សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នយោបាយ​ និង ការអភិវឌ្ឍន៍

គណៈកម្មការក្រសួងសួងរៀបចំដែនដី និងអាជ្ញាធរបន្ទាយមានជ័យ ចុះពិនិត្យទីតាំងព្រៃលិចទឹករងការកាប់បំផ្លាញ

2021/11/30 03:39:29 pm        1510
បន្ទាយមានជ័យ៖ ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ បានចុះពិនិត្យទីតាំងជាក់ស្តែង និងទប់ស្កាត់ការចំពោះការកាប់ព្រៃលិចទឹក និងវាទទីយកដីបឹងទន្លេសាប នៅតំបន់២ តំបន់៣ ក្នុងភូមិសាស្ត្រឃុំប្រាសាទ និងភ្នំលៀប ស្រុកព្រះនេត្រព្រះ ។ក្នុងបេសកកម្មអញ្ជើញចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនោះ ថ្នាក់ដឹកនាំក្រសួង អភិបាលខេត្ត បានរៀបចំកម្លាំងប្រដាប់អាវុធចម្រុះ មានមន្ត្រីខេត្ត មន្ត្រីជំនាញ កងកម្លាំងទាំង៣ ប្រចាំការជាប់​នៅ​គោលដៅ ដើម្បីទប់ស្កាត់បង្ក្រាបបទល្មើស និងក្រុមមន្ត្រីជំនាញសុរិយោដីខេត្ត មន្ត្រីជលផល និងមន្ត្រីស្រុក ឃុំមូលដ្ឋាន ដើម្បីចុះផ្ទៀងផ្ទាត់កំណត់បង្គោលព្រំ ដើម្បីកសាងឯកសារប័ណ្ណកម្ម ចុះបញ្ជីដីរដ្ឋ ។តាមបទបញ្ជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បាន​ចេញបទបញ្ជា​យ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ​ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះការលួចកាប់ព្រៃលិចទឹក និង​វាទទីយកដី​នៅតាមបឹងទន្លេសាប ៕

សាលា​រាជធានី​ភ្នំពេញ​អនុញ្ញាត​ឱ្យ​អាជីវកម្ម​កម្សាន្ត​បើក​ដំណើរការ​ឡើង​វិញ​ចាប់​ពី​ថ្ងៃ​នេះ

2021/11/30 03:34:46 pm        341
ភ្នំពេញ៖ សាលា​រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​​អាជីវកម្ម​កម្សាន្ត​នានា​នៅ​រាជ​ធានី​ភ្នំពេញ​ បើក​ដំណើរការ​ឡើង​វិញ​ហើយ​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ ប៉ុន្តែ តម្រូវ​ឱ្យ​បន្ត​អនុវត្ត​តាម​វិធានការ​សុខាភិបាល ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ​កូវីដ-១៩។ក្នុង​សេចក្ដី​សម្រេច​នៅ​ថ្ងៃ​នេះ សាលា​រាជ​ធានី​ភ្នំពេញ បញ្ជាក់​ថា អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ​អាជីវកម្ម​ខារ៉ាអូខេ រង្គសាល និង​ឌីស្កូតែក នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ចាប់​ពីថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា​នេះ។បើ​តាម​សេចក្ដី​សម្រេច​នេះ សាលា​រាជ​ធានី​ភ្នំពេញ បាន​ក្រើន​រំលឹក​ទៅ​ដល់​ម្ចាស់​អាជីវកម្ម​កម្សាន្ត​នានា ឱ្យ​បន្ត​អនុវត្ត​តាម​វិធានការ​«៣ ការពារ» និង «៣ កុំ»​របស់​រាជរដ្ឋាភិបាល ព្រម​ទាំង​សេចក្ដី​ណែនាំ​របស់​ក្រសួង និង​ស្ថាប័ន​ពាក់​ព័ន្ធ​នានា។អាជីវកម្ម​កម្សាន្ត​ទាំង​អស់​នៅ​រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​អាជ្ញាធរ​ណែនាំ​ឱ្យ​ផ្អាក​ដំណើរការ​អស់​រយៈ​ពេល​ជាច្រើន​ខែ​មក​ហើយ ចាប់​តាំង​ពី​ការ​ផ្ទុះ​រីក​រាល​ដាល​នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​ក្នុង​ឆ្នាំ​នេះ។អាជីវកម្ម​កម្សាន្ត​នេះ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ​បែប​នេះ បន្ទាប់​ពី​ករណី​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​បាន​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​។តួលេខ​របស់​ក្រសួង​សុខាភិបាល​ចេញ​នៅ​ថ្ងៃ​នេះ បាន​ឱ្យដឹង​ថា កម្ពុជា​​រក​ឃើញ​មនុស្ស​ត្រឹម​តែ ២២​នាក់​បន្ថែម​ទៀត​ប៉ុណ្ណោះ បាន​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​ដែល​តួលេខ​អ្នក​ស្លាប់​ដោយសារ​កូវីដ-១៩​ប្រចាំ​ថ្ងៃ មាន​ត្រឹម​តែ ៥​នាក់​ប៉ុណ្ណោះ ក្នុង​នោះ ៣​នាក់​មិន​បាន​ចាក់​វ៉ាក់សាំង៕

កាកបាទក្រហមកម្ពុជា ប្រគល់ជែលលាងដៃ ១ពាន់កេសដល់មន្ទីរពេទ្យបង្អែកនានា ក្នុងរាជធានីភ្នំពេញ

2021/11/30 03:06:25 pm        174
ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានប្រគល់ជែលលាងដៃចំនួន ១.០០០កេស (ស្មើនឹង ២០.០០០ដប) ដល់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងមន្ទីរពេទ្យបង្អែកចំនួន៨ នៅក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។សូមបញ្ជាក់ជូនថា បន្ទាប់ពីបានទទួលជែលលាងដៃ ជំហានទី១ ចំនួន ១៦.២០០កេស (ស្មើនឹង ២៥៩.២០០ដប) ពីក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក, កាកបាទក្រហមកម្ពុជា បាន​ប្រគល់​ជែលចំនួន ៧៨៥កេស ដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ៣២ ក្នុងខេត្តរតនគិរី កាលពីថ្ងៃទី ១៦ខែវិច្ឆិកា ឆ្នាំ២០២១ និងបានប្រគល់ចំនួន ៧៣៧កេស ដល់មន្ទីរពេទ្យបង្អែកចំនួន ៨ ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។ ក្រៅពីនេះ កាកបាទក្រហមកម្ពុជា បានបែងចែក​ និងដឹកជញ្ជូនដល់ឃ្លាំង នៅ​តាម​សាខាកាក​បាទក្រហមកម្ពុជា ខេត្តចំនួន ១១ផ្សេងទៀតរួចរាល់ហើយ ​ដែលនឹងធ្វើពិធីប្រគល់-ទទួល​ជា​បន្តបន្ទាប់ទៅតាមកាលបរិច្ឆេទសមស្រម។ ដោយឡែកចំពោះខេត្តដែលមិនទាន់ទទួលបាន កាកបាទក្រហមកម្ពុជានឹងប្រគល់ជូនជាបន្តបន្ទាប់ បន្ទាប់ពីទទួលបានជែលលាងដៃពីក្រុមហ៊ុនខាងលើនេះ ជាជំហានទី២ នៅអំឡុងចុងខែធ្នូ ឆ្នាំ២០២១ និងដើមខែមករា ឆ្នាំ២០២២ខាងមុខនេះ៕

គ.ជ.ប. បញ្ជាក់​ថា មាន​ពលរដ្ឋ​ជាង ៤៤​ម៉ឺន​នាក់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ខណៈ​យុទ្ធនាការ​នៅ​សល់​ពេល៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ

2021/11/30 02:50:57 pm        137
ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. បាន​ឱ្យ​ដឹង​ថា មាន​ប្រជា​ពលរដ្ឋ​ដល់​ទៅ​ជាង ៤៤​ម៉ឺន​នាក់​ហើយ ត្រូវ​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នៅ​ក្នុង​រយៈ​ពេល ៤៦​ថ្ងៃ​កន្លង​មក​នេះ។គ.ជ.ប.បាន​ប្រកាស​ឱ្យ​ដឹង​បែប​នេះ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​អំពី​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ឆ្នាំ​២០២១​នេះ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ គ.ជ.ប. បញ្ជាក់​ថា ប្រជា​ពលរដ្ឋ​ចំនួន ៤៤២,៤៤០​នាក់ ត្រូវ​បាន​ចុះ​ឈ្មោះ​ថ្មី​ក្នុង​បញ្ជី​បោះឆ្នោត​ដែល​ធ្វើ​ឡើង​នៅ​ចន្លោះ​ថ្ងៃ​ទី​១២ ខែ​តុលា រហូត​មក​ដល់​ថ្ងៃ​ម្សិល​មិញ​នេះ។គ.ជ.ប. បាន​ឱ្យ​ដឹង​ទៀត​ថា ក្នុង​រយៈ​ពេល ៤៦​ថ្ងៃ​មក​នេះ ខ្លួន​ក៏​បាន​លុប​ឈ្មោះ​ប្រជា​ពលរដ្ឋ​ចំនួន ២១៥,២៧៥​នាក់ ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ផង​ដែរ ខណៈ​ប្រជា​ពលរដ្ឋ ១៨៤,០៨១​នាក់​ទៀត ត្រូវ​បាន​កែ​តម្រូវ​ទិន្នន័យ​របស់​ពួកគេ។ចំណែក​ឯ​ពលរដ្ឋ​ចំនួន ១៤៤,១២៦​នាក់​ទៀត គ.ជ.ប. បញ្ជាក់​ថា ត្រូវ​បាន​ផ្ទេរ​ឈ្មោះ​ចូល​ទៅ​ទីតាំង​ឃុំ ឬ​សង្កាត់​ថ្មី​របស់​ពួកគេ​ហើយ។គ​.ជ.ប.​ បាន​ដំណើរការ​ពិនិត្យ​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ចាប់​តាំង​ពី​ថ្ងៃ​ទី​១២ ខែ​តុលា សម្រាប់​រយៈ​ពេល ៥០​ថ្ងៃ ពោល​គឺ​នៅ​សល់​ត្រឹម​តែ ៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដំណើរការ​នេះ នឹង​ត្រូវ​បិទ​បញ្ចប់៕

នាយករដ្ឋមន្រ្តីឡាវកោត​សរសើរ​ការទប់ស្កាត់កូវីដ-១៩នៅកម្ពុជា ថែមទាំង​ជួយ​ដល់​ប្រទេស​ខ្លួន​ផងដែរ

2021/11/30 01:17:40 pm        123
ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ បានថ្លែងកោតសរសើរចំពោះគោយនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆំាងនឹងកូវីដ-១៩បានល្អប្រសើរ ថែមទាំងបានជួយទំនុកបម្រុងដល់ប្រជាជន និងប្រទេសឡាវ ក្នុងការទប់ស្កាត់ការរីករាលដាលនូវមេរោគដ៏សាហាវមួយនេះផងដែរ។ថ្លែងនៅក្នុងកិច្ចជំនួបជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានចំការមន នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ បានលើកឡើងថា លោកសូមសម្តែងនូវការកោត​សរសើរ និងការអបអរសាទរចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់ព្រឹទ្ធសភា រដ្ឋសភា និង​រាជ​រដ្ឋាភិបាល​កម្ពុជា​បើទោះបីជាប្រទេសកម្ពុជាជួបការលំបាក​យ៉ាងណាក៏ដោយ​ជាពិសេស​ការ​ប្រយុទ្ធប្រឆាំង និង​ទប់ស្តាត់នឹងជំងឺកូវីដ-១៩ បានអនុវត្តន៍យ៉ាងល្អប្រសើរណាស់។ ​ហើយមិនតែប៉ុណ្ណោះ រាជ​រដ្ឋា​ភិបាល​កម្ពុជា ក៏បាន​ផ្តល់ជំនួយមនុស្សធម៌ជាថ្នាំវ៉ាក់សាំង​ និង​ថវិការាប់លានដុល្លារដល់ប្រជាជន និង​ប្រទេសឡាវ ដើម្បីទប់ស្កាត់ការរីករាលនូវមេរោគកូវីដ១៩នេះជាបន្តបន្ទាប់ផងដែរ។ជាមួយគ្នានោះ ឯកឧត្តម នាយករដ្ឋមន្រ្តី ​ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និង​ប្រជាជនកម្ពុជា ​ដែលតែងតែជួយឧបត្ថម្ភគាំទ្រ​ដល់ប្រទេសឡាវនាពេលកន្លងទៅ ជាពិសេស​ការ​ជួយឧបត្ថម្ភក្នុងការទប់ស្តាត់ជំងឺកូវីដ-១៩ ​ដោយបានផ្តល់ជំនួយជាវ៉ាក់សាំង​ ២០ម៉ឺនដូស ហើយក្នុង​ជំនួប​ជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា​កាល​ពីម្សិលមិញនេះ រាជ​រដ្ឋាភិបាល​កម្ពុជា​ក៏បានផ្តល់វ៉ាក់សាំងចំនួន៥០ម៉ឺនដូសថែមទៀត និងជំនួយជា​ថវិកា​របស់​រាជ​រដ្ឋាភិបាល​ និង​ពី​សប្បុរសជន​ចំនួន១៣លានដុល្លារអាមេរិកផងដែរ។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរសម្តេចវិបុលសេនាភក្តី សាយ ឈុំ បាន សម្តែងនូវសេចក្តីសប្បាយ​រីករាយ​ដោយបានឃើញចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការលើគ្រប់​វិស័យ​រវាង​ប្រជាជនកម្ពុជា-ឡាវ​មានការរីកចម្រើនជាលំដាប់ឈាន​ដល់កម្រិតកំពូលគឺ ភាពជាដៃគូ​ជា​យុទ្ធសាស្រ្តគ្រប់​ជ្រុងជ្រោយ​ និងយូរអង្វែង និង​ការ​ជួយគ្នា​ក្នុងគ្រាដែលជួបការលំបាកដូចជា​បញ្ហាមេរោគកូវីដ១៩នេះជាដើម។សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា​ ព្រឹទ្ធសភាកម្ពុជា​បានគាំទ្រ និងលើកទឹកចិត្តចំពោះរាល់​គម្រោង​នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ​នៃប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច ​សង្គម អប់រំ វប្បធម៌ ទេសចរណ៍ ​និង​ការបង្កើនកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមូលដ្ឋាន និង​អង្គភាព​នៅ​តាមបណ្តោយព្រំដែន ​ដើម្បីថែរក្សាសន្តិសុខ ​ទប់ស្កាត់រាល់សកម្មភាពប្រឆាំងរបស់ពួកអមិត្ត អំពើ​ភេរវកម្ម និងអំពើឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទផងដែរ។សម្តេចប្រធានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាង​ស្ថាប័ន​នីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ​ទាំងក្នុងក្របខ័ណ្ឌទ្វេរភាគី ​និងពហុភាគី ដូចជា៖ អន្តរសភា​អាស៊ាន (AIPA)​ សហភាពអន្តរសភា (IPU) ​សភានិយាយភាសាបារាំង (APF) និង​ក្រុម​សមាជិកសភា​ទទួលបន្ទុកតំបន់ត្រីកោណ​អភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម CLV ​ជាដើមនោះ។នៅក្នុងកិច្ចជំនួបនោះដែរ ​សម្តេចប្រធានព្រឹទ្ធសភាបានឯកភាពចំពោះ​ឯកឧត្តម​នាយករដ្ឋមន្រ្តីឡាវ​ដែល​បានលើកឡើងអំពីបញ្ហាព្រំដែន ​ហើយព្រឹទ្ធសភាកម្ពុជា​តែងតែគាំទ្រ និងលើក​ទឹកចិត្ត​ឱ្យ​រដ្ឋាភិបាល​នៃប្រទេសទាំង​ពីរ​ខិតខំដោះស្រាយបញ្ហា​ ដែលនៅ​សេសសល់១៤%ទៀតនេះ ដើម្បី​កសាង​ខ្សែព្រំដែន​នៃប្រទេសទាំង​ពីរឱ្យក្លាយ​ទៅខែ្សព្រំដែន​ដែល​មាន​សន្តិភាព ​ស្ថិរភាព ​មិត្តភាព និង​មាន​ការអភិវឌ្ឍ​ ដើម្បីទុកជាមរតកដ៏ថ្លៃថ្លា​សម្រាប់កូនចៅ​ទាំង​ជំនាន់នេះ និងជំនាន់​ក្រោយ​របស់​ប្រទេសទាំងពីរនោះ៕អត្ថបទ៖ បាន ចក់

ចាប៉ីដងវែងឈានចូលដល់គម្រប់ខួប៥ឆ្នាំ ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណែស្កូ

2021/11/30 01:03:14 pm        113
ភ្នំពេញ៖ ថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០១៦ មកដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ជាគម្រប់ខួប ៥ឆ្នាំ ដែលចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណែស្កូ។ ក្នុងគម្រប់ខួប៥ឆ្នាំនេះសាធារណៈជនចង់ឃើញសិល្បៈទម្រង់បុរាណនេះ ទទួលបានការស្វែងយល់ គាំទ្របន្ថែម ដើម្បីថែរក្សាទម្រង់សិល្បៈបុរាណជាអត្តសញ្ញាណជាតិឱ្យបានគង់វង្ស។ចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានក្នុងបញ្ជីបេតិកភណ្ឌ​វប្ប​ធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ដែលធ្វើឡើងទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី។ នាឱកាស​គម្រប់​ខួប៥ឆ្នាំនេះ សាធារណជនក៏បង្ហាញការអបអរសាទរ និងលើកឡើងនូវការយល់ឃើញមួយចំនួនថា ពួកគាត់ គឺចង់ឱ្យមានការរៀបចំ​ជា​ព្រឹត្តិការណ៍​ពាក់ព័ន្ធនឹងសីល្បៈតន្រ្តីបុរាណខ្មែរ ​ទាំង​ចាប៉ី​​ដងវែង ​និងទម្រង់ជាច្រើនផ្សេងទៀត ដើម្បី​ឱ្យប្រជាពលរដ្ឋជាពិសេសយុវជន ​បានសិក្សាស្វែងយល់ ​និងចូល​រួម​ថែ​រក្សា អភិវឌ្ឍន៍​ឱ្យបានគង់វង្សនូវអ្វីដែលជាអត្តសញ្ញាណជាតិ។ ក្នុងឱកាសគម្រប់ខួប៥ឆ្នាំ នៃការអបអរសាទរការដាក់បញ្ចូលចាប៉ីដងវែង ចូលក្នុង​បញ្ជី​បេតិកភណ្ឌវប្បធម៌​អរូបី​នៃមនុស្សជាតិ ​របស់អង្គការយូណេស្កូ ​ក្រសួងវប្បធម៌ ក៏បាន​បង្ហោះនូវខ្សែវីដេអូ ​ពីការសម្ដែងចាប៉ីដងវែង ​ពីសល្បៈករ​ជើងចាស់ និងសិល្បៈករវ័យក្មេង​ជាច្រើន​រូប​ផងដែរ។ លើសពីនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បាន​បង្ហោះ​នូវ​វីដេ​អូ​វែង​មួយ​ក្រោម​ចំណងជើង «រាត្រីចងចាំ ឆ្នាំ២០២១»។ វីដេអូ «រាត្រីចងចាំ​ ឆ្នាំ២០២១» នេះ ជាវីដេអូផលិតឡើងដើម្បី ​អប​អរ​សាទរការ​ដាក់​បញ្ចូលសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី​ និងអរូបីរបស់កម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌរូបី​នៃ​ពិភពលោក ​និង​ក្នុង​បញ្ជី​បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ពិសេស​ដើម្បីអបអរសាទរខួប០៣ឆ្នាំនៃការដាក់​បញ្ចូល​ល្ខោន​ខោល ​ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌​អរូបី​នៃ​មនុស្សជាតិរបស់អង្គការយូណេស្កូ។ ក្រសួងវប្បធម៌ក៏ បាន​បញ្ជាក់​ដែរ​ថា កិច្ច​ការពារសម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ ជាភារកិច្ច​របស់​កូនខ្មែរ​គ្រប់ៗរូប។ពាក់ព័ន្ធនឹងចាប៉ីដងវែង សព្វថ្ងៃគឺមានសហគមន៍ចាប៉ីអមតៈ ត្រូវបានបង្កើតឡើង ដើម្បីរៀបចំ​ការងារ​ផ្សព្វផ្សាយ ​និង​បណ្ដុះបណ្ដាលយុវជនជំនាន់​ក្រោយលើ​ទម្រង់ចាប៉ីចម្រៀង។ សហគមន៍ចាប៉ីអមតៈ ​ក៏បានបង្កើតថ្នាក់សម្រាប់ការ​បណ្ដុះ​បណ្ដាល​ដល់​សាធារណជន សិស្ស និស្សិត ​ដែលមានទីតាំងនៅអង្គការសិល្បៈខ្មែរអមតៈ​ រាជធានីភ្នំពេញ។ ចាប៉ី​ដងវែង ត្រូវបាន​ប្រើប្រាស់ក្នុង៤ទម្រង់ផ្សេងៗគ្នា ក្នុងសិល្បៈខ្មែរដូចជា វង់ភ្លេងអារក្ស ភ្លេងការបុរាណ មហោរី និង​ចម្រៀង​ទោល៕អត្ថបទ៖ គឹមហុក 

អង់គ្លេសសន្យារួមសហការជាមួយកម្ពុជា ក្នុងការបោសសម្អាតមីនឲ្យសម្រេចតាមគោលដៅ

2021/11/30 12:45:28 pm        317
ភ្នំពេញ ៖ រដ្ឋាភិបាលប្រទេសអង់គ្លេស តាមរយៈទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានបង្ហាញនូវការគាំទ្រ និងសន្យារួមសហការជាមួយកម្ពុជា ក្នុងការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទានផ្ទុះ ដែលបន្សល់ទុកពីសម័យសង្គ្រាមឲ្យសម្រេចបានតាមគោលដៅ ។ ក្នុងសិក្ខាសាលា ស្តីពីសកម្មភាពមីនរបស់ចក្រភពអង់គ្លេស-កម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា នេះ លោកជំទាវ ធីណា រ៊ែត-ស (Tina Redshaw) ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅកម្ពុជា​ បានឱ្យដឹងថា អង់គ្លេសបានធ្វើការងារលើវិស័យមីនជាមួយកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈប្រតិបត្តិការនេះនៅតែមានបន្តទៀត ។លោកជំទាវ បានបន្ថែមថា ដរាបណាវត្តមានរបស់គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតែ មានលើទឹកដីកម្ពុជា គឺអង់គ្លេសនៅតែបន្តប្ដេជ្ញាចូលរួមបោសសម្អាត​ឲ្យកម្ពុជាសម្រេច​តាមគោលដៅ នៅឆ្នាំ២០២៥ ក្នុងការរំដោះផ្ទៃដីចម្ការមីននោះ ។ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១នៃអាជ្ញាធរមីនកម្ពុជា បានបញ្ជាក់ថា កម្ពុជាបាន​អនុវត្តការងារបោសសម្អាតមីន តាំងពីឆ្នាំ១៩៩២ ដោយផ្ទៃដីត្រូវបានបោសសម្អាតរួចរាល់ គឺ​មានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធនានា ​ក្នុងដូចជាការធ្វើកសិកម្មផ្សេងៗ ហើយមនុស្ស​ប្រមាណ​ជាង​៧លាន ៣ សែននាក់ ​បាន​ទទួលផលពីការបោសសម្អាតមីននេះ ។ឯកឧត្តម បានបន្តថា ការសម្រេចបាននូវសមិទ្ធផលទាំងអស់នេះ ​ក៏ជាការចូលរួមចំណែកមួយដ៏ធំ របស់​ចក្រភពអង់គ្លេស​ ខណៈចាប់ពីឆ្នាំ២០១០​ រហូតដល់បច្ចុប្បន្ន អង់គ្លេស ​បានផ្ដល់ថវិកា​ចំនួន​ជាង២០លានដុល្លារ ​ ដល់អង្គភាពបោសសម្អាតមីនមួយចំនួន​ ដើម្បីអនុវត្តនូវសកម្មភាពនេះ ហើយ​ពលរដ្ឋកម្ពុជាប្រមាណជាង៨០ម៉ឺននាក់ ​បាន​ទទួលផលពីមូលនិធិរបស់ប្រទេសអង់គ្លេសនេះ ។ឯកឧត្តម លី ធុជ ​បានថ្លែងអំណរគុណដល់ប្រទេសអង់គ្លេស និងម្ចាស់ជំនួយនានា ដែលបានចូល រួមគាំទ្រ​ដល់កម្ពុជា ​លើការងារបោសសម្អាតគ្រាប់មីន​ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ និង​សូមបន្តចូលរួមគាំទ្រ ដើម្បីឲ្យកម្ពុជាសម្រេចបានតាមគោលដៅនៅឆ្នាំ២០២៥ ៕អត្ថបទ៖ បាន សុខរិទ្ធិ 

ឡាវអរគុណកម្ពុជាបានជួយផ្ដល់ជំនួយថវិកា និងវ៉ាក់សាំងស៊ីណូវ៉ាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

2021/11/30 12:13:32 pm        130
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលអមដំណើរនាយករដ្ឋមន្រ្តីឡាវ ផ្តើមមកបំពេញទស្សនកិច្ចនៅកម្ពុជា បានថ្លែងអរគុណដល់កម្ពុជា បានផ្តល់ជំនួយថវិកា និងវ៉ាក់សាំងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ថ្លែងក្នុងឱកាសជួបសំដែងការគួរសម និងពិភាក្សាការងាររវាង​ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្ត​ក្រសួង​សុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ​ឯកឧត្តម Bounfeng Phoummalaysith (ប៊ូហ្វេង ភូម៉ាល័យសិទ្ធ) រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីសី្តការក្រសួងសុខាភិបាល ព្រឹកថ្ងៃ​ទី​៣០ ខែវិចិ្ឆកា ឆ្នាំ​២០២១​នេះ។ក្នុងជំនួបពិភាក្សាគ្នានេះភាគីទាំងពីរកម្ពុជា-ឡាវ បានផ្តោតសំខាន់លើការរៀនសូត្រ និងបទ​ពិសោធន៍​ពីគ្នា លើ​ការ​ងារ​ផ្សេងៗ ក្នុង​ការឆ្លើយតបបន្ទាន់លើការងារទប់ស្កាត់ជំងឺកូវីដ-១៩។ អ្វីដែល​រដ្ឋមន្រី្តក្រសួងសុខាភិបាលឡាវ ថ្លែង​ក្នុង​ជំនួប​នេះ គឺសូមថ្លែង​អំណរ​គុណយ៉ាងជ្រាវជ្រៅ​ជាទី​បំផុត​ជូន​ចំពោះ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ដែលមាន​ទឹកចិត្តសប្បុរសធម៌ ​ក្នុងការផ្តល់ជំនួយជូនដល់សាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជា​មានិតឡាវ។ជាមួយគ្នានោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានជម្រាបជូនរដ្ឋមន្រី្តក្រសួងសុខា​ភិបាល​ឡាវថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត សម្រេចផ្តល់ជាអំណោយ​មនុស្ស​ធម៌​ដ៏ថ្លៃថ្លា នូវវ៉ាក់​សាំងបង្ការ​ជំងឺ​កូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ​ចំនួន៥០​ម៉ឺនដូស ​និងរថយន្តដឹកវ៉ាក់សាំងចំនួន០២គ្រឿង និង​ថវិកា១៣លានដុល្លារ​ ដើម្បីធ្វើជា​អំណោយ​​មនុស្សធម៌​ជូនទៅដល់ឡាវ។ក្រោយជំនួបសម្តែងការគួរសម និងពិភាក្សាការងារខាងលើនេះលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យ និង​ជារដ្ឋ​លេខា​ធិការ​ក្រសួងសុខាភិបាល បានប្រាប់បណ្តាញអ្នកសារព័ត៌មានថា ភាគីឡាវ ក៏បានសុំរៀនសូត្រពីកម្ពុជា ទន្ទឹមនឹងនោះភាគីទាំងពីរ ក៏ចែករំលែកនូវបទ​ពិសោធន៍​ក្នុងការចាក់​វ៉ាក់​សាំង​កូវីដ-១៩ ហើយការចាក់វ៉ាក់សាំងកូវីដ-១៩នេះ គឺជាឧបករណ៍ដ៏សំខាន់ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ភាគីឡាវ បាន​បញ្ជាក់ថា អំណោយមនុស្សធម៌ដ៏ថ្លៃថ្លា​របស់សម្តេចតេជោ នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា នាពេលមុននេះ ដែល​បាន​ផ្តល់​នូវ​​សំភារៈឧបករណ៍​វេជ្ជសាស្រ្ត ​ក៏ដូចជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ចំនួន២០ម៉ឺនដូស គឺឡាវ​បានយកទៅ​ចាត់ចែង​ប្រើប្រាស់​ប្រកប​ដោយប្រសិទ្ធភាព។ ដោយបានប្រើបា្រស់ទៅដល់ប្រជាជនដែលរស់នៅ​ក្នុង​ខេត្តចំប៉ាសាក់ ​និងទីប្រជុំជនមួយ​ចំនួន​ទៀត​។ ឯកឧត្តម រដ្ឋមន្រី្តសុខាភិបាលឡាវ ក៏រំពឹងទុកថា ក្រោយ​ពី​ទទួល​បាននូវអំណោយសារជាថ្មី នូវ​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន៥០​ម៉ឺនដូស ​ដែលនឹងរៀបចំពិធីប្រគល់ និង​ទទួល នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ​នៅច្រក​ព្រំដែន​កម្ពុជា-ឡាវ ​នាខេត្តស្ទឹងត្រែង នឹងយក​អំណោយនេះទៅចាត់ចែង​ប្រើប្រាស់​ឲ្យ​បាន​សម​ស្របនា​ពេល​បន្ត​ទៀត​ដើម្បី​ជា​គុណ​ប្រយោជន៍​ធ្វើឲ្យប្រសើរឡើង​នូវការងារឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ នៅក្នុង​ប្រទេស​ឡាវ។ទន្ទឹមនឹងនោះឡាវក៏រំពឹងថា ​តាម​រយៈ​ការ​ពង្រីកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាម​តំបន់​ដាច់ស្រយាល។ ​ពិព្រោះថាឡាវ​ បានចាប់ផ្តើមចាក់វ៉ាក់​សាំង​ពី​តំបន់​ទី​ប្រជុំ​ជន​ ហើយបច្ចុប្បន្ន​នេះ​ក៏​កំពុងពង្រីក ​ទៅកាន់តំបន់ដាច់ស្រយាលផ្សេងៗ។ ដូច្នេះឯកឧត្តម រដ្ឋមន្រី្តឡាវ​សូមរៀនសូត្រពីកម្ពុជា ក្នុងការ​ស្វែងរក​អ្នក​ដែលជួបការលំបាក រក​ទីកន្លែង​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ដើម្បីផ្តល់នូវ​វ៉ាក់សាំង​បង្ការជំងឺ​កូវីដ-១៩​ជូនទៅ​ប្រជា​ពលរដ្ឋឡាវ ​ឲ្យបានច្រើន។ ហើយឡាវ​ ក៏សង្ឃឹមថា ក្នុងឆ្នាំ២០២២​ខាង​មុខ​នេះ នឹង​ពង្រីក​ការ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ទៅ​ដល់ក្រុមមនុស្សអាយុផ្សេងៗ ទៅតាម​លំដាប់ផងដែរ៕ អត្ថបទ រដ្ឋា

អាជ្ញាធរជាតិអប្សរា រៀបចំវគ្គបណ្ដុះបណ្ដាលការរៀបចំសណ្ដាប់ធ្នាប់ថ្ម តាមប្រាសាទដល់ភ្នាក់ងារទេសចរណ៍

2021/11/30 11:36:44 am        427
សៀមរាប៖ ដោយសារកត្តាធម្មជាតិ និងអាយុកាលនៃថ្ម បានធ្វើឱ្យថ្មនៅតាមប្រាសាទជាច្រើនប្រឈមនឹងហានិភ័យខ្ពស់។ ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរជាតិអប្សរាបានបង្កើតកម្មវិធីបណ្តុះបណ្តាលជាច្រើន ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សជាអ្នកបន្តវេននាពេលអនាគត។ភ្នាក់ងារទេសចរណ៍ដែលកំពុងធ្វើការជាប់ជាប្រចាំនៅតាមប្រាសាទ ក៏មានភារកិច្ចចូលរួមជាចាំបាច់ក្នុងការផ្តល់ព័ត៌មានឱ្យបានទាន់ពេលវេលាដល់អ្នកជំនាញអភិរក្ស ពិសេសទាក់ទងនឹងការអភិរក្សថ្ម។ ក្នុងន័យនេះ វគ្គបណ្តុះបណ្តាលអំពីការរៀបចំសណ្តាប់ធ្នាប់ថ្មនៅតាមប្រាសាទ រៀបចំឡើង​ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​ជំនាញ​ជូន​ភ្នាក់ងារទេសចរណ៍​ ដើម្បី​ជា​ចំណេះដឹង​ផ្នែក​ជំនាញបច្ចេកទេស ​និងយល់ដឹងពី​ស្ថានភាព​ថ្មប្រាសាទទាំងទ្រឹស្តី និងការអនុវត្តជាក់ស្ដែង​នៅ​ទីតាំងផ្ទាល់។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៤សប្ដាហ៍ គិតចាប់ពីថ្ងៃទី២៩ ​ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ ដែលមានទីតាំងនៅប្រាសាទព្រះគោ​ ដោយមានសិក្ខាកាមចូលរួមចំនួន២០រូប៕

អាណាព្យាបាលបន្តនាំកុមារតូចទៅទទួលវ៉ាក់សាំងដូសទី២ តាមការកំណត់របស់គ្រូពេទ្យ

2021/11/30 11:21:43 am        437
ភ្នំពេញ ៖ អាណាព្យាបាល នៅថ្ងៃទី៣០ខែវិច្ឆិកានេះ បានបន្តនាំកុមារអាយុពី៥ឆ្នាំឡើង ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២តាមការកំណត់របស់គ្រូពេទ្យ។អាណាព្យាលបាល ដែលនាំកូនមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែករាជធានី ភ្នំពេញ នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ បានប្រាប់BTឲ្យដឹងថា ការចាក់វ៉ាក់សាំងពិតជារឿងសំខាន់ ព្រោះវានឹងអាចការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ ជាពិសេសពេលកូនៗទៅសាលារៀន។ពួកគេបានបន្តថា បច្ចុប្បន្នជំងឺកូវីដ-១៩ នៅតែជាបញ្ហាប្រឈម ព្រោះមេរោគកូវីដបំប្លែងខ្លួនថ្មីៗ រហូត ដូច្នេះត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នា ដោយអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ។កុមារមកចាក់វ៉ាក់សាំងកូវីដ បានឲ្យដឹងដែរថា ក្រោយពីចាក់វ៉ាក់សាំងរួចសុខភាពធម្មតា ហើយសប្បាយចិត្តព្រោះអាចចូលសាលារៀនវិញបាន ជួបមិត្តរួមថ្នាក់ និងលោកគ្រូ អ្នកគ្រូ ស្តាប់តាមការ ណែនាំរបស់ឪពុកម្តាយ ការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩។លោកវេជ្ជបណ្ឌិត ឃុន ទ្រី អនុប្រធានមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ បានឲ្យដឹងដែរថា ពលរដ្ឋមិនទាន់ទទួលបានចាក់វ៉ាក់សាំង រាប់ទាំងកុមារអាយុពី៥ឆ្នាំឡើងទៅ គឺអាចមកទទួលការការចាក់វ៉ាក់សាំង នៅទីតាំងមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញនេះបាន បើទោះបីពលរដ្ឋរស់នៅកន្លែងណាក៏ដោយ។នៅកម្ពុជាការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាមធ្យោបាយមួយ ក្នុងចំណោមវិធានការសុខាភិបាលចាំបាច់ដទៃទៀត ដែលនឹងបង្ការការរាតត្បាតការចម្លង និងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើ វិស័យសេដ្ឋកិច្ច និងសង្គម។បច្ចុប្បន្នកម្ពុជា បានបើកដំណើរការប្រទេសឡើងវិញតាមបែបគន្លងថ្មី បន្ទាប់ពី​ទទួល​បាន​ជោគជ័យ​លើ​នយោបាយចាក់វ៉ាក់សាំងជូនប្រជាជន បានជាង១៤លាននាក់​លើ​ចំនួន​ប្រជាជន ១៦លាននាក់៕អត្ថបទ៖ ទូច សោភ័ណ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់
05/28/2026 09:05 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន
05/28/2026 09:05 PM
រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS
05/28/2026 08:05 PM
មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM