នគរបាល​ខេត្ត​បាត់ដំបង ​បង្រ្កាប​គ្រឿងញៀនជាង​៣​គីឡូ ក្រាម​ឃាត់ខ្លួន ​ជន​សង្ស័យ​២នាក់
អាវុធហត្ថរាជធានីឃាត់ខ្លួនក្មេងទំនើង ០៥នាក់ ពាក់ព័ន្ធករណីហិង្សា កាប់ វាយ និងគប់ ប្លន់ម៉ូតូ
បង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់១០ម៉ឺនដុល្លារ ឃាត់ខ្លួនជនសង្ស័យ០៤នាក់
ស្លាប់១៨នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍៦ថ្ងៃ,ពីថ្ងៃទី២០ដល់២៥សីហានេះ

សន្តិសុខ និង សង្គម

ប្រជាជនអ៊ីរ៉ង់ បានថ្កោលទោសការវាយប្រហារដែលសង្ស័យលើស្ថានទូតអ៊ីរ៉ង់ ក្នុងប្រទេសស៊ីរី

2024/04/02 08:57:29 am        75
ក្រុមអ្នកតវ៉ាអ៊ីរ៉ង់ បានដុតទង់ជាតិអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ខណៈពួកគេ បានមកប្រមូលផ្តុំគ្នា ក្នុងទីក្រុងតេអេរ៉ង់ ដើម្បីថ្កោលទោស ការវាយប្រហាររបស់អ៊ីស្រាអែលដែលសង្ស័យ ទៅលើស្ថានទូតអ៊ីរ៉ង់ ក្នុងប្រទេសស៊ីរី កាលពីថ្ងៃចន្ទ។ ការទម្លាក់គ្រាប់បែកនេះ បានបង្ហាញពីការកើនឡើងនៅក្នុងសង្គ្រាម ដែលអ៊ីស្រាអែលប្រឆាំងទៅនឹងសត្រូវនៅក្នុងតំបន់របស់ខ្លួន។ ទីក្រុងតេអេរ៉ង់ បាននិយាយថា ការវាយប្រហារនេះ បានសម្លាប់ទីប្រឹក្សាយោធាចំនួនប្រាំពីរនាក់ រួមទាំងមេបញ្ជាការជាន់ខ្ពស់បីនាក់។អ៊ីស្រាអែល បានកំណត់គោលដៅជាយូរមកហើយ លើទីតាំងយោធាជាសត្រូវអ៊ីរ៉ង់ និងអ្នកទាំងឡាយណាដែលធ្វើសង្គ្រាមតំណាងនៅក្នុងប្រទេសស៊ីរី ហើយបានបង្កើនការវាយប្រហារទាំងនោះស្របជាមួយយុទ្ធនាការរបស់ខ្លួនប្រឆាំងក្រុមហាម៉ាសប៉ាឡេស្ទីនគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

ជនអន្តោប្រវេសន៍ជាង ៣០០នាក់ ដែលត្រូវបាននិរទេសដោយអាមេរិក បានទៅដល់ប្រទេស ហ្គាតេម៉ាឡា

2024/04/02 08:39:55 am        120
អាជ្ញាធរអន្តោប្រវេសន៍របស់ប្រទេសហ្គាតេម៉ាឡា បាននិយាយថា ជើងហោះហើរចំនួនបីជើងដឹកជនអន្តោប្រវេសន៍ដែលត្រូវបាននិរទេសចំនួន ៣៦៨នាក់ បានទៅដល់ទីក្រុងប្រទេសហ្គាតេម៉ាឡា ពីសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ។អ្នកដែលត្រូវបាននិរទេសទាំងនេះ ភាគច្រើនជាជនអន្តោប្រវេសន៍ប្រមូលផ្តុំគ្នានៅព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក ដែលព្យាយាមចូលទៅដល់សហរដ្ឋអាមេរិក។នៅក្នុងសេចក្តីថ្លែងការណ៍ វិទ្យាស្ថានទេសន្តរប្រវេសន៍របស់ប្រទេសហ្គាតេម៉ាឡា បាននិយាយថា យន្តហោះជាច្រើនគ្រឿងបន្ថែមទៀតដឹកជនជាតិហ្គាតេម៉ាឡា ដែលត្រូវបាននិរទេសដោយអាជ្ញាធរសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងទៅដល់នៅក្នុងខែនេះ។យោងតាមទិន្នន័យផ្លូវការពីប្រទេសហ្គាតេម៉ាឡាបានឲ្យដឹងថា សហរដ្ឋអាមេរិក បានបញ្ជូនជនអន្តោប្រវេសន៍ជាង ១៩.០០០នាក់ ត្រឡប់ទៅប្រទេសអាមេរិកកណ្តាលនេះវិញ តាមជើងហោះហើរចំនួន ១៦២ជើង ក្នុងឆ្នាំ ២០២៤នេះ។

អ៊ីរ៉ង់ ចោទប្រកាន់អ៊ីស្រាអែល ពីបទវាយប្រហារដ៏ព្រៃផ្សៃលើស្ថានកុងស៊ុលរបស់ខ្លួនក្នុងប្រទេសស៊ីរី

2024/04/02 08:17:20 am        208
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និយាយកាលពីថ្ងៃចន្ទទី១មេសាថា មន្ត្រី៧នាក់បានស្លាប់ ក្នុងការវាយប្រហារតាមអាកាសដ៏ព្រៃផ្សៃរបស់អ៊ីស្រាអែល លើអគារស្ថានកុងស៊ុលរបស់អ៊ីរ៉ង់នៅក្នុងរដ្ឋធានីដាម៉ាស (Damascus) ប្រទេសស៊ីរី។ លោកឧត្តមសេនីយ៍ទោ មហាម៉ាត់ រ៉េហ្សា ហ្សាហេឌី (Reza Zahedi) មេបញ្ជាការជាន់ខ្ពស់មួយរូបនៃកងកម្លាំងសម្រាំង ឃូដស៍ (Quds Force) របស់អ៊ីរ៉ង់ និងមេបញ្ជាការរងរបស់លោកគឺ លោកឧត្តមសេនីយ៍ទោ មហាម៉ាត់ ហាជី រ៉ាហ៊ីមី (Mohammad Hadi Haji-Rahimi) ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំង៧នាក់នោះ នៅពេលយន្តហោះ F-35s របសអ៊ីស្រាអែល វាយប្រហារលើអគារនោះដោយរ៉ូកែតចំនួន៦គ្រាប់។ អ៊ីរ៉ង់ និងស៊ីរី បានថ្កោលទោសការវាយប្រហារនេះ ដែលបានបំផ្លិចបំផ្លាញអគារមួយជិតច្រកចូលទៅកាន់ស្ថានទូតរបស់អ៊ីរ៉ង់។ យោធាអ៊ីស្រាអែល និយាយថា ខ្លួនពុំបានផ្ដល់ការអត្ថាធិប្បាយណាមួយដល់សារព័ត៌មានបរទេសនៅឡើយទេ។ ប៉ុន្តែប្រទេសនេះ បានទទួលស្គាល់ការវាយប្រហារតាមអាកាសរាប់រយលើកក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះលើគោលដៅជាច្រើននៅក្នុងប្រទេសស៊ីរី ដែលខ្លួននិយាយថា ទាក់ទងទៅនឹងអ៊ីរ៉ង់ និងក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ ដែលត្រូវបានផ្គត់ផ្គង់អាវុធ មូលនិធិ និងការបណ្ដុះបណ្ដាលដោយឆ្មាំបដិវត្តន៍នេះ ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បាននិយាយថា ការវាយប្រហារកាលពីថ្ងៃចន្ទ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាអន្តរជាតិ ដែលការពារបេសកកម្មការទូត ។ លោកបានប្ដេជ្ញា ថាអ៊ីរ៉ង់ នឹងចាត់វិធានការចាំបាច់ប្រឆាំងនឹងការវាយប្រហារនេះ ៕

នគរបាល ប្រកាសឱ្យបញ្ឈប់ជាបន្ទាន់សកម្មភាពលេងប៉ាតម្សៅ គប់ទឹក បាញ់ទឹក បើនៅបំពាន នឹងមានវិធានការច្បាប់

2024/04/01 03:33:15 pm        191
សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ បាន​បង្ហោះសារលើបណ្តាញសង្គម ប្រកាសណែនាំឱ្យបញ្ឈប់ជាបន្ទាន់សកម្មភាពលេងប៉ាតម្សៅ គប់ ទឹក បាញ់ទឹក របស់ក្រុមក្មេងសិស្សសាលា ( មួយចំនួន ) បង្កភាព​អនាធិបតេយ្យ​នៅ​តាម​ផ្លូវ​សាធារណៈ។  ការប្រកាសរបស់សមត្ថកិច្ចរាជធានីភ្នំពេញនេះ ធ្វើឡើងបន្ទាប់ពី ថ្មីនេះៗ​សង្កេត​ឃើញ​ថា​នៅ​វិទ្យាល័យ​វិទ្យាល័យ​ជា ស៊ីម សាមគ្គី ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ និង​៣១ ខែមីនា ឆ្នា២០២៤ បានរៀបចំសង្រ្កានឆ្នាំថ្មី ដែលមានសិស្សនៅវិទ្យាល័យ ជា ស៊ីម សាមគ្គឺ និង​សិស្សតាមបណ្តាសាលាមួយចំនួនទៀតបានចូលរួមលេងសប្បាយរីករាយនៅក្នុងសាលា ហើយ​ក៏​នាំគ្នាមកលេងប៉ាតម្សៅ គ ..;ប់ ទឹក បាញ់ទឹក នៅក្រៅបរិវេណសាលា និង​បាន​ជិះ​ម៉ូតូ​ជា​ក្រុម​ៗ ចេញក្រៅបង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ ដែលនាំ​ឱ្យ​បង្កការ​រំខាន​និង​ប៉ះពា​ល់​អារម្មណ៍​ប្រជាពលរដ្ឋធ្វើដំណើរ។ ទង្វើអាណាធិបតេយ្យនេះ បាននាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សុវត្ថិភាពសាធារណៈ និង​នាំ​ឱ្យ​រង​ការរិះគន់ពីប្រជាពលរដ្ឋនិងសេចក្ដីថ្លៃថ្នូរ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវ​យកចិត្តទុកដាក់ពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់ តាមបណ្តាសាលារៀន និងនៅ​តាម​ផ្លូវ​សាធារណៈ ទប់ស្កាត់និងនាំយកមកអប់រំ រាល់​សកម្មភាព​ក្មេង​សិស្ស​សាលា​ដែល​ជិះម៉ូតូ​ឈូឈ​រ​ជា​ក្រុមៗ​បង្កភាពរញ៉េរញ៉ៃតាមផ្លូវសាធារណៈ និងពិនិត្យសកម្មភាពក្រុមក្មេងទាំងនោះ។  ក្នុងករណីប្រសិនសកម្មភាពដែលប្រព្រឹត្តបទល្មើសខុសច្បាប់ និង​រឹង​ទទឹង​មិន​ស្តាប់​តាម​ការណែនាំ​របស់សមត្ថកិច្ច ត្រូវមានវិធានការតាម​ផ្លូវ​ច្បាប់​ដោយ​មិន​លើក​លែង​ជា​ពិសេស​កាល​ពីពេលថ្មី​ៗ​នេះមានសិស្សជាង១០០នាក់ដែលបង្កភាពអនាធិបតេយ្យតាមផ្លូវសាធារណៈគប់ ទឹក ប៉ាតម្សៅ និងបាញ់ទឹក ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បាន​ឃាត់​យក​អប់រំ​ធ្វើ​កិច្ច​សន្យាម្តងរួចមកហើយ បើក្នុងករណីមិនរាងចាលត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត។  នគរបាលរាជធានី បានណែនាំអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវសហការ​ជាមួយ​លោក​នាយក​សាលា និងគ្រូតាមបណ្តាសាលារៀនចុះអប់រំឱ្យសិស្សានុសិស្សទាំងអស់ត្រូវ ចូល​រួម​គោរព​ច្បាប់ គោរពសេចក្តីណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងចូលរួមលើកកម្ពស់ថែរក្សាសន្តិសុខ រក្សា​សណ្តាប់​ធ្នាប់ សុវត្ថិភាព​សង្គម និង​ស្នើ​សុំ​ឱ្យ​បញ្ឈប់​រាល់​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​បង្ក​ប៉ះពាល់​សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ៕ លីហេង

សាក្សី៖ ទាហានអ៊ីស្រាអែល ដកចេញពីមន្ទីរពេទ្យ al-Shifa របស់តំបន់ហ្កាហ្សា

2024/04/01 01:30:23 pm        175
សាក្សីបានប្រាប់សារព័ត៌មានBBCថា ទាហានអ៊ីស្រាអែល បានដកខ្លួនចេញពីមន្ទីរពេទ្យ al-Shifa ក្នុងទីក្រុងហ្កាហ្សា។កន្លែងពេទ្យត្រូវបានវាយឆ្មក់ជាលើកដំបូងកាលពីពីរសប្តាហ៍មុន បន្ទាប់ពីកងកម្លាំងការពារអ៊ីស្រាអែលបាននិយាយថា ខ្លួនមានការស៊ើបអង្កេតដែលបង្ហាញថា ក្រុមហាម៉ាស កំពុងប្រើវាជាមូលដ្ឋាន ដើម្បីបើកការវាយប្រហារ។ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ត្រូវបានគេរាយការណ៍នៅជុំវិញមន្ទីរពេទ្យ ដែលជាកន្លែងធំបំផុតនៅតំបន់ហ្កាហ្សាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ក្រុមហាម៉ាស បដិសេធការប្រើប្រាស់ទីតាំងពេទ្យ ដើម្បីធ្វើប្រតិបត្តិការយោធា។នៅពេលការវាយឆ្មក់ ត្រូវបានប្រកាសជាលើកដំបូង អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោកដាញ៉ែល ហាហ្គារី (Daniel Hagari) បាននិយាយថា៖«ក្រុមភេរវករហាម៉ាស បានប្រមូលផ្តុំឡើងវិញនៅក្នុងមន្ទីរពេទ្យ al-Shifa» ។កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា នៅពេលនោះ ខ្លួនកំពុងចាប់ផ្តើមប្រតិបត្តិការ «ភាពជាក់លាក់កម្រតិខ្ពស់» នៅលើមូលដ្ឋាននៃមន្ទីរពេទ្យ និងបានជំរុញឲ្យជនស៊ីវិលភៀសខ្លួនដែលជ្រកកោននៅលើមូលដ្ឋានរបស់ខ្លួនឲ្យចាកចេញជាបន្ទាន់។សាក្សីបានរាយការណ៍ពីការប្រហារដោយកាំភ្លើងធុនធ្ងន់ និងរថក្រោះនៅជុំវិញកន្លែងនោះ នៅពេលការវាយឆ្មក់ចាប់ផ្ដើមនៅព្រឹកព្រលឹមថ្ងៃទី១៨ ខែមីនា។មន្ទីរពេទ្យ Al-Shifa ក៏ត្រូវបានវាយឆ្មក់មុននេះផងដែរ នៅក្នុងជម្លោះ បន្ទាប់ពីអ៊ីស្រាអែល បាននិយាយថា ខ្លួនមានភ័ស្តុតាងដែលថាចំណាប់ថ្នូរ ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលនៃការវាយប្រហារថ្ងៃទី៧ ខែតុលាត្រូវបាននាំយកទៅទីនោះ។អ៊ីស្រាអែល បានចោទប្រកាន់ក្រុមហាម៉ាសជាយូរមកហើយថា បានប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធសុខភាពស៊ីវិល ដើម្បីបិទបាំងកិច្ចប្រតិបត្តិការរបស់ខ្លួនដែលក្រុមប៉ាឡេស្ទីនបដិសេធ។

អ្នករស់រានជីវិតនៅឧបទ្វីប Noto ប្រទេសជប៉ុន ត្រូវការជំនួយកសាងជីវិតឡើងវិញ៣ខែបន្ទាប់ ពីគ្រោះមហន្តរាយរញ្ជួយដី

2024/04/01 01:15:29 pm        147
នៅថ្ងៃច័ន្ទនេះ មានរយៈពេលបីខែ ចាប់តាំងពីការរញ្ជួយដីដ៏ខ្លាំង បានវាយប្រហារនៅឧបទ្វីប Noto និងតំបន់ជុំវិញនៅប្រទេសជប៉ុនភាគកណ្តាលកាលពីថ្ងៃចូលឆ្នាំសកល។ អ្នកនៅរស់រានជីវិតច្រើននាក់កំពុងត្រូវការជំនួយដើម្បីកសាងជីវិតរបស់ពួកគេឡើងវិញ ខណៈជីវភាពរស់នៅរបស់ពួកគេនៅតែលំបាក។ចំនួនអ្នកស្លាប់ដែលត្រូវបានបញ្ជាក់ពីការរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័រ មានចំនួន ២៤៤នាក់ នៅក្នុងខេត្ត Ishikawa និង ៣នាក់ផ្សេងទៀតបានបាត់ខ្លួន។ មន្ត្រីខេត្ត បាននិយាយថា មនុស្ស ៨.១០៩ នាក់ កំពុងស្នាក់នៅក្នុងទីជម្រកនៅតាមមជ្ឈមណ្ឌលជម្លៀសខ្លួន ដោយពួកគេជិតពាក់កណ្តាល ស្នាក់នៅសណ្ឋាគារ ឬកន្លែងផ្សេងទៀតនៅឆ្ងាយពីលំនៅឋាន។ខេត្ត Ishikawa បានទទួលពាក្យស្នើសុំចំនួន ៧.៨០០ច្បាប់ សម្រាប់ការសុំអនុញ្ញាតរស់នៅក្នុងលំនៅឋានបណ្តោះអាសន្ន។ ប៉ុន្តែរហូតមកដល់ពេលនេះ មានតែលំនៅឋានប្រមាណ ៩០០ ខ្នងប៉ុណ្ណោះត្រូវបានបញ្ចប់ការសាងសង់។ មន្ត្រីខេត្ត និយាយថា លំនៅឋានច្រើនខ្នងបន្ថែមទៀតនឹងត្រូវរៀបចំដើម្បីផ្ដល់កន្លែងស្នាក់នៅដល់អ្នកដាក់ពាក្យដែលនៅសល់ទាំងអស់នៅត្រឹមអំឡុងខែសីហា។ទឹកម៉ាស៊ីននៅតែពុំអាចប្រើប្រាស់បាន សម្រាប់គ្រួសារប្រហែល ៧.៨៦០គ្រួសារ និងអាជីវកម្មជាច្រើន នៅភាគខាងជើងនៃឧបទ្វីបដែលរងគ្រោះដោយការរញ្ជួយដី។ ពួកគេភាគច្រើន ស្ថិតនៅក្នុងទីក្រុង Suzu និងទីក្រុង Wajima ព្រមទាំងទីក្រុង Noto និង Anamizu។ ប្រជាជនជម្លៀស កំពុងសម្រេចចិត្តផ្លាស់ប្តូរពីទីក្រុងកំណើតដែលរងគ្រោះដោយរញ្ជួយដីនាពេលនេះ។ ហេតុផលដែលបានលើកឡើងសម្រាប់ការសម្រេចចិត្ត រួមមានការងារ និងការចិញ្ចឹមកូន។ អាជ្ញាធរនិយាយថា ពួកគេនឹងធ្វើការឆ្ពោះទៅរកការស្តារនិងកសាងឡើងវិញ តាមវិធីដែលជំរុញឱ្យប្រជាជនត្រឡប់ទៅទីក្រុងកំណើតវិញ ហើយយោងតាមការស្ទង់មតិ បានឲ្យដឹងថា ៨០ភាគរយនៃប្រជាជនជម្លៀសខ្លួន សង្ឃឹមថា បានត្រឡប់ទៅកាន់សហគមន៍របស់ពួកគេវិញ។

បន្ទាប់ពីការបាក់ស្ពាន អភិបាលរដ្ឋ Maryland ជំរុញឱ្យសភាអនុម័តមូលនិធិសម្រាប់ការសាងសង់ឡើងវិញ

2024/04/01 01:11:53 pm        164
ដោយកិច្ចខិតខំប្រឹងប្រែងកំពុងធ្វើបន្តដើម្បីសម្អាតបំណែកដែករាប់ពាន់តោនពីស្ពានដែលបានបាក់រលំនៅកំពង់ផែ Baltimore អភិបាលរដ្ឋ Maryland សហរដ្ឋអាមេរិក លោក Wes Moore កាលពីថ្ងៃអាទិត្យ បានជំរុញឱ្យសមាជិកគណបក្សសាធារណរដ្ឋធ្វើការជាមួយគណបក្សប្រជាធិបតេយ្យ ដើម្បីអនុម័តការផ្តល់មូលនិធិសហព័ន្ធ ដែលត្រូវការសម្រាប់ការសាងសង់ស្ពានឡើងវិញ និងដើម្បីទទួលបានសេដ្ឋកិច្ចកំពង់ផែត្រឡប់មករកភាពប្រក្រតីវិញ។ ស្ពាន Francis Scott Key នៅទីក្រុង Baltimore រដ្ឋ Maryland សហរដ្ឋអាមេរិក បានបាក់កាលពីថ្ងៃអង្គារសប្តាហ៍កន្លងទៅនេះ បណ្តាលឲ្យកម្មករ៦នាក់ស្លាប់ នៅពេលដែលនាវាដឹកកុងតឺន័រមួយគ្រឿង បានដាច់ថាមពលអគ្គិសនី ហើយបានបុកសសរធំៗរបស់ស្ពាន។ បំណែកស្ពានភាគច្រើន បានធ្លាក់ចូលទៅក្នុងទឹកទន្លេ Patapsco ដោយធ្វើឲ្យរាំងស្ទះកំពង់ផែដឹកជញ្ជូននៅទីក្រុង Baltimore ។ រដ្ឋបាល របស់លោក Biden បានបញ្ចេញជំនួយសង្គ្រោះបន្ទាន់ដំបូងចំនួន ៦០លានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដើម្បីជួយសម្អាតបំណែកស្ពាន និងបើកកំពង់ផែឡើងវិញ ដែលជាច្រកដឹកជញ្ជូនធំបំផុតនៅសហរដ្ឋអាមេរិកសម្រាប់ការនាំចូល និងនាំចេញរថយន្ត ផលិតផលកសិកម្ម និងសម្ភារៈសំណង់។ កំពង់ផែនេះ ត្រូវបានបិទចាប់តាំងពីថ្ងៃអង្គារសប្តាហ៍មុន ដោយបន្សល់ទុកនូវការងារមិនប្រាកថប្រជាសម្រាប់មនុស្សប្រហែល ១៥.០០០នាក់ ដែលពឹងផ្អែកលើប្រតិបត្តិការប្រចាំថ្ងៃរបស់កំពង់ផែ។ មន្រ្តីសហព័ន្ធ បានប្រាប់សមាជិកសភារដ្ឋ Maryland នូវការចំណាយចុងក្រោយនៃការសាងសង់ស្ពានឡើងវិញ អាចកើនឡើងដល់យ៉ាងហោចណាស់ ២ ពាន់លានដុល្លារអាមេរិក។ ប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោក Joe Biden បានសន្យាថា រដ្ឋាភិបាលសហព័ន្ធនឹងរ៉ាប់រងការចំណាយ ប៉ុន្តែវានឹងអាស្រ័យលើការអនុម័តច្បាប់ដែលផ្តល់សិទ្ធិចំពោះមូលនិធិដោយទាំងសភាដឹកនាំដោយគណបក្សសាធារណរដ្ឋ និងព្រឹទ្ធសភាដឹកនាំដោយគណបក្សប្រជាធិបតេយ្យ។ លោក Moore មកពីគណបក្សប្រជាធិបតេយ្យ បាននិយាយថា គណបក្សសាធារណរដ្ឋ គួរតែមានឆន្ទៈដើម្បីអនុម័តការផ្តល់មូលនិធិសម្រាប់ជាប្រយោជន៍ មិនត្រឹមតែទីក្រុង Baltimore ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សេដ្ឋកិច្ចរបស់ប្រទេស។

ពលរដ្ឋទុយនីស៊ី ប្រមូលផ្ដុំគ្នាគាំទ្រជនរងគ្រោះហ្កាហ្សា និងទាមទារឲ្យមានបទឈប់បាញ់បន្ទាន់

2024/04/01 01:04:22 pm        100
មនុស្សរាប់រយនាក់ បានដើរក្បួនតវ៉ានៅក្នុងប្រទេសទុយនីស៊ីកាលពីចុងសប្ដាហ៍នេះ ដើម្បីប្រារព្ធទិវា 'Land Day' និងបានបង្ហាញការគាំទ្ររបស់ពួកគេចំពោះប្រជាពលរដ្ឋប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា។ក្រុមអ្នកតវ៉ា បានក្រវីទង់ជាតិប៉ាឡេស្ទីន និងស្រែកពាក្យស្លោក ខណៈពួកគេ បានប្រមូលផ្ដុំគ្នានៅខាងមុខស្ថានទូតបារាំង ក្នុងរដ្ឋធានីទុយនីស៊ី ។ អ្នកតវ៉ាម្នាក់និយាយថា ពួកគេឈរនៅជាមួយប្រជាជនប៉ាឡេស្ទីន ក្នុងការរំដោះ ការតស៊ូ និងការប្ដេជ្ញាចិត្តិ របស់ពួកគេ។ អ៊ីស្រាអែល បានវាយប្រហារទាំងតាមអាកាស ទាំងការបាញ់ផ្លោង លើតំបន់ហ្កហ្សា ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៣២.២០០នាក់ ជាជម្លោះដ៏ធ្ងន់ធ្ងរបំផុតរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលគ្រប់គ្រងដែនដី មួយនេះ។ ការតវ៉ាទាមទារដូចគ្នានេះ ក៏បានកំពុងកើតឡើងផងដែរ នៅក្នុងសហរដ្ឋអាមេរិក ក្នុងប្រទេសអ៊ីស្រា អែល ប៉ាឡេស្ទីន ហ្ស៊កដានី អង់គ្លេស បារាំង និងប្រទេសជាច្រើនទៀតនៅលើពិភពលោក៕

អនីតិជនជន ៧នាក់ បានរងរបួសនៅក្នុងការបាញ់ប្រហារនៅទីក្រុង Indianapolis

2024/04/01 01:01:29 pm        87
នគរបាលបានបញ្ជាក់ថា អនីតីជនយ៉ាងហោចណាស់ប្រាំពីរនាក់មានអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំ បានរងរបួស អំឡុងការបាញ់ប្រហារនៅទីក្រុង អ៊ីឌៀអាណាប៉ូលីស(Indianapolis) រដ្ឋអ៊ីឌៀអាណា សហរដ្ឋអាមេរិក។លោកស្រី Tanya Terry ប្រធានប្រតិបត្តិការរងនៃនគរបាលទីក្រុង Indianapolis បាននិយាយក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យថា ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះ ហើយស្ថិតក្នុងស្ថានភាពមានស្ថិរភាព។យោងតាមលោកស្រី Terry បាននិយាយឲ្យដឹងថា នៅម៉ោងប្រហែល ១១:៣៦ យប់ ម៉ោងក្នុងស្រុក មន្ត្រីដែលស្ថិតនៅក្នុងតំបន់នោះ បានឮការបាញ់កាំភ្លើង ហើយបានរកឃើញអនីតិជនមួយក្រុមធំ នៅពេលទៅដល់កន្លែងកើតហេតុនៅក្បែរមជ្ឈមណ្ឌលផ្សារទំនើប Circle Center ។លោកស្រី Terry បានបញ្ជាក់ថា ហេតុការណ៍នេះមានជាប់ពាក់ព័ន្ធក្នុងការប្រើប្រាស់អាវុធ និងបាននិយាយថា គ្មានជនសង្ស័យណាម្នាក់ត្រូវបានចាប់ខ្លួននៅឡើយ ហើយការបាញ់ប្រហារនេះកំពុងត្រូវបានស៊ើបអង្កេត។

យោធាអាមេរិកអះអាងថា ខ្លួនបានកម្ទេចយានដ្រូនរបស់ក្រុមហ៊ួទីនៅលើសមុទ្រក្រហម និងនៅប្រទេសយេម៉ែន

2024/04/01 12:42:34 pm        115
យោធាសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួន បានបំផ្លាញយានដ្រូនមួយគ្រឿង នៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូទីនៃប្រទេសយេម៉ែន ដែលត្រូវបានញាំញីដោយសង្រ្គាម និងមួយគ្រឿងទៀត នៅលើផ្លូវដឹកជញ្ជូនដ៏សំខាន់នៅក្នុងសមុទ្រក្រហម។ នេះគឺជាការវិវឌ្ឍចុងក្រោយបំផុត នៅក្នុងភាពតានតឹងជាច្រើនខែរវាងក្រុមឧទ្ទាមដែលគាំទ្រដោយអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ទីបញ្ជាការកណ្តាល(CENTCOM)របស់អាមេរិក បានអះអាងថា យានដ្រូនដែលត្រូវបានបំផ្លាញនៅព្រឹកថ្ងៃសៅរ៍ បានបង្កការគំរាមកំហែងដល់សហរដ្ឋអាមេរិក និងកងកម្លាំងចម្រុះ និងនាវាជំនួញនៅក្នុងតំបន់នេះ។ទីបញ្ជាការនេះ បានបន្ថែមថា យានដ្រូនមួយគ្រឿង គឺត្រូវបានបំផ្លាញនៅលើសមុទ្រក្រហម ខណៈដែលទីពីរត្រូវបានបំផ្លាញនៅលើដី ខណៈដែលវាត្រូវបានគេរៀបចំ ដើម្បីបាញ់បង្ហោះ។ទីបញ្ជាការកណ្តាល CENTCOM បាននិយាយថា៖«សកម្មភាពទាំងនេះ គឺចាំបាច់ដើម្បីការពារកងកម្លាំងរបស់យើង ធានានូវសេរីភាពនៃការធ្វើនាវាចរណ៍ និងធ្វើឲ្យដែនទឹកអន្តរជាតិកាន់តែមានសុវត្ថិភាព និងសុវត្ថិភាពជាងមុនសម្រាប់សហរដ្ឋអាមេរិក សម្ព័ន្ធភាព និងនាវាពាណិជ្ជកម្ម។ពុំមានការអត្ថាធិប្បាយពីក្រុមឧទ្ទាមហ៊ួទីដែលគ្រប់គ្រងភាគច្រើននៃភាគខាងជើង និងខាងលិចរបស់ប្រទេសយេម៉ែននោះទេ។ក្រុមឧទ្ទាមនេះ បានបើកយុទ្ធនាការវាយប្រហារដោយយានដ្រូន និងមីស៊ីលលើការដឹកជញ្ជូននៅសមុទ្រក្រហម កាលពីខែវិច្ឆិកា។ ពួកគេក៏បានបាញ់មីស៊ីលឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល បើទោះជាមីស៊ីលទាំងនោះ ហោះបានចម្ងាយខ្លី ឬត្រូវបានស្ទាក់ចាប់ក៏ដោយ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កិច្ចប្រជុំប្រាក់ឈ្នួលកម្មករកាត់ដេរព្រឹកនេះ មិនទាន់កំណត់បានតួលេខថ្មីណាមួយ នៅឡើយទេ
09/03/2025 01:09 PM
IMF វាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៥ នឹងសម្រេចបានក្នុងរង្វង់ ៤,៨%
09/03/2025 01:09 PM
ពលករខ្មែរខេត្តស្វាយរៀង បម្រើការងារនៅប្រទេសថៃ ជិត៤ពាន់នាក់ បានវិលត្រឡប់មកផ្ទះសម្បែងវិញ ក្រោមការសម្របសម្រួលរបស់រដ្ឋបាលខេត្ត
09/03/2025 01:09 PM
ម៉ូតូចំនួន៥៦គ្រឿង និងគ្រឿងឧបភោគបរិភោគត្រូវបាននាំយកចែកផ្ដល់ជូនវីរកងទព័ជួរមុខ និងពលរដ្ឋភៀសសឹក
09/03/2025 01:09 PM
រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំ​មន្ត្រី ក្រោមឱវាទ យុវជន និងប្រជាពលរដ្ឋ ដាំដើម​ឈើ​ចម្រុះ​ ២៥០០ដើម ដើម្បីលើកសោភ័ណភាពស្រុកសាលាក្រៅ
09/03/2025 12:09 PM
មន្រ្តី៖ ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន របស់លោកខាងលិច នឹងជំរុញឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរ
09/03/2025 12:09 PM
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អញ្ជើញសំណេះសំណាលជាមួយ អាជ្ញាធរស្រុកអង្គស្នួល ខេត្តកណ្តាល
09/03/2025 12:09 PM
ប៉ូឡូញ ប្រុងប្រៀបយន្តហោះចម្បាំង ក្រោយរុស្ស៊ី បើកការវាយប្រហារច្រកអាកាសលើភាគខាងលិចអ៊ុយក្រែន
09/03/2025 12:09 PM
[UPDATE] ប្រធានបក្សភូមិចៃថៃ លោក Anutin អះអាងថាខ្លួនមានការគាំទ្រគ្រប់គ្រាន់ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មី
09/03/2025 12:09 PM
ប្រធានាធិបតីអាមេរិក Trump ច្រានចោលពាក្យចចាមអារ៉ាម ដែលថា ស្ថានភាពសុខភាពរបស់លោកមិនល្អ
09/03/2025 12:09 PM