ពលរដ្ឋបន្តសាទរកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលបោសសម្អាត Online Scams ដើម្បីស្ដារ​មុខមាត់​កម្ពុជា
សាធារណជនគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្តេចធិបតីឱ្យបញ្ជូនក្រុមក្មេងទំនើងទៅជួយការងារសមរភូមិមុខ
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌ៧មករា ឃាត់ជនបរទេស៤០នាក់

សន្តិសុខ និង សង្គម

សមត្ថកិច្ចដុតកម្ទេចចោលនូវជ្រូកខូចគុណភាពជិតមួយតោនបន្ទាប់ពីចាប់បាននៅស្រុកថ្មគោលខេត្តបាត់ដំបង

2024/03/05 04:33:00 pm        194
បាត់ដំបង ៖ សមត្ថកិច្ចចម្រុះសហការគ្នាចាប់បានជ្រូកក្លាសេខូចគុណភាព និងការវេចខ្ចប់គ្មានអនាម័យជិតមួយតោន នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដែលបានកំពុងដឹកចេញពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ម្សិលមិញ។ យោងតាមផេកហ្វេសបុករបស់អគ្គនាយករដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលបានចុះផ្សាយនាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះបានឲ្យដឹងថា នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅភូមិសាស្រ្តស្រុកថ្មគោល ខេត្តបាត់ដំបង មន្រ្តីនៃការិយាល័យស្រាវជ្រាវនិងបង្រ្កាបអំពើរត់ពន្ធតំបន់៤ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការឃាត់ត្រួតពិនិត្យរថយន្តម៉ាក LEXUS១គ្រឿង កំពុងដឹកជញ្ជូនជ្រូកក្លាសេចំនួន ១១០ក្បាល ទម្ងន់ប្រមាណ ៨៨០គីឡូក្រាម ដែលធ្វើដំណើរចេញពីតំបន់ព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយពុំមានឯកសារបែបបទនាំចូល។ ប្រភពបានបញ្ជាក់ថាដោយមានការសង្ស័យលើគុណភាពនៃទំនិញទាំងនេះនៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ មន្រ្តីគយនិងរដ្ឋាករបានស្នើកិច្ចសហការពីមន្រ្តីនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តបាត់ដំបង (ក.ប.ប)ដើម្បីធ្វើការត្រួតពិនិត្យរកសារធាតុគីមី និងគុណភាព។ ជាលទ្ធផល ជ្រូកក្លាសេទាំងអស់ ខូចគុណភាព វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស ដូចនេះសមត្ថកិច្ចចម្រុះបានសុំការអនុញ្ញាតពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីធ្វើការដុតកម្ទេចចោលទៅតាមនីតិវិធីជាធរមាន៕ អត្ថបទ ៖ បាន ចក់

ប្រជាជនអ៊ុយក្រែនភាគច្រើន៖ ការគាំទ្ររបស់លោកខាងលិច មានសារៈសំខាន់ចំពោះជោគជ័យក្នុងការ សង្គ្រាមជាមួយរុស្ស៊ី

2024/03/05 01:22:40 pm        458
ប្រជាជនអ៊ុយក្រែន ភាគច្រើនជឿថា ទណ្ឌកម្ម ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងអាវុធពីលោកខាងលិច គឺមានសារៈសំខាន់សម្រាប់ភាពជោគជ័យប្រឆាំងនឹងរុស្ស៊ី ប៉ុន្តែទំនុកចិត្តលើសមត្ថភាពរបស់លោកខាងលិចក្នុងការផ្តល់ការគាំទ្រដែលត្រូវការច្រើននេះ គឺធ្លាក់ចុះ នេះបើយោងតាមការស្ទង់មតិថ្មី។វិទ្យាស្ថានសង្គមវិទ្យាអន្តរជាតិនៅទីក្រុងគីវ បានរាយការណ៍កាលពីថ្ងៃទី២៩ ខែកុម្ភៈថា ៥៧ភាគរយនៃប្រជាជនអ៊ុយក្រែន ជឿជាក់ថា ការគាំទ្ររបស់លោកខាងលិច គឺជាកត្តាសំខាន់បំផុត ក្នុងការកំណត់ភាពជោគជ័យរបស់ប្រទេសរបស់ពួកគេ នៅក្នុងសង្គ្រាម។កត្តាសំខាន់ទីពីរដែលអ្នកឆ្លើយសំណួរ ៣៣ភាគរយ ជឿថា អាចជួយអ៊ុយក្រែនសម្រេចបានជោគជ័យ គឺ «ប្រសិទ្ធភាព និងតម្លាភាពកាន់តែច្រើនរបស់អាជ្ញាធរអ៊ុយក្រែន»។ប៉ុន្តែខណៈពេលដែលប្រជាជនអ៊ុយក្រែនភាគច្រើន ជឿថា ជំនួយសង្រ្គាមពីប្រទេសដូចជាសហរដ្ឋអាមេរិកអាចផ្តល់ផលប្រយោជន៍ដល់ប្រទេសរបស់ពួកគេ ទំនុកចិត្តរបស់ពួកគេចំពោះការគាំទ្ររបស់លោកខាងលិច បានឈានដល់កម្រិតទាបថ្មីមួយ។កាលពីថ្ងៃទី ២៧ ខែកុម្ភៈ វិទ្យាស្ថាននេះ បានរាយការណ៍ថា ជាង ៤០ ភាគរយនៃប្រជាជនអ៊ុយក្រែន មានអារម្មណ៍ថា៖«លោកខាងលិច កំពុងធុញទ្រាន់នឹងអ៊ុយក្រែន» ដែលការគាំទ្រ កំពុងចុះខ្សោយ ហើយថា «លោកខាងលិច ចង់ដាក់សម្ពាធឲ្យអ៊ុយក្រែនធ្វើសម្បទានឲ្យរុស្ស៊ី»។ទំនុកចិត្តលើការគាំទ្ររបស់លោកខាងលិច បានធ្លាក់ចុះប្រហែល១២ភាគរយ ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ និងប្រហែល ៣០ភាគរយ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២។

ទីក្រុងតូចៗជាច្រើននៅសហរដ្ឋអាមេរិក កប់ក្រោមព្រិលកម្រាស់ជាង១០ហ្វីត

2024/03/05 01:19:41 pm        254
ទីក្រុងតូចៗតាមតំបន់ភ្នំ និងរមណីយដ្ឋាននានារបស់រដ្ឋកាលីហ្វនីញ៉ា(California) សហរដ្ឋអាមេរិក បានជួបប្រទះស្ថានភាពអាកាសធាតុធ្ងន់ធ្ងរបន្ទាប់ពីព្រិលធ្លាក់គ្របដណ្ដប់ ហើយផ្លូវសំខាន់ៗ ត្រូវបាន កប់ដោយព្រិលកម្រាស់ជាច្រើនហ្វីត។ ព្យុះព្រិលបានវាយប្រហារតំបន់ភ្នំរយៈពេលជាច្រើនថ្ងៃ មុនពេលធូស្រាលកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ ស្ថានភាពអាកាសធាតុធ្ងន់ធ្ងរបំផុតបានវាយប្រហារដោយនាំមកនូវព្រិលកម្រាស់ខ្ពស់បំផុតនៅតំបន់ជួរភ្នំ ស៊ៀរ៉ា ណេវ៉ាដា (Sierra Nevada) ជាទីដែលព្រិលធ្លាក់កម្រាស់១០ហ្វីត និងនាំព្យុះសង្ឃរាកម្លាំងខ្យល់១៧០គីឡូម៉ែត្រក្នុងមួយម៉ោង។ ការធ្លាក់ព្រិលបន្ថែមទៀត នឹងធ្វើឲ្យកម្រាស់ព្រិលកើនឡើងនៅតំបន់រដ្ឋកាលីហ្វនីញ៉ាខាងជើងនៅថ្ងៃពុធសប្ដាហ៍នេះ ខណៈព្យុះថ្មីមួយបានបោកបក់ចូលទៅក្នុងតំបន់នេះ ហើយទោះបីជាមានក្ដីរំពឹងថានឹងមានការធ្លាក់ព្រិលទ្រង់ទ្រាយតូចជាងមុន ក៏នឹងអាចបណ្ដាលឲ្យប៉ះពាល់ដល់ការធ្វើដំណើរកាន់តែខ្លាំងនៅទូទាងតំបន់ដែរ។ ក្រុមមន្ត្រីនិយាយថា នៅក្នុងតំបន់ បឹង South Lake Tahoe ជាទីដែលមានព្រិលធ្លាក់កម្រាស់៣ទៅ៥ហ្វីត បានបណ្ដាលឲ្យរថយន្តជាច្រើនគ្រឿងជាប់ ហើយបានបិទផ្លូវហាយវ៉េមួយរយៈកាលពីព្រឹកថ្ងៃអាទិត្យក្នុងរដ្ឋ California។ពុំមានសេចក្ដីរាយការណ៍ពីអ្នករបួសទេ ហើយមិនយូរប៉ុន្មានផ្លូវនោះក៏បានបើកឡើងវិញ៕

មនុស្សរាប់ម៉ឺននាក់រត់ភៀសខ្លួន ខណៈវិបត្តិកាន់តែយ៉ាប់យ៉ឺនហក់ឡើងយ៉ាងលឿន ឈានដល់ការប្រកាសអាសន្ន

2024/03/05 01:08:59 pm        219
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពនៅក្នុងប្រទេសហៃទីខណៈមានការកើនឡើងអំពើហិង្សាបង្កឡើងដោយក្រុមជនអន្ធពាល បង្ខំឲ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់រត់ភៀសខ្លួនចេញពីរដ្ឋធានីព័រ-អូប្រាំង(Port-au-Prince)។ អ្នកនាំពាក្យរបស់លោក Antonio Guterres គឺលោក Stephane Dujarric បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថារដ្ឋធានីនេះ ប្រឈមនឹងវិបត្តិស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺនដ៏ឆាប់រហ័ស។លោកបាននិយាយ ដោយបញ្ជាក់ពីក្ដីបារម្ភរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិថា ក្រុមជនអន្ធពាលប្រដាប់អាវុធ បានបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ កាលពីចុងសប្ដាហ៍នេះ រួមទាំងប៉ុស្តិ៍នគរបាល និងពន្ធនាគារ២កន្លែង។ ក្រុមជនអន្ធពាលបានព្រមានប្រជាពលរដ្ឋជុំវិញរដ្ឋធានីព័រ អូប្រាំង ឲ្យទុកកូនចៅនៅក្នុងផ្ទះ ទោះបីជារដ្ឋាភិបាលហៃទី បានបញ្ជាក់ថា សាលារៀននៅតែបើកបង្រៀនជានិច្ចក៏ដោយ។ ប្រទេសហៃទីបានធ្លាក់ក្នុងភាពចលាចល ដោយសារការរាលដាលនៃអំពើហិង្សារបស់ក្រុមជនអន្ធពាលរយៈពេលជាង២ឆ្នាំ ចាប់តាំងពីការធ្វើឃាត លោកប្រធានាធិបតី ចូវេណេល ម៉យ (Jovenel Moise ខែកក្កដា ឆ្នាំ២០២១។ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ បាននិយាយថាត្រឹមតែរយៈពេល៣ថ្ងៃ កាលពីសប្ដាហ៍មុន មានមនុស្សប្រមាណ១៥.០០០នាក់ បានភៀសខ្លួនចេញពីការប្រយុទ្ធគ្នាក្នុងរដ្ឋធានីនេះ ភាគច្រើននៃពួកគេមកពីជំរំស្នាក់នៅបណ្ដោះអាសន្ននៅតាមសាលារៀន មន្ទីរពេទ្យ ទីលានចតុរង្គនានា ជាដើម៕

មនុស្សម្នាក់ស្លាប់ ក្នុងឧបទ្ទវហេតុបាក់ស្ពាន នៅប្រទេសបារាំងភាគខាងត្បូង

2024/03/05 01:03:06 pm        250
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ស្ពានមួយកន្លែងដែលកំពុងស្ថិតក្រោមការសាងសង់ នៅលើផ្លូវរថភ្លើងក្រោមដី នៅទីក្រុង Toulouse ជាទីក្រុងមួយនៅភាគខាងត្បូងប្រទេសបារាំង បានបាក់កាលពីរសៀលថ្ងៃច័ន្ទ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស។ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា ផ្នែកមួយនៃស្ពានដែលកំពុងសាងសង់ បានបាក់រលំនៅការដ្ឋានសំណង់ ទីសសេអូ(Tisseo) លើផ្លូវរថភ្លើងក្រោមដីទីក្រុង Toulouse កាលពីថ្ងៃចន្ទ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងពីរនាក់ផ្សេងទៀតស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។ទីសសេអូ(Tisseo) គឺជាអាជ្ញាធរដឹកជញ្ជូនសាធារណៈសម្រាប់ទីក្រុង Toulouse ហើយស្ពាន ដែលបានបាក់នោះ មានទីតាំងនៅក្នុងសហគមន៍ Labege មានចម្ងាយប្រហែល ១៤ គីឡូម៉ែត្រពីកណ្តាលទីក្រុង Toulouse ជាទីក្រុងធំទីបួនរបស់ប្រទេសបារាំង។ របាយការណ៍ បាននិយាយថា ប្រតិបត្តិការស្វែងរក នៅតែកំពុងធ្វើបន្ត ដើម្បីបញ្ជាក់ពីចំនួនអ្នកស្លាប់។

ដោយត្រៀមខ្លួនការចូលជាសមាជិក ស៊ុយអែតចូលរួមក្នុងសមយុទ្ធ NATO នៅភាគខាងជើងដែលកំណត់រៀបចំថ្មី

2024/03/05 10:10:07 am        223
កងកម្លាំងប្រដាប់អាវុធប្រទេសស៊ុយអែត បានចូលរួមជាមួយសម្ព័ន្ធយោធាណាតូ សម្រាប់ការធ្វើសមយុទ្ធកាលពីថ្ងៃចន្ទ ដោយបានចូលរួមចំណែកកងទ័ព ឧទ្ធម្ភាគចក្រ និងយន្តហោះចម្បាំង ខណៈសម្ព័ន្ធមិត្ត ធ្វើសមយុទ្ធយោធាធំបំផុតរបស់ខ្លួន ចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់។ ប្រទេសស៊ុយអែត បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលជាសមាជិកសម្ព័ន្ធយោធាណាតូ ដែលអាចធ្វើទៅបានក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ បន្ទាប់ពីទទួលបានសច្ចាប័នដ៏ប្រសើរចុងក្រោយកាលពីសប្តាហ៍មុន។ សមយុទ្ធដែលមានការចូលរួមពីកងទ័ពជាង ២០.000 នាក់ មកពីប្រទេសជាង១០ កំពុងប្រព្រឹត្តទៅនៅភាគខាងជើង ដែលត្រូវបានកែប្រែថ្មីដោយមានការចូលរួមពីប្រទេសស៊ុយអែត និងហ្វាំងឡង់ ដែលបានងាកមករកប្រវត្តិសាស្ត្រដ៏យូរអង្វែងនៃការមិនចូលបក្សសម្ព័ន្ធ បន្ទាប់ពីប្រទេសរុស្ស៊ី បានឈ្លានពានអ៊ុយក្រែន កាលពី២ឆ្នាំមុន។ នៅទីក្រុង Bodoe ប្រទេសន័រវេសភាគខាងជើង យន្តហោះ F-35 របស់សហរដ្ឋអាមេរិក និងន័រវេស បានចូលរួមជាមួយយន្តហោះចម្បាំង F-18 របស់ប្រទេសហ្វាំងឡង់ និងយន្តហោះចម្បាំងស៊ុយអែត Gripen ដែលបានហោះហើរទាប នៅលើមូលដ្ឋានយោធា Camp Bodin ជាផ្នែកមួយនៃការសាកល្បងដំបូង នៅមជ្ឈមណ្ឌលប្រតិបត្តិការដែនអាកាសតំបន់អឺរ៉ុបខាងជើងរួមគ្នា ជាផ្នែកសំខាន់នៃសមយុទ្ធ។ មន្ត្រី និងជំនាញជាង ៣០០នាក់ កំពុងធ្វើការសម្របសម្រួល និងគ្រប់គ្រងយន្តហោះដែលចូលរួមក្នុងសមយុទ្ធ ដែលប្រហែលពាក់កណ្តាល កំពុងធ្វើប្រតិបត្តិការបណ្តោះអាសន្នពីលើមូលដ្ឋានយោធា Camp Bodin ។ សមយុទ្ធនៅភាគខាងជើងផុតនៃប្រទេសន័រវេស ស៊ុយអែត និងហ្វាំងឡង់ គឺជាផ្នែកមួយនៃសមយុទ្ធ អ្នកការពារមិនប្រែប្រួល ឆ្នាំ២០២៤ របស់សម្ព័ន្ធមិត្ត ដែលហាត់សមពីរបៀបដែលកងទ័ពអាមេរិក អាចពង្រឹងសម្ព័ន្ធមិត្តអឺរ៉ុប នៅស្លាបភាគខាងកើតរបស់សម្ព័ន្ធយោធាណាតូ និងដាក់ផែនការការពារក្នុងតំបន់ថ្មី ដើម្បីសាកល្បង។ កងទ័ពប្រហែល ៩០.០០០នាក់ នឹងត្រូវចូលរួមសមយុទ្ធ NATO កាន់តែទូលំទូលាយ ដែលដំណើរការការរហូតដល់ខែឧសភា ដែលរួមមាននាវាជាង ៥០ គ្រឿង ព្រមទាំងយន្តហោះ រថក្រោះ និងរថពាសដែកផ្សេងទៀត។

រដ្ឋមន្ត្រីហ៊ួទី៖ នាវាចូលក្នុងដែនទឹកយេម៉ែន ត្រូវតែទទួលបានលិខិតអនុញ្ញាតជាមុន

2024/03/05 10:05:44 am        286
រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ហ៊ួទី លោក Misfer Al-Numair បាននិយាយកាលពីថ្ងៃចន្ទថា នាវាទាំងអស់នឹងត្រូវទទួលបានលិខិតអនុញ្ញាតពីអាជ្ញាធរកិច្ចការដែនសមុទ្រដែលគ្រប់គ្រងដោយហ៊ួទីរបស់ប្រទេសយេម៉ែន មុនពេលចូលទៅក្នុងដែនទឹកយេម៉ែន។ក្រុមសកម្មប្រយុទ្ធហ៊ួទី បានធ្វើការវាយប្រហារដោយយានដ្រូន និងមីស៊ីលម្តងហើយម្តងទៀតប្រឆាំងនឹងការដឹកជញ្ជូនពាណិជ្ជកម្មអន្តរជាតិ នៅឈូងសមុទ្រ Aden ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកា ដោយនិយាយថា ពួកគេកំពុងធ្វើសកម្មភាពក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីនប្រឆាំងនឹងការវាយលុករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។ការវាយប្រហារស្ទើរតែរាល់ថ្ងៃ បានបង្ខំឲ្យក្រុមហ៊ុនបង្វែរទិសដៅដ៏វែងឆ្ងាយ និងចំណាយច្រើន នៅជុំវិញទ្វីបអាហ្វ្រិកខាងត្បូង ហើយបានបង្កការភ័យខ្លាចថា សង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស អាចបង្កអស្ថិរភាពដល់មជ្ឈិមបូព៌ាកាន់តែធំឡើង។ សហរដ្ឋអាមេរិក និងអង់គ្លេស បានវាយប្រហារទៅលើគោលដៅរបស់ក្រុមហ៊ួទី ជាការឆ្លើយតប។ដែនទឹកដែលរងផលប៉ះពាល់ដោយបទបញ្ជាយេម៉ែន លាតសន្ធឹងពាក់កណ្តាលផ្លូវចូលទៅក្នុងច្រកសមុទ្រ Bab al-Mandab ទទឹង២០គីឡូម៉ែត្រ (១២ម៉ាយ) ជាមាត់ច្រកតូចចង្អៀតនៃសមុទ្រក្រហម ដែលតាម រយៈនោះ ប្រហែល១៥ភាគរយនៃចរាចរណ៍ដឹកជញ្ជូនរបស់ពិភពលោកឆ្លងកាត់តាមផ្លូវរបស់វាទៅកាន់ឬពីព្រែកជីកស៊ុយអេ (Suez Canal)។ទូរទស្សន៍ Al Masirah TV ដែលជាបណ្តាញព័ត៌មានទូរទស្សន៍សំខាន់ដែលគ្រប់គ្រងដោយចលនា ហ៊ួទី ដែលមានសម្ព័ន្ធភាពអ៊ីរ៉ង់នៅប្រទេសយេម៉ែន បាននិយាយថា (យើង) បានត្រៀមខ្លួនជាស្រេច ដើម្បីជួយសំណើសុំការអនុញ្ញាត និងកំណត់អត្តសញ្ញាណនាវាជាមួយកងទ័ពជើងទឹកយេម៉ែន ហើយយើងបញ្ជាក់ថា នេះ គឺចេញពីការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ពួកគេ នេះបើតាមការបញ្ជាក់របស់ លោកAl-Numair។ ក្រុមហ៊ុន HGC Global Communications ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បាននិយាយកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់ខ្សែកាប្លិ៍ទំនាក់ទំនងក្រោមទឹកចំនួន៤ ដូចជា Asia-Africa-Europe 1, Europe India Gateway, Seacom និង TGN-Gulf ត្រូវរងការខូចខាត កាលពីសប្តាហ៍មុន នៅក្នុងសមុទ្រក្រហមដោយពុំបានបញ្ជាក់ពីមូលហេតុទេ។

អង្គការសុខភាពពិភពលោក៖ កុមារស្លាប់កាន់តែច្រើនព្រោះអត់អាហារ នៅក្នុងតំបន់ហ្កាហ្សាភាគខាងជើង

2024/03/05 10:00:27 am        83
ប្រធានអង្គការសុខភាពពិភពលោក បាននិយាយថា កុមារកាន់តែច្រើនកំពុងស្លាប់ដោយសារភាពអត់ឃ្លាននៅក្នុងតំបន់ហ្កាហ្សាភាគខាងជើង ។ លោក Tedros Adhanom Ghebreyesus បាននិយាយថា ដំណើរទស្សនកិច្ចរបស់ទីភ្នាក់ងារនេះកាលពីចុងសប្ដាហ៍ទៅកាន់មន្ទីរពេទ្យអាល់ អាវដា (Al-Awda)និងមន្ទីរពេទ្យកាម៉ាល់ អាដវ៉ាន់ (Kamal Adwan)គឺជាលើកដំបូង ចាប់តាំងពីដើមខែតុលាមក។ នៅក្នុងសារបង្ហោះលើបណ្ដាញសង្គមលោកបានសរសេរថាកង្វះអាហារនាំឲ្យកុមារ១០នាក់បានស្លាប់ ហើយកម្រិតកង្វះអាហារូបត្ថម្ភ ខ្ពស់បំផុត ស្របពេលដែលអគារមន្ទីរពេទ្យនានាត្រូវបានបំផ្លាញ។ ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា បានរាយការណ៍កាលពីចុងសប្ដាហ៍មុនថា កុមារ១៥នាក់បានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ និងជាតិទឹកនៅមន្ទីរពេទ្យកាម៉ាល់ អាដវ៉ាន់។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការវ៉ាហ្វា(Wafa) បានរាយការណ៍កាលពីថ្ងៃចន្ទសប្ដាហ៍នេះថា កុមារទី១៦បានស្លាប់ កាលពីថ្ងៃអាទិត្យនៅមន្ទីរពេទ្យមួយក្នុងទីក្រុងរ៉ាហ្វាភាគខាងត្បូង ។លោក Tedros បានរាយការណ៍ថា មានកម្រិតកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ កុមារកាន់តែច្រើនកំពុងស្លាប់ដោយសារអត់ឃ្លាន កង្វះប្រេងឥន្ធនៈ ស្បៀងអាហារ និងការផ្គត់ផ្គង់វេជ្ជសាស្ត្រធ្ងន់ធ្ងរ អគារមន្ទីរពេទ្យនានាត្រូវបានបំផ្លិចបំផ្លាញក្នុងតំបន់ហ្កាហ្សាភាគខាងជើងជាទីដែលមនុស្សប្រមាណ៣០ម៉ឺននាក់កំពុងរស់នៅដោយសល់អាហារ ឬទឹកស្អាតតិចតួច ៕

អ្នកតវ៉ា ទាមទារឲ្យប្រធានាធិបតីឈីលី កាត់ផ្តាច់ទំនាក់ទំនងជាមួយអ៊ីស្រាអែល ជុំវិញសង្គ្រាមនៅហ្កាហ្សា

2024/03/05 09:52:49 am        139
ក្រុមអ្នកតវ៉ា នៅប្រទេសឈីលី កាលពីថ្ងៃចន្ទ បានទាមទារឲ្យប្រធានាធិបតី លោកហ្គាប្រៀល បូរីក(Gabriel Boric) កាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសអ៊ីស្រាអែល ជុំវិញសង្គ្រាមនៅតំបន់ហ្កាហ្សា។ក្រុមបាតុករ ដែលមានកាន់ទង់ជាតិប៉ាឡេស្ទីន បានមកប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតអ៊ីស្រាអែល ក្នុងទីក្រុង Santiago ដោយស្រែកពាក្យផ្សេងៗដូចជា«សេរីភាព ប៉ាឡេស្ទីន» ជាដើម។កាលពីខែវិច្ឆិកា ប្រធានាធិបតីឈីលី លោក Boric បានកោះហៅឯកអគ្គរដ្ឋទូតរបស់លោក ក្នុងទីក្រុង Tel Aviv និងបាននិយាយថា អ៊ីស្រាអែល ពុំបានអនុវត្តទៅតាមច្បាប់អន្តរជាតិនោះទេ ហើយកាលពីពេលថ្មីៗនេះ ក្នុងខែមករា អំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេស កាតេម៉ាឡា លោក បានបញ្ជាក់ថា ក្នុងតំបន់ហ្កាហ្សា កំពុងប្រព្រឹត្តរឿងកាន់តែអាក្រក់ជាងនៅទីក្រុងប៊ែកឡាំង កាលពីក្នុងឆ្នាំ១៩៤៥ ។សហគមន៍ប៉ាឡេស្ទី នៅប្រទេសឈីលី ជាសហគមន៍ធំបំផុត នៅខាងក្រៅតំបន់មជ្ឈឹមបូព៌ា គឺជាកម្លាំងនយោបាយ និងសង្គមដ៏រឹងមាំមួយ នៅក្នុងប្រទេសតំបន់ភ្នំអង់ ដែលមានវប្បធម៌ នយោបាយក្នុងតំបន់ និងកីឡាបាល់ទាត់។

បណ្ដាប្រទេសជិតខាងរបស់ហៃទី ត្រៀមទប់ទល់ការកើនឡើងនៃអំពើហឹង្សា បន្ទាប់ពីការហែកពន្ធនាគារ

2024/03/05 08:50:12 am        127
បណ្ដាអ្នកជិតខាងរបស់ប្រទេសហៃទី កាលពីថ្ងៃចន្ទ (០៤ មីនា) បានចាប់ផ្តើមបង្កើនការការពាររបស់ពួកគេ និងកោះហៅបុគ្គលិកស្ថានទូតត្រឡប់ទៅវិញ ខណៈដែលជម្លោះក្រុមជនអន្ធពាលនៅក្នុងប្រទេសសមុទ្រការ៉ាអ៊ីបនេះបានកើនឡើងខ្លាំង ហើយមនុស្សរាប់ពាន់នាក់បានភៀសខ្លួនចេញពីការប្រយុទ្ធថ្មីៗនេះ។កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលហៃទី បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នរយៈពេល ៧២ ម៉ោង និងដាក់បម្រាមគោចរពេលយប់ បន្ទាប់ពីក្រុមប្រដាប់អាវុធបានរំដោះមនុស្សរាប់ពាន់នាក់ចេញពីពន្ធនាគារ ហើយមេដឹកនាំក្រុមជនអន្ធពាលនេះបានអំពាវនាវឱ្យបណ្តេញលោកនាយករដ្ឋមន្ត្រី អារៀល ហិនរី (Ariel Henry) ចេញពីតំណែង។សាធារណរដ្ឋដូមីនីក ដែលចែកព្រំដែនកោះ ហីសផានីអូឡា (Hispaniola) ជាមួយហៃទី ហើយកាលពីឆ្នាំមុនបាននិរទេសជនជាតិហៃទីរាប់ម៉ឺននាក់ បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនកំពុងធ្វើទស្សនកិច្ចនៅព្រំដែនដើម្បីត្រួតពិនិត្យវឌ្ឍនភាពលើរបងព្រំដែន និងចាត់វិធានការសុវត្ថិភាព។សហរដ្ឋអាមេរិកបានជំរុញឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីហៃទី ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈរដ្ឋាភិបាលប្រេស៊ីល បានអំពាវនាវឱ្យសហគមន៍អន្តរជាតិអនុវត្តដំណោះស្រាយរបស់អង្គការសហប្រជាជាតិក្នុងការបញ្ជូនកងកម្លាំងចម្រុះជាតិសាសន៍ទៅកាន់ហៃទី។ ប្រទេសជិតខាង បាហាម៉ា និងម៉ិកស៊ិក ក៏ចាត់វិធានការស្រដៀងគ្នានេះដោយព្រមានពលរដ្ឋរបស់ខ្លួនឱ្យចាកចេញ ឬចាត់វិធានការប្រុងប្រយ័ត្ន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskyy បញ្ជាក់ថា អ៊ុយក្រែននឹងបន្តពង្រីកចម្ងាយវាយប្រហារលើរុស្ស៊ី
04/29/2026 07:04 PM
សង្គ្រាមនៅស៊ូដង់ បានបន្សល់ទុកមីនដែលមិនទាន់ផ្ទុះ និងអាវុធផ្សេងៗទៀត នៅក្នុងទីក្រុងខាទុំ
04/29/2026 07:04 PM
រុស្ស៊ីវាយប្រហារហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និង មន្ទីរពេទ្យ នៅភាគខាងត្បូងអ៊ុយក្រែន
04/29/2026 07:04 PM
បារាំងអំពាវនាវឲ្យពលរដ្ឋចាកចេញពីប្រទេសម៉ាលី «ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»
04/29/2026 07:04 PM
ប្រទេសលីបង់ឃាត់ខ្លួនអតីតឯកអគ្គរដ្ឋទូតប៉ាឡេស្ទីននៅអាកាសយានដ្ឋានបេរូតពីបទពុករលួយ
04/29/2026 07:04 PM
សារព័ត៌មានWSJ៖ លោក TRUMP មានគម្រោងបិទផ្លូវអ៊ីរ៉ង់ រយៈពេលយូរ
04/29/2026 07:04 PM
UN៖ អ៊ីរ៉ង់បានប្រហារជីវិតមនុស្ស ២១នាក់ និង ចាប់ខ្លួន ៤.០០០នាក់ តាំងពីសង្គ្រាមមជ្ឈិមបូព៌ាចាប់ ផ្តើម
04/29/2026 07:04 PM
អធិការបតីអាល្លឺម៉ង់ បញ្ជាក់ថា ទំនាក់ទំនងជាមួយលោក Trump គឺល្អ ទោះរកាំរកូសបញ្ហាអ៊ីរ៉ង់ក្ដី
04/29/2026 07:04 PM
លោក PUTIN៖ ទណ្ឌកម្មប្រឆាំងនឹងពាណិជ្ជកររុស្ស៊ីជួនកាលប៉ះពាល់ដល់សាច់ញាតិឆ្ងាយ
04/29/2026 07:04 PM
លោកស្រី Von der Leyen ព្រមានថា សង្គ្រាមអ៊ីរ៉ង់អាចធ្វើឲ្យអឺរ៉ុបខូចខាតរយៈពេលជាច្រើនឆ្នាំ
04/29/2026 06:04 PM