៩ខែឆ្នាំ២០២៥ ​នគរបាល​ខេត្ត​បាត់ដំបង​ឃាត់ខ្លួន​មនុស្ស ៩២០នាក់ក្នុងករណីគ្រឿង​ញៀន និង​ដក​ហូត​បាន​គ្រឿង​ញៀនជាង១៧គីឡូក្រាម
នគរបាលខេត្តបាត់ដំបងប្រមូល​ក្រុម​ក្មេង​ទំនើង​៨៦នាក់ រកឃើញផ្ទុកសារធាតុញៀន​៥១នាក់ អនុវត្តតាមច្បាប់ និងមួយចំនួនបញ្ជូនទៅមណ្ឌលសំចត
សូមចូលរួមគោរពច្បាប់ចរាចរណ៍! ៧ថ្ងៃមុនកាន់បិណ្ឌ គ្រោះថ្នាក់ចរាចរណ៍ ផ្តាច់ជីវិតពលរដ្ឋ ២៤ នាក់ និងរបួសជិត៦០នាក់
មនុស្សចំនួន០៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងយុទ្ធនាការចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ និងទប់ស្កាត់រាល់បទល្មើស

សន្តិសុខ និង សង្គម

ជនអន្តោប្រវេសន៍៦០នាក់ស្លាប់ ក្នុងពេលម៉ាស៊ីនទូកកៅស៊ូរបស់ពួកគេខូច នៅកណ្ដាលសមុទ្រមេឌីទែរ៉ាណេ

2024/03/15 08:57:53 am        248
យោងតាមក្រុមអ្នកនៅរស់រានមានជីវិត ជនអន្តោប្រវេសន៍យ៉ាងហោចណាស់៦០នាក់ បានស្លាប់ បន្ទាប់ពីទូកកៅស៊ូមួយគ្រឿងរបស់ពួកគេមានបញ្ហានៅក្នុងសមុទ្រមេឌីទែរ៉ាណេ ។ អ្នកនៅរស់រានមានជីវិត២៥នាក់ ត្រូវបានជួយសង្រ្គោះដោយនាវា អូហ្សិន វីឃីង (Ocean Viking) ជានាវាមួយគ្រឿងដែលបានធ្វើប្រតិបត្តិការដោយក្រុមជំនួយមនុស្សធម៌ប្រចាំសមុទ្រមេឌីទែរ៉ាណេ SOS។ ពួកគេបានប្រាប់ក្រុមអ្នកជួយសង្រ្គោះពួកគេថា ខ្លួនបានចាកចេញពីតំបន់ Zawiya នៅតាមតំបន់ឆ្នេរមួយចំនួនរបស់ប្រទេសលីប៊ី ប៉ុន្មានថ្ងៃ មុនត្រូវបានជួយសង្រ្គោះ។ម៉ាស៊ីនទូកបានខូច រយៈពេល៣ថ្ងៃក្រោយការចាកចេញតាមទូកដោយគ្មានអាហារ និងទឹក។ ក្រុមអ្នកនៅមានជីវិតបាននិយាយថា ជនរងគ្រោះរួមទាំងស្ត្រី និងកុមារម្នាក់។គេជឿថាពួកគេបានស្លាប់ដោយសារខ្វះជាតិទឹក និងឃ្លាន មិនមែនដោយសារលង់ទឹកទេ។ ក្រុមផ្ដល់ជំនួយមនុស្សធម៌ប្រចាំសមុទ្រមេឌីទែរ៉ាណ ខាងលើបាននិយាយថា ក្រុមសង្រ្គោះ Ocean Viking បានមើលឃើញទូកកៅស៊ូ ដែលបានចាកចេញកាលពីថ្ងៃសុក្រសប្ដាហ៍មុនតាមកែវយឹតកាលពីថ្ងៃពុធសប្ដាហ៍នេះនិងបានដឹកជញ្ជូនជនអន្តោប្រវេសន៍ទាំងនោះទៅកាន់មជ្ឈមណ្ឌលជម្លៀសវេជ្ជសាស្ត្រ ដោយមានការកិច្ចសហប្រតិបត្តិការជាមួយអង្គភាពឆ្មាំល្បាតឆ្នេរអ៊ីតាលី។ ក្រុមនេះនិយាយថា អ្នកនៅមានជីវិតទាំងនោះ មានសុខភាពខ្សោយខ្លាំងណាស់ និងកំពុងទទួលការព្យាបាល៕

ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា កើនឡើងដល់ជាង ៣១.៣០០ នាក់

2024/03/15 08:23:05 am        138
ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ (១៤ មីនា) ថាចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាស្ទ្រីប ពីការវាយប្រហារដែលកំពុងបន្តរបស់អ៊ីស្រាអែល បានកើនឡើងដល់ជាង ៣១.៣០០ នាក់។ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៦៩ នាក់ និងបង្ករបួស ១១០ នាក់ទៀតនៅក្នុងតំបន់ឆ្នេរហ៊ុមព័ទ្ធនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣១.៣៤១ នាក់ និងអ្នករបួសដល់ទៅ ៧៣.១៣៤ នាក់ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែលនិងក្រុមហាម៉ាសនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក។សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា ជនរងគ្រោះមួយចំនួននៅតែជាប់នៅក្រោមគំនរបាក់បែក ដោយសារតែការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ និងការខ្វះខាតផ្នែកការពារស៊ីវិល និងក្រុមរថយន្តគិលានសង្គ្រោះ។អ៊ីស្រាអែល បាននិងកំពុងបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប ដើម្បីសងសឹកប្រឆាំងនឹងការវាយលុករបស់ក្រុមហាម៉ាស ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១.២០០ នាក់ត្រូវបានសម្លាប់ និងមនុស្សជាង ២០០ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ៕

មានកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយកាន់តែខ្លាំងសម្រាប់តំបន់ហ្កាហ្សា ដែលជួបប្រទះគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ

2024/03/15 07:52:06 am        178
មានកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងកាលពីថ្ងៃព្រហស្បតិ៍ ១៤ មីនា ដើម្បីទទួលបានជំនួយបន្ថែមទៀតចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម ជាទីងដែលអង្គការសហប្រជាជាតិព្រមានពីគ្រោះទុរ្ភិក្ស ហើយប្រជាជនដែលអស់សង្ឃឹមបានសម្រុកចូលទៅដណ្ដើមគ្នាយកជំនួយក្នុងក្បួនរថយន្ត។ ក្រសួងសុខាភិបាលហ្កាហ្សាបាននិយាយថា មកដល់នេះមានកុមារ៦នាក់ស្លាប់ដោយសារកង្វះអាហាររូបត្ថម្ភក្នុងមន្ទីរពេទ្យនានានៅតំបន់ហ្កាហ្សា។ ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសនៅហ្កាហ្សានិយាយថា បន្ទាប់ពីអ្នកសម្របសម្រួលបរាជ័យក្នុងការឈានដល់បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស សម្រាប់ខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដានរបស់មូស្លីម ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ការប្រយុទ្ធគ្នានៅតែបន្តដោយបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់៦៩នាក់ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ។ក្រុមអាជ្ញាធរហាម៉ាសបានរាយការណ៍ថាមានការវាយប្រហារតាមអាកាសជាង៤០លើក នៅទូទាំងតំបន់ហ្កាហ្សា ចាប់ពីទីក្រុង បេត ហាណោន(Beit Hanoun)នៅភាគខាងជើងរហូតដល់ទីក្រុង (Rafah)នៅភាគខាងត្បូង ដែលប្រជាជនភាគច្រើននៃតំបន់ហ្កាហ្សាបានស្វែងរកកន្លែងជ្រកកោន ហើយអ៊ីស្រាអែលកំពុងគំរាមការវាយលុកដោយថ្មើរជើង។ លោក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កាលពីថ្ងៃព្រហស្បតិ៍បាននិយាយសម្រាលលើការសន្យាឈ្លានពានក្រុងរ៉ាហ្វា ដោយនិយាយថា មានសម្ពាធអន្តរជាតិរារាំងយើងមិនឲ្យចូលទៅក្នុងទីក្រុងរ៉ាហ្វា ។ លោកបាននិយាយក្នុងអំឡុងដំណើរទៅកាន់មូលដ្ឋានចារកម្មថា ខ្ញុំនឹងបន្តទប់ទល់សម្ពាធនោះ ហើយយើងនឹងចូលទៅក្នុងទីក្រុង រ៉ាហ្វា និងនាំយកជ័យជម្នះពេញលេញជូនប្រជាជនអ៊ីស្រាអែល។ ប្រជាជនប៉ាឡេស្ទីនប្រហែល១,៥លាននាក់បានស្វែងរកទីជម្រកភៀសខ្លួនតាមបណ្តោយព្រំដែនភាគខាងត្បូងរបស់តំបន់ហ្កាហ្សាជាប់ប្រទេសអេហ្ស៊ីបក្នុងទីក្រុងរ៉ាហ្វា៕

ប្រធានាធិបតីនិយាយថា ច្រករបៀងសន្តិសុខ នឹងការពារប្រទេសទួរគីពីសកម្មភាពភេរវកម្ម

2024/03/14 01:19:48 pm        151
ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បាននិយាយកាលពីថ្ងៃពុធថា តាមរយៈការសាងសង់ «ច្រករបៀងសន្តិសុខ» នៅតាមបណ្តោយព្រំដែនភាគខាងត្បូង ប្រទេសទួរគី កំពុងព័ទ្ធកំពែងខ្លួនឯង ដោយជោគជ័យ ពីសកម្មភាពភេរវកម្ម។លោក Erdogan បាននិយាយថា យើងកំពុងរារាំងការឆាបឆេះទាំងស្រុង នៅជុំវិញយើងមិនឲ្យរាលដាល ដល់ប្រទេសរបស់យើងតាមរយៈច្រករបៀងសន្តិសុខដែលយើងបានចាប់ផ្តើមបង្កើតឡើងនៅតាមបណ្តោយព្រំដែនភាគខាងត្បូងរបស់យើង ដោយលោកបាននិយាយសំដៅទៅលើតំបន់សន្តិសុខក្នុងជម្រៅ ៣០ ទៅ៤០ គីឡូម៉ែត្រ ដែលប្រទេសទួរគី បានប្តេជ្ញាបង្កើតនៅតាមព្រំដែនរបស់ខ្លួន ជាមួយប្រទេស អ៊ីរ៉ាក់ និងប្រទេសស៊ីរី។កងកម្លាំងទួរគី តែងតែធ្វើប្រតិបត្តិការឆ្លងកាត់ព្រំដែន ប្រឆាំងក្រុមអ្នកប្រយុទ្ធគណបក្សពលករឃឺត (PKK) ខុសច្បាប់ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ និងក្រុមអ្នកប្រយុទ្ធអង្គភាពការពារប្រជាជនឃឺតស៊ីរី (YPG) ដែលទីក្រុងអង់ការ៉ា ចាត់ទុកថាជា សាខារបស់ក្រុមគណបក្សពលករឃឺតស៊ីរី (PKK) នៅក្នុង ប្រទេសស៊ីរី។តំបន់ការពារឆ្លងកាត់ព្រំដែន ត្រូវបានរៀបចំឡើងដោយប្រទេសទួរគី ក្នុងគោលបំណងប្រយុទ្ធប្រឆាំង ការគំរាមកំហែង នៃការផ្តាច់ខ្លួនរបស់ជនជាតិឃឺដ ពីប្រទេសទាំងពីរ។

ប្រទេសទួរគី និងអ៊ីរ៉ាក់ គ្រោងធ្វើការចរចាកម្រិតខ្ពស់ស្តីពីសន្តិសុខ ថាមពល នៅក្រុងបាកដាដ

2024/03/14 01:08:10 pm        153
ក្រសួងការបរទេសទួរគី បាននិយាយកាលពីថ្ងៃពុធថា មន្ត្រីជាន់ខ្ពស់នៃប្រទេសទួរគី និងអ៊ីរ៉ាក់ នឹងជួបប្រជុំគ្នានៅទីក្រុងបាកដាដ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការថាមពល ក៏ដូចជាបញ្ហាសន្តិសុខ និងការពារជាតិ។ទំនាក់ទំនងរវាងប្រទេសជិតខាងមានភាពរង្គោះរង្គើក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈដែលទីក្រុងអង់ការ៉ា បានបង្កើនប្រតិបត្តិការឆ្លងព្រំដែនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធនៃគណបក្សពលករឃើដ(PKK)ដែលមានមូលដ្ឋាន នៅតំបន់ភ្នំភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់។ អ៊ីរ៉ាក់បាននិយាយថា ប្រតិបត្តិការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន ប៉ុន្តែទីក្រុងអង់ការ៉ា បញ្ជាក់ថា ខ្លួនត្រូវតែការពារខ្លួន និងបានព្រមានអំពីការលុកលុយថ្មី។ប្រទេសទាំងពីរ ក៏មានជម្លោះផងដែរចំពោះការបន្តការនាំចេញប្រេងពីបំពង់បង្ហូរប្រេងឆៅ ដែលរត់ពីប្រទេសអ៊ីរ៉ាក់ឆ្លងកាត់ប្រទេសទួរគី ដែលទីក្រុងអង់ការ៉ានិយាយថា ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើប្រតិបត្តិការ ប៉ុន្តែទីក្រុងបាកដាដ មិនទាន់បានដំណើរការឡើងវិញនៅឡើយ។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងអង់ការ៉ា អ្នកនាំពាក្យក្រសួងលោក Oncu Keceli បាននិយាយថា រដ្ឋមន្ត្រីការបរទេស លោក Hakan Fidan រដ្ឋមន្ត្រីការពារជាតិលោក Yasar Guler និង លោក Ibrahim Kalin ប្រធានទីភ្នាក់ងារចារកម្មMITរបស់ប្រទេសទួរគី នឹងជួបពិភាក្សាជាមួយសមភាគីរបស់ពួកគេ នៅទីក្រុងបាកដាដ ក្នុង «កិច្ចប្រជុំកំពូលសន្តិសុខ» ។លោក Keceli បាននិយាយថា៖«ការបង្កើនការយល់ដឹងរួមក្នុងការប្រឆាំងភេរវកម្ម និងជំហានជាក់ស្តែងដែលអាចអនុវត្តបានក្នុងន័យនេះ នឹងត្រូវលើកយកមកពិភាក្សា។ គណបក្សពលករឃើដ (PKK) ត្រូវបានកំណត់ថា ជាការគំរាមកំហែងសន្តិសុខទូទៅដោយអាជ្ញាធរអ៊ីរ៉ាក់ គឺជាសញ្ញាមួយបង្ហាញថា បំណងប្រាថ្នាចង់ប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធPKK ដែលកំពុងរីកចម្រើននៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយយើងស្វាគមន៍ចំពោះរឿងនេះ»។

មេដឹកនាំហ្វាំងឡង់ និយាយថារុស្ស៊ី កំពុងរៀបចំសម្រាប់ជម្លោះដ៏យូរជាមួយលោកខាងលិច

2024/03/14 01:05:00 pm        163
នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោក ផេតធើរី អ័រផូ (Petteri Orpo) បាននិយាយកាលពីថ្ងៃពុធ (១៣ មីនា) ថាប្រទេសរុស្ស៊ី កំពុងត្រៀមលក្ខណៈសម្រាប់ «ជម្លោះដ៏យូរអង្វែងជាមួយលោកខាងលិច» ហើយលោកបានស្នើសុំការចំណាយ និងការសម្របសម្រួលបន្ថែមទៀតលើការការពារអឺរ៉ុប។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងសុន្ទរកថាដែលបានចេញផ្សាយកាលពីថ្ងៃពុធថា ការចូលជាសមាជិករបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែតទៅក្នុងអង្គការណាតូ គឺជា «ជំហានគ្មានន័យ» ហើយថា រុស្ស៊ីនឹងដាក់ពង្រាយកងទ័ព និងប្រព័ន្ធបំផ្លិចបំផ្លាញទៅកាន់ព្រំដែនហ្វាំងឡង់ បន្ទាប់ពីហ្វាំងឡង់ចូលរួមសម្ព័ន្ធយោធា។លោក អ័រផូ ដែលជានាយករដ្ឋមន្រ្តីរបស់ប្រទេសជិតខាងរបស់រុស្ស៊ី បានជំរុញសហភាពអឺរ៉ុប ដែលមានសមាជិកចំនួន ២៧ ប្រទេស ឱ្យបង្កើនការចំណាយលើវិស័យការពារជាតិ ហើយបាននិយាយថា ប្លុកនេះត្រូវតែថែរក្សាការការពាររបស់ខ្លួន។លោក ពូទីន ក៏បានព្រមានលោកខាងលិចផងដែរកាលពីថ្ងៃពុធ ថាប្រទេសរុស្ស៊ី បានត្រៀមខ្លួនជាស្រេចតាមបច្ចេកទេសសម្រាប់សង្គ្រាមនុយក្លេអ៊ែរ ហើយថាប្រសិនបើសហរដ្ឋអាមេរិក បញ្ជូនទាហានទៅអ៊ុយក្រែន នោះវានឹងត្រូវបានចាត់ទុកថាជាការកើនឡើងគួរឱ្យកត់សម្គាល់នៃជម្លោះ៕

រដ្ឋធានីរបស់ឥណ្ឌា បង្កើនការពង្រឹងសន្តិសុខនៅមុនការប្រមូលផ្តុំគ្នាតវ៉ារបស់កសិករ

2024/03/14 01:01:27 pm        78
នគរបាលក្នុងរដ្ឋធានីឥណ្ឌា បានដាក់របាំង បង្កើនសន្តិសុខ និងព្រមានពីការកកស្ទះចរាចរណ៍នៅថ្ងៃព្រហស្បតិ៍ (១៤ មីនា) នេះ ខណៈដែលកសិករតវ៉ារាប់ពាន់នាក់ នឹងមកជួបជុំគ្នាដើម្បីគាំទ្រការទាមទាររបស់ខ្លួនសម្រាប់ការដំឡើងតម្លៃកសិផល។កសិកររាប់ពាន់នាក់ បានចាប់ផ្តើមការដង្ហែក្បួនដែលមានឈ្មោះថា «នាំគ្នាទៅក្រុង ដេលី» កាលពីខែមុន ដើម្បីទាមទារតម្លៃធានាខ្ពស់សម្រាប់ដំណាំរបស់ពួកគេ ប៉ុន្តែត្រូវបានបញ្ឈប់ដោយនគរបាលប្រដាប់ដោយឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក នៅចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ ភាគខាងជើងនៃរដ្ឋធានី ជាទីដែលពួកគេនៅតែបោះជំរំស្នាក់នៅតាំងពីពេលនោះមក។ក្រុមបាតុករ ដែលភាគច្រើនមកពីរដ្ឋភាគខាងជើង ផុនចាប (Punjab) បានជំរុញឱ្យកសិករទូទាំងប្រទេសប្រមូលផ្ដុំនៅទីធ្លាដ៏ធំសម្រាប់ប្រារព្ធពិធីបុណ្យ រ៉ាមលីឡា ដៃដាន (Ramlila Maidan) របស់ទីក្រុង ដេលី នៅថ្ងៃព្រហស្បតិ៍ ដើម្បីបង្កើនយុទ្ធនាការរបស់ពួកគេ ប៉ុន្មានថ្ងៃមុនពេលការបោះឆ្នោតសកល។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នគរបាលបានអនុញ្ញាតឱ្យកសិករចំនួន ៥.០០០ នាក់ប្រមូលផ្តុំគ្នានៅទីធ្លានោះ ប៉ុន្តែក្រុមមេដឹកនាំកសិករបាននិយាយថា ពួកគេមិនអាចសន្យាថានឹងប្រកាន់ខ្ជាប់នូវដែនកំណត់នោះទេ៕

ការនាំចូលអាវុធរបស់វៀតណាម ធ្លាក់ចុះដល់កម្រិតមួយ ទោះបីជាមានភាពតានតឹងក្នុងតំបន់ក៏ដោយ

2024/03/14 12:56:26 pm        107
ទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃចន្ទបានបង្ហាញថា ការនាំចូលអាវុធរបស់វៀតណាមកាលពីឆ្នាំមុន បានធ្លាក់ចុះដល់កម្រិតមួយ ខណៈដែលខ្លួនបានធ្វើការដើម្បីពង្រីកការផ្គត់ផ្គង់ពីប្រទេសរុស្ស៊ី ខណៈពេលដែលអ្នកជំនាញ បានព្រមានថា ប្រទេសនេះ អាចងាយរងគ្រោះក្នុងអំឡុងពេលជម្លោះក្នុងតំបន់។ទោះបីជាមានការប៉ាន់ប្រមាណថវិកាជាងមួយពាន់លានដុល្លារក្នុងមួយឆ្នាំសម្រាប់ការនាំចូលអាវុធកាលពីឆ្នាំមុនក៏ដោយ ប្រទេសវៀតណាម មិនបានបញ្ជាទិញធំៗថ្មីទេ នេះបើយោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ដោយក្រុមការពារជាតិនៃវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិStockholm(SIPRI)។ទិន្នន័យនោះ បង្ហាញថា ការផ្តល់ឲ្យដ៏សំខាន់ គឺនាវាចម្បាំងធុនតូច ដែលត្រូវបានផ្តល់ជំនួយដោយប្រទេសឥណ្ឌា ហើយការនាំចូលអាវុធក្នុងឆ្នាំ២០២៣របស់វៀតណាម មានបរិមាណទាបបំផុត ចាប់តាំងពីឆ្នាំ ២០០៧- ឆ្នាំ២០២០ ក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19។ក្រុមអ្នកជំនាញផ្នែកការពារជាតិ បាននិយាយថា ចំពេលមានភាពតានតឹង កើនឡើងរវាងចិន និងកោះតៃវ៉ាន់ និងការប៉ះទង្គិចជាញឹកញាប់នៅសមុទ្រចិនខាងត្បូងរវាងនាវាចិន និងនាវាមកពីមហាអំណាច ក្នុងតំបន់ផ្សេងទៀត វៀតណាមដែលគ្រប់គ្រងដោយកុម្មុយនីស្ត ខ្វះសព្វាវុធទំនើបគ្រប់គ្រាន់ ដើម្បីការពារខ្លួនក្នុងជម្លោះទ្រង់ទ្រាយធំ។លោក Carl Thayer អ្នកជំនាញជាន់ខ្ពស់ផ្នែកសន្តិសុខវៀតណាមនៅបណ្ឌិតសភាកងកម្លាំងការពារអូស្ត្រាលីនៅទីក្រុងកង់បេរ៉ា បានបញ្ជាក់ថា៖«ភាពខុសគ្នានៃអំណាចយោធាធម្មតា នឹងធ្វើឲ្យឥទ្ធិពលរបស់ ប្រទេសចិនកើនឡើង ប្រសិនបើវៀតណាម នៅបន្តធ្វើសកម្មភាពតាមទម្លាប់»។រដ្ឋាភិបាលវៀតណាម បានបដិសេធមិនធ្វើអត្ថាធិប្បាយលើមូលហេតុនៃការធ្លាក់ចុះជាក់ស្តែងនោះទេ។ មន្ត្រីការពារជាតិជាន់ខ្ពស់ម្នាក់ បាននិយាយកាលពីខែមករាថា ប្រទេសនេះ បានឈានដល់កិច្ចព្រមព្រៀងជាច្រើន នៅឯពិព័រណ៍យោធាក្នុងខែធ្នូ ឆ្នាំ ២០២២ ប៉ុន្តែក្រសួងការពារជាតិ មិនបានបញ្ជាក់លម្អិតនោះទេ។

អ៊ីស្រាអែល និយាយថា ខ្លួនកំពុងព្យាយាមឲ្យមានការដឹកជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា

2024/03/14 12:52:51 pm        56
យោធាអ៊ីស្រាអែលនិយាយថា ខ្លួនកំពុងព្យាយាមឲ្យមានការដឹកជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា ខណៈសម្ពាធអន្តជាតិកាន់តែធ្ងរឲ្យដោះស្រាយវិបត្តិមនុស្សធម៌ដែលកាន់តែធ្ងន់ធ្ងរនៅក្នុងដែនដីមួយនេះ។លោកឧត្ដមនាវី ដានីញែល ហាការី (Daniel Hagari) បាននិយាយថា អ៊ីស្រាអែលនឹងសម្របសម្រួលក្បួនរថយន្តដឹកជំនួយបន្ថែមទៀត បន្ទាប់ពីផ្លូវដីថ្មីមួយបានបើកដើម្បីដឹកជញ្ជួនជំនួយស្បៀងអាហារចូលទៅក្នុងតំបន់ហ្កាហ្សាភាគខាងជើង។អង្គការសហប្រជាជាតិបានព្រមានថា តំបន់ហ្កាហ្សា ដែលកំពុងរងការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីសង្រ្គាមជាមួយក្រុមហាម៉ាស បានផ្ទុះឡើងកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ កំពុងធ្លាក់ចូលក្នុងហានីភ័យគ្រោះទុរ្ភក្ស។ ចំណែកទីក្រុងព្រុចសែល វិញ បាននិយាយថា ភាពអត់ឃ្លានកំពុងត្រូវគេប្រើប្រាស់ជាអាវុធសង្រ្គាមនៅក្នុងដែនដីមួយនេះ។ ប្រធានគោលនយោបាយសហភាពអឺរ៉ុបលោក Josep Borrell បាននិយាយថា កាលពីដំបូងឡើយ ផ្លូវដីនានា ត្រូវបានបិទមិនឲ្យមានការដឹកជញ្ជូនជំនួយចូល។ អង្គការសហប្រជាជាតិបាននិយាយថា ការប្រយុទ្ធគ្នា និងការទម្លាក់គ្រាប់បែកនៅតែបន្ត ព្រមទាំងការបិទព្រំដែន និង អសុវត្ថិភាព បានបង្កការលំបាកដល់ប្រតិបត្តិការដឹកជំនួយ។ កាលពីថ្ងៃពុធ អ្នកនាំពាក្យរបស់កងកម្លាំងការពារអ៊ីស្រាអែលលោក Hagari លើកឡើងថា នឹងផ្លូវមួយចំនួនទៀតអាចនឹងបើក យើងកំពុងជួយសម្របសម្រួលតំបន់នេះ ជាមួយនឹងជំនួយមនុស្សធម៌។ អ្នកនាំពាក្យរូបនេះបានប្រកាសកាលពីថ្មីៗនេះថា រថយន្តដឹកជំនួយចំនួន៦គ្រឿង បានចូលតាមច្រកទី៩៦ ក្នុងរបងព្រំដែនតំបន់ហ្កាហ្សា ជិតតំបន់គីបបាស បេអ៊ីរី (Kibbutz Be'eri) ក្នុងប្រទេសអ៊ីស្រាអែលភាគខាងត្បូង ៕

អ្នកតវ៉ារាប់រយនាក់បានបិទអាកាសយានដ្ឋាន San Francisco នៅអាមេរិក ទាមទារឲ្យមានបទឈប់បាញ់អចិន្ត្រៃយ៍នៅហ្កាហ្សា

2024/03/14 12:48:40 pm        47
អ្នកតវ៉ាប្រឆាំងសង្រ្គាមរាប់រយនាក់ ដែលកំពុងទាមទារឲ្យមានបទឈប់បាញ់អចិន្ត្រៃយ៍មួយក្នុងតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបញ្ចប់ការផ្ដល់ជំនួយផ្នែកយោធារបស់អាមេរិកសម្រាប់អ៊ីស្រាអែល បានបិទច្រកអន្តរជាតិ នៅអាកាសយានដ្ឋានអន្តរជាតិ San Francisco កាលពីថ្ងៃពុធទី១៣មីនា។ វីដេអូពីកន្លែងកើតហេតុបានបង្ហាញពីក្រុមអ្នកតវ៉ាកាន់បដា អមដោយសារដូចជា ត្រូវមានបទប់បាញ់អចិន្ត្រៃយ៍ឥឡូវនេះ បញ្ឈប់ពិភពលោកសម្រាប់ហ្កាហ្សា បញ្ចប់ការផ្ដល់អាវុធឲ្យអ៊ីស្រាអែល។ សារព័ត៌មាន ABC News បានដាក់ចំនួនអ្នកតវ៉ាប្រមាណជាង៣០០នាក់។ ក្រុមមន្ត្រីអាកាសយានដ្ឋាន បាននិយាយថា ច្រកអន្តរជាតិនេះ នៅតែបើក ប៉ុន្តែក្រុមអ្នកដំណើរបានប្ដូរផ្លូវផ្សេង។ ក្រុមសកម្មជនបានបិទផ្លូវនៅខាងក្រៅអាកាសយានដ្ឋានដែរ។ ក្រុមអ្នកដំណើរដែលគ្រោងទៅកាន់ច្រកនោះ ត្រូវបានគេប្រាប់ឲ្យចុះនៅមជ្ឈមណ្ឌលជួលរថយន្ត និងជិះរថភ្លើងលើផ្លូវអាកាសដើម្បីទៅកាន់ច្រកនោះ។ គេពុំបានដឹងទេថាតើមានការពន្យាពេលជើងហោះហើរឬអត់។ ការតវ៉ាទាមទារឲ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា បានកើតឡើង នៅក្នុងទីក្រុងជាច្រើនរបស់សហរដ្ឋអាមេរិក ក្នុងពេលប៉ុន្មានខែថ្មីៗនេះ រួមទាំងនៅជិតអាកាសយានដ្ឋាន និងស្ពាននានាក្នុងទីក្រុង New York និងទីក្រុង Los Angeles នៅខាងក្រៅសេតវិមាន និងបានហែក្បួននានានៅក្នុងទីក្រុង Washingtonទៀតផង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា ទាក់ទាញក្រុមហ៊ុនធំនៅទីក្រុងហុងកុង មកវិនិយោគការផ្គត់ផ្គង់អគ្គិសនី និងថាមពល
09/11/2025 06:09 PM
ព័រទុយហ្គាល់ចាប់ផ្តើមកំណែទម្រង់ច្បាប់ការងារ ដោយរងការរិះគន់ពីសហជីព
09/11/2025 06:09 PM
ក្រុងសេអ៊ូល៖ កម្មករកូរ៉េខាងត្បូងដែលចាប់ខ្លួននៅក្នុងការវាយឆ្មក់អាមេរិក ត្រូវដោះលែងឲ្យវិលត្រឡប់មកកាន់មាតុប្រទេសវិញ
09/11/2025 06:09 PM
កម្ពុជា ជំរុញពង្រឹង និងធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយ វៀតណាម
09/11/2025 06:09 PM
ឯកឧត្ដម ហេង សួរ៖ ការប្រកួតជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រកមួយដ៏សំខាន់សម្រាប់ការលើកកម្ពស់គុណភាពការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ
09/11/2025 06:09 PM
វិចិត្រករដីខ្សាច់ឥណ្ឌាអំពាវនាវឲ្យមានសន្តិភាពនៅនេប៉ាល់តាមរយៈចម្លាក់ខ្សាច់
09/11/2025 06:09 PM
រជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត ថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Doha
09/11/2025 06:09 PM
កិច្ចពិភាក្សារបស់អ្នកការទូតជាន់ខ្ពស់ចិន-អាមេរិក គឺជា «ជំហានដ៏តូច» ឆ្ពោះទៅជំនួប រវាងលោក Trump និងលោក Xi
09/11/2025 06:09 PM
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃណែនាំដល់គណៈអភិបាលខេត្តត្រូវសាមគ្គីឯកភាពផ្ទៃក្នុងដើម្បីប្រសិទ្ធភាពការងារ
09/11/2025 05:09 PM
ចិនបញ្ជាក់ថា ខ្លួនប្រឆាំងដាច់ណាត់ ចំពោះការបង្ខិតបង្ខំ ខណៈម៉ិកស៊ិកគិតគូរដំឡើងពន្ធលើរថយន្ត
09/11/2025 05:09 PM