វិស័យកសិកម្មមានកំណើន ១,២% គាំទ្រដោយកំណើនផលដំណាំ និងធនធានជលផល
ប្រតិបត្តិការការទូទាត់តាម QR Code នៅកម្ពុជា កំពុងពេញនិយមសម្រាប់អ្នកប្រើប្រាស់
ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តសហគមន៍ និងក្រុមហ៊ុន​បន្តស្មារតី​សាមគ្គីភាព ដើម្បី​ទទួល​ផល​ចំណេញ​ទាំងអស់គ្នាថែមទៀត
កម្ពុជា និងកូរ៉េ រួមគ្នាជំរុញការកាត់បន្ថយឧស្ម័ន​ផ្ទះកញ្ចក់​តាមរយៈ​ការ​វិនិយោគ​មធ្យោបាយ​ដឹកជញ្ជូន​-អគ្គិសនី ឆ្ពោះទៅគោលដៅអព្យាក្រឹតកាបូនឆ្នាំ២០៥០

សេដ្ឋកិច្ច និង កសិកម្ម

ការ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​នៅ​ខេត្តកំពត ​សម្រេចបាន​៥៧​ភាគរយ

2021/06/14 08:54:23 am        515
កំពត ៖ ទោះជា​មានការ​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ឆ្លង​រាលដាល​កើនឡើង​នៅក្នុង​ខេត្តកំពត​ ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយនេះ​ក៏ពិតមែន​ ប៉ុន្តែ​ប្រជាកសិករ​នៅ​ខិតខំ​បង្កបង្កើនផល​ស្រូវ ​និង​ដំណាំ​ដាំ​ដុះ​ផ្សេងៗ​ខ្លាំង​ជាង​មុន​។ ​ជាក់ស្តែង​ការ​ភ្ជួរ​រាស់ និង​ព្រោះស្រូវ​រដូវវស្សា​សម្រេច​បាន​៥៧​ភាគរយ​នៃ​ផែនការ​ គឺ​លឿន ​ឬ​ច្រើនជាង​ឆ្នាំមុន​ជិត​២០​ភាគរយ​។ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពត លោក ចាន់ រិ​ទ្ធិ បាន​ប្រាប់​ឲ្យ​ដឹង​ថា លទ្ធផល​នៃ​ការ​បង្កបង្កើនផល​ស្រូវវស្សា​នៅ​ខេត្តកំពត​ឆ្នាំនេះ ​ល្អប្រសើរ ​ហើយ​លឿន​ជាង​ឆ្នាំមុន​។ គិត​មកដល់​ថ្ងៃទី ៨​ ខែមិថុនា ឆ្នាំ​២០២១​នេះ ផ្ទៃដី​ភ្ជួរ​រាស់​សរុប​បាន​ចំនួន ៨៦ ២៨២​ហិកតា​ ក្នុងនោះ​ប្រើ​គ្រឿងយន្ត ៨៦២០២​ ហិកតា ​និង​គោក្របី ចំនួន​៨០​ហិកតា​។ ​ ការងារ​សាបព្រោះ​បាន​ចំនួន ៧៥ ៨០៩ ហិកតា​ស្មើនឹង ៥៧% នៃ​ផែនការ​ប្រចាំឆ្នាំ​លើ​ផ្ទៃដី​សរុប ១៣៣ ០០០​ហិកតា ក្នុងនោះ​ស្រូវស្រាល​ដើមរដូវ អនុវត្តបាន ២០ ៣៧២​ហិកតា​, ស្រូវកណ្តាល​អនុវត្តបាន ៣០ ៩៧១​ ហិកតា​, ស្រូវធ្ងន់​អនុវត្តបាន​ ២៤ ៤៦៦​ហិកតា​។ ហើយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា ​នៅ​ឆ្នាំ​២០២០ គឺ​ការ​បង្កបង្កើនផល​ស្រូវវស្សា​ឆ្នាំនេះ​ លឿន​ ឬ​ច្រើនជាង​ប្រមាណ​ជិត​២០​ភាគរយ​។កសិករ​រស់នៅ​ឃុំ​បឹង​សំឡី ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​ប្រាប់​ឲ្យ​ដឹងថា ​លោក​ធ្វើស្រែ​សម្រាប់​ទុក​ហូប ហើយ​ក្នុង​មួយឆ្នាំ​ធ្វើ​តែម្តង​ប៉ុណ្ណោះ ​។ ការធ្វើ​ស្រែ​នៅ​ពេល​បច្ចុប្បន្ន​ងាយស្រួល ​មិន​លំបាក​ដូច​ពីមុន​ទេ​ ព្រោះ​បច្ចុប្បន្ន​ប្រើ​គ្រឿងចក្រ​ស្ទើរ​ទាំងអស់ ​ទាំង​ភ្ជួរ រាស់ ​និង​ច្រូតកាត់​បោក​បែន ។លោក​ប្រធាន​មន្ទីរ​កសិកម្ម​ បានបញ្ជាក់​ថា ​ខណៈដែល​កម្ពុជា ពិសេស​ខេត្តកំពត​ កំពុងមាន​ការឆ្លង​ជំងឺ​កូ​វីដ-​១៩​កើនឡើង ប្រជាកសិករ​កាន់តែ​មាន​ការ​ខិតខំ ប្រឹងប្រែង​បង្កបង្កើនផល​កាន់​តែខ្លាំង​។ ក្រៅពី​ដំណាំ​ស្រូវ ​ពលរដ្ឋ​បាន​ដាំ​ដុះ​ដំណាំ​សាកវប្បកម្ម​ ៖ មាន​ដំណាំ​បន្លែ​គ្រប់មុខ​ ឪឡឹក ដំឡូងជ្វា ពោតស ​និង​ម្ទេស បាន​ចំនួន​១៦៥៨ ហិកតា ​និង​ដំណាំ​ឧស្សាហកម្ម​មាន​ ដូចជា ​ដំណាំ​ដំឡូង​មី សណ្តែកបាយ​ អំពៅ សណ្តែកដី ​និង​ពោតក្រហម បាន​ចំនួន ១១៣៤​ហិកតា​៕​អត្ថ​ប​ទ ៖ អន សារឹម

ទុរេន​ស្រុក​សំឡូត ត្រូវ​បាន​ផ្ដល់ QR Code ​ដើម្បី​ទប់ស្កាត់​ការ​លួច​បន្លំ​អត្តសញ្ញាណ​

2021/06/14 06:57:10 am        376
បាត់ដំបង ៖ មន្ទីរ​កសិកម្មរុក្ខាប្រមាញ់ និង​នេសាទខេត្តបាត់ដំបង បានសម្រេច​ចងក្រង​បណ្ដុំ​អាជីវកម្មទុរេន នៅក្នុងស្រុក​សំឡូត ដោយ​ការ​ផ្ដល់​នូវ​ស្ទីក​គ័​រ​បិទ​លើ​ផ្លែ​ទុរេន ​(QR Code) ដើម្បី​សម្គាល់​ពី​អត្តសញ្ញាណ និងបំបាត់​នូវ​ការលួចបន្លំ​។លោក ឈឹម វ​ជិ​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តបាត់ដំបង ​បានឱ្យដឹងថា កន្លងមក ក៏ដូចជា​ពេលនេះ អាជីវករ ​ដែលជា​ឈ្មួញ​ទុរេន​មួយចំនួន ​បាន​ទិញ​ផ្លែ​ទុរេន ពី​ប្រទេសជិតខាង ​យកមក​លក់ ហើយ​ក្លែងបន្លំ​ថា​ជា​ទុរេន​ស្រុក​សំឡូត ​ខណៈពេល​ខ្លះ ទុរេន​សំឡូត នៅ​មិនទាន់​ដល់ពេល​ ប្រមូល​ផល​ផង​ទេ​។លោក​ បាន​បញ្ជាក់ថា ពាក់ព័ន្ធ​នឹង​បញ្ហា​បែបនេះ អាជ្ញាធរ​ស្រុក​សំឡូត និង​ពលរដ្ឋ​អ្នក​ដាំ​ទុរេន​ បាន ស្នើ​ដល់​មន្ទីរ ក្នុង​ការ​កំណត់​អត្ត​សញ្ញា​ផលិតផល​របស់​ពួកគេ​ ហើយ​មន្ត្រី​កសិកម្ម បាន​ចុះមក​ពិនិត្យ​សិក្សា ជា​បន្តបន្ទាប់ ​និង​សម្រេច​រៀបចំ​បណ្ដុំ​អាជីវកម្ម​ទុរេន​សំឡូត ចងក្រង​ទៅជា​សហគមន៍​ទុរេន​កម្ពុជា ក៏ដូចជា ​ចុះបញ្ជី​ចម្ការ​ទុរេន​ឲ្យ​បាន​ត្រឹមត្រូវ​ច្បាស់លាស់ ​ងាយស្រួល​ក្រុមហ៊ុន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​កសិករ​ ដើម្បី​បញ្ជា​ទិញ​ទៅ​លក់​បន្ត​នៅ​ក្រៅ​ប្រទេស​។លោក ឈឹម វ​ជិ​រ៉ា បាន​បញ្ជាក់ថា បច្ចុប្បន្ន ស្រុក​សំឡូត​មាន​ទុរេន​ចំនួន​ជាង​៨​ម៉ឺន​ដើម ដាំ​ដុះ​លើ​ផ្ទៃ ដី ចំនួន​ជាង​៥៤០​ហិកតា​ ក្នុងនោះ​មន្ទីរ និង​កម្មវិធី (ASPIRE) ​បានផ្តល់​ស្ទីក​គ័​រ ចំនួន​៩​ពាន់​សន្លឹក ដល់ បណ្តុំ​អាជីវកម្ម​សំឡូត សម្រាប់​ប្រើប្រាស់ បន្ទាប់ពី​បណ្តុំ​អាជីវកម្ម​ចំនួន​២ ​បាន​ទទួល​ការ​បណ្តុះបណ្តាល​ជំ នា​ញ​បច្ចេកទេស​លើ​ការអនុវត្ត​កសិកម្ម​ល្អ សម្រាប់​ការដាំដុះ​ដំណាំ​ទុរេន ក្នុង​ឃុំ​សំឡូត និង​ឃុំ​ស៊ុ​ង ហើយ សម្រាប់​ទុរេន​ស្រុក​សំឡូត​នេះ គឺ​ចាប់ពី​អំឡុង​ខែមិថុនា ​ទើប​អាច​ប្រមូល​ផល​បាន​ច្រើន​។ស្រុក​សំឡូត ក្នុង​ខេត្តបាត់ដំបង​ ជា​តំបន់ ដែល​ដី​មាន​ជីជាតិ​ល្អ​មួយ ដោយ​ស្រុក​មួយ​នេះ មិនសូវ មាន​ដំណាំ​ស្រូវ​នោះទេ ​ភាគច្រើន​ពលរដ្ឋ​ដាំ​ទុរេន សាវម៉ាវ ម្រេច ពោត ដំឡូង​មី ចេក ស្វាយ មៀន និង​បន្លែ ជាច្រើន​មុខ​ទៀត​៕​អត្ថបទ​៖ បាន សុខ​រិ​ទ្ធ 

សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​គ្រោង​បង្កើន​សមត្ថភាព​កែច្នៃ​គ្រាប់ស្វាយចន្ទី​៣​ពាន់​តោន ក្នុង​មួយឆ្នាំ​

2021/06/14 11:06:12 am        210
កំពង់ធំ ៖​ សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ជ័យ សំបូរ ក្នុង​ខេត្តកំពង់ធំ ​សហការ​ជាមួយ​ដៃគូ​ក្រុមហ៊ុន Top Planning Japan គ្រោង​បង្កើត​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី ​មាន​សមត្ថភាព​ផលិត​គ្រាប់​ស្វាយចន្ទី បាន​ពី ២​ពាន់​តោន ទៅ​៣​ពាន់​តោន​ក្នុង​មួយ​ឆ្នាំ​។ គម្រោង​បង្កើន​ផលិតកម្ម​កែច្នៃ​គ្រាប់​ស្វាយចន្ទី​របស់​សិប្ប​កម្មនេះ​ គឺ​បន្ទាប់ពី​ទទួល​បាន​ជោគជ័យ ​ក្នុងការ​នាំចេញ​គ្រាប់ស្វាយចន្ទី​កែច្នៃ​ទៅកាន់​ប្រទេស​ជប៉ុន​។សម្រាប់​ទិសដៅ​អនាគត Top Planning Japan សហការ​ជាមួយ​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី ជ័យ សំបូរ រ ដែល​មាន​ទីតាំងនៅ​ភូមិ​ត្រពាំង​អារក្ស ឃុំ​ជ័យ ស្រុក​កំពង់ស្វាយ ​ខេត្តកំពង់ធំ ក្រោម​កិច្ច​សម្រប​សម្រួល​ពី​នាយកដ្ឋាន​ក​សិ​-​ឧស្សាហកម្ម ​នឹង​បង្កើន​ការនាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប សហរដ្ឋអាមេរិក កាណាដា ចិន និង​អូស្ត្រាលី​។ការសហការ​នេះ ក៏​នឹង​បង្កើន​ទំហំ​ផលិតកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ឲ្យ​បាន ២០​តោន​/​ខែ​។ បង្កើន​បរិមាណ​ប្រមូល​ទិញ​គ្រាប់ស្វាយចន្ទី​ស្រស់​ចំនួន​១០០០​តោន ក្នុង​ឆ្នាំ ២០២១ និង​កើនឡើង​បន្តបន្ទាប់​។ ទន្ទឹមនឹងនេះ សហការ​ជាមួយ​សមាគម​ស្វាយចន្ទី​កម្ពុជា ​កសាង​ឃ្លាំង​ស្តុក​គ្រាប់ស្វាយចន្ទី​ស្រស់​ដែល​មាន​សមត្ថភាព​ស្តុក​ទុក​គ្រាប់​យ៉ាងតិច ៥ ០០០​តោន ដើម្បី​ធានា​បរិមាណ​ផ្គត់​ផ្គត់ និង​តម្លៃ​កិច្ចសន្យា​។ នៅ​ឆ្នាំ​២០២៣ ក្រុមហ៊ុន Top Planning Japan គ្រោង​បង្កើត​រោងចក្រ​កែច្នៃ ដែលមាន​សមត្ថភាព​ផលិត​បាន​រហូតដល់ ២ ០០០-៣ ០០០​តោន​/​ឆ្នាំ​។បច្ចុប្បន្ន​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​មាន​សមត្ថភាព​កែច្នៃ​គ្រាប់ស្វាយចន្ទី​បាន ១០​តោន​/​ខែ​។ ជាក់ស្តែង នៅ​ថ្ងៃទី​០៧ ខែឧសភា ​សិប្បកម្ម​គ្រាប់ស្វាយចន្ទី​ជ័យ​សំបូរ បាន​នាំចេញ​គ្រាប់ស្វាយចន្ទី​កែច្នៃ​រួច​ចំនួន ៧​តោន​ទៅកាន់​ប្រទេស​ជប៉ុន​សម្រាប់​លើក​ទី​១ ហើយ​លើក​ទី​២ ​គឺ​នៅថ្ងៃនេះ ​តែម្តង​មាន​ចំនួន ៩​តោន បាន​ដាក់​ចូលក្នុង​ទូ​កុង​ទី​ន័​រ​រួចរាល់ គ្រោង​នាំចេញ​នៅ​ថ្ងៃទី​១៧ ​ខាងមុខ ហើយ​សង្ឃឹមថា​ផលិតផល​ខ្មែរ​នេះ​ នឹង​ទៅដល់​ទីក្រុង OSAKA នៅ​ថ្ងៃទី​១៥ ខែកក្កដា​។ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្មរុក្ខាប្រមាញ់​ និងនេសាទ ​បាន​ស្វាគមន៍ និង​វាយតម្លៃ​ខ្ពស់​លើ​សមិទ្ធផល​ដ៏​ធំធេង​ដែល​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ជ័យ សំបូរ​ទទួលបាន​នាពេលនេះ​។ ​ឯកឧត្តម​ រដ្ឋមន្ត្រី​ជម្រាប​ទៅ​ម្ចាស់​ចម្ការ ​សហគមន៍​ស្វាយចន្ទី សិប្បកម្ម​កែច្នៃ​ផ្សេងៗ​ទៀត ត្រូវ​ស្វែងរក​ដៃគូ​ដើម្បី​ទទួល​បាន​បច្ចេកទេស​ដាំ​ដុះ បច្ចេកទេស​កែច្នៃ ​និង​ទីផ្សារ​នាំចេញ​។ទិន្នន័យ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បង្ហាញថា ក្នុង​រយៈពេល​៥​ខែ​ឆ្នាំ​២០២១ ​កម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយចន្ទី មាន​ចំនួន ៨០១ ៧៣២,២៦ តោន ​កើនឡើង​ចំនួន ៣២១​ភាគរយ​ ក្នុង​នៅ នាំ​ចេញទៅ​ប្រទេស​ចិន​ចំនួន ៣ ៥៦៦ តោន ប្រទេស​ឥណ្ឌា​ចំនួន ១៧ តោន ប្រទេស​ជប៉ុន​ចំនួន ៣៣ តោន ប្រទេស​ឡាវ​ចំនួន​ ២ តោន ប្រទេស​អារ៉ាប់​ចំនួន ០,៥២ តោន ប្រទេស​ថៃ​ចំនួន ៣ ១០៨ តោន និង​ប្រទេស​វៀតណាម​ចំនួន​៧៩៥ ០០៤ តោន​៕អត្ថ​ប​ទ ៖ វណ្ណៈ

កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ រកចំណូលបាន​ជាង​១២​លាន​ដុល្លារ កើន​១០​ភាគរយ​ក្នុង​រយៈពេល​ប្រាំ​ខែ​

2021/06/11 01:30:49 pm        183
ភ្នំពេញ ​៖ កំពង់ផែ​ស្វ័យ​ត​ភ្នំពេញ ចុះ​បញ្ជី​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា ​បាន​បង្ហាញ​របាយការណ៍​ចំណូល​ប្រចាំ ដោយ​ចំណូល​បាន​ពី​សកម្មភាព​របស់​កំពង់​ផែ ​ក្នុង​រយៈពេល​ប្រាំ​ខែ​ មាន​ចំនួន ​១២,៥​លាន​ដុល្លារ កើន​ឡើង​១០​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២០​។របាយការណ៍​នេះ បាន​បង្ហាញថា រយៈពេល​០៥​ខែ ​ដើមឆ្នាំ​២០២១​នេះ ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ រក​ចំណូល​បាន​ចំនួន ១២,៥០១,៦៨៦​ដុល្លារ មានការ​កើន​ឡើង​១០​ភាគរយ ​បើ​ធៀប​រយៈពេល​ដូចគ្នា ឆ្នាំ​២០២០ ​មាន​ចំនួន​១១,៤១១,៧៨៦​ដុល្លារ​។របាយការណ៍ បាន​បញ្ជាក់ថា ប្រភព​ចំណូល របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ​ដែល​ទទួល​បាន​នៅ​រយៈពេល​០៥​ខែ​នេះ ​រួមមាន ទី​១៖ ​ចំណូល​ពី​ប្រតិបត្តិការ​ផែ មាន​ចំនួន ៩,៦៧៣,៦៩៨​ដុល្លារ ទី​២៖ ​ចំណូល​បាន​ពី​អាជ្ញាធរ​ផែ ​មាន​ចំនួន ១,៣៧២,៩៨៥​ដុល្លារ ទី​៣៖ ​ចំណូល​បាន​ពី​សេវាកម្ម​ផ្សេងៗ មាន​ចំនួន១៧៣,៦១០​ដុល្លារ និង​ទី​៤៖ ​ចំណូល​ផ្សេងៗ ​មាន​ចំនួន ១,២៨១,៣៩៣​ដុល្លារ​។របាយការណ៍​ បញ្ជាក់ទៀតថា ​ចំពោះ​ចំណូល​ប្រចាំ​ខែឧសភា ដែល​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ទទួល​បាន​សរុប​មាន​ចំនួន ២,៣ លាន​ដុល្លារ ​មានការ​កើន​ឡើង​៣៧​ភាគរយ ​បើ​ធៀប​នឹង​ខែ​ឧសភា ឆ្នាំ​២០២០ មាន​ចំនួន ១,៧ លាន​ដុល្លារ​។ដោយ​ក្នុងនោះ ប្រភព​ចំណូល របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ដែល​ទទួល​បាន​ប្រចាំ​ខែឧសភា ​រួមមាន ទី​១៖ ​ចំណូល​ពី​ប្រតិបត្តិការ​ផែ មាន​ចំនួន ១,៩១៩,៩៣៧​ដុល្លារ ទី​២៖ ​ចំណូល​បាន​ពី​អាជ្ញាធរ​ផែ មាន​ចំនួន ២៥៦,៨៩០​ដុល្លារ ទី​៣៖ ​ចំណូល​បាន​ពី​សេវាកម្ម​ផ្សេងៗ​ មាន​ចំនួន ៥៥,៨៧៥​ដុល្លារ និង​ទី​៤៖ ​ចំណូល​ផ្សេងៗ​ មាន​ចំនួន ១៦២,២៧៩​ដុល្លារ​។គួរ​បញ្ជាក់ថា កំពង់ផែ​ស្វយ័ត​ភ្នំពេញ រក​ចំណូល​សរុប បាន​២៩​លាន​ដុល្លារ ​ក្នុង​ឆ្នាំ​២០២០ ធ្លាក់​ចុះ​៦​ភាគរយ ​ធៀប​នឹង​ឆ្នាំ​២០១៩ ​ដោយសារ​សកម្ម​ដឹកទំនិញ​ចេញ​-​ចូល​ ថយ​ចុះ​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩៕​អត្ថបទ​៖ វណ្ណៈ

ឧស្សាហកម្ម​រ៉ែ​មាស ​នឹង​ផ្ដល់​ចំណូល​ចូល​ថវិកា​ជាតិប្រមាណ​៤០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

2021/06/11 01:21:07 pm        198
ភ្នំពេញ ៖ ការដ្ឋាន​អាជីវកម្ម និង​រោងចក្រ​ចម្រាញ់ រ៉ែ​មាស ជា​លក្ខណៈ​ឧស្សាហកម្ម​ដំបូង​គេ​នៅ​កម្ពុជា នឹង​ចាប់​ផ្តើម​ដំណើរការ ​នៅ​ថ្ងៃ​ទៅ​២១​ខែមិថុនា ​ខាងមុខនេះ​។ ឧស្សាហកម្ម​រ៉ែ​មាស​ដំបូង​គេ​នៅ​កម្ពុជា នឹង​ផ្តល់​ចំណូល​ចូល​ថវិកា​ជាតិប្រមាណ​៤០​លាន​ដុល្លារ ​ក្នុង​មួយឆ្នាំ ​ជាមួយ​នឹង​ការបង្កើត​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​។បន្ទាប់ពី​ចាប់ផ្តើម​ដំណើការ ក្រុមហ៊ុន រ៉ឺ​នេស​ង់ មី​នើ​រ៉​ល (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត​ Renaissance Minerals (Cambodia) នឹង​ទទួល​បាន​ចំណូល​ដុល​ប្រមាណ​១៨៥​លាន​ដុល្លារ​ក្នុង​ឆ្នាំ​។ ក្នុងចំណោម​ចំណូល​ដុល​នោះ ​ចំណូល​ថវិកាជាតិ​ពី​សួយ​សារ ​និង​សារពើពន្ធ​ផ្សេងៗ ​ជា​មធ្យម​ប្រមាណ​៤០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។នៅក្នុង​សារលិខិត​ចេញផ្សាយ​កាលពី​ថ្ងៃទី​១០ ខែមិថុនា ​សម្តេច​តេ​ជោ ហ៊ុន ​សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់ថា ​ចំណូល​បាន​ពី​វិស័យ​ឧស្សាហកម្ម​និស្សារណកម្ម រ៉ែ​មាស ​នឹង​ក្លាយ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​មួយ និង​សម្រាប់​កំណើន​សេដ្ឋកិច្ច​។សម្តេច​តេ​ជោ បញ្ជាក់ថា​ បន្ថែមថា រាជរដ្ឋាភិបាល នឹង​យកទៅ​ប្រើប្រាស់​ក្នុង​ចរន្ត​ថវិកាជាតិ​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច ​និង​សង្គម​។​ វិនិយោគ​នៅ​តំបន់​អូ​ខ្វោ​វ ​ស្រុក​កែវ​សីមា​ ខេត្តមណ្ឌលគិរី ​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​ដែល​វិនិយោគ​ដោយ ក្រុមហ៊ុន ​ រ៉ឺ​នេស​ង់ មី​នើ​រ៉​ល (​ខេ​ម​បូ​ឌា​) ​ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Renaissance ចុះបញ្ជី​នៅ​ប្រទេស​អូស្ត្រាលី មាន​សមត្ថភាព​ផលិត​មាស​សុទ្ធ បាន​៣​តោន ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​រយៈពេល​៨​ឆ្នាំ​ដំបូង​។ ​ក្រុមហ៊ុន ​រំពឹងថា​ នឹង​អាច​ពង្រីក​លទ្ធភាព​អាជីវកម្ម​បន្ថែមទៀត​ ក្រោយ​រយៈពេល​ដំបូង​នេះ​។ក្រុមហ៊ុន​ រ៉ឺ​នេស​ង់ មី​នើ​រ៉​ល (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ​Renaissance Minerals (Cambodia) បាន​ចំណាយ​ពេល​រុករក​ធនធានធម្មជាតិ​នេះ ​អស់​រយៈពេល​ប្រមាណ​១៤​ឆ្នាំ​មក​ ។ Renaissance Minerals ជា​ក្រុមហ៊ុន​ទីមួយ ​ដែល​បាន​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​កម្ពុជា ​ជា​លក្ខណៈ​ឧស្សាហកម្ម​តាម​ស្តង់ដារ​អន្តរជាតិ ដោយ​បាន​ផលិត​ចេញ​ ជា​មាស​ដុំ​ពាក់​កណ្តាល​សម្រេច​ដែល​បាន​អត្រា​មាស​៩០​ភាគរយ ។យោងតាម ​ឯកឧត្តម យស់ មុន្នី​រ៉ាត់ អគ្គនាយក​រ៉ែ នៃ​ក្រសួង​រ៉ែ និង​ថាមពល ​ដោយសារ​កម្ពុជា​មិន​រោងចក្រ ​សម្រាប់​បន្សុទ្ធ​មាស ក្រុមហ៊ុន ​Renaissance Minerals ​នឹង​នាំចេញ ​រ៉ែ​មាស​ដែល​ជីក និង​ចម្រាញ់ នឹង​ត្រូវ​យក​ទៅ​បន្សុទ្ធ​នៅ​ក្រៅ​ប្រទេស ​ដូចជា ​ប្រទេស​សឹង្ហ​បុរី និង​ប្រទេស​អូស្ត្រាលី​។ ​ឆ្នាំ​២០២០​កន្លងទៅ ​រាជរដ្ឋាភិបាល​កម្ពុជា ​ទទួល​បាន​ចំណូល​ពី​សួយ​សារ​ ឬ​ចំណូល​មិនមែន​សារពើពន្ធ ​ពី​វិស័យ​អាជ្ញា​ប័ណ្ណ​រ៉ែ មាន​ចំនួន ប្រមាណ​២០​លាន​ដុល្លារ ​ប្រហាក់ប្រហែល​នឹង​ចំណូល​ប្រមូលបាន​ កាលពី​ឆ្នាំ​២០១៩៕​អត្ថ​ប​ទ ៖ វណ្ណៈ 

កសិករ​នៅ​ស្វាយរៀង​ដាំ​ដុះ​អំពៅ​បាន​ជាង២ ០០០​ហិកតា​ ទោះ​កន្លងមក​ខ្វះ​ទីផ្សារ​ក្ដី

2021/06/10 12:06:09 pm        141
ស្វាយរៀង ​៖ អំពៅស្ករ​ចំនួន​ជាង ២ ពាន់​ហិកតា​ស្ថិតនៅក្នុង​សហគមន៍​ព្រៃ​តា​អី ​ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​ ត្រូវបាន​ប្រជា​សហគមន៍​ដាំ​ដុះ​ឡើងវិញ​រួចរាល់​ហើយ ​ក្រោយពេល​ប្រមូល​ផល​មាន​ភាព​យឺតយ៉ាវ ​នឹង​កង្វះ​ទីផ្សារ​។លោក សុខ សុខុម ប្រជា​សហគមន៍​ដាំ​អំពៅស្ករ​នៅ​ឃុំ​ព្រៃ​តា​អី ​ស្រុក​ស្វាយទាប ​ខេត្ត​ស្វាយ​រៀន បាន​ប្រាប់​ទូរ​ទស្ស​ន៍ប៊ីធ៊ីវី នៅ​ថ្ងៃទី​៩ខែមិថុនា ម្សិលមិញនេះ​ថា បើទោះជា​នៅ​ឆ្នាំនេះ​អំពៅស្ករ​ប្រឈម ​នឹង​កង្វះ​ទីផ្សារ​រួម​នឹង​តម្លៃ​ធ្លាក់​ចុះ​បន្តិច​តែ​ប្រជា​សហគម​ន៍​អ្នក​ដាំ​អំពៅស្ករ​នៅ​ឃុំ​ព្រែ​កតា​អី គិត​មកដល់​ចុងខែ​ឧសភា​ ឆ្នាំ​២០២១ នេះ​សម្រេច​ដាំ​បាន​ចំនួន​ជាង​ពីរពាន់​ហិកតា​។ លោក ​បន្តថា ការងារ​ដាំ​អំពៅស្ករ​នៅ​ឆ្នាំនេះ​មាន​ភាព​យឺតយ៉ាវ​ជាង​បណ្ដា​ឆ្នាំមុនៗ​បន្តិច ដោយ​ឆ្នាំនេះ ​ប្រឈម​នឹង​កង្វះ​ទីផ្សារ​នាំចេញ​, ទី​២​តំបន់​មួយ​ចំ​នួន​ដែល​ជា​ផ្លូវ​ចរាចរណ៍​អំពៅ​ចេញទៅ​កាន់​ទីផ្សារ​ត្រូវ​បាន​រដ្ឋបាលខេត្ត​បិទ​ ដើម្បី​បញ្ចៀស​ជំងឺ​កូ​វីដ-​១៩​ ឆ្លង​ចូល​សហគមន៍ ​និង​ទី ៣ ខ្វះ​កម្លាំង​ពលកម្ម​។របាយការណ៍​របស់​ម​ន្ទីរ​កសិកម្ម​រុក្ខា​និង​ប្រមាញ់ ​និង​នេសាទ​ខេត្ត​ បានឱ្យដឹងថា​ ​គិត​ត្រឹម​ចុងខែ​ឧសភា ឆ្នាំ​២០២១នេះ កសិករ​ខេត្តស្វាយរៀង ​បានសម្រេច​ដាំ​អំពៅស្ករ ​នៅក្នុង​ស្រុក​រមាសហែក រំដួល ក្រុង​បាវិត ​និង​ស្រុក​ស្វាយទាប ​បាន​ប្រមាណ​ជាង​៦​ពាន់​ហិច​តា​ រួម​និង​ដំណាំ​រួមផ្សំ​មួយ​ចំនួនទៀត សម្រាប់​បំរើការ​ហូបចុក​គ្រួសារ ​និង​បំរើការ​នាំចេញ​ទៅកាន់​ទី​ផ្សារ​នៅ​ឆ្នាំ​ខាងមុខ ៕​អត្ថបទ ៖ ភា សារិត

ក្រសួងពាណិជ្ជកម្ម ​នឹងដាក់​ដំណើរការ​ផ្សារ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ជួយ​SME​ក្នុងស្រុក​លក់​ផលិតផល​តាម​អន​ឡាញ

2021/06/10 11:37:43 am        178
ភ្នំពេញ ​៖ ក្រសួងពាណិជ្ជកម្ម គ្រោង​ដាក់​ដំណើរការ​ផ្សារ​ប្រព័ន្ធ​អេឡិចត្រូនិក ​(Cambodia Trade) ក្នុង​ពេល​ឆាប់ៗ​ខាងមុខ ក្នុង​គោលបំណង​ដើម្បី​ជួយ ​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា​ដាក់​លក់​ផលិតផល​តាម​អន​ឡាញ​។ក្រសួងពាណិជ្ជកម្ម សេចក្ដីប្រកាស​កាលពី​ថ្ងៃ​ទី​៨ ខែមិថុនា ស្ដីពី​ការ​ចុះឈ្មោះ​ជាមុន​ក្នុង​ផ្សារ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ CambodiaTrade ស្នើឱ្យ​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា​ដែល​មាន​បំណង​ចង់​លក់​ផលិតផល​នៅលើ​ទីផ្សារ​ ចុះឈ្មោះ​នៅក្នុង​ប្រព័ន្ធ​ជាមុន​។CambodiaTrade គឺជា​ផ្សារ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ​(e-commerce marketplace) ដែល​ប្រតិបត្តិការ​តាមរយៈ​គេហទំព័រ ​CambodiaTrade.com ក្រោម​ការគ្រប់គ្រង​របស់​ក្រសួងពាណិជ្ជកម្ម ក្នុង​គោលបំណង​ជួយ​ដល់​សហគ្រាស​ធុន​តូច ​និង​មធ្យម​នៅ​កម្ពុជា​ក្នុង​ការ​លក់​ផលិតផល​តាម​ប្រព័ន្ធ​អន​ឡាញ​ដល់​អតិថិជន​សក្ដានុពល​ទាំង​ក្នុងស្រុក ​និង​ទីផ្សារ​ក្រៅ​ស្រុក​។ក្រសួង​ បញ្ជាក់ថា ផ្សារ​នេះ​ត្រូវ​បាន​បង្កើតឡើង​ដោយមាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​កម្មវិធី​ពង្រឹង​ក្របខណ្ឌ​សមាហរណកម្ម​ (Enhanced Integrated Framework) ​ក្រោម​គម្រោង​អភិវឌ្ឍ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​កម្ពុជា​ (Go4eCAM) ​ដែល​មាន​គោលបំណង​សំខាន់​ក្នុង​ការ​ជំរុញ​ឱ្យទទួល​បាន​អត្ថប្រយោជន៍​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​សម្រាប់​សហគ្រាស​ធុន​តូច ​និង​មធ្យម​។បច្ចុប្បន្ននេះ ផ្សារ​ត្រូវបា​ន​បើក​សម្រាប់​ការចុះឈ្មោះ​ជាមុន​ទៅដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​មាន​បំណង​ចង់​លក់​ផលិតផល​នៅលើ​ទីផ្សារ​។ក្រសួង​ បញ្ជាក់ថា​ បន្ថែមថា ដើម្បី​មាន​សិទ្ធិ​ប្រើប្រាស់​ផ្សារ​នេះ​បាន ​សហគ្រាស​ធុន​តូច ​និង​មធ្យម​ត្រូវតែ​បំពេញ​តាម​លក្ខន្តិកៈ​ដូចជា ១. ជា​ក្រុមហ៊ុន ឬ​សហគ្រាស​ដែល​បាន​ចុះឈ្មោះ​ជា​ផ្លូវការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ឬ​មាន​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម ២. មាន​វិញ្ញាបនបត្រ​ពន្ធ​ប៉ាតង់ (Patent Certificate) និង​លេខ​អត្តសញ្ញាណ​សារពើពន្ធ (VAT Certificate) ​ដែលមាន​សុពលភាព និង ៣. លក់​ផលិតផល​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​៕​អត្ថ​ប​ទ ៖ វណ្ណៈ

រាជរដ្ឋាភិបាល​បង្កើត​ច្បាប់​ថ្មី ដើម្បី​កំណត់​រៀបចំ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ

2021/06/10 11:28:18 am        197
ភ្នំពេញ ៖ ​រាជរដ្ឋាភិបាល​បង្កើត​ច្បាប់​ស្តីពី​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ​ដើម្បី​កំណត់​អំពី​ការរៀបចំ​ និង​ការ​ប្រព្រឹត្តទៅ​នៃ​អង្គភាព​ក្រោម​ឱវាទ​របស់​រួមមាន ​អគ្គលេខាធិការដ្ឋាន ​និយ័ត​ករ​ធានារ៉ាប់រង​កម្ពុជា​ និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​ និយ័ត​ករ​សន្តិសុខ​សង្គម ​និយ័ត​ករ​បរ​ធន​បាល​កិច្ច និយ័ត​ករ​គណនេយ្យ និង​សវនកម្ម និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ​និង​បញ្ចាំ ​និង​អង្គភាព​សវនកម្ម​ផ្ទៃក្នុង ។ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ អ​.​ស​.​ហ​. នៅ​ថ្ងៃទី ៩ខែ មិថុនា ឆ្នាំ២០២១ បាន​ដឹកនាំ​កិច្ចប្រជុំ “​ក្រុមប្រឹក្សា​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​” អាណត្តិ​ទី​១ លើក​ទី​១ បន្ទាប់ពី​ច្បាប់​ស្តីពី​ការរៀបចំ និង​ការ​ប្រព្រឹត្តទៅ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​ដាក់ឱ្យ​ប្រើប្រាស់​ នាពេល​កន្លងមកនេះ ។​​ក្រុមប្រឹក្សា​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ បាន​ពិនិត្យ និង​ពិភាក្សា លើ​សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី “​ការរៀបចំ និង​ការ​ប្រព្រឹត្តទៅ​របស់​អង្គភាព​ក្រោម​ឱវាទ​របស់​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ” អនុលោម​តាម​មាត្រា ១២ នៃ​ច្បាប់​ស្តីពី​ការរៀបចំ ​និង​ការ​ប្រព្រឹត្តទៅ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​, សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការរៀបចំ ​និង​ការប្រព្រឹត្តទៅ​របស់​អង្គភាព​ក្រោម​ឱវាទ​របស់​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ ត្រូវបាន​រៀបចំ ​និង​តាក់តែង​ឡើង ក្នុង​គោលដៅ​កំណត់​អំពី​ការរៀបចំ និង​ការ​ប្រព្រឹត្តទៅ​នៃ​អង្គភាព ក្នុងនោះ ​រួមមាន​៖ អគ្គលេខាធិការដ្ឋាន និយ័ត​ករ​ធានារ៉ាប់រង​កម្ពុជា និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា ​និយ័ត​ករ​សន្តិសុខ​សង្គម និយ័ត​ករបរ​ធន​បាល​កិច្ច និយ័ត​ករ​គណនេយ្យ និង​សវនកម្ម ​និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ​និង​បញ្ចាំ និង​អង្គភាព​សវនកម្ម​ផ្ទៃក្នុង ។ក្រៅពី​វារៈ​សំខាន់​ខាងលើ ក្រុមប្រឹក្សា​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ​បាន​ពិភាក្សា សេចក្តីព្រាង​បទបញ្ជាផ្ទៃក្នុង​របស់​ក្រុមប្រឹក្សា​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ​ដោយ​សេចក្តីព្រាង​បទបញ្ជាផ្ទៃក្នុង​របស់​ក្រុមប្រឹក្សា​នៃ អ​.​ស​.​ហ​. ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោលដៅ​ធានា​ឱ្យ​ដំណើរការ និង​ការ​ប្រព្រឹត្តទៅ​នៃ​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា អ​.​ស​.​ហ​. ធ្វើឡើង​ដោយ​រលូន និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​បំពេញ​មុខងារ និង​ភារកិច្ច ដូច​មាន​ចែង​ក្នុង​ច្បាប់​ស្តីពី​ការរៀបចំ និង​ការ​ប្រព្រឹត្តទៅ​នៃ អ​.​ស​.​ហ​. និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​ជា​ធរមាន​។សូមបញ្ជាក់ថា បទបញ្ជាផ្ទៃក្នុង របស់​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ មាន​ ៣ ជំពូក និង ១២ ប្រការ ដោយ​ចែង​អំពី​ខ្លឹម​សារ​សំខាន់ៗ រួមមាន​លក្ខខណ្ឌ ​និង​បែបបទ​នៃ​កិច្ចប្រជុំ​, ការកំណត់​កូរ៉ុម និង​នីតិវិធី​នៃ​ការ​អនុម័ត​លើ​របៀបវារៈ​ ព្រមទាំង​ការ​ឈប់​សម្រាក​ជាដើម​៕ ​អត្ថបទ​៖ សុន រ៉ា​ឌី

ប្រៃសណីយ៍​កម្ពុជា ប្រមូល​ចំណូល​ពី​សេវា​បញ្ញើ​​បាន​ជាង ១,៧ លាន​ដុល្លារ ​ក្នុង​ត្រីមាស​ទី​១

2021/06/10 11:20:42 am        266
ភ្នំពេញ ៖ ក្នុង​រយៈពេល៣ ខែដើមឆ្នាំ២០២១ ប្រៃសណីយ៍​កម្ពុជា ប្រមូល​ចំណូល​លើ​សេវា​បញ្ញើ បាន​ប្រមាណ​ជាង ១,៧ លាន​ដុល្លារ​អាមេរិក ត្រូវ​ប្រមាណ​ជិត ២៨ ភាគរយ ​នៃ​ផែនការ​ប្រចាំឆ្នាំ ២០២១ ។ឯកឧត្តម អោក បូរ៉ា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ប្រៃសណីយ៍​កម្ពុជា បាន​ថ្លែងប្រាប់​ភ្នាក់ងារ​អ្នកយកព័ត៌មាន BTV នៅ​ថ្ងៃទី​១០ខែ មិថុនាឆ្នាំ២០២១នេះ​ថា នៅ​រយៈពេល ៣ខែដើមឆ្នាំ​២០២១នេះ ចំណូល​ក្នុង​វិស័យ​ប្រៃសណីយ៍​ប្រមូល​បាន​ជាង ១,៧ លាន​ដុល្លារ​អាមេរិក​​ស្មើនឹង​២៨ភាគរយ ​នៃ​ផែនការ​ប្រចាំឆ្នាំ២០២១​។ ធៀប​នឹង​រយៈពេល​ដូច​ទៅ​ឆ្នាំ​២០២០​ចំណូល​បាន​ធ្លាក់​ចុះ​ប្រមាណ​ជាង១៣​ភាគរយ ​ខណៈ​នៅក្នុង​ឆ្នាំ២០២០​ ប្រមូល​ចំណូល​ជាង ២លាន​ដុល្លារ​អាមេរិក ។ ដោយឡែក​ការ​ប្រមូល​ចំណូល​ក្នុង​មេសា ឆ្នាំ២០២១វិញ​, ស្រប​ពេល​ដែល​ប្រទេស​យើង​បាន​បិទ​ខ្ទប់​តំបន់​មួយ​ចំនួន ​ការប្រមូល​ចំណូល​នៅក្នុង​ខែ​នេះ ​បាន​បន្ត​ធ្លាក់​រហូតដល់ ៥០ ភាគរយ បើ​ធៀប​ទៅនឹង​ខែមករា ឆ្នាំ២០២១​។ ការ​បន្ត​ធ្លាក់​ចុះ​នេះ ដោយ​ប្រទេស​យើង​បាន​បិទ​ខ្ទប់​តំបន់​មួយ​ចំនួន ហើយ​ចំពោះ​ការ​ប្រមូល​ចំណូល​នៅ​ខែ​បន្ទាប់​ ប្រៃសណីយ៍​កម្ពុជា​មិន​អាច​ធ្វើការ​វាយតម្លៃ​បាន​នោះឡើយ​ ពោលគឺ​អាស្រ័យ​ទៅលើ​ការ​ចរាចរណ៍​ឡើងវិញ​នៅ​លើ​ពិភពលោក​ បន្ទាប់ពី​វិបត្តិ​ជំងឺ​កូវីដ ១៩ បាន​ធូរស្រាល ។ឯកឧត្តម អោក បូរ៉ា បន្តថា ដោយ​ស្ថាន​នៅក្នុង​ការរីក​រាលដាល​ជំងឺ​កូ​វីដ-១៩ ​ជាពិសេស​នៅក្នុង​រយៈពេល​បិទ​ខ្ទប់​តំបន់​មួយ​ចំនួន​ ប្រៃសណីយ៍​កម្ពុជា ​បាន​ជំរុញ​ពង្រីក​បញ្ញើ​ក្នុងស្រុក លើ​គុណភាព​សេវា ធ្វើយ៉ាង​ណា​ឲ្យ​មាន​ល្បឿន​លឿន​ជាង​មុន ​ដោយ ប្រៃសណីយ៍​កម្ពុជា​នឹង​បង្កើន​ភ្នាក់ងារ​នៅ​តាម​បណ្តា​ខេត្ត ដើម្បី​ជួយ​ប្រមូល​បញ្ញើ​ជូន​អតិថិជន យ៉ាង​យូរ​មិន​ឲ្យ​លើស​រយៈពេល​១​ថ្ងៃ ​ក្នុងនោះ​អតិថិជន​ក៏​អាច​ឆែក​មើល​បញ្ញើ​របស់​ខ្លួន​បាន តាម​ប្រព័ន្ធ ITS របស់​ប្រៃសណីយ៍​កម្ពុជា​ លើ​មុខទំនិញ​របស់​ខ្លួន​ទៅដល់​កន្លែង​ណា​ និង​ម៉ោង​ណា​បាន ៕អត្ថបទ​៖ សុន រ៉ា​ឌី

កម្ពុជា​នឹង​ចាប់​ដៃគូ​វិនិយោគ​ថ្មី​អភិវឌ្ឍន៍​ផលិតកម្ម​ប្រេងកាត ខណៈ​ក្រុមហ៊ុន​ KrisEnergy ប្រកាស​ក្ស័យ​ធុន​

2021/06/10 11:05:07 am        199
ភ្នំពេញ ៖ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត ​ថ្លែង​ឲ្យ​ថា ចំពោះ​ការប្រកាស​ក្ស័យ​ធុន​របស់​ហ៊ុន​មេ នៅ​ប្រទេស​សិង្ហបុរី​នោះ ក្រសួង​កំពុង​រង់ចាំ​ការជូនដំណឹង​ពី​ក្រុមហ៊ុន (KrisEnergy) ដែលជា​ក្រុមហ៊ុន​ប្រតិបត្តិ ក្នុងនោះ​ប្រសិន​ក្រុមហ៊ុន (KrisEnergy) ប្រកា​សមាន​គ្មាន​លទ្ធភាព​អភិវឌ្ឍន៍​បន្ត ក្រសួង​នឹងសិក្សា​អំពី​សមត្ថភាព និង​លទ្ធភាព​នៃ​ដៃគូរ​វិនិយោគ​ថ្មី ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​ជំហាន​បន្ទាប់ ។ឯកឧត្តម ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត ក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែងប្រាប់​ភ្នាក់ងារ​អ្នកយកព័ត៌មាន BTV ស្តីពី​ការប្រកាស​ក្ស័យ​ធុន​របស់​ក្រុមហ៊ុនមេ ​នៅ​ប្រទេស​សិង្ហបុរី ដែល​វិនិយោគ​នៅលើ​វិស័យ​ប្រេងកាត ​នៅ​ថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២១ នេះ​ថា ​តាម​ការ​ទទួល​ដំណឹង ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន ( KrisEnergy) ​ដែល​វិនិយោគ​វិស័យ​ប្រេងកាត​នៅ​កម្ពុជា ​បាន​កំពុង​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ​អំពី​ការ​ការប្រកាស​រំលាយ​ក្រុមហ៊ុន​។ ​មកដល​បច្ចុប្បន្ន ក្រុមហ៊ុន KrisEnergy ​មិនទាន់បាន​ផ្អាក​នៅ​សមកម្ម​ភាព​របស់​ខ្លួន​នៅឡើយ ​ខណៈដែល​តុលាការ​មិនទាន់បាន​កា​ត់​ក្តី លើ​ការបែងចែក​ទ្រព្យសម្បត្តិ ។ឯកឧត្តម បន្តថា ស្ថិតនៅក្នុង​ដំណាក់កាល​នៃ​ការប្រកាស​ក្ស័យ​ធុន របស់​ក្រុម​ហ៊ុនមេ​ប្រទេស​សិង្ហបុរី​នេះ វា​ហាក់ដូចជា​លឿន​ ដែល​ក្រសួង​មិន​ទាន់បាន​ចាត់ចែង​នៅឡើយ ​ពោលគឺ​នៅ​រង់ចាំ​សម្រេច​ពី​តុលាការ​ និង​រង់ចាំ​សេចក្តី​ជូន​ពី​ក្រុមហ៊ុន​ដែល​កំពុង​ប្រតិបត្តិ​ ទើប​យើង​មាន​វិធានការ​នៅ​ជំហាន​បន្តបាន ​ក្នុងនោះ ​ប្រសិនបើ​ក្រុមហ៊ុន​ប្រកាស​មាន​ដៃគូរ​វិនិយោគ​បន្ត ​ក្រសួង​ក៏​សិក្សា​អំពី​សមត្ថភាព និង​លទ្ធភាព​របស់​ដៃគូ​រទាំ​ង​ពីរ ​ក្នុងការ​អភិវឌ្ឍន៍​ជំហាន​បន្ទាប់​ទៅទៀត ។សូមបញ្ជាក់ថា ជុំវិញ​ការ​អភិវឌ្ឍ​លើ​វិស័យ​ប្រេងកាត​នេះ ​កាលពី​ថ្ងៃទី​២៣​ ខែសីហា ឆ្នាំ​២០១៧ កន្លងមកនេះ ​តំណាង​ក្រុមហ៊ុន ( KrisEnergy)​ នឹង​តំណាង​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ លើ​ការ​អភិវឌ្ឍ​ប្រេងកាត​ប្លុក A ក្នុងនោះ​ សម្រាប់​បរិមាណ​សក្ដានុពល​ប្រេងកាត​ដែល​បាន​សិក្សា​ឃើញ​ និង​រំពឹង​ទុក​សម្រាប់​ដំណាក់កាល​ដំបូង​ 1A និង 1B ត្រូវបាន​ប៉ាន់​ស្មានថា អាច​លើសពី ៣០ លាន​បារ៉ែល ​ ដែល​អាច​ផ្តល់​លទ្ធភាព​ពាណិជ្ជកម្ម​គ្រប់​គ្រាន់​ ក្នុងការ​ជំរុញ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ផលិត​ប្រេង​ឆៅ​ប្រកបដោយ​សក្ដានុពល និង​បម្រើ​ទីផ្សារ​នាំចេញ​ប្រេង​ទៅកាន់​ទីផ្សារ​អន្តរជាតិ​របស់​កម្ពុជា​ផងដែរ ៕​អត្ថបទ ​៖ សុន រ៉ា​ឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនប៉ាឡេស្ទីន៖ តើឲ្យពួកយើងគួរទៅកន្លែងណា បើអ៊ីស្រាអែលគ្រប់គ្រងទីក្រុងហ្កាហ្សាហើយនោះ?
08/08/2025 08:08 PM
អ៊ីរ៉ាក់បដិសេធគ្មានចំណែករួមណាមួយ ក្នុងការរត់ពន្ធប្រេងជាប់ទណ្ឌកម្មរបស់អ៊ីរ៉ង់
08/08/2025 08:08 PM
លោក Merz៖ អាល្លឺម៉ង់ផ្អាកការនាំចេញយោធាដែលអាចត្រូវបានប្រើប្រាស់នៅហ្គាហ្សា
08/08/2025 08:08 PM
យុទ្ធនាការទ្រង់ទ្រាយធំ ៧ថ្ងៃនេះ ក្រសួងការងារផ្សាយពីឱកាសការងារដល់ពលករមកពីថៃ និងពលរដ្ឋជាង៦ម៉ឺននាក់ ខណៈអ្នកទទួលបានការងារភ្លាមជាង ១ម៉ឺននាក់
08/08/2025 08:08 PM
អ្នកវិភាគ៖ បើសិនជាលោក Trump និងលោក Putin មិនជួបគ្នាទេ អ៊ុយក្រែននឹងប្រឈមស្ថានភាពអាក្រក់ខ្លាំង
08/08/2025 07:08 PM
លោក Xi ប្រាប់លោក Putin ថា ចិនរីករាយឃើញអាមេរិក និងរុស្ស៊ីមានទំនាក់ទំនងប្រសើរឡើង
08/08/2025 07:08 PM
ក្រសួងសុខាភិបាល ទទួលឱសថ សម្ភារ និងបរិក្ខារវេជ្ជសាស្ត្រ ពីអង្គការសុខភាពពិភពលោក សម្រាប់ប្រជាពលរដ្ឋរងគ្រោះនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ
08/08/2025 07:08 PM
សមាជិករដ្ឋសភា ប្តេជ្ញាចូលរួមក្នុងសកម្មភាពលែងកូនត្រី និងបង្កង ដើម្បីបង្កើនផលមច្ឆាជាតិឱ្យកាន់តែប្រសើរ
08/08/2025 07:08 PM
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
08/08/2025 07:08 PM
សារព័ត៌មានរដ្ឋចិនរាយការណ៍ថា លោក Xiជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Putin
08/08/2025 07:08 PM