សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នយោបាយ​ និង ការអភិវឌ្ឍន៍

អ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍នៅភ្នំពេញ អរគុណសម្តេចតេជោ អនុញ្ញាតបើកអាជីកម្ម KTV ក្លឹបឌីស្កូតែក

2021/12/02 01:34:46 pm        1013
ភ្នំពេញ ៖ បន្ទាប់ពីបើកដំណើរវិញនូវអាជីកម្ម KTV និងក្លឹបឌីស្កូតែក បណ្តាអ្នកគ្រប់គ្រងអាជីវកម្មទាំងនោះ បានថ្លែងអំណរគុណប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលអនុញ្ញាតបើក និងបានជម្រុញបុគ្គលិកកម្មករនិយោជិកដែលបានផ្អាក គឺមានការងារធ្វើឡើងវិញ ខណៈនៅយប់ថ្ងៃដំបូងមានទីតាំងKTV និងក្លឹបឌីស្កូតែកប្រមាណជិត ៨០កន្លែងបានបើកដំណើរវិញ។បើតាមលោក អ្នកគ្រប់គ្រង ACE Launce បានថ្លែងថា អស់រយៈពេលជាង២០ខែមកហើយ ដែល​បណ្តា​អាជីកវម្ម​ខារា​អូខេ KTV ក្លឹបរង្គសាល ឌីស្កូតែក ​បានបិទទា្វរផ្អាកការធ្វើអាជីកម្មទាំងអស់គ្នា ដោយ​សារវិបត្តិការរីករាល​ដាល​មេរោគ​កូវីដ១៩ ​ហើយទើបតែមកដល់ពេលនេះទេ ដែល​សម្តេចតេជោ ហ៊ុន សែន​ ប្រកាសបើកដំណើរការវិញ ​ហើយ​ការ​បើក​អាជីវ​កម្ម​នោះ គឺយើងបើក​ដោយមានប្រុងប្រយ័ត្នជាទីបំផុត ​ខណៈអាជីវកម្មទេសចរណ៍ប្រភេទ ​ជាអាជីវកម្មដែល​មាន​ហានិភ័យ​ខ្ពស់ចំពោះការរាតត្បាតឆ្លងនៃមេរោគកូវីដ១៩។តែទោះយ៉ាងណាក៏ដោយ ​បណ្តាអ្នកគ្រប់គ្រង និងបុគ្គលិកក្លឹបACE សូមថ្លែងអំណរគុណ​សម្តេច​តេជោ​ជាខ្លាំង​ដែល​អនុញ្ញាត​បើក​អាជីវកម្មទេសចរណ៍ទាំងនោះ និងបានផ្តល់ឱកាស​អោយ​បុគ្គលិក​ទាំងអស់​មានការងារធ្វើ និង​មាន​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារឡើងវិញ។ទោះយ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន ក្នុង​ឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ​ហេដ្ឋា​រចនា​សម្ព័ន្ធផ្លូវ៣៧ខ្សែនិងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១និងទី២ក្នុងខេត្តព្រះសីហនុ បាន​ក្រើនរំលឹកអោយ​បណ្តាអាជីវកម្ម​ខារ៉ាអូខេ KTV ក្លឹបរង្គសាល ឌីស្កូតែកដែលបើកដំណើរ​ការត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​អោយបានជាប់ជាប្រចំា ​ចៀសវាង​ការ​ចម្លងមេរោគ ​ចូលក្នុងក្រុមគ្រួសារ។បើតាមលោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ​បានថ្លែងថា នៅក្នុងរាជធានី​ភ្នំពេញ កន្លងមក​មាន​អាជីវកម្មខារ៉ាអូខេ KTV ក្លឹបរង្គសាល ឌីស្កូតែក ចំនួនជិត ២០០ទីតាំង​បានបិទទា្វរ ​បានបង្កការបាត់បង់ការងារដោយ​ផ្ទាល់​ប្រមាណជាង ៥ម៉ឺននាក់ បាត់បង់ការងារ​និង​ចំណូល​ដោយ​ទៅលើមនុស្សជាង ១៥ម៉ឺននាក់​ ហើយបន្ទាប់ពីសម្តេច​តេជោ ប្រកាសអនុញ្ញាត​អោយ​បើកទា្វរវិញ គឺមានបុគ្គលិកកម្មករនិយោជិកចាប់ផ្តើមចូលធ្វើការងារឡើងវិញជាបណ្តើរ៕អត្ថបទ ៖ ស៊ុម សុខជា

ពលរដ្ឋជាង៤៥ម៉ឺនាក់ ត្រូវបាន គ.ជ.ប ចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី

2021/12/02 01:15:53 pm        270
ភ្នំពេញ៖ ពលរដ្ឋជាង៤៥ម៉ឺននាក់ ត្រូវបាន គ.ជ.ប ចុះឈ្មោះក្នុងបញ្ចីបោះឆ្នោតថ្មី និងជាង ២២ម៉ឺននាក់ ត្រូវបានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត។សេចក្តីប្រកាសព័ត៌មានរបស់គណៈកមា្មធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានចេញ ផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា រហូតដល់ថ្ងៃទី៣០ ​ខែវិច្ឆិកា ឆ្នាំ២០២១នេះ ទទួល​បានលទ្ធផល ជាបណ្តោះអាសន្ន រួមមាន ប្រជាពលរដ្ឋ ​ដែលបានចុះឈ្មោះបោះឆ្នោតថ្មី មានចំនួនជាង ៤៥ម៉ឺននាក់ អ្នកដែលត្រូវលុបឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួនជាង ២២ម៉ឺននាក់ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួនជាង ១៨ម៉ឺននាក់ និងអ្នកផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានជាង ១៤ម៉ឺននាក់។ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប នៅថ្ងៃទី០២ ខែវិច្ឆិកានេះ បានប្រាប់ BTVឲ្យដឹងថា ដំណើរពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ​បានប្រព្រឹត្តទៅដោយរលូន ក្នុង​បរិយាកាសសន្តិសុខ សុវត្ថិភាព ​និងមានសណ្តាប់ធ្នាប់ល្អ ដោយមានការចូលរួម និង​កិច្ចសហការល្អពីគ្រប់ភាគីពាក់ព័ន្ធ។ ឯកឧត្តម បានអំពាវនាវដល់ប្រជាជាពលរដ្ឋ ឱ្យទៅពិនិត្យបញ្ជីបោះឆ្នោត និងអាចប្តឹងជំទាស់បាន ពេលឃើញមានភាពមិនប្រក្រីណាមួយកើតឡើង ​បន្ទាប់ពី គ.ជ.ប បានផ្សព្វផ្សាយបញ្ជីបោះឆ្នោតថ្មី។បន្ទាប់ពីបញ្ចប់ដំណើការចុះឈ្មោះបោះឆ្នោត គ.ជ.ប នឹងរៀបចំដំណើការផ្សេងៗមួយចំនួនទៀត មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ​អាណិត្តទី៥ ដែលនឹងប្រព្រឹត្តិទៅ ​នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ការបោះឆ្នោត គឺជាពេលវេលាមួយ ដែលប្រជាពលរដ្ឋគ្រប់រូបបានសំដែងឆន្ទៈរបស់ខ្លួន ដើម្បី ជ្រើស​រើស​បេក្ខជន ដែលខ្លួនពេញចិត្ត ឱ្យធ្វើជាអ្នកតំណាងរបស់ខ្លួន ដោយគិតទៅ​លើសមត្ថភាពការងារ ទស្សនវិជា្ជក្នុងការដោះស្រាយបញ្ហា ​និងការប្តេជ្ញាចិត្តបម្រើសុខសុមាភាពរបស់ប្រជាជន និង​ការខិតខំកសាងប្រទេសជាតិជាដើម៕អត្ថបទ៖ ទូច សោភ័ណ

យុវជនចាត់ទុកព្រឹត្តិការណ៍ ២ធ្នូឆ្នាំ១៩៧៨ ជាគំរូវីរភាពសម្រាប់យុវជនក្នុងសង្គមសន្តិភាពបច្ចុប្បន្ន

2021/12/02 12:16:13 pm        371
ភ្នំពេញ៖ ថ្ងៃទី ២ធ្នូឆ្នាំ១៩៧៨ ដល់ថ្ងៃទី ២ធ្នូឆ្នាំ២០២១ ជាគម្រប់ខួបទី ៤៣ឆ្នាំ នៃការបង្កើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។ ពាក់ព័ន្ធនឹងថ្ងៃទី ២ធ្នូនេះ យុវជននាពេលបច្ចុប្បន្ន ដែលបានសិក្សាស្វែងយល់បានច្រើនពីប្រវត្តិសាស្រ្ត បានចាត់ទុកថា ជាវីរភាពនៃយុវជនំនាន់មុន ដែលបានលះបង់ពលីដើម្បីសន្តិភាពសម្រាប់ជាតិ។មុននឹងឈានដល់ជ័យជំនះថ្ងៃទី ៧មករា ឆ្នាំ១៩៧៩ កម្ពុជាមានព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ថ្ងៃទី ២ធ្នូ ឆ្នាំ១៩៧៨។ ២ធ្នូឆ្នាំ១៩៧៨នេះ ជាថ្ងៃដែលរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបាន​បង្កើតឡើង​ដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី ៧មករា ឆ្នាំ១៩៧៩។ពាក់ព័ន្ធនឹងថ្ងៃទី ២ធ្នូឆ្នាំ ១៩៧៨ យុវជនក្នុងសង្គមសន្តិភាពបច្ចុប្បន្នយល់ឃើញថា ជាស្មារតីមួយ​ដែល​ថ្នាក់ដឹកនាំជាយុវជននាពេលនោះ ​និងយុវជនជាច្រើនទៀត​ រួបរួមសាមគ្គី ​ហ៊ានលះបង់ពលី ក្នុង​គោលបំណងរួមដើម្បីជាតិ គឺរំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍។ការសិក្សាស្វែងយល់បានច្បាស់ពីប្រវត្តិសាស្រ្តមួយនេះ ពួកគាត់ជាយុវជន​ដែលរស់នៅក្នុងសង្គម​សុខសាន្ត​ បាន​លើកឡើងបន្តថា ស្មារតី២ធ្នូជាគំរូដ៏ប្រសើរ ដែលយុវជនបច្ចុប្បន្ន​ត្រូវ​បន្តរក្សា​មរតក​ដែល​បន្សល់ទុកពីការលះបង់ ​និងបង្កើត​សមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីការរីកចំរើន​របស់​ជាតិកម្ពុជា។គួររម្លឹកថា ថ្ងៃទី ២ធ្នូឆ្នាំ១៩៧៨ ជាការ​ចាប់​បដិសន្ធិ​ឡើងនៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅ​ក្នុងតំបន់រំដោះក្នុងភូមិជើងភ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដើម្បីតស៊ូរំដោះជីវិតប្រជាជនកម្ពុជា ចេញពីរបប ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ចលនាតស៊ូនេះ ក្រោមការជួយជ្រោមជ្រែងពី ​កងទ័ពវៀតណាម ក៏សម្រេចបាននូវជោគជ័យ នៅថ្ងៃទី ៧មករា ឆ្នាំ ១៩៧៩។រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បច្ចុប្បន្នត្រូវបានផ្លាស់ប្ដូរឈ្មោះទៅជារណសិរ្សសាមគ្គី អភិវឌ្ឍន៍​មាតុភូមិកម្ពុជា។ នាឱកាសគម្រប់ខួប ៤៣ឆ្នាំនៃការបង្កើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិកមួយរូបនៃរណសិរ្សនេះ ក៏បានបង្ហោះសារអបអរសាទរផងដែរ។ ក្នុងសារអបអរសាទរនេះ ​សម្ដេចនាយករដ្ឋមន្រ្តី បញ្ជាក់ច្បាស់ថា ​បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»៕អត្ថបទ៖ គឹមហុក  

សម្តេចតេជោ៖ ក្នុងខែធ្នូមានព្រឹត្តិការណ៍​សំខាន់ច្រើនណាស់​សម្រាប់រូបសម្តេច​នៅ​ក្នុង​បុព្វហេតុជាតិ​មាតុភូមិ

2021/12/02 11:36:25 am        87
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា ក្នុងខែធ្នូ មាន​ព្រឹត្តិការណ៍​សំខាន់​ច្រើនណាស់សម្រាប់រូបសម្តេចនៅក្នុងបុព្វហេតុប្រទេសជាតិមាតុភូមិ ។ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថានីយប្រព្រឹត្តិ កម្មទឹកកខ្វក់ និងសមិទ្ធផលនានាមួយចំនួនទៀត ​នៅខេត្តព្រះសីហនុ នាព្រឹក​ថ្ងៃទី២ខែធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា ព្រឹត្តិការណ៍ធំៗសម្រាប់សម្ដេចនៅខែធ្នូនេះ ទី១- គឺ២ធ្នូ ខួបលើកទី៤៣ ​នៃ​កា​របង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ​កម្ពុជា ទីពីរ ២ធ្នូ ខួបលើកទី៣៤ នៃវេទិកាហ៊ុនសែន សីហនុ (ហ្វ៊ែអង់តាដឺណ័រ) ១៩៨៧ និង២ធ្នូមួយ ទៀត ​គឺ​ខួប​លើកទី២៣ នៃការដាក់ចេញយុទ្ធសាស្ត្រត្រីកោណ។សម្តេចតេជោ បានបកស្រាយលម្អិតអំពីព្រឹត្តិការណ៍នីមួយៗ ដោយសម្តេចបានបញ្ជាក់ថា សម្រាប់ខែធ្នូនេះ គឺមានព្រឹត្តិការណ៍ច្រើនណាស់សម្រាប់រូបសម្តេច ដែលបានដាក់ចេញ និង​សម្រេច​បាននូវជោគ​ជ័យ​ជាប្រវត្តិសាស្ត្រ ​ដើម្បី​បុព្វហេតុ​ប្រទេស​ជាតិ​មាតុភូមិ​ ជាពិសេសថ្ងៃ២ធ្នូនេះ គឺជាថ្ងៃ​ដែល​សម្តេចបានចូលរួមក្នុងក្បាលម៉ាស៊ីន ​នៃ​ចលនា​តស៊ូ ​ដើម្បីរំដោះ​ប្រទេស​ជាតិមាតុភូមិ​ឱ្យរួចផុត​ពី​គ្រោះមហន្តរាយពីអតីតកាល៕អត្ថបទ៖ មុត សុទ្ធ

សម្តេចតេជោ ប្រកាសជាសាធារណគាំទ្រកូនឱ្យធ្វើជានាយករដ្ឋមន្ត្រីបន្ត

2021/12/02 11:30:29 am        295
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃនេះ បានប្រកាសជាសាធារណៈថា សម្តេចគាំទ្រឱ្យកូនធ្វើជានាយករដ្ឋមន្ត្រីបន្ត បន្ទាប់ពីសម្តេច ប៉ុន្តែមិនមែនក្រៅពីការបោះឆ្នោតនោះទេ។ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែ ស្ថានីយ ប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួនពីរកន្លែង និងសមិទ្ធផលនានាមួយចំនួនទៀត នៅ​ខេត្ត​ព្រះសីហនុ នាព្រឹកថ្ងៃទី២ ខែធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបន្ត​ពី​ឪពុក​មក​កូន​នេះ កន្លងមកសម្តេចក៏គិតថាចង់ផ្តាច់ដែរ ប៉ុន្តែដោយពួកក្រុមអ្នកវិភាគ​ចេះតែ​បន្តវិភាគច្រើនពេក ដូច្នេះ សម្តេចសូមយកវេទិកានេះ ប្រកាសជាផ្លូវការតែម្តងទៅថា ​សម្តេចគាំទ្រ កូនឱ្យធ្វើជា​នាយក​រដ្ឋមន្ត្រី ​តែដោយការបោះឆ្នោត។សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានបន្តថា ដំណែងនាយករដ្ឋមន្ត្រីនេះ មិនមែន​តែ​ករណី​សម្តេចនេះទេ​ នៅប្រទេសមួយចំនួនលើលោកក៏មានករណីនេះដែរ៕អត្ថបទ៖ មុត សុទ្ធ

ប្រសាសន៍សំខាន់ៗ របស់សម្ដេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១

2021/12/02 03:26:48 am        539
ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ដែលចំណាយថវិការបស់ជាតិសម្រាប់សាងសង់សរុបប្រមាណ ៣០០លានដុល្លារអាមេរិក ក្នុងក្រុងព្រះសីហនុ។ខាងក្រោមនេះជាប្រសាស៍សំខាន់ៗ របស់សម្ដេចតេជោ ថ្ងៃទី០២ធ្នូ ២០២១៖-សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ទុនស្ថាបនាខេត្តព្រះសីហនុជាង ៣០០លានដុល្លារអាមេរិក ដើម្បីធ្វើយ៉ាងណាឲ្យខេត្តនេះ ក្លាយទៅជាខេត្តអភិវឌ្ឍន៍ជាពហុបំណង-សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខេត្តព្រះសីហនុប្រើប្រាស់ទឹក ស្អាតដែលចម្រោះចេញពីស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់សីហនុយកទៅចិញ្ចឹមត្រី ស្រោចដំណាំបាន ដោយមិនគិតលុយនោះឡើយ ខណៈទឹកស្អាតនេះគឺបានចម្រោះចេញពីម៉ាស៊ីនទំនើបបំផុត។-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអះអាងថា សមិទ្ធផលនានាដែលបានកើតចេញនៅខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន គឺបានមកពីបាតដៃកូនខ្មែរទាំងអស់ ដោយមិនបានពឹងផ្អែកបរទេសណាមួយនោះឡើយ ខណៈខេត្តនៅដែនសមុទ្រមួយនេះបានក្លាយជាខេត្តអភិវឌ្ឍន៍ពហុបំណង ហើយនោះ។-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងថា ការផ្តល់ជំនួយរបស់ប្រទេសមួយចំនួន(ប្រទេសលោកខាងលិច)មកកម្ពុជា គឺដើម្បីផ្តល់ឱកាសការងារដល់ជនជាតិពួកគេវិញដដែល ខណៈជំនួយមួយរយភាគរយគឺពួកគេយកទៅវិញប្រហែលជិត ៨០ភាគរយហើយនោះ។-សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំភ័យស្លន់ស្លោរខ្លាំង ខណៈមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មីអូមីក្រុង(Omicron) បានកំពុងផ្ទុះឡើង តែទោះជាយ៉ាងណាក្តីបងប្អូនក៏ត្រូវមានការប្រុងប្រយ័ត្នឲ្យ បានខ្ពស់ផងដែរ ដោយកុំខ្លាចពេក និងភ័យជាដើម។-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ការផ្តល់ជំនួយមនុស្សធម៌ជាថវិកា ១៣លានដុល្លារ, វ៉ាក់សាំង, និងរថយន្តទៅកាន់មិត្តឡាវ គឺដើម្បីដឹងគុណឡាវ ខណៈកម្ពុជាកំពុងជួបការលំបាកកាលពីកន្លងទៅគឺឡាវបានជួយប្រទេសកម្ពុជាយើង ដូច្នេះហើយសម្តេចមិនខ្វល់ចំពោះបុគ្គលណារិះគន់នោះទេ ដោយទង្វើ ដែលកម្ពុជាធ្វើនាពេលនេះគឺចង់បញ្ជាក់អំពីគុណធម៌តែប៉ុណ្ណោះ។-សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីបានបញ្ជាក់ជាថ្មីម្តងទៀតថា «សិលាចាំស្នេហ៍ និងដើមឈើចាំស្នេហ៍» គឺជាការតំណាងឲ្យភាពគង់វង្សរបស់ប្រទេសកម្ពុជាទាំងមូល ដូចជា សន្តិភាព ឯករាជ្យភាព អធិបតេយ្យភាព របបរាជានិយម រាជបល័ង្គរបស់ព្រះមហាក្សត្រ និងការអភិវឌ្ឍជាដើម។-សម្តេចតេជោ ហ៊ុន សែន បានដាក់ឈ្មោះឲ្យសិលាមួយទៀតនៅតំបន់មួយកន្លែង នៃខេត្តព្រះសីហនុ គឺជា«សិលាបណ្តាសារ» ក្នុងគោលដៅការពារតំបន់នោះ ប្រសិនបើមានបុគ្គលណាយកដី ឬកន្លែងនោះធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន នឹងត្រូវបណ្តាសារជាក់ជាមិនខាននោះឡើយ។-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានក្រើនរំលឹក និងអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់បន្តរួមគ្នាទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩ បន្ថែមទៀត បើទោះបីជាអត្រាឆ្លងនៅប្រទេសកម្ពុជាយើងមានការ ធ្លាក់ចុះ និងបានគុណចាក់វ៉ាក់សាំងយ៉ាងណាក៏ដោយនោះ។-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា នាពេលនេះកម្ពុជា បានសិទ្ធិផលិតថ្នាំវ៉ាក់សាំងហើយ ហើយពេលដែលកម្ពុជាផលិតបានកម្ពុជាក៏បានទទួលសិទ្ធិទិញនូវវ៉ាក់សាំងទាំងនោះផងដែរ។-សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រកាសថា សម្ដេចគាំទ្រកូនប្រុសឲ្យធ្វើជានាយករដ្ឋមន្ត្រីបន្តពីសម្ដេច ហើយការធ្វើជានាយករដ្ឋមន្ត្រីនេះ គឺធ្វើតាមការបោះឆ្នោត។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់គណបក្សប្រជាជនកម្ពុជា ជារឿងផ្ទៃរបស់គណបក្សប្រជាជនកម្ពុជា។ ហើយគណបក្សប្រជាជនកម្ពុជា ក៏មានទស្សនវិស័យច្បាស់លាស់បំផុតសម្រាប់កម្ពុជាដែរ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ហ៊ុន ម៉ាណែត ជាបេក្ខនាយករដ្ឋមន្ត្រីសម្រាប់គណបក្សប្រជាជនកម្ពុជានៅពេលខាងមុខ ក្នុងចំណោមបេក្ខភាពផ្សេងៗទៀតរបស់គណបក្ស ដែលគាំទ្រដោយឪពុករបស់ខ្លួន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃកម្ពុជា។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងការពារជាតិឱ្យឈប់និយាយពីរឿងតំបន់រាម ហើយនរណាក៏ដោយដែលចង់ទៅពិនិត្យមើលកន្លែងនោះ មិនចាំបាច់រវីរល់ទៀតទេ។

សម្តេចតេជោ ហ៊ុន សែន៖ ប្រទេសកម្ពុជាមិនមែនជាធុងសំរាមដុតកម្ទេចចោល​នូវ​បច្ចេកវិទ្យា​ហួស​សម័យ

2021/12/01 10:26:29 am        449
ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានរំលឹកជាថ្មីម្តងទៀតថា កម្ពុជា​មិនមែន​ជាធុងសំរាមសម្រាប់ដុតកម្ទេចចោលនូវបច្ចេកវិទ្យាហួសសម័យនោះទេ ដោយអ្វីគ្រប់​យ៉ាងដែល​កម្ពុជានាំចូលមកពីក្រៅប្រទេសមកគឺសុទ្ធតែថ្មី,ទំនើប និង​ផលិត​ផល​ចុងក្រោយទាំងអស់ ជាក់​ស្តែងប្រព័ន្ធទូរស័ព្ទ ​និងម៉ាស៊ីនសម្រាប់ផលិតទឹកស្អាត ​នៅខេត្តព្រះសីហនុនេះជាដើម។ថ្លែងប្រាប់អ្នកសារព័ត៌មាន ខណៈចុះត្រួតពិនិត្យសមិទ្ធផលនានា និងកន្លែងផលិតទឹកស្អាតនៅ ខេត្តព្រះសីហនុ នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចបានតាំងចិត្តហើយថា កម្ពុជាលែងទិញរបស់ដែលហួសសម័យ​ចូលមកប្រទេសខ្លួន​ទៀត​ហើយ ខណៈកាលពីអំឡុងឆ្នាំ១៩៨០កម្ពុជា​បាន​ទិញរបស់គេ​មកប្រើប្រាស់​បាន​បន្តិចបន្តួច​មានបញ្ហា ហើយថែមទំាងគ្មានគ្រឿងបន្លាស់ ដោយសារតែគេឈប់ផលិតនោះ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល កម្ពុជា​ប្តេជ្ញាអភិវឌ្ឍន៍​នៅខេត្តព្រះសីហនុឲ្យក្លាយទៅជាខេត្តពហុបំណង ដោយមានអ្វីគ្រប់យ៉ាង​ទាំង​អស់​មិនថា​ហេដ្ឋា​រចនាសម្ព័ន្ធ ​និងអ្វីផ្សេងៗទៀតនោះឡើយ ​ខណៈរាជរដ្ឋាភិបាល​បានកំពុង​ដោះស្រាយ​គ្រប់​តម្រូវការ​ទាំងអស់នោះ៕អត្ថបទ ៖ បាន ចក់

សម្តេចតេជោ ហ៊ុន សែន៖ សិលាចាំស្នេហ៍ និង​ដើមឈើចាំស្នេហ៍​គឺជា​ការ​បញ្ជាក់​អំពី​ភាព​គង់វង្ស​គ្រប់​យ៉ាង​នៅកម្ពុជា

2021/12/01 03:23:50 pm        456
ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា «សិលាចាំស្នេហ៍ ឬដើមឈើចាំស្នេហ៍» គឺជាការបង្ហាញ​អំពីភាពគង់វង្ស​អ្វីគ្រប់យ៉ាង​ទំាងអស់​នៅ​ប្រទេសកម្ពុជា ​ពោលគឺភាពគង់វង្សនៃសន្តិភាព,របបរាជានិយម រាជបល្ល័ង្ក ការអភិវឌ្ឍនានា ដូចជាផ្លូវជាតិលេខ៤នេះជាដើមនោះ។ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសចុះត្រួតពិនិត្យសមិទ្ធផលនានា នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ត្រង់ចំណុច​សម្គាល់«សិលាចាំស្នេហ៍,ដើមឈើចាំស្នេហ៍ និងខ្មែរធ្វើបាន»ស្ថិតនៅ ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ ​ សម្តេចតេជោ ហ៊ុន សែន បាន​លើក​ឡើងថា អ្វីគ្រប់យ៉ាង​នៅ​ប្រទេស​កម្ពុជា​ គឺស្ថិតស្ថេរជារៀង​រហូត​ដោយពុំមាន​អ្នក​ណា​យក​បាន​នោះឡើយ ​មិនថា​សន្តិភាព​ និងការអភិវឌ្ឍជាដើមនោះ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានបញ្ជាក់អំពីអត្ថន័យ«ខ្មែរធ្វើបាន» ផងដែរ ដោយក្នុងអត្ថន័យសម្តេចតេជោ លើកឡើងថា «ខែ្មរធ្វើបាន» គឺជាមោទនភាព​ជាតិ​គ្របដណ្ដប់​ទៅ​គ្រប់ជំនាន់ ​មិនមែន​ត្រឹម​តែសំដៅ​នាពេលបច្ចុប្បន្ននេះទេ ខណៈពេលនេះ​យើង​ធ្វើបានអនាគតកូនខ្មែរក៏ធ្វើបានដូចគ្នាយ៉ាងដូច្នេះដែរ។សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានប្រសិទ្ធនាម នូវពាក្យ«ខ្មែរធ្វើបាន , សិលាចាំស្នេហ៍ និងដើមឈើចាំស្នេហ៍» ខណៈដែលសម្តេចចុះសំណេះសំណាលនៃដំណើ​រត្រួតពិនិត្យ វឌ្ឍនភាព​គម្រោងសាងសង់ផ្លូវជាង៣០ខ្សែ នៅខេត្តព្រះសីហនុ ​កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ ៕អត្ថបទ៖ បាន ចក់

សម្ដេច​តេជោ ហ៊ុន សែន៖ «ខ្មែរ​ធ្វើ​បាន»​មាន​ន័យ​គ្រប​ដណ្ដប់​លើ​សមិទ្ធផល​ខ្មែរ​គ្រប់​ជំនាន់

2021/12/01 02:38:34 pm        431
ព្រះសីហនុ៖ «ខែ្មរ​ធ្វើ​បាន» គឺ​ជា​មោទនភាព​ជាតិ​គ្រប​ដណ្ដប់​​ទៅ​គ្រប់​ជំនាន់ មិន​មែន​ត្រឹម​តែ​សំដៅ​ដល់​បច្ចុប្បន្ន​នោះ​ទេ​។នេះ​គឺ​ជា​ប្រសាសន៍​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន អំឡុង​ពេល​សម្ដេច​ចុះ​ពិនិត្យ​មើល​សំណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​នៅ​រសៀល​ថ្ងៃ​នេះ។សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា ពាក្យ​មួយ​ឃ្លា «ខ្មែរ​ធ្វើ​បាន»​ដែល​ត្រូវ​បាន​ដំឡើង​នៅ​លើ​វិថី​សង់​ថ្មី​មួយ​ខ្សែ​ក្នុង​ខេត្ត​ព្រះសីហនុ​នោះ សំដៅ​ដល់​សមិទ្ធផល​ដែល​ខ្មែរ​បាន​កសាង​គ្រប់​ជំនាន់ រួម​ទាំង​សំណង់​ប្រាសាទ​អង្គរវត្ត​ដ៏​ធំ​ស្កឹមស្កៃ​ផង​ដែរ។សម្ដេច​តេជោ​ ក៏​បាន​បញ្ជាក់​ថែម​ទៀត​ថា ពាក្យ​មួយ​ឃ្លា​នេះ ក៏​មាន​ន័យ​គ្រប​ដណ្ដប់​ទៅ​លើ​សមិទ្ធផល​ជាតិ​ ដែល​នឹង​ត្រូវ​សាង​សង់​ឡើង​នា​ពេល​អនាគត​ផង​ដែរ៕

អាជ្ញាធរខេត្តកំពង់ចាមសម្រេចយកថ្ងៃទី៦ ខែធ្នូឆ្នាំ២០២១ ជាថ្ងៃក្រុងពាលីសាងសង់វិមានឯករាជ្យ

2021/12/01 02:19:40 pm        1282
កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម បានសម្រេចយកថ្ងៃចន្ទទី៦ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃប្រារព្ធពិធីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីធ្វើការសាងសង់វិមានឯករាជ្យ សម្រាប់ក្របខ័ណ្ឌខេត្តកំពង់ចាម ។ថ្លែងនៅក្នុងកិច្ចប្រជុំ ស្តីពីការសិក្សាគម្រោងសាងសង់វិមានឯករាជ្យ ដែលមានទីតាំងស្ថិតនៅលើកំណាត់ផ្លូវទន្លេអុំ លើសួនសាធារណៈ នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក៏បានស្នើឱ្យក្រុមហ៊ុនទទួលការ ធ្វើយ៉ាងណាសាងសង់ឱ្យត្រូវទៅ​តាម​បទដ្ឋាន​បច្ចេកទេស​ ដើម្បីឱ្យសំណង់ជាប្រវត្តិសាស្ត្រមួយនេះ រួចរាលជាស្ថាពរមុនថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​ឆ្នាំក្រោយ ។កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ ឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត​,ឯកឧត្តមអភិបាលរងខេត្ត, លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត,ដៃគូរអភិវឌ្ឍ រួមនឹងមន្ត្រីពាក់ព័ន្ធ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់
05/28/2026 09:05 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន
05/28/2026 09:05 PM
រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS
05/28/2026 08:05 PM
មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM