៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់
ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

ក្រុមហាម៉ាស់ទទូចឱ្យបញ្ចប់ការវាយលុករបស់អ៊ីស្រាអែលនៅហ្កាហ្សា មុនពេលកិច្ចចរចាចំណាប់ថ្នូរ

2023/12/21 01:35:07 pm        101
សហរដ្ឋអាមេរិកនិយាយថា ការចរចារយ៉ាងហ្មត់ចត់ ធ្វើឡើងនៅក្នុងប្រទេសអេហ្ស៊ីប ស្តីពីបទឈប់បាញ់ថ្មីនៅតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលបន្ថែមទៀត ប៉ុន្តែការរំពឹងទុកសម្រាប់កិច្ចព្រមព្រៀង នៅតែមិនច្បាស់លាស់ ខណៈតាមការរាយការណ៍ ក្រុមហាម៉ាស់បានទទូចថា ក្រុមនេះនឹងមិនពិភាក្សាអ្វីនោះទេ លុះត្រាតែមានការបញ្ចប់ការវាយលុករបស់អ៊ីស្រាអែលទៅលើដែនដីប៉ាឡេស្ទីន។ការចរចាដែលកំពុងបន្ត បានកើតមានឡើង ខណៈការបោះឆ្នោតនៅទីក្រុងញូវយ៉កលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យមានបទឈប់បាញ់រយៈពេលកាន់តែយូរ។យោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលក្រុមហាម៉ាស បានឱ្យដឹងថា ទំនាក់ទំនងផ្នែកការទូតបានដំណើរការ ខណៈការប៉ាន់ប្រមាណផ្លូវការនៃចំនួនអ្នកស្លាប់នៅតំបន់ហ្កាហ្សា បានកើនលើសពី ២០.០០០នាក់ ដោយមានកុមារចំនួន ៨.០០០នាក់ និងស្ត្រី ៦.២០០នាក់ ក្នុងចំណោមអ្នកស្លាប់ ហើយដោយសារតែភាពអត់ឃ្លាន និងជំងឺ បានគំរាមកំហែងបន្ថែមដល់អត្រាស្លាប់ច្រើន។ការមកដល់ប្រទេសអេហ្ស៊ីបរបស់លោក Ismail Haniyeh មេដឹកនាំនយោបាយក្រុមហាម៉ាសដែលមានមូលដ្ឋាននៅប្រទេសកាតា កាលពីថ្ងៃពុធត្រូវបានគេមើលឃើញថាជាសញ្ញាវិជ្ជមាននៃបទឈប់បាញ់អាចកើតមាន ខណៈពេលវេលាចុងក្រោយដែលលោកបានមក វាកើតឡើងមុនពេលកិច្ចព្រមព្រៀងដំបូងកាលពីខែមុន ដែលពាក់ព័ន្ធទៅនឹងការដោះលែងចំណាប់ថ្នូរចំនួន១១០នាក់ និងមានបទឈប់បាញ់រយៈពេលមួយសប្តាហ៍។ ប្រភពព័ត៌មានមួយ ដែលបានសង្ខេបអំពីការចរចា បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា បេសកជនកំពុងពិភាក្សាយ៉ាងស៊ីជម្រៅថាតើចំណាប់ខ្មាំងណាខ្លះដែលនៅតែឃុំខ្លួននៅតំបន់ហ្កាហ្សា អាចនឹងត្រូវបានដោះលែងនៅក្នុងបទឈប់បាញ់ថ្មី ហើយថាតើអ្នកទោសប៉ាឡេស្ទីនណាខ្លះ ដែលអ៊ីស្រាអែលអាចនឹងដោះលែងជាថ្នូរទៅនឹងការដោះលែងនេះ។

ជនអន្តោប្រវេសន៍ បន្តការព្យាយាមដើម្បីឆ្លងចូលទៅក្នុងរដ្ឋតិចសាស់ពីម៉ិកស៊ិក ក្នុងពេលមានច្បាប់រដ្ឋថ្មី

2023/12/21 11:42:34 am        79
ជនអន្តោប្រវេសន៍ជាច្រើននាក់ ដែលកំពុងព្យាយាមការចូលក្នុងសហរដ្ឋអាមេរិក បានបន្តរង់ចាំនៅមជ្ឈ មណ្ឌលដំណើរការនៅខាងក្រៅច្រកទ្វារទីក្រុង Eagle Pass រដ្ឋតិចសាស់ កាលពីថ្ងៃពុធ។បន្ទាប់ពីការអនុម័តច្បាប់ថ្មីរបស់រដ្ឋគាំទ្រដោយគណបក្សសាធារណរដ្ឋ ដែលផ្តល់ឱ្យមន្ត្រីរដ្ឋតិចសាស់នូវសិទ្ធអំណាចដ៏ទូលំទូលាយក្នុងការចាប់ខ្លួន កាត់ទោស និងនិរទេសអ្នកដែលឆ្លងចូលព្រំដែនដោយខុសច្បាប់ ជនអន្តោប្រវេសន៍បានបន្តមកដល់ចំណុចឆ្លងកាត់ Rio Grande ជិតទីក្រុង Eagle Pass រដ្ឋតិចសាស់។ច្បាប់ ដែលត្រូវបានគេស្គាល់ថា SB4 នឹងក្លាយជាច្បាប់ព្រហ្មទណ្ឌរដ្ឋ ចំពោះការចូលមកដោយខុសច្បាប់ ឬចូលមករដ្ឋតិចសាស់ជាថ្មីពីបរទេស និងផ្តល់ឱ្យរដ្ឋ និងអាជ្ញាធរអនុវត្តច្បាប់ក្នុងតំបន់ នូវអំណាចក្នុងការចាប់ខ្លួន និងកាត់ទោសអ្នកបំពាន។ ច្បាប់នេះក៏អនុញ្ញាតឱ្យចៅក្រមរដ្ឋចេញសេចក្តីបង្គាប់ឱ្យនិរទេសបុគ្គលម្នាក់ៗ ដោយមានទោសជាប់ពន្ធនាគាររហូតដល់ ២០ ឆ្នាំសម្រាប់ជនអន្តោប្រវេសន៍ដែលមិនព្រមអនុវត្តតាម។មន្ត្រីព្រំដែនសហរដ្ឋអាមេរិក បានបិទស្ពានផ្លូវរថភ្លើងចំនួនពីរខ្សែ ដែលដឹកទំនិញរវាងរដ្ឋតិចសាស់ និងប្រទេសម៉ិកស៊ិក បន្ទាប់ពីបានរកឃើញការកើនឡើងការរត់ពន្ធជនអន្តោប្រវេសន៍ឆ្លងកាត់ប្រទេសម៉ិកស៊ិកតាមរថភ្លើង។ ចំណាត់ការរបស់អាជ្ញាធរគយ និងអង្គភាពការការពារព្រំដែន របស់សហរដ្ឋអាមេរិក គឺជាសកម្មភាពចុងក្រោយនៃការបិទដូចគ្នានៅតាមព្រំដែន ដើម្បីដាក់ពង្រាយធនធានអនុវត្តច្បាប់ឡើងវិញនៅកន្លែងផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងជនអន្តោប្រវេសន៍ដ៏ច្រើន។

ប្រជាជនបូលីវី រកមធ្យោបាយទប់ទល់គ្រោះទឹកជំនន់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង

2023/12/21 11:39:38 am        66
ពលរដ្ឋនៅតំបន់ Santa Cruz ភាគកណ្តាលប្រទេសបូលីវី បានរងការជន់លិច ដោយសារតែភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរ ដែលបានធ្វើឱ្យទឹកទន្លេហក់ឡើង ជន់លិចផ្លូវនានា និងលំនៅឋានជាច្រើនខ្នង។ភ្លៀងធ្លាក់ខ្លាំង បានចាប់ផ្តើមកាលពីថ្ងៃអង្គារពេលព្រឹក ហើយយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ទឹកភ្លៀងមានកម្រិតរហូតដល់ ១០០មីលីម៉ែត្រ ត្រូវបានកត់ត្រានៅក្នុងរដ្ឋធានី Santa Cruz ។ព្យុះភ្លៀង បានធ្វើឲ្យជន់លិចលំនៅឋាន ដែលជំរុញឱ្យកងទ័ពរបស់រដ្ឋាភិបាលក្នុងតំបន់ ជួយដល់គ្រួសារដែលរងការបំផ្លាញ ហើយបានបង្ខំឱ្យអាកាសយានដ្ឋានអន្តរជាតិ Viru Viru ផ្អាកជើងហោះហើរ។

អ្នកវិភាគ៖ ទំនាក់ទំនងរុស្ស៊ី-អ៊ីស្រាអ៊ែល មានការរង្គោះរង្គើខ្លាំង ដោយសារសង្រ្គាមហ្កាហ្សា

2023/12/21 11:26:24 am        167
ក្រុមអ្នកវិភាគ បាននិយាយថា ក្នុងចំណោមប្រទេសដែលថ្កោលទោសសង្រ្គាមរបស់អ៊ីស្រាអែល នៅតំបន់ ហ្កាហ្សា ប្រទេសមួយដែលលេចធ្លោគឺ រុស្ស៊ីបានកសាងទំនាក់ទំនងកាន់តែកើនឡើងជាមួយអ៊ីស្រាអែល ប៉ុន្តែភាពស្អិតរមួតនោះ ត្រូវបានបញ្ចប់ដោយការផ្លាស់ប្តូរនៃភូមិសាស្ត្រនយោបាយមជ្ឈិមបូព៌ា។កាលពីពីរឆ្នាំមុន ស្ថានភាពនៃការទំនាក់ទំនង មានភាពខុសគ្នាយ៉ាងខ្លាំង។នៅពេលដែលរុស្ស៊ី បានឈ្លានពានអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ ២០២២ អ៊ីស្រាអែល មិនបានចូលរួមជាមួយលោកខាងលិច ក្នុងការដាក់ទណ្ឌកម្មទីក្រុងមូស្គូ ដែលជាការបង្ហាញពីសម្ព័ន្ធភាពនៃភាពជិតស្និទ្ធរវាងរដ្ឋាភិបាលទាំងពីរ។បច្ចុប្បន្ន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ស្ថិតក្នុងចំណោមអ្នករិះគន់ខ្លាំងបំផុតរបស់អ៊ីស្រាអែល ហើយបានបដិសេធមិនទទួលស្គាល់ការវាយប្រហារដ៏បង្ហូរឈាមរបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែ តុលា។ផ្ទុយទៅវិញ សង្គ្រាមរបស់លោកប្រឆាំងនឹងអ៊ុយក្រែន បានជំរុញឲ្យរុស្ស៊ីឈានទៅរកការរួមគ្នាមួយផ្សេង ដែលពេលនេះ គឺជាមួយនឹងប្រទេសអ៊ីរ៉ង់ដែលជាសត្រូវរបស់អ៊ីស្រាអែល។ រុស្ស៊ីបានគាំទ្រជាផ្លូវការនូវការអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ នៅតំបន់ហ្កាហ្សា នៅអង្គការសហប្រជាជាតិ ខណៈដែលសង្រ្គាមចាប់ផ្តើមដំបូង លោក ពូទីន បានចោទប្រកាន់អ៊ីស្រាអែលថា បានគិតពី យុទ្ធសាស្ត្រ ប្រៀបធៀបទៅនឹងការឡោមព័ទ្ធដ៏ឃោរឃៅរបស់ណាស៊ីអាល្លឺម៉ង់ចំពោះអ្វីដែលបច្ចុប្បន្ននេះ ជាទីក្រុង Saint Petersburg ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។ក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស និយាយថា ការវាយលុករបស់អ៊ីស្រាអែល ដែលមានគោលបំណងបំផ្លាញក្រុមហាម៉ាស បានសម្លាប់មនុស្សជាង ១៩.៦០០ នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ។

លោក Biden និយាយថា កិច្ចព្រមព្រៀងចំណាប់ថ្នូថ្មីនឹងមិនសម្រេចក្នុងពេលឆាប់ៗនេះទេ

2023/12/21 11:09:18 am        83
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃពុធ (២០ ធ្នូ) ថា លោកមិនរំពឹងថាកិច្ចព្រមព្រៀងអ៊ីស្រាអែល និងក្រុមហាម៉ាស សម្រាប់ការដោះលែងចំណាប់ថ្នូដែលឃុំខ្លួននៅហ្កាហ្សា នឹងត្រូវសម្រេចបានក្នុងពេលឆាប់ៗនេះនោះទេ។ កិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការដើម្បីព្យាយាមរៀបចំឱ្យមានការដោះលែងចំណាប់ថ្នូបន្ថែមទៀត ដោយមានប្រមុខចារកម្ម CIA របស់អាមេរិក និងប្រមុខចារកម្ម ម៉ូសាដ (Mossad) របស់អ៊ីស្រាអែល ព្រមទាំងនាយករដ្ឋមន្ត្រីកាតា ត្រូវបានគេរំពឹងថានឹងជួបពិភាក្សាអំពីបញ្ហានេះ។នៅពេលត្រូវសាកសួរអំពីថាតើមានកិច្ចព្រមព្រៀងចំណាប់ថ្នូរណាមួយកើតឡើងក្នុងពេលឆាប់ៗនេះឬទេ លោក បៃដិន បានឆ្លើយប្រាប់អ្នកយកព័ត៌មានថា «យើងកំពុងជំរុញរឿងនោះហើយ។ មិនមានការរំពឹងទុកណាមួយនៅចំណុចនេះទេ ប៉ុន្តែយើងកំពុងជំរុញឲ្យវាកើតឡើង»។អ៊ីស្រាអែល និងក្រុមហាម៉ាស បានព្រមព្រៀងបទឈប់បាញ់រយៈពេលមួយសប្តាហ៍កាលពីចុងខែវិច្ឆិកា ដែលសម្របសម្រួលដោយកាតា និងអេហ្ស៊ីប ដែលរួមមានការដោះលែងចំណាប់ថ្នូរជាង ១០០នាក់ ពីតំបន់ហ្កាហ្សា ជាថ្នូរនឹងអ្នកទោសស្ត្រី និងក្មេងជំទង់ប៉ាឡេស្ទីន ២៤០នាក់ពីពន្ធនាគារអ៊ីស្រាអែល។ មនុស្សមួយចំនួន ក្នុងចំណោមចំណាប់ថ្នូរដែលនៅសេសសល់ក្នុងតំបន់ហ្កាហ្សា ត្រូវបានអាជ្ញាធរអ៊ីស្រាអែល ប្រកាសថាស្លាប់ដោយកំបាំងមុខ៕

មេដឹកនាំក្រុមហ៊ូទី គំរាមវាយប្រហារនាវាចម្បាំងអាមេរិក ប្រសិនបើក្រុងវ៉ាស៊ីនតោន កំណត់គោលដៅលើប្រទេសយេម៉ែន

2023/12/21 10:49:09 am        96
មេដឹកនាំក្រុមហ៊ូទីនៅប្រទេសយេម៉ែន បានព្រមានកាលពីថ្ងៃពុធថា ពួកគេ នឹងវាយប្រហារលើនាវាចម្បាំងរបស់សហរដ្ឋអាមេរិក ប្រសិនបើកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ ត្រូវបានកំណត់គោលដៅដោយទីក្រុងវ៉ាស៊ីនតោន ដែលសប្តាហ៍នេះ បានបង្កើតកងកម្លាំងពហុជាតិ ដើម្បីប្រឆាំងនឹងការវាយប្រហាររបស់ក្រុមហ៊ូទី លើនាវាពាណិជ្ជកម្ម នៅសមុទ្រក្រហម។ក្រុមហ៊ូទីដែលគ្រប់គ្រងទឹកដីដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងប្រទេសយេម៉ែន បន្ទាប់ពីសង្គ្រាមជាច្រើនឆ្នាំ ចាប់តាំងពីខែមុន បានបាញ់យានដ្រូន និងមីស៊ីលទៅលើនាវាអន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម ជាការវាយប្រហារដែលខ្លួននិយាយថា ឆ្លើយតបទៅនឹងការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្ទ្រីប។គំនិតផ្តួចផ្តើមផ្នែកសន្តិសុខដែលដឹកនាំដោយសហរដ្ឋអាមេរិក នឹងឃើញទីក្រុងវ៉ាស៊ីនតោន និងប្រទេសចំនួនដប់ផ្សេងទៀត ដែលភាគច្រើនជាប្រទេសរបស់អង្គការណាតូ ធ្វើការល្បាតនៅសមុទ្រក្រហម ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះការវាយប្រហាររបស់ក្រុមហ៊ូធី នាពេលខាងមុខ ដែលរហូតមកដល់ពេលនេះ នាំឲ្យខ្សែដឹកជញ្ជូនពិភពលោកធំៗប្តូរទិសជុំវិញទ្វីបអាហ្វ្រិកជំនួសវិញ។លោក Abdel-Malek al-Houthi បាននិយាយថា៖«យើងនឹងមិនឈរដោយស្ងៀមស្ងាត់ឡើយ ប្រសិនបើជនជាតិអាមេរិក ត្រូវបានជំរុញឲ្យបង្កើនភាពតានតឹងបន្ថែមទៀត និងប្រព្រឹត្តខ្វះការពិចរណា ដោយកំណត់គោលដៅលើប្រទេសរបស់យើង ឬធ្វើសង្រ្គាមប្រឆាំងនឹងវានោះ» ។លោកបាននិយាយនៅក្នុងសន្ទរកថាតាមទូរទស្សន៍ថា៖«រាល់គោលដៅរបស់អាមេរិកមកលើប្រទេសរបស់យើង នឹងត្រូវកំណត់គោលដៅដោយពួកយើង ហើយយើងនឹងធ្វើឲ្យនាវាចម្បាំង ផលប្រយោជន៍ និងនាវាចរណ៍របស់អាមេរិក ក្លាយជាគោលដៅសម្រាប់មីស៊ីល យានដ្រូន និងកិច្ចប្រតិបត្តិការយោធារបស់យើង»។

អ៊ីស្រាអ៊ែល និងប្រទេសកោះស៊ីប ពិភាក្សាអំពីផ្លូវសមុទ្រដ៏លឿនសម្រាប់ដឹកជញ្ជូនជំនួយទៅកាន់តំបន់ហ្កាហ្សា

2023/12/21 10:43:54 am        70
អ៊ីស្រាអែល និងប្រទេសកោះស៊ីប បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធ ដើម្បីបន្តវិធីរៀបចំច្រករបៀងជំនួយដែនសមុទ្រទៅកាន់តំបន់ហ្កាហ្សា ជាវិធានការមួយ ដែលអ៊ីស្រាអែល បាននិយាយថា ជា «ជំហានដ៏ សំខាន់»ឆ្ពោះទៅរកបញ្ចប់ការកាត់ផ្តាច់ផ្នែកសេដ្ឋកិច្ចពីតំបន់ដែលខ្លួនបានឈ្លានពាន ដើម្បីលុបបំបាត់ក្រុមសកម្មប្រយុទ្ធហាម៉ាស។សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីស្រាអែល បាននិយាយថា រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលកំពុងស្ថិតក្នុងប្រទេសស៊ីប ដើម្បីពិភាក្សាអំពីច្រករបៀង ដែលបានស្នើឡើងដោយរដ្ឋធានីនីកូសៀ ( Nicosia) កាលពីដើមខែវិច្ឆិកា។ វានឹងស្ថិតក្រោមការត្រួតពិនិត្យផ្នែកសន្តិសុខ ដែលសម្របសម្រួលដោយអ៊ីស្រាអែល។ ប្រទេសកោះស៊ីប ដែលជារដ្ឋសមាជិកសហភាពអឺរ៉ុបជិតបំផុត ទៅនឹងជ្ឈិមបូព៌ា បានយល់ព្រមធ្វើជាម្ចាស់ផ្ទះនិងប្រតិបត្តិការកន្លែងផ្តល់ជំនួយប្រកបដោយនិរន្តរភាពដោយផ្ទាល់ទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប នៅពេលដែលសង្រ្គាមបំផ្លិចបំផ្លាញរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ត្រូវបានបញ្ចប់។ប្រសិនបើផែនការនេះ សម្រេចបាន វានឹងក្លាយជាលើកទី១ ហើយដែលការបិទផ្លូវរបស់កងទ័ពជើងទឹកអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ត្រូវបានបន្ធូរបន្ថយ ចាប់តាំងពីវាត្រូវបានដាក់ជាលើកដំបូងដោយអ៊ីស្រាអែលក្នុងឆ្នាំ ២០០៧ បន្ទាប់ពីក្រុមហាម៉ាសអ៊ីស្លាម បានដណ្តើមកាន់កាប់ទឹកដីប៉ាឡេស្ទីន។

ការលួចដុតត្រូវបានសង្ស័យ បន្ទាប់ពីមនុស្ស៤នាក់ស្លាប់ ដោយអគ្គិភ័យឆេះរថភ្លើងនៅបង់ក្លាដែស និងមានការតវ៉ា

2023/12/20 02:23:31 pm        203
អគ្គីភ័យ បានឆាបឆេះរថភ្លើងមួយគ្រឿង ដែលកំពុងធ្វើដំណើរក្នុងប្រទេសបង់ក្លាដែស កាលពីថ្ងៃអង្គារ។ មនុស្ស ៤ នាក់បានស្លាប់ រួមមានទាំងកុមារអាយុ ៣ឆ្នាំម្នាក់ និងម្តាយរបស់កុមារ។ រថភ្លើង ដែលធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានី Dhaka បានចាកចេញពីភាគខាងជើងប្រទេសបង់ក្លាដែស។ រថយន្ត៣គ្រឿង ក៏ត្រូវភ្លើងឆេះផងដែរ។ នគរបាល កំពុងស៊ើបអង្កេតករណីនេះថា អាចជាករណីលួចដុត។អគ្គិភ័យ បានកើតឡើងមុនការបោះឆ្នោតសកល ដែលគ្រោងនឹងធ្វើនៅខែមករា។ ជាមួយគ្នានេះ ក៏មានការប៉ះទង្គិចគ្នា បានផ្ទុះឡើងរវាងមន្ត្រីនគរបាល និងក្រុមអ្នកគាំទ្រគណបក្សប្រឆាំង។ ក្រុមអ្នកគាំទ្របានចូលរួមធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលអ្នកតវ៉ាមួយចំនួន បានធ្វើឲ្យក្លាយទៅជាអំពើហិង្សា ដោយពួកគេបានដុតរថយន្តក្រុង និងរថយន្តផ្សេងទៀត។ រដ្ឋាភិបាល បានប្រកាន់ជំហរតឹងរ៉ឹង និងឃុំខ្លួនសមាជិកជាន់ខ្ពស់របស់គណបក្សប្រឆាំង។ អ្នកគាំទ្រគណបក្សទាំងនោះ បានអំពាវនាវឱ្យធ្វើបាតុកម្មនៅទូទាំងប្រទេស កាលពីថ្ងៃអង្គារ។ ពួកគេចង់ឲ្យមធ្យោបាយធ្វើដំណើរសាធារណៈត្រូវបានបញ្ឈប់ ប៉ុន្តែ ពួកគេបដិសេធថា មិនបានពាក់ព័ន្ធទៅនឹងអគ្គិភ័យឆេះរថភ្លើងនេះទេ។ ក្រុមអ្នកសង្កេតការណ៍និយាយថា សន្តិសុខនៅក្នុងប្រទេសបង់ក្លាដែស អាចធ្លាក់ចុះនៅមុនការបោះឆ្នោតសកល។ នគរបាលបាននិយាយថា ភ្លាមៗនោះ គេនៅមិនទាន់ដឹងច្បាស់ថា តើមានមនុស្សប៉ុន្មាននាក់នៅលើរថភ្លើង ដែលធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានី Dhaka នោះទេ។ឧប្បត្តិហេតុសោកនាដកម្មនេះ គឺជារឿងចុងក្រោយបំផុតដែលកើតឡើងក្នុងអំឡុងពេលការធ្វើបាតុកម្មនៅទូទាំងប្រទេស ដែលអំពាវនាវដោយក្រុមប្រឆាំង ដាក់សម្ពាធការទាមទាររបស់ខ្លួនឱ្យរដ្ឋាភិបាលលាលែងពីតំណែង មុនការបោះឆ្នោតសកលនៅខែក្រោយ។

អាមេរិក ចាប់ផ្ដើមប្រតិបត្តិការកងកម្លាំងពហុជាតិនៅសមុទ្រក្រហម ខណៈនាវាប្តូរទិសធ្វើដំណើរជៀសវាងការវាយប្រហារ

2023/12/20 02:17:27 pm        135
សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (១៩ ធ្នូ) បានចាប់ផ្តើមប្រតិបត្តិការពហុជាតិសាសន៍ដើម្បីការពារពាណិជ្ជកម្មនៅសមុទ្រក្រហម ខណៈដែលការវាយប្រហារដោយពួកសកម្មប្រយុទ្ធយេម៉ែន ដែលគាំទ្រដោយអ៊ីរ៉ង់ បានបង្ខំឱ្យក្រុមហ៊ុនដឹកជញ្ជូនធំៗផ្លាស់ប្តូរផ្លូវធ្វើដំណើរ ដោយបង្កឱ្យមានការភ័យខ្លាចនៃការរំខានដល់ពាណិជ្ជកម្មសកល។ចាប់តាំងពីខែមុន ក្រុមសកម្មប្រយុទ្ធ ហ៊ូទី (Houthi) ដែលគ្រប់គ្រងទឹកដីដ៏ច្រើនក្នុងប្រទេសយេម៉ែន បន្ទាប់ពីសង្គ្រាមជាច្រើនឆ្នាំមកនោះ បានបាញ់យានដ្រូន និងមីស៊ីលទៅកាន់នាវាអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម ដោយជាការវាយប្រហារដែលខ្លួននិយាយថា ឆ្លើយតបទៅនឹងការវាយប្រហារដ៏បង្ហូរឈាមរបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សាស្ទ្រីប ដែលគ្រប់គ្រងដោយក្រុមហាម៉ាស។នៅសប្តាហ៍នេះ ការវាយប្រហារបានចាប់ផ្តើមធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មពិភពលោក ដោយរំខានដល់ផ្លូវពាណិជ្ជកម្មដ៏សំខាន់ដែលតភ្ជាប់អឺរ៉ុប និងអាមេរិកខាងជើង ជាមួយអាស៊ីតាមរយៈព្រែកជីកស៊ុយអេ។វិបត្តិសមុទ្រក្រហម ដែលបានរីកធំឡើងចេញពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស នេះគឺជាបញ្ហាចុងក្រោយបង្អស់នៅមជ្ឈិមបូព៌ា ដើម្បីរុញច្រានសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ និងកងជីវពលអារ៉ាប់ក្នុងតំបន់៕

មេធាវីរដ្ឋតិចសាស់ របស់អាមេរិក បារម្ភថាច្បាប់អន្តោប្រវេសន៍ថ្មីនឹងនាំឱ្យមានការរើសអើងពូជសាសន៍

2023/12/20 01:48:10 pm        119
អភិបាលរដ្ឋតិចសាស់ លោក ហ្គ្រេក អាបបុត (Greg Abbott) កាលពីថ្ងៃច័ន្ទ (១៨ ធ្នូ) បានចុះហត្ថលេខាលើច្បាប់មួយដែលអនុញ្ញាតឱ្យកងកម្លាំងអនុវត្តច្បាប់របស់រដ្ឋនេះចាប់ខ្លួនមនុស្សដែលត្រូវបានគេសង្ស័យថាបានឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិកដោយខុសច្បាប់ ដោយផ្តល់ឱ្យក្រុមមន្ត្រីក្នុងតំបន់នូវអំណាចដែលបានផ្ទេរជាយូរមកហើយទៅឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងសកម្មភាពដែលទំនងជាបង្កឱ្យមានបញ្ហាប្រឈមផ្លូវច្បាប់។មេធាវីរដ្ឋតិចសាស់ លោកស្រី វ៉ីកគី ហ្កាមប្រា (Vickie Giambra) នាយកផ្នែកច្បាប់ និងតស៊ូមតិនៃអង្គការមិនរកប្រាក់ចំណេញនៃកិច្ចសហប្រតិបត្តិការផ្នែកច្បាប់អន្តោប្រវេសន៍ទីក្រុង ហុសស្តុន (Houston) បាននិយាយថា ច្បាប់នេះអាចនាំឱ្យមានការរើសអើងពូជសាសន៍។ លោកស្រី ហ្កាមប្រា បាននិយាយថា «ស្ថានភាពនេះពិតជាសមហេតុផលនោះទេ ហើយនោះជាមូលហេតុដែលនាំឲ្យយើងមានការព្រួយបារម្ភយ៉ាងខ្លាំងថា ច្បាប់នេះនឹងនាំទៅរកការរើសអើងពូជសាសន៍ ព្រោះតែគេមិនអាចដឹងដោយគ្រាន់តែមើលពីសំបកក្រៅបានទេថាអ្នកណាម្នាក់ចូលទៅក្នុងរដ្ឋតិចសាស់ ដោយគ្មានឯកសារ»។ច្បាប់ដែលត្រូវបានគេស្គាល់ថាឈ្មោះ SB-4 នេះនឹងចូលជាធរមាននៅខែមីនា ហើយនឹងបង្កើតក្រុមឧក្រិដ្ឋកម្មរដ្ឋថ្មីមួយសម្រាប់ការចូល ឬចូលម្ដងទៀតនៅក្នុងរដ្ឋតិចសាស់ដោយខុសច្បាប់ ជាមួយនឹងទោសពិន័យចាប់ពី ១៨០ថ្ងៃរហូតដល់ ២០ឆ្នាំនៅក្នុងពន្ធនាគារ។ ក្រុមចៅក្រមនៃរដ្ឋតិចសាស់ នឹងត្រូវតម្រូវឱ្យបញ្ជាជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនោះត្រឡប់ទៅប្រទេសម៉ិកស៊ិកវិញ ឬមានការកាត់ទោសរហូតដល់ ២០ឆ្នាំ សម្រាប់អ្នកដែលមិនព្រមអនុវត្តតាម។ចាប់តាំងពីលោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) ចូលកាន់តំណែងនៅឆ្នាំ២០២១មក សហរដ្ឋអាមេរិក បានជាប់គាំងជាមួយនឹងចំនួនជនអន្តោប្រវេសន៍ដ៏ច្រើនលើសលប់ដែលប៉ុនប៉ងឆ្លងកាត់ដោយខុសច្បាប់ពីកន្លែងផ្សេងៗ ជាពិសេសពីប្រទេសម៉ិកស៊ិក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកវិភាគ៖ បរិយាកាសកក់ក្តៅ តែមិនមែនជាការទម្លុះភាពទាល់ច្រកនោះឡើយលើទំនាក់ទំនងទ្វេភាគី អំឡុងជំនួបលោក Trump-Xi
05/15/2026 06:05 PM
មន្ត្រី៖ អ៊ុយក្រែនមិនឃើញសញ្ញាដែលរុស្ស៊ីរៀបចំវាយប្រហារដោយ​នុយក្លេអ៊ែរ ទោះមាន​សមត្ថ​ភាពក្ដី​
05/15/2026 06:05 PM
អ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលដុតកម្ទេចរថយន្ត និងបំផ្លាញផ្នែកខាងក្នុងព្រះវិហារនៅតំបន់វ៉េសប៊ែង
05/15/2026 06:05 PM
តម្លៃប្រេងហក់ឡើង ៣ភាគរយ បន្ទាប់ពីលោក Trump ប្រាប់ថា កំពុងអស់ការអត់ធ្មត់ជាមួយអ៊ីរ៉ង់
05/15/2026 06:05 PM
វិមានក្រឹមឡាំង៖ ជំនួបរវាងមេដឹកនាំរុស្ស៊ី និងចិន នឹងត្រូវប្រកាសឲ្យដឹងក្នុងពេលដ៏ខ្លីខាងមុខនេះ
05/15/2026 06:05 PM
ឥណ្ឌាចុះកិច្ចព្រមព្រៀងជាមួយអារ៉ាប់រួមលើវិស័យការពារជាតិ និងប្រេង អំឡុងដំណើរទស្សនកិច្ចរបស់លោក Modi
05/15/2026 06:05 PM
ជនស៊ីវិលជាច្រើនកំពុង​ជាប់ខ្លួន​ក្នុងសង្គ្រាមយានដ្រូន ​នៅភាគខាងកើតប្រទេស​កុងហ្គោ
05/15/2026 06:05 PM
ឥណ្ឌាដំឡើងថ្លៃប្រេងលើកដំបូង ក្នុងរយៈពេលជាង ៤ឆ្នាំ ដោយសារ​ការ​រំខានថាមពល​ នៅ​មជ្ឈិមបូព៌ា
05/15/2026 06:05 PM
ក្រសួងការបរទេស៖ អ៊ីរ៉ង់ធានាការឆ្លងកាត់ដោយសុវត្ថិភាពតាមច្រកសមុទ្រហ័រមូសសម្រាប់នាវាទាំងអស់ បន្ទាប់ពីសង្គ្រាមចប់
05/15/2026 06:05 PM
អគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
05/15/2026 05:05 PM