ឃាត់ជនបរទេស១៦នាក់ ពាក់ព័ន្ធ Online Scams និងការរស់នៅដោយខុសច្បាប់ និងបានសង្គ្រោះជនជាតិជប៉ុនម្នាក់ពីការចាប់បង្ខាំងទុក
ប្រតិបត្តិការបង្ក្រាប Online Scams នៅខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេសជាង ៤ពាន់នាក់
អាជ្ញាធរកម្ពុជាបន្តបណ្តេញជនបរទេសជាង២ពាន់៦រយនាក់បន្ថែមទៀតក្រោយចាប់ពួកគេបានជាបន្តបន្ទាប់ដោយជាប់ពាក់ព័ន្ធ Online Scams
ជនបរទេស ២,៦៧១នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និង​បទល្មើស​ព្រហ្មទណ្ឌផ្សេងៗទៀត

សន្តិសុខ និង សង្គម

អ៊ីស្រាអែល ចោទក្រុមហាម៉ាសពីបទធ្វើទារុណកម្មផ្លូវចិត្តដល់ក្រុមគ្រួសារចំណាប់ថ្នូរ បន្ទាប់ពីវីដេអូចំនួនបីបានចេញផ្សាយ

2024/01/16 01:33:54 pm        143
អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមហាម៉ាស កំពុងអនុវត្ត «ការធ្វើទារុណកម្មផ្លូវចិត្ត» នៅពេលដែលក្រុមសកម្មប្រយុទ្ធ បានចេញផ្សាយវីដេអូទីបីក្នុងរយៈពេល ២៤ម៉ោង ដែលបង្ហាញពីចំណាប់ថ្នូរបីនាក់ដែលកំពុងត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សា ដែលចុងក្រោយនេះ ហាក់ដូចជាបង្ហាញពីចំណាប់ថ្នូរពីរនាក់ បានស្លាប់។រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាឡែនធ៍ (Yoav Gallant) បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា៖«ក្រុមហាម៉ាស ត្រូវបានវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយកងកម្លាំងការពារអ៊ីស្រាអែល (IDF) ហើយអ្វីដែលនៅសេសសល់សម្រាប់ពួកគេ គឺនាំមកនូវការធ្វើទារុណកម្មផ្លូវចិត្តដល់គ្រួសារ [ចំណាប់ថ្នូរ] ដោយទុកឲ្យកងកម្លាំងការពារបំភ្លឺរឿងនេះដល់គ្រួសារនៅពេលក្រោយ។ .វីដេអូទីមួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ បានបង្ហាញឃ្លីបរបស់ចំណាប់ថ្នូរបីនាក់ គឺ Noa Argamani, Itai Svirsky និងបុរសម្នាក់ទៀតដែលគ្រួសាររបស់គាត់ បានស្នើសុំឲ្យឃុំខ្លួនគាត់ដោយនិយាយទៅកាន់កាមេរ៉ា។ វីដេអូនេះ បញ្ចប់ដោយចំណងជើងថា «ថ្ងៃស្អែកយើង នឹងប្រាប់អ្នកអំពីជោគវាសនារបស់ពួកគេ»។វីដេអូទីពីរដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទ នៅក្នុងការប៉ុនប៉ងជាក់ស្តែងមួយដោយក្រុមហាម៉ាសដើម្បីបង្កើនការព្រួយបារម្ភនោះ បានផ្សាយសាឡើងវិញថា ជោគវាសនារបស់ចំណាប់ថ្នូរទាំងបីនាក់ នឹងត្រូវបានបង្ហាញជាសាធារណៈ ក្នុងពេលឆាប់ៗនេះ។វីដេអូទីបី ដែលត្រូវបានចេញផ្សាយ នៅថ្ងៃល្ងាចចន្ទ ហាក់ដូចជាបង្ហាញពីសាកសពចំណាប់ថ្នូរពីរនាក់ គឺ Itai Svirsky និងបុរសផ្សេងទៀត។ វាក៏បង្ហាញពី Noa Argamani ដោយនិយាយថា បុរសទាំងពីរនាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល។

មនុស្ស២០នាក់ រងរបួសនៅក្នុងការផ្ទុះធុងឧស្ម័ននៅ ប្រទេសប៉ាគីស្ថាន

2024/01/16 12:11:39 pm        92
ប្រភពពីនគរបាល បាននិយាយកាលពីថ្ងៃចន្ទថា មនុស្សយ៉ាងហោចណាស់ ២០ នាក់ បានរងរបួសនៅក្នុងការផ្ទុះធុងឧស្ម័ននៅក្នុងខេត្ត Khyber Pakhtunkhwa (KP) ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។ប្រភពពីនគរបាលទីក្រុង Peshawar បានប្រាប់សារព័ត៌មានស៊ីនហួថា ការផ្ទុះនេះ បានកើតឡើងនៅក្នុងហាងលក់ធុងហ្គាសមួយកន្លែងនៅជិតតំបន់ Ring Road ទីក្រុង Peshawar ទីរួមខេត្ត Khyber Pakhtunkhwa។ប្រភពព័ត៌មានបានឱ្យដឹងថា មូលហេតុនៃការផ្ទុះនេះ មិនទាន់ត្រូវបានកំណត់នៅឡើយទេ ហើយនគរបាល បានបើកការស៊ើបអង្កេតលើការផ្ទុះនេះ។បន្ទាប់ពីឧបទ្ទវហេតុ កម្លាំងនគរបាល និងក្រុមសង្គ្រោះ បានប្រញាប់ប្រញាល់ទៅដល់កន្លែងកើតហេតុ ហើយបានបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា អ្នករងរបួសជាច្រើននាក់ត្រូវបានគេរាយការណ៍ថាស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

គ្រូបង្រៀននៅវ៉េណេហ្សុយអេឡា តវ៉ាទាមទារប្រាក់ឈ្នួលប្រសើរជាងមុន

2024/01/16 11:59:25 am        89
គ្រូបង្រៀន ជនជាតិវេណេហ្ស៊ុយអេឡា រាប់រយនាក់ បានចេញធ្វើបាតុកម្មក្នុងទីក្រុងការ៉ាកាស កាលពីថ្ងៃចន្ទ ដើម្បីទាមទារប្រាក់ឈ្នួលឲ្យកាន់តែប្រសើរ នៅក្នុងទិវាគ្រូបង្រៀននៅប្រទេសអាមេរិកខាងត្បូងមួយនេះ។ក្រុមអ្នកតវ៉ា បានកាន់ស្លាក និងស្រែកពាក្យផ្សេងៗ ដើរឆ្លងកាត់តាមដងផ្លូវក្នុងក្រុងការ៉ាកាស។ គ្រូបង្រៀន បាននិយាយថា ប្រាក់ឈ្នួល របស់ពួកគេមិនគ្រប់គ្រាន់នោះទេ ហើយទាមទារដំឡើងប្រាក់ឈ្នួល និងជាប្រាក់ដុល្លារ។ប្រាក់ឈ្នួលប្រចាំខែអប្បបរមា សម្រាប់គ្រូបង្រៀននៅសាលារដ្ឋ ប្រទេសវ៉េណេហ្សុយអេឡា គឺប្រហែល ៣,៦ ដុល្លារ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយធនាគារកណ្តាល បានឲ្យដឹងថា អត្រាអតិផរណាប្រចាំឆ្នាំរបស់ប្រទេសវ៉េណេហ្សុយអេឡា បានទូទាត់នៅត្រឹម ១៨៩,៨ ភាគរយ កាលពីឆ្នាំមុន ។

អនុប្រធានផ្នែកចារកម្មរបស់អ៊ុយក្រែន៖ មនុស្ស ១.០០០នាក់ ចូលរួមជាមួយកងទ័ពរុស្ស៊ី ជារៀងរាល់ថ្ងៃ

2024/01/16 11:41:31 am        132
ទីភ្នាក់ងារចារកម្មការពារជាតិអ៊ុយក្រែន បានអះអាងថា មនុស្សប្រហែល ១.០០០នាក់ ចូលរួមក្នុងជួរកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ជារៀងរាល់ថ្ងៃ។ អ្នកជ្រើសរើសថ្មី ត្រូវបានលើកទឹកចិត្តដោយប្រាក់ឈ្នួលខ្ពស់ ជាពិសេសសម្រាប់អ្នករស់នៅក្នុងតំបន់ដែលមានប្រាក់ចំណូលទាបនៃប្រទេសរុស្ស៊ី។ជារៀងរាល់ថ្ងៃ មនុស្សប្រហែល ១.000-១.១០០នាក់ បានចូលរួមក្នុងជួរនៃកងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ី។ ការជ្រើសរើនេះ គឺដើម្បីទៅបំពេញទាហានដែលបាត់បង់ ក៏ដូចជាការបង្កើតកងវរសេនាធំបម្រុង។ ប៉ុន្តែនេះមិនអាចហៅថា ការកេណ្ឌទ័ពដោយសម្ងាត់ទេ។ ចូរដាក់វាតាមវិធីនេះ៖ ពួកគេបន្តប្រមូលផ្តុំ [មនុស្ស] ។ វាគ្រាន់តែមិនត្រូវបានគេធ្វើទ្រង់ទ្រាយធំដូចកាលពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២២ នោះទេ។ ទោះជាយ៉ាងណាក៏ដោយ តាមពិតទៅ ការលើកទឹកចិត្តរបស់ជនជាតិរុស្សីក្នុងការចូលបម្រើកងទ័ពភាគច្រើន គឺប្រាក់ឈ្នួល ជាពិសេសនៅក្នុងតំបន់ដែលមានប្រាក់ចំណូលទាប ដែលពួកគេមានប្រាក់ខែតិច ឬគ្មានការងារធ្វើទាល់តែសោះ។ អ្នកទោសសង្គ្រាមរុស្ស៊ីសារភាពដោយត្រង់ថា ពួកគេ បានចូលរួមជាមួយកងទ័ព ដោយសារប្រាក់ខែ ហើយថា ពួកគេមានបំណុល គ្រួសារ និងអ្វីៗផ្សេងៗទៀត ហើយការលើកទឹកចិត្តថ្ងៃនេះ គឺជាកត្តាសំខាន់សម្រាប់អ្នកដែលស្ម័គ្រចិត្តចូលបម្រើកងទ័ព ចុះកិច្ចសន្យា និងប្រយុទ្ធ។

សារព័ត៌មានAP៖ ក្រុមហាម៉ាសប្រើប្រាស់អាវុធដែលផលិតនៅប្រទេសរុស្ស៊ី អ៊ីរ៉ង់ ចិន កូរ៉េខាងជើង

2024/01/16 11:19:44 am        144
យោងតាមការវិភាគរបស់សារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ក្នុងអំឡុងពេលសង្រ្គាមដែលកំពុងបន្តជាមួយអ៊ីស្រាអែល ក្រុមហាម៉ាស បាននិងកំពុងប្រើប្រាស់អាវុធកែច្នៃដែលផលិត នៅជុំវិញពិភពលោក រួមទាំងប្រទេសរុស្ស៊ី អ៊ីរ៉ង់ ចិន និងកូរ៉េខាងជើង។ទោះបីជាមានការរំពឹងទុកអំពីទំនាក់ទំនងរវាងទីក្រុងមូស្គូ និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនក៏ដោយ ទីភ្នាក់ងារព័ត៌មាន AP បាននិយាយថា វាមិនច្បាស់ទេថាតើអាវុធនេះ មកដោយផ្ទាល់ពីរដ្ឋាភិបាល ឬទីផ្សារងងឹតឬយ៉ាងណា។សារព័ត៌មាន AP បាននិយាយបន្ទាប់ពីការវិភាគរូបថត និងវីដេអូចំនួន ១៥០ ដែលថតបានក្នុងរយៈពេល ៣ខែនៃសង្គ្រាមនេះថា គ្រឿងយុទ្ធោបករណ៍ភាគច្រើន ត្រូវបានរត់ពន្ធតាមរយៈការបិទផ្លូវរយៈពេល១៧ឆ្នាំក្នុងគោលបំណង បញ្ឈប់បង្កើនការផលិតបែបនេះ។គ្រឿងសព្វាវុធដែលបានកំណត់អត្តសញ្ញាណដែលក្រុមហាម៉ាសប្រើប្រឆាំងនឹងយោធាអ៊ីស្រាអែលនៅតំបន់ហ្កាហ្សារួមមានកាំភ្លើង AK-47 ពីប្រទេសចិន និងរុស្ស៊ី របស់កូរ៉េខាងជើង និងកាំភ្លើងដាក់គងលើស្មាបាញ់គ្រាប់រ៉ុក្កែតរបស់ប៊ុលហ្គារី និងកាំភ្លើងបាញ់ស៊ីបរបស់អ៊ីរ៉ង់។ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ក៏ប្រើប្រាស់ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ 9M32 Strela ដែលផលិត ដោយរុស្ស៊ី ដែលត្រូវបានកែសម្រួល និងចម្លងដោយអ្នកផលិតផ្សេងទៀត។

ការគាំទ្ររបស់លោកនាយករដ្ឋមន្ត្រី Netanyahu បានធ្លាក់ចុះ ខណៈសង្រ្គាមជាមួយក្រុមហាម៉ាសឈានដល់១០០ថ្ងៃ

2024/01/16 11:16:03 am        96
ប្រជាពលរដ្ឋអ៊ីស្រាអែលនៅតែមិនអស់ចិត្តជាច្រើនខែបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបានមើលឃើញមនុស្ស១.២០០នាក់ស្លាប់ និង២៤០នាក់ ត្រូវបានចាប់ជាចំណាប់ថ្នូរ។ ប៉ុន្តែ ដោយសារការបរាជ័យសន្តិសុខដ៏ធំ មនុស្សជាច្រើន និយាយថា ដល់ពេលត្រូវនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ ចុះចេញពីតំណែងហើយ។ ក្រុមអ្នកតវ៉ារាប់ពាន់នាក់នៅក្នុងទីក្រុង Tel Aviv បានអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu លាលែងពីតំណែង ដោយចោទប្រកាន់រដ្ឋាភិបាលរបស់លោកថា ពុំបានធ្វើកិច្ចការគ្រប់គ្រាន់ក្នុងការនាំយកមកផ្ទះវិញនូវចំណាប់ខ្មាំងដែលនៅតែស្ថិតក្នុងដៃក្រុមហាម៉ាសនៅឡើយ។ ការតវ៉ានេះ បានកើតឡើងនៅថ្ងៃខួប១០០ថ្ងៃនៃការចាប់ផ្ដើមសង្រ្គាមហ្កាហ្សា ។ យោងតាមការស្ទង់មតិចេញផ្សាយដោយវិទ្យាស្ថានប្រជាធិបតេយ្យឯករាជ្យអ៊ីស្រាអែលកាលពីថ្ងៃទី២មករា មានតែ១៥%ប៉ុណ្ណោះនៃប្រជាជនហ្កាហ្សា និយាយថា ពួកគេចង់ឲ្យលោកនៅបន្តកាន់តំណែង បន្ទាប់ពីសង្រ្គាមប្រឆាំងក្រុមហាម៉ាស បញ្ចប់។ ការតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលបានផ្ទុះឡើងនៅទូទាំងប្រទេសអ៊ីស្រាអែល ជិត១ឆ្នាំ មកនេះ បានកក្រើកឡើងវិញ បន្ទាប់ពីការស្ងាត់ស្ងៀម។ ប៉ុន្តែ លោក Netanyahu ពុំបានបង្ហាញសញ្ញាថារូបលោកចង់ចាកចេញពីអំណាចឡើយ៕

ចំនួនអ្នកស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែលបានកើនឡើងជាង២៤.០០០នាក់

2024/01/16 11:09:12 am        83
ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅហ្កាហ្សាបាននិយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែលដែលនៅតែបន្តលើតំបន់ហ្កាហ្សាបានកើនឡើងជាង ២៤.០០០ នាក់។ក្រសួងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន១៣២នាក់ និង២៥២នាក់ផ្សេងទៀតរងរបួសនៅក្នុងតំបន់នេះអំឡុងការវាយប្រហាររយៈពេល២៤ ម៉ោងកន្លងមកនេះ។ ការស្លាប់ចុងក្រោយនេះបាននាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៤.១០០នាក់ និងរបួសឡើងដល់ ៦០.៨៣៤នាក់ នៅក្នុងតំបន់រងការឡោមព័ទ្ធប៉ាឡេស្ទីន ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។យោងតាមទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA មនុស្សយ៉ាងហោចណាស់ ៣៣ នាក់បានស្លាប់ដោយសារការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងររបស់កងទ័ពអ៊ីស្រាអែលទៅលើទីតាំងជាច្រើនក្នុងទីក្រុង ហ្កាហ្សា ចាប់តាំងពីព្រឹកថ្ងៃចន្ទមក ។ កងកម្លាំងការពារជនស៊ីវិលប៉ាឡេស្ទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលបានធ្វើឱ្យជាង ៧០ ភាគរយនៃភាគខាងជើងហ្កាហ្សាស្ទ្រីបមិនអាចរស់នៅបាន៕

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបញ្ជាក់ថា ប៉ាឡេស្ទីន នឹងគ្រប់គ្រងតំបន់ហ្កាហ្សាក្រោយសង្គ្រាម

2024/01/16 11:06:24 am        144
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាឡែនធ៍ ( Yoav Gallant) បាននិយាយកាលពីថ្ងៃចន្ទត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីអ្វីដែលអាជ្ញាធរអ៊ីស្រាអែលហៅថា «ការបំផ្ទុះរថយន្តជាច្រើន»នៃការវាយប្រហារភេរវកម្មភាគខាងជើងនៃទីក្រុងតែលអាវីវ (Tel Aviv) បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួសថា ប្រជាជនប៉ាឡេស្ទីន នឹងគ្រប់គ្រងតំបនហ្កាហ្សាស្ទ្រីប បន្ទាប់ពីសង្រ្គាមត្រូវបញ្ចប់»។ លោក ហ្គាឡែនធ៍ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖«ប្រជាជនប៉ាឡេស្ទីនរស់នៅក្នុងតំបន់ហ្កាហ្សា ដូច្នេះហើយ ប៉ាឡេស្ទីន នឹងគ្រប់គ្រងវានៅពេលអនាគត»។ «រដ្ឋបាលហ្កាហ្សានាពេលអនាគតត្រូវតែរីកចម្រើនចេញពីតំបន់ហ្កាហ្សាស្ទ្រីប»។ការអត្ថាធិប្បាយរបស់លោក បានកើតឡើង បន្ទាប់ពីថ្ងៃទី ១០០ នៃសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស។ លោកហ្គាឡែនធ៍ ធ្លាប់បាននិយាយថា អ៊ីស្រាអែល នឹងមិនអនុវត្តការគ្រប់គ្រងលើតំបន់ហ្កាហ្សានោះទេ ហើយក្រុមមេដឹកនាំប៉ាឡេស្ទីន នឹងទទួលខុសត្រូវចំពោះដែនដីនេះ។កាលពីព្រឹកថ្ងៃចន្ទ នគរបាល បានចាប់ខ្លួនជនសង្ស័យពីរនាក់មកពីតំបន់វេសបែង ពីបទលួចរថយន្ត និងបើកបុកអ្នកថ្មើរជើងក្នុងទីក្រុងរ៉ាអាណាណា( Ra'anana)។ វាមិនច្បាស់ទេថាតើក្រុមហាម៉ាសមានតួនាទីក្នុងការវាយប្រហារនេះឬយ៉ាងណាទេ?ខណៈពេលដែលការវាយប្រហារក្នុងប្រទេសអ៊ីស្រាអែលមានភាពកម្រ ប្រទេសនេះ នៅតែស្ថិតក្នុងស្ថានភភាពតានតឹងជាងបីខែហើយ បន្ទាប់ពីការវាយប្រហាររបស់ហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា បានបង្កឲ្យមានសង្គ្រាមដោយក្រុមហាម៉ាស នៅចុងសប្តាហ៍មុខ បញ្ចេញវីដេអូគួរឲ្យភ័យខ្លាច ដែលហាក់ដូចជាគំរាមកំហែងដល់អាយុជីវិតរបស់ចំណាប់ថ្នូរដែលនៅសេសសល់។-

ក្រុមឧទ្ទាមមីយ៉ាន់ម៉ា អះអាងការគ្រប់គ្រងទីប្រជុំជនជាប់ព្រំដែនឥណ្ឌា និងបង់ក្លាដែស

2024/01/16 11:03:32 am        120
ក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅរដ្ឋរ៉ាឃីន ភាគខាងលិចសហភាពមីយ៉ាន់ម៉ា បាននិយាយថា ខ្លួនបានកាន់កាប់ទីក្រុងមួយជាប់ព្រំដែនឥណ្ឌា និងបង់ក្លាដែស ដែលជាការខាតបង់ចុងក្រោយបំផុតសម្រាប់រដ្ឋាភិបាលយោធា ខណៈដែលរបបសឹកនេះប្រយុទ្ធនឹងការបះបោរនៅក្នុងតំបន់ជាច្រើននៃប្រទេស។មីយ៉ាន់ម៉ា កំពុងស្ថិតក្នុងជម្លោះនៃការបះបោរនៅលើសមរភូមិមុខជាច្រើន ដែលក្រុមប្រឆាំងរដ្ឋាភិបាលសម្ព័ន្ធមិត្ត គាំទ្រដោយរដ្ឋាភិបាលដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ បានដណ្តើមកាន់កាប់ទីតាំងយោធា និងទីប្រជុំជនជាច្រើន។ នេះគឺជាបញ្ហាប្រឈមដ៏ធំបំផុតដែលរបបសឹកបានជួបប្រទះចាប់តាំងពីខ្លួនបានធ្វើរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលជាប់ឆ្នោតក្នុងឆ្នាំ២០២១ មក។អ្នកនាំពាក្យរបស់កងទ័ពអារ៉ាកាន (AA) បាននិយាយកាលពីល្ងាចថ្ងៃអាទិត្យថា ខ្លួនបានដណ្តើមយកទីក្រុង ផាឡេតវ៉ា (Paletwa) ដែលជាទីក្រុងកំពង់ផែមួយនៅលើទន្លេ កាឡាដាន (Kaladan) ដោយជាគន្លឹះក្នុងការធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាង។ ការដួលរលំនៃទីក្រុង ផាឡេតវ៉ា នៅភាគខាងលិចនេះកើតឡើងបន្ទាប់ពីក្រុមឧទ្ទាមមួយផ្សេងទៀតនៅក្នុងសម្ព័ន្ធភាតរភាពត្រីភាគី គឺក្រុមកងទ័ពសម្ព័ន្ធប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា MNDAA បានដណ្តើមយកទីក្រុង ឡោកខៃ (Laukkai) ភាគខាងជើងរដ្ឋសាន (Shan) នៅជាប់ព្រំដែនជាមួយប្រទេសចិន៕

អ៊ីរ៉ង់៖ អាមេរិក មិនអាចអំពាវនាវឱ្យមានការអត់ធ្មត់ទេ ខណៈខ្លួនគាំទ្រសង្គ្រាមរបស់អ៊ីស្រាអែលនៅហ្កាហ្សា

2024/01/16 10:56:49 am        117
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃចន្ទ (១៥ មករា) ថាសហរដ្ឋអាមេរិក មិនអាចអំពាវនាវឱ្យមានការអត់ធ្មត់បានទេ ខណៈពេលដែលគាំទ្រដល់សង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ហើយអ៊ីរ៉ង់កំពុងអំពាវនាវឱ្យមានដំណោះស្រាយការទូតចំពោះសង្គ្រាមនៅក្នុងតំបន់ហ៊ុមព័ទ្ធនេះ។លោក ហូសេន អាមីរ៉ាបឌូលឡាអៀន (Hossein Amirabdollahian) នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយសមភាគីឥណ្ឌានៅទីក្រុងតេអេរ៉ង់ បានអំពាវនាវដល់មន្ត្រីអាមេរិក «កុំឲ្យចងសន្តិសុខ និងផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក ទៅនឹងជោគវាសនារបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែលកំពុងធ្លាក់ចុះ»។សាធារណរដ្ឋអ៊ីស្លាមមួយនេះគាំទ្រក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស នៅក្នុងសង្គ្រាមរបស់ខ្លួនជាមួយអ៊ីស្រាអែល ហើយទីក្រុងតេអេរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិក ថាបានគាំទ្រនូវអ្វីដែលខ្លួនហៅថាឧក្រិដ្ឋកម្មអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។ លោក អាមីរ៉ាបឌូលឡាអៀន បាននិយាយថា កងជីវពលហ៊ួទី ដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ នឹងបន្តការវាយប្រហាររបស់ពួកគេនៅក្នុងសមុទ្រក្រហម «ដរាបណាអំពើប្រល័យពូជសាសន៍នៅក្នុងសង្រ្គាមហ្កាហ្សា នៅតែបន្ត»។ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះបានបន្ថែមថា ក្រុមហ៊ួទី បានធានាដល់ទីក្រុងតេអេរ៉ង់ ថា «ពួកគេនឹងមិនបង្កើតការរំខានណាមួយនៅក្នុងសន្តិសុខដែនសមុទ្រឡើយ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីតាលីស៊ើបអង្កេតការឃុំខ្លួនសកម្មជនកងនាវាជំនួយ ពីសំណាក់អ៊ីស្រាអែល
05/04/2026 08:05 PM
បងប្រុស៖ ម្ចាស់ពានរង្វាន់ណូបែល លោកស្រី Mohammadi ត្រូវការការព្យាបាលបេះដូងបន្ទាន់ នៅអ៊ីរ៉ង់
05/04/2026 08:05 PM
​ អារ៉ាប់រួម បញ្ជាក់ថា អ៊ីរ៉ង់បានបាញ់យានដ្រូនទៅលើនាវាដឹកប្រេង នៅច្រកសមុទ្រ Hormuz
05/04/2026 07:05 PM
បេសកជនក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump នឹងពិភាក្សាជាមួយមន្ត្រីអ៊ីស្រាអែល ពាក់ព័ន្ធការរឹតបន្តឹង នៅហ្កាហ្សា
05/04/2026 07:05 PM
រុស្ស៊ីនឹងឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការបណ្តេញអ្នកការទូតដោយអូទ្រីស
05/04/2026 07:05 PM
អ៊ីរ៉ង់ជំរុញឲ្យនាវាជៀងវាងការចូលទៅក្នុងច្រកសមុទ្រហ័រមូស ដោយគ្មានការអនុញ្ញាតពីទីក្រុងតេអេរ៉ង់
05/04/2026 07:05 PM
សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង
05/04/2026 07:05 PM
ក្រសួងយុត្តិធម៌រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
05/04/2026 07:05 PM
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ប្រាប់ដល់កងទ័ពក្នុងកងពលទាំងអស់បន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត
05/04/2026 07:05 PM
រដ្ឋមន្ត្រីការប្រទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី
05/04/2026 07:05 PM