៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់
ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

ស្នងការនគរបាលរាជធានី អំពាវនាវឱ្យជនសង្ស័យបើករថយន្ដ Jeep ដែលបុកមនុស្សស្លាប់​ចូលខ្លួនសារភាព

2023/12/20 01:28:49 pm        932
ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជា​ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ បានអំពាវនាវដល់ក្មួយប្រុស ជាជនសង្ស័យ បើករថយន្ដ Jeep ដែលបុក​បុរស​ម្នាក់​ស្លាប់ នៅខណ្ឌទួលគោក ឬ អាណាព្យាបាលសូមនាំកូនប្រុស មកសារភាព និង​បង្ហាញ​ខ្លួន​នៅ​ស្នង​ការដ្ឋាន​នគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី។ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា កុំរត់​គេច​ខ្លួន​បែប​នេះ​វា​មិន​អាច​គេច​ពី​ផ្លូវ​ច្បាប់​មួយ​ជីវិត​បាន​ទេ សមត្ថកិច្ចមិនដកដៃក្នុងការអនុវត្តន៍ច្បាប់ចំពោះករណីនេះបានទេ ដីកាបញ្ជា​ឱ្យ​ចូល​ខ្លួន​របស់​លោកព្រះរាជអាជ្ញា បើនៅតែបន្តគេចខ្លួន សមត្ថកិច្ច និង​បន្ត​សុំដី​កាតា​ម​រក​ចាប់​ខ្លួន​បន្ត​ទៀត​ហើយ​។កាលពីថ្ងៃទី១៩ ខែធ្នូម្សិលមិញនេះ ឯកឧត្តម ជិន ម៉ាលីន បានឱ្យដឹងថា ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ស្ថាប័នអយ្យការបានចេញដីកាបញ្ជាឱ្យចូលខ្លួន បង្គាប់​ឱ្យ​ជន​សង្ស័យ​បង្ហាញ​ខ្លួន​នៅ​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ ដីកា​បញ្ជា​ឱ្យចូលខ្លួននេះ ក៏មានអនុភាពបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ស្វែងរក និងនាំ​ខ្លួន​ជន​សង្ស័យម​ក​កាន់​អយ្យការផងដែរ ក្នុងករណីមិនព្រមចូលមកបង្ហាញខ្លួន។ ឯកឧត្តម ជិន ម៉ាលីន បញ្ជាក់ថា ចំពោះលទ្ធផលនៃការអនុវត្តដីកាបញ្ជាឱ្យចូលខ្លួននេះ ឯកឧត្តម​នឹង​ជូន​ព័ត៌មានបន្ថែមតាមក្រោយទៀត។ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំឱ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការ​ពិនិត្យ ស្រាវជ្រាវ និងធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់។ករណីគ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ​២០២៣ ស្ថិតនៅផ្លូវបំបែកជាបួនលេខ៣១៧ កែងជាមួយផ្លូវលេខ៥៦៦ សង្កាត់បឹងកក់ទី២ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ។ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូឃ្លីក ពណ៌ស ពាក់​ផ្លាកលេខ ភ្នំពេញ1DF-5396 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៦៦ ក្នុងទិសដៅ​ពី​លិច​ទៅ​កើត ចំណែករថយន្តម៉ាក Jeep Gladiator ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CB-9963 បាន​បើកបរ​ក្នុង​ល្បឿនលឿនតាមបណ្តោយផ្លូវលេខ៣១៧ ទិសដៅពីជើងទៅត្បូង។ លុះ​មក​ដល់​ចំណុច​កើតហេតុ ភាគីខាងម៉ូតូបានបើកឆ្លងផ្លូវបំបែក ស្របពេល​នោះ​រថយន្ត​បើក​លឿន​បោះពួយ​ទៅ​បុក​ម៉ូតូ​ពេញទំហឹង បណ្តាលឱ្យអ្នកបើកម៉ូតូ ខ្ទាតចេញពីម៉ូតូបែកក្បាលស្លាប់ ចំណែក​រថយន្ត​នៅ​មាន​ល្បឿន​បាន​អូសម៉ូតូរបស់ជនរងគ្រោះជាប់ខាងក្រោមរថយន្ត ទើបអ្នកបើកទុក​រថយន្ត​ចោលហើយគេចខ្លួនបាត់៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

តំណាងអយ្យការបើកការស៊ើបសួរលើស្ដ្រីម្នាក់ ដែលចាប់ក្មួយស្រីរបស់ខ្លួនចងដៃជើង និងប្រើហិង្សា

2023/12/20 12:36:33 pm        810
ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរ និងចោទប្រកាន់ចំពោះស្ដ្រីម្នាក់ដែលបានចាប់ចងដៃចងជើងក្មួយស្រីរបស់ខ្លួន និងប្រើហិង្សា។លោក វ៉ិត មឃៈ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​បានឲ្យដឹងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះថា ករណីនេះ តំណាងអយ្យការ បានបើកការស៊ើបសួរ​លើជនសង្ស័យពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ មាត្រា២១៩ នៃក្រមព្រហ្មទណ្ឌ។សូមរំលឹកថា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២០និង០០នាទី នៅចំណុចផ្ទះ៣០៩K ក្រុម៥ ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ មានករណី​ហិង្សាដោយចេតនាលើ​អនិតិជន ដោយសកម្មភាពចង និងទះកំភ្លៀងលើកុមារី អាយុ៦ឆ្នាំ ។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា នគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឃុន វ៉ាន់ដា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះកើតហេតុ ដែលត្រូវជាអុំស្រីកុមារីរងគ្រោះ។ មុនពេលកើតហេតុ ជនសង្ស័យបាន​ហៅក្មួយ​ចំនួន០៤នាក់​ ហូបបាយជុំគា្ននៅក្នុងនោះ ក៏មានក្មេងស្រីរងគ្រោះផងដែរ ។ក្រោយពេលហូបបាយរួចជនសង្ស័យបានហៅជនរងគ្រោះមករៀន ប៉ុន្តែជនរងគ្រោះមិនមករៀន​ធើ្វឲ្យជនសង្ស័យខឹងទ្រាំមិនបានក៏ទាញដៃជនរងគ្រោះចេញពីផ្ទះមកឈរនៅខាងមុខផ្ទះ​ក្រៅរបងរួច​ជនសង្ស័យ​បានបិទទា្វររបងផ្ទះដើរចូលក្នុងផ្ទះចំណែកជនរងគ្រោះក៏បានស្រែកយំ និង​យកដៃវាយទ្វាររបងផ្ទះធើ្វឲ្យជនសង្ស័យខឹងទ្រាំមិនបានក៏បើកទ្វាររបងផ្ទះយកក្រម៉ាដែលទុក​នៅលើម៉ូតូយកមកធ្វើសកម្មភាពចងជើងចងដៃជនរងគ្រោះឲ្យដេកផ្កាប់មុខទៅនិងដី ហើយជីដូនជនរងគ្រោះចេញពីក្នុងផ្ទះមកអង្គុយពីលើជនរងគ្រោះជួយចងជើង រួចដើរចូល​ក្នុងផ្ទះវិញបិទទ្វាររបងផ្ទះចំណែក ជនរងគ្រោះនៅតែស្រែកយំធ្វើឲ្យជនជនសង្ស័យទ្រាំ​មិនបានបើកទា្វររបងផ្ទះចេញមកក្រៅទះកំភ្លៀងជនរងគ្រោះចំនួន០៣ដៃទៅលើផ្ទៃមុខ។ សកម្មភាពហិង្សានេះក៏ត្រូវបានអ្នកជិតខាងថតបាន និងចែកចាយតាមបណ្ដាញសង្គម ក្រោយ​ទទួលបានដំណឹងនេះកម្លាំងសមត្ថច្ចកិខណ្ឌឫស្សីកែវ ​និងនគរបាលប៉ុស្តិ៍ទួលសង្កែ១ បានចេញ​ជួយ​អន្តរាគមន៍​ ដោយឃាត់ជនសង្ស័យអនុវត្តនិតិវិធី ។សូមបញ្ជាក់ថា ឈ្មោះ ឃុន សុខគីម ភេទស្រីអាយុ៣៦ឆាំ្ន មុខរបរគ្រូពេទ្យ ត្រូវជាម្តាយជនរងគ្រោះ បានយកកូនចំនួន០៤នាក់ ក្នុងនោះក៏មានជនរងគ្រោះម្នាក់ផងដែរ យកទៅឲ្យម្តាយបង្កើត និងបងស្រីដែលត្រូវជាជនសង្ស័យចិញ្ចឹមបីបាច់រៀនសូត្រ រយៈពេល០៤ឆ្នាំមកហើយ មុនឪពុកម្តាយលែងលះគ្នា៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ការចរចាបទឈប់បាញ់អ៊ីស្រាអែល-ហ្កាហ្សា ត្រូវបានពន្យារពេលការបោះឆ្នោតនៅអង្គការសហប្រជាជាតិ

2023/12/20 11:55:26 am        171
ការចរចានៅនាទីចុងក្រោយ បានពន្យារពេលការបោះឆ្នោតរបស់អង្គការសហប្រជាជាតិលើសេចក្តីព្រាងសេចក្តីសម្រេច ដែលអំពាវនាវឱ្យមានបទឈប់បាញ់នៅហ្កាហ្សា។ ជម្លោះជុំវិញពាក្យសម្តី នៃសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលតាមការរាយការណ៍ ដើម្បីចៀសវាងការប្រើសិទ្ធវ៉េតូ មួយផ្សេងទៀត ដោយសហរដ្ឋអាមេរិក មានន័យថា ការបោះឆ្នោតបានរំកិលរហូតដល់ថ្ងៃពុធនេះ។ សម្ពាធដែលកើនឡើង សម្រាប់ការផ្អាកការប្រយុទ្ធរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កើតឡើងខណៈមេដឹកនាំក្រុមហាម៉ាស ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីបដើម្បីពិភាក្សា។ ប្រភពមួយ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ BBC ថា លោក Ismail Haniyeh នឹងទៅដល់ទីក្រុងគែរ នៅល្ងាចថ្ងៃពុធ។ ប្រទេសអេហ្ស៊ីប រួមជាមួយប្រទេសកាតា បានជួយសម្របសម្រួលបទឈប់បាញ់មួយកាលពីខែមុន ដែលនាំឱ្យមានបទឈប់បាញ់រយៈពេលមួយសប្តាហ៍ និងការដោះលែងចំណាប់ថ្នូរប្រហែល ១០០ នាក់ ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស ដើម្បីដោះដូរជាមួយពលរដ្ឋប៉ាឡេស្ទីនរាប់រយនាក់ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគាររបស់ប្រទេសអ៊ីស្រាអែល។ មេដឹកនាំអ៊ីស្រាអែល បានច្រានចោលបទឈប់បាញ់ថ្មីចាប់តាំងពីពេលនោះមក ដោយនិយាយថា វានឹងផ្តល់ផលប្រយោជន៍ដល់ក្រុមហាម៉ាសតែប៉ុណ្ណោះ។ ប៉ុន្តែកាលពីថ្ងៃអង្គារ ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog បាននិយាយថា ប្រទេសនេះបានត្រៀមសម្រាប់ការផ្អាកប្រយុទ្ធមួយផ្សេងទៀត ដើម្បីអាចឱ្យមានការដោះលែងចំណាប់ថ្នូរបន្ថែមទៀត ។ មន្ត្រីក្រុមហាម៉ាស់ លោក Osama Hamdan បាននិយាយក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងបេរូត (Beirut)ថា ក្រុមនេះ «បើកចំហចំពោះគំនិតផ្តួចផ្តើមណាមួយ ដែលមានបំណងសម្រាប់បទឈប់បាញ់» ប៉ុន្តែលោកបានទទូចថា នឹងគ្មានការចរចាលើកិច្ចព្រមព្រៀងដោះដូរចំណាប់ថ្នូរនោះទេ រហូតដល់ការឈ្លានពានរបស់អ៊ីស្រាអែល បញ្ឈប់ទាំងស្រុង។

កងទ័ពវាយកម្ទេចផ្ទះរបស់ជនជាតិប៉ាឡេស្ទីន ដែលត្រូវបានគេចោទប្រកាន់ថា បានសម្លាប់ជនជាតិអ៊ីស្រាអែល២នាក់

2023/12/20 11:28:10 am        115
កងទ័ពអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានរុះរើផ្ទះគ្រួសាររបស់បុរសប៉ាឡេស្ទីន ដែលត្រូវបានចោទប្រកាន់ថា បានសម្លាប់ជនជាតិអ៊ីស្រាអែលពីរនាក់ ដែលជាឪពុក និងកូនប្រុសរបស់គាត់ នៅឯកន្លែងលាងរថយន្តមួយ នៅតំបន់វេសបែងដែលគ្រប់គ្រងដោយអ៊ីស្រាអែល។នគរបាល បានចាប់ខ្លួន លោក Osama Bani Fadl ក្នុងខែវិច្ឆិកា បន្ទាប់ពីការតាមស្វែងរកអស់រយៈពេលជាច្រើនខែ ដោយចោទប្រកាន់គាត់ថា បានសម្លាប់លោក Shay Silas Nigrekar និង Aviad Nir នៅទីក្រុង ហ៊ូវ៉ារ៉ា (Huwara)នៃដែនដីប៉ាឡេស្ទីន ក្នុងខែសីហា។បុរសជនជាតិអ៊ីស្រាអែលទាំងពីរនាក់ ត្រូវបានបាញ់សម្លាប់ នៅពេលពួកគេនៅឯកន្លែងលាងរថយន្ត នៅក្នុងការវាយប្រហារមួយ ដែលបានកក្រើកដែនទឹកដី នៅពេលនោះ។កាលពីថ្ងៃអង្គារ កងទ័ពអ៊ីស្រាអែល បានបញ្ចេញវីដេអូដែលបង្ហាញកងទ័ពវាយកម្ទេចផ្ទះល្វែងរបស់លោក Bani Fadl នៅពេលយប់ ក្នុងទីប្រជុំជនAqraba។អ៊ីស្រាអែល តែងតែរុះរើផ្ទះរបស់ប្រជាជនប៉ាឡេស្ទីន ដែលខ្លួនបានចោទប្រកាន់ពីការវាយប្រហារដ៏សាហាវទៅលើជនជាតិអ៊ីស្រាអែល ដោយលើកហេតុផលថា វិធានការបែបនេះ គឺជាការរារាំង។សកម្មជនសិទ្ធិមនុស្ស និយាយថា គោលនយោបាយនេះ ស្មើនឹងការដាក់ទណ្ឌកម្មរួម ព្រោះវាអាចធ្វើឲ្យ អ្នកមិនមែនជាអ្នកប្រយុទ្ធ ក្នុងនោះមានកុមារផងដែរនោះ គ្មានផ្ទះសម្បែងរស់នៅ។

លោកហ្សេឡិនស្គី៖ ការស្លាប់នៅតំបន់ហ្កាហ្សាស្ទ្រីប និងអ៊ុយក្រែន គឺជារឿងខុសគ្នា

2023/12/20 10:29:17 am        176
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskyy) ដែលត្រូវបានអ្នកសារព័ត៌សួរថាតើមានភាពខុសប្លែកគ្នារវាងការស្លាប់របស់ប្រជាជន នៅតំបន់ហ្កាហ្សាស្ទ្រីប ដែលបណ្តាលមកពីសកម្មភាពរបស់អ៊ីស្រាអែល និងការស្លាប់របស់ជនជាតិអ៊ុយក្រែនដែលបង្កឡើងដោយជនជាតិរុស្ស៊ីឬទេនោះ បានឆ្លើយថា ការស្លាប់ទាំងនេះ គឺជារឿងខុសគ្នា។យើងទទួលស្គាល់គោលនយោបាយរបស់រដ្ឋពីរ គឺអ៊ីស្រាអែល និងប៉ាឡេស្ទីន។ យើងទទួលស្គាល់សោកនាដកម្មនេះ យើងទទួលស្គាល់ថា ផលវិបាកមនុស្សធម៌ គឺគួរឲ្យខ្លាចនៅលើទឹកដីនៃរដ្ឋទាំងពីរ។ យើងទទួលស្គាល់ប្រជាជនឯករាជ្យរបស់អ៊ីស្រាអែល យើងទទួលស្គាល់ប្រជាជនឯករាជ្យរបស់ប៉ាឡេស្ទីន។ប៉ុន្តែខ្ញុំមិនអាចឲ្យជម្លោះនេះស្មើនឹងសង្រ្គាមរបស់យើងទេ។ ការកាន់កាប់ និងលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន មិនបានចាប់ផ្តើមជាមួយនឹងការវាយប្រហារភេរវកម្ម ដោយមនុស្សដែលមានសញ្ជាតិអ៊ុយក្រែន នៅលើទឹកដីរុស្ស៊ីនោះទេ។ យើងរស់នៅក្នុងរដ្ឋឯករាជ្យរបស់យើង ហើយខ្មាំងសត្រូវ ចូលមកសម្លាប់ប្រជាជនរបស់យើង។ ដូច្នេះរឿងទាំងនេះ គឺពិតជាខុសគ្នា»។

ប្រធានអង្គការកាកបាទក្រហម៖ សង្គ្រាមនៅតំបន់ហ្កាហ្សាគឺជា «ការបរាជ័យផ្នែកសីលធម៌» របស់ពិភពលោក

2023/12/20 10:26:28 am        125
ប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) កាលពីថ្ងៃអង្គារ បានចាត់ទុកជម្លោះនៅតំបន់ ហ្កាហ្សាថាជា «ការបរាជ័យផ្នែកសីលធម៌» របស់សហគមន៍អន្តរជាតិ ហើយបានជំរុញឲ្យអ៊ីស្រាអែល និងក្រុមហាម៉ាស ឈានដល់កិច្ចព្រមព្រៀងថ្មីមួយ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា។ប្រធាន ICRC លោកស្រី Mirjana Spoljaric បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងហ្សឺណែវ បន្ទាប់ពីការធ្វើដំណើរទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប និងអ៊ីស្រាអែលថា៖«ខ្ញុំបាននិយាយអំពីការបរាជ័យផ្នែកសីលធម៌ ពីព្រោះរាល់ថ្ងៃនេះ នៅតែបន្ត គឺមួយថ្ងៃទៀតហើយ ដែលសហគមន៍អន្តរជាតិ មិនអាចបង្ហាញឲ្យឃើញពីសមត្ថភាពនៃការបញ្ចប់ការរងទុក្ខកម្រិតខ្ពស់បែបនេះ ហើយវានឹងជះឥទ្ធិពលដល់មនុស្សជំនាន់ ក្រោយមិនត្រឹមតែនៅក្នុងតំបន់ហ្កាហ្សាប៉ុណ្ណោះទេ»។ លោកស្រីបាននិយាយថា៖«វាការចាំបាច់ត្រូវមានកិច្ចព្រមព្រៀងដោយភាគីទាំងពីរទេ ដូច្នេះយើងជំរុញឲ្យពួកគេបន្តការចរចា ...ដោយនិយាយសំដៅទៅលើការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ដែលត្រូវបានចាប់ខ្លួនដោយក្រុមសកម្មប្រយុទ្ធក្រុមហាម៉ាស ក្នុងអំឡុងពេលការវាយលុកដ៏សាហាវរបស់ពួកគេ នៅអ៊ីស្រា អែលភាគខាងត្បូង កាលពីថ្ងៃទី៧ ខែតុលា។បទឈប់បាញ់ដែលសម្របសម្រួលដោយប្រទេសកាតា និងអេហ្ស៊ីប បានធ្វើឡើងរយៈពេលមួយសប្តាហ៍នៅចុងខែវិច្ឆិកា ហើយបាននាំមកនូវការដោះលែងចំណាប់ថ្នូរចំនួន ១១០នាក់ នៅតំបន់ហ្កាហ្សា ជាថ្នូរនឹងការដោះលែងស្ត្រី និងក្មេងជំទង់ប៉ាឡេស្ទីន ២៤០នាក់ពីពន្ធនាគារអ៊ីស្រាអែល។

ផ្សែងអ័ព្ទដ៏កម្រគ្របដណ្ដប់លើទីក្រុងស៊ីដនី របស់អូស្រា្តលី ខណៈចំហេះព្រៃកំពុងឆាបឆេះ

2023/12/20 10:15:22 am        177
គុណភាពខ្យល់នៅទីក្រុងស៊ីដនី របស់អូស្រ្តាលី កាលពីថ្ងៃអង្គារ (១៩ ធ្នូ) បានធ្លាក់ចុះដល់កម្រិតមួយក្នុងចំណោមទីក្រុងមានកង្វក់ខ្យល់ដ៏អាក្រក់បំផុតរបស់ពិភពលោក ខណៈដែលផ្សែងពីចំហេះព្រៃនៅភាគខាងជើងប្រទេសបានគ្របដណ្ដប់ទីក្រុងកំពង់ផែមួយនេះ ដោយបានឡើងទៅក្នុងជួរសន្ទស្សន៍គុណភាពខ្យល់មិនល្អស្មើនឹងទីក្រុង ញ៉ូវ ដេលី (New Delhi) របស់ឥណ្ឌា ដែលជារដ្ឋធានីមួយក្នុងចំណោមរដ្ឋធានីមានមនុស្សច្រើនបំផុតរបស់ពិភពលោក។ទោះបីជាផ្សែងអ័ព្ទគឺកម្រកើតមាននៅក្នុងទីក្រុងស៊ីដនី ដែលមានភាពល្បីល្បាញដោយសារឆ្នេរស្រស់ស្អាត និងផ្ទៃមេឃពណ៌ខៀវនេះក៏ដោយ ក៏ពពកពណ៌ប្រផេះបានហោះហើរលើវិមាន អូប៉េរ៉ា ហៅស៍ (Opera House) និងស្ពាន ហាប័រ (Harbor) ជាមួយនឹងផ្សែងយ៉ាងក្រាស់ដែលអាចមើលឃើញនៅលើអាកាស។សន្ទស្សន៍គុណភាពខ្យល់មិនល្អបានឡើងដល់កម្រិត ១៦១ នៅតំបន់ភាគខាងជើងទីប្រជុំជននៃទីក្រុងនេះបន្ទាប់ពីម៉ោង ៥ល្ងាច (ម៉ោងក្នុងស្រុក) ឈានដល់កម្រិតមួយដែលមនុស្សម្នាត្រូវបានណែនាំឱ្យជៀសវាងការនៅខាងក្រៅរយៈពេលយូរ។ ប៉ុន្តែគុណភាពខ្យល់អាចនឹងមានភាពធូរស្រាលឡើងវិញ ដោយសេវាអគ្គិភ័យជនបទ (RFS) បាននិយាយថា ខ្យល់បក់ពីទិសខាងត្បូងនឹងចាប់ផ្តើមបក់ផាត់ផ្សែងអ័ព្ទនោះនៅពេលល្ងាច។អាជ្ញាធរបានព្រមានអំពីរដូវកាលចំហេះព្រៃដែលមានហានិភ័យខ្ពស់នៅក្នុងប្រទេសអូស្ត្រាលី នៅរដូវក្តៅនេះ បន្ទាប់ពីរដូវចំហេះព្រៃដ៏ស្ងប់ស្ងាត់ចំនួនពីរ បើប្រៀបធៀបទៅនឹងចំហេះ «រដូវក្ដៅពណ៌ខ្មៅ» ក្នុងអំឡុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ដែលបានបំផ្លាញតំបន់មួយដែលមានទំហំប៉ុនប្រទេសទួរគី និងបានសម្លាប់មនុស្ស ៣៣នាក់ក្នុងប្រទេសអូស្ត្រាលី៕

ពលរដ្ឋស្លូវ៉ាគី រាប់ម៉ឺននាក់ចេញតវ៉ាប្រឆាំងនឹងកំណែទម្រង់ច្បាប់រដ្ឋាភិបាលក្នុងសប្តាហ៍ទីបី

2023/12/20 10:12:58 am        97
ក្រុមបាតុករកាន់តែច្រើនបានចូលរួមបាតុកម្មសប្តាហ៍ទី៣ នៅរដ្ឋធានី ប្រាទីស្លាវ៉ា (Bratislava) របស់ប្រទេសស្លូវ៉ាគី កាលពីថ្ងៃអង្គារ (១៩ ធ្នូ) ប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់ច្បាប់ព្រហ្មទណ្ឌ ដែលរួមមានការលុបចោលការិយាល័យរដ្ឋអាជ្ញាពិសេសដែលផ្តោតលើអំពើពុករលួយ។គេហទំព័រព័ត៌មាន ដេននីក (Dennik) បាននិយាយថា មនុស្សពី ១៥.០០០នាក់ទៅ ១៨.០០០នាក់ បានចូលរួមការតវ៉ានោះ ដោយកើនឡើងពីចំនួន ១០.០០០នាក់ កាលពីសប្តាហ៍មុន ដើម្បីថ្កោលទោសការប៉ុនប៉ងរបស់លោកនាយករដ្ឋមន្ត្រី រ៉ូប៊ឺត ហ្វីខូ (Robert Fico) ក្នុងការពន្លឿនសំណើនៅក្នុងសភា ដែលរួមមានការដកការិយាល័យរដ្ឋអាជ្ញាពិសេសសម្រាប់សំណុំរឿងពុករលួយកម្រិតខ្ពស់ ការកំណត់ការការពារដល់អ្នកផ្តល់ព័ត៌មាន និងកាត់បន្ថយការកាត់ទោសសម្រាប់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។ គណៈកម្មការអឺរ៉ុបបានព្រមានថា ខ្លួននឹងចាត់វិធានការប្រឆាំងនឹងស្លូវ៉ាគី ប្រសិនបើប្រទេសនេះបំពានច្បាប់របស់សហភាពអឺរ៉ុប។លោក ហ្វីខូ ដែលជានាយករដ្ឋមន្ត្រីបួនអណត្តិ និងបានលាលែងពីតំណែងក្នុងឆ្នាំ២០១៨ ស្របពេលមានការតវ៉ាដ៏ធំប្រឆាំងនឹងអំពើពុករលួយបន្ទាប់ពីការសម្លាប់អ្នកសារព័ត៌មានស៊ើបអង្កេត បានចោទប្រកាន់ការិយាល័យរដ្ឋអាជ្ញាពិសេសថាមានហេតុផលនយោបាយនៅពីក្រោយ ហើយបាននិយាយថាសកម្មភាពរបស់ការិយាល័យនេះបានរំលោភសិទ្ធិមនុស្ស៕

កង្វះប្រេងឥន្ធនៈ និងភាពចលាចល ជុំវិញទីក្រុង Conakry បន្ទាប់ពីការផ្ទុះឃ្លាំងស្តុកប្រេងបណ្តាលឲ្យមានមនុស្សស្លាប់

2023/12/20 09:45:00 am        183
រដ្ឋាភិបាលបានព្រមានកាលពីថ្ងៃអង្គារថា ប្រទេសហ្គីណេ នឹងត្រៀមទប់ទល់សម្រាប់ការកាត់ផ្តាច់ថាមពលអគ្គិសនី ខណៈប្រទេសនេះរកមធ្យោបាយដោះស្រាយមហន្តរាយនៃការផ្ទុះឃ្លាំងស្តុកប្រេងបណ្តាលឲ្យមានមនុស្សស្លាប់ នៅស្ថានីយប្រេងក្នុងរដ្ឋធានី Conakry ដែលបានបំផ្លាញអាងស្តុកប្រេង និងបានបង្ខំឲ្យមនុស្សរាប់រយនាក់ភៀសខ្លួនចេញពីលំនៅឋានដែលត្រូវបានបំផ្លាញ។មនុស្ស ១៤ នាក់បានស្លាប់ និង ១៩០នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការផ្ទុះនៅស្ថានីយប្រេងធំរបស់ប្រទេសអាហ្វ្រិកខាងលិច ដែលបានធ្វើឲ្យរង្គើរស្រុក Kaloum ក្នុងទីប្រជុំជន Conakry កាលពីព្រឹក ថ្ងៃចន្ទ។នៅក្នុងការធ្វើបច្ចុប្បន្នភាពលើកដំបូងរបស់ខ្លួនអំពីទំហំនៃការខូចខាតស្ថានីយនេះ រដ្ឋាភិបាលបាននិយាយថា អាងស្តុកប្រេងចំនួន១៣អាង ប្រើប្រាស់លែងកើត ខណៈអាងស្តុកចំនួន៥អាងផ្សេងទៀត ពុំមានផលប៉ះពាល់នោះទេ។ ប្រជាជន នៅជិតឃ្លាំង បាននិយាយពីភាពភ័យស្លន់ស្លោរបស់ពួកគេ នៅពេលដែលរលកកំសួលនិងកម្ទេចកម្ទីបានបោកបក់តាមខ្យល់ ធ្វើឱ្យបង្អួចបាក់បែកទាំងកណ្តាលយប់។នៅតាមស្ថានីយ៍ប្រេងឥន្ធនៈជាច្រើនកន្លែង មនុស្សជាច្រើនកំពុងតម្រង់ជួរជាច្រើនម៉ោង ដោយសារតែកង្វះប្រេងឥន្ធនៈ និងថ្លៃដឹកជញ្ជូនបានហក់ឡើង។ ទំហំនៃកាខូចខាតពីការផ្ទុះនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយ ឬថាតើប្រតិបត្តិការរុករករ៉ែ នឹងត្រូវប៉ះពាល់នៅក្នុងក្រុមហ៊ុនផលិតសារធាតុបុកស៊ីតធំបំផុតទីពីររបស់ពិភពលោកដែរឬយ៉ាងណា។ ប្រទេសហ្គីណេ មិនមែនជាប្រទេសផលិតប្រេងនោះទេ ហើយពឹងផ្អែកលើការនាំចូលផលិតផលចម្រាញ់ ដែលភាគច្រើនត្រូវបានស្តុកទុកនៅក្នុងស្ថានីយ Kaloum និងចែកចាយតាមរថយន្តនៅទូទាំងប្រទេស។

ផ្អាកការងារបណ្តោះអាសន្ននគរបាលស្រុកពញាឮម្នាក់ ដែលទារប្រាក់ពីគ្រួសាររងគ្រោះជាថ្នូរ នឹងការតាមចាប់ជនសង្ស័យ

2023/12/20 09:12:19 am        3273
កណ្ដាល៖ ស្នងការនគរបាលខេត្តកណ្តាល បានសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះលោកស្រីអនុសេនីយ៍ឯក ហួត ចាន់សុខ អត្តលេខ ៦៣៥៥៤ នាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ មូលហេតុប្រព្រឹត្តកំហុស​មានចែងក្នុងបទបញ្ជាលេខ០០៦ បបជ ដែលបានទារប្រាក់ពីគ្រួសារជន​រងគ្រោះម្ដង​ហើយម្ដងទៀត​ជាថ្នូរនឹងការតាមចាប់ជនសង្ស័យ។ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ​បានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ មានការ​ផ្សព្វផ្សាយ​តាមបណ្ដាញសង្គមថា អះអាងថា ខ្លួនជា​ប៉ូលិស​និងជាដៃស្តាំលោកអធិការនគរបាលស្រុកពញាឮ ហើយបានទារលុយចំនួន២០០ដុល្លារ​ពីគ្រួសារជនរងគ្រោះជាថ្នូរនឹងការចុះចាប់ជនសង្ស័យ ខណៈជនរងគ្រោះត្រូវគេកាប់ស្ទើរតែស្លាប់​ទៅហើយ។ ក្រោយពីទទួលបានព័ត៌មានការចុះផ្សាយខាងលើភ្លាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវបញ្ជាក់ការ​ពិតឲ្យ​បានច្បាស់លាស់។ នគរបាលខេត្តកណ្តាលបន្ថែមថា ផ្អែកតាមការស្រាវជ្រាវប្រមែលប្រមូលព័ត៌មានជុំវិញករណីការ​ចុះផ្សាយ​ខាងលើ​ ជាលទ្ធផលឈ្មោះ ហួត ចាន់សុខ ពិតជាបានទារប្រាក់ពីឈ្មោះ ឈៀង សំ ចំនួន២០០$ (ពីររយដុល្លារ) តាមរយៈគណនី ABA ឈ្មោះ Hout Chansok ជាថ្នូរនឹងការតាមចាប់​ជនល្មើស​ និងបានសរសេរពាក្យបណ្តឹងថ្មី ឲ្យជនរងគ្រោះយកទៅដាក់នៅអធិការដ្ឋាន​នគរបាលស្រុក។ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៨និង២៤នាទី ឈ្មោះ ហួត ចាន់សុខ បានហៅទូរស័ព្ទទៅឈ្មោះ ឈៀង សំ តាមរយៈលេខទូរសព្ទ ០១២-២៩៣ ៤៥៧ ទារប្រាក់ចំនួន៣០០$ (បីរយដុល្លារ) បន្ថែមទៀត​ ដើម្បីធ្វើសោហ៊ុយទៅចាប់ជនដៃដល់ តែឈ្មោះ ឈៀង សំ មិនមានលទ្ធភាពរកប្រាក់បន្ថែមចំនួន ៣០០ដុល្លារឡើយ ទើបឲ្យបណ្តាញគេហទំព័រ​ហ្វេសប៊ុកផេក ​បង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកដោយមានខ្លឹមសារដូចខាងលើប្រាកដមែន។ ចំណែកឈ្មោះ ហួត ចាន់សុខ ​ពិតជាមានចេតនាប្រព្រឹត្តអំពើខាងលើដោយខ្លួនឯង ព្រោះចង់បាន​លុយយក​ទៅចាយ ដោយមិនមានការណែនាំ ឬបង្គាប់បញ្ជាពីលោកអធិការនគរបាលស្រុកពញាឮ​ឲ្យទៅទារប្រាក់ពីជនរងគ្រោះជាថ្នូរទៅនឹងការតាមចាប់ជនសង្ស័យនោះទេ។ ករណីនេះត្រូវបានលោកឧត្តមសេនីយ៍ទោស្នងការមានចំណាត់ការចំពោះលោកស្រីអនុសេនីយ៍ឯក ហួត ចាន់សុខ អត្តលេខ៦៣៥៥៤ ជានាយរងផ្នែកសន្តិសុខ ​នៃអធិការដ្ឋាននគរបាលស្រុកពញាឮ ដោយសម្រេចផ្អាកការងារបណ្តោះអាសន្ន មូលហេតុ ប្រព្រឹត្តកំហុសមានចែងក្នុងបទបញ្ជាលេខ ០០៦ បបជ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
05/15/2026 07:05 PM
តំបន់ភាគខាងកើតឥណ្ឌា មើលឃើញកង្វះខាតប្រេងកើនឡើង ដោយសារសង្រ្គាមអ៊ីរ៉ង់
05/15/2026 07:05 PM
ហេតុការណ៍ផ្ទុះក្នុងអណ្តូងរ៉ែធ្យូងថ្មនៅភាគខាងកើតប្រទេសឥណ្ឌា សម្លាប់មនុស្សម្នាក់ និង ១១នាក់ផ្សេងទៀត រងរបួស
05/15/2026 07:05 PM
រដ្ឋមន្រ្តីការបរទេសប៉េរូ ព្រួយបារម្ភដល់ពលរដ្ឋដែលធ្វើសង្រ្គាមឲ្យរុស្ស៊ីនៅអ៊ុយក្រែន
05/15/2026 07:05 PM
លោក Trump ប្រាប់ថា លោកបានពិភាក្សាការលក់អាវុធឲ្យតៃវ៉ាន់ជាមួយលោក Xi ហើយការសម្រេចនឹងមានឆាប់ៗ
05/15/2026 07:05 PM
ពលរដ្ឋរស់នៅក្នុងទីក្រុងប៉េកាំង កោតសរសើរទំនាក់ទំនងចិន-អាមេរិក ក្រោយជំនួបលោក Trump-Xi
05/15/2026 07:05 PM
ប្រធាន CIA ធ្វើដំណើរទៅកាន់គុយបា ដើម្បីនាំសារដោយផ្ទាល់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក
05/15/2026 06:05 PM
ចិនបញ្ជាក់​ថា ត្រៀមខ្លួនធ្វើការជាមួយគ្រប់ភាគី ស្ដីពី​​សន្តិសុខថាមពល ក្រោយ​កិច្ចប្រជុំកំពូល Xi-Trump
05/15/2026 06:05 PM
ប្រធានាធិបតីអ៊ុយក្រែនធ្វើដំណើរទៅកាន់ទីតាំងរងការវាយប្រហាររបស់រុស្ស៊ីនៅទីក្រុងគីវ ដែលបានសម្លាប់មនុស្ស ២៤នាក់
05/15/2026 06:05 PM
ប្រទេសកុងហ្គោ រាយការណ៍ពីការផ្ទុះឡើងនូវជំងឺអេបូឡាថ្មី
05/15/2026 06:05 PM