៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់
ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

ជំនាញរកឃើញទីតាំងមួយនៅខណ្ឌដង្កោកំពុងកែច្នៃខ្ញីហាន់ និងលក់ចែកចាយមានលាយសារធាតុគីមី

2023/12/07 10:30:12 am        467
ភ្នំពេញ៖ មន្ត្រីជំនាញរបស់ក្រសួងពាណិជ្ជកម្មបានរកឃើញទីតាំងកែច្នៃខ្ញីហាន់ និងលក់ចែកចាយតាមទីផ្សារមួយទីតាំង ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានសារធាតុគីមីគ្មានស្លាកសញ្ញាជាសាជូរ និងមានលាយសារធាតុគីមីត្រាំ ដែលជាប្រភេទសារធាតុគីមីមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាសារធាតុបន្ថែមក្នុងម្ហូបអាហារទេ។អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប នៃក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សាខា ក.ប.ប រាជធានីភ្នំពេញ បានសហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី បាននាំរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូប​អាហារនៅទីតាំងកែច្នៃខ្ញីហាន់ និងលក់ចែកចាយតាមទីផ្សារមួយទីតាំង ក្នុងភូមិសាស្រ្តខណ្ឌដង្កោ ជាលទ្ធផលក្នុងប្រតិបត្តិការនេះ ក្រុមមន្រ្តីជំនាញបានរកឃើញ ខ្ញីដុំមិនទាន់ហាន់ ២០៩ថង់ ស្មើរ ២១៤០គីឡូក្រាម សារធាតុគីមីគ្មានស្លាកសញ្ញាជាសាជូរ ១៧បាវ ស្មើរ ១៧០គីឡូក្រាម ម៉ាស៊ីនហាន់ខ្ញី ចំនួន ២គ្រឿង ទម្ងន់ស្មើនឹង ១០០គីឡូក្រាម ម៉ាស៊ីនលាងខ្ញី ចំនួន ១គ្រឿង ទម្ងន់ ៥០០គីឡូក្រាម ខ្ញីហាន់រួចមានលាយសារធាតុគីមី ត្រាំ Sodium Hydrosufit ចំនួន ២៥គីឡូក្រាម និងសារធាតុគីមីម្យ៉ាងមានឈ្មោះ Sodium Hydrosulfite ដែលជាប្រភេទសារធាតុគីមីមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាសារធាតុបន្ថែមក្នុងម្ហូបអាហារទេ ចំនួន ១.៥គីឡូក្រាម។អគ្គនាយកដ្ឋាន ក.ប.ប បានបញ្ជាក់ថា តាមការអះអាងពីម្ចាស់ទីតាំងខាងលើ គឺសារធាតុគីមីទាំង​នេះ​គាត់​បានបញ្ជាទិញពីផ្សារច្បារអំពៅ។ ការទទួលទានផលិតផលម្ហូបអាហារដែលមាន​សារធាតុគីមី​ហាមឃាត់ Sodium Hydrosulfite ទៅក្នុងសារពាង្គកាយមនុស្ស អាចបណ្តាល​ឲ្យពិបាកដកដង្ហើម សម្ពាធឈាមចុះទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ រាគរូស។ សម្រាប់អ្នក Allergic ធ្ងន់ធ្ងរជាមួយសារធាតុខាងលើនេះ ​ឬអ្នកមានជំងឺហឺត ​អាចបណ្តាលឲ្យពិបាកដកដង្ហើម និងអាចបាត់បង់ជីវិតបាន។អគ្គនាយកដ្ឋាន ក.ប.ប បន្ថែមថា ជាវិធានការ ​មន្ត្រីជំនាញបានដកហូតនូវសារធាតុគីមីជាម្សៅស Sodium Hydrosulfite ចំនួន ១.៥គីឡូក្រាម ​យកទៅរក្សាទុកជាបណ្តោះអាសន្ននៅសាខា ក.ប.ប រាជធានីភ្នំពេញ ឃាត់ជាបណ្តោះអាសន្ននៅនឹងកន្លែងនូវខ្ញីហាន់ ដែលកំពុងដាក់ត្រាំក្នុងធុងជ័រ និងខ្ញីមើម ចំនួន ២០៦៥គីឡូក្រាម ​និងបានយកគំរូទៅវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. បន្តទៀត។ ​ករណីរកឃើញមានសារធាតុគីមីហាមឃាត់ធ្វើឲ្យប៉ះពាល់ដល់សុខភាព អគ្គនាយកដ្ឋាន ក.ប.ប. នឹងចាត់វិធានការតាមផ្លូវច្បាប់បន្ថែម។អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប នៃក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់បុគ្គលធ្វើធុរកិច្ចម្ហូបអាហារ ជាអាទិ៍ អ្នកនាំចូល ផលិតករ សិប្បករ អ្នកកែច្នៃ អ្នកស្តុកទុក អ្នកចែកចាយ ​អ្នកលក់ដូរម្ហូបអាហារទាំងអស់ សូមមេត្តាកុំប្រើប្រាស់​សារធាតុគីមីហាមឃាត់ក្នុងចំណីអាហារ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ករណីធ្ងន់ធ្ងរអាចបណ្ដាលឲ្យបាត់បង់ជីវិតភ្លាមៗ ឬបង្ករជាជំងឺរ៉ាំរ៉ៃ ឬជំងឺប្រចាំកាយរយៈពេលជាយូរអង្វែង។ ទន្ទឹមនឹងនេះអគ្គនាយកដ្ឋាន ក.ប.ប អំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ មេត្តាចូលរួមទប់ស្កាត់នូវផលិតផលមានសារធាតុគីមីហាមឃាត់ ផលិតផលខូចគុណភាព ផលិតផលពុំមានអនុលោមភាពតាមបទប្បញ្ញត្តិ តាមរយៈការដាក់ពាក្យបណ្តឹង ឬផ្តល់ព័ត៌មានអំពីករណីខាងលើនេះ ទៅកាន់ក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ពិសេសអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប នៃក្រសួងពាណិជ្ជកម្ម ដែលមានអាសយដ្ឋាន ផ្លូវ១៨ ភូមិក្តីតាកុយ ​សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឬទូរស័ព្ទលេខ ០២៣ ២៣១ ៨៥៦ និង 0៩២ ៨៣០ ៨៥៦ ដើម្បីអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជម្ម មានវិធានការតាមនីតិវិធីច្បាប់ជាធរមាន៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

រថយន្តដាច់ហ្វ្រាំង ខណៈរងចាំឆ្លងកំពង់ដរ បានជ្រុលធ្លាក់ចូលទន្លេ តែសំណាងល្អមិនបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ធ្ងរ

2023/12/06 03:03:35 pm        272
ភ្នំពេញ៖ បុរសចំណាស់ម្នាក់បើកបររថយន្តកូរ៉េមកកំពង់ដរស្វាយជ្រុំ ខណៈមកដល់ចំណុចរង់ចាំសាឡាងរថយន្តបានដាច់ហ្វ្រាំងជ្រុលទៅធ្លាក់ចូលទឹកទន្លេតែសំណាងល្អមិនបណ្ដាលឲ្យបុរសអ្នកបើករថយន្តកើតអ្វីនោះទេគ្រាន់តែរករបួសដៃបន្តិចបន្តួច។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០២និង ៣០នាទីរសៀលថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២៣ ស្ថិតនៅចំណុចកំពង់ដរ ស្វាយជ្រុំសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីបុរសចំណាស់ម្នាក់ដែលជាអ្នកបើករថយន្តកូរ៉េមួយតោនកន្លះនេះបានអោយដឹងថាមុនពេលកើតហេតុលោកបានបើករថយន្តនិងដឹកសម្ភារៈគ្រឿងសំណង់គ្រឿងពុម្ពបេតុង ខណៈដែលមកដល់ចំណតឆ្លងដរ ស្វាយជ្រុំបានរង់ចាំសាឡាងពេលនោះរថយន្តដាច់ហ្វ្រាំងជាន់មិនជាប់ជ្រុលធ្លាក់ចូលទន្លេតែម្ដង។ក្រោយពេលកើតហេតុម្ចាស់ទីតាំងសាឡាងបានយកអេស្កាវ៉ាទ័រនិងរថយន្តស្ទូចដើម្បីធ្វើការស្ទូចរថយន្តបុរសរងគ្រោះដើម្បីឡើងមកលើគោកវិញ៕ ដោយ ៖ កុម្ភៈ

ចិនបង្កើនហានិភ័យក្នុងការបង្ក្រាបការឆបោកតាមអ៊ីនធឺណិតនៅមីយ៉ាន់ម៉ា ទោះបីជាមានភាពចន្លោះប្រហោង

2023/12/06 12:26:46 pm        116
ប្រទេសចិន កំពុងបង្កើនការបង្រ្កាបលើការឆបោកតាមបណ្តាញអ៊ីនធឺណិត ដែលធ្វើប្រតិបត្តិការដោយក្រុមឧក្រិដ្ឋជន នៅតាមតំបន់ព្រំដែនសហភាពមីយ៉ាន់ម៉ាគ្រប់គ្រងដោយយោធា ក្នុងកិច្ចខិតខំប្រឹងប្រែងដែលរួមមានការបាញ់ប្រហារ វីដេអូសារភាព និងការផ្សាយតាមទូរទស្សន៍ជាតិអំពីការចាប់ខ្លួនជនសង្ស័យដែលមានឈ្មោះល្បីល្បាញ។ប៉ុន្តែ ការជំរុញនេះ ត្រូវបានរឹតត្បិតនៅក្នុងតំបន់ដែលត្រូវបានកំណត់ ហើយមិនទំនងជាអាចបំបាត់ឬសគល់នៅពីក្រោយការជួញដូរមនុស្ស និងសកម្មភាពខុសច្បាប់ផ្សេងទៀត ដែលមានគោលបំណងឆរបោក មនុស្សនូវគណនេយ្យសន្សំប្រាក់របស់ពួកគេតាមរយៈការហៅទូរស័ព្ទ និងការឆបោកតាមបណ្តាញអ៊ីនធឺណិត ជាផែនការដែលត្រូវបានគេគិតថា ទទួលបានប្រាក់រាប់សិបពាន់លានដុល្លារក្នុងមួយឆ្នាំ។ក្នុងរដូវក្តៅនេះ ប្រទេសចិន បានប្រកាសប្រតិបត្តិការរួមគ្នាជាមួយប្រទេសជិតខាង ដែលនាំឱ្យមនុស្សរាប់ពាន់នាក់ត្រូវបានបញ្ជូនត្រឡប់មកប្រទេសចិនវិញ ដែលភាគច្រើនត្រូវបានទាក់ទាញដោយការសន្យាការងារមានប្រាក់ឈ្នួលខ្ពស់។ អ្នកជំនាញនិយាយថា មនុស្សជាច្រើនជាជនរងគ្រោះដែលត្រូវបានបង្ខំឱ្យធ្វើការឆបោក។ លោក Lu Jiantang អនុប្រធានកិច្ចការបរទេសនៅរដ្ឋ Wa បាននិយាយថា នៅពេលដែលយើងរកឃើញពួកគេភ្លាម យើងនឹងប្រគល់ពួកគេឲ្យភ្លាម ដែលការងារទាំងនេះគឺធានាបានថាអ្នកដែលភៀសខ្លួនចេញពីការប្រយុទ្ធនៅក្នុងតំបន់ជិតខាង មិនរាប់បញ្ចូលក្រុមអ្នកឆបោកនោះទេ។ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិន បានប្រកាសថា អាជ្ញាធរនៅភាគខាងជើងសហភាពមីយ៉ាន់ម៉ា បានប្រគល់ជនសង្ស័យប្រមាណ ៣១.០០០នាក់ ហើយនគរបាលបាននិយាយថា ក្នុងចំណោមពួកគេ ៦៣នាក់គឺជាអ្នកសំខាន់ក្នុងក្រុមឆបោក។

សហរដ្ឋអាមេរិកមានចំនួនឃាតកម្ម និងមនុស្សស្លាប់ច្រើនបំផុតក្នុងកំណត់ត្រា ក្នុងរយៈពេលតែមួយឆ្នាំ

2023/12/06 12:15:06 pm        107
ករណីឃាតកម្មទ្រង់ទ្រាយធំចុងក្រោយនៅសហរដ្ឋអាមេរិក បានកើតឡើងកាលពីថ្ងៃអាទិត្យ ទី ៣ ខែធ្នូ នៅទីក្រុង កែលឡុក(Kellogg) រដ្ឋអាយដាហូ(Idaho) ជាកន្លែងដែលបុរសអាយុ៣១ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួន នៅកន្លែងកើតហេតុនៃការបាញ់ប្រហារបណ្តាលឱ្យមនុស្ស៤នាក់ស្លាប់នៅខាងក្នុងលំនៅឋានមួយកន្លែង។ការបាញ់ប្រហារទ្រង់ទ្រាយធំ គឺជាផ្នែកមួយនៃអំពើហិង្សាដោយកាំភ្លើងកាលពីចុងសប្តាហ៍ ដែលបានសម្លាប់និងធ្វើឲ្យរងរបួសមនុស្សច្រើននាក់នៅទូទាំងសហរដ្ឋអាមេរិក រួមទាំងយ៉ាងហោចណាស់មនុស្ស៦០នាក់ ត្រូវបានបាញ់ប្រហារ នៅក្នុងតំបន់ទីក្រុងឈីកាហ្គោ(Chicago) តែមួយ។យោងតាមមូលដ្ឋានទិន្នន័យដែលទទួលបានដោយសារព័ត៌មានAP និង USA Today ក្នុងភាពជាដៃគូជាមួយសាកលវិទ្យាល័យ ណស្សអ៊ីសធឺន(Northeastern) បានឲ្យដឹងថា ការបាញ់ប្រហារនៅរដ្ឋ Idaho គឺជាការសម្លាប់រង្គាលលើកទី២៧របស់ប្រទេស ក្នុងឆ្នាំ២០២៣នេះ ដែលមានមនុស្ស៤នាក់ ឬច្រើនជាងនេះបានស្លាប់ ដោយមិនរាប់បញ្ចូលអ្នកវាយប្រហារ ក្នុងរយៈពេល២៤ ម៉ោង ។រហូតមកដល់ពេលនេះឆ្នាំនេះ សហរដ្ឋអាមេរិកបានមើលឃើញពីចំនួនឃាតកម្មទ្រង់ទ្រាយធំច្រើនបំផុតនិងមានអ្នកស្លាប់ច្រើន ក្នុងរយៈពេលតែមួយឆ្នាំ។យោងទៅតាមមូលដ្ឋានទិន្នន័យបានឲ្យដឹងថា មានឧបទ្ទវហេតុឃាតកម្មទ្រង់ទ្រាយធំជាង៥៥០ករណី ចាប់តាំងពីឆ្នាំ២០០៦ ដែលក្នុងនោះយ៉ាងហោចណាស់មនុស្ស ២.៩០០នាក់បានស្លាប់ និងយ៉ាងហោចណាស់មនុស្ស ២.០០០នាក់បានរងរបួស។

សកម្មជនតវ៉ាទាមទារឱ្យបញ្ឈប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលនៅឯកិច្ចប្រជុំកំពូលអាកាសធាតុ COP28

2023/12/06 12:03:24 pm        105
ក្រុមសកម្មជនបានតវ៉ាជុំវិញវត្តមានរបស់ឧស្សាហកម្មប្រេង ឧស្ម័ន និងធ្យូងថ្មនៅឯកិច្ចប្រជុំកំពូល COP28 របស់អង្គការសហប្រជាជាតិ នៅទីក្រុងឌុយបៃ កាលពីថ្ងៃអង្គារ (០៥ ធ្នូ) ខណៈទាមទារឱ្យបញ្ចប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដែលជាប្រភពចម្បងនៃបម្រែបម្រួលអាកាសធាតុ។សកម្មជនរាប់សិបនាក់បានអំពាវនាវឱ្យមាន «យុត្តិធម៌សម្រាប់អាកាសធាតុ» ហើយបានកាន់បដាដែលសរសេរថា «យុត្តិធម៌សមធម៌សម្រាប់ងាកាសធាតុ» «បញ្ឈប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល» «បញ្ឈប់ការបញ្ឆេះកម្ដៅផែនដី» នៅក្នុងបាតុកម្មដែលអ្នកចូលរួមមានចំនួនច្រើនជាងអ្នកទស្សនា។ខណៈពេលដែលកិច្ចពិភាក្សាស្តីពីអាកាសធាតុកន្លងមករបស់អង្គការសហប្រជាជាតិបានបង្កឱ្យមានការប្រមូលផ្តុំតវ៉ាដ៏ធំ រួមទាំងកិច្ចប្រជុំ COP26 ឆ្នាំ២០២១ នៅទីក្រុងក្លាសហ្គូវ (Glasgow) និងកិច្ចប្រជុំ COP21 ឆ្នាំ២០១៥ នៅទីក្រុងប៉ារីស បាតុកម្មនៅឆ្នាំនេះត្រូវបានបំបិទនៅក្នុងប្រទេសអារ៉ាប់រួម ដែលសេរីភាពនៃការបញ្ចេញមតិមានកម្រិត។អង្គការសហប្រជាជាតិ និងអារ៉ាប់រួម អនុញ្ញាតឱ្យមានការតវ៉ាដែលបានអនុម័តជាមុន ធ្វើឡើងនៅទីតាំងកិច្ចប្រជុំ COP28 ហើយរហូតមកដល់ពេលនេះមិនមានការតវ៉ានៅខាងក្រៅទីតាំងកំណត់នេះនោះទេ។ យោងតាមក្រុមសង្គមស៊ីវិលក្នុងស្រុកបានឲ្យដឹងថា ក្រុមសកម្មជនដែលចូលរួមក្នុងបាតុកម្ម COP28 បាននិយាយថា ពួកគេមានអារម្មណ៍ថាត្រូវបានរាំងស្ទះ និងបានបញ្ចេញមតិលើកង្វះវត្តមានសកម្មភាពអាកាសធាតុពីគ្រប់មជ្ឈដ្ឋាន៕

ជំងឺផ្លូវដង្ហើមដ៏អាថ៌កំបាំង ធ្វើឲ្យប៉ះពាល់ដល់សត្វសុខន នៅទូទាំងសហរដ្ឋអាមេរិក

2023/12/06 11:55:27 am        96
ជំងឺផ្លូវដង្ហើមដ៏អាថ៌កំបាំងមួយ បានធ្វើឲ្យសត្វសំណក់ឈឺ នៅក្នុងរដ្ឋយ៉ាងហោចណាស់១៤ នេះបើយោងតាមសមាគមពេទ្យសត្វអាមេរិកដែលកំពុងស្នើសុំឲ្យពេទ្យសត្វរាយការណ៍ករណី និងខណៈពេលដែលមន្ទីរពិសោធន៍ កំពុងប្រឹងប្រែង ដើម្បីញែករកមេរោគនេះ។សមាគមនេះ បាននិយាយថា អ្នកស្រាវជ្រាវនៅតែព្យាយាមកំណត់ថាតើជំងឺនេះ ដែលអាចបណ្តាលឲ្យ ស្លាប់ គឺជាមេរោគ ឬបាក់តេរី ហើយថាតើវាអាចជាការប្រែប្រួលនៃជំងឺឆ្កែឆ្កួត ដែលគេស្គាល់ច្បាស់ថាជា «ក្អក kennel» ដែលជាឈ្មោះទូទៅដែលត្រូវបានផ្តល់ទៅឲ្យជំងឺរលាកទងសួតឆ្លងនៅក្នុងសត្វសំណក់។រោគសញ្ញារួមទាំងការក្អក អាចមានរយៈពេលពី ៤ ទៅ ៦ សប្តាហ៍ ដែលអាចជាជំងឺរលាកទងសួតស្រាល ឬអាចឈានដល់ជំងឺរលាកសួតតែម្តង។ពេទ្យសត្វ Rena Carlson ប្រធានសមាគម បាននិយាយថា៖«ករណីទាំងនេះ មានទំនោរនឹងធ្វើតេស្តអវិជ្ជមានចំពោះភ្នាក់ងារធម្មតារបស់យើង ដែលបណ្តាលឲ្យកើតជំងឺនេះ ហើយមានដំណើរការដ៏យូរនៃជំងឺនេះ រហូតដល់ ៤ ទៅ ៦សប្តាហ៍»។សមាគមនេះ បាននិយាយថា ករណីស្រួចស្រាវមួយចំនួន បានក្លាយទៅជាជំងឺរលាកសួត យ៉ាងឆាប់រហ័ស ក្នុងរយៈពេល ២៤ ទៅ ៣៦ម៉ោង។

រុស្ស៊ីអះអាងថា អ៊ុយក្រែន បានវាយប្រហារស្រោចដោយយានដ្រូនជាច្រើនគ្រឿង នៅឧបទ្វីបគ្រីម៉េ នៅពេលយប់

2023/12/06 11:47:37 am        113
ក្រុមមន្ត្រីរុស្ស៊ី បាននិយាយថា អ៊ុយក្រែន បានវាយប្រហារដោយយានដ្រូនជាច្រើនគ្រឿងឆ្លងកាត់តំបន់គ្រីម៉ា នៅយប់ថ្ងៃចន្ទ ចំពេលមានរបាយការណ៍ជាច្រើន ដែលមិនបានបញ្ជាក់អំពីការផ្ទុះ នៅលើឧបទ្វីបនេះ។ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS បានរាយការណ៍ថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីព្រឹកថ្ងៃអង្គារ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ខ្លួនបានបំផ្លាញនយានដ្រូនរបស់អ៊ុយក្រែនចំនួន ២២គ្រឿង និងស្ទាក់ចាប់បានចំនួន ១៣គ្រឿងទៀត នៅលើតំបន់គ្រីម៉ា និងសមុទ្រAzov។ក្រសួង ត្រូវបានគេរាយការណ៍ ដោយនិយាយថា យានដ្រូនជាច្រើនគ្រឿងបន្ថែមទៀត ត្រូវបានគេបាញ់ បង្ហោះ នៅពេលក្រោយមក ដោយនាំឲ្យចំនួនសរុប ៤១គ្រឿង។សារព័ត៌មាន Business Insider មិនអាចបញ្ជាក់ដោយឯករាជ្យលើការអះអាងរបស់រុស្ស៊ីឡើយ ហើយអ៊ុយក្រែន ក៏មិនបានធ្វើអត្ថាធិប្បាយអំពីការវាយប្រហារ ដែលបានចោទប្រកាន់នោះទេ។នៅក្នុងគណនីដែលបានលើកឡើងនៅទូទាំងប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ុយក្រែន គណនី Telegram ឈានមុខគេជាច្រើន បានរាយការណ៍ពីការផ្ទុះ នៅតំបន់គ្រីម៉េភាគខាងកើត។

រដ្ឋមន្ត្រីសុខាភិបាលប៉ាឡេស្ទីន៖ មនុស្ស២៦០នាក់បានស្លាប់និង៣.២០០នាក់រងរបួសនៅតំបន់ West Bank ចាប់តាំងពីថ្ងៃទី ៧ ខែតុលា

2023/12/06 11:42:19 am        85
រដ្ឋមន្ត្រីសុខាភិបាលប៉ាឡេស្ទីនលោកស្រីមៃអាល់កៃឡា( Mai al-Kaila) បាននិយាយថា នៅតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល ជាកន្លែងដែលអំពើហិង្សាបានកើនឡើងចាប់តាំងពីសង្រ្គាម នៅតំបន់ហ្កាហ្សាបានផ្ទុះឡើង មក ប្រជាជនប៉ាឡេស្ទីន ចំនួន២៦០ នាក់បានស្លាប់ និង និង ៣.២០០នាក់រងរបួស ចាប់តាំងពីក្រុមហាម៉ាសសម្រុកចូលវាយប្រហារក្នុងដីអ៊ីស្រាអែលថ្ងៃទី ៧ ខែតុលាមក។ យោងតាមលោកស្រី មៃអាល់កៃឡា( Mai al-Kaila) កាលពីថ្ងៃអង្គារ ទី៥ ធ្នូ ពលរដ្ឋប៉ាឡេស្ទីនជាង១៥.៩០០នាក់ បានស្លាប់នៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីការផ្ទុះសង្រ្គាមកាលពីថ្ងៃទី ៧ ខែតុលា មក។ លោកស្រីបាននិយាយថា មនុស្សជាង ៤០.៩០០ នាក់នៅតំបន់ហ្កាហ្សាបានរងរបួសដោយសារតែការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។ អ្នកនាំពាក្យមួយរូបរបស់អ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃអង្គារ កងកម្លាំងយោធាកំពុងពង្រីកយុទ្ធនាការថ្មើរជើងរបស់ខ្លួនទូទាំងតំបន់ហ្កាហ្សាភាគខាងត្បូង ដោយបន្ថែមថា រដ្ឋាភិបាលបានបើកចំហចំពោះមតិស្ថាបនា លើការកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល ដរាបណាការណែនាំនេះស្របនឹងគោលបំណងរបស់ខ្លួនក្នុងការកម្ទេចក្រុមហាម៉ាសដែលកំពុងគ្រប់គ្រងតំបន់ហ្កាហ្សា។ លោកស្រី បានសំដៅទៅលើស្ថានភាពកាន់តែយ៉ាប់យ៉ឺននៃសេវាសុខភាពនៅក្នុងតំបន់ហ្កាហ្សា ដែលជាការអត្ថាធិប្បាយស្រដៀងទៅនឹងការលើកឡើងរបស់មន្ត្រីអង្គការសុខភាពពិភពលោកមួយរូប នៅក្នុងតំបន់រងការឡោមព័ទ្ធមួយនេះ កាលពីព្រឹកថ្ងៃអង្គារដដែលនោះ៕

ចំនួនអ្នកស្លាប់ដោយសារបន្ទុះភ្នំភ្លើងម៉ារ៉ាពីរបស់ឥណ្ឌូនេស៊ី បានកើនឡើងដល់២២នាក់ បន្ទាប់ពីរកឃើញសាកសព៩នាក់បន្ថែម

2023/12/06 11:26:27 am        77
មន្ត្រីទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ បាននិយាយកាលពីថ្ងៃអង្គារទី ៥ ខែធ្នូថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះភ្នំភ្លើងនៅប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ២២ នាក់ បន្ទាប់ពីសាកសពចំនួន ៩ នាក់ទៀតត្រូវបានរកឃើញ។ ភ្នំភ្លើងម៉ារ៉ាពី(Marapi)នៅលើកោះស៊ូម៉ាត្រា បានព្រួសកម្អែលភ្នំភ្លើង កម្ពស់ ៣.០០០ ម៉ែត្រ ដែលខ្ពស់ជាងកម្ពស់របស់ភ្នំភ្លើងនេះទៅទៀត ឡើងលើអាកាសកាលពីថ្ងៃទី ៣ ខែធ្នូ។ក្រុមអ្នកជួយសង្គ្រោះរាប់រយនាក់បានធ្វើការជាច្រើនថ្ងៃដើម្បីស្វែងរកអ្នកឡើងភ្នំដែលបាត់ខ្លួនទី១០ កាលពីថ្ងៃទី ៥ខែធ្នូ មុនពេលការប្រកាសរបស់ភ្នាក់ងារសង្គ្រោះក្នុងតំបន់ដែលភាគច្រើនត្រូវបានរកឃើញ ដែលនាំឱ្យការស្វែងរករយៈពេលជាច្រើនថ្ងៃកាន់តែខិតជិតដល់ទីបញ្ចប់។ លោកអាប់ឌុល ម៉ាលីគ(Abdul Malik)ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះផាដាង(Padang) បានប្រាប់ សារព័ត៌មាន AFP ថា ជនរងគ្រោះ៩នាក់ក្នុងចំណោម១០នាក់ដែលបាត់ខ្លួនត្រូវបានប្រទះឃើញស្លាប់កាលពីរសៀលថ្ងៃអង្គារ ហើយសាកសពទាំងនោះ ត្រូវបាននាំចុះពីភ្នំ។ មន្ត្រីសង្គ្រោះបាននិយាយថា អ្នកស្លាប់ត្រូវបានគេបញ្ជូនចុះពីភ្នំក្នុងថង់សាកសពក្នុងរយៈពេលជាច្រើនថ្ងៃ។រូបភាពដែលចែករំលែកដោយទីភ្នាក់ងារសង្គ្រោះបាសាណាស(Basarnas)បានបង្ហាញក្រុមជួយសង្គ្រោះ ៦នាក់ពាក់អាវពណ៌ទឹកក្រូច និងមួករឹង សែងសាកសពចុះពីលើភ្នំភ្លើងកាលពីថ្ងៃទី ៥ ខែធ្នូ។ មានអ្នកឡើងភ្នំមួយចំនួនក្នុងចំណោម ៧៥នាក់នៅលើភ្នំនេះ អំឡុងពេលផ្ទុះ ត្រូវបានគេរកឃើញនៅមានជីវិត និងត្រូវបាននាំចុះពីភ្នំ ដោយមានសភាពរលាក និងបាក់ឆ្អឹងជាច្រើនកន្លែង៕

យ៉ាងហោចមនុស្ស ២៩នាក់ស្លាប់ ខណៈរថយន្តក្រុងនៅហ្វីលីពីន ធ្លាក់ចូលជ្រោះជ្រៅ

2023/12/06 11:06:22 am        143
អាជ្ញាធរតំបន់ បាននិយាយថ្ងៃពុធនេះថា រថយន្តក្រុងមួយគ្រឿងនៅក្នុងប្រទេសហ្វីលីពីន ដែលកំពុងដឹកមនុស្សរាប់សិបនាក់ បានដាច់ហ្វ្រាំង ហើយធ្លាក់ចេញពីច្រាំងថ្មចោទក្នុងខេត្ត អាន់ធីក(Antique) ភាគកណ្តាល បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២៩នាក់ស្លាប់។អភិបាលខេត្ត Antique លោក hodora Cadiao បានប្រាប់វិទ្យុ DZRH ថា មនុស្ស ៨នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យ ខណៈមនុស្ស៤នាក់មានស្ថេរភាព។ចំនួនអ្នកស្លាប់ដែលត្រូវបានបញ្ជាក់ គឺទាបជាងការរាយការណ៍មុនដែលមានចំនួន ២៨ នាក់ ក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់។លោក Cadiao បាននិយាយថា រថយន្តក្រុងដឹកអ្នកដំណើរពីខេត្ត អ៊ីឡូអ៊ីឡូ(Iloilo) កំពុងធ្វើដំណើរទៅកាន់ទីក្រុង គូឡាស៊ី(Culasi) ក្នុងខេត្ត Antique កាលពីរសៀលថ្ងៃអង្គារ នៅពេលនោះហ្វ្រាំងរបស់រថយន្តមិនដំណើរការនៅលើផ្លូវដែលមានខ្យល់បក់ ហើយវាក៏បានធ្លាក់ចូលទៅក្នុងជ្រោះជ្រៅមានជម្រៅ ៣០ម៉ែត្រ។ លោក Cadiao បាននិយាយថា យើងហៅតំបន់នោះថាជាផ្លូវកោងមរណៈ។ វាជាករណីរថយន្តក្រុងទី២ ដែលបានធ្លាក់ចូលទៅនៅទីនោះ។រដ្ឋាភិបាលខេត្ត Antique បាននិយាយនៅលើបណ្តាញសង្គម Facebook ថា ប្រតិបត្តិការទាញយកបានបញ្ឈប់ បន្ទាប់ពីសាកសពទាំងអស់ត្រូវបានទាញយករួចហើយ។ ចំនួនអ្នកដំណើរសរុប ដែលដំបូងត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន៥៣នាក់ ពុំទាន់ត្រូវបានផ្ទៀងផ្ទាត់នៅឡើយ។ប្រទេសហ្វីលីពីន មានភាពល្បីអាសោចដោយសារច្បាប់ដ៏ធូររលុងរបស់ប្រទេសលើការដឹកជញ្ជូនសាធារណៈ និងផ្លូវថ្នល់ថែទាំមិនបានល្អ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
05/16/2026 09:05 AM
សហរដ្ឋអាមេរិក៖ បទឈប់បាញ់រវាងលីបង់ និងអ៊ីស្រាអែល ត្រូវបានបន្ថែមពេល៤៥ថ្ងៃ
05/16/2026 09:05 AM
លោក Trump៖ លោកអស់ភាពអត់ធ្មត់ជាមួយអ៊ីរ៉ង់ ហើយក៏មិនស្នើសុំការគាំទ្រពីចិនដែរ
05/16/2026 09:05 AM
សម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
05/16/2026 08:05 AM
សម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
05/16/2026 08:05 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រី និងសម្ពោធអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង
05/16/2026 07:05 AM
ក្រសួងការពារជាតិ អំពាវនាវប្រុងប្រយ័ត្ន ខណៈមាន Page បរទេស បន្លំដាក់ឈ្មោះខ្មែរ បង្កចលាចល
05/15/2026 09:05 PM
លោក Trump និយាយថា លោកអាចនឹងដកទណ្ឌកម្មចេញពីក្រុមហ៊ុនចិនដែលទិញប្រេងអ៊ីរ៉ង់
05/15/2026 08:05 PM
លោក Araghchi ៖ អ៊ីរ៉ង់មិនទុកចិត្តអាមេរិកទេ ហើយពួកគេនឹងចរចាបើសិនវាជាបញ្ហាធ្ងន់ធ្ងរ
05/15/2026 08:05 PM
រដ្ឋមន្ត្រី៖ ហ្វីលីពីននឹង «ពិតជា» គោរពតាមសំណើរបស់ ICC ដើម្បីចាប់ខ្លួនសមាជិកព្រឹទ្ធសភា
05/15/2026 08:05 PM