ពលរដ្ឋបន្តសាទរកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលបោសសម្អាត Online Scams ដើម្បីស្ដារ​មុខមាត់​កម្ពុជា
សាធារណជនគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្តេចធិបតីឱ្យបញ្ជូនក្រុមក្មេងទំនើងទៅជួយការងារសមរភូមិមុខ
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌ៧មករា ឃាត់ជនបរទេស៤០នាក់

សន្តិសុខ និង សង្គម

ក្រុមមន្រ្ដីនិយាយថា ការទម្លាក់គ្រាប់បែករបស់រុស្ស៊ី បានធ្លាក់ចំតំបន់លំនៅឋានឃើសិន

2024/03/10 10:43:42 am        205
យោងតាមមន្រ្ដីមូលដ្ឋាន បានអោយដឹងថា កាទម្លាក់គ្រាប់បែករបស់រុស្ស៊ីមួយ បានធ្លាក់ចំទីតាំងលំនៅឋាន នៅក្នុងតំបន់ឃើសិនកាលពីថ្ងៃសុក្រ ដោយបានបំផ្លាញប្លុកអគារផ្ទះល្វែង និងបណ្តាលឲ្យក្មេងម្នាក់រងរបួស។ក្រុមមន្រ្ដីបាននិយាយថា ក្មេងប្រុសម្នាក់អាយុ៧ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារមានការប៉ះទង្គិចត្រូវក្បាល។រដ្ឋបាលខេត្ដឃើសិន (Kherson) បានផ្សព្វផ្សាយវីដេអូមួយបង្ហាញប្លុកអគារផ្ទះល្វែងខូចខាតយ៉ាងដំណំហើយ និងនៅផ្នែកខាងក្នុង។អ្នកសារព័ត៌មាន Reuters អាចបញ្ជាក់ទីកន្លែង តាមរយៈភិនភាគអគារ ដើមឈើ ប្លង់ផ្លូវ ហើយនិងអគារដែលនៅជិតៗ ដែលស៊ីគ្នានឹងរូបភាពផ្កាយរណបតំបន់។ ប៉ុន្ដែReuters មិនអាចផ្ទៀងផ្ទាត់ថាវីដេអូនេះ គេបានថតនៅពេលណាទេ។

លោកណេតាន់យ៉ាហ៊ូ៖ អ៊ីស្រាអែលនឹងបន្តការវាយលុកនៅតំបន់ហ្កាហ្សានិងទីក្រុងរ៉ាហ្វា

2024/03/08 02:42:19 pm        214
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែល នឹងបន្តការវាយលុករបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស រួមទាំងចូលទៅក្នុងទីក្រុងរ៉ាហ្វាភាគខាងត្បូងនៃតំបន់ហ្កាហ្សា ទោះបីជាមានការកើនឡើងសម្ពាធអន្តរជាតិឲ្យបញ្ឈប់ក៏ ដោយ។លោកណេតាន់យ៉ាហ៊ូ បានប្តេជ្ញាថា នឹងកម្ទេចក្រុមហាម៉ាស បន្ទាប់ពីក្រុមយុទ្ធជនរបស់ខ្លួន បានវាយប្រហារអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ពង្រត់ ២៥៣នាក់ នេះបើយោងតាមតួលេខសរុបរបស់អ៊ីស្រាអែល។ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបានប៉ាន់ស្មានថា មនុស្សជាង ៣០.000នាក់ ត្រូវបានសម្លាប់ នៅក្នុងតំបន់ហ្កាហ្សា ក្នុងអំឡុងពេលនៃការវាយលុកជាបន្តបន្ទាប់របស់អ៊ីស្រាអែល។លោកបានបញ្ជាក់ថា៖«មានសម្ពាធអន្តរជាតិ ហើយវាកំពុងកើនឡើង ប៉ុន្តែជាពិសេស នៅពេលដែលសម្ពាធអន្តរជាតិកើនឡើង យើងត្រូវតែសាមគ្គីគ្នា យើងត្រូវរួបរួមគ្នាប្រឆាំងនឹងការប៉ុនប៉ង ដើម្បីបញ្ឈប់ សង្គ្រាមនេះ»។មនុស្សប្រហែល ១,៥លាននាក់ ត្រូវបានគេប៉ាន់ប្រមាណថា ត្រូវបានប្រមូលផ្តុំចូលទៅក្នុងទីក្រុងរ៉ាហ្វា ដែលស្ថិតនៅភាគខាងត្បូងបំផុតនៃដែនដីដែលនៅជិតព្រំដែនជាមួយប្រទេសអេហ្ស៊ីប ដែលភាគច្រើននៃពួកគេ បានភៀសខ្លួនចេញពីផ្ទះសម្តែងរបស់ពួកគេ ទៅភាគខាងជើង ដើម្បីគេចពីការវាយប្រហាររបស់ យោធារបស់អ៊ីស្រាអែល។ថ្លែងសុន្ទរកថាក្នុងពិធីចែកសញ្ញាបត្រនៅសាលាហ្វឹកហ្វឺនសម្រាប់មន្ត្រីយោធាអ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ ក៏បាននិយាយផងដែរថា អ៊ីស្រាអែល ត្រូវតែប្រឆាំងនឹង «ការប៉ុនប៉ងដោយចេតនា» ដើម្បីស្តីបន្ទោសខ្លួនដោយសារឧក្រិដ្ឋកម្មរបស់ក្រុមហាម៉ាសនោះ។

ប្រធានាធិបតីអ៊ុយក្រែន បញ្ជាឱ្យបញ្ចប់កាតព្វកិច្ចទាហានកែណ្ឌ

2024/03/08 02:35:13 pm        227
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍ បានចុះហត្ថលេខាលើក្រឹតមួយដើម្បីបញ្ចប់កាតព្វកិច្ចទាហានកែណ្ឌ នៃសេវាយោធាជាមូលដ្ឋាន។ យោងតាមក្រឹត ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ប្រធានាធិបតីបានឲ្យដឹងថា ទាហានកែណ្ឌ ដែលអាណត្តិត្រូវបានបន្ត ដោយសារតែច្បាប់អាជ្ញាសឹក នឹងត្រូវផ្ទេរទៅកាន់អង្គភាពទាហានបម្រុងរបស់ប្រទេស ក្នុងខែមេសា និងឧសភា ។លោក Zelensky បាននិយាយនៅលើបណ្តាញ Telegram ថា តាមសំណើរបស់ទីបញ្ជាការយោធាបានឲ្យដឹងថា ត្រូវការរយៈពេលពីរបីសប្តាហ៍សម្រាប់នីតិវិធីរៀបចំ ការជំនួសអ្នកទាក់ទងទៅនឹងភារកិច្ចការពារជាតិ ហើយចាប់ពីខែមេសា ទាហាននឹងត្រូវបញ្ជូនទៅកាន់អង្គភាពបម្រុង។ លោកបាននិយាយថា ទាហានកែណ្ឌមួយចំនួន បានចុះកិច្ចសន្យាបម្រើក្នុងកងកម្លាំងការពារជាតិរួចហើយ។នៅក្រោមច្បាប់បច្ចុប្បន្ន បុរសជនជាតិអ៊ុយក្រែនដែលមានអាយុចន្លោះពី ១៨ ទៅ ២៧ ឆ្នាំ ដែលត្រូវបានកែណ្ឌឱ្យចូលបម្រើកងទ័ពជាកាតព្វកិច្ច មិនបានចូលរួមក្នុងជម្លោះជាមួយរុស្ស៊ីនោះទេ។នៅខែនេះ សភាប្រទេសអ៊ុយក្រែន ត្រូវបានគេរំពឹងថានឹងបោះឆ្នោតលើសេចក្តីស្នើច្បាប់ស្តីពីការកែណ្ឌកងទ័ពថ្មី។ សភាប្រទេសអ៊ុយក្រែន បានដាក់ច្បាប់អាជ្ញាសឹក បន្ទាប់ពីមានជម្លោះជាមួយរុស្ស៊ីនៅថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ២០២២ ហើយបានបន្តច្បាប់នេះជាច្រើនដង ចាប់តាំងពីពេលនោះមក។

អ្នកជំនាញUN៖ អ៊ីស្រាអែលបំផ្លាញប្រព័ន្ធស្បៀងអាហាររបស់តំបន់ហ្កាហ្សា នៅក្នុង«យុទ្ធសាស្ត្របង្អត់អាហារ»

2024/03/08 02:23:31 pm        212
អ្នកជំនាញរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែល កំពុងបំផ្លាញប្រព័ន្ធស្បៀងអាហាររបស់តំបន់ហ្កាហ្សាដែលជាផ្នែកមួយនៃ«យុទ្ធនាការបង្អត់អាហារ» ដ៏ធំ នៅក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស ហើយបានស្តីបន្ទោសស្ថាប័នសិទ្ធិមនុស្សរបស់UNចំពោះការមិនធ្វើអ្វីបន្ថែមទៀត។លោក Michael Fakhri អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិស្បៀងអាហារ បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា «រូបភាពនៃភាពស្រេកឃ្លាន នៅតំបន់ហ្កាហ្សា គឺមិនអាចទ្រាំទ្របាន ហើយអ្នកមិនបានធ្វើអ្វីទាល់តែសោះ»។មន្ត្រីជំនួយ បានព្រមានអំពីគ្រោះទុរភិក្សរយៈពេល៥ខែនៅក្នុងយុទ្ធនាការប្រឆាំងនឹងក្រុមអ៊ីស្លាមនិយមប៉ាឡេស្ទីន ខណៈដែលមន្ទីរពេទ្យ នៅភាគខាងជើងដាច់ស្រយាលនៃដែនដីនេះថា កុមារ បានចាប់ផ្តើមស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ។លោក Fakhri បានប្រាប់ក្រុមប្រឹក្សានេះថា អ៊ីស្រាអែល កំពុង«បំផ្លាញប្រព័ន្ធស្បៀងអាហារ នៅតំបន់ហ្កា ហ្សា»។លោកបានបន្ថែមថា៖«អ៊ីស្រាអែល បានបង្កើតយុទ្ធនាការបង្អត់អាហារប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា» ដោយនិយាយថា មានការកំណត់គោលដៅលើអ្នកនេសាទខ្នាតតូច។ប្រទេសជាច្រើនផ្សេងទៀត បានរិះគន់អ៊ីស្រាអែលចំពោះភាពស្រេកឃ្លានដែលកំពុងកើនឡើង នៅក្នុងដែនដីនេះដែលរួមមានប្រទេសអេហ្ស៊ីប និងអ៊ីរ៉ាក់។

ប្រទេសស៊ូដង់ បង្ហាញការប្តេជ្ញាសម្របសម្រួលជាមួយអង្គការសហប្រជាជាតិ ដើម្បីធានាបានការដឹកជញ្ជូនជំនួយ

2024/03/08 02:17:04 pm        222
ក្រុមប្រឹក្សាអធិបតេយ្យភាពបណ្តោះអាសន្នរបស់ប្រទេសស៊ូដង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ថា ប្រទេសស៊ូដង់ កាលពីថ្ងៃព្រហស្បតិ៍ បានសម្តែងការប្តេជ្ញាចិត្តក្នុងការបន្តការសម្របសម្រួលជាមួយអង្គការសហប្រជាជាតិ ដើម្បីធានាបានការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅដល់អ្នកដែលរងផលប៉ះពាល់ដោយសង្រ្គាមនៅកំពុងបន្ត។ សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការជាតិរួមទទួលបន្ទុកគ្រោះមហន្តរាយមនុស្សធម៌របស់ប្រទេសស៊ូដង់ បានបើកកិច្ចប្រជុំ នៅទីក្រុង Port Sudan ជារដ្ឋធានី នៃរដ្ឋសមុទ្រក្រហមភាគខាងកើត។សេចក្តីថ្លែងការណ៍បាននិយាយថា កិច្ចប្រជុំ ត្រូវបានពិភាក្សាអំពីការអនុវត្តន៍សេចក្តីសម្រេច ទាក់ទងនឹងការបើកច្រកព្រំដែនភាគខាងលិចជាមួយប្រទេសឆាដ ប្រទេសស៊ូដង់ខាងត្បូង ឆ្លងកាត់ទីក្រុង Kosti និងច្រកព្រំដែន Ashkit និង Arqin នៅភាគខាងជើងប្រទេសស៊ូដង់។ លើសពីនេះ កិច្ចប្រជុំបានបញ្ជាក់លើតម្រូវការដើម្បីធានាបានថា ជំនួយដែលចូលមកប្រទេសស៊ូដង់ មិនរាប់បញ្ចូលនូវអ្វីដែលប៉ះពាល់ដល់សន្តិសុខជាតិប្រទេសស៊ូដង់នោះទេ។រដ្ឋាភិបាលស៊ូដង់បាននិយាយថា ខ្លួនបានអនុញ្ញាតឲ្យជំនួយមនុស្សធម៌ចូលតាមច្រកឆ្លងកាត់ព្រំដែនថ្មី រួមទាំងច្រកមួយជាមួយប្រទេសឆាដ។ យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា ពាក់កណ្តាលនៃចំនួនប្រជាជនស៊ូដង់ ប្រហែល ២៥ លាននាក់ ត្រូវការជំនួយមនុស្សធម៌ និងការការពារ ដោយមនុស្សជិត ១៨ លាននាក់ប្រឈមមុខអសន្តិសុខស្បៀងធ្ងន់ធ្ងរ។

អាថ៌កំបាំងនៅមានដដែលជុំវិញជោគវាសនាជើងហោះហើរ MH370 របស់ម៉ាឡេស៊ី ១០ឆ្នាំបន្ទាប់ពីបាត់ខ្លួន

2024/03/08 01:04:24 pm        233
អាថ៌កំបាំងនៅតែមានដដែលអំពីអ្វីដែលបានកើតឡើងចំពោះជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី (Malaysian Airlines) ដែលបានបាត់ដានរកមិនឃើញ ពេលធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងរបស់ប្រទេសចិន ដោយមានអ្នកដំណើរ និងអាកាសយានិកជាង ២៣០នាក់ នៅលើយន្តហោះនោះ កាលពី ១០ឆ្នាំមុន។ករណីនេះនៅតែជាអាថ៌កំបាំងមួយក្នុងចំណោមអាថ៌កំបាំងអាកាសចរណ៍ដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយរបស់ពិភពលោក។ បណ្ដាមន្ត្រីអូស្ត្រាលីមានជំនឿថា យន្តហោះ Boeing 777 បានធ្លាក់ចូលក្នុងមហាសមុទ្រឥណ្ឌាភាគខាងត្បូង ហើយបានស្វែងរកក្នុងផ្ទៃទឹកជាង ១២០.០០០គីឡូម៉ែត្រការ៉េ ប៉ុន្តែមិនទទួលបានផលអ្វីឡើយ។យន្តហោះនេះបានបាត់ដាន កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤។ ហើយរហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ ទើបមានបំណែកកម្ទេចកម្ទីបានចាប់ផ្តើមអណ្ដែតនៅលើកោះ Réunion របស់ប្រទេសបារាំង ក្នុងមហាសមុទ្រឥណ្ឌា ហើយក្រោយមកទៀត គឺនៅប្រទេសតង់ហ្សានី។ តែបំណែកតួខ្លួនមិនធ្លាប់ត្រូវបានរកឃើញសោះឡើយ។អ្នកជំនាញផ្នែកសន្តិសុខសមុទ្រ ដែលជាអ្នកគ្រប់គ្រងប្រតិបត្តិការបច្ចុប្បន្នរបស់កងទ័ពជើងទឹកអូស្ត្រាលី លោកស្រី Jennifer Parker បានត្រួតពិនិត្យការស្វែងរកកាលពី ១ទសវត្សរ៍មុន។ នៅថ្ងៃសុក្រ (ទី៨ ខែមីនា) លោកស្រី Parker បានប្រាប់ថា ដោយសារតែតំបន់ដ៏ធំល្វឹងល្វើយ និងដោយសារអាកាសធាតុនាពេលនោះ វាមិនគួរឲ្យភ្ញាក់ផ្អើលនោះទេដែលពួកគេមិនអាចរកឃើញទីកន្លែងកម្ទេចកម្ទីរបស់យន្តហោះបាត់ខ្លួននោះ។លោកស្រី Parker បានពិពណ៌នាអំពីបញ្ហាប្រឈមនានានៃការស្វែងរកដែលមាននាវាជាង ១៩គ្រឿង មកពីប្រទេសចំនួន៥ បានចូលរួម ក្នុងនោះរួមមានទាំងអាកាសធាតុ ភាពមើលឃើញច្បាស់ និងការមិនដឹងថា តើចរន្តទឹកអាចរុញច្រានបំណែកយន្តហោះទៅទីណា។ ការស្វែងរកបានបន្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ។នៅចន្លោះឆ្នាំ២០១៤ និង២០១៧ ការស្វែងរកក្រោមទឹកត្រូវបានធ្វើឡើង មុនពេលដែលក្រុមហ៊ុន Ocean Infinity ព្យាយាមស្វែងរកនៅឆ្នាំ២០១៨៕

សម្ព័ន្ធយោធា NATO ស្វាគមន៍ប្រទេសស៊ុយអែត ជាសមាជិកទី ៣២

2024/03/08 12:51:40 pm        238
ប្រទេសស៊ុយអែត បានក្លាយជាសមាជិកទី ៣២ របស់សម្ព័ន្ធយោធាណាតូ។ នាយករដ្ឋមន្រ្តី លោក អ៊ុល គ្រីស្ទឺសុន(Ulf Kristersson) បានប្រគល់ឲ្យ នូវអ្វីដែលត្រូវបានគេស្គាល់ថាជា «ឧបករណ៍នៃដំណើរការចូលជាសមាជិក» ដល់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលមានតួជាអ្នកតម្កល់ដើម្បីបោះត្រាសមាជិកភាព កាលពីថ្ងៃព្រហស្បតិ៍។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយថា សម្ព័ន្ធយោធានេះ ត្រូវបានពង្រឹងប្រឆាំងការឈ្លានពាន ហើយបាននាំមនុស្សកាន់តែច្រើនស្ថិតក្រោមការការពារ។នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson បានចាត់ទុកការចូលរួមជាមួយសម្ព័ន្ធយោធានេះថា ជា «ជ័យជំនះសម្រាប់សេរីភាព»។ លោកបាននិយាយថា ប្រទេសរបស់លោក បានបង្កើតជម្រើស «រួបរួម សេរីភាព លទ្ធិប្រជាធិបតេយ្យ និងអធិបតេយ្យភាព» ដើម្បីចូលរួម។ ប្រទេសស៊ុយអែត បានបោះបង់ចោលគោលនយោបាយអព្យាក្រឹតភាពយោធារបស់ខ្លួនកាលពីពីរឆ្នាំមុន បន្ទាប់ពីរុស្ស៊ី បានចាប់ផ្តើមការវាយលុកលើអ៊ុយក្រែន។ កាលពីពេលដំបូង ប្រទេសទួរគី បានជំទាស់ទៅនឹងបំណងនៃការចូលជាមួយសម្ព័ន្ធយោធាNATO ដោយនិយាយថា ស៊ុយអែតបានគាំទ្រក្រុមជនជាតិឃឺដ ដែលពួកគេចាត់ទុកថាជាក្រុមភេរវករ។ ប្រទេសហុងគ្រី ដែលមានទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី ក៏បានទប់ស្កាត់ការចូលនេះផងដែរ។ មន្ត្រីសម្ព័ន្ធយោធាណាតូ នឹងមើលឃើញទង់ជាតិរបស់ប្រទេសស៊ុយអែត នឹងត្រូវបានបង្ហូត នៅថ្ងៃចន្ទ នៅខាងក្រៅទីស្នាក់ការកណ្តាលរបស់ពួកគេ។ អគ្គលេខាធិការ លោក Jens Stoltenberg បាននិយាយថា ការចូលជាសមាជិកសម្ព័ន្ធយោធាណាតូ ធ្វើឱ្យប្រទេសស៊ុយអែត «មានសុវត្ថិភាព» និងធ្វើឲ្យសម្ព័ន្ធយោធានេះ «កាន់តែទទួលបានសន្តិសុខ»។

រថយន្ត មួយគ្រឿងបើកឡើងស្ពានអាកាសផ្សារដីហុយ ឆេះយ៉ាងសន្ធោសន្ធៅ សង្ស័យឆ្លងចរន្ត

2024/03/08 12:48:20 pm        330
ភ្នំពេញ៖ រថយន្តម៉ាកម៉ាក​ LEXUS RX300មួយគ្រឿងបានបើកឡើងស្ពានអាកាសផ្សារដីហុយ សង្ស័យឆ្លងចរន្តភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្តាលអោយរងការខួចខាតទាំងស្រុង និងបង្កអោយកកស្ទះចរាចណ៍មហាវិថីសហពន្ធរុស្សីយ៉ាងខ្លាំង។ហេតុការណ៍នេះបានកើតឡើង កាលពី​រ​វេលា​ម៉ោង​១០និង១០នាទី​ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤​ នៅចំនុច​ លើស្ពានអាកាស​ ផ្សារដីហុយ​ ក្នុងភូមិ​ទឹកថ្លា​ សង្កាត់​ទឹក​ថ្លា​ សែនសុខ​ រាជធានីភ្នំពេញ​។រថយន្តដែលត្រូវភ្លើងឆេះម៉ាក​ LEXUS RX300ពណ៌ ខ្មៅ​ ពាកពាក់ស្លាកលេភ្នំពេញ 2 O. 2319 ដែលមានម្ចាស់ ឈ្មោះ​ ឌិន​ គន្ធា​ ភេទ​ប្រុស​ អាយុ​ ៣៨ឆ្នំា​ មុខរបរ​លក់ដូរ​ ស្នាក់នៅ​សង្កាត់​ ស្ទឹង​មានជ័យ​ ខណ្ឌ​មានជ័យ​ ។តាមប្រភពព័តមានបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តជិះគ្នា២នាក់ប្តីប្រពន្ធធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចឆ្លងស្ពានអាកាសផ្សារដីហុយ។នៅពេលឡើងបានបន្តិចស្រាប់តែផ្សែងហុយចេញពីម៉ាស៊ិនរថយន្តនិងមានអណ្តាតភ្លើងឆាបឆេះ។ភ្លាមៗគេឃើញ២នាក់ប្តីប្រពន្ធបានចុះពីលើរថយន្តហើយបុរសជាប្តីបានយកបំពង់បាញ់ពន្លត់តែពុំអាចទប់ស្កាត់បានហើយភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះបានអោយដឹងថា រថយន្តត្រូវបានអគ្គិភ័យឆាបឆេះរងការខូចខាតទាំងស្រុង។ចំពោះមូលហេតុពុំទាន់ដឹងនៅឡើយ ដោយជំហ៊ានដំបូងសមត្ថកិច្ចសន្និដ្ឋានអាចបណ្ដាលមកពីឆ្លងចរន្ត ។គួរបញ្ជាក់ថារថយន្តនោះបានប្រើហ្គាសដែលអ្នកខ្លះសង្ស័យធ្លាយហ្គាស។បន្ទាប់ពីកើតហេតុម្ចាស់ក៏បានចាត់ចែងស្ទួចយករថយន្តនោះចេញដើម្បីសម្រួលចរាចរណ៍ឡើងវិញ៕ អត្ថបទ៖ កុម្ភៈ

អ្នកសម្របសម្រួល បាត់បង់ក្តីសង្ឃឹមសម្រាប់បទឈប់បាញ់ក្នុងខែបុណ្យរ៉ាម៉ាដាន នៅតំបន់ហ្កាហ្សា

2024/03/08 12:06:23 pm        115
ក្រុមអ្នកសម្របសម្រួលអន្តរជាតិ បានជួបប្រជុំគ្នានៅក្នុងប្រទេសអេហ្ស៊ីប ដើម្បីធានាបានបទឈប់បាញ់ក្នុងការបញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា។ ពួកគេសង្ឃឹមថា នឹងឈានដល់កិច្ចព្រមព្រៀងមួយនៅមុនខែបុណ្យរ៉ាម៉ាដានរបស់ពលរដ្ឋមូស្លីម ដែលចាប់ផ្ដើមនៅប៉ុន្មានថ្ងៃខាងមុខនេះ។ ទោះជាយ៉ាងណាកាលពីថ្ងៃព្រហស្បតិ៍ គណៈប្រតិភូមកពីក្រុមហាម៉ាស បានដើរចេញពីកិច្ចប្រជុំដោយគ្មានការទម្លាយភាពទាល់ច្រកឡើយ។ ក្រុមអ្នកចរចា បានព្យាយាមធ្វើឱ្យមានការផ្អាកសង្គ្រាម បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេលប្រាំខែមកនេះ។ ចំនួនប្រជាជនប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់បានកើនឡើងដល់ ៣០.៨០០ ហើយមនុស្សជាច្រើនប្រឈមហានិភ័យនៃគ្រោះទុរ្ភិក្ស។អ្នកសម្រុះសម្រួល កំពុងធ្វើការលើបទឈប់បាញ់មួយ ដែលនឹងផ្តល់លទ្ធភាពឱ្យមានការដោះដូរចំណាប់ថ្នូរអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីន។ ពួកគេបានបញ្ចុះបញ្ចូលគណៈប្រតិភូអ៊ីស្រាអែល ឱ្យទទួលយកក្របខ័ណ្ឌភាគច្រើន។ ទោះជាយ៉ាងណា គណៈប្រតិភូមកពីក្រុមហាម៉ាស ចង់ឲ្យការវាយលុកត្រូវបានបញ្ឈប់។ ប៉ាឡេស្ទីន បានទាក់ទាញការគាំទ្រនៅទូទាំងតំបន់។ ក្រុមឧទ្ទាមហ៊ូទី នៅក្នុងប្រទេសយេម៉ែន បានបាញ់មីស៊ីលមួយទៀត ចេញពីឆ្នេរសមុទ្ររបស់ពួកគេ ជាអ្វីដែលពួកគេនិយាយថា ជាយុទ្ធនាការនៃសាមគ្គីភាពជាមួយប៉ាឡេស្ទីន។កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានរំលឹកដល់អ្នកចរចាអំពីភាពបន្ទាន់នៃការឈានដល់បទឈប់បាញ់។ លោក បាននិយាយថា កាលៈទេសៈ អាចមានគ្រោះថ្នាក់ខ្លាំង ប្រសិនបើពួកគេបរាជ័យក្នុងការបញ្ចប់កិច្ចព្រមព្រៀងមួយ មុនខែបុណ្យរ៉ាម៉ាដាន។

ប្រមុខUN ព្រួយបារម្ភការរាលដាលជម្លោះ ជំរុញឱ្យមានបទឈប់បាញ់ក្នុងពេលបុណ្យរ៉ាម៉ាដាននៅស៊ូដង់

2024/03/08 11:54:04 am        93
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យភាគីជម្លោះនៅក្នុងប្រទេសស៊ូដង់ យល់ព្រមបញ្ឈប់អរិភាព ក្នុងអំឡុងពេលខែតមអាហាររបស់ពលរដ្ឋមូស្លីមនៃខែបុណ្យរ៉ាម៉ាដាន។ លោក Guterres បានថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥ រូប ថា «ការបញ្ឈប់អរិភាពនេះ ត្រូវតែនាំទៅដល់ភាពស្ងប់ស្ងាត់ច្បាស់លាស់នៃសំឡេងកាំភ្លើងនៅទូទាំងប្រទេស ហើយកំណត់មធ្យោបាយដ៏រឹងមាំឆ្ពោះទៅរកសន្តិភាពយូរអង្វែងសម្រាប់ប្រជាជនស៊ូដង់។ បច្ចុប្បន្ននេះ មានហានិភ័យយ៉ាងខ្លាំង ដែលជម្លោះអាចបញ្ឆេះអស្ថិរភាពក្នុងតំបន់ ចាប់ពីតំបន់ Sahel រហូតដល់ ញកអាហ្វ្រិក និងនៅសមុទ្រក្រហម។ ក្រុមប្រឹក្សាសន្តិសុខកំពុងចរចារ លើសេចក្តីសម្រេចពង្រៀងដោយចក្រភពអង់គ្លេស អំពាវនាវឱ្យមានបទឈប់បាញ់នៅខែបុណ្យរ៉ាម៉ាដាន ដែលចាប់ផ្តើមនៅដើមសប្តាហ៍ក្រោយនេះ ក្នុងសង្រ្គាមរយៈពេលជិតមួយឆ្នាំ រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា។ ឯកអគ្គរដ្ឋទូតរងរបស់ចក្រភពអង់គ្លេសប្រចាំអង្គការសហប្រជាជាតិ លោក James Kariuki បាននិយាយថា ពួកគេសង្ឃឹមថានឹងដាក់សេចក្តីព្រាងឯកសារនេះ ទៅការដល់បោះឆ្នោតមួយនៅថ្ងៃសុក្រនេះ។ សេចក្តីសម្រេច ត្រូវការសំឡេងគាំទ្រយ៉ាងតិចប្រាំបួនសំឡេង ហើយគ្មានវេតូ ដោយសហរដ្ឋអាមេរិក រុស្ស៊ី អង់គ្លេស ចិន ឬប្រទេសបារាំង ដែលនឹងត្រូវបានអនុម័ត។ សហរដ្ឋអាមេរិកនិយាយថា ភាគីសង្រ្គាមបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ហើយ កងកម្លាំងគាំទ្ររហ័ស និងកងជីវពលសម្ព័ន្ធមិត្ត ក៏បានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបោសសម្អាតជនជាតិភាគតិចផងដែរ។ អង្គការសហប្រជាជាតិនិយាយថា មនុស្សជិត ២៥ លាននាក់ ជាចំនួនប្រជាជនពាក់កណ្តាលរបស់ប្រទេសស៊ូដង់ត្រូវការជំនួយ ហើយប្រហែល៨លាននាក់ បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ហើយភាពអត់ឃ្លានកំពុងកើនឡើង។ លោក Guterres បាននិយាយថា ភាពអត់ឃ្លានកំពុងញាំញីប្រទេសស៊ូដង់ ហើយប្រជាជនប្រហែល ១៨ លាននាក់ មានអសន្តិសុខស្បៀងធ្ងន់ធ្ងរ។ នេះគឺជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរដូវប្រមូលផល ប៉ុន្តែចំនួនត្រូវបានគេរំពឹងថានឹងកើនឡើងខ្ពស់ជាងនេះនៅក្នុងប៉ុន្មានខែខាងមុខ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នៅត្រីមាសទី១ ឆ្នាំនេះកម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ មាន​ទឹកប្រាក់ជាង ៣.៨០០ លានដុល្លារ
04/29/2026 12:04 PM
ត្រីមាសទី១ឆ្នាំនេះ កម្ពុជានាំចូលរថយន្តមានកំណើនកើនឡើងគិតជាទឹកប្រាក់សរុបជាង ៣៤០ លានដុល្លារ
04/29/2026 12:04 PM
Manchester City ប្រឈមកាលវិភាគមមារញឹកបំផុតចុងរដូវកាលរយៈពេល ២០ ថ្ងៃ ៦ ប្រកួត
04/29/2026 12:04 PM
នាយករដ្ឋមន្ត្រីលីបង់ រិះគន់ «ឧក្រិដ្ឋកម្មសង្គ្រាម» របស់អ៊ីស្រាអែល ខណៈការវាយប្រហារបានសម្លាប់បុគ្គលិកសង្គ្រោះ
04/29/2026 11:04 AM
ដំណាក់កាលចុងក្រោយនៃការបោះឆ្នោតចាប់ផ្តើមនៅរដ្ឋ West Bengal របស់ប្រទេសឥណ្ឌា
04/29/2026 11:04 AM
កោះតៃវ៉ាន់តាមដានយន្តហោះយោធាចិនចំនួន ១០ គ្រឿង និងនាវា ១២ គ្រឿង
04/29/2026 11:04 AM
លោកPutin៖ អ៊ុយក្រែនបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសរុស្ស៊ី
04/29/2026 11:04 AM
ក្រុមហ៊ូទីនិយាយថាពួកគេមិនអាចស្ថិតនៅអព្យាក្រឹតទេ ហើយបញ្ជាក់ជាថ្មីនូវការគាំទ្រអ៊ីរ៉ង់ និងលីបង់
04/29/2026 11:04 AM
ប្រមុខក្រសួងរតនាគារអាមេរិក៖ ការបិទផ្លូវនឹងបង្ខំឱ្យអ៊ីរ៉ង់ «កាត់បន្ថយការផលិតប្រេង» ក្នុងពេលឆាប់ៗនេះ
04/29/2026 11:04 AM
ធនាគារពិភពលោកផ្ដល់ហិរញ្ញប្បទាន ៣០០លានដុល្លារជួយពង្រីកបណ្តាញផ្លូវដឹកជញ្ជូននៅកម្ពុជា
04/29/2026 11:04 AM