ពលរដ្ឋបន្តសាទរកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលបោសសម្អាត Online Scams ដើម្បីស្ដារ​មុខមាត់​កម្ពុជា
សាធារណជនគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្តេចធិបតីឱ្យបញ្ជូនក្រុមក្មេងទំនើងទៅជួយការងារសមរភូមិមុខ
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌ៧មករា ឃាត់ជនបរទេស៤០នាក់

សន្តិសុខ និង សង្គម

ជនជាតិស្រី លង្កា ៦នាក់ ត្រូវបានចាក់សម្លាប់ដោយកាំបិតក្នុងរដ្ឋធានីរបស់កាណាដា ក្នុងករណីឃាកម្មយ៉ាងកម្រដ៏ធំ

2024/03/08 11:07:24 am        98
នគរបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្ស៦នាក់មកពីប្រទេសស្រីលង្កា រួមទាំងម្តាយម្នាក់ និងកូនតូចៗ៤ នាក់ ត្រូវបានសម្លាប់នៅក្នុងរដ្ឋធានី អូតាវ៉ា (Ottawa) ប្រទេសកាណាដា កាលពីល្ងាចថ្ងៃពុធ ដោយបានធ្វើឱ្យកក្រើកប្រទេសមួយនេះជាទីដែលមានឃាតកម្មធំបំផុតដ៏កម្រ។ លោកនាយករដ្ឋមន្ត្រី ចាស្ទីនទ្រូដូ (Justin Trudeau) បាននិយាយថា លោកមានការរន្ធត់ចិត្តយ៉ាងខ្លាំងចំពោះអ្វីដែលលោកហៅថា “សោកនាដកម្មដ៏គួរឱ្យភ័យខ្លាច”។ ឪពុករបស់ក្រុមគ្រួសារនោះ ក៏ត្រូវរបួសក្នុងការវាយប្រហារនោះដែរ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នគរបាលបាននិយាយថា ជនល្មើស ឈ្មោះ ហ្វេប្រ៊ីយ៉ូ ឌី ហ្សយសា (Febrio De-Zoysa)ជានិស្សិតប្រុសវ័យ១៩ឆ្នាំ មកពីប្រទេសស្រីលង្កាត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទមនុស្សឃាតចំនួន ៦ ករណី និងមួយករណីពីបទប៉ុនប៉ងមនុស្សឃាត។សមត្ថកិច្ចបាននិយាយថា ជនសង្ស័យ បានស្គាល់គ្រួសារនេះ ហើយបានរស់នៅក្នុងផ្ទះជាមួយគ្នាទៀត។ ជនរងគ្រោះដែលបានស្លាប់ជាម្ដាយមានវ័យ៣៥ឆ្នាំ និងកូនអាយុ៧ឆ្នាំ ម្នាក់ ៤ឆ្នាំ ម្នាក់ ២ខែម្នាក់ និងបុរសអាយុ៤០ឆ្នាំ ជាអ្នកស្គាល់គ្នាក្នុងគ្រួសារនោះ។ស្នងការនគរបាលក្រុងអូតាវ៉ា លោក អ៊ីរីក ស្តាប់ស៍ (Eric Stubbs)បានប្រាប់សន្និសីទសារព័ត៌មានតាមទូរទស្សន៍ថា នេះគឺជាអំពើហិង្សាគ្មានន័យ ដែលប្រព្រឹត្តលើមនុស្សស្លូតត្រង់។ នគរបាលបាននិយាយថា ពួកគេមិនមានទំនាក់ទំនងជាមួយជនសង្ស័យ ឬក្រុមគ្រួសារកន្លងមកទេ។ អភិបាលក្រុង Ottawa លោក ម៉ាក ស៊ូឃ្លីហ្វ (Mark Sutcliffe) នៅក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមបាននិយាយថា នេះគឺជា "ឧបទ្ទវហេតុដ៏គួរឱ្យតក់ស្លុតបំផុតមួយក្នុងចំណោមអំពើហិង្សាជាច្រើនក្នុងប្រវត្តិសាស្ត្រទីក្រុងរបស់យើង។ នគរបាលត្រូវបានហៅទៅកាន់ផ្ទះកើតហេតុ ក្នុងតំបន់បាហាវេន (Barrhaven) មុនម៉ោង១១យប់ ថ្ងៃពុធ។ជនសង្ស័យត្រូវបានចាប់ខ្លួនភ្លាមៗក្រោយកើតហេតុ ហើយនគរបាលបាននិយាយថាពុំមានការគំរាមកំហែងណាមួយលើសុវត្ថុភាពសាធារណៈទេ។គួរឲ្យដឹងថា ទីក្រុងអូតាវ៉ា ដែលមានប្រជាជនមួយលាននាក់រស់នៅបានមើលឃើញឃាតកម្ម១៤ករណីក្នុងឆ្នាំ២០២៣និង៥ករណីក្នុងឆ្នាំ២០២២៕

ខ្មាន់កាំភ្លើងប្រទេសនីហ្សេរីយ៉ា ចាប់ពង្រត់សិស្ស២៨៧នាក់ ពីសាលារៀន

2024/03/08 10:23:49 am        250
គ្រូបង្រៀនបានប្រាប់អាជ្ញាធរ ថា ខ្មាន់កាំភ្លើងបានវាយប្រហារនៅសាលារៀនមួយកន្លែងក្នុងតំបន់ភាគពាយ័ព្យប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃព្រហស្បតិ៍ ហើយបានចាប់ពង្រត់សិស្សយ៉ាងហោចណាស់ ២៨៧ នាក់ ដែលជាការចាប់ពង្រត់ធំលើកទីពីរនៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ ក្នុងរយៈពេលមិនដល់មួយសប្តាហ៍។ ការចាប់ពង្រត់សិស្សពីសាលារៀននៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា គឺជារឿងធម្មតា ហើយបានក្លាយជាប្រភពនៃការព្រួយបារម្ភចាប់តាំងពីឆ្នាំ ២០១៤មក នៅពេលដែលក្រុមជ្រុលនិយមអ៊ីស្លាម បានចាប់ពង្រត់សិស្សសាលាជាង ២០០ នាក់នៅក្នុងភូមិ Chibok រដ្ឋ Borno ។ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការចាប់ពង្រត់ ត្រូវបានផ្តោតនៅតំបន់ភាគពាយ័ព្យ និងភាគកណ្តាល ដែលក្រុមប្រដាប់អាវុធ រាប់សិបនាក់តែងតែកំណត់គោលដៅលើអ្នកភូមិ និងអ្នកធ្វើដំណើរដើម្បីទាមទារប្រាក់លោះដ៏ច្រើន។នគរបាលនៅក្នុងរដ្ឋ Kaduna ពុំបានធ្វើអត្ថាធិប្បាយភ្លាមៗអំពីការចាប់ពង្រត់នេះទេ ដែលបានកើតឡើងភ្លាមៗបន្ទាប់ពីការជួបប្រជុំគ្នានៅព្រឹកព្រលឹម នៅសាលារបស់អាជ្ញាធរអប់រំរដ្ឋាភិបាល ក្នុងតំបន់ក្នុងទីក្រុង Kuriga ។ឪពុកម្តាយសិស្ស បាននិយាយថា នៅពេលមកដល់សាលារៀន ខ្មាន់កាំភ្លើងបានចាប់ផ្តើមបាញ់ជាបន្តបន្ទាប់ មុនពេលចាប់ពង្រត់សិស្ស២៨៧នាក់ ហើយបានគេចខ្លួនបាត់ចូលទៅក្នុងព្រៃ។

ជប៉ុន នឹងរំឭកខួប១៣ឆ្នាំនៃការរញ្ជួយដី រលកយក្សស៊ូណាមិ និងគ្រោះមហន្តរាយនុយក្លេអ៊ែរនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ

2024/03/08 10:17:50 am        253
នៅថ្ងៃចន្ទទី១១មីនា សប្ដាហ៍ក្រោយ ប្រទេសជប៉ុន នឹងប្រារព្ធខួបលើកទី១៣ឆ្នាំ នៃគ្រោះរញ្ជួយដីដ៏ធំនិងរលកយក្សស៊ូណាមិ ដែលបានឆក់យកជីវិតមនុស្ស និងបណ្ដាលឲ្យបាត់ខ្លួន ជាង២ម៉ឺននាក់ព្រមទាំងបង្កើតឲ្យមានគ្រោះមហន្តរាយថាមពលនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ា (Fukushima)។ កាលពីថ្ងៃទី១១ខែមីនា ឆ្នាំ២០១១ ការរញ្ជួយដី និងរលកយក្សស៊ូណាមិ បានបណ្ដាលឲ្យមានឧបទ្ទវហេតុនុយក្លេអ៊ែរដ៏ធ្ងន់ធ្ងរបំផុត នៅរោងចក្រថាមពលនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈិ(Fukushima Daiichi plant) ចម្ងាយប្រមាណ២២០គីឡូម៉ែត្រភាគខាងជើងទីក្រុងតូក្យូ ជាទីដែលម៉ាស៊ីនរ៉េអាក់ទ័រចំនួន៣បានរលាយ ពោលគឺគ្រោះមហន្តរាយនេះបានកើតឡើងចាប់តាំងពីការផ្ទុះរោងចក្រនុយក្លេអ៊ែរនៅទីក្រុងឈើណូបៀល (Chernobyl) ក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៦ខែមេសា ឆ្នាំ១៩៨៦ ។ គ្រោះមហន្តរាយផ្សេងៗ និងការរលាយម៉ាស៊ីនរ៉េអាក់ទ័រ នៅរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា បានបង្ខំឲ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ភៀសខ្លួនចេញពីលំនៅឋាន។រយៈពេល១៣ឆ្នាំមកនេះ សាធារណៈជននៅតែប្រយ័ត្នប្រយែងចំពោះថាមពលនុយក្លេអ៊ែរ បន្ទាប់ពីគ្រោះមហន្តរាយនៅរោងចក្រហ៊្វូគូស៊ីម៉ា បានបង្ហាញពីការបរាជ័យយ៉ាងធំក្នុងការ ការត្រួតពិនិត្យ និងប្រតិបត្តិការក្នុងវិស័យនេះ។ ជាលទ្ធផល ប្រទេសជប៉ុនឥឡូវនេះពឹងផ្អែកយ៉ាងខ្លាំងលើឧស្ម័នធម្មជាតិរាវ (LNG) និងធ្យូងថ្ម ដោយមានរោងចក្រថាមពលនុយក្លេអ៊ែរចំនួន ១១ ដំណើរការប៉ុណ្ណោះ ដែលធ្លាក់ចុះពីប្រហែល ៥០ មុនពេលមានគ្រោះមហន្តរាយនោះ។កាលពីខែសីហា ឆ្នាំ ២០២៣ ប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មជាងមួយលានតោនពីរោងចក្រចូលទៅក្នុងមហាសមុទ្រ ជាដំណើរការដែលនឹងចំណាយពេលរាប់ទសវត្សរ៍ទើបបញ្ចប់។ សកម្មភាពនេះបានបង្កក្តីបារម្ភពីអ្នកនេសាទក្នុងតំបន់ និងការជំទាស់ពីប្រទេសជិតខាងរបស់ខ្លួន ដូចជា ចិន និងកូរ៉េខាងត្បូង។ក្រុមនិយតករបានចាត់ទុកថាសំណល់ទឹកមានសារធាតុវិទ្យសកម្មនេះមានសុវត្ថិភាពក្នុងការបញ្ចេញ ក្រោយធ្វើប្រព្រឹត្តិកម្មរួច៕

ប្រជាជនហៃទី ប្រឈមមុខការវាយប្រហារដោយការលួចដុត និងកង្វះខាត ខណៈអំពើហិង្សារបស់ក្រុមជនអន្ធពាលកើនឡើង

2024/03/08 10:14:29 am        249
យោងតាមសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ពលរដ្ឋប្រទេសហៃទី មើលឃើញថា ពួកគេមានការតស៊ូដោយខ្លួនឯង បន្ទាប់ការកើនឡើងអំពើហិង្សាបង្កឡើងដោយក្រុមជនអន្ធពាល ដែលកំពុងព្យាយាមបណ្តេញនាយករដ្ឋមន្ត្រី លោក Ariel Henry។នៅក្នុងរដ្ឋធានី ព័រ អូប្រាំង ក្រុមជនអន្ធពាលប្រដាប់អាវុធ បានដុតប៉ុស្តិ៍នគរបាល និងបានចូលលួចយកអាហារនៅទីផ្សារក្នុងស្រុកមួយកន្លែង នៅក្នុងហេតុការណ៍ថ្មីនៃអំពើហិង្សារបស់ក្រុមជនអន្ធពាល ដែលកំពុងវាយលុកប្រទេសនៅតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ។ ស្ថានភាពច្របូកច្របល់ បានបណ្តាលឲ្យមានការខ្វះខាតប្រេងឥន្ធនៈ។ ស្ថានីយប្រេងច្រើនកន្លែង ត្រូវបានបិទដោយជំរុញឲ្យអតិថិជនទិញនៅតាមដងផ្លូវដែលលក់ប្រេងខុសច្បាប់។នាយករដ្ឋមន្ត្រីហៃទី លោក Ariel Henry បានចូលចតនៅទឹកដី Puerto Rico សហរដ្ឋអាមេរិក ដោយជម្រះមន្ទិលសង្ស័យអំពីទីកន្លែងសុំចតរបស់លោក បន្ទាប់ពីលោក បានធ្វើដំណើរទៅប្រទេសកេនយ៉ា កាលពីសប្តាហ៍មុន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ ក្នុងបំណងធានាដល់ការដឹកនាំកម្លាំងប្រយុទ្ធប្រឆាំងក្រុមជនអន្ធពាល ជាអន្តរជាតិរបស់ប្រទេសអាហ្វ្រិក។ក្រុមជនអន្ធពាលនៅទីក្រុងព័រ អូប្រាំង ដែលកំពុងប្រយុទ្ធដើម្បីដណ្តើមយកដែនដី បានផ្តល់សញ្ញាថាពួកគេអាចរួមកម្លាំងគ្នាដើម្បីប្រយុទ្ធប្រឆាំងកងកម្លាំងអន្តរជាតិ ជារណសិរ្សរួបរួម។រដ្ឋាភិបាលរបស់ប្រទេសហៃទី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងបន្ថែមពេលដាក់រដ្ឋក្នុងគ្រាអាសន្ន នៅជុំវិញទីក្រុងព័រអូប្រាំងមួយខែទៀត។ ទីភ្នាក់ងារទទួលបន្ទុកកិច្ចការមនុស្សធម៌ របស់អង្គការសហប្រជាជាតិ បានព្រមានថា ប្រព័ន្ធសុខាភិបាលរបស់ប្រទេសនេះ «ជិតដួលរលំហើយ» ដោយមានការខ្វះបុគ្គលិក ឧបករណ៍ គ្រែ ថ្នាំពេទ្យ និងឈាម សម្រាប់ព្យាបាលអ្នកជំងឺរងរបួសដោយគ្រាប់កាំភ្លើង។

កសិករដែលកំពុងតវ៉ា បានបិទព្រំដែនប្រទេសអេស្ប៉ាញ-បារាំង

2024/03/08 10:09:12 am        234
កសិករប្រទេសអេស្បាញ និងបារាំង បានរួមកម្លាំងគ្នា បិទព្រំដែនកាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ខណៈ ពួកគេទាមទារឲ្យមានវិធានការពីអ្នកបង្កើតគោលនយោបាយលើបញ្ហាជាច្រើន ដែលពួកគេនិយាយថា ប៉ះពាល់ដល់ដល់ពួកគេជាអវិជ្ជមាន។កសិករប្រទេសអេស្ប៉ាញរាប់សិបនាក់ បានបើកត្រាក់ទ័រពីទីក្រុង Irun ឆ្ពោះទៅកាន់ព្រំដែន ដើម្បីចូលរួមជាមួយមិត្តភក្ដិបារាំងរបស់ពួកគេ។ កសិករអេស្ប៉ាញ បានប្រាប់អ្នកសារព័ត៌មានមុនពេលធ្វើដំណើរទៅកាន់ព្រំដែនថា យើងមកគាំទ្រកសិករបារាំង ហើយទាមទារដូចគ្នា ព្រោះពួកគេស្នើសុំជាចម្បងដកការបង់ពន្ធទាំងអស់លើប្រេងសាំង មិនមែនត្រឹមតែពន្ធអាករលើតម្លៃបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែលើពន្ធទាំងអស់ ដូចដែលត្រូវបានធ្វើនៅក្នុងជួរកងទ័ព អាកាសចរណ៍ និង វិស័យដឹកជញ្ជូន។ វីដេអូ បានបង្ហាញរថយន្តដឹកទំនិញ និងយានយន្តរាប់រយគ្រឿង បានជាប់គាំងនៅខាងផ្នែកប្រទេសបារាំង ខណៈកសិករតវ៉ា កំពុងចម្អិនអាហារ និងកាន់ស្លាកសញ្ញាតវ៉ា។ កសិករ បានធ្វើការតវ៉ាជាច្រើនសប្តាហ៍មកហើយ នៅទូទាំងទ្វីបអឺរ៉ុប ដែលត្អូញត្អែរអំពីបញ្ហាជាច្រើន មានចាប់ពីតម្លៃទាបនៅតាមផ្សារទំនើប រហូតដល់ការនាំចូលមានតម្លៃទាប ដែលធ្វើឲ្យធ្លាក់ចុះតម្លៃរបស់អ្នកផលិតក្នុងស្រុក និងមានច្បាប់បរិស្ថានដ៏តឹងរឹងរបស់សហភាពអឺរ៉ុប។

អ៊ីស្រាអែល រំឭកខួប៥ខែ ចាប់តាំងពីការវាយប្រហារក្នុងពិធីបុណ្យសម្លាប់មនុស្ស១.២០០នាក់ដោយក្រុមហាម៉ាស

2024/03/08 08:44:27 am        271
រយៈពេល៥ខែចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាសបានឆ្លងពីតំបន់ហ្កាហ្សា ចូលវាយប្រហារដ៏កម្រលើពិធីបុណ្យមួយសម្លាប់មនុស្ស១.២០០នាក់ និងចាប់ខ្លួនអ្នកដំណើរជាច្រើនជាចំណាប់ខ្មាំង មានគ្រួសារជាច្រើនបានទៅកាន់ទីតាំងនោះស្ថិតនៅក្នុងភូមិរ៉េអ៊ីម(Re'im) កាលពីថ្ងៃពីថ្ងៃព្រហស្បតិ៍ទី៧មីនា ដើម្បីរំឭកខួប៥ខែនៃការសម្លាប់រង្គាលនិងការចាប់មនុស្សរាប់រយនាក់ជាចំណាប់ខ្មាំង។ ក្រុមគ្រួសារទាំងនោះ បានកាន់រូបថតអ្នកទាំងឡាយដែលត្រូវបានចាប់ជាចំណាប់ថ្នូរ ឬត្រូវបានសម្លាប់ ខណៈក្រុមសាច់ញ្ញាតិបានអុជទានរំឭកវិញ្ញាណក្ខន្ឌដល់ពួកគេ ដែលត្រូវបានសម្លាប់ដោយក្រុមហាម៉ាស កាលពីថ្ងៃពី៧ខែតុលា ដែលបានបង្កឲ្យផ្ទុះជាសង្គ្រាមក្នុងតំបន់ហ្កាហ្សារហូតមកដល់ បច្ចុប្បន្ន។ នេះគឺជាឧបទ្ទវហេតុដ៏សោកនាដកម្មបំផុតក្នុងការវាយប្រហារឆ្លងព្រំដែនដោយក្រុមអ៊ីស្លាមជ្រុលនិយមប៉ាឡេស្ទីន និងបណ្ដាលឲ្យមានការវាយប្រហារសងសឹកយ៉ាងខ្លាំងក្លាបំផុតពីអ៊ីស្រាអែល។ យោងតាមអ៊ីស្រាអែល ក្រុមនេះបានសម្លាប់មនុស្ស១.២០០នាក់ នៅក្នុងប្រទេសអ៊ីស្រាអែល និងបានចាប់មនុស្ស២៥៣នាក់ជាចំណាប់ខ្មាំងកាលពីថ្ងៃទី៧ខែតុលា ។ជាការសងសឹកអ៊ីស្រាអែល បានវាយលុកដោយយោធាលើតំបន់ហ្កាហ្សា ដែលបានសម្លាប់មនុស្សជាង៣០.៨០០នាក់ ភាគច្រើនជាជនស៊ីវិល និងបានបង្ខំឲ្យមនុស្សជិត២លាននាក់រត់ភៀសខ្លួនចេញពីផ្ទះសម្បែង៕

តំណាងអយ្យការ ចោទប្រកាន់ជនជាតិកូរ៉េ ២នាក់ប្តីប្រពន្ធ ចំនួន២បទល្មើស ពាក់ព័ន្ធការដឹកជញ្ចូនគ្រឿងញៀន២គីឡូក្រាម

2024/03/07 06:40:54 pm        81
ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនជាតិកូរ៉េ២នាក់ជាប្តីប្រពន្ធដែលជាប់ពាក់ព័ន្ធគ្រឿងញៀន២គីឡូក្រាម ចំនួន២បទល្មើស រួចបញ្ចូនសំណុំរឿងទៅបើកការស៊ើបសួរ ដើម្បីបន្តនីតិវិធី ។ ជនជាប់ចោទទាំង២នាក់ ត្រូវចោទប្រកាន់ពីបទ « ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និង ផ្តើមគំនិតក្នុងបទ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធា សារធាតុញៀន » ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាម បញ្ញត្តិមាត្រា៤០ និង ៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា២៨ នៃក្រមព្រហ្មទណ្ឌ ។ គួររំលឹកថា ជនជាតិកូរ៉េ២នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចគយ និងរដ្ឋាករ ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សហការជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននឝរបាលជាតិ ក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនគ្រាដែលជនទាំង២ ប៉ងដឹកជញ្ជូនសារធាតុញៀនចេញពីប្រទេសកម្ពុជា ទៅកាន់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង តាមរយៈជើងហោះហើរ ក្រុមហ៊ុន (SKY ANGKOR AIRLINE) ZA215 /04MAR24 ។ សូមបញ្ជាក់ថា ជនជាប់ចោទទាំង២នាក់មានឈ្មោះ Kim jangeun ភេទប្រុស ( ប្ដី ) និង ប្រពន្ធមានឈ្មោះ Lee hyeran ។ ចំណែកថ្នាំញៀន ដែលឃាត់យកបានរួមមាន៖ សារធាតុញៀន ប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ ១២៩០.៧៩ក្រាម (ប្ដី) និងសារធាតុញៀនប្រភេទ កេតាមីន (Ketamine) ទម្ងន់ ៩៨៧.៤២ក្រាម (ប្រពន្ធ)។ សរុបទម្ងន់ ជាង ២គីឡូក្រាម ៕ ដោយ ៖ លីហេង

មីស៊ីលជាច្រើនគ្រាប់ ត្រូវស្ទាក់ចាប់បាន នៅព្រំដែនអ៊ីស្រាអែលជាមួយប្រទេសលីបង់

2024/03/07 02:21:49 pm        132
ក្រុមប្រដាប់អាវុធលីបង់ដ៏មានឥទ្ធិពលហេសបូឡា និងអ៊ីស្រាអែល បាននិងកំពុងបាញ់គ្នាអស់រយៈពេលជិត៥ខែ ស្របគ្នាជាមួយនឹងសង្រ្គាមហ្កាហ្សា ដែលជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងការទូត ក្នុងគោលបំណងទប់ស្កាត់ការកើនឡើងភាពតានតឹង។លោកនាយករដ្ឋមន្ត្រី Najib Mikati បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ប្រធានសភារបស់ប្រទេសលីបង់ លោក Nabih Berri ដែលស្និទ្ធនឹងក្រុមហេសបូឡា កំពុងសិក្សាសំណើដែលស្នើដោយប្រេសិតអាមេ រិក លោក Amos Hochstein ដែលកំពុងនៅទីក្រុងបេរូត (Beirut) កាលពីថ្ងៃចន្ទ (ទី៤ ខែមីនា)។សារព័ត៌មានរ៉យទ័រ អាចផ្ទៀងផ្ទាត់រូបភាពវីដេអូពីកាមរ៉ាសុវត្ថិភាពដែលមានកាលបរិច្ឆេទ ដោយគំរូផ្ទុះ ត្រូវគ្នានឹងរូបភាពដែលបានឃើញក្នុងវីដេអូ។ ទីតាំងរបស់រូបភាពវីដេអូពីកាមរ៉ាសុវត្ថិភាព ត្រូវបានផ្ទៀងផ្ទាត់តាមរយៈអគារមួយចំនួន និងសណ្ឋានដី ដែលត្រូវគ្នានឹងឯកសារ និងរូបភាពផ្កាយរណប។

មេបញ្ជាការយោធាជាន់ខ្ពស់៖ អ៊ុយក្រែន មានគោលបំណងធ្វើសកម្មភាពវាយបក នៅចុងឆ្នាំ២០២៤

2024/03/07 02:17:42 pm        92
មេបញ្ជាការយោធាជាន់ខ្ពស់មួយរូប បាននិយាយកាលពីថ្ងៃពុធថា យោធាអ៊ុយក្រែន នឹងធ្វើឲ្យស្ថានការណ៍សមរភូមិ មានស្ថិរភាពក្នុងពេលឆាប់ៗនេះ ហើយមានបំណងបង្កើតអង្គភាពសម្រាប់សកម្មភាពវាយបក នៅចុងឆ្នាំនេះ។កងកម្លាំងអ៊ុយក្រែន បានធ្វើការដកថយ បន្ទាប់ពីការប្រយុទ្ធរយៈពេល៩ខែនៅជួរមុខដែលមានស្ថិរភាពភាគច្រើន នៅពេលដែលទីក្រុងភាគខាងកើត Avdiivka បានធ្លាក់ចូលទៅក្នុងដៃរបស់រុស្ស៊ី កាលពីដើមខែកុម្ភៈ បន្ទាប់ពីការវាយប្រហារដ៏បំផ្លិចបំផ្លាញជាច្រើនខែមកនោះ។កងទ័ពអ៊ុយក្រែន ត្រូវបានបង្ខំឲ្យចាកចេញពីការតាំងទីលំនៅជាច្រើន ដែលនៅជិតទីក្រុងនេះ ដោយសារតែការបន្តវាយលុករបស់រុស្ស៊ី ចំពេលដែលការស្តុកអាវុធរបស់ខ្លួន កំពុងធ្លាក់ចុះ។ កញ្ចប់ជំនួយដ៏សំខាន់ពីសហរដ្ឋអាមេរិក ត្រូវបានជាប់គាំង ដោយសារមានការជំទាស់ពីគណបក្សសាធារណរដ្ឋនៅក្នុងសភា។លោក Oleksandr Pavliuk ដែលត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពជើងគោក ក្នុងអំឡុងពេលនៃការរុះរើយោធាជាន់ខ្ពស់នាពេលថ្មីៗនេះ បានថ្លែងនៅក្នុងអត្ថាធិប្បាយតាមទូរទស្សន៍ថា៖«យើងនឹងធ្វើឲ្យ ស្ថានការណ៍មានស្ថិរភាពក្នុងពេលឆាប់ៗនេះ ហើយធ្វើអ្វីៗគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីរៀបចំកងទ័ពសម្រាប់សកម្មភាពសកម្មបន្ថែមទៀត និងចាប់យកគំនិតផ្តួចផ្តើមនេះ។លោកបានបញ្ជាក់ថា ការងារបច្ចុប្បន្ន គឺមានគោលបំណងដកអង្គភាពយោធាដែលបាត់បង់សក្តានុពលរបស់ពួកគេ និងពង្រឹងពួកគេឡើងវិញ ដើម្បីបង្កើតជាកងកម្លាំងសម្រាប់សកម្មភាពវាយបក នៅឆ្នាំនេះ។លោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្គី ( Volodymyr Zelenskiy) បាននិយាយកាលពីខែមុនថា រុស្ស៊ីនឹងព្យាយាមវាយលុកថ្មីនៅនិទាឃរដូវ ឬរដូវក្តៅនេះ ប៉ុន្តែទីក្រុងគីវ មានផែនការនៅសមរភូមិរបស់ខ្លួន។

ក្រុមហ៊ុនកាហ្វេ Starbucks មជ្ឈិមបូព៌ា បញ្ឈប់បុគ្គលិកពីរពាន់នាក់ពីការងារ ជុំវិញពហិការសង្គ្រាមហ្កាហ្សា

2024/03/07 02:02:36 pm        144
ម្ចាស់សិទ្ធិផ្តាច់មុខនៅមជ្ឈិមបូព៌ារបស់ក្រុមហ៊ុនកាហ្វេ ស្តារបាក់ស៍ (Starbucks) បាននិយាយកាលពីថ្ងៃអង្គារ (០៥ មីនា) ថាខ្លួនបានចាប់ផ្តើមបណ្តេញបុគ្គលិកប្រហែល ២.០០០ នាក់នៅក្នុងហាងកាហ្វេរបស់ខ្លួននៅទូទាំងតំបន់ បន្ទាប់ពីម៉ាកយីហោនេះបានរកឃើញថាខ្លួនជាគោលដៅរបស់សកម្មជនក្នុងការធ្វើពហិការមិនប្រើប្រាស់ផលិតផលរបស់ខ្លួន ដោយសារសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។សម្ព័ន្ធ អាល់ស្ហាយ៉ា គ្រុប (Alshaya Group) ដែលមានមូលដ្ឋាននៅប្រទេសគុយវ៉ែត និងជាក្រុមហ៊ុនឯកជនបែបគ្រួសារមួយនេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយទទួលស្គាល់ការបញ្ឃប់បុគ្គលិកចំនួន ២.០០០ នាក់នេះនៅទីតាំងហាងរបស់ខ្លួនក្នុងមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង។ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅថ្ងៃទី០៧ ខែតុលាមក ក្រុមហ៊ុន ស្តារបាក់ស៍ បានរកឃើញថាខ្លួនរួមទាំងម៉ាកយីហោរបស់លោកខាងលិចផ្សេងទៀត ត្រូវបានកំណត់គោលដៅដោយសកម្មជនគាំទ្រប៉ាឡេស្ទីនជុំវិញសង្រ្គាមហ្កាហ្សា ដោយការធ្វើពហិការឈប់ប្រើប្រាស់ផលិតផលដែលជាប់ពាក់ព័ន្ធនឹងសង្រ្គាម។ ក្រុមហ៊ុននេះបាននឹងកំពុងព្យាយាមប្រឆាំងនឹងអ្វីដែលខ្លួនពិពណ៌នាថាជា «ព័ត៌មានមិនពិត និងបំភាន់ដែលត្រូវបានចែករំលែកអំពី ស្តារបាក់ស៍» កំពុងត្រូវបានផ្សព្វផ្សាយតាមអ៊ីនធឺណិត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ
04/29/2026 01:04 PM
កម្ពុជាគាំទ្រការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី
04/29/2026 01:04 PM
ក្រសួងសាធារណការបើកវគ្គបណ្ដុះបណ្តាលស្តីពី «បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី iRAP Star Ratings» ក្រោមជំនួយបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី
04/29/2026 12:04 PM
ខ្សែការពារប្រេស៊ីល Eder Militao របួសសរសៃពួរត្រូវវះកាត់ ហើយនឹងអវត្តមានពី World Cup
04/29/2026 12:04 PM
មេដឹកនាំអ៊ុយក្រែន ថ្កោលទោសអ៊ីស្រាអែលចំពោះការទិញគ្រាប់ធញ្ញជាតិរបស់ខ្លួនដែលត្រូវបានគេលួច និងត្រៀមដាក់ទណ្ឌកម្ម
04/29/2026 12:04 PM
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ និងមិនទទួល​ស្គាល់ដាច់ខាតការកែប្រែខ្សែព្រំដែន​ណាមួយដែល​កើត​ចេញ​ពី​ការប្រើប្រាស់កម្លាំងរបស់ភាគីថៃ
04/29/2026 12:04 PM
មន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាល ណែនាំគ្រូពេទ្យត្រូវ​រក្សាតម្លៃវិជ្ជាជីវៈរបស់ខ្លួនឲ្យថ្លៃថ្នូរបម្រើសេវាដល់អ្នកជំងឺ
04/29/2026 12:04 PM
អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ សរសើរភាពធន់នៃសេដ្ឋកិច្ចកម្ពុជារក្សាបានអត្រាកំណើនល្អ ដោយសារមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ
04/29/2026 12:04 PM
ក្រសួងការងារលើកទឹកចិត្តឲ្យសហជីព និងអង្គការសង្គមស៊ីវិលចូលរួមបង្កើតវប្បធម៌សុវត្ថិភាព និង​សុខភាពការងារ
04/29/2026 12:04 PM
មេដឹកនាំយោធាប្រទេសម៉ាលី៖ ស្ថានភាព «ស្ថិតក្រោមការគ្រប់គ្រង» នៅក្នុងសុន្ទរកថាដំបូងចាប់តាំងពីការវាយប្រហារ
04/29/2026 12:04 PM