ ​រដ្ឋលេខាធិការក្រស្នងពាណិជ្ជកម្មកម្ពុជា ​នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នេះ បាន​ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ​ដើម្បីបង្កើតក្រុមការងារកិច្ចសហប្រតិបត្តិ ការវិនិយោគ និងសេដ្ឋកិច្ចសំដៅជម្រុញប្រតិបត្តិការឲ្យកាន់តែទូលាយ ​និងងាយស្រួល ដើម្បីលើក​កម្ពស់​ដល់ធុរកិច្ច និងវិនិយោគិន ក្នុងការវិនិយោគ ​និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ក្នុងពិធីចុះហត្ថលេខានេះ ឯកឧត្តម សុខ ចិន្តាសោភា បានធ្វើការវាយតម្លៃខ្ពស់ ចំពោះ​អនុស្សារណៈយោគយល់នេះ​ និងសម្តែង​នូវសុទិដ្ឋិនិយម ​យ៉ាងមុតមាំថា ​នឹងជំរុញរំហូរវិនិយោគ និង​ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ​ស្របតាមស្មារតីនៃជំនួបកំពូល រវាង ប្រមុខរដ្ឋាភិបាល​តាមប្រព័ន្ធវីដេអូ​កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បញ្ជាក់​អំពីការប្រកាសឱ្យប្រើច្បាប់ថ្មី ស្តីពីវិនិយោគ​នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា កាលពីថ្ងៃទី ១៥ ខែ តុលា ឆ្នាំ២០២១ កន្លងទៅ ស្របពេលដែល កម្ពុជាកំពុងស្ថិត​ក្នុង​ដំណើរ​ការបើកសកម្មភាពធុរកិច្ច និងកិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិ​នៃ​ជំងឺកូវី៧-១៩ ដែលឆ្លុះបញ្ចាំង តាមរយៈសមិទ្ធផលនៃអត្រាចាក់វ៉ាក់សាំងខ្ពស់ជូនប្រជាជន និង​ជំនឿទុកចិត្តពីវិនិយោគិន ​និងភ្ញៀវទេសចរស្ថិតក្នុងដំណាក់ ​កាលនៃជំងឺរាតត្បាតនេះ។ ក្រៅពីគោលការណ៍ខាងលើ, ឯកឧត្តម បានលើកឡើង ចំពោះសមិទ្ធផលជាទីមោទនៈ នៃ​កិច្ច​សហប្រតិបត្តិការវិនិយោគរវាងប្រទេស ទាំងពីរ តាមរយៈទំហំទុនវិនិយោគ​ដ៏ច្រើនរបស់​វិនិយោគិន​ចិន​នៅកម្ពុជា ដែលធ្វើឱ្យការវិនិយោគចិនឈរនៅចំណាត់ថ្នាក់ទី១ និងបានជួយជំរុញ និងពនឿន​សមត្ថភាព​កម្ពុជា ក្នុងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវី ៥-១៩ ផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

អាមេរិកនឹងផ្តល់ហិរញ្ញប្បទានឥតសំណង ៣០០លានដុល្លារសម្រាប់អភិវឌ្ឍន៍​វិស័យ​អាទិភាព​នៅ​កម្ពុជា

2021/12/17 05:14:27 pm        563
ភ្នំពេញ៖ កម្ពុជា-អាមេរិកគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ ខាងមុខនេះ លើគម្រោងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៣០០ លានដុល្លារអាមេរិក សម្រាប់គាំទ្រដល់វិស័យសុខាភិបាល, អប់រំ, កសិកម្ម និងបរិស្ថាន ក្នុងរយៈពេល ៥ឆ្នាំ។គម្រោងហិរញ្ញប្បទាននេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយកាលពីថ្ងៃទី១៦ ខែធ្នូ រវាងឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ​គណៈកម្មាធិការ​នីតិសម្បទា ​និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម w. Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំកម្ពុជា។ ភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើប្រធានបទពាក់ព័ន្ធមួយចំនួនរួមមាន ៖ ផល​ប៉ះពាល់នៃជំងឺកូវី៩-១៩, ការជំរុញវិស័យពាណិជ្ជកម្ម និងការនាំចេញ-នាំចូលរវាងប្រទេសទាំងពីរ បរិស្ថាន,កសិកម្ម,សន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងការធ្វើជាប្រធានប្តូរវេនអាស៊ាន​របស់​កម្ពុជា​ក្នុងឆ្នាំ២០២២ ។ក្នុងជំនួបនេះ, ឯកឧត្តម w. Patrick Murphy ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ ចំពោះកិច្ច​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាលកម្ពុជា ​និង​វឌ្ឍនភាព​សម្រេចបានក្នុងកិច្ចអភិវឌ្ឍន៍កម្ពុជា ពិសេសការគ្រប់គ្រង​បាន​ល្អប្រសើរ​នៃការឆ្លងរាលដាលជំងឺកូវីដ-១៩នៅកម្ពុជា និងការសម្រេចតាមផែន​ការក្នុង​ការ​ចាក់​វ៉ាក់​សាំងកូវីដ-១៩ ជូនដល់ប្រជាជនកម្ពុជា និងជនបរទេសដែលកំពុងរស់នៅ និង​ធ្វើការ​ងារ​ក្នុង​ប្រទេសកម្ពុជា ។ជាការឆ្លើយតបឯកឧត្តម ឈៀង យ៉ាណារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់​ចំពោះ​រដ្ឋាភិបាល និងប្រជាជនអាមេរិក ​ដែលបានផ្តល់ ​និងបន្តផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ​សម្រាប់វិស័យសុខាភិបាល, អប់រំ, កសិកម្ម, បរិស្ថាន ​និងអភិបាលកិច្ច និងអន្តរវិស័យ ជាពិសេសការផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១៥ លានដុល្លារអាមេរិក ​និងវ៉ាក់សាំងកូវីដ-១៩ (Johnson & Johnson) ចំនួនប្រមាណ ១,០៦ លានដូស ដល់កម្ពុជា សម្រាប់គាំទ្រដល់វិធាន​ការ​ឆ្លើយតប​​នឹងជំងឺកូវី៥-១៩ ​និងវិធានការស្តារសង្គម-សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ៕អត្ថបទ៖ សុន រ៉ាឌី

ប្រមុខការទូតកម្ពុជា-ថៃ នឹងជួបពិភាក្សាគ្នាជុំវិញទំនាក់ទំនងទ្វេភាគី និងបញ្ហាតំបន់នៅថ្ងៃស្អែក

2021/12/17 05:00:46 pm        536
ភ្នំពេញ៖ តាមការគ្រោងទុក នៅថ្ងៃទី១៨ស្អែកនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា នឹងមានជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ប្រមុខការទូតថៃ ជុំវិញទំនាក់ទំនងទ្វេភាគីបញ្ហាតំបន់ និងអន្តរជាតិ។តបតាមការអញ្ជើញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស​ថៃ បានកំពុងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ស្របពេលឯកឧត្តមរដ្ឋមន្រ្តីការបរទេសថៃ បាន​អញ្ជើញ​ធ្វើជាសហប្រធានជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំ​លើកទី១១ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JC) រវាងកម្ពុជា និងថៃ ដែលចាប់ពីថ្ងៃទី១៦ ដល់ ១៨ ខែធ្នូ ឆ្នាំ២០២១។ចំពោះកិច្ចប្រជុំគណៈកម្មការចម្រុះ (JC) លើកទី១១ ក្រោមមូលបទ «សន្តិភាព វិបុលភាព ស្តារ​ឡើងវិញ​ទាំងអស់គ្នា» ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសទាំងពីរ នឹងពិនិត្យឡើងវិញ​នូវវឌ្ឍនភាពនៃការអនុវត្តកំណត់ហេតុកិច្ចប្រជុំ JC លើកទី១០ កាលពីឆ្នាំ២០១៦ និងពិភាក្សាលើ​ទិដ្ឋភាពនានា ​នៃកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរ ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ក្នុង​គោលបំណង​បន្តពង្រឹង ​និងលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងគ្រប់ជ្រុង​ជ្រោយរវាងព្រះរាជាណាចក្រទាំងពីរ ដើម្បីការស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស ក្រោយ​ពីវិបតិ្តកូវីដ-១៩។បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មការចម្រុះ (JC) លើកទី១១ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការ​បរទេស​ទាំងពីរ នឹងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់-ទទួលជានិមិត្តរូបនូវឧបករណ៍​សម្រាប់​ធ្វើតេស្ត RT-PCR និង SARS-CoV-2 ពីរាជរដ្ឋាភិបាលថៃ ប្រគល់ជូនមន្ទីរពេទ្យបង្អែកប៉ោយប៉ែត និង​មន្ទីរពេទ្យមង្គលបូរី នៃខេត្តបន្ទាយមានជ័យ និងបិទបញ្ចប់កម្មវិធីដោយការធ្វើសន្និសីទ​សារព័ត៌មាន​រួមគ្នា។តាមរយៈកម្មវិធីនៃទស្សនកិច្ចរបស់ឯកឧត្តម ដន ប្រាម៉ាត់វីណៃ រដ្ឋមន្រ្តីការបរទេសថៃ នៅថ្ងៃទី១៨ ខែធ្នូនេះ នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អំពីចំណង​ទំនាក់ទំនង​ទ្វេភាគី និងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម​នា​ពេល​បច្ចុប្បន្ន ក៏ដូចជាតួនាទីរបស់កម្ពុជាជាប្រធានអាស៊ាន ឆ្នាំ២០២២ ផងដែរ ។យ៉ាងណាមិញ មួយរយៈចុងក្រោយនេះមានបណ្តាប្រមុខការទូតនៃបណ្តាប្រទេសរបស់អាស៊ាន និង​ឥស្សរជនជនមកពីអឺរ៉ុប បានបំពេញទស្សនកិច្ចមកកាន់កម្ពុជា ​ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និង​ដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិខណៈកម្ពុជានឹងធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ខាងមុខ៕អត្ថបទ៖ សេក ឧត្តម

បារាំងកោត​សរសើរ​កម្ពុជា ដែល​ជំរុញ​ការ​ចាក់វ៉ាក់​សាំង​ដល់​ប្រជាជន​រហូត​អាច​បើក​ប្រទេស​ឡើងវិញ

2021/12/17 04:51:23 pm        331
ភ្នំពេញ៖ ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានកោតសរសើរកម្ពុជា ចំពោះការជំរុញការចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនបានយ៉ាងលឿន រហូតអាចបើកប្រទេសឡើងវិញ។ការថ្លែងដូច្នេះធ្វើឡើងក្នុងឱកាសជំនួបរវាងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ ជាមួយឯកឧត្តម ហ្សាក់ ពើឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា។នាឱកាសនោះសម្តេចប្រធានរដ្ឋសភាបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ​ឯកឧត្តម ហ្សាក់ ពើឡេ ដែល​ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា និង​បានគូសបញ្ជាក់ថា​ រដ្ឋសភាកម្ពុជា​បានត្រៀមជាស្រេចនៅក្នុងការបង្កលក្ខណៈងាយស្រួល បង្កើនកិច្ចសហប្រតិបត្តិការដើម្បី​ឱ្យ​បេសកកម្មការទូតរបស់ឯកឧត្តម ទទួលបានជោគជ័យ។សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា កម្ពុជា-បារាំង បានកសាងទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ​រវាងគ្នាជាយូរលង់ណាស់មកហើយ។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ដ៏​ល្អនេះ ត្រូវបានបន្តពង្រឹងនិងពង្រីកជាលំដាប់រហូតមកទល់បច្ចុប្បន្ន។ សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា ក្នុងអាណត្តិការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងបន្តរួម​ចំណែក​ពង្រឹងពង្រីក និងជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ ឱ្យកាន់​តែ​ប្រសើរឡើង​ថែមមួយកម្រិតទៀត។ទន្ទឹមគ្នានោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតបារាំង បានកោតសរសើរនិងវាយតម្លៃខ្ពស់ ការបើកប្រទេស​កម្ពុជាឡើងវិញ ដោយសារយុទ្ធសាស្រ្តវ៉ាក់សំាងដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ការបើកប្រទេសរបស់កម្ពុជាឡើងវិញ បានធ្វើឱ្យរដ្ឋសភា​បារំាងនិងកម្ពុជា មានលទ្ធភាពនៅក្នុងការជំរុញនិងបង្កើន​កិច្ច​សហប្រតិបត្តិការ​ដ៏ល្អជាមួយ​គ្នា​បន្ត​ទៀត នៅក្នុងនោះ មានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងគ្នាទៅវិញទៅមកផង។បន្ថែមលើសពីនេះ ឯកអគ្គរដ្ឋទូតបារាំង បានសម្តែងការពេញចិត្តនិងអបអរសាទរចំពោះការប្រើ​ប្រាស់​ភាសាបារំាងនៅកម្ពុជា ក៏ដូចជានៅក្នុងរដ្ឋសភាកម្ពុជា។ ឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា នៅពេលខាងមុខនេះ អគ្គលេខាធិការនៃអង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី ​នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលជាឱកាសសំខាន់​នៅក្នុងការពង្រឹង​កិច្ច​សហប្រតិបត្តិការរវាងសភាកម្ពុជា ​ខណៈឯកអគ្គរដ្ឋទូតបារាំង ​ក៏បានអះអាងថា ប្រទេស​បារាំងនៅតែបន្តកិច្ចសហប្រតបត្តិការ និងផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាទៅមុខទៀត៕អត្ថបទ៖ ឧត្តម

សិក្ខាសាលាបូកសរុបលទ្ធផលការងារបញ្រ្ជាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី

2021/12/17 01:47:59 pm        167
ឧត្តរមានជ័យ៖ នៅថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២១នេះ មន្ទីរកិច្ចការនារីខេត្តឧត្ដរមានជ័យ បានរៀបចំសិក្ខាសាលា បូកសរុបលទ្ធផលការងារបញ្ជ្រាបយេនឌ័រ នឹងបង្កើតភាពអង់អាចដល់ស្រ្តីថ្នាក់ក្រោមជាតិសម្រាប់ឆ្នាំ២០២១ លើកទិសដៅអនុវត្តបន្តឆ្នាំ២០២២។ក្នុងអង្គសិក្ខាសាលានោះដែរលោកស្រី ឯក ភារុំ ប្រធានមន្ទីរកិច្ចការនារីខេត្តឧត្ដរមានជ័យ បាន​លើក​ឡើងថា សិក្ខាសាលានេះ មានគោលបំណងដាក់ចេញនូវលទ្ធផល និងសកម្មភាព​គន្លឹះសំខាន់ៗ សម្រាប់ប្រត្តិបត្តិការនានា ឈានទៅសម្រេចបាន នូវការលើកកម្ពស់សមភាពយេនឌ័រ និង​បង្កើន​សមត្ថិភាពភាពអង់អាចដល់ស្រ្តីក្នុងដំណើរការ អភិវឌ្ឍន៍នូវគ្រប់ដំណាក់កាល និងគ្រប់រដ្ឋបាល​ថ្នាក់ក្រោមជាតិ ក្នុងការរៀបចំផែនការ​របស់​ខ្លួននីមួយៗ​ឲ្យស្របទៅតាម គោល​នយោបាយ​របៀបវារៈ និងឯកសារគតិយុត្តនានា ​សំដៅចូលរួមលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់​អាចដល់ស្រី្ត របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ជាមួយគ្នានោះដែរឯកឧត្ដម ស៊ី ប្រាសិទ្ធ បានមានប្រសាសន៍លើកឡើងថា ដើម្បីឆ្ពោះទៅសម្រេច​ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ស្រ្តីគឺត្រូវពង្រឹងសមភាពយេនឌ័រនៅក្នុងមុំទី៤ នៃចតុកោណ សី្តពីការ​អភិវឌ្ឍធនធានមនុស្ស​ដែលរាជរដ្ឋាភិបាល ផ្តោតលើការពង្រឹងតួនាទីស្រី្ត​មាន​សិទ្ធិស្មើ​នឹងបុរស​ដែល​បានចាត់ទុកស្រ្តីគឺ ​ជា​ឆ្អឹងខ្នង​ដ៏​សំខាន់មួយនៃការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ​ដោយបានដាក់​ចេញ​ជាយុទ្ធសាស្រ្ត២ ចំណុចសំខាន់ៗរួមមាន៖១-ការបន្តលើកកម្ពស់តួនាទីស្រី្ត​តាមរយៈការ​បង្កើន​សមាមាត្រ​ និងការពង្រឹងសមត្ថភាពស្រី្តក្នុងជួរថា្នក់ដឹកនាំទាំងនៅថា្នក់ជាតិ ​និងថា្នក់ក្រោមជាតិ​ទាំង​កម្រិត​នយោបាយ និងកម្រិតជំនាញ។ ២- ការធ្វើបច្ចុប្បន្នភាព និង​អនុវត្តផែនការ​យុទ្ធសាស្រ្តនារី​រតនៈ​ដោយបន្តជំរុញ​ការ​បញ្រ្ជាប​យេនឌ័រ ទៅក្នុងគោលនយោបាយ ​និងផែនការអភិវឌ្ឍគ្រប់ផែ្នក គ្រប់វិស័យ និងគ្រប់កម្រិតដើម្បីបន្ត លើកកម្ពស់​សហគ្រិនភាពរបស់ស្រី្ត​តាមរយៈការពង្រឹង​កម្មវិធី​អប់រំ និងបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈដល់ស្រី្តព្រមទាំងបន្ត ​លើកកម្ពស់​សីលធម៌​សង្គម​ តម្លៃស្រី្ត និង​គ្រួសារខ្មែរ ​តាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រ​ និង​ពង្រឹងភាពជាដៃគូររវាង​សា្ថប័ន​ពាក់ព័ន្ធ​សំដៅទប់ស្កាត់​ឲ្យបាននូវការជួញដូរ​ និងអំពើ​ហិង្សាលើស្រី្ត​ និងកុមារផងដែរ។យ៉ាងណាម៉ិញក្នុងអង្គសិក្ខាសាលានោះដែរ ឯកឧត្ដម ​ប្រធានក្រុមប្រឹក្សាខេត្ត​ក៏បាន​អំពានាវ​ដល់​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ​និងអាជា្ញធរមូលដ្ឋាន​គ្រប់​កម្រិតដែល​ជា​អ្នកអនុវត្ត និងទទួលខុស​ត្រូវ​ដោយ​ផ្ទាល់​ ត្រូវ​ផ្ដួចផ្ដើម​ដាក់​បញ្ជូល​ការ​ងារ​បញ្រ្ជាបយេនឌ័រ ​និង​បង្កើន​ភាពអង់អាចដល់ស្ត្រី ទៅក្នុងផែនការវិស័យរបស់ខ្លួនឲ្យខាន់តែបានផងដែរ សំរាប់យុទ្ធសាស្រ្តឆ្នាំ២០២២នេះ៕អត្ថបទ៖ ឃិន សារិទ្ធ

មន្ទីរកសិកម្មខេត្តកំពង់ធំ រៀបចំវគ្គបណ្តុះបណ្តាលអប់រំវិជ្ជាជីវៈលក់ថ្នាំកសិកម្ម និងការប្រើប្រាស់ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស

2021/12/17 01:29:24 pm        200
កំពង់ធំ៖ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ សហការជាមួយនាយកកដ្ឋាននីតិកម្មកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈ ដល់អាជីវករ បុគ្កលិកក្រុមហ៊ុន លក់ដុំ លក់រាយ សម្ភារៈ ការគ្រប់គ្រងថ្នាំ ជី កសិកម្ម និងការប្រើប្រាស់ឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស។នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១, មន្ទីរកសិកម្មខេត្តកំពង់ធំសហការជាមួយនាយកកដ្ឋាននីតិកម្មកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំបិទវគ្គបណ្តុះបណ្តាលអប់រំវិជ្ជាជីវៈលក់ថ្នាំជី កសិកម្ម និងការប្រើប្រាស់ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដល់អាជីករ និងបុគ្គលិកក្រុមហ៊ុន ចំនួន១៨៥នាក់។ លោក ឈរ បៀនគង់ អនុប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ លើកឡើងថា វគ្គបណ្តុះបណ្តាលខាងនេះ មានសារសំខាន់ណាស់ លើការអប់រំសមត្ថភាពវិជ្ជាជីវៈ ដល់អាជីវករ និង​បុគ្កលិក ក្រុមហ៊ុន លក់ដុំ លក់រាយ សម្ភារៈកសិកម្ម ឱ្យបានយល់ដឹងពីច្បាប់ ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ក្នុងការធ្វើ អាជីវកម្មលក់ ដុំលក់រាយ និងការប្រើប្រាស់ឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស លើសម្ភារៈកសិកម្ម ធានាការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ប្រកបដោយប្រសិទ្ធភាព និង​សុវត្ថិភាពដល់អ្នកប្រើប្រាស់ លើវិស័យកសិកម្ម ឱ្យមានប្រសិទ្ធិភាពខ្ពស់ ដើម្បីអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ។ លោកបន្តថា វគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈ បានចាប់ផ្តើមរៀបចំឡើងតាំងពីឆ្នាំ២០១១ រហូតដល់បច្ចុប្បន្នមានចំនួន៩វគ្គ មានសិក្ខាកាមចូលរួម សរុបចំនួន ៩០៤នាក់ ស្រីចំនួន ៥៧២នាក់ ។ ដោយឡែកក្នុងឆ្នាំ២០២១ នេះបានរៀបចំបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈ ០១វគ្គ មានសិក្ខាកាមចូលរួម សរុបចំនួន ១៨៥នាក់។លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ ទទួលបន្ទុកផ្នែកកសិកម្មលើកឡើងដែរថា វគ្គអប់រំ​បណ្តុះ​បណ្តាលខាងលើនេះ មិនមែនសម្រាប់អាជីវករ ឬក្រុមហ៊ុន ឲ្យអនុវត្តស្របច្បាប់​ប៉ុណ្ណោះ​នោះទេ! ប៉ុន្តែ គឺជាកាចូលថែរក្សាសុខភាព សុវត្ថិភាព ទាំងអ្នកប្រើប្រាស់ និងអ្នកទទួលទានគ្រឿង​បរិភោគ​ផងដែរ។ នេះជាទំនួសខុសត្រូវទាំងអស់គ្នា ទាំងការថែទាំបរិស្ថាន កាត់បន្ថែមជាតិពុល ឬសារធាតុ​គីមីក្នុងម្ហូប អាហារ! បន្លែគ្រប់ប្រភេទ ​និងស្រូវអង្ក ដែលប្រជាពលរដ្ឋកម្ពុជា​បរិភោគ​ជា​អាហារប្រចាំថ្ងៃ ​យ៉ាងហោចណាស់ចំនួនបីពេលក្នុងមួយថ្ងៃ។ លោកបន្តថា ការប្រើប្រាស់ថ្នាំ និងជី កសិកម្ម គឺកត្តាដែលមិនអាចខ្វះបាន សម្រាប់ដំណាំ​គ្រប់​ប្រភេទ, ដូច្នេះចាំបាច់បំផុត អាជីវករគ្រប់ មុននឹងលក់ទៅឲ្យអតិថិជនត្រូវយល់ដឹងពីការប្រើប្រាស់ និងណែនាំ ទៅអ្នកប្រើប្រាស់ផ្ទាស់ឲ្យយល់ដឹងពីការប្រើប្រាស់នៃប្រភេថ្នាំ ជី កសិកម្មរបស់ខ្លួន។ ទន្ទឹមនេះផងដែរ អាជីវករទាំងអស់ត្រូវ យល់ដឹង និងស្គាល់ឲ្យច្បាស់ ​ពីប្រភេទថ្នាំ ដែលបានចុះបញ្ជី​ការ​អនុញ្ញាត​ឲ្យប្រើប្រាស់ដោយក្រសួងកសិកម្ម ​ដើម្បីលើកកម្ពស់ការគោរពច្បាប់ និងចូលរួមថែរក្សាសុខភាពសាធារណៈ៕

ទូតឡាវអរគុណសម្តេចតេជោជាថ្មីដែលបានផ្តល់ជំនួយដល់រដ្ឋាភិបាលនិងប្រជាជនឡាវចូលរួមទប់ស្កាត់កូវីដ-១៩

2021/12/17 01:19:57 pm        406
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា បានបង្ហាញការសាទរចំពោះជោគជ័យរបស់កម្ពុជា ជាពិសេសបានអរគុណជាថ្មីដល់សម្តេចតេជោ ដែលបានផ្តល់ជំនួយដល់រដ្ឋាភិបាល និងប្រជាជនឡាវ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ឯកឧត្តម អាំផៃ គិនដាវង្ស (Amphay Kindavong) ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា ថ្លែងក្នុងជំនួបសំដែងការគួរសម និងជំរាបលាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាពព្រឹកថ្ងៃទី១៧ធ្នូនេះដែរ ខណៈឯកឧត្តម បានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។នៅក្នុងជំនួបនេះឯកឧត្តម គិនដាវង្ស បានគោរពជម្រាបជូនស​ម្ដេ​ច​តេ​ជោ​ថា ឯ​ក​ឧ​ត្តម​បានបំពេញ​បេសកកម្មការទូតនៅ​ព្រះរា​ជាណា​ចក្រកម្ពុជាជាង ៣ឆ្នាំហើយៗ ក្នុងរយៈពេលជាង ៣ឆ្នាំមកនេះ​ឯកឧត្តមសូមគោរពថ្លែង​អំណ​រគុណជូន​ចំពោះ​សម្ដេច​តេ​ជោ ជូនចំពោះថ្នាក់ដឹកនាំកម្ពុជា ក៏ដូចជា​ប្រជាជនកម្ពុជា ដែលបានផ្ដ​ល់​នូវកិច្ច​សហ​ប្រតិបត្តិ​ការ​យ៉ាង​ល្អ​ ធ្វើឲ្យ​ឯកឧត្តម បាន​បំពេ​ញ​បេសកកម្ម​ការទូត​​ទទួលបានជោគជ័យ​។ឯ​ក​ឧ​ត្ត​ម​ ក៏​បា​ន​​ជ​ម្រា​​ប​ជូនសម្ដេច​តេជោដែរ​ថា​ រយៈពេលជាង ៣ឆ្នាំមកនេះ ឯកឧត្តម​បានមើល​ឃើញ​កម្ពុជា​មា​ន​ការ​អភិវឌ្ឍ​ជា​លំ​ដា​ប់​។ក្នុងន័យនេះ ​ឯកឧត្តម ​សូម​គោរព​សម្ដែង​នូវការអប​អរសាទរ​ជូនចំពោះប្រជាជន និងរដ្ឋាភិបាលកម្ពុជា​ ជាពិសេសចំពោះសម្តេច​តេជោ ​ដែល​បាន​ដឹក​នាំ​កម្ពុជា​ឈានឆ្ពោះទៅកាន់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ជាមួយគ្នានោះដែរឯកឧត្តម ក៏បានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេច​ដែលបានផ្ដល់ជា​ជំនួយ​ដល់​ប្រជាជន និងរដ្ឋាភិបាលឡាវជាវ៉ាក់សាំង​,ជារថយន្ត​និងជាថវិកា,រួមទាំងគ្រឿង​បរិក្ខាផងដែរ,​ហើយកន្លងមកនេះប្រជាជន និងរដ្ឋាភិបាលឡាវ​ពិតជាមានសេចក្តីរីករាយ​និងដឹង​គុណ​ជា​អនេកប្បការ។ជាទីបញ្ចប់​ឯកឧត្តម គិនដាវង្ស ក៏បានគោរពថ្លែងអំណរគុណ ​ជូនចំពោះសម្ដេចជាថ្មីម្តងទៀត ហើយក៏​បាន​សម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេច ​ដែលស​ម្ដេ​ច​បា​ន​ដឹ​ក​នាំ​កិច្ច​ប្រជុំកំពូល​អា​ស៊ី​​អឺ​រ៉ុប​នាពេលកន្លង​មក​ទទួល​បានជោគជ័យ ហើយក៏សូមជូនពរសម្ដេចសូមឲ្យសម្តេចធ្វើ​ជា​ប្រធាន​អាស៊ាននៅឆ្នាំ២០២២ ឲ្យទទួលបាន​ជោគ​ជ័យ​យ៉ាង​​ត្រចះត្រចង់​បន្ថែមទៀត។ជាការឆ្លើយតប ​សម្ដេចតេជោ បានសម្ដែងនូវអំណរគុណជូនចំពោះឯកឧត្តម ​គិនដាវង្ស ចំពោះ​ពាក្យពេចន៍​ដ៏​ល្អ​។សម្ដេច សូមវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ឯកឧត្តម​នៅកម្ពុជា​ដែលឯកឧត្តម​បាន​ធ្វើការយ៉ាងច្រើនជាពិសេសបានចូលរួមចំណែក ក្នុងការពង្រីកពង្រឹងចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ ពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​ហើយចំពោះជំនួយ​ដែលកម្ពុជា​បាន​ផ្តល់ជូនដល់រដ្ឋាភិបាល និងប្រជាជនឡាវនោះ ​សម្ដេចបញ្ជាក់ថា៖ នេះជាការជួយដល់បងប្អូន ក្នុងពេលដែលបងប្អូន ​កំពុ​ង​តែ​មាន​សេចក្តី​ត្រូវ​ការ។ ជាទីបញ្ចប់សម្ដេចក៏បានជូនពរដល់​ឯកឧត្តម គិន ដាវង្ស សូមឲ្យ​ទទួល​បា​ន​ជោ​គ​ជ័​​យ​ក្នុង​បេ​ស​ក​កម្ម​របស់​ឯកឧត្តម​ជា​បន្តទៀត៕ អត្ថបទ៖ មុត សុទ្ធ

ភាគីថៃ បង្ហាញការគាំទ្រសម្តេចតេជោដែលនឹងក្លាយជាប្រធានអាស៊ាននៅឆ្នាំ២០២២

2021/12/17 12:48:26 pm        482
ភ្នំពេញ៖ រដ្ឋាភិបាលថៃ បានបង្ហាញនូវការចូលរួមអបអរសាទ និងជូនពរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលនឹងក្លាយជាប្រធានអាស៊ាន នៅឆ្នាំ២០២២ និងជូនពរឱ្យកម្ពុជាទទួលបានជោគជ័យ។សម្តេច​តេ​ជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៧ ខែធ្នូនេះ បានអនុញ្ញាតឱ្យឯកឧត្តម ដន ប្រាម៉ាត់វីណៃ (Don pramudwinai) ឧបនា​យ​ក​រដ្ឋ​មន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ ​ចូលជួបសំដែងការគួរសម និង​ពិភាក្សាការងារ ​នៅវិមានសន្តិភាព ។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់​សម្តេច​តេ​ជោ ​បា​នប្រា​ប់​ដ​ល់​ក្រុម​អ្នក​សារព័ត៌​មាន​ថា នៅក្នុងជំនួបនេះ ​ឯកឧត្តម ប្រាម៉ាត់​ វិស័យ បាន​គោរពពាំនាំនូវការផ្តាំផ្ញើ​សួរ​សុខទុក្ខ ​និង​ជូន​ពរ​ពី​ឯក​ឧត្តម​នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា​ ជូនចំពោះសម្តេច​ សូមឱ្យស​ម្តេ​ច​ទទួល​បា​ន​ជោគជ័យក្នុងពេល​ ដែល​សម្តេច​នឹង​ក្លាយជាប្រធានអាស៊ាននៅឆ្នាំ២០២២។ជាការឆ្លើយតបសម្ដេចតេជោ បានថ្លែងអំណរគុណចំពោះឯកឧត្ដម វីណៃ ដែល​បាន​នាំ​មកនូវ​សារ​នៃការអបអរ​សាទរ​ និងជូនពរពីនាយករដ្ឋមន្ត្រីថៃ ​ប្រាយុ​ទ្ធ​ ចា​ន់​អូ​ចា​រ ​ហើ​យ​សម្ដេច​ក៏​បា​ន​ជ​ម្រា​ប​ជូ​ន​ឯកឧត្ដម វីណៃ អំពី​គោល​ដៅសំខាន់ ដែលត្រូវធ្វើក្នុងនាមជាប្រធានអាស៊ាន គឺការប្រយុទ្ធប្រឆាំង​នឹងកូវីដ-១៩ ទី១. គឺធ្វើយ៉ាងណាបើកសេដ្ឋ​កិច្ច-សង្គម កិច្ចឡើងវិញ ​ទាំង​ត​ភ្ជាប់រវាងប្រជាជន និងប្រជាជននៅក្នុងអាស៊ាន។ ទី២. គឺពង្រឹងមិត្តភាព ​សាមគ្គីភាព​ និង​ជំរុញកិច្ច ​សហប្រតិបត្តិការ​រវាងប្រទេសអាស៊ាន។ ទី៣. សម្តេចបានជម្រាបជូនឯកឧត្ដម វីណៃ អំពី​ជំហរ​របស់​កម្ពុជា​ទាក់​ទងទៅ ​នឹងសមុទ្រចិនខាងត្បូង ​ដោយសម្តេចថា នឹង​ខិតខំ​ជំរុញការអនុវត្តឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវស៊ីអូស៊ី (COC​)​និងជំរុញឲ្យប្រទេស ដែលពាក់ព័ន្ធ ​ធ្វើការចរចាគ្នា ​ខិតខំប្រឹងប្រែងធ្វើយ៉ាងណា​សម្រេច​ទៅតាមស៊ីអូស៊ីឲ្យបាន​។ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ​ ​បាន​មក​ដល់​កម្ពុជា​នៅ​យប់ថ្ងៃទី១៦ ខែធ្នូនេះ ​ដើម្បីអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ ​និងអញ្ជើញមកធ្វើជាសហប្រ​ធាន ​ជាមួយ​ឯកឧត្តម ឧប​នាយករដ្ឋ មន្ត្រី ប្រាក់ សុខុន​ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ​នៃព្រះរាជាណាចក្រកម្ពុជា ដឹក​នាំ​កិច្ចប្រជុំលើក ​​ទី១១ នៃគណៈកម្មការចម្រុះ សម្រាប់​កិច្ច​សហប្រតិបត្តិការទ្វេភាគី (JC) រវាងកម្ពុជា ​និងថៃ ពីថ្ងៃ​ទី​១៦​ដល់ថ្ងៃទី១៨ធ្នូ នៅរាជធានីភ្នំពេញ៕អត្ថបទ៖ មុត សុទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM