នៅត្រីមាសទី១ ឆ្នាំនេះកម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ មាន​ទឹកប្រាក់ជាង ៣.៨០០ លានដុល្លារ
រដ្ឋសម្រេចលុបបំបាត់កម្រៃស្កែនកុងតឺន័រទាំងស្រុងចាប់ពីខែឧសភាតទៅ ដើម្បីសម្រួល​ពាណិជ្ជ​កម្ម​ក្នុង​ស្រុក
កូនផ្សោតទន្លេមេគង្គទើបកើតថ្មី ១ក្បាលទៀត នាំមកក្តី​សង្ឃឹ​ម​សម្រាប់​ការ​អភិរក្ស​នៅ​ដើម​ឆ្នាំ​២០២៦
ធនាគារជាតិ ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុ ដើម្បីបង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធ

សេដ្ឋកិច្ច និង កសិកម្ម

រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម ​ស្នើ​​សុំ​​ផ្អាក​ការ​នាំ​ចូល​សាច់​បង្កក​ពី​ឥណ្ឌា ខណៈ​មេរោគ​កូវីដ-១៩​ផ្ទុះ​ការ​ឆ្លង​ខ្លាំង​នៅ​ឥណ្ឌា

2021/05/01 08:36:33 am        301
ភ្នំពេញ៖ ​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ឯកឧត្ដម ប៉ាន សូរស័ក្តិ បាន​ស្នើ​ទៅ​ប្រមុខ​រាជ​រដ្ឋាភិបាល​ សម្ដេច​តេជោ ហ៊ុន សែន សម្រេច​លើ​វិធានការ​​ ​នាំ​ចូល​សាច់​បង្កក​ពី​ប្រទេស​ឥណ្ឌា ខណៈ​ដែល​ប្រទេស​នេះ​ ​កំពុង​ប្រឈម​ខ្លាំង​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​បន្លែង​ខ្លួន​ថ្មី។ក្នុង​លិខិត​ផ្ញើ​ជូន​ទៅ​សម្ដេច​តេជោ ហ៊ុន សែន កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ឯកឧត្ដម ប៉ាន់ សូរស័ក្តិ បាន​ស្នើ​សុំ​គោលការណ៍​សម្រេច​លើ​ការ​ឃាត់​ទុក​ទំនិញ​ដែល​នាំ​ចូល​ប្រទេស​កម្ពុជា និង​ផ្អាក​នាំ​ចូល​ជា​បណ្ដោះ​អាសន្ន​នូវការ​នាំ​ចូល​សាច់​បង្កក និង​មុខ​ទំនិញ​បង្កក​ដែល​នាំ​ចូល​មក​ពី​ប្រទេស​ឥណ្ឌា។ឯកឧត្ដម​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម ក៏​បាន​ស្នើ​សុំ​គោលការណ៍​សម្រេច​ពី​សម្ដេច​​ប្រមុខ​រាជ​រដ្ឋាភិបាល ជុំ​វិញ​ការ​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ​សម្រាប់​​ស្រាវ​ជ្រាវ និង​ត្រួត​ពិនិត្យ​មេរោគ​កូវីដ-១៩​នៅ​លើ​ផលិត​បង្កក ដែល​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា​ផង​ដែរ។ក្រសួង​ពាណិជ្ជកម្ម​បាន​ស្នើ​សុំ​គោលការណ៍​បែប​នេះ​ពី​សម្ដេច​តេជោ ហ៊ុន សែន បន្ទាប់​ពី​កម្ពុជា​បាន​សម្រេច​ហាម​ឃាត់​​អ្នក​ដំណើរ​ទាំង​អស់​ធ្វើ​ដំណើរ​មក​ពី ឬ​ឆ្លង​កាត់​ប្រទេស​ឥណ្ឌា មិន​​ឱ្យ​ចូល​ប្រទេស​កម្ពុជា​ជា​បណ្ដោះ​អាសន្ន​សិន ដោយសារ​តែ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​ទម្រង់​ថ្មី B1617 កំពុង​ផ្ទុះ​ឡើង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។តួលេខ​ចេញ​ដោយ​អង្គការ​សុខភាព​ពិភព​លោក​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា បង្ហាញ​ ឥណ្ឌា​មាន​អ្នក​មេរោគ​កូវីដ-១៩​សរុប​រហូត​ដល់​ជិត ២០​លាននាក់​ហើយ ក្នុង​នោះ​មនុស្ស​ដល់​ទៅ​ជិត ៣​សែន​នាក់ បាន​ស្លាប់​ដោយសារ​មេរោគ​ផ្លូវ​ដង្ហើម​មួយ​នេះ៕ 

កម្ពុជាទទួលបានការបោះទុនវិនិយោគបន្ថែម ជិតប្រាំបីលានដុល្លារ

2021/04/29 03:16:02 pm        24
ភ្នំពេញ ៖ កាលពីពេលកន្លងទៅថ្មីនេះ យោងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិ យោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុម ហ៊ុនចំនួនបី ដែលបោះទីតាំងនៅខេត្តកណ្តាល ភ្នំពេញ និង កំពង់ស្ពឺ។​គម្រោងនៃការវិនិយោគទាំងបីរួមមាន៖ ១- ក្រុមហ៊ុន VANZEL PRINTING & PACKAGING (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ និងបោះពុម្ព ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,១លានដុល្លារ និងអាចបង្កើតការងារបាន ចំនួន៣០០កន្លែង។ ទី២ក្រុមហ៊ុន WINDMILL-FY (CAMBODIA) GARMENTS CO., LTD : គម្រោ ងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមាន​ទីតាំងវិនិយោគ​ស្ថិតនៅភូមិព្រៃខ្លា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគចំនួន ២,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៨៤៨កន្លែង និងទី៣ក្រុមហ៊ុន SPARKBAGS (CAMBODIA) CO., LTD : គម្រោងបង្កើតរោងចក្រផលិ តកាបូបគ្រប់ប្រភេទ ដែលមានទីតាំង​វិនិយោគស្ថិតនៅ​ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជ ធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៧១៨ កន្លែង។ទំហំទឹកប្រាក់នៃការវិនិយោគរបស់ក្រុមហ៊ុនទាំងបីបូកបញ្ជូលគ្នាមានចំនួនសរុប ៧,៩លាន និង អាច ផ្តល់ឪកាស​​ការងារសរុប ១៩០៦កន្លែង៕អត្ថបទ ៖ ដាវណ្ណ

វិនិយោគិនបរទេសបោះទុនជាងប្រាំលានដុល្លារបង្កើតរោងចក្រផលិត ឆត្រ អាវភ្លៀង កង់ និងកង់អាគុយនៅកម្ពុជា

2021/04/29 03:16:11 pm        25
ភ្នំពេញ ៖ បើទោះជាកម្ពុជា កំពុងតែជួបវិបត្តិនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក៏ពិតមែន ប៉ុន្តែសំណើសុំ វិនិយោគពីបរទេសនៅតែមានជាហូរហែរ ជាក់ស្តែងនៅសប្តាហ៍នេះ គណៈកម្មាធិការវិនិយោគនៃក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន១ និង រោង ចក្រ១បន្ថែមទៀត។​រោងចក្រផលិតឆ័ត្រ អាវភ្លៀង និងថង់យួរ របស់ក្រុមហ៊ុន FU TAI HAN ENTERPRISE CO., LTD. ត្រូវគណៈកម្មាធិការវិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុននេះ ដែលមានទីតាំង​វិនិយោគស្ថិតនៅ​ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិ តាំងគោក ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ៣,៩លាន និងអាចបង្កើត ការងារបានចំនួន ១.០១៨កន្លែង។ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេច​ចេញវិញ្ញាបនបត្រ​ចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន WAN DA WEI YE INTERNATIONAL CO., LTD. លើគម្រោងបង្កើត​រោងចក្រដំឡើង​ទោចក្រយាន ទោចក្រ យានអគ្គិសនី (កង់អាគុយ) និងគ្រឿងបង្គុំគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសតាយសេង បាវិត ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ១,៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៥០កន្លែង។ការវិនិយោគរបស់វិនិយោគិនទាំង២នេះ​គិតជាទំហំទឹកប្រាក់សរុប៥,៦លានដុល្លារ និងអាចផ្តល់ឪកាស ការងារដល់ប្រជាពលរដ្ឋ​សរុបចំនួន​១៣៦៨កន្លែង។ថ្មីៗកន្លងមកនេះ ADB បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនជាង៤ភាគរយនៅឆ្នាំ២០២១ និង កំណើនជាង៥ភាគរយនៅឆ្នាំ២០២២ ។ យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ២០២១ បានឱ្យដឹងថា ផលិតកម្មឧស្សាហកម្មត្រូវ បានគេរំពឹងថានឹងកើនឡើង ៧,១% ក្នុងឆ្នាំ ២០២១ និង ៧,០% នៅឆ្នាំ២០២២ ដោយសារការងើបឡើងវិញនៃវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ការធ្វើដំណើរ ក៏ដូចជាកំណើន នៃ ឧស្សហកម្មធនស្រាលផ្សេង ទៀត ដូចជាផលិតផលអេឡិចត្រូនិច និងកង់ជាដើម៕​អត្ថបទ៖ ដាវណ្ណ

សេដ្ឋកិច្ចប្រទេសកម្ពុជា ​ត្រូវបានព្យាករថា នឹងកើនឡើង ៤,០% នៅឆ្នាំនេះ

2021/04/28 12:04:31 pm        61
ភ្នំពេញ ៖ សេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានព្យាករថា នឹងកើនឡើង ៤,០% នៅឆ្នាំនេះ និង ៥,៥% ក្នុងឆ្នាំ ២០២២ ដោយសារការ ងើបឡើង វិញ នៃសេដ្ឋកិច្ចប្រទេស​ដៃគូពាណិជ្ជកម្ម​សំខាន់ៗ ដែលជួយជំរុញតម្រូវការ សម្រាប់ការនាំចេញរបស់ ប្រទេសកម្ពុជា។ នេះបើយោង​តាម​របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ចេញផ្សាយនៅថ្ងៃនេះ។នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Sunniya Durrani-Jamal បាន​មាន​ប្រសាសន៍ថា “សេដ្ឋកិច្ចកម្ពុជា បានធ្លាក់ចុះ ៣,១% ក្នុងឆ្នាំ ២០២០ ដោយសារការ​រាតត្បាត​ជាសកល នៃជំងឺកូវីដ ១៩។ រាជរដ្ឋាភិបាលបានឆ្លើយតប យ៉ាងឆាប់រហ័ស ចំពោះករណីថ្មីៗ ដែលបានកើតឡើង ហើយយើងរំពឹង ថាសេដ្ឋកិច្ចនឹងវិលត្រឡប់មករកកំណើនវិញក្នុងឆ្នាំ ២០២១។ កំណើននេះ នឹងជួយបង្កើនប្រាក់ចំណូល គ្រួសារ ប៉ុន្តែមិនមែនគ្រប់វិស័យ​និងតំបន់​ទាំងអស់ នឹងទទួលបានប្រយោជន៍នេះ ស្មើគ្នានោះទេ ដូច្នេះវា ចាំបាច់ណាស់ ក្នុងការតាម​ដាន​មើលជីវភាពគ្រួសារទាំងឡាយ ក៏ដូចជាតម្រូវការគាំទ្របន្ថែម ឱ្យបានដិត ដល់។”យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ២០២១ ផលិតកម្មឧស្សាហកម្ម​ត្រូវបានគេរំពឹងថា នឹងកើនឡើង ៧,១% ក្នុងឆ្នាំ ២០២១ និង ៧,០% នៅឆ្នាំ២០២២ ដោយសារ​ការងើប ឡើងវិញនៃវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ការធ្វើ​​ដំណើរ ក៏ដូចជា​កំណើន នៃឧស្សហកម្មធនស្រាលផ្សេង ទៀតដូចជា ផលិតផល​អេឡិចត្រូនិច និងកង់។ វិស័យកសិកម្មត្រូវបានរំពឹង ថានឹងកើនឡើង ១,៣% ក្នុងឆ្នាំ ២០២១ និង ១,២% ក្នុងឆ្នាំ ២០២២ ដោយមានការកើនឡើងនៃ ផលិតកម្មកសិផល បន្ទាប់ពីរងការ​ខូចខាត ដោយទឹកជំនន់កាលពីឆ្នាំមុន ការបន្តមានកំណើននៃវារីវប្បកម្ម ​និងការហក់ឡើង នៃការនាំចេញ​ផលិតផលកសិកម្ម ទៅ កាន់ សាធារណរដ្ឋប្រជាមានិតចិន។វិស័យសេវាកម្មនឹងស្ទុះងើបឡើងវិញក្នុងល្បឿនយឺតៗ ពោលគឺប្រមាណ ៣,៣% ក្នុងឆ្នាំ ២០២១ ទៅ ៦,២% ក្នុងឆ្នាំ ២០២២។ កិច្ចប្រឹងប្រែងក្នុងការគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងស្រុក ដែលបាន ចាប់ផ្តើមក្នុងខែកុម្ភៈឆ្នាំ ២០២១ កំពុងធ្វើអោយសកម្មភាពវិស័យសេវាកម្មធ្លាក់ចុះ។ ការរឹត បន្តឹងការធ្វើ ដំណើរត្រូវបានរំពឹងថានឹងនៅបន្តស្ទើរតែពេញមួយឆ្នាំក្នុងឆ្នាំ ២០២១ ដែលមានន័យថា វិស័យទេសចរណ៍ មិនត្រូវ បានរំពឹងថាអាចជួយជំរុញកំណើនផ្នែក​សេវាកម្ម​នៅឆ្នាំនេះទេ។ វិស័យអចលន ទ្រព្យ ត្រូវបានព្យាករថា នឹងងើបឡើងវិញ ពីការធ្លាក់ចុះកាល​ពីឆ្នាំមុន ដោយមាននិន្នាការស្រដៀងគ្នា ទៅនឹង ឧស្សាហកម្មសំណង់​។ ល្បឿនមិនស្មើគ្នា​នៃការងើប​ឡើងវិញនៃវិស័យនានា ​នឹងបន្តជាសម្ពាធលើគ្រួសារនិងក្រុមហ៊ុន មួយចំនួន នៅឆ្នាំនេះ ដែលនឹងធ្វើឱ្យការងើបឡើងវិញនៃសេដ្ឋ កិច្ច រួមមានការយឺតយ៉ាវ។ ហានិភ័យ ចម្បងៗ សម្រាប់ចក្ខុវិស័យសេដ្ឋកិច្ចនេះ រួមមាន ​​ការរីករាលដាលនៃការផ្ទុះឡើងនៃកូវីដ១៩ នៅតាមសហគមន៍ កំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុក នៃដៃគូធុរកិច្ចសំខាន់ៗរបស់កម្ពុជា ដូចជា អាមេរិក និងអឺរ៉ុប ការបន្តនៃភាពទន់ខ្សោយនៃតម្រូវការក្នុងស្រុក និងបញ្ហាប្រឈម​របស់​សេវាកម្មហិរញ្ញវត្ថុ និង ធនាគារ។លោកស្រី Sunniya Durrani បន្តមានប្រសាសន៍ ដោយបន្ថែមថា រាជរដ្ឋាភិបាលចាំបាច់ ត្រូវរក្សាជំហរគោលនយោបាយសារពើពន្ធដែលគាំទ្រកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ និងឆ្នាំក្រោយ ។បច្ចុប្បន្ន ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងអនុវត្តគម្រោងវិនិយោគ ដែល​មានតម្លៃជាង ២,១ ពាន់ លានដុល្លារ នៅកម្ពុជា។ នៅឆ្នាំ ២០២០ ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័តផ្តល់ប្រាក់កម្ចី និងជំនួយ ឥតសំណងចំនួន ៤៧៧ លានដុល្លារ ហើយបានកៀគរ​ថវិកាបន្ថែមចំនួន ២៨១,៣ លានដុល្លារ តាមរយៈ សហហិរញ្ញប្បទាន សម្រាប់ប្រទេស​កម្ពុជា។ ថវិការបស់ ADB ដែលត្រៀមសម្រាប់កម្ពុជាក្នុងឆ្នាំ ២០២១-២០២៣ រួមមាន កម្ចីសម្បទានចំនួន ១,៣៥ ពាន់លានដុល្លារ និងជំនួយឥតសំណងចំនួន ៣២,៤ លាន ដុល្លារដើម្បី គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចជាតិ ពីការរីករាល​ដាល​នៃជំងឺរាតត្បាត កូវីដ១៩ ។ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុប​បំបាត់​ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់ខាងលើនេះ៕អត្ថបទ៖ ដាវណ្ណ 

ក្រសួងពាណិជ្ជ បញ្ជាក់ថា ការលក់ និងផ្គត់ផ្គង់​ទំនិញសព្វថ្ងៃ ជូនពលរដ្ឋក្នុងតំបន់ក្រហម មិនមែនជាឱកាសឆ្លៀតចំណេញនោះទេ

2021/04/27 08:41:33 am        233
ភ្នំពេញ ៖ ដោយមានការលើកឡើងជាមតិយោបល់វាយប្រហារ ក៏ដូចជាការផ្សព្វផ្សាយព័ត៌មានមិនពិត មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានអះអាងថា ការងារផ្គត់ផ្គង់ និងចែកចាយលក់ស្បៀងអាហារចាំបាច់ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី១៩ និងដើម្បីរក្សារស្ថេរភាពតម្លៃទំនិញនៅលើទីផ្សារ ពោលមិនមែនជាការឆ្លៀតឱកាសផលប្រយោជន៍ ឬកេងចំណេញអ្វីនោះទេ។ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មឆ្លាស់វេន នៅរសៀលថ្ងៃទី២៧ មេសា ឆ្នាំ២០២១នេះ មានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវីថា ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដែលកំពុងជួបប្រទះការលំបាក និងខ្វះខាតស្បៀងអាហារមូលដ្ឋាន រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ភារកិច្ចឲ្យក្រសួងពាណិជ្ជកម្មលក់ស្បៀងមូលដ្ឋានជាបន្ទាន់ និងសម្របសម្រួលឲ្យមានការផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគចាំបាច់សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ដោយហេតុថាទីផ្សារ និងទីកន្លែងលក់ម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគមួយចំនួនត្រូវបានផ្អាកជាបណ្តោះអាសន្ន និងក្នុងកំឡុងពេលដែលប្រជាពលរដ្ឋក្នុងតំបន់ក្រហមត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញពីលំនៅដ្ឋាន ឬទីសំណាក់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ក្រសួង បញ្ជាក់ថា ទំនិញទាំងអស់នេះ ជាទំនិញដែលមិនមានលក់យកចំណេញអីទេ គឺលក់ត្រឹមតែកំណត់ថ្លៃដើមទំនិញដែលយើងយកចេញពីស្តុកយើងលក់ត្រឹមតែថ្លៃដើមដែលយើងទិញពីរោងចក្រ ឧទាហរណ៍ដូចមី មីជាតិដែលយើងទិញពីរោងចក្រ ទិញប៉ុន្មានយើងលក់ប៉ុណ្ណឹងដើម្បីដោះស្រាយជីវភាពរបស់បងប្អូនក្នុងគ្រាលំបាកនេះ។ ហើយសួរថាហេតុអី លក់ដោយសារទំនិញអស់នេះយកចេញពីស្តុកស្បៀងបម្រុងរដ្ឋ យើងលក់ដើម្បីទិញស្តុកបម្រុងរដ្ឋបំពេញវិញ ពីព្រោះស្តុកស្បៀងបម្រុងរដ្ឋមិនមែនសម្រាប់តែការលក់នេះទេ គឺបម្រើសម្រាប់ចែកជូនប្រជាពលរដ្ឋក្រោមរូបភាពជាស្បៀង ជំនួយឧបត្ថម្ភផ្គត់ផ្គង់នៅពេលមានគ្រោះអាសន្ន។បើយោងតាមសេចក្តីបំភ្លឺ ស្តីពីការលក់ផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគចាំបាច់ដោយក្រសួងពាណិជ្ជកម្ម សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា សម្រាប់ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគចាំបាច់ជាមូលដ្ឋានដែលលក់ផ្គត់ផ្គង់នេះ គឺលក់ក្នុងតម្លៃទាបជាងទីផ្សារ និងស្បៀងមួយចំនួនទៀតដែលដាក់លក់នៅលើទីផ្សារអនឡាញរបស់ក្រសួង មានផ្តល់សេវាដឹកជញ្ជូនដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋរស់ដោយមិនគិតថ្លៃឈ្នួលផងដែរ ដោយគិតមកដល់ថ្ងៃនេះ ក្រសួងបានទទួលការបញ្ជាទិញយ៉ាងច្រើនពីប្រជាជនលើទីផ្សារអនឡាញរហូត ៦០០ការបញ្ជាទិញ។ ទន្ទឹមនេះ ដើម្បីបម្រើតម្រូវការទំនិញជាស្បៀង និងគ្រឿងឧបភោគបរិភោគដទៃទៀតក្រៅពីស្បៀងដែលក្រសួងលក់ផ្គត់ផ្គង់ ក្រសួងពាណិជ្ជកម្មបានសម្របសម្រួលជាមួយក្រុមហ៊ុនឯកជន និងអាជីវករមួយចំនួន ដើម្បីចូលរួមផ្គត់ផ្គង់ទំនិញចាំបាច់ដទៃទៀតជូនដល់ប្រជាពលរដ្ឋ។ តាមរយៈការសម្របសម្រួលនេះ ក្រសួងបានតម្រូវឲ្យមានការលក់តែទំនិញដែលមានតម្រូវការចាំបាច់បំផុត ដូចជា មាន់ ត្រី សាច់ បន្លែ ផ្លែឈើ អាហារសម្រាប់កុមារ និងម្ហូបក្រៀមផ្សេងៗក្នុងតម្លៃសមស្រប និងតម្រូវឲ្យការលក់មានរបៀបរៀបរយតាមវិធានការការពាររបស់សុខាភិបាល។គិតមកដល់ពេលនេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំស្តង់លក់ស្បៀងអាហារ គ្រឿងឧបភោគបរិភោគចំនួន ២២ស្តង់,រថយន្តចល័តចំនួន ៨គ្រឿង និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទីផ្សារអនឡាញរបស់ក្រសួងពាណិជ្ជកម្ម សម្រាប់លក់ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ និងក្នុងតំបន់ក្រហម ដោយដឹកជញ្ជូនដល់មុខផ្ទះរបស់អ្នកទិញ។សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២២ ដល់២៦ ខែមេសា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មបានលក់ស្បៀងជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម បានអង្ករ ជាង ១ ៤០០បាវ, មីជាង ៤ ២០០កេស, ត្រីខកំប៉ុងជាង ២ពាន់យួរ, ទឹកត្រីជាង ១ពាន់យួរ, ទឹកស៊ីអ៊ីវជាង ១ពាន់យួរ, ទឹកបរិសុទ្ធ ២៣០យួរ, ឆៃប៉ូវជាង ៦០០ថង់ (១ថង់ ២គីឡូក្រាម) រួមទាំងបន្លែបង្ការមួយចំនួនទៀត៕អត្ថបទ ៖ ឈិត បូរ៉ាវី 

កសិករនៅបាត់ដំបង ចាប់ផ្ដើមបង្កបង្កើនដំណាំស្រូវ ខណៈស្ថានភាពទឹកភ្លៀងធ្លាក់រាយប៉ាយល្អ

2021/04/27 06:47:51 am        125
បាត់ដំបង ៖ ទោះបីជារដូវវស្សាមិនទាន់ឈានមកដល់ តែដោយសារស្ថានភាពទឹកភ្លៀង នៅដើមឆ្នាំ២០២១នេះ បានធ្លាក់រាយប៉ាយល្អនៅទូទាំងខេត្ត ធ្វើឲ្យកសិករក្នុងខេត្តបាត់ដំបង បាននាំគ្នាចាប់ផ្ដើមបង្កបង្កើនដំណាំស្រូវ ពិសេសប្រភេទស្រូវស្រាល បានលឿនជាងឆ្នាំកន្លងទៅ ខណៈក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា ឆ្នាំនេះអាចមិនមានកូនរដូវប្រាំង ។កសិករម្នាក់ឈ្មោះ ង៉ែ រឿត រស់នៅភូមិបាយដំរ៉ាំ ឃុំបាយដំរ៉ាំ ស្រុកបាណន់ លើកឡើងថា នៅក្នុងតំបន់នេះ កសិករភាគច្រើនធ្វើស្រូវចំនួន២ប្រភេទ គឺប្រភេទស្រូវស្រាល និងស្រូវ កណ្ដាល ប៉ុន្តែចំពោះស្រូវស្រាល (ស្រូវប្រាំង) គឺមិនសូវទទួលបានផលល្អទេ ព្រោះប្រភពទឹកនៅឆ្ងាយ និងភ្លៀងធ្លាក់មិនគ្រប់គ្រាន ។លោក បានបន្តថា នៅដើមឆ្នាំនេះ ឃើញថាស្ថានភាពទឹកភ្លៀង បានធ្លាក់ជាបន្តបន្ទាប់ជាងឆ្នាំកន្លងទៅ ហើយកសិករកំពុងសម្រុកបង្កបង្កើនដំណាំស្រូវក៏បានច្រើន ។ ដោយកសិកររូបនេះចាត់ទុកថា ក្នុងឆ្នាំនេះការធ្វើស្រែបានលឿនផង និងស្ថានភាពទឹកភ្លៀងធ្លាក់ក៏គ្រាន់ រំពឹងថាអាចនឹងទទួលផលស្រូវបានល្អ ជាងរាល់ឆ្នាំ ។នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា ចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ តាមបណ្ដាខេត្តតំបន់វាលទំនាបកណ្ដាល នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើន ។ ក្នុងនោះក៏អាចមានផ្នែកមួយចំនួន នៃបណ្ដាខេត្តនៃភាគខាងត្បូង និងភាគពាយ័ព្យមានភ្លៀង មានកម្រិតបរិមាណទឹកភ្លៀងច្រើន ខណៈខេត្តបាត់ដំបង ក៏ស្ថិតក្នុងតំបន់ទំនាបកណ្ដាលផងដែរ ។ដោយឡែកកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ក្រសួងធនធានទឹក ក៏បានព្យាករណ៍ថា រដូវវស្សាឆ្នាំ២០២១ នឹងចូលមកដល់នៅសប្ដាហ៍ទី១ នៃខែឧសភា ដោយមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនបង្គួរ និងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ, នៅពាក់កណ្ដាលរដូវវស្សា ចាប់ពីខែសីហា ដល់ខែកញ្ញាភ្លៀងនឹងអាចធ្លាក់រាយប៉ាយបានល្អលើផ្ទៃប្រទេស ជាមួយបរិមាណទឹកភ្លៀងពីបង្គួរទៅច្រើន និងនៅចុងរដូវវស្សា អាចនឹងបញ្ចប់នៅក្នុងសប្ដាហ៍ទី៤ នៃខែវិច្ឆិកា ជាមួយនឹងបរិមាណទឹកភ្លៀងពីតិចទៅបង្គួរ ។ សម្រាប់កូនរដូវប្រាំងវិញ នៅឆ្នាំ២០២១នេះ អាចនឹងមិនកើតមាននោះទេ ៕អត្ថបទ ៖ សុខរិទ្ធ 

ក្រសួង​ពាណិជ្ជកម្ម​ដំណើរការ​ផ្សារ​អនឡាញ​លក់​គ្រឿង​ឧបភោគ​បរិភោគ​ចាំ​បាច់​សម្រាប់​ពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់

2021/04/27 02:59:58 am        1470
ភ្នំពេញ៖ ក្រសួង​ពាណិជ្ជកម្ម​ប្រកាស​ឱ្យ​ដឹង​ពី​ការ​ដាក់​ឱ្យ​ដំណើរការ​លក់​ស្បៀង​អហារ​តាម​អនឡាញ ដែល​អនុញ្ញាត​ឱ្យ​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់​អាច​បញ្ជា​ទិញ​ស្បៀង​អាហារ​ពី​ចម្ងាយ​បាន។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​ពាណិជ្ជកម្ម បាន​និយាយ​ថា ក្រសួង​ដាក់​ឱ្យ​ដំណើរការ​ផ្សា​អនឡាញ​សម្រាប់​លក់​គ្រឿង​ឧបភោគ​បរិភោគ​ចាំ​បាច់​អំឡុង​ពេល​ដែល​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ស្ថិត​នៅ​ក្រោម​វិធានការ​បិទ​ខ្ទប់។ក្រសួង​បញ្ជាក់​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​ទាំង២​នេះ អាច​បញ្ជា​ទិញ​​ស្បៀង​អាហារ​តាម​រយៈ shop.moc.gov.kh ឬ​​ក៏​ស្គែន QR Code ក៏​បាន​ដែរ។ក្រសួង​ពាណិជ្ជកម្ម​បាន​សម្រេច​ដាក់​ឱ្យ​ដំណើរការ​ផ្សារ​អនឡាញ​បែប​នេះ បន្ទាប់​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាន​បញ្ជា​ទៅ​ក្រសួង​មួយ​នេះ​ឱ្យ​សម្រប​សម្រួល​ការ​ដឹក​ជញ្ជូន និង​ការ​លក់​ស្បៀង​អាហារ​ទៅ​ដល់​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ស្ថិតក្រោម​វិធានការ​បិទ​ខ្ទប់៕

តម្លៃ​នាំចូល​រថយន្ត មាន​ជាង​១,១​ពាន់​លាន​ដុល្លារ ឆ្នាំ​២០២០

2021/04/27 02:59:58 am        38
ភ្នំពេញ ​៖ ការ​នាំចូល​រថយន្ត​ពី​បរទេស​មក​កម្ពុជា​ក្នុង​ឆ្នាំ ២០២០ ​មានតម្លៃ​ប្រមាណ​ជិត ១,១ ពាន់​លាន​ដុល្លារ ​ធ្លាក់ចុះ​ជាង ៣៦ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១៩​។យោងតាម របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ ២០២០ និង​ទិសដៅ​ការងារ​ឆ្នាំ ២០២១ របស់​ក្រសួងពាណិជ្ជកម្ម​ ​បាន​ឱ្យដឹងថា ​កម្ពុជា​បាន​នាំចូល​រថយន្ត​មានតម្លៃ ១ ០៩៩ លាន​ដុល្លារ ក្នុង​ឆ្នាំ ២០២០ ធ្លាក់ចុះ​ពី ​១ ៧៣៤ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៩​។របាយការណ៍​ដដែល​បញ្ជាក់ថា ​រថយន្ត​គឺ​ប្រភេទ​ទំនិញ​សំខាន់ៗ ដែល​កម្ពុជា​បាន​នាំចូល ដែល​នាំមុខ​ដោយ​ផលិតផល​វាយនភ័ណ្ឌ​, សម្ភារ​សំណង់​, ដែក​, ស៊ីម៉ងត៍​, ទឹក (​ទឹករ៉ែ​ និង​ទឹក​មាន​ឧស្ម័ន​), និង​ស្រា​បៀរ​។ក្នុង​ឆ្នាំ ២០២០ កម្ពុជា​បាន​ចំណាយ​ប្រាក់លើ​ការ​នាំចូល​ទំនិញ​ពី​ទីផ្សារ​អន្តរជាតិ សរុប ១៨ ៥៩០ លាន​ដុល្លារ ធ្លាក់ចុះ ៧,៨៤ ភាគរយ​ពី​ចំនួន ២០ ១៧១ លាន​ដុល្លារ ​កាលពី​ឆ្នាំ ២០១៩​។​ ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឱ្យដឹងថា​ ក្នុង​ឆ្នាំ ២០២០ អង្គភាព​នេះ​ប្រមូល​ចំណូល​បាន ២ ៤១៩ លាន​ដុល្លារ ធ្លាក់ចុះ ​២៤,៨ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៩​។ដើម្បី​ជំរុញ និង​លើកកម្ពស់​ការប្រមូល​ចំណូល​ពន្ធគយ រដ្ឋាភិបាល​កម្ពុជា បានសម្រេច​កាត់បន្ថយ​អត្រាពន្ធគយ​ចន្លោះ​ពី ១០ ដល់ ២០ ភាគរយ ដោយ​បាន​ចាប់​ផ្តើម​អនុវត្ត​ចាប់​តាំងពី​ដើមខែ​មីនា ឆ្នាំ ២០២១ តទៅ​៕​អត្ថ​ប​ទ ៖ ​ វណ្ណៈ

ទំហំ​វិនិយោគ​លើ​វិស័យ​សំណង់​មាន​ទឹក​ប្រាក់​សរុប​ជាង ៧ ៧០០ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០

2021/04/27 02:59:58 am        31
ភ្នំពេញ ៖ ​ តម្លៃ​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់ នៅក្នុង​ឆ្នាំ ២០២០ មាន​ទំហំ​ទឹកប្រាក់​ចំនួន ៧ ៧៥៣ លាន​ដុល្លារ ​ដោយ​បាន​សាងសង់​នៅ​លើ​ចំនួន​ផ្ទៃក្រឡា​សរុប ​មាន​ចំនួន​ជិត ១៧ លាន​ម៉ែត្រការ៉េ ។ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានបង្ហាញ​អំពី​គម្រោង​សាងសង់​វិស័យ​សំណង់ ដែល​បាន​អនុញ្ញាត​លើ​សំណើរ​សុំ​សាងសង់​ ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់ ក្នុង​ឆ្នាំ ២០២០ កម្ពុជា​ទទួល​បាន​គម្រោង​វិនិយោគ​សំណង់​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា​ ៧ ៧៥៣ លាន​ដុល្លារ បាន​ធ្លាក់ចុះ​ ៣២,១% ធៀប​នឹង​ឆ្នាំ ២០១៩, និង​មាន​ចំនួន​ផ្ទៃក្រឡា​សាងសង់​សរុប​ជិត ​១៧ លាន​ម៉ែត្រការ៉េ បាន​ធ្លាក់​ចុះ​ជិត ២៧% ធៀប​ទៅនឹង​ឆ្នាំ ២០១៩​។ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ព្យាករណ៍​ថា វិស័យ​សំណង់​នឹង​ងើប​ឡើងវិញ​ក្នុង​អត្រា​កំណើន​ទាប លើ​រង្វង់ ២,៩% ក្នុង​ឆ្នាំ​២០២១ និង ៧,៨% ក្នុង​ឆ្នាំ ២០២២​ ដោយសារ​ការ​រំពឹង​ទុក​នូវ​ការ​ត្រឡប់មកវិញ ​នៃ​រំហូរ​ទុនវិ​និយោគ​ពី​បរទេស និង​ការ​ងើបឡើង​វិញ​នូវ​តម្រូវការ​ក្នុងស្រុក ។ ​ចំពោះ​ការ​បន្ត​រីក​ធំ​នៃ​ឥណទាន​ផ្តល់​ទៅ​អនុ​វិស័យ​សំណង់​, អាច​នឹង​ជួយ​ប៉ះប៉ូវ​បាន​មួយ​ផ្នែក​តូច ពី​ការ​រំពឹងទុក​នូវ​ការ​រឹតត្បិត​រំហូរ​ទុន​វិនិយោគ​ពី​ប្រទេស​ចិន តាមរយៈ​ការ​កើន​ឡើង​នូវ​ហិរញ្ញប្បទាន​ក្នុងស្រុក​, ប៉ុន្តែ​ការ​បន្ត​កំណើន​ខ្ពស់​នៃ​ឥណទាន​ក្នុងស្រុក​នេះ​ អាច​បង្ក​ជា​ហានិភ័យ​ដល់​អនុវិស័យ​សំណង់ និង​វិស័យ​ហិរញ្ញវត្ថុ​ទាំងមូល​ផងដែរ ​ស្រប​ពេល​ដែល​កំណើន​សេដ្ឋកិច្ច​ជារួម ​បាន​រំពឹងថា នឹង​ងើប​ឡើងវិញ​ក្នុង​កម្រិត​ទាប ។រាជរដ្ឋាភិបាល​កម្ពុជា នឹង​បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់​លើ​ការ​វិវត្ត​នៃ​អនុវិស័យ​សំណង់ ដើម្បី​ដាក់​ចេញ​គោលនយោបាយ​អន្តរាគមន៍​ឲ្យ​បាន​ទាន់​ពេលវេលា ​សំដៅ​បញ្ចៀស​ហានិភ័យ​ដែល​អាច​កើតឡើង​។ ជា​រួម​អត្រា​កំណើន នេះ​ស្ថិត​ក្នុង​និន្នាការ​ទាប​ជាង​ធម្មតា​នៅឡើយ ​ដោយហេតុថា​អនុវិស័យ​នេះ ​ត្រូវការ​ពេលវេលា​ដើម្បី​ស្តារ​ទំនុក​ចិត្ត​ក្នុងការ​វិនិយោគ ៕​អត្ថបទ ​៖ សុន រ៉ា​ឌី

រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម​ចំពោះ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិ​ត្រូ​និក​

2021/04/27 02:59:58 am        136
ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចេញ​អនុក្រឹត្យ​ថ្មី​មួយ ស្តីពី​ស្តីពី​ការអនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម ​ចំពោះ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។អនុក្រឹត្យ​នេះ គោលបំណង និង​គោលដៅ កំណត់​អំពី​លក្ខខណ្ឌ​ពិសេស ​និង​ដាក់​ចេញ​នូវ​យន្តការ អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម​លើ​ទំនិញ ​ឌីជីថល​ និង​សេវា​ឌីជីថល​ ដែល​ធ្វើ​ពាណិជ្ជកម្ម ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ​សម្រាប់​ប្រើប្រាស់​ក្នុងប្រទេស​កម្ពុជា ​និង​ធ្វើការ​ផ្គត់ផ្គង់​ដោយ​អ្នក​ជាប់ពន្ធ​អនិវាស​ន​ជន ដែល​មិនមាន​គ្រឹះស្ថាន​អចិន្ត្រៃយ៍​នៅ​កម្ពុជា ​ដើម្បី​ធានា​ប្រសិទ្ធភាព នៃ​ការអនុវត្ត​ស្របតាម​មាត្រា​៧៥ នៃ​ច្បាប់​ស្តីពី​សារពើ​ព័ន្ធ ។អនុក្រឹត្យ​នេះ មាន​វិសាលភាព​អនុវត្ត ចំពោះ​ការ​ផ្គត់ផ្គង់​ទំនិញ​ឌីជីថល ឬ​សេវា​ឌីជីថល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​ រាល់​សកម្មភាព​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ដែល​ធ្វើឡើង​ដោយ​អ្នកផ្គត់ផ្គង់​អ​និវាស​ន​ជន ​នៅក្រៅ​ប្រទេស​កម្ពុជា​ មក​ក្នុងប្រទេស​កម្ពុជា​។ ​ដោយឡែក​ចំពោះ​សកម្មភាព​ពាណិជ្ជកម្ម ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​ត្រូវ​អនុវត្តតាម​បទប្បញ្ញត្តិ ស្តីពី​អាករ​លើ​តម្លៃ​បន្ថែម​ជា​ធរមាន។​ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា បាន​សិក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​លើក​បញ្ហា​ផ្លូវច្បាប់​ទាំង​ច្បាប់​ជាតិ​ និង​អន្តរជាតិ ដើម្បី​ឈាន​ទៅដល់​ការ​ប្រមូល​ពន្ធ​លើ​សេវាកម្ម​ឌីជីថល​របស់​ក្រុមហ៊ុន ​ក៏ដូចជា​បច្ចេកវិទ្យា​បរទេស​ ដែល​មិន​ចុះបញ្ជី​នៅ​កម្ពុជា​។ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា បាន​ជួប​ជាមួយ​ភាគី​ពាក់​ពន្ធ​ជាច្រើន​ហើយ​ក្នុងនោះ មាន​ជាអាទិ៍ ​៖ ក្រុមហ៊ុន ​Facebook, Google, Amazon, Visa, Huawei Cambodia, San Data Systems, Cisco និង IBM ជាដើម​។ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ធ្លាប់បាន​បញ្ជាក់ថា​ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ត្រៀម​អនុវត្ត​យន្តការ​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ លើ​វិស័យ​មួយ​ចំនួន​បន្ថែមទៀត​ ដើម្បី​ធានា​បាន​នូវ​តម្លាភាព និង​មាន​ភាព​ប្រកួតប្រជែង​សម្រាប់​ថ្ងៃ​អនាគត​៕​អត្ថបទ​៖ វណ្ណៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានជំនួយ UN ធ្វើដំណើរទៅកាន់សូម៉ាលី ខណៈកង្វះខាតស្បៀងអាហារ និងមូលនិធិកាន់តែធ្ងន់ធ្ងរ
04/29/2026 09:04 PM
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តបេសកកម្មតម្រង់ទិសស្ដីពី «ប្រសិទ្ធភាពព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ»
04/29/2026 09:04 PM
រូបិយប័ណ្ណរបស់អ៊ីរ៉ង់ធ្លាក់ដល់កម្រិតទាបបំផុត ខណៈបន្តមានបទឈប់បាញ់ផុយស្រួយជាមួយអាមេរិក
04/29/2026 08:04 PM
ហេតុការណ៍ដេញចាក់នៅតំបន់ជនជាតិជ្វីហ្វទីក្រុងឡុងដ្រ៍ បណ្តាលឲ្យមនុស្ស ២នាក់ រងរបួស
04/29/2026 08:04 PM
ចិននឹងហាមឃាត់ការលក់យានដ្រូន នៅទីក្រុងប៉េកាំង ដោយសារក្ដីបារម្ភផ្នែកសន្តិសុខ
04/29/2026 08:04 PM
ផ្កាថ្មប៉ប្រះទឹក Abrolhos របស់ប្រេស៊ីល ធ្លាក់ចុះ ១៥ភាគរយ ក្នុងរយៈពេលជាង ១៨ឆ្នាំ
04/29/2026 08:04 PM
រុស្ស៊ី៖ ការចាកចេញពី OPECរបស់អារ៉ាប់រួម នឹងបង្កើនផលិតកម្មសកល ធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះនៅពេលអនាគត
04/29/2026 08:04 PM
សង្រ្គាមនៅអ៊ុយក្រែនបង្កើនការប្រើប្រាស់រថពាសដែកផលិតនៅប្រទេសស៊ុយអែត
04/29/2026 08:04 PM
រុស្ស៊ី៖ ការផ្គត់ផ្គង់យានដ្រូនអឺរ៉ុបដល់អ៊ុយក្រែន អាចមានផលវិបាកមិនអាចព្យាករបាន
04/29/2026 08:04 PM
សីតុណ្ហភាពកើនឡើងនៅប្រទេសឥណ្ឌា ជំរុញតម្រូវការកង្ហា និងម៉ាស៊ីនត្រជាក់
04/29/2026 08:04 PM