៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់
ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

មនុស្សជាង ១៤.៧០០នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះដែលកំពុងបន្តរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល

2023/11/21 12:18:59 pm        122
ចំនួនអ្នកស្លាប់ដោយសារជម្លោះដ៏តានតឹងរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែលកំពុងបន្ត មានលើសពី ១៤.៧០០នាក់ហើយ នេះបើយោងតាមទិន្នន័យផ្លូវការដែលចេញផ្សាយដោយភាគីទាំងពីរ។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃច័ន្ទ (២០ វិច្ឆិកា) ថា មនុស្សជាង ១៣.៣០០នាក់ នៅក្នុងតំបន់ហ្កាហ្សា ស្ទ្រីប ត្រូវបានសម្លាប់ចាប់តាំងពីជម្លោះបានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា មករួមទាំងកុមារជាង ៥.៦០០ នាក់ និងស្ត្រីជាង ៣.៥៥០ នាក់។នៅតំបន់ វេស ប៊ែង មនុស្សជាង ២១៥ នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះគិតត្រឹមយប់ថ្ងៃអាទិត្យ ហើយជាង ២.៨០០ នាក់ ផ្សេងទៀតបានរងរបួស នេះបើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន។ នៅខាងអ៊ីស្រាអែល ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថាមនុស្សប្រហែល ១.២០០ នាក់បានបាត់បង់ជីវិត។ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បាននិយាយកាលពីថ្ងៃច័ន្ទ ថាយ៉ាងហោចណាស់មនុស្ស ១,៧ លាននាក់ ត្រូវបានផ្លាស់ទីលំនៅនៅក្នុងតំបន់ហ្កាហ្សា ដោយសារតែជម្លោះដែលកំពុងបន្តនេះ។ យោងតាមការិយាល័យអង្គការសហប្រជាជាតិ បានឱ្យដឹងថា ជនភៀសខ្លួនជិត ៩០ ម៉ឺននាក់ កំពុងស្នាក់នៅក្នុងជម្រកបណ្ដោះអាសន្ននៅទីតាំងយ៉ាងហោចណាស់ចំនួន ១៥៤កន្លែង នៃទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA)៕

សមាជិកបក្សប្រឆាំងនៅប្រទេសអាល់បានី តវ៉ាគម្រោងថវិកាក្នុងសភាដោយប្រើគ្រាប់បែកផ្សែង និងដុតភ្លើង

2023/11/21 12:15:46 pm        83
សមាជិកគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងរបស់ប្រទេសអាល់បានី បានបំផ្ទុះគ្រាប់បែកផ្សែង និងបានដុតភ្លើងហើយពន្លត់វិញភ្លាមៗនៅកណ្តាលសភា កាលពីថ្ងៃច័ន្ទ (២០ វិច្ឆិកា) ដោយបរាជ័យក្នុងការបញ្ឈប់សភាពីការបោះឆ្នោតលើគម្រោងថវិកា ឆ្នាំ២០២៤ ។បណ្ដាសមាជិកសភាបានដាក់កៅអីគរលើគ្នានៅកណ្តាលសភា ហើយក្នុងបន្ទប់ពោរពេញដោយផ្សែងក្រហម បៃតង និងពណ៌ស្វាយ ខណៈសន្តិសុខបានរារាំងក្រុមអ្នកតវ៉ាពីអាសនៈនាយករដ្ឋមន្ត្រី លោក អេឌី រ៉ាម៉ា (Edi Rama)។ មេដឹកនាំតាមជាក់ស្ដែងរបស់បក្សប្រឆាំង លោក សាលី បឺរីសា (Sali Berisha) ដែលជាអតីតនាយករដ្ឋមន្ត្រី បានចោទប្រកាន់រដ្ឋាភិបាលអាល់បានី ថាបានព្យាយាមបំបិទមាត់ក្រុមប្រឆាំងនៅក្នុងសភា ជាទីដែលគណបក្សសង្គមនិយមរបស់លោកនាយករដ្ឋមន្ត្រី រ៉ាម៉ា មានសំឡេងភាគច្រើន៕

ក្រសួងការបរទេសអាមេរិក៖ រយៈពេលអន្តរកាល ត្រូវតែតាមដានសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស

2023/11/21 12:12:48 pm        89
ដោយសង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស បន្តចូលដល់សប្តាហ៍ទី៧របស់ខ្លួនហើយនោះ ក្រសួងការបរទេសកាលពីថ្ងៃចន្ទ ត្រូវបានសង្កត់ធ្ងន់ទៅលើរបៀបដែលរដ្ឋបាលលោកបៃដិន ស្រមៃមើលដល់ការបញ្ចប់ជម្លោះ និងអ្វីដែលនឹងកើតឡើងបន្ទាប់យ៉ាងពិតប្រាកដ។អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បាននិយាយថា ប្រជាជនប៉ាឡេស្ទីន ត្រូវតែនៅ មុខគេ និងកណ្តាលនៃដំណើរការធ្វើសេចក្តីសម្រេចណាមួយ ដោយគោលដៅចុងក្រោយ គឺការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ។លោក Miller បាននិយាយថា៖«យើងចង់ឃើញការបង្កើតរដ្ឋប៉ាឡេស្ទីន ដែលបង្រួបបង្រួមតំបន់វេសបែង និងបង្រួបបង្រួមតំបន់ហ្កាហ្សា ដូច្នេះប្រជាជនប៉ាឡេស្ទីន អាចកំណត់អនាគតរបស់ពួកគេ»។ «ហើយនោះ គឺជាគោលនយោបាយដែលយើងគាំទ្រ។ វាជាគោលនយោបាយដែលយើងនឹងព្យាយាមសម្រេចឲ្យបាន»។លោក Miller បានបន្ថែមថា ការសម្រេចចិត្តបែបនេះ គួរតែត្រូវបានដាក់ទៅលើប្រជាជនប៉ាឡេស្ទីន មិនមែនទៅលើទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលទេ។

ប្រធានាធិបតី៖ ប្រទេសកោះស៊ីប ត្រៀមខ្លួនជាស្រេច ក្នុងការបញ្ជូនជំនួយទៅកាន់តំបន់ហ្កាហ្សា

2023/11/21 12:06:42 pm        84
ប្រធានាធិបតីនៃប្រទេសកោះមេឌីទែរ៉ាណេភាគខាងកើត បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសកោះស៊ីប ត្រៀមខ្លួនជាស្រេច ដើម្បីចាប់ផ្តើមដឹកជញ្ជូនជំនួយមនុស្សធម៌ ក្នុងបរិមាណដ៏ច្រើន ទៅកាន់តំបន់ហ្កាហ្សា តាមនាវាដែលបើកឆ្លងកាត់ទឹករាក់បាន នៅពេលដែលលក្ខខណ្ឌជាក់ស្តែងអនុញ្ញាតឲ្យ។លោកប្រធានាធិបតី Nikos Christodoulides បាននិយាយថា សំណើរបស់ប្រទេសលោកសម្រាប់ច្រករបៀងសមុទ្រពីកំពង់ផែ Larnaca របស់ប្រទេសកោះស៊ីទៅតំបន់ហ្កាហ្សា គឺជា«ច្រកតែមួយគត់ដែលកំពុងត្រូវបានពិភាក្សាអំពីកម្រិតអន្តរជាតិ» ដែលជាមធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីបំពេញបន្ថែមយ៉ាងសំខាន់នូវការលំហូរជំនួយចូលទៅក្នុងដែនដីនេះតាមរយៈ ច្រកព្រំដែន Rafahរបស់ប្រទេសអេ ហ្ស៊ីប។លោក Christodoulides បាននិយាយថា ផែនការសម្រាប់ច្រករបៀងប្រហែល ២៣០ម៉ាយ (៣៧០ គីឡូម៉ែត្រ) ត្រូវបានបញ្ចប់ជាចាំបាច់ ហើយជំនួយ អាចចាប់ត្រូវបានចាប់ផ្តើមដឹកជញ្ជូនចូល នៅពេលដែលការផ្អាកការប្រយុទ្ធគ្នា ត្រូវបានប្រកាស។មេដឹកនាំប្រទេសកោះស៊ីបរូបនេះ ដែលមានទំនាក់ទំនងជាប្រចាំជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតានីយ៉ាហ៊ូ (Benjamin Netanyahu) អំពីសំណើនោះ បាននិយាយថា ការទទួលបានភ្លើងខៀវ ដើម្បីចាប់ផ្តើមការដឹកជញ្ជូន គឺជាបញ្ហាស្មុគស្មាញ ដែលទាមទារឲ្យមានការចរចារដ៏ហ្មត់ចត់ ទាក់ទងនឹងប្រតិបត្តិការយោធាអ៊ីស្រាអែល ដែលកំពុងបន្តនៅក្នុងតំបន់ហ្កាហ្សា។

ក្រុមអ្នកសង្រ្គោះ តភ្ជាប់ការទាក់ទងលើកដំបូង ជាមួយក្រុមកម្មករសាងសង់ផ្លូវកក្រោមដីរបស់ឥណ្ឌាក្រោយការបាក់រលំ

2023/11/21 12:00:47 pm        204
កាលពីថ្ងៃចន្ទ ក្រុមអ្នកសង្គ្រោះ បានប្រើបំពង់ទំហំ៦អ៊ីញ តាមគំនរកម្ទេចថ្ម ផ្លូវក្រោមដីស៊ីលយ៉ារ៉ា ( Silkyar) ដែលបានបាក់រលំដែលនឹងជួយផ្គត់ផ្គង់អាហារកាន់តែច្រើនដល់ពួកគេ។ ការតភ្ជាប់ការប្រាស្រ័យទាក់ទងលើកដំបូងរបស់ក្រុមកម្មរ ដែលបានជាប់ក្នុងផ្លូវក្រោមដីបាក់រលំនៅក្នុងទីប្រជុំជន អ៊ុតាកាស៊ី (Uttarkashi) ក្នុងរដ្ឋ អ៊ុតារៈខណ្ឌ(Uttarakhand)បានកើតឡើងនៅព្រឹកថ្ងៃអង្គារនេះ ។ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រុមអ្នកសង្គ្រោះ បានដាក់បំពង់ថ្មីដើម្បីបញ្ជូនអាហារចំអិនរួចដល់កម្មករទាំង៤១នាក់ ដែលបានជាប់ជាង១សប្ដាហ៍នៅក្នុងផ្លូវក្រោមដីបាក់រលំក្នុងតំបន់ភ្នំហិម៉ាល័យរបស់ឥណ្ឌា និងបាននិយាយថា វិធានការត្រៀមទាំងឡាយកំពុងដំណើរការចាប់ផ្ដើមខួងដើម្បីជួយនាំពួកគេចេញប្រកបដោយសុវត្ថិភាព។ ក្រុមអាជ្ញាធរបាននិយាយថា ក្រុមកម្មករជាបុរសទាំងនោះ ត្រូវបានជាប់ក្នុងផ្លូវហាយវ៉េ នេះជាប់តាំងពី ព្រឹកថ្ងៃទី១២ខែវិច្ឆិកាមក ហើយពួកគេមានសុវត្ថិភាពទេ ខណៈការបញ្ជូនឲ្យពួកគេនូវអំពូលភ្លើង អ៊ុកស៊ីសែន អាហារគ្រៀម ទឹក និងថ្នាំពេទ្យ ត្រូវបានធ្វើរួចហើយតាមបំពង់តូចជាងនេះ។ សញ្ញានៃការទំនាក់ទំនងគ្នា ត្រូវថតបាន ដោយការប្រើកាម៉េរ៉ាឆ្លុះមួយ ដែលបានបញ្ជូនតាមបំពង់ទំហំ៦អ៊ីញ ។ នៅក្នុងវីដេអូ នោះ គេបានឃើញកម្មករពាក់អាវលឿង និងមួកស កំពុងទទួលបានអាហារ តាមបំពង់នោះនិងនិយាយជាមួយគ្នា ។សញ្ញាល្អនេះ បានក្លាយជាក្ដីរំពឹងដ៏រីករាយសម្រាប់ក្រុមគ្រួសាររបស់កម្មករទាំងនោះ៕

របាយការណ៍ UN៖ ភពផែនដីបន្តកើនឡើងកម្តៅដល់២,៩ អង្សាសេ ក្រោមការសន្យាបច្ចុប្បន្ន

2023/11/21 11:57:16 am        130
អង្គការសហប្រជាជាតិបានព្រមានថា អាកាសធាតុភពផែនដី អាចឡើងកម្តៅរហូតដល់ ២,៩ អង្សាសេនៅចុងសតវត្សនេះ ទោះបីជាប្រទេសនានាសម្រេចបានគោលដៅក្នុងការកាត់បន្ថយការបំភាយឧស្ម័ននៅឆ្នាំ ២០៣០ ក៏ដោយ។ កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ បានចេញផ្សាយរបាយការណ៍គម្លាតការបំភាយឧស្ម័នឆ្នាំ ២០២៣។ របាយការណ៍នេះ និយាយថាការបំភាយឧស្ម័នផ្ទះកញ្ចក់សកលបានកើនឡើង ១,២ ភាគរយក្នុងឆ្នាំ ២០២២ បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលបានឈានដល់កំណត់ត្រា ៥៧,4 ពាន់លានតោន។របាយការណ៍និយាយថា ការអនុវត្តន៍ពេញលេញការសន្យានៃការបំភាយឧស្ម័ននាពេលបច្ចុប្បន្ន នឹងនៅតែធ្វើឱ្យពិភពលោកនៅបន្តសម្រាប់ការកំណត់ការកើនឡើងសីតុណ្ហភាពក្នុងសតវត្សរ៍នេះ ឱ្យនៅចន្លោះពី ២,៥ ទៅ ២,៩ អង្សា លើសពីកម្រិតមុនឧស្សាហកម្ម។ ដើម្បីកំណត់ការឡើងកម្តៅភពផែនដីឱ្យនៅតិចជាង ១,៥ អង្សា ការបំភាយឧស្ម័នផ្ទះកញ្ចក់សកលត្រូវតែកាត់បន្ថយនៅត្រឹម៤២ភាគរយនៅឆ្នាំ ២០៣០។របាយការណ៍បាននិយាយថា គិតត្រឹមពីពេលតាក់តែងមក មានរយៈពេល ៨៦ ថ្ងៃ នៅឆ្នាំនេះ នៅពេលដែលសីតុណ្ហភាពកើនឡើងលើស ១,៥ អង្សា លើកម្រិតមុនឧស្សាហកម្ម។ របាយការណ៍និយាយថា ក្នុងខែកញ្ញា ឆ្នាំនេះ គឺជាខែក្តៅបំផុតមិនធ្លាប់មានពីមុនមក ដោយមានសីតុណ្ហភាពសកលជាមធ្យម កើនឡើង ១,៨ អង្សា លើសពីកម្រិតមុនឧស្សាហកម្ម។ របាយការណ៍នេះ បានអំពាវនាវឱ្យប្រទេសទាំងអស់ ពន្លឿនការបំប្លែងកាបូនឲ្យនៅទាប និងសេដ្ឋកិច្ចដ៏ទូលំទូលាយជាបន្ទាន់។ សន្និសីទស្តីពីបម្រែបម្រួលអាកាសធាតុនាពេលខាងមុខ COP28 ដែលគ្រោងនឹងចាប់ផ្តើមនៅចុងខែនេះ នឹងក្លាយជា ឱកាសទាន់ពេលវេលា ដើម្បីអំពាវនាវឱ្យមានការគាំទ្រពីអន្តរជាតិក្នុងការកំណត់គោលដៅដែលមានមហិច្ឆតាបន្ថែមទៀត។

នគរបាលឥណ្ឌា និយាយថា ជនភៀសខ្លួនមីយ៉ាន់ម៉ា មិនព្រមវិលទៅប្រទេសកំណើតវិញ ដោយព្រួយបារម្ភពីការវាយប្រហារ

2023/11/21 11:54:11 am        88
មន្ត្រីនគរបាលម្នាក់បាននិយាយកាលពីថ្ងៃចន្ទ ២០ វិច្ឆិកា ថា ជនភៀសខ្លួនមីយ៉ាន់ម៉ាមួយចំនួនដែលកំពុងស្នាក់នៅក្នុងរដ្ឋ មីហ្សូរាម (Mizoram) ភាគឦសាននៃប្រទេសឥណ្ឌា មិនព្រមវិលត្រឡប់ទៅប្រទេសកំណើតវិញទេ ព្រោះពួកគេខ្លាចថាមានការវាយប្រហារនៅក្នុងភូមិឋានរបស់ពួកគេ។ ប្រជាជនមីយ៉ាន់ម៉ារាប់ពាន់នាក់ និងទាហានជាច្រើននាក់បានចូលទៅក្នុងប្រទេសឥណ្ឌា ភៀសខ្លួនចេញពីការវាយប្រហារដោយក្រុមបះបោរទៅលើមូលដ្ឋានយោធារបស់ពួកគេនៅជិតព្រំដែនឥណ្ឌា។ យោងតាមនគរបាលប្រចាំរដ្ឋនេះ ទាហានប្រហែល ៧៥ នាក់ត្រូវបានបញ្ជូនទៅកាន់សហភាពមីយ៉ាន់ម៉ាវិញដោយកងកម្លាំងការពារព្រំដែន អាសាម រ៉ៃហ្វល( Assam Rifles) របស់ប្រទេសឥណ្ឌា ហើយភាគច្រើននៃជនភៀសខ្លួនបានត្រឡប់ទៅវិញចាប់តាំងពីការបះបោរបានចាប់ផ្តើម។ ទោះជាយ៉ាងណា ពួកគេមួយចំនួននៅតែបារម្ភថា អាចនឹងមានការវាយប្រហារ ឬអំពើហិង្សា ច្រើនទៀតនៅក្នុង ស្រុកភូមិរបស់ពួកគេ។ យោធាមីយ៉ាន់ម៉ាបានប្រយុទ្ធជាមួយជនជាតិភាគតិច និងក្រុមបះបោរផ្សេងទៀតជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែរដ្ឋប្រហារឆ្នាំ ២០២១ បាននាំមកនូវការសម្របសម្រួលដែលមិនធ្លាប់មានរវាងកងកម្លាំងប្រឆាំងយោធាដែលកំពុងបង្កើនភាពប្រឈមដ៏ធំបំផុតដល់កងទ័ពក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ របបសឹកដែលកំពុងក្ដោបក្ដាប់អំណាចនៅសហភាពមីយ៉ាន់ម៉ាកំពុងប្រឈមការវាយប្រហារកាន់តែខ្លាំងនៅតាមសមរភូមិជួរមុខតាមតំបន់ព្រំដែនរបស់ខ្លួន ខណៈក្រុមម្ព័ន្ធមិត្តរបស់ក្រុមបះបោរជនជាតិភាគតិច រួមជាមួយក្រុមអ្នកតស៊ូគាំទ្រលទ្ធិប្រជាធិបតេយ្យ ព្យាយាមដណ្តើមយកទឹកដី និងប្រឆាំង របបគ្រប់គ្រងរបស់យោធា៕

ការប្រយុទ្ធគ្នារវាងជនជាតិភាគតិច បានសម្លាប់មនុស្ស៣២នាក់ ក្នុងតំបន់ជម្លោះរវាងស៊ូដង់ និងស៊ូដង់ខាងត្បូង

2023/11/21 11:50:27 am        76
ក្រុមមន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃច័ន្ទ (២០ វិច្ឆិកា) ថា ការវាយប្រហារដោយក្រុមគូប្រជែងនៃក្រុមជនជាតិភាគតិច ឌីនកា (Dinka) នៅក្នុងតំបន់ដែលទាមទារដោយប្រទេសស៊ូដង់ និងស៊ូដង់ខាងត្បូង បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣២ នាក់ កាលពីចុងសប្តាហ៍។ អំពើហឹង្សាដ៏បង្ហូរឈាមគឺជារឿងធម្មតានៅក្នុងតំបន់សម្បូរប្រេង អាបយៃ (Abyei) ជាទីដែលក្រុម ធ្វីក ឌីនកា (Twic Dinka) មកពីរដ្ឋ វ៉ារ៉ាប (Warrap) ប្រទេសជិតខាងរបស់ស៊ូដង់ខាងត្បូង ត្រូវបានជាប់គាំងនៅក្នុងជម្លោះជាមួយក្រុម ងុក ឌីនកា (Ngok Dinka) មកពីតំបន់ អាបយៃ ជុំវិញទីតាំងនៃព្រំដែនរដ្ឋបាល។កាលពីព្រឹកថ្ងៃអាទិត្យ ក្រុមប្រដាប់អាវុធ ធ្វីក ឌីនកា គាំទ្រដោយកងជីវពលក្នុងស្រុក បានវាយប្រហារភូមិ ងុក ឌីនកា ជាច្រើននៅភាគឦសាននៃទីក្រុង អាហ្គុក (Agok) នេះបើតាមលោក បុលីស គូច (Bulis Koch) រដ្ឋមន្ត្រីក្រសួងព័ត៌មានសម្រាប់តំបន់រដ្ឋបាល អាបយៃ បានប្រាប់សារព័ត៌មានរ៉យទ័រ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងកម្លាំងសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់ អាបយៃ (UNISFA) បានថ្កោលទោសការវាយប្រហារនេះ ហើយបាននិយាយថា ខ្លួនបានពង្រឹងសន្តិសុខនៅក្នុងតំបន់ ដោយបង្កើនការល្បាត និងការចូលរួមពីថ្នាក់ដឹកនាំនយោបាយ អាបយៃ និងបណ្ដាមេដឹកនាំប្រពៃណី ដើម្បីកាត់បន្ថយភាពតានតឹង៕

កងទ័ពអ៊ីស្រាអែល ដាក់បង្ហាញអាវុធដែលក្រុមហាម៉ាសប្រើក្នុងអំឡុងការវាយប្រហារថ្ងៃទី ៧ តុលា

2023/11/21 11:47:27 am        81
កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃច័ន្ទ (២០ វិច្ឆិកា) បានដាក់បង្ហាញនូវសព្វាវុធ និងគ្រឿងផ្គត់ផ្គង់ដ៏ច្រើនដែលរឹបអូសបានពីក្រុមសកម្មប្រយុទ្ធហាម៉ាស បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា។ អាវុធដែលរឹបអូសបាននោះរួមមាន គ្រាប់បែកដៃ (RPGs) គ្រាប់បែកដៃកម្ដៅ គ្រាប់រ៉ូកែត និងអាវុធផ្សេងៗទៀត ព្រមទាំងរថយន្ត និងម៉ូតូជាច្រើនគ្រឿង ដែលបានប្រើប្រាស់ឆ្លងកាត់ពីតំបន់ហ្កាហ្សា ចូលទៅក្នុងប្រទេសអ៊ីស្រាអែល។អ៊ីស្រាអែល កំពុងរៀបចំពង្រីកការវាយលុករបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស ទៅកាន់ពាក់កណ្តាលនៃភាគខាងត្បូងតំបន់ហ្កាហ្សា ដែលឲ្យសញ្ញាដោយការបង្កើនការវាយប្រហារតាមអាកាសលើគោលដៅដែលអ៊ីស្រាអែល មើលឃើញថាជាជម្រករបស់ពួកសកម្មប្រយុទ្ធប្រដាប់អាវុធនេះ ដើម្បីជាការសងសឹកចំពោះការវាយប្រហារដោយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស លើអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា។ប្រជាជនអ៊ីស្រាអែលប្រហែល ១.២០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដ៏បង្ហូរឈាមរបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា នេះបើយោងតាមតួលេខសរុបរបស់អ៊ីស្រាអែល ដែលជាថ្ងៃមានមនុស្សស្លាប់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ៧៥ ឆ្នាំរបស់ប្រទេសនេះ។ រដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស របស់តំបន់ហ្កាហ្សា បាននិយាយថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ១៣.៣០០នាក់ ត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ចាប់តាំងពីពេលនោះមក រួមទាំងកុមារយ៉ាងហោចណាស់ ៥.៥០០ នាក់៕

មនុស្ស៦នាក់បានស្លាប់ដោយសារទឹកជំនន់ នៅភាគខាងត្បូងប្រទេសប្រេស៊ីល

2023/11/21 11:44:30 am        130
ខ្យល់ព្យុះដ៏ខ្លាំងក្លានៅភាគខាងត្បូងប្រទេសប្រេស៊ីល បានបណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃច័ន្ទ (២០ វិច្ឆិកា) និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់ កាលពីចុងសប្តាហ៍។ ទឹកជំនន់ទន្លេបានធ្វើឱ្យភូមិជាច្រើនត្រូវបានលិចលង់ ហើយយ៉ាងហោចណាស់មនុស្ស ៣១.០០០ នាក់ បានរងផលប៉ះពាល់ដោយភ្លៀងនៅក្នុងរដ្ឋ រីអូ ក្រានដេ ដូសុល (Rio Grande do Sul) ហើយជាង ១.៦០០ នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋានរបស់ពួកគេ។វីដេអូពីសារព័ត៌មានរ៉យទ័រ បានបង្ហាញពីមនុស្សដើរកាត់ផ្លូវលិចទឹក និងប្រើប្រាស់ទូកដើម្បីផ្លាស់ទី។ ភាគខាងត្បូងប្រទេសប្រេស៊ីល បានប្រឈមមុខនឹងព្រឹត្តិការណ៍អាកាសធាតុយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រួមទាំងភ្លៀងធ្លាក់ខ្លាំង និងព្យុះស៊ីក្លូនដ៏បំផ្លិចបំផ្លាញនៅក្នុងខែកញ្ញា ដែលបានបណ្តាលឱ្យមនុស្សជាង ៥០ នាក់ស្លាប់។នៅក្នុងរដ្ឋ សាន់តា ខាតារីណា (Santa Catarina) អ្នកស្លាប់ជាច្រើនក៏ត្រូវបានរាយការណ៍ដោយសារភ្លៀងធ្លាក់ខ្លាំងដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារ ហើយអភិបាលខេត្តបានប្រកាសភាពអាសន្ននៅក្នុងទីក្រុងចំនួន ៦៤ នៅរដ្ឋនេះ។ នៅក្នុងទីក្រុងចំនួនបួនដែលរងគ្រោះខ្លាំងជាងគេនៅរដ្ឋនេះ ភ្លៀងដែលបានធ្លាក់ក្នុងរយៈពេលបីថ្ងៃ គឺមានកម្រិតច្រើនជាងទ្វេដងនៃអ្វីដែលបានរំពឹងទុកសម្រាប់ខែវិច្ឆិកា ទាំងមូល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមហាម៉ាសបញ្ជាក់ពីការស្លាប់របស់មេបញ្ជាការយោធា ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
05/16/2026 06:05 PM
លោក Trump និងនីហ្សេរីយ៉ា អះអាងថា បានសម្លាប់មេដឹកនាំជាន់ខ្ពស់របស់​រដ្ឋ​ឥស្លាម ISIS
05/16/2026 06:05 PM
ប្រធានាធិបតី ទូល​ទៅ​កាន់​សម្តេច ប៉ាប ថា អ៊ីរ៉ង់ «នៅតែប្តេជ្ញាចិត្តចំពោះការទូត»
05/16/2026 06:05 PM
ប្រមុខថាមពលអាមេរិក និយាយថា ច្រកសមុទ្រ Hormuz អាចនឹងបើកឡើងវិញ នៅចុងរដូវក្តៅ
05/16/2026 04:05 PM
វិមានក្រឹមឡាំង៖ លោក Putin នឹងទៅទស្សនកិច្ច នៅចិន ដើម្បីធ្វើកិច្ចពិភាក្សាជាមួយលោក Xi
05/16/2026 04:05 PM
គ្រូបង្រៀន នៅម៉ិកស៊ិក ជួប​ជុំ​តវ៉ាទាមទារប្រាក់ឈ្នួលខ្ពស់ និងកំណែទម្រង់ប្រាក់សោធននិវត្តន៍
05/16/2026 04:05 PM
កូរ៉េខាងត្បូងប្រឆាំងផែនការរបស់អ៊ីរ៉ង់ ក្នុង​ការ​គិតថ្លៃដឹកជញ្ជូន នៅ​ច្រក​សមុទ្រ​ Hormuz
05/16/2026 03:05 PM
នាយកប្រតិបត្តិក្រុមហ៊ុន Samsung ទៅជួបសហជីព ខណៈក្ដីបារម្ភពីការធ្វើកូដកម្មកើនឡើង
05/16/2026 03:05 PM
អ្នកពន្លត់អគ្គិភ័យស្លាប់ ខណៈ​​ ១១នាក់រងរបួស ក្នុង​ហេតុការណ៍ផ្ទុះ និង​មាន​អគ្គិភ័យនៅរោងចក្រ​ឈើ​ ក្នុង​រដ្ឋ Maine របស់អាមេរិក​
05/16/2026 03:05 PM
លោក Trump និយាយសម្រាលហានិភ័យនៃជម្លោះចិន-អាមេរិក ជុំវិញបញ្ហាតៃវ៉ាន់ ក្រោយជួបជាមួយលោក Xi
05/16/2026 03:05 PM