ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ស្នើសុំទុកឱកាសឱ្យសម្ដេច​សម្របសម្រួល​ជាមួយ​មីយ៉ាន់ម៉ា​ ក្នុង​នាម​ជាប្រធាន​អាស៊ាន

2021/12/15 12:18:13 pm        355
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំទុក​ឱកាស​ឱ្យ​សម្ដេច​ធ្វើការសម្របសម្រួល​ជាមួយប្រទេសមីយ៉ាន់ម៉ា​ ក្នុងនាមជាប្រធានអាស៊ាន តែលទ្ធផល​សម្រេច ឬមិនសម្រេចនោះ គឺអាស្រ័យលើ មីយ៉ាន់ម៉ាខ្លួនឯង មិនចំណុះលើអាស៊ាននោះទេ។ក្នុងពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​សណ្ឋាគារ​លំដាប់ផ្កាយ៥មួយ ​ក្នុងរាជធានី​ភ្នំពេញ (Hyatt Regency) ​នៅព្រឹក​ថ្ងៃទី​១៥ ​ខែ​ធ្នូនេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃកម្ពុជា បាន​លើកឡើង​អំពី​បញ្ហា​នយោបាយក្រៅប្រទេស​ទាក់ទងនឹងការដោះស្រាយជួយ​សម្រប​សម្រួល​រឿង​មីយ៉ាន់ម៉ា​ តែ​សម្តេ​ចតេជោ បានបញ្ជាក់​ថា ​សុំ​កុំ​សង្ឃឹម​ខ្លាំងពេក​លើ​តួ​នា​ទី​ប្រធាន​អាស៊ាន ក្នុង​ការ​សម្របសម្រួលដោះស្រាយរឿងមីយ៉ាន់ម៉ា ​តែទុកពេល​ឱ្យ​កម្ពុជា​ធ្វើការ​សិន​ សុំកុំ​អាល​ធ្វើ​ការ​វិភាគ បើទោះបីជាដោះស្រាយបាន​ ឬមិនបាន​ វាមិនចំណុះលើ​អាស៊ាននោះទេ​ សំខាន់វា​អាស្រ័យ​លើ​មីយ៉ាន់​ម៉ាខ្លួន​ឯង។សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​បានបញ្ជាក់ថា ​ទោះជាយ៉ាងណា សម្តេចក៏សង្ឃឹម​លើ​បទ​ពិសោធន៍​​ដែលកម្ពុជាធ្លាប់អនុវត្តបានជោគជ័យក្នុងការដោះស្រាយ​ជម្លោះអស់ជាច្រើន​ទសវត្សរ៍​របស់ខ្លួន។ សម្តេចតេជោ នៅតែបញ្ជាក់ពីគោលជំហររបស់កម្ពុជា ទៅលើការ​ចរចា​ដោះស្រាយ​បញ្ហា​ជម្លោះនានា​ ជាពិសេស​ជម្លោះ​នៅ​មី​យ៉ាន់​ម៉ានេះ​ តែប្រសិនបើសម្តេចដោះស្រាយមិនចេញទេ ប្រទេស​មួយ​ចំនួនកុំជេរកម្ពុជា ​ព្រោះថា បញ្ហាជម្លោះ​សំខាន់គឺ​ភាគី​ពាក់ព័ន្ធ​ខ្លួន​ឯង ខិត​ខំ​សម្របសម្រួលគ្នា៕ អត្ថបទ៖ មុត សុទ្ធ

សម្តេចតេជោ ក្រើនរំលឹកដល់ពលរដ្ឋកុំភ័យស្លន់ស្លោ បន្ទាប់ពីកម្ពុជារកឃើញមេរោគបំលែងថ្មី អូមីក្រុង

2021/12/15 11:36:23 am        274
ភ្នំពេញ៖ បន្ទាប់ពីកម្ពុជារកឃើញវត្តមានវីរុសកូវីដបំលែងថ្មី អូមីក្រុង ជាលើកដំបូង នៅថ្ងៃទី ១៥ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានក្រើនរំលឹកដល់ពលរដ្ឋកុំភ័យស្លន់ ដោយបន្តអនុវត្តវិធានការសុខាភិបាល ៣ការពារ ៣កុំ បូករួមនឹងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ក្នុងពិធីសម្ពោធជាផ្លូវការសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នាថ្ងៃទី១៥ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានក្រើនរំលឹកដល់ប្រជាជពលរដ្ឋកុំភ័យ​ស្លន់ស្លោ ​បន្ទាប់​ពី​កម្ពុជា​រកឃើញវត្តមានវីរុសកូវីដ-១៩ ​បំលែងខ្លួនថ្មី អូមីក្រុង។ សម្តេចបន្តថា ការភ័យខ្លាចជ្រុល ​អាចនាំឲ្យមានការធ្វេសប្រហែលលើការ​ទប់ស្កាត់​នូវមេររោគកូវីដ-១៩ ប្រភេទដែលតា ​ដែល​សម្លាប់មនុស្សច្រើនជាងមេរោគអូមីក្រុង។ យ៉ាងណាក៏ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ សម្តេចតេជោ បន្តអំពាវនាវ​ដល់​ពលរដ្ឋត្រូវ​អនុវត្ត​វិធាន​ការសុខាភិបាល ៣កុំ ៣ការពារ ​បូករួមនឹងការទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៥ខែធ្នូនេះ បានចេញសេចក្តីជូនព័ត៌មានពីការឃើញ​ករណី​វិជ្ជមាន​វីរុសកូវីដ-១៩ បំលែថ្មីអូមីក្រុង ដែលលទ្ធផលវិភាគបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ករណីវិជ្ជមានមេរោគបំលែងថ្មី អូមីក្រុងនេះ​ ត្រូវបានរកឃើញលើស្រ្តីជនជាតិខ្មែរ​ អាយុ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំតាបុក ស្រុកបាវិត ខេត្តស្វាយរៀង។ ស្រ្តីរូបនេះ មានផ្ទៃពោះចំនួន១៥សប្តាហ៍ បានធ្វើដំណើរតាមជើងហោះហើរចេញពីប្រទេសហ្គាណា (ស្ថិតនៅអាហ្រ្វាកខាងលិច) ឆ្លងកាត់តាមឌូប៉ៃ រួចបន្តជើងហោះហើរ​នៅ​ព្រលាន​យន្តហោះទីក្រុង​បាង​កកនៃប្រទេសថៃ ​ទើបបន្តដំណើរមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១២ខែធ្នូ ឆ្នាំ២០២១។ ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រុមការងារក្រសួងសុខាភិបាលបានធ្វើតេស្ត​រហ័ស​លើវត្ថុសំណាក​របស់​គាត់ឃើញថា ​មានវិជ្ជមានវីរុសកូវីដ-១៩ បន្ទាប់មក​បញ្ជូន​វត្ថុ​សំណាក​ទៅកាន់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ ដើម្បីវិភាគ​បញ្ជាក់រកវីរុសកូវីដ-១៩ បំលែងថ្មីអូមីក្រុង។បច្ចុប្បន្នអ្នកជំងឺខាងលើ​កំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិ​កម្ចាត់​រោគរបេង ​និងហង់សិន រាជធានីភ្នំពេញ។វីរុសកូវីដ-១៩ បំលែងថ្មី អូមីក្រុង( Omicron) ត្រូវបានប្រកាសរកឃើញជាលើដំបូង កាល​ពីចុង​ខែវិច្ឆិកា​ ដោយក្រុមអ្នកវិទ្យាសាស្ត្រប្រទេសអាហ្វ្រិកខាងត្បូង។​ បន្ទាប់ពីបានរកឃើញមេរោគថ្មីនេះ អង្គការសុខភាពពិភពលោកបានកំណត់ថា វីរុសនេះ ​ស្ថិតក្នុងក្តីព្រួយបារម្ភ ដោយ​អ្នក​វិទ្យាសាស្រ្ត​កំពុង​បន្តពិនិត្យតាមដាន៕ អត្ថបទ៖ ទូច សោភ័ណ

ឯកឧត្តម ស៊ុន ចាន់ថុល ស្នើអោយក្រុមហ៊ុនវិនិយោគអាមេរិកបន្តវិនិយោគនៅកម្ពុជា

2021/12/15 11:16:03 am        613
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកទឹកចិត្ត ឲ្យក្រុមហ៊ុនអាមេរិកបន្តវិនិយោគកាន់តែច្រើន និងវាយតម្លៃខ្ពស់ចំពោះសំឡេងពួកគេ ក្នុងការបង្កើតគោលនយោបាយរបស់ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា។ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍បែបនេះ នៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ខួបលើកទី២៥ របស់​សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham Cambodia) នឹងជំរុញឲ្យមានការអភិវឌ្ឍពាណិជ្ជកម្ម និងការវិនិយោគរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ ពិធីនេះ រៀបចំឡើងនៅសណ្ឋាគារ Raffle Le Royal។នៅក្នុងកម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន, ឯកឧត្តម ហ៊ុន ​ម៉ានី,លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា-អាមេរិក ជាច្រើនរូបទៀត។ក្នុងឱកាសនោះ លោក Anthony Galliano ប្រធាន AmCham បាននិយាយថា AmCham បានប្រារព្ធខួបលើកទី២៥ របស់ខ្លួននៅឆ្នាំ២០២១ ជាមួយនឹងឆ្នាំដ៏រឹងមាំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ AmCham។គូសបញ្ជាក់ថា AmCham Cambodia (សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា) បាន​បង្កើតឡើង​ក្នុងឆ្នាំ១៩៩៦ ជាអង្គការសមាជិកភាពឯករាជ្យមិនរកប្រាក់ចំណេញដែលមាន ទាំងក្រុមហ៊ុនអាមេរិក និងកម្ពុជា ​ដែលចែករំលែកការតភ្ជាប់ទៅនឹងពាណិជ្ជកម្មអាមេរិក។AmCham ដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើររឿង ​នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា និង​ជា​សំឡេងឈានមុខគេ​ ក្នុងសហគមន៍ធុរកិច្ចអន្តរជាតិរបស់កម្ពុជា៕អត្ថបទ៖ សូដាវណ្ណ 

សម្តេចតេជោ ហ៊ុន សែន៖ សូមកុំឲ្យកម្ពុជាធ្វើជាចៅក្រមកាត់សេចក្តីលើដែនសមុទ្រចិនខាងត្បូង

2021/12/15 11:00:59 am        341
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជាគ្មានសិទ្ធិអ្វីទៅអាកាត់លើជម្លោះដែនសមុទ្រចិនខាងត្បូងនោះទេ ហើយសូមភាគីពាក់ព័ន្ធទាំងអស់កុំឲ្យកម្ពុជាធ្វើជាចៅក្រមកាត់សេចក្តីលើករណីនេះ ខណៈសម្តេចលើកទឹកចិត្ត និងអំពាវនាវចំពោះប្រទេសដែលពាក់ព័ន្ធទាំងអស់ គប្បីរកដំណោះស្រាយគ្នាដោយសន្តិវិធី។ថ្លែងនៅក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នាព្រឹកថ្ងៃទី ១៥ ខែធ្នូ នេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គោលជំហរបស់កម្ពុជាគឺនៅដដែល ទាក់ទង​នឹង​សមុទ្រចិនខាងត្បូងនេះ​ ពោលគឺកម្ពុជា ​បន្តអំពាវនាវឲ្យអនុវត្តតាមសេចក្តីថ្លែងការណ៍ ស្តីពីការ​ប្រតិបត្តិ​របស់​ភាគី​ពាក់ព័ន្ធ​នៃសមុទ្រចិនខាងត្បូង(Doc) អំពាវនាវឲ្យរកដំណោះស្រាយគ្នា​ដោយ​សន្តិវិធី និងត្រូវខិតខំប្រឹងប្រែងសម្រេចឲ្យបានូវក្រមប្រតិបត្តិ​នូវក្នុង​ជន្លោះ​សមុទ្រចិន​ខាងត្បូង​(Coc)​ជាដើមនោះ។ទាក់ទងនឹងបញ្ហាសមុទ្រខាងត្បូងនេះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បាន លើក​ឡើង​ផងដែរថា ការដែលកម្ពុជាមិនអាចចេញនូវសេចក្តីថ្លែការណ៍​បានកាលពីឆ្នាំ២០១២ ​ក្នុង​អំឡុង​ពេល​ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន ​ដោយ​ដោយសារតែភាគីពាក់ព័ន្ធខ្លះបាន បាន​បង្ខិតបង្ខំ​ឲ្យកម្ពុជាទទួលស្គាល់កោះនេះ ជាប្រទេសនេះ ឬកោះនោះ​ជារបស់ប្រទេសនោះជាដើម ហើយបែជាចោទប្រកាន់កម្ពុជាថា​បានកាន់ជើងចិនទៅវិញ។សូមបញ្ជាក់ថា ប្រទេសដែលជាប់ពាក់ព័ន្ធនឹងដែនសមុទ្រចិនខាងត្បូង មាន​ចំនួនបួនប្រទេស នៅ​ក្នុង​តំបន់អាស៊ាន​ គឺប្រទេសហ្វីលីពីន ប្រទេសវៀតណាម​ ប្រទេសម៉ាឡេស៊ី និង​ប្រទេស​ប្រុណណេជាដើម។ យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន ​បានអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវមានដំ ណោះ​ស្រាយ​ដោយសន្តិវិធី ​ហើយសម្តេចរំពឹងថា​ ភាគីពាក់ព័ន្ធទាំងអស់នឹងខិតខំប្រឹងប្រែងចុះហត្ថលេខា ព្រមព្រៀង ​Coc សម្រេចឲ្យបាននៅក្នុងឆ្នាំ២០២២ខាងមុខនេះ ខណៈដែលប្រទេសកម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះកិច្ចប្រជុំអាស៊ានប្តូរវេន ហើយបន្ទាប់ពីសម្រេចបានភាគីពាក់ព័ន្ធទាំងអស់ ទាំងអាស៊ាន និងចិនគឺ សប្បាយរួមគ្នាផងដែរ៕អត្ថបទ៖ បាន ចក់ 

ប្រសាសន៍សំខាន់ៗសម្ដេចតេជោ​ ហ៊ុន​ សែន​ ក្នុងឱកាសអញ្ជើញសម្ពោធជាផ្លូវការ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ

2021/12/15 03:28:25 am        580
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធជាផ្លូវការសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (HYATT Regency Phnom Penh) ដែលជាការវិនិយោគរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងថវិកាវិនិយោគសរុប ១៨០លានដុល្លារអាមេរិក។ដើម្បីទទួលបានព័ត៌មានថ្មី លឿន សូមចុច Join Channel Telegram BTV Newsខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី ថ្ងៃទី១៥ធ្នូ ២០២១៖- ការបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវ សណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ គឺជាសមិទ្ធផលមួយទៀតសម្រាប់សង្គមខ្មែរទាំងមូល ខណៈសណ្ឋាគារនេះ នឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា។- សម្តេចតេជោ មានមោទនភាពចំពោះក្រុមហ៊ុន ជីប ម៉ុង និងក្រុមហ៊ុនដទៃទៀត ដែលបានចូលរួមចំណែកក្នុងការវិនិយោគ ដើម្បីការរីកចំរើននិងអភិវឌ្ឍនៅកម្ពុជា។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតថា សន្តិភាពគឺជាកត្តាធំបំផុត ដែលមិនអាចឲ្យអ្នកណាបំផ្លិចបំផ្លាញ នូវសន្តិភាពដែលកម្ពុជារកបានដោយលំបាកនោះឡើយ ហើយសន្តិភាពនេះបានធ្វើឲ្យប្រទេសកម្ពុជាទាំងមូលមានការអភិវឌ្ឍគ្រប់បែបយ៉ាងរហូតដល់សព្វថ្ងៃនេះ ជាក់ស្តែងរាជធានីភ្នំពេញនេះតែម្តង។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា វត្តមានអ៊ុនតាក់នៅកម្ពុជា មិនទាន់អាចពន្លត់ភ្លើងសង្គ្រាមនៅកម្ពុជាបាននោះទេ។ ក្រោយអ៊ុនតាក់ដកចេញ កម្ពុជាត្រូវដោះស្រាយបញ្ហាជាច្រើន ក្នុងនោះក៏រាប់បញ្ចូលរឿងសង្គ្រាមមិនទាន់ចប់ផងដែរ។ សង្គ្រាមនៅកម្ពុជា បានបញ្ចប់នៅឆ្នាំ១៩៩៨ ដែលជាស្មារតីរួមរវាងខ្មែរនិងខ្មែរ។- សម្តេចតេជោបានបញ្ជាក់យ៉ាងច្បាស់ថា សន្តិភាពគឺត្រូវតែពង្រឹង មិនត្រូវឲ្យប្រទេសប្រតិកិរិយាណា មកបំផ្លាញបាននោះឡើយ ហើយអ្នកណាថាអ្វីក៏ថាទៅចុះ ការធ្វើនេះគឺដើម្បីភាពសុខសាន្តរបស់ប្រជាពលខ្មែរតែមួយគត់។- សម្តេចតេជោ បានថ្លែងបញ្ជាក់ថា ដើម្បីរក្សាបាននូវសិទ្ធិរស់រានមានជីវិត គឺត្រូវធ្វើយ៉ាងណាកុំអោយមានសង្រ្គាមកើតឡើង ព្រោះសិទ្ធិនេះគឺជាសេចក្តីត្រូវការរបស់មនុស្សជាតិនៅលើពិភពលោក។- សម្តេចតេជោបញ្ជាក់ថា ភាពសាំក្នុងសហគមន៍កម្ពុជា អត្រាគ្របដណ្តប់ក្បែរ៨៩ភាគរយ ខណៈកម្ពុជាបានចាក់ស្រោចវ៉ាក់សាំងលើពលរដ្ឋតាមយុទ្ធសាស្ត្រផ្ការីក។- សម្តេចតេជោ ពេញចិត្តលើភាពក្លាហានរបស់កុមារនិងយុវវ័យលើការចាក់វ៉ាក់សាំងបានច្រើននិងមានរបៀបរៀបរយ ដែលគួរអោយសរសើរ។- សម្តេចតេជោ បញ្ជាក់ជាថ្មីថា វ៉ាក់សាំងតែមួយមុខមិនទាន់គ្រប់គ្រាន់នោះទេ វិធានការ៣កុំ ៣ការពារនៅតែជាការចាំបាច់ និងយើងត្រូវរៀនរស់ជាមួយកូវីដ១៩។- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា ករណីដំបូងនៃមេរោគកូវីដ១៩ បំប្លែងថ្មីប្រភេទអូមីក្រុង លើស្រ្តីខ្មែរម្នាក់ដែលកំពុងមានផ្ទៃពោះ ធ្វើដំណើរពីប្រទេសហ្គាណាមកកម្ពុជាដើម្បីសម្រាលកូន ប៉ុន្តែទោះជាយ៉ាងណាសុខភាពរបស់ស្រ្តីរូបនេះគឺមានអាការៈធម្មតា គ្រាន់តែមានការព្រួយបារម្ភបន្តិចបន្តួចចំពោះសុខភាពកូនក្នុងផ្ទៃរបស់គាត់តែប៉ុណ្ណោះ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កំណើនសេដ្ឋកិច្ចកម្ពុជាបានបន្តងើបឡើងជាដំណាក់កាលៗ ក្រោយវិបត្តិធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩។ សម្តេចបញ្ជាក់ថា វិស័យកសិកម្ម និងឧស្សាហកម្មនៅកម្ពុជាមិនមានការធ្លាក់ចុះនោះទេ។- សម្តេចតេជោ នៅតែរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជានៅ ឆ្នាំ២០២១នេះ នឹងមានកំណើនជិត៣ភាគរយ។- សម្តេចតេជោបានថ្លែងថា បើគិតតាំងពីថ្ងៃភ្ជុំបិណ្ឌរហូតមកដល់ពេលនេះ មានភ្ញៀវប្រមាណ២លាននាក់ដែលបានដើរកម្សាន្តនៅទូទាំងប្រទេសកម្ពុជា។- សម្តេចតេជោបានថ្លែងបញ្ជាក់ថា ចំណូលជាតិកើនឡើង ទោះបីជាមិនទាន់ងើបស្មើមុនកូវីដក៏ដោយ ពេលនេះយើងទទួលបាន៥០០ ទៅ៧០០ លានដុល្លារក្នុងមួយខែ ពេលកូវីដផ្ទុះខ្លាំងគឺធ្លាក់ចុះក្រោម៤០០លានដុល្លារ។- សម្តេចតេជោបានថ្លែងថា សណ្ឋាគារហៃយ៉ាត់ រីជិនស៊ី អាចនឹងទទួលថ្នាក់ដឹកនាំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ក្នុងក្របខណ្ឌអាស៊ាន និង ដៃគូអាស៊ាន នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ខាងមុខនេះ។- សម្តេចតេជោ បានអំពាវនាវអោយម្ចាស់រថយន្តដែលជ្រកក្រោមផ្លាករដ្ឋ រថយន្តចង្កូតស្តាំ មិនទាន់បានបង់ពន្ធ ត្រូវរួសរាន់មកបង់ពន្ធ ដែលនឹងទទួលបានការបញ្ចុះតម្លៃ១០ភាគរយ ប៉ុន្តែបើបង់ក្រោយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ គឺមិនបានទទួលការបញ្ចុះតម្លៃនោះទេ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចនឹងសរសេរពីជីវិតនាយករដ្ឋមន្ត្រី ឲ្យសាធារណជន និងក្មេងជំនាន់ក្រោយបានដឹង ខណៈដែលជីវិតអ្នកចំការ វាសនាអ្នកស្រែ សម្តេចបានរៀបចំរួចរាល់ហើយ មានទាំងចម្រៀងថែមទៀត។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ធ្វើម៉េចក៏ដោយត្រូវរក្សាឲ្យបានកំណើនសេដ្ឋកិច្ច ដើម្បីវឌ្ឍនភាពកម្ពុជា។ សម្តេចតេជោ ហ៊ុន សែនបញ្ជាក់ថា គ្រាប់បែកធ្វើឲ្យប៉ះពាល់តែមនុស្សនៅក្បែរៗនោះប៉ុណ្ណោះ តែគ្រាប់បែកសេដ្ឋកិច្ច នឹងធ្វើឲ្យប៉ះពាល់ដល់មនុស្សទូទាំងប្រទេស រាប់ទាំងក្មេងៗផងដែរ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចនឹងដឹកនាំគណៈប្រតិភូទស្សនកិច្ចផ្លូវការនៅមីយ៉ាន់ម៉ា ដោយគ្មានការប្រែប្រួលឡើយនៅអំឡុងខែមករា ឆ្នាំ២០២២។ សម្តេចបញ្ជាក់ថា យើងមិនអាចបង្កើតទម្លាប់អាក្រក់របស់អាស៊ាននោះទេ ពេលដែលមិនពេញចិត្តសមាជិកណា មិនហៅគេចូលប្រជុំ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតថា គោលជំហរបស់កម្ពុជាគឺនៅដដែល ទាក់ទងនឹងសមុទ្រចិនខាងត្បូង ដោយក្នុងនោះទី១ សម្តេចអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តឲ្យបាននូវកិច្ចព្រមព្រៀងនូវDOC, ទី២ ប្រទេសដែលពាក់ព័ន្ធត្រូវរកដំណោះស្រាយគ្នាដោយសន្តិវិធី និងទី៣ត្រូវខិតខំប្រឹងប្រែងសម្រេចឲ្យបាន នូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងCOC ជាដើមនោះ។-សម្តេចតេជោ សម្រេចតែងតាំងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការធ្វើជាបេសកជន របស់ប្រធានអាស៊ាន។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការដែលកម្ពុជាមិនអាចចេញនូវសេចក្តីថ្លែការណ៍បានកាលពីឆ្នាំ២០១២ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន។ ទាក់ទងនឹងសមុទ្រចិនខាងត្បូង គឺដោយសារតែប្រទេសខ្លះបានបង្ខិតបង្ខំឲ្យកម្ពុជាទទួលស្គាល់កោះនេះជាប្រទេសនេះ កោះនោះជារបស់ប្រទេសនោះជាដើម ហើយបែជាចោទប្រកាន់កម្ពុជាថាបានកាន់ជើងចិនទៅវិញ។

ពលករខ្មែរជិត១៤០នាក់ បានវិលត្រឡប់ពីប្រទេសថៃ ចូលតាមច្រកខេត្តបាត់ដំបងនៅថ្ងៃនេះ

2021/12/14 03:55:07 pm        420
បាត់ដំបង៖ ពលករខ្មែរជិត ១៤០នាក់បានវិលត្រឡប់មកពីប្រទេសថៃ ចូលតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ។សមត្ថកិច្ចចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវីដ១៩ រួច​ពលករ​សរុប​ចំនួន ១៣៨នាក់ ស្រី៥៨នាក់ ក្មេង២៩នាក់ ត្រូវបាន​ក្រុម​គ្រូពេទ្យ​ធ្វើ​តេស្តរហ័ស​ជា​លទ្ធផល​អវិជ្ជមានកូវីដ-១៩ ទាំងអស់។ពលករចំនួន ៣១នាក់ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខណៈពលករដែលមានកាតចាក់វ៉ាក់សាំងចំនួន ១០៧នាក់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់ទៅស្រុកកំណើតវិញរៀងៗខ្លួន។គួរកត់សម្គាល់ថា ក្នុងមួយរយៈពេលចុងក្រោយនេះ ​មានពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃវិញ ចូលតាមច្រកខេត្តបាត់ដំបង ជាបន្តបន្ទាប់ ហើយការវិលត្រឡប់មកស្រុកកំណើត​របស់​ពួកគាត់​នាពេលនេះ ​គឺដោយសារស្ថានភាពនៃការឆ្លងរីករាលដាល​ជំងឺកូវីដ១៩ នៅ​កម្ពុជា​មាន​សភាព​ធូរស្រាលច្រើនជាងមុន។ ម្យ៉ាងវិញទៀតពួកគាត់ត្រឡប់​មកវិញ​ ដើម្បី​ទទួល​ការ​ចាក់វ៉ាក់​សាំងបង្ការ​ជំងឺកូវីដ១៩ ដូសជំរុញ ឬដូសទី៣៕

ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យាលើកទី៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៩ ខែធ្នូខាងមុខនេះ

2021/12/14 02:37:13 pm        647
ភ្នំពេញ៖ ការតាំងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា (Air & Tech Show) នឹងរៀបចំធ្វើឡើងរយៈពេល ៣ថ្ងៃពេញ នៅឯមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ នាថ្ងៃទី១៧ -១៨ -១៩ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ បន្ទាប់ពីខកខានកាលពីឆ្នាំ២០២០ ដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតសកលកូវីដ១៩។ពិព័រណ៍យន្តហោះ និងបចេ្ចកវិទ្យានេះ រៀបចំឡើងដើម្បីបំផុសទឹកចិត្តយុវជន ដែលមានទេព​កោសល្យ ​និងសមត្ថភាពផ្នែកយន្តហោះ​ និងបច្ចេកវិទ្យារបស់កម្ពុជា ​បានបង្ហាញនូវសមិទ្ធផល និង​ការ​ច្នៃប្រឌិត​បង្កើតថ្មីរបស់ខ្លួន ​ជូនដល់មហាជន​ ក៏ដូចជាការដាក់តាំងបង្ហាញនូវយន្តហោះផងដែរ។ម្យ៉ាងវិញទៀតពិព័រណ៍នេះ ក៏ជាការផ្តល់ឱកាសដល់សាធារណជន សិស្សានុសិស្ស និងអ្នកទស្សនា​បានមកទទួលយកនូវបទពិសោធន៍ ចំណេះដឹង និងព័ត៌មានក្នុងអំឡុងពេលនៃការតាំងពិព័រណ៍ ពីអ្នកតាំងពិព័រណ៍ដែលមកពីវិទ្យាល័យ​ និងមហាវិទ្យាល័យ ក៏ដូចជាអ្នកបើកយន្តហោះ ដែលឈរ​នៅក្បែរ​យន្តហោះផា្ទល់តែម្ដង។គួររំឭកផងដែរថា កម្មវិធីនេះ​ មិនត្រឹមតែការតាំងពិព័រណ៍យន្តហោះ និងការតាំងបង្ហាញស្នាដៃ​បច្ចេកវិទ្យា​ពីសំណាក់សិស្សនិស្សិតប៉ុណ្ណោះទេ ក៏ប៉ុន្តែ កម្មវិធីក៏បានរៀបចំនូវការប្រកួតចំនួនពីរ​ផងដែរ គឺការប្រកួតយន្តហោះកៅស៊ូ ​និងរ៉ូបូតមនុស្សយន្ត ​ដែលសមាសភាពបេក្ខជនចូលរួម គឺត្រូវ​បានជម្រើសចម្រាញ់ចេញពីសិស្សវិទ្យាល័យ ​និងនិស្សិតនៅមហាវិទ្យាល័យ ដែលមានទេព​កោសល្យ ​និងសមត្ថភាពផ្នែកយន្តហោះ ​និងបច្ចេកវិទ្យាផងដែរ។គួរបញ្ជាក់ថា ពិព័រណ៍យន្តហោះ និងបចេ្ចកវិទ្យា ត្រូវបានបង្កើត និងរៀបចំឡើងដោយក្រុមយុវជន​កម្ពុជា​មកពី សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ដែលមានចំណង់ចំណូលចិត្ត​លើ​មុខវិជ្ជា​យន្តហោះ ​អាកាសចរណ៍​ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ។យ៉ាងណាមិញសម្រាប់ឆ្នាំនេះ កម្មវិធី Air & Tech Show គឺតម្រូវឲ្យអ្នកដែលចង់ចូលរួមទស្សនា​ការ​តាំងពិព័រណ៍​ ធ្វើការចុះឈ្មោះអនឡាញ ឬ Online Registration ​តាមរយៈតំណភ្ជាប់នេះ៖ https://www.airandtech.show/registration (https://www.airandtech.show/registration?

មន្ទីរពេទ្យ​គន្ធបុប្ផា ​អំពាវនាវដល់​សប្បុរសជន​ចូលរួម​បរិច្ចាគ​ឈាម​ ដើម្បីជួយសង្គ្រោះជីវិតកុមារ

2021/12/14 06:13:41 am        1628
ភ្នំពេញ៖ ជាថ្មីម្តងទៀត មន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ បានអំពាវនាវដល់សប្បុរសជនចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតកុមារ។លោកស្រីវេជ្ជបណ្ឌិត ងួន យ៉ាណែត អនុប្រធាន​មន្ទីរពេទ្យគន្ធបុប្ផា បានឲ្យដឹងថា BTV នៅថ្ងៃទី១៤ ខែធ្នូនេះថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកប្រទេស​ឡើងវិញ​តាមបែបគន្លងថ្មី ​ចំនួនអ្នក​បរិច្ចាគ​ឈាម​នៅ​មន្ទីរ​ពេទ្យគន្ធបុប្ផា​រាជធានីភ្នំពេញ មានហក់ឡើង​ជាងមុនបន្តិច​ សម្រាប់​ជួយសង្គ្រោះអាយុជីវិតកុមារ។លោកស្រីបន្តថា នៅ​ឆ្នាំនេះ អ្នក​បរិច្ចាគឈាម​តិចជាងឆ្នាំមុន ​ដោយគិតត្រឹមថ្ងៃនេះ មានអ្នក​បរិច្ចាគ​ឈាម​មាន​ប្រមាណ​២ពាន់នាក់ ខុសប្លែកពីឆ្នាំមុនដែលមានអ្នកបរិច្ចាគពី ៥ពាន់នាក់ទៅ ៦ពាន់នាក់។ ក្រៅពីនេះ ​លោកស្រី បាន​អំពាវនាវ​ដល់​សប្បុរជន​សូមចូលរួម​បរិច្ចាគ​ឈាម​បន្ថែម​ទៀត ​ដើម្បីជួយ​សង្គ្រោះជីវិតកុមារ។ពលរដ្ឋមកបរិច្ចាគឈាមនៅមន្ទីរពេទ្យគន្ធបុប្ផា បានឲ្យដឹងដែរថា ការមក​បរិច្ចាគឈាម​នៅពេលនេះ គឺ​ដើម្បីចង់​ជួយ​​សង្គ្រោះ​ជីវិតកុមារ ​រាប់​បញ្ចូល​ទាំង​សាច់ញាតិ​របស់​ពួក​គាត់ផងដែរ​។ក្រៅពីនេះ ពួកគាត់​បាន​អគុណដល់មន្ទីរ​ពេទ្យ​គន្ធបុប្ផា ដែលតែង​យកចិត្តទុក​ដាក់ព្យាបាល​កុមារ​ពី​គ្រប់​មជ្ឈដ្ឋាន​ដោយ​គិតថវិកា។មន្ទីរពេទ្យ​គន្ធបុប្ផា​ ជាមន្ទីរពេទ្យ​សប្បុរសធម៌ ​ជួយសង្គ្រោះ​កុមារ​កម្ពុជា​រាប់លាននាក់ ដែល​មាន​លោកវេជ្ជបណ្ឌិត Beat Richner ជាស្ថាបនិក។​ បើទោះបី បច្ចុប្បន្នលោកវេជ្ជបណ្ឌិត Beat Richner ទទួល​មរណៈភាពហើយក្តី មន្ទីរពេទ្យ​នៅតែឈរលើ​គោលការណ៍​ជួយ​សង្គ្រោះ​កុមារ​កម្ពុជា​ដោយ​មិនគិតថវិកា៕ អត្ថបទ៖ ទូច សោភ័ណ

មណ្ឌលព្យាបាលកូវីដចំនួន២ទៀត ក្នុងរាជធានីភ្នំពេញនឹងត្រៀមប្រគល់ជូនវិស័យឯកជនវិញ ក្រោយអត្រាឆ្លង និងស្លាប់មានការថយចុះ

2021/12/14 01:01:00 pm        429
ភ្នំពេញ៖ មណ្ឌលព្យាបាលកូវីដ-១៩ ចំនួន០២ទៀត ក្នុងរាជធានីភ្នំពេញ នឹងត្រៀមប្រគល់ជូនវិស័យឯកជនវិញ ដោយរៀបចំចាត់ចែងជាដំណាក់កាល ក្រោយអត្រាឆ្លង និងស្លាប់មានការថយចុះ។លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាន​នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ​២០២១​នេះថា ក្រោយពីក្រុមការងារគ្រូពេទ្យ បានសម្អាតបាញ់ថ្នាំសម្លាប់​មេរោគកូវីដ-១៩នៅមង្គលឧត្តម និងប្រគល់​ជូន​វិស័យ​ឯកជនវិញនោះ ដើម្បីអាចដំណើរ​ការរៀបចំ​កិច្ចប្រជុំ និង​រៀបចំ​ពិធីអាពាហ៍ពិពាហ៍​ និងពិធីបុណ្យផ្សេងៗ។ ​ប៉ុន្តែ​មណ្ឌល​ព្យាបាល​ជំងឺកូវីដ-១៩ចំនួន០២ទៀត ​ស្ថិតក្នុងចំណោម១១ទីតាំង និង​ត្រៀមប្រគល់ជូនវិស័យឯកជនវិញ ​នាចុង​ខែធ្នូ ឆ្នាំ២០២១ ឬក៏​ដើម​ខែ​មករា ឆ្នាំ២០២២ខាងមុខនេះ។បើតាមលោកវេជ្ជបណ្ឌិត នេត សុវិរៈ ប្រធានគ្រប់គ្រងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ សែនសុខ១ បានឲ្យដឹង​ដែរ​ថា គិត​ត្រឹម​ព្រឹក​នេះ យើងមានអ្នក​ជំងឺកូវីដ-១៩កម្រិតធ្ងន់ប្រភេទដែលតា ចំនួនជាង ២០នាក់ប៉ុណ្ណោះ ដែល​កំពុង​ទទួល​ការ​ព្យា​បាលពី​ក្រុម​ការ​ងារ​គ្រូពេទ្យ។លោកវេជ្ជបណ្ឌិត បានបន្ថែមទៀតថា បើទោះបីជាចំនួនអ្នកជំងឺមានការថយចុះកី្ត ប៉ុន្តែក្រុមការងារ​គ្រូពេទ្យ​នៅរក្សា​ចំនួន​ដដែល ដោយមិនដកចេញតាមចំនួនអ្នកជំងឺនោះទេ គិតត្រឹមថ្ងៃទី១៤ ខែធ្នូនេះ ​ក្រុមការងារគ្រូពេទ្យ ​ក្រុមអនាម័យ និងក្រុមជំនួយ សរុបចំនួន១៣៨នាក់ បានយកចិត្តទុក​ដាក់​ខ្ពស់​ក្នុងការថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមណ្ឌល​ព្យាបាល​ជំងឺកូវីដ-១៩ សែន​សុខ​១​​ផង​ដែរ។លោកវេជ្ជបណ្ឌិត ងី មានហេង បានបញ្ជាក់ទៀតថា ​សព្វថ្ងៃយើងមានមនី្ទរពេទ្យ និង​មណ្ឌលព្យាបាល​ជំងឺកូវីដ-១៩ ចំនួន​១១កន្លែងព្យាបាល​ គឺ១.មនី្ទរពេទ្យ​ព្យាបាល​ជំងឺកូវីដ-១៩ ហ្លួងម៉ែ, ២.មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត, ៣.មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង ​និងហង់សិន, ៤.មនី្ទរពេទ្យព្យាបាលជំងឺកូវីដ-១៩ ចាក់អង្រែ, ៥.មនី្ទរពេទ្យមិត្ត​ភាពកម្ពុជា-ចិន ព្រះកុសុមៈ, ៦.មនី្ទរពេទ្យ​ព្រះ​អង្គឌួ​​ង, ៧.មណ្ឌលព្យាបាលជំងឺកូវីដ-១៩ សែនសុខ១ ​(ពិភពថ្មីសែនសុខ), ៨.មណ្ឌលព្យាបាលជំងឺកូវីដ-១៩ សែនសុខ២ (ដឺព្រីមៀរ​សែនសុខ), ៩.មណ្ឌលព្យាបាលជំងឺកូវីដ-១៩ អូឡាំពិក ​(ពហុកីឡដ្ឋានអូឡាំពិក), ១០.មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ទួល​ពង្រ, ១១.មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ម៉ូឌែន២។ជាពិសេសស្របពេលដែលប្រទេសកម្ពុជា ​មិនទាន់មានករណីនាំចូល​ និងឆ្លងមេរោគកូវីដ-១៩បំប្លែងថ្មី អូមីក្រុង (Omicron) លោក វេជ្ជបណ្ឌិត ងី មានហេង ​សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ​ទាំង​អស់​សូម​កុំភ្លេចខ្លួន ​ត្រូវបន្តអនុវត្តវិធានការសំខាន់ៗ​ គឺ៣ការពារ និង៣កុំ ឲ្យបាន​ហ្មត់ចត់​ ដើម្បីកាត់បន្ថយហានិភ័យនៃ​ការ​ឆ្លង​វីរុស​កូវីដ​-១៩ រួមទាំងអនុវត្តវិធានការសុខាភិបាល​សាធារណៈ ​និងសង្គមចាំបាច់នានា​ ដូចជាការពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ​អនាម័យដៃ​ឲ្យ​បាន​ញឹក​ញាប់ ​ការរក្សាគម្លាតសុវតិ្ថភាពបុគ្គល​ ការកែលម្អខ្យល់ចេញចូល​នៃទីធ្លាក្នុងផ្ទះ និង​ទទួល​ចាក់ថ្នាំ​បង្ការជំងឺកូវីដ-១៩ ​ឲ្យបាន​គ្រប់​ដូសមូលដ្ឋានទាំងអស់គ្នា៕អត្ថបទ៖ រដ្ឋា

កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមទាំងក្នុងតំបន់ និងដៃគូផ្សេងៗ ​កៀរគរ​ធនធាន​ស្ដារ​សេដ្ឋកិច្ច

2021/12/14 12:11:54 pm        316
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានថ្លែងថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមជាមួយបណ្ដាប្រទេសនៅក្នុងតំបន់ និងដៃគូអភិឌ្ឍន៍នានា ដើម្បីកៀរគរធនធានស្ដារឡើងវិញនូវស្ថានភាពសេដ្ឋកិច្ចសង្គម ។ ថ្លែងក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពី “ការ​កៀរគរ​ធនធាន​ សម្រាប់ការអភិវឌ្ឍប្រកប​ដោយ​ចីរភាព​របស់​ប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក” រៀបចំដោយគណៈកម្មការសេដ្ឋកិច្ច និង​សង្គមកិច្ច​សម្រាប់អាស៊ី និងប៉ាស៊ីហិ្វក នៃអង្គការសហប្រជាជាតិ (UN ESCAP) នៅថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាញ។ឯកឧត្តម លី ធុជ មានប្រសាសន៍ថា កម្ពុជាកំពុងអនុវត្តការងារអទិភាព៥ ក្នុងការកៀរគរធនធាន ដើម្បីឲ្យសម្រេចនូវរបៀបវារៈ ឆ្នាំ២០៣០ ទី១. ប្រែក្លាយការគំរាមកំហែង នៃការរីករាលដាល​ជំងឺកូវីដ-១៩ ឲ្យទៅជាឱកាសសម្រាប់កំណែទម្រង់ក្នុងស្រុកនៅរបស់ប្រទេសនីមួយៗ, ទី២. ការ​លើក​កម្ពស់គោលនយោបាយពាណិជ្ជកម្ម​ និងការសម្របសម្រួលពាណិជ្ជកម្ម,ទី៣. បន្តពង្រឹង​ស្ថិរភាព​ហិរញ្ញវត្ថុ ពិពិធកម្ម និងនវានុវត្តន៍, ទី៤. ធានាបន្តជំនួយអន្តរជាតិ ជាពិសេសជំនួយ​ហិរញ្ញវត្ថុ​ដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងទី៥. បន្តពង្រឹងភាពជាម្ចាស់ នៃប្រទេសកំពុងអភិវឌ្ឍន៍ ដោយការ​កសាង​ភាពជាដៃគូរវាងដៃគូអភិវឌ្ឍន៍។គួរបញ្ជាក់ថា លទ្ធផលនៃសិក្ខាសាលាថ្នាក់តំបន់នេះ នឹងរួមចំណែកដល់ការ​បំពេញគម្លាត​ចំណេះដឹង និងជាធាតុចូលសម្រាប់តំបន់​ ព្រមទាំងជាការចែករំលែកព័ត៌មានអំពីទម្រង់ នៃការ​អភិវឌ្ឍន៍​សាកល​ ដែលមានដូចជា ​ការអភិវឌ្ឍនៅក្នុងសម័យកាលកូវី-១៩ និង​គំនិត​ផ្ដួចផ្ដើម​នាពេល​អនាគត ។ បង្កើតជាប្រភពចំណេះដឹង និងធាតុចូលរបស់ ESCAP និងបង្កើតជា បណ្តាញអ្នកជំនាញ ដើម្បី​តាមដាន​លើការងារអភិវឌ្ឍនាពេលអនាគត ហើយសិក្ខាសាលានេះ មានគោលបំណង​ប្រមូល​ផ្តុំ​អ្នកជំនាញ​ និងអ្នកតាក់តែងគោលនយោបាយ​ មកពីប្រទេសមានការអភិវឌ្ឍតិចតួច និង​រដ្ឋដែនកោះ​កំពុងអភិវឌ្ឍក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ​ពិភាក្សាអំពីការកៀរគរធនធាន ដើម្បីសម្រេច​បានគោលដៅ​អភិវឌ្ឍន៍ប្រកបដោយចីរភាព​ និងចែករំលែកបទពិសោធន៍​ ក្នុងកិច្ចខិតខំប្រឹងប្រែងកៀរគរធនធាន ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ៕អត្ថបទ៖ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM