ប្រតិបត្តិការការទូទាត់តាម QR Code នៅកម្ពុជា កំពុងពេញនិយមសម្រាប់អ្នកប្រើប្រាស់
ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តសហគមន៍ និងក្រុមហ៊ុន​បន្តស្មារតី​សាមគ្គីភាព ដើម្បី​ទទួល​ផល​ចំណេញ​ទាំងអស់គ្នាថែមទៀត
កម្ពុជា និងកូរ៉េ រួមគ្នាជំរុញការកាត់បន្ថយឧស្ម័ន​ផ្ទះកញ្ចក់​តាមរយៈ​ការ​វិនិយោគ​មធ្យោបាយ​ដឹកជញ្ជូន​-អគ្គិសនី ឆ្ពោះទៅគោលដៅអព្យាក្រឹតកាបូនឆ្នាំ២០៥០
កសិករខេត្តកំពង់ធំជិតពីររយគ្រួសារទទួលផលចំណេញច្រើនក្រោយចងក្រងជាសហគមន៍កសិកម្មទំនើប

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជា នឹង​ស្នើសុំ​ការគាំទ្រ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ក្នុង​ប្រជុំ WTO

2021/10/20 11:38:36 am        267
ភ្នំពេញ ៖ ​ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​ពិនិត្យ​និង​អនុម័ត​លើ​សេចក្ដីប្រកាស​នៃ​ប្រទេស​អភិវឌ្ឍន៍​តិចតួច សម្រាប់​ដាក់ជូន​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​១២ នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៣០ ខែ វិច្ឆិកា ដល់​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២១​។នៅក្នុង​កិច្ចប្រជុំ កាលពី​ថ្ងៃទី​១៩ តុលា ឆ្នាំ​២០២១ ដែល​រៀបចំឡើង​តាម​ប្រព័ន្ធ​វីដេអូ ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ជម្រាបជូន​អំពី​គោលការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា ​ក្នុងការ​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ក្រោម​ក្របខណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដោយ​កម្ពុជា​បាន​ទទួល​នូវ​ផលប្រយោជន៍​ជាច្រើន តាមរយៈ​ប្រព្រឹត្ត​កម្ម​ពិសេស និង​ដោយឡែក​ក្រោម​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​នេះ​។ឯកឧត្តម​ បាន​បន្តថា សេចក្ដីប្រកាស​នៃ​រដ្ឋមន្ត្រី​ប្រទេស​អភិវឌ្ឍន៍​តិចតួច បាន​ដាក់​ចេញ​នូវ​គោលការណ៍ និង​ជំហរ​របស់​ប្រទេស​អភិវឌ្ឍន៍​តិចតួច ជូន​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ទាំងអស់ពិនិត្យ និង​សម្រេច​លើ​ការចរចា​ទៅលើ​ប្រធានបទ​អាទិភាព​របស់​ប្រទេស​អភិវឌ្ឍន៍​តិចតួច ដើម្បី​លើកកម្ពស់​ការ​​នាំចេញរ​បស់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ទៅ​ក្នុង​ទីផ្សារ​ពិភពលោក​។ឯកឧត្តម​ សង្ឃឹមថា គោលការណ៍ និង​ជំហរ​របស់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ដែល​បាន​ដាក់​ចេញ​នៅ​ក្នុង​សេចក្ដីប្រកាស​នេះ នឹង​ត្រូវបាន​សមាជិក​ដទៃទៀត​យក​ទៅ​ពិចារណា​យ៉ាង​ល្អិតល្អន់ ដើម្បី​ទទួល​បាន​នូវ​លទ្ធផល​ដែល​មាន​សមតុល្យ និង​ផលប្រយោជន៍​ជារួម ​សម្រាប់​ប្រទេស​អភិវឌ្ឍន៍​តិចតួច និង​សម្រាប់​សមាជិក​ដទៃទៀត ​ក៏ដូចជា​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ផងដែរ​។សូមបញ្ជាក់ថា សេចក្ដីប្រកាស​នៃ​រដ្ឋមន្ត្រី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក បាន​ដាក់​ចេញ​នូវ​គោលការណ៍ និង​ជំហរ​លើ​ប្រធានបទ ដូចជា​វិធាន​ដើមកំណើត​ទំនិញ ការលើកលែង​សេវា​សម្រាប់​ប្រទេស​អភិវឌ្ឍន៍​តិចតួច ទីផ្សារ​មិន​ជា​ប់​កូតា និង​មិន​ជាប់​ពន្ធគយ សេចក្ដី​សម្រេច​លើ​ការ​ចាកចេញ​ពី​ប្រទេស​អភិវឌ្ឍ​តិចតួច ​ការចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ការ​ឆ្លើយតប​ទៅនឹង​ការរីក​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វីដ​១៩ ​ឧបត្ថម្ភ​ធន​ក្នុង​វិស័យ​ជលផល ការចរចា​លើ​កសិកម្ម ប្រព្រឹត្ត​កម្ម​ពិសេស​និង​ដោយឡែក កំណែទម្រង់​អង្គ​ឧទ្ធរណ៍​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក កិច្ចព្រមព្រៀង​ស្តីពី​ទិដ្ឋភាព​ទាក់ទង​នឹង​ពាណិជ្ជកម្ម​នៃ​កម្មសិទ្ធិបញ្ញា កិច្ចព្រមព្រៀង​ស្តីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម កម្មវិធី​ក្របខណ្ឌ​ពង្រឹង​សមាហរណកម្ម និង​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​៕​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី​

ផ្សារ​ទំនើប​សិនជូរី​ ផ្លាហ្សា​ គ្រោង​នឹង​បើក​ដំណើរ​ការមុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​២០២២​

2021/10/14 10:36:28 am        1029
ភ្នំពេញ​៖ ​បើ​ទោះបី​ជា​មាន​ភាព​យឺតយ៉ាវ​តិច​តួច ​ព្រោះតែ​ការ​ឆ្លង​រាត​ត្បាត​ជំងឺ​កូវីដ​១៩ ​រហូត​មក​ដល់​ពេលនេះ​ ដំណើរ​ការ​នៃកា​រ​សាង​សង់​ផ្សារ​ទំនើប​សិន​ជូន​ផ្លាហ្សា ​ស្ថិតនៅ​តាមបណ្តោយ​ផ្លូវ​សហពន្ធ័​រុស្ស៊ី ​ក្បែរនឹង​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ​គ្រោង​នឹងបើក​ដំណើរការ​នៅ​មុនបុណ្យ​ឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ ​។ លោក អ៊ុំព្រហ្ម ម៉នឌែល អ្នកប្រឹក្សា​ជាន់ខ្ពស់​គម្រោង​ផ្សារទំនើប សិនជូរីផ្លាហ្សា បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​BTV​ អោយដឹងថា កន្លង​មក​ដោយ​សារ​តែបញ្ហា​ជំងឺ​កូវីដ១៩ ​បាន​ធ្វើ​អោយ​សកម្មភាព​ នៃ​គម្រោងសាងសង់​ផ្សារទំនើប​មួយ​នេះ មានការ​ពន្យាពេល​បន្តិច​ ប៉ុន្តែ​ការ​ពន្យាពេល​នេះមិ​ន​មែ​នដោយ​សារ​បញ្ហា​ ហិរញ្ញវត្ថុ​នោះ​ទេ ​ផ្ទុយ​ទៅវិញ​ដោយសារ​តែថ្នាក់ដឹកនាំ​ផ្សារ បាន​ចូលរួម​អនុវត្ត​នូវវិធាន​សុវត្ថិភាព​តាមការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​គឺ៣កុំ និង ៣ការពារ។ ដោយខាង​ផ្សារ មិន​អនុញ្ញាត​អោយ​មានកម្មករ វិស្វករច្រើន​មក​ជួបជុំ​ធ្វើ​ការនោះ​ឡើយ​។ ប៉ុន្តែ ក្រោម​ការយក​ចិត្តទុកដាក់​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេចតេជោ​នាយករដ្ឋ​មន្ត្រី​បាន​ស្វះស្វែងរ​កវ៉ា​ក់សាំង ​មកចា​ក់​ជូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ​ទើប​ធ្វើ​អោយ​គណៈ​គ្រប់គ្រង​ផ្សារ​អនុញ្ញាត​អោយ​បងប្អូន​កម្មករ វិស្វករ​ចូល​បំពេញ​ការងារ​ជាធម្មតា​វិញ​ ដោយ​កំពុង​តែ​ពន្លឿន​ការងារ​សាងសង់​ធ្វើ​យ៉ាង​ណា​អោយ​បាន​រួច​រាល់​នៅ​មុន​ពិធីបុណ្យចូលឆ្នាំ​ខ្មែរ​នា​ពេលខាង​មុខ​។ គម្រោងផ្សារសិនជូរី ផ្លាហ្សាថ្មី គឺជាមជ្ឈមណ្ឌល​ពហុពាណិជ្ជកម្ម​ត្រីកោណមាស​ មានទីតាំង​ស្ថិតនៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី​​ដែលមាន​ចម្ងាយត្រឹមតែ ១.៥ គីឡូម៉ែត្រ​តែប៉ុណ្ណោះ ​ពី​អាកាសយាន្ត​ដ្ឋានអន្តរជាតិ​ភ្នំពេញ ​និង​ស្ថិត​នៅ​ទល់​មុខ ​នឹង​សួនកុមារ​ពោធិ៍ចិនតុង​ ដែលសុទ្ធសឹ​ង​តែ​ជាតំបន់​ពាណិជ្ជកម្ម​ និង​ជា​តំបន់​អភិវឌ្ឍ​ដែលមាន​សក្តានុពល​ខ្ពស់​។ ជុំវិញ​ផ្សារ​សិនជូរី ផ្លាហ្សាថ្មី​ប្រមូល​ផ្តុំ​ទៅដោយ​អគារពាណិជ្ជកម្ម​ធំៗ​ នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ភ្នំពេញ ​អាកាស​យាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ,​ ក្រសួង​ពាណិជ្ជកម្ម,​ វិទ្យាស្ថាន​ខុងជឺ, ក្រសួងរ៉ែ និងថាមពល, ផ្សារឈូកមាស, តូបតូចធំ​គ្រប់ប្រភេទ និង​អគារពាណិជ្ជកម្ម​ផ្សេងៗទៀត ​ស្ថិតក្នុងតំបន់​ដែល​មានសក្តានុពល​ខ្លាំង​បំផុត​ក្នុង​រាជធានីភ្នំពេញ។ ផ្សារសិន​ជូរី ផ្លាហ្សាថ្មី មានលក្ខណៈ​ពិសេស​ដាច់​គេ​ព្រោះ​ជា​ប្រភេទ​ផ្សារ​ចម្រុះ​ដែល​ប្រមូលផ្តុំ​ទៅ​ដោយ​មជ្ឈមណ្ឌល ​កម្សាន្ដ, ទីផ្សារ​កសិផល, ទីផ្សារចម្រុះ, អាហារដ្ឋាន, ការិយាល័យ, Skybar Swimming pool មានចំណត​រថយន្តខាង​ក្រោម​ដី​ធំទូលាយ ​។ ផ្សារសិនជូរី ផ្លាហ្សាថ្មី នឹង​ប្រែក្លាយទៅ ជាចំណុចទីតាំង​ថ្មី​ដែល​មាន​ភាពរុងរឿង​ ក្នុង​រាជ​ធានីភ្នំពេញ ​ក៏​ព្រោះតែ​ភាព​ឥត​ខ្ចោះ​នៃ​សំណង់​ទីផ្សារ ​ដែល​អាច​ធ្វើ​ឱ្យ​សកម្មភាព​អាជីវកម្ម​កាន់​តែមានភាព​ល្អប្រសើរ​៕ អត្ថបទ៖ កញ្ញា សូដាវណ្ណ រូបភាព៖ លោក វ៉ាន់រិទ្ធិ

ក្រុមហ៊ុននាំ​ចេញផ្លែចេក កំពុងសម្លឹងមើលទីផ្សារថ្មីៗ នៅប្រទេសអ្នកមានប៉ែកអឺរ៉ុប

2021/10/11 05:38:20 pm        559
ភ្នំពេញ ៖ ក្រុមហ៊ុនដាំដុះដំណាំចេកនៅខេត្តកំពត កំពុងសម្លឹងមើលទីផ្សារថ្មីៗ នៅប្រទេសអ្នកមានប៉ែកអឺរ៉ុប សហរដ្ឋអាមេរិក និងទីផ្សារនៅមជ្ឈិមបូព៌ា ដើម្បីពង្រីកទីផ្សារនាំចេញបន្ថែម ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងពង្រឹងគុណភាពផលិតកម្ម ឲ្យមានស្ថិរភាព ដើម្បីប្រកួតប្រជែងបញ្ហាតម្លៃ ផ្លែចេកស្រស់នៅលើទីផ្សារ។លោកឧកញ៉ា ហ៊ុន ឡាក់ នាយកក្រុមហ៊ុន Longmate Agriculture Co., Ltd ដែលវិនិយោគលើចម្ការចេក នៅក្នុងខេត្តកំពត បានថ្លែងប្រាប់ថា ដំណាំចេកគឺជាដំណាំវិលជុំមិនប្រកាន់រដូវ អាចធ្វើឲ្យយើងទទួលផលជាបន្តបន្ទាប់ និងស្របពេលកម្ពុជាគឺជាប្រទេសដែលមានអំណោយផលដល់ការដាំដុះ ក្នុងនោះចាប់ពីឆ្នាំ ២០១៨ មក ការនាំចេញចេកអំបូងលឿងរបស់កម្ពុជា មានកំណើនកើនឡើងជាលំដាប់ បើប្រៀបធៀបទៅនិងដំណាំដទៃទៀត។លោកឧកញ៉ា បន្តថា ស្របពេលការនាំចេញផ្លែចេកអំបូងលឿងស្រស់ ទៅកាន់ទីផ្សារនៃ​ប្រទេស​មួយចំនួន បានកំពុងមានសន្ទុះកើនឡើងយ៉ាងលឿននោះ អ្នកនាំចេញផ្លែស្រស់អំបូងលឿង កំពុងសម្លឹងមើលទីផ្សារថ្មីៗ នៅប្រទេសអ្នកមានប៉ែកខាងលិចបន្ថែមទៀតដូចជា ទីផ្សារអឺរ៉ុប អាមេរិក និង​មជ្ឈិមបូព៌ា ដែលបច្ចុប្បន្នក្រុមហ៊ុនបានកំពុងពង្រឹងគុណភាព ឲ្យមានស្ថិរភាព និងតម្លៃ ដើម្បីជម្រុញការប្រកួតប្រជែងអាចឈានចូលទៅទីផ្សារថ្មីទៀត ​ក្រៅពីទីផ្សារដែលមានស្រាប់ ដើម្បីឲ្យផ្លែចេករបស់កម្ពុជាកាន់តែមានសក្តានុពល ​និងកាន់តែល្បីឈ្មោះនៅក្នុងតំបន់ និងពិភពលោក ។យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ការនាំចេញ​កសិផល ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២១ កម្ពុជាបាននាំចេញកសិផលមានបរិមាណសរុបជិត ៦ លានតោន កើនឡើងជាង ៨៨% មានទំហំជាទឹកប្រាក់ប្រមាណជិត ៣ ៥០០ លានដុល្លារ។​​ ក្នុងនោះចំពោះការនាំចេញចេកស្រស់មានចំនួន ៣៤ ម៉ឺនតោន កើនឡើងជាង ៤៦% និងបាននាំ​ចេញទៅប្រទេសចិន មានចំនួនជាង ៣០ ម៉ឺនតោន ប្រទេសវៀតណាមជាង ៤១ ពាន់តោន ប្រទេសជប៉ុនជាង ៥៣៣ តោន និងប្រទេសសិង្ហបុរីចំនួនជាង ៤៨០តោន ៕ អត្ថបទ៖ សុន រ៉ាឌី

រោងចក្រផ្គុំដំឡើងគ្រឿងចក្ររថយន្តធុនធ្ងន់ នឹងបើកការដ្ឋានសាងសង់នៅដើមខែតុលាខាងមុខឆាបៗនេះ នៅស្រុកស្រែអំបិល

2021/09/29 05:21:29 pm        711
កោះកុង ៖ ស្រុកស្រែអំបិល ខេត្តកោះកុង ទទួលបានការវិនិយោគរោងចក្រខ្នាតធំមួយ ខាងផ្នែកផ្គុំដំឡើងគ្រឿងចក្ររថយន្តធុនធ្ងន់គ្រប់ប្រភេទ ដែលនឹងផ្តើមបើកការដ្ឋានសាងសង់នៅដើមខែតុលា ឆ្នាំ២០២១ខាងមុខនេះហើយ។ដំណើរការវិនិយោគរោងចក្រឧស្សហកម្មដែលមិនធ្លាប់មាននេះដែរ ប្រព្រឹត្តទៅរបស់ក្រុមហ៊ុន EM Automobile Co., Ltd លើផ្ទៃដីឯកជនទំហំជាង១៧ហិកតារបស់លោកឧកញ៉ា ហេង ហ៊ុយ ភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល រីឯរយៈពេលនៃការជួលដីវិនិយោគ១០ឆ្នាំ។តាមការពន្យល់របស់លោក សេក សំអុល នាយករងរដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៩ ខែកញ្ញានេះ គម្រោង​បង្កើតរោងចក្រផ្គុំដំឡើងគ្រឿងចក្ររថយន្តសណ្តោង និងរថយន្តធុនធ្ងន់គ្រប់ប្រភេទ​ដោយ​មានការអនុញ្ញាតពីគណៈកម្មាធិការវិនិយោគកម្ពុជា និងរដ្ឋបាលខេត្ត។លោក បន្ថែមថា នៅដើមខែតុលា ឆ្នាំ២០២១ខាងមុខ ក្រុមហ៊ុន​នឹងចាក់ដីបំពេញ​បើក​ការដ្ឋាន​សាងសង់ជាផ្លូវការហើយ។ លុះដល់ខែតុលា ឆ្នាំ២០២២ ដល់ខែតុលា ឆ្នាំ២០២៤ គ្រោង​បញ្ចប់​ការ​ស្ថាបនា​អគារ​ដំឡើងរថយន្តលើកទី១។ បន្ទាប់មកនៅខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ខែតុលា ឆ្នាំ២០២៧ បញ្ចប់ការសាងសង់អគារទី២។ សម្រាប់ពេលនេះ គ្រាន់តែដំណាក់កាលបឋមតាមរយៈឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា រដ្ឋបាលខេត្ត តំណាងក្រុមហ៊ុន ចុះត្រួត​ពិនិត្យសិក្សា​​លម្អិត​ពីផលប៉ះពាល់ផ្សេងៗជាមុនសិន។តំណាងលោកជំទាវ មិថុនា ភូថង អភិបាលខេត្ត លោក សេក សំអុល ក៏បង្ហាញក្តី​មោទនភាព​ចំពោះ​អ្វីដែលខេត្តមានសក្តានុពលខ្ពស់ខាងផ្នែកពាណិជ្ជកម្ម និងឧស្សហកម្ម តាមរយៈការ​ទទួល​ភាពជឿ​ទុកចិត្តពីសំណាក់បណ្តាក្រុមអ្នកវិនិយោគទុនតូចធំ ក៏ដូចជាផ្តល់នូវឱកាសការងារដល់យុវជន ប្រជាពលរដ្ឋក្នុងមូលដ្ឋានបម្រើអភិវឌ្ឍន៍រួមគ្នាទៅអនាគត។គួរជម្រាបថា ផលិតផលដែលសម្រេចបានមកពីការផ្គុំដំឡើងគ្រឿងចក្ររថយន្តសណ្តោង និងរថយន្តធុនធ្ងន់គ្រប់ប្រភេទនេះ នឹងនាំចេញទៅផ្គត់ផ្គង់លើទីផ្សារក្នុងស្រុកផង និងក្រៅស្រុកផងទៅតាមសេចក្តីត្រូវការ។ខេត្តកោះកុង ក៏មានរោងចក្រដំឡើងរថយន្តម៉ាក Hyundai មួយកន្លែងផងដែរ ដែល​កំពុងដំណើរការសង្វាក់ផលិតកម្មរបស់ខ្លួន មានទីតាំងស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ក្នុង​បរិវេណ​តំបន់សេដ្ឋកិច្ចពិសេសខេត្ត៕អត្ថបទ ៖ ឈឹម មករា

ក្រៅ​ពីការ​ធ្វើ​ស្រែ​ពលរដ្ឋ​ចូលព្រៃសហគមន៍សង្ឃរុក្ខវ័ន្ដ ដើរដកផ្សិត​យកមកលក់​ ដើម្បី​ផ្គត់ផ្គង់​ជីវភាពក្នុងគ្រួសារ

2021/09/29 04:39:03 pm        784
ឧត្ដរមានជ័យ ៖ ពលរដ្ឋមួយចំនួនមានជីវភាពខ្វះខាត បាននាំគ្នាចូលព្រៃ ដើរដកផ្សិត ក្នុងតំបន់សហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន្ត ដើម្បីយកមកលក់បានប្រាក់ខ្លះ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ក្នុងបរិបទកូវីដ-១៩។សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន្ត ជាតំបន់អំណោយផលទៅដោយអនុផលព្រៃឈើដុះចំរុះគ្រប់ប្រភេទ សំបូរទៅដោយប្រភេទផ្សិតក្ងោក ផ្សិតទន្សោង ផ្សិតធ្យុង ផ្សិតចម្រុះគោ នឹងផ្សិតដំបូប ផ្សិតទាំង​អស់ច្រើនដុះ នៅរដូវភ្លៀងធ្លាក់។ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋផ្សេងៗទៀត ដែលបានធ្វើដំណើររួមគ្នាមករកផ្សិត បានលើក​ឡើង​ថា មានពលរដ្ឋជាច្រើនក្រុមធ្វើដំណើរ​​ដោយគោយន្ត​មកពីតាមបណ្តាភូមិផ្សេងៗគ្នា​ ដើម្បីនាំគ្នា​មកចូលព្រៃ​ រកផ្សិត​នៅក្នុងតំបន់សហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន្តនេះ ជាក្រុមៗ ព្រោះថា តំបន់នេះ សំបូរ​ដោយ​ផ្សិតរុក្ខជាតិគ្រប់ប្រភេទជាច្រើនមុខ ដែលមានប្រយោជន៍អាចយក​ទៅ​ធ្វើម្ហូបបរិភោគ​បាននឹងលក់បានតម្លៃថ្លៃ។ជាក់ស្តែងដូចជាផ្សិតក្ងោក និងផ្សិតទន្សោងជាដើម ក្នុងមួយថ្ងៃអាចរកបាន​ជាង១០គីឡូក្នុងម្នាក់ៗ នឹងអាចលក់បានមួយគីឡូផ្សិតមានតម្លៃដល់ទៅ២ម៉ឺនរៀល ប៉ុន្តែបច្ចុប្បន្នដោយសារមានអ្នករក​ច្រើន​គ្នាធ្វើឲ្យតម្លៃមានការធ្លាក់ចុះត្រឹមតែ៨ពាន់​ទៅ១ម៉ឺនរៀល​តែប៉ុណ្តោះ​ក្នុង១គីឡូ​ លក់ទៅ​ឲ្យ​ក្រុមឈ្នួញដែលមកចាំទទួលទិញនៅនឹងភូមិរបស់ពួកគាត់។ពលរដ្ឋរូបនេះ បន្តថា ក្នុងស្ថានភាពបរិបទជំងឺកូវីដ-១៩នេះ​ ក្រៅពីការធ្វើស្រែ​ប្រជាពលរដ្ឋ​ដែល​រស់នៅចំណុចក្បែរតំបន់សហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន្ត ភាគច្រើន​ពួកគាត់​តែងតែ​ប្រកប​មុខរបរដើររកផ្សិតក្នុងព្រៃ ដែលជាមុខរបរប្រចាំថ្ងៃរបស់ពួកគាត់​ ព្រោះអាច​រក​បាន​ប្រាក់កម្រៃភ្លាមៗ សំរាប់ដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃបានមួយកំរិតផងដែរ៕អត្ថបទ ៖ ឃិន សារិទ្ធ

៥ឆ្នាំកម្ពុជាខាតជាង ១០០លានដុល្លារ លើដំណាំស្រូវ ដោយសារបញ្ហាគ្រោះរាំងស្ងួត

2021/09/28 06:08:52 am        473
ភ្នំពេញ ៖ រយៈពេល៥ឆ្នាំជាប់គ្នាកន្លងទៅ គឺចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ បញ្ហាគ្រោះរាំងស្ងួត ធ្វើឲ្យកម្ពុជាបានខាតបង់ថវិកាលើការធ្វើដំណាំស្រូវវស្សា ក្នុងទំហំទឹកប្រាក់ប្រមាណ ១០០លានដុល្លារអាម៉េរិក ដោយសារបញ្ហាគ្រោះរាំងស្ងួត។យោងតាមរបាយការណ៍ស្ថានភាពបរិស្ថានលើកទី៤ របស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំនេះ គ្រោះរាំងស្ងួតនៅក្នុងតំបន់មួយចំនួន បានប៉ះពាល់​ដល់​ដំណាំស្រូវរបស់ប្រជាពលរដ្ឋជាង ១លានហិកតា ដោយក្នុងនោះ ស្រូវចំនួន ២០១ ៤៩០ហិកតា ត្រូវបានខូចខាតទាំងស្រុង ។របាយការណ៍ បានបន្តថា បញ្ហាគ្រោះរាំងស្ងួតនេះ គឺក្នុងឆ្នាំ២០១៥ បានធ្វើឱ្យខូចដំណាំ​ស្រូវ​វស្សាចំនួន ៤១ ៤៦៩ហិកតា នាំឱ្យខាតបង់តម្លៃថវិកា ២១លានដុល្លារ ។ ឆ្នាំ២០១៦ ខូចខាតចំនួន ១៦ ៧៥១ហិកតា នាំឱ្យខាតបង់តម្លៃសេដ្ឋកិច្ច ៨,៥លានដុល្លារ ។ ឆ្នាំ២០១៧ ខូចខាតចំនួន ១៣ ៣០៦ហិកតា នាំឱ្យខាតបង់តម្លៃសេដ្ឋកិច្ច ៦,៧លានដុល្លារ ។ ឆ្នាំ២០១៨ ខូចខាតចំនួន ៥៨ ៤៩០ហិកតា នាំឱ្យខាតបង់តម្លៃសេដ្ឋកិច្ច ៣០លានដុល្លារ និងឆ្នាំ២០១៩ ខូចខាតចំនួន ៧១ ៤៧៤ ហិកតា នាំឱ្យខាតបង់តម្លៃសេដ្ឋកិច្ច ៣៧លានដុល្លារ ។ដោយការខូចខាតដំណាំស្រូវ ក្នុងផ្ទៃដីទាំងអស់នេះ ធ្វើឱ្យបាត់បង់ផលិតកម្មស្រូវវស្សាចំនួន ៦២៤ ២៦២តោន ដែលគិតជាថវិកាតម្លៃប្រមាណជាង ១០០លានដុល្លារ ។របាយការណ៍ក្រសួងបរិស្ថាន បន្ថែមថា ទន្ទឹមនេះ ការប្រែប្រួលអាកាសធាតុ ​បានជះឥទ្ធិពល​អវិជ្ជមាន​លើការប្រើប្រាស់ដី គុណភាពដី និងសេដ្ឋកិច្ចសង្គមនៅកម្ពុជា ពិសេសការកើត​មាន​គ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរ​ ក្នុងរយៈពេលប៉ុន្មានឆ្នាំជាប់គ្នាកន្លងមក ។ ដោយរយៈពេល៥ឆ្នាំនេះ ឆ្នាំដែល​យ៉ាប់យឺន​បំផុត គឺឆ្នាំ២០១៥, ឆ្នាំ២០១៨ និងឆ្នាំ២០២១៩ ។គ្រោះរាំងស្ងួត គឺជាគ្រោះមហន្តរាយពាក់ព័ន្ធ​នឹងអាកាសធាតុដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កផល​ប៉ះពាល់​រហូតដល់ ៨៣ភាគរយ នៃការខូចខាត ​និងការខាតបង់សរុបនៅក្នុងវិស័យកសិកម្ម ។របាយការណ៍ បានបញ្ជាក់ថា ការប្រើប្រាស់ដីសម្រាប់ផលិតកសិកម្មដំណាំស្រូវនៅកម្ពុជា បាន​កើតឡើងជាបន្តបន្ទាប់ ដោយគិតត្រឹមឆ្នាំ២០២១៩ ផ្ទៃដីធ្វើស្រូវចំនួន ៣៣២៩ ០០០ហិកតា, ទន្ទឹមនេះ​ ផ្ទៃដីសម្រាប់ផលិតកម្មដំណាំឧស្សាហកម្ម​ ត្រឹមឆ្នាំ២០២១៩ មានចំនួន ៩៦២ ០០០ហិកតា ៕អត្ថបទ ៖ បាន សុរិទ្ធ

ភ្ញៀវទេសចរខេត្តកំពត ចាប់ផ្តើមកម្រើកបន្តិចហើយ ក្រោយពេលស្ថានភាពកូវីដ១៩ល្អប្រសើរ

2021/09/27 12:51:58 pm        447
កំពត ៖ ក្រោយពេលប្រជាពលរដ្ឋទូទាំងខេត្តកំពត ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស្ថានភាពនៃការឆ្លងជំងឺបានធ្លាក់ចុះច្រើន ធ្វើឲ្យចំនួនភ្ញៀវទេសចរទាំងក្នុង និងក្រៅខេត្ត ក៏ចាប់ផ្តើមមានសកម្មភាពមកកម្សាន្តកើនឡើងបន្តិចម្តងៗ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពត បានបង្ហាញថា រយៈពេលប៉ុន្មានសប្តាហ៍​ចុងក្រោយ​នេះ ចំនួនភ្ញៀវទេសចរ មានកំណើនបន្តិចម្តងៗពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ជាក់ស្តែងនៅក្នុងសប្តាហ៍កន្លងទៅនេះ ខេត្តកំពតមានភ្ញៀវទេសចរមកសម្រាកកម្សាន្ត សរុបចំនួនប្រមាណ ២ម៉ឺន៥ពាន់នាក់ កើនឡើងប្រមាណ ៧ % ធៀបនឹងសប្តាហ៍មុន ក្នុងនោះ ក្នុងនោះទេសចរអន្តរជាតិផ្ទៃក្នុងចំនួន១៥៩នាក់។ ប្រធានមន្ទីរទេសចរណ៍ខេត្ត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា ក្រោយពេលស្ថានភាព​ការ​ឆ្លងរីករាលដាល់ជំងឺកូវីដ១៩ នៅក្នុងខេត្តមានការថយចុះច្រើន ដោយសារប្រជាពលរដ្ឋ​ស្ទើរ​ទាំងអស់ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ធ្វើឲ្យភ្ញៀវទេសចរទាំងក្នុង និងក្រៅខេត្ត បានចាប់ផ្តើមនាំក្រុមគ្រួសារមកសម្រាកលម្អែនៅតាមរមណីយដ្ឋាននានាក្នុងខេត្ត។ លោកបានបញ្ជាក់ថា ក្រុមការងាររបស់មន្ទីរទេសចរណ៍ខេត្ត បានបន្តចុះត្រួតពិនិត្យតាមគោលដៅ និង កន្លែងផ្តល់សេវាកម្មទេសចរណ៍នានាក្នុងខេត្ត សំដៅពង្រឹងការអនុវត្តវិធាន​សុវត្ថិភាព​ទេសចរណ៍ (SOP)ឲ្យបានល្អប្រសើរ ពិសេសវិធានការ ៣ការពារ ៣កុំ ការណែនាំការ​​ពាក់​ប័ណ្ណចាក់វ៉ាក់សាំង និង បិទផ្សាយសារអប់រំ អំពីជំងឺកូវីដ១៩ ។លោកប្រធានមន្ទីរបានបន្ថែមថា ជារួមតាមការសួនាំ និងការសង្កេតឃើញជាក់ស្តែង ភ្ញៀវទេសចរ​បានចាក់វ៉ាក់សាំងគ្រប់គ្នាទាំងដូសជំរុញទី២ និងទី៣ ហើយភ្ញៀវទេសចរភាគច្រើនបានពាក់ម៉ាស់ មានអាល់កុល ជេល ឬទឹកថ្នាំសម្លាប់មេរោគប្រើប្រាស់ផ្ទាល់ខ្លួន និងរក្សាគម្លាត ចំណែកការ​ទទួលទាន​អាហារធ្វើឡើងជាលក្ខណៈគ្រួសារដាច់ៗពីគ្នា៕

ខេត្តមណ្ឌលគិរីនៅតែជាជម្រើសសម្រាកលំហែរកាយរបស់អ្នកទេសចរក្នុងរដូវកាលភ្ជុំបិណ្ឌ

2021/09/24 05:01:10 am        274
មណ្ឌលគិរី ៖ សម្រស់ធម្មជាតិរបស់ខេត្តមណ្ឌលគិរី ដែលគ្របដណ្ដប់ទៅដោយវាលស្មៅពណ៌បៃតង ប្រជុំភ្នំតូចធំ ខ្យល់អាកាសល្អបរិសុទ្ធ បានក្លាយជាជម្រើសលំហែរកាយដ៏ទាក់ទាញរបស់អ្នកទេសចរ បើទោះបីស្ថិតក្នុងអំឡុងពេលជំងឺកូវីដ១៩ កំពុងរាតត្បាតយ៉ាងណាក្ដី ។នៅថ្ងៃទី២៤ កញ្ញានេះ ក្រុងសែនមនោរម្យ ចាប់ផ្ដើមមានអ្នកដំណើរជាច្រើនចូលមកដល់ និង​បានធ្វើឲ្យខេត្តមណ្ឌលគិរី មានភាពអ៊ូអរមួយកម្រិតផងដែរ ។ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ងិន សុវិមាន បានឲ្យដឹងដែរថា មួយរយៈចុង​ក្រោយ​នេះ មណ្ឌលគិរីនៅតែជាគោលដៅ​កម្សាន្តមួយយ៉ាងល្អរបស់អ្នកទេសចរ និងមានភ្ញៀវមកលេង​ច្រើនបើធៀបក្នុងអំឡុងពេលកូវីដ១៩នេះ ដោយក្នុងមួយសប្ដាហ៍អាចមានភ្ញៀវជាង១០០០នាក់ មកលេងកម្សាន្តជាប្រចាំ ។លោក​បាន​បន្តថា សម្រាប់​រមណីយដ្ឋាន​ទេសចរណ៍នានា ថ្នាក់ដឹកនាំមិនទាន់មាន​គោលការណ៍​ឲ្យ​បើកដំណើរ​នោះទេ ប៉ុន្តែមន្ត្រីជំនាញបានធ្វើការចុះទៅវាយតម្លៃ​លើអាជីវកម្ម​ទេសចរណ៍​ផ្សេងៗ​ក្នុងខេត្ត ដូចជាភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ អំពីបញ្ហាអនាម័យ​និងការអនុវត្តវិធាន​ការ​សុខាភិបាល បង្កាការពារជំងឺកូវីដ១៩ ​ហើយសង្កេតឃើញថា អាជីវកម្មទាំងអស់បានអនុវត្តល្អ​ប្រសើររហូត៨០%ទៅ៩០% ។លោក ងិន សុវិមាន បញ្ជាក់ថា ទោះស្ថិតក្នុងបរិបទនេះ តែវិស័យទេសចរណ៍នៅតែអភិវឌ្ឍន៍​ទៅ​មុខរហូត ដោយគិតត្រឹមពេលនេះ មានការ​សាង់សងផ្ទះសំណាក់ សណ្ឋាគារ រីសត បន្ថែម រហូតដល់ជាង១៥០០បន្ទប់ហើយ​ ដើម្បីត្រៀមទទួលអ្នកទេសចរនៅពេល ប្រទេសកម្ពុជា បើក​ដំណើរការវិស័យនានាជាធម្មតាវិញ ។លោក ទូច រស្មី ប្រធានមន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី បានបញ្ជាក់ថា នៅព្រឹកនេះលោក​បានជូនដំណឹងទៅគ្រប់វត្តអារាម ​ឲ្យមានការផ្អាកពិធីបុណ្យកាន់បិណ្ឌ តាមសេចក្ដីសម្រេចរបស់រាជ​រដ្ឋាភិបាល ហើយព្រឹកនេះដែរ ឯកឧត្ដមអភិបាលខេត្តមណ្ឌលគិរី ក៏បានមានប្រសាសន៍​ឲ្យតាម​វត្តអារាម ទទួល​តែ​ទេយ្យទាន​របស់ពុទ្ធបរិស័ទ ​និងត្រូវមានមនុស្សតិចបំផុត ​មិនឲ្យជួបជុំធំដាច់ខាត ៕អត្ថបទ ៖ អ៊ិត ភីរុណ

ប្រមុខ​រាជ​រដ្ឋាភិបាល​​បញ្ជាក់​ថា ចិន​សន្យា​នាំ​ចូល​ផលិត​ផល​កសិកម្ម​កម្ពុជា​កាន់​តែ​ច្រើន​ទៅ​ទីផ្សារ​របស់​ខ្លួន

2021/09/13 01:32:47 pm        353
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ចិន​ សន្យា​បង្កើន​ការ​នាំ​ចូល​បន្ថែម​ទៀត​នូវ​ផលិត​ផល​កសិកម្ម​ពី​ប្រទេស​កម្ពុជា​ចូល​ទៅ​ទីផ្សារ​របស់​ខ្លួន​ ដើម្បី​​ជួយ​ដល់​កសិករ​កម្ពុជា។សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សម្ដេច បន្ទាប់​ពី​ជំនួប​ពិភាក្សា​ជាមួយ​រដ្ឋ​មន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី នៅ​វិមាន​សន្តិភាព​នៅ​ព្រឹក​ថ្ងៃ​នេះ។ទំព័រ​ហ្វេសប៊ុក​សម្ដេចតេជោ ហ៊ុន សែន រៀបរាប់​ថា​៖ «ជាមួយ​នេះ​ផង​ដែរ ឯកឧត្ដម វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋ​មន្ត្រីក្រសួង​ការបរទេស​ចិន បាន​អះ​អាង​ប្រាប់​សម្ដេច​តេជោ​ថា ចិន​នឹង​នាំ​ចូល​ផលិត​ផល​កសិកម្ម​កម្ពុជា ទៅ​កាន់​ទីផ្សារ​ចិន​ឱ្យ​បាន​កាន់​តែ​ច្រើន ដើម្បី​ប្រយោជន៍​សម្រាប់​កសិករ​ខ្មែរ»។សម្ដេចតេជោ ហ៊ុន សែន បាន​បញ្ជាក់​ទៀត​ថា កម្ពុជា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ទីផ្សារ​របស់​ចិន បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​សម្រេច​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​កម្ពុជា-ចិន​នា​ពេល​ខាង​មុខ​នេះ ខណៈ​ដែល​ចិន​កំពុង​បើក​ទូលាយ​ទីផ្សារ​របស់​ខ្លួន​ផង​ដែរ។ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-ចិន បាន​កើន​ឡើង​ដល់ ៨​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០២០​កន្លង​មក ហើយ​ប្រទេស​ទាំង​ពីរ​ប្ដេជ្ញា​បង្កើន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​កើន​ដល់ ១០​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៣​ខាង​មុខ៕

អាជីវករលក់ជ្រូកកណ្ដុរថា ទីផ្សារបញ្ជាទិញមានការធ្លាក់ចុះនៅអំឡុងពេលកូវីដ១៩ រាលដាលខ្លាំង

2021/07/21 05:19:05 pm        679
មណ្ឌលគិរី ៖ ជ្រូកកណ្ដុរដែលគេស្គាល់ថា ជាពូជជ្រូករបស់ជនជាតិដើមភាគតិចចិញ្ចឹម កំពុងទទួល​បានការពេញនិយមយកទៅទទួលទានជាខ្លាំង ខណៈដែលខេត្តមណ្ឌលគិរី បានទាក់ទាញអ្នកឲ្យទេសចរមកកម្សាន្តច្រើន ហើយពួកគាត់ បានសាកនូវរសជាតិជ្រូកកណ្ដុរ ដែលធ្វើឲ្យជាប់ចិត្តមានការបញ្ជាទិញទៅរាជធានីភ្នំពេញជារៀងរាល់ថ្ងៃ ។ទោះជាយ៉ាងនេះក្ដី បន្ទាប់ពីជំងឺកូវីដ១៩ បានផ្ទុះរាលដាលខ្លាំង ក្នុងនោះខេត្តមណ្ឌលគិរី ក៏បានរង​ទទួលនូវផលប៉ះពាល់នេះ ដែលធ្វើឲ្យជ្រូកកណ្ដុរដែលពេញនិយម និងល្បីថា ឈ្ងុយឆ្ងាញ់ខ្លាំងនោះ មិនសូវមានអ្នកបញ្ជាច្រើនដូចមុននោះទេ ប៉ុន្តែមិនមែនបាត់បង់ទីផ្សារទាំងស្រុងដែរ ដោយនៅតែ​មានការបញ្ជាទិញជ្រូកប្រភេទនេះ ពីរាជធានីភ្នំពេញចន្លោះ ពី០៤ទៅ០៥ក្បាល ក្នុងមួយថ្ងៃ ។លោក ចាន់ ម៉ារី ជាអាជីវករលក់ និងទទួលខ្វៃជ្រូកនៅក្រុងសែនមនោរម្យ បានឲ្យដឹងថា បច្ចុប្បន្ន​ជ្រូកកណ្ដុរអាច លក់ចេញក្នុង១ថ្ងៃ ចន្លោះ០២ក្បាល០៤ទៅក្បាល ដោយកាលពីមុនអាចលក់​បាន​០៨ក្បាលទៅ១០ក្បាលឯណោះ​ ភាគច្រើនអ្នកភ្នំពេញបញ្ជាទិញ ទីផ្សារក្នុងខេត្តមានតិចតួចជាង ។ លោកបន្ដថា ឥឡូវនេះមានជ្រូកមួយប្រភេទទៀតគឺពេញនិយមជាងជ្រូកកណ្ដុរទៅទៀត នោះគឺជ្រូកព្រៃ​កាត់ជ្រូកកណ្ដុរ ​ដោយវាមានទំហំខ្លួនធំជាងបន្តិច និងមានសាច់ច្រើនជាង ។លោកបន្តថា បើគិតតែជ្រូកកណ្ដុរ និងជ្រូកព្រៃកាត់កណ្ដុរ នៅផ្ទះលោកមានប្រមាណ៤០ក្បាល ហើយចំពោះតម្លៃវិញគឺមួយក្បាលតម្លៃ៥០ម៉ឺនរៀល ទៅ៧០ម៉ឺនរៀល តាមធំ ឬតូច ដោយនេះ​ជតម្លៃខ្វៃរួច ។លោក ចាន់ ម៉ារី បន្ថែមថា លោកកំពុងពង្រីកការចិញ្ចឹមជូ្រកប្រភេទកម្រទាំងនោះបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារ ហើយសព្វថ្ងៃក្រៅពីជ្រូកពូជទាំងនេះ មានសត្វគោជនជាតិ ដែលហៅថា​គោ​កណ្ដុរដែរនោះ ក៏កំពុងមានទីផ្សារល្អ​ ប្រភេទ គោនេះ មិនសូវធំប៉ុន្មានទេ ហើយពេញនិយមណាស់​ សម្រាប់ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី ទិញយកទៅពិសារក្នុងពិធី ជប់លាងផ្សេងៗ ។ សម្រាប់ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី លោក សុង ឃាង បានថ្លែងថា ​ជ្រូកកណ្ដុរ ឬជ្រូក ព្រៃកាត់ជ្រូកកណ្ដុរនេះ កំពុងមានការពេញនិយមណាស់​ដោយ​អ្នក​ទេសចរចូលចិត្តទិញយកទៅពិសារ ប៉ុន្តែខេត្តមណ្ឌលគិរី មិនទាន់មានការចិញ្ចឹម​ខ្នាតជាកសិដ្ឋាននៅឡើយទេ មានត្រឹមលក្ខណៈគ្រួសារ ប្រហែល១០គ្រួសារ ក្នុង០១គ្រួសារចិញ្ចឹម ចន្លោះ២០ទៅ៣០ក្បាល ៕អ៊ិត ភីរុណ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ធ្លាក់យន្តហោះនៅប្រទេសកេនយ៉ា បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៦នាក់ និងរបួស២នាក់
08/08/2025 09:08 AM
សប្បុរសជន បន្តឧបត្ថម្ភដល់កងពលតូចដឹកជញ្ជូនលេខ៩៩ ដើម្បីយកទៅចែកជូនបងប្អូនវីរកងទ័ពជួរមុខ
08/08/2025 09:08 AM
មន្រ្តីរុស្ស៊ីបញ្ជាក់ថា លោក Trump-Putin អាចជួបគ្នានៅសប្ដាហ៍ក្រោយ ប៉ុន្តែមិនដឹងពីជំនួបមេដឹកនាំអ៊ុយក្រែនទេ
08/08/2025 08:08 AM
កម្ពុជា បន្តស្នើសុំយ៉ាងទទូចឲ្យថៃដោះលែងកងទ័ពទាំង១៨រូប ដែលថៃចាប់ទៅ ប្រគល់មកកម្ពុជាវិញឲ្យបានឆាប់
08/08/2025 08:08 AM
បារាំង ប្រឹងប្រែងទប់ស្កាត់ចំហេះព្រៃ ខណៈរលកកម្ដៅកាន់តែខ្លាំងនៅទូទាំងទ្វីបអឺរ៉ុប
08/08/2025 08:08 AM
លោក Netanyahu ប្រកាសពីបំណងក្នុងការឱ្យអ៊ីស្រាអែល គ្រប់គ្រងតំបន់ហ្កាហ្សា ទាំងមូល
08/08/2025 08:08 AM
ពន្ធខ្ពស់របស់លោក Trump ប៉ះពាល់ដល់ដៃគូពាណិជ្ជកម្មសំខាន់ៗ របស់អាមេរិក ដែលបង្កឱ្យមានការប្រឆាំង និងព្រួយបារម្ភ
08/08/2025 08:08 AM
ក្រសួងការងារ ព្រមានចាត់វិធានការម៉ឺងម៉ាត់បំផុត ចំពោះបុគ្គលណាទារប្រាក់ពីពលរដ្ឋជាថ្នូរនឹងការទទួលបានការងារ
08/07/2025 09:08 PM
កោះ Solomon Islands មិនអញ្ជើញអាមេរិក ចិន និងកោះតៃវ៉ាន់ ចូលរួមកិច្ចប្រជុំនយោបាយរបស់ប៉ាស៊ីហ្វិក
08/07/2025 08:08 PM
ការិយាល័យនៃក្រុមហ៊ុនអាកាសចរណ៍អ៊ីស្រាអែល El Al នៅក្រុងប៉ារីស ត្រូវបានបំផ្លាញទ្រព្យសម្បត្តិ
08/07/2025 08:08 PM