បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌ៧មករា ឃាត់ជនបរទេស៤០នាក់
ជន​ជាតិចិន ៣២៩នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា
ករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត

សន្តិសុខ និង សង្គម

អ៊ីស្រាអែល និយយាថា សេចក្ដីសម្រេចរបស់ UN បានធ្វើឲ្យប៉ះពាល់ដល់កិច្ចចរចាបទឈប់បាញ់នៅហ្កាហ្សា

2024/03/27 08:43:14 am        241
អ៊ីស្រាអែល និយាយថា ការច្រានចោលរបស់ក្រុមហាម៉ាស ស្ដីពីកិច្ចព្រមព្រៀងបទឈប់បាញ់ថ្មីៗ នៅតំបន់ហ្កាហ្សា ជាមួយអ៊ីស្រាអែល បង្ហាញពីការប៉ះពាល់ធ្ងន់ធ្ងរ ដោយសារសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារឲ្យមានបទឈប់បាញ់បន្ទាន់ ជាពេលវេលា មួយដែលសម្ព័ន្ធមិត្តរបស់ខ្លួន គឺសហរដ្ឋអាមេរិក បានអនុបវាទ ។ ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី បេន ចាមីន ណេតានយ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា អ៊ីស្រាអែល នឹងមិនផ្ដល់នូវអ្វីដែលខ្លួនហៅថា ជាការទាមទារហួសហេតុគួរឲ្យអស់សំណើចរបស់ក្រុមហាម៉ាស ជាដាច់ខាត ។ ការទាមទារទាំងនោះរួមទាំង ការបញ្ចប់សង្រ្គាម និងការដកទ័ពអ៊ីស្រាអែលចេញទាំងស្រុងពីដែនដីហ្កាហ្សា ផងដែរ។ សហរដ្ឋអាមេរិក បានហៅសេចក្ដីថ្លែងការណ៍របស់អ៊ីស្រាអែល ថាជារឿងមិនត្រឹមត្រូវស្ទើរគ្រប់ចំណុច។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក មួយរូប បានទទូចថា ការឆ្លើយតបរបស់ក្រុមហាម៉ាស ត្រូវបានរៀបចំមុនការបោះឆ្នោតក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ។ ជាមួយគ្នានោះ យោធាអ៊ីស្រាអែល បានបញ្ជាក់ថា មេដឹកនាំរងរបស់ស្លាបប្រដាប់អាវុធក្រុមហាម៉ាស លោក ម៉ាវ៉ាន់ អ៊ីសា (Marwan Issa) ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាស លើរូងក្រោមដី នៅខាងក្រោមជំរំជនភៀសខ្លួននូសេរ៉ាត់ (Nuseirat) ប្រហែល២សប្ដាហ៍មុន៕

ក្រុមចរចាបទឈប់បាញ់អ៊ីស្រាអែលចាកចេញពីកាតា និងបានបន្ទោសក្រុមហាម៉ាសថាធ្វើឲ្យការចរចាបរាជ័យ

2024/03/27 08:34:35 am        366
មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលមួយរូបបាននិយាយកាលពីថ្ងៃអង្គារទី២៦មីនា សប្ដាហ៍នេះថា អ៊ីស្រាអែលបានហៅក្រុមអ្នកចរចារបស់ខ្លួនត្រឡប់ពីទីក្រុងដូហា(Doha)ប្រទេស កាតា វិញ បន្ទាប់ពីបានចាត់ទុកការចរចាស្តីពីបទឈប់បាញ់តំបន់ហ្កាហ្សា ដែលត្រូវបានសម្របសម្រួល ថាបានបរជ័យ ដោយសារការទាមទាររបស់ក្រុមហាម៉ាស។ មន្ត្រីដែលស្និទ្ធនឹងប្រធានចារកម្មម៉ូហ្សាដ (Mossad)របស់អ៊ីស្រាអែល ដែលបានដឹកនាំកិច្ចពិភាក្សានោះ បានចោទប្រកាន់មេដឹកនាំក្រុមហាម៉ាស លោក យ៉ាយ៉ា ស៊ីនវ៉ា (Yahya Sinwar) ថាបានបំផ្លិចបំផ្លាញផ្នែកការទូត ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លាក្នុងការដុតបញ្ឆេះសង្រ្គាមនេះធអំឡុង ពិធីបុណ្យ រ៉ាម៉ាដាន (Ramadan)។ភាគីជម្លោះបានបង្កើនការចរចា ដែលសម្របសម្រួលដោយកាតា និងអេហ្ស៊ីប ក្នុងការផ្អាកការបាញ់ផ្លោងរបស់អ៊ីស្រាអែលរយៈពេលប្រាំមួយសប្តាហ៍ និងជាថ្នូរ សំណើសុំដោះលែងចំណាប់ខ្មាំង៤០ នាក់ក្នុងចំណោមចំណាប់ខ្មាំង១៣០នាក់ ដែលនៅតែត្រូវបានឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។ក្រុមហាម៉ាស បានស្វែងរកកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់ការប្រយុទ្ធគ្នា និងការដកទ័ពរបស់អ៊ីស្រាអែល។ អ៊ីស្រាអែល បានច្រានចោលការលើកឡើងនេះ ដោយនិយាយថា ខ្លួននឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីបោសសម្អាតអភិបាលកិច្ច និងសមត្ថភាពយោធារបស់ក្រុមហាម៉ាស។ ក្រុមហាម៉ាស ក៏ចង់ឱ្យជនជាតិប៉ាឡេស្ទីនរាប់ម៉ឺននាក់ដែលបានភៀសខ្លួនចេញពីទីក្រុងហ្កាហ្សា និងតំបន់ជុំវិញ នៅភាគខាងត្បូង ក្នុងអំឡុងដំណាក់កាលដំបូងនៃសង្រ្គាមជិតប្រាំមួយខែ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅភាគខាងជើងវិញ។ មន្ត្រីអ៊ីស្រាអែលបាននិយាយថា អ៊ីស្រាអែលបានយល់ព្រមបង្កើនចំនួនទ្វេដងនៃចំនួនប្រជាជនប៉ាឡេស្ទីនដែលខ្លួននឹងដោះលែង សម្រាប់ចំណាប់ខ្មាំងជាអ្នកទោសរហូតដល់៧០០ទៅ៨០០នាក់ និងអនុញ្ញាតឱ្យពលរដ្ឋប៉ាឡេស្ទីនដែលត្រូវបានជម្លៀសចេញទីលំនៅមួយចំនួនត្រឡប់ទៅតំបន់ហ្កាហ្សាភាគខាងជើងវិញ៕

កម្ពុជា-ថៃ ប្ដេជ្ញារួមគ្នាកាត់ផ្តាច់ខ្សែសង្វាក់ការផលិត និងការចរាចរណ៍របស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀន

2024/03/26 04:49:39 pm        163
ភ្នំពេញ ៖ កម្ពុជា និងថៃ ប្ដេជ្ញារួមគ្នាកាត់ផ្តាច់ខ្សែសង្វាក់ការផលិត ,សកម្មភាពលួចកែច្នៃ និងចរាចរគ្រឿងញៀនឆ្លងដែនរបស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀនឲ្យខាងតែបាន ដើម្បីធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនដល់ប្រជាជននៃប្រទេសទាំងពីរ និងនៅក្នុងតំបន់ជាដើម។នៅក្នុងកិច្ចប្រជុំទ្វេភាគីកម្ពុជា-ថៃ ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១៤ នារសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៤នេះ នាសណ្ឋាគារសុខាភ្នំពេញ ដែលកម្ពុជាដឹកនាំដោយនាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងភាគីថៃដឹកនាំដោយឧត្ដមសេនីយ៍ឯក ផានូរ៉ាត លូកប៊ូន (Phanurat Lukboon) អគ្គលេខាធិការក្រុមប្រឹក្សា ត្រួតពិនិត្យគ្រឿងញៀននៃព្រះរាជាណាចក្រថៃ បានឯកភាពរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ន ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បី ឆ្លើយតបឲ្យបានជាក់ស្តែងទៅនឹងស្ថានភាព និងនិន្នាការបច្ចុប្បន្ន នៃបញ្ហាគ្រឿងញៀននៅក្នុងតំបន់ និងក្នុងប្រទេសយើងទាំងពីរ។ភាគីទាំងពីរសន្យានឹងធ្វើការផ្លាស់ប្ដូរនិងផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមកយ៉ាងឆាប់រហ័ស ដើម្បីរួមគ្នាការទប់ស្កាត់សារធាតុគីមីផ្សំ និងសារធាតុគីមីមិនឱ្យចូលទៅក្នុងទីតាំង ផលិតគ្រឿងញៀន និងការកាត់ផ្តាច់ខ្សែសង្វាក់ការផលិត របស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀនជាដើម។ថ្លែងនៅក្នុងកិច្ចប្រជុំនោះ នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ បានលើកឡើងថា ប៉ុន្មានឆ្នាំកន្លងមកនេះ បើទោះបីប្រទេសយើងទាំងពីរ(កម្ពុជា-ថៃ) ក៏ដូចជាតំបន់ និងពិភពលោកទាំងមូលបានទទួលរងនូវវិបត្តិធ្ងន់ធ្ងរដែលបណ្តាលមកពីជំងឺ កូវីដ-19ក្តី ក៏បញ្ហានេះមិនបានរារាំងឬបន្ទុចបង្អាក់ចំពោះដំណើរការប្រព្រឹត្តបទល្មើសគ្រឿងញៀននៃក្រុមឧក្រឹដ្ឋជននោះឡើយ ផ្ទុយទៅវិញក្រុមឧក្រិដ្ឋជនបានឆ្លៀតយកឱកាស នេះ បង្កើនសកម្មភាពលួចកែច្នៃផលិត និងចរចរគ្រឿងញៀនកាន់តែសកម្ម និងមានបរិមាណកាន់តែច្រើននៅទូទាំងតំបន់ និងពិភពលោក ។ ឆ្លើយតបនឹងស្ថានភាពនេះ ឯកឧត្តម មាស វិរិទ្ធបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាកាន់តែពង្រឹង និងផ្តោតការយកចិត្តទុកដាក់ ថែមទៀតតាមរយៈការបន្តដាក់ចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាបន្តបន្ទាប់ ដែលមកដល់ឆ្នាំនេះ យើងឈានដល់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៩ហើយ។ ឯកឧត្ដមបន្តថា  កិច្ចប្រជុំលើកទី១៤ ក្នុងពេលនេះ នឹងធ្វើការពិនិត្យ ពិភាក្សា លើកិច្ចការដែលភាគីទាំងពីរបានសហការ គ្នាអនុវត្តក្នុពេលន្លងមក និងស្វែងរកវិធាន និងវិធីសាស្ត្រថ្មីៗបន្ថែមទៀតក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបបានជាក់ស្តែងទៅនឹងស្ថានភាព និងនិន្នាការបច្ចុប្បន្ន នៃបញ្ហាគ្រឿងញៀននៅ ក្នុងតំបន់ និងក្នុងប្រទេសយើងទាំងពីរ ។ជាមួយគ្នានេះដែរឧត្ដមសេនីយ៍ឯក ផានូរ៉ាត លូកប៊ូន ក៏បានលើកឡើងផងដែរថា ប្រទេសថៃ និងកម្ពុជា ប្រឈមមានបញ្ហាដូចគ្នាគឺបញ្ជាការចរាចរណ៍គ្រឿងញៀនឆ្លងកាត់ពីតំបន់ត្រីកោណមាសចេញ ទៅប្រទេសទី៣។ ចំណែកប្រទេសថៃ មានវិធានការត្រួតពននិត្យ យ៉ាងតឹងរ៉ឹង ក្នុងការគ្រប់គ្រងតំបន់ជាប់ព្រំដែនទាំងអស់។ ជាពិសេស ព្រំដែនភាគខាងជើង និងភាគ ឦសាន ព្រោះគេតែងតែប្រើប្រាស់ជាផ្លូវដឹកជញ្ជូនគ្រឿងញៀនពីតំបន់ត្រីកោណមាសចូលមកក្នុងប្រទេស។ លោកឧត្តមសេនីយ៍ឯកបានបន្តថា ក្រៅពីតំបន់ត្រីកោណមាស នៅមានបណ្តាញជនបរទេស មួយចំនួនប្រើប្រាស់ប្រទេសក្នុងអនុតំបន់មេគង្គ របស់យើង ជាមូលដ្ឋានផលិតគ្រឿងញៀន បន្តដឹកជញ្ជូនសម្រាប់នាំចេញទៅកាន់តំបន់ផ្សេងទៀតផងដែរ៕ទន្ទឹមនិងនេះលោកឧត្តមសេនីយ៍ បានពិនិត្យឃើញថា គ្រឿងញៀនជាបញ្ហាឆ្លងដែន ដែលប៉ះពាល់ដល់គ្រប់ប្រទេសទាំងអស់ ហើយវាជាការចាំបាច់ដែលយើងសហការគ្នាឲ្យបានជិតស្និទ្ធ បំផុតដើម្បីលុបបំបាត់បញ្ហាឲ្យអស់។ តែទោះជាយ៉ាងណា លោកឧត្តមសេនីយ៍ បានសម្ដែងការកោតសរសើរ អំពីឆន្ទៈដ៏មុតមាំរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង និងក្នុងការបង្ក្រាប បណ្តាញគ្រឿងញៀនឆ្លងដែន ដែលលួចលាក់ប្រើប្រាស់ប្រទេសកម្ពុជា ជាទីតាំង ផលិតកែឆ្នៃ គ្រឿងញៀនខុសច្បាប់ និងប្រតិបត្តការឈានទៅដល់ការបង្ក្រាប រោងចក្រផលិត ketamine ធំៗ ក្នុងប្រទេសតាំងពីដើមរហូតមក៕អត្ថបទ ៖ បាន ចក់

ទីក្រុងហុងកុង កត់ត្រាកម្តៅខ្ពស់បំផុតសម្រាប់ខែមីនា តាំងពីកំណត់ត្រាបានចាប់ផ្ដើមមក

2024/03/26 02:34:12 pm        629
សីតុណ្ហភាពនៅទីក្រុងហុងកុង ប្រទេសចិន បានឡើងដល់លើសពី ៣១ អង្សាសេក្នុងសប្តាហ៍នេះ ដែលជាកម្រិតមួយមិនធ្លាប់មានសម្រាប់ខែមីនា ហើយត្រឹមតែមួយសប្តាហ៍បន្ទាប់ពីមជ្ឈមណ្ឌលហិរញ្ញវត្ថុ បានកត់ត្រាការចាប់ផ្តើមត្រជាក់បំផុតនៅខែនេះក្នុងរយៈពេល ៨ ឆ្នាំ។ក្រុមសង្កេតការណ៍ហុងកុង បាននិយាយថាសីតុណ្ហភាព ៣១,៥ អង្សាសេកាលពីថ្ងៃអាទិត្យ គឺជាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងខែមីនា ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ ១៨៨៤ មក។ អ្នកព្យាករណ៍អាកាសធាតុបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា សីតុណ្ហភាពនៅថ្ងៃអង្គារ (២៦ មីនា) នេះ រំពឹងថានឹងឡើងដល់ ៣១ អង្សាសេម្តងទៀត។ក្រុមសង្កេតការណ៍បាននិយាយថា កម្ដៅកម្រិតកំណត់ត្រានេះកើតឡើងតែមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីតំបន់រដ្ឋបាលពិសេសរបស់ចិនមួយនេះ ចាប់ផ្តើមចុះត្រជាក់ជាងធម្មតានៅខែនេះ ដោយមានសីតុណ្ហភាពប្រហែល ១៦ អង្សាសេ។ សីតុណ្ហភាពត្រូវបានគេរំពឹងថានឹងធ្លាក់ចុះបន្តិចនៅថ្ងៃពុធ (២៧ មីនា) ដល់កម្រិតទាប ២១ អង្សាសេ៕

គណនីអនឡាញជនជាតិអាមេរិករាប់លាននាក់ ត្រូវចាប់បាននៅក្នុងផែនការលួចចូលមើលទិន្នន័យព័ត៌មានវិទ្យារបស់ចិន

2024/03/26 02:22:19 pm        327
ក្រសួងយុត្តិធម៌ និង FBI បាននិយាយកាលពីថ្ងៃចន្ទថា គណនីអនឡាញរបស់ជនជាតិអាមេរិករាប់លាននាក់ ត្រូវចាប់បាននៅក្នុងផែនការលួចចូលមើលទិន្នន័យព័ត៌មានវិទ្យារបស់ចិន «ដ៏អាក្រក់» ដែលកំណត់គោលដៅលើមន្ត្រីសហរដ្ឋអាមេរិក។ជនជាតិចិនចំនួន៧ នាក់ ត្រូវបានចោទប្រកាន់ពីបទធ្វើយុទ្ធនាការវាយប្រហារតាមអ៊ីនធឺណិតយ៉ាងទូលំទូលាយ។ ពួកគេត្រូវបានគេចោទប្រកាន់ពីបទមានទំនាក់ទំនងជាមួយនឹងប្រតិបត្តិការលួចចូលមើលទិន្នន័យដែលបានដំណើរការអស់រយៈពេល ១៤ឆ្នាំ។ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសផ្តល់រង្វាន់រហូតដល់ ១០លានដុល្លារ (៨លានផោន) សម្រាប់ការផ្តល់ព័ត៌មានអំពីបុរសទាំង ៧នាក់នោះ។ក្រសួងយុត្តិធម៌ បាននិយាយថា ក្រុមចោរព័ត៌មានវិទ្យា បានកំណត់គោលដៅលើអ្នករិះគន់អាមេរិក និងបរទេសចំពោះប្រទេសចិន អាជីវកម្ម និងក្រុមអ្នកនយោបាយ។បុរសទាំង៧នាក់នោះ ត្រូវបានចោទប្រកាន់ថា បានផ្ញើ«អ៊ីមែលគំរាមជាង ១0.000 ដែលប៉ះពាល់ដល់ជនរងគ្រោះរាប់ពាន់នាក់ នៅទូទាំងទ្វីបនានា ជាអ្វីដែលក្រសួងយុត្តិធម៌ហៅថា «ប្រតិបត្តិការលួចស្តាប់ជាសកល» ដែលគាំទ្រដោយរដ្ឋាភិបាលរបស់ប្រទេសចិន។នាយក FBI លោក Christopher Wray បាននិយាយថា៖«សេចក្តីប្រកាសថ្ងៃនេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ និងនៅតែបន្តរបស់ប្រទេសចិន ក្នុងការធ្វើឲ្យខូចសន្តិសុខតាមអ៊ីនធឺណិតរបស់ប្រទេសយើង និងគោលដៅជនជាតិអាមេរិក និងការច្នៃប្រឌិតរបស់យើង»។

កងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី បានធ្វើការវាយប្រហារដោយយានដ្រូនជាច្រើនគ្រឿងលើអ៊ុយក្រែន

2024/03/26 01:54:29 pm        398
យ៉ាងហោចណាស់មនុស្ស ១១នាក់ បានរងរបួសនៅក្នុងការវាយឆ្មក់ដោយានដ្រូរបស់រុស្ស៊ីទៅលើទីក្រុង មី កូឡៃ (Mykolaiv) ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែននៅពេលយប់ ដែលបានធ្វើឲ្យងងឹតផ្នែកខ្លះនៃទីក្រុងអូដេសា (Odessa)ជិតខាង។អភិបាលក្រុងមីកូឡៃ លោក វីតាលី គីម (Vitalii Kim) បានសរសេរនៅលើបណ្តាញសង្គមថា យានដ្រូនចំនួន ៨គ្រឿង ដែលត្រូវបានបាញ់ចេញពីសមុទ្រខ្មៅ ត្រូវបានបាញ់ទម្លាក់ ប៉ុន្តែកម្ទេចកម្ទីពីមួយ បានឆាបឆេះអគារផ្ទះល្វែងមួយកន្លែងនៅក្នុងសង្កាត់ Pechersk នៃទីក្រុងមីកូឡៃ ដោយបានបណ្តាលឲ្យអ្នកស្រុកចំនួន ១១នាក់រងរបួស ក្នុងនោះពីរនាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ លោកបានបន្ថែមថា ការវាយប្រហារ ត្រូវបានធ្វើឡើងបន្ទាប់ពីការវាយប្រហារដោយកាំភ្លើងធំ ក្នុងរយៈពេល៦ម៉ោងកាលពីថ្ងៃអាទិត្យនៃសហគមន៍ឆ្នេរអូចាគីវ( Ochakiv) មានចម្ងាយ៣៨ម៉ាយ ភាគនិរតីនៃទីក្រុងមីកូឡៃ។ប្រធានរដ្ឋបាលយោធាតំបន់អូដេសា លោក អូឡេ គីពឺ (Oleh Kiper) បាននិយាយនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការវាយប្រហារដោយយានដ្រូន បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងតំបន់ ហើយថា មិនមានការផ្គត់ផ្គង់អគ្គិសនី នៅក្នុងផ្នែកខ្លះនៃទីក្រុងអូដេសានោះទេ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋចៀសវាងការប្រើប្រាស់ឧបករណ៍ដែលត្រូវការថាមពលខ្លាំង និងកំណត់ការប្រើប្រាស់អគ្គិសនីដល់ម៉ោងដាច់ភ្លើង។ក្រុមហ៊ុនផ្គត់ផ្គងថាមពលDTEK បានបញ្ជាក់ថា ការខូចខាតដល់រោងចក្រថាមពលដែលមានកម្លាំងវ៉ុលខ្ពស់ បានបង្ខំឲ្យវាអនុវត្ត«ការបិទជាបន្ទាន់" នៅក្នុងទីក្រុងអូដេសា និងតំបន់នានាដែលនៅជុំវិញ។

រថយន្តច្រើនគ្រឿងបានឆាបឆេះ ក្នុងរដ្ឋធានីប្រទេសហៃទី បន្ទាប់ពីក្រុមជនអន្ធពាលលួចដុត

2024/03/26 01:47:59 pm        281
ក្រុមជនអន្ធពាលប្រដាប់អាវុធ បានដុតបំផ្លាញយានដ្ឋានរថយន្តជាច្រើនកន្លែង នៅក្នុងរដ្ឋធានី ព័រ អូប្រាំង ប្រទេសហៃទី ខណៈប្រទេសតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ ប្រឈមមុខការកើនឡើងអំពើហិង្សារបស់ក្រុមជនអន្ធពាល ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។រថយន្តឆេះរោលជាច្រើនគ្រឿង ត្រូវបានគេមើលឃើញនៅក្នុងតំបន់រងការវាយប្រហារ កាលពីថ្ងៃចន្ទ ដោយមានផ្សែងហុយចេញពីយានដ្ឋានដែលត្រូវបានបំផ្លាញ និងយានរថពាសដែកបានចេញល្បាតនៅតាមផ្លូវក្បែរៗនោះ។យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា យ៉ាងហោចណាស់រថយន្ត ១០០ គ្រឿងដែលដាក់ចតនៅក្នុងយានដ្ឋានជាច្រើនកន្លែងក្នុងទីក្រុង ព័រ អូប្រាំង ត្រូវបានដុតបំផ្លាញដោយក្រុមប្រដាប់អាវុធ កាលពីយប់ថ្ងៃអាទិត្យ។ ការរាយការណ៍និយាយថា ការវាយប្រហារដោយលួចដុត ក៏បានកំណត់គោលដៅទៅលើឃ្លាំងលក់ពូក និងឃ្លាំងគ្រឿងសង្ហារឹម ព្រមទាំងអគារតុលាការក្នុងតំបន់ផងដែរ។ការចាកចេញរបស់ជនបរទេសពីប្រទេសហៃទី បានកើនឡើងនាពេលថ្មីៗនេះ ខណៈអនាគតនយោបាយរបស់ប្រទេស ស្ថិតក្នុងភាពមិនប្រាកដប្រជា ដោយក្រុមជនអន្ធពាលប្រដាប់អាវុធ បានពង្រីកការគ្រប់គ្រងរបស់ពួកគេ នៅរដ្ឋធានី និងតំបន់ឆ្ងាយពីលំនៅឋាន។ជម្លោះនេះ បានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងរាប់សែននាក់ទៀតរត់ភៀសខ្លួន ហើយការវាយប្រហារជាបន្តបន្ទាប់ក្នុងខែនេះ រួមមានការវាយឆ្មក់ទៅលើប៉ុស្តិ៍នគរបាល និងអាកាសយានដ្ឋានអន្តរជាតិ ដែលនាំទៅដល់ការផ្អាកជើងហោះហើរពាណិជ្ជកម្មជាច្រើន។

[UPDATE] ចំនួនអ្នកស្លាប់ផ្លូវការនៅក្នុងការវាយប្រហារភេរវកម្មនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ឡើងដល់១៣៩នាក់

2024/03/26 11:56:34 am        382
គណៈកម្មការស៊ើបអង្កេតរុស្ស៊ី លោក អាឡេចសាន់ដ្រា បាស្ទីគីន (Aleksandr Bastrykin) បាននិយាយថា ចំនួនអ្នកស្លាប់ក្នុងការវាយប្រហាភេរវកម្មកាលពីថ្ងៃសុក្រទី២២មីនា សប្ដាហ៍មុន នៅក្នុងសាលប្រគំតន្ត្រីក្រូកាស ក្នុងតំបន់ក្រុងមូស្គូ បានកើនឡើងដល់១៣៩នាក់ បន្ទាប់ពីជនរងគ្រោះ២នាក់ ទៀតបានស្លាប់នៅក្នុងមន្ទីរពេទ្យ ។ សេចក្ដីប្រកាសនេះ បានធ្វើឡើង ខណៈលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានរៀបចំកិច្ចប្រជុំមួយកាលពីថ្ងៃចន្ទ ជាមួយអ្នកតំណាងមកពីទីភ្នាក់ងារអនុវត្តច្បាប់ និងក្រុមមេដឹកនាំមកពីរដ្ឋធានី និងតំបន់រដ្ឋធានី មូស្គូ ស្ដីពីចំណាត់ការនានាក្រោយការវាយប្រហារភេរវកម្ម។ លោក បាស្ទីគីន បានប្រាប់លោកប្រធានាធិបតី ថា ដោយសារតែការវាយប្រហារនេះ មនុស្ស១៣៩នាក់ បានស្លាប់ ក្នុងនោះ ៧៥នាក់ ត្រូវបាមនកំណត់អត្តសញ្ញាណរួចហើយ ។ កុមារ៣នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់ ។ ចំនួនអ្នកស្លាប់សរុបនៅកន្លែងកើតហេតុ និងមនុស្ស២នាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យ។ លោកបានបន្ថែមថា របកគំហើញបឋម នៃការស៊ើបអង្កេត បានលើកឡើងថា ការវាយប្រហារភេរវកម្ម នេះ ត្រូវបានរៀបចំគម្រោងបានយ៉ាងល្អ និងប្រយ័ត្នប្រយែងបំផុត។ លោកPutin បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវតែរកចម្លើយឲ្យឃើញ ពីមូលហេតុ ដែលពួកភេរវករព្យាយាមរត់ចូលទៅក្នុងប្រទេសអ៊ុយក្រែន ក្រោយប្រព្រឹត្តិឧក្រិដ្ឋកម្មនៅក្នុងសាលប្រគំតន្រ្តីក្រូកាស និងតើអ្នកណាដែលរង់ចាំទទួលពួកគេនៅទីនោះ ៕

មនុស្សយ៉ាងហោចណាស់២៧នាក់ស្លាប់ ខណៈទឹកជំនន់បំផ្លាញនៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីល

2024/03/26 11:44:18 am        302
យោងតាមប្រព័ន្ធផ្សព្វផ្សាយ CNN Brasil ដែលបានដកស្រង់សម្តីរបស់អាជ្ញាធររដ្ឋ និយាយថា មនុស្សយ៉ាងហោចណាស់២៧នាក់បានស្លាប់ នៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីល ខណៈទឹកភ្លៀងធ្លាក់នៅតែបន្តបំផ្លាញនៅផ្នែកមួយចំនួនរបស់ប្រទេសនេះ។ CNN Brasil បានរាយការណ៍ថា ចំនួនអ្នកស្លាប់ នៅក្នុងរដ្ឋ អេសស្ពីរីតូ សានតូ(Espirito Santo) ប្រទេសប្រេស៊ីល បានកើនឡើងដល់ ១៩នាក់ ហើយយ៉ាងហោចណាស់មនុស្ស៨នាក់ ផ្សេងទៀត បានស្លាប់នៅក្នុងរដ្ឋជិតខាង Rio de Janeiro។យោងតាម CNN Brasil បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៦នាក់ នៅតែបាត់ខ្លួន ហើយមនុស្សជាង ៧.០០០នាក់ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេនៅក្នុងរដ្ឋ Espirito Santo។ យោងតាមការព្យាករណ៍ចុងក្រោយបានឲ្យដឹងថា ការព្រមានសម្រាប់ភ្លៀងធ្លាក់ខ្លាំង គឺធ្វើឡើងរហូតដល់ព្រឹកថ្ងៃអង្គារនេះ ដោយមានការគំរាមកំហែងបន្តនៃភ្លៀងធ្លាក់រាយប៉ាយ និងព្យុះនៅពាសពេញតំបន់ ដែលទឹកភ្លៀងអាចឡើងដល់ ៥០ មីលីម៉ែត្រ ក្នុងមួយថ្ងៃរហូតដល់ថ្ងៃអង្គារនេះ។ជាមួយគ្នានេះ នឹងមានភ្លៀងធ្លាក់ខ្លាំង និងសក្តានុពលទឹកជំនន់ថ្មី នៅប្រទេសប្រេស៊ីលភាគកណ្តាល រហូតដល់ពាក់កណ្តាលសប្តាហ៍នេះ ដោយទឹកភ្លៀងប្រចាំថ្ងៃអាចឡើងដល់ ១០០ មីលីម៉ែត្រ ក្នុងរយៈពេល២៤ ម៉ោង។ ប្រធានាធិបតីប្រេស៊ីល លោក លូអ៊ីស អ៊ីណាស៊ីញ៉ូ លូឡា ដា ស៊ីលវ៉ា (Luiz Inacio Lula da Silva) បានបង្ហោះសារនៅលើបណ្តាញ X ដោយនិយាយថា រដ្ឋាភិបាលសហព័ន្ធ ចូលរួមសោកស្តាយជាមួយគ្រួសារដែលរងផលប៉ះពាល់ និង រំលែកទុក្ខជាមួយក្រុមគ្រួសារដែលមានអ្នកបាត់បង់ជីវិត ហើយកំពុងទាក់ទងជាប់ជានិច្ចជាមួយរដ្ឋាភិបាលរដ្ឋ និងក្រុង ដើម្បីការពារ ទប់ស្កាត់ និងជួសជុលការខូចខាតបង្កឡើងដោយទឹកជំនន់។

អ៊ីស្រាអែល ចាប់បានអាវុធទំនើបពីការរត់ពន្ធចូលទៅក្នុងតំបន់ West Bank ពីប្រទេសអ៊ីរ៉ង់

2024/03/26 11:41:55 am        323
យោធាបាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងសន្តិសុខប្រទេសអ៊ីស្រាអែល ចាប់បានអាវុធទំនើបៗ រួមមានគ្រាប់បែកអំបែង និងគ្រាប់មីនប្រឆាំងរថក្រោះ ពីការរត់ពន្ធចូលទៅក្នុងតំបន់ West Bank ពីប្រទេសអ៊ីរ៉ង់។សារព័ត៌មាន Reuters ពុំអាចផ្ទៀងផ្ទាត់ដោយឯករាជ្យពីទីតាំង និងកាលបរិច្ឆេទ នៅពេលដែលវីដេអូនេះត្រូវបានថតនោះទេ។ សារព័ត៌មាននេះ បាននិយាយថា អាវុធត្រូវបានគេរកឃើញក្នុងអំឡុងពេលប្រតិបត្តិការប្រឆាំងប្រតិបត្តិការដែលមានមូលដ្ឋាននៅប្រទេសលីបង់របស់ក្រុមហេសបូឡា និងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ដែលត្រូវបានគេនិយាយថាកំពុងជ្រើសរើសភ្នាក់ងារដើម្បីរត់ពន្ធអាវុធ និងធ្វើការវាយប្រហារនៅតំបន់ West Bank ។កាលពីថ្ងៃចន្ទ កងទ័ពអ៊ីស្រាអែល បានបញ្ចេញវីដេអូ នូវអ្វីដែលពួកគេនិយយាថា ជាអាវុធដែលត្រូវបានរកឃើញ នៅក្នុងមន្ទីរពេទ្យ Al Shifa។ អ៊ីស្រាអែល និយាយថាមន្ទីពេទ្យនានា នៅក្នុងតំបន់ហ្កាហ្សា ត្រូវបានប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីនជាមូលដ្ឋាន ហើយបានបញ្ចេញវីដេអូ និងរូបភាពគាំទ្រដល់ការអះអាងរបស់ពួកគេ ប៉ុន្តែបុគ្គលិកពេទ្យ និងក្រុមហាម៉ាស បានបដិសេធរឿងនេះ។យោធាអ៊ីស្រាអែល និយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទថា កងកម្លាំងរបស់ខ្លួន បន្តសកម្មភាពប្រតិបត្តិការ ក្នុងតំបន់មន្ទីរពេទ្យ Shifa ខណៈទប់ស្កាត់មិនឲ្យប៉ះពាល់ដល់ជនស៊ីវិល អ្នកជំងឺ ក្រុមគ្រូពេទ្យ និងបរិក្ខាពេទ្យ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ព៖ ខ្មាន់កាំភ្លើងធ្វើការវាយប្រហារក្នុងពេលដំណាលគ្នា នៅក្នុង និងក្រៅរដ្ឋធានីរបស់ម៉ាលី
04/25/2026 05:04 PM
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
04/25/2026 05:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ជួបពិភាក្សាជាមួយប្រមុខកងទ័ពប៉ាគីស្ថាន អំពីលទ្ធភាពនៃការចរចាជុំទី២ ជាមួយអាមេរិក
04/25/2026 05:04 PM
អ៊ីរ៉ង់ប្រហារជីវិតបុរសម្នាក់ ជុំវិញ «បេសកកម្ម» តំណាងឲ្យទីភ្នាក់ងារចារកម្មអ៊ីស្រាអែល
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
04/25/2026 04:04 PM
មនុស្ស ៣នាក់ស្លាប់ អំឡុងការប៉ះទង្គិច នៅភាគឦសានរដ្ឋមានជម្លោះ Manipur របស់ឥណ្ឌា
04/25/2026 04:04 PM
របាយការណ៍៖ អ៊ីរ៉ង់បញ្ជាក់ថា សមត្ថភាពមីស៊ីលភាគច្រើនមិនត្រូវបានប្រើឡើយ ក្នុងសង្គ្រាមជាមួយអាមេរិក
04/25/2026 04:04 PM
រដ្ឋមន្ត្រីការបរទេស៖ ទួរគីអាចនឹងពិចារណាតួនាទីដោះមីន នៅច្រកសមុទ្រ Hormuz ក្រោយមានកិច្ចព្រមព្រៀងអ៊ីរ៉ង់-អាមេរិក
04/25/2026 03:04 PM
អ្នកចរចាអាមេរិក នឹងទៅទីក្រុងអ៊ីស្លាម៉ាបាដ ប៉ុន្តែអ៊ីរ៉ង់ប្រាប់ថា មិនមានការចរចាដោយផ្ទាល់ទេ
04/25/2026 03:04 PM