នៅត្រីមាសទី១ ឆ្នាំនេះកម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ មាន​ទឹកប្រាក់ជាង ៣.៨០០ លានដុល្លារ
រដ្ឋសម្រេចលុបបំបាត់កម្រៃស្កែនកុងតឺន័រទាំងស្រុងចាប់ពីខែឧសភាតទៅ ដើម្បីសម្រួល​ពាណិជ្ជ​កម្ម​ក្នុង​ស្រុក
កូនផ្សោតទន្លេមេគង្គទើបកើតថ្មី ១ក្បាលទៀត នាំមកក្តី​សង្ឃឹ​ម​សម្រាប់​ការ​អភិរក្ស​នៅ​ដើម​ឆ្នាំ​២០២៦
ធនាគារជាតិ ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុ ដើម្បីបង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធ

សេដ្ឋកិច្ច និង កសិកម្ម

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន មានតម្លៃ​៣​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​បួន​ខែ​ឆ្នាំ​២០២១

2021/05/28 02:02:00 pm        32
ភ្នំពេញ ​៖ ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ចិន មានតម្លៃ​បី​ពាន់​លាន​ដុល្លារ នៅក្នុង​រយៈពេល​បួន​ខែ​ដើមឆ្នាំ​២០២១​ កើនឡើង​១៩,៧ ភាគរយ ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន​។ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម បង្ហាញថា ចាប់ពី​ខែមករា​ ដល់​ខែមេសា​ កម្ពុជា​នាំចេញ​ទៅកាន់​ប្រទេស​ចិន មានតម្លៃ ៤២៤ លាន​ដុល្លារ កើនឡើង ​៤២​ភាគរយ ខណៈ​តម្លៃ​នាំចូល​ទំនិញ​ពី​ប្រទេស​ចិន មាន​ទឹកប្រាក់​សរុប ២,៥​ពាន់​លាន​ដុល្លារ​ កើនឡើង ១៦,៧​ភាគរយ​។ទំនិញ​សំខាន់ៗ​ប្រទេស​កម្ពុជា​នាំចេញ​ទៅកាន់​ប្រទេស​ចិន មានដូចជា អង្ករ ផ្លែ​ចេក កៅស៊ូ ដំឡូង​មី ផល​នេសាទ និង​សំលៀកបំពាក់​។ ចំណែក​ផលិតផល​សំខាន់ៗ ​នាំចូល​ពី​ប្រទេស​ចិន​វិញ មាន​ដូចជា វត្ថុធាតុដើម​សម្រាប់​រោងចក្រ​កាត់ដេរ គ្រឿងចក្រ​ រថយន្ត អាហារ ឧបករណ៍​អេឡិចត្រូនិក ថ្នាំពេទ្យ និង​គ្រឿងសំអាង​។កាលពីដើម​ខែឧសភា​នេះ កម្ពុជា​បាន​ចាប់ផ្តើម​នាំចេញ​លើកដំបូង ផ្លែស្វាយ​ស្រស់​ដោយ​ផ្ទាល់​ទៅកាន់​ប្រទេស​ចិន បន្ទាប់ពី​អគ្គ​ពន្ធគយ​ចិន​ទទួលស្គាល់​ចំការ​ស្វាយ​ចំនួន​៣៧ និង​ក្រុមហ៊ុន​វេច​ខ្ជ​ប់​ចំនួន​៥​ដើម្បី​នាំចេញ​ស្វាយ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​។​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ែន សុ​វិជាតិ ធ្លាប់​បាន​លើកឡើងថា​ ការនាំចេញ​ស្វាយ​ស្រស់​ទៅកាន់​ប្រទេស​ចិន ​ជាការ​ពង្រីក​ទីផ្សារ​សម្រាប់​កសិផល​កម្ពុជា​ដោយសារ​ប្រទេស​ចិន ជាទី​ផ្សារ​ដ៏ធំ​។ ការ​ទទួលបាន​ទីផ្សារ​ប្រទេស​ចិន​នឹង​ជួយ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​កាន​តែ​ធំ​ និង​ពង្រីក​ទំនាក់ទំនង​កាន់​តែខ្លាំង​រវាង​ប្រទេស​ទាំងពីរ​នៅ​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា ចិន ដែល​ទើបនឹង​ត្រូវ​បាន​ចុះហត្ថលេខា​កាល​ពីពេល​ថ្មីៗ​នេះ​។ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ បានលើកឡើង​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ​រយៈពេល​៥​ខែ​ដំបូង​ឆ្នាំ​២០២១​នេះ ប្រទេស​កម្ពុជា​បាន​នាំចេញ​ផ្លែស្វាយ​ស្រស់​ចំនួន​១៥.២​ម៉ឺន​តោន​ ច្រើនជាង​ឆ្នាំ​២០២០​ចំនួន​១០.៨​ម៉ឺន​តោន​។ ផ្លែស្វាយ​កម្ពុជា ​គឺជា​ផ្លែឈើ​ស្រស់​ទី​២​ដែល​មាន​គុណភាព​ត្រូវ​បាន​អនុញ្ញាត​នាំចេញ​ទៅកាន់​ប្រទេស​ចិន​បន្ទាប់ពី​ផ្លែ​ចេក​។ ​ក្រោយពី​បាន​ចូល​ទៅ​កាន់​ទីផ្សារ​ចិន​ដោយ​ជោគជ័យ​មក បរិមាណ​នាំចេញ​ក្នុង​រយៈពេល​៥​ខែ​ដំបូង​នា​ឆ្នាំនេះ ​មាន​កំណើន​កើន​ដល់​៣៥០%​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០​។បន្ថែម​ពីលើ​នេះ ស្ថានទូត​ចិន បញ្ជាក់​បន្ថែមថា ​រយៈពេល​៤​ខែ​ដំបូង​ឆ្នាំ​២០២១​នេះ​ បរិមាណ​នៃ​ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​មាន​ចំនួន​ជាង​១០.៤៧​ម៉ឺន​តោន ​ស្មើនឹង​៥៤.៤២%​នៃ​ការនាំចេញ​អង្ករ​សរុប​។ ​ប្រទេស​ចិន​នៅតែ​ជាទី​ផ្សារ​នាំចេញ​ធំ​បំផុត​សម្រាប់​អង្ករ​កម្ពុជា​។សូមបញ្ជាក់ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា ​និង​ប្រទេស​ចិន មានតម្លៃ ៨,១​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២០ ធ្លាក់​ចុះ ៥​ភាគរយ​។​ ក្នុងនោះ ទំនិញ​កម្ពុជា​នាំចេញ​ទៅកាន់​ប្រទេស​ចិន មានតម្លៃ​១,០៨ ពាន់​លាន​ដុល្លារ ​ថយចុះ​៨ ភាគរយ​៕​អត្ថ​ប​ទ៖ វណ្ណៈ 

ការនាំចេញ​ទំនិញ​កម្ពុជា ​ទៅកាន់​ប្រទេស​ថៃ មានតម្លៃ​៤០០​លាន​ដុល្លារ​ក្នុង​រយៈពេល​បួន​ខែ​

2021/05/28 06:22:53 am        31
ភ្នំពេញ ៖ កម្ពុជា​នាំ​ទំនិញ​ចេញ​កាន់​ប្រទេស​ថៃ មានតម្លៃ ៤០២​លាន​ដុល្លារ ក្នុង​រយៈពេល​បួន​ខែ​ដើមឆ្នាំ​២០២១ ​ថយចុះ ៤១​ភាគរយ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ កាលពី​ឆ្នាំ​២០២០​។យោងតាម​តួលេខ​ពី​ក្រសួងពាណិជ្ជកម្ម ក្នុង​រយៈពេល​បួន​ខែ ឆ្នាំ​២០២១​ កម្ពុជា​បាន​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ មានតម្លៃ​សរុប ២ ២៩២​លាន​ដុល្លារ ​ថយចុះ​៥,៨ ភាគរយ​។ ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី មានតម្លៃ​សរុប ២ ៦៩៤​លាន​ដុល្លារ ​ថយចុះ​១៣ ភាគរយ​។ ផលិត​សំខាន់ៗ​កម្ពុជា​នាំចេញ​ទៅកាន់​ប្រទេស​ថៃ ភាគច្រើន​ជា​ផលិតផល​កសិកម្ម ​ចំណែក​កម្ពុជា​នាំចូល​ពី​ប្រទេស​ថៃ ​មានដូចជា​ផលិតផល ប្រេងឥន្ធនៈ ជី​កសិកម្ម ​អាហារ គ្រឿងសំណង់​ រថយន្ត ភេសជ្ជៈ និង​គ្រឿង​សំអាង​។ទាក់ទង​នឹង​ការ​ជំរុញ​ពាណិជ្ជកម្ម​ទេ្វភាគី ​និង​ការ​ជំរុញ​វិនិយោគ​ទ្វេភាគី ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស ថៃ​បាន​ដាក់​ដំណើរការ​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា ។ ឯកឧត្តម អ៊ូ​ក សោភ័ណ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ថៃ ​មានប្រសាសន៍ថា​ វត្តមាន​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា (CBC) ប្រចាំ​ប្រទេស​ថៃ ​គឺជា​ការ​បើក​ទំព័រ​សករាជ​ថ្មី ​សម្រាប់​ការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម ​និង​វិនិយោគ​កម្ពុជា​-​ថៃ ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ​ដែល​បាន​បង្ករ​វិទ្ធង្សនា​កំណើន​សេដ្ឋកិច្ច​ប្រទេស​ទាំងពីរ រយៈពេល​ជាង ១​ឆ្នាំ នេះ​។ឯកឧត្តម​ឯកអគ្គរាជទូត លើកឡើង​ពី​កិច្ច​ខំប្រឹងប្រែង​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ​ក្នុងការ​ទប់ទល់​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ សំដៅ​កសាង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ឡើងវិញ ​តាមរយៈ​ការ​ដាក់ចេញ​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច ឆ្នាំ​២០២១-២០២៣ ​ការបង្កើត ​និង​ចូលរួម​ប្លុក​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ និង​ពហុភាគី ​ដើម្បី​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ ព្រមទាំង​ការធ្វើ​វិសោធនកម្ម​ច្បាប់​វិនិយោគ​ និង​កំណែទម្រង់​ផ្សេងៗ ដើម្បី​លើកកម្ពស់​បរិយាកាស​ធុរកិច្ច​នៅ​ក្នុង​ប្រទេស​។ក្នុង​ឆ្នាំ​២០២០ ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា ​និង​ប្រទេស​ថៃ មានតម្លៃ ៧,២​ពាន់​លាន​ដុល្លារ ក្នុង​នោះ​កម្ពុជា ​នាំចេញ​ទៅកាន់​ប្រទេស​ថៃ មាន​ទឹក​ប្រាក់​សរុប ១,១​ពាន់​លាន​ដុល្លារ ធ្លាក់​ចុះ​៤៩​ភាគរយ​៕​អត្ថបទ​៖ វណ្ណៈ 

ប្រាំខែ​ដើមឆ្នាំ​២០២១ ​ខេត្តកំពត ​ប្រមូល​ផល​នេសាទ ​បាន​ជាង​ប្រាំបី​ពាន់​តោន

2021/05/27 11:53:21 am        469
កំពត ៖ មន្ត្រី​ជំនាញ​ជលផល​ បាន​លើកឡើងថា​ ស្ថានភាព​ការនេសាទ ​និង​ការធ្វើ​វារីវប្បកម្ម​ទាំង​ទឹកសាប ​និង​ទឹកប្រៃ​ នៅក្នុង​ខេត្តកំពត​ ដំណើរការ​ទៅជា​ប្រក្រតី ​ ទោះជា​ស្ថិតក្នុង​បរិបទ​វិបត្តិ​កូ​វីដ​-១៩​ក៏ដោយ ។ ​ក្នុង​រយៈពេល​៥​ខែ​ ដើមឆ្នាំ​២០២១​នេះ ​ខេត្តកំពត ​ប្រមូល​ផល​នេសាទ​សរុប​ចំនួន​ជាង​ប្រាំបី​ពាន់​តោន​។នាយ​ខណ្ឌ​រដ្ឋបាល​ជលផល លោក ស សុ​រិ​ន បាន​ប្រាប់​ឲ្យ​ដឹងថា​ ខេត្តកំពត​ មាន​ទូក -​កាណូត​នេសាទ ​សរុប​ចំនួន១ ០៥៣​គ្រឿង​ ដែល​បាន​នឹង​កំពុង​ដំណើរការ​នេសាទ​នៅលើ​ផ្ទៃសមុទ្រ ​ហើយ​គិត​មកដល់​ថ្ងៃនេះ ​ស្ថានភាព​ការធ្វើ​នេសាទ​ប្រព្រឹត្តិ​ទៅជា​ធម្មតា ​មិន​មាន​ការ​អះ​ខាន​ទេ​។ បងប្អូន​ប្រជា​នេសាទ​នៅតែ ចេញទៅ​នេសាទ​ បើទោះជា​អាច​ប្រឈម​នឹង​បញ្ហា​កូ​វីដ​-១៩​ផង និង​បញ្ហា​ខ្យល់​កន្ត្រាក់​ផង​នោះ​។ ចំពោះ​ស្ថានភាព​ផល​នេសាទ​រក្សា​នៅ​ដដែល ​ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ អាកាស​ធាតុ​ប្រែប្រួល មាន​ព្យុះ ​ខ្យល់កន្ទ្រាក់​ធ្វើ​ឲ្យ​ប្រជា​នេសាទ ​ចេញទៅ​នេសាទ​មិនបាន​ទៀងទាត់​ទេ​។លោកនាយ​ខណ្ឌ​ជលផល ​បាន​ឲ្យ​ដឹង​ដែរ​ថា ​តាម​របាយការណ៍​ផល​នេសាទ ​រយៈពេល​៥​ខែ​ ដើម្បី​ឆ្នាំ២០២១ សរុប​៨ ២០២​តោន​ ក្នុងនោះ ​ផល​នេសាទ​សមុទ្រ ​៧ ៤៤៣​តោន ​ និង​ផល​នេសាទ​ទឹកសាប​៧៥៩​តោន​។ ​ចំណែក​ផល​វារីវប្បកម្ម សរុប​មាន​ចំនួន១ ៦៦៩​តោន ក្នុងនោះ​វារីវប្បកម្ម​សមុទ្រ​១៤០៧​តោន​ និង វារីវប្បកម្ម​ទឹកសាប២៦២​តោន ។លោក​ បាន​បញ្ជាក់ដែរថា ​អំឡុង​កូ​វីដ​-១៩​នេះ ​មានការ​នាំចូល​ផលនេសាទ​ ចតួច ​ដោយសារ​តម្រូវការ​ទីផ្សារ មិនទាន់​ធំ​ទូលាយ ​ភោជនីយដ្ឋាន​ ភ្ញៀវទេសចរ​មិនទាន់​ដើរលេង​ច្រើន​ តែ​ទោះជា​យ៉ាងណាក៏ដោយ តម្លៃ​ផល​នេសាទ​មិន​ធ្លាក់​ថ្លៃ​នោះទេ ​គឺ​រក្សា​នៅ​ដដែល​។លោក​ បានស្នើ​សុំ​ឲ្យ​ប្រជា​នេសាទ​មានការ​ប្រុងប្រយ័ត្ន ​និង​តាមដាន​ការ​ព្យាករណ៍​អាកាសធាតុ​ដោយ​មើល​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ជលផល​មុននឹង​ចេញទៅ​នេសាទ ​ពិសេស​សូមកុំ​ប្រើ​ប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​។​ តែ​យ៉ាងណា​ក៏ដោយ ត្រីមាស​ទី​១​ ឆ្នាំ​២០២១ ​បទល្មើស​នេសាទ​មាន​១៤ ករណី ៖ រឹបអូស និង​បំផ្លាញចោល ​១០​ករណី ​ មាន​ឈិបរុញ​ដៃ​ភ្ជាប់​ឧបករណ៍​ឆក់ ៦​គ្រឿង ​អាំង​វ៉ែ​កទ័រ​ឆក់​៦​គ្រឿង ​អាគុយ​៣​គ្រឿង ​ និង រឹបអូស និង​បំផ្លាញ​លប​កន្ទុយ​កណ្តុរ​ចំនួន​៤​ករណី​ ស្មើ ៣២០​លប​។ ​ទប់ស្កាត់​ការ​កាប់បំផ្លាញ ​និង​រំលោភ​ដី​ព្រៃកោងកាង​ចំនួន​ ១៨​ករណី ,​ទប់ស្កាត់​ការ​ចាក់ដី ​និង​បូម​ខ្សាច់​លប់​ដែន​នេសាទ​ ចំនួន​៧​ករណី​៕អត្ថបទ ៖ អាន សារីម 

សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ឆ្នាំនេះ ​នឹង​ផ្តោតលើ​ការដោះស្រាយ​បញ្ហា​ ដើម្បី​ជួយ​អភិវឌ្ឍន៍​វិស័យ SME

2021/05/26 01:56:19 pm        86
ភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា ​នឹង​រៀបចំ​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​លើក​ទី ៨ ​នៅ​ចុងឆ្នាំ​២០២១ ដោយ​ផ្តោត​លើ​ការអភិវឌ្ឍន៍​វិស័យ​សហគ្រាស​ខ្នាតតូច​ និង​មធ្យម​ ដែល​រង​ផល​ប៉ះពាល់​យ៉ាងខ្លាំង​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ធនាគារជាតិ​នៃ​កម្ពុជា នឹង​រៀបចំ​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ប្រចាំឆ្នាំ ​លើក​ទី​៨ ឆ្នាំ​២០២១ ​ស្តីពី "​បញ្ហា​ប្រឈម​ និង​គោលនយោបាយ​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។ ​សហគ្រាស​ធុន​តូច និង​មធ្យម​មាន​ប្រមាណ​លើស​ពី ៩០% នៃ​សហគ្រាស​សរុប ដែល​បាន​រួម​ចំណែក​ជិត ៦០% នៃ​ផលិតផល​ក្នុងស្រុក​សរុប ​និង​បង្កើត​ការងារ​ជាង ៧០% ​នៃ​ការងារ​សរុប ។ ​កន្លងមក​សហគ្រាស​ធុន​តូច និង​មធ្យម ​បាន​រួម​ចំណែក​ដល់​ការ​លើក​កម្ពស់​ជីវភាព​ និង​កាត់បន្ថយ​ភាព​ក្រីក្រ ជាពិសេស​ក្នុងចំណោម​ប្រជាពលរដ្ឋ​រស់នៅ​តាម​ទីជនបទ​។ទោះបី​វិស័យនេះ​ បាន​ដើរតួនាទី​យ៉ាងសំខាន់ ​ក្នុងការ​គាំទ្រ​កំណើន​សេដ្ឋកិច្ច ​និង​កាត់បន្ថយ​ភាព​ក្រីក្រ​យ៉ាងណាក្តី ការសិក្សា​ពី​ស្ថានភាព​សហគ្រាស​ធុន​តូច ​និង​មធ្យម​នៅ​កម្ពុជា ​បាន​បង្ហាញថា សហគ្រាស​ធុន​តូច ​និង​មធ្យម មាន​បញ្ហា​ប្រឈម​ច្រើន​ក្នុង​អាជីវកម្ម ហើយ​មាន​ឧបសគ្គ​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ប្រកបដោយ​ចីរភាព​។​ លើសពីនេះ ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​បង្ក​ផល​ប៉ះពាល់​យ៉ាងខ្លាំង​បន្ថែមទៀត ​ដល់​ការធ្វើ​អាជីវកម្ម​របស់​សហគ្រាស​ធុន​តូច​និង​មធ្យម ​ដែលមាន​ភាព​ងាយ​រងគ្រោះ​ទៅ​នឹង​ការប៉ះទង្គិច​ស្រាប់ ។សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​លើក​ទី​៨ មាន​គោលបំណង​លើកកម្ពស់​ការស្រាវជ្រាវ លើ​ប្រធានបទ​ខាងលើ និង​ផ្តល់​ជា​វេទិកា​ពិភាក្សា​ជុំវិញ​បញ្ហា​ប្រឈម និង​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា ដែល​អាច​ក្លាយ​ជា​ធាតុ​ចូល​ក្នុង​ការរៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់តែ​មាន​ភាព​ធន់​ និង​ប្រកបដោយ​បរិ​យាប​ន្ន​ខ្ពស់ ។ប្រធានបទ​ស្តីអំពី​តួនាទី​របស់​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ​និង​បញ្ហា​ប្រឈម​ផលិតភាព និង​ភាព​ប្រកួតប្រជែង ក្នុង​ការ​នាំចេញ នៃ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ផល​ប៉ះពាល់​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ​មកលើ​សហគ្រាស​ធុន​តូច ​និង​មធ្យម​តាម​វិស័យ​នានា ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ និង​ការធ្វើ​ទំនើបកម្ម​សហគ្រាស​ធុន​តូច ​និង​មធ្យម និង​ការលើកកម្ពស់​សហគ្រិន​ស្ត្រី នៅក្នុង​សហគ្រាស​ធុន​តូច ​និង​មធ្យម​នៅ​កម្ពុជា ​នឹងត្រូវ​បាន​ជ្រើសរើស​សម្រាប់ធ្វើ​បទ​បង្ហាញ​ក្នុង​សន្និសីទ​៕​អត្ថបទ ​៖ សុន រ៉ា​ឌី

គណៈកម្មការ​ផ្សារ​ច្បារអំពៅ​ផ្ដោត​សំខាន់​លើ​ការអនុវត្ត​វិធាន​សុខាភិបាល ​ក្រោយ​បើក​ដំណើរការ​ឡើងវិញ

2021/05/26 01:32:23 pm        92
ភ្នំពេញ ៖ ក្រោយ​បើក​ដំណើរការ​ឡើងវិញ គណៈកម្មការ​ផ្សារ​ច្បារអំពៅ​ នៅ​ថ្ងៃទី​២៦ ​ខែឧសភា​នេះ បន្ត​អនុវត្ត​វិធាន​សុខាភិបាល ​ដើម្បី​បង្ការ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។នៅ​ថ្ងៃទី​២៦ ខែឧសភា​នេះ លោក​ គួច ចំណាន​ ប្រធាន​ផ្សារ​ច្បារអំពៅ ​បានឱ្យដឹងថា​ ស្រប​ទៅតាម​ការ​ណែនាំរ​បស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ផ្សារ​ច្បារអំពៅ​ បាន​អនុញ្ញាត​ឱ្យ​អាជីវករ​លក់​គ្រឿង​បរិភោគ អាច​ដំណើរការ​ឡើងវិញ​បាន ​តាំងពី​ថ្ងៃទី​២៤ ​ខែឧសភា​មក ​ប៉ុន្តែ​អាជីវករ​តិចតួច​ណាស់ ​ដែល​បាន​មក​បើក​តូប​លក់​វិញ​។លោក​ បាន​បញ្ជាក់ថា ​អា​ជីវករ​មួយចំនួន​មិនទាន់​មក​បើក​តូប ​ដោយសារ​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ និង​ការយល់ឃើញ​ផ្ទាល់ខ្លួន​របស់គាត់​។​ជាមួយគ្នានេះ​ អ្នកលក់ដូរ​គ្រឿង​បរិភោគ​នៅ​ផ្សារ​ច្បារអំពៅ ​បានបង្ហាញ​ក្តីរំភើប ​នៅពេល​ផ្សា​របើក​ឡើងវិញ ​ព្រោះ​អាច​រក​ចំណូលបាន​ខ្លះ​ ប៉ុន្តែ​នៅតែ​អនុវន្ត​វិធានការ​សុខាភិបាល ​បី​កុំ ៣​ការពារ​។បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​កាលពីពេល​ថ្មីៗ​នេះ ​បានអនុញ្ញាត​ឱ្យ​បើក​ផ្សារ​រដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ​ចាប់ពី​ថ្ងៃទី​២៤ ​ខែឧសភា ​តទៅ លើកលែង​ផ្សារ​ ដែល​មិនមាន​របៀបរៀបរយ ​ដូចជា ផ្សា​ក្រមួន ​ផ្សារ​រោងចក្រ ​និង​ផ្សារ​ក្រោយ​មន្ទីរ​ពេទ្យ​ជាដើម​៕​អត្ថបទ​៖ ទូច សោភ័ណ ​​​

អាជីវករ​បន្លែ​បោះ​ដុំ ចង់​ចូល​លក់​នៅ​ផ្សារ​នាគ​មាស ​និង​ផ្សារ​ដើម​គ​ ឆាប់ៗ​ខាងមុខ​

2021/05/26 01:00:47 pm        188
ភ្នំពេញ ៖ ​ផ្សា​របោះ​ដុំ​បន្លែ​ធំៗ​ចំនួន​ពីរ​ ស្ថិតនៅ​រាជធានី​ភ្នំពេញ ​មិនទាន់​ទាន់​ត្រូវ​បាន​អនុញ្ញាត​បើក​ដំណើរការ​ឡើងវិញ​នៅឡើយ​ទេ ​ខណៈ​ផ្សារ​រដ្ឋ​មួយ​ចំនួន​បាន​បើក​ឡើង ​ដោយ​អនុញ្ញាត​ឱ្យ​អាជីវករ​ផ្គត់ផ្គង់​អាហារ ​មាន​បន្លែ ត្រី​សាច់ លក់​តែប៉ុណ្ណោះ​ជាមួយ​នឹង​ការអនុវត្ត​វិធាន​សុខាភិបាល​។ ​សម្រាប់​អាជីវក​របោះ​ដុំ​បន្លែ ត្រូវ​បន្ត​លក់​តាម​ដងផ្លូវ​បណ្តោះអាសន្ន ​ដើម្បី​ដោះស្រាយ​ជីវភាព ក្នុង​អំឡុងពេល​បិទ​ផ្សារ​ទាំងពីរ​ខាងលើ​។តាម​ការសាកសួរ​ព័ត៌មាន​របស់​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី កាលពី​ល្ងាច​ថ្ងៃទី​២៥ ឧសភា ឆ្នាំ​២០២១​កន្លងទៅ ក្រុមអាជីវករ​ ដែល​ងាក​មក​បោះ​ដុំ​បន្លែ​បណ្តោះ​អាសន្ន​តាម​ដងផ្លូវ ​ស្ថិតនៅ​ក្បែរ​រង្វង់​មូល​គួរ​ស្រូវ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ​ពួកគាត់​បាត់បង់​ចំណូល​យ៉ាង​ច្រើន ​ក៏ដូចជា​បាត់បង់​អតិថិជន​ប្រមាណ​៥០% ដោយ​ពីមុន​នៅក្នុង​១​ថ្ងៃ ​ជា​មធ្យម​អាច​លក់​បន្លែ​ចេញ​អស់​ប្រមាណ ១​ពាន់​តោន​ឯណោះ​ នៅ​ផ្សារ​ដើម​គរ​។អាជីវករ​បន្លែ​លក់រាយ​​ អ្នកស្រី ម៉ៅ ឌួង មក​ទិញ​បន្លែ​ដើម្បី​យក​លក់​បន្ត​នៅ​ខេត្តកណ្តាល ​បាន​និយាយថា​ ទីតាំង​លក់​បន្លែ​បណ្តោះអាសន្ន​នេះ ​មាន​ប្រជាពលរដ្ឋ​ទូទៅ ​ចូលទៅ​ទិញ​បន្លែ​ច្រើន ធ្វើឱ្យ​ការ​លក់​បន្លែ​របស់​អាជីវ​ករ​លក់រាយ ​នៅតាម​ផ្សារ​រដ្ឋ​នានា​ មិនសូវមាន​អតិថិជន​ចូល​ទិញ​ច្រើន​ដូច​មុន​។សូមបញ្ជាក់ថា ការសម្រេច​ផ្អាក​ដំណើរការ​ជា​បណ្តោះ​អាសន្ន​មូលដ្ឋាន​ផ្សារ​ដើម​គ និង​ផ្សារ​បន្លែ ស្ថិតនៅ​ជុំវិញ​តំបន់​ប្រជុំជន​ផ្សារ​ដើម​គរ ក្នុង​ខណ្ឌទួលគោក​ និង​ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ ចាប់​តាំងពី​យប់​ថ្ងៃទី​១៧ ​ខែមេសា ឆ្នាំ​២០២១ ក្រោយ​រក​ឃើញ​អាជីវករ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ជា​បន្ដបន្ទាប់​៕​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី 

ផ្សារ​តាខ្មៅ​ចាស់​ ចាប់ផ្តើម​បើក​ដំណើរការ​ឡើងវិញ ​តែ​អាជីវករ​ត្រូវ​អនុវត្ត​តាម​ការណែនាំ​របស់​អាជ្ញាធរ

2021/05/24 01:58:02 pm        499
កណ្ដាល ៖ ផ្សារ​តាខ្មៅ​ចាស់ ផ្សារ​រាយរង ភោជនីយដ្ឋាន និង​ហាង​លក់ទំនិញ​តូចធំ ​ចាប់​ថ្ងៃទី​២៤ ខែឧសភា​នេះ ​តទៅ គឺ​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរ​ដំ​ឡើងវិញ​ទាំងអស់ ​ប៉ុន្តែ​តូប​លក់ ​និង​ហាង​លក់ទំនិញ ដែល​មិន​មាន​របៀបរៀបរយ គ្មាន​សណ្តាប់ធា្ន​ប់​គឺ ​អាជ្ញាធរ​ជំរុញ​អោយ​គាត់​រៀបចំ​ឡើងវិញ​ ដើម្បី​បើក​ការលក់ដូរ ដែល​មាន​សុវត្ថិភាព​ចៀស​ផុត​ពី​ការឆ្លង​កូ​វីដ​១៩​។បើ​តាម​ថ្លែង​របស់​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល​បាល​ខេត្តកណ្តាល ​បាន​ថ្លែងប្រាប់​BTV នៅ​ថ្ងៃទី​២៤ ខែឧសភា​នេះ​ថា ជារួម​គ្រប់​មូលដ្ឋាន​អាជីវកម្ម ​ការលក់ដូរ​តាម​ផ្សារ និង​តាម​ទីសាធារណៈ​នានា នៅក្នុង​ក្រុង​តាខ្មៅ ​ខេត្តកណ្តាល គឺ​យើង​បាន​អនុញ្ញាត​អោយ​បើក​ដំណើរការ ​ដោយឡែក​សម្រាប់​តូប​លក់ទំនិញ​មួយ​ចំនួន​នៅក្នុង​ផ្សារ​តាខ្មៅ​ចាស់ ​សម្រាប់​តូប​ណា​ដែល​ជួសជុល​កែ​លំអរ​រួចហើយ គឺ​អនុញ្ញាត​អោយ​បើក​ការលក់ដូរ​បាន ប៉ុន្តែ​តូប​ណា​ដែល​បើក​លក់​មិន​មាន​សណ្តាប់ធ្នាប់ ​មិន​រក្សា​គន្លាត ទុក​ផ្លូវ​អោយ​ពលរដ្ឋ​ដើរ​រក្សា​គ​ន្លាត​ជាដើម ​យើង​ត្រូវ​បន្ត​ការរៀបចំ​ទៀត ដើម្បី​កុំអោយ​ឆ្លង​កូ​វីដ​១៩​។ឯកឧត្តម អភិបាលខេត្ត​កណ្តាល បញ្ជាក់ថា ការអនុញ្ញាត​បើក​ផ្សារ ការលក់ដូរ​ឡើងវិញ​នេះ ​បើ​មាន​អាជីវកម្ម តូប​ណា ​ហាង​លក់ទំនិញ​ណា រឹង​រួស​លក់ទំនិញ​ហាមឃាត់​មាន​ ដូចជា ​លក់​គ្រឿង​ស្រវឹង និង​ផឹក​តាម​ទីសាធារណៈ ​និង​ទីតាំង​អាជីវកម្ម​បន្ទប់​បិទ​ជិត​ជាដើម​ គឺ ​អនុវត្តតាម​ផ្លូវច្បាប់ ចុះ​ឃាត់ខ្លួន ​និង​បិទ​ទីតាំង​នោះ​តែម្តង​។ពាក់ព័ន្ធ​នឹង​អនុញ្ញាត​បើក​ផ្សារ​លក់ដូរ​នេះដែរ ​បណ្តា​អាជីវករ​នៅ​ផ្សារ​តាខ្មៅ​ចាស់ បាន​ថ្លែង​ការ​សប្បាយ​ចិត្ត ខណៈ​បច្ចុប្បន្ន​មាន​អាច​អាជីវករ​ខ្លះ ​បាន​ចាប់ផ្តើម​ចូល​បើក​ដំណើរ​ការ​លក់ ខ្លះ​បាន​និងកំពុង​រៀបចំ​តូប​ត្រៀម​លក់ និង​តូប​ខ្លះ​កំពុង​បន្ត​ជួសជុល​។សូមបញ្ជាក់ថា បច្ចុប្បន្ន នៅ​ក្រុង​តាខ្មៅ ​នៃ​ខេត្តកណ្តាល ​បច្ចុប្បន្ន ​មិនមាន​កំណត់​ជា តំបន់​លឿង លឿងទុំ និង​តំបន់​ក្រហម​ណា​ទៀត​ទេ ​ ប៉ុន្តែ​អាជ្ញាធរ ​គឺ​នៅតែ​បន្ត​តាមដាន​ឃ្លាំមើល ការបន្ត​ប្រុងប្រយ័ត្ន ​ការអនុវត្ត​វិធាន​៣​កុំ​៣​ការពារ ​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​កូ​វីដ​១៩ ​ខណៈ​ក្រុង​តាខ្មៅ មាន​លំហូរ​ចេញចូល​ធ្វើ​ការងារ​ច្រើន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​៕​​អត្ថបទ ស៊ុម សុខ​ជា

ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី កម្ពុជា ជប៉ុន មាន​ទឹកប្រាក់​សរុប ៦៣២​លាន​ដុល្លារ ក្នុង​ត្រីមាស​ទី​១

2021/05/24 06:18:11 am        278
ភ្នំពេញ ៖ ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន​ចាប់​ផ្តើម​ងើបឡើង​វិញ​ ដោយ​នៅ​ត្រឹម​ត្រីមាស​ទីមួយ​ឆ្នាំ​២០២១ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី សម្រេច​បាន ៦៣២​លាន​ដុល្លារ។យោង​តាម​តួលេខ​កត់ត្រា​ដោយ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន ​ហៅ​កាត់​ថា JETRO ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ជប៉ុន​ ក្នុង​រយៈពេល​បី​ខែ​ដើមឆ្នាំ​នេះ ​បាន​កើនឡើង ​៧​ភាគយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ចាប់ពី​ខែមករា ដល់​ខែមីនា កម្ពុជា បាន​នាំចេញ​ទំនិញ​ទៅកាន់​ទី​ប្រទេស​សេដ្ឋកិច្ច​ធំ​ទី​បី​ពិភពលោក​មួយ​នេះ មាន​ទំហំ​ទឹកប្រាក់​សរុប​៤៨៩ ​ លាន​ដុល្លារ ​កើន​ឡើង​៣​ភាគរយ ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ ២០២០​។ក្នុង​រយៈពេល​ដូចគ្នានេះដែរ ​កម្ពុជា បាន​នាំចូល​ទំនិញ​ពី​ប្រទេស​ជប៉ុន​វិញ ​មាន​ទំហំ​ទឹកប្រាក់ ១​៤៣​លាន​ដុល្លារ កើន​ឡើង​២៨​ភាគរយ​។យោង​តាម​ក្រសួងពាណិជ្ជកម្ម ផលិត​សក្ដានុពល​ដែល​កម្ពុជា​នាំចេញ​ទៅ​ប្រទេស​ជប៉ុន ​មាន​ដូចជា ផលិត​សំលៀកបំពាក់ ​កង់ គ្រឿង​បង្គំ​អេឡិចត្រូនិក ​និង​ផលិត​កសិកម្ម​។​ កាលពី​ឆ្នាំ​២០២០ ការ​ដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី ​រវាង​ប្រទេស​ទាំងពីរ​ មាន​ទឹកប្រាក់​សរុប ២ ០៩៩​លាន​ដុល្លារ ធ្លាក់​ចុះ​៨ ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៩៕​អត្ថបទ​៖ វណ្ណៈ ​

ពលរដ្ឋ​ចាត់ទុក​ដំណាំ​ទុរេ​ន ជា​ផលិតផល​យុទ្ធសាស្ត្រ ​នឹង​អាច​មាន​ទីផ្សារ​នាំចេញ​នា​ពេលខាងមុខ

2021/05/24 05:03:22 am        502
កែប ៖ ប្រជាពលរដ្ឋ​ខ្មែរ​លើកទឹកចិត្ត និង​គាំទ្រ​ដល់​អ្នកមាន​លទ្ធភាព ​ឬ​អ្នក​កំពុង​ដាំ​ដុះ​ទុរេ​ន ​សូម​ឲ្យ​ពង្រីក​ការ​ដាំដុះ​ដំណាំ​នេះ​ ឲ្យ​បាន​ច្រើន ព្រោះ​ទុរេ​ន​ជា​ផលិតផល​យុទ្ធសាស្ត្រ​ថ្មី​មួយ ​សម្រាប់​ការ​ផ្គត់ផ្គង់​ក្នុងស្រុក ​ក៏ដូចជា​ទីផ្សារ​នាំចេញ​ដ៏​សំខាន់​ ខណៈ​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កំពុង​យក​ចិត្ត​ទុកដាក់ ​និង​ពង្រីក​ចាប់​ដៃគូ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ ដើម្បី​បម្រើ​ទីផ្សារ​នាំចេញ ។ប្រជាពលរដ្ឋ​ដែល​និយម​ពិសារ​ទុរេ​ន បាន​លើកឡើង​ស្រដៀង​គ្នា ​ក្នុង​កិច្ច​សម្ភាសន៍​​ជាមួយ​ភ្នាក់ងារ​អ្នកយកព័ត៌មាន BTV នៅ​កសិដ្ឋាន​ដាំ​ទុរេ​ន របស់​លោក​ស្រី ហ៊ឹម ស៊ី​វន នៅ​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប នៅ​ថ្ងៃទី២៣ ខែឧសភានេះ​ថា ចំពោះ​ការដាំ ដុះ​ដំណាំ​ហូប​ផ្លែ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ប្រជាពលរដ្ឋ​ដែល​មាន​លទ្ធភាព​ ឬ ​មាន​ផ្ទៃដី​ដាំ​ដុះ បាន​ពង្រីក​ការ​ដាំដុះ​ជា​បន្តបន្ទាប់ ហើយ​ផលិត​ផល​មួយ​ចំនួន​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅ​ប្រទេស​ជា​បណ្តើៗ​ផងដែរ​ដូចជា ៖ ការនាំចេញ​ ស្រូវ ចេក ​និង​ក្នុង​ពេល​ថ្មីៗ​នេះ កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​នៃ​ការនាំចេញ​ស្វាយ​ទៅកាន់​ទីផ្សារ​ចិន​ផងដែរ​។ប្រជាពលរដ្ឋ​ទាំងនោះ ​បាន​បន្ត ក្រៅពី​ការនាំចេញ​ផលិតផល​ផ្នែក​កសិកម្ម​ខាងលើ ​កម្ពុជា​នៅ​មាន​ដំណាំ​សក្ដានុពល​ជាច្រើន​ទៀត ដែល​កំពុង​ចាប់អារម្មណ៍ ​ក៏ដូចជា​ដាំ​ណាំ ម្រេច មៀន និង​ទុរេ​ន​ជាដើម​ ក្នុងនោះ​ចំពោះ​ផលិតផល​ទុរេ​ន ប្រជាពលរដ្ឋ​សង្ឃឹមថា ​នា​ថ្ងៃ​ខាងមុខ ផលិតផល​ទុរេ​ន​និង​ក្លាយ​ផលិតផល​យុទ្ធសាស្ត្រ​ថ្មី​មួយទៀត ​សម្រាប់​ការ​ផ្គត់ផ្គង់​ក្នុងស្រុក និង​សម្រាប់​ទីផ្សារ​នាំចេញ​ដ៏​សំខាន់​ ខណៈដែល​រាជរដ្ឋាភិបាល​បាន​កំពុង​យកចិត្តទុកដាក់ ​ពង្រឹង​លើកកម្ពស់​ការដាំដុះ ដើម្បី​ឆ្លើយតប​តាម​តម្រូវការ ។ជុំវិញ​ការដាំដុះ​នេះ​, លោកស្រី ហ៊ឹម ស៊ី​វន ម្ចាស់​កសិដ្ឋាន​ដាំ​ដុះ​ទុរេ​ន ​នៅ​ជើងភ្នំ​វ​ល្លិ៍ ក្នុងស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប បាន​លើកឡើងថា ​ក្រៅពី​អាជីព​ជា​អ្នកចម្រៀង ​លោកស្រី​បាន​យក​ពេល​វេលា មក​ធ្វើ​កសិកម្ម ដាំ​ដុះ​ដំណាំ​ទុរេ​ន ​បច្ចុប្បន្ន​នៅ​ក្នុង​កសិដ្ឋាន​របស់​លោក​ស្រី ​មាន​ទុរេ​ន ចំនួន​ជាង ៤​ពាន់​ដើម រួមជាមួយ​ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀត​ជាច្រើន​ កំពុង​ហុច​ផល​ផ្លែផ្កា​ជា​បន្តបន្ទាប់​ផងដែរ ​។ ទាក់ទង​ទិន្នផល​ទុរេ​ន ​លោកស្រី ​បាន​បន្តថា ក្នុង​មួយឆ្នាំៗ ​លោកស្រី​ទទួល​បាន​ផល​ជាច្រើន​ នឹង​បាន​នាំ​ផលិតផល​នេះ​ ទៅ​ចែកចាយ​នៅតាម​ទីផ្សារ​ក្នុងស្រុក​មួយ​ចំនួន​ ក្នុងនោះ​ចំពោះ​បងប្អូន​ដែល​បាន​ស្គាល់ ​តែងតែ​ចូល​ទិញ​ដល់​កសិដ្ឋាន​ដោយ​ផ្ទាល់​ ព្រោះ​ទុរេ​ន របស់​លោកស្រី​ គឺ​បាន​ដាំ​ដុះ​តាម​ធម្មជាតិ​ ១០០ ភាគរយ និង​បាន​ចុះបញ្ជី​នៅ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ​យ៉ាង​ត្រឹមត្រូវ ​ជា​ទុរេ​ន​ដែល​មាន​រស់ជាតិ​ឆ្ងាញ់ ​និង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បញ្ហា​សុខភាព​សម្រាប់​អ្នក​ពិសារ​ផងដែរ ។ចំណែក​ទីផ្សារ​នាំចេញ​ផលិតផល​, ឯកឧត្តម ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ថ្លែងថា ​ចំពោះ​ការ​ដាំ​ដុះ​ដំណាំ​ឈើហូប​ផ្លែ ​កម្ពុជា​បាន​ចាត់ទុកជា​ដំណាំ​សក្ដានុពល​សម្រាប់​បម្រើ​ទីផ្សារ​នាំចេញ​ ក្នុងនោះ ​បន្ទាប់ពី​ផ្លែ​ចេក និង​ស្វាយ​,​យើង​នៅ​មាន​ដំណាំ​សក្ដានុពល​ផ្សេងៗ​ទៀត​ជាច្រើន​ដូចជា ​៖ ម្រេច មៀន និង​ដំណាំ​ទុរេ​ន ជាដើម​ ដោយ​បច្ចុប្បន្ន​ផលិតកម្ម​ដំណាំ​ទាំងអស់នេះ​ បាន​កំពុង​ចរាចរ​ក្នុងស្រុក ​នឹង​អាច​មាន​លទ្ធភាព​គ្រប់គ្រាន់ សម្រាប់​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​បម្រើ​ទីផ្សារ​នាំចេញ​ផងដែរ ៕​អត្ថបទ​៖ សុន រ៉ា​ឌី​​

ផ្សារ​រដ្ឋ​ចាប់​ផ្តើម​បើក​ដំណើរការ​ឡើងវិញ ដោយ​អនុវត្ត​ម៉ឺងម៉ាត់​វិធានការ​ណែនាំ​សុខាភិបាល​

2021/05/24 11:34:26 am        578
ភ្នំពេញ ៖ ​ ផ្សារ​រដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៤ ​ខែឧសភា ឆ្នាំ​២០២១​នេះ បាន​ចាប់ផ្តើម​បើក​ដំណើរការ​ឡើងវិញ​ហើយ ​ក្រោយ​ត្រូវ​បាន​បិទ​បណ្តោះ​អាសន្ន​មួយរយៈ​។ ​ការបើក​ដំណើរការ​ផ្សារ​ឡើងវិញ​នេះ អនុវត្ត​តែ​ចំពោះ​ការលក់ដូរ​ចាំបាច់​ប៉ុណ្ណោះ​ ដូចជា​ គ្រឿង​ឧបភោគ​បរិភោគ​ជាដើម ​ដោយ​គោរព​តាម​វិធាន​ណែនាំ​របស់​អាជ្ញាធរ​។សាលា​រាជធានី​ភ្នំពេញ ​បាន​​បញ្ជាក់ថា ការអនុញ្ញាត​បើក​ផ្សារ​រដ្ឋ​ឡើងវិញ​នេះ អនុវត្ត​តែ​ចំពោះ​អាជីវករ​លក់​ម្ហូបអាហារ ​ គ្រឿង​ឧបភោគបរិភោគ​តែប៉ុណ្ណោះ ​និង​ត្រូវ​ចូលរួម​អនុវត្តតាម​ការណែនាំ​ដូចជា ការ​ពាក់​ម៉ាស រក្សា​គម្លាត ​និង​កំណត់​ចំនួន​អតិថិជន​ចេញ​-​ចូល​ផ្សារ​ក្នុង​បរិមាណ​សមរម្យ​សមាមាត្រ​ទៅ​នឹង​ទំហំ​ផ្សារ​។ទាក់ទង​ការបើក​ដំណើរការ​ផ្សារ​ឡើងវិញ​នេះដែរ អា​ជីវករ​ផ្សារ​ធំថ្មី ​បានបង្ហាញ​អារម្មណ៍​សប្បាយរីករាយ ​ និង​សង្ឃឹមថា ​អាជីវករ​ផ្សារ ​និង​ប្រជាពលរដ្ឋ​ចូលរួម​គោរព​តាម​ការណែនាំ​វិធានការ​សុខាភិបាល​ទាំង​អស់គ្នា ​ដើម្បី​ចៀសវាង​ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​ដែល​នាំ​ដល់​ការ​បិទ ​ឬ​ផ្អាក​អាជីវកម្ម​ម្តង​ទៀត​។ប្រធាន​គ្រប់គ្រង​នៃ​ផ្សារ​ធំថ្មី ​បាន​បញ្ជាក់ថា ​ជាការ​កត់សម្គាល់​ក្នុង​ថ្ងៃ​បើក​ដំណើរការ​ថ្ងៃ​ដំបូង​នេះ ឃើញថា​ ទាំង​បងប្អូន​អាជីវករ និង​អតិថិជន ​បាន​គោរព​តាម​ការណែនាំ​បាន​យ៉ាង​ល្អ​ ពិសេស​គោរព​តាម​ប្រសាសន៍​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ​ ៣​ការពារ ​ និង​៣​កុំ​។ ​ចំពោះ​ការអនុវត្ត​វិធាន​សុខាភិបាល​ លោកស្រី ​បាន​​ឲ្យ​ដឹង​ទៀតថា ចំនួន​អតិថិជន​ដែល​អនុញ្ញាត​ឲ្យ​ចូល​ផ្សារ​ដើម្បី​ទិញ​ទំនិញ​ក្នុង​មួយ​លើក​តែ​ចំនួន​ជាង​៤០០​នាក់​ប៉ុណ្ណោះ ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​នេះ​។ សូមជម្រាបថា ក្នុងអំឡុងពេល​នៃ​ចាប់​ផ្តើម​បើក​ដំណើរ​ផ្សារ​រដ្ឋ​ទាំងអស់​ឡើងវិញ​នេះ ​សាលា​រាជធានី​ភ្នំពេញ​បាន​ក្រើន​រម្លឹក​ថា អា​ជីវករ ​សន្តិសុខ បុគ្គលិក ​កម្មករ អតិថិជន ​ និង​ជន​ឡាំង​ឡាយ​ដែល​មាន​វត្តមាន​ក្នុង​បរិវេណ​ផ្សារ​ត្រូវ​មាន​កាតព្វកិច្ច​ពាក់​ម៉ាស ​ និង​រក្សា​គម្លាត​សុវត្ថិ​ភាពជា​ចាំបាច់ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ​ប្រសិនបើ​ករណី​ពួកគាត់​មិន​ចូលរួម​សហការ​នោះទេ ​នឹង​ទទួលរង​ការ​ផាកពិន័យ​ជា​ទឹកប្រាក់ ​ និង​សេចក្តី​ប្រកាស​អន្តរក្រសួង​ចំពោះ​ជនល្មើស​ដែល​មិន​គោរព​តាម​ការណែនាំ​៕​អត្ថបទ​ ៖ បូរ៉ា​វី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្របពេលការប្រើប្រាស់គ្រឿងស្រវឹងធ្លាក់ចុះ អ្នកផលិតស្រាទំពាំងបាយជូ ព្យាយាមទាក់ទាញអតិថិជន
04/29/2026 08:04 PM
កូឡុំប៊ីចាប់ខ្លួនជនសង្ស័យក្នុងហេតុការណ៍វាយប្រហារសម្លាប់មនុស្ស ២០នាក់
04/29/2026 08:04 PM
តំបន់អឺរ៉ុបស្ទើតែទាំងមូលរកឃើញសីតុណ្ហភាពក្តៅខ្លាំងពីលើកម្រិតមធ្យមកាលពីឆ្នាំមុន
04/29/2026 08:04 PM
ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនសាកល្បងប្រើប្រាស់មនុស្សយន្តជាអ្នកលើកអីវ៉ាន់នៅទីក្រុងតូក្យូ
04/29/2026 08:04 PM
ការវាយប្រហារតាមច្រកអាកាសរុស្ស៊ីសម្លាប់មនុស្សម្នាក់នៅតំបន់ Sumy របស់អ៊ុយក្រែន
04/29/2026 07:04 PM
ទាហានលីបង់ម្នាក់ត្រូវបានសម្លាប់ អំឡុងការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងត្បូងលីបង់
04/29/2026 07:04 PM
រដ្ឋមន្រ្តីការបរទេសអេក្វាឌ័រ និងឥណ្ឌា ចូលរួមជំនួបនៅទីក្រុងញូវដែលី ដើម្បីពង្រឹងទំនាក់ទំនង
04/29/2026 07:04 PM
លោក Zelenskyy បញ្ជាក់ថា អ៊ុយក្រែននឹងបន្តពង្រីកចម្ងាយវាយប្រហារលើរុស្ស៊ី
04/29/2026 07:04 PM
សង្គ្រាមនៅស៊ូដង់ បានបន្សល់ទុកមីនដែលមិនទាន់ផ្ទុះ និងអាវុធផ្សេងៗទៀត នៅក្នុងទីក្រុងខាទុំ
04/29/2026 07:04 PM
រុស្ស៊ីវាយប្រហារហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និង មន្ទីរពេទ្យ នៅភាគខាងត្បូងអ៊ុយក្រែន
04/29/2026 07:04 PM