ពលរដ្ឋបន្តសាទរកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលបោសសម្អាត Online Scams ដើម្បីស្ដារ​មុខមាត់​កម្ពុជា
សាធារណជនគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្តេចធិបតីឱ្យបញ្ជូនក្រុមក្មេងទំនើងទៅជួយការងារសមរភូមិមុខ
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌ៧មករា ឃាត់ជនបរទេស៤០នាក់

សន្តិសុខ និង សង្គម

យោធាអាមេរិក បញ្ជូនយន្តហោះដឹកបុគ្គលិកស្ថានទូតពីប្រទេសហៃទី និងពង្រឹងសន្តិសុខ

2024/03/11 11:54:07 am        389
យោធាអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យ (១០ មីនា) ថាខ្លួនបានធ្វើប្រតិបត្តិការមួយនៅក្នុងប្រទេសហៃទី ដើម្បីបញ្ជូនបុគ្គលិកស្ថានទូតដែលមិនសំខាន់ចេញពីប្រទេស ហើយបានបន្ថែមកងកម្លាំងសហរដ្ឋអាមេរិក ដើម្បីពង្រឹងសន្តិសុខស្ថានទូត ខណៈដែលប្រទេសសមុទ្រការ៉ាអ៊ីបមួយនេះកំពុងស្ថិតក្នុងភាពអាសន្ន។ប្រតិបត្តិការនេះគឺជាសញ្ញាចុងក្រោយបង្អស់នៃបញ្ហារបស់ប្រទេសហៃទី ខណៈដែលអំពើហឹង្សារបស់ក្រុមជនអន្ធពាលគំរាមកំហែងដល់ការទម្លាក់រដ្ឋាភិបាល និងបាននាំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។ជាមួយគ្នានេះ គណៈប្រតិភូសហភាពអឺរ៉ុបនៅក្នុងប្រទេសហៃទី បានបិទការិយាល័យរបស់ខ្លួនជាបណ្តោះអាសន្ន និងកាត់បន្ថយវត្តមានរបស់ខ្លួននៅក្នុងប្រទេសនេះមកត្រឹមកម្រិតអប្បបរមា នេះបើយោងតាមការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយលើកឡើងពីកង្វល់សុវត្ថិភាព។ប្រទេសហៃទី បានធ្លាក់ចូលទៅក្នុងភាពអាសន្នកាលពីថ្ងៃអាទិត្យសប្តាហ៍មុន បន្ទាប់ពីមានការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងរវាងក្រុមជនអន្ធពាល ដែលព្រមានពីសង្គ្រាមស៊ីវិល ខណៈលោកនាយករដ្ឋមន្ត្រី អារៀល ហិនរី (Ariel Henry) ស្ថិតនៅក្នុងទីក្រុងណៃរ៉ូប៊ី ដើម្បីស្វែងរកកិច្ចព្រមព្រៀងសម្រាប់បេសកកម្មគាំទ្រដោយអង្គការសហប្រជាជាតិ ដែលបានពន្យារពេលជាយូរមកហើយ៕

នគរបាលអ៊ីស្រាអែល ប្រើកាណុងបាញ់ទឹក ដើម្បីបំបែកបាតុករប្រឆាំងលោកណេតាន់យ៉ាហ៊ូ

2024/03/11 11:51:17 am        315
នគរបាលអ៊ីស្រាអែល បានប្រើកាណុងបាញ់ទឹក និងបានចាប់ខ្លួនមនុស្ស ១៩នាក់ ដើម្បីបំបែកការតវ៉ាទាមទារឲ្យលោកបេចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ចុះចេញពីតំណែង។ប្រជាជនអ៊ីស្រាអែលរាប់ពាន់នាក់ បានដើរតាមដងផ្លូវកាលពីល្ងាចថ្ងៃសៅរ៍ ខណៈដែលចលនាតវ៉ាប្រឆាំងលោកណេតាន់យ៉ាហ៊ូ ដែលបានថយចុះ ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ទទួលបានចាប់អារម្មណ៍ឡើងវិញ។ប្រជាជនប្រមាណ ១០.០០០នាក់ បានចេញមកតវ៉ា នៅទីក្រុងតែលអាវីវ(Tel Aviv)។ នគរបាល បានឆ្លើយតបដោយកាណុងបាញ់ទឹក ហើយនគរបាល បានប្រមូលបាតុករ និងចាប់ខ្លួនមនុស្ស ១៦នាក់ដោយការប៉ះទង្គិចគ្នាក្លាយជាហិង្សា នៅក្នុងទីក្រុងនេះ។នៅក្នុងទីក្រុង Caesarea មានចម្ងាយប្រហែល ៣០ម៉ាយភាគខាងជើងនៃទីក្រុងតែលអាវីវ ប្រហែល មនុស្សប្រហែល ១.000នាក់ បានប្រមូលផ្តុំគ្នានៅភូមិគ្រឹះរបស់នាយករដ្ឋមន្ត្រី។ បាតុករម្នាក់នៅទីនោះ ត្រូវបានចាប់ខ្លួន នៅពេលយប់។គេមិនដឹងថា ការចាប់ខ្លួនមនុស្សពីរនាក់ទៀត ត្រូវបានគេធ្វើឡើង នៅទីណានោះទេ។បាតុកររាប់សែននាក់ បានចេញមកតាមដងផ្លូវកាលពីឆ្នាំមុន បន្ទាប់ពីលោកណេតាន់យ៉ាហ៊ូ បានបង្ហាញផែនការធ្វើកំណែទម្រង់តុលាការកំពូលរបស់អ៊ីស្រាអែល ជាវិធានការមយយដែលមនុស្សជាច្រើនភ័យខ្លាច នឹងដកប្រព័ន្ធត្រួតពិនិត្យ និងតុល្យភាព ដែលអាចរក្សាអំណាចរបស់នាយករដ្ឋមន្ត្រីរូបនេះ។

ប្រធានសហភាពអឺរ៉ុប៖ អ៊ីស្រាអែល ធ្វើមិនបានគ្រប់គ្រាន់ទេ ជំនួយតាមសមុទ្ររបស់EUដល់ហ្កាហ្សា គឺពិតជាចាំបាច់

2024/03/11 11:47:42 am        303
ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រាប់ទូរទស្សន៍សាធារណៈ ZDF របស់អាល្លឺម៉ង់កាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែល ត្រូវធ្វើបន្ថែមទៀត ដើម្បីកាត់បន្ថយស្ថានភាពធ្ងន់ធ្ងរនៃប្រជាជននៅតំបន់ហ្កាហ្សាស្ទ្រីប។លោកស្រីបាននិយាយនៅក្នុងកម្មវិធីព័ត៌មានពេលយប់របស់ទូរទស្សន៍ ZDF ថា អ៊ីស្រាអែល គ្រាន់តែបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការថែទាំប្រជាជនក្នុងកម្រិតកំណត់មួយប៉ុណ្ណោះ ហើយត្រូវតែធ្វើបន្ថែមទៀត ដើម្បីការពារជីវិតជនស៊ីវិល។លោកស្រី បានបន្ថែមថា ដោយមើលឃើញពីស្ថានការណ៍នៅតំបន់ហ្កាហ្សា ច្រករបៀងជំនួយដែនសមុទ្ររបស់សហភាពអឺរ៉ុប ដែលបានគ្រោងទុកពីប្រទេសកោះស៊ីបទៅហ្កាហ្សា គឺពិតជាចាំបាច់ណាស់ ពីព្រោះបច្ចុប្បន្នយើងកំពុងជួបប្រទះគ្រោះមហន្តរាយមនុស្សធម៌។ ប្រតិបត្តិការតាមសមុទ្រ ត្រូវបានយល់ព្រមជាមួយអ៊ីស្រាអែល។កត្តាចាំបាច់ គឺថា អ៊ីស្រាអែលអាចត្រួតពិនិត្យទំនិញនៅខាងកោះស៊ីប និងអនុវត្តការត្រួតពិនិត្យសុវត្ថិភាព»។ បន្ទាប់ពីនោះមក នាវាអាចធ្វើដំណើរទៅកាន់តំបន់ហ្កាហ្សា។នៅពេលសួរអំពីការទទួលបានលទ្ធភាពចូលតាមផ្លូវដីបន្ថែមទៀតសម្រាប់ការផ្គត់ផ្គង់ជំនួយ លោកស្រី von der Leyen បាននិយាយថា បញ្ហានេះ ក៏កំពុងត្រូវបាន «ពិភាក្សាយ៉ាងយកចិត្តទុកដាក់» ជាមួយអ៊ីស្រាអែលផងដែរ។ «មនុស្សគ្រប់គ្នា ត្រូវបានអំពាវនាវឲ្យជួយ»។

ក្រុមហាម៉ាស វាយតម្លៃថា ការខូចខាតសង្រ្គាមនៅតំបន់ហ្កាហ្សា មានចំនួន ៣០ពាន់លានដុល្លារ

2024/03/11 10:32:12 am        399
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃសៅរ៍ថា សង្រ្គាមនៅតំបន់ហ្កាហ្សា បានបណ្តាលឲ្យមានការខូចខាតចំនួន ៣០ ពាន់លានដុល្លារ និងការបំផ្លិចបំផ្លាញអគាររហូតដល់ ៨០ភាគរយ នៅទីក្រុងហ្កាហ្សា។ការិយាល័យនេះ បានឲ្យដឹងថា ការខូចខាតជារួម គឺអគារលំនៅដ្ឋាន គ្រឿងបរិក្ខារសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ អគ្គិសនី និងបំពង់បង្ហូរទឹក និងប្រព័ន្ធលូ។ព័ត៌មាននេះ មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេ។អ៊ីស្រាអែល បាននិងកំពុងធ្វើសង្គ្រាម នៅតំបន់ហ្កាហ្សា បន្ទាប់ពីការលុកលុយរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន និងក្រុមផ្សេងទៀតចូលទៅក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដែលបាន បណ្តាលឲ្យមនុស្សប្រហែល១.២០០នាក់ស្លាប់ និងប្រហែល ២៥០នាក់ ត្រូវបានចាប់ពង្រត់។ផ្នែកមួយនៃសង្រ្គាមរបស់អ៊ីស្រាអែល រួមមានការវាយប្រហារទ្រង់ទ្រាយធំទៅលើទីក្រុង និងតំបន់លំនៅដ្ឋាន នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដែលមានប្រជាជនរស់នៅច្រើន។ សម្ព័ន្ធមិត្តដូចជាសហរដ្ឋអាមេរិក បានរិះគន់យ៉ាងខ្លាំងទៅលើសកម្មភាពយោធារបស់អ៊ីស្រាអែលដែលបានសម្លាប់ជនរងគ្រោះជាច្រើន ក្នុងចំណោមប្រជាជនស៊ីវិលផងដែរ។យោធាអ៊ីស្រាអែល អះអាងថា ខ្លួនមានបំណងកម្ទេចក្រុមហាម៉ាស និងដោះលែងចំណាប់ថ្នូរទាំងអស់។

អ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រី ប៉ាគីស្ថាន តវ៉ាប្រឆាំងការបន្លំក្នុងការបោះឆ្នោតតាមដែលចោទប្រកាន់

2024/03/11 09:59:43 am        390
ក្រុមអ្នកគាំទ្ររាប់រយនាក់ របស់អតីតនាយករដ្ឋមន្ត្រីប្រទេសប៉ាគីស្ថាន លោក Imran Khan បានចេញធ្វើបាតុកម្មនៅទូទាំងប្រទេស កាលពីថ្ងៃអាទិត្យ ដើម្បីតវ៉ាប្រឆាំងការក្លែងបន្លំក្នុងការបោះឆ្នោត កាលពីថ្ងៃទី ៨ ខែកុម្ភៈ តាមដែលបានចោទប្រកាន់។ អ្នកបោះឆ្នោតនៅក្នុងប្រទេសប៉ាគីស្ថាន បានទៅបោះឆ្នោតកាលពីខែកុម្ភៈ ក្នុងការបោះឆ្នោតមួយដែលត្រូវបានរំខានដោយការបិទប្រព័ន្ធអ៊ីនធឺណិតនៅថ្ងៃបោះឆ្នោត មានការចាប់ខ្លួន និងអំពើហិង្សា ហើយលទ្ធផលត្រូវបានពន្យាពេលមិនប្រក្រតី ដែលនាំឱ្យមានការចោទប្រកាន់ថាការបោះឆ្នោតនេះ ត្រូវបានក្លែងបន្លំ។បេក្ខជនដែលគាំទ្រដោយលោក Khan បានឈ្នះអាសនៈចំនួន ៩៣ ប៉ុន្តែពុំមានចំនួនគ្រប់គ្រាន់ក្នុងការបង្កើតរដ្ឋាភិបាលនោះទេ។ លោក និងគណបក្សរបស់លោក បានច្រានចោលលទ្ធផលនៃការបោះឆ្នោត ដោយចោទថាមានការលួចបន្លំយ៉ាងទូលំទូលាយ។ លោក Khan ត្រូវបានបណ្តេញចេញពីតំណែងនៅក្នុងឆ្នាំ ២០២២ បន្ទាប់ពីមានជម្លោះជាមួយយោធាដ៏មានឥទ្ធិពលរបស់ប្រទេស ដែលបដិសេធមិនជ្រៀតជ្រែកក្នុងកិច្ចការនយោបាយ។គណបក្ស Pakistan Tehreek-e-Insaf (PTI) របស់លោកបានឈ្នះការបោះឆ្នោតជាតិកាលពីឆ្នាំ ២០១៨។ សំណុំរឿងផ្លូវច្បាប់ជាច្រើនករណី ត្រូវបាននាំមកដើម្បីប្រឆាំង លោក Khan ដែលបានដកសិទ្ធិលោកជាបេក្ខជន ហើយបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលយូរ ដែលលោក បានបដិសេធថាពុំបានធ្វើអ្វីខុសនោះទេ។

ប្រធានទីភ្នាក់ងារ UNRWA មានសង្ឃឹមថាម្ចាស់ជំនួយមួយចំនួននឹងបន្តផ្តល់មូលនិធិក្នុងពេលឆាប់ៗនេះ

2024/03/11 09:49:32 am        225
ប្រធានទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិបាននិយាយថា លោកមានសុទិដ្ឋិនិយមថា ម្ចាស់ជំនួយមួយចំនួននឹងចាប់ផ្តើមផ្តល់មូលនិធិម្តងទៀតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយព្រមានថាការផ្អាកប្រតិបត្តិការរបស់ទីភ្នាក់ងារនេះមានហានិភ័យខ្ពស់នៃការស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីនបន្ថែមទៀត បន្ទាប់ពីអ៊ីស្រាអែល បានចោទប្រកាន់បុគ្គលិករបស់ទីភ្នាក់ងារនេះមួយចំនួនបានចូលរួមក្នុងការវាយប្រហាររបស់ពួកហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា។ការពិនិត្យឡើងវិញដោយឯករាជ្យនៃទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) ត្រូវបានដាក់ឱ្យដំណើរការក្រោមការដឹកនាំរបស់អតីតរដ្ឋមន្ត្រីការបរទេសបារាំង លោកស្រី ខាធើរីន ខូឡូនណា (Catherine Colonna) ហើយរបាយការណ៍ចុងក្រោយរបស់លោកស្រីត្រូវបានគេរំពឹងថានឹងបោះពុម្ពនៅខែក្រោយ ដែលនោះប្រហែលជាការសម្រេចលើជោគវាសនារបស់ទីភ្នាក់ងារនេះ។ទីភ្នាក់ងារ UNRWA ដែលផ្តល់ជំនួយ និងសេវាកម្មសំខាន់ៗដល់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា តំបន់ វេសបែង (West Bank) ដែលកាន់កាប់ដោយអ៊ីស្រាអែល និងនៅទូទាំងតំបន់ជិតបូព៌ានោះ បានជួបវិបត្តិចាប់តាំងពីអ៊ីស្រាអែលបានចោទប្រកាន់បុគ្គលិក ១២ នាក់ក្នុងចំណោមបុគ្គលិក ១៣.០០០ នៅហ្កាហ្សា ពីបទជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា លើអ៊ីស្រាអែល ដែលបង្កឱ្យមានសង្គ្រាមដ៏បង្ហូរឈាមនៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនមួយនេះ៕

សមាជិកសភាអភិរក្សនិយម ចោទលោកកាមេរូនថា បានរិះគន់អ៊ីស្រាអែលជុំវិញការដោះស្រាយស្ថានការណ៍នៅហ្កាហ្សា

2024/03/11 09:36:56 am        433
សមាជិកសភាអភិរក្សនិយម បានចោទប្រកាន់លោករដ្ឋមន្ត្រីការបរទេស លោក ដេវីត កាមេរូន ( David Cameron)ថាបាន «រិះគន់»អ៊ីស្រាអែលជុំវិញការដោះស្រាយស្ថានការណ៍របស់ខ្លួន នៅក្នុងតំបន់ហ្កាហ្សា ហើយបានអះអាងថា ក្រសួងការបរទេសបង្ហាញពី«មនោសញ្ចេតនាប្រឆាំងនឹងអ៊ីស្រាអែល»។សមាជិកសភាបក្សអភិរក្សអង់គ្លេសដែលគាំទ្រអ៊ីស្រាអែល គ្រោងនឹងលើកឡើងពីកង្វល់របស់ខ្លួនជាមួយរដ្ឋមន្ត្រីការបរទេស នៅក្នុងកិច្ចប្រជុំមួយ នៅថ្ងៃអង្គារ។កាលពីសប្តាហ៍មុន លោកកាមេរូន បានជួបជាមួយ លោក Benny Gantz រដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល ដើម្បីពិភាក្សាអំពីលំហូរនៃជំនួយទៅកាន់តំបន់ហ្កាហ្សា។ បន្ទាប់ពីកិច្ចប្រជុំ លោកបានបង្ហោះសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម X ដែលពីមុនជា Twitter ដោយនិយាយថា លោកបាន«ធ្វើឲ្យមានភាពច្បាស់លាស់នូវជំហានដែលអ៊ីស្រាអែលត្រូវធ្វើ ដើម្បីបង្កើនជំនួយ» ហើយថា «យើងនៅតែមិនឃើញការកែលម្អជាក់ស្តែង»។លោកក៏បាននិយាយផងដែរថា ខ្លួនមាន«ការព្រួយបារម្ភយ៉ាងខ្លាំងអំពីលទ្ធភាពនៃការវាយលុកយោធានៅ ទីក្រុងរ៉ាហ្វា «Rafah» ហើយថា ការអនុវត្តរបស់អ៊ីស្រាអែលក្នុងការផ្តល់ជំនួយនឹងមាន «ផលវិបាក»សម្រាប់ការវាយតម្លៃរបស់ចក្រភពអង់គ្លេសអំពី«ថាតើអ៊ីស្រាអែល គោរពតាមច្បាប់អន្តរជាតិឬអត់»។សមាជិកសភាម្នាក់ បានប្រាប់សារព័ត៌មាន The Telegraph ថា នៅពេលដែលសេចក្តីថ្លែងការណ៍ ត្រូវបានបង្ហោះចូលទៅក្នុងក្រុម WhatsApp របស់សមាជិកសភាបក្សអភិរក្សអង់គ្លេស មាន «ការប៉ះពាល់ដល់ផ្លូវអារម្មណ៍យ៉ាងខ្លាំងទាក់ទងនឹងអ្វីដែលលោកដេវីត បានលើកឡើង។លោកស្រី Theresa Villiers អតីតរដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រី បាននិយាយថា៖«រដ្ឋាភិបាលចក្រភពអង់គ្លេស ត្រូវតែ [គាំទ្រ] សិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួនពីអំពើប្រល័យពូជសាសន៍ ដែលបានវាយប្រហារពួកគេកាលពីថ្ងៃទី៧ ខែតុលា»។

ឃ្លាំងស្តុកប្រេងរុស្ស៊ី ត្រូវរងការវាយប្រហារពីអ៊ុយក្រែន ខណៈវិមានក្រឹមឡាំង ហាមឃាត់ការនាំចេញប្រេង

2024/03/11 08:41:31 am        490
ប្រជាជនរុស្សី កំពុងមានអារម្មណ៍ថា មានការប៉ះពាល់យ៉ាងខ្លាំងពីការវាយប្រហាររបស់អ៊ុយក្រែនលើហេដ្ឋារចនាសម្ព័ន្ធប្រេង «នៅក្នុងស្ថានភាពមួយដែលពួកគេពិបាកក្នុងការគ្រប់គ្រង» ខណៈដែលឃ្លាំងប្រេងមួយ នៅក្នុងតំបន់ Kursk បានក្លាយជាទីតាំងចុងក្រោយបំផុតដែលត្រូវបានកំណត់គោលដៅ។មន្ត្រីរុស្ស៊ី បាននិយាយថា ឃ្លាំងស្តុកប្រេងនៅក្នុងតំបន់ដែលមានព្រំប្រទល់ជាប់ប្រទេសអ៊ុយក្រែន បានផ្ទុះឡើង បន្ទាប់ពីវាត្រូវរងការវាយប្រហារ កាលពីព្រឹកថ្ងៃអាទិត្យ។លោក Roman Starovoyt អភិបាលតំបន់ បាននិយាយកាលពីព្រឹកថ្ងៃអាទិត្យថា៖«កងពន្លត់អគ្គិភ័យ និងសេវាសង្គ្រោះបន្ទាន់ កំពុងធ្វើការនៅកន្លែងកើតហេតុនោះ»។ លោកមិនបានបញ្ជាក់ថា តើឃ្លាំងប្រេងមួយណា ត្រូវបានវាយប្រហារ ឬទំហំរបស់វាប៉ុនណានោះទេ។ការវាយប្រហារនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់អ៊ុយក្រែន ដើម្បីវាយប្រហាររោងចក្រប្រេង និងឧស្ម័ននៅទូទាំងប្រទេសរុស្ស៊ី ដែលក្រសួងការពារជាតិអង់គ្លេស បាននិយាយថា បានបង្ខំវិមានក្រឹមឡាំងឲ្យ ហាមឃាត់ការនាំចេញប្រេងឥន្ធនៈសម្រាប់រយៈពេល៦ខែ ដើម្បីព្យាយាមកាត់បន្ថយការកើនឡើងតម្លៃ ប្រេង។ក្រសួងនេះ បាននិយាយថា៖«វាទំនងជាសមត្ថភាពចម្រាញ់របស់រុស្ស៊ី ត្រូវបានកាត់បន្ថយជាបណ្ដោះ អាសន្នដោយការវាយប្រហារតាមអាកាសជាច្រើនដងប្រឆាំងនឹងរោងចក្រចម្រាញ់ប្រេង នៅទូទាំងប្រទេសរុស្ស៊ី»។ការហាមឃាត់ការនាំចេញប្រេងឥន្ធនៈរបស់រុស្ស៊ី ដែលបានណែនាំនៅថ្ងៃទី១ ខែមីនា បន្ទាប់ពីការហាមឃាត់រយៈពេល៣ខែ ស្រដៀងគ្នាដែលបានចូលជាធរមាន នៅពាក់កណ្តាលខែកញ្ញា។ ការហាមឃាត់ កាលពីឆ្នាំមុន ត្រូវបានបង្កឡើងដោយកសិកររុស្ស៊ី ដែលបានគំរាមតវ៉ា លុះត្រាវិមានក្រឹមឡាំងគ្រប់គ្រងតម្លៃប្រេងឥន្ធនៈ មិនឲ្យកើនឡើង។

ប្រទេស បូលីវី ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នក្រោយភ្លៀងធ្លាក់ខ្លាំង

2024/03/11 08:36:27 am        343
ឯកសាររដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃអាទិត្យថា ភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋធានីឡាប៉ាស់ (La Paz)របស់ប្រទេសបូលីវី បានជំរុញឲ្យក្រុមអាជ្ញាធរប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន បន្ទាប់ពីទឹកក្នុងទន្លេហក់ឡើងប្រៀបច្រាំងបំផ្លាញលំនៅឋានជាច្រើនខ្នងកាលពីចុងសប្ដាហ៍នេះ។ យោងតាមឯកសារខាងលើ លោកប្រធានាធិបតីបូលីវី ល្វីស អាសេ(Luis Arce) បានសន្យាបញ្ជូនគ្រឿងចក្រធុនធ្ងន់ និងទាហានចំនួន៣ពាន់នាក់ ដើម្បីទប់ស្កាត់ការបំផ្លិចបំផ្លាញបន្ថែមទៀត ។ ភ្លៀងធ្លាក់ខ្លាំង បានបង្កឲ្យមានទឹកជំនន់ នៅក្នុងភូមិឋានមួយចំនួន និង កាត់ផ្ដាច់ទំនាក់ទំនងតំបន់មួយជាច្រើនទៀតនៅក្នុងទីក្រុងនេះ ព្រមទាំងកាត់ផ្ដាច់ចរន្តអគ្គិសនី និងជន់លិចផ្លូវផងដែរ។ លោកអាសេ បាននិយាយនៅលើបណ្ដាញសង្គម Xថា យើងបារម្ភជាខ្លាំងចំពោះស្ថានភាពដ៏លំបាកដែលទីក្រុងឡាប៉ាស់ កំពុងជួបប្រទះ។ យោងតាមទិន្នន័យ មនុស្សម្នាក់បានស្លាប់ កាលពីចុងសប្ដាហ៍មុនក្នុងទីក្រុងឡាប៉ាស់ ដោយសារភ្លៀងធ្លាក់ខ្លាំង ខណៈមនុស្សជិត៥០នាក់បានស្លាប់ ក្នុងទឹកជំនន់ទូទាំងប្រទេសចាប់តាំងពីរដូវភ្លៀងធ្លាក់បានចាប់ផ្ដើមកាលពីខែមករា ៕

លោក Netanyahu៖ ភេរវករ ១៣.០០០ នាក់ស្ថិតចំណោមប្រជាជនប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់

2024/03/11 08:19:15 am        365
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃអាទិត្យ (១០ មីនា) ថាយ៉ាងហោចណាស់ «ភេរវករ» ចំនួន ១៣.០០០ នាក់ស្ថិតក្នុងចំណោមជនជាតិប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់ក្នុងអំឡុងសង្គ្រាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។លោក ណេតាន់យ៉ាហ៊ូ បានប្តេជ្ញាថានឹងបន្តការវាយលុកនៅភាគខាងត្បូងនៃតំបន់ហ៊ុមព័ទ្ធនេះ ដោយជាសកម្មភាពមួយដែលប្រធានាធិបតីអាមេរិកអាមេរិក ចូ បៃដិន (Joe Biden) ពិពណ៌នាថាជា «បន្ទាត់ក្រហម» របស់លោក។ប្រជាជនប៉ាឡេស្ទីនជាង ៣១.០០០ នាក់ត្រូវបានសម្លាប់នៅហ្កាហ្សា ក្នុងអំឡុងសង្គ្រាមរយៈពេលប្រាំខែ ដែលបានចាប់ផ្តើមបន្ទាប់ពីពួកសកម្មប្រយុទ្ធហាម៉ាសបានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១.២០០ នាក់ និងចាប់ចំណាប់ថ្នូរ ២៥៣ នាក់ នេះបើយោងតាមតួលេខសរុបរបស់អ៊ីស្រាអែល។ក្រសួងសុខាភិបាលហ្កាហ្សា មិនបែងចែកចំនួនអ្នកស្លាប់រវាងជនស៊ីវិល និងក្រុមសកម្មប្រយុទ្ធហាម៉ាសទេ ប៉ុន្តែបាននិយាយថាចំនួន ៧២ ភាគរយនៃអ្នកស្លាប់ទាំងអស់គឺជាស្ត្រី និងកុមារ ហើយក្រុមនេះបានច្រានចោលតួលេខអ្នកស្លាប់ ដែលអ៊ីស្រាអែល បានដាក់ឡើងចំពោះក្រុមសកម្មប្រយុទ្ធហាម៉ាស ថាជាការប៉ុនប៉ងបង្ហាញពី «ជ័យជម្នះក្លែងក្លាយ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ខណៈការចរចារវាងអាមេរិក និងអ៊ីរ៉ង់នៅតែជាប់គាំង អ្នកជំនាញបានព្រមានអំពី «ការរំខានរយៈពេលវែង»
04/29/2026 09:04 AM
ក្រសួងប្រៃសណីយ៍ ប្រកាសជ្រើសរើស​និស្សិតអាហារូបករណ៍ ២៥នាក់ ទៅសិក្សា​នៅ​ក្រៅ​ប្រទេស​ លើ​ជំនាញផ្កាយរណប និងលំហអាកាស​
04/29/2026 09:04 AM
លោក Trump នឹងដាក់រូបភាពរបស់លោកនៅលើលិខិតឆ្លងដែនរបស់សហរដ្ឋអាមេរិកមួយចំនួន
04/29/2026 09:04 AM
អគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូននិវត្តជនមានជីវភាពខ្វះខាត ក្នុងខេត្តបាត់ដំបង
04/29/2026 08:04 AM
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជួបពិភាក្សាជាមួយប្រតិភូសង្ឃសៅលីងនិមន្តមកកម្ពុជាចូលរួមសម្តែងក្នុង «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន»
04/29/2026 08:04 AM
លោក Trump ៖ អ៊ីរ៉ង់បានប្រាប់លោកថា ខ្លួនស្ថិតក្នុង«ស្ថានភាពដួលរលំ»ស្របពេលការចរចាសន្តិភាពជាប់គាំង
04/29/2026 08:04 AM
កម្ពុជា-អឺរ៉ុប ផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ហើយប្តេជ្ញាចិត្តចំពោះសន្តិភាព ស្ថិរភាព និងការគោរពច្បាប់អន្តរជាតិ
04/29/2026 08:04 AM
មេដឹកនាំឈូសមុទ្រធ្វើដំណើរទៅដល់អារ៉ាប៊ីសាអ៊ូឌីត ដើម្បីពិភាក្សាពីការឆ្លើយតបចំពោះការវាយប្រហាររបស់អ៊ីរ៉ង់
04/28/2026 08:04 PM
ប្រធានាធិបតីអេស្តូនី៖ «អឺរ៉ុបត្រូវតែត្រៀមខ្លួន» សម្រាប់គ្រាប់សេណារីយ៉ូ នៅក្នុងសង្គ្រាមអ៊ុយក្រែន
04/28/2026 08:04 PM
យោធាអ៊ីស្រាអែលចេញការព្រមានជម្លៀស សម្រាប់តំបន់ភាគខាងត្បូងលីបង់
04/28/2026 08:04 PM