នៅត្រីមាសទី១ ឆ្នាំនេះកម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ មាន​ទឹកប្រាក់ជាង ៣.៨០០ លានដុល្លារ
រដ្ឋសម្រេចលុបបំបាត់កម្រៃស្កែនកុងតឺន័រទាំងស្រុងចាប់ពីខែឧសភាតទៅ ដើម្បីសម្រួល​ពាណិជ្ជ​កម្ម​ក្នុង​ស្រុក
កូនផ្សោតទន្លេមេគង្គទើបកើតថ្មី ១ក្បាលទៀត នាំមកក្តី​សង្ឃឹ​ម​សម្រាប់​ការ​អភិរក្ស​នៅ​ដើម​ឆ្នាំ​២០២៦
ធនាគារជាតិ ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុ ដើម្បីបង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធ

សេដ្ឋកិច្ច និង កសិកម្ម

ADB វាយ​តម្លៃថា កម្ពុជា​នៅ​ខ្វះ​ការវិនិយោគ​លើ​ការស្រាវជ្រាវ​វិស័យ​កសិកម្ម​

2021/04/27 02:59:58 am        56
​ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) វាយតម្លៃ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​នៅ​កម្ពុជា ថា កម្ពុជា​វិនិយោគ​មិនទាន់​គ្រប់ គ្រាន់​នៅឡើយ ក្នុង​ការ​ស្រាវជ្រាវ​នៅ​លើ​វិស័យ​កសិកម្ម ក្នុង​នោះ​ មាន​បណ្តាល​ប្រទេសមួយ​ចំនួន​នៅ​អាស៊ី កំពុង​ជួប​បញ្ហា ខ្វះ​ខាត់​ដូចគ្នា​។​​លោក Andrew Brubaker ប្រធាន​ក្រុម​វាយតម្លៃ​របស់ ADB បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​ស្តីពី វឌ្ឍនភាព និង​ពង្រីក​កិច្ច​គាំទ្រ វិស័យ​កសិកម្ម​ក្នុងប្រទេស​កម្ពុជា (​ការវាយតម្លៃ​ឯករាជ្យ​នៅក្នុង​ធនាគារអភិវឌ្ឍន៍អាស៊ី​) នៅ​ថ្ងៃទី​៦ ខែ មិថុនា ឆ្នាំ​២០១៩ នេះ​ថា សម្រាប់​គោលការណ៍​របស់ ADB ក្នុង​វិស័យ​កសិកម្ម​នេះ ក្នុងករណី​ចាំបាច់​របស់ ADB ត្រូវ​ស្វែង រក​មេរៀន​នានា និង​ការរៀនសូត្រ​នូវ​ប្រធានបទ​របស់​គ​ម្រោ​ង ដែល​បាន​អនុវត្តន៍​នាពេល​កន្លងមក ដើម្បី​ពង្រីក​សមត្ថភាព ស្ថាប័ន និង​ការដោះស្រាយ​ក្នុង​បរិបទ​ពិបាកៗ​ក្នុង​វិស័យ​កសិកម្ម ព្រមទាំង​ភាពស្មុកស្មាញ​នៅក្នុង​ការ​រចនា​គម្រោង​។​​​​សម្រាប់​បញ្ហា​នេះ ADB នឹង​ពង្រីក​ស​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​នៅ​កម្ពុជា ដោយ​បន្ថែម​គុណ​តម្លៃ​ទៅក្នុង​ធាតុ​ចូល ព្រមទាំង​ខ្សែសង្វាក់​ផ្គត់ផ្គង់ តាមរយៈ​កំណែទម្រង់​គោលនយោបាយ ដែលជា​សកម្មភាព​មាន​សក្តានុពល​។ ចំពោះ​ការផ្តល់ ហិរញ្ញប្បទាន សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម​ភាវូបនីយកម្ម​ស្រូវ​-​អង្ករ​វិញ ជា​គម្រោង​ធ្វើ​ឲ្យ​ធន់​ទៅ​និង​អាកាស ធាតុ ជាពិសេស​គម្រោង​ជួយ​ដល់​កសិករ​នៅ​ខេត្តបាត់ដំបង់ កំពង់ធំ និង​ព្រៃវែង ដើម្បី​បង្កើន​ផលិតកម្ម ព្រមទាំង​ខ្សែសង្វាក់ ស្រូវ​-​អង្ករ រួមជាមួយ​ការដោះស្រាយ​ឧបសគ្គ​រាំ​ស្ទុះ​ផ្នែក​គោលនយោបាយ ឲ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន ។​​​​លោក​បន្តថា តាម​ការវាយតម្លៃ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​នេះ កម្ពុជា​វិនិយោគ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ ក្នុងការ ស្រាវជ្រាវ​នៅលើ​វិស័យ​កសិកម្ម ក្នុងនោះ​មាន​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​អាស៊ី ក៏មាន​ការខ្វះខាត​ដូចគ្នា ដែលជា​ករណី កើតឡើង​មកពី​ការប្រើប្រាស់​ឧបករណ៍​ហួស​សម័យ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិមាណ និង​គុណ​តម្លៃ​នៃ​ការស្រាវជ្រាវ ។​​​​ចំណែក​លោកស្រី Veronique Salze Lozach អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​វាយតម្លៃ​ឯករាជ្យ​របស់ ADB លើកឡើងថា ការបន្ត​ផ្តោតលើ​កិច្ច​គាំទ្រ​សម្រាប់​វិស័យ​កសិកម្ម​ផលិតកម្ម និង​សន្តិសុខ​ស​ស្បៀង ព្រមទាំង​ការកសាង​និង​កែ លម្អ​រចនាសម្ព័ន្ធ គឺ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ដ៏​ស្មុគស្មាញ និង​មានការ​អភិវឌ្ឍន៍​ឥត ឈប់ឈរ​របស់​វិស័យ​កសិកម្ម​នៅ​អាស៊ី ។ លោកស្រី​បន្តថា បច្ចុប្បន្ន​ប្រព័ន្ធ​កសិកម្ម​នៅក្នុង​តំបន់ បាន​ផ្តោត​កាន់តែខ្លាំង ទៅលើ​ខ្សែសង្វាក់​តម្លៃ ក្នុងនោះ​វិស័យ​ឯកជន​វិញ បាន​កំពុងមាន​ឥទ្ធិពល និង​មានការ​ទទួលខុសត្រូវ​វ​កាន់តែខ្លាំង​ផងដែរ ចំពោះ ផលិតកម្ម និង​សន្តិសុខ​ស្បៀង​។​​​​សូមបញ្ជាក់ថា​ តាម​ការសិក្សា​របស់ ADB កម្ពុជា​ជា​ប្រទេស​កំពុង​សិ​ក្សា្​មួយ ក្នុង​ចំណោះ​ការសិក្សា​ចំនួន​៤ មាន​ជាអាទិ៍ ប្រទេស​បង់​ក្លា​ដេ​ស សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​តាជី​គី​ស្ថាន នៅក្នុង​ការវាយតម្លៃ​កិច្ច​គាំទ្រ​របស់ ADB ដែលមាន ថវិការ​សរុប​ចំនួន ១២,២​ពាន់​លាន​ដុល្លារ សម្រាប់​កសិកម្ម ធនធានធម្មជាតិ និង​ការ​អភិវឌ្ឍន៍ជនបទ​ក្នុង​ឆ្នាំ​២០០៥ ដល់ ឆ្នាំ​២០១៧ ៕

អាចារ្យ​ខ្មែរ ជំនា​ន់​ទី​៣២ ទទួល​ការ​បណ្តុះបណ្តាល​ពី​តួនាទី ភារកិច្ច និង​ក្រមសីលធម៌ ដើម្បី​អភិរក្ស​នូវ​កេរ​មរតក​វប្បធម៌​

2021/04/27 02:59:58 am        137
អាចារ្យ​ខ្មែរ ជំនា​ន់​ទី​៣២ ទទួល​ការ​បណ្តុះបណ្តាល​ពី​តួនាទី ភារកិច្ច និង​ក្រមសីលធម៌ ដើម្បី​អភិរក្ស​នូវ​កេរ​មរតក​វប្បធម៌​ភ្នំពេញ៖ ក្រសួង​ធម្មការ និង​សាសនា បើក​វគ្គ​បណ្ដុះបណ្ដាល ​ស្តីពី​តួនាទី ភារកិច្ច និង​ក្រមសីលធម៌​អាចារ្យ​ខ្មែរ​ជំនា​ន់ទី​៣២ ​ដើម្បី​ធានា​ដល់​ការអភិវឌ្ឍ និង​អភិរក្ស​នូវ​កេរមរតក​វប្បធម៌ ដ៏​ល្អ​ផូរផង់​របស់ ជាតិ​យើង​, នា​ទីស្តីការក្រសួង រសៀល​ថ្ងៃទី​២៤ ឧសភា ២០១៩​។​​​ឯកឧត្តម កែវ ហេង ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​ផ្សព្វផ្សាយ ព្រះពុទ្ធសាសនា​ផ្សារភ្ជាប់​សង្គម បាន​លើក​ឡើង​ថា បើ​គិត​ចាប់ពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១០ រហូតមក​ទល់នឹង​បច្ចុប្បន្ន​នេះ ក្រសួង​ធម្មការ និង​សាសនា​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​តួនាទី ភារកិច្ច និង​ក្រមសីលធម៌​អាចារ្យ​ខ្មែរ​បាន​ចំនួន​៣១​វគ្គ​រួចមកហើយ មាន​សិក្ខាកាម​សរុប​ចំនួន​៩.៦៨៧ រូប ក្នុង​នោះ​ មាន​ព្រះសង្ឃ​ចំនួន ៤៩៦ អង្គ​, ស្ត្រី ១៣៧ នាក់​។សម្រាប់​ថ្ងៃនេះ ដោយ​ទទួល​បាន​គោលការណ៍​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា អនុញ្ញាត​ដាក់​ឲ្យ​ដំណើរ​ការ​បើក​វគ្គ​ប​ណ្តុះ​បណ្តាល​ជំនា​ន់ទី​៣២ បន្តទៀត សំដៅ​បញ្ជ្រាប​បន្ថែម​ចំណេះដឹង និង​តម្រង់ទិស​ផ្សព្វផ្សាយ​ជូន​ដល់​អាចារ្យ​អ្នក​ដឹក នាំ​ពិធី​កម្ម​នានា ទាំង​ផ្នែក​សាសន​ពិធី ក៏ដូចជា​ពិធី​ប្រពៃណី ទំនៀមទម្លាប់​របស់​ជាតិខ្មែរ ឲ្យ​កាន់​តែមាន​ភាព​ភ្លឺ​ចិញ្ចែងចិញ្ចាច​ឡើង​។​​ក្នុង​វគ្គ​បណ្តុះបណ្តាល​ជំនា​ន់ទី​៣២ ដែល​កំពុង​ចាប់ផ្តើម​ដំណើរការ​នាពេលនេះ មាន​សិក្ខាកាម​អាចារ្យ​ចម្រុះ​មកពី​បណ្តា​រាជធានី​/​ខេត្ត ទូទាំង ប្រទេស មាន​ចំនួន ១៧០ រូប​។ ក្នុង​បណ្តា​រាជធានី​/​ខេត្ត​ទាំង​២៥ អវត្តមាន​ចំនួន ២​ខេត្ត មិនបាន​បញ្ជូន​អាចារ្យ​មក​រៀន គឺ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កែប​។សិក្ខាកាម​ទាំង ១៧០​រូប​នេះ មាន​ព្រះសង្ឃ​ចំនួន ២០​អង្គ ស្រី្ត​០២​នាក់ ដែលមាន​ជំនាញ​ពី​មូលដ្ឋា​ន​ខុសៗ គ្នា ខ្លះ​ជា​អាចារ្យ កាន់​ពេលា​ការ ខ្លះ​ជា​អ្នកផ្លូវ ខ្លះ​ជា​អ្នកមហា ខ្លះ​ជា អាចារ្យ​គណៈកម្មការ​វត្ត ខ្លះ​ជា​អាចារ្យយោគី ខ្លះ​ជា​អាចារ្យ ចម្រុះ និង ខ្លះ ទៀត មកសុំ​រៀន​ថ្មី​ដើម្បី​ធ្វើជា​អាចារ្យ​នាពេល​អនាគត ហើយ​មួយចំនួនទៀត​មក​សិក្សា​ដើម្បី​ស្វែងយល់​បន្ថែម​ពី​ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ​។​​​ទន្ទឹមគ្នា​នោះដែរ ឯកឧត្តម នរៈ រត​នវ​ឌ្ឍ​នោ រដ្ឋលេខាធិការ ក្រសួង​ធម្មការ និង​សាសនា បាន​ថ្លែងថា កិច្ច​ការដែល​យើង​បាន​នឹង​កំពុង​ធ្វើ​នេះ គឺ​រក្សា​បាន​នូវ​ការអភិរក្ស និង អភិវឌ្ឍ​ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ អរិយធម៌ និង​សាមគ្គីភាព​ដ៏​យូរលង់ របស់​ដូនតា​ខ្មែរ​យើង​។សម្បត្តិ​ធនធាន និង​កេរ​មរតក​ទាំងអស់ នេះ គឺជា មូល​ធនសង្គម​ដ៏​ចាំបាច់ និង​មានតម្លៃ មិនអាច​កាត់ថ្លៃ​បាន សម្រាប់​ការ កសាង​សង្គម​កម្ពុ​ជាមួយ ដែលមាន​កោសិកា​ផ្សារភ្ជាប់​គ្នា​ដ៏​រឹងមាំ មាន ប្រជាជន​ដែលមាន​ចំណេះដឹង​ជ្រៅជ្រះ​ច្បាស់លាស់​អំពី​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ជាតិ​ខ្លួន រស់នៅក្នុង​ជីវភាព​ថ្លៃថ្នូរ ប្រកបដោយ​សុខ សន្តិភាព មាន​ភាព សុ​ខុ​ដុមរ​មនា និង​មានការ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព និង​វិបុលភាព​។​​​​ឯកឧត្តម សូម​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ ដឹកនាំ និង​មន្ត្រីរាជការ បុគ្គលិក នៃ​ក្រសួង ធម្មការ និង​សាសនា ពិសេស​គឺជា​នាយកដ្ឋាន​ស្រាវជ្រាវ ផ្សព្វផ្សាយ​ព្រះពុទ្ធ សាសនា​ផ្សារភ្ជាប់​សង្គម និង​អង្គភាព​ពាក់ព័ន្ធ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក ចិត្ត​ទុកដាក់ បង្កើត​ឱ្យ មាន ការវិវត្ត រីកចម្រើន​ថ្មីៗ បន្ថែមទៀត ទាក់ទង​ទៅ នឹង​ការថែរក្សា និង​អភិរក្ស​នូវ​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់​ជាតិ សំដៅ​រួមចំណែក​កសាង​ធនធានមនុស្ស និង​លើកស្ទួយ​វិស័យ​វប្បធម៌ សាសនា ជាពិសេស គឺ​ការចែករំលែក ចំណេះដឹង ដើម្បី​តម្រង់ទិស​របៀប រៀបចំ​ពិធី​មង្គល និង​ពិធីបុណ្យ​ផ្សេងៗ ដោយមាន​ការ ចូលរួម យ៉ាងសកម្ម ប្រកបដោយ​ស្មារតី​ព្យាយាម យកចិត្តទុកដាក់ និង​ឆន្ទៈ​មុះ​មុត​របស់ គ្រូ ឧទ្ទេស​គ្រប់រូប ក្នុងការ បង្ហាត់បង្រៀន ផ្ទេរ​ចំណេះដឹង​ដើម្បី​បំពេញ បន្ថែម នូវ ចំណេះដឹង ចំណេះធ្វើ ដល់ សិក្ខា កាម អាចារ្យ រហូតដល់​ទទួលបាន​ជា​ផ្លែផ្កា គួរ​ជា ទី​មោ​ទ នៈ ដូច​ពេលនេះ​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានជំនួយ UN ធ្វើដំណើរទៅកាន់សូម៉ាលី ខណៈកង្វះខាតស្បៀងអាហារ និងមូលនិធិកាន់តែធ្ងន់ធ្ងរ
04/29/2026 09:04 PM
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តបេសកកម្មតម្រង់ទិសស្ដីពី «ប្រសិទ្ធភាពព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ»
04/29/2026 09:04 PM
រូបិយប័ណ្ណរបស់អ៊ីរ៉ង់ធ្លាក់ដល់កម្រិតទាបបំផុត ខណៈបន្តមានបទឈប់បាញ់ផុយស្រួយជាមួយអាមេរិក
04/29/2026 08:04 PM
ហេតុការណ៍ដេញចាក់នៅតំបន់ជនជាតិជ្វីហ្វទីក្រុងឡុងដ្រ៍ បណ្តាលឲ្យមនុស្ស ២នាក់ រងរបួស
04/29/2026 08:04 PM
ចិននឹងហាមឃាត់ការលក់យានដ្រូន នៅទីក្រុងប៉េកាំង ដោយសារក្ដីបារម្ភផ្នែកសន្តិសុខ
04/29/2026 08:04 PM
ផ្កាថ្មប៉ប្រះទឹក Abrolhos របស់ប្រេស៊ីល ធ្លាក់ចុះ ១៥ភាគរយ ក្នុងរយៈពេលជាង ១៨ឆ្នាំ
04/29/2026 08:04 PM
រុស្ស៊ី៖ ការចាកចេញពី OPECរបស់អារ៉ាប់រួម នឹងបង្កើនផលិតកម្មសកល ធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះនៅពេលអនាគត
04/29/2026 08:04 PM
សង្រ្គាមនៅអ៊ុយក្រែនបង្កើនការប្រើប្រាស់រថពាសដែកផលិតនៅប្រទេសស៊ុយអែត
04/29/2026 08:04 PM
រុស្ស៊ី៖ ការផ្គត់ផ្គង់យានដ្រូនអឺរ៉ុបដល់អ៊ុយក្រែន អាចមានផលវិបាកមិនអាចព្យាករបាន
04/29/2026 08:04 PM
សីតុណ្ហភាពកើនឡើងនៅប្រទេសឥណ្ឌា ជំរុញតម្រូវការកង្ហា និងម៉ាស៊ីនត្រជាក់
04/29/2026 08:04 PM